គេហទំព័រ KNONGSROK

ជីវិតនិងសុខភាព

ឧស្សាហ៍​ស្ងួត​បំពង់​ក ស្រេក​ទឹក​ឥត​ឈប់ កុំ​គិត​ថា​មិន​អី នេះ​វេជ្ជបណ្ឌិត​ព្រមាន​ជំងឺ ៤ យ៉ាង

ប្រសិន​ជា​អ្នក​តែងតែ​មាន​អាការៈ​ស្ងួត​មាត់ ហើយ​ស្រេក​ទឹក​ឥត​ឈប់ បើ​ទោះ​បី​ទើប​តែ​ទទួល​ទាន​មួយ​កែវ​ធំ​ហើយ​នោះ វា​ទំនង​ជា​ចូល​ទៅ​ក្នុង​ជំងឺ ៤ ខាង​ក្រោម បើ​ផ្អែក​តាម​ការ​បង្ហាញ​របស់​វេជ្ជបណ្ឌិត៖ ៤) ជំងឺ​ទឹកនោម​ផ្អែម នៅ​ពេល​ដែល​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម ជា​ទូទៅ​ជាតិ​គ្លុយកូស​នឹង​មាន​ការ​កើន​ឡើង​នៅ​ក្នុង​ឈាម ដែល​បង្ខំ​ឲ្យ​តម្រង​នោម​ធ្វើ​ការ​យ៉ាង​ខ្លាំង ដើម្បី​ព្យាយាម​ស្រូប​យក​វា។ ប្រសិន​បើ​តម្រង​នោម​របស់​អ្នក​មិន​អាច​ដំណើរការ​បាន​ត្រឹមត្រូវ នោះ​រាងកាយ​នឹង​បញ្ចេញ​ទឹក​នោម​មក​ច្រើន​ជាង​ធម្មតា។ ដំណើរការ​នេះ នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រេក​ទឹក​ឥត​ឈប់។ ដូច្នេះ​ប្រសិន​បើ​អ្នក​នោម​ញឹកញាប់ ហើយ​ចេះ​តែ​ឧស្សាហ៍​ស្រេក​ទឹក លាយឡំ​នឹង​ការ​ស្ងួត​មាត់​ផង នោះ​ជា​សញ្ញា​ព្រមាន​ថា​អ្នក​អាច​មាន​ជំងឺ​ទឹក​នោម​ផ្អែម។ ៣) ជំងឺ Anemia ជំងឺ Anemia គឺ​ជា​ស្ថានភាព​ដែល​រាងកាយ​មិន​មាន​កោសិកា​ឈាម​ក្រហម​គ្រប់គ្រាន់ ហើយ​បើ​បន្ត​រយៈ​ពេល​យូរ វា​នឹង​ធ្វើ​ឲ្យ​អ្នក​ឆាប់​អស់​កម្លាំង និង​ផ្តោត​អារម្មណ៍​ទៅ​លើ​រឿង​អ្វី​មួយ​មិន​សូវ​បាន​ល្អ​ឡើយ។ ពេល​វា​វិវត្ត​កាន់​តែ​ធ្ងន់ធ្ងរ អ្នក​នឹង​មាន​អារម្មណ៍​ស្រេក​ទឹក​ខ្លាំង…

ជីវិតនិងសុខភាព

ម្នាក់ៗ​និយម​ណាស់ តែ​អត់​ដឹង​អាហារ​គូ ៧ នេះ ​អាចបំផ្លាញ​ក្រពះ​ដោយ​មិន​ដឹង​ខ្លួន

សម្រាប់​អាហារ​ពេល​ព្រឹក អ្នក​មិន​គួរ​ជ្រើស​យក​អាហារ​គូ​ទាំង ៧ ប្រភេទ​ខាង​ក្រោម​នេះ​ទេ ព្រោះ​អី​វា​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ នាំ​ឲ្យ​ដំណើរការ​មិន​ល្អ យូរ​ទៅ​វិវត្ត​ក្លាយ​ជា​រោគ​ក្រពះ​ដោយ​មិន​ដឹង​ខ្លួន៖ ៧) ទឹក​ដោះ​គោ​និង​ផ្លែ​ឈើ​ជូរ ទឹកដោះ​គោ​ មិន​អាច​លាយឡំ​គ្នា​ជាមួយ​ផ្លែ​ឈើ​ជូរ ដូច​ជាច​ក្រូច​ជា​ដើម​បាន​នោះ​ទេ ព្រោះ​ពេល​ជាតិ​អាស៊ីដ​ចូល​ប្រតិកម្ម វា​នឹង​បណ្តាល​ឲ្យ​ក្រហាយ​ទ្រូង ដាក់​បន្ទុក​ដល់​ក្រពះ​ក្នុង​ការ​រំឡាយ។​ យល់​ល្អ​បើ​ចង់​ទទួល​ទាន គួរ​តែ​ទុក​ចន្លោះ​គ្នា ២០ នាទី ដោយ​ទទួល​ទាន​ក្រូច​រួច​សឹម​ផឹក​ទឹកដោះ​គោ​តាម​ក្រោយ។ ៦) បបរ​និង​ចាក្វៃ មនុស្ស​ជា​ច្រើន​ពេញ​និយម​ណាស់ ដោយ​គិត​ថា​ចាក្វៃ​ជា​របស់​ដែល​ខ្វះ​មិន​បាន​ជាមួយ​បបរ​នៅ​ពេល​ព្រឹក។ ប៉ុន្តែ​អ្នក​មិន​ដឹង​នោះ​ទេ ម្សៅ​ដែល​គេ​យក​មក​ធ្វើ​ចាក្វៃ​នោះ ពេល​គេ​បន្ថែម​ជាតិ​អាល់ម៉ុន​សូដា​លើស វា​នឹង​ធ្វើ​ឲ្យ​ខូច​តម្រង​នោម។ ៥) បឺហ្គឺ និង​អាហារ​ចៀន បឺហ្គឺ​និង​អាហារ​ចៀន…

ជីវិតនិងសុខភាព

ស្រ្តី​ខ្វះ​អ័រម៉ូន មក​រដូវ​មិន​ទៀងទាត់ ត្រូវ​ងាក​មក​ទទួល​ទាន​របស់​ស ១ និង​លឿង ២ នេះ

សម្រាប់​ស្រ្តី តុល្យភាព​អ័រម៉ូន​គឺ​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ព្រោះ​បើ​កាល​ណា​ប្រព័ន្ធ Endocrine ដំណើរការ​ល្អ នោះ​នឹង​ជួយ​ឲ្យ​ពួក​គេ​មាន​សុខភាព​ល្អ​ និង​សម្រស់​ក្មេង​ជាង​វ័យ។ ផ្ទុយ​ទៅ​វិញ​បើ​មាន​កង្វះ​អ័រម៉ូន ការ​មក​រដូវ​មិន​ទៀងទាត់ វា​នឹង​បង្ក​ទៅ​ជា​បញ្ហា​ជា​ច្រើន​ដល់​សុខភាព។ យ៉ាង​ណា គ្រូ​ពេទ្យ​ក្នុង​ស្រុក សូម​ណែនាំ​នៅ​អាហារ ៣ ប្រភេទ​អាច​ជួយ​ដោះស្រាយ​បញ្ហា​ទាំង​នេះ​បាន៖ ១) សណ្តែកសៀង វា​ជា​អាហារ​ដ៏​សាមញ្ញ ដែល​យើង​អាច​ងាយ​រក​បាន ហើយ​មាន​តម្លៃ​ថោក តែ​អាច​បំពេញ​អ័រម៉ូន​អឺស្រ្តូសែន​បាន​យ៉ាង​ល្អ។ អ្នក​អាច​ទទួល​ទាន​ជា​ប្រភេទ​ទឹក​សណ្តែង​សៀង ដែល​សារធាតុ​រាវ​របស់​វា​មាន​ផ្ទុក​នូវ Phytoestrogens ដែល​មាន​ឥទ្ធិពល​ជំរុញ​ដល់​ការ​ផលិត​អ័រម៉ូន​អឺស្រ្តូសែន​ក្នុង​រាងកាយ​ស្រ្តី។ អ្នក​មិន​គួរ​រំលង​នោះ​ទេ បើ​ចង់​ពន្យារ​ដំណើរការ​ភាព​ចាស់ មើល​ទៅ​ក្មេង​ជាង​វ័យ។ ២) Royal Jelly វា​ជា​ប្រភេទ​អាហារ​ជំនួយ​សុខភាព…

ជីវិតនិងសុខភាព

ដូច​នាំ​ជំងឺ​ចូល​ខ្លួន បើ​អ្នក​លើក​អាហារ ៤ នេះ​ចេញ​ពី​ទូ​ទឹកកក​មក​ទទួល​ទាន

អាហារ​ខាង​ក្រោម​ទាំង ៤ នេះ អ្នក​មិន​គួរ​រក្សា​វា​ទុក​ក្នុង​ទូ​ទឹកកក​នោះ​ទេ ព្រោះ​បើ​លើក​មក​ទទួល​ទាន​វិញ វា​នឹង​នាំ​ឲ្យ​ប៉ះពាល់​ថ្លើម​ធ្ងន់ធ្ងរ ឬ​អាច​វិវត្ត​ទៅ​ជា​ជំងឺ​ជា​ច្រើន​ផ្សេង​ទៀត៖ ៤) អាហារ​ដែល​សល់​ពី​យប់ គ្រប់​អាហារ​ទាំង​អស់ មិន​ថា​ឆា ខ ចៀន ​ឲ្យ​តែ​សល់ ហើយ​យើង​យក​មក​រក្សា​ទុក​ក្នុង​ទូ​ទឹកកក កុំ​គិត​ថា​វា​ល្អ​ឲ្យ​សោះ ព្រោះ​ក្នុង​ទូ តែងតែ​មាន​បាក់តេរី​បង្ក​រោគ​ជា​ច្រើន​ដែល​យើង​មើល​មិន​ឃើញ។ ដោយសារ​សីតុណ្ហភាព​ទាប វា​ក៏​ជា​កន្លែង​ដែល​ងាយ​នឹង​លូតលាស់​បាក់តេរី​ទៅ​លើ​ចំណី​អាហារ​ថែម​ទៀត។ ដូច្នេះ​ទោះ​អ្នក​លើក​វា​ចេញ​មក យក​ទៅ​កម្តៅ​ក៏​អស់​ទាំង​អាហាររូបត្ថម្ភ​សំខាន់ ហើយ​មេរោគ​ដែល​ទុំ​ជាប់​ក៏​មិន​ប្រាកដ​ថា​រលាយ​អស់​ដែរ។ ដូច្នេះ​ជា​សារ​ណែនាំ​ អ្នក​គួរ​តែ​ចម្អិន​ក្នុង​បរិមាណ​សមរម្យ​សម្រាប់​ទទួល​ទាន​មួយ​គ្រប់​បាន​ហើយ មិន​គួរ​រក្សា​វា​ទុក​កាន់​ថ្ងៃ​ដូច្នោះ​ឡើយ។ យូរ​ទៅ​ជាតិ​ពុល​ដែល​មាន​លើ​អាងហារ នឹង​កាន់​តែ​ដាក់​បន្ទុក​ទៅ​លើ​ថ្លើម នាំ​ឲ្យ​មុខងារ​ថ្លើម​កាន់​តែ​ពិបាក​ក្នុង​ការ​ដំណើរការ ហើយ​ពេល​ប្រមូល​ផ្តុំ​ជាតិ​ពុល​ច្រើន​ពេក វា​នឹង​ក្លាយ​ទៅ​ជា​ជំងឺ​មហារីក​ថ្លើម។ ៣)…

ជីវិតនិងសុខភាព

មេ​ផ្ទះ​ត្រូវ​ដឹង! អាហារ ៥ នេះ​ឆ្លង​ផុត​មួយ​យប់ ដឹង​តែ​ខូច​ហើយ ទោះ​ទូ​ទឹកកក​ក៏​ជួយ​មិន​បាន

អាហារ​ជា​ច្រើន​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម តែ​វា​ក៏​នឹង​ងាយ​បាត់បង់​គុណភាព​ទៅ​វិញ ហើយ​ទោះ​យើង​ព្យាយាម​រក្សា​វា​ទុក​ក្នុង​ទូ​ទឹកកក ឬ​លើក​វា​យក​មក​ចម្អិន​ជា​ថ្មី ក៏​ឥត​បាន​ការ​ដែរ។ ខាង​ក្រោម​យើង​បង្ហាញ​អាហារ ៥ ដែល​អ្នក​មិន​គួរ​រក្សា​ទុក​ហួស​មួយ​យប់​នោះ​ទេ ដូច្នេះ​គួរ​តែ​ចម្អិន​ក្នុង​បរិមាណ​សមល្មម​សម្រាប់​ទទួល​ទាន​បាន​ហើយ៖ ៥) ផ្សិត ផ្សិត​គឺ​ជា​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម ដែល​យើង​អាច​កែច្នៃ​ជា​មុខ​ម្ហូប​ទាក់ទាញ​ជា​ច្រើន​បែប។ ទោះ​យ៉ាង​ណា​ក៏​ដោយ ផ្សិត​វា​មាន​ផ្ទុក​ជាតិ​អំបិល​ច្រើន ដូច្នេះ​វា​ងាយ​នឹង​បង្កើត​ជាតិ​នីត្រាត នាំ​ឲ្យ​យើង​រាគ​ក្រោយ​ពេល​លើក​មក​ទទួល​ទាន ពេល​ទុក​ចោល​មួយ​យប់ ហើយ​សារធាតុ​ចិញ្ចឹម​ទាំង​ឡាយ​ក៏​ត្រូវ​បាត់បង់​ផង​ដែរ។ ៤) បន្លែ​ស្លឹក​បៃតង សារធាតុ​ចិញ្ចឹម​សម្រាប់​បន្លែ​មាន​ស្លឹក​បៃតង ត្រូវ​បាន​បាត់បង់​អស់​ហើយ​ក្រោយ​ទុក​ចោល​មួយ​យប់ ដោយ​ជីវជាតិ​នឹង​កាន់​តែ​ចុះ​ថយ​ទៅ ហើយ​បន្លែ​ខ្លះ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មួយ​ចំនួន​មក​កាន់​រាងកាយ​វិញ​ថែម​ទៀត។ ដូច្នេះ​បើ​សល់ គួរ​តែ​បោះ​ចោល មិន​គួរ​រក្សា​ទុក​ទទួល​ទាន​ដល់​ស្អែក​ឡើយ។ ៣) ទឹកដោះគោ​សណ្តែក វា​ជា​ភេសជ្ជៈ​ដែល​មាន​ជីវជាតិ​ល្អ​ជា​ច្រើន តែ​បើ​ទុក​ចោល​រយៈ​ពេល​មួយ​យប់​ចូល​ខ្យល់​រយៈ​ពេល​យូរ​ហើយ​នោះ…

ជីវិតនិងសុខភាព

សង្កេត​ខ្លួន​ឯង​បាន! ឈឺ​ចាប់​ត្រង់​ទីតាំង​ទាំង ៩ ​លើ​រាងកាយ​ញឹកញាប់ ជា​សញ្ញា​នៃ​ជំងឺ​ទាំង​នេះ

សុខភាព​ជា​រឿង​ដ៏​ចាំ​បាច់ ដែល​វា​មាន​តម្លៃ​ជាង​លុយ​ទៅ​ទៀត ព្រោះ​បើ​មាន​លុយ​ហើយ គ្មាន​សុខភាព​ល្អ ក៏​យើង​គ្មាន​ឱកាស​នឹង​បាន​នៅ​ចាយ​លុយ​នោះ​ដែរ។ បញ្ហា​សុខភាព​យើង​អាច​សង្កេត​មើល​ដោយ​ខ្លួន​ឯង​បាន​នៅ​ដំណាក់​កាល​ដំបូង ហើយ​ត្រូវ​ប្រញាប់​ទៅ​រក​វិធី​ព្យាបាល ជៀសវាង​ទុក​វា​កាន់​តែ​យូរ កាន់​តែ​ត្រូវ​ប្រឈម​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។ ខាង​ក្រោម Knongsrok បង្ហាញ​វិធី​សង្កេត​មើល​អាការៈ​ដែល​អាច​វិវត្ត​ទៅ​ជំងឺ​ទាំង ៩៖ ១) ជំងឺ​បេះដូង បេះដូង​មាន​ទីតាំង​នៅ​ផ្នែក​ខាង​ឆ្វេង​នៃ​ទ្រូង ប្រសិន​បើ​អ្នក​មាន​អាការៈ​ឈឺ​ចាប់​ជា​រឿយៗ​ផ្នែក​ខាង​លើ​មួយ​បាត​ដៃ ឬ​ផ្នែក​កណ្តាល​នៃ​ខ្នង​ខាង​លើ នោះ​គឺ​មក​ពី​បញ្ហា​បេះដូង។ ២) ជំងឹ​សួត ការ​ឈឺ​ចាប់​ជាប់​នៅ​ផ្នែក​ស្មា និង​ក ក៏​អាច​ជា​រោគ​សញ្ញា​នៃ​ជំងឺ​សួត​ផង​ដែរ។ វា​កើត​ឡើង​ដោយសារ​យើង​ពិបាក​ដក​ដង្ហើម ឬ​សរសៃ​ប្រសាទ​រត់​ពី​ឆ្អឹង​ទៅ​ដ្យ៉ាហ្រ្វេម​ឆ្លង​កាត់​សួត។ ៣) ជំងឺ​ថ្លើម ប្រសិន​បើ​អ្នក​មិន​មែន​ជា​មនុស្ស​ដែល​អង្គុយ​ធ្វើ​ការ​នៅ​មុខ​កុំព្យូទ័រ​យូរ ឬ​មិន​បាន​ហាត់ប្រាណ​ទៀងទាត់ ហើយ​លេចចេញ​នៅ​អាការៈ​ចុក​រោយ​ក​ និង​ស្មា​ជា​ញឹកញាប់​នោះ…

ជីវិតនិងសុខភាព

នារី​កូរ៉េ​ស្រក​ ១៨ គីឡូ​ដូច​គេ​បេះ ​ក្រោយ​ប្រកាន់ខ្ជាប់​ទម្លាប់​ទទួល​ទាន​អាហារ​ ៥ នេះ

បើ​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​ក្រៅ​ស្រុក បាន​ឲ្យ​ដឹង​ថា នារី​កូរ៉េ​ម្នាក់​ឈ្មោះ Suji ដែល​នាង​អាច​សម្រក​ទម្ងន់​ពី ៦៥ គីឡូក្រាម មក​សល់ ៤៧ គីឡូក្រាម ត្រឹម​រយៈ​ពេល​ខ្លី​ដោយ​នាង​មាន​ប្រកាន់​ខ្ជាប់​ទម្លាប់​ទទួល​ទាន​អាហារ​ទាំង ៥ ខាង​ក្រោម​នេះ៖ ៥) ត្រី​សាម៉ុង ជា​មុខ​ម្ហូប​ប្រចាំ​របស់ ​Suji ដែល​នាង​បាន​ទទួល​ទាន​វា ដើម្បី​ស្រូប​យក​ប្រូតេអ៊ីន​និង​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ មក​កាន់​រាងកាយ។ លើស​ពី​នេះ​វា​ក៏​ជួយ​ឲ្យ​មាន​តុល្យភាព​ជាតិ​ស្ករ​ក្នុង​ឈាម ដែល​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​សម្រក​ទម្ងន់​រាងកាយ​ផ្នែក​ខាង​ក្រោម។ ប្រសិន​អ្នក​មិន​ចូលចិត្ត​ទទួល​ទាន​វា​ជា​លក្ខណៈ​ឆៅ អ្នក​ក៏​អាច​ចម្អិន​តាម​រយៈ​ការ​ដុត​ឬ​ឆា​ក៏​បាន​ដែរ។ ៤) នំប៉័ង​ស្រូវ​សាលី ដោយសារ​មាន​ផ្ទុក​នូវ​សារធាតុ​ចិញ្ចឹម​ល្អៗ​ និង​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ Suji ក៏​មិន​រំលង​នៅ​អាហារ​មួយ​នេះ​ផង​ដែរ។ ដូច្នេះ​អ្នក​អាច​បន្ថែម​នំប៉័ង​ស្រូវ​សាលី​ទៅ​កាន់​មុខ​ម្ហូប​ប្រចាំ​ថ្ងៃ…

ជីវិតនិងសុខភាព

ញញឹម​ទាំង​ទំនុក​ចិត្ត! ចែក​ឲ្យ​ស្គាល់​របស់​ធម្មជាតិ ៥ អាច​ជួយ​ឲ្យ​ធ្មេញ​ស​យ៉ាង​មាន​ប្រសិទ្ធភាព

បញ្ហា​មាត់​ធ្មេញ​ជា​រឿង​ដ៏​សំខាន់​មួយ​ក្នុង​ជីវិត​រស់នៅ​របស់​យើង​រាល់​គ្នា អ្នក​ខ្លះ​ទៅ​មិន​សូវ​ហ៊ាន​បញ្ចេញ​ស្នាម​ញញឹម ព្រោះ​មាន​បញ្ហា​ធ្មេញ​ឡើង​ពណ៌ ឬ​មិន​ស​បែប​ធម្មជាតិ។ ឈប់​បារម្ភ​ទៅ ​ថ្ងៃ​នេះ Knongsrok សូម​ចែករំលែក​នៅ​របស់​ធម្មជាតិ ៥ ដែល​អាច​ជួយ​ឲ្យ​ធ្មេញ​ស​យ៉ាង​មាន​ប្រសិទ្ធភាព និង​មិន​ប៉ះពាល់​ដល់​សុខភាព​របស់​យើង​នោះ​ឡើយ៖ ៥) ក្រូច​ឆ្មា អ្នក​អាច​យក​ក្រូច​ឆ្មា​ ដែល​ហាន់​ជា​ចំណិត​មក​ត្រដុស​នៅ​លើ​ផ្នែក​ធ្មេញ​របស់​អ្នក ហើយ​យូរ​ទៅ​អ្នក​នឹង​ឃើញ​ធ្មេញ​ប្រែ​ជា​ស ឬ​ភ្លឺ​ជាង​មុន (ដោយសារ​តែ​ក្រូច​ឆ្មារ​មាន​ជាតិ​អាស៊ីដ)។ យ៉ាង​ណា​សូម​ប្រើប្រាស់​នៅ​កម្រិត​សម​ល្មម​មួយ។ វិធី​មួយ​ទៀត​អ្នក​អាច​យក​អំបិល ឬ​ម្សៅ Baking Soda មក​លាយ​ជាមួយ​ទឹក​ក្រូច​ឆ្មា​មួយ​ស្លាប​ព្រា​កាហ្វេ រួច​កូរ​ឲ្យ​សព្វ​ចេញ​ជា​ល្បាយ​យក​មក​ប៉ាត​លាប​លើ​ធ្មេញ សឹម​លាង​សម្អាត។ ៤) ការ៉ុត ដោយសារ​ការ៉ុត​សម្បូរ​នៅ​ជាតិ​សរសៃ​ ដូច្នេះ​វា​អាច​ជួយ​ឲ្យ​ធ្មេញ​យើង​រឹងមាំ និង​បញ្ចៀស​បញ្ហា​ធ្មេញ​ឡើង​លឿន​បាន។ អ្នក​គួរ​មាន​ទម្លាប់​ទទួល​ទាន​ការ៉ុត​ជា​ប្រចាំ។…

ជីវិតនិងសុខភាព

ឪពុកម្ដាយ​ត្រូវ​ដឹង! មិន​ត្រឹម​តែ​ខូច​ភ្នែក​ទេ ក្មេងៗ​លេង​ទូរស័ព្ទ​ច្រើន យូរ​ទៅ​នឹង​កើត​រឿង​មិន​នឹក​ស្មាន ៤ នេះ

ឪពុកម្តាយ​ខ្លះ​រវល់​ពេក​មិន​សូវ​បាន​មើល​ថែ​កូន​ដិតដល់ ហើយ​ខ្លះ​ត្រឹម​តែ​ទុក​ទូរស័ព្ទ​ឬ​ថេបប្លែត​មួយ​គ្រឿង​ឲ្យ​ពួក​គេ ឃើញ​ពួក​គេ​ស្ងាត់ មិន​យំ ក៏​ចេះ​តែ​បណ្តោយ។ ខ្លះ​ទៅ​គិត​ថា​ពួក​គេ​ចេះ​ចុច​នេះ ចុច​នោះ​ សរសើរ​ថា​កូន​ខ្លួន​ឯង​ឆ្លាត​ណាស់ តែ​បើ​នៅ​បណ្តោយ​របៀប​ហ្នឹង អ្នក​ប្រហែល​ជា​មិន​ដឹង​នោះ​ទេ ថា​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ក្មេង លើស​ពី​ការ​ខូច​ភ្នែក​ទៅ​ទៀត៖ ៤) ជំងឺ​ភ្នែក នេះ​ជា​ជំងឺ​ដែល​មិន​អាច​បញ្ចៀស​បាន បើ​ក្មេង​នោះ​កាន់​ប្រើ​ទូរស័ព្ទ​ច្រើន។ ការ​បញ្ចេញ​កាំរស្មី HEV ឬ​ពន្លឺ​ពណ៌​ខៀវ ងាយ​នឹង​បង្ក​គ្រោះថ្នាក់​ខ្លាំង ដល់​គ្រាប់​ភ្នែក​របស់​ពួក​គេ ពោល​ងាយ​នឹង​ធ្វើ​ឲ្យ​ភ្នែក​ស្ងួត ខ្សោយ មើល​លែង​ច្បាស់ ខូច​កញ្ចក់​កែវ​ភ្នែក។ ជា​ពិសេស​សម្រាប់​ទារក​តូចៗ ត្រូវ​បញ្ចៀស​កុំ​ឲ្យ​ពន្លឺ​ Flash ដែល​បាញ់​ពេល​ថត​រូប​មក​ប៉ះ​ភ្នែក​ពួក​គេ​ឲ្យ​សោះ ព្រោះ​ងាយ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ពិការ​ភ្នែក​ទាំង​នៅ​ក្មេង​បាន។ ៣) មាន​បញ្ហា​ជាមួយ​សន្លាក់…

ជីវិតនិងសុខភាព

ស្រីៗ​បើ​មិន​ចង់​ឆាប់​ចាស់​ទេ ត្រូវ​ចាំ! ​កុំ​ត្រដុស​ផ្នែក​ទាំង​ ៣ នេះ​ញឹកញាប់​ពេក

ផ្នែក​ទាំង ៣ លើ​រាងកាយ​ស្រ្តី បើ​ពួក​គេ​កាន់​តែ​ដុស​សម្អាត ឬ​ត្រដុស​ញឹកញាប់​ពេក កំឡុង​ពេល​ងូត​ទឹក​ នោះ​នឹង​កាន់​តែ​ធ្វើ​ឲ្យ​ពួក​គេ​ឆាប់​ចាស់​ជាង​វ័យ ហើយ​ប៉ះពាល់​ធ្ងន់ធ្ងរ​មួយ​ចំនួន​ដូច​ខាង​ក្រោម៖ ៣) ផ្ចិត ផ្នែក​ផ្ចិត អ្នក​មិន​គួរ​យក​ដៃ​ទៅ​ត្រដុស​សម្អាត​វា​ខ្លាំងៗ ឬ​ញឹកញាប់​ពេក​នោះ​ទេ ព្រោះ​ផ្នែក​នេះ​វា​ទន់​និង​ស្តើង​ ដែល​ងាយ​ទទួល​រង​ការ​បំផ្លាញ​បាន​យ៉ាង​ងាយ។ ប្រសិន​វា​ខូចខាត​នោះ ការ​ឆ្លង​ចូល​មេរោគ​និង​បាក់តេរី ប្រាកដ​ជា​អាច​កើត​ឡើង​លឿន។ សារធាតុ​ខ្មៅ​ដែល​យើង​ឃើញ​នៅ​លើ​ផ្ចិត យើង​គិត​ថា​កខ្វក់ តែ​តាម​ការ​ស្រាវជ្រាវ​របស់​អ្នក​គីមីវិទ្យា​លើ​ស្បែក និយាយ​ថា វា​ជា​រនាំង​ការពារ​ការ​ជ្រាប​ចូល​នៃ​ខ្យល់​ទៅ​វិញ​ទេ ហើយ​វា​ក៏​អាច​ការពារ​មេរោគ​បាន​ល្អ​ផង​ដែរ។ ដូច្នេះ​ផ្នែក​នេះ ឲ្យ​វា​កខ្វក់​បន្តិច​ទៅ​មិន​អី​ទេ កុំ​សូវ​សម្អាត​ញឹកញាប់​ពេក។ ២) ភ្លៅ​ខាង​ក្នុង មនុស្ស​ស្រី​ខ្លះ​សម្អាត​ដិតដល់​ណាស់ ដោយ​យក​ចិត្ត​ទុក​ដាក់​ទាំង​ដល់​ផ្នែក​គល់​ភ្លៅ​ខាង​ក្នុង។ រៀងរាល់​ពេល​ងូត​ទឹក…

សម្រស់និងសុខភាព

អាយុ ៤០ ឆ្នាំធ្លាប់កើតមហារីក តែអាចពន្យាររស់មកដល់អាយុ ១០៦ ឆ្នាំដោយសារទម្លាប់ ៣ នេះ

Soon Mei-ling ជាស្រ្តីដំបូងក្នុងលោកដែលអាចឆ្លងកាត់យកឈ្នះជំងឺមហារីក ហើយបន្តរស់រានមកដល់អាយុ ដែលមនុស្សជាច្រើនប្រាថ្នាចង់បាន តែមិនអាចសម្រេចបាន នោះក៏ដោយសារតែលោកស្រីប្រកាន់ខ្ជាប់ទម្លាប់ល្អ ៣ នេះក្នុងការរស់នៅប្រចាំថ្ងៃ។ កើតនៅឆ្នាំ ១៨៩៧ មកដល់អាយុ ៤០ ឆ្នាំ លោកស្រីបានកើតជំងឺមហារីកសុដន់ តែលោកស្រីបានអូសបន្លាយអាយុជីវិតខ្លួនឯង មកដល់ឆ្នាំ ២០០៣ ពោលនៅពេលដែលមានអាយុ ១០៦ ឆ្នាំ ទើបទទួលមរណភាព។ ដោយឡែកទៅជីកកកាយពីទម្លាប់សាមញ្ញ ៣ របស់លោកស្រី ល្មមនឹងធ្វើឲ្យមនុស្សមួយចំនួនភ្លឺភ្នែក រួចក៏ដល់ពេលវេលាដែលត្រូវផ្លាស់ប្តូរហើយ៖ ១) ជៀសវាងពីការទទួលទានកាហ្វេ មកជំនួសដោយទឹកក្តៅ ក្រោយដឹងថាខ្លួនឯងកើតជំងឺមហារីក លោកស្រីបានស្តាប់តាមគ្រូពេទ្យដោយថាការទទួលទានកាហ្វេគឺមិនល្អនោះទេចំពោះសុខភាព។…

ជីវិត

ច្រើន​គ្នា​ណាស់ ទម្លាប់​លាង​មុខ​ប្រើ​ទឹក​ដែល​កំពុង​ងូត តែ​អត់​ដឹង​អាច​បង្ក​ផល​ប៉ះពាល់​ ៥ នេះ

មនុស្ស​ជា​ច្រើន​បាន​ប្រើប្រាស់​ទឹក​ដែល​កំពុង​ងូត ​ស្រក់​ពី​លើ​ក្បាល​ មក​បន្ត​លុបលាង​មុខ​របស់​ពួក​គេ​ជាមួយ​ហ្វូម​លាង​មុខ ឬ​ផលិតផល​មួយ​ចំនួន​ជា​ដើម។ ពួក​គេ​តិច​ណាស់​ដែល​បាន​ដឹង​ថា វា​ពិត​ជា​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ស្បែក។ ខាង​ក្រោម Knongsrok បង្ហាញ​ពី​ផល​ប៉ះពាល់ ៥ ដែល​អ្នក​គួរ​តែ​ជៀសវាង​នៅ​ពេល​បន្ទាប់៖ ៥) ធ្វើ​ឲ្យ​ឡើង​មុន​លើស​ដើម ការ​ងូត​ទឹក​ក្តៅ​យូរ មិន​ល្អ​សម្រាប់​ស្បែក​ឡើយ ព្រោះ​វា​បាន​កម្ចាត់​ប្រេង​ធម្មជាតិ​ដែល​អ្នក​ត្រូវ​ការ​សម្រាប់​ថែ​រក្សា​ស្បែក។ ប្រសិន​បើ​អ្នក​មាន​ស្បែក​ស្ងួត​ទៀត​នោះ ការ​លាង​មុខ​ចេញ​ពី​ទឹក​ផ្កា​ឈូក​ដែល​ហូរ​មក​លើ​ផ្ទៃ​មុខ វា​នឹង​កាន់​តែ​ធ្វើ​ឲ្យ​ស្បែក​មាន​សភាព​ស្ងួត​លើស​ដើម។ ៤) ប៉ះពាល់​ពណ៌​ស្បែក កុំ​ច្រឡំ​ថា​ដោយសារ​ពន្លឺ​ព្រះអាទិត្យ ធ្វើ​ឲ្យ​ស្បែក​ខ្មៅ​ស្រអាប់ ឡើង​ក្រហម ឡើង​រោល តែ​ពេល​ខ្លះ​មក​ពី​អ្នក​លាង​មុខ​ដោយ​ប្រើប្រាស់​ទឹក​ផ្កា​ឈូក​នេះ​ឯង។ ទឹកក្ដៅឧណ្ហ៍ៗ​នៅ​ក្នុង​ទឹក​ផ្កា​ឈូក វា​ធ្វើ​ឲ្យ​សរសៃឈាម​លើ​មុខ​រីក​ធំ ហើយ​បន្ត​បែប​នេះ​យូរ​ទៅ នឹង​ធ្វើ​ឲ្យ​មុខ​ឡើង​រោល ឡើង​ក្រហម ជា​រឿយៗ​ក៏​បន្សល់​ស្លាក​ស្នាម…

ជីវិត

បរិភោគ​បាយ​ច្រើន មិន​សូវ​ហាត់​ប្រាណ​ តែ​ជនជាតិ​ជប៉ុន​មិន​ងាយ​ឃើញ​ធាត់ ដោយសារ​តិចនិក ៧ នេះ

ជឿ​ថា​របប​អាហារ ​និង​សកម្មភាព​រស់នៅ​ប្រចាំ​ថ្ងៃ​មួយ​ចំនួន គឺ​ជា​កត្តា​ចម្បង​ដែល​កំណត់​ពី​ទម្ងន់​ខ្លួន​ប្រាណ​របស់​អ្នក។ មើល​ទៅ​ប្រទេស​ជប៉ុន​យើង​ឃើញ​ថា​ប្រជាជន​ពួក​គេ​ខ្លះ​រវល់​តែ​បំពេញ​ការងារ ហើយ​ក៏​មិន​សូវ​មាន​ពេលវេលា​ហាត់ប្រាណ​ជា​ប្រចាំ​ដែរ តែ​មិន​សូវ​ឃើញ​ពួក​គេ​ធាត់​ឬ​លើស​ទម្ងន់​ទាល់​តែ​សោះ។ តាម​ពិត​គឺ​ពួក​គេ​មាន​តិចនិក​ក្នុង​ការ​ទទួល​ទាន​ទាំង ៧ ចំណុច​ដូច​ខាង​ក្រោម​នេះ៖ ៧) បរិភោគ​បាយ​ច្រើន​តែ​ម្ហូប​តិច និង​មាន​កាឡូរី​ទាប យើង​មើល​ឲ្យ​ដល់​ទៅ ឃើញ​ជនជាតិ​ជប៉ុន​ខ្លះ​គាត់​មាន​ទម្លាប់​បរិភោគ​បាយ​ច្រើន​ណាស់ តែ​យើង​ត្រូវ​មើល​ទៅ​កម្រិត​អាហារ​ដែល​ពួក​គាត់​ទទួល​ទាន​គឺ​ស្ថិត​នៅ​កម្រិត​ណា។ ពួក​គាត់​រមែង​ជ្រើសរើស​អាហារ​ដែល​មាន​កាឡូរី​ទាប ហើយ​បញ្ចៀស​អាហារ​ខ្លាញ់ និង​ជំនួស​មក​វិញ​ដោយ​ប្រភេទ​ទឹក​ស៊ុប។ ៦) បរិភោគ​អាហារ​ពេល​ព្រឹក​ច្រើន តែ​បញ្ចៀស​អាហារសម្រន់ នៅ​ពេល​ព្រឹក​ព្រលឹម មុន​ចេញ​ទៅ​បំពេញ​កិច្ច​ការងារ​ផ្សេងៗ ជនជាតិ​ជប៉ុន​គឺ​មាន​ទម្លាប់​ទទួល​ទាន​មួយ​ឆ្អែត​ពោះ ដោយ​មាន​ទាំង​បាយ ទាំង​ស៊ុប ទាំង​សាច់ និង​ត្រី​ផ្សេងៗ ដើម្បី​បំពេញ​ថាមពល​រាងកាយ​របស់​ពួក​គេ។ យ៉ាង​ណា​ពួក​គេ​ជៀស​ដាច់ខាត​ប្រភេទ​អាហារសម្រន់ គឺ​កម្រ​នឹង​ទទួល​ទាន​ណាស់ និយាយ​ទៅ​គឺ​ចាំ​តែ​ទទួល​ទាន​អាហារ…

ជីវិត

មនុស្សស្រីច្រើនតែអាយុវែង មិនចាស់ជាងវ័យ បើមាន ៥ ចំណុចនេះ ជាពិសេសលេខ ២&៥

តើអ្នកជាស្រ្តីដែលស្ថិតក្នុងប្រភេទទាំង ៥ ខាងក្រោមនេះដែរឬទេ? បើមានពិតមែននោះ អ្នកគឺជាស្រ្តីដែលនឹងមានអាយុវែង ហើយមិនងាយចាស់ជាងវ័យនោះឡើយ៖ ១) ស្មារតីល្អ ការសិក្សារបស់អ្នកជំនាញនៅអាមេរិកបានបង្ហាញថា ស្រ្តីដែលស្មារតី ការគិតល្អ រមែងរស់បានយូរជាងស្រ្តីដែលច្រើនតែមានអារម្មណ៍ក្រៀមក្រំរយៈពេល ១០ ឆ្នាំ។ នោះក៏ដោយសារពេលសុខភាពផ្លូវចិត្តល្អ វាក៏នឹងជំរុញដល់ប្រព័ន្ធរំលាយអាហារឲ្យដំណើរការទៅបានល្អដូចគ្នា ហើយវាជាកត្តាកំណត់អាយុកាលនៃជីវិតមនុស្សមួយផ្នែកផងដែរ។ ២) គេងរហូតដល់ព្រឹក នៅពេលដែលយើងចាស់ រាងកាយក៏ថយចុះទៅតាមនោះដែរ។ ការស្រាវជ្រាវបង្ហាញថា ការគិតតិចជាង ៤ ម៉ោងក្នុងមួយថ្ងៃ បណ្តាលឲ្យអ្នកអាចកើតជំងឺលើសឈាម ខ្ពស់ជាងអ្នកដែលគេងគ្រប់គ្រាន់ ៨ ម៉ោង។ ៣) ទទួលទានសាច់តិច បន្លែច្រើន…

ជីវិត

ច្រឡំ​ធំ​ហើយ ថា​ផ្លែឈើ​ ៥ នេះ​ល្អ​សម្រាប់​ការ​សម្រក​ទម្ងន់ ធាតុ​ពិត​ឡើង​គីឡូ​ស្រឺតៗ​លើស​ដើម

ជា​ការ​ពិត​ផ្លែ​ឈើ​មួយ​ចំនួន វា​ល្អ​សម្រាប់​អ្នក​ដែល​ត្រូវ​ការ​ជាតិ​ផ្អែម អ្នក​ត្រូវ​ការ​សារធាតុ​ជំនួយ​មួយ​ចំនួន តែ​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់ ត្រូវ​បែងចែក​ឲ្យ​បាន​ច្បាស់ ព្រោះ​បើ​ទទួល​ទាន​ខុស​វា​អាច​នាំ​ឲ្យ​ឡើង​ទម្ងន់​លើស​ដើម​ទៅ​វិញ។ ជឿ​ថា​បងប្អូន​យើង​ខ្លះ​នៅ​មាន​ការ​ភ័ន្តច្រឡំ ដោយ​គិត​ថា​ផ្លែ​ឈើ​ទាំង ៥ ខាង​ក្រោម អាច​ជួយ​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់ តែ​ការ​ពិត​គឺ​វា​ផ្ទុយ​ស្រលះ​ពី​នោះ៖ ៥) ទំពាំង​បាយ​ជូរ យោង​តាម​ការ​ស្រាវជ្រាវ​ផ្លែ​ទំពាំង​បាយ​ជូរ គឺ​ជា​ផ្លែ​ឈើ​មួយ​ដែល​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់ ដោយ​វា​ជួយ​ការពារ​ជំងឺ​បេះដូង និង​សរសៃឈាម ប៉ុន្តែ​វា​មាន​ជាតិ​ស្ករ​ខ្ពស់​ណាស់ ដែល​អាច​បណ្តាល​ឲ្យ​អ្នក​គេង​មិន​លក់ ប្រសិន​ទទួល​ទាន​នៅ​ពេល​ល្ងាច។ ជាង​នេះ​សម្រាប់​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម លើស​ទម្ងន់​ស្រាប់​ផង មិន​គួរ​ទទួល​ទាន​វា​ច្រើន​ពេក​ឡើយ។ ៤) ផ្លែ​បឺរ វា​សម្បូរ​ទៅ​ដោយ​ខ្លាញ់​មិន​ឆ្អែត និង​សារធាតុ​រ៉ែ ក៏​ដូច​ជា​វីតាមីន ដែល​ល្អ​សម្រាប់​បេះដូង និង​កាត់​បន្ថយ​ការ​រលាក។ យ៉ាង​ណា​ផ្លែ​បឺរ…

ជីវិត

ស្ត្រី​ពពោះ​ត្រូវ​ដឹង! បើ​ចង់​កើត​កូន​មក​ស្បែក​ស​ស្អាត ត្រូវ​ទម្លាប់​ទទួល​ទាន​អាហារ​ទិព្វ​ ៥ នេះ

ខាង​ក្រោម​គឺ​ជា​អាហារ​ទាំង ៥ ដែល​អាច​ជួយ​ឲ្យ​ស្រ្តី​ពពោះ អាច​បង្កើត​កូន​មក​បាន​ស្បែក​ស​ស្អាត៖ ៥) ផ្លែ​ប៉ោម ដោយសារ​តែ​ផ្លែ​ប៉ោម​មិន​ត្រឹម​តែ​សម្បូរ​ទៅ​ដោយ​វីតាមីន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​មាន​អាស៊ីដ Malic ដែល​មាន​ឥទ្ធិពល​បង្កើន​អេម៉ូក្លូប៊ីន ជួយ​ឲ្យ​ស្បែក​ទារក​គ្មាន​ស្នាម​អុជ​ខ្មៅ ភ្លឺ​រលោង ឡើង​ពណ៌​ផ្កា​ឈូក​ខ្ចី។ ដូច្នេះ​ស្រ្តី​ពពោះ គួរ​តែ​ទទួល​ទាន​ផ្លែ​ប៉ោម ១-២ ផ្លែ​ជា​រៀងរាល់​ថ្ងៃ។ ៤) ផ្លែ​ក្រូច អ្នក​ក៏​គួរ​ទទួល​ទាន​ផ្លែ​ក្រូច ២ ផ្លែ/ថ្ងៃ ព្រោះ​អី​វា​មាន​ផ្ទុក​ទៅ​ដោយ​វីតាមីន C ហើយ​ក៏​ជួយ​ឲ្យ​ទារក​ស្រូប​យក​ជាតិ​ដែក​និង​កាល់ស្យូម​បាន​ល្អ ដែល​នេះ​វា​ពិត​ជា​មាន​ប្រយោជន៍​សម្រាប់​ការ​បង្កើត​សារធាតុ​ពណ៌​ដ៏​ស្រស់​ស្អាត​សម្រាប់​ទារក។ ដើម្បី​ស្រូប​យក​អាហារូបត្ថម្ភ​ចេញ​ពី​ផ្លែ​ក្រូច​ល្អ​បំផុត អ្នក​ជំនាញ​ណែនាំ​ឲ្យ​ទទួល​ទាន​ទាំង​មូល (មិន​រាប់​សំបក) មាន​ន័យ​ថា ទទួល​ទាន​ទាំង​សរសៃ​សាច់​របស់​វា មិន​មែន​គ្រាន់​តែ​ច្របាច់​យក​ទឹក​ប៉ុណ្ណោះ​ទេ។…

ជីវិត

ចង់​អាយុ​វែង ​ជៀស​ឆ្ងាយ​ពី​ជំងឺ អ្នក​មិន​គួរ​បដិសេធ​អាហារ​មាន​ជាតិ​ចត់​ទាំង ៤ នេះ​ទេ

ជា​ការ​ពិត​ប្រសិន​ប្រព័ន្ធ​រំលាយ​អាហារ​របស់​មនុស្ស​យើង​ដំណើរការ​ល្អ នោះ​វា​នឹង​ជួយ​ដល់​ផ្នែក​ជា​ច្រើន​ក្នុង​រាងកាយ ដែល​នាំ​ឲ្យ​រាងកាយ​មាន​សុខភាព​ល្អ ជៀសឆ្ងាយ​ពី​ជំងឺ​នានា នាំ​ឲ្យ​មាន​អាយុវែង។ ខាង​ក្រោម​ Knongsrok បង្ហាញ​អាហារ​ដែល​មាន​ជាតិ​ចត់​ចំនួន ៤ ដែល​វា​អាច​ជួយ​បាន​ច្រើន​ដល់​ប្រព័ន្ធ​រំលាយ​អាហារ៖ ៤) ផ្លែ​ប្ល៊ូបឺរី ប្លឺបឺរី និង​ក្រេនបឺរី ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ហើយ​បើ​ទោះ​បី​រសជាតិ​វា​រាង​ចត់​បន្តិច​មែន តែ​វា​ល្អ​ខ្លាំង​ណាស់​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ក្រពះ ពោល​វា​ជួយ​ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ។ ល្អ​បំផុត​ប្រសិន​ជា​អ្នក​អាច​ទទួល​ទាន​វា​ដោយ​មិន​លាយ​ស្ករ។ ៣) តែ​បៃតង ជា​ធម្មតា​តែ​បៃតង​រាង​មាន​ជាតិ​ចត់​បន្តិច ហើយ​ក៏​រាង​ល្វីង​បន្តិច​ដែរ តែ​បើ​និយាយ​ពី​ផល​ល្អ​សម្រាប់​សុខភាព​គឺ​មាន​ច្រើន ដោយ​វា​ជួយ​ទាំង​ខួរក្បាល ពោះវៀន និង​ពង្រឹង​ឲ្យ​អារម្មណ៍​យើង​ល្អ​ប្រសើរ​ឡើង។ ២) កាហ្វេ ស្រដៀង​ទៅ​នឹង​តែ​បៃតង​ដែរ កាហ្វេ​វា​មាន​ប្រយោជន៍​ចំពោះ​បេះដូង ហើយ​ផ្តល់​ថាមពល​ដល់​រាងកាយ។…

ជីវិត

កុំ​ឲ្យ​ទិញ​ប៉ះ​របស់​អន់! នេះ​គន្លឹះ​មើល​គុណភាព​អាហារ​ពេញ​និយម ៤ ដែល​ផ្ទះ​ណា​ក៏​ត្រូវការ

នៅ​ពេល​ទៅ​ទិញ​របស់របរ​ហូបចុក ជា​ទូទៅ​អ្នក​មិន​ចង់​ទិញ​ប៉ះ​របស់​អន់​នោះ​ទេ ហើយ​ក៏​មិន​ចង់​ស្តាប់​សម្តី​អ្នក​លក់​ទាំង​អស់​នោះ​ដែរ ពោល​ចង់​មាន​វិធី​សង្កេត​វា​ដោយ​ខ្លួន​ឯង។ ខាង​ក្រោម Knongsrok បង្ហាញ​របស់​ពេញ​និយម ៤ ដែល​មនុស្ស​ជា​ច្រើន​ត្រូវ​ការ តែ​ពិត​ជា​ពិបាក​បែងចែក​គុណភាព​ល្អ​ឬ​អាក្រក់​របស់​វា​ខ្លាំង​ណាស់៖ ៤) ទឹក​ឃ្មុំ ទឹក​ឃ្មុំ​មាន​ច្រើន​ប្រភេទ​នៅ​លើ​ទីផ្សារ ហើយ​មនុស្ស​ជា​ច្រើន​រមែង​ទិញ​ប៉ះ​របស់​ក្លែងក្លាយ ដែល​មិន​ត្រឹម​តែ​នាំ​ឲ្យ​ខាតបង់​ប្រាក់​ប៉ុណ្ណោះ​ទេ ទៀត​សោត​ក៏​មិន​បាន​នាំ​នូវ​ប្រយោជន៍​ល្អ​ដល់​រាងកាយ​ផង​ដែរ។ ប្រសិន​អ្នក​ចង់​សម្គាល់​ទឹក​ឃ្មុំ​ពិត​និង​ក្លែងក្លាយ គឺ​មាន​វិធី​ច្រើន ដោយ​អាច​អាច​ទឹក​ឃ្មុំ​នោះ​លើ​ផ្ទៃ​រាប​ស្មើ​មួយ ប្រសិន​ទឹក​ឃ្មុំ​ក្លែងក្លាយ​វា​នឹង​ហូរ​មក​លឿន​រាង​ពេញ​ផ្ទៃ តែ​បើ​ទឹក​ឃ្មុំ​ពិត​វា​នឹង​ហូរ​ជ្រាប​មក​យឺតៗ។ វិធី​ម្យ៉ាង​ទៀត​អ្នក​អាច​សម្គាល់​បាន ដោយ​ចាក់​ទឹក​ឃ្មុំ​មួយ​ស្លាប​ព្រា​បាយ ហើយ​ដាក់​វា​ចូរ​ទៅ​ក្នុង​ទឹក​រួច​កូរ​ឲ្យ​សព្វ។ ប្រសិន​ទឹក​ឃ្មុំ​ក្លែងក្លាយ​ ដែល​ផលិត​ពី​ស្ករ​ធម្មតា​វា​នឹង​រលាយ​ចូល​ទៅ​ក្នុង​ទឹក តែ​បើ​ទឹក​ឃ្មុំ​សុទ្ធ​មាន​គុណភាព វា​មិន​ងាយ​នឹង​រំលាយ​ភ្លាមៗ​នោះ​ទេ។ ៣) សាច់​មាន់ សាច់​មាន់​គីមី ឬ​មាន់​មាន​គុណភាព​ល្អ…