គេហទំព័រ KNONGSROK

ជីវិត

បើ​នៅ​អត់​បោះ​ចោល​ទម្លាប់ ៤ ពេល​ក្រោក​ពី​គេង អ្នក​ដូច​កំពុង​កាត់​បន្ថយ​អាយុ​ខ្លួន​ឯង

រៀងរាល់​ព្រឹក​ពេល​ក្រោក​ពី​ដំណេក ប្រសិន​អ្នក​នៅ​រក្សា​ទម្លាប់​មិន​ល្អ​ទាំង ៤ ខាង​ក្រោម នោះ​អ្នក​ដូច​កំពុង​កាត់​បន្ថយ​អាយុ​ជីវិត​ខ្លួន​ឯង ដែល​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ទៅ​ពេល​ខាង​មុខ៖ ៤) ស្ទុះ​លឿន​ពេក ពេល​ភ្ញាក់ ជា​ពិសេស​នៅ​រដូវ​រងា​នេះ​ផ្ទាល់​តែ​ម្តង ប្រសិន​ពេល​ភ្ញាក់ អ្នក​ស្ទុះ​ក្រោក​មក​លឿន​ពេក​នោះ​គឺ​ប្រឈម​ហានិភ័យ​គ្រោះថ្នាក់​ខ្ពស់​ណាស់។ ដោយសារ​តែ​បន្ទាប់​ពី​គេង​ពេញ​មួយ​យប់ ចរន្តឈាម​វា​ស្ថិត​នៅ​សភាព​យឺត សម្ពាធ​ឈាម​ក៏​ទាប ហើយ​ប្រសិន​អ្នក​ស្ទុះ​ក្រោក​មក​មួយ​ទំហឹង​ភ្លាមៗ នោះ​អាច​ប្រឈម​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃ​ឈាម​មួយ​រំពេច ឬ​អាច​បណ្តាល​ឲ្យ​អ្នក​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ។ ៣) មិន​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ​មួយ​កែវ ក្រោយ​ភ្ញាក់ ក្រោយ​ភ្ញាក់​ពី​គេង ប្រសិន​អ្នក​មិន​ទម្លាប់​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ ​មួយ​កែវ ហើយ​ស្រូត​ទៅ​ងូត​ទឹក​សម្អាត​ខ្លួន​ ឬ​បន្ទោបង់​ភ្លាម នោះ​ជា​រឿង​មិន​ល្អ​ឡើយ។ ព្រោះ​ក្រោយ​ពី​គេង​មួយ​យប់ រាងកាយ​នឹង​បាត់បង់​ជាតិ​ទឹក ហើយ​បណ្តាល​ឲ្យ​អ្នក​អស់​កម្លាំង​ ងងុយ​ដេក…

ជីវិត

ខុស​ធ្ងន់​ហើយ សម្រាប់​អ្នក​ចង់​សម្រក​គីឡូ បើ​គិត​ថា​លូក​ផ្លែ​ឈើ ៤ នេះ​ល្អ

សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់ ប្រសិន​នៅ​មាន​ទម្លាប់​ទទួល​ទាន​ផ្លែ​ឈើ​ទាំង ៤ ខាង​ក្រោម នោះ​គឺ​ជា​កំហុស​ដ៏​ធំ​មួយ​ ហើយ​គួរ​តែ​ប្រញាប់​ធ្វើ​ការ​ផ្លាស់ប្តូរ៖ ៤) ផ្លែ​ឈើ​ស្ងួត ដំណាប់​ផ្លែ​ឈើ​ស្ងួត ច្រើន​តែ​មាន​ជាតិ​ស្ករ​ខ្ពស់ ហើយ​មាន​ជាតិ​សរសៃ​ទាប។ ទំពាំង​បាយជូរ​ក្រៀម​មួយ​កូន​ពែង មាន​ដល់ ៥០០ កាឡូរី ខណៈ​ដែល​ពុទ្រា​ក្រៀម​មួយ​កូន​ពែង មាន​ដល់ ៤៥០ កាឡូរី ដូច្នេះ​សន្ទស្សន៍​ជាតិ​ស្ករ​ក្នុង​ផ្លែ​ឈើ​ស្ងួត ឬ​ក្រៀម​គឺ​មាន​ខ្ពស់​ខ្លាំង នាំ​ឲ្យ​ឡើង​ទម្ងន់​ឆាប់​រហ័ស។ ៣) ឪឡឹក ផ្លែ​ឈើ​នេះ​មាន​ជាតិ​ទឹក និង​ជាតិ​សរសៃ​ច្រើន ប៉ុន្តែ​វា​ក៏​មាន​សន្ទស្សន៍ Glycemic ខ្ពស់ ហើយ​ជា​រួម​មិន​ល្អ​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់​នោះ​ទេ។ ២) ចេក…

ជីវិត

ទម្លាប់​រស់នៅ​កំណត់​អាយុ​ជីវិត​មនុស្ស! បើ​អ្នក​មាន ១ ក្នុង​ចំណោម​ ៤ នេះ ​ត្រូវ​កែតម្រូវ​ជា​បន្ទាន់

ដែរ​លឺ​គេ​និយាយ​ទេ​ថា អាយុ​ជីវិត​មនុស្ស ឬ​សុខភាព​មនុស្ស វា​ស៊ីសង​លើ​ទម្លាប់​រស់នៅ​ជា​ប្រចាំ​នេះ​ឯង ហើយ​បើ​អ្នក​នៅ​ប្រកាន់ខ្ជាប់​ទម្លាប់​មិន​ល្អ​ទាំង ៤ ខាង​ក្រោម នោះ​វា​ពិត​ជា​ប៉ះពាល់​ខ្លាំង​ទៅ​ថ្ងៃ​មុខ ដែល​អ្នក​គួរ​តែ​ប្រញាប់​កែ​តម្រូវ​ជា​បន្ទាន់៖ ៤) ផ្តោត​លើ​អាហារ​ពេល​ល្ងាច​ជា​ចម្បង មនុស្ស​ជា​ច្រើន​គិត​ថា​ អាហារ​ពេល​ល្ងាច​សំខាន់​ណាស់ ខ្លះ​សម្រុក​ទទួល​ទាន​តែ​ពេល​ល្ងាច ហើយ​ពេល​ព្រឹក​និង​ពេល​ថ្ងៃ​ទទួល​ទាន​តិចៗ​ទៅ​​វិញ។ តើ​អ្នក​ដឹង​ទេ​ថា ទម្លាប់​របៀប​នេះ គឺ​ងាយ​នឹង​ឡើង​ទម្ងន់ ធាត់ បង្កើន​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម បេះដូង​ដោយ​មិន​ដឹង​ខ្លួន? អ្នក​គួរ​តែ​កាត់​បន្ថយ​ការ​ទទួល​ទាន​ច្រើន នៃ​អាហារ​ពេល​ល្ងាច ហើយ​គួរ​ជ្រើសរើស​នូវ​អាហារ​ល្អៗ​មក​ទទួល​ទាន ជា​ពិសេស​អាហារ​មិន​សូវ​មាន​ជាតិ​ខ្លាញ់។ ជំនួស​មក​វិញ​ដោយ​បន្ថែម​បន្លែ​បៃតង គ្រាប់​ធញ្ញជាតិ សាច់​ត្រី និង​កុំ​ទទួល​ទាន​យប់​ជ្រៅ​ពេក ពោល​មុន​ចូល​ដំណេក ៣-៤ ម៉ោង​គឺ​ល្អ​បំផុត។…

ជីវិត

កុំ​ស្តាយ! ប្រយ័ត្ន​មហារីក​ចូល​ខ្លួន ដោយសារ​ការ​ទទួល​ទាន​អាហារ​សល់​ទាំង ៥ នេះ

អាហារ​ដែល​មាន​ជីវជាតិ​បំផុត ក៏​អាច​ក្លាយ​ជា​អាហារ​ដែល​មាន​បាក់តេរី​ច្រើន​បំផុត​ផង​ដែរ ប្រសិន​អ្នក​ទុក​ចោល​ដល់​មួយ​យប់។ អាហារ​ ៥ ខាង​ក្រោម ទោះ​យើង​រក្សា​បាន​ត្រឹមត្រូវ​បែប​ណា ក៏​វា​នៅ​តែ​អាច​បង្កើត​ជា​បាក់តេរី​ដ៏​ច្រើន​ផង​ដែរ ហើយ​យូរ​ទៅ​អាច​បង្ក​ជា​ជំងឺ​មហារីក​ទៀត​ផង៖ ៥) បន្លែ​បៃតង បន្លែ​បៃតង​មាន​ជាតិ​សរសៃ វីតាមីន និង​សារធាតុ​ចិញ្ចឹម​ច្រើន តែ​យ៉ាង​ណា​ប្រសិន​យើង​ទទួល​ទាន​នៅ​អាហារ​ពេល​ល្ងាច​មិន​អស់​ទេ ចូរ​កុំ​រក្សា​វា​ទុក​ដល់​ព្រឹក​ស្អែក​ ហើយ​លើក​មក​ទទួល​ទាន​ទៀត​អី ដ្បិត​បើ​បាន​រក្សា​ទុក​ក្នុង​ទូ​ទឹកកក​ហើយ​ក៏​ដោយ។ មូលហេតុ​គឺ​ដោយសារ​បន្លែ​នៅ​ពេល​ទុក​ចោល​មួយ​យប់ វា​បាន​ផលិត​នូវ​ជាតិ​នីត្រាត​ច្រើន ដែល​នេះ​អាច​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព ហើយ​ក៏​អាច​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​នៅ​ពេល​ខាង​មុខ​ផង​ដែរ។ ៤) ផ្សិត​ត្រចៀក​កណ្តុរ មិន​គួរ​ទទួល​ទាន​វា​ឆ្លង​ថ្ងៃ​នោះ​ទេ ក្រោយ​ពេល​ចម្អិន​ហើយ បើ​អ្នក​ទុក​ចោល​មួយ​យប់ នោះ​វា​នឹង​អាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ។ ក្រៅ​ពី​នេះ ​កំឡុង​ពេល​រក្សា​ទុក​មួយ​យប់ នោះ​វា​ក៏​បាន​បង្កើត​នូវ​ជាតិ​នីត្រាត​ច្រើន ហើយ​បាត់បង់​ទាំង​សារធាតុ​ចិញ្ចឹម…

ជីវិត

អាយុ ៦០ ក៏​មិន​បារម្ភ​រឿង​ជំងឺ បើ​ទម្លាប់​ធ្វើ​រឿង ៣ នេះ​មុន​ចូល​គេង ហើយ​ជៀស ២ រឿង

ទម្លាប់​មួយ​ចំនួន​មុន​ចូល​គេង បើ​អ្នក​អនុវត្ត​បាន​យ៉ាង​ខ្ជាប់ខ្ជួន ហើយ​បញ្ចៀស​នៅ​ទម្លាប់​ដែល​មិន​គប្បី​ធ្វើ នោះ​វា​ពិត​ជា​សំខាន់​ក្នុង​ការ​កំណត់​នៅ​កត្តា​សុខភាព​ទៅ​ថ្ងៃ​ខាង​មុខ។ ខាង​ក្រោម​ជា​រឿង ៣ ដែល​អ្នក​គួរ​ធ្វើ និង ២ មិន​គួរ​ធ្វើ​មុន​ពេល​ចូល​គេង៖ ១) ដាក់​ជើង​ត្រាំ​ក្នុង​ទឹក មនុស្ស​ជា​ច្រើន​នៅ​ប្រទេស​ចិន ដែល​គេ​មាន​អាយុ​វែង គឺ​តែងតែ​ចែករំលែក​មក​ថា​មុន​ពេល​ចូល​គេង​គឺ​ឧស្សាហ៍​ត្រាំ​ជើង​ក្នុង​ទឹក។ មូលហេតុ​គឺ​ជួយ​ឲ្យ​ឈាម​រត់ស្រួល និង​ឆាប់​គេង​លក់​ស្កប់ស្កល់។ យោង​តាម​ការ​បង្ហាញ​ពី​អ្នក​ជំនាញ ការ​ត្រាំ​ទឹក​ជើង​មិន​ត្រឹម​តែ​ជួយ​ដល់​ចរន្ត​ឈាម បេះដូង​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​បាន​ល្អ​ទៀត​ផង។ ២) ផឹក​ទឹក​ដោះ​គោះ​រមៀត​មួយ​កែវ ប្រសិន​បើ​អ្នក​ចង់​រស់នៅ​ដល់​អាយុ ៦០ ឆ្នាំ ដោយ​គ្មាន​ជំងឺ​មក​បៀត អ្នក​អាច​សាកល្បង​បាន ដោយ​មុន ១ ម៉ោង​ពេល​ចូល​គេង អ្នក​អាច​ផឹក​ទឹក​ដោះ​គោ​រមៀត​មួយ​កែវ…

ជីវិត

ចែក​គ្នា​បាន​ដឹង! ប្រញាប់​ដក​របស់​ ៤ នេះ​ចេញ​ពី​ក្បាល​គ្រែ បើ​មិន​ចង់​នាំ​ជំងឺ​ចូល​ខ្លួន

ដើម្បី​គេង​លក់​ស្កប់ស្កល់ ទទួល​បាន​សុខភាព​ល្អ និង​បញ្ចៀស​រាងកាយ​ពី​ការ​មាន​ជំងឺ​បៀតបៀន​ផ្សេងៗ អ្នក​ត្រូវ​តែ​ប្រាកដ​ថា​នឹង​មិន​មាន​របស់​ទាំង ៤ ខាង​ក្រោម នៅ​ក្បែរ​ខ្លួន ឬ​ក្បែរ​ក្បាល​ដំណេក​កំឡុង​ពេល​អ្នក​គេង៖ ៤) ទឹក​អប់​ដែល​មាន​គុណភាព​អន់ ទឹក​អប់​ដែល​មាន​គុណភាព​ទាប គឺ​មាន​ផ្ទុក​សារធាតុ​គីមី​ម្យ៉ាង​ឲ្យ​ឈ្មោះ​ថា Phthalates ដើម្បី​បង្កើន​ក្លិន​ក្រអូប ហើយ​ប្រភេទ​ទឹក​អប់ តម្លៃ​ថោក ​មាន​យីហោ​មិន​ច្បាស់ គេ​ដាក់​សារធាតុ​គីមី​នេះ​ច្រើន​ណាស់។ រួច​បើ​យើង​ដាក់​វា​ក្នុង​បន្ទប់​គេង រក្សា​ទុក​មិន​បាន​ល្អ​ ហើយ​ភាយ​ក្លិន​នោះ​ក្នុង​បន្ទប់​រយៈ​ពេល​យូរ និង​សូម្បី​តែ​ពេល​យើង​គេង ក៏​យើង​ស្រូប​យក​វា​ចូល​មក​ក្នុង​រាងកាយ​ដែរ នោះ​គឺ​ងាយ​នឹង​បង្ក​គ្រោះថ្នាក់ ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ Endocrine។ ៣) សៀវភៅ​ថ្មី បន្ទាប់​ពី​ទិញ​សៀវភៅ​ថ្មី អ្នក​មិន​គួរ​ដាក់​លើ​តុ​ក្បែរ​ក្បាល​ដំណេក​ ឬ​លើ​គ្រែ​គេង​នោះ​ទេ ព្រោះ​ក្លិន​នៃ​ទឹក​ថ្នាំ​នៃ​សៀវភៅ​ថ្មី…

ជីវិត

ពេល​ធុញ​ថប់​ឬ​ស្រ្តេស​ខ្លាំង តិច​ទៅ​អនុវត្ត ៦ វិធី​នេះ គឺ​មាន​តែ​ស្រេ្តស​លើស​ដើម

បញ្ហា​នៅ​កន្លែង​ការងារ ក្នុង​គ្រួសារ ឬ​បញ្ហា​បុគ្គល​លើ​ទំនាក់ទំនង​ស្នេហា​និង​មិត្តភក្តិ ជា​ទូទៅ​រមែង​បង្កើត​ជា​ភាព​ធុញថប់ និង​ការ​ស្រ្តេស​សម្រាប់​អ្នក​ជា​ញឹកញយ។ ម្យ៉ាង​ទៀត​អាច​ថា​ពេល​ខ្លះ​ទៅ មិន​មាន​រឿង​អ្វី​សោះ ក៏​ស្រាប់​តែ​ស្ត្រេស​ដោយ​គ្មាន​មូលហេតុ ហើយ​អ្នក​ក៏​ព្យាយាម​រិះរក​វិធី​ដើម្បី​ឲ្យ​រំសាយ​អារម្មណ៍​មួយ​នោះ​ចេញ​ពី​ខ្លួន។ ជាមួយ​ការ​អនុវត្ត​វិធី​កាត់​បន្ថយ​ស្ត្រេស​អ្នក​ខ្លះ ក៏​ធ្វើ​ទៅ​ត្រូវ តែ​ខ្លះ​ទៀត​បើ​ជ្រើស​រើស​វិធី​ដូច​បង្ហាញ​ខាង​ក្រោម​ទាំង ៦ គឺ​មាន​តែ​នាំ​ការ​ស្រ្តេស​ចូល​ក្នុង​ខួរក្បាល​លើស​ដើម៖ ៦) ទម្លាប់​ទៅ​បរិភោគ​អាហារ​សម្រន់​ច្រើន អាហារ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ ហើយ​ការ​ហូបចុក​ទៀងទាត់​ក៏​ជា​តម្រូវការ​នៃ​សារពាង្គកាយ​របស់​អ្នក​ផង​ដែរ។ ប៉ុន្តែ​សម្រាប់​ការ​ហូប​អាហារ​សម្រន់​ច្រើន​លើសលប់ ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ស្រ្តេស​ហើយ​មិន​ដឹង​ធ្វើ​អ្វី បែរ​ជា​ទៅ​ចាប់​យក​ការ​បរិភោគ​អាហារ​សម្រន់ ដែល​ភាគ​ច្រើន​មាន​ផ្ទុក​សារធាតុ​ខ្លាញ់​ខ្ពស់ គឺ​វា​មាន​តែ​នាំ​ឲ្យ​រាងកាយ​អ្នក​ចុះ​ទ្រុឌទ្រោម​លើស​ដើម​ទេ។ ត្រង់​ចំណុច​នេះ​បើ​អ្នក​ចូលចិត្ត​ការ​បរិភោគ អ៊ីចឹង​គួរ​ទៅ​ចម្អិន​អាហារ​ណា​មួយ​សម្រាប់​ខ្លួន​ឯង ដែល​មាន​ជាតិ​បន្លែ ឬ​ជាតិ​វីតាមីន​ជួយ​ដល់​ខ្លួន​ប្រាណ​ច្រើន​ល្អ​ជាង។ ៥) ទម្លាប់​ទៅ​បរិភោគ​កាហ្វេ​ច្រើន មនុស្ស​ជា​ច្រើន​គិត​ថា ពេល​នឿយ.ហត់​ខ្លាំង ធុញ​ថប់​ខ្លាំង…

ជីវិត

​កុំ​ត្រាំ​ផ្សិត​ត្រចៀក​កណ្ដុរ​ក្នុង​ទឹក​លើស​ពី​ប៉ុណ្ណេះ​នាទី ប្រយ័ត្ន​មហារីក​ថ្លើម​ដោយ​មិន​ដឹង​ខ្លួន

ផ្សិត​ត្រចៀក​កណ្តុរ ដែល​យើង​និយម​ឃើញ​បងប្អូន​ជា​ច្រើន និយម​យក​មក​ទទួល​ទាន ដោយ​ច្នៃ​ធ្វើ​ជា​មុខ​ម្ហូប​ផ្សេងៗ ដោយ​ជា​ការ​ពិត​គេ​ជឿ​ថា វា​អាច​ជា​ប្រយោជន៍​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ប៉ូវ​កម្លាំង សាច់ដុំ ជួយ​ឲ្យ​ឈាម​ចុះ​ត្រជាក់ តែ​យ៉ាង​ណា​បើ​យើង​យក​វា​ទៅ​ចម្អិន​ខុស​ក្បួន​ខ្នាត ក៏​មាន​តែ​នាំ​ផល​ប៉ះពាល់​ទៅ​វិញ។ នៅ​ឯ​ប្រទេស​ចិន ធ្លាប់​មាន​បុរស​ម្នាក់ ទទួល​រង​អាការៈ​ពុល រហូត​ដល់​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​ថ្លើម ដោយសារ​តែ​ការ​ទទួល​ទាន​ផ្សិត​ត្រចៀក​កណ្តុរ។ ដើម​ចម​មក​ពី​គាត់​យក​វា​ទៅ​ត្រាំ​ទឹក​យូរ​ពេក ដោយ​ជា​ធម្មតា​ទេ យើង​ត្រូវ​យក​វា​ទៅ​ត្រាំ​ទឹក​ជា​មុន ដើម្បី​ឲ្យ​វា​រីក​មុន​បោះ​ទៅ​ក្នុង​ឆ្នាំង​ចម្អិន​មក​ជា​ម្ហូប​អាហារ តែ​បើ​ត្រាំ​ហួស​ពេលវេលា​កំណត់ វា​បង្ក​ជា​បញ្ហា​ទៅ​វិញ។ សូម្បី​តែ​អង្គការ​សុខភាព​ពិភពលោក​ក៏​ព្រមាន​ផង​ដែរ អំពី​ការ​ប្រើប្រាស់​ផ្សិត​ត្រចៀក​កណ្តុរ ដោយ​ថា មិន​ត្រូវ​ត្រាំ​ទឹក​លើស​ពី ១៥ ទៅ ២០ នាទី​នោះ​ទេ ដោយ​ប៉ុណ្ណេះ​ជា​ពេលវេលា​ស្តង់ដារ​ដ៏​ល្អ​បំផុត។ ផ្ទុយ​ទៅ​វិញ​បើ​ត្រាំ​យូរ​រាប់​ម៉ោង…

ជីវិត

ទម្លាប់​អាក្រក់ ២ នៅ​ពេល​ព្រឹក អាច​បំផ្លាញ​ថ្លើម​ ខ្លាំង​ជាង​អ្នក​ញៀន​ស្រា​ទៅ​ទៀត

ការ​ចូល​គេង​យប់​ជ្រៅ​ពេក ការ​ទទួល​ទាន​ស្រា​ច្រើន អាច​រាប់​បាន​ថា​ជា​ទម្លាប់​ដែល​អាច​បំផ្លាញ​ថ្លើម​របស់​អ្នក​យ៉ាង​លឿន​បំផុត។ តែ​យ៉ាង​ណា​ទម្លាប់​អាក្រក់​ ២ ខាង​ក្រោម​នៅ​ពេល​ព្រឹក គឺ​អាច​ធ្វើ​ឲ្យ​ថ្លើម​ខូចខាត​ធ្ងន់ធ្ងរ​ជាង​នោះ​ទៅ​ទៀត៖ ១) ការ​ទប់​នោម​នៅ​ពេល​ព្រឹក យោង​តាម​អ្នក​ជំនាញ​ខាង​វេជ្ជសាស្រ្ត​បាន​ណែនាំ​ថា ការ​ទប់​នោម​នៅ​ពេល​ព្រឹក គឺ​ជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បំផុត​ដល់​ថ្លើម។ ជា​ធម្មតា​នៅ​ពេល​អ្នក​នោម នោះ​រាងកាយ​នឹង​បញ្ចេញ​ជាតិ​ពុល​ដែល​បាន​ប្រមូល​ពេញ​មួយ​យប់​នៅ​ក្នុង​ថ្លើម ហើយ​ឆ្លងកាត់​តាម​ទឹក​នោម​បង្ហូរ​ចេញ​មក​ក្រៅ។ ដូច្នេះ​ប្រសិន​បើ​មិន​ត្រូវ​បាន​បញ្ចេញ​ឲ្យ​ទាន់​ពេលវេលា​ទេ ជាតិ​ពុល​នឹង​ថយ​ចុះ​ នាំ​ឲ្យ​ពុល​ថ្លើម ខ្សោយ​ថ្លើម រលាក​ថ្លើម និង​មហារីក​ថ្លើម​នៅ​រយៈ​ពេល​ខាង​មុខ​ណា​មួយ។ ២) មិន​ទទួល​ទាន​អាហារ​ពេល​ព្រឹក ប្រសិន​អ្នក​មិន​ទទួល​ទាន​អាហារ​ពេល​ព្រឹក ដល់​ក្លាយ​ជា​ទម្លាប់​រយៈ​ពេល​យូរ នោះ​វា​នឹង​ធ្វើ​ឲ្យ​រាងកាយ​ខ្វះ​នូវ​សារធាតុ​ចិញ្ចឹម នាំ​ឲ្យ​រាងកាយ​ចុះ​ខ្សោយ ជា​ពិសេស​សរីរាង្គ​សំខាន់​មួយ​ចំនួន​ដូច​ជា​ថ្លើម ក្រៀម​ស្វិត​ជា​ដើម។ ប្រសិន​អ្នក​រំលង​មិន​ទទួល​ទាន​អាហារ​ពេល​ព្រឹក វា​នឹង​បណ្តាល​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​ជាតិ​ខ្លាញ់​នៅ​ក្នុង​ថ្លើម ​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ចុះ​ទាប…

ជីវិត

ផ្ញើ​ជូន​ប្រុសៗ ទើប​ចប់​សកម្មភាព​លើ​គ្រែ កុំ​ធ្វើ​រឿង ៤ នេះ​ឲ្យ​សោះ ប្រយ័ត្ន​អាយុ​ខ្លី

សម្រាប់​បុរសៗ​ នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ដឹង និង​មិន​គួរ​ខ្មាសអៀន​នឹង​ចែករំលែក​ឡើយ ព្រោះ​វា​ទាក់ទង​នឹង​អាយុ​ជីវិត។ ដោយ​ក្រោយ​ទើប​តែ​បញ្ចប់​ការ​រួម​ភេទ​ជាមួយ​ដៃ​គូ​ភ្លាមៗ អ្នក​ត្រូវ​តែ​បញ្ចៀស​ឲ្យ​បាន​ការ​បន្ត​ធ្វើ​សកម្មភាព​ខាង​ក្រោម​ទាំង ៤ ព្រោះ​វា​ប៉ះពាល់​ខ្លាំង​ណាស់​ដល់​សុខភាព​រាងកាយ៖ ៤) នោម​ភ្លាមៗ សម្រាប់​ស្រ្តី ការ​នោម​ភ្លាមៗ​បន្ទាប់​ពី​ទើប​តែ​រួម​ភេទ​រួច វា​ជួយ​វិធី​ល្អ​ដើម្បី​ការពារ​ផ្នែក​ឯកជន​របស់​ពួក​គេ តែ​យ៉ាង​ណា​ខុស​ពី បុរស​សកម្មភាព​នេះ អាច​ធ្វើ​ឲ្យ​បំផ្លាញ​ក្រពេញប្រូស្តាត​បាន​យ៉ាង​ងាយ។ ដោយ​ក្រោយ​ពេល​រួម​ភេទ​ហើយ​ភ្លាមៗ ក្រពេញ​ប្រូស្តាត​នឹង​ត្រូវ​បាន​រំញោច ដែល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុខភាព​តំបន់​ក្រលៀន​របស់​បុរស។ ៣) ជក់​បារី បុរស​ជា​ច្រើន​ទម្លាប់​ទាញ​បារី​មក​ជក់ ក្រោយ​រួម​ភេទ​រួច ដោយ​នេះ​ជា​ទម្លាប់​អាច​ប៉ះពាល់​ដល់​ចរន្ត​ឈាម​ធ្ងន់ធ្ងរ។ វា​ងាយ​ឲ្យ​សារធាតុ​ពុល​ ដែល​ចេញ​ពី​ផ្សែង ជ្រៀត​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម បន្ទាប់​ពី​ទើប​តែ​រួម​ភេទ។ ២) យក​ក្រដាស​អនាម័យ​មក​ជូត​លើ​តំបន់​ឯកជន ក្រោយ​ពី​បញ្ចេញ​ទឹក​កាម បុរស​មួយ​ចំនួន​ទម្លាប់​យក​ក្រដាស​អនាម័យ​មក​ជូត​ដោយ​ផ្ទាល់​លើ​តំបន់​ឯកជន…

ជីវិត

សញ្ញា​ព្រមាន​ ៤ លេច​ឡើង​លើ​ផ្ទៃ​ក្រចក បង្ហាញ​ច្បាស់ៗ​ថា​រាងកាយ​អ្នក​កំពុង​ខ្វះខាត​អ្វី

តាម​រយៈ​ការ​សង្កេត​លើ​ផ្ទៃ​ក្រចក ក៏​អាច​បង្ហាញ​ពី​សភាព​នៃ​សុខភាព​រាងកាយ​មនុស្ស ថា​កំពុង​មាន​សុខភាព​ល្អ​ឬ​អត់​ដែរ?​ ប្រសិន​អ្នក​ជា​មនុស្ស​ដែល​មាន​ផ្ទៃ​ក្រចក​រាប​ស្មើ​ល្អ ក្រចក​ដុះ​លូតលាស់​លឿន​ធម្មតា ហើយ​មាន​ពណ៌​ផ្កាឈូក​ស្រាល គួរ​តែ​មិន​អី​ទេ តែ​បើ​ដូច​ក្នុង​លក្ខខណ្ឌ​ទាំង ៤ ខាង​ក្រោម នោះ​ជា​រឿង​ដែល​ត្រូវ​តែ​ប្រយ័ត្ន៖ ៤) ក្រចក​ស្ងួត​ ប្រេះ​ និង​ផុយ តាម​វេជ្ជបណ្ឌិត​ខាង​ជំនាញ​សាល​ស្បែក​នៅ​អូស្ត្រាលី បាន​ចែករំលែក​ថា ប្រសិន​អ្នក​កំពុង​ខ្វះខាត​ជាតិ​វីតាមីន និង​អាហារូបត្ថម្ភ​នោះ​ក្រចក​នឹង​មិន​ងាយ​លូតលាស់​ឡើយ ហើយ​វា​ក៏​ខ្សោយ ងាយ​ផុយ​បាក់​ស្រួលៗ​ផង​ដែរ។ ដូច្នេះ​យក​ល្អ អ្នក​គួរ​យក​ចិត្ត​ទុក​ដាក់​លើ​របប​អាហារ ជា​ពិសេស​ជ្រើសរើស​អាហារ​ណា​សម្បូរ​ទៅ​ដោយ​ជាតិ​វីតាមីន A, B, C, D និង E។ ៣) ក្រចក​ឡើង​ពណ៌​ជាំ…

ជីវិត

មេ​ផ្ទះ ៩០ ភាគរយ​មិន​ធ្លាប់​ដឹង! នេះ​វិធី​រក្សា​ទុក​សាច់​ជ្រូក​ឲ្យ​នៅ​ស្រស់​បាន​យូរ មិន​ខូច​គុណភាព

ពេល​ទៅ​ទិញ​សាច់​ជ្រូក​ពី​ផ្សារ យក​មក​ដល់​ផ្ទះ​មនុស្ស​ជា​ច្រើន​ត្រឹម​តែ​យក​វា​ទៅ​ក្លាសេ​ចោល​ក្នុង​ទូ​ទឹកកក ដោយ​គិត​ថា​វិធី​ងាយៗ​ប៉ុណ្ណឹង​គឺ​អាច​ធ្វើ​ឲ្យ​សាច់​នៅ​ស្រស់​បាន​ហើយ។ ជា​រួម​ពួក​គាត់​គិត​ថា ឲ្យ​តែ​សាច់​នៅ​កន្លែង​កក គឺ​វា​នៅ​អាច​ប្រើប្រាស់​បាន។ ដោយ​តាម​ពិត​ទៅ នោះ​ជា​ការ​យល់​ឃើញ​ខុស ហើយ​ការ​ដែល​យក​ទៅ​ដាក់​ក្លាសេ​ភ្លាមៗ​របៀប​ហ្នឹង គឺ​មាន​តែ​ងាយ​នឹង​ចម្លង​បាក់តេរី រួច​ក៏​ធ្វើ​ឲ្យ​បាត់បង់​គុណភាព​សាច់ មិន​ស្រស់​បាន​យូរ​នោះ​ដែរ។ ខាង​ក្រោម Knongsrok បង្ហាញ​ពី​វិធី​រក្សា​ទុក​សាច់​ជ្រូក​ឲ្យ​បាន​យូរ ដែល​ស្រ្តី​មេផ្ទះ​ចាំ​បាច់​ត្រូវ​ដឹង៖ ជំហាន​ទី ១) ពេល​ទិញ​សាច់​ជ្រូក​ហើយ ចូរ​កាត់​វា​ជា​កង់ៗ ស្មាន​ល្មម​នឹង​អាហារ​មួយ​ពេលៗ​នៃ​ក្រុម​គ្រួសារ​របស់​អ្នក ជំហាន​ទី ២) លាង​សាច់​ជ្រូក​ដើម្បី​កម្ចាត់​ភាព​កខ្វក់​លើ​ផ្ទៃ​សាច់ ដោយ​យក​សាច់​ទៅ​ដាក់​ក្នុង​ចាន​ទឹក​មួយ ដោយ​លាយ​ជាមួយ​ទឹក​ខ្មេះ​បន្តិច អំបិល​កន្លះ​ស្រលាប​ព្រា ហើយ​កូរ​វា​រហូត​ដល់​រលាយ​ចូល​គ្នា រួច​ត្រាំ​ទុក​ចោល​រយៈ​ពេល ២០ នាទី ជំហាន​ទី…

ជីវិត

សប្តាហ៍​ថ្មី ២៩-០៥ ធ្នូ ហោរាសាស្រ្ត​ចារ​ថា​ម្ចាស់​ឆ្នាំ​ទាំង ៣ នឹង​មាន​លុយ​ចូល​ហោប៉ៅ​ឆឹបៗ

នៅ​សប្តាហ៍​ថ្មី ចន្លោះ​ពី​ថ្ងៃ​ទី ២៩ វិច្ឆិកា ដល់ ៥ ធ្នូ តាម​ហោរាសាស្រ្ត​បាន​គន់គូរ​ឃើញ​ថា ម្ចាស់​ឆ្នាំ​ទាំង ៣ ខាង​ក្រោម នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត។ ទៅ​ផ្ទៀងផ្ទាត់​មើល តើ​មាន​ឆ្នាំ​របស់​អ្នក​ដែរ​ទេ? អ្នក​កើត​ឆ្នាំ​ជូត – កណ្តុរ ជា​ឆ្នាំ​មាន​រាសី​សំណាង​ក្នុង​សប្តាហ៍​នេះ ដោយ​ដំណឹង​ល្អ លាភ​ធំ​នឹង​ចូល​មក​ក្នុង​ជីវិត​ពួក​គេ​តាំង​ពី​បើក​ក្បាល​សប្តាហ៍ ហើយ​ប្រភព​ចំណូល​សំខាន់ៗ ក៏​នឹង​បាន​ផល​ចំណេញ​ច្រើន។ ប្រសិន​ជា​ម្ចាស់​ឆ្នាំ​ជូត ដឹង​ពី​របៀប​ទាញ​យក​ឱកាស​នៅ​ពេលវេលា​នេះ ក៏​កាន់​តែ​ធ្វើ​ឲ្យ​ពួក​គេ​មាន​បាន​ឆាប់​រហ័ស​ផង​ដែរ។ ប្រសិន​អ្នក​ជា​បុគ្គលិក​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​ណា​មួយ​វិញ នោះ​នឹង​ទទួល​បាន​ការ​កោតសរសើរ​ពី​ថ្នាក់​លើ ហើយ​អ្នក​ដាក់​សំណើ​អ្វី ក៏​រមែង​ទទួល​បាន​ការ​អនុម័ត​ពី​អ្នក​គ្រប់គ្រង​ខាង​លើ​ផង​ដែរ។ អ្នក​កើត​ឆ្នាំ​ខាល – ខ្លា…

ជីវិត

ពេលវេលា​មាស ២ ដែល​ត្រូវ​លូក និង​ពេល​មិន​ល្អ ១ ហាម​លូក​ដំឡូង​ជ្វា បើ​ចង់​ស្រក​ទម្ងន់

ការ​ទទួល​ទាន​ដំឡូង​ជ្វា ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ដូច​ជា​ឱសថ​សម្រក​ទម្ងន់​ដ៏​មាន​ប្រសិទ្ធភាព ប្រសិន​អ្នក​ចេះ​ទទួល​ទាន​វា​ត្រឹមត្រូវ។ យ៉ាង​ណា​ជឿ​ថា​មិន​សុទ្ធ​តែ​គ្រប់​គ្នា​បាន​ដឹង​នោះ​ទេ ដូច្នេះ​ហើយ​ខាង​ក្រោម Knongsrok ចែករំលែក​នូវ​ពេលវេលា​មាស ២ និង​ពេល​មិន​ល្អ ១ ដែល​អ្នក​ត្រូវ​ដឹង៖ ១) ត្រូវ​ទទួល​ទាន​ពេល​ព្រឹក ជំនួស​នូវ​ការ​ទទួល​ទាន​បាយ ឬ​អាហារ​មួយ​ចំនួន​នៅ​ពេល​ព្រឹក អ្នក​អាច​ទទួល​ទាន​ដំឡូង​ជ្វា ព្រោះ​វា​អាច​បំពេញ​ក្រពះ និង​បំពេញ​ថាមពល ធ្វើ​ឲ្យ​ស្បែក​ស្រស់​ស្អាត ការពារ​អ្នក​ពី​ជំងឺ​មួយ​ចំនួន​ផង​ដែរ។ ដំឡូង​ជ្វា អ្នក​អាច​ទទួល​ទាន​វា​រាល់​ថ្ងៃ​ដោយ​មិន​បាច់​បារម្ភ ពី​ការ​ឆ្លង​មេរោគ ឬ​បាក់តេរី​អ្វី​ឡើយ ហើយ​វា​មាន​ជាតិ​សរសៃ​ច្រើន និង​ម្សៅ​តិច ដែល​មាន​ន័យ​ថា អ្នក​ទទួល​ទាន​ដោយ​មិន​បាច់​ខ្លាច​ឡើង​ទម្ងន់ ជា​រួម​ល្អ​ទៅ​វិញ​ទេ បើ​អ្នក​កំពុង​គិត​ចង់​សម្រក​ទម្ងន់​នោះ។ ២)…

ជីវិត

ទឹក ៤ ប្រភេទ បងប្អូន​ខ្លះ​និយម​ទទួល​ទាន​ណាស់ តែ​អត់​ដឹង​ប្រឈម​មុខ​ជំងឺ​ជា​ច្រើន

ប្រភេទ​ទាំង ៤ ប្រភេទ​ខាង​ក្រោម គឺ​ពេញ​និយម​ណាស់​សម្រាប់​បងប្អូន​យើង​មួយ​ចំនួន ដោយ​ពួក​គាត់​មិន​បាន​ស្វែងយល់​ស៊ី​ជម្រៅ ដែល​ការ​ពិត​ទៅ​គឺ​ប្រឈម​ហានិភ័យ​ខ្ពស់​អាច​កើត​មាន​ជំងឺ​ជា​ច្រើន៖ ៤) ទឹក​ក្តៅ ឬ​ត្រជាក់​ពេក ទឹក​ក្តៅ ងាយ​រលាក​មាត់ បំពង់​អាហារ និង​ស្រទាប់​ក្រពះ ដូច្នេះ​ការ​ទទួល​ទាន​ទឹកក្តៅ​ពេក ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ដើម​ចម បង្ក​ទៅ​ជា​មហារីក​ពោះវៀន​ធំ​ផង​ដែរ។ យក​ល្អ​មិន​ត្រូវ​ឲ្យ​សីតុណ្ហភាព​ទឹក​នោះ លើស​ពី ៦៥ អង្សា​សេ​ឡើយ។ ទន្ទឹម​នោះ​ដែរ ទឹក​ត្រជាក់​ពេក ក៏​អាច​បណ្តាល​ឲ្យ​រលាក​ក្រពះ ពោះវៀន​ដូច​គ្នា​ដែរ។ ជា​រួម​ទៅ គឺ​អ្នក​គួរ​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ ដែល​មាន​សីតុណ្ហភាព​ចន្លោះ​ពី ៣០ ទៅ ៤៥ អង្សា​សេ។ ៣)…

ជីវិត

អាហារ​ថោកៗ ៥ មុខ ជួយ​សម្អាត​សរសៃ​ឈាម បញ្ចុះ​ជាតិ​ពុល​ពី​រាងកាយ ដែល​ត្រូវ​លូក​ជា​ប្រចាំ

ដើម្បី​លើក​កម្ពស់​សុខភាព ការពារ​រាងកាយ​ពី​ជំងឺ​ផ្សេងៗ អ្នក​គួរ​តែ​បន្ថែម​អាហារ​ទាំង ៥ ​មុខ​ខាង​ក្រោម ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ព្រោះ​វា​ផ្តល់​ប្រយោជន៍​ល្អៗ​ជា​ច្រើន៖ ៥) ខ្ទឹម​បារាំង ខ្ទឹម​បារាំង មាន​សមត្ថភាព​កាត់​បន្ថយ​សម្ពាធ​ឈាម និង​ជំរុញ​ការ​បញ្ចេញ​សូដ្យូម​ពី​រាងកាយ ហើយ​វា​ក៏​អាច​កាត់​បន្ថយ​កូលេស្តេរ៉ុល ពោល​ដើរ​តួ​រក្សា​សរសៃ​ឈាម​ឲ្យ​មាន​សុខភាព​ល្អ និង​ការពារ​អ្នក​ពី​ជំងឺ​ក្រិន​សរសៃ​ឈាម។ ៤) ផ្សិត ផ្សិត​មាន​អាស៊ីដអាមីណូ​រហូត​ដល់ ១៦ ប្រភេទ ដែល​ក្នុង​នោះ​ច្រើន​ជាង ៧ ​មាន​សារៈសំខាន់​សម្រាប់​រាងកាយ។ វា​ក៏​មាន​ផ្ទុក​អាស៊ីដ​ខ្លាញ់​មិន​ឆ្អែត វីតាមីន និង​សារធាតុ​ជា​ច្រើន ជួយ​កាត់​បន្ថយ​ខ្លាញ់​ក្នុង​ឈាម។ ជា​រួម​វា​អាច​ការពារ​ជំងឺ​លើស​ជាតិ​ខ្លាញ់​ក្នុង​ឈាម និង​ជំងឺ​សរសៃ​ឈាម​បេះដូង។ ៣) ត្រសក់ ជា​បន្លែ​ដែល​គ្រប់​គ្នា​ស្គាល់​និង​តែងតែ​ទទួល​ទាន…

ជីវិត

ចែក​គ្នា​បាន​ដឹង​ កុំ​ឲ្យ​ខូច​សុខភាព! នេះ​របៀប​មើល​ត្រកួន​ធម្មជាតិ និង​ត្រកួន​បាញ់​ថ្នាំ

ត្រកួន​ជា​បន្លែ​ម្យ៉ាង​ដែល​គេ​អាច​ច្នៃ​ទៅ​ជា​ម្ហូប​មាន​ឱជារស​ជា​ច្រើន​មុខ ហើយ​ក៏​ជា​អាហារ​ដែល​បងប្អូន​យើង​និយម​ទទួល​ទាន។ យ៉ាង​ណា​ក៏​មិន​ប្រាកដ​ថា​ត្រកួន​នៅ​លើ​ទីផ្សារ​ទាំង​អស់ សុទ្ធ​តែ​ជា​របស់​ធម្មជាតិ គ្មាន​ជាតិ​គីមី ឬ​មិន​ឆ្លង​កាត់​ការ​បាញ់​ថ្នាំ​ទាំង​អស់​នោះ​ដែរ។ នៅ​ក្នុង​អត្ថបទ​នេះ Knongsrok សុំ​បង្ហាញ​ពី​វិធី​កត់សម្គាល់ ៣ យ៉ាង​ដែល​អ្នក​គួរ​តែ​ដឹង មុន​ទទួល​ទាន​ត្រកួន៖ ៣) មើល​តាម​រូបរាង ប្រភេទ​ត្រកួន​ដែល​ឆ្លង​កាត់​ការ​បាញ់​ថ្នាំ​គីមី គឺ​វា​ឆាប់​ស្រស់ ហើយ​ក៏​ឆាប់​ខូច​ទៅ​វិញ​ដែរ។ ប្រភេទ​រូបរាង​របស់​វា គឺ​មើល​ទៅ​ធំ ជាង​ប្រភេទ​ដើម​ធម្មតា តែ​ងាយ​ក្រៀម។ ជាង​នេះ​បើ​ទិញ​យក​មក​ទុក​តែ​ប៉ុន្មាន​ម៉ោង នោះ​ស្លឹក​របស់​វា​នឹង​ប្រែ​ពី​ពណ៌​បៃតង ទៅ​ជា​ពណ៌​លឿង ហើយ​ជួន​ខ្លះ​ក៏​រលួយ ដែល​អ្នក​មិន​គួរ​យក​មក​ទទួល​ទាន​ឡើយ។ ២) មើល​ពណ៌ នៅ​ពេល​ទៅ​ទិញ​ត្រកួន សូម​អ្នក​កុំ​ជ្រើសរើស​យក​ត្រកួន​ដែល​មាន​ស្លឹក​បៃតង​ងងឹត ផ្ទុយ​ទៅ​វិញ​ត្រូវ​ជ្រើសយក​ប្រភេទ​ស្លឹក​ពណ៌​បៃតង​ខ្ចី។ ដោយសារ​តែ​ប្រភេទ​ស្លឹក​បៃតង​ចាស់…

ជីវិត

៤ ពេល​ល្អ​បំផុត ដែល​អ្នក​គួរ​ទទួល​ទាន​ទឹក​ដូង បើ​ចង់​បាន​ប្រយោជន៍​ទ្វេ​ដង​សម្រាប់​រាងកាយ

ទឹក​ដូង​ជា​ភេសជ្ជៈ​ដែល​ល្អ​បំផុត​សម្រាប់​រាងកាយ ដោយ​វា​អាច​បំពេញ​ជាតិ​ទឹក ធ្វើ​ឲ្យ​រាងកាយ​ចុះ​ត្រជាក់ តែ​យ៉ាង​ណា​ក៏​មាន​បង្កប់​ប្រយោជន៍​ជា​ច្រើន​ផ្សេង​ទៀត ហើយ​បើ​អ្នក​ទទួល​ទាន​ត្រូវ​តាម​ពេលវេលា ក្បួន​ខ្នាត​របស់​វា​ទៀត​នោះ គឺ​កាន់​តែ​ល្អ​បំផុត។ ខាង​ក្រោម Knongsrok បង្ហាញ​ពេល​ទាំង ៤ ដែល​អ្នក​គួរ​តែ​ទទួល​ទាន​ទឹក​ដូង៖ ៤) ទទួល​ទាន​នៅ​ពេល​ព្រឹក​ឬ​រសៀល ដើម្បី​បញ្ចៀស​ការ​ហើម​ពោះ និង​ការ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ពេលវេលា​ល្អ​បំផុត គឺ​ទទួល​ទាន​ទឹក​ដូង​នៅ​ពេល​ព្រឹក​ព្រលឹម ឬ​ពេល​រសៀល។ ក៏​ដោយសារ​ទឹកដូង​មាន​ផ្ទុក​អាស៊ីដ Lauric វា​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​សុាំ ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​រំលាយ​អាហារ និង​ជួយ​ក្នុង​ការ​សម្រក​ទម្ងន់។ លើស​ពី​នេះ​វា​ក៏​ជា​ប្រភព​ថាមពល​ដ៏​ល្អ អាច​ធ្វើ​ឲ្យ​អ្នក​អាច​ធ្វើ​ការ និង​ហាត់ប្រាណ​យ៉ាង​ងាយ​ស្រួល បន្ទាប់​ពី​ទទួល​ទាន​ទឹកដូង​រួចរាល់។ ៣) មុន​និង​ក្រោយ​ពេល​ហាត់​កីឡា ឬ​ធ្វើ​ការ​ធ្ងន់ ៣០…