ជីវិតនិងសុខភាពអាហារពេលព្រឹក គឺជាអាហារដែលអាចផ្តល់សារធាតុចិញ្ចឹមនិងថាមពលពេញមួយថ្ងៃសម្រាប់មនុស្សយើង ហើយវាក៏ជះឥទ្ធិពលដល់ការឡើងចុះទម្ងន់លឿនផងដែរ។ ដូច្នេះអ្នកគួរតែត្រូវប្រាកដថា ជៀសឆ្ងាយពីអាហារទាំង ៥ នេះមុនម៉ោង ១០ ព្រឹកប្រសិនចង់មានសុខភាពល្អ និងរាងស្លីម៖ ៥) នំប៉័ងលាបបឺរ យោងតាមអ្នកជំនាញ អ្នកមិនចាំបាច់ត្រូវបំបាត់អាហារដែលមានជាតិខ្លាញ់ ពីរបបពេលព្រឹកទាំងស្រុងទេ គ្រាន់ថា គួរជ្រើសរើសយកអាហារដែលល្អចំពោះសុខភាព។ ការទទួលទាននំប័ុងលាបបឺរ វាមានជាតិខ្លាញ់ឆ្អែតច្រើនណាស់ ដូច្នេះមិនល្អនោះទេ។ ជំនួសមកវិញ អ្នកគួរតែរោយសណ្តែកដីជំនួសបឺរ បើចង់បន្ថែមរសជាតិទៅលើនំបុ័ងនោះ ដោយនេះវាក្រៅពីការជួយឲ្យក្រពះឆ្អែតបានយូរ ហើយក៏ជាអាហារពេលព្រឹក ដែលមិនប៉ះពាល់សុខភាព និងការឡើងទម្ងន់ផងដែរ។ ៤) អាហារធញ្ញជាតិ មនុស្សជាច្រើនសព្វថ្ងៃអនុវត្តតាមបែបបស្ចិមប្រទេស គឺពួកគេទទួលទានអាហារគ្រាប់ធញ្ញជាតិនៅពេល ព្រឹកព្រោះគិតថាចំណេញពេលវេលា…
ជីវិតនិងសុខភាពផ្លែប៉ោមមានសារធាតុចិញ្ចឹមជាច្រើន ដូចជាជាតិសរសៃ វីតាមីន C ប៉ូតាស្យូម និងវីតាមីន K ជាដើម។ ការដែលអ្នកអាចទម្លាប់ទទួលទានវា ១ ក្នុងមួយថ្ងៃ ជាប្រចាំ នោះនឹងអាចពាំនាំប្រយោជន៍ធំទាំង ៧ ដូចខាងក្រោម៖ ៧) ជួយដល់សុខភាពបេះដូង ការសិក្សាបង្ហាញថា ការទទួលទានផ្លែប៉ោមជាប្រចាំអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺបេះដូង ដោយវាមានផ្ទុកសារជាតិ Flavonoid ជួយកាត់បន្ថយការរលាក និងការពារសុខភាពបេះដូង។ ក្រៅពីនេះផ្លែប៉ោមក៏មានជាតិសរសៃខ្ពស់ ជួយបន្ថយសម្ពាធឈាមនិងកម្រិតកូឡេស្តេរ៉ុលផងដែរ។ ៦) ផ្តល់នូវវីតាមីននិងសារធាតុរ៉ែជាច្រើន ផ្លែប៉ោមមានផ្ទុកនូវវីតាមីន E, C, Provitamin A…
ជីវិតថ្ងៃទី ២១ កញ្ញា ឆ្នាំ ២០២១ គឺចំថ្ងៃសែនព្រះខែ ដែលតាមដំណាលចាស់ពីបុរាណតែងតែនិយាយថា ថ្ងៃនោះគឺជាថ្ងៃព្រះចន្ទពេញវង់ ភ្លឺជាងថ្ងៃណាៗទាំងអស់។ នៅថ្ងៃនោះ មនុស្សម្នាក៏និយមមានដាក់សែនផ្លែឈើ និងនំលោកខែមួយចំនួន ទៅតាមឱជារសឬរសជាតិដែលពួកគេចង់ទទួលទាន។ យ៉ាងណាតាមការណែនាំពីអ្នកជំនាញបានឲ្យដឹងថា ប្រភេទនំសែនលោកខែ គឺមិនល្អនោះទេសម្រាប់មនុស្ស ៣ ប្រភេទខាងក្រោម ហើយបើអាចគួរតែជៀសវាងកុំទទួលទានវាអី៖ ៣) មនុស្សលើសទម្ងន់និងធាត់ នំសែនលោកខែ មានជាតិស្ករនិងខ្លាញ់ហួសប្រមាណ ដូច្នេះវាមិនជាជម្រើសល្អឡើយសម្រាប់អ្នកលើសទម្ងន់ ហើយបើចង់ទទួលទានគួរកំណត់នៅបរិមាណទាបបំផុត។ ប្រភេទនំសែនលោកខែនីមួយៗ អាចស្មើនឹងយើងទទួលទានបាយ ២-៣ ចាន ពោលអាចបង្កើនជាតិស្ករក្នុងឈាមយ៉ាងឆាប់រហ័ស។ ២) អ្នកមានជំងឺក្រពះពោះវៀន…
ជីវិតនិងសុខភាពក្រូចថ្លុងជាផ្លែឈើដែលមានសារធាតុចិញ្ចឹមជាច្រើន មានតាំងពីវីតាមីន B11, C សារធាតុរ៉ែនិងជាតិសរសៃ ដែលផ្តល់ប្រយោជន៍ជាច្រើនសម្រាប់សុខភាព។ ជាងនេះវាក៏ល្អសម្រាប់ការចង់សម្រកទម្ងន់ផងដែរ យ៉ាងណាក្នុងកាលៈទេសៈជាមួយមនុស្ស ៥ ប្រភេទខាងក្រោម មិនគួរទទួលទានវាទេ៖ ៥) អ្នកមានជំងឺក្រពះ ដោយសារក្រូចថ្លុងមានជាតិសរសៃ និងវីតាមីន C ច្រើន ដូច្នេះសម្រាប់អ្នកមានប្រវត្តិកើតជំងឺដំបៅ ឬរលាកក្រពះ គឺមិនគួរទទួលទានក្រូចថ្លុងទៅវិញ។ មួយផ្សេងទៀតវាមានជាតិអាស៊ីដច្រើន ដែលអាចនាំឲ្យក្រពះឡើងក្តៅក្រហាយធ្ងន់ធ្ងរថែមទៀត។ ៤) មនុស្សដែលទើបប្រើប្រាស់ថ្នាំពេទ្យ អ្នកដែលកំពុងប្រើប្រាស់ថ្នាំប្រឆាំងអាឡែហ្សី ឬប្រើប្រាស់ថ្នាំមួយចំនួនហើយថ្មីថ្មោង អ្នកក៏គួរមិនទទួលទានក្រូចថ្លុងនោះដែរ មិនថាតែប្រភេទសាច់ស្រស់ ឬកិនទៅជាទឹក។ វាអាចនឹងបណ្តាលឲ្យប្រតិកម្ម ក្លាយទៅអាការៈញ័រទ្រូង ឈឺក្បាល…
ជីវិតនិងសុខភាពប្រភេទអាហារពណ៌ក្រហមទាំង ៥ ខាងក្រោមនេះ វាមានប្រយោជន៍ច្រើនណាស់ ដោយក្រៅពីផ្តល់សារធាតុចិញ្ចឹមសម្រាប់រាងកាយ ទៀតសោតក៏មានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអ្នកគួរតែទទួលទានជាប្រចាំរៀងរាល់ថ្ងៃ៖ ៥) ផ្លែស្រ្តបឺរី នៅក្នុងសមាសធាតុអាហារូបត្ថម្ភរបស់ផ្លែស្រ្តបឺរី គឺជាប្រភពដែលសម្បូរទៅដោយប៉ូតាស្យូម និងហ្វូឡាត។ វាក៏មានវីតាមីន C ច្រើនជាងផ្លែក្រូចផងដែរ ល្អសម្រាប់ពង្រឹងប្រព័ន្ធការពាររាងកាយ កាត់បន្ថយកូឡេស្តេរ៉ុល និងបន្ថយដំណើរការភាពចាស់។ ៤) ផ្លែក្រេនបឺរី វាអាចចូលទៅកម្ចាត់និងការពារបាក់តេរី មិនឲ្យជាប់នឹងជញ្ជាំងបំពង់ទឹកនោម។ លើសពីនេះផ្លែក្រេនបឺរី ក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដែលជួយការពាររាងកាយ ពីការលុកលុយនៃបាក់តេរី HP ដែលធ្វើឲ្យដំបៅក្រពះផងដែរ។ ៣) ផ្លែឆេរី ផ្លែឈើពណ៌ក្រហមមួយនេះ វាមានប្រសិទ្ធភាពការពារប្រឆាំងនឹងផលប៉ះពាល់នៃរ៉ាឌីកាលសេរី…
ជីវិតនិងសុខភាពបើអ្នកអាចទម្លាប់ទទួលទានអាហារទាំង ៦ មុខខាងក្រោមជាប្រចាំ នោះធានាថា ស្បែកនឹងទទួលបសារធាតុចិញ្ចឹមល្អគ្រប់គ្រាន់ ជួយឲ្យមើលទៅទន់ល្មើយ ភ្លឺចេញពីខាងក្នុង និងមិនបារម្ភទៀតឡើយ បញ្ហាស្នាមជ្រីវជ្រួញ៖ ៦) ប៉េងប៉ោះ ជាប្រភពផ្តល់នូវវីតាមីន C ដ៏អស្ចារ្យ ដែលជួយបង្កើនភាពធន់ រំញោចការផលិតកូឡាជែនឲ្យសកម្មឡើងវិញ ដើរតួបង្កើនភាពយឺត និងរឹងមាំនៃស្បែក។ ជាងនេះសារធាតុលីកូប៉ែនធម្មជាតិនៅក្នុងប៉េងប៉ោះ ក៏ជួយរារាំងដំណើរការនៃការបំផ្លាញខូឡាជែនបានយ៉ាងល្អងដែរ ហើយវាក៏ដើរតួជាអ្នកការពារ ឥទ្ធិពលកាំរស្មី UV បានថែមទៀត។ ៥) បន្លែបៃតង ស្ពៃក្តោប ខាត់ណា… មានសារធាតុចិញ្ចឹមជាច្រើនដូចជាវីតាមីន A, K និង…
ជីវិតនិងសុខភាពការរួមភេទទៅតាមចំនួនត្រឹមត្រូវ វាមិនត្រឹមតែអាចបង្កើនភាពសុាំក្នុងរាងកាយ កាត់បន្ថយហានិភ័យនៃជំងឺ តែវាក៏ចូលរួមដល់ការសម្រកទម្ងន់សម្រាប់មនុស្សជាច្រើនផងដែរ។ ខាងក្រោម Knongsrok បង្ហាញពីអត្ថប្រយោជន៍នៃការរួមភេទ ទៅតាមចំនួនដងដ៏ត្រឹមត្រូវ៖ ២ ដង/សប្តាហ៍ តាមការស្រាវជ្រាវពីវិទ្យាស្ថាននៅឯចក្រភពអង់គ្លេស បង្ហាញថា ការរួមភេទ ២ ដង/សប្តាហ៍ អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបាន ៤៥ ភាគរយ។ អ្នកជំនាញក៏បានកត់សម្គាល់ឃើញថា ពេលវេលានៃការរួមភេទ ២ ដង/សប្ដាហ៍ យកល្អបំផុតគួរតែធ្វើនៅពេលយប់។ ៣ ដង/សប្តាហ៍ ការស្រាវជ្រាវដដែលបង្ហាញថា ការួមភេទ ២-៣ ដង/សប្តាហ៍ អាចជួយជំរុញរាងកាយក្នុងការផលិតអេម៉ូក្លូប៊ីលីន A ដែលវាល្អក្នុងការពង្រឹងភាពសុាំរាងកាយ…
ជីវិតនិងសុខភាពឈាមគឺជាប្រភពនៃសារធាតុចិញ្ចឹមសម្រាប់សារពាង្គកាយទាំងមូល ដោយសម្រាប់មនុស្សស្រីបើដំណើរការចរន្តឈាមខ្សោយ នោះពួកគេងាយនឹងប៉ះពាល់ដល់សុខភាពស្បូន មានរដូវមិនទៀងទាត់ ស្បែកឡើងលឿង ផ្ទៃមុខមានស្នាមជ្រីវជ្រួញ គេងមិនលក់ឆាប់ខឹង បណ្តាលឲ្យចាស់ជាងវ័យលឿនជាងមនុស្សស្រីធម្មតា។ Knongsrok បង្ហាញសញ្ញាទាំង ៧ ដែលអាចកត់សម្គាល់ដឹងថា អ្នកកំពុងមានឈាមខ្សោយឬអត់៖ ៧) រង្វង់ភ្នែកខ្មៅនិងស្ងួត នៅពេលឈាមផ្គត់ផ្គង់មិនគ្រប់គ្រាន់ទៅឲ្យសរីរាង្គថ្លើម នោះវានឹងបង្ហាញមកឲ្យអ្នកបានដឹង អំពីការលេចចេញនៅរង្វង់ខ្មៅដក់ក្បែរភ្នែក ហើយសភាពភ្នែកឡើងស្ងួត ឬប្រែទៅជាពណ៌លឿង។ ៦) ឧស្សាហ៍ជ្រុះសក់ មូលហេតុចម្បងនៃការជ្រុះសក់ ក៏ដោយសារតែឈាមរបស់ពួកគេខ្សោយ ក្រោយពីមិនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ហេតុនេះនាំឲ្យលេចចេញបញ្ហាសក់បែកចុង ស្ងួត មិនរលោងជាដើម។ ៥) ស្បែកស្លេក ប្រសិនបើឈាមរបស់យើងមានស្ថិរភាព ដើរល្អ…
ជីវិតនិងសុខភាពបន្ទាប់ពីទទួលទានបាយរួច ប្រសិនអ្នកឃើញរាងកាយរបស់អ្នកកើតចេញសញ្ញាមិនប្រក្រតី ៣ នេះ សូមប្រញាប់ពិនិត្យជាតិស្ករក្នុងឈាមរបស់អ្នកជាបន្ទាន់ ព្រោះវាប្រហែលកំពុងឡើងខ្ពស់ហើយ៖ ៣) មានអារម្មណ៍ថាស្រេកទឹក បន្ទាប់ពីហូបបាយរួច រាងកាយរបស់យើងនឹងញែកទឹកដែលមាននៅក្នុងកោសិកាដោយស្វ័យប្រវត្តិ ហើយបន្ទាប់មកបញ្ចូលវាដោយផ្ទាល់ទៅក្នុងឈាម ដើម្បីកម្ចាត់ជាតិស្ករដែលលើស។ វានឹងធ្វើឲ្យរាងកាយខ្សោះជាតិទឹក នាំឲ្យអ្នកមានអារម្មណ៍ថាស្រេកទឹកភ្លាមៗ ក្រោយទទួលទានបាយរួច។ ២) មានអារម្មណ៍ថាងងុយដេក ទ្រាំមិនបាន បន្ទាប់ពីទទួលទានបាយរួច ចរន្តឈាមនឹងបុកមកក្រពះជំរុញឲ្យមានការរំលាយអាហារ ដែលនេះវានឹងកាត់បន្ថយបរិមាណឈាមត្រូវបញ្ជូនទៅខួរក្បាល ក៏ដូចជាសរីរាង្គដទៃទៀត នាំឲ្យយើងមានអារម្មណ៍ថាអស់កម្លាំងនិងងងុយគេងលឿន។ លើសពីនេះទៀតវានៅពេលជាតិស្ករក្នុងឈាមកើនឡើងខ្លាំង វានឹងបណ្តាលឲ្យណឺរ៉ូនខួរក្បាលត្រូវបានរារាំង ហើយបន្ទាប់មកអារម្មណ៍ងងុយគេងខ្លាំងនឹងកើតមានឡើង។ ចំពោះអ្នកជំងឺទឹកនោមផ្អែមរយៈពេលយូរ ប្រាកដជាជួបបញ្ហានេះញឹកញាប់ ពោលឲ្យតែបាយរួចដឹងតែមានអារម្មណ៍អស់កម្លាំង ហើយចង់គេងភ្លាមៗហើយ។ ១) មានអារម្មណ៍ថានៅតែឃ្លាន…
ជីវិតនិងសុខភាពសម្រាប់អ្នកដែលមានចរន្តឈាមដើរមិនសូវបានល្អ បណ្តាលឲ្យការផ្គត់ផ្គង់ឈាមទៅកាន់ខួរក្បាលមិនគ្រប់គ្រាន់ ជាហេតុនាំឲ្យមានអាការៈឈឺក្បាល ស្លេកស្លាំងញឹកញាប់។ ខាងក្រោម Knongsrok ណែនាំអាហារ ៤ ដែលអាចជួយអ្នកបញ្ចៀសអាការៈខាងលើបាន៖ ៤) ឆៃថាវក្រហម យោងតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភបានណែនាំថា ឆៃថាវក្រហមគឺជាអាហារដ៏ល្អ ក្នុងការបង្កើនការចងចាំសម្រាប់មនុស្សបន្ទាប់ពីអាយុ ៤០ ឆ្នាំ។ វាសម្បូរទៅដោយសារធាតុម្យ៉ាងហៅថា បេតាឡែន ដែលជួយការពារភាពចាស់នៃខួរក្បាល និងការបាត់បង់ការចងចាំ ហើយការពារប្រឆាំងនិងភាពតានតឹងនៃអុកស៊ីតកម្ម និងការរលាក។ ៣) ត្រីខ្លាញ់ ប្រភេទត្រីសាលម៉ុន និងធូណា មានផ្ទុកនូវសារធាតុខ្លាញ់អូមេហ្គា ៣ ខ្ពស់ ដែលវាជួយបង្កើនការចងចាំ ជួយឲ្យកោសិកាសរសៃប្រសាទខួរក្បាលដើរល្អ ហើយវាក៏ជួយពង្រឹងសុខភាពបេះដូង…
ជីវិតនិងសុខភាពការទទួលទានអាហារទាំង ៦ ដូចបង្ហាញខាងក្រោម ជាប្រចាំយូរទៅវានឹងកាន់តែដាក់បន្ទុកទៅលើថ្លើម នាំឲ្យអ្នកប្រឈមអាចកើតមានជំងឺធ្ងន់ធ្ងរនៅពេលខាងមុខបាន៖ ៦) សណ្តែកបណ្តុះប្រើថ្នាំ ពន្លកសណ្តែកបណ្តុះធម្មជាតិ ពេលដុះមកវាមានចេញពណ៌សលាយពណ៌លឿងបន្តិច តែបើប្រភេទបាញ់ថ្នាំគីមីសុទ្ធ គឺវាលូតលាស់មកចេញជាពណ៌សខុសពីធម្មតាតែម្តង។ ប្រភេទសណ្តែកបណ្តុះនេះ អ្នកមិនគួរទទួលទាននោះទេទេ ព្រោះវាអាចប៉ះពាល់ដល់ថ្លើមធ្ងន់ធ្ងរខ្លាំងណាស់។ ៥) ខ្ញីរលួយ ខ្ញីគឺជាគ្រឿងទេសចាំបាច់មួយ ដែលមនុស្សជាច្រើនយកមកប្រើប្រាស់ ព្រោះវាអាចជួយពង្រឹងប្រព័ន្ធភាពសុាំក្នុងរាងកាយរបស់យើងបាន។ យ៉ាងណាសម្រាប់ខ្ញីរលួយ ឬខ្ញីខូច ដ្បិតសំបកវាមើលទៅអាចនៅប្រើបាន តែការពិតវាមានដុះផ្សិត ដែលយើងមិនត្រូវយកមកប្រើឡើយ។ វាមានបង្កប់ជាតិពុលដែលយើងមើលមិនឃើញ ហើយនៅពេលទទួលទានជាតិពុលទាំងនោះក៏ដាក់បន្ទុកទៅលើថ្លើមយ៉ាងធ្ងន់ធ្ងរ។ ៤) ប៉េងប៉ោះនៅខ្ចី (បៃតង) ប៉េងប៉ោះដែលមិនទាន់ទុំ ឬនៅខ្ចីពណ៌បៃតង វាមានជាតិពុលមួយចំនួន…
ជីវិតនិងសុខភាពចេះតែឆ្ងល់ថា ម៉េចបានស្បែកមុខចេះតែមានខ្លាញ់ច្រើន មិនសូវមានសំណើម ស្បែកស្ងួតឡើងមុន ឡើងកន្ទួលក្រហម ក៏ដោយសារកំហុសឆ្គងទាំង ៥ ខាងក្រោមនេះ៖ ៤) លាងមុខរបស់អ្នកច្រើនពេក មនុស្សជាច្រើនមានទម្លាប់លាងមុខរបស់ពួកគេញឹកញាប់ ដែលនេះបណ្តាលឲ្យស្បែកផលិតជាតិខ្លាញ់ច្រើនទៅវិញទេ ហើយវាថែមទាំងរំញោចក្រពេញខ្លាញ់ បណ្តាលឲ្យមានជាតិខ្លាញ់ជាប់លើស្បែកផងដែរ។ ដូច្នេះវាងាយនឹងបណ្តាលឲ្យឡើងមុន ដូច្នេះល្អបំផុតគួរកុំសម្អាតលើសពី ២ ដង/ថ្ងៃ ហើយគួរលាងសម្អាតដោយប្រើប្រាស់ហ្វូមមកត្រដុសលើផ្ទៃមុខថ្នមៗ ស្រាលៗ។ ៣) ការដុសខ្លាំងពេក ការត្រដុសលើផ្ទៃមុខខ្លាំងពេក វានឹងបណ្តាលឲ្យមានការបញ្ចេញជាតិប្រេងច្រើន ហើយវាជាការយល់ខុស ការដែលអ្នកគិតថា ដុសកាន់តែខ្លាំង ផ្ទៃមុខកាន់តែភ្លឺស្អាតល្អ។ យកល្អគួរតែសម្អាតផ្ទៃមុខ ក្នុងចលនាជារាងរង្វង់ ដោយប្រើកម្លាំងដៃត្រដុសថ្នមៗ ហើយប្រើសំឡីឬរបស់ទន់ៗមកជូតសម្អាតគ្រឿងសម្អាងដែលជាប់លើមុខ…
ជីវិតនិងសុខភាពការគេងដើរតួយ៉ាងសំខាន់ចំពោះសុខភាពនិងសម្រស់របស់ស្រ្តី ហើយនៅទម្លាប់គេងខាងក្រោមទាំង ៦ នេះ វាជាទម្លាប់មិនល្អនោះទេ ប្រសិនអ្នកនៅតែបន្ត នោះនឹងអាចបណ្តាលឲ្យអ្នកចាស់ជាងវ័យមិនខាន៖ ៦) ខឹងមុនចូលគេង មនុស្សជាច្រើនជៀសមិនផុតពីបញ្ហានោះទេ តែយ៉ាងណាមុនពេលគេង សុំកុំឲ្យខ្លួនឯងមានអារម្មណ៍ខឹងនរណាម្នាក់ឲ្យសោះ។ នេះវាធ្វើឲ្យអ្នកគេងលក់មិនបានស្កប់ស្កល់ ហើយបើចេះតែទម្លាប់យូរទៅ នឹងបណ្តាលឲ្យសភាពរាងកាយកាន់តែចាស់ជាងអាយុ។ ៥) ទទួលទានច្រើនមុនពេលគេង ការទទួលទានច្រើន មុនពេលចូលគេង វានឹងបង្កគ្រោះថ្នាក់ខ្លាំង ព្រោះអាហារនឹងត្រូវរំលាយយឺត ហើយការដុតកាឡូរីក៏តិចជាងពេលផ្សេងទៀតដែរ។ ជាងនេះវាប្រមូលផ្តុំជាតិខ្លាញ់មិនល្អ ធ្វើឲ្យកកកុញក្នុងរាងកាយ បណ្តាលឲ្យធាត់លើសទម្ងន់ជាដើម។ ៤) ស្លៀកពាក់តឹងពេក ការស្លៀកពាក់នៅពេលយប់ មិនគួរទម្លាប់ពាក់អាវដៃវែង ខោតឹងនោះទេ គួរជ្រើសរើសរបស់ដែលរលុង និងធូរ…
ជីវិតនិងសុខភាពសម្រាប់ទារក ការគេងគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយក្មេងតូចៗក៏ដូចគ្នា ដោយសារការអភិវឌ្ឍផ្នែកខួរក្បាល និងសរីរាង្គមួយចំនួន គឺលូតលាស់ខ្លាំងកំឡុងពេលក្មេងខ្ចីហ្នឹងហើយ។ ខាងក្រោម Knongsrok បង្ហាញពីចំនួនម៉ោងគេង ផ្អែកទៅតាមអាយុរបស់ក្មេង ដែលម្តាយឪពុកត្រូវដឹង៖ ទារកទើបកើត សម្រាប់ទារកដែលទើបតែកើត ពេលវេលារបស់ពួកគេក្នុងមួយថ្ងៃៗគឺផ្តោតតែរឿង ២ ទេជាចម្បង គឺការទទួលទាន និងការគេង។ ល្អបំផុត បើរាប់ទាំងការគេងថ្ងៃនិងយប់ គឺ ១៦ ទៅ ១៨ ម៉ោង ដោយពេលគេងរបស់ពួកគេ អាចបែងចែកជា ៣-៥ ម៉ោងខ្លីៗ តែយ៉ាងណាបើពួកគេទម្លាប់គេងតិចជាង ១០ ម៉ោង/ថ្ងៃ…
ជីវិតនិងសុខភាពខ្ទឹមស គឺជាអាហារដែលមានប្រយោជន៍ល្អច្រើនចំពោះសុខភាព ដោយជាទូទៅខ្ទឹមស ១០០ ក្រាម មានប្រូតេអ៊ីន ៦,៣៦ ក្រាម កាបូអ៊ីដ្រាត ៣៣ ក្រាម កាឡូរីនិងសារធាតុចិញ្ចឹមដូចជាវីតាមីន B, កាល់ស្យូម ម៉ាញេសូមជាដើម ១៥០ ក្រាម។ ជាពិសេសវាក៏មានសារធាតុប្រឆាំងនឹងបាក់តេរី ប្រឆាំងការរលាកផងដែរ។ ការទទួលទានខ្ទឹមស ជាប្រចាំរៀងរាល់ថ្ងៃគឺអាចជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺផ្តាសាយ និងការឆ្លងមេរោគមួយចំនួន តែសម្រាប់ការទទួលទាន អ្នកមិនត្រូវលាយវាជាមួយប្រភេទសាច់ទាំង ៤ ខាងក្រោមនេះទេ៖ ៤) ត្រីគល់រាំង វាមានសាច់រឹង មានរសជាតិឆ្ងាញ់ តែយ៉ាងណាវាមិនត្រូវលាយជាមួយខ្ទឹមស សម្រាប់ទទួលទាននោះទេ…
ជីវិតនិងសុខភាពនៅពេលដើរផ្សារទិញអាហារមកទទួលទាន គ្រប់មេផ្ទះទាំងឡាយ គឺត្រូវប្រុងប្រយ័ត្នខ្ពស់ ព្រោះការជ្រើសរើសអាហារមិនល្អ នឹងអាចបណ្តាលឲ្យសុខភាពសមាជិកគ្រួសារប្រែទៅជាមិនល្អ។ ខាងក្រោមអ្នកជំនាញព្រមាន ប្រភេទបន្លែ ៥ ដែលអ្នកគួរជៀសវាង៖ ៥) បន្លែដែលគេកាត់ហើយ រួចយកមករុំលក់ តាមផ្សារទំនើបភាគច្រើន គឺតែងតែមានបន្លែប្រភេទហ្នឹង ដែលត្រូវបានគេកាត់រួចហើយយកមករុំលក់ ដោយវាមើលពីសំបកក្រៅ មើលទៅល្អ ងាយស្រួលរកទិញ និងខ្លះក៏មានតម្លៃសមរម្យដែរ តែមិនសុទ្ធតែបន្លែទាំងនោះល្អទេ ហើយបើអាចគួរជៀសវាងទិញបន្លែប្រភេទហ្នឹង ហើយប្តូរមកទិញបន្លែស្រស់ដែលគេមិនទាន់រុំខ្ចប់វិញល្អជាង។ ប៉ុន្តែក៏នៅតែមានកន្លែងលក់ខ្លះ ដែលគេធានាសុវត្ថិភាពត្រឹមត្រូវសម្រាប់អតិថិជនដែរ។ ៤) បន្លែក្រៀមស្វិត បន្លែក្រៀមខ្លះ វាមានតម្លៃថោកជាង ហើយមនុស្សជាច្រើនគិតថា ចង់បានតម្លៃថោក ក៏ទិញវាមកទទួលទាន។ យ៉ាងណាប្រភេទបន្លែក្រៀម…
ជីវិតនិងសុខភាពនៅពេលបន្ទប់ទឹក សម្រាប់មនុស្សស្រី ត្រូវតែជៀសនៅទម្លាប់មិនល្អ ៣ ខាងក្រោម ព្រោះយូរទៅវាអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ស្បូន៖ ៣) ចុចទឹកបង្គន់ពេលកំពុងអង្គុយនៅលើចានបង្គន់ ស្រ្តីជាច្រើនមានអារម្មណ៍ខ្មាសអៀននៅពេលមានក្លិនមិនល្អក្នុងពេលបន្ទោបង់ ដូច្នេះនាងមានទម្លាប់ចុចទឹក ដើម្បីកាត់បន្ថយក្លិន។ ទោះយ៉ាងណាសកម្មភាពបែបនេះ វាធ្វើឲ្យខ្ទាតនៅបាក់តេរី ដែលកំពុងហោះក្នុងបរិយាកាស ឬខ្យល់ ចូលមកកាន់តំបន់ឯកជនដោយមិនដឹងខ្លួន ហើយយូរទៅវានឹងបង្កជាមេរោគឆ្លងចូលដល់ស្បូន។ ដូច្នេះល្អបំផុត គួរក្រោកខ្លួនឡើង ហើយបិទចានបង្គន់សិន សឹមចុចទឹក នោះទើបជាទម្លាប់ល្អបំផុត។ ២) ប្រើទូរស័ព្ទនៅពេលទៅបន្ទប់ទឹក ទូរស័ព្ទគឺជារបស់ដែលមនុស្សជាច្រើនខ្វះមិនបាន ហើយថែមទាំងប្រកាន់ខ្ជាប់ទម្លាប់យកទៅចុចតាមខ្លួនទៀត ពេលកំពុងបន្ទោបង់។ យ៉ាងណាអ្នកមិនដឹងនោះទេ ថាមេរោគឬបាក់តេរីក្នុងខ្យល់ អាចទុំជាប់លើទូរស័ព្ទ ហើយវាមកជាមួយអ្នក ដ្បិតបើអ្នកចេញពីបង្គន់ហើយក៏ដោយ។…
ជីវិតនិងសុខភាពប្រសិនអ្នកចង់កម្ចាត់មុនក្បាលខ្មៅ និងកោសិកាចាស់ដែលងាប់លើស្បែក សូមងាកមកសាកល្បងវិធី ៤ ខាងក្រោម ដែលចាយលុយអស់តិចហើយ ថែមទាំងមានប្រសិទ្ធភាពទៀត៖ ៤) ម្សៅ Baking soda និងទឹក ម្សៅគេយកទៅដុតនំ Baking soda គឺជារបស់ដែលអាចជម្រះជាតិកខ្វក់ កោសិកាងាប់លើស្បែក ដោយវាក៏អាចជួយព្យាបាលមុនក្បាលខ្មៅបានផងដែរ។ វិធីធ្វើគឺងាយទេ ត្រឹមលាយម្សៅ Baking soda ២ ស្លាបព្រាបាយជាមួយទឹក ២ ស្លាបព្រាដូចគ្នា រួចកូរឲ្យសព្វ ហើយយកល្បាយនោះមកលាបលើទីតាំងស្បែកដែលមានកើតមុនក្បាលខ្មៅ។ បន្ទាប់មកលាងមុខរបស់អ្នកជាមួយទឹកក្តៅឧណ្ឌៗ ហើយលាយក្រែមផ្តល់សំណើម។ អនុវត្តវិធីនេះ ២-៣…