ជីវិតនិងសុខភាពគ្នាយើងជាច្រើនយល់ឃើញថា លុះត្រាតែការទទួលទានអាហារមានរសជាតិផ្អែមខ្លាំង ទើបអាចបណ្តាលឲ្យពួកគេកើតទឹកនោមផ្អែមបាន ប៉ុន្តែបើស៊ីជម្រៅទៅ អាហារ ៤ ខាងក្រោមនេះក៏អាចជាដើមចមផងដែរ ដ្បិតវាមិនមានរសជាតិផ្អែម៖ ៤) បាយដំណើប វាមានជាតិស្អិត ដែលត្រូវបានគេច្នៃយកទៅធ្វើជានំនែក ឬអាហារមួយចំនួន។ មនុស្សជាច្រើនចូលចិត្តទទួលទានវាណាស់ ដោយគិតថាវាមិនមានជាតិផ្អែមអ្វីនោះទេ។ តាមពិតទៅ វានៅតែអាចបង្កើនជាតិស្ករក្នុងឈាម ព្រោះវាមានផ្ទុកជាតិស្កររលាយច្រើន។ នៅពេលដែលអ្នកទទួលទានបាយដំណើប កាបូអ៊ីដ្រាតទាំងអស់នឹងត្រូវបានបម្លែងទៅជាកាឡូរី និងស្ករជ្រាបចូលទៅក្នុងចរន្តឈាមយ៉ាងឆាប់រហ័ស បណ្តាលឲ្យអ្នកឡើងជាតិស្ករលឿន។ ៣) ដំឡូង មនុស្សជាច្រើនគិតថា ដំឡូង ជាប្រភេទបន្លែដែលមិនមានរសជាតិផ្អែម មិនទាក់ទងនឹងការកើនឡើងកម្រិតជាតិស្ករក្នុងឈាមនោះទេ។ តែយ៉ាងណាដំឡូងជាអាហារមួយប្រភេទដែលមានផ្ទុកជាតិម្សៅច្រើន ហើយពេលវាបម្លែងទៅជាគ្លុយកូសនិងកាបូអ៊ីដ្រាត សារធាតុទាំងនោះនឹងត្រូវបានស្រូបចូលទៅក្នុងឈាម ក្លាយទៅជាជាតិស្ករខ្ពស់ក្នុងឈាម។…
ជីវិតនិងសុខភាពកំឡុងខែកញ្ញានេះ សម្រាប់ខេត្ត រាជធានីមួយចំនួន បានទទួលរងអាកាសធាតុមិនទៀងទាត់នោះទេ ម្តងភ្លៀង ម្តងបើកថ្ងៃ ដែលស្ថានភាពបែបនេះ អាចងាយនឹងបណ្តាលឲ្យមនុស្សជាច្រើនកើតមានជំងឺផ្តាសាយ និងក្តៅខ្លួនជាដើម។ ខាងក្រោម Knongsrok សូមណែនាំអាហារ ៦ ប្រភេទដែលអ្នកគួរតែទទួលទានជាចាំបាច់ក្នុងខែនេះ ដើម្បីបញ្ចៀសការកើតមានជំងឺបណ្តាលមកពីអាកាសធាតុប្រែប្រួល៖ ៦) តែបៃតង ការទទួលទានតែបៃតងក្តៅ ពិតណាស់នឹងជួយព្យាបាលអាការៈហៀរសំបោរ ឈឺបំពង់ក និងអស់កម្លាំងជាដើម។ តែបៃតងក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលជួយឲ្យរាងកាយមានភាពធន់បន្ថែមទៀតដែរ។ ដូច្នេះអ្នកគួរទម្លាប់ទទួលទានតៃបៃតង ហើយអាចថែមទឹកឃ្មុំ ឬក្រូចឆ្មារទៅក្នុងនោះ រួចផឹក ២-៣ ពែងក្នុងមួយថ្ងៃជាប្រចាំ។ ៥) រមៀត ជាគ្រឿងទេស…
ជីវិតនិងសុខភាពអាហារខាងក្រោមទាំង ៤ នេះ គឺងាយនឹងបង្កើនជាតិស្ករក្នុងឈាម ដែលមិនល្អចំពោះសុខភាពមនុស្សរាល់គ្នាទេ៖ ៤) សាច់សម្បូរខ្លាញ់ សាច់ ទឹកដោះគោ ដែលមានផ្ទុកខ្លាញ់មិនល្អច្រើន គឺងាយនឹងបង្កហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ ខ្ពស់បំផុត ក៏ដូចជាជំងឺបេះដូងផងដែរ។ អ្នកជំនាញនៅសហរដ្ឋអាមេរិកបានណែនាំឲ្យអ្នករាល់គ្នា គួរកំណត់ឲ្យបានច្បាស់លាស់នៅកម្រិតនៃការទទួលទានខ្លាញ់ឆ្អែត។ សាច់ដែលមានជាតិខ្លាញ់ខ្ពស់ ក្រៅពីយើងនិយាយពីសាច់ជាប់ខ្លាញ់ ជារួមគឺមានសាច់ជ្រូក សាច់មាន់ សាច់ចៀម សាច់កែច្នៃដូចជាសាច់ក្រកជាដើម។ ដូចគ្នាទៅនឹងទឹកដោះគោ ដែលមានជាប់ Cream ច្រើន មានបឺរ ឬឈីស គឺសុទ្ធតែហានិភ័យខ្ពស់នៃការកើតជំងឺទឹកនោមផ្អែម។ ៣) ដំណាប់ផ្លែឈើស្ងួត ប្រភេទដំណាប់ផ្លែឈើស្ងួត…
ជីវិតនិងសុខភាពនៅពេលទទួលទានសាច់មាន់ អ្នកគួរតែជៀសវាងការទទួលទានផ្នែកមួយចំនួន ដែលវាអាចបង្កជាតិពុល ហើយមានសារធាតុអាចប៉ះពាល់សុខភាពច្រើនណាស់៖ ១) កញ្ចូញគូថ ផ្នែកនេះ បើអ្នកខ្លះចូលចិត្ត គឺនិយមទទួលទានណាស់ តែពួកគេមិនធ្លាប់បានដឹងនោះទេ ថាសារធាតុរាវឡាំហ្វាទិចជាច្រើនត្រូវបានប្រមូលផ្តុំនៅទីនោះ។ ជាពិសេសបាក់តេរីជាច្រើននៅផ្នែកនោះ មិនត្រូវបានបំផ្លាញនោះទេ ដូច្នេះអ្នកគួរតែកាត់វាចោល មិនគួរលើកវាមកទទួលទានឡើយ។ ២) សរីរាង្គខាងក្នុង ដូចជាផ្នែកថ្លើម បេះដូង ពោះវៀន លំពែង សួត របស់មាន់ សុទ្ធតែជាសរីរាង្គ ដែលអ្នកគួរតែជៀសវាង ព្រោះវាមានផ្ទុកនៅសារធាតុពុលជាច្រើន ដែលអាចបង្កហានិភ័យទៅជាការពុល ការឆ្លងមេរោគ បាក់តេរី ឬវីរុសណាមួយដោយមិនដឹងខ្លួន។ ជាពិសេសគឺថ្លើមមាន់ ដែលវាមានផ្ទុកសារធាតុមិនល្អជាច្រើន…
ជីវិតនិងសុខភាពប្រសិនអ្នកអាចទទួលទានវាជាប្រចាំ នោះរាងកាយមិនត្រឹមតែមានសុខភាពល្អប៉ុណ្ណោះទេ តែថែមទាំងអាចជួយសម្រកទម្ងន់បានឆាប់រហ័សទៀតផង៖ ១) ទឹកខ្ទឹម ខ្ទឹមសមានប្រយោជន៍ច្រើនណាស់ចំពោះសុខភាព។ វាអាចជួយបន្ថយការកើនឡើងសម្ពាធឈាម ប្រឆាំងនឹងការបង្កជំងឺ ក៏ដូចជាបន្សាបជាតិពុលក្នុងរាងកាយ។ ការអនុវត្ត៖ អ្នកត្រូវយកខ្ទឹមស ២ កំពឹសហើយហាន់ជាបន្ទះស្តើងៗ ទុកវាចោលរយៈពេល ១០ នាទីបន្ទាប់មកលាយជាមួយទឹកធម្មតា ៥០០ ម.ល ទុកចោលរយៈពេល ២ ម៉ោង ហើយលើកវាមកទទួលទាន។ ២) ទឹកត្រសក់ ភេសជ្ជៈស្រស់ៗដែលមានត្រសក់លាយជាមួយ គឺអាចជួយឲ្យអ្នកស្រកទម្ងន់ និងឆាប់ឆ្អែត។ ដោយត្រសក់ ១ ផ្លែធំ មានតែ ៣៤…
ជីវិតនិងសុខភាពតៅហ៊ូជាអាហារដែលគ្រួសារជាច្រើនពេញនិយមទទួលទាន ប៉ុន្តែមិនសុទ្ធតែល្អសម្រាប់អ្នករាល់គ្នានោះទេ ហើយមនុស្សខាងក្រោមទាំង ៥ ប្រភេទគួរតែជៀសវាងពីការទទួលទានវា៖ ៥) មនុស្សដែលមានជំងឺស្លេកស្លាំង ឬខ្វះគ្រាប់ឈាម មនុស្សដែលមានរាងកាយស្លេកស្លាំងស្រាប់ ត្រូវកំណត់ការទទួលទានតៅហ៊ូ ដោយមិនអាចទទួលទានតែតាមចិត្តនោះទេ ព្រោះតៅហ៊ូមានផ្ទុកប្រូតេអ៊ីនខ្ពស់ ដែលអាចនាំឲ្យរំខានដល់ដំណើរការចរន្តឈាម។ ៤) អ្នកមានជំងឺរាករូស យោងតាមអ្នកជំនាញបង្ហាញមកថា អ្នកកើតជំងឺរាករូស ក៏មិនគួរទទួលទានតៅហ៊ូដែរ ដោយវាជាអាហារត្រជាក់ ដែលពេលចូលទៅក្នុងពោះវានឹងបង្កើនខ្យល់ត្រជាក់ ធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង។ ៣) អ្នកខ្សោយតម្រងនោម នៅពេលចូលក្នុងរាងកាយ តៅហ៊ូនឹងបម្លែងទៅជាសមាសធាតុដែលមានអាសូត ហើយត្រូវបានបញ្ចេញតាមតម្រងនោម។ ប្រសិនបើមនុស្សមានមុខងារតម្រងនោមខ្សោយ ដូច្នេះក៏មិនគួរទទួលទានតៅហ៊ូច្រើននោះដែរ ព្រោះយូរទៅវាអាចបង្កទៅជាគ្រួសក្នុងតម្រងនោមថែមទៀត។ ២) អ្នកជំងឺរលាកសន្លាក់ អ្នកជំនាញផ្នែកសុខភាពបានណែនាំថា…
ជីវិតនិងសុខភាពតាំងពីសម័យបុរាណមកទល់បច្ចុប្បន្ន ទឹកឃ្មុំត្រូវបានគេចាត់ទុកជាអាហារដែលល្អចំពោះសុខភាព និងជាឱសថព្យាបាលជំងឺជាច្រើន។ អត្ថប្រយោជន៍មួយចំនួនរបស់វា ដូចជាផ្តល់សំណើមដល់ពោះវៀននិងបន្សាបជាតិពុល ប្រឆាំងនឹងការគេងមិនលក់ បន្សាបជាតិស្រវឹង កាត់បន្ថយអាការៈឈឺក្បាល ការឈឺចាប់សន្លាក់ ឈឺពោះ និងការពារក្រពេញប្រូស្តាតជាដើម។ យ៉ាងណាមនុស្សខាងក្រោមទាំង ៤ ប្រភេទនេះ គ្រូពេទ្យក្នុងស្រុក សូមណែនាំមិនឲ្យទទួលទានទឹកឃ្មុំនោះទេ៖ ១) មនុស្សដែលមានជំងឺផ្តាសាយ ការក្អកគឺជារោគសញ្ញាមួយក្នុងជំងឺផ្តាសាយ ហើយការចង់ព្យាបាលជំងឺនេះឲ្យជាសះស្បើយ អ្នកមិនអាចប្រើប្រាស់ទឹកឃ្មុំបានទេ។ ផ្ទុយទៅវិញអ្នកគួរជ្រើសរើសការប្រើប្រាស់ថ្នាំព្យាបាលផ្ដាសាយធម្មតា ហើយបើទទួលទានវាហើយ ចាំបាច់ណាស់ត្រូវជៀសមិនឲ្យទទួលទានទឹកឃ្មុំទេ។ ដោយសារពេលវាប្រតិកម្មចូលគ្នា នោះវានឹងធ្វើឲ្យការស្រូបយកសមាសធាតុប្រឆាំងចេញពីថ្នាំមានការធ្លាក់ចុះ។ ២) អ្នកមានជំងឺទឹកនោមផ្អែម អ្នកមានជំងឺទឹកនោមផ្អែម ត្រូវតែដឹងឲ្យបានច្បាស់ថាពួកគេមិនអាចលូកទឹកឃ្មុំបានទេ ដោយសារវាសម្បូរទៅដោយជាតិស្ករ អ៊ីចឹងពេលទទួលទានបន្ថែម…
ជីវិតនិងសុខភាពទឹកដោះគោសណ្តែកជារបស់ពេញនិយមមួយ មិនថាក្មេងចាស់ ប្រុសស្រី គឺគ្រប់វ័យ សុទ្ធតែអាចទទួលទានបាន ដោយវាអាចផ្តល់នៅអាហារូបត្ថម្ភសំខាន់ៗជាច្រើនមករាងកាយ ប៉ុន្តែក៏មានរឿងដែលអ្នកត្រូវដឹងផងដែរ អំពីការទទួលទានវាឲ្យបានត្រឹមត្រូវ។ ថ្ងៃនេះ គ្រូពេទ្យក្នុងស្រុក សូមណែនាំទៅអ្នកនិយមទទួលទានទឹកដោះគោសណ្តែក ចាំបាច់ត្រូវជៀសការទទួលទានវាលាយគ្នាជាមួយរបស់ទាំង ៥ ខាងក្រោម ព្រោះខ្លះអាចបង្កឲ្យពុល ខ្លះបង្កឲ្យបាត់បង់អាហារូបត្ថម្ភសំខាន់ដែលអ្នកត្រូវការ៖ ៥) កុំផឹកទឹកដោះគោសណ្តែកដែលមិនទាន់ឆ្អិន អ្នកខ្លះធ្វើទទួលទានខ្លួនឯង ហើយត្រូវប្រាកដថា ការចម្អិនរបស់អ្នកគឺមានលក្ខណៈពេញលេញល្អ និងមិននៅឆៅ។ ដោយសារតែទឹកសណ្តែកពេលវានៅឆៅ គឺមានផ្ទុកសារធាតុ Trypsin inhibitors, Saponin និងសារធាតុបង្កគ្រោះថ្នាក់មួយចំនួនផ្សេងទៀត ដែលអាចបណ្តាលឲ្យអ្នកក្អួតចង្អោរ ឈឺពោះ ឬរាគ។ ៤)…
ជីវិតនិងសុខភាពនៅពេលដែលអ្នកឃើញរាងកាយកើតមានរោគសញ្ញារមាស់លើផ្នែកទាំង ៣ ដូចរៀបរាប់ខាងក្រោម ចូរអ្នកប្រុងប្រយ័ត្ន និងរកអ្នកជំនាញពិគ្រោះពីវិធីព្យាបាល ព្រោះអីអាចជាជាតិស្ករក្នុងឈាមរបស់អ្នកកំពុងឡើងខ្ពស់ហើយ៖ ៣) រមាស់ស្បែកក្បាល អ្នកមានជំងឺទឹកនោមផ្អែម ជាតិស្ករក្នុងឈាមខ្ពស់ តែងតែបង្កើតបាក់តេរីលូតលាស់មកឆាប់រហ័ស។ ទន្ទឹមនេះ ស្បែកមិនត្រូវបានផ្គត់ផ្គង់ដោយសារធាតុចិញ្ចឹមចេញពីឈាមគ្រប់គ្រាន់ទេ ទើបវាបណ្តាលឲ្យងាយខូចខាត។ ជារឿយៗអ្នកនឹងកើតមានអាការៈរមាស់ ព្រោះស្បែកងាយឆ្លងមេរោគ ឬរលាក ជាពិសេសគឺស្បែកក្បាល។ ២) រមាស់ដៃ ជើង គ្រូពេទ្យឯកទេសបាននិយាយថា ពេលជាតិស្ករក្នុងឈាមឡើងខ្ពស់ នោះរាងកាយនឹងបាត់បង់ជាតិទឹក ហើយកាត់បន្ថយលំហូរឈាមដើម្បីចិញ្ចឹមស្បែក។ លើសពីនេះសរសៃប្រសាទក៏ត្រូវបានខូចខាតនៅក្នុងដំណើរការនៃការបញ្ចេញញើសនៅក្រោមភាពមិនប្រក្រតីនៃស្បែក ដែលជាហេតុបណ្តាលឲ្យស្បែកឡើងស្ងួត រមាស់ជាពិសេសលើស្បែកនៃផ្នែកប្រអប់ជើង និងដៃ។ ១) រមាស់ត្រចៀក នៅពេលកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់…
ជីវិតនិងសុខភាពបើសួរថា តើប្រជាជននៃប្រទេសណាក្នុងពិភពលោកយើងនេះ ដែលអាចរស់នៅជាមួយអាយុវែងជាងគេបង្អស់? ចម្លើយគឺ ជាប្រទេសជប៉ុន ដោយជាមធ្យមពួកគេអាចរស់នៅបានដល់អាយុ ៨៤,៣ ឆ្នាំ ជាពិសេសគឺស្រ្តី មានអត្រាអាយុវែងជាងបុរសប្រហែល ៥ ឆ្នាំ។ ថ្ងៃនេះ គ្រូពេទ្យក្នុងស្រុក សូមស៊ីជម្រៅទៅកាន់ទម្លាប់ល្អ ៤ របស់ប្រជាជនជប៉ុន ដែលអាចជួយឲ្យពួកគេអាចរស់នៅដោយមានអាយុវែង៖ ៤) មិនទទួលទានឆ្អែតពេក ទម្លាប់ជួយឲ្យពួកគេរស់នៅបានយូរ គឺជនជាតិជប៉ុន ញុាំនិងផឹកមិនយកឆ្អែតពេញពោះពេកនោះទេ នៅគ្រប់ពេលវេលាទទួលទាន។ នៅលើតុអាហារ អាហារក្នុងចាន ក៏មិនទម្លាប់ដាក់ច្រើនហូហៀរពេកដែរ ពោលគឺមួយមុខបន្តិច មួយសមល្មមនឹងទទួលបាន។ ចំណែកឯឱជារសគឺផ្តោតលើអាហាររូបត្ថម្ភជាធំ មិនផ្តោតលើរសជាតិដោយដាក់មុតពេកឡើយ ពោលគឺប្រើគ្រឿងទេសស្រាលៗ…
ជីវិតនិងសុខភាពខ្ញីគឺជាគ្រឿងទេសដែលរមែងមានគេប្រើប្រាស់ទៅក្នុងម្ហូប និងឱសថជាច្រើន ដោយសារវាអាចព្យាបាលអាការៈក្អួតចង្អោរ ជួយឲ្យប្រសើរឡើងនៅប្រព័ន្ធរំលាយអាហារ កាត់បន្ថយការឈឺចាប់ពេលមករដូវ ជួយបំបាត់ការឈឺចាប់សាច់ដុំនិងសន្លាក់ បង្កើនភាពធន់ និងព្យាបាលជំងឺផ្លូវដង្ហើមជាដើម។ យ៉ាងណាបើទោះបីមានប្រយោជន៍ច្រើនរាប់មិនអស់ តែខ្ញីក៏មិនត្រូវធាតុជាមួយមនុស្ស ៥ ប្រភេទនេះដែរ ហើយសម្រាប់ពួកគេបើជៀសបាន មិនគួរទទួលទានខ្ញីឡើយ៖ ៥) អ្នកមានជំងឺគ្រុនក្តៅខ្លាំង ដោយសារតែខ្ញីវាជារបស់ក្តៅ ហើយប្រសិនរាងកាយកំពុងមានកម្តៅខ្លាំងស្រាប់ហើយ វានឹងបន្ថែមកម្តៅទៅដល់ជំងឺ រហូតដល់អាចបណ្តាលឲ្យខូចចសរសៃឈាម ឬមានការហូរឈាមចេញមក។ ៤) អ្នកមានជំងឺលើសឈាម អ្នកគួរតែទទួលទានតែទឹកខ្ញីនៅពេលសម្ពាធឈាមទាប ប៉ុន្តែបើសម្ពាធឈាមឡើងខ្ពស់ នោះមិនគួរទទួលទានវាឡើយ។ ដោយនេះជារបស់ជួយនាំឲ្យសម្ពាធឈាមឡើង ហើយបើយើងលើសឈាមហើយ ទៅដាក់ខ្ញីថែមទៀត វាប្រាកដជាអាចបណ្តាលឲ្យអ្នកដាច់សរសៃឈាមខួរក្បាលជាមិនខាន។ ៣) អ្នកដែលឈឺក្រពះ…
ជីវិតនិងសុខភាពខ្ទឹមសជាញឹកញាប់ត្រូវបានគេប្រើប្រាស់ជាគ្រឿងទេសទៅក្នុងមុខម្ហូបមួយចំនួន ហើយប្រសិនអ្នកចង់ទាញប្រយោជន៍សំខាន់ចេញពីវា នោះអ្នកអាចបឺតខ្ទឹមសនៅចន្លោះបបូរមាត់រៀងរាល់ព្រឹក រយៈពេល ៣០ នាទី ហើយនឹងឃើញផលអស្ចារ្យជាច្រើនកើតឡើងមក។ បញ្ជាក់ថា ខ្ទឹមសត្រូវបានគេចាត់ទុកជាឱសថមានសមត្ថភាពការពារ និងព្យាបាលជំងឺជាច្រើន ហើយវាមានលក្ខណៈសម្បត្តិអាចប្រឆាំងមេរោគខ្ពស់ ដោយសារតែជាតិអង់ទីប៊ីយោទិច អាលីស៊ីន មាននៅក្នុងនោះ ដែលជួយព្យាបាលជំងឺផ្តាសាយ ក្រិនសរសៃឈាម តម្រងនោម… ហើយក៏អាចសម្លាប់មេរោគ និងប្រឆាំងការរលាគផ្សេងៗផងដែរ។ អ្នកអាចសាកល្បងយកខ្ទឹមសមួយកំពិសមកបឺតជញ្ជក់រយៈពេល ៣០ នាទី រៀងរាល់ព្រឹក ហើយសឹមខ្ជាក់វាចេញ រួចលាងមាត់របស់អ្នកជាមួយទឹកក្តៅឧណ្ឌៗ។ ដើម្បីកម្ចាត់ភាពកំពុល អ្នកអាចទទួលទានទឹកដោះគោស្រស់មួយកែវជាការស្រេច។ និយាយពីប្រយោជន៍របស់វាវិញគឺមានច្រើន ហើយអ្នកនឹងឃើញផលត្រឹមរយៈពេល ៣-៤ ថ្ងៃបន្ទាប់គឺដូចជា៖ ជួយសម្អាតសរសៃឈាម…
ជីវិតនិងសុខភាពគ្រាប់ជីមិនមែនគ្រាន់តែជាអាហារដែលល្អចំពោះសុខភាពប៉ុណ្ណោះទេ តែយើងក៏អាចច្នៃយកវាមកលើកសម្រស់បានាផងដែរ។ វាសម្បូរទៅដោយកាបូអ៊ីដ្រាត អាស៊ីដខ្លាញ់អូមេហ្គា ៣ និងប្រូតេអ៊ីនល្អៗជាច្រើន។ ខាងក្រោម គ្រូពេទ្យក្នុងស្រុក បង្ហាញពីវិធីយកគ្រាប់ជីធ្វើម៉ាសបិទមុខ ជាមួយធាតុផ្សំមួយចំនួនផ្សេងទៀត ហើយបង្ហាញពីប្រយោជន៍របស់វាដូចខាងក្រោម៖ គ្រឿងផ្សំ: ស្វាយកូរហើយ ២ ស្លាបព្រាបាយ គ្រាប់ជី ១ ស្លាបព្រាកាហ្វេ ទឹកប្រទាលកន្ទុយក្រពើស្រស់ ១ ស្លាបព្រាកាហ្វេ វិធីធ្វើ: ត្រាំគ្រាប់ជីក្នុងទឹក ដល់ពេលវារីកធំទុកវាក្នុងទូទឹកកកត្រជាក់ធម្មតា រយៈពេល ១០ ទៅ ១៥ នាទីឲ្យវាចូលគ្នាស្អិត យកគ្រឿងផ្សំ ២ មុខខាងលើ…
ជីវិតនិងសុខភាពទឹកដូងត្រូវបានគេស្គាល់ថា ជាភេសជ្ជៈដែលនាំមកនូវប្រយោជន៍ជាច្រើនដល់សុខភាពមនុស្ស តែយ៉ាងណាអ្នកក៏ត្រូវជ្រើសរើសពេលវេលាទទួលទានឲ្យបានត្រឹមត្រូវផងដែរ ទើបវាអាចនាំប្រយោជន៍ពិតមកកាន់រាងកាយ។ ខាងក្រោម គ្រូពេទ្យក្នុងស្រុក បង្ហាញពេលវេលាមាសទាំង ៤ ដែលអ្នកគួរទទួលទានទឹកដូង៖ ៤) ផឹកទឹកដូងនៅពេលព្រឹក អ្នកជំនាញផ្នែកអាហារូបត្ថម្ភរៀបរាបថា ការផឹកទឹកដូងនៅពេលព្រឹក គឺជាពេលវេលាល្អបំផុត ព្រោះវាជួយគ្រប់គ្រងអ័រមូនទីរ៉ូអ៊ីតនៅក្នុងរាងកាយ ល្អចំពោះតម្រងនោម ប្រព័ន្ធរំលរាយអាហារ និងពង្រឹងប្រព័ន្ធការពាររាងកាយយ៉ាងមានប្រសិទ្ធភាព។ មិនត្រឹមតែប៉ុណ្ណោះ ការផឹកទឹកដូងនោពេលព្រឹក ក៏ជួយសម្អាតរាងកាយ ធ្វើឲ្យស្បែកស្រស់ស្អាត កាត់បន្ថយភាពអស់កម្លាំង ស្រកទម្ងន់ និងផ្តល់ថាមពលធ្វើការពេញមួយថ្ងៃថែមទៀតផង។ ៣) ផឹកមុននិងក្រោយអាហារ ការទទួលទានទឹកដូងមុនពេលទទួលទានអាហារ អាចជួយឲ្យអ្នកមានអារម្មណ៍ថាឆ្អែត ហើយបញ្ចសៀមិនឲ្យអ្នកទទួលទានច្រើន ល្អសម្រាប់ការចង់សម្រកទម្ងន់។ វាក៏មានកាឡូរីទាប…
ជីវិតនិងសុខភាពទំពាំងជាអាហារដែលគេច្នៃ យកទៅបន្ថែមឱជារសក្នុងមុខម្ហូប ដូចជាសម្ល ខ និងឆាមួយចំនួនជាដើម។ យ៉ាងណាសម្រាប់មនុស្ស ៥ ប្រភេទខាងក្រោមនេះ មិនគួរទទួលទានទំពាំងនោះទេ ព្រោះវាអាចបង្កផលប៉ះពាល់ដល់សុខភាពជាខ្លាំង៖ ៥) ស្រ្តីមានផ្ទៃពោះ ការស្រាវជ្រាវបង្ហាញថា ស្រ្តីដែលមានផ្ទៃពោះភាគច្រើនក្រោយទទួលទានទំពាំង គឺងាយបណ្តាលឲ្យពួកគេមានអាការៈឈឺពោះ ឈឺក្បាល ក្អួតចង្អោរ។ ដូច្នេះតាមអ្នកជំនាញបានណែនាំ មិនឲ្យស្រ្តីមានផ្ទៃពោះទទួលទានវានោះទេ ដោយថែមទាំងអាចប៉ះពាល់កូនក្នុងផ្ទៃទៀតផង។ ៤) កុមារតូចៗ អាស៊ីដ Oxalic ដែលមាននៅក្នុងទំពាំង គឺងាយនឹងស្រូបចូលទៅក្នុងរាងកាយ ហើយកុមារស្ថិតនៅដំណាក់កាលលូតលាស់ មិនគួរទទួលទានវាឡើយ ព្រោះអាចបង្កឲ្យប៉ះពាល់ដល់ការអភិវឌ្ឍជាតិកាល់ស្យូម និងស័ង្កសី បណ្តាលឲ្យយឺតយ៉ាវក្នុងការលូតលាស់។ ៣)…
ជីវិតនិងសុខភាពចង់ដឹងថាស្បូនរបស់អ្នកមានសុខភាពល្អ ឬអត់ អ្នកគ្រាន់តែសង្កេតមើលនៅលើផ្ទៃមុខ បើចេញសញ្ញា ៣ ខាងក្រោមនេះមក វាគឺជាសញ្ញាមិនល្អហើយ។ បញ្ជាក់ថា ស្បូនគឺសរីរាង្គដ៏សំខាន់មួយក្នុងរាងកាយស្រ្តី ដែលវាទាក់ទងនឹងសុខភាពបន្តពូជ។ ប្រសិនបើមានបញ្ហាកើតឡើងណាមួយ នោះស្បូននឹងនាំមកនូវផលវិបាកជាច្រើន ដូចជាការពិបាកមានផ្ទៃពោះ និងការធ្លាក់ចុះនៃគុណភាពរូបសម្រស់ជាដើម៖ ៣) លេចចេញរង្វង់ខ្មៅនៅក្រោមភ្នែក ពួកគេអាចច្រលំថា ដោយសារគេងមិនបានគ្រប់គ្រាន់ ប៉ុន្តែការពិតករណីនេះ ក៏អាចមកពីបញ្ហាស្បូនមិនល្អផដែរ។ នោះក៏ដោយសារតែអតុល្យភាពអ័រម៉ូន កំពុងកើតឡើង ហើយពេលរាងកាយខ្វះខាតអ័រម៉ូនអឺស្រ្តូសែនច្រើន នោះរង្វង់ខ្មៅក្រោមភ្នែកនឹងលេចចេញមកហើយ។ ២) មុខស្លេក នៅពេលស្បូនរបស់ស្រ្តី មានបញ្ហា ពេលសម្លឹងមើលទៅកញ្ចក់ អ្នកនឹងឃើញសភាពមុខខ្លួនឯងស្លេកខុសពីធម្មតា។ នោះក៏ដោយសារតែការផ្គត់ផ្គង់ឈាម មានលក្ខណៈមិនគ្រប់គ្រាន់…
ជីវិតនិងសុខភាពទឹកគឺជាប្រភពនៃជីវិត ដោយវាមានតួនាទីសំខាន់ច្រើនណាស់សម្រាប់រាងកាយមនុស្ស។ វាជួយទាំងដល់ប្រព័ន្ធរំលាយអាហារ ជួយដល់ស្បែក និងជួយឲ្យសរីរាង្គជាច្រើនទៀតអាចដំណើរការទៅបាន។ បើធៀបនឹងគ្រឿងយន្ត វាដូចជាប្រេងរំអិល ដើម្បីរុញឲ្យម៉ាស៊ីនអាចរត់ទៅបានអ៊ីចឹង បើអត់ទឹក គឺម៉ាស៊ីននឹងជាប់គាំងឬខូចលែងដំណើរការ។ យ៉ាងណាទឹក មិនសុទ្ធតែគ្រប់គ្នាបានទទួលទានត្រូវតាមបែបបទទាំងអស់នោះទេ ហើយក្នុងអត្ថបទនេះ គ្រូពេទ្យក្នុងស្រុក សូមបង្ហាញចំណុចធំ ៥ ដែលអ្នកត្រូវបញ្ចៀសពីការទទួលទានទឹក៖ ៥) ផឹកទឹកតិចពេក រាងកាយមនុស្សត្រូវតែមានទម្លាប់ទទួលទានទឹកឲ្យបានច្រើន ទោះបីជាអ្នកមិនចូលចិត្តទទួលទានទឹកក៏ដោយ។ អ្នកខ្លះគិតថា ទល់តែស្រេកទើបទទួលទាន នាំឲ្យយូរទៅរាងកាយជួបបញ្ហាខ្វះជាតិទឹក។ ប្រសិនបើអ្នកមិនបានផឹកទឹកឲ្យបានគ្រប់គ្រាន់ នោះនឹងជះផលអវិជ្ជមានជាច្រើនមកដល់រាងកាយ ដូចជាធ្វើឲ្យស្បែកខ្វះសំណើម ពន្លឿនដំណើរការភាពចាស់ និងធ្វើឲ្យសរីរាង្គមួយចំនួនក្នុងខ្លួនដូចជាក្រពះ ថ្លើម ចុះថយសមត្ថភាពជាដើម។ ៤)…
ជីវិតនិងសុខភាពប្រសិនអ្នកចង់រស់នៅបានយូរ មានអាយុវែង សុខភាពល្អ ហើយបញ្ចៀសជំងឺរាំរ៉ៃ ជាពិសេសគឺជំងឺដាច់សរសៃឈាមខួរក្បាល ដែលមនុស្សជាច្រើនឧស្សាហ៍ជួប អ្នកត្រូវតែជៀសវាងទម្លាប់អាក្រក់ទាំង ៤ ខាងក្រោម៖ ១) ការបរិភោគអាហារមិនត្រឹមត្រូវ អ្នកឧស្សាហ៍ទទួលទានប្រភេទអាហារសម្រន់ Fast food ឬអាហារតាមផ្លូវ ដែលងាយចម្អិនបានទទួលទាន និងមានខ្លាញ់ច្រើន គឺប្រឈមនឹងជំងឺធាត់ បេះដូង ឡើងសម្ពាធឈាម ហើយក៏វិវត្តឆាប់រហ័សទៅជាជំងឺដាច់សរសៃឈាមខួរក្បាលបានផងដែរ។ ដូច្នេះយល់ល្អគួរកាត់បន្ថយការទទួលទាននៅបឺហ្គឺ មាន់បំពង ប្រហិតចៀនអ្វីជាដើមនោះ សុទ្ធតែមិនល្អចំពោះសុខភាពឡើយ។ ២) ខ្ជិលហាត់ប្រាណ មនុស្សដែលខ្ជិលហាត់ប្រាណ គឺប្រឈមនឹងជំងឺដាច់សរសៃឈាមខ្ពស់ ជាងមនុស្សដែលធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ ៤ ដង/សប្តាហ៍…