
ជីវិតនិងសុខភាពក្នុងអំឡុងពេលវដ្តរដូវ ដើម្បីរុញស្រទាប់ស្បូនចេញពីស្បូន សាច់ដុំស្បូនត្រូវតែចុះខ្សោយយ៉ាងខ្លាំង ដែលបណ្តាលឱ្យមានការរមួលក្រពើក្នុងពេលមានរដូវ អមដោយរោគសញ្ញានៃការឈឺខ្នង រាងកាយធុញទ្រាន់ និងឡើងមុនជាដើម។ មនុស្សស្រីមួយចំនួនឧស្សាហ៍ឈឺចុកស្រាលៗ ច្រើនតែជ្រើសរើសកាលេបថ្នាំដើម្បីបំបាត់ការឈឺចាប់ ប៉ុន្តែវិធីសាស្ត្រនេះពិតជាមិនមានប្រសិទ្ធភាព និងមានសុវត្ថិភាពឡើយ។ ជំនួសឱ្យការប្រើថ្នាំ អ្នកគួរតែផ្តល់អាទិភាពដល់វិធីសាស្រ្តដូចជាភេសជ្ជៈក្តៅ និងការបង្ហាប់ក្តៅ ដើម្បីជួយឱ្យផ្នែកខាងក្រោមនៃពោះបានធូរស្បើយ និងមានផាសុកភាព។ ក្រៅពីនេះក៏មានអាហារមួយចំនួនដែលអ្នកគួរតែទទួលទាននៅក្នុងថ្ងៃមករដូវ វាមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការឈឺចាប់ និងការពារការកើតមុនបានយ៉ាងល្អផងដែរ។ ១. ផឹកទឹក មិនថាអ្នកស្ថិតក្នុងពេលមករដូវ ឬអត់នោះទេ អ្នកគួរតែផឹកទឹកឱ្យបានគ្រប់គ្រាន់សម្រាប់ខ្លួនអ្នក។ ភាពខុសគ្នាតែមួយគឺថានៅថ្ងៃមានរដូវ អ្នកគួរតែផឹកទឹកក្តៅដើម្បីបង្កើតអារម្មណ៍សុខស្រួល ចៀសវាងការហើមពោះ និងកំណត់ការរក្សាទឹកក្នុងពេលមករដូវ។ ២. វីតាមីន ការបំពេញបន្ថែមជាមួយនឹងវីតាមីនចាំបាច់ គឺសំខាន់សម្រាប់រាងកាយ…

ជីវិតនិងសុខភាពនិយាយចំពោះស្រាបៀរ ប្រសិនបើប្រើក្នុងកម្រិតមធ្យម វានឹងនាំមកនូវផលវិជ្ជមានជាច្រើនសម្រាប់ស្ត្រី។ ជាពិសេសការប្រើប្រាស់ភេសជ្ជៈនេះជាប្រចាំរាល់ថ្ងៃ នឹងការពារភាពចាស់ ធ្វើឱ្យស្បែករបស់អ្នកស្រស់ស្អាត និងសក់មានសុខភាពល្អថែមទៀតផង។ ថ្វីដ្បិតតែវាជាភេសជ្ជៈដែលត្រូវបានមនុស្សជាច្រើននៅទូទាំងពិភពលោកផ្ដោតសំខាន់ថាប៉ះពាល់ទៅដល់សុខភាពក៏ពិតមែន តែវាក្នុងករណីដែលយើងទទួលទានវាច្រើនលើសកម្រិតតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ យោងទៅតាមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យបូស្តុន (សហរដ្ឋអាមេរិក) បានប្រាប់ឱ្យដឹងថា ប្រសិនបើប្រើជាប្រចាំ និងក្នុងកម្រិតមធ្យម (១កែវក្នុងមួយថ្ងៃ) ស្រាបៀរនាំមកនូវគុណប្រយោជន៍ជាច្រើនចំពោះសុខភាព ជាពិសេសសម្រាប់ស្ត្រី។ ១. ការការពារជំងឺវង្វេងវង្វាន់ តាមរយៈការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា ជំងឺវង្វេងស្មារតីនឹងបណ្តាលឱ្យយើងបាត់បង់ការចងចាំប្រហែល ២០ ភាគរយ ហើយជារឿងធម្មតាចំពោះមនុស្សជាច្រើនដែលមានវ័យចំណាស់។ យោងតាមអ្នកជំនាញបានឱ្យដឹងថា ការប្រើប្រាស់ស្រាបៀរក្នុងកម្រិតមធ្យម និងទៀងទាត់រាល់ថ្ងៃ មានសមត្ថភាពការពារជំងឺនេះបានយ៉ាងល្អ។ លទ្ធផលគឺមាតិកាស៊ីលីកុននៅក្នុងភេសជ្ជៈមានជាតិអាល់កុលនេះ នឹងជួយការពារខួរក្បាលពីផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់ពីអាលុយមីញ៉ូមនៅក្នុងខ្លួន។…

ជីវិតនិងសុខភាពមិនថាយើងស្រក់ទឹកភ្នែកដោយសារអារម្មណ៍រីករាយ ឬកើតទុក្ខនោះទេ តែវាក៏សុទ្ធតែមានរសជាតិប្រៃ ព្រោះគ្រឿងផ្សំទឹកភ្នែកសំខាន់ក្រៅពីទឹកក៏មានអំបិលសូដ្យូម ប៉ូតាស្យូមលាយជាមួយផងដែរ…។ នៅក្នុងជីវិតមានហេតុផលជាច្រើនដែលធ្វើឱ្យយើងយំ ៖ សេចក្តីអំណរ ទុក្ខព្រួយ និងភាពរីករាយសុភមង្គល …។ ឧទាហរណ៍ ៖ នៅពេលទទួលបានសមិទ្ធិផលដ៏អស្ចារ្យមួយ យើងតែងតែមានភាពរីករាយយ៉ាងខ្លាំង។ តែពេលខ្លះ ភាពរីករាយក៏បានធ្វើឱ្យមនុស្សជាច្រើនបានស្រក់ទឹកភ្នែកដោយក្ដីរំភើប។ ផ្ទុយទៅវិញ នៅពេលដែលយើងជួបអកុសលត្រូវប្រឈមមុខនឹងការបាត់បង់ ការបែកបាក់គ្នា វាគឺជាសេចក្ដីទុក្ខព្រួយ … យើងមិនអាចទប់ទឹកភ្នែកបានទេ។ ក្រៅពីនេះ ទឹកភ្នែកក៏អាចមកពីហេតុផលគោលបំណងដូចជា កើតឡើងដោយធូលី ឬពេលកាត់ខ្ទឹមបារាំងជាដើម…។ ព្រោះនៅពេលនោះ យើងមិនសប្បាយចិត្ត ឬក្រៀមក្រំអ្វីឡើយ តែទឹកភ្នែករបស់យើងនៅតែហូរចេញមក។ ក្រៅពីការបង្ហាញអារម្មណ៍…

ជីវិតនិងសុខភាពបញ្ហាលាក់កំបាំងក្នុងខ្លួនរបស់អ្នក នឹងងាយសម្គាល់តាមរយៈសញ្ញាខាងក្រៅ។ នេះគឺជាសញ្ញា “ព្រមាន” មួយចំនួន ដែលបញ្ជាក់ថា សុខភាពរបស់អ្នកកំពុងមានបញ្ហា ដែលអ្នកពិតជាមិនអាចព្រងើយកន្តើយបានទេ។ ១. ងាយមួម៉ៅ ក្ដៅក្រហាយ ឆាប់ខឹង នេះគឺជាហានិភ័យមួយក្នុងចំណោមហានិភ័យដែលអាចកើតមាននៃជំងឺធ្លាក់ទឹកចិត្ត។ ស្ថានភាពសុខភាពនេះអាចនាំឱ្យមានអារម្មណ៍អវិជ្ជមានជាច្រើនដូចជា ភាពសោកសៅ អស់កម្លាំង និងឆាប់ខឹង។ ជាមនុស្សដែលមិនតែងតែខឹង ឬខឹងនឹងនរណាម្នាក់ ប៉ុន្តែតែងតែឆាប់ខឹង និងរំខានជាមួយអ្នកជុំវិញខ្លួន។ លើសពីនេះ វាក៏អាចបណ្តាលមកពីជំងឺក្រពេញទីរ៉ូអ៊ីត ការខូចខាតរាងកាយក្នុងខួរក្បាល។ បញ្ហាទាំងនេះត្រូវបញ្ជាក់ឱ្យច្បាស់តាមការធ្វើរោគវិនិច្ឆ័យរបស់វេជ្ជបណ្ឌិត ដើម្បីឱ្យមានប្រសិទ្ធភាពព្យាបាល ។ ២. ងងុយគេងពេលថ្ងៃ ប្រសិនបើអ្នកច្បាស់ថា អ្នកបានគេងគ្រប់គ្រាន់ពេញម៉ោង ៧…

ជីវិតនិងសុខភាពប្រភេទភេសជ្ជៈទាំង ៦ មុខខាងក្រោមនេះ មានរសជាតិប្រៃៗ ងាយស្រួលរក នាំមកនូវប្រសិទ្ធភាពខ្ពស់ក្នុងការបន្សាបជាតិពុលក្នុងរាងកាយ ជាពិសេសគឺ ជួយឱ្យថ្លើមត្រជាក់។ ១. ក្រូចឆ្មាស្រស់ ទឹកក្រូចឆ្មាស្រស់ គឺជាភេសជ្ជៈដែលពេញនិយម ស្ត្រីជាច្រើនតែងតែប្រើវាដើម្បីជួយសម្រកទម្ងន់។ ទោះជាយ៉ាងណាក៏ដោយ ទឹកក្រូចឆ្មាក៏ជាភេសជ្ជៈដ៏ត្រជាក់មួយសម្រាប់ថ្លើមផងដែរ ដែលជាការបន្សាបជាតិពុលបានយ៉ាងល្អ។ រាល់ព្រឹកនៅពេលអ្នកក្រោកពីដំណេក អ្នកចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងទឹកក្រូចឆ្មារមួយកែវ ដែលនឹងជួយសម្អាតកាកសំណល់ដែលនៅសេសសល់ក្នុងថ្លើមចេញពីរាងកាយ។ លើសពីនេះទៅទៀត ភេសជ្ជៈនេះគឺសាមញ្ញណាស់ មិនចំណាយពេលច្រើនដើម្បីរៀបចំនៅពេលព្រឹក។ អ្នកអាចផ្សំការផឹកក្រូចឆ្មាជាមួយទឹកឃ្មុំ ឬផឹកទឹកក្រូចឆ្មាដើម្បីបង្កើនឥទ្ធិពលធ្វើឱ្យថ្លើមត្រជាក់ និងបន្សាបជាតិពុល។ ២. ទឹកអង្ករសំរូប មិនត្រឹមតែជាគ្រាប់ធញ្ញជាតិដែលជួយអ្នកតមអាហារសម្រកទម្ងន់នោះទេ អង្ករសំរូបក៏ជាអាហារដ៏ល្អបំផុតសម្រាប់បន្សាបជាតិពុលថ្លើមផងដែរ។ លើសពីនេះ អង្ករសំរូបមានវីតាមីន B…

ជីវិតនិងសុខភាពរឿងសំខាន់មួយក្នុងជីវិត គឺការគេង។ នេះជាអាថ៍កំបាំងទាំង ៤ របស់វេជ្ជបណ្ឌិតដ៏ល្បីល្បាញ Hoa Da បើអ្នកអាចធ្វើបាន ១ អ្នកនឹងមានសុខភាពល្អ បើអ្នកធ្វើទាំង ៤ នោះអ្នកនឹងមានអាយុយឺនយូរមិនខាន។ ១. គួរចូលគេងមុនម៉ោង ១១ យប់ គន្លឹះសំខាន់ចំពោះសុខភាព និងអាហារបំប៉ន ការគេងគឺជា “រឿងធំ” ដំបូងបង្អស់ក្នុងជីវិតរបស់មនុស្សគ្រប់រូប។ ប្រសិនបើរាល់ថ្ងៃអ្នកចូលគេងមុនម៉ោង (ពោលគឺចាប់ពីម៉ោង ១១ យប់ ដល់ម៉ោង ១ ទៀបភ្លឺ) ប្រសិនបើអ្នកទៅជួបគ្រូពេទ្យនៅកន្លែងណាក៏ដោយ គ្រូពេទ្យក៏នឹងនិយាយថា រាងកាយរបស់អ្នកមិនមានជំងឺអ្វីទាំងអស់។…

ជីវិតនិងសុខភាពមនុស្សដែលរស់នៅបានយូរ តែងតែមានរបបអាហារ និងសកម្មភាពបែបវិទ្យាសាស្ត្រ។ បើអ្នកមានទម្លាប់ ៤ យ៉ាងនេះ សក្ដានុពលសម្រាប់អាយុវែង គឺអស្ចារ្យណាស់។ ១. ដុសធ្មេញមុនពេលចូលគេង នេះជាទម្លាប់សាមញ្ញមួយ ដែលអ្នករាល់គ្នាអាចធ្វើបាន ប៉ុន្តែមិនសូវមានមនុស្សធ្វើទេ។ មូលហេតុ គឺដោយសារតែពួកគេមិនដឹងពីសារៈសំខាន់នៃការដុសធ្មេញមុនពេលចូលគេង។ បើធៀបនឹងការដុសធ្មេញពេលព្រឹក ការដុសធ្មេញមុនពេលចូលគេង គឺសំខាន់ជាង។ វាមិនត្រឹមតែជួយកម្ចាត់បាក់តេរី និងសំណល់អាហារនៅក្នុងមាត់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយការពារជំងឺបេះដូងផងដែរ។ អ្នកត្រូវដឹងថា នៅក្នុងប្រហោងមាត់មានបាក់តេរីជាច្រើនប្រភេទ ដែលជាធម្មតាចូលទៅក្នុងចរន្តឈាមតាមរយៈភ្នាសរំអិល បន្ទាប់មកពីឈាមផ្លាស់ទីទៅក្នុងបេះដូង។ ក្នុងករណីដែលបាក់តេរីមានទំហំធំពេក អាចបណ្តាលឱ្យកើតជំងឺបេះដូង។ ដូច្នេះហើយ អ្នកគួរតែបង្កើតទម្លាប់ដុសធ្មេញមុនពេលចូលគេង។ ២. ត្រាំជើងជាមួយទឹក្ដៅឧណ្ហៗមុនពេលចូលគេង នេះជាទម្លាប់ដែលមានសុខភាពល្អ…

ជីវិតនិងសុខភាពជំងឺទឹកនោមផ្អែម មិនមែនជាជំងឺចម្លែកនោះទេ ប៉ុន្តែមនុស្សជាច្រើនហាក់មិនយកចិត្តទុកដាក់ចំពោះសញ្ញាព្រមានដំបូងនៃជំងឺនេះឡើយ។ ១. ម្រាមជើងប្រែជាពណ៌ស ជាធម្មតា នៅពេលដែលម្រាមជើងរបស់អ្នកប្រែជាពណ៌ស អ្នកអាចគិតពីជំងឺពីរ គឺជំងឺថ្លើម និងជំងឺទឹកនោមផ្អែម។ យកល្អ អ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យជាតិស្ករក្នុងឈាម និងមុខងារថ្លើមរបស់អ្នក។ វានឹងជួយអ្នកក្នុងការកំណត់ថាតើអ្នកមានជំងឺអ្វី និងការព្យាបាលដោយរបៀបណា។ ២. របួសនៅជើងត្រូវចំណាយពេលយូរដើម្បីជាសះស្បើយ នៅក្នុងឈាមរបស់មនុស្សមានប្លាកែតជាច្រើន ដែលដើរតួក្នុងការព្យាបាលមុខរបួស។ បើអ្នកមានរបួសជើង ហើយមិនបានជាសះស្បើយច្រើនថ្ងៃទេ នោះអ្នកត្រូវតែប្រុងប្រយ័ត្ន។ ការកើនឡើងនៃជាតិស្ករក្នុងឈាមនឹងកាត់បន្ថយចំនួនប្លាកែតក្នុងឈាម ដែលនាំឱ្យរបួសជើងមានរយៈពេលយូរ។ ដូចគ្នាចំពោះរបួសនៅផ្នែកផ្សេងទៀតនៃរាងកាយ។ ៣. អារម្មណ៍ខុសធម្មតានៅចុងម្រាមជើង ប្រសិនបើអ្នកមានអារម្មណ៍ឈឺចាប់ខ្លាំង ឬរមាស់នៅម្រាមជើងរបស់អ្នកនៅពេលដើរ វាអាចជាសញ្ញានៃការកើនឡើងជាតិស្ករក្នុងឈាម។ ការកើនឡើងជាតិស្ករក្នុងឈាមនឹងប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទរបស់មនុស្ស ធ្វើឱ្យខូចសរសៃប្រសាទ…

ជីវិតនិងសុខភាពអ្នកឧកញ៉ាវេជ្ជ. គួច ម៉េងលី តែងតែបង្ហោះសារចំណេះដឹងទាំងផ្នែកអប់រំ និងសុខភាពនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជា យ៉ាងណាមិញនៅថ្ងៃទី២២ មិថុនា ឆ្នាំ២០២២ នេះយោងតាមសារបង្ហោះរបស់ អ្នកឧកញ៉ាវេជ្ជ. គួច ម៉េងលី បានបង្ហោះសារអប់រំដូចខាងក្រោម៖ #ប្រើទូរស័ព្ទមើលរឿងផ្ដេសផ្ដាសធ្វើឱ្យខូចអនាគតនិងខាតប្រយោជន៍ ក្នុងយុគសម័យបច្ចេកវិទ្យាដ៏ទំនើបនេះ មិនថានៅក្នុងផ្ទះ មិនថានៅសាលារៀន មិនថានៅតាមទីសាធារណៈទេ មនុស្សស្ទើរតែមានទូរស័ព្ទប្រើគ្រប់ដៃ។ វាជាការល្អណាស់ ប្រសិនបើយើងប្រើសម្រាប់ទាក់ទងគ្នា សម្រាប់ស្រាវជ្រាវបម្រើដល់ការងារឬការសិក្សា សម្រាប់មើលព័ត៌មានដែលមានប្រយោជន៍ សម្រាប់ធ្វើជំនួញជួញដូរស្របច្បាប់…។ ផ្ទុយទៅវិញ ប្រសិនបើយើងប្រើដើម្បីតែកម្សាន្តអារម្មណ៍ឬមើលគេឡាយលក់នេះលក់នោះ មើលគេជេរបញ្ចោរគ្នា មើលគេហែកហួរគ្នាក្នុងគ្រួសារ ឬមើលរឿងផ្ដេសផ្ដាស វានឹងធ្វើឱ្យយើងខាតបង់។ ខាតបង់តាំងពីពេលវេលា…

ជីវិតនិងសុខភាពថ្វីដ្បិតតែព្រះអាទិត្យល្អសម្រាប់សុខភាពក៏ដោយ វាក៏ជាមូលហេតុធំនៃស្បែក ធ្វើឱ្យស្បែកខ្មៅ និងជ្រីវជ្រួញផងដែរ។ ដើម្បីការពារស្បែករបស់អ្នក ក្រៅពីលាបឡេការពារកម្តៅថ្ងៃ អ្នកអាចប្រើប្រាស់ភេសជ្ជៈទាំង ៦ នេះបាន។ ១. ទឹកប៉េងប៉ោះ ទឹកប៉េងប៉ោះមានរសជាតិផ្អែម និងជូរ ងាយស្រួលផឹក។ វាផ្ទុកនូវកម្រិតខ្ពស់នៃសារធាតុ pycopene ដែលមានប្រសិទ្ធភាពប្រឆាំងនឹងកាំរស្មី UVA និង UVB ពីព្រះអាទិត្យ។ ក្រៅពីនេះ ផ្លែប៉េងប៉ោះអាចកាត់បន្ថយហានិភ័យនៃការរលាកដោយកម្ដៅថ្ងៃ និងបន្ថយការរលាកស្បែកផងដែរ។ ប្រសិនបើអ្នកចង់ធ្វើឱ្យទឹកប៉េងប៉ោះកាន់តែឆ្ងាញ់ និងងាយស្រួលផឹក អ្នកអាចបន្ថែមទឹកឃ្មុំបន្តិចក៏បាន។ ២. ទឹកឪឡឹក ឪឡឹកក៏ជាប្រភពដ៏ល្អនៃសារធាតុ Lycopene ផងដែរ។…

ជីវិតនិងសុខភាពជើងមាន់ត្រូវបានគេច្នៃទៅធ្វើជាម្ហូបអាហារជាច្រើនប្រភេទ ហើយវាក៏បានក្លាយជាអាហារសម្រន់ដ៏ពេញនិយមមួយផងដែរ។ ដ្បិតឃើញតម្លៃថោកៗ ក៏មានមនុស្សតិចណាស់ដែលដឹងថា ជើងមាន់មានបង្កប់នូវប្រយោជន៍ល្អចំពោះសុខភាពជាច្រើន៖ ៥) មានផ្ទុកនូវកូឡាជែន ជើងមាន់មានផ្ទុកនូវកូឡាជែនពីធម្មជាតិ ប្រហាក់ប្រហែលនឹងបន្លែបៃតង ក៏ដូចជាផ្លែឈើមួយចំនួនអ៊ីចឹងដែរ។ នៅពេលបន្ថែមកូឡាជែនចូលដល់រាងកាយ វាក៏ចូលរួមចំណែកជួយបង្កើតកោសិកាថ្មី ជំនួសឲ្យកោសិកាចាស់ដែលងាប់នៅលើស្បែក។ ទន្ទឹមនេះ វាក៏ជួយឲ្យរាងកាយផលិតឈាមក្រហមបានច្រើន និងបង្កើនអត្រាមេតាប៉ូលីសខ្លាញ់ក្នុងរាងកាយ ជួយដល់ការសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព។ ៤) ជួយបំបាត់ការឈឺចាប់សន្លាក់ កូឡាជែននៅក្នុងជើងមាន់នេះសោត ក៏អាចជំរុញក្នុងការបង្កើតជាលិកាឡើងវិញ ដើម្បីកាត់បន្ថយការរលាកសន្លឹកឆ្អឹងផ្សេងៗ។ ជាទូទៅនៅពេលឈឺសន្លាក់ វាដោយសារឆ្អឹងរបស់អ្នកទ្រុឌទ្រោមហើយពេលវាត្រដុសគ្នាទៅ ធ្វើឲ្យហើម និងឈឺចាប់ពិបាកក្នុងការធ្វើចលនា។ តាមការសិក្សាសាកល្បងទៅលើមនុស្ស ១៩១ នាក់ ដែលមានជំងឺរលាកសន្លាក់ជង្គង់ ក្នុងកំឡុងពេល ៣…

ជីវិតនិងសុខភាពនៅក្នុងផ្ទះបាយរបស់អ្នក គួរតែមានគ្រឿងទេសទាំង ៥ ដូចបង្ហាញខាងក្រោម ដ្បិតវាមានរសជាតិហឹរបន្តិចមែន តែគួរតែផ្សំយកមកទទួលទានឲ្យបានជាប់លាប់ជាប្រចាំ ព្រោះវាល្អសម្រាប់សុខភាព ទាំងការស្រកទម្ងន់ និងប្រឆាំងភាពចាស់ជាងវ័យ៖ ៥) ខ្ទឹមស នៅក្នុងខ្ទឹមស វាមានជាតិឈួលនិងហឹរ តែពេលទទួលទានទៅវាអាចរំញោចដល់ប្រព័ន្ធប្រសាទឲ្យបញ្ចេញអ័រម៉ូន Adrenaline ដើម្បីបង្កើននៃប្រសិទ្ធភាពរំលាយអាហារ។ លើសពីនេះខ្ទឹមស ក៏មានលក្ខណៈប្រឆាំងភាពធាត់ ដោយវាការពារនូវការប្រមូលផ្តុំជាតិខ្លាញ់លើសមកក្នុងរាងកាយ។ ៤) ខ្ញី ខ្ញីគឺជាគ្រឿងទេសមួយ ដែលមេផ្ទះភាគច្រើននិយមប្រើប្រាស់ ហើយបើនិយាយពីប្រយោជន៍របស់វាវិញ គឺជួយដុតខ្លាញ់ក្នុងរាងកាយបានយ៉ាងឆាប់រហ័ស។ វាក៏ជារបស់សម្រាប់សម្រកទម្ងន់យ៉ាងមានសុវត្ថិភាពនិងប្រសិទ្ធភាពផងដែរ។ ៣) ម្ទេស នៅក្នុងម្ទេសមានសមាសធាតុមួយឲ្យឈ្មោះថា Capsaicin ដែលវាជួយជំរុញដល់ប្រព័ន្ធរំលាយអាហារ និងការដុតកាឡូរីក្នុងរាងកាយ។…

ជីវិតនិងសុខភាពណែនាំសម្រាប់នារីៗ ដែលចង់ទទួលបានសុខភាពល្អ និងសម្រស់ស្រស់ស្អាតក្មេងជាងវ័យកាន់ឆ្នាំ នោះគឺរៀងរាល់ពេលចូលដំណេក ត្រូវតែទម្លាប់ដោះរបស់ ៥ នេះចេញ៖ ៥) ដោះសំលៀកបំពាក់តឹងៗ ការស្លៀកពាក់តឹងពេក ជាមូលហេតុនាំឲ្យដំណេករបស់អ្នកប្រព្រឹត្តិទៅមិនបានល្អ មួយទៀតសោតវាក៏ធ្វើឲ្យស្ទះចរន្តឈាម ប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរថែមទៀតផង។ អ្នកគួរតែជ្រើសរើសស្លៀកនូវសំលៀកបំពាក់រលុងៗ ត្រជាក់ៗ ដើម្បីឲ្យរាងកាយអាចគេងលក់ដោយផាសុកភាព។ ៤) ដោះចេញនៅគ្រឿងអលង្ការទាំងអស់ គ្រឿងអលង្ការក៏ដូចគ្នា បើអ្នកគេងទាំងមានវាជាប់ខ្លួន ពេលខ្លះវាតឹង វាបង្ហាប់ជាប់រាងកាយធ្វើឲ្យស្ទះចរន្តឈាម បង្កើតឲ្យមានអារម្មណ៍ច្របូកច្របល់ និងគេងមិនលក់។ មួយផ្សេងទៀតគ្រឿងអលង្ការខ្លះ ក៏អាចកោសរាងកាយឬ ធ្វើឲ្យមុតផ្នែកណាមួយជាយថាហេតុនៅពេលគេង។ ៣) ដោះចេញ Contact lenes អ្នកដែលប្រើប្រាស់លែនពាក់ភ្នែក…

ជីវិតនិងសុខភាពអាហារនិងភេសជ្ជៈខាងក្រោមនេះ បើទោះបីជាក្មេងៗនិយមចូលចិត្តទទួលទានក៏ដោយ តែស្រាប់ឪពុកម្តាយទាំងឡាយគួរតែដាក់កំហិតសម្រាប់ពួកគេ កុំឲ្យទទួលទានច្រើនពេក។ បើបន្តយូរទៅនឹងនាំឲ្យកុមារក្រិន ឬតឿលែងលូតកម្ពស់ ដោយសារតែការបាត់បង់ជាតិកាល់ស្យូម៖ ៣) អាហារមានជាតិអំបិលច្រើន ការបរិភោគអាហារដែលមានជាតិអំបិលច្រើន ងាយនឹងបះពាល់ដល់ការលូតកម្ពស់ បំផ្លាញថ្លើម និងតម្រងនោមរបស់ពួកគេ។ នៅពេលដែលរាងកាយផ្ទុកជាតិអំបិលច្រើនពេក នោះនឹងធ្វើឲ្យកាល់ស្យូមត្រូវបានបញ្ចេញច្រើនជាងមុន ដែលនាំឲ្យប៉ះពាល់ដល់ឆ្អឹង និងការលូតលាស់នៃរាងកាយ។ ភាគច្រើនអំបិលមានផ្ទុកនៅក្នុងអាហារសម្រន់ អាហារកែច្នៃដូចជាសាច់ក្រក… ដូច្នេះឪពុកម្តាយគួរតែដាក់កម្រិតទទួលទានសម្រាប់ពួកគេ និងបញ្ចៀសការទទួលទានជាប្រចាំ។ ២) អាហារដែលមានជាតិស្ករច្រើន ជាតិស្ករខ្ពស់ពេកក៏មិនល្អដែរ ក្រៅពីផ្តល់ហានិភ័យនៃការកើតជំងឺទឹកនោមផ្អែម ជាងនេះក៏នាំឲ្យកើតជំងឺធាត់ ខ្សោយតម្រងនោម និងប៉ះពាល់ដល់ការលូតកម្ពស់ថែមទៀតផង។ នោះក៏ដោយសារតែជាតិស្ករក្នុងឈាមកើនឡើង ហើយនាំឲ្យរាងកាយត្រូវតែបញ្ចេញនូវបរិមាណអាំងស៊ុយលីនច្រើន។ ទន្ទឹមនេះក៏នាំឲ្យការផលិតអរម៉ូនលូតលាស់ GH…

ជីវិតនិងសុខភាពនៅលើផ្ទៃមុខយើង ជឿថាអ្នកប្រាកដជាឆ្ងល់ ថាហេតុអ្វីកើតមុននៅទីតាំងមាត់ ពេលខ្លះទៅឡើក្បែរភ្នែក? អ្នកត្រឹមតែដឹងពីដំណោះស្រាយ ដោយប្រើប្រាស់ផលិតផលណាមួយមកលាងសម្អាត តែជឿថាអ្នកមិនទាន់ច្បាស់នោះទេ អំពីមូលហេតុនៃការកើតឡើងនៃគ្រាប់មុនទាំងអស់នោះ។ ខាងក្រោមយើងបង្ហាញពីហេតុផលនៃការកើតមានលើផ្នែកទាំង ៥ នៃមុខ ដើម្បីយើងងាយស្រួលក្នុងការបញ្ចៀសនៅពេលក្រោយ៖ ៥) ថ្ងាស ការកើតមុននៅលើថ្ងាស គឺភាគច្រើនដោយសារបញ្ហាស្រ្តេស ការគេងមិនលក់ ភាពតានតឹងផ្លូវអារម្មណ៍ខ្លាំងពេក។ មួយផ្សេងទៀតក៏ដោយសារការទទួលទានអាហារកំប៉ុងច្រើន ឬរបស់ដែលមានជាតិផ្អែមខ្ពស់។ ៤) ច្រមុះ ការកើតមុនលើច្រមុះ ក៏ដោយសារវាអ្នកកើតមានក្រពេញខ្លាញ់ច្រើន ហើយស្ទះរន្ធញើស។ ដំណោះស្រាយល្អបំផុតត្រង់ផ្នែកនេះ គឺមានតែការប្រើប្រាស់ប្រភេទម៉ាសបកមុន ហើយលាបក្រែមផ្តល់សំណើមទៅលើនោះ។ ៣) ថ្ពាល់ខាងលើ ការកើតមុននៅលើផ្នែកថ្ពាល់ អាចមកពីអ្នកគេងនៅលើខ្នើយដែលមិនស្អាត…

ជីវិតនិងសុខភាពអាហារពេលព្រឹក ដើរតួនាទីយ៉ាងសំខាន់ចំពោះសុខភាពមនុស្ស។ ដូចនេះ អ្នកមិនគួរជ្រើសរើសញុំាអាហារពេលព្រឹកតាមវិធីទាំង ៥ នេះឡើយ បើមិនចង់ឱ្យខ្លួនឯងឆាប់ចាស់ ខូចសុខភាព និងអាយុខ្លី។ ១. ទទួលទានបន្លែ និងផ្លែឈើមិនគ្រប់គ្រាន់ ប្រសិនបើអាហារពេលព្រឹកមានតែបន្លែបៃតងហឹរ អាហារចំហុយ និងស្ងោរ នោះអ្នកនឹងយល់ថាវាមិនឆ្ងាញ់មែនទេ? ប៉ុន្តែអាហារទាំងនេះ គឺល្អខ្លាំងណាស់សម្រាប់សុខភាពរបស់អ្នក។ បន្លែ និងផ្លែឈើមានសារៈសំខាន់ក្នុងការជួយអ្នកការពារជំងឺ និងពន្យារអាយុជីវិត។ ឧទាហរណ៍ ប្រសិនបើអ្នកមិនបន្ថែមពណ៌ទៅក្នុងអាហាររបស់អ្នកទេ ការមិនរាប់បញ្ចូលបន្លែ ឬផ្លែឈើណាមួយនៅលើក្នុងរបបអាហាររបស់អ្នកមានន័យថា អ្នកកំពុងរំលងការទទួលទានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានសារៈសំខាន់ក្នុងការជួយអ្នកការពារជំងឺ និងពន្យារអាយុជីវិត។ ២. បរិភោគសាច់កែច្នៃជាមួយអំបិលច្រើន អ្នកមិនគួរញុំាសាច់ត្រជាក់ច្រើនទេ។ សាច់អាហារពេលព្រឹកទូទៅដូចជា…

ជីវិតនិងសុខភាពតែបៃតងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម polyphenol ជាច្រើនរួមទាំង catechin ហៅថា EGCG ។ ពួកវាជួយកាត់បន្ថយកូលេស្តេរ៉ុលក្នុងឈាម ប្រឆាំងអុកស៊ីតកម្ម ប្រឆាំងបាក់តេរី ការពារក្លិនមាត់ ការពារមហារីក-ល-។ តែបៃតងមិនត្រឹមតែមានផ្ទុកសារធាតុ catechins ប៉ុណ្ណោះទេ ប៉ុន្តែក៏សម្បូរទៅដោយសារធាតុចិញ្ចឹមដូចជា ប្រូតេអ៊ីន វីតាមីន សារធាតុរ៉ែ ជាតិកាហ្វេអ៊ីន និងសារធាតុ phytochemicals ។ ជាធម្មតាតែបៃតងបាននាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាព។ ប៉ុន្តែប្រសិនបើអ្នកបន្ថែមគ្រឿងទេសទាំងនេះទៅតែបៃតង អត្ថប្រយោជន៍ត្រូវបានគុណ។ ការសិក្សាមួយបានបង្ហាញថា catechins នៅក្នុងតែបៃតង គឺល្អខ្លាំងណាស់សម្រាប់រាងកាយមនុស្ស។ ទោះបីជាយ៉ាងណាក៏ដោយ វាគឺជាសមាសធាតុមិនស្ថិតស្ថេរ…

ជីវិតនិងសុខភាពសម្រាប់អ្នកដែលធ្វើការនៅផ្ទះក្តី នៅការិយាល័យក្តី ដែលនៅមុខអេក្រង់កុំព្យូទ័រ ឬទូរស័ព្ទយូរ សូមអ្នកមិនត្រូវភ្លេចទម្លាប់ទាំង ៤ ខាងក្រោមឡើយ មិនដូច្នោះទេគុណភាពស្បែករបស់អ្នកនឹងមានការធ្លាក់ចុះ ហើយខូចខាតដោយមិនដឹងខ្លួន៖ ៤) កុំភ្លេចចំណាយពេលសម្រាក មានន័យថា ពេលអង្គុយយូររាប់ម៉ោង អ្នកគួរឆ្លៀតពេលសម្រាកភ្នែក និងស្បែកឲ្យឃ្លាតឆ្ងាយពីរបស់ទាំងនោះបាន ៥ ទៅ ១០ នាទី។ នេះមិនត្រឹមតែជួយដកឃ្លាសម្រាប់ស្បែក និងភ្នែកនោះទេ តែក៏សម្រាប់សុខភាពខួរក្បាល កុំឲ្យស្រ្តេសពេកផងដែរ។ ៣) កុំភ្លេចលាបឡេការពារកម្តៅថ្ងៃ កុំគិតថាមិនអីពេលអ្នកមិនចេញទៅខាងក្រៅ ឬដើរតាមផ្លូវ។ នេះដោយសារអ្នកទទួលរងពន្លឺពណ៌ខៀវចេញពីអេក្រង់ វាក៏នៅតែអាចបំផ្លាញស្បែករបស់អ្នកបានដូចគ្នា អ៊ីចឹងត្រូវតែមានទម្លាប់លាបឡេការពារកម្តៅថ្ងៃជាប្រចាំ។ ២) កុំភ្លេចបំពេញសំណើមដល់ស្បែក…