បន្ទាប់ពីទទួលទានបាយរួច ប្រសិនអ្នកឃើញរាងកាយរបស់អ្នកកើតចេញសញ្ញាមិនប្រក្រតី ៣ នេះ សូមប្រញាប់ពិនិត្យជាតិស្ករក្នុងឈាមរបស់អ្នកជាបន្ទាន់ ព្រោះវាប្រហែលកំពុងឡើងខ្ពស់ហើយ៖
៣) មានអារម្មណ៍ថាស្រេកទឹក

បន្ទាប់ពីហូបបាយរួច រាងកាយរបស់យើងនឹងញែកទឹកដែលមាននៅក្នុងកោសិកាដោយស្វ័យប្រវត្តិ ហើយបន្ទាប់មកបញ្ចូលវាដោយផ្ទាល់ទៅក្នុងឈាម ដើម្បីកម្ចាត់ជាតិស្ករដែលលើស។ វានឹងធ្វើឲ្យរាងកាយខ្សោះជាតិទឹក នាំឲ្យអ្នកមានអារម្មណ៍ថាស្រេកទឹកភ្លាមៗ ក្រោយទទួលទានបាយរួច។
២) មានអារម្មណ៍ថាងងុយដេក ទ្រាំមិនបាន

បន្ទាប់ពីទទួលទានបាយរួច ចរន្តឈាមនឹងបុកមកក្រពះជំរុញឲ្យមានការរំលាយអាហារ ដែលនេះវានឹងកាត់បន្ថយបរិមាណឈាមត្រូវបញ្ជូនទៅខួរក្បាល ក៏ដូចជាសរីរាង្គដទៃទៀត នាំឲ្យយើងមានអារម្មណ៍ថាអស់កម្លាំងនិងងងុយគេងលឿន។
លើសពីនេះទៀតវានៅពេលជាតិស្ករក្នុងឈាមកើនឡើងខ្លាំង វានឹងបណ្តាលឲ្យណឺរ៉ូនខួរក្បាលត្រូវបានរារាំង ហើយបន្ទាប់មកអារម្មណ៍ងងុយគេងខ្លាំងនឹងកើតមានឡើង។ ចំពោះអ្នកជំងឺទឹកនោមផ្អែមរយៈពេលយូរ ប្រាកដជាជួបបញ្ហានេះញឹកញាប់ ពោលឲ្យតែបាយរួចដឹងតែមានអារម្មណ៍អស់កម្លាំង ហើយចង់គេងភ្លាមៗហើយ។
១) មានអារម្មណ៍ថានៅតែឃ្លាន

ប្រសិនកំឡុងពេលទទួលទានអាហារ រាងកាយចេះតែបញ្ជូនសញ្ញាមកវិញ ថាយើងនៅតែឃ្លានឥតឈប់ នោះជាតិស្ករក្នុងឈាមក៏កំពុងឡើងខ្ពស់ដែរ។ ក៏ដោយសារតែពេលនេះមុខងារមេតាប៉ូលីសត្រូវបានរំខាន ហើយអាហារដែលចូលក្នុងរាងកាយនឹងត្រូវបានស្រូបចូលគ្រប់គ្រាន់ ធ្វើឲ្យយើងទទួលអារម្មណ៍ថាឆ្អែតនោះទេ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

