អត្ថប្រយោជន៍ធំៗទាំង ៧ ក្នុងការទទួលទានទឹកក្រូចឆ្មា

New Copy
ការផ្សាយពាណិជ្ជកម្ម

ការទទួលទានទឹកក្រូចឆ្មាក្តៅឧណ្ហៗ មួយកែវនៅពេលព្រឹក នឹងជួយដល់ការបន្សាបជាតិពុលក្នុងរាងកាយ ការសម្រកទម្ងន់ និងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត ដែលជួយដល់សុខភាព។ ទទួលទាន​ទឹក​ក្រូចឆ្មា​ក្តៅ​មួយ​កែវ​នៅពេល​ព្រឹក រាងកាយ​ទទួលបាន​អត្ថប្រយោជន៍​ដ៏ពិសេសទាំង ៧ យ៉ាង​ខាងក្រោមនេះ។

១. ជួយបំពេញជាតិទឹក

ការផ្សាយពាណិជ្ជកម្ម

ដូចដែលអ្នកបានដឹងស្រាប់មកហើយ រាងកាយមនុស្សស្រីត្រូវការជាតិទឹកយ៉ាងតិច ២,៥ លីត្រ ក្នុង១ថ្ងៃ ឯមនុស្សប្រុសត្រូវការប្រមាណ ៣,៥ លីត្រ។ ដូចនេះក្រៅពីទឹកធម្មតា អ្នកអាចផ្លាស់ប្តូររសជាតិដោយបន្ថែមជាមួយការពិសារទឹកក្រូចឆ្មាផងដែរ ព្រោះវាក៏ជាប្រភពនៃជាតិទឹកដែរ។

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២. ជួយបំពេញជាតិវីតាមីន C

ការផ្សាយពាណិជ្ជកម្ម

ទឹកក្រូចឆ្មាក៏ជាប្រភពនៃជាតិវីតាមីនC ដែលរាងកាយត្រូវការផងដែរ។ គួរបញ្ជាក់ថា ជាតិវីតាមីនC មានតួនាទីជួយទប់ស្កាត់ជំងឺសរសៃឈាមបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និង សម្ពាធឈាមទាប។

៣. ជួយក្នុងការសម្រកទម្ងន់

ការផ្សាយពាណិជ្ជកម្ម

ទឹកក្រូចឆ្មាក៏មានអត្ថប្រយោជន៍ពិសេសមួយទៀតក្នុងការជួយទប់ស្កាត់នូវការឡើងទម្ងន់នៃរាងកាយ។ ចំណុចនេះពិតជាមានប្រសិទ្ធភាពពិតមែន ជាពិសេសសម្រាប់មិត្តនារីដែលមានបំណងចង់ធ្វើការសម្រកទម្ងន់ ឬ រក្សាទម្ងន់ជាដើម។

2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៤. ជួយឱ្យស្បែកមានសុខភាពល្អ

ការផ្សាយពាណិជ្ជកម្ម

កាលណារាងកាយរបស់អ្នកសម្បូរទៅដោយជាតិវីតាមីន C វាជួយឱ្យស្បែកមានសភាពរឹងមាំ ពោលគឺកាត់បន្ថយនូវស្នាមជ្រីវជ្រួញ ស្បែកស្ងួត ឬ ការខូចខាតផ្សេងៗនៃស្បែកដែលបណ្ដាលមកពីការត្រូវពន្លឺថ្ងៃ។

៥. ជួយដល់ការរំលាយអាហារ

ការផ្សាយពាណិជ្ជកម្ម

មានមនុស្សមួយចំនួនដែលជ្រើសរើសពិសារទឹកក្រូចឆ្មាពីព្រលឹមដើម្បីជួយសម្រួលបញ្ហាទល់លាមក។ ទឹកក្តៅអ៊ុនៗលាយជាមួយក្រូចឆ្មាពេលព្រឹកមានប្រសិទ្ធភាពខ្លាំង ជាពិសេសក្នុងការជួយសម្រួលដល់ការរំលាយអាហារ។

3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៦. ជួយឱ្យផ្លូវដង្ហើមស្រស់ស្រាយ

ការផ្សាយពាណិជ្ជកម្ម

អ្នកធ្លាប់យកផ្លែក្រូចឆ្មាមកលាងដៃដើម្បីកាត់ក្លិនឆ្អេះឆ្អាបនៅលើដៃ ក្រោយពេលបរិភោគរួចទេ? ពិតណាស់ ក្រូចឆ្មាក៏មានតួនាទីលាងជម្រះ និង បំបាត់រាល់ក្លិនមិនល្អដែរ។ ដូច្នេះ ពេលអ្នកផឹកទឹកក្រូចឆ្មាចូល នោះវាក៏ជួយបំបាត់នូវបញ្ហាក្លិនមាត់ដែលបណ្តាលមកពីការបរិភោគនូវអាហារនានា និង ជួយសម្រួលឱ្យផ្លូវដង្ហើមមានលក្ខណៈស្រស់ស្រាយវិញផងដែរ។

៧. ជួយទប់ស្កាត់ជំងឺក្រួសក្នុងតម្រងនោម

គួរឱ្យដឹងថា ជាតិអាស៊ីតក្នុងក្រូចឆ្មាមាននាទីជួយទប់ស្កាត់នូវការកកើតគ្រួសក្នុងតម្រងនោម ដែលក្នុងនោះវាជួយកាត់បន្ថយជាតិអាស៊ីតនៅក្នុងទឹកនោម និងជួយបំបែកដុំក្រួសឱ្យទៅជាបំណែកតូចៗវិញបាន។ យ៉ាងណាមិញ វាតម្រូវឱ្យអ្នកពិសារទឹកឱ្យបានច្រើនជាប្រចាំ និង គ្រប់គ្រាន់តាមបរិមាណដែលរាងកាយត្រូវការ៕

 

ការផ្សាយពាណិជ្ជកម្ម