
ជីវិតនិងសុខភាពក្រុមមនុស្សដែលស្រូបយកផ្សែងពុលច្រើន ឬជាពិសេសមនុស្សជក់បារីជាប្រចាំ គឺមានហានិភ័យខ្ពស់នៃការកើតជំងឺមហារីកសួត។ ដូច្នេះប្រសិនឃើញសញ្ញាសម្គាល់ទាំង ៤ ខាងក្រោម អ្នកគួរតែប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់៖ ៤) ក្អកញឹកញាប់ ការក្អកកើតឡើងញឹកញាប់ ហើយក្អកស្ងួតមិនមានកំហាកទៀតនោះ វាអាចមកពីផ្សែងពុល បានស្រូបចូលទៅក្នុងសួតច្រើន នាំឲ្យរលាក។ អាការៈបែបនេះ ប្រសិនបន្តរយៈពេលយូរ គួរប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ជៀសវាងវាវិវត្តទៅរកជំងឺមហារីក ពិបាកព្យាបាល។ ៣) តឹងថប់ទ្រូង ដោយសារតែដុំសាច់ដុះក្នុងសួត ទើបបណ្តាលឲ្យប៉ះពាល់ដល់ជាលិកាខាងក្នុងសួត។ ពេលវាទទួលរងការឈឺចាប់ម្តងៗ ដូចមានគេមកសង្កត់ទ្រូង នាំឲ្យតឹងថប់ពិបាកទ្រាំខ្លាំងណាស់។ ២) ឈឺស្មានិងក ការឈឺក អាចបណ្តាលមកពីមូលហេតុច្រើន ហើយប្រសិនអ្នកជួបអាការៈបែបនេះ ក្រោយធ្វើលំហាត់ប្រាណធ្ងន់…

ជីវិតនិងសុខភាពសម្រាប់ស្រ្តីក្រោយអាយុ ៣០ ឆ្នាំ ជាពេលដែលរាងកាយចាប់ផ្តើមការចុះថយនូវកូឡាជែននិងប្រព័ន្ធការពារមួយចំនួន មិនដូចកាលនៅស្រករអាយុ ២០ ឡើយ។ ដូច្នេះហើយកំឡុងពេលនេះ បើអ្នកមិនបានផ្តោតលើការថែរក្សាសម្រស់ឲ្យបានត្រឹមត្រូវ ឬទម្លាប់រស់នៅប្រចាំថ្ងៃបានល្អទេនោះ រាងកាយរបស់អ្នកនឹងប្រែជាចាស់ជាងវ័យ ហើយមានជំងឺមកបៀតបៀនដោយមិនដឹងខ្លួន៖ ៥) ទទួលទានអាហារច្រើន គួរដាក់កំហិតរបបអាហារដែលត្រូវទទួលទានប្រចាំថ្ងៃ កុំចង់តាមឃ្លាន ព្រោះវាមិនល្អចំពោះសុខភាពនោះទេ។ របបអាហារច្រើនលើសលប់ បណ្តាលឲ្យអ្នកទៅជាឡើងទម្ងន់ ប្រមូលផ្តុំជាតិខ្លាញ់ច្រើន នាំឲ្យពិបាកព្យាបាលដូចជាជំងឺខ្លាញ់រុំថ្លើម ខ្លាញ់រុំបេះដូង សរសៃឈាមជាដើម។ ៤) ទទួលទានអាហារកែច្នៃ អ្នកគួរដល់វ័យដែលត្រូវកាត់បន្ថយការទទួលទានអាហារកែច្នៃ ដូចជាសាច់ក្រក ប្រហិត ឬរបស់មួយចំនួនទាំងអស់នោះហើយ ព្រោះប្រភេទអាហារទាំងនេះវាមានជាតិប្រៃខ្ពស់ ជាតិផ្អាប់ដើម្បីទុកឲ្យបានយូរច្រើន ងាយនឹងបង្កទៅជាជំងឺមហារីកនៅពេលខាងមុខ។…

ជីវិតនិងសុខភាពខ្ទឹមសអាចផ្តល់អត្ថប្រយោជន៍ច្រើនណាស់ នៅពេលដែលយើងទទួលទានវា ហើយជារឿយៗក៏ជឿថាមានមនុស្សជាច្រើនបានដឹងខ្លះៗរួចមកហើយ។ យ៉ាងណាពាក់ព័ន្ធនឹងការប្រើប្រាស់លើរបៀបមួយផ្សេងទៀត គឺយកវាមកដាក់ក្រោមខ្នើយ តើអ្នកធ្លាប់បានដឹងហើយឬនៅ ថាផ្តល់អត្ថប្រយោជន៍អ្វីខ្លះ? តាមរយៈអត្ថបទនេះ ក្រោយដឹងពីប្រយោជន៍ធំៗទាំង ៤ ហើយ ប្រិយមិត្តអាចសាកល្បងទៅរកខ្ទឹមសមកដាក់នៅក្រោមខ្នើយក្បាលដំណេកបាន៖ ៤) ល្អបំផុតសម្រាប់អ្នកហៀរសំបោរឬតឹងច្រមុះ អ្នកខ្លះមានច្រមុះខ្សោយ ឆាប់អាឡែរហ្សី បណ្តាលឲ្យងាយកណ្ដាស់ ឬហៀរសំបោរជាដើម ពិតជារំខានដល់ការចូលដំណេកខ្លាំងណាស់។ បែបនេះការជ្រើសរើសខ្ទឹមសយកមកដាក់នៅក្រោមខ្នើយ គឺពិតជាអាចជួយអ្នកបាន។ ដោយសារវាមានអង់ទីប៊ីយូទិកដ៏មានឥទ្ធិពលឲ្យឈ្មោះថា អាលីស៊ីន ដែលនៅពេលវាហួតបន្តិចម្តងៗ វាអាចសម្លាប់មេរោគឬការបង្ករោគដែលបណ្តាលឲ្យប៉ះពាល់ដល់ច្រមុះរបស់អ្នក។ ជាងនេះខ្ទឹមស វាក៏អាចជួយជម្រះនៅការរំលាយទឹករំអិលនៃសំបោរ ហើយដំណើរនេះឆ្លងកាត់ពេលប៉ុន្មាននាទី នោះអ្នកនឹងលែងហៀរសំបោរ ហើយអាចដកដង្ហើមបានធូរវិញ។ ៣) ជួយបង្កើនប្រព័ន្ធភាពសុាំឲ្យដំណើរការល្អ…

ជីវិតនិងសុខភាពនៅក្នុងអត្ថបទនេះ Knongsrok ណែនាំពីវិធីថែរក្សាថ្លើម និងធ្វើឲ្យថ្លើមមានសុខភាពល្អ អាចបញ្ចៀសជំងឺផ្សេងៗបាន។ ជាការពិតអ្នកត្រូវដឹងថា មុខងាររបស់ថ្លើមគឺសំខាន់ណាស់ វាដើរតួក្នុងការបន្សាបជាតិពុលនានាក្នុងរាងកាយ ដូច្នេះហើយប្រសិនថ្លើមមិនល្អ នោះជាតិពុលក៏នឹងកកកុញច្រើនដូចគ្នា។ មុនចូលគេង អ្នកត្រូវចំណាយពេលធ្វើរឿង ២ នេះ ដោយវាជាទម្លាប់អាចជួសជុលកោសិកាថ្លើម ជួយឲ្យថ្លើមរឹងមាំ និងមានសុខភាពល្អឡើងវិញ៖ ២) ផឹកទឹកមួយកែវមុនចូលគេង នេះជាដំបូន្មានដែលអ្នកត្រូវតែអនុវត្តកុំខាន ដោយការបង្កើតទម្លាប់ទទួលទានទឹកក្ដៅឧណ្ហ៍ៗ មួយកែវមុនចូលគេង គឺវាពិតជាល្អខ្លាំងណាស់សម្រាប់ថ្លើម។ យើងដឹងហើយថា ការទទួលទានទឹក វានឹងជួយកាត់បន្ថយការប្រមូលផ្តុំជាតិពុលកកកុញក្នុងថ្លើម ហើយថែមទាំងកាត់បន្ថយខ្លាញ់រុំថ្លើមបានថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណឹងទេ វាក៏ល្អទាំងសម្រាប់តម្រងនោម ក្នុងការបញ្ចុះជាតិពុលនៅព្រឹកបន្ទាប់ និងល្អសម្រាប់សរីរាង្គទាំងមូលនៅរាងកាយរបស់មនុស្ស។ ១)…

ជីវិតនិងសុខភាពសម្រាប់មនុស្សស្រី ប្រសិនជាមានរំលេចនូវអាការៈឬរោគសញ្ញាព្រមានទាំង ៥ ខាងក្រោម នោះអ្នកត្រូវតែទទួលស្គាល់ ថារាងកាយអ្នកកំពុងវិវត្តទៅរកភាពចាស់ជាងវ័យ ហើយសុខភាពរបស់អ្នកមិនសូវជាល្អប៉ុន្មាននោះឡើយ។ ដូច្នេះអ្នកគួរតែប្រុងប្រយ័ត្ន និងរិះរកវិធិទាញវាឲ្យល្អត្រលប់មកវិញ៖ ៥) មានជំងឺពុកឆ្អឹង បន្ទាប់ពីអស់រដូវ ដំណាក់កាលដំបូងរបស់ស្រ្តី គឺមានដំណើរការបញ្ចេញអ័រម៉ូនអឺស្រ្តូសែន នាំឲ្យរាងកាយមានការថយចុះ ជាហេតុធ្វើឲ្យមានជំងឺពុកឆ្អឹងកើតឡើងដោយងាយ។ នេះមានន័យថា រាងកាយកំពុងខ្វះជាតិកាល់ស្យូមជាចាំបាច់។ ៤) ងាយឈឺទ្រូង នៅពេលដែលស្រ្តីវិវត្តទៅរកវ័យចំណាស់ នោះគឺងាយណាស់ដែលពួកគេជួបអាការៈឈឺទ្រូងញឹកញាប់ ហើយថប់ដង្ហើម ដង្ហើមខ្លី។ អាការៈទាំងអស់នេះ វាប្រឈមខ្ពស់នឹងការកើតជំងឺសរសៃឈាមបេះដូង ឬមុខងាររបស់បេះដូងមានការធ្លាក់ចុះ។ ៣) ទល់លាមក ប្រសិនអ្នកពិបាកបន្ទោបង់ នោះមានន័យថា ប្រព័ន្ធរំលាយអាហាររបស់អ្នកដើរមិនសូវល្អ…

ជីវិតនិងសុខភាពលោកស្រី Soong Mei-Ling ជាស្រ្តីដ៏មានឥទ្ធិពលមួយក្នុងប្រទេសចិន ហើយលោកស្រីអាចរស់នៅដល់អាយុ ១០៦ ឆ្នាំ។ កើតនៅថ្ងៃទី ៤ មិនា ឆ្នាំ ១៨៩៨ មុនត្រូវបានទទួលមរណភាពនៅថ្ងៃទី ២៣ តុលា ឆ្នាំ ២០០៣។ សម្រស់របស់លោកស្រីត្រូវបានគេទទួលស្គាល់ ថាជាមនុស្សវ័យចំណាស់ដែលស្រស់ស្អាតដាច់គេមួយនៅប្រទេសចិន ដោយកាលលោកស្រីនៅអាយុ ៦០ ឆ្នាំ គឺមើលមិនដឹងថាចាស់នោះទេ។ យ៉ាងណាមុនជួយឲ្យលោកស្រីអាចរស់នៅដល់អាយុវែង ដែលជាតួលេខមនុស្សជាច្រើនប្រាថ្នាចង់បាន នោះក៏ដោយសារតែលោកស្រីបានយកចិត្តទុកដាក់ខ្ពស់ខ្លាំងណាស់លើរបបអាហារ ពោលគឺឲ្យមានតុល្យភាពគ្រប់សារធាតុចិញ្ចឹមទាំងអស់។ បើតាមឯកសារចងក្រងទុកពីរបបអាហាររបស់លោកស្រី Soong Mei-Ling នៅទម្លាប់អាហារពេលព្រឹក លោកស្រីប្រកាន់ខ្ជាប់នៅការផ្លាស់ប្តូររបបអាហារ…

ជីវិតនិងសុខភាពទម្លាប់អាក្រក់ទាំង ៤ ខាងក្រោមនេះ សម្រាប់បុរសប្រសិននៅតែបន្តធ្វើ នោះមិនយូរទេ រាងកាយនឹងប្រឈមជំងឺរាំរ៉ៃដូចជាលើសឈាម ទឹកនោមផ្អែម ជំងឺបេះដូង ពោលនឹងនាំឲ្យអាយុខ្លីដោយមិនដឹងខ្លួន៖ ៤) ការទទួលទានមិនទៀងទាត់ មនុស្សជាច្រើនដោយសារតែរវល់ពេក ឬទទួលរងសម្ពាធការពារ ក៏នាំឲ្យពួកគេ មានទម្លាប់ទទួលទានអាហារមិនទៀងទាត់។ នេះវាពិតជាប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរ នាំឲ្យមុខងាររំលាយអាហារធ្លាក់ចុះ ហើយការស្រូបយករបស់ក្រពះ និងពោះវៀន ក៏មិនល្អដែរ ហើយថែមទាំងផ្តុំជាតិពុលក្នុងរាងកាយច្រើនទៀតផង។ ទម្លាប់បែបនេះយូរទៅ នឹងធ្វើឲ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ ប្រឈមការកើតមានជំងឺក្រពះពោះវៀន មុខងារខួរក្បាលចុះខ្សោយ ស្រកទម្ងន់ស្រកខ្លាំងឡើងទម្ងន់ឡើងខ្លាំង ហើយឆាប់ចាស់ជាងវ័យ ជារួមមិនល្អនោះទេសម្រាប់សុខភាព។ ៣) មនុស្សខ្ជិលហាត់ប្រាណ សម្រាប់បុរសៗត្រូវចាំ បើឆ្លៀតពេលជួបជុំមិត្តភក្តិនៅខាងក្រៅបាន…

ជីវិតនិងសុខភាពផ្លែបឺរ មានផ្ទុកនូវវីតាមីន និងសារធាតុរ៉ែជាច្រើនដូចជាកាល់ស្យូម ជាតិដែក ប៉ូតាស្យូម ដែលវាល្អទាំងសម្រាប់ស្បែកនិងសក់។ ដូច្នេះក្នុងអត្ថបទនេះ Knongsrok សូមគាស់កកាយមកបង្ហាញនូវរូបមន្តសម្ងាត់ ៣ ដែលអ្នកអាចយកទៅអនុវត្តជាមួយផ្លែបឺរដូចខាងក្រោម៖ ៣) ឥទ្ធិពលទៅលើស្បែក វាអាចផ្តល់សំណើមដល់ស្បែក តាមរយៈប្រេងធម្មជាតិដែលមាននៅខាងក្នុងផ្លែបឺរ ហើយក៏អាចបំបាត់ស្នាមជ្រួញ ដោយសារតែមានវីតាមីន E និង C ជួយការពារកោសិកាស្បែកពីផលប៉ះពាល់នៃរ៉ាឌីកាល់សេរី។ បន្ថែមពីនេះខ្លាញ់របស់វា ក៏មានសមត្ថភាពកាត់បន្ថយការខូចខាតកោសិកា ដែលបណ្តាលមកពីការរលាកស្បែក ដោយសារពន្លឺព្រះអាទិត្យ។ លើសពីនេះវាក៏អាចសម្អាតរន្ធញើស និងធ្វើឲ្យស្បែកភ្លឺថ្លាថែមទៀតផង។ វិធីអនុវត្តនៅចំណុចទី ១ គឺអ្នកគ្រាន់តែគាស់យកសាច់នៃផ្លែបឺរ មកទទួលទានលាយជាមួយទឹកដោះគោស្រស់គ្មានជាតិផ្អែម ឬទឹកដោះគោជូរ…

ជីវិតនិងសុខភាពកុំមានការខ្មាសអៀនក្នុងការចែករំលែក ក៏កុំខ្មាសអៀនក្នុងការដឹងនូវអត្ថបទល្អៗដែលទាក់ទងនឹងសុខភាពរបស់នារី ហើយមិនថាតែបុរសក៏គួរតែដឹងដូចគ្នា។ នៅជុំវិញបរិវេណមាត់របស់ស្រីៗ ប្រសិនលេចចេញនូវសញ្ញាព្រមាន ៣ នេះ មានន័យថា អ្នកកំពុងជំងឺរោគស្រ្តីដែលត្រូវតែទៅពិគ្រោះជាមួយអ្នកជំនាញហើយ៖ ១) ដុះពុកមាត់ច្រើននិងក្រាស់ នៅពេលដែលស្រីៗមានដុះពុកមាត់ច្រើននិងក្រាស់ នោះមានន័យថារាងកាយកំពុងមានអតុល្យភាពអរម៉ូន។ នោះដោយសារតែការបញ្ចេញនូវសារធាតុមួយចំនួនពីរាងកាយក្នុងបរិមាណតិចពេក ឬច្រើនពេក ដែលបណ្ដាលឲ្យពុកមាត់មានការកើតឡើងលឿនជាងកាលកំណត់ ឬខុសប្រក្រតី។ ២) កើតមុននៅក្បែរមាត់ ការកើតមុននៅលើបបូរមាត់ ឬជ្រុងចំហៀងណាមួយក្បែរមាត់ ច្រើនតែកើតទៅលើមនុស្សស្រីកំពុងពេញវ័យ។ យ៉ាងណាវាក៏ជាកត្តាដែលអ្នកត្រូវបារម្ភផងដែរ ព្រោះវាបណ្តាលមកពីការបន្សាបជាតិពុលក្នុងរាងកាយដំណើរការមិនសូវបានល្អ ក៏ដូចជាការរំលាយអាហារខុសប្រក្រតី ដូច្នេះការកើតមុនគឺងាយនឹងលេចចេញមកយ៉ាងស្រួល។ ៣) បបូរមាត់រិល ឬស្ងួត បើអ្នកមានបញ្ហាបបូរមាត់ឡើងខ្មៅស្រអាប់ នោះមានន័យថា ជាតិពុលក្នុងរាងកាយនិងស្បូនរបស់អ្នកមានច្រើន…

ជីវិតនិងសុខភាពតើគ្រាប់ជីពិតជាអាចសម្រកទម្ងន់បានមែនទេ? តាមពិតទៅ ចម្លើយ គឺពិតជាបាន ហើយបើអ្នកដឹងពីវិធីផ្សំជាមួយរូបមន្តខាងក្រោមច្បាស់ គឺកាន់តែឆាប់ទទួលបានប្រសិទ្ធភាព៖ គ្រាប់ជីមានសារធាតុចិញ្ចឹមមួយចំនួន និងជួយឲ្យយើងឆាប់ទទួលអារម្មណ៍ឆ្អែត។ ជាធម្មតា ២ ស្លាបព្រានៃគ្រាប់ជី មានជាតិសរសៃប្រហែល ១០ ក្រាម អាចបំពេញតម្រូវការប្រចាំថ្ងៃរបស់រាងកាយ ៤០ ភាគរយ។ តាមការស្រាវជ្រាវរកឃើញ ការទទួលទានអាហារមានជាតិសរសៃ ៣០ ក្រាម/ថ្ងៃ ក៏វាមានឥទ្ធិពលដល់ការសម្រកទម្ងន់ដូចគ្នា។ ៤) គ្រាប់ជីជាមួយទឹកធម្មតា នេះជាវិធីសាមញ្ញបំផុត ដែលមិនចំណាយពេលវេលាយូរ ដោយវិធីធ្វើក៏ងាយដែរ គ្រាន់តែយកគ្រាប់ជី ១-២ ស្លាបព្រា ទៅលាយជាមួយទឹកក្តៅ ទុកឲ្យវារីកធំ…

ជីវិតនិងសុខភាពតៅហ៊ូមានតម្លៃថោក ងាយស្រួលរកទិញ ហើយវាក៏ជាអាហារដែលមានរសជាតិល្មមទទួលយកមួយផងដែរ។ យ៉ាងណាប្រសិនអ្នកចេះច្នៃមកផ្សំជាមួយអាហារទាំង ៣ ខាងក្រោម នោះវានឹងកាន់តែបន្ថែមប្រយោជន៍មកកាន់សុខភាព៖ ៣) តៅហ៊ូ + ស៊ុត តៅហ៊ូមានជាតិប្រូតេអ៊ីនច្រើន ហើយស៊ុតសម្បូរទៅដោយជីវជាតិ មានឥទ្ធិពលក្នុងការបំប៉នឈាមនិងប៉ូវកម្លាំង។ ការលាយបញ្ចូលគ្នារវាងអាហារទាំងពីរ ក៏បន្ថែមឱជារសកាន់តែឈ្ងុយឆ្ងាញ់ផងដែរ ហើយវាក៏អាចបំពេញជាតិកាល់ស្យូមបានយ៉ាងល្អដល់រាងកាយ។ អ្នកគ្រាន់តែរៀបចំតៅហ៊ូមួយដុំ ស៊ុត ១ គ្រាប់ ខ្ទឹមបារាំង ប្រេងឆា និងគ្រឿងទេសផ្សេងៗ ដោយអាចចំហុយក៏បាន ចៀនក៏បាន។ ២) តៅហ៊ូ + សារាយសមុទ្រ សារាយសមុទ្រមានផ្ទុកនូវសារធាតុ Mannitol…

ជីវិតនិងសុខភាពអ្នកជំនាញបានណែនាំឲ្យមនុស្សទូទៅ គួរមានទម្លាប់ទទួលទានទឹកក្តៅឧណ្ហៗ ហើយកម្រិតសីតុណ្ហភាពទឹកដែលល្អបំផុតគឺចន្លោះពី ៤៨ ទៅ ៦០ អង្សាសេ។ តើអ្នកធ្លាប់ដឹងទេថា ទម្លាប់នៃការទទួលទានទឹកក្តៅឧណ្ហៗជាប្រចាំរៀងរាល់ថ្ងៃ អាចផ្តល់ប្រយោជន៍ចម្បងអ្វីខ្លះ? Knongsrok បង្ហាញចំណុចគួរឲ្យចាប់អារម្មណ៍ទាំង ៧ ដូចខាងក្រោម៖ ៧) ជួយសម្អាតជាតិពុល ទឹកក្តៅអាចជួយបន្សាបជាតិពុលនៅក្នុងខ្លួនរបស់អ្នក ហើយការទម្លាប់ផឹកទឹកក្តៅវានឹងធ្វើឲ្យសីតុណ្ហភាពក្នុងខ្លួនមានការកើនឡើង ហើយជួយឲ្យអ្នកឆាប់បញ្ចេញញើស។ លទ្ធផលនេះវាកម្ចាត់ជាតិពុល ហើយបង្កភាពងាយស្រួលដល់ប្រព័ន្ធរំលាយដែលចូលទៅបំបាត់ភាពមិនល្អចេញ។ ជាងនេះអ្នកដែលឧស្សាហ៍កើតមានមុន ក៏ងាយនឹងជាសះស្បើយទៅវិញដែរ និងជួយឲ្យស្បែកមើលទៅស្រស់ថ្លានិងភ្លឺចេញពីខាងក្នុង។ ៦) ជួយការពារមិនឲ្យចាស់មុនអាយុ បន្ថែមពីលើការសម្អាតជាតិពុល ទឹកក្តៅក៏នឹងជួយឲ្យអ្នកមើលទៅមិនចាស់ជាងវ័យ ផ្នែករង្វង់ខ្មៅជុំវិញភ្នែកក៏មិនឃើញដក់ជាប់ ហើយជាងនេះវាជួយជួសជុលកោសិកាស្បែកដែលខូចខាតដោយរ៉ាឌីកាល់សេរី ដើម្បីធ្វើស្បែកមើលទៅរលោងមិនជ្រីវជ្រួញ។ ៥)…

ជីវិតនិងសុខភាពមានអ្នកធ្លាប់ជួបដែរឬទេ ពេលគេងសុខៗក៏ស្រាប់តែភ្ញាក់កណ្តាលយប់? ប្រសិនជាអ្នកជួប សូមមកចាប់អារម្មណ៍អត្ថបទនេះ ដោយ Knongsrok ធ្វើការចែករំលែកពីជំងឺព្រមាន ៤ ពាក់ព័ន្ធនឹងអាការៈខាងលើ ដែលអ្នកត្រូវប្រុងប្រយ័ត្ន៖ ៤) ជំងឺធ្លាក់ទឹកចិត្ត អ្នកជំនាញបានឲ្យដឹងថា ការភ្ញាក់ពីគេងញឹកញាប់នៅពាក់កណ្តាលយប់ អាចជាសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត។ កំឡុងពេលនៃការវិវត្តជំងឺនេះ មនុស្សជាច្រើនតែងតែមានអារម្មណ៍អវិជ្ជមាន ការគិតមិនល្អ នាំឲ្យពួកគេមិនងាយបានគេងលក់ទេ ហើយបើលក់ ក៏មិនស្កប់ស្កល់ដែរ។ វាជាជំងឺទូទៅមួយ ដែលមនុស្សភាគច្រើនជួប ក្រោយពីអស់កម្លាំងនិងរងភាពតានតឹងច្រើន ពីសម្ពាធការពារ។ បើអ្នកជួប គួរតែរកផ្លូវដោះស្រាយ មិនអាចចេះតែបណ្តែតបណ្តោយពីមួយថ្ងៃទៅមួយថ្ងៃបានឡើយ។ ៣) ខ្សោយថ្លើម យោងតាមអ្នកជំនាញ ក៏បានលើកឡើងថា…

ជីវិតនិងសុខភាពថ្លើមគឺជាសរីរាង្គដ៏សំខាន់មួយក្នុងរាងកាយរបស់មនុស្ស ដោយវាមានទំនួលខុសត្រូវក្នុងការច្រោះនិងយកជាតិពុលចេញពីខ្លួន។ យ៉ាងណានៅពេលដែលថ្លើមរបស់អ្នកខូច ឬជួបបញ្ហា នោះវានឹងបង្ហាញនូវសញ្ញាសម្គាល់មួយចំនួន មកលើរាងកាយដូចខាងក្រោម៖ ១) លេចចេញឆ្នូតរាងបញ្ឈរលើក្រចក ជាធម្មតាសម្រាប់មនុស្សដែលមានសុខភាពល្អ នោះផ្ទៃក្រចករបស់គេគឺមានសភាពរលោង ហើយគ្មានស្នាមជាំឬរដាក់រដុបអ្វីនោះទេ។ ប៉ុន្តែបើអ្នកឃើញមានស្នាមឆ្នូតបង្ហាញចំៗលើផ្ទៃក្រចករបស់អ្នក នោះមានន័យថា ថ្លើមរបស់អ្នកមានឈាមមិនគ្រប់គ្រាន់ និងកំពុងមានបញ្ហាហើយ ដែលអ្នកត្រូវប្រញាប់យកចិត្តទុកដាក់។ ២) ដៃអណ្ដែតឡើងនូវសរសៃពណ៌បៃតង ប្រសិនបើអ្នកកត់សម្គាល់ឃើញថា ផ្នែកដៃរបស់អ្នកមានអណ្តែតឡើងនូវសរសៃពណ៌បៃតងឬពណ៌រាងខៀវ ខុសពីប្រក្រតី នោះក៏ជាសញ្ញាដែលគួរតែប្រុងប្រយ័ត្នមួយដែរ។ ៣) ក្រចកដៃឡើងមូល ចំណាំមើលប្រសិនបើក្រចកដៃរបស់អ្នកលូតមកទៅជារាងកោង ចូលជាទម្រង់រាងមូល នោះគឺជាហានិភ័យខ្ពស់នៃការថយចុះកម្តៅនៅក្នុងឈាម ដែលមនុស្សប្រភេទនេះអាចមានបញ្ហាសុខភាពថ្លើម ឬបំពង់រំលាយអាហារធ្ងន់ធ្ងរ ហើយក៏អាចមានជំងឺបេះដូងពីកំណើតផងដែរ។ ចូរប្រញាប់ទៅរកអ្នកជំនាញផ្នែកនោះ ដើម្បីពិគ្រោះយោបល់។…

ជីវិតនិងសុខភាពស្នាមសង្វារលើស្បែក រមែងលេចចេញឡើង នៅពេលដែលអ្នកឡើងទម្ងន់លឿន ឬស្រកទម្ងន់ទៅវិញលឿន និងពេលខ្លះដោយសារយើងធ្វើលំហាត់ប្រាណធ្ងន់ ឬឆ្លងកាត់ការវះកាត់ណាមួយជាដើម។ ដំណោះស្រាយមនុស្សភាគច្រើនរមែងរកថ្នាំយកមកលាប ដើម្បីលុបបំបាត់វា និងជួយបន្តឹងស្បែក។ យ៉ាងណាក៏ជឿថាមនុស្សមួយចំនួនមិនចង់ប្រើប្រាស់ថ្នាំអ្វីនោះទេ ហើយចង់ព្យាបាលតាមបែបធម្មតា អ៊ីចឹងមកអានអត្ថបទនេះគឺត្រូវហើយ។ ត្រឹមតែទម្លាប់នៃការទទួលទាន ក៏អាចជួយអ្នកបានមួយផ្នែកដែរ។ ខាងក្រោមយើងបង្ហាញរបស់ ៤ ប្រភេទដែលអាចជួយលុបបំបាត់ស្នាមសង្វារលើស្បែក៖ ៤) ត្រីសាម៉ុង ក្រៅពីរសជាតិឆ្ងាញ់និងមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយកម្ចាត់ជាតិខ្លាញ់ ជាងនេះវាក៏មានផ្ទុកនូវអូមេហ្គា-៣ ដែលជួយព្យាបាលនិងជួសជុលកោសិកាស្បែកឡើងវិញផងដែរ។ ក្រៅពីនេះវាក៏ជួយឲ្យឈាមរត់ស្រួល និងកាត់បន្ថយជាតិពុលក្នុងខ្លួនទៀតផង។ ៣) ម្ទេស ទម្លាប់នៃការទទួលទានម្ទេស ក្រៅពីជួយផ្តល់ជាតិវីតាមីន B6 ដែលជួយស្តារមុខងារលើស្បែកត្រលប់មកវិញ វាក៏ជួយប្រឆាំងនៅការកើតប្រហោងលើស្បែកបានយ៉ាងមានប្រសិទ្ធភាព។ ២)…

ជីវិតនិងសុខភាពថ្លើមគឺជាសរីរាង្គ ដែលបន្សាបជាតិពុលក្នុងរាងកាយ ហើយបើថ្លើមធ្វើការយ៉ាងស្ងៀមស្ងាត់ ដំណើរការល្អ នោះវានឹងមិនមានអាការៈឬរោគសញ្ញាព្រមានណាមួយ បង្ហាញមកខាងក្រៅឡើយ។ យើងសូមចូលរួមអបអរ ប្រសិនរៀងរាល់ព្រឹក ពេលក្រោកពីគេង រាងកាយអ្នកមិនបញ្ចេញសញ្ញាព្រមានទាំង ៤ ខាងក្រោម៖ ៤) ទឹកនោមពណ៌ដូចទឹកតែ ជារឿងដំបូងត្រូវសង្កេតមើលនៅពេលព្រឹក ពេលទៅបន្ទោរបង់ ប្រសិនឃើញសភាពពណ៌ទឹកនោម ពណ៌លឿងស្រាល នោះវាមិនអីទេ តែបើពណ៌លឿងងងឹត ដូចទឹកតែ វាជាសញ្ញាមិនល្អឡើយ។ វាបង្ហាញថា ថ្លើមកំពុងទទួលរងផលប៉ះពាល់ នាំឲ្យមានការបង្កើនបរិមាណប៊ីលីរុយប៊ីនចូលទៅក្នុងឈាម។ ៣) អញ្ចាញធ្មេញហូរឈាម ប្រសិនបើថ្លើមមានជំងឺ សមត្ថភាពរបស់ថ្លើមក្នុងការផលិតកំណកឈាមត្រូវបានកាត់បន្ថយ។ វាបណ្តាលឲ្យមានការហូរឈាមតាមអញ្ចាញធ្មេញ នៅពេលអ្នកដុសធ្មេញរៀងរាល់ព្រឹក។ រោគសញ្ញានេះ…

ជីវិតនិងសុខភាពសម្រាប់មនុស្សស្រីវ័យកណ្តាលចូលល្បាក់ខ្ទង់ ៤០ ឆ្នាំឡើងទៅ ប្រសិនជាផ្នែកទាំង ៤ លើរាងកាយ ដូចបង្ហាញខាងក្រោម មានទំហំស្តើង នោះយើងសូមចូលរួមអបអរ ព្រោះវាពិតជាសំខាន់ណាស់ វាជាតម្រុយបង្ហាញថា អ្នកនឹងមានអាយុវែង៖ ៤) មានខ្នងស្តើង ខ្នងជាធម្មតាបើសម្រាប់មនុស្សប្រុស គឺមានទំហំធំ ក្រាស់ហើយ ដោយបង្ហាញពីភាពរឹងមាំ។ យ៉ាងណាសម្រាប់ស្រ្តី ខ្នងធំនិងក្រាស់ មិនល្អទៅ វិញទេ ដោយវាបង្ហាញថា ស្រ្តីនោះមានជាតិខ្លាញ់ក្នុងរាងកាយច្រើន ហើយមើលទៅក៏មិនស្អាតដែរ។ មូលហេតុនេះ ប្រសិនអ្នកឈានដល់វ័យរាងចំណាស់បន្តិច ហើយខ្នងរបស់អ្នកនៅតែស្តើង នោះចំណាំមើលខ្លួនឯងទៅ រាងកាយអ្នកប្រៀបដូចជាក្មេងជាងវ័យ ហើយក៏មិនងាយមានជំងឺអ្វីមកបៀតបៀនដែរ។ ៣)…

ជីវិតនិងសុខភាពទឹកដូងមិនត្រឹមតែជាភេសជ្ជៈដែលមានឱជារសឆ្ងាញ់ក្នុងការទទួលទាននោះទេ ជាងនេះវាក៏បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ហើយថែមទាំងជួយសម្រកទម្ងន់រាងកាយទៀតផង។ ខាងក្រោម Knongsrok បង្ហាញអត្ថប្រយោជន៍សំខាន់ទាំង ៧ ពីការទទួលទានទឹកដូង៖ ៦) ជួយឲ្យក្មេងជាងវ័យ ទឹកដូងគឺជាប្រភពធម្មជាតិនៃស៊ីតូកូនីន ដែលអាចប្រឆាំងការកើតឡើងនៅកោសិកាចាស់មុនអាយុ ពោលគឺកាត់បន្ថយហានិភ័យនៃការចាស់ជាងវ័យ ដែលមនុស្សជាច្រើនបានជួបប្រទះ។ ៥) មិនមានអារម្មណ៍តានតឹង វាជួយដល់អារម្មណ៍របស់យើង ឲ្យមានភាពស្រស់ស្រាយ ដោយសារតែទឹកដូងមានផ្ទុកនូវវីតាមីនជាច្រើនដូចជា វីតាមីន B-Complex ដែលអាចជួយកាត់បន្ថយភាពតានតឹង និងការផ្លាស់ប្តូរអារម្មណ៍ញឹកញាប់។ ៤) ជួយឲ្យស្បែកភ្លឺថ្លានិងរលោង វាមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងផ្តល់នូវសារធាតុចិញ្ចឹមជាច្រើន ជួយឲ្យស្បែករបស់អ្នកមានសុខភាពល្អ និងភ្លឺថ្លាចេញពីខាងក្នុង។ ៣) ជួយប្រព័ន្ធរំលាយអាហារ ទឹកដូងក៏មានផ្ទុកនូវជាតិសរសៃ…