ជីវិតយើងតែងតែគិតថាផ្លែឈើគឺ ល្អចំពោះស្បែក ធ្វើឲ្យស្បែកកាន់តែស្អាត។ យ៉ាងណាវាជាការយល់ឃើញខុស ព្រោះផ្លែឈើមួយចំនួនប្រសិនទទួលទានក្នុងបរិមាណច្រើន វាមានតែធ្វើឲ្យស្បែកឆាប់ខូចទៅវិញទេ៖ ៤) ផ្លែស្វាយ ស្វាយក៏ជះឥទ្ធិពលអវិជ្ជមានដល់ស្បែកផងដែរ ប្រសិនជាយើងទទួលទានវាច្រើន ជាពិសេសបន្ទាប់ពីទទួលទានអាហាររួច។ ដោយសារតែផ្លែស្វាយងាយនឹងប្រតិកម្មជាមួយគ្រឿងទេសក្នុងអាហារ បណ្តាលឲ្យរាងកាយឡើងក្តៅ ក្រហាយ ងាយនឹងកើតមុនលើស្បែក។ ៣) ទុរេន ផ្លែទុរេនងាយនឹងបង្កើនកម្តៅក្នុងរាងកាយព្រោះវាមានផ្ទុកជាតិស្ករ និងជាតិខ្លាញ់ខ្ពស់ ហើយក៏ងាយបង្កឲ្យក្តៅក្នុងមាត់ កើតមុនលើមុខ។ ការទទួលទានវាច្រើន និងញឹកញាប់ពេក ក៏អាចធ្វើឲ្យសភាពស្បែកប្រែទៅជាពណ៌លឿង ពន្លឿនល្បឿនការបាត់បង់ខូឡាជែន និងបង្កើនភាពជ្រីវជ្រួញលើស្បែក។ ២) ឪឡឹក ដ្បិតបើ Nitric Oxide ក្នុងផ្លែឪឡឹក…
ជីវិតមនុស្សជាច្រើនមិនយល់ច្បាស់នោះទេ អំពីសារៈសំខាន់នៃការគេង។ ជាការពិតរឿងទាំង ៥ ខាងក្រោម ដាច់ខាតអ្នកមិនត្រូវធ្វើនោះទេមុនពេលចូលគេង ព្រោះវាអាចបណ្តាលឲ្យប៉ះពាល់ដល់គុណភាពនៃការគេង ហើយយូរទៅមិនខុសពីកំពុងបន្ថយអាយុជីវិតខ្លួនឯងទេ៖ ៥) ចូលគេងភ្លាមៗបន្ទាប់ពីទទួលទានអាហារ បន្ទាប់ពីទទួលអានអាហារឆ្អែត មនុស្សមួយចំនួនមានអារម្មណ៍ថាងងុយគេង ហើយក៏ដាក់ខ្លួនគេងភ្លាមៗ ដែលនេះវាបានធ្វើឲ្យល្បឿនចលនារំលាយអាហារមានការធ្លាក់ចុះ ហើយការស្រូបយកអាហារូបត្ថម្ភសំខាន់ៗក៏បាត់បង់ផងដែរ។ ជាងនេះការគេងផ្អៀងចំហៀងខ្លួន ក៏អាចបណ្តាលឲ្យក្រពះច្រាល នាំឲ្យក្អួតថែមទៀតផង។ យកល្អអ្នកមិនគួរចូលគេងភ្លាមៗទេ ពោលពេលទទួលទានអាហាររួចគួរមានសកម្មភាពក្រោកឈរ ដើរថ្នមៗ ដើម្បីជំរុញឲ្យចលនាពោះវៀនដំណើរការបានល្អ។ ៤) ចូលគេងយឺត ដោយសារមូលហេតុមួយចំនួន នាំឲ្យមនុស្សចូលគេងយឺត តែយ៉ាងណាការបន្តបញ្ឈរភ្នែកដល់ម៉ោង ២-៣ ព្រឹកជាប្រចាំនោះ គឺមិនល្អឡើយ។ យូរទៅវាបណ្តាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផ្នែកសុខភាពថ្លើម និងសរសៃឈាមបេះដូង។…
ជីវិតសម្រាប់អ្នកអង្គុយធ្វើការយូរម៉ោង អ្នកមិនងាយចូលដំណេក តែងលេចចេញអាការៈ ៤ បង្ហាញមកដូចខាងក្រោម ខ្លះអាចច្រឡំថាមកពីជំងឺផ្សេង តែការពិតទៅ វាជាដើមចមអាចនាំឲ្យអ្នកកើតជំងឺបេះដូង ហើយបើព្យាបាលមិនទាន់ គឺអាចហួសពេល និងប៉ះពាល់ដល់អាយុជីវិត៖ ៤) អស់កម្លាំង ឆាប់ថប់អារម្មណ៍ មានហេតុផលជាច្រើនដែលបណ្តាលឲ្យអ្នកអស់កម្លាំង តែទោះជាយ៉ាងណា បើអ្នកត្រឹមតែធ្វើការងារស្រាលៗ ហើយមានអារម្មណ៍ថាល្វើយ អស់កម្លាំង គ្មានថាមពលក្នុងខ្លួន អ្នកក៏ត្រូវតែយកចិត្តទុកដាក់លើស្ថានភាពសុខភាពដែរ។ រោគសញ្ញានេះ បើបន្ត នោះយូរទៅកាន់តែធ្ងន់ធ្ងរ អាចដល់គាំងបេះដូង។ លើសពីនេះបើអ្នកងាយធ្លាក់ចូលទៅក្នុងស្ថានភាពធុញថប់ផ្លូវអារម្មណ៍ញឹកញាប់ ស្រ្តេសច្រើន នោះក៏ជារឿងដែលគួរឲ្យបារម្ភមួយដែរ។ ៣) ឈឺទ្រូង អ្នកឧស្សាហ៍ឈឺទ្រូង គឺ…
ជីវិតបើយោងតាមវេជ្ជបណ្ឌិតនៅឯប្រទេសចិន បានកត់សម្គាល់ឃើញថា មនុស្សជាច្រើនសព្វថ្ងៃពេលចង់លូតកម្ពស់បែបធម្មជាតិ ពួកគេផ្តោតតែលើការទទួលទានទឹកដោះគោ ដោយការពិតទៅ ខ្លះវាមានប្រសិទ្ធភាពមែនហើយ ប៉ុន្តែបើចង់បានផលឆាប់រហ័ស និងសុវត្ថិភាពទៀតនោះ អ្នកគួរតែងាកមកលូកបន្លែខាងក្រោម ៣ នេះវិញ៖ ៣) ស្ពៃខ្មៅ ដើម្បីលើកកម្ពស់ឆ្អឹង អ្នកគួរទទួលយកសារធាតុចិញ្ចឹមសំខាន់ៗដូចជាកាល់ស្យូម ជាតិសរសៃ និងវីតាមីន ហើយទាំងអស់នោះ វាមាននៅក្នុងស្ពៃខ្មៅ។ ក្រៅពីជំនួយដល់ការអភិវឌ្ឍឆ្អឹង ទៀតសោតក៏ជួយកុមារឲ្យកើនកម្ពស់យ៉ាងឆាប់រហ័សផងដែរ ហើយវាជួយការពារជំងឺពុកឆ្អឹង និងបញ្ចៀសមហារីកមួយចំនួន។ លើសពីនេះវាក៏មានប្រយោជន៍សម្រាប់ប្រព័ន្ធរំលាយអាហារ ការពារហានិភ័យនៃការទល់លាមក និងជួយកុមារស្រូបយកសារធាតុចិញ្ចឹមបានយ៉ាងល្អប្រសើរ។ ២) ផ្កាខាត់ណាខៀវ ផ្កាខាត់ណាខៀវ ជាអាហារដែលមានឱជារស ហើយក៏មានសារធាតុចិញ្ចឹមច្រើន។ អ្នកជំនាញនិយាយថា…
ជីវិតសម្រាប់មនុស្សស្រី ចូលដល់វ័យចំណាស់បន្តិច ខ្លះ ២០ ក្រាស់ ខ្លះហៀរចូល ៣០ ឆ្នាំឡើងទៅ រាងកាយនឹងចាប់ផ្តើមចុះថយនូវការផលិតកូឡាជែន ក៏ដូចជាបាត់បង់នូវសារធាតុសំខាន់មួយចំនួនផ្សេងទៀត អាចធ្វើឲ្យរាងកាយងាយប្រែទៅសភាពចាស់ ហើយក៏ងាយនឹងគេសួរថា ឥឡូវចាស់ម្ល៉េះបង ផងដែរ។ Knongsrok សុំធ្វើការណែនាំនូវទឹកទិព្វ ៥ ប្រភេទ ដែលមនុស្សស្រីមិនគួរមើលរំលង បើចង់ឲ្យរាងកាយនៅក្មេងជាងវ័យកាន់ឆ្នាំ៖ ៥) ទឹកផ្លែទទឹម ផ្លែទទឹមមានរសជាតិឆ្ងាញ់ អាចផ្តល់ថាមពល និងសារធាតុចិញ្ចឹមដ៏មានតម្លៃសម្រាប់រាងកាយរបស់លោកអ្នក។ ប្រសិនស្រ្តីទទួលទានផ្លែទទឹមជាប្រចាំ នោះអាចការពាររាងកាយពីការខូចខាតនៃរ៉ាឌីកាលសេរី ហើយកាត់បន្ថយកម្រិតនៃការរលាក។ វាក៏មានសារធាតុម្យ៉ាងឲ្យឈ្មោះថា Punicalagins ដែលអាចជួយរក្សាកូឡាជែននៅក្នុងស្បែក ពន្យារភាពចាស់…
ជីវិតការទទួលទានអាហារ គឺត្រូវមានការប្រុងប្រយ័ត្នខ្ពស់ បើអ្នកចង់ទទួលបានសុខភាពល្អ។ ដោយឡែកអាហារទាំង ៣ ខាងក្រោម តាមអ្នកជំនាញបានណែនាំឲ្យអ្នករាល់គ្នា គួរយកចិត្តទុកដាក់ខ្ពស់បំផុត ព្រោះវាងាយនឹងមានផ្ទុកជាតិពុល ប៉ះពាល់មកកាន់រាងកាយ៖ ៣) ត្រកួន ការជ្រើសរើសទិញត្រកួនមកទទួលទាន អ្នកត្រូវមានការប្រុងប្រយ័ត្នខ្ពស់ គួរជ្រើសយកកន្លែងលក់ដែលគួរឲ្យទុកចិត្ត។ ព្រោះអីត្រកួនជាបន្លែដែលដុះតាមទឹក តាមស្រះ ងាយទទួលរងជាតិពុលចេញពីប្រភពទឹក ថ្នាំសម្លាប់សត្វល្អិត និងសារធាតុរំញោចផ្សេងៗ។ ជាពិសេសកុមារ មិនណែនាំឲ្យទទួលទានត្រកួនច្រើនពេកទេ ព្រោះងាយបង្កជាការក្អួតចង្អោរ ពុល រាករូស និងប៉ះពាល់ដល់ដំណើរការអភិវឌ្ឍសរីរាង្គមួយចំនួនរបស់ពួកគេជាដើម។ ២) ខ្យង គ្រំ លៀស អាហារមួយចំនួនផ្សេងទៀត ដូចជាគ្រំ…
ជីវិតអាហារពណ៌សទាំង ៣ ដូចបង្ហាញខាងក្រោមនេះ ប្រសិនអ្នកទទួលទានកាន់តែច្រើន នោះនឹងកាន់តែប្រឈមហានិភ័យនៃការកើតជំងឺធាត់ បេះដូង ទឹកនោមផ្អែម… ដូច្នេះហើយអ្នកគួរតែទទួលទាននៅកម្រិតដ៏សមរម្យមួយបានហើយ៖ ៣) ស្ករស ជារឿយៗពេលចម្អិនអាហារ អ្នកខ្លះដែលនិយមការទទួលទានផ្អែម ចូលចិត្តប្រើប្រាស់ស្ករសច្រើន ដែលងាយឲ្យរាងកាយប្រឈមគ្រោះថ្នាក់ ព្រោះអីថ្លើម និងតម្រងនោមពិបាកធ្វើការក្នុងការរំលាយសារធាតុទាំងនេះខ្លាំងណាស់។ ដូច្នេះហើយនៅពេលជាតិស្ករចូលរាងកាយច្រើន កម្រិតអាំងស៊ុយលីនក៏ឡើងខ្ពស់ ហើយកម្រិតជាតិគ្លុយកូសនៅក្នុងឈាមដែលផ្សារភ្ជាប់ទៅកាន់កោសិកាមួយចំនួនក្នុងរាងកាយ ក៏បង្កឲ្យកើតជំងឺមហារីកក្រពះ មហារីកសុដន់ មហារីកពោះវៀនធំ… សុទ្ធតែជាជំងឺគ្រោះថ្នាក់ដល់អាយុជីវិត។ ២) អំបិល ជាគ្រឿងទេសដែលគេខ្វះពុំបាន ហើយសំខាន់ជាងស្ករទៅទៀត ដោយក្នុងអាហារខ្លះ គឺអ្នកចម្អិនដាក់មួយឆ្ងាញ់ដៃ ដោយមិនសូវគិតពីសុខភាពនោះទេ។ អ្នកត្រូវដឹងថា កម្រិតជាតិប្រៃប្រមូលផ្តុំច្រើនក្នុងរាងកាយ…
ជីវិតកុំគិតថាគ្រាន់តែទទួលទានបន្លែធម្មតាមិនអីនោះ តាមពិតទៅបន្លែ ៣ ប្រភេទខាងក្រោម ក៏អាចបណ្តាលឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ផងដែរ ពោលឡើងលឿនជាងការទទួលទានបង្អែមឬអាហារផ្អែមមួយចំនួនទៅទៀត៖ ៣) បន្លែដែលមានជាតិម្សៅច្រើន មនុស្សភាគច្រើនគិតថាការទទួលទានបន្លែច្រើន គឺជួយឲ្យយើងមានសុខភាពល្អ តែយ៉ាងណាប្រភេទបន្លែដូចជាម្សៅ ស្ពៃក្តោប ឆៃថាវ វាពិតជាមានបរិមាណកាបូអ៊ីដ្រាតខ្ពស់ណាស់ ដូច្នេះប្រសិនបើទទួលទានច្រើន ក៏អាចបណ្តាលឲ្យឡើងជាតិស្ករក្នុងឈាមយ៉ាងរហ័សផងដែរ។ បញ្ជាក់យើងមិនមែនណែនាំមិនឲ្យអ្នកទទួលទានបន្លែនោះទេ តែយកល្អបំផុត គួរកំណត់ការទទួលទានត្រឹម ៦៤ ក្រាម/ថ្ងៃ គឺខ្ពស់បំផុត រួចគួរលាយវាជាមួយអាហារដែលមានជាតិប្រូតេអ៊ីនផ្សេងទៀត ដូចជាសាច់ និងស៊ុតជាដើម ដើម្បីកាត់បន្ថយការឆ្លើយតបជាតិស្ករក្នុងឈាម។ ២) ប្រភេទអាហារមានគ្រាប់ គ្រាប់សណ្តែក ក៏ដូចជាបន្លែដែលមានគ្រាប់មួយចំនួនផ្សេងទៀត វាមានផ្ទុកជាតិកាបូអ៊ីដ្រាតច្រើន ហើយបើទោះបីវាមានសារធាតុចិញ្ចឹមល្អចំពោះរាងកាយ…
ជីវិតតាមរយៈការធ្វើតេស្តសាមញ្ញមួយនេះ អ្នកអាចកត់សម្គាល់ដឹងបាន ពីសុខភាពខាងក្នុងរាងកាយ ឬដំណើរការនៃសរីរាង្គខាងក្នុងរបស់អ្នកបាន៖ ការតេស្តទី ១) ក្តាប់ដៃទាំងសងខាង ក្តាប់ដៃទាំងសងខាងរយៈពេល ៣០ វិនាទី បន្ទាប់មកសូមបើកមើលបាតដៃរបស់អ្នក ថាបម្រែបម្រួលនៃពណ៌លើបាតដៃនឹងបាត់ទៅវិញលឿនឬយ៉ាងណា។ ជាធម្មតាការក្តាប់ដៃ វាធ្វើឲ្យសរសៃឈាមក្នុងដៃត្រូវបានច្របាច់ ហើយសកម្មភាពនេះវានឹងរំខានដល់ប្រព័ន្ធឈាមរត់ បណ្តាលឲ្យបាតដៃប្រែទៅជាពណ៌សនិងខៀវ។ យ៉ាងណាប្រសិនបើបាតដៃមកវិញ វាត្រលប់ប្រែមកសភាពពណ៌ដើមយ៉ាងឆាប់រហ័ស នោះមានន័យថា សរសៃឈាមអ្នកនៅមានសុខភាពល្អ។ ប៉ុន្តែប្រសិនវាត្រូវការពេលយូរ អាចដល់ទៅ ១០ វិនាទីឬលើសនោះ ក្នុងការវិលមកសភាពពណ៌នៃបាតដៃដូចធម្មតាវិញ នោះបង្ហាញថា សរសៃឈាមអ្នកដំណើរការមិនជាល្អនោះឡើយ ឬជាសញ្ញាបង្ហាញថា សរសៃឈាមឡើងរឹងផងដែរ។ ការតេស្តទី ២) ច្របាច់ចុងម្រាមដៃនីមួយៗរយៈពេល…
ជីវិតជាការពិតកូលេស្តេរ៉ុល ដើរតួនាទីយ៉ាងសំខាន់នៅក្នុងសកម្មភាពនៃសរីរាង្គមួយចំនួនរបស់យើង ប្រសិនរាងកាយមានកូលេស្តេរ៉ុលអាក្រក់ច្រើន នោះហានិភ័យនៃការឈឺទ្រូង ការគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល។ល។ គឺអាចកើតមានច្រើន ដូច្នេះអ្នកត្រូវតែបន្ថែមរបបអាហារជួយបង្កើនកូលេស្តេរ៉ុលល្អទាំង ៥ ដូចខាងក្រោម៖ ៥) ប្រេងអូលីវ ប្រេងអូលីវមានផ្ទុកនូវវីតាមីន និងសារធាតុចិញ្ចឹមជាច្រើន ដែលវាមានជាតិខ្លាញ់មិនឆ្អែតខ្ពស់ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ល្អសម្រាប់ការពារសរសៃឈាម និងសុខភាពបេះដូង។ វាក៏ជយកាត់បន្ថយនូវកូលេស្តេរ៉ុលអាក្រក់ ហើយបង្កើនសមត្ថភាពប្រឆាំងអុកស៊ីតកម្មរបស់រាងកាយ។ អាស៊ីដខ្លាញ់ ដែលមានក្នុងប្រេងអូលីវ វានឹងធ្វើឲ្យមានតុល្យភាពកម្រិតកូលេស្តេរ៉ុល ការពារបានយ៉ាងល្អ ពីជំងឺដាច់សរសៃឈាម។ ៤) ស៊ុត អាហារនេះមានកូលេស្តេរ៉ុលខ្ពស់ ដោយជាមធ្យមស៊ុតមួយ អាចផ្តល់កូលេស្តេរ៉ុលប្រហែល ២១១ មិល្លីក្រាម។…
ជីវិតបើទៅផ្សារ ឃើញត្រី ៣ ប្រភេទនេះ អ្នកមិនគួរលូកទិញនោះទេ ព្រោះបើយកមកចម្អិនទទួលទាន វាអាចនាំជំងឺ និងមេរោគចូលដល់រាងកាយទាំងគ្រួសារ៖ ៣) អន្ទង់ អន្ទង់មានរូបរាងស្រដៀងនឹងសត្វពស់ មានរាងវែង រលោង ហើយក៏មានជាតិខ្លាញ់ច្រើន។ គេចាត់ទុកវាដូចអាហារប៉ូវកម្លាំង រួចមនុស្សជាច្រើនក៏ចូលចិត្តដែរ តែយ៉ាងណាដោយសារអន្ទង់វារស់នៅក្នុងបរិស្ថានវាលភក់ វាលស្រែ ដែលមានពពួកប៉ារ៉ាស៊ីតច្រើន ដូច្នេះបើទិញមកមិនដឹងច្បាស់ពីវិធីសម្អាតវាទេ នោះមិនងាយនឹងបាត់បង់អស់មេរោគឡើយ។ ដូច្នេះយកល្អ បើមិនចាំបាច់ គួរតែជៀសការទទួលទានអន្ទង់ ព្រោះវាងាយនឹងឆ្លងមេរោគ ហើយខូចខាតប៉ះពាល់ដល់សរីរាង្គខាងក្នុងរាងកាយ។ ២) ត្រីរលួយ ត្រីដែលខូចរលួយមានច្រើនណាស់ ដែលគេដាក់លក់នៅតាមផ្សារ ហើយអ្នកលក់តែងតែប្រាប់អ្នកទិញ ថាត្រីទើបកាត់ហើយៗថ្មី…
ជីវិតអាហារទាំង ៥ ខាងក្រោមនេះ ក្រោយពីទុកចោលមួយយប់ ទោះបីឆ្លងកាត់ការរក្សាទុកត្រឹមត្រូវក៏ដោយ តែវានៅតែប្រឈមខ្ពស់ អាចប្រមូលផ្តុំបាក់តេរីកកកុញច្រើន ងាយបង្កផលប៉ះពាល់ដល់សុខភាពលោកអ្នក។ ដូច្នេះបើជៀសបាន គួរតែជៀសកុំលូកវាទទួលទានឲ្យសោះ៖ ៥) អាហារសមុទ្រ ដូចជាបង្គា ក្តាម និងត្រីមានផ្ទុកនូវប្រូតេអ៊ីន សារធាតុរ៉ែ និងវីតាមីនជាច្រើន ដែលល្អសម្រាប់សុខភាពមនុស្សទទួលទាន។ តែយ៉ាងណា ប្រសិនទុកវាចោលមួយយប់ហើយ ទោះអ្នកយកវាមកច្នៃចម្អិនថ្មី ក៏សារធាតុសំខាន់ទាំងអស់បានបាត់បង់បាត់ទៅហើយ ផ្ទុយទៅវិញប៉ះអាហារខ្លះ អាចបណ្តាលឲ្យពុល ខូចថ្លើម ខូចតម្រងនោមថែមទៀត។ ៤) តៅហ៊ូ តៅហ៊ូដែលទុកចោលពេញមួយយប់ គឺងាយនឹងខូច រលួយលឿនណាស់ ហើយប្រូតេអ៊ីនខាងក្នុងនោះក៏បាត់បង់ដែរ។…
ជីវិតតែបៃតងជាភេសជ្ជៈដែលជនជាតិជប៉ុននិយមទទួលទានជាប្រចាំ ព្រោះវាអាចជួយឲ្យអាយុវែង តែយ៉ាងណាសម្រាប់មនុស្ស ៥ ប្រភេទខាងក្រោម គេណែនាំមិនឲ្យទទួលទានទេ ព្រោះវាអាចបង្កជាផលប៉ះពាល់មកកាន់សុខភាពទៅវិញ៖ ៥) អ្នកមានបញ្ហាទល់លាមក តែបៃតងមានផ្ទុកសារធាតុ Phenols ដែលវាល្អសម្រាប់អ្នកចង់សម្រកទម្ងន់ ប៉ុន្តែវាមានគុណវិបត្តិខ្លាំងសម្រាប់អ្នកដែលមានបញ្ហាទល់លាមក។ ព្រោះនៅពេលដែលស្រទាប់ក្រពះ និងពោះវៀនត្រូវបានកន្រា្តក់ដោយសារសារធាតុខាងលើ វានឹងធ្វើឲ្យមានការរាំងស្ទះដល់ដំណើរការរំលាយអាហារ នាំឲ្យបញ្ហាទល់លាមក កាន់តែធ្ងន់ធ្ងរលើសដើម។ ៤) ស្រ្តីពពោះ ឬអ្នកបំបៅដោះកូន តែបៃតងក៏មានជាតិកាហ្វេអ៊ីន តានីន ដោយសារធាតុទាំងនេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការវិវត្តរបស់ទារក ដូច្នេះស្រ្តីកំពុងពពោះ និងកំពុងបំបៅដោះកូនមិនត្រូវទទួលទានតែបៃតងទេ។ វាអាចនឹងធ្វើឲ្យទារកគេងមិនសូវបាន ខួរក្បាលចុះខ្សោយជាដើម។ ៣) អ្នកជំងឺលើសឈាម សម្រាប់អ្នកមានជំងឺសរសៃឈាម…
ជីវិតបើតាមការចុះផ្សាយរបស់គេហទំព័រក្រៅស្រុក បានឲ្យដឹងថាថ្មីៗនេះអ្នកជំនាញបាននឹងកំពុងព្រមាន ទៅដល់មនុស្សរាល់គ្នា អំពីរោគសញ្ញាថ្មីដែលបានកើតឡើងលើអ្នកកើតជំងឺកូវីដ-១៩ ដែលវាអាចធ្វើឲ្យមនុស្សភាគច្រើន ច្រឡំជាមួយនឹងជំងឺផ្សេង ហើយគិតថាមិនអី៖ ៥) របកស្បែក ស្រ្តីម្នាក់ដែលឆ្លងវីរុស SARS-CoV-2 បាននិយាយថា ស្បែករបស់នាងចាប់ផ្តើមរបក ដែលវាជារោគសញ្ញាចម្លែកមួយ។ នេះវាមិនមែនបង្កមកពីវីរុសទេ តែជាការឆ្លើយតបរបស់ប្រព័ន្ធការពាររាងកាយប្រឆាំងនឹងធាតុបង្កជំងឺ។ តាមការពន្យល់ពីសាស្រ្តាចារ្យនៅចក្រភពអង់គ្លេសលោក Tim Spector និយាយថា រោគសញ្ញានៃជំងឺកូវីដ-១៩ ក៏អាចបណ្តាលឲ្យអ្នកជួបបញ្ហាហើម រមាស់ និងរបកស្បែកជើងដៃផងដែរ។ ៤) ស្បែកឡើងជ្រួញ បើសុខៗស្បែកឡើងជ្រីវជ្រួញខុសធម្មតា ដែលមិនមកពីអ្នកប៉ះទឹកយូរ នោះក៏ជារោគសញ្ញាមួយនៃជំងឺកូវីដ-១៩ ផងដែរ។ បើតាមការឲ្យដឹង ពីស្រ្តីវ័យ…
ជីវិតនិងសុខភាពអត្ថបទនេះសម្រាប់មនុស្សស្រីជាពិសេស ហើយគ្នាយើងមិនថាប្រុសស្រី សុំកុំខ្មាសអៀននឹងចែករំលែកទៅកាន់មនុស្សជាទីស្រលាញ់។ ក្នុងកំឡុងពេលថ្ងៃមករដូវ ត្រូវចាំថា កុំធ្វើរឿង ៤ យ៉ាងនេះឲ្យសោះ ព្រោះវាអាចប៉ះពាល់ដល់សុខភាពស្បូនទៅពេលខាងមុខបាន៖ ៤) កុំទទួលទានអាហារត្រជាក់ ផ្នែកស្បូន ខ្លាចបំផុតគឺសីតុណ្ហភាពត្រជាក់ ដូច្នេះបើអ្នកទទួលទានអាហារឬភេសជ្ជៈដែលមានជាតិត្រជាក់ខ្លាំង គឺងាយនឹងបង្កការឈឺចុកចាប់បន្ថែមទៀតពេលមករដូវ ហើយក៏ប៉ះពាល់ដល់សមត្ថភាពរបស់ស្បូនក្នុងការបញ្ចេញឈាមរដូវផងដែរ។ ជំនួសពីការទទួលទានអាហារត្រជាក់ ស្រីៗគួរតែងាកមកទទួលទានស៊ុបក្តៅៗ និងផឹកទឹកក្តៅឧណ្ឌៗ ដោយវាមិនត្រូវរក្សាតុល្យភាពរាងកាយ ជួយបំបាត់ការឈឺចាប់ពេលមករដូវប៉ុណ្ណោះទេ វាថែមទាំងជួយរក្សាសុខភាពស្បូនឲ្យនៅល្អថែមទៀតផង។ ៣) កុំទទួលទានអាហារហឹរ អាហារដែលមានរសជាតិហឹរ ជាធម្មតាវាពិតជាជួយជំរុញឱជារសឲ្យឈ្ងុយឆ្ងាញ់ យ៉ាងណាសម្រាប់អ្នកមានបញ្ហាក្រពះ អ្នកមករដូវ មិនគួរទទួលទាននោះទេ។ លុះត្រាតែការមករដូវ ត្រូវបានបញ្ចប់ សឹមអ្នកគួរទៅទទួលទានវាបាន…
ជីវិតនិងសុខភាពផ្នែកនៃសរីរាង្គទាំង ៤ ខាងក្រោមលើរាងកាយអ្នក ប្រសិនវានៅស្អាតល្អ មានន័យថា ហានិភ័យនៃការកើតជំងឺរ៉ាំរ៉ៃមួយចំនួន គឺមានទាបទាបណាស់ ហើយមានលទ្ធភាពខ្ពស់ជួយឲ្យអ្នកអាចរស់នៅដោយមានអាយុវែង៖ ១) សួតនៅស្អាតល្អ សួតត្រូវបានគេប្រដូច ទៅនឹងខែលរបស់រាងកាយ ដោយខ្យល់ដែលអ្នកដកដង្ហើមចេញចូល គឺវាឆ្លងកាត់ផ្នែកសួតនេះហើយ។ អ្នកដែលជក់បារី ឬស្រូបយកផ្សែងបារីជាប្រចាំ អាចបណ្តាលឲ្យសួតរបស់ពួកគេត្រូវបានបំផ្លាញ ក៏ដោយសារសារធាតុពុលចេញពីថ្នាំជក់បម្លែងចូលទៅក្នុងសួត ហើយវាផ្អាប់ទុកខាងក្នុងនោះ មិនអាចចេញមកក្រៅបាន។ ដូច្នេះដើម្បីធានាថាសួតរបស់អ្នកនៅល្អ អ្នកគួរជៀសវាងការស្រូបយកផ្សែងបារី ឬផ្សែងពុលមួយចំនួន ហើយទទួលទានអាហារដែលល្អចំពោះសួតមានដូចជាផ្កាខាត់ណា ត្រីសាម៉ុង និងបន្លែផ្លែឈើស្រស់ៗមួយចំនួន។ ២) ពោះវៀននៅស្អាតល្អ ពោះវៀនជាកន្លែងរំលាយអាហាររបស់រាងកាយ ជាកន្លែងស្រូបយកសារធាតុចិញ្ចឹមមកកាន់រាងកាយ ហើយការដែលអ្នកបញ្ចៀសបាននៅការកើតជំងឺហើមពោះ រាគ…
ជីវិតនិងសុខភាពបណ្តាភេសជ្ជៈខាងក្រោមទាំង ៤ នេះ ពិតជាអាចបង្កគ្រោះថ្នាក់ដល់សុខភាព បណ្តាលឲ្យពន្លឿនដំណើរការនៃភាពចាស់ជាងវ័យ ពោលគឺអ្នកគួរតែជៀសឲ្យឆ្ងាយ៖ ៤) ភេសជ្ជៈមានជាតិកាបូន ភេសជ្ជៈដែលមានជាតិកាបូន មានជាតិស្ករច្រើន និងមានសារធាតុចិញ្ចឹមតិចតួច វាមិនត្រឹមតែបន្ថែមកាឡូរីលើសដល់រាងកាយប៉ុណ្ណោះទេ តែវាក៏ប៉ះពាល់ដល់សរីរាង្គមួយចំនួនផងដែរ។ តាមអ្នកជំនាញនៅសហរដ្ឋអាមេរិក អ្នកដែលទទួលទានភេសជ្ជៈកំប៉ុង ដែលមានផ្ទុកជាតិស្កររៀងរាល់ថ្ងៃ គឺអាចពន្លឿនភាពចាស់ និងឡើងទម្ងន់លឿន។ ដោយសារជាមធ្យមភេសជ្ជៈកំប៉ុង ៣៥០ ម.ល មានជាតិស្ករ ៣៩ ក្រាម ដូច្នេះអ្នកគួរតែកំណត់ការទទួលទានឲ្យទាបបំផុត បើមិនចាំបាច់ គួរតែមិនទទួលទានតែម្តង។ ៣) ទឹកផ្លែឈើដាក់ក្នុងដប មិនមែនជាប្រភេទផ្លែឈើស្រស់ អ្នកមិនគួរទទួលទានវាឡើយ ព្រោះគេមានលាយបន្ថែមជាតិស្ករច្រើន…
ជីវិតនិងសុខភាពចំណុចទាំងប៉ុន្មានខាងក្រោម គឺជាសញ្ញាព្រមានថា ថ្លើមរបស់អ្នកដំណើរការមិនល្អនោះទេ ហើយអ្នកគួរតែមានការប្រុងប្រយ័ត្ន ឬឆ្លៀតពេលទៅជួបគ្រូពេទ្យដើម្បីពិភាក្សាសុំយោបល់ រិះរកវិធីព្យាបាលឲ្យលឿនតាមដែលអាចធ្វើទៅបាន៖ ៥) ឈាមអញ្ចាញធ្មេញ អ្នកអាចគិតថា វាជាជំងឺមាត់ធ្មេញធម្មតា តែបើស៊ីជម្រៅទៅ វាក៏ដោយសារតែថ្លើមរំលាយជាតិពុលមិនបានល្អ នាំឲ្យកោសិកា endothelium ងាយនឹងរហែកហើយហូរឈាមចេញមក។ ប្រសិនបើអញ្ចាញធ្មេញហូរឈាមញឹកញាប់ ដោយគ្មានមូលហេតុ អ្នកគួរតែទៅមន្ទីរពេទ្យដើម្បីពិនិត្យមើលជាបន្ទាន់។ ៤) ដំបៅមាត់ ការខូចខាតថ្លើម ក៏អាចបណ្តាលឲ្យក្លាយទៅជាមេរោគមួយចំនួន ដែលប្រមូលផ្តុំនៅក្នុងថ្លើម ហើយបំផ្លាញកោសិកាសំខាន់មួយចំនួន។ ជាលទ្ធផលមុខងារនៃកំណកឈាមនឹងចុះថយកាន់តែតិចទៅៗ នាំឲ្យហានិភ័យនៃការកើតដំបៅក្នុងមាត់មានការកើនឡើង។ ៣) ប្រេះបបូរមាត់ បបូរមាត់ប្រេះជាញឹកញាប់នៅក្នុងអាកាសធាតុស្ងួត អ្នកគ្រាន់តែផឹកទឹកឲ្យច្រើននោះវានឹងល្អប្រសើរឡើងវិញ ប៉ុន្តែបើអនុវត្តហើយវានៅតែដដែល និងកាន់តែធ្ងន់ធ្ងរទៅលើសដើម…