
ជីវិតនិងសុខភាពមឹកគឺជាអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម និងសារធាតុរ៉ែល្អសម្រាប់សុខភាពមនុស្ស។ ប៉ុន្តែប្រសិនបើអ្នកញុំាវាក្លែមជាមួយនឹងស្រាបៀរ វាពិតជាមិនត្រឹមត្រូវនោះឡើយ ដ្បិតថាវាអាចបង្កើនរសជាតិឆ្ងាញ់ដល់អ្នក ប៉ុន្តែវាក៏បង្កបញ្ហា និងបង្កើតជាជំងឺជាច្រើនដល់អ្នកផងដែរ។ ១. កុំផឹកស្រាបៀរជាមួយអាហារសមុទ្រ ទម្លាប់ញុំាមឹករួមបញ្ចូលគ្នាជាមួយនឹងស្រាបៀរ វាគឺជាម្ហូបដែលមនុស្សជាច្រើនចូលចិត្ត។ ប៉ុន្តែនេះក៏ជាវិធីដែលមិនមានវិទ្យាសាស្ត្រក្នុងការទទួលទានបានត្រឹមត្រូវនោះឡើយ។ យោងតាមអ្នកជំនាញផ្នែកអាហាររូបត្ថម្ភបានឱ្យដឹងថា ប្រសិនបើអ្នកទទួលប្រភេទអាហារនេះជាមួយគ្នាជាប្រចាំ វាងាយក្នុងការបង្កើនអាស៊ីតអ៊ុយរិកនៅក្នុងឈាម ដែលបណ្តាលឱ្យមានជំងឺរលាកសន្លាក់។ ក្នុងពេលជាមួយគ្នានេះដែរ ប្រសិនបើអ្នកញុំាមឹកក្លែមជាមួយស្រាបៀរ វីតាមីនB1 នៅក្នុងស្រាបៀរ នឹងជួយជម្រុញដល់ការបំបែក និងការរំលាយមេតាប៉ូលីសនុយក្លូទីត និងសារធាតុផ្សេងៗទៀតនៅក្នុងមឹក មិនត្រឹមតែងាយនឹងកើតជំងឺរលាកសន្លាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបណ្តាលឱ្យឡើងក្រហមទូទៅហើម ឈឺចាប់ និងរមាស់ផងដែរ។ លើសពីនេះទៀត នៅពេលអ្នកញុំាមឹក អ្នកត្រូវប្រាកដថាមឹកត្រូវបានគេកែច្នៃយ៉ាងប្រុងប្រយ័ត្ននៅសីតុណ្ហភាពខ្ពស់ ដើម្បីកុំឱ្យមានគ្រោះថ្នាក់ដល់សុខភាព។ ២.…

ជីវិតនិងសុខភាពសារាយសមុទ្រទំពាំងបាយជូ គឺជាប្រភេទសារ៉ាយសមុទ្រដែលមានសារធាតុចិញ្ចឹមជាច្រើន ដែលត្រូវបានគេប្រើដើម្បីទ្រទ្រង់សុខភាព និងការពារជំងឺគ្រោះថ្នាក់ដល់រាងកាយ។ ដូច្នេះ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដ៏មានតម្លៃនៃសារ៉ាយសមុទ្រទំពាំងបាយជូ ដែលអ្នកមិនគួររំលងនោះឡើយ។ ១. ការពារជំងឺទឹកនោមផ្អែម ការទទួលទានសារ៉ាយសមុទ្រទំពាំងបាយជូ ផ្តល់ឱ្យអ្នកនូវវីតាមីន C ដែលជួយគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងរាងកាយ។ ក្រៅពីនេះ វីតាមីនសេក៏មានសមត្ថភាពការពារសកម្មភាពរ៉ាឌីកាល់សេរី ដែលបង្កឱ្យមានជំងឺរ៉ាំរ៉ៃជាច្រើន ជាពិសេសជំងឺទឹកនោមផ្អែម។ ២. ល្អសម្រាប់សរសៃឈាមបេះដូង សារ៉ាយសមុទ្រទំពាំងបាយជូមានអាស៊ីតខ្លាញ់មិនឆ្អែតជាច្រើន AA, LA, DHA, EPA និង ALA ដែលមានឥទ្ធិពលកាត់បន្ថយកូឡេស្តេរ៉ុល បង្កើនការបត់បែននៃសរសៃឈាម។ ទន្ទឹមនឹងនេះ វត្តមាននៃអាស៊ីតទាំងនេះ ក៏ជួយទ្រទ្រង់រាងកាយដើម្បីការពារការកត់សុី រក្សារចនាសម្ព័ន្ធកូឡាជែននៃសរសៃឈាម…

ជីវិតនិងសុខភាពបន្ទាប់ពីអាយុ ៦០ ឆ្នាំទៅ ភាពស៊ាំរបស់រាងកាយគឺមិនល្អដូចពីមុនទេ។ ប្រសិនបើអ្នកចង់រស់នៅបានយូរអ្នកត្រូវចងចាំថាមាន ៣ យ៉ាងដែលត្រូវចៀសវាង និង ៣ យ៉ាងដែលត្រូវធ្វើ។ ដូច្នេះ ក្នុងនាមជាកូនៗ ក៏គួរតែយកចិត្តទុកដាក់ចំពោះអ្នកមានគុណឱ្យបានច្រើន ចំពោះចំណុចទាំងនេះ។ I. រឿង ៣ យ៉ាងដែលអ្នកមិនគួរធ្វើ ១. លាបពណ៌សក់របស់អ្នក បុរស និងស្ត្រីភាគច្រើនបន្ទាប់ពីអាយុ ៦០ ឆ្នាំ សក់ក៏នឹងប្រែជាស ដែលគេហៅថា សក់ស្កូវ។ នៅពេលដែលសក់មានពណ៌ស វាមានន័យថារាងកាយបានចាប់ផ្តើមចាស់យ៉ាងខ្លាំងហើយ។ មនុស្សជាច្រើនចង់មើលទៅក្មេងជាងវ័យ ដូច្នេះតែងតែលាបពណ៌សក់។ អ្នកត្រូវដឹងថា…

ជីវិតនិងសុខភាពស្រីៗ បើអ្នកប្រទះឃើញថា ផ្ទៃមុខរបស់អ្នកមានសញ្ញាទាំង៣ខាងក្រោមនេះ សូមចូលរួមអបអរសាទរ ដែលនេះជាសញ្ញាចង់ប្រាប់ថា អ្នកមានសុខភាពល្អ ទាំងថ្លើម តម្រងនោម ប្រព័ន្ធរំលាយអាហារ។ លើសពីនេះ អ្នកក៏មានរូបសម្រស់ស្រស់ស្អាត និងក្មេងជាងវ័យផងដែរ។ ១. ស្បែកមុខតែងតែមានពណ៌ភ្លឺចែងចាំង ស្ត្រីឈានចូលវ័យ ៣០ ឆ្នាំ ស្បែកកំពុងស្ថិតក្នុងដំណាក់កាលវ័យចំណាស់ ស្ត្រីនឹងឃើញស្បែកមុខរបស់ពួកគេស្ងួតខ្លាំង ហើយថែមទាំងមានស្នាមជ្រីវជ្រួញ និងខ្មៅស្រអាប់ជាងមុនទៀតផង។ នៅពេលនេះអ្នកគួរតែថែរក្សាស្បែករបស់អ្នកដោយប្រុងប្រយ័ត្ន ដើម្បីការពារកុំឱ្យស្បែកឆាប់ចាស់។ មានតែស្ត្រីដែលក្មេងជាងវ័យ និងមានសុខភាពល្អប៉ុណ្ណោះ ដែលអាចរក្សាបាននូវភាពភ្លឺរលោងនៃស្ពែក។ មូលហេតុ ព្រោះតែស្បែកគឺជាសរីរាង្គធំបំផុតនៃរាងកាយ។ ស្ថានភាពនៃស្បែកមុខ និងកមិនត្រឹមតែឆ្លុះបញ្ចាំងពីហ្សែន និងសុខភាពរបស់មនុស្សម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់កត្តាបរិស្ថានផងដែរ។…

ជីវិតនិងសុខភាពនៅពេលដែលការរីករាលដាលនៃជំងឺរាតត្បាតកាន់តែខ្លាំងឡើង មនុស្សគ្រប់គ្នាព្រួយបារម្ភអំពីសុខភាពផ្ទាល់ខ្លួន។ យ៉ាងណាមិញ ខាងក្រោមនេះ គឺជាការធ្វើចលនាម្រាមចុងជើងងាយៗ ដោយចំណាយពេលត្រឹមតែ ១០ នាទីក្នុងមួយថ្ងៃ ប៉ុន្តែវានឹងនាំមកនូវអត្ថប្រយោជន៍សុខភាព ៤ យ៉ាងដែលមិននឹកស្មានដល់។ I. តើធ្វើដូចម្តេច ដើម្បីធ្វើលំហាត់ប្រាណ ឬម៉ាស្សាម្រាមចុងជើង? – ដោយគ្រាន់តែអ្នកឈរជំទើត ដោយប្រើម្រាមចុងជើងទាំង៥ ហើយព្រលែងខ្លួនម្ដងបន្តិចៗ ដោយទម្លាក់ទម្ងន់ទៅលើម្រាមចុងជើង។ – ធ្វើបែបនេះ ម្ដងហើយម្ដងទៀត ប្រហែល ២០ ទៅ ៣០ ដង សម្រាប់លំហាត់នីមួយៗ។ ធ្វើបែបនេះ ៧ ដងក្នុងមួយថ្ងៃ…

ជីវិតនិងសុខភាពការផឹកទឹកក្តៅឧណ្ឌ ៗ នៅពេលព្រឹក ពេលអ្នកក្រោកពីដំណេក នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដែលនឹកស្មានមិនដល់ ដែលមនុស្សគ្រប់គ្នាមិនដឹង។ ការសិក្សាខ្លះបានបង្ហាញថា ការផឹកទឹកក្តៅមួយកែវ បន្ទាប់ពីភ្ញាក់ពីគេង អាចជួយការពារជំងឺគ្រោះថ្នាក់មួយចំនួន។ បន្ទាប់ពីគេងមួយយប់ រាងកាយបាត់បង់ជាតិទឹកច្រើន។ ដូច្នេះការផ្តល់ជាតិទឹកដល់រាងកាយភ្លាមៗ បន្ទាប់ពីភ្ញាក់ពីគេង ជួយជំនួសទឹកដែលបាត់បង់។ ក្នុងពេលជាមួយគ្នានេះ វាក៏ជួយបណ្តេញជាតិពុល និងបង្កើនចរន្តឈាមបានយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះ ការផឹកទឹកក្តៅឧណ្ឌ ៗ នៅពេលព្រឹក ក៏នាំមកនូវអត្ថប្រយោជន៍ជាច្រើនដែលនឹកស្មានមិនដល់។ ១. ការពារនៃភាពចាស់ បន្ទាប់ពីអាយុ ២៥ ឆ្នាំ ដំណើរការចាស់កើតឡើងយ៉ាងឆាប់រហ័សចំពោះស្ត្រី។ ស្បែកចាប់ផ្តើមមានស្នាមជ្រីវជ្រួញ និងបាត់បង់ការបត់បែន។ មូលហេតុចម្បងនៃជំងឺនេះ…

ជីវិតនិងសុខភាពទឹកឃ្មុំ គឺជាអាហារដ៏អស្ចារ្យសម្រាប់សុខភាពមនុស្ស។ ទទួលទានទឹកឃ្មុំជាប្រចាំ រាងកាយរបស់អ្នកនឹងទទួលបានអត្ថប្រយោជន៍ដែលនឹកស្មានមិនដល់។ ១. សម្អាតរាងកាយ ទឹកឃ្មុំ គឺជាអង់ទីអុកស៊ីដង់ដ៏អស្ចារ្យ។ ប្រសិនបើអ្នកទទួលទានទឹកឃ្មុំជាប្រចាំ នោះរាងកាយរបស់អ្នកនឹងស្អាត។ ក្រៅពីនេះ លក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរីរបស់ទឹកឃ្មុំ ក៏ជួយធ្វើឱ្យប្រសើរឡើងនូវស្ថានភាពស្បែកផងដែរ។ ២. ល្អសម្រាប់អ្នកដែលមានជំងឺបេះដូង ទឹកឃ្មុំជួយធ្វើឱ្យប្រសើរឡើងនូវសមាសភាពឈាម លើកកម្ពស់មុខងារបេះដូង និងសរសៃឈាម ដូច្នេះវាល្អសម្រាប់អ្នកដែលមានជំងឺសរសៃឈាមបេះដូង។ ៣. គាំទ្រដល់ការសម្រកទម្ងន់ ប្រសិនបើអ្នកកំពុងតមអាហារ អ្នកត្រូវបំបាត់ជាតិផ្អែមទាំងអស់។ ជំនួសឱ្យជាតិស្ករអ្នកអាចប្រើទឹកឃ្មុំជំនួសបាន។ ទឹកឃ្មុំជួយបង្កើនការរំលាយអាហារ ដូច្នេះវាល្អសម្រាប់ការសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព។ ៤. ការពារថ្លើម ការប្រើទឹកឃ្មុំជាប្រចាំ ជួយការពារថ្លើមរំញោចការបង្កើតកោសិកាថ្លើមឡើងវិញ និងមានប្រសិទ្ធិភាពគ្រប់គ្រងជាក់លាក់លើការបង្កើតខ្លាញ់ថ្លើម។ ៥.…

ជីវិតនិងសុខភាពប្រសិនបើអ្នករកឃើញថា ជើងរបស់អ្នកមានសញ្ញាទាំងនេះ អ្នកគួរតែប្រយ័ត្នព្រោះថ្លើមអ្នកកំពុងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរណាស់។ ១. ឡើងសរសៃឈាមជាច្រើននៅបាតជើង ប្រសិនបើមុខងារថ្លើមខ្សោយ មុខងារឈាមរត់នឹងកាន់តែអាក្រក់។ ដោយសារតែបាតជើងគឺជាបាតនៃរាងកាយមនុស្ស ឈាមដែលអាចហូរនៅទីនេះក៏នឹងយឺត និងតិចជាងមុន ដែលនាំឱ្យមានការកើនឡើងនៃសរសៃឈាមរបស់ជើង។ ប្រសិនបើអ្នកជួបស្ថានភាពបែបនេះ អ្នកត្រូវយកចិត្តទុកដាក់ទៅជួបគ្រូពេទ្យ ដើម្បីការពារសុខភាពថ្លើមរបស់អ្នក។ លើសពីនេះ ប្រសិនបើស្ត្រីឃើញស្នាមជ្រួញរៅជាច្រើននៅសងខាងម្រាមជើង ឬមានអាការៈដូចរន្ធ អ្នកត្រូវប្រយ័ត្នចំពោះការលេចចេញនូវជំងឺរោគស្ត្រីដូចជា បញ្ហាប្រព័ន្ធ endocrine បញ្ហារដូវជាដើម ការមករដូវមិនទៀងទាត់ ប៉ះពាល់ដល់ប្រព័ន្ធបន្តពូជ មុខងារ…។ ២. បាតជើងប្រែជាសស្លេក ជាធម្មតាចំពោះមនុស្សដែលមានសុខភាពល្អ ពណ៌នៃបាតជើងនឹងឡើងក្រហម និងរលោង។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកឃើញពណ៌សខុសពីធម្មតានៅលើបាតជើង ហើយមានអារម្មណ៍ថាឈាមមិនចរាចរ…

ជីវិតនិងសុខភាពមនុស្សគ្រប់គ្នាតែងមានអារម្មណ៍ថាខ្លួនឯងស្ថិតនៅក្រោមឥទ្ធិពលសំពាធអ្វីម្យ៉ាង ប៉ុន្តែប្រសិនបើមានអ្វីមួយដែលតែងតែរំខានដល់អ្នក ពេលខ្លះអ្នកគួរតែយកចិត្តទុកដាក់លើសុខភាពរបស់អ្នកឲ្យបានល្អ។ ប្រហែលជាវាកើតឡើងដោយសារតែភាពតានតឹង។ គ្រូពេទ្យជាច្រើននិយាយថាវាអាចបង្កឱ្យមានជំងឺផ្សេងៗ។ យោងតាមវេបសាយ Bright Side បានឲ្យដឹងមានជំងឺមួយចំនួនដែលកើតឡើងនៅលើខ្លួនអ្នកប្រសិនបើអ្នកមានភាពតានតឹង ស្រ្តេសជាដើម ដូច្នេះយើងសូមលើកយកចំនុចមួយចំនួនដែលអាចកើតឡើងដូចខាងក្រោម៖ 1. ជំងឺស្បែក ជំងឺស្បែក រោគផ្សិត មុន និងជំងឺស្បែកផ្សេងទៀតកើតដោយសារបណ្តាលមកពីភាពតានតឹង។ អ្នកវិទ្យាសាស្ត្របានធ្វើការស្រាវជ្រាវក្នុងចំនោមសិស្សហើយវាបង្ហាញពីទំនាក់ទំនងរវាងភាពតានតឹងផ្លូវចិត្តនិងបញ្ហាស្បែកយ៉ាងខ្លាំង។ ការពិសោធន៍ជាមួយសត្វកណ្តុរផ្តល់លទ្ធផលដូចគ្នា។ សត្វដែលត្រូវបានប៉ះពាល់ទៅនឹងកម្រិតនៃភាពតានតឹងខ្លាំងគឺងាយនឹងឆ្លងជំងឺនៅលើស្បែក។ 2. ការផ្លាស់ប្តូរទំងន់ អ្នកប្រហែលជាស្ថិតនៅក្នុងស្ថានភាពមួយដែលអ្នកមិនអាចរក្សាទម្ងន់របស់អ្នកឱ្យមានស្ថេរភាពជាមួយនឹងរបបអាហារឬការហាត់ប្រាណ។ ស្ថានភាពស្ត្រេសញឹកញាប់បង្កើនការផលិតអរម៉ូន cortisol។ វាធ្វើអោយមានស្ថេរភាពនៃការរំលាយអាហារនៃខ្លាញ់ និងកាបូអ៊ីដ្រាតនិងគាំទ្រដល់កម្រិតចាំបាច់នៃជាតិស្ករនៅក្នុងឈាម។ ប្រសិនបើមនុស្សមានអ័រម៉ូននេះច្រើនពេកនោះ ហើយនឹងញ៉ាំច្រើនទៀតរាងកាយនឹងផលិតអ័រម៉ូនតេស្តូស្តេនតិច ហើយរាងកាយនឹងដុតកាឡូរីតិច។ ហើយហេតុផលនេះនឹងធ្វើឱ្យអ្នកឡើងទម្ងន់។ ពេលខ្លះភាពតានតឹងនិងការថប់បារម្ភធ្វើអោយមនុស្សអាចស្រកទម្ងន់។…

ជីវិតនិងសុខភាពជំងឺមួយចំនួនអាចបណ្តាលមកពីបញ្ហាដែលបង្ហាញនៅលើជើងរបស់លោកអ្នក។ ឧទាហរណ៍ជំងឺទឹកនោមផ្អែមអាចបង្កើនឲ្យចរាចរឈាមដើរយឺតនិងនាំឱ្យមានបញ្ហាជាមួយសរសៃឈាម។ ដើម្បីបងា្កររោគសញ្ញាដែលយើងមិនចង់ជួបប្រទះយើងត្រូវរស្គាល់ពីសរីរាង្គខាងក្នុងណាដែលមានបញ្ហាជះឥទ្ធិពលអាក្រក់ដែលអាចបង្កជាជំងឺ។ យោងតាមគេហទំព័រ Bright Side បង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខភាពរបស់លោកអ្នកហើយបានរកឃើញបញ្ហាដែលលេចចេញនៅលើជើងរបស់មនុស្សទូទៅដែលបង្ហាញថាវាអាចបង្ករជាបញ្ហាជាមួយនឹងសរីរាង្គខាងក្នុង។ 1. ហើមជើង ការហើមជើងរបស់អ្នកអាចបណ្តាលមកពីការឈរក្នុងរយៈពេលយូរ ប៉ុន្តែវាក៏ជារោគសញ្ញានៃលក្ខខណ្ឌជាច្រើនផងដែរ។ ទោះបីជាវាអាចជះឥទ្ធិពលដល់ផ្នែកណាមួយនៃរាងកាយរបស់អ្នកក៏ដោយអ្នកអាចសម្គាល់ឃើញវាញឹកញាប់ជាងនៅលើដៃ ជើង កជើង និងជើងរបស់អ្នក។ បញ្ហាដែលអាចប្រឈមដោយការហើមជើង : – ជំងឺបេះដូង។ ជំងឺបេះដូងភាគច្រើនធ្វើឱ្យជើងរបស់យើងហើម។ – បញ្ហាជាមួយសរសៃវ៉ែន។ សរសៃឈាមអាចរត់ខុសប្រក្រតីដូច្នេះឈាមនឹងត្រូវប្រមូលផ្តុំគ្នានៅត្រង់ជើង។ – បញ្ហាជាមួយប្រព័ន្ធឡាំហ្វាទិច។ ប្រព័ន្ធឡាំហ្វាទិចមានទឹករងៃនិងសរសៃឈាមនៅក្នុងខ្លួនរបស់យើងដែលនាំយកសារធាតុរាវបញ្ជូនទៅពាសពេញរាងកាយ។ នៅពេលមានការស្ទះនៅក្នុងប្រព័ន្ធឡាំហ្វាទិចវាបណ្តាលឱ្យហើមជើងនិងដៃ។ – បញ្ហាជាមួយថ្លើម។ ការហើមអាចបណ្តាលមកពីអសមត្ថភាពរបស់ថ្លើមក្នុងការបង្កើតប្រូតេអ៊ីនក្នុងឈាមឱ្យបានគ្រប់គ្រាន់។ 2. ពណ៌ខៀវឬពណ៌ស្វាយដែលកើតនៅលើស្បែកនៃជើង អ្នកទាំងអស់គ្នាប្រហែលជាបានកត់សម្គាល់នៅពេលអាកាសធាតុត្រជាក់ខ្លាំងស្បែករបស់អ្នកអាចប្រែជាពណ៌ខៀវ។ ប៉ុន្តែមានលក្ខខណ្ឌផ្សេងនៅពេលដែលម្រាមជើងរបស់អ្នកអាចផ្លាស់ប្តូរពណ៌បានសូម្បីតែពេលអាកាសធាតុក្តៅក៏ដោយ។…

ជីវិតនិងសុខភាពជាចំណូលចិត្តរបស់មនុស្សមួយចំនួនធំក្នុងបច្ចុប្បន្ននេះ ដែលចូលចិត្តញុំាកាហ្វេខ្លាំងរហូតដល់ញៀន។ យ៉ាងណាមិញ ក៏មានមនុស្សមួយភាគធំ គឺយកកាហ្វេធ្វើជាអាហារពេលព្រឹក ព្រោះតែភាពមមាញឹកនឹងការងារ ដែលអាក់ខានចំពោះអាហារពេលព្រឹកដែលត្រឹមត្រូវ ហើយគិតថា ការញុំាកាហ្វេ មិនមានប៉ះពាល់អ្វី តែនោះគឺជាការគិតខុសធ្ងន់ណាស់។ អ្នកត្រូវដឹងថា ការញុំាកាហ្វេនៅពេលព្រឹកដោយមិនទាន់ទទួលទានអ្វីសោះ វាបង្កគ្រោះថ្នាក់ខ្លាំងណាស់ដល់សុខភាព និងរាងកាយរបស់អ្នក។ ដូច្នេះ ខាងក្រោមនេះ គឺជាមូលហេតុ និងការបកស្រាយដោយអ្នកជំនាញ ដែលហាមប្រាម មិនឱ្យអ្នកទទួលទានកាហ្វេនៅពេលព្រឹកនោះឡើយ ជាពិសេស គឺពេលដែលអ្នកមិនទាន់ទទួលទានអ្វីសោះ។ ១. តើគួរផឹកកាហ្វេនៅពេលព្រឹកឬអត់? កាហ្វេគឺជាភេសជ្ជៈដែលមានប្រជាប្រិយបំផុតមួយនៅលើពិភពលោក ដែលដើរតួជាវិធីសាស្រ្តដ៏ល្អមួយដើម្បីជួយឱ្យដាស់អារម្មណ៍ ឱ្យស្វាងស្រឡះ នៅពេលដែលអ្នកស្ត្រេសជាមួយនឹងការងារ។ ជាពិសេសយើងភាគច្រើនតែងតែផឹកកាហ្វេនៅពេលព្រឹក។ តែយ៉ាងណាមិញ យោងតាមអ្នកវិទ្យាសាស្ត្រយើងគួរតែផឹកកាហ្វេ…

ជីវិតនិងសុខភាពអាហារទាំងនេះ ជារឿយៗមើលទៅគួរឱ្យចាប់អារម្មណ៍ ហើយជារឿយៗមានការបញ្ចុះតម្លៃពិសេសថែមទៀតផង ប៉ុន្តែអ្នកមិនគួរទិញវានៅពេលអ្នកទៅផ្សារទំនើបនោះទេ ទោះយ៉ាងណា អាហារទាំងនេះ គឺស្ថិតក្នុងបញ្ជីខ្មៅ ដែលជាអាហារបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាព។ ១. ប្រហិតក្តាម ប្រហិតក្តាម ជាញឹកញាប់ត្រូវបានគេទិញដើម្បីញុំាភ្លាមៗ។ នេះគឺជាម្ហូបដែលមិនមានអ្វីទាក់ទងនឹងក្តាមទេលើកលែងតែឈ្មោះ។ វាជាសាច់ក្ដាមក្លែងក្លាយ តាមពិតត្រូវបានផលិតចេញពីត្រីដែលពេលខ្លះត្រូវបានជំនួសដោយជាតិ gluten ម្សៅ ឬស៊ុតស។ លើសពីនេះ ពួកវាមានផ្ទុកនូវជាតិស្ករច្រើន រសជាតិរបស់វា ក៏ប៉ះពាល់ដល់សុខភាពផងដែរ។ លើកលែងតែគ្រោះថ្នាក់ជាក់ស្តែងដែលបណ្តាលឱ្យឡើងទម្ងន់ ពីព្រោះវាជាអាហារក្លាស្សេបារតក៏ងាយបង្កឱ្យពុលដែរ ប្រសិនបើមិនរក្សាទុកឱ្យបានត្រឹមត្រូវ។ ២. ស្ពៃជ្រក់ ស្ពៃក្តោបជ្រក់ គឺជាម្ហូបមួយដែលមនុស្សជាច្រើនចូលចិត្ត ដោយសារតែវាមានរសជាតិជូរប្រៃ និងមានភាពទាក់ទាញ។ ស្ពៃជ្រក់ជាញឹកញាប់ត្រូវបានគេបរិភោគជាមួយបាយ…

ជីវិតនិងសុខភាពរបបអាហារ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយសុខភាពរបស់មនុស្សយើងម្នាក់ៗ។ អាហារមួយចំនួនខាងក្រោមនេះ អាចបង្កគ្រោះថ្នាក់ដល់រាងកាយរបស់យើង មិនចាញ់ការជក់បារីនោះឡើយ ដូច្នេះហើយ យើងមិនអាចមើលរំលងវាបានទេ ត្រូវតែដឹង និងចៀសវាងឱ្យបាន ដើម្បីថែរក្សា និងការពារសុខភាពរបស់យើង។ ១. គ្រឿងក្នុងសត្វ គ្រឿងក្នុងសត្វ គឺជាអាហារដ៏ពេញនិយម ក៏ជាចំណង់ចំណូលចិត្តរបស់មនុស្សជាច្រើនផងដែរ។ ទោះយ៉ាងណា អាហារនេះមានផ្ទុកជាតិខ្លាញ់ និងកូលេស្តេរ៉ុលច្រើន។ ទាំងនេះគឺជាមូលហេតុចម្បងពីរនៃជំងឺបេះដូង។ ដូច្នេះយកល្អគួរតែដាក់កម្រិតលើខ្លួនឯង ក្នុងការទទួលទាន។ លើសពីនេះ គ្រឿងក្នុងសត្វ ក៏ជាកន្លែងប្រមូលផ្តុំជាតិពុល ជាពិសេសនៅក្នុងថ្លើម។ នៅពេលដែលយើងញុំាពួកវាចូលក្នុងរាងកាយ ហើយកកកុញបន្តិចម្តង ៗ ជាយថាហេតុបង្កឱ្យមានជំងឺមហារីក។ ២.…

ជីវិតនិងសុខភាពការបន្ថែមគ្រឿងទេសទាំងនេះទៅក្នុងម្ហូប មិនត្រឹមតែជួយបង្កើតរសជាតិទាក់ទាញនោះទេ ប៉ុន្តែថែមទាំងនាំមកនូវអត្ថប្រយោជន៍មួយចំនួនដល់សុខភាពថែមទៀតផង។ ១. ខ្ទឹមស ខ្ទឹមមានផ្ទុកអ៊ីយ៉ូត, គ្លីកូហ្សែន និងអង់ទីប៊ីយ៉ូទិកអាលីស៊ីន, ហ្វីតូនិចមានឥទ្ធិពលប្រឆាំងនឹងបាក់តេរី, ថ្នាំសម្លាប់មេរោគ, ប្រឆាំងនឹងការរលាក។ លើសពីនេះ គ្រឿងទេសនេះក៏ផ្ទុកនូវបរិមាណដ៏ច្រើននៃវីតាមីន A, B, C, D, PP, polysaccharides, fitoxterin និងសារធាតុរ៉ែដទៃទៀត ដែលចាំបាច់សម្រាប់រាងកាយ។ ខ្ទឹមស មានរសជាតិហឹរតិចៗ លក្ខណៈក្តៅរបស់ខ្ទឹមសផ្តល់ផលដល់ការរំលាយអាហារ ដង្ហើម បន្សាបជាតិពុល បញ្ចុះទឹកនោមថ្នាំបញ្ចុះទឹកនោម គ្រឿងទេសនេះមានឥទ្ធិពលជួយព្យាបាលជំងឺមួយចំនួនដូចជាគ្រុនផ្តាសាយ គ្រុនពោះវៀនជាដើម។ ទោះបីជាមានផលល្អចំពោះសុខភាពក៏ដោយ អ្នកជំនាញណែនាំឱ្យប្រើខ្ទឹមសតែ…

ជីវិតនិងសុខភាពនៅពេលដែលអ្នកធ្វើការចម្អិនម្ហូបអារហារ អ្នកត្រូវយកចិត្តទុកដាក់ចំពោះអាហារទាំង៤ប្រភេទខាងក្រោមនេះ ហើយត្រូវតែចម្អិនវាឱ្យបានឆ្អិនល្អ និងត្រឹមត្រូវ បើមិនដូច្នោះទេ វានឹងបង្កទៅជាគ្រោះថ្នាក់ ដោយបង្កើតជាតិពុលកាន់តែច្រើន។ ១. ត្រចៀកកណ្ដុរ ផ្សិត ឬត្រចៀកកណ្ដុរគ្មានជាតិពុលដោយខ្លួនឯងឡើយ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើត្រាំយូរពេកសមាសធាតុសារធាតុចិញ្ចឹមនៃត្រចៀកកណ្ដុរងាយនឹងរិចរិលយ៉ាងងាយស្រួល បង្កើតបរិយាកាសអំណោយផលសម្រាប់បាក់តេរីបង្កគ្រោះថ្នាក់ឱ្យកើនឡើង និងលូតលាស់បង្កើតជាតិពុលដែលបណ្តាលឱ្យពុល។ ប្រភេទនៃបាក់តេរីនៅក្នុងត្រចៀកកណ្ដុរ អាចផលិតជាតិពុលដ៏មានឥទ្ធិពលដូចជា ប៊ីខេអេផ្លាតុកស៊ីន។ សារធាតុទាំងនេះមិនងាយរលាយនៅសីតុណ្ហភាពខ្ពស់ឡើយ។ ដូច្នេះទោះបីជាអាហារត្រូវបានចម្អិនទាំងស្រុងក៏ដោយ ជាតិពុលនឹងមិនរលាយបាត់នោះទេ។ រោគសញ្ញានៃការពុលជាធម្មតាមានដូចជា ហើមពោះ ឈឺពោះ ចង្អោរ ក្អួតកាន់តែធ្ងន់ធ្ងរ អាចនាំឱ្យសរីរាង្គពហុមុខងារបរាជ័យ និងគំរាមកំហែងដល់អាយុជីវិត។ ជាមួយនឹងត្រចៀកកណ្ដុរ អ្នកគ្រាន់តែលាងសម្អាតផ្ទៃ ហើយបន្ទាប់មកត្រាំវាក្នុងទឹកក្តៅ ឬត្រជាក់ប្រហែល…

ជីវិតនិងសុខភាពគេងមិនលក់ ឬពិបាកគេង គឺជាបញ្ហារបស់មនុស្សជាច្រើន ក្នុងពេលបច្ចុប្បន្ននេះ។ ដូច្នេះ នៅខាងក្រោមនេះគឺជាវិធី ៤ យ៉ាង ដែលអាចជួយឱ្យអ្នកគេងលក់ស្រួលដោយមិនខ្វល់ថា ជាពេលថ្ងៃ ឬពេលយប់នោះឡើយ។ វិធីសាស្រ្តនេះ ដែលត្រូវបានគេស្គាល់ថា ជាវិធីសាស្ត្រយោធា ត្រូវបានរចនាឡើងដោយសាលារៀបចំការហោះហើររបស់កងទ័ពអាមេរិក។ នេះគឺជាវិធីសាស្រ្តដែលអាចជួយឱ្យអ្នកបើកយន្តហោះ ងងុយដេកក្នុងរយៈពេលតិចជាង ២ នាទីដោយមិនគិតពីពេលថ្ងៃ ឬពេលយប់ ឬពេលកំពុងអង្គុយ ឈរ ឬមានការរំខាននៅជុំវិញខ្លួនឡើយ។ ទោះយ៉ាងណាក៏ដោយ នៅពេលអ្នកធ្លាប់ប្រើវាអ្នកអាចគេងលក់តាំងពី ១០ វិនាទីដំបូង។ ១. វិធីសាស្ត្រយោធាត្រូវបានអនុវត្តតាម ៥ ជំហានងាយៗដូចខាងក្រោម ៖…

ជីវិតនិងសុខភាពអាហារសម្រន់ តែងតែមានភាពទាក់ទាញទាំងពណ៌ និងរសជាតិ។ មនុស្សជាច្រើនចូលចិត្តញុំាខ្លាំងណាស់ មិនថាក្មេង ឬមនុស្សធំនោះឡើយ ព្រោះវាជាចំណីកំដរមាត់ តែយ៉ាងណា អាហារសម្រន់ទាំងនោះ គឺជាពិរុទ្ធជនដែលកំពុងលូតលាស់កោសិកាមហារីក បំផ្លាញសុខភាពរបស់អ្នក អាចនឹងធ្ងន់ធ្ងរទៅថ្ងៃមុខ។ ១. ដំឡូងបំពងបារាំង ដំឡូងបំពង គឺជាអាហារដែលមនុស្សធំ និងកុមារចូលចិត្តខ្លាំង។ ទោះយ៉ាងណាក៏ដោយ ដំឡូងបំពង មានអំបិលច្រើន និងខ្លាញ់ឆ្អែត ដូច្នេះ វាគឺជាអាហារដែលអ្នកជំនាញសុខភាព តែងតែធ្វើការហាមមិនឱ្យទទួលទាន។ អាជ្ញាធរសុវត្ថិភាពម្ហូបអាហារអ៊ឺរ៉ុប បានរកឃើញសារធាតុអាគ្រីឡាមីដនៅក្នុងដំឡូងបារាំងបំពង។ ប្រសិនបើអ្នកទទួលទានអាហារនេះជាប្រចាំ អាគ្រីឡាម៉ីតនឹងកកកុញច្រើន ហើយក្នុងរយៈពេលយូរនៅក្នុងរាងកាយអាចក្លាយជាភ្នាក់ងារបង្កមហារីកការផ្លាស់ប្តូរហ្សែន។ ២. មីកញ្ចប់ ក្នុងមីកញ្ចប់អាចមានបន្ថែមអាហារដល់ទៅ…

ជីវិតនិងសុខភាពមានអាហារជាច្រើនដែលអាចប្រើជំនួសអង្ករបាន ដោយផ្តល់នូវប្រភពដ៏សម្បូរបែបនៃសារធាតុចិញ្ចឹមដែលល្អចំពោះសុខភាព។ តួយ៉ាង ដូចអាហារទាំង៨មុខខាងក្រោមនេះ គឺអ្នកអាចទទួលទានជារៀងរាល់ថ្ងៃ ជំនួសបាយបាន វាថែមទាំងល្អសម្រាប់ការរំលាយអាហារផងដែរ។ ១.ដំឡូងជ្វា បើប្រៀបធៀបទៅនឹងអង្ករ ដំឡូងជ្វាមានមាតិកាខារ៉ូទីនខ្ពស់ អាហារប្រភេទនេះក៏សម្បូរជាតិសរសៃ ដែលនាំមកនូវអារម្មណ៍ឆ្អែតបានយូរ ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ ការពារការទល់លាមក។ ដំឡូងជ្វាមានកាឡូរីតិចជាងដំឡូងទូទៅ និងបាយស។ លើសពីនេះ ស្ករធម្មជាតិនៅក្នុងដំឡូង ក៏អាចជ្រាបចូលយឺត ៗ ចូលទៅក្នុងចរន្តឈាម បង្កើតជាប្រភពថាមពលសម្រាប់រាងកាយកាត់បន្ថយការឃ្លាន។ ការស្រាវជ្រាវបង្ហាញថាការទទួលទានដំឡូងជ្វា ១-២ ផ្លែ អាចកាត់បន្ថយ ២០-២៥% នៃកាឡូរីក្នុងរាងកាយ បើប្រៀបធៀបទៅនឹងការទទួលទានបាយ ១-២ ចាន។ ២.…