
ជីវិតនិងសុខភាពក្រឡេកមើលលក្ខណៈមួយចំនួននៃជើងរបស់ស្រ្តី ក៏អាចមើលដឹងពីស្ថានភាពសុខភាព និងការដែលពួកគេអាចរស់នៅដោយមានអាយុវែងឬអត់ដែរ។ ប្រសិនអ្នកជាស្រ្តី ដែលមាន ៤ ចំណុចខាងក្រោម យើងសូមចូលរួមអបអរ៖ ៤) បាតជើងពណ៌ផ្កាឈូក តាមវេជ្ជសាស្ត្រចិន សុខភាពច្រើនតែត្រូវបានសម្គាល់ដោយពណ៌ចំនួន ហើយបាតជើងនេះសោត បើមានពណ៌ផ្កាឈូក ឬក្រហមស៊ីជម្ពូ នោះមានន័យថា រាងកាយអ្នក កំពុងមានសុខភាពល្អណាស់ ហើយក៏ជាមនុស្សដែលមានអាយុវែង។ សាកល្បងយកដៃមកចុចលើផ្នែកនៃបាតជើង ប្រហែល ៣ វិនាទី ប្រសិនវាប្រែពីពណ៌មួយទៅពណ៌មួយឆាប់រហ័ស នោះមានន័យថា សុខភាពល្អពិតមែន។ មនុស្សដែលមានបាតជើងស ឬពណ៌បៃតងជាំ មិនជាសញ្ញាល្អឡើយ ដោយកំពុងបង្ហាញពីភាពស្លេកស្លាំង និងសរីរាង្គមួយចំនួនបានចុះខ្សោយ។ ៣)…

ជីវិតនិងសុខភាពក្រសួងកសិកម្មអាមេរិកបានផ្តល់អនុសាសន៍ថា មនុស្សពេញវ័យគួរតែបរិភោគផ្លែឈើប៉ោម ២ ផ្លែ ក្នុងមួយថ្ងៃ ខណៈអាស៊ីបរិភោគចេក ២ ក៏សឹងល្អជាងប៉ោមទៅទៀត ព្រោះអម្បូរចេកណាំវ៉ា ដែលមានតែនៅត្រូពិក គឺមានល្បាយវីតាមីនច្រើនប្រភេទជួយឱ្យរាងកាយវាយឈ្នះជំងឺជាច្រើនបាន។ តាំងពីសតវត្សរ៍ ១៧ មក ចេកបានស្ថិតក្នុងចំណោមផ្លែឈើដែលមានប្រជាប្រិយបំផុតនៅលើពិភពលោកដោយមានដើមកំណើតនៅអាស៊ីអាគ្នេយ៍។ ឥឡូវនេះចេកត្រូវបានបន្សាំហើយដាំដុះនៅក្នុងតំបន់ក្តៅជាច្រើនទៀតធ្វើឱ្យមានពណ៌ ទំហំ និងរូបរាងខុសៗគ្នា រីឯផលប្រយោជន៍ក៏មិនដូចគ្នាដែរ។ ចេកដែលល្អផុតគេ គឺចេកណាំវ៉ា (Short Tropic Saba Banana )។ ផ្លែនីមួយៗមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន ក៏ដូចជាផ្តល់នូវអត្ថប្រយោជន៍សម្រាប់ការរំលាយអាហារ សម្រកជាតិខ្លាញ់ សុខភាពបេះដូង និងតុល្យភាពទម្ងន់។ ចេកមួយផ្លែ…

ជីវិតនិងសុខភាពជាការពិតកូលេស្តេរ៉ុល ដើរតួនាទីយ៉ាងសំខាន់នៅក្នុងសកម្មភាពនៃសរីរាង្គមួយចំនួនរបស់យើង ប្រសិនរាងកាយមានកូលេស្តេរ៉ុលអាក្រក់ច្រើន នោះហានិភ័យនៃការឈឺទ្រូង ការគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល។ល។ គឺអាចកើតមានច្រើន ដូច្នេះអ្នកត្រូវតែបន្ថែមរបបអាហារជួយបង្កើនកូលេស្តេរ៉ុលល្អទាំង ៥ ដូចខាងក្រោម៖ ៥) ប្រេងអូលីវ ប្រេងអូលីវមានផ្ទុកនូវវីតាមីន និងសារធាតុចិញ្ចឹមជាច្រើន ដែលវាមានជាតិខ្លាញ់មិនឆ្អែតខ្ពស់ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ល្អសម្រាប់ការពារសរសៃឈាម និងសុខភាពបេះដូង។ វាក៏ជយកាត់បន្ថយនូវកូលេស្តេរ៉ុលអាក្រក់ ហើយបង្កើនសមត្ថភាពប្រឆាំងអុកស៊ីតកម្មរបស់រាងកាយ។ អាស៊ីដខ្លាញ់ ដែលមានក្នុងប្រេងអូលីវ វានឹងធ្វើឲ្យមានតុល្យភាពកម្រិតកូលេស្តេរ៉ុល ការពារបានយ៉ាងល្អ ពីជំងឺដាច់សរសៃឈាម។ ៤) ស៊ុត អាហារនេះមានកូលេស្តេរ៉ុលខ្ពស់ ដោយជាមធ្យមស៊ុតមួយ អាចផ្តល់កូលេស្តេរ៉ុលប្រហែល ២១១ មិល្លីក្រាម។…

ជីវិតនិងសុខភាពការស្រកទម្ងន់ រយៈពេល ការធ្វើលំហាត់ប្រាណ ថ្នាំពន្យារកំណើត … សុទ្ធតែជាកត្តាដែលជះឥទ្ធិពលដល់ទំហំសុដន់។ យ៉ាងណាខាងក្រោមនេះ ក៏ជាកត្តាចម្បងទាំង៧ ដែលប៉ះពាល់ដល់សុដន់ និងបណ្ដាលឱ្យធ្លាក់ចុះផងដែរ។ ១ . កត្តាហ្សែន ហ្សែន គឺជាកត្តាមួយក្នុងចំណោមកត្តាទូទៅបំផុត ដែលជះឥទ្ធិពលដល់ទំហំសុដន់។ ទំហំសុដន់របស់អ្នកអាចមកពីម្តាយ ឬជីដូនរបស់អ្នក។ ២. កត្តាអាយុ ជាមួយនឹងអាយុ រាងកាយក៏ឆ្លងកាត់ការផ្លាស់ប្តូររួមទាំងសុដន់ផងដែរ។ ចូលដល់វ័យមួយដែលស្ត្រីនឹងអស់រដូវ ហើយការប្រែប្រួលអ័រម៉ូនផ្សេងៗបណ្តាលឱ្យរាងកាយបាត់បង់អ័រម៉ូនអេស្ត្រូសែន។ នេះជាមូលហេតុដែលទំហំសុដន់ធ្លាក់ចុះ។ ៣. កត្តាស្រកទម្ងន់ ទ្រូងគឺជាផ្នែកមួយនៃរាងកាយដែលស្មុគស្មាញជាងគេ ព្រោះវាត្រូវបានផ្សំឡើងដោយខ្លាញ់ ជាលិកាភ្ជាប់សរសៃឈាម ជាមួយនិងផ្នែកផ្សេងទៀត។ ប្រសិនបើរាងកាយរបស់អ្នកមានជាលិកា…

ជីវិតនិងសុខភាពជាការពិតណាស់ មនុស្សយើងបច្ចុប្បន្ន តែងតែកើតមានអាការៈស្ពឹកដៃជើងជាប្រចាំ ដែលប្រហែលជាមិនបានដឹងអំពីមូលហេតុជាក់ច្បាស់ណាមួយឡើយ។ យ៉ាងណាមិញ ខាងក្រោមនេះ យោងតាមការបង្ហាញរបស់គេហទំព័រ Vejthani Hospital-មន្ទីរពេទ្យវេជ្ជថានី បានចុចអំពីចំណុចខ្លះៗដែលទាក់ទងជាមួយនឹងជំងឺ ស្ពឹកដៃជើងនេះ។ #មូលហេតុនៃការស្ពឹកដៃជើង ចំពោះជំងឺដែលបណ្តាលឱ្យស្ពឹកដៃជើងមានច្រើន ដែលមានកម្រិតនៃភាពធ្ងន់ធ្ងរខុសៗគ្នាតាមប្រភេទនៃជំងឺ ៖ ១. ជំងឺទឹកនោមផ្អែម មានអាការៈស្ពឹកដៃ និងជើង។ វាជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាជំងឺទឹកនោមផ្អែមក្នុងដំណាក់កាលធ្ងន់ធ្ងរ។ នៅក្នុងដំណាក់កាលនេះ អ្នកជំងឺត្រូវតែមានការគ្រប់គ្រងយ៉ាងតឹងរឹងនៃកម្រិតជាតិស្ករនៅក្នុងឈាម ដើម្បីចៀសវាងកម្រិតជាតិស្ករខ្ពស់។ ប៉ុន្តែសម្រាប់អ្នកដែលមិនប្រាកដថាពួកគេមានជំងឺទឹកនោមផ្អែមឬអត់? សូមកត់សម្គាល់ថាមានរោគសញ្ញានៃជំងឺទឹកនោមផ្អែមផ្សេងទៀតឬអត់ ប្រសិនបើមាន គួរទៅជួបគ្រូពេទ្យដើម្បីពិគ្រោះ និងពិនិត្យឱ្យបានច្បាស់។ ២. សរសៃប្រសាទត្រូវបានគៀបមកពីការធ្វើការក្នុងឥរិយាបទណាមួយដដែលៗអស់រយៈពេលយូរ ជាពិសេសអ្នកជំងឺ Office…

ជីវិតនិងសុខភាពមនុស្សភាគច្រើនដឹងអំពីរបបអាហារដែលមានសុខភាពល្អ។ ប៉ុន្តែក្នុងអំឡុងពេលមានផ្ទៃពោះតម្រូវការរបស់រាងកាយមានការប្រែប្រួលមានន័យថាវាត្រូវការប្រូតេអ៊ីនវីតាមីននិងសារធាតុរ៉ែបន្ថែម។ ជាការពិតក្នុងអំឡុងពេលត្រីមាសទី 2 និងត្រីមាសទី 3 រាងកាយអាចត្រូវការបន្ថែមពី 300 ទៅ 500 កាឡូរី ជារៀងរាល់ថ្ងៃដើម្បីបំពេញនូវតម្រូវការនៃកាឡូរីរបស់ម្តាយនិងកូនមិនទាន់កើត។ ម្តាយនឹងត្រូវការបរិមាណកាឡូរីច្រើនជាងនេះប្រចាំថ្ងៃបន្ទាប់ពីការសម្រាលកូនក្នុងអំឡុងពេលពីរបីខែដំបូងនៃការបំបៅកូនដោយទឹកដោះ។ ការវិភាគពីសារធាតុចិញ្ចឹមជាច្រើនដែលត្រូវការអំឡុងពេលមានផ្ទៃពោះ យោងតាមគេហទំព័រដ៏ល្បី Brightside បានរៀបចំនូវបញ្ជីអាហារដែលម្តាយមានផ្ទៃពោះគួរញ៉ាំក្នុងពេលមានផ្ទៃពោះទៅតាមអាយុកាលរបស់ទាកក្នុងផ្ទៃ។ នៅសប្តាហ៍ដំបូង © Depositphotos.com © Depositphotos.com © Depositphotos.com © Depositphotos.com © Depositphotos.com…

ជីវិតនិងសុខភាពជាធម្មតាចំពោះរាងកាយមនុស្សស្រី គឺប្រាកដជាចង់បានរូបរាងស្រលូន ភ្លឺថ្លា ដោយមិនចង់មានរោមណាមួយជាផ្នែករំខានដល់នារីៗឡើយ។ តែយ៉ាងណាមិញ ការដែលមនុស្សស្រីមានរោមដុះលឿន ឬរោមវែងៗត្រង់កន្លែងទាំង៣នេះ គឺមានន័យថា នាងជាមនុស្សស្រីដែលមានសុខភាពល្អ និងមានអាយុវែងថែមទៀតផង។ ១. រោមជើង ជាធម្មតាបុរសមាននិន្នាការដុះរោមជើងច្រើន។ មូលហេតុគឺរោមជើងជាប់ទាក់ទងនឹងកម្រិតនៃការសម្ងាត់អ័រម៉ូនបុរស។ អរម៉ូនបុរសកាន់តែច្រើន រោមក៏កាន់តែលូតវែង និងឆាប់រហ័ស។ ទន្ទឹមនឹងនេះ ក៏មានមនុស្សស្រីខ្លះ មានរោមជើងវែងៗ និងដុះលឿនដូចបុរសដែរ ដែលជាហេតុធ្វើឱ្យនារីភាគច្រើនគឺមិនចូលចិត្ត និងមិនចង់បានឡើយ។ តែការពិតមនុស្សស្រីដែលមានរោមដុះលឿនទាំងនេះ មានអត្ថប្រយោជន៍ធំធេណាស់។ រោមជើងកាន់តែច្រើន សមត្ថភាពក្នុងការបន្សាបជាតិពុលរាងកាយក៏កាន់តែខ្ពស់។ ក្នុងពេលជាមួយគ្នានេះវាក៏ជួយលុបបំបាត់បាក់តេរីដែលផលិតនៅលើស្បែក និងធ្វើឱ្យសីតុណ្ហភាពរាងកាយមានតុល្យភាពផងដែរ។ ជាតិពុលតិចរាងកាយនឹងកាន់តែមានសុខភាពល្អ។ ២. រោមក្លៀក…

ជីវិតនិងសុខភាពតម្រងនោមដើរតួយ៉ាងសំខាន់នៅក្នុងខ្លួនរបស់អ្នក វាទទួលបន្ទុកក្នុងការយកកាកសំណល់ចេញទឹកនោមផលិតអ័រម៉ូន និងច្រោះជាតិពុល និងបន្ថែមសារធាតុរាវនៅក្នុងឈាម។ នោះហើយជាមូលហេតុដែលអ្នកគួរតែថែរក្សាក្រលៀនរបស់អ្នកឱ្យបានល្អ ហើយព្យាយាមថែរក្សាសុខភាពឱ្យមានសុខភាពល្អផងដែរ។ តែគួរឱ្យស្តាយ មានអាហារដ៏ពេញនិយមមួយចំនួនអាចបង្កគ្រោះថ្នាក់ដល់តម្រងនោម និងប៉ះពាល់ដល់ដំណើរការធម្មតារបស់វាប្រសិនបើបរិភោគលើសចំនួនកមណត់។ ខាងក្រោមនេះ គឺជាអាហារដ៏ពេញនិយមបំផុតចំនួន ៧ មុខ ដែលអាចបំផ្លាញតម្រងនោមរបស់អ្នកយ៉ាងធ្ងន់ធ្ងរ។ ១. ផ្លែបឺរ ទោះបីជាផ្លែបឺរមានប្រជាប្រិយភាព និងត្រូវបានគេកោតសរសើរចំពោះគុណភាពអាហារូបត្ថម្ភផ្សេងៗក៏ដោយ តែការញុំាវាច្រើនពេក អាចបង្កគ្រោះថ្នាក់ដល់តម្រងនោមរបស់អ្នកជាពិសេស ប្រសិនបើអ្នកមានជំងឺតម្រង់នោមរួចហើយ។ ហើយមូលហេតុគឺថា ផ្លែឈើនេះមានកម្រិតប៉ូតាស្យូមខ្ពស់ណាស់។ រាងកាយរបស់យើងត្រូវការជាតិរ៉ែនេះ ប៉ុន្តែប៉ូតាស្យូមច្រើនពេកនៅក្នុងឈាមអាចបណ្តាលឱ្យមានបញ្ហាធ្ងន់ធ្ងរដូចជា ការរមួលសាច់ដុំ និងចង្វាក់បេះដូងលោតមិនទៀងទាត់។ ២. សាច់ ការបរិភោគសាច់ច្រើនពេកអាចបណ្តាលឱ្យមានបញ្ហាតម្រង់នោម ពីព្រោះប្រូតេអ៊ីនសត្វអាចពិបាករំលាយបានដែលធ្វើឱ្យការលុបបំបាត់ផលិតផលកាកសំណល់ជាបន្ទុកដល់តម្រងនោម។ របបអាហារដែលសម្បូរទៅដោយប្រូតេអ៊ីន…

ជីវិតនិងសុខភាពទឹកដោះជូរ ត្រូវបានគេទទួលទានដើម្បីជំនួយសុខភាព តែក្រៅពីនេះទឹកដោះគោជូរក៏អាចយកថែទាំសម្រស់បានផងដែរ ដោយសារតែទឹកដោះគោជូរ មានផ្ទុកសារធាតុសំខាន់ៗមានប្រយោជន៍ដូចជា៖ វីតាមីន D កាល់ស្យូម អាស៊ីតឡាទិក (Lactic Acid) និងសារធាតុចិញ្ចឹមជាច្រើនមុខទៀត។ តែមិនបាច់លាយអ្វីទៀតទេ គ្រាន់តែលាបទឹកដោះគោជូរតែម្តងលើផ្ទៃមុខ ក៏មានប្រយោជន៍សម្រាប់ស្បែកច្រើនយ៉ាងផងដែរដូចជា៖ ១. ផ្តល់សំណើមផ្ទៃមុខ៖ មុខដែលស្ងួត ខ្សោះៗ គ្មានជាតិទឹកនឹងធ្វើឱ្យអ្នកឆាប់ចាស់ ជ្រីវជ្រួញជាងវ័យបាន ប៉ុន្តែទឹកដោះគោជូរអាចជួយដោះស្រាយបញ្ហាទាំងនេះ។ គ្រាន់តែលាងមុខឱ្យស្អាតលាបទឹកដោះគោជូរលើផ្ទៃមុខ និងក ឱ្យសព្វ ទុកចោល ១០នាទី ចាំលាងទឹកចេញ ហើយអនុវត្តមួយសប្តាហ៍ឱ្យបាន ៣ដង នឹងជួយធ្វើឱ្យមុខមានសំណើម ទន់រលោង…

ជំងឺនិងឱសថហាមថើបមាត់កូនក្មេងអាយុក្រោម ២ ខែដាច់ខាត! បើមិនចង់ជួបបញ្ហាធ្ងន់ធ្ងរ រហូតដល់គ្រោះថ្នាក់ដល់អាយុជីវិត ទារកទើបនឹងកើត ជាពិសេសអាយុក្រោម ២ ខែ មើលទៅស្រស់ស្អាត និងគួរឱ្យស្រឡាញ់ខ្លាំងណាស់។ មនុស្សជាច្រើនចង់ថើបមាត់ ឬមុខកូនដើម្បីបង្ហាញសេចក្តីស្រឡាញ់។ ប៉ុន្តែអ្នកជំនាញសុខភាពព្រមានថា ការថើបមាត់ទារកតូចៗអាចនាំមកនូវគ្រោះថ្នាក់ធ្ងន់ធ្ងរ រហូតដល់អាចប៉ះពាល់ដល់អាយុជីវិត។ ហេតុអ្វីបានជាទារកក្រោម ២ ខែគ្រោះថ្នាក់បំផុត? ទារកទើបនឹងកើតមានប្រព័ន្ធការពាររាងកាយខ្សោយណាស់។ ពួកគេមិនទាន់មានភាពស៊ាំល្អដូចមនុស្សធំទេ។ អ្វីដែលមនុស្សធំគ្រាន់តែឈឺស្រាល ឬគ្មានរោគសញ្ញា សោះ អាចធ្វើឱ្យទារកធ្លាក់ខ្លួនធ្ងន់ ឬស្លាប់បាន។ រយៈពេល ៤–៨ សប្តាហ៍ដំបូង គឺជាពេលវេលាដែលទារកងាយរងគ្រោះបំផុត។ មេរោគដែលអាចឆ្លងតាមការថើបមាត់ ១.…

ជីវិតនិងសុខភាពផ្កាឈូក ទាំងផ្កា ស្លឹក មើម ក្រអៅ ធ្លាប់ត្រូវបានគេដឹងថាមានផ្ទុកសារជាតិរ៉ែ និងវីតាមីនជាច្រើនដូចជា៖ ប៉ូតាស្យូម, ជាតិដែក ម៉ង់កាណេស, ទង់ដែង, ផូស្វ័រ , ស័ង្កសី , ប្រូតេអ៊ីន, វីតាមីន C , វីតាមីន B6 , Thiamine, Pantothenic Acid និងជាតិកាកសសៃផងដែរ ។ ដូច្នេះហើយដើមផ្កាឈូកទាំងមូលសុទ្ធតែមានគុណប្រយោជន៍ច្រើនយ៉ាងមិនថាទាំងផ្នែកឱសថបុរាណព្យាបាលរោគ និងគុណប្រយោជន៍ជាអាហារូបត្ថម្ភ ដូចជា៖ -ជួយបង្កើនគ្រាប់ឈាមក្រហម RBC…

ជីវិតនិងសុខភាពជាការពិត ការសម្រកទម្ងន់ពុំមែនជារឿងមួយស្រួលនោះទេ តែក៏មិនមែនធ្វើទៅមិនរួចនោះដែរបើយើងមានរបបអាហារ និងការហាត់ប្រាណត្រឹមត្រូវ។បើទោះបីជាយ៉ាងណាក៏ដោយ វាមានកត្តាមួយចំនួនទៀតដែលចូលរួមចំណែកធ្វើឲ្យយើងឡើង ឬស្រកគីឡូ។ កត្តាទាំងនោះមានដូចជា របៀបរបបរស់នៅ ប្រភេទអាហារយើងបរិភោគសំបូរខ្លាញ់ ឬសំបូរប្រូតេអ៊ីន ជាដើម -ល-។ ក្រៅពីនេះ ស្ត្រេសក៏ជាចំណែកមួយធ្វើឲ្យក្តីបំណងក្នុងការតម្រកទម្ងន់អូសបន្លាយពេលយូរដែរ។ខាងក្រោមនេះ គឺជារបបអាហារទាំង ៣៤ មុខដែលសាកសមសម្រាប់អ្នកហាត់ប្រាណសម្រកទំងន់ ជាពិសេសនារីយើងទាំងអស់គ្នា ព្យាយាមញ៉ាំរបបអាហារទាំងនេះនិងជួយអ្នកសម្រកទំនង់បាន៖

ជីវិតនិងសុខភាពកត្តាសំខាន់ដែលកាត់បន្ថយឱកាស នៃការមានកូន គឺត្រូវបានគេស្គាល់យ៉ាងច្បាស់ថា: ដោយសារការប្រើថ្នាំពន្យារកំណើត ការជក់បារីជាដើម។ ប៉ុន្តែនៅមានហេតុផលជាច្រើន ដែលជាកត្តាធ្វើឲ្យអ្នកមិនអាចមានកូនបាន។ 6. អ្នកទទួលទានអាហារដែលមានជាតិខ្លាញ់ច្រើនពេក ការញ៉ាំអាហារបំប៉នដែលបានរកឃើញ នៅក្នុងមុខម្ហូប នំភីហ្សា អាហារសម្រន់ដូចជា អាហារចៀន ក៏អាចបណ្តាលអោយមានផលប៉ះពាល់ដល់ការមានកូន មានន័យថាការបញ្ចេញអូវុលមិនអាចកើតមានបាន។ ព្យាយាមកំនត់ការញ៉ាំចំណីអាហារទាំងនេះនៅពេលដែលពួកគេប្រើវាជំនួស កាបូអ៊ីដ្រាតដែលមានសុខភាពល្អអាចបណ្តាលឱ្យមានការកើនឡើងហានិភ័យនៃជំងឺ ovulation រហូតដល់ 73% ។ 5. ហាត់ប្រាណខ្លាំងពេក ការហាត់ប្រាណឲ្យបានត្រឹមត្រូវវាគឺជារឿងសំខាន់ដើម្បីទទួលបានលទ្ធផល់ល្អ។ ប៉ុន្តែការហាត់ខ្លាំងពេក អាចប៉ះពាល់ដល់តុល្យភាពនៃថាមពលរបស់អ្នក ហើយប៉ះពាល់ដល់ការបន្តពូជរបស់អ្នក។ ការស្រាវជ្រាវបានបង្ហាញថាការធ្វើលំហាត់ប្រាណប្រចាំថ្ងៃយូរនិងខ្លាំងអាចប៉ះពាល់ដល់សមត្ថភាពរបស់អ្នកក្នុងការមានផ្ទៃពោះ។ កាហាត់ប្រាណសមល្មមគឺជាគន្លឹះនៃការរក្សាសុខភាពរបស់អ្នក។ 4. សន្ទស្សន៍ម៉ាសរាងកាយរបស់អ្នកទាប …

ជីវិតនិងសុខភាពការគេងឱបខ្នើយ ស្ទើរតែក្លាយជាទម្លាប់ និងចំណូលចិត្តរបស់មនុស្សជាច្រើន មិនថាក្មេង ឬចាស់នោះទេ។ តែយ៉ាងណាមិញ ការគេងគងខ្នើយ (ដាក់ខ្នើយចំកណ្ដាលចន្លោះជើងទាំងពីរ) ពិតជាផ្ដល់អត្ថប្រយោជន៍ជាច្រើនដែលអ្នកមិនធ្លាប់ដឹង។ ដូច្នេះខាងក្រោមនេះ គឺជាការចែករំលែកខ្លះៗ ដែលក្នុងការងារ គ្រូពេទ្យក្នុងស្រុក បានប្រែសម្រួល ចែកជូនអ្នកទាំងអស់គ្នា។ សម្រាប់អ្នកដែលមិនទម្លាប់គេងបែបនេះ គួរតែសាកល្បងអនុវត្តន៍ជាមួយនឹងទម្លាប់បែបនេះដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ។ ១. ជួយធ្វើឱ្យប្រសើរឡើងនូវឥរិយាបថនៃការគេង ទីតាំងគេងមិនគ្រប់គ្រាន់អាចជាមូលហេតុចម្បងនៃការឈឺត្រគាក ខ្នង និងឈឺសន្លាក់បន្ទាប់ពីភ្ញាក់ពីគេង។ ទោះជាយ៉ាងណាក៏ដោយ អ្នកអាចជួយខ្លួនអ្នកដោះស្រាយបញ្ហានេះបានយ៉ាងឆាប់រហ័ស ដោយកាន់ខ្នើយទន់ ៗ ដាក់គង ឬឱបរវាងជើងរបស់អ្នកពេលអ្នកគេង។ ការគេងវិធីនេះនឹងជួយកាត់បន្ថយសម្ពាធលើឆ្អឹងខ្នង និងខ្នងទាប ហើយជាថ្មីម្តងទៀត វាក៏ជួយធ្វើឱ្យទីតាំងគេងប្រសើរឡើងផងដែរ។…

ជីវិតនិងសុខភាពការដាក់កម្រិតលើការទទួលទានអាហារពេលល្ងាច គឺជារឿងដែលអ្នកគ្រប់គ្នាត្រូវតែគិតគូរឱ្យបានមត់ចត់ ព្រោះមានអាហារខ្លះវាពិតជាឆ្ងាញ់ ជាពិសេសគឺការទទួលទានជួបជុំក្នុងក្រុមគ្រួសារ។ តែយ៉ាងណាមិញ អាហារខ្លះ គឺពិតជាមិនល្អនោះឡើយ វាអាចបង្កបញ្ហាយ៉ាងខ្លាំងដល់ក្រពះ និងអាចធ្វើឱ្យអ្នកគេងមិនលក់ថែមទៀតផង។ ខាងក្រោមនេះគឺជាអាហារទាំង៥ប្រភេទ ដែលវារសជាតិឆ្ងាញ់ និងជាទីពេញនិយមសម្រាប់មនុស្សគ្រប់គ្នា តែវានឹងក្លាយទៅជាអាហារពុល ប្រសិនបើអ្នកទទួលទាននៅពេលយប់ ៖ ១. នំខេក នំខេកមិនមែនជាអាហារសម្រន់ដែលមានសុខភាពល្អទេ ជាពិសេសនៅពេលញ៉ាំនៅពេលយប់។ ការបរិភោគនំនៅពេលយប់នឹងធ្វើឱ្យរាងកាយងាយនឹងប្រមូលផ្តុំជាតិខ្លាញ់ មិនល្អបណ្តាលឱ្យឡើងទម្ងន់ ខ្លាញ់ លើសឈាម ជំងឺបេះដូង និងទឹកនោមផ្អែម។ ការញុំាបង្អែមច្រើនក៏ធ្វើឱ្យអ្នកមានថាមពលលើសដែរ ប្រព័ន្ធរំលាយអាហារត្រូវធ្វើការងារធ្ងន់ធ្វើឱ្យគេងមិនលក់។ ២. អាហារចៀន អាហារចៀនច្រើនតែមានរសជាតិទាក់ទាញ ដែលធ្វើឱ្យការបរិភោគកាន់តែឆ្ងាញ់។ ទោះយ៉ាងណា…

ជីវិតនិងសុខភាពបច្ចុប្បន្ន បំពង់ដាក់ទឹកក្ដៅត្រជាក់ ដែលគេចំណាំតែហៅថាបំពង់ទឹកប្រេន ឬទែម៉ូដាក់ទឹក គឺជាបំពង់ទឹកដ៏ពេញនិយមសម្រាប់មនុស្សគ្រប់គ្នា ព្រោះវាងាយស្រួលនឹងថែរក្សាទឹកឱ្យស្ថិតក្នុងសីតុណ្ហភាពដែលអ្នកចង់បាន និងងាយស្រួលដាក់តាមខ្លួនផងដែរ។ តែយ៉ាងណាមិញ បំពង់ទឹកនេះដែរ គឺយើងចំណាំតែដាក់ទឹកក្ដៅ ឬត្រជាក់ធម្មតា តែក៏មានអ្នកខ្លះគាត់ដាក់ភេសជ្ជៈផ្សេងៗ ដែលជាហេតុ ឬជាផលមិនល្អនោះឡើយ។ ដូច្នេះ មានភេសជ្ជៈ៣ប្រភេទ ដែលអ្នកមិនគួរដាក់នៅក្នុងបំពង់ទឹកនេះទេ។ ១. ទឹកផ្លែឈើផ្សេងៗដែលមានជាតិជូរ ប្រភេទទឹកផ្លែឈើដូចជា ទឹកក្រូច ទឹកក្រូចឆ្មា ទឹកក្រូចថ្លុង ទឹកផ្លែប៉ោម ទឹកប៉េងប៉ោះ … ឬអាហារដែលមានជាតិអាស៊ីតខ្ពស់ដូចជា ទឹកជ្រលក់ ទឹកស៊ុបជូរជាដើម … គឺមិនត្រូវបានអនុញ្ញាតឱ្យដាក់ក្នុងដបទែម៉ូទេ។ មូលហេតុគឺថា…

ជីវិតនិងសុខភាពការទទួលទានអាហារ គឺត្រូវមានការប្រុងប្រយ័ត្នខ្ពស់ បើអ្នកចង់ទទួលបានសុខភាពល្អ។ ដោយឡែកអាហារទាំង ៣ ខាងក្រោម តាមអ្នកជំនាញបានណែនាំឲ្យអ្នករាល់គ្នា គួរយកចិត្តទុកដាក់ខ្ពស់បំផុត ព្រោះវាងាយនឹងមានផ្ទុកជាតិពុល ប៉ះពាល់មកកាន់រាងកាយ៖ ៣) ត្រកួន ការជ្រើសរើសទិញត្រកួនមកទទួលទាន អ្នកត្រូវមានការប្រុងប្រយ័ត្នខ្ពស់ គួរជ្រើសយកកន្លែងលក់ដែលគួរឲ្យទុកចិត្ត។ ព្រោះអីត្រកួនជាបន្លែដែលដុះតាមទឹក តាមស្រះ ងាយទទួលរងជាតិពុលចេញពីប្រភពទឹក ថ្នាំសម្លាប់សត្វល្អិត និងសារធាតុរំញោចផ្សេងៗ។ ជាពិសេសកុមារ មិនណែនាំឲ្យទទួលទានត្រកួនច្រើនពេកទេ ព្រោះងាយបង្កជាការក្អួតចង្អោរ ពុល រាករូស និងប៉ះពាល់ដល់ដំណើរការអភិវឌ្ឍសរីរាង្គមួយចំនួនរបស់ពួកគេជាដើម។ ២) ខ្យង គ្រំ លៀស អាហារមួយចំនួនផ្សេងទៀត ដូចជាគ្រំ…

ជីវិតនិងសុខភាពការគេងពិតជាសំខាន់សម្រាប់មនុស្សយើង តែយ៉ាងណា ប្រសិនបើអ្នកគេងតិចពេក ឬច្រើនពេកក៏មិនល្អសម្រាប់សុខភាពអ្នកដែរ។ យ៉ាងណាមិញ អ្នកគួរតែគេងឱ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវទៅតាមវ័យជាមួយនឹងពេលកំណត់ក្នុងការគេង។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍មួយចំនួន ដែលអ្នកនឹងអាចទទួលបានពីការគេងបានគ្រប់គ្រាន់ ជាពិសេសគឺ អ្នកកំណតការគេងទៀងពេលត្រឹមម៉ោង១០យប់ជាប្រចាំ។ ១. យើងនឹងទទួលបានការគេងច្រើនបំផុត ដំណេករបស់យើងត្រូវបានបែងចែកជាវដ្ដរយៈពេល ៩០ នាទីនៃការគេងធ្ងន់ និងស្រាល ចាប់ពីចលនាភ្នែកដែលមិនរហ័សទៅជាគេងមិនលក់ រហូតដល់ចលនាភ្នែករហ័សអាចគេងលក់ស្កប់ស្កល់។ ផ្នែកជ្រៅ និងសម្រាកបំផុតនៃការគេងរបស់យើងគឺចន្លោះពីម៉ោង ១០ យប់។ នេះមានន័យ ថាអ្នកត្រូវសម្រាកឱ្យបានពេញលេញអ្នកគួរតែចាប់ផ្តើមគេងលក់ស្រួលនៅត្រឹមម៉ោងនេះ។ ដូចគ្នានេះផងដែរ ការសិក្សាមួយបាននិយាយថា ការគេងមុន និងយូរជាងនេះជួយឱ្យយើងបញ្ឈប់គំនិតអវិជ្ជមាន និងគួរឱ្យព្រួយបារម្ភដែលអាចធ្វើឱ្យយើងគេងពេលយប់។ ២.…