
ជីវិតនិងសុខភាពទឹកដោះជូរ ត្រូវបានគេទទួលទានដើម្បីជំនួយសុខភាព តែក្រៅពីនេះទឹកដោះគោជូរក៏អាចយកថែទាំសម្រស់បានផងដែរ ដោយសារតែទឹកដោះគោជូរ មានផ្ទុកសារធាតុសំខាន់ៗមានប្រយោជន៍ដូចជា៖ វីតាមីន D កាល់ស្យូម អាស៊ីតឡាទិក (Lactic Acid) និងសារធាតុចិញ្ចឹមជាច្រើនមុខទៀត។ តែមិនបាច់លាយអ្វីទៀតទេ គ្រាន់តែលាបទឹកដោះគោជូរតែម្តងលើផ្ទៃមុខ ក៏មានប្រយោជន៍សម្រាប់ស្បែកច្រើនយ៉ាងផងដែរដូចជា៖ ១. ផ្តល់សំណើមផ្ទៃមុខ៖ មុខដែលស្ងួត ខ្សោះៗ គ្មានជាតិទឹកនឹងធ្វើឱ្យអ្នកឆាប់ចាស់ ជ្រីវជ្រួញជាងវ័យបាន ប៉ុន្តែទឹកដោះគោជូរអាចជួយដោះស្រាយបញ្ហាទាំងនេះ។ គ្រាន់តែលាងមុខឱ្យស្អាតលាបទឹកដោះគោជូរលើផ្ទៃមុខ និងក ឱ្យសព្វ ទុកចោល ១០នាទី ចាំលាងទឹកចេញ ហើយអនុវត្តមួយសប្តាហ៍ឱ្យបាន ៣ដង នឹងជួយធ្វើឱ្យមុខមានសំណើម ទន់រលោង…

ជីវិតនិងសុខភាពផ្កាឈូក ទាំងផ្កា ស្លឹក មើម ក្រអៅ ធ្លាប់ត្រូវបានគេដឹងថាមានផ្ទុកសារជាតិរ៉ែ និងវីតាមីនជាច្រើនដូចជា៖ ប៉ូតាស្យូម, ជាតិដែក ម៉ង់កាណេស, ទង់ដែង, ផូស្វ័រ , ស័ង្កសី , ប្រូតេអ៊ីន, វីតាមីន C , វីតាមីន B6 , Thiamine, Pantothenic Acid និងជាតិកាកសសៃផងដែរ ។ ដូច្នេះហើយដើមផ្កាឈូកទាំងមូលសុទ្ធតែមានគុណប្រយោជន៍ច្រើនយ៉ាងមិនថាទាំងផ្នែកឱសថបុរាណព្យាបាលរោគ និងគុណប្រយោជន៍ជាអាហារូបត្ថម្ភ ដូចជា៖ -ជួយបង្កើនគ្រាប់ឈាមក្រហម RBC…

ជីវិតនិងសុខភាពជំងឺទឹកនោមផ្អែមត្រូវបានគេស្គាល់ថាជាឃាតកដ៏ស្ងៀមស្ងាត់ដែលអាចសម្លាប់ជិវិតមនុស្សបានគ្រប់ពេល។ នៅក្នុងនោះជំងឺទឹកនោមផ្អែម ឬគេអាចហៅថាជាជំងឺទឹកនោមផ្អែមប្រភេទទី ២ ដែលមូលហេតុនៃការកើតជំងឺមួយនេះ បណ្តាលមកពីអ័រម៉ូនអាំងស៊ុយលីនខូចខាត ដែលអាំងស៊ុយលីននេះមានតួនាទីច្រោះជាតិស្ករទៅចិញ្ចឹមកោសិកា និងរាងកាយទាំងមូល។ ថ្ងៃនេះយើងមកដឹងពីរោគសញ្ញាព្រមាន ប្រឈមមុខនឹងជំងឺទឹកនោមផ្អែមដែលរោគសញ្ញារួមមាន៖ ១. នោមញឹក នៅពេលដែលអ្នកមានអាការចេះតែចង់ទៅបន្ទប់ទឹកញឹកញាប់ ខុសពីប្រក្រតី ជាពិសេសនៅពេលយប់តែម្តង នេះជារោគសញ្ញាថាអ្នកកំពុងតែមានជំងឺទឹកនោមផ្អែមហើយ។ នោះក៏ដោយសារតែជាតិស្ករនៅក្នុងឈាមច្រើនពេក ធ្វើឱ្យតម្រងនោមពិបាកធ្វើការ និងច្រោះជាតិស្ករបន្ថែម ដែលជាហេតុត្រូវតែបញ្ចេញជាតិស្ករចោលមួយចំនួនតាមទឹកនោមជាដើម។ ២. ស្រកទម្ងន់ ជំងឺទឹកនោមផ្អែមអាចធ្វើឱ្យអ្នកស្រកទម្ងន់ខុសពីធម្មតាបានផងដែរ នោះក៏ដោយសារតែរាងកាយរបស់អ្នកបាត់បង់ជាតិទឹកយ៉ាងច្រើនតាមរយៈទឹកនោម និងម្យ៉ាងទៀតដោយសារតែរាងកាយមិនអាចស្រូបយកកាឡូរីពីជាតិស្ករក្នុងឈាមបានគ្រប់គ្រាន់ដើម្បីចិញ្ចឹមរាងកាយ។ ជាពិសេសវាក៏អាចបណ្តាលឱ្យអ្នកហត់នឿយ និងអស់កម្លាំងខុសពីធម្មតាបានផងដែរ។ ៣. បញ្ហាស្បែក ពេលដែលអ្នកមានអាការស្បែកស្ងួតហើយរមាស់ កន្ទួលនោះក៏អាចបណ្តាលមកពីជំងឺទឹកនោមផ្អែមបានផងដែរ។ លក្ខខ័ណ្ឌដទៃទៀតក៏អាចធ្វើឱ្យស្បែករបស់អ្នកឡើងខ្មៅ…

ជីវិតនិងសុខភាពរបបចំណីអាហារ និងការរស់នៅមិនល្អ ជាពិសេសគឺបញ្ហាជាតិគីមីតែម្តង អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់មនុស្សយ៉ាងធ្ងន់ធ្ងរ ថែមទាំងអាចបណ្តាលឱ្យកើតមានជំងឺផ្សេងៗ អាចបណ្តាលឱ្យរាងកាយរបស់អ្នកផ្ទុកនូវជាតិពុលកាន់តែច្រើនឡើងៗ ដែលបង្កឱ្យមានផលវិបាកច្រើននៅពេលអនាគត ប្រសិនជាអ្នកមិនធ្វើការបណ្តេញជាតិពុលទាំងនោះចេញឱ្យអស់ពីរាងកាយនោះទេ។ ខាងក្រោមនេះជារោគសញ្ញាធំៗចម្បង ដែលរាងកាយរបស់អ្នកទាំងមូលកំពុងតែផ្ទុកទៅដោយជាតិពុល និងត្រូវការបណ្តេញជាតិពុលភ្លាមៗ៖ # មានបញ្ហាក្នុងការគេង នៅពេលដែលរាងកាយទាំងមូលរបស់អ្នកពោរពេញដោយជាតិពុល វាអាចបង្កឱ្យមានផលប៉ះពាល់ដល់កម្រិត Melatonin ហើយធ្វើឱ្យអ្នកមានគេងមិនលក់ ឬគេងមិនបានស្កប់ស្កល់ជាដើមតែម្តង។ # ឡើងខ្លាញ់ក្បាលពោះ ជាតិពុលនៅក្នុងខ្លួនច្រើន អាចធ្វើឱ្យរំខានក្នុងការដំណើរការរំលាយជាតិស្ករ និងខ្លាញ់កូឡេស្តឺរ៉លនៅក្នុងឈាម ហើយទាំងនេះហើយដែលធ្វើឱ្យជាតិខ្លាញ់ និងជាតិស្ករនៅសល់កកកុញត្រង់បរិវេណក្បាលពោះរបស់អ្នក ថែមទាំងអាចមានបញ្ហាទល់លាមកទៀត។ # ខ្លួនឡើងកម្តៅ អាការដែលខ្លួនឡើងកម្តៅ ឬគេហៅថាក្តៅក្នុង អាចបណ្តាលមកពីរាងកាយរបស់អ្នកពោរពេញដោយជាតិពុលផងដែរ។ #…

ជីវិតនិងសុខភាពស្នាមអុជ ខ្មៅអាចបណ្តាលមកពី កម្តៅព្រះអាទិត្យ ការបម្រែបម្រួលអកម៉ូន ការកើតមុន។ សា្នមអុជខ្មៅ មិនត្រឹមតែធ្វើបាត់ភាពស្រល់ស្អាតប៉ុណ្ណោះនោះទេ តែធើ្វឲ្យអ្នកលុយដោយឥតប្រយោន៍ទៅលើផលិតផលថ្លៃៗ តែមិនប្រាកដថានឹងទទួលបានប្រសិទ្ធភាពនៅឡើយ។ ខាងក្រោមនេះ គឺជាឱសថបុរាណមួយចំនួនដែលអ្នកអាចរកបាននៅឯផ្ទះ ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការលុបស្នាមអុជខ្មៅនៅលើផ្ទៃមុខរបស់អ្នក និងទទួលបានស្បែកមុខយ៉ាងស្រស់ ដោយមិនមានបញ្ហាឬផលប៉ះពាល់អ្វីឡើយ។ ១. ទឹកក្រូចឆ្មារ វិធីប្រើ៖ . កាត់ក្រូចឆ្មារដែលមានទំហំមធ្យមនៅពាក់កណ្តាលហើយច្របាច់ទឹកដាក់ក្នុងពែងតូចមួយ។ . ជ្រលក់គ្រាប់បាល់កប្បាសឬឃ្យូតក្នុងទឹកក្រូចឆ្មាហើយទុកវាត្រាំទឹករយៈពេលពីរបីវិនាទី។ . ហើយច្របាច់ទឹកដែលលើសចេញពីគ្រាប់បាល់កប្បាស ហើយបន្ទាប់មកដាក់វាលើតំបន់ដែលរងផលប៉ះពាល់នៅលើផ្ទៃមុខរបស់អ្នក។ លាប វាថ្នមៗ យរ:ពីរបីនាទីហើយបន្ទាប់មកទុកវាឱ្យនៅប្រហែល ១០ នាទី។ . រួចលាងសំអាតវាចេញទឹកស្អាតធម្មតា។ .…

ជីវិតនិងសុខភាពការដែលបង្អត់អាហារខ្លួនឯង ឬតមអាហារជាប្រចាំធ្វើឰ្យប៉ះពាល់ដល់សុខភាពខ្លាំងណាស់ តែវាបានក្លាយទៅជាវិធីសម្រកទម្ងន់ ឬថែរក្សារាងសម្រាប់ស្ត្រីនៅក្នុងសម័យបច្ចុប្បន្នទៅវិញ ដោយសារតែគេគិតថា ការបង្អត់បាយនឹងធ្វើឱ្យគេអាចឆាប់ទទួលបានរូបរាងស្រស់ស្អាតបានតាមចិត្តប្រាថ្នា។ ក៏ប៉ុន្តែ អ្នកដែលមានបញ្ហាសុខភាពមួយចំនួន និងមានស្ថានភាពមួយចំនួន ការបង្អត់បាយនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពខ្លាំង។ ខាងក្រោមនេះជាប្រភេទមនុស្សដែលមានបញ្ហាសុខភាពមួយចំនួន ដែលមិនត្រូវធ្វើការតមអាហារ ឬបង្អត់អាហារជាដាច់ខាតសម្រាប់ការសម្រកទម្ងន់៖ ១. មានជំងឺប្រមាត់ ឬកើតក្រួសក្នុងថង់ទឹកប្រមាត់៖ នៅពេលដែលអ្នកធ្វើការតាមអាហារ ទឹកប្រមាត់នឹងមិនត្រូវបានផលិតឡើង ហើយវានឹងធ្វើឱ្យប្រមាត់របស់អ្នកបញ្ចេញទឹកស្អុយៗ ឬបង្កជាដុំក្រួសល្អិតៗ ដែលជាប់នឹងថង់ទឹកប្រមាត់។ សម្រាប់មនុស្សដែលមានសុខភាពធម្មតាមិនមែនជាបញ្ហាទេ តែសម្រាប់អ្នកដែលមានបញ្ហាថង់ទឹកប្រមាត់ គួរតែទទួលទានអាហារឱ្យបានត្រឹមត្រូវ និងមិនត្រូវតមអាហារជាដាច់ខាត។ ២. មនុស្សស្រី៖ វាប្រហែលជាចម្លែកបន្តិច ដែលឃើញថា មនុស្សស្រីមិនគួរតាមអាហារសម្រាប់សម្រកទម្ងន់នោះទេ ព្រោះធម្មតាជាមនុស្សស្រីស្ទើរតែទាំងអស់សុទ្ធតែចូលចិត្តតមអាហារឱ្យបានរាងស្អាត។ តែការពិតទៅ ការតមអាហារបែរជាធ្វើឱ្យអរម៉ូនរាងកាយរបស់មនុស្សស្រីប្រែប្រួល ប៉ះពាល់ដល់អារម្មណ៍…

ជីវិតនិងសុខភាពការលាងសំអាតផ្ទៃមុខឱ្យបានស្អាតល្អពិតជាសំខាន់ខ្លាំងណាស់សម្រាប់ សម្រស់របស់សុភាពនារីៗ ហើយការថែរក្សានិងលាងសំអាតមុខឱ្យបានត្រូវ និងមានរូបមន្តច្បាស់លាស់នឹងធ្វើឱ្យស្បែកមុខអ្នកស្រស់ថ្លា មានសំណើម និងមានសភាពទន់ភ្លឺរលោង។ ដូច្នេះថ្ងៃនេះយើងនឹងលើកឡើងនូវវិធីសម្អាតផ្ទៃមុខងាយៗសាមញ្ញដោយគ្រាន់តែប្រើទឹកសូដាមួយកំប៉ុងតែប៉ុណ្ណោះដួចខាងក្រោម៖ គ្រឿងផ្សំ – ទឹកសូដា ១កំប៉ុង ឬ ១ ពែង – ទឹកធម្មតា ១ ពែង – ក្រណាត់ទន់ស្អាត – ពែង/ ឆ្នាំង ឬ ចានដាក់ទឹក១ វិធីទី១៖ ជាដំបូងត្រូវលាយទឹកសូដា ជាមួយទឹកធម្មតាក្នុងបរិមាណស្មើគ្នា រួចយកក្រណាត់ស្អាតទៅជ្រលក់ក្នុងទឹកដែលលាយរួចនោះ។ បន្ទាប់មកយកក្រណាត់មកគ្របលើផ្ទៃមុខរបស់អ្នកឱ្យបាន ៣០វិនាទី ។…

ជីវិតនិងសុខភាពស្ពៃក្តោបក្រៅពីអាចយកមកចម្អិនជាម្ហូបអាហារ និងបរិភោគបានទាំងស្រស់ៗហើយ ថែមទាំងអាចយកមកធ្វើជាភេសជ្ជៈទទួលទានយ៉ាងឆ្ងាញ់ពិសាបានទៀតផងសម្រាប់អ្នកដែលមិនចង់ទទួលទានវាជាម្ហូបអាហារ រួមទាំងការទទួលឆៅ។ ដូច្នេះមកតាមដានវិធីធ្វើទឹកស្ពៃក្តោបងាយៗឆ្ងាញ់ពិសារ រួមទាំងអត្ថប្រយោជន៍សម្រស់ និងសុខភាពលើសលប់ដូចខាងក្រោមនេះ៖ # វិធីធ្វើទឹកស្ពៃក្តោប គ្រឿងផ្សំ ១.ស្ពៃក្តោប ១ ទំហំល្មម បកសម្បកចាស់ៗចេញ រួចលាងសម្អាតជាមួយទឹកក្តៅឧណ្ហៗ រួចកាត់ជាដុំៗទំហំល្មម (ស្ពៃក្តោបពណ៌អ្វីក៏បាន តែត្រូវបកសម្បកចាស់ៗចេញរួចលាងនឹងទឹកក្តៅឧណ្ហៗជាមុនសិន) ២.ផ្លែប៉ោមក្រហមក៏បាន ខៀវក៏បាន ១ ឬ ២ផ្លែ ចិតសម្បក ខ្វះបណ្តូលកណ្តាលរួចកាត់ជាដុំៗ ៣.ខ្ញី ១ មើម ចិតសម្បកចេញ និងកាត់ជាបន្ទះ ៤.ក្រូចឆ្មារសម្បកលឿង ១ផ្លែ…

ជីវិតនិងសុខភាពមានមនុស្សមួយចំនួនដែលមានក្បាលពោះធំ ប៉ោង គេឯងតែងតែចំណាំហៅថាធាត់ដុះក្បាល។ ដោយអាការបែបនេះពួកគេយល់ថាបណ្តាលមកពីពួកគេធាត់ ឬទទួលទានអាហារច្រើនពេកបានជាក្លាយទៅបែបនេះ។ ប៉ុន្តែ ការពិតទៅ ការឡើងក្បាលពោះនេះ អាចមកពីអ្នកហើមពោះទៅវិញទេ នោះក៏ដោយសារតែក្រពះ និងប្រព័ន្ធរំលាយអាហាររបស់អ្នកធ្វើការមិនប្រក្រតី មានសារធាតុពុលនៅក្នុងក្រពះពោះវៀន ដោយសារតែអ្នកទទួលទានអាហារមិនល្អចូលទៅក្នុងពោះជាដើម។ ដូច្នេះថ្ងៃនេះយើងនឹងលើកយកមូលហេតុដែលបណ្តាលឱ្យអ្នកកើតអាការហើម ប៉ោង ឬហៅថាដុះក្បាលពោះមកបង្ហាញមិត្តអ្នកអាន រួមទាំងវិធីព្យាបាលផងដែរ ដូចខាងក្រោមនេះ៖ # មូលហេតុដែល ធ្វើឱ្យអ្នកហើមពោះ ឬដុះក្បាលពោះ ១. ខ្វះជាតិទឹក ប្រសិនជាអ្នកមិនបានទទួលទានទឹកឱ្យបានគ្រប់គ្រាន់នោះទេ វាក៏អាចបណ្តាលឱ្យអ្នកហើម និងឡើងដុះក្បាលពោះបានដែរ។ ដូច្នេះត្រូវប្រាកដចិត្តថា អ្នកត្រូវតែទទួលទានទឹកឱ្យបានយ៉ាងហោចណាស់ ក៏ ៦ ទៅ…

ជីវិតនិងសុខភាពនិយាយចំពោះស្រាបៀរ ប្រសិនបើប្រើក្នុងកម្រិតមធ្យម វានឹងនាំមកនូវផលវិជ្ជមានជាច្រើនសម្រាប់ស្ត្រី។ ជាពិសេសការប្រើប្រាស់ភេសជ្ជៈនេះជាប្រចាំរាល់ថ្ងៃ នឹងការពារភាពចាស់ ធ្វើឱ្យស្បែករបស់អ្នកស្រស់ស្អាត និងសក់មានសុខភាពល្អថែមទៀតផង។ ថ្វីដ្បិតតែវាជាភេសជ្ជៈដែលត្រូវបានមនុស្សជាច្រើននៅទូទាំងពិភពលោកផ្ដោតសំខាន់ថាប៉ះពាល់ទៅដល់សុខភាពក៏ពិតមែន តែវាក្នុងករណីដែលយើងទទួលទានវាច្រើនលើសកម្រិតតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ យោងទៅតាមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យបូស្តុន (សហរដ្ឋអាមេរិក) បានប្រាប់ឱ្យដឹងថា ប្រសិនបើប្រើជាប្រចាំ និងក្នុងកម្រិតមធ្យម (១កែវក្នុងមួយថ្ងៃ) ស្រាបៀរនាំមកនូវគុណប្រយោជន៍ជាច្រើនចំពោះសុខភាព ជាពិសេសសម្រាប់ស្ត្រី។ ១. ការការពារជំងឺវង្វេងវង្វាន់ តាមរយៈការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា ជំងឺវង្វេងស្មារតីនឹងបណ្តាលឱ្យយើងបាត់បង់ការចងចាំប្រហែល ២០ ភាគរយ ហើយជារឿងធម្មតាចំពោះមនុស្សជាច្រើនដែលមានវ័យចំណាស់។ យោងតាមអ្នកជំនាញបានឱ្យដឹងថា ការប្រើប្រាស់ស្រាបៀរក្នុងកម្រិតមធ្យម និងទៀងទាត់រាល់ថ្ងៃ មានសមត្ថភាពការពារជំងឺនេះបានយ៉ាងល្អ។ លទ្ធផលគឺមាតិកាស៊ីលីកុននៅក្នុងភេសជ្ជៈមានជាតិអាល់កុលនេះ នឹងជួយការពារខួរក្បាលពីផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់ពីអាលុយមីញ៉ូមនៅក្នុងខ្លួន។…

ជីវិតនិងសុខភាពមិនថាយើងស្រក់ទឹកភ្នែកដោយសារអារម្មណ៍រីករាយ ឬកើតទុក្ខនោះទេ តែវាក៏សុទ្ធតែមានរសជាតិប្រៃ ព្រោះគ្រឿងផ្សំទឹកភ្នែកសំខាន់ក្រៅពីទឹកក៏មានអំបិលសូដ្យូម ប៉ូតាស្យូមលាយជាមួយផងដែរ…។ នៅក្នុងជីវិតមានហេតុផលជាច្រើនដែលធ្វើឱ្យយើងយំ ៖ សេចក្តីអំណរ ទុក្ខព្រួយ និងភាពរីករាយសុភមង្គល …។ ឧទាហរណ៍ ៖ នៅពេលទទួលបានសមិទ្ធិផលដ៏អស្ចារ្យមួយ យើងតែងតែមានភាពរីករាយយ៉ាងខ្លាំង។ តែពេលខ្លះ ភាពរីករាយក៏បានធ្វើឱ្យមនុស្សជាច្រើនបានស្រក់ទឹកភ្នែកដោយក្ដីរំភើប។ ផ្ទុយទៅវិញ នៅពេលដែលយើងជួបអកុសលត្រូវប្រឈមមុខនឹងការបាត់បង់ ការបែកបាក់គ្នា វាគឺជាសេចក្ដីទុក្ខព្រួយ … យើងមិនអាចទប់ទឹកភ្នែកបានទេ។ ក្រៅពីនេះ ទឹកភ្នែកក៏អាចមកពីហេតុផលគោលបំណងដូចជា កើតឡើងដោយធូលី ឬពេលកាត់ខ្ទឹមបារាំងជាដើម…។ ព្រោះនៅពេលនោះ យើងមិនសប្បាយចិត្ត ឬក្រៀមក្រំអ្វីឡើយ តែទឹកភ្នែករបស់យើងនៅតែហូរចេញមក។ ក្រៅពីការបង្ហាញអារម្មណ៍…

ជីវិតនិងសុខភាពដំឡូងបារាំងសម្បូរទៅដោយសារធាតុចិញ្ចឹមពិសេសៗ ហើយគុណសម្បត្តិវាល្អខ្លាំងណាស់សម្រាប់សុខភាប ជាពិសេសគឺការសម្រកទម្ងន់ដោយការទទួលទានដំឡូងបារាំងស្ងោរធម្មតា ដោយអ្នកអាចប្រើដំឡូងស្ងោរទទួលទានជាមួយអាហារផ្សេងៗក៏បានដែរ ។ ទាំងនេះជាអត្ថប្រយោជន៍នៃការទទួលទានដំឡូងបារាំងស្ងោរ៖ ១.គ្រប់គ្រង និងសម្រកទម្ងន់៖ ការទទួលទានដំឡូងបារាំងស្ងោរ ពិតជាល្អពិសេសណាស់សម្រាប់អ្នកដែលចង់រក្សារូបរាងឱ្យស្អាត ការពារការធាត់ និងអាចបញ្ចុះទម្ងន់បានថែមទៀតផង ដោយវាអាចជួយកាត់បន្ថយចំណង់អាហារផ្សេងៗបានយ៉ាងល្អ។ ប៉ុន្តែត្រូវចាំថា មានប្រយោជន៍ខាងសម្រកទម្ងន់សម្រាប់តែការទទួលទានដំឡូងបារាំងស្ងោរធម្មតាតែប៉ុណ្ណោះ ដោយមិនត្រូវលាយអំបិល ឈីស ឬប័រម៉ាយ៉ូណេសឡើយ។ ២. សម្បូរជាតិកាកសរសៃ៖ ជាតិកាកសរសៃអាហារដែលមាននៅក្នុងដំឡូងស្ងោរ អាចផ្តល់នូវថាមពលរាងកាយគ្រប់គ្រាន់ កាត់បន្ថយទម្ងន់ដែលលើស និងធ្វើឱ្យអ្នកមានកម្លាំងជាងមុនផងដែរ។ ៣. ងាយស្រូបថាមពល និងសារធាតុចិញ្ចឹមច្រើន៖ វីតាមីន B6 នៅក្នុងដំឡូងបារាំងស្ងោរ អាចជួយកាត់បន្ថយជាតិស្ករ នៅក្នុងសារធាតុ…

ជីវិតនិងសុខភាពខូឡាជេន (Collagen) គឺជាប្រូតេអ៊ីនដែលបង្កើតបានប្រហែល 25-35% នៃប្រូតេអ៊ីនសរុបនៅក្នុងខ្លួន។ ខូឡាជេនមានចំនួន 70% នៃចលនាសម្ព័ន្ធរបស់ស្បែក ជួយធានានូវភាពរឹងមាំ និងភាពរលោងនៃស្បែក។ នៅក្នុងភាសាក្រិច kolla មានន័យថា “កាវ” ហ្សែនមានន័យថា “គ្រឿងផ្សំ”។ ដូច្នេះ គេអាចយល់បានថា ៖ កូឡាជែនដើរតួនាទីជាកាវដែលចងកោសិកាហ្សែន។ ទោះបីជាយ៉ាងណាក៏ដោយ យោងទៅតាមដំណើរការនៃភាពចាស់ ជារៀងរាល់ឆ្នាំពី 1 ទៅ 1.5% នៃ collagen ត្រូវបានបាត់បង់ ដែលនាំឱ្យសកម្មភាពសាច់ដុំចុះខ្សោយ ធ្វើឱ្យស្បែកមើលទៅយារធ្លាក់ និងងាយរងគ្រោះ។…

ជីវិតនិងសុខភាពពេលល្ងាចគឺជាពេលវេលាដែលរាងកាយត្រូវការសម្រាក និងសុទ្ធិកម្ម ដូច្នេះអ្នកមិនត្រូវទទួលទានភេជ្ជៈទាំង ៥ ប្រភេទនេះទេ អ្នកគួរតែនៅអោយឆ្ងាយពីភេជ្ជៈទាំងនេះ។ ១. ភេសជ្ជៈមានជាតិកាបូន ភេសជ្ជៈមានជាតិកាបូនគឺមិនល្អសម្រាប់សុខភាពទេ។ អ្នកមិនគួរទទួលទានវាញឹកញាប់ទេ ជាពិសេសនៅពេលល្ងាច។ ភេសជ្ជៈមានជាតិកាបូនមានបរិមាណស្ករច្រើនដែលអាចធ្វើឱ្យអ្នកឡើងទម្ងន់លឿន និងជួយបង្កើនភាពចាស់មុនអាយុ។ លើសពីនេះភេសជ្ជៈដែលមានជាតិកាបូនក៏អាចបណ្តាលឱ្យមានបញ្ហាក្រពះផងដែរ ជាពិសេសអ្នកដែលមានការទល់លាមក និងការចាល់អាស៊ីតគួរតែចៀសវាងភេសជ្ជៈនេះ។ ២. ភេសជ្ជៈមានជាតិអាល់កុល នៅពេលអ្នកផឹកគ្រឿងស្រវឹងអ្នកនឹងមានអារម្មណ៍ងងុយគេងយ៉ាងឆាប់រហ័ស ព្រោះវាមានឥទ្ធិពល sedative(ឥទ្ធិពលរម្ងាប់ការឈឺចាប់) ។ ទោះជាយ៉ាងណាក៏ដោយវានឹងធ្វើឱ្យអ្នកភ្ញាក់ពីគេងញឹកញាប់ គេងមិនលក់ស្រួល ឈឺក្បាល ហើយថែមទាំងមានសុបិន្តអាក្រក់ទៀតផង។ អ្នកជំនាញផ្នែកអាហារបំប៉ននិយាយថាការផឹកសុរានឹងរារាំងរាងកាយមិនឱ្យឈានដល់ដំណាក់កាលគេងលក់ស្រួល និងធ្វើឱ្យអ្នកកាន់តែអស់កម្លាំងនៅពេលភ្ញាក់ឡើង។ ៣. ទឹកខ្ញី ទឹកខ្ញីមានផ្ទុកសារធាតុ cineole…

ជីវិតនិងសុខភាពទោះបីដឹងថា មិនគួរញុំាអាហារនៅយប់ជ្រៅក៏ដោយ តែតាមពិតមនុស្សជាច្រើនជឿថា អាហារពេលយប់ គឺជាអាហារដែលមិនអាចខ្វះបាន សូម្បីតែត្រូវញុំាយប់ជ្រៅទើបអាចចូលគេងបាន។ បើដូច្នេះមែន អ្នកអាចយោងទៅលើអាហារពេលយប់ខាងក្រោម ដែលមិនសូវមានគ្រោះថ្នាក់ដល់សុខភាព ហើយមិនចាំបាច់ព្រួយបារម្ភអំពីការឡើងទម្ងន់នោះទេ។ ១. ស៊ុត យោងតាមការស្រាវជ្រាវ ស៊ុតមានផ្ទុកនូវសារធាតុចិញ្ចឹមផ្សេងៗគ្នាជាច្រើន ដែលល្អសម្រាប់រាងកាយ ជាពិសេសប្រូតេអ៊ីនខ្ពស់ ដូច្នេះនៅពេលយើងញុំា យើងនឹងមានអារម្មណ៍ឆ្អែតបានយូរ ជាហេតុជួយរក្សាទម្ងន់បានយ៉ាងមានប្រសិទ្ធភាព។ ដោយគ្រាន់តែគ្រឿងផ្សំស៊ុតសាមញ្ញ អ្នកអាចកែច្នៃវាទៅជាមុខម្ហូបជាច្រើនមុខបានយ៉ាងងាយស្រួល ប៉ុន្តែប្រសិនបើអ្នកចង់ញុំាវាក្រោយម៉ោង ១០ យប់ អ្នកគួរតែកំណត់អាទិភាពក្នុងការជ្រើសរើសធ្វើជាមុខម្ហូប។ នៅពេលប្រើស៊ុតដើម្បីធ្វើអាហារពេលយប់ ទាំងការបំពេញក្រពះរបស់អ្នក និងចៀសវាងការឡើងទម្ងន់ អ្នកគួរតែយកចិត្តទុកដាក់ជាដាច់ខាតកុំបរិភោគ omelets ស៊ុតចៀន ឬអាហារដែលធ្វើពីស៊ុត…

ជីវិតនិងសុខភាពដើម្បីសម្រកទម្ងន់ យើងមានជម្រើសនៃរបបអាហារ របបអាហារនិមួយៗគឺមានសារៈសំខាន់ខ្លាំងណាស់។ ប្រសិនបើអ្នកមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើលំហាត់ប្រាណ សូមបន្ថែមសាឡាត់ទៅក្នុងរបបអាហាររបស់អ្នក។ មនុស្សជាច្រើនយល់ថាបន្លែសាឡាត់គឺជាបន្លែឆៅដែលតែងតែធ្វើជាបន្លែស៊ុប សាច់អាំងជាដើម មានមនុស្សតិចណាស់ដែលដឹងថាបន្លែនេះមានប្រសិទ្ធិភាពសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព។ នៅក្នុងសាឡាត់មានផ្ទុកជាតិសរសៃ ប៉ូតាស្យូម ជាតិដែក ប្រូតេអ៊ីនវីតាមីន E, C, … មានប្រសិទ្ធិភាពក្នុងការសម្អាតកាកសំនល់បានល្អ និងការបន្សាបជាតិពុល។ ការបរិភោគសាឡាត់រាល់ថ្ងៃជួយអ្នកកម្ចាត់ការទល់លាមកហើយក៏ជួយឱ្យរាងកាយការពារជំងឺមហារីកបានដែរ។ មានការសិក្សាជាច្រើនស្តីពីអត្ថប្រយោជន៍នៃសាឡាត់ដែលបង្ហាញថាបន្លែនេះជួយបំពេញក្រពះធ្វើឱ្យអ្នកឆ្អែត និងមិនមានអារម្មណ៍ឃ្លាន។ នៅក្នុងសាឡាត់មានកាបូអ៊ីដ្រាតតិចជាង ៣% និងមិនមានផ្ទុកជាតិខ្លាញ់ឡើយ។ សាឡាត់លើកកម្ពស់ការដុតបំផ្លាញជាតិខ្លាញ់ក្នុងខ្លួនដើម្បីជួយអ្នកឱ្យរាងស្លីមបានរហ័ស។ ដូច្នេះការទទួលទានសាឡាត់រាល់ថ្ងៃក្លាយជាដំណោះស្រាយសម្រកទម្ងន់ដ៏ប្រសើរសម្រាប់អ្នកដែលកំពុងស្វែងរកសម្រកទម្ងន់យ៉ាងឆាប់រហ័ស។ ប្រសិនបើអ្នកក៏ចង់ត្រលប់មករករូបរាងស្រឡូនដូចដើមវិញដោយមិនបាច់ធ្វើលំហាត់ប្រាណពិបាកៗ ឬតមអាហារដោយភាពអត់ឃ្លានសូមបន្ថែមសាឡាត់ទៅក្នុងរបបអាហារពេលល្ងាចរបស់អ្នក។ គ្រឿងផ្សំ៖ – សាឡាត់ ប៉េងប៉ោះឈឺរី ត្រសក់…

ជីវិតនិងសុខភាពកាល់ស្យូមគឺជាសារធាតុរ៉ែដ៏សំខាន់មួយដែលត្រូវបានគេស្គាល់ថាល្អបំផុតដែលដើរតួនាទីយ៉ាងសំខាន់ក្នុងសុខភាពឆ្អឹងរបស់មនុស្សយើង។ រូបរាងកាយរបស់យើងក៏ត្រូវការវាដើម្បីធ្វើអោយសម្ពាធឈាមមានស្ថេរភាព, គ្រប់គ្រងការបញ្ចេញអ័រម៉ូន និងធ្វើឲ្យសកម្មភាពប្រសាទរបស់មនុស្សត្រឹមត្រូវ។ នៅពេលអ្នកមិនទទួលកាល់ស្យូមគ្រប់គ្រាន់អ្នកអាចទទួលរងនូវកង្វះជាតិកាល់ស្យូមដែលអាចត្រូវបានសម្គាល់ដោយរោគសញ្ញាជាក់លាក់ណាមួយ។ ខាងក្រោមនេះជាសញ្ញាទូទៅបំផុតដែលរាងកាយអ្នកទទួលរងផលប៉ះពាល់ពីការកង្វះជាតិកាល់ស្យូម៖ 10. ស្បែកស្ងួត ការស្រូបយកជាតិកាល់ស្យូមឬកង្វះជាតិកាល់ស្យូមនៅក្នុងខ្លួនអ្នកប្រហែលជាអាចមើលឃើញលើស្បែករបស់អ្នក។ ស្ថានភាពនេះជាធម្មតាធ្វើឱ្យស្បែករបស់អ្នកមើលទៅស្រអាប់និងស្ងួត។ វាក៏ត្រូវបានរកឃើញផងដែរថាកង្វះជាតិកាល់ស្យូមមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការវិវត្តនៃបញ្ហាស្បែកដូចជាជម្ងឺស្បែកនិងជំងឺស្បែករបកក្រហម។ 9. អស់កម្លាំង ការកង្វះជាតិកាល់ស្យូមនៅក្នុងខ្លួនរបស់អ្នកប៉ះពាល់ដល់សុខភាពរាងកាយទាំងមូលរបស់អ្នក។ ដូច្នេះប្រសិនបើអ្នកអស់កម្លាំងខ្លាំង, ធុញទ្រាន់, ខ្វះថាមពលឬមានអារម្មណ៍ថប់ដង្ហើម, ពឹកផ្អែកនៅលើភេសជ្ជៈប៉ូវកម្លាំងនិងព្យាយាមផ្តោតអារម្មណ៍លើតុល្យភាពរបបអាហាររបស់អ្នកជំនួសវិញ។ 8. ជំងឺធ្លាក់ទឹកចិត្ត វាបង្ហាញថាជាតិកាល់ស្យូមក៏មានសារៈសំខាន់ផងដែរក្នុងការធ្វើឱ្យអារម្មណ៍របស់អ្នកមិនល្អ។ ធាតុផ្សំនេះគឺជាថ្នាំបំបាត់ការឈឺចាប់ធម្មជាតិដែលបង្កើតឱ្យមានអារម្មណ៍ស្ងប់ស្ងាត់។ ដូច្នេះវាបញ្ជាក់ថា: កង្វះជាតិកាល់ស្យូមធ្វើឲ្យអ្នកកាន់តែមានអារម្មណ៍ក្រៀមក្រំនិងឆាប់ខឹង។ 7. ការគេងមិនលក់ នៅពេលដែលអ្នកគេង កម្រិតកាល់ស្យូមរបស់អ្នកឡើងខ្ពស់និងធ្លាក់ចុះជាមួយនឹងកម្រិតខ្ពស់ដែលកើតឡើងអំឡុងពេលគេងបានលក់បានរយៈពេលវែង។ ដូច្នេះប្រសិនបើរាងកាយរបស់អ្នកខ្វះជាតិកាល់ស្យូមអ្នកប្រហែលជានឹងបាត់បង់ការគេងដ៏ស្កប់ស្កល់។ បញ្ហានេះត្រូវបានទាក់ទងដោយផ្ទាល់ទៅនឹងតួនាទីកាល់ស្យូមក្នុងការបង្កើតអ័រម៉ូនមេឡាតូនីនដែលជាអ័រម៉ូនដែលជួយឱ្យយើងគេងលក់។ 6. ញ័រដៃជើង Paresthesia…

ជីវិតនិងសុខភាពប្រជាជនអាមេរិកាំងពាក់កណ្តាលដែលធ្វើការមានភាពស៊ាំជាមួយនឹងអារម្មណ៍ឈឺចាប់ឆ្អឹងខ្នង។ ហើយទោះបីជាមនុស្សជាច្រើនជ្រើសរើសយកថ្នាំដើម្បីបន្ថយការឈឺចាប់ក៏ដោយវាក៏មិនមែនជាវិធីដែលមានប្រសិទ្ធភាពបំផុតក្នុងការដោះស្រាយវាទេ។ តាមពិតការផ្លាស់ប្តូររឿងមួយចំនួនដែលយើងធ្វើរាល់ថ្ងៃអាចជួយយើងកាត់បន្ថយបញ្ហានេះបាន។ ថ្ងៃនេះ Knongsrok សូមលើកយកទម្លាប់ប្រចាំថ្ងៃដែលអាចធ្វើអោយឆ្អឹងខ្នងដែលអ្នកឈឺប្រចាំថ្ងៃឱ្យវិលទៅរកសភាពដើមវិញបាន។ 1. អ្នកស្លៀកសំពត់តឹង និងស្បែកជើងកែងខ្ពស់ សំពត់តឹងអាចរឹតត្បិតចលនានៅលើត្រគាករបស់អ្នកដែលបណ្តាលឱ្យមានភាពតានតឹងនៅលើឆ្អឹងខ្នងរបស់អ្នក។ ដូចគ្នានេះដែរកើតឡើងនៅពេលអ្នកពាក់ស្បែកជើងកែងខ្ពស់៖ ស្បែកជើងទាំងនេះធ្វើឱ្យអ្នកនៅកម្ពស់ខុសពីធម្មជាតិដែលជាហេតុធ្វើឱ្យសាច់ដុំនៅផ្នែកខាងក្រោមខ្នងរបស់អ្នកផ្លាស់ប្តូរ។ ដើម្បីកាត់បន្ថយការឈឹឆ្អឹងខ្នងរបស់អ្នកសូមជ្រើសរើសសំពត់ដែលអាចធ្វើឱ្យជើងរបស់អ្នកធ្វើចលនាដោយសេរី ហើយជ្រើសរើសស្បែកជើងកែងដែលមានកម្ពស់ទាបជាង ២ អ៊ីញ។ 2. អ្នកឧស្សាហ៍ញ៉ាំភេជ្ជៈមានជាតិស្ករ ការញ៉ាំភេសជ្ជៈដែលមានជាតិស្ករមិនមែនជាវិធីល្អបំផុតដើម្បីរក្សាថាមពលរបស់អ្នកទេ ហើយបន្ថែមលើហានិភ័យសុខភាពផ្សេងទៀតពួកវាអាចធ្វើឱ្យឈឺខ្នងរបស់អ្នកកាន់តែអាក្រក់ថែមទៀតផង។ ទំលាប់នៃការញ៉ាំភេជ្ជៈមានជាតិស្ករអាចបណ្តាលអោយមានគ្រួសក្នុងតំរងនោម ដែលអាចបណ្តាលអោយឈឺចាប់យ៉ាងខ្លាំងនៅត្រង់ខ្នងរបស់អ្នក។ ការផឹកភេសជ្ជៈដែលមានជាតិកាបូនក៏នាំឱ្យមានឧស្ម័នដែលជាប់នៅក្នុងប្រព័ន្ធរំលាយអាហាររបស់អ្នក និងដាក់សម្ពាធលើឆ្អឹងខ្នងរបស់អ្នក។ ប្រសិនបើខ្នងរបស់អ្នកឈឺបន្ទាប់ពីញ៉ាំភេជ្ជៈខាងលើនេះវាដល់ពេលដែលអ្នកត្រូវចាប់ផ្តើមឈប់ញ៉ាំភេជ្ជៈដែលមានជាតិស្ករ មកញ៉ាំទឹកវិញហើយ។ 3. អ្នកមានភាពស្រេ្តសខ្លាំង នៅពេលដែលរាងកាយរបស់អ្នកបញ្ចេញអរម៉ូនស្ត្រេសវាបណ្តាលឱ្យសាច់ដុំរបស់អ្នករឹតបន្តឹងតាមសភាវគតិ។ ភាពតានតឹងនៅក្នុងសាច់ដុំរបស់អ្នកនាំឱ្យមានអារម្មណ៍ឈឺចាប់នៅលើក ស្មា និងខ្នងរបស់អ្នក។…