អាហារ ៤ប្រភេទ ទោះទុកយូរប៉ុនណា ក៏មិនចេះផុតកំណត់ដែរ

19
ការផ្សាយពាណិជ្ជកម្ម

មិនថាអាហារ ភេសជ្ជៈ ឬគ្រឿងទេសផ្សេងៗ គឺសុទ្ធតែមានដាក់ពេលវេលាកំណត់ច្បាស់លាស់ និងត្រឹមត្រូវ ដូច្នេះ ប្រសិនបើវាដល់ពេលផុតកំណត់ហើយនោះ គឺមិនអាចញុំា ឬយកមកប្រើការបានទៀតឡើយ។ តែយ៉ាងណាមិញ អាហារ និងគ្រឿងផ្សំទាំង៤ប្រភេទខាងក្រោមនេះ គឺពិតជាមិនបាច់ត្រូវភ័យព្រួយនឹងការហួសដឺឡេនោះទេ ព្រោះអាហារទាំងនេះ ទោះទុកយូរប៉ុនណា ក៏វាមិនចេះផុតកំណត់នោះដែរ។

១. ទឹកខ្មេះ

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 07 15 At 7.35.12 PM

ទឹកខ្មះនាំមកនូវគុណប្រយោជន៍ជាច្រើនដល់សុខភាពដូចជា ជំនួយដល់ការរំលាយអាហារ, សម្រកទម្ងន់ជាដើម…។ ទឹកខ្មេះត្រូវបានគេប្រើសម្រាប់គោលបំណងជាច្រើនបន្ថែមពីលើការចម្អិនអាហារ វាក៏ត្រូវបានគេប្រើដើម្បីសម្អាតស្នាមប្រឡាក់ក្នុងផ្ទះផងដែរ។ ទឹកខ្មះមានអាយុកាលយូរណាស់ ដោយសារតែទឹកអាស៊ីតរបស់វា។ វាមានសមត្ថភាពថែរក្សាខ្លួនឯងដោយមិនបាច់ដាក់ក្នុងទូរទឹកកក។

ការផ្សាយពាណិជ្ជកម្ម

២. ទឹកឃ្មុំ

Screen Shot 2021 07 15 At 7.35.17 PM

ការផ្សាយពាណិជ្ជកម្ម

លក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរីធម្មជាតិរបស់ទឹកឃ្មុំ ត្រូវបានគេដឹងថា ជាអាហារធម្មជាតិតែមួយគត់ដែលមិនចេះផុតកំណត់។ អ្នកស្រាវជ្រាវបានអះអាងថា ទឹកឃ្មុំត្រូវបានគេរកឃើញនៅក្នុងសាជីជ្រុងនៃប្រទេសអេហ្ស៊ីបកាលពីជាង ៣០០០ ឆ្នាំមុន ហើយវាមិនកាន់តែយ៉ាប់យ៉ឺនទេ ចាប់តាំងពីវាត្រូវបានគេរកឃើញនៅសម័យទំនើប។ មូលហេតុត្រូវបានគេគិតថា ដោយសារតែទឹកឃ្មុំមានជាតិស្ករសំណើមទាប និងមានអាស៊ីត gluconic, អ៊ីដ្រូសែន peroxide ដែលជួយឱ្យទឹកឃ្មុំខ្លួនវាមិនធ្វើឱ្យអុកស៊ីតកម្មនៅលើអាកាស។

ទឹកឃ្មុំធម្មជាតិសុទ្ធនឹងមិនងាយខូច និងផុតកំណត់ឡើយ។ មានតែទឹកឃ្មុំដែលមានភាពមិនបរិសុទ្ធប៉ុណ្ណោះ ដែលងាយនឹងផ្លាស់ប្តូររសជាតិ។ ទឹកឃ្មុំក៏ជាអាហារដែលមិនចាំបាច់យកទៅក្លាសេផងដែរ។ អ្នកគ្រាន់តែត្រូវការទុកវានៅកន្លែងត្រជាក់ស្ងួត ឆ្ងាយពីពន្លឺព្រះអាទិត្យគឺបានហើយ។

ការផ្សាយពាណិជ្ជកម្ម

៣. អំបិល

Screen Shot 2021 07 15 At 7.35.21 PM

ការផ្សាយពាណិជ្ជកម្ម

អំបិលគឺជាសារធាតុរ៉ែដែលត្រូវបានប្រើអស់ជាច្រើនសតវត្សរ៍។ ប្រជាជនក៏ប្រើអំបិលដើម្បីបន្ថែមរសជាតិទៅលើចំណីអាហារ។ ផលិតផលអំបិលឆៅអាចត្រូវបានគេធ្វើអនាម័យបានយ៉ាងល្អ ដូច្នេះ ការទុកដាក់ឆ្ងាយពីកន្លែងសើម អំបិលនឹងមិនចេះខូច ឬហួសដឺឡេនោះឡើយ។

៤​. សុរា

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 07 15 At 7.35.27 PM

ស្រាមាននៅក្នុងពូជជាច្រើនដែលមានដំណើរការកែច្នៃផ្សេងៗ ភាពចាស់ និងការបម្លែង។ ទោះជាយ៉ាងណាក៏ដោយ ស្រាភាគច្រើនមានអាយុកាលយូរណាស់។ អាយុកាលស្រាកាន់តែយូរ រសជាតិកាន់តែល្អ ហើយតម្លៃក៏កាន់តែឡើងខ្ពស់ផងដែរ។៕

ប្រភព ៖ Phunutoday / Knongsrok

ការផ្សាយពាណិជ្ជកម្ម