ដើម្បីឱ្យរាងកាយ និងផ្លូវចិត្តមានសុខភាពល្អពេញមួយឆ្នាំ អ្នកគប្បីរក្សា និងអនុវត្តន៍នូវទម្លាប់ដ៏ល្អទាំង ៥ នេះ ដោយមិនចាំបាច់ចំណាយលុយទិញអាហារបំប៉ន ឬវីតាមីនអ្វីឡើយ។
១. ហាលថ្ងៃ
ការហាលថ្ងៃពេលព្រឹកព្រលឹម គឺជាគន្លឹះក្នុងការកំណត់ចង្វាក់ Circadian របស់យើងសម្រាប់ថ្ងៃថ្មី ហើយមានសារៈសំខាន់ផងដែរ សម្រាប់ការគេងឱ្យបានស្កប់ស្កល់ មានអារម្មណ៍ល្អ និងថាមពលពេញលេញ។ ប្រសិនបើវាត្រជាក់ខ្លាំងនៅកន្លែងដែលអ្នករស់នៅ អ្នកគួរតែចេញទៅខាងក្រៅ អ្នកអាចឈរនៅជិតបង្អួចដែលភ្លឺបំផុតនៅក្នុងផ្ទះ។ ឈរនៅទីនោះរយៈពេល ១៥-៣០ នាទីក្នុងមួយម៉ោងដំបូងបន្ទាប់ពីភ្ញាក់ពីគេង។
វីតាមីន C និង D ជាដើម ដែលជួយពង្រឹងភាពស៊ាំ អាចទទួលបានដោយការ Sunbathing និងរបបអាហារមានតុល្យភាព។ ពេលកំពុងហាលថ្ងៃ កុំសម្លឹងមើលព្រះអាទិត្យចំ កុំឱ្យថ្ងៃចាំងចូលភ្នែក (កុំភ្លេចបិទភ្នែក)។

២. របបអាហារចម្រុះ និងមានតុល្យភាព
វាមិនចាំបាច់ក្នុងការទទួលទានវីតាមីនបន្ថែមនោះទេ អ្នកអាចទទួលបានសារធាតុចិញ្ចឹមដែលអ្នកត្រូវការទាំងស្រុងពីអាហារដែលអ្នកញុំាជារៀងរាល់ថ្ងៃ។
ជាឧទាហរណ៍ ម៉ាញ៉េស្យូម ជួយគ្រប់គ្រងសម្ពាធឈាម និងកម្រិតជាតិស្ករ ដែលអាចត្រូវបានស្រូបយកដោយការទទួលទានបន្លែស្លឹកបៃតងខ្មៅ និងអាល់ម៉ុនច្រើន។ ខ្លាញ់ Omega-3 ក៏អាចទទួលបានដោយការញុំាត្រីខ្លាញ់ដូចជាត្រីសាលម៉ុន ត្រីម៉ាកែរ៉េល ឬប្រេងថ្លើមត្រីជាដើម។

៣. ធ្វើលំហាត់ប្រាណ ១០ នាទីក្នុងមួយថ្ងៃ
ការស្រាវជ្រាវបង្ហាញថា ការធ្វើលំហាត់ប្រាណកម្រិតមធ្យមបង្កើនភាពស៊ាំ។ ការដើររយៈពេល ១០ នាទី បន្ទាប់ពីអាហារពេលល្ងាច ក៏អាចធ្វើឱ្យការគ្រប់គ្រងជាតិស្ករក្នុងឈាមរបស់អ្នកប្រសើរឡើងផងដែរ។ ការវិភាគមេតានៃការសិក្សាចំនួន ១០ បានរកឃើញថា កម្រិតនៃការធ្វើលំហាត់ប្រាណណាមួយ ជួយកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារមូលហេតុទាំងអស់ ១៥% ។
រឿងសំខាន់គឺចាប់ផ្តើមយឺត ៗ ប្រសិនបើអ្នកមានបញ្ហាសុខភាពច្រើន សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក ដើម្បីណែនាំវិធីសាស្ត្រហាត់ប្រាណសមស្រប។ ប្រសិនបើអ្នកមានសុខភាពល្អ អ្នកអាចធ្វើលំហាត់ប្រាណដោយខ្លួនឯង ឬពិគ្រោះជាមួយគ្រូបង្ហាត់កាយសម្បទាសម្រាប់ការធ្វើលំហាត់ប្រាណសមរម្យ។
៤. ងូតទឹកត្រជាក់ ៣ នាទីបន្ទាប់ពីងូតទឹកក្តៅ
ភាពត្រជាក់អាចជម្រុញខួរក្បាល និងរាងកាយឱ្យបញ្ចេញ Adrenaline និង Dopamine ដើម្បីជួយយើងប្រឆាំងនឹងភាពតានតឹង បង្កើនថាមពល ផ្តោតអារម្មណ៍ និងលើកស្មារតី។
វិធីងាយៗអ្នកអាចងូតទឹកត្រជាក់ បន្ទាប់ពីងូតទឹកក្តៅ បន្ថយសីតុណ្ហភាពដល់កម្រិតដែលអ្នកមានអារម្មណ៍ត្រជាក់ ចាប់ផ្តើមពី ១ នាទី ហាត់ដកដង្ហើមវែងៗ និងដកដង្ហើមយឺតៗក្នុងបរិយាកាសទឹកត្រជាក់។ នេះនឹងជួយឱ្យជំនាញដកដង្ហើមប្រកបដោយគុណភាពខ្ពស់។ បន្ទាប់ពីស៊ាំនឹងវាហើយ អ្នកគួរតែងូតទឹកត្រជាក់រយៈពេល ១-៣ នាទីជារៀងរាល់ថ្ងៃ។

៥. ធ្វើសមាធិ ១០ នាទីមុនពេលចូលគេង
ការស្រាវជ្រាវបានបង្ហាញថាបន្ទាប់ពី ២៤ សប្តាហ៍នៃការធ្វើសមាធិមុនពេលចូលគេងមានការថយចុះ ៣០ % នៃការថប់បារម្ភដែលល្អដូចជាការប្រើថ្នាំប្រឆាំងនឹងការថប់បារម្ភ។ ការថប់បារម្ភ និងភាពតានតឹង នាំឱ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ ធ្វើឱ្យយើងងាយនឹងកើតជំងឺ។ ការធ្វើសមាធិ ជួយសម្រួលដល់រាងកាយ ដូច្នេះវាជួយប្រព័ន្ធភាពស៊ាំរបស់អ្នក។ សមាធិកាត់បន្ថយការថប់បារម្ភ កាត់បន្ថយជាតិពុលដែលលាក់កំបាំង ដោយហេតុនេះ ពង្រឹងប្រព័ន្ធការពាររាងកាយ៕
ប្រភព ៖ បរទេស / Knongsrok

