ជីវិតនិងសុខភាព

19
ជីវិតនិងសុខភាព

អាហារ ៤ប្រភេទ ទោះទុកយូរប៉ុនណា ក៏មិនចេះផុតកំណត់ដែរ

មិនថាអាហារ ភេសជ្ជៈ ឬគ្រឿងទេសផ្សេងៗ គឺសុទ្ធតែមានដាក់ពេលវេលាកំណត់ច្បាស់លាស់ និងត្រឹមត្រូវ ដូច្នេះ ប្រសិនបើវាដល់ពេលផុតកំណត់ហើយនោះ គឺមិនអាចញុំា ឬយកមកប្រើការបានទៀតឡើយ។ តែយ៉ាងណាមិញ អាហារ និងគ្រឿងផ្សំទាំង៤ប្រភេទខាងក្រោមនេះ គឺពិតជាមិនបាច់ត្រូវភ័យព្រួយនឹងការហួសដឺឡេនោះទេ ព្រោះអាហារទាំងនេះ ទោះទុកយូរប៉ុនណា ក៏វាមិនចេះផុតកំណត់នោះដែរ។ ១. ទឹកខ្មេះ ទឹកខ្មះនាំមកនូវគុណប្រយោជន៍ជាច្រើនដល់សុខភាពដូចជា ជំនួយដល់ការរំលាយអាហារ, សម្រកទម្ងន់ជាដើម…។ ទឹកខ្មេះត្រូវបានគេប្រើសម្រាប់គោលបំណងជាច្រើនបន្ថែមពីលើការចម្អិនអាហារ វាក៏ត្រូវបានគេប្រើដើម្បីសម្អាតស្នាមប្រឡាក់ក្នុងផ្ទះផងដែរ។ ទឹកខ្មះមានអាយុកាលយូរណាស់ ដោយសារតែទឹកអាស៊ីតរបស់វា។ វាមានសមត្ថភាពថែរក្សាខ្លួនឯងដោយមិនបាច់ដាក់ក្នុងទូរទឹកកក។ ២. ទឹកឃ្មុំ លក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរីធម្មជាតិរបស់ទឹកឃ្មុំ ត្រូវបានគេដឹងថា ជាអាហារធម្មជាតិតែមួយគត់ដែលមិនចេះផុតកំណត់។ អ្នកស្រាវជ្រាវបានអះអាងថា…

Fgfg
ជីវិតនិងសុខភាព

ថ្នាំ​ល្មមៗ​អត់​ប្តូរ​ទេ! ទឹក​អំបិល​មួយ​កែវ ស្តាប់​ទៅ​សាមញ្ញ​ តែ​អាច​ផ្តល់​ប្រយោជន៍​ធំ ៥ នេះ

ទឹក​អំបិល ស្តាប់​ទៅ​ជា​របស់​សាមញ្ញ ដែល​ធ្វើ​ក៏​មិន​ពិបាក​ធ្វើ​ ងាយ​រក​ងាយ​ទិញ​មិន​ចំណាយ​ច្រើន តែ​ធាតុ​ពិត​វា​មាន​ប្រយោជន៍​ច្រើន​ណាស់​ដល់​សុខភាព គ្រាន់​តែ​គ្នា​យើង​មិន​សូវ​បាន​ដឹង។ ថ្នាំ​ល្មមៗ​មិន​ប្តូរ​ទេ ជាមួយ​ទឹក​អំបិល​មួយ​កែវ ព្រោះ​វា​អាច​ផ្តល់​ប្រយោជន៍​ធំៗ​ទាំង ៥ នេះ៖ ៥) ធ្វើ​ឲ្យ​ភ្នែក​ភ្លឺ យក​ឆ្នាំ​មួយ​ដាំ​ទឹក​ឲ្យ​ក្តៅ រួច​ដាក់​អំបិល​ប៉ុន្មាន​ស្លាប​ព្រា​ចូល ហើយ​កូរ​ឲ្យ​សព្វ​ដល់​វា​រលាយ។ បន្ទាប់​មក​យក​វា​មក​ឆ្ពុង ដោយ​ឱន​មុខ​ចុះ រួច​បើក​ភ្នែក​របស់​អ្នក​ស្រូប​យក​ចំហាយ​ក្តៅ​ចេញ​ពី​ឆ្នាំ។ កំឡុង​ពេល​នោះ​ចូល​បង្វិល​ភ្នែក​របស់​អ្នក​ចុះ​ឡើង ឆ្វេង​ស្តាំ ដោយ​វា​ដូច​ជួយ​លាង​សម្អាត​ភ្នែក តាម​រយៈ​ចំហាយ​ទឹក​ដែល​ភាយ​ចេញ ហើយ​ក៏​មាន​ប្រសិទ្ធភាព​ជួយ​ឲ្យ​អ្នក​មើល​ច្បាស់​ផង​ដែរ។ ៤) ព្យាបាល​ការ​ឈឺ​បំពង់​ក នៅ​រដូវ​រងា អាកាសធាតុ​ស្ងួត គឺ​ងាយ​បណ្តាល​ឲ្យ​គ្នា​យើង​ឧស្សាហ៍​ក្អក​ស្ងួត ឈឺ​បំពង់​ក។ ដើម្បី​ព្យាបាល​ជាមួយ​ការ​ប្រើប្រាស់​ទឹក​អំបិល គឺ​ងាយ​ទេ…

Gffg
ជីវិតនិងសុខភាព

ភេសជ្ជៈ ៤ បណ្តុំ​ទៅ​ដោយ​វីតាមីន C បង្កើន​ការ​ផលិត​កូឡាជែន ដែល​ស្រីៗ​មិន​គួរ​មើល​រំលង

កូឡាជែន​ក្នុង​រាងកាយ​របស់​ស្រ្តី គឺ​ពិត​ជា​សំខាន់​ណាស់ ព្រោះ​បើ​វា​ធ្លាក់​ចុះ​ហើយ គឺ​គ្រប់​យ៉ាង​លើ​រាងកាយ ក៏​នឹង​ប្រែ​ទៅ​ជា​ក្រៀមក្រោះ លែង​ស្រស់បំព្រង​ដូច​មុន។ ជា​ពិសេស​ស្រ្តី​ក្រោយ​អាយុ ៣០ ឆ្នាំ បើ​ចង់​បន្ត​ភាព​ក្មេង​ជាង​វ័យ គួរ​តែ​សម្លឹង​មើល​ភេសជ្ជៈ​ទាំង ៤ ខាង​ក្រោម៖ ៤) ទឹក​ក្រូច+ខ្ញី ក្នុង​ផ្លែ​ក្រូច ១០០ ក្រាម មាន​ផ្ទុក​វីតាមីន C ៦៤ ភាគរយ ដែល​វា​អាច​ជួយ​បង្កើន​ដំណើរការ​ផលិត​កូឡាជែន រី​ឯ​ខ្ញី​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​ការ​រលាក ប្រឆាំង​អុកស៊ីតកម្ម។ ដូច្នេះ​ការ​ទទួល​ទាន​ទឹក​ខ្ញី​លាយ​ក្រូច មួយ​កែវ​រៀងរាល់​ព្រឹក គឺ​ពិត​ជា​សំខាន់ វា​អាច​ជួយ​ឲ្យ​ស្បែក​របស់​អ្នក​ក្មេង​ជាង​វ័យ រាងកាយ​មាន​សុខភាព​ល្អ និង​កាត់​បន្ថយ​ជាតិ​ខ្លាញ់​លើស​យ៉ាង​មាន​ប្រសិទ្ធភាព។ ៣)…

Fgrt
ជីវិតនិងសុខភាព

ក្រោយ​អាយុ ៣០ ត្រូវ​លូក​អាហារ ៣ អាច​ជួយ​ឲ្យ​រោង​ចិញ្ចើម​ដុះ​វែង ព្រោះ​វា​ជា​សញ្ញា​អាយុ​វែង

មាន​កត្តា​ជា​ច្រើន​ដែល​ជះ​ឥទ្ធិពល​ដល់​ការ​ពន្យារ​អាយុ​នៃ​ការ​រស់នៅ​របស់​មនុស្ស ហើយ​មនុស្ស​អាយុ​វែង គឺ​ល្អ​ទាំង​ផ្នែក​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត។ យ៉ាង​ណា​ក៏​មាន​សញ្ញា​សម្គាល់​ដែល​ងាយ​មើល​មួយ​ផ្សេង​ទៀត​ដែរ នោះ​គឺ​ពាក់ព័ន្ធ​នឹង​រោម​ចិញ្ចើម។ មនុស្ស​ក្រោយ​អាយុ ៣០ ឆ្នាំ ប្រសិន​រោម​ចិញ្ចើម​ដុះ​វែង មើល​ទៅ​អាច​ថា​ជា​មនុស្ស​រាង​វ័យ​ចំណាស់ តែ​ការ​ពិត គឺ​ជា​សញ្ញា​បង្ហាញ​ពី​អាយុ​វែង​ទៅ​វិញ​ទេ។ ប្រសិន​រោម​ចិញ្ចើម​ដុះ​វែង​ដល់​ ៣ សង់ទីម៉ែត្រ នោះ​អ្នក​ប្រាកដ​ជា​នឹង​មាន​អាយុ​វែង ហើយ​ក៏​មិន​ងាយ​មាន​ជំងឺ​អ្វី​មក​បៀត។ ជា​ទូទៅ​មនុស្ស​ដែល​ដុះ​រោម​ចិញ្ចើម​វែង ក៏​ដោយសារ​ថ្លើម​ពួក​គេ​ដំណើរការ​ល្អ រាងកាយ​មាន​ប្រព័ន្ធ​ភាព​សុាំ​ល្អ ទើប​នាំ​ឲ្យ​ផ្នែក​នៃ​រោម​ចិញ្ចើម​ដុះ​មក​ក្រាស់ឃ្មឹក​និង​វែង​បែប​ហ្នឹង។ តាម​ជំនឿ​ពី​បុរាណ​គេ​ក៏​ជឿ​លើ​រឿង​នេះ​ដូច​គ្នា ព្រោះ​គេ​ប្រដូច​មនុស្ស​រោម​ចិញ្ចើម​វែង ទៅ​នឹង​ស្តេច​នាគ ដែល​មិន​ងាយ​ចេះ​ចុះ​ខ្សោយ​ថាមពល ហើយ​អាច​រស់នៅ​បាន​ឆ្នាំ។ យ៉ាង​ណា​សម្រាប់​មនុស្ស​អាយុ​ក្រោយ ៣០ ឆ្នាំ​ដដែល ប្រសិន​ចង់​ឲ្យ​រោម​ចិញ្ចើម​ដុះ​វែង អ្នក​អាច​ងាក​មក​ទទួល​ទាន​អាហារ​ទាំង ៣…

Fgfg
ជីវិតនិងសុខភាព

មិនមែន​តែ​រឿង​ហូប​ចុក​ទេ នេះ​ទម្លាប់ ៥ ដែល​នាំ​ឲ្យ​អ្នក​ដុះ​ខ្លាញ់​ក្បាល​ពោះ ឡើង​គីឡូ​មិន​ដឹង​ខ្លួន

តាម​ពិត​ទៅ​ការ​ឡើង​ទម្ងន់ ដុះ​ខ្លាញ់​ក្បាល​ពោះ វា​មិន​ពាក់ព័ន្ធ​ដោយសារ​របប​អាហារ​ទាំង​ស្រុង​នោះ​ទេ ដោយ​វា​ក៏​មាន​ការ​ផ្សារភ្ជាប់​ទៅ​នឹង​ទម្លាប់​ទាំង ៥ ខាង​ក្រោម​ផង​ដែរ៖ ៥) ចូល​គេង​យឺត​ពេក ការ​គេង​យឺត​ពេក​ធ្វើ​ឲ្យ​មាន​អតុល្យភាព​អ័រម៉ូន​កើត​ឡើង ព្រោះ​វា​បង្កើន Cortisol ហើយ​កាត់​បន្ថយ Leptin។ មូលហេតុ​នេះ​វា​ធ្វើ​ឲ្យ​យើង​មាន​ចំណង់​អាហារ​ចង់​ទទួល​ទាន​ច្រើន ហើយ​ប្រព័ន្ធ​រំលាយ​អាហារ​ក៏​ដើរ​មិន​សូវ​ល្អ​ដែរ។ អ័រម៉ូន Cortisol វា​ចាប់ផ្តើម​កើន​ឡើង​នៅ​កំឡុង​ពេល​ម៉ោង ២ ដល់ ៤ ព្រឹក និង​ឡើង​ដល់​ខ្លាំង​ម៉ោង ៦ ព្រឹក ដូច្នេះ​យក​ល្អ​ចូល​គេង​ឲ្យ​បាន​មុន​ម៉ោង ១១ យប់​គឺ​ល្អ​បំផុត។ ៤) ផឹក​ទឹក​ច្រើន​ពេក​មុន​ចូល​គេង ការ​ផឹក​ទឹក​មុន​ចូល​គេង កុំ​ទទួល​ទាន​ច្រើន​ពេក​…

Hjhj
ជីវិតនិងសុខភាព

មិន​បាច់​សម្គាល់​ច្រើន​ទេ! មើល​តែ​សញ្ញា​ ២ នេះ​ពេល​ផឹក​ទឹក ក៏​អាច​ដឹង​អ្នក​កើត​ទឹក​នោម​ផ្អែម​ឬ​អត់

ជំងឺ​ទឹកនោមផ្អែម​គឺ​គ្រោះថ្នាក់​ខ្លាំង​ណាស់ ហើយ​មនុស្ស​ជា​ច្រើន​មិន​បាន​ដឹង​មុន​​នោះ​ទេ ហើយ​ចេះ​តែ​បណ្ដែតបណ្ដោយ​ រហូត​នាំ​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ​ខ្លាំង​ ពិបាក​ក្នុង​ការ​ព្យាបាល។ យ៉ាង​ណា​ក្នុង​អត្ថបទ​នេះ យើង​ណែនាំ​ពី​វិធី​សង្កេត​មើល​តាម​រយៈ​ការ​ទទួល​ទាន​ទឹក ២ ចំណុច​ដូច​ខាង​ក្រោម៖ ១) បន្ទាប់​ពី​ផឹក​ទឹក​រួច នៅ​តែ​ស្ងួត​មាត់ អ្នក​ជំនាញ​នៅ​ប្រទេស​ឥណ្ឌា​និយាយ​ថា ការ​ស្រេក​ទឹក​ខ្លាំង​ញឹកញាប់​ពេក ក៏​ជា​សញ្ញា​ព្រមាន​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​មួយ​ដែរ ព្រោះ​ដោយសារ​រាងកាយ​អ្នក​ហាក់​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​មិន​បាន​ល្អ នោះ​ឲ្យ​តម្រង​នោម​ផលិត​ទឹក​នោម​មក​ច្រើន​លើស​កំណត់។ នេះ​បណ្ដាល​ឲ្យ​អ្នក​ឆាប់​ខ្វះ​ជាតិ​ទឹក ហើយ​ស្រេក​ទឹក​ញឹកញាប់។ មួយ​ផ្សេង​ទៀត​ក្រោយ​ពេល​ផឹក​ទឹក មាត់​របស់​អ្នក​នៅ​តែ​ស្ងួត ហាក់​គ្មាន​សំណើម​ទាល់​តែ​សោះ នោះ​ក៏​ជា​សញ្ញា​ព្រមាន​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ដូច​គ្នា។ ២) ផឹក​ទឹក​តិចតួច តែ​នោម​ច្រើន មនុស្ស​ពេញ​វ័យ ជា​មធ្យម​នោម ៦-៨ ដង​ក្នុង​មួយ​ថ្ងៃ នោះ​គឺ​មាន​សុខភាព​ល្អ តែ​បើ​នោម​ញឹកញាប់​លើស​ពី…

Hgg
ជីវិតនិងសុខភាព

ភេសជ្ជៈ ៥ ផឹក​ពេល​ព្រឹក​ល្អ តែ​កុំ​លូក​ពេល​យប់ ប្រយ័ត្ន​ឡើង​ទម្ងន់​ចាស់​ជាង​វ័យ​មិន​ដឹង​ខ្លួន

សម្រាប់​ភេសជ្ជៈ​ទាំង ៥ ខាង​ក្រោម​នេះ ជា​ទូទៅ​វា​អាច​ផ្តល់​ប្រយោជន៍​ជា​ច្រើន​មក​ដល់​រាងកាយ​របស់​យើង តែ​ការ​ទទួល​ទាន​នៅ​ពេល​ល្ងាច​ឬ​ពេល​យប់ វា​អាច​បង្ក​ផល​ប៉ះពាល់​ទៅ​វិញ ពោល​អាច​នាំ​ឲ្យ​ឡើង​ទម្ងន់ និង​វិវត្ត​ទៅ​រក​ភាព​ចាស់​ជាង​វ័យ​ជា​ដើម៖ ៥) ទឹក​ដូង ជា​ទូទៅ​វា​មាន​ជាតិ​ផ្អែម​ ត្រជាក់ អាច​បំបាត់​ការ​ស្រេក​ទឹក បន្សាប​ជាតិ​ពុល​ក្នុង​រាងកាយ ជា​រួំ​គឺ​ល្អ​សម្រាប់​បេះដូង ប្រព័ន្ធ​រំលាយ​អាហារ និង​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​ជា​ដើម។ តែ​យ៉ាង​ណា​អ្នក​មិន​គួរ​ទទួល​ទាន​ទឹក​ដូង​ក្រោយ​ម៉ោង ១០ យប់​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ក្រពះ​ត្រជាក់ ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់ ដោយសារ​ងើប​នោម​ច្រើន។ ពេលវេលា​ល្អ​បំផុត​គួរ​ទទួល​ទាន​វា​នៅ​ពេល​ព្រឹក។ ៤) ទឹក​ក្រូច​ច្របាច់ វា​មាន​ជាតិ​អាស៊ីដ​ខ្ពស់ រសជាតិ​ជូរ ដូច្នេះ​មិន​អាច​ទទួល​ទាន​តាម​ចិត្ត​ចង់​របស់​អ្នក​ឡើយ។ តាម​ការ​ណែនាំ​​ពី​អ្នក​ជំនាញ អ្នក​ហាម​ទទួល​ទាន​ទឹក​ក្រូច​ច្របាច់​ក្រោយ​ម៉ោង ១០…

Dffd
ជីវិតនិងសុខភាព

Song Hye Kyo ធ្លាប់​ឡើង​ដល់ ៧០ គីឡូ ឥឡូវ​ស្រក​សល់​ ៥៣ ដោយ​សារ​វិធី​អាថ៌កំបាំង ២ នេះ

តារា​សម្តែង​ស្រី ជនជាតិ​កូរ៉េ​ខាង​ត្បូង Song Hye Kyo ធ្លាប់​ឡើង​ទម្ងន់​ដល់ ៧០ គីឡូក្រាម ប៉ុន្តែ​ត្រឹម​រយៈ​ពេល​ខ្លី នាង​បាន​ស្រក​អស់ ១៧ គីឡូក្រាម ឥឡូវ​មក​សល់​តែ​ជាង ៥៣ គីឡូក្រាម​វិញ។ ដ្បិត​​បើ​ស្ថិត​នៅ​អាយុ ៣៩ ឆ្នាំ​ទៅ​ហើយ តែ​សាច់​របស់​នាង​ពេល​ស្រក​មក​វិញ នៅ​តែ​មើល​ឃើញ​ខ្ចី ភ្លឺ​ចែងចាំង​មិន​ចាញ់​ក្រមុំ​នោះ​ឡើយ។ មាន​រូបមន្ត​សម្ងាត់​ពី ២ នៅ​ពី​ក្រោយ​នោះ ដែល​វា​ជា​វិធី​សាមញ្ញ តែ​ទាមទារ​ឲ្យ​អនុវត្ត​ជា​ប្រចាំ៖ ១) តៅហ៊ូ កំឡុង​ពេល​សម្រាក​ទម្ងន់​បាន ១៧ គីឡូក្រាម នាង​តែងតែ​មាន​ទម្លាប់​លូក​តៅហ៊ូ​មក​ទទួល​ទាន​រៀងរាល់​ថ្ងៃ…

Gfg
ជីវិតនិងសុខភាព

ចង់​ជៀស​ពី​ជំងឺស្រីៗ​ត្រូវ​ចាំ​កុំ​ធ្វើ​រឿង ៣ នេះ​ឲ្យ​សោះ ក្រោយ​ទើប​អស់​រដូវ​ថ្មីថ្មោង

ជា​ចំណេះ​ដឹង​សម្រាប់​បងប្អូន​ស្ត្រី​គ្នា​យើង ហើយ​ក៏​ជា​រឿង​ដែល​បុរស​គួរ​តែ​ដឹង​ដែរ ព្រោះ​ដើម្បី​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​មនុស្ស​ស្រី​ជា​ទី​ស្រលាញ់។ នោះ​គឺ​ពាក់ព័ន្ធ​នឹង​សកម្មភាព ៤ ដែល​ត្រូវ​ចាំ​ថា ស្រីៗ​ទើប​អស់​រដូវ​ប៉ុន្មាន​ថ្ងៃ​ដំបូង ចាំ​បាច់​ត្រូវ​ជៀសវាង​កុំ​ធ្វើ​ឲ្យ​សោះ៖   ៣) ការ​ធ្វើ​លំហាត់​ប្រាណ​ខ្លាំង ជា​ធម្មតា​ការ​ហាត់ប្រាណ​គឺ​ល្អ វា​ធ្វើ​ឲ្យ​រាងកាយ​សកម្មភាព ការពារ​ជំងឺ តែ​យ៉ាង​ណា​ការ​ធ្វើ​លំហាត់ប្រាណ​ខុស​ពេល វា​ក៏​អាច​បង្ក​ជា​ផល​ប៉ះពាល់​មក​ដល់​រាងកាយ​របស់​យើង​ទៅ​វិញ។ មនុស្ស​ជា​ច្រើន​គិត​ថា ក្រោយ​ថ្ងៃ​អស់​រដូវ​ គឺ​ពួក​គាត់​អាច​ហាត់ប្រាណ​តាម​ចិត្ត​ចង់ តែ​ពួក​គេ​មិន​បាន​ដឹង​នោះ​ទេ ថា​ពេល​នោះ​ស្បូន​នៅ​តែ​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​ស្តារ​ឡើង​វិញ​នៅ​ឡើយ អ៊ីចឹង​ការ​ធ្វើ​លំហាត់ប្រាណ លើក​ដៃ​លើក​ជើង​ខ្លាំង​ពេក វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្រទាប់​ខាង​ក្នុង​នៃ​ស្បូន ថែម​ទាំង​អាច​បណ្តាល​ឲ្យ​មាន​លំហូរ​ឈាម​បន្ទាប់បន្សំ​ទៀត​ផង។ លើស​ពី​នេះ ភាព​សុាំ​របស់​ស្រ្តី​ក្រោយ​ពេល​អស់​រដូវ​ភ្លាមៗ វា​តែងតែ​មាន​ការ​ចុះ​ខ្សោយ អ៊ីចឹង​ការ​ដែល​បណ្តាល​ឲ្យ​រាងកាយ​បែក​ញើស​ច្រើន រន្ធ​ញើស​បើក ងាយ​ជ្រាប​ខ្យល់​ត្រជាក់​ចូល នោះ​គឺ​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ជា​ច្រើន។…

Fgfg
ជីវិតនិងសុខភាព

ល្អខ្លាំងសម្រាប់អ្នកគង់មិនលក់ ស្រ្តេស នេះអត្ថប្រយោជន៍ធំៗ ៦ ពីការទទួលទានគ្រាប់ឈូក

គ្រាប់ឈូកមើលទៅសាមញ្ញ ហើយយើងអាចរកទិញបាននៅតម្លៃធូរថ្លៃ និងមិនពិបាករកនោះទេនៅតាមផ្សារ តែបើនិយាយពីអត្ថប្រយោជន៍របស់វាវិញ ប្រៀបដូចជាឱសថទិព្វជួយបានច្រើនណាស់។ ខាងក្រោមយើងបង្ហាញពីប្រយោជន៍ធំៗទាំង ៦ ពី ការទទួលទានគ្រាប់ឈូក៖ ៦) បន្ថែមប្រសិទ្ធភាពប្រឆាំងនឹងការរលាក ដោយសារគ្រាប់ឈូកសំបូរទៅដោយសារជាតិ Flavonoid ដែលល្អក្នុងការប្រឆាំងនឹងការរលាក និងការឆ្លង។ អ្នកដែលទទួលទានគ្រាប់ឈូកជាប្រចាំ នោះពេលពួកគេមានរបួស ឬកើតដំបៅអ្វីក៏នឹងងាយជាសះស្បើយ ដូច្នេះហើយទើបគេណែនាំជាពិសេសសម្រាប់ស្រ្តីទើបសម្រាលកូនដែលឆ្លងកាត់ការវះកាត់ឲ្យទទួលទានវាឲ្យបានច្រើន។ ៥) ពង្រឹងសម្ពាធឈាម និងចង្វាក់បេះដូង ជាតិល្វីង Isoquinoline ដែលមាននៅក្នុងគ្រាប់ឈូក គឺប្រៀបដូចជាថ្នាំព្យាបាលជំងឺសរសៃឈាមបេះដូង និងជួយឲ្យមានការគ្រប់គ្រងសម្ពាធឈាមបានល្អ។ លើសពីនេះទៀតជាតិសូដ្យូមដែលមាននៅក្នុងនោះ ក៏នឹងជួយឲ្យអ្នកមានសុខភាពបេះដូងល្អផងដែរ។ ៤) ប្រឆាំងភាពចាស់ អង់ស៊ីម…

Dfdf
ជីវិតនិងសុខភាព

ក្រោក​ពី​គេង​ភ្លាម តើ​គួរ​ដុសធ្មេញ​ឬ​ផឹក​ទឹក​មុន? ចម្លើយ​មាន​ប្រយោជន៍​បំផុត​សម្រាប់​សុខភាព​អ្នក

មិន​សុទ្ធ​តែ​អ្នក​រាល់​គ្នា​ដឹង​នោះ​ទេ ហើយ​អ្នក​អាច​ឆ្លើយ​នូវ​ចម្លើយ​ដ៏​ខ្លី តែ​ប្រហែល​មិន​ទាន់​បាន​យល់​ស៊ី​ជម្រៅ​នៅ​ឡើយ ថា​តើ​ពេល​ក្រោក​ពី​គេង​ភ្លាម​នៅ​ពេល​ព្រឹក គួរ​ដុស​ធ្មេញ​មុន​ឬ ផឹក​ទឹក​មុន​ដែល​ល្អ​បំផុត? ចម្លើយ​ដូច​បញ្ជាក់​ពី​ខាង​លើ គឺ​ខ្លី​ងាយ​ឆ្លើយ​ណាស់ តែ​វា​មាន​ប្រយោជន៍​សម្រាប់​សុខភាព​អ្នក ដែល​អ្នក​ចាំ​បាច់​ត្រូវ​ដឹង។ តាម​ទម្លាប់​ប្រជាជន​ជប៉ុន គឺ​ពួក​គេ​ក្រោក​មក​ភ្លាម តម្រង់​ទៅ​ទទួល​ទាន​ទឹក​មុន ហើយ​ជា​ប្រភេទ​ទឹកក្ដៅឧណ្ហ៍ៗ មិនមែន​ទឹក​ត្រជាក់​ទាំង​ព្រលឹម​នោះ​ទេ។ អ្នក​ជំនាញ​បាន​និយាយ​ថា ការ​ផឹក​ទឹក​មុន ដុស​ធ្មេញ គឺ​សំខាន់​ណាស់ ព្រោះ​វា​ជួយ​ឲ្យ​រាងកាយ​បំពេញ​នូវ​បរិមាណ​ទឹក​ដែល​បាត់បង់​បន្ទាប់​ពី​គេង​យូរ ហើយ​ការ​ទទួល​ទាន​ទឹក​នៅ​ពេល​ពោះ​ទទេ គឺ​វា​ជួយ​សម្អាត​មេរោគ និង​បាក់តេរី​ផ្សេងៗ​ចេញ​ពី​មាត់ និង​បង្កើន​ល្បឿន​បណ្តេញ​ជាតិ​ពុល​ចេញ​ពី​រាងកាយ ដូច​បាន​សម្អាត​ពោះ​វៀន។ ជាង​នេះ​វា​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ​ទាំង​មូល​ឲ្យ​ដំណើរការ​ល្អ ជួយ​ឲ្យ​ចរន្ត​ឈាម​រត់​ស្រួល ពោល​ដូច​ជា​ឱសថ​ម្យ៉ាង​ដើរ​តួ​ទៅ​ព្យាបាល​ជំងឺ​លើស​ឈាម ទឹក​នោម​ផ្អែម ទល់​លាមក រលាក​ក្រពះ ឬ​គ្រួស​ក្នុង​តម្រង​នោម​អ៊ីចឹង​ដែរ។…

Hghg
ជីវិតនិងសុខភាព

បញ្ឈប់​ទម្លាប់​ទាំង ៥ ​នេះ​ជា​បន្ទាន់ បើ​អ្នក​មិន​ចង់​បន្ត​មាន​អង្គែ រមាស់ ស្បែក​ក្បាល​មាន​ខ្លាញ់

បញ្ហា​អង្គែ រមាស់ ស្បែក​ក្បាល​មាន​ខ្លាញ់ តែងតែ​កើត​មាន​លើ​បុគ្គល​មួយ​ចំនួន ហើយ​ទោះ​ព្យាយាម​រក​ផលិតផល​ណា​មក​ព្យាបាល ក៏​ពិបាក​នោះ​ដែរ ព្រោះ​បញ្ហា​ទាំង​អស់​ហ្នឹង​វា​ស៊ីសង​លើ​ទម្លាប់​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង។ ខាង​ក្រោម Knongsrok ណែនាំ​ពី​ទម្លាប់ ៥ ដែល​អ្នក​គួរ​បញ្ឈប់​ជា​បន្ទាន់ ប្រសិន​មិន​ចង់​បន្ត​ឲ្យ​កើត​មាន​បញ្ហា​ខាង​លើ៖ ៥) បញ្ឈប់​ការ​ទទួល​ទាន​អាហារ​មិន​ល្អ ជៀសវាង​អាហារ​ដែល​មាន​ជាតិ​ហឹរ ឬ​មាន​ជាតិ​ខ្លាញ់ និង​ស្ករ​ខ្ពស់។ លើស​ពី​នេះ​អ្នក​គួរ​តែ​បំប៉ន​មក​វិញ​នូវ​អាហារ​ដែល​មាន​ជាតិ​វីតាមីន B,C ដើម្បី​ការពារ​ការ​កើត​អង្គែ និង​ការ​រលាក​ស្បែក​ក្បាល​នៅ​រដូវ​ក្តៅ។ ៤) បញ្ឈប់​ការ​អនុវត្ត​ថែ​រក្សា​ស្បែក​ក្បាល​ដែល​មិន​ត្រឹមត្រូវ អ្នក​ខ្លះ​គិត​ថា​កក់សក់​ជា​ប្រចាំ​អាច​បំបាត់​បញ្ហា​នេះ​បាន តែ​ត្រូវ​ចាំ​វា​ក៏​នឹង​ធ្វើ​ឲ្យ​សក់​របស់​អ្នក​ជ្រុះ​ច្រើន​ណាស់​ដែរ។ បែប​នេះ​គួរ​តែ​អនុវត្ត​ត្រឹម ១ ​ថ្ងៃ​ ១ ដង គឺ​ល្អ​បំផុត​ហើយ…

Ghgh
ជីវិតនិងសុខភាព

មនុស្ស​ច្រើន​គ្នា​មើល​រំលង! ទម្លាប់​អាក្រក់ ៥ ក្នុង​បន្ទប់​ទឹក អាច​បង្ក​គ្រោះថ្នាក់​ដោយ​មិន​ដឹង​ខ្លួន

ទម្លាប់​អាក្រក់​ទាំង ៥ ខាង​ក្រោម​នេះ វា​មិន​ល្អ​នោះ​ទេ ដោយ​វា​អាច​បណ្តាល​ទៅ​ជា​មេរោគ​ បាក់តេរី​ជ្រៀត​ចូល​មក​ក្នុង​រាងកាយ​របស់​អ្នក​ដោយ​មិន​ដឹង​ខ្លួន ពេល​អ្នក​នៅ​ក្នុង​បន្ទប់​ទឹក៖ ៥) ទុក​ច្រាស​ដុស​ធ្មេញ​របស់​អ្នក​នៅ​ក្នុង​បង្គន់ ដោយសារ​បច្ចុប្បន្ន​ចាន​បង្គន់ គេ​រមែង​ប្រើប្រាស់​រួម​ជាមួយ​បន្ទប់​ទឹក ដូច្នេះ​ហើយ​មនុស្ស​ជា​ច្រើន រមែង​ទុក​ដាក់​របស់របរ​នៅ​ខាង​ក្នុង​នោះ។ យ៉ាង​ណា​វា​មិន​ល្អ​ទេ ព្រោះ​វា​ជា​កន្លែង​ងាយ​នឹង​បង្ក​បាក់តេរី រោគ ឲ្យ​ទំ​មក​លើ​ច្រាស​ដុស​ធ្មេញ​របស់​អ្នក​បាន។ បាក់តេរី​ទាំង​នោះ​សោត ក៏​ងាយ​នឹង​កៀប​ចូល​ទៅ​ក្នុង​មាត់​ធ្មេញ​របស់​អ្នក​ដោយ​មិន​ដឹង​ខ្លួន ហើយ​ភាគ​ល្អិត​តូចៗ​សន្សំ​ច្រើន​ទៅ គឺ​ងាយ​នឹង​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ។ ៤) កន្សែង​ព្យួរ​នៅ​ក្នុង​បន្ទប់​ទឹក ស្រដៀង​គ្នា​នឹង​ករណី​ច្រាស​ដុស​ធ្មេញ​ដែរ ដោយ​កន្សែង​នេះ​ក៏​ដូច​គ្នា មនុស្ស​ជា​ច្រើន​រមែង​យក​មក​ព្យួរ​ទុក​ចោល​ក្នុង​បន្ទប់​ទឹក ហើយ​វា​ជា​កន្លែង​សើម ងាយ​បង្ក​ជា​បាក់តេរី ផ្សិត មេរោគ ជា​ច្រើន​ដែល​មើល​មិន​ឃើញ។ យក​ល្អ​គួរ​យក​កន្សែង​ដែល​ប្រើប្រាស់​ហើយ​…

Dfdf
ជីវិតនិងសុខភាព

ផ្ញើ​ជូន​ស្រីៗ! ទម្លាប់​ខ្ជិល​លុប​គ្រឿង Makeup មុន​ចូល​គេង នឹង​ប្រឈម​ផល​ប៉ះពាល់​ ៤ នេះ

មនុស្ស​ស្រី​ការ​តុបតែង​មុខ ឬ​យើង​ហៅ​ថា Makeup គឺ​វា​ជា​រឿង​ធម្មតា​ហើយ ដោយ​មាន​ម្សៅ​មាន​ក្រែម​មក​ជាប់​លើ​មុខ​ជា​ប្រចាំ​រៀងរាល់​ថ្ងៃ​ មុន​នឹង​បាន​ចេញ​ទៅ​ក្រៅ ឬ​ទៅ​បំពេញ​កិច្ច​ការងារ។ យ៉ាង​ណា​ក្រោយ​ត្រលប់​មក​ផ្ទះ​វិញ ថ្ងៃ​ខ្លះ​ហត់នឿយ​ពេក​ទៅ ក៏​ទម្រេត​ខ្លួន​ទៅ​លើ​គ្រែ ថា​សម្រាក​តែ​មួយ​ភ្លែត​ទេ ប៉ុន្តែ​ពេល​ខ្លះ​ជ្រុល គេង​ដល់​ព្រឹក​មិន​ដឹង​ខ្លួន នាំ​ឲ្យ​គ្រឿង​ម្សៅ ធូលី​ជាប់​លើ​មុខ​ពេញ​មួយ​យប់។ ទម្លាប់​ដែល​មិន​លុបលាង​សម្អាត​មុខ​ឲ្យ​បាន​ត្រឹមត្រូវ អាច​បង្ក​ជា​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ៤ ដូច​ខាង​ក្រោម៖ ៤) ងាយ​នឹង​កើត​មុន កុំ​ឆ្ងល់​ថា ម៉េច​មុខ​ចេះ​តែ​កើត​មុន បើ​មិន​ទទួល​ទាន​អាហារ​អ្វី​ខុស​ផង? កុំ​ភ្លេច​មើល​ទម្លាប់​ពេល​យប់​របស់​ខ្លួន​ឯង ដោយ​ការ​ដែល​មិន​លាង​គ្រឿង​សម្អាង​ចេញ​ពី​ស្បែក គឺ​វា​នាំ​ឲ្យ​ស្ទះ​រន្ធ​ញើស រន្ធ​ញើស​មិន​បាន​សម្រាក ដូច្នេះ​ហើយ​ងាយ​បណ្ដាល​ឲ្យ​កើត​មុន យូរ​ទៅ​បន្សល់​ទាំង​ស្នាម​ជ្រីវជ្រួញ​ថែម​ទៀត​ផង។ ៣) ភ្នែក​ក្រហម​និង​ហើម…

Ghhg
ជីវិតនិងសុខភាព

អត់​ធាត់​ទេ ឈប់​ច្រឡំ​ទៅ! ផឹក​ទឹក​ដោះ​គោ​មួយ​កែវ​មុន​ចូល​គេង នាំ​ប្រយោជន៍​ ៤ នេះ​វិញ​ទេ

ការ​ទទួល​ទាន​ទឹកដោះគោ​មួយ​កែវ​មុន​ចូល​គេង តើ​អាច​នាំ​ឲ្យ​អ្នក​ឡើង​ទម្ងន់​មែន​ទេ? ចម្លើយ​គឺ​អត់ ទេ ហើយ​ប្រាកដ​ជា​នឹង​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់ផ្អើល ព្រោះ​វា​មាន​តែ​នាំ​ប្រយោជន៍​ទៅ​វិញ៖ ៤) បន្ថែម​គុណភាព​នៃ​ការ​គេង ទឹកដោះគោ​មាន​ផ្ទុក​សារធាតុ tryptophan និង malatonin ដែល​វា​ជួយ​ឲ្យ​អ្នក​អាច​គេង​លក់​ស្រួល និង​ឆាប់​គេង​លក់​ជាង​មុន។ សារធាតុ​នេះ​វា​ក៏​ដើរ​តួ​យ៉ាង​សំខាន់ ក្នុង​ការ​ផលិត​សារធាតុ​ serotonin ដែល​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ប្រសើរ​ឡើង ហើយ​ជួយ​កាត់​បន្ថយ​ការ​ធុញថប់​អារម្មណ៍ និង​ការ​ធ្លាក់​ទឹក​ចិត្ត។ ៣) បង្កើន​សាច់ដុំ មិន​មែន​បង្កើន​ទម្ងន់ ការ​ផឹក​ទឹកដោះគោ​មួយ​កែវ​មុន​ពេល​ចូល​គេង មិន​បាន​បណ្តាល​ឲ្យ​អ្នក​ឡើង​ទម្ងន់​របស់​អ្នក​នោះ​ទេ ដោយ​ទឹកដោះគោ​មួយ​កែវ ត្រឹម​ ២៤០ ម.ល វា​ពុំ​មែន​ជា​ប្រភព​នៃ​កាឡូរី​នាំ​ឲ្យ​ឡើង​គីឡូ​រាងកាយ​ឡើយ។ [ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា ជ្រើសរើស​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប]…

Fddf
ជីវិតនិងសុខភាព

អាហារ​ ៣ ប្រភេទ​នាំ​ឲ្យ​កើត​ជំងឺ​ក្រិន​ថ្លើម​លឿន​បំផុត ហើយ​មនុស្ស​ភាគ​ច្រើន​នៅ​តែ​ចូលចិត្ត​ទទួល​ទាន

អាហារ ៣ ប្រភេទ​ខាង​ក្រោម​នេះ ជា​ទូទៅ​គឺ​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ខ្លាំង​បំផុត ហើយ​ជំងឺ​ក្រិន​ថ្លើម​ក៏​ងាយ​នឹង​កើត​មាន​ឡើង​មក​លើ​អ្នក​ផង​ដែរ៖ ៣) គ្រឿង​ក្នុង​សត្វ មនុស្ស​មួយ​ចំនួន​ចូលចិត្ត​ណាស់ នូវ​ការ​ទទួល​ទាន​ផ្នែក​គ្រឿង​ក្នុង​របស់​សត្វ ដូច​ជា​បេះដូង ថ្លើម ឬ​ខួរក្បាល​របស់​វា។ តាម​ការ​ណែនាំ​អ្នក​គួរ​តែ​ដាក់​កំហិត​ក្នុង​ការ​ទទួល​ទាន​អាហារ​ប្រភេទ​នេះ ព្រោះ​វា​ងាយ​នឹង​នាំ​ឲ្យ​អ្នក​កើត​ជំងឺ​លើស​ឈាម ជំងឺ​បេះដូង និង​ជំងឺ​ថ្លើម​ឆាប់​រហ័ស​បំផុត។ មូលហេតុ​គឺ​ដោយសារ​នៅ​ក្នុង​សរីរាង្គ​របស់​សត្វ វា​មាន​ផ្ទុក​កូលេស្តេរ៉ុល​ខ្ពស់ ហើយ​ប្រសិន​អ្នក​ទម្លាប់​ទទួល​ទាន​ច្រើន អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​រាងកាយ​ឆាប់​បំផុត។។ ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ក្រិន​ថ្លើម​ក៏​កើត​មាន​លឿន​ដូច​គ្នា។ ២) ចំណី​អាហារ​ដុះផ្សិត អ្នក​ខ្លះ​គិត​ថា​មិន​អី​ទេ ដោយ​ឃើញ​ផ្សិត​ដុះ​លើ​អាហារ​នោះ​តែ​បន្តិចបន្តួច ហើយ​ក៏​ព្យាយាម​យក​អ្វី​មក​ឆ្កឹះ​វា​ចេញ ​រួច​យក​ទៅ​ចម្អិន​ជា​ថ្មី។ យ៉ាង​ណា​វា​មិន​អស់​នោះ​ទេ ដោយ​ជាតិ​អេផ្លាតុកស៊ីន​គឺ​នៅ​តែ​មាន​ក្នុង​អាហារ​នោះ ហើយ​ក៏​ជា​សារធាតុ​ដែល​បង្ក​ឲ្យ​អ្នក​ប្រឈម​នឹង​ជំងឺ​មហារីក​កម្រិត ១។ លើស​ពី​នេះ​វា​ធ្វើ​ឲ្យ​ខូច​ថ្លើម…

New Copy
ជីវិតនិងសុខភាព

ស្ដេចភេសជ្ជៈទាំង ៧ មុខជួយបន្សាបជាតិពុល និងព្យាបាលមុនបានល្អបំផុត

ខាងក្រោម​នេះ​ យើងខ្ញុំ​នឹង​ណែនាំ​អ្នក​នូវ​ភេសជ្ជៈទាំង ​៧​ ប្រភេទ​ដែល​អាច​ព្យាបាល​មុន និង​បន្សាប​ជាតិពុល​លើ​ស្បែក​ ដែល​អ្នក​គួរ​តែសាកល្បង​។ មានមនុស្សជាច្រើនបានចែករំលែកឱ្យដឹងថា ស្ថានភាពស្បែករបស់ពួកគេកាន់តែអាក្រក់ទៅៗ ខ្មៅងងឹត និងងាយកើតមុនកាន់តែច្រើន។ តាមពិតទៅ នេះ​ជា​ករណី​ទូទៅ​បំផុត ជាពិសេស​ចំពោះ​អ្នក​ដែល​ងាយ​កើត​មុន​។ ដូច្នេះ តើអ្វីជាមូលហេតុនៃ “ការរិចរិល” នៃស្បែក? – តែង​ខ្លួន​ជា​ប្រចាំ ៖ មនុស្ស​គ្រប់​រូប​តែង​ប្រាថ្នា​ចង់​បាន​ភាព​ស្រស់​ស្អាត​ ដែលតែងតែផាត់​មុខ​ជា​ប្រចាំ​ ដើម្បី​ឱ្យ​ខ្លួន​ឯង​លេចធ្លោ។ នេះ​ជា​មូលហេតុ​ទូទៅ​ចំពោះ​ស្ត្រី ហើយ​ការតុបតែងគ្រឿង​សម្អាង​ច្រើន​ធ្វើឱ្យ​ស្ទះ​រន្ធ​ញើស និង​កើតមុន​។ – ការ​លុប​គ្រឿង​សម្អាង​ចេញ​មិន​ស្អាត ៖ ការតុបតែងគ្រឿង​សម្អាង​ច្រើន ប៉ុន្តែ​ការ​លុប​គ្រឿង​សម្អាង​មិន​បានស្អាត។ សំណល់គ្រឿងសម្អាងនៅពេលដែលមិនសម្អាតវាចេញ…

New Copy
ជីវិតនិងសុខភាព

២០២៣ ហើយ គួរអនុវត្តន៍ទម្លាប់ល្អទាំង ៥ នេះ ដើម្បីសុខភាពផ្លូវកាយ និងផ្លូវចិត្ត

ដើម្បីឱ្យរាងកាយ និងផ្លូវចិត្តមានសុខភាពល្អពេញមួយឆ្នាំ អ្នកគប្បីរក្សា និងអនុវត្តន៍នូវទម្លាប់ដ៏ល្អទាំង ៥ នេះ ដោយមិនចាំបាច់ចំណាយលុយទិញអាហារបំប៉ន ឬវីតាមីនអ្វីឡើយ។ ១. ហាលថ្ងៃ ការហាលថ្ងៃពេលព្រឹកព្រលឹម គឺជាគន្លឹះក្នុងការកំណត់ចង្វាក់ Circadian របស់យើងសម្រាប់ថ្ងៃថ្មី ហើយមានសារៈសំខាន់ផងដែរ សម្រាប់ការគេងឱ្យបានស្កប់ស្កល់ មានអារម្មណ៍ល្អ និងថាមពលពេញលេញ។ ប្រសិនបើវាត្រជាក់ខ្លាំងនៅកន្លែងដែលអ្នករស់នៅ អ្នកគួរតែចេញទៅខាងក្រៅ អ្នកអាចឈរនៅជិតបង្អួចដែលភ្លឺបំផុតនៅក្នុងផ្ទះ។ ឈរនៅទីនោះរយៈពេល ១៥-៣០ នាទីក្នុងមួយម៉ោងដំបូងបន្ទាប់ពីភ្ញាក់ពីគេង។ វីតាមីន C និង D ជាដើម ដែលជួយពង្រឹងភាពស៊ាំ អាចទទួលបានដោយការ Sunbathing…