
ជីវិតនិងសុខភាពមុនពេលចូលគេង ចាយពេលតែប៉ុន្មាននាទី ជាមួយតែការអនុវត្តនូវចលនាសាមញ្ញមួយចំនួនដូចខាងក្រោម ក៏អាចជួយឲ្យអ្នកស្រកខ្លាញ់ក្បាលពោះ និងជួយឲ្យដំណេកស្កល់ស្កល់យ៉ាងមានប្រសិទ្ធភាព៖ ចលនាទី ១ ទម្រេតខ្នងលើគ្រែ ឬកម្រាលព្រំណាមួយ បន្ទាប់មកលើកជង្គង់អ្នកឡើងមកលើ ហើយយកដៃទៅឱបជើងទាំងសងខាង រួចព្យាយាមទាញវាមកស្មើក្បាលពោះ។ រក្សាចលនាបែបនេះឲ្យនឹងថ្កល់រយៈពេល ១ នាទី រួចដកដង្ហើមវែងៗប្រហែល ៨ ទៅ ១០ ដង្ហើម សឹមទម្លាក់ជើងចុះវិញ។ លំហាត់ប្រាណនេះធ្វើឲ្យឡើងរឹងសាច់ដុំក្បាលពោះ ភ្លៅ និងខ្នងខាងក្រោម ដែលវាសម្រួលទាំងសរសៃកុំឲ្យស្ពឹក និងជួយដុតខ្លាញ់ក្បាលពោះបានមួយផ្នែក។ ចលនាទី ២ ដេកលើផ្ទៃរាបស្មើ ឬលើគ្រែ ហើយដាក់គូទទល់នឹងជញ្ជាំង រួចលើកជើងឡើងទៅខាងលើ…

ជីវិតនិងសុខភាពការរួមភេទ គឺពិតជានាំមកនូវប្រយោជន៍ជាច្រើនសម្រាប់រាងកាយ តែយ៉ាងណាសម្រាប់ស្រ្តី នៅពេលវេលា ៣ នេះ ជាពេលមិនសមស្របដែលត្រូវអនុវត្តនោះទេ ហើយវាអាចបង្កគ្រោះថ្នាក់មកដល់អ្នកទៅវិញ៖ ៣) បន្ទាប់ពីការមករដូវ កំឡុងពេលមករដូវ ឬក្រោយមករដូវថ្មីថ្មោង អ្នកមិនគួររួមភេទនោះទេ ព្រោះវាអាចបណ្តាលឲ្យប៉ះពាល់ដល់ស្បូន។ ដោយសារតែពេលនេះមាត់ស្បូនកំពុងស្ថិតក្នុងសភាពបើកចំហ ដូច្នេះការរួមភេទ គឺងាយនឹងបង្កជាការរលាក ឬបង្កមេរោគផ្សេងៗជ្រៀតចូល នាំឲ្យកើតរោគស្រ្តីមួយចំនួន និងបណ្តាលឲ្យសភាពរាងកាយវិវត្តទៅរកភាពចាស់ជាងវ័យឆាប់រហ័ស។ យកល្អ គួររង់ចាំក្រោយការមករដូវចប់រួចរាល់ រយៈពេល ៣ ថ្ងៃ។ ២) នៅពេលរាងកាយអស់កម្លាំង បន្ទាប់ពីទទួលរងសម្ពាធការពារ អស់កម្លាំង ល្ហិតល្ហៃ ក៏ជាពេលដែលអ្នកគួរជៀសវាងការរួមភេទផងដែរ។ ដោយសារពេលវេលានេះ…

ជីវិតនិងសុខភាពនៅភូមិ Ogimi ស្រុក Kunigami ខេត្ត Okinawa ជាតំបន់ដែលមានប្រជាជនជប៉ុនអាយុវែងជាងគេ ដោយជាមធ្យមក្នុងតំបន់នោះ ពួកគេអាចរស់នៅដល់អាយុ ៨១,២ ឆ្នាំ ដោយស្រ្តីជាមធ្យមមានអាយុដល់ ៨៦ ឆ្នាំ ហើយបុរសអាយុ ៧៥ ឆ្នាំ។ បើតាមការស្រាវជ្រាវពីទម្លាប់រស់នៅរបស់ប្រជាជនក្នុងតំបន់នោះ គឺពួកគេមានអាថ៌កំបាំងនៃការទទួលទានគួរឲ្យចាប់អារម្មណ៍ ៥ ដែលថ្ងៃនេះ Knongsrok សូមលើកមកចែករំលែកបងប្អូនយើងនៅកម្ពុជាឲ្យបានដឹង៖ ៥) ដំឡូងជ្វាពណ៌ស្វាយ នៅទីនោះគេពេញនិយមទទួលទានដំឡូងជ្វាពណ៌ស្វាយខ្លាំងណាស់ ដោយសារវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C ដោយវាអាចការពារយើងពីការបង្ករោគជាច្រើនមកកាន់រាងកាយ មិនថាតែជំងឺទឹកនោមផ្អែម សរសៃឈាមបេះដូង…

ជីវិតនិងសុខភាពមិនសុទ្ធតែគ្រប់ពេល ឲ្យតែងងុយ ឲ្យតែនឿយបើកភ្នែកលែងរួច អ្នកត្រូវបណ្តោយខ្លួនឯងឲ្យបិទភ្នែកគេងនោះទេ ព្រោះក្នុងស្ថានភាពទាំង ៤ ខាងក្រោម វាពិតជាអាចប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរ អាចប៉ះពាល់ដល់អាយុជីវិតរបស់អ្នកក៏ថាបាន៖ ៤) ពេលស្រវឹងជោកជាំ បន្ទាប់ពីទទួលស្រាជោកជាំ អ្នកនឹងមានអារម្មណ៍ងងុយគេង ហើយបើឃើញគ្រែ គឺដឹងតែទម្រេតខ្លួនបិទភ្នែកលក់ភ្លាមៗហើយ តែយ៉ាងណាពេលវេលានេះ មិនល្អនោះទេចំពោះសុខភាព ហើយអាចប្រឈមគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ។ អ្នកស្រវឹងជោកជាំ នៅពេលគេង អាចប្រឈមការក្អួតចង្អោរ ចាល់អាហារទៅក្នុងបំពង់ខ្យល់ ធ្វើឲ្យថប់ដង្ហើម បាត់បង់អុកស៊ីហ្សែន គាំងស្លាប់មួយរំពេចដោយមិនដឹងខ្លួន។ ៣) កុំគេងពេលសក់នៅសើម មនុស្សមួយចំនួន មានទម្លាប់ចូលគេងភ្លាមៗ បន្ទាប់ពីទើបតែកក់សក់ហើយ ឬទាំងដែលសក់របស់ពួកគេនៅសើម។ ទម្លាប់បែបនេះ…

ជីវិតនិងសុខភាពរបៀបនៃការជ្រើសរើសខ្នើយគេង គឺជះឥទ្ធិពលដល់ដំណេករបស់អ្នកបាន ហើយការជ្រើសរើសខុស វាមិនបាននាំប្រយោជន៍សុខភាពសម្រាប់អ្នកនោះទេ ផ្ទុយទៅវិញ មានតែផលប៉ះពាល់ដល់ឆ្អឹងឆ្អែងនិងសរីរាង្គមួយចំនួនទៀតផង។ សំណួរសួរថា តើការជ្រើសរើសខ្នើយទាប ឬខ្នើយខ្ពស់ ដែលល្អចំពោះសុខភាព? ចម្លើយសាមញ្ញបំផុត៖ គឺកុំយកខ្នើយខ្ពស់ពេក ហើយកុំយកទាបពេក ជារួមគឺនៅកម្ពស់ល្មម ចន្លោះពី ១០ ទៅ ១៥ សង់ទីម៉ែត្រ។ ១) ផលប៉ះពាល់នៃការគេងខ្នើយខ្ពស់ពេក មនុស្សជាច្រើនគិតថា ការប្រើខ្នើយខ្ពស់ពេក អាចធ្វើឲ្យគេងលក់ស្រួល តែការពិត វាជះផលអាក្រក់ទៅវិញទេ ដោយវាងាយធ្វើឲ្យរងការឈឺចាប់ត្រង់ផ្នែកឆ្អឹងក និងសាច់ដុំមួយចំនួននៅតំបន់ក រហូតដល់ជួនកាលអាចរហែកសាច់ដុំ ពេលយើងកំពុងគេងក៏មាន។ ទន្ទឹមពេលជាមួយគ្នានេះ វាក៏ធ្វើឲ្យចរន្តឈាមបញ្ជូនទៅកាន់ខួរក្បាល…

ជីវិតនិងសុខភាពទឹកដោះគោគឺជាអាហារសុខភាព ប៉ុន្តែវាមិនចេះតែអាចផឹកលាយជាមួយអាហារឬរបស់ផ្សេងទៀតបានតាមចិត្តចង់នោះទេ ព្រោះវាអាចនាំឲ្យពុល ឬកាត់បន្ថយគុណភាពនៃទឹកដោះគោ៖ ៥) កុំបន្ថែមទឹកស្ករ ឬស្ករទៅក្នុងទឹកដោះគោក្តៅ ការធ្វើបែបនេះជារឿងមិនត្រឹមត្រូវទេ ព្រោះវាធ្វើឲ្យ Lysine នៅក្នុងទឹកដោះគោ ងាយមានប្រតិកម្មជាមួយស្ករ ឲ្យកើតមានសមាសធាតុពុល Fructose Lysine អាចបង្កគ្រោះថ្នាក់សម្រាប់សុខភាពមនុស្សបាន។ ៤) កុំផឹកទឹកដោះគោជាមួយទឹកក្រូច ឬទឹកក្រូចឆ្មារ ការបន្ថែមទឹកក្រូច ឬទឹកក្រូចឆ្មារទៅក្នុងទឹកដោះគោអាចជាការបន្ថែមឱជារសដ៏ឆ្ងាញ់មួយ ប៉ុន្តែកុំគិតឲ្យសោះ ថាវាអាចផ្តល់អត្ថប្រយោជន៍ទ្វេដងចំពោះសុខភាព ដ្បិតបើទឹកក្រូចឬទឹកក្រូចឆ្មារល្អស្រាប់ហើយក៏ដោយ។ នោះក៏ដោយសារតែទឹកក្រូចឬទឹកក្រូចឆ្មារ មានផ្ទុកនូវអាស៊ីដច្រើន ហើយពេលវាចូលប្រតិកម្មជាមួយប្រូតេអ៊ីនក្នុងទឹកដោះគោ នោះនឹងនាំឲ្យអាហារូបត្ថម្ភរបស់ទឹកដោះគោ ចាប់ផ្តើមមានការចុះខ្សោយ។ ៣) កុំលាយទឹកដោះគោជាមួយសូកូឡា ពេលលាយចូលរបស់ទាំងពីរនេះ…

ជីវិតនិងសុខភាពអាហារ ៤ មុខ ដែលបានរៀបរាប់ខាងក្រោមនេះ ថ្វីដ្បិតតែសម្បូរជាតិខ្លាញ់ក៏ពិតមែន ប៉ុន្តែអាហារទាំងនេះមានជីវជាតិច្រើន ហើយត្រូវបានអ្នកជំនាញណែនាំឱ្យញុំាច្រើន ដើម្បីកាត់បន្ថយជាតិខ្លាញ់ក្នុងឈាមបានល្អ ដូច្នេះ អ្នកញុំាដោយមិនបាច់បារម្ភអ្វីឡើយ។ ១. ផ្លែប័រ ផ្លែប័រ គឺជាផ្លែឈើដែលសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែ ហើយសម្បូរទៅដោយខ្លាញ់ monounsaturated ធម្មជាតិ។ ផ្លែឈើនេះ បើតាមអ្នកជំនាញអាហារូបត្ថម្ភ Cai Wei’an បានឱ្យដឹងថា ខ្លាញ់ក្នុងផ្លែប័រត្រូវបានគេហៅថា អាស៊ីតអូឡេអ៊ីក ដែលល្អសម្រាប់បេះដូង និងកាត់បន្ថយការរលាក ។ មិនត្រឹមតែប៉ុណ្ណោះ ខ្លាញ់ក្នុងផ្លែប័រ ក៏ជួយជម្រុញការដុតបំផ្លាញជាតិខ្លាញ់ និងកាឡូរីកាន់តែច្រើនក្នុងរាងកាយផងដែរ…

ជីវិតនិងសុខភាពមាននារីជាច្រើនដែលខ្លាចការសម្រកទម្ងន់មិនជោគជ័យ ដូច្នេះ មុននឹងញុំាអីគិត ខ្វល់ច្រើនណាស់។ យ៉ាងណាមិញ នេះជាអាហារ ៦ មុខដែលអ្នកអាចញុំាបានស្រួលក្នុងពេលសម្រកទម្ងន់ ប៉ុន្តែនៅតែត្រូវយកចិត្តទុកដាក់លើចំនួនកំណត់ដូចគ្នា។ ១. ដំណាប់ផ្លែឈើ ឬផ្លែឈើក្រៀម មានមនុស្សជាច្រើនដែលតែងតែមានគំនិតថា ផ្លែឈើស្ងួតមានផ្ទុកជាតិស្ករច្រើនពេក ដូច្នេះមិនសក្តិសមក្នុងការទទួលទានក្នុងអំឡុងពេលសម្រកទម្ងន់ឡើយ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមអ្នកជំនាញមួយចំនួន អ្នកដែលមានរបបអាហារដើម្បីសម្រកទម្ងន់ទាំងស្រុង នៅតែអាចទទួលទានផ្លែឈើក្រៀមដោយគ្មានជាតិស្ករនៅក្នុងផ្នែកដែលបានណែនាំ។ អ្នកអាចចាត់ទុកផ្លែឈើក្រៀមជាអាហារសម្រន់ រួមជាមួយនឹងទឹកដោះគោជូរគ្មានជាតិផ្អែម និងទឹកដោះគោជូរក្រិក ដើម្បីបង្កើនរសជាតិឆ្ងាញ់នៅពេលទទួលទាន។ យោងតាមការស្ទង់មតិរបស់សុខភាពជាតិ និងអាហារូបត្ថម្ភរបស់សហរដ្ឋអាមេរិក ដែលបានចេញផ្សាយនៅលើ PubMed ក្នុងឆ្នាំ 2011 ការទទួលទានផ្លែឈើស្ងួតអាចជួយកែលម្អគុណភាពនៃរបបអាហារ កាត់បន្ថយហានិភ័យនៃការធាត់យ៉ាងមានប្រសិទ្ធភាព។ ដោយសារតែផ្លែឈើស្ងួតភាគច្រើនមានជាតិសរសៃ…

ជីវិតនិងសុខភាពទាំងនេះគឺជាសញ្ញាបង្ហាញថាប្រព័ន្ធរំលាយអាហារដំណើរការមិនបានល្អដូច្នេះត្រូវទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យប្រសិនបើលោកអ្នកជួបបញ្ហាដូចបានបកស្រាយខាងក្រោម។ 1. បបូរមាត់ពណ៌សឈឺ បបូរមាត់ពណ៌សឈឺគឺជាសញ្ញាច្បាស់ថារាងកាយរបស់អ្នកមានបញ្ហា។ ការរំលាយអាហារខាងក្នុងរងផលប៉ះពាល់ដូច្នេះជាតិពុលនឹងកកកុញក្នុងពោះវៀន។ ជាលទ្ធផលបបូរមាត់នឹងមិនមានពណ៌ក្រហមធម្មតាទេ ប៉ុន្តែក្លាយជាពណ៌សស្លេកហើយខ្វះភាពស្រស់ថ្លា។ 2. ដង្ហើមមានក្លិនមិនល្អ មាត់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងផ្លូវដង្ហើម និងបំពង់រំលាយអាហារ។ ការសិក្សាមួយដែលចុះផ្សាយក្នុងទស្សនាវដ្ដីវេជ្ជសាស្ត្រមីក្រូជីវសាស្រ្តបាននិយាយថាបាក់តេរីដង្ហើមអាក្រក់ H. pylori (Helicobacter Pylori) បណ្តាលអោយដំបៅក្រពះ។ មិនត្រឹមតែប៉ុណ្ណឹងទេវាក៏ជាមូលហេតុមួយនៃបុព្វហេតុនាំអោយមានដុំសាច់នៅក្នុងប្រព័ន្ធរំលាយអាហារផងដែរ។ ប្រសិនបើអ្នកសម្អាតមាត់របស់អ្នកជារៀងរាល់ថ្ងៃ ហើយដង្ហើមមិនល្អនៅតែបន្តកើតមានវាអាចជាសញ្ញាមួយដែលបង្ហាញថាប្រព័ន្ធរំលាយអាហាររបស់អ្នកមិនមានសុខភាពល្អ។ 3. ទឹកមុខស្លេកស្លាំង នៅពេលដែលក្រពះខ្សោយការរំលាយអាហារ និងការស្រូបយកសារធាតុចិញ្ចឹមត្រូវបានទទួលរងផលប៉ះពាល់។ នៅពេលនោះមុខមាត់មើលទៅជាមិនភ្លឺថ្លា និងជីវិតមិនស្រស់ថ្លាដូចកាលពីមុននោះទេប៉ុន្តែផ្ទុយទៅវិញគឺផ្ទៃមុខស្លេកស្លាំង។ 4. មាត់ស្ងួត នៅពេលមានសុខភាពល្អបបូរមាត់នឹងភ្លឺរលោង និងមានរស្មី។ ទោះយ៉ាងណាក៏ដោយនៅពេលដែលមាត់ស្ងួតប្រេះបែកអាចនឹងមានបញ្ហានៅក្នុងក្រពះនិងពោះវៀន។ មុខងាររំលាយអាហារមិនល្អអាចបណ្តាលឱ្យបបូរមាត់ស្លេក…

ជីវិតនិងសុខភាពប្រសិនក្រោយពីពេលទទួលទានអាហាររួច រាងកាយចេញសញ្ញាទាំង ៥ ខាងក្រោមនេះមក នោះអ្នកត្រូវតែមានការប្រុងប្រយ័ត្ន ហើយគួរឆ្លៀតពេលទៅជួបពិគ្រោះជាមួយអ្នកជំនាញផ្នែកសុខភាព ព្រោះវាជាសញ្ញាមិនល្អទេ៖ ៥) តឹងទ្រូង ដង្ហើមខ្លី បន្ទាប់ពីទទួលទានអាហាររួច អ្នកចេញអាការៈថប់ទ្រូង ដកដង្ហើមមិនចង់ដល់គ្នា នោះអាចជាសញ្ញាព្រមាននៃដំណាក់កាលដំបូង ជំងឺដាច់សរសៃឈាមបេះដូង។ បើវានៅបន្តរំលេចចេញមកជាប់លាប់ជាបន្តបន្ទាប់ នោះអ្នកមិនត្រូវបណ្ដែតបណ្ដោយយូរឡើយ។ ៤) ឈឺពោះ ប្រសិនទទួលទានអាហារចូលពោះហើយ ចេះតែមានអាការៈចុកសៀតពោះ ឈឺពោះ នោះជាបញ្ហាពោះវៀន។ អ្នកទទួលទានស្រាញឹកញាប់ មិនសូវលូកអាហារ ក៏អាចប្រឈមអាការៈនេះញឹកញាប់ដែរ។ យូរទៅវាក៏អាចវិវត្តទៅជាជំងឺគ្រួសក្នុងថង់ទឹកប្រមាត់ រលាកលំពែងរ៉ាំរ៉ៃក៏មាន។ ៣) រាគ បើអ្នកឧស្សាហ៍រាគ ក្រោយទទួលទានអាហាររួច…

ជីវិតនិងសុខភាពជំងឺទឹកនោមផ្អែម គឺជាជំងឺដ៏គ្រោះថ្នាក់បំផុត ដែលមនុស្សជាច្រើនតែងតែជួបប្រទះ ហើយអ្នកខ្លះទៅកើតជំងឺនេះដោយមិនដឹងខ្លួន។ យ៉ាងណាការគ្រប់គ្រងជាតិស្ករក្នុងឈាម គឺពិតជាសំខាន់សម្រាប់ដំណាក់កាលដើម្បីបញ្ចៀសអ្នក ពីការវិវត្តទៅរកជំងឺដ៏កាចសាហាវខាងលើ។ ខាងក្រោម Knongsrok ណែនាំផ្លែឈើ ៥ ប្រភេទ ដែលអ្នកគួរទម្លាប់ទទួលទានវា ក្រោយពេលហូបអាហារពេលថ្ងៃ ឬពេលល្ងាចរួច ក្រោយ ៣០ នាទី ព្រោះវាអាចបញ្ចុះជាតិស្ករក្នុងឈាមបានយ៉ាងមានប្រសិទ្ធភាព៖ ៥) ផ្លែស្រ្តបឺរី ជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយវាផ្តល់ប្រយោជន៍សម្រាប់ការគ្រប់គ្រងតុល្យភាពជាតិស្ករក្នុងឈាម និងការពារភាពតានតឹង Stress។ ការសិក្សាបង្ហាញថា ភាពតានតឹងក៏ជាដើមចមនាំឲ្យកើតជំងឺទឹកនោមផ្អែមបានដែរ ដូច្នេះការទទួលទានផ្លែឈើនេះ គឺល្អបំផុត។ ៤) ក្រូចថ្លុង មានជាតទឹក…

ជីវិតនិងសុខភាពយោងតាមវេជ្ជបណ្ឌិត Nugyen Ba Thang ប្រធាននៃសាកលវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថស្ថានប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម បានណែនាំពីជំពូកមនុស្ស ៤ ប្រភេទ ដែលប្រឈមហានិភ័យខ្ពស់ នៃការអាចកើតមានជំងឺដាច់សរសៃឈាមខួរក្បាល៖ ៤) អ្នកដែលមានសមាជិកក្នុងផ្ទះ ធ្លាប់កើតជំងឺដាច់សរសៃឈាមខួរក្បាល ប្រសិនក្នុងផ្ទះរបស់អ្នក មានប្រវត្តិធ្លាប់មានអ្នកកើតជំងឺដ៏គួរឲ្យខ្លាចនោះ ដូច្នេះអ្នកក៏មានហានិភ័យខ្ពស់ផងដែរ អាចកើតជំងឺនោះបានដូចគ្នា ក៏ដោយសារទម្លាប់នៃការរស់នៅដូចគ្នា ឬកត្តាហ្សែន។ ៣) អ្នកមានជំងឺទឹកនោមផ្អែម ជំងឺរ៉ាំរ៉ៃ ដូចជាជំងឺទឹកនោមផ្អែម យូរទៅវាងាយនឹងវិវត្តឲ្យអ្នកជំងឺ ទៅរងផលប៉ះពាល់ដល់ផ្នែកផ្សេងទៀត ដូចជាសរសៃឈាមបេះដូង សរសៃប្រសាទ ភ្នែក ក្រលៀន ហើយតាមការស្រាវជ្រាវ មនុស្សកើតជំងឺទឹកនោមផ្អែម…

ជីវិតនិងសុខភាពអ្នកអាចប្រើប្រាស់រមៀត មកក្លាយជាគ្រឿងផ្សំសម្រាប់ព្យាបាលមុខមុនយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះវាក៏ជាគ្រឿងផ្សំ ដែលមានសមត្ថភាពពន្យឺតដំណើរការភាពចាស់ ប្រឆាំងនឹងការរលាក ជំរុញការផលិតអ័រម៉ូនអឺស្រ្តូសែន និងបង្កើតជាលិកាស្បែកថ្មីត្រលប់មកវិញទៀតផង។ យ៉ាងណាណែនាំសម្រាប់អ្នកមានបញ្ហាមុខមុន ជាពិសេស ប្រសិនចង់ព្យាបាលមុខមុន ដោយប្រើប្រាស់រមៀត អ្នកអាចច្នៃវាមកផ្សំជាមួយរបស់ទាំង ៣ ខាងក្រោមនេះបាន៖ ១) រមៀត + ទឹកដោះគោជូរ ទឹកដោះគោជូរ ឬយ៉ាអួរគ្មានជាតិស្ករ គឺល្អសម្រាប់ស្បែក ហើយវាមានផ្ទុកអាស៊ីដ Probiotic រួមជាមួយនឹងសារធាតុរ៉ែ ដែលផ្តល់សំណើមដល់ស្បែក គួបផ្សំជាមួយរមៀតផង ដូច្នេះអាចកាត់បន្ថយមុន បំបាត់មុនក្បាលខ្មៅយ៉ាងមានប្រសិទ្ធភាព។ វិធីធ្វើ) លាយម្សៅរមៀត ២ ស្លាបព្រាបាយ…

ជីវិតនិងសុខភាពអាហារទាំង ៤ មុខខាងក្រោម ស្រ្តីៗគ្រប់រូបគួរតែមាន ព្រោះវាមិនត្រឹមតែមានឱជារសឆ្ងាញ់ប៉ុណ្ណោះទេ ទៀតសោតវាក៏ជួយព្យាបាលបញ្ហាមុខមុន និងកាត់បន្ថយការរលាកបានយ៉ាងមានប្រសិទ្ធភាពផងដែរ៖ ១) អាហារសម្បូរវីតាមីន C វីតាមីន C វាដើរតួយ៉ាងសំខាន់ក្នុងការជំរុញការផលិតកូឡាជែន។ ចំណែកឯកូឡាជែនដើរតួជាសរសៃតភ្ជាប់រវាងជាលិកាក្នុងរាងកាយ ជួយរក្សាស្បែកឲ្យរលោងនិងគ្មានស្នាមជ្រួញ។ លើសពីនេះវាក៏មានសមត្ថភាពរារាំងការវិវត្តនៃជាតិពណ៌មេឡានីន និងមានសារធាតុប្រឆាំងអុកស៊ីតកម្ម អាចកាត់បន្ថយការរលាក ការឡើងពណ៌ក្រហមស្នាមកន្ទួលលើមុខផងដែរ។ អ្នកគួរបន្ថែមអាហារដែលមានជាតិវីតាមីន C ជារៀងរាល់ថ្ងៃ ឧទាហរណ៍ដូចជាផ្លែគីវី ផ្លែត្របែក និងផ្កាខាត់ណាជាដើម។ ២) អាហារដែលមានជាតិស័ង្កសី ស័ង្កសីគឺជាធាតុសំខាន់សម្រាប់រាងកាយ ដែលមានឥទ្ធិពលក្នុងការកាត់បន្ថយការរលាក ហើម និងការឡើងមុន។ វាក៏ជួយឲ្យការជាសះស្បើយលើមុខរបួស…

ជីវិតនិងសុខភាពការទទួលទានទឹកក្រូចឆ្មាក្តៅឧណ្ហៗ មួយកែវនៅពេលព្រឹក នឹងជួយដល់ការបន្សាបជាតិពុលក្នុងរាងកាយ ការសម្រកទម្ងន់ និងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត ដែលជួយដល់សុខភាព។ ទទួលទានទឹកក្រូចឆ្មាក្តៅមួយកែវនៅពេលព្រឹក រាងកាយទទួលបានអត្ថប្រយោជន៍ដ៏ពិសេសទាំង ៧ យ៉ាងខាងក្រោមនេះ។ ១. ជួយបំពេញជាតិទឹក ដូចដែលអ្នកបានដឹងស្រាប់មកហើយ រាងកាយមនុស្សស្រីត្រូវការជាតិទឹកយ៉ាងតិច ២,៥ លីត្រ ក្នុង១ថ្ងៃ ឯមនុស្សប្រុសត្រូវការប្រមាណ ៣,៥ លីត្រ។ ដូចនេះក្រៅពីទឹកធម្មតា អ្នកអាចផ្លាស់ប្តូររសជាតិដោយបន្ថែមជាមួយការពិសារទឹកក្រូចឆ្មាផងដែរ ព្រោះវាក៏ជាប្រភពនៃជាតិទឹកដែរ។ ២. ជួយបំពេញជាតិវីតាមីន C ទឹកក្រូចឆ្មាក៏ជាប្រភពនៃជាតិវីតាមីនC ដែលរាងកាយត្រូវការផងដែរ។ គួរបញ្ជាក់ថា ជាតិវីតាមីនC មានតួនាទីជួយទប់ស្កាត់ជំងឺសរសៃឈាមបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល…

ជីវិតនិងសុខភាពជំងឺដាច់សរសៃឈាមខួរក្បាល គឺជាជំងឺដ៏គួរឲ្យខ្លាច ព្រោះវាកើតឡើងត្រឹមមួយរំពេច អាចបណ្តាលឲ្យប៉ះពាល់អាយុជីវិតរបស់អ្នកបាន។ ខាងក្រោមជាទម្លាប់មិនល្អទាំង ៤ ដែលអ្នកត្រូវជៀសវាងរៀងរាល់ព្រឹក ជាពិសេសនៅរដូវរងា កំឡុងចុងខែវិច្ឆិកានេះតទៅ ព្រោះវាប្រឈមហានិភ័យខ្ពស់ អាចឲ្យអ្នកដាច់សរសៃឈាមខួរក្បាល៖ ៤) កុំស្ទុះភ្លាមៗ ពេលក្រោកពីគេង ក្នុងរដូវរងា ខែត្រជាក់ ពេលអ្នកក្រោកពីដំណេក គួរតែសម្ងំមួយភ្លែតសិន រួចដកខ្លួនចេញពីភួយម្តងបន្តិច កុំស្ទុះមកភ្លែតៗ ព្រោះពេលវេលានេះ បើស្បែកកំពុងតែងំភាពកក់ក្តៅ ហើយស្ទុះមកប៉ះភាពត្រជាក់ភ្លាមៗ នោះស្បែកនឹងរួញលឿន នាំឲ្យសរសៃឈាមក្នុងខ្លួនក៏ប្រែប្រួល មិនអាចសម្របបានភ្លាមៗ នាំឲ្យវិលមុខមួយរំពេច សម្ពាធឈាមទាប ញ័រទ្រូង ប្រឈមទាំងដាច់សរសៃឈាម និងគាំងបេះដូង។ ៣)…

ជីវិតនិងសុខភាពប្រសិនអ្នកកំពុងឧស្សាហ៍ជួបរោគសញ្ញាទាំង ៥ ខាងក្រោម នោះវាជាសញ្ញាព្រមានមិនល្អទេ ដែលបង្ហាញថា អ្នកមានហានិភ័យអាចជួបបញ្ហាគាំងបេះដូងទាំងក្មេងខ្ចី៖ ៥) ឈឺចាប់ផ្នែកខាងលើពោះ ប្រសិនអ្នកឧស្សាហ៍ឈឺចាប់ផ្នែកខាងលើពោះ ដោយគ្មានមូលហេតុ អ្នកគួរតែប្រុងប្រយ័ត្ន។ វាអាចមកពីបញ្ហាបេះដូង ពោលមិនមែនជាជំងឺរលាកក្រពះ ដំបៅក្រពះ រលាកលំពែង និងរលាកថ្លើមនោះទេ ប្រយ័ត្នតែអ្នកវិនិច្ឆ័យខុស។ យ៉ាងណាអ្នកដែលមានរោគសញ្ញាទាំងនេះ ច្រើនតែកើតឡើងលើមនុស្សចាស់ ចំណែកក្មេងៗ គឺមួយផ្នែកតូច។ ពេលឈឺចាប់ផ្នែកខាងលើពោះនោះម្តងៗ វាក៏លាយឡំជាមួយបញ្ហាថប់ដង្ហើម ដង្ហើមខ្លីផងដែរ។ ៤) ឧស្សាហ៍ឈឺស្មាខាងឆ្វេង ការឈឺចាប់មិនធម្មតាដែលកើតឡើងលើស្មាខាងឆ្វេង កំភួនដៃខាងឆ្វេង គឺជាសញ្ញាព្រមាននៃជំងឺគាំងបេះដូង។ ប្រសិនវាឈឺចាប់ផ្ទួនៗគ្នា លាយឡំនឹងអាការៈពិបាកដកដង្ហើម តឹងទ្រូងផង…

ជីវិតនិងសុខភាពសួតគឺជាសរីរាង្គផ្លូវដង្ហើមដ៏ធំបំផុតរបស់រាងកាយ ហើយប្រសិនអ្នកឃើញសញ្ញាទាំង ៣ ខាងក្រោមនេះលេចចេញមកលើតំបន់ឬផ្នែកច្រមុះ នោះវាកំពុងបង្ហាញថា សួតរបស់អ្នកមានបញ្ហាហើយ៖ ៣) ច្រមុះឡើងក្រហម បែកញើស ប្រសិនអ្នកតែងតែបើកញើសនៅតំបន់ច្រមុះ ដោយមិនដឹងមូលហេតុ ជាពិសេសពេលមិនធ្វើសកម្មភាពអ្វី ដែលប្រើកម្លាំងខ្លាំងផង នោះវាអាចជាបញ្ហា។ មួយផ្សេងទៀតដូចគ្នានឹងច្រមុះឡើងក្រហម បើមិនមែនកើតឡើងដោយសារមុន ឬជំងឺផ្តាសាយ នោះក៏ជាបញ្ហាត្រូវប្រយ័ត្នដូចគ្នា។ នេះវាអាចបង្ហាញពីតម្រុយមិនល្អ នៃផ្នែកសួត ដោយសារពេលណាការដកដង្ហើមរបស់អ្នកដំណើរការទៅមិនបានល្អ នោះរាងកាយនឹងងាយប្រែមកជាពណ៌ក្រហមខុសពីធម្មតា។ អ្នកត្រូវតែឆ្លៀតពេលទៅពេទ្យ ដើម្បីពិគ្រោះយោបល់ ប្រសិនជួបបញ្ហានេះញឹកញាប់ ដោយគ្មានមូលហេតុ។ ២) ច្រមុះស្ងួត ប្រសិនច្រមុះ រន្ធច្រមុះឡើងស្ងួត នោះបង្ហាញរាងកាយក្តៅចេញពខាងក្នុង ជាពិសេសពេលយើងខ្វះជាតិទឹក…