គេហទំព័រ KNONGSROK

ជីវិតនិងសុខភាព

ផ្លែឈើ ៦ ប្រភេទ ព្រឹកឡើងដូចជាអាហារទិព្វ តែបើទទួលទានពេលល្ងាច អាចនាំជំងឺមកវិញ

ផ្លែឈើទាំង ៦ ប្រភេទខាងក្រោមនេះ សុទ្ធតែមានផ្ទុកនូវសារធាតុចិញ្ចឹមផ្សេងៗពីគ្នា ដែលវាល្អចំពោះសុខភាព តែលើកលែងអ្នកទទួលទានវាពេលព្រឹកឬពេលថ្ងៃប៉ុណ្ណោះ បើទុកដល់យប់ចាំទទួលទានគឺមិនល្អទៅវិញ ហើយអាចប៉ះពាល់សុខភាពធ្ងន់ធ្ងរ៖ ៦) ធូរេន ធូរេនអ្នកមិនគួរបរិភោគច្រើនពេកនោះទេ ព្រោះវាងាយនឹងនាំឲ្យឡើងកម្តៅក្នុងខ្លួន ហើយឡើងជាការកើតមុន។ អ្នកគួរតែជ្រើសរើសទទួលទានវានៅពេលព្រឹកគឺល្អបំផុត ដោយមិនងាយនឹងជះបញ្ហាអ្វីដល់សុខភាព តែបើទទួលទានពេលយប់ អាចនាំឲ្យមានបញ្ហាទៅវិញ ព្រោះវាមានជាតិស្ករខ្ពស់ ជាពិសេសសម្រាប់អ្នកលើសជាតិស្ករក្នុងឈាម អ្នកមានជំងឺបេះដូង និងសម្ពាធឈាមទាបជាដើម។ ៥) ផ្លែបឺរ ផ្លែបឺរ ១០០ ក្រាម មានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនរាប់មិនអស់ ហើយវាក៏មានមុខងារប្រឆាំងនឹងបាក់តេរីផ្សេងៗផងដែរ។ បើអ្នកទទួលទានពេលល្ងាច ក៏មិនល្អដូចគ្នា ព្រោះវាអាចបណ្តាលឲ្យហើមពោះ ឬលើសទម្ងន់។…

ជីវិតនិងសុខភាព

អាហារ ៦ នេះ​មាន​សារធាតុ​ចិញ្ចឹម​ខ្ពស់ តែ​បើទទួល​ទាន​ច្រើន ​អាច​ប៉ះពាល់​ដល់​សុខភាព​វិញ

អាហារ​ទាំង ៦ ប្រភេទ​ដូច​បង្ហាញ​ខាងក្រោម វា​ពិត​ជា​មាន​ផ្ទុក​នូវ​សារធាតុ​ចិញ្ចឹម​ជា​ច្រើន ដែល​ល្អ​សម្រាប់​រាងកាយ។ ទោះ​ជា​យ៉ាង​ណា សូម​អ្នក​កុំ​បរិភោគ​ច្រើន​ហួស​កម្រិត ដែល​វា​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​ទៅ​វិញ៖ ៦) ការ៉ុត ការ៉ុត​មាន​ផ្ទុក​សារធាតុ Beta-Carotene ដែល​អាច​បម្លែង​ជា​វីតាមីន A ដល់​រាងកាយ។ ប៉ុន្តែ​ប្រសិន​អ្នក​ទទួល​ទាន​វា​ច្រើន​ពេក នោះ​អាច​បណ្តាល​ឲ្យ​អ្នក​កើត​ជំងឺ​ខាន់លឿង។ ជំងឺ​នេះ​វា​មិន​ប៉ះពាល់​សុខភាព​ខ្លាំង​ទេ ហើយ​ក៏​អាច​នឹង​បាត់​ទៅ​វិញ​នៅ​រយៈ​ពេល​ខ្លី ប៉ុន្តែ​ប្រសិន​អ្នក​កំពុង​កើត​ជំងឺ​នោះ​ហើយ នៅ​បន្ត​ទម្លាប់​ទទួល​ទាន​ការ៉ុត​ច្រើន​លើសលប់​ទៀត​នោះ វា​អាច​នឹង​ប៉ះពាល់​ដល់​រាងកាយ​កាន់​តែ​ខ្លាំងក្លា។ ៥) ទឹក ទឹក​គឺ​ជា​របស់​ចាំ​បាច់​ក្នុង​ជីវិត​របស់​ម្នាក់ៗ ដោយ​យើង​អាច​នឹង​ស្លាប់​បាន ប្រសិន​ខ្សត់​ទឹក​ពី​ខ្លួន​ហើយ​លឿន​ជាង​ការ​អត់​ចំណី​អាហារ​ទៅ​ទៀត។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រសិន​អ្នក​ទទួល​ទាន​ច្រើន​ពេក ក៏​អាច​បណ្តាល​ឲ្យ​មាន​អតុល្យភាព​អេឡិចត្រូលីត និង​ប៉ះពាល់​ដល់​តម្រង់​នោម​ផង​ដែរ។ ផលវិបាក​មួយ​ផ្សេង​ទៀត​វា​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​សុខភាព​ខួរក្បាល។…

ជីវិតនិងសុខភាព

ឈប់ច្រឡំទៅមិនមែនមកពីមើលឆ្កែធ្វើអីគ្នាទេ! នេះមូលហេតុពិតដែលនាំឲ្យកើតពពែឆ្កែ និងវិធីព្យាបាល

ដំណាលចាស់ៗពីបុរាណច្រើននិយាយថា មូលហេតុដែលអ្នកឡើងហើមត្របកភ្នែក ឬយើងហៅថា ពពែឆ្កែ នោះក៏ដោយសារតែយើងបានឃើញ ឬទៅមើលឆ្កែកំពុងទាក់គ្នា។ ចាក់ហេតុផលឲ្យស៊ីជម្រៅទៅ នៅពីក្រោយបញ្ហាការកើតពពែឆ្កែនេះ មិនមែនមកពីដោយសារមើលឆ្កែធ្វើអីគ្នាអ៊ីចឹងទេ ផ្ទុយទៅវិញដោយសារហេតុផលខាងក្រោមទាំង ៨៖ ញីភ្នែករបស់អ្នកញឹកញាប់ពេក ហើយនាំឲ្យបាក់តេរីនិងធូលីជាប់កកកុញច្រើន មិនបានលាងសម្អាតគ្រឿងសំអាងជុំវិញភ្នែកឲ្យបានល្អ បំពាក់និងដកមកវិញនូវ Contact Lenses ដោយប្រើប្រាស់ដៃមិនស្អាត ប្រើកន្សែងដៃមិនស្អាតយកមកជូតភ្នែក មានទម្លាប់យកអាវដែលពាក់ មកជូតភ្នែក លាងសម្អាតផ្ទៃមុខជាមួយទឹកកខ្វក់ ទឹកកខ្វក់ខ្ទាតចូលទៅក្នុងភ្នែក ធូលីនៅក្នុងខ្យល់អណ្តែតចូលទៅក្នុងភ្នែក ដោយសារកត្តាទាំងអស់ខាងលើនេះហើយ ដែលនាំឲ្យបាក់តេរីនិងធូលី វាចូលមកក្នុងភ្នែកហើយពេញនៅត្រង់ទីតាំងត្របកភ្នែក នាំឲ្យកើតទៅជាដុំពកមួយ ឬក្លាយទៅជាការរលាក។ ប្រព័ន្ធភាពសាំរាងកាយមិនអាចទប់ទល់ឈ្នះទាំងស្រុងនោះទេ ហេតុផលហ្នឹងទើបនាំឲ្យកើតក្លាយទៅជាដុំពក ហើយឡើងហើមត្របកភ្នែកហ្នឹងតែម្តងទៅ។…

ជីវិតនិងសុខភាព

ទម្លាប់សាមញ្ញនៅពេលព្រឹក ២ នេះ អាចបំផ្លាញថ្លើមរបស់អ្នកបាន ខ្លាំងជាងការផឹកស្រាទៅទៀត

ប្រសិនជាអ្នកមានទម្លាប់ធ្វើនូវសកម្មភាព ២ ដូចខាងក្រោមនេះរៀងរាល់ព្រឹក ចូរប្រញាប់កែជាបន្ទាន់ ព្រោះវាអាចធ្វើឲ្យថ្លើមរបស់អ្នកមានបញ្ហា និងខូចខាតធ្ងន់ធ្ងរ ជាងការទទួលទានភេសជ្ជៈមានជាតិអាកុលទៅទៀត៖ ១) អ្នកដែលមិនបត់ជើងតូចក្រោយក្រោកពីគេង បន្ទាប់ក្រោកពីដំណេកភ្លាម អ្នកមិនត្រូវសំដៅទៅរកការទទួលទានទឹកមុននោះទេ អ្វីដែលជារឿងចាំបាច់ត្រូវធ្វើមុនគេបង្អស់ គឺការបត់ជើងតូច (ឈឺនោម)។ តាមការលើកឡើងរបស់អ្នកជំនាញផ្នែកថ្លើមនៅអឺរ៉ុប លោក Daniel Paradi បានឲ្យដឹងថា ដោយសារជាតិពុលបានកកកុញនៅក្នុងខ្លួនរបស់អ្នកពេញមួយយប់ អ៊ីចឹងនៅពេលព្រឹកដើម្បីឲ្យរាងកាយស្រឡះល្អ អ្នកត្រូវបន្ទោបង់ជារឿងសំខាន់បំផុត។ ការបញ្ចេញជាតិពុលពីរាងកាយអាចធ្វើទៅបានតាមរយៈការបត់ជើងតូច/ធំ និងការបញ្ចេញញើស ដូចជាការហាត់ប្រាណនៅពេលព្រឹកព្រលឹម។ បែបនេះអ្នកដែលទប់នោម មិនបត់ជើងតូចហើយសំដៅទៅធ្វើរឿងអ្វីមុន ឬអូសបន្លាយវាដល់រាប់ម៉ោងនោះ គឺមិនល្អទេ ហើយអាចឲ្យជាតិពុលបំផ្លាញថ្លើមបានលឿនបំផុត។ ២) អ្នកដែលងើបមកខឹងទាំងព្រឹក…

ជីវិតនិងសុខភាព

កុំគិតថាល្អ ទម្លាប់ដែលលឺតាមគ្នា ១០ នេះ បើអ្នកនៅបន្តអនុវត្ត នាំឲ្យប៉ះពាល់សុខភាពទៅវិញទេ

ជឿ​ថា​អ្នក​ប្រាកដ​ជា​ធ្លាប់​ទទួល​បាន​នូវ​ការ​ណែនាំ​មួយ​ចំនួន ក៏​ដូច​ជា​ពាក្យ​និយាយ​ត​គ្នា អំពី​វិធី​ធ្វើ​ឲ្យ​សុខភាព​របស់​អ្នក​ល្អ ឬ​ជួយ​ឲ្យ​មាន​ភាព​រីករាយ​ក្នុង​ជីវិត ប៉ុន្តែ​សកម្មភាព​នៃ​ការ​ណែនាំ​ខ្លះ​មិន​សុទ្ធ​តែ​ជា​រឿង​ត្រឹមត្រូវ​ទាំង​អស់​នោះ​ឡើយ។ ទម្លាប់​ខ្លះ​បាន​ធ្វើ​ឲ្យ​យើង​ខូច​សុខភាព​ទៅ​វិញ​ទេ បែប​នេះ​វា​ផ្ទុយ​ពី​ធ្វើ​ឲ្យ​សុខភាព​ល្អ បែរ​ជា​មក​នាំ​ទុក្ខ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាយុ​ជីវិត​វិញ​ក៏​ថា​បាន។ តាម Brightside យើង​បង្ហាញ​ទម្លាប់​ទាំង ១០ ដែល​អ្នក​គួរ​ឈប់​ភាន់ច្រឡំ​ទៀត​ទៅ៖ ១០) ផឹក​ទឹក ៨ កែវ/ថ្ងៃ​ជា​ប្រចាំ កុំ​ច្រឡំ​ថា​ផឹក​ទឹក ៨ កែវ/ថ្ងៃ ល្អ​ចំពោះ​សុខភាព​នោះ ផ្ទុយ​ទៅ​វិញ​វា​អាច​ធ្វើ​ឲ្យ​ខូច​តម្រងនោម​ បណ្តាល​មក​ពី​លើស​ជាតិ​ទឹក​ទៅ​វិញ​ទេ។ ពុំ​មាន​អំណះអំណាង​ច្បាស់លាស់​ណា​មួយ ដែល​លើក​ឡើង​ថា ការ​ទទួល​ទាន​ច្រើន​ល្អ​ចំពោះ​សុខភាព​នោះ​ឡើយ។ រាងកាយ​មនុស្ស​យើង​គឺ​ខុស​គ្នា ខ្លះ​ក៏​ត្រូវ​ការ​ទឹក​តិច​ជាង ឬ​ច្រើន​ជាង ៨ កែវ/ថ្ងៃ ហើយ​ត្រូវ​ចាំ​ថា​ក្រៅ​ពី​ទឹក…

ជីវិតនិងសុខភាព

កុំទម្លាប់ធ្វើរឿង ៥ យ៉ាងនេះឲ្យសោះ ក្រោយបរិភោគអាហាររួច ប្រយ័ត្នខូចសុខភាពដោយមិនដឹងខ្លួន

ជឿ​ថា​មាន​មនុស្ស​ជា​ច្រើន​កំពុង​ប្រកាន់ខ្ជាប់​នៅ​ទម្លាប់​មិន​ល្អ ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ហើយ​ទម្លាប់​ខ្លះ​ពិត​ជា​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ។ យ៉ាង​ណា​ក្នុង​អត្ថបទ​នេះ Knongsrok សូម​លើក​យក ពាក់ព័ន្ធ​នឹង​ទម្លាប់​ក្រោយ​ពេល​បរិភោគ​អាហារ ដែល​អ្នក​គួរ​តែ​កាត់​បន្ថយ​ម្តង​បន្តិច រហូត​ដល់​អស់ ហើយ​បញ្ចៀស​មិន​ត្រូវ​បន្ត​បែប​ហ្នឹង​ឡើយ ព្រោះ​វា​ប៉ះពាល់​ដល់​រាងកាយ​យើង​ខ្លាំង​ណាស់៖ ៥) កុំ​ជក់​បារី ជក់​បារី​ជា​ទូទៅ​វា​ប៉ះពាល់​សុខភាព​យើង​ណាស់​ទៅ​ហើយ តែ​កាន់​តែ​អាក្រក់​បំផុត​ក្រោយ​ពេល​អ្នក​ជក់​បារី បន្ទាប់​ពី​ទទួល​ទាន​អាហារ​រួច។ វា​អាច​បង្ក​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ស្ទះ​សួត និង​មហារីក​មួយ​ចំនួន។ ៤) កុំ​ទទួល​ទាន​ផ្លែ​ឈើ ក្រោយ​បរិភោគ​អាហារ​ហើយ​ភ្លាម កុំ​ប្រញាប់​ទទួល​ទាន​ផ្លែ​ឈើ​ភ្លាម ព្រោះ​ការ​លាយ​បញ្ចូល​គ្នា​ជាមួយ​ផ្លែ​ឈើ វា​អាច​បណ្តល​ឲ្យ​អ្នក​ហើម​ពោះ។ ៣) កុំ​គេង​ភ្លាម ប្រសិន​អ្នក​គេង​ភ្លាម ក្រោយ​ពី​បរិភោគ​អាហារ​រួច នោះ​សមត្ថភាព​នៃ​ការ​រំលាយ​អាហារ​នឹង​មាន​ការ​ចុះ​ថយ ហើយ​ងាយ​នឹង​បណ្តាល​ឲ្យ​អ្នក​កើត​ជំងឺ​ម្យ៉ាង​ហៅ​ថា GRED។ ២)…

ជីវិតនិងសុខភាព

ហេតុអ្វីបានជាមនុស្សមួយចំនួន មានការអាឡែស៊ីទៅនឹងអាហារសមុទ្រ? តោះ! ចូលអានបានដឹង:

អាហារសមុទ្រជាមុខម្ហូបដែលមនុស្សជាច្រើនចូលចិត្ត។ ប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាមនុស្សខ្លះមានប្រតិកម្មទៅនឹងអាហារសមុទ្រ សូម្បីតែពួកគេចូលចិត្តវាក៏ដោយ ក៏ត្រូវតែតមជាមួយនឹងវាដែរ? ដោយសារតែក្នុងករណីខ្លះ រោគសញ្ញាអាចធ្ងន់ធ្ងរ និងគំរាមកំហែងដល់អាយុជីវិត។ ១. ហេតុអ្វីបានជាមនុស្សខ្លះមានអាឡែស៊ីទៅនឹងអាហារសមុទ្រ? យោងតាមវេជ្ជបណ្ឌិតអាឡែហ្សីអាហារសមុទ្រ គឺជាការឆ្លើយតបមិនធម្មតានៃប្រព័ន្ធភាពស៊ាំទៅនឹងប្រូតេអ៊ីននៅក្នុងសត្វសមុទ្រ និងទឹកប្រៃមួយចំនួនដែលរួមមានទាំងសំបកខ្យងដូចជា បង្គា ក្តាម អយស្ទ័រ បង្កង ឬមឹកជាដើម។ ប្រភេទមឹកត្រីយាវហឺដែលមានប្រតិកម្មអាលែហ្សីនឹងប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ពីស្រាលទៅដល់ការគំរាមកំហែងដល់អាយុជីវិតក៏មានដែរ។ មនុស្សម្នាក់ៗមានហានិភ័យខុសគ្នាខ្លាំងពីប្រតិកម្មទៅនឹងអាហារសមុទ្រ។ ប្រសិនបើសមាជិកគ្រួសារមានប្រតិកម្មទៅនឹងគ្រឿងអាហារ ឬសារធាតុណាមួយសមាជិកគ្រួសារនោះទំនងជាមានអាឡែរហ្សីអាហារសមុទ្រនេះហើយ។ ប៉ុន្តែហេតុអ្វីបានជាអ្នកខ្លះទើបតែមានប្រតិកម្មនៅពេលពេញវ័យ? លោកវេជ្ជបណ្ឌិត Rawi Ruangsri មន្ទីរពេទ្យ Sukhumvit បានបញ្ជាក់ថា ប្រតិកម្មអាឡែហ្ស៊ីអាហារដែលទើបតែធំធាត់ ឬពេញវ័យគឺវាជាអាឡែរហ្សីស្រួចស្រាវដែលបង្កឡើងដោយរាងកាយ…

ចិត្តសាស្ត្រ

តើអ្នកដឹងទេ! ការបរិភោគ ទឹកដោះគោជូរ ឬយ៉ាអួ អាចព្យាបាល ការធ្លាក់ទឹកចិត្តបាន

ជំងឺធ្លាក់ទឹកចិត្ត បានប្រែក្លាយទៅជាជំងឺទូទៅកាន់តែខ្លាំងឡើងហើយនៅទូទាំងពិភពលោក។ ហើយមានមួយចំនួនដែលមិនព្រមទៅជួបគ្រូពេទ្យដើម្បីទទួលការព្យាបាលនេះឡើយ។ ខណៈពេលដែលមនុស្សមួយចំនួនមិនដឹងថា ពួកគេមានជំងឺនេះទេ។ ទោះយ៉ាងណា ការសិក្សានៅសាកលវិទ្យាល័យ McMaster របស់កាណាដាមានព័ត៌មានល្អសម្រាប់អ្នកដែលមានជំងឺធ្លាក់ទឹកចិត្ត នៅពេលដែលអ្នកស្រាវជ្រាវបានរកឃើញថា “ ទឹកដោះគោជូរ ឬយ៉ាអួ ” អាចជួយព្យាបាលជំងឺនេះបាន។ ដោយ ៦៤ % នៃមនុស្សដែលមានជំងឺ រលាកពោះវៀន ឆាប់ខឹង និងមានរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត ដែលទាក់ទងនឹងនោះមានស្ថានភាពផ្លូវចិត្តល្អប្រសើរជាងមុន បន្ទាប់ពីការបរិភោគបាក់តេរីល្អ ឬអតិសុខុមប្រាណរស់ដែលមានអត្ថប្រយោជន៍ដល់រាងកាយ។ (Probiotics) ដែលមាននៅក្នុងផលិតផលដូចជាទឹកដោះគោយ៉ាអួ ឬអង្កាមជាដើម។ ហើយបើប្រៀបធៀបជាមួយក្រុមដែលមានជំងឺផ្លូវចិត្តប្រើថ្នាំ placebo ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា មានភាពប្រសើរឡើងតិចជាងទ្វេដងគឺ…

ជីវិតនិងសុខភាព

អនុវត្តន៍វិធី ៧ យ៉ាងដើម្បីសម្អាតពោះវៀនធំ និងរក្សាសម្រស់ឲ្យក្មេងជាងយុវវ័យ

ពោះវៀនធំរបស់អ្នកមានប្រវែង ៥ ហ្វីត យើងមានទំនោរផ្តល់ការយកចិត្តទុកដាក់តិចតួចបំផុតរហូតដល់វាមានបញ្ហា។ ពោះវៀនធំរបស់យើងដើរតួនាទីយ៉ាងសំខាន់នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងហើយដោយសារតែបញ្ហានេះយើងមិនគួរព្រងើយកន្តើយឡើយ។ វិធីទាំង ៧ នេះនឹងជួយថែរក្សាពោះវៀនធំរបស់អ្នកឱ្យស្អាតនិងមានសុខភាពល្អ។ 1. បន្ថែមវីតមីន C ទៅក្នុងរបបអាហាររបស់អ្នក យោងតាមការសិក្សាមួយក្នុងឆ្នាំ ២០១៥ បានឱ្យដឹងថាវីតាមីន C ដែលត្រូវបានរកឃើញនៅក្នុងផ្លែឈើនិងបន្លែជាច្រើនអាចជួយសម្អាតពោះវៀនធំបាន។ ស្ពៃ ខាត់ណាខៀវ ស្ត្រប៊េរី និងក្រូចឆ្មាដំណើរការយ៉ាងរលូនសម្រាប់ពោះវៀនធំនិងសុខភាពទូទៅរបស់អ្នក។ 2. ប្រើប្រូបាយអូទិចធ្វើឲ្យបាក់តេរីល្អៗ ការពារពោះវៀនធំរបស់អ្នក ការស្រាវជ្រាវបានបង្ហាញថាប្រូបាយអូទិចអាចជួយការពារនិងអាចព្យាបាលជំងឺមហារីកពោះវៀនធំបាន។ “ បាក់តេរីល្អ” ទាំងនេះបញ្ឈប់ការរលាកនិងធ្វើឱ្យចលនាពោះវៀនមានស្ថេរភាព, ២ ផ្នែកនៃសុខភាពរំលាយអាហារដែលទាក់ទងនឹងពោះវៀនធំ។ កម្រិតខ្ពស់នៃប្រូបាយអូទិចត្រូវបានគេរកឃើញនៅក្នុងអាហារដូចជាទឹកដោះគោជូរ ទឹកខ្មេះផ្លែប៉ោម…

ជីវិតនិងសុខភាព

តើគួរផឹកកាហ្វេប៉ុន្មានកែវ ក្នុងមួយថ្ងៃ ទើបអាចផ្ដល់អត្ថប្រយោជន៍ល្អដល់ខុសភាព?

ជាការពិតណាស់ ក្នុងពេលបច្ចុប្បន្ននេះ គឺមានអ្នកនិយមទទួលទានកាហ្វេច្រើន តាមដែលយើងកត់សម្គាល់ឃើញ។ ប៉ុន្តែប្រហែលជាគ្រប់គ្នាមិនបានដឹងទេថា ចំនួននៃការផឹកកាហ្វេជាប្រចាំថ្ងៃរបស់អ្នក នឹងមានការកំណត់យ៉ាងត្រឹមត្រូវ ដើម្បីជំនួយដល់សុខភាពរបស់អ្នកទទួលទាន។​ ដូច្នេះ ថ្ងៃនេះ យើងសូមលើកយកកម្រិតនៃការទទួលទានកាហ្វេឱ្យបានត្រឹមត្រូវ ដើម្បីជួយដល់សុខភាពលោកអ្នក។ ១. បរិមាណកាហ្វេដែលត្រឹមត្រូវផ្តល់អត្ថប្រយោជន៍ដល់បេះដូង អ្នកវិទ្យាសាស្ត្រមួយក្រុមមកពីប្រទេសអាឡឺម៉ង់បានរកឃើញថា ជាតិកាហ្វេអ៊ីនធ្វើឱ្យកោសិកាក្នុងសរសៃឈាមរបស់យើងមានប្រតិកម្មតាមរបៀបជាក់លាក់។ វាធ្វើឱ្យប្រសើរឡើងនូវរបៀបដែលកោសិកាទាំងនេះដំណើរការ និងធ្វើឱ្យពួកវាដំណើរការដូចក្មេងជាងវ័យ។ អ្នកស្រាវជ្រាវជឿជាក់ថា បរិមាណកាហ្វេល្អបំផុតដែលយើងត្រូវការដើម្បីរក្សាបេះដូងឱ្យនៅក្មេងបានយូរគឺ ៤ ពែងក្នុងមួយថ្ងៃ។ ២. អ្នកផឹកកាហ្វេច្រើនតែអាយុវែង ប៉ុន្មានឆ្នាំមកនេះអ្នកស្រាវជ្រាវបានកត់សម្គាល់ឃើញថា អ្នកផឹកកាហ្វេទៀងទាត់ទំនងជាមិនសូវរងផលប៉ះពាល់ពីស្ថានភាពសុខភាពផ្សេងៗទេ។ បញ្ជីរួមមានជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ការរងរបួសជំងឺផ្លូវដង្ហើម ការឆ្លង និងជំងឺទឹកនោមផ្អែម។ ការសិក្សាដ៏ធំមួយលើមនុស្ស…

ជីវិតនិងសុខភាព

១០ អាការៈជំងឺនេះនឹងកើតឡើងលើរាងកាយ ព្រោះតែរោគស្រ្តេស និងភាពតានតឹងខ្លាំង!

មនុស្សគ្រប់គ្នាតែងមានអារម្មណ៍ថាខ្លួនឯងស្ថិតនៅក្រោមឥទ្ធិពលសំពាធអ្វីម្យ៉ាង ប៉ុន្តែប្រសិនបើមានអ្វីមួយដែលតែងតែរំខានដល់អ្នក ពេលខ្លះអ្នកគួរតែយកចិត្តទុកដាក់លើសុខភាពរបស់អ្នកឲ្យបានល្អ។ ប្រហែលជាវាកើតឡើងដោយសារតែភាពតានតឹង។ គ្រូពេទ្យជាច្រើននិយាយថាវាអាចបង្កឱ្យមានជំងឺផ្សេងៗ។ បើតាមវេបសាយ ​Bright Side បានឲ្យដឹងមានជំងឺមួយចំនួនដែលកើតឡើងនៅលើខ្លួនអ្នកប្រសិនបើអ្នកមានភាពតានតឹង ស្រ្តេសជាដើម ដូច្នេះយើងសូមលើកយកចំនុចមួយចំនួនដែលអាចកើតឡើងដូចខាងក្រោម៖ 1. ជំងឺស្បែក ជំងឺស្បែក រោគផ្សិត មុន និងជំងឺស្បែកផ្សេងទៀតកើតដោយសារបណ្តាលមកពីភាពតានតឹង។ អ្នកវិទ្យាសាស្ត្របានធ្វើការស្រាវជ្រាវក្នុងចំនោមសិស្សហើយវាបង្ហាញពីទំនាក់ទំនងរវាងភាពតានតឹងផ្លូវចិត្តនិងបញ្ហាស្បែកយ៉ាងខ្លាំង។ ការពិសោធន៍ជាមួយសត្វកណ្តុរផ្តល់លទ្ធផលដូចគ្នា។ សត្វដែលត្រូវបានប៉ះពាល់ទៅនឹងកម្រិតនៃភាពតានតឹងខ្លាំងគឺងាយនឹងឆ្លងជំងឺនៅលើស្បែក។ 2. ការផ្លាស់ប្តូរទំងន់ អ្នកប្រហែលជាស្ថិតនៅក្នុងស្ថានភាពមួយដែលអ្នកមិនអាចរក្សាទម្ងន់របស់អ្នកឱ្យមានស្ថេរភាពជាមួយនឹងរបបអាហារឬការហាត់ប្រាណ។ ស្ថានភាពស្ត្រេសញឹកញាប់បង្កើនការផលិតអរម៉ូន cortisol។ វាធ្វើអោយមានស្ថេរភាពនៃការរំលាយអាហារនៃខ្លាញ់ និងកាបូអ៊ីដ្រាតនិងគាំទ្រដល់កម្រិតចាំបាច់នៃជាតិស្ករនៅក្នុងឈាម។ ប្រសិនបើមនុស្សមានអ័រម៉ូននេះច្រើនពេកនោះ ហើយនឹងញ៉ាំច្រើនទៀតរាងកាយនឹងផលិតអ័រម៉ូនតេស្តូស្តេនតិច ហើយរាងកាយនឹងដុតកាឡូរីតិច។ ហើយហេតុផលនេះនឹងធ្វើឱ្យអ្នកឡើងទម្ងន់។ ពេលខ្លះភាពតានតឹងនិងការថប់បារម្ភធ្វើអោយមនុស្សអាចស្រកទម្ងន់។…

ជីវិតនិងសុខភាព

ឥទ្ធិពលអាក្រក់ ១០ យ៉ាងលើរាងកាយ ដែលអ្នកអាចដឹងបានថា រាងកាយរបស់អ្នកពោរពេញទៅដោយជាតិពុល

សារធាតុពុលមានវត្តមាននៅគ្រប់ទីកន្លែងជុំវិញយើង, ពួកវាអាចនៅក្នុងខ្យល់ដែលយើងដកដង្ហើម ក្នុងទឹកដែលយើងផឹក ឬក្នុងអាហារដែលយើងញ៉ាំ។ សូម្បីតែទូរស័ព្ទដែលអ្នកស្រឡាញ់មិនមែនជាទីកន្លែងលាក់ខ្លួនរបស់សារធាតុពុលក៏ដោយប៉ុន្តែមានបាក់តេរីគ្រប់គ្រាន់ដែលអាចធ្វើឱ្យអ្នកឈឺធ្ងន់។ ជាតិពុលប្រចាំថ្ងៃត្រូវបានប្រមូលផ្តុំនៅក្នុងខ្លួនរបស់យើងហើយប្រសិនបើវាឈានដល់ចំណុចខ្ពស់អ្នកអាចនឹងមានឈឺយ៉ាងធ្ងន់ធ្ងរ។ ដើម្បីជួយឱ្យអ្នកដឹងថាវាជាពេលដែលយើងត្រូវតែបន្សាបជាតិពុល Knongsrok សូមបង្ហាញអំពីបញ្ជីរោគសញ្ញាដែលបង្ហាញពីការផ្ទុកជាតិពុលនៅក្នុងរាងកាយរបស់អ្នក។ ដើម្បីស្វែងយល់ពីវិធីបន្សាបជាតិពុល ។ 1.អ្នកទទួលរងឥទ្ធិពលពីការទល់លាមក នៅពេលដែលយើងញ៉ាំអាហារ យើងក៏បានប្រើប្រាស់សារធាតុគីមីជាច្រើនដែលមានមកជាមួយផងដែរដូចជាសារធាតុថែរក្សាពណ៌ និងសារធាតុបន្លែមរសជាតិជាដើម។ ពោះវៀនដែលមានភារកិច្ចជាមួយនឹងការរំលាយអាហារក៏ត្រូវប្រឈមនឹងការបញ្ចេញជាតិពុលនៃសារធាតុពុលទាំងនេះដែរ។ ការកើនឡើងជាតិពុលនេះអាចនាំអោយមានការឈឺចាប់ក្រពះនិងទល់លាមក។ ការញ៉ាំចំណីអាហារសរីរាង្គ ការកាត់បន្ថយការញ៉ាំជាតិស្រវឹង និងការផឹកទឹកច្រើនអាចជួយដោះស្រាយបញ្ហានេះបាន។ 2.ខួរក្បាលរបស់អ្នកពោរពេញទៅដោយភាពស្មុគស្មាញ ប្រសិនបើអ្នកមានអារម្មណ៍វិលមុខ មានច្រឡំច្រើន ហើយមិនអាចផ្តោតអារម្មណ៍សូម្បីតែនៅពេលព្រឹកក្រោយពីគេងបានឆ្អែតក៏ដោយ ជាតិពុលដែលបង្កគ្រោះថ្នាក់អាចធ្វើអោយអ្នកខ្សោយ។ ជាតិពុលទាំងនេះបណ្តាលអោយមានបញ្ហាប្រតិកម្មជាបន្តបន្ទាប់នៃវីតាមីន និងសារធាតុរ៉ែសំខាន់ចាំបាច់ដែលរាងកាយត្រូវការ។ 3.ក្លិនអាក្រក់ចេញពីរាងកាយ អ្នកបានងូតទឹកនៅពេលព្រឹករួចហើយ អ្នកបានប្រើទឹកអប់ហើយ ប៉ុន្តែនៅពេលនៅក្បែរអ្នកដទៃគេបែជាខ្ទប់ច្រមុះនៅពេលអ្នកនៅជិតពួកគេ។ អ្នកសាកគិតមើល:…

ជំងឺនិងឱសថ

សូមប្រុងប្រយ័ត្ន! ប្រសិនបើឃើញលើស្បែក លេចចេញនូវសញ្ញាទាំង ៣ នេះ គ្រោះថ្នាក់ណាស់

ប្រសិនបើអ្នកឃើញមានសញ្ញាដូចខាងក្រោមណាមួយនៅលើស្បែករបស់អ្នក សូមទៅរកការព្យាបាលភ្លាមៗ! កុំឱ្យមានការស្ដាយក្រោយ ព្រោះនេះជាសញ្ញានៃបញ្ហាស្បែក គ្រោះថ្នាក់ណាស់។ ១. លេចឡើងជម្ងឺខាន់លឿង ប្រសិនបើអ្នកឃើញថាស្បែករបស់អ្នកមានពណ៌លឿងនាពេលថ្មីៗនេះ នោះគឺជាសញ្ញាគ្រោះថ្នាក់។ មានមនុស្សជាច្រើនដែលតែងតែគិតច្រឡំថាជំងឺខាន់លឿង គឺជាសញ្ញាមួយនៃកង្វះអាហារូបត្ថម្ភ ដូច្នេះវាត្រូវបានគេមិនសូវជាយកចិត្តទុកដាក់ទេ។ ទោះយ៉ាងណាក៏ដោយ យោងទៅតាមអ្នកជំនាញ ជំងឺខាន់លឿងមិនមែនគ្រាន់តែជាកង្វះអាហារូបត្ថម្ភទេ វាអាចជាសញ្ញាព្រមាននៃជំងឺមហារីកថ្លើម ឬមានឱកាសកើតមហារីក អ្នកថង់ទឹកមាត់អាចធ្វើឱ្យមុខងារថ្លើមរំខានដល់ការរំលាយទឹកប្រមាត់ និងការរំលាយអាហារប៊ីលីរុយប៊ីននាំឱ្យកើតជម្ងឺខាន់លឿង។ មូលហេតុគឺនៅពេលដែលរាងកាយផ្ទុកបរិមាណប៊ីលីរុយប៊ីនច្រើន វាធ្វើចលនាតាមប្រព័ន្ធឈាមរត់ និងកកកុញនៅលើស្បែក បណ្តាលឱ្យរលាកសសៃឈាម និងខាន់លឿង។ ២. រមាស់ជាប្រចាំ មនុស្សជាច្រើនគិតថា ស្បែករមាស់អាចបណ្តាលមកពីអាកាសធាតុ ឬដោយការងូតទឹកក្តៅញឹកញាប់។ ប៉ុន្តែក្រៅពីនេះ ស្បែករមាស់ក៏ជាសញ្ញាបង្ហាញថាមុខងារថ្លើម និងតម្រងនោមរបស់អ្នកខ្សោយយ៉ាងធ្ងន់ធ្ងរ។…

ជីវិតនិងសុខភាព

ប្រភេទបន្លែ ផ្លែឈើល្អ ដែលជួយបញ្ជូនឈាមទៅខួរក្បាល និងជួយកាត់បន្ថយការវិលមុខ

ក្រៅពីការលេបថ្នាំដើម្បីបន្ថយរោគសញ្ញា និងអាការៈវិលមុខ អ្នកជំងឺអាចញុំាបន្លែទាំងនេះដើម្បីជួយដល់បញ្ហាសសៃឈាម។ ១. ខ្លាញ់ត្រី អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ គួយប៉ូ ក្នុងប្រទេសហ្វាំងឡង់បានរកឃើញថា ការបរិភោគខ្លាញ់ត្រី ៣ ដងក្នុងមួយសប្តាហ៍ នឹងជួយឱ្យរាងកាយកាត់បន្ថយហានិភ័យនៃជំងឺខួរក្បាលបាន ២៦% និងការពារជំងឺវង្វេង។ ២. បន្លែបៃតង លទ្ធផលនៃការសិក្សាដែលបានចុះផ្សាយ ក្នុងទស្សនាវដ្តីអាហារបំប៉នគ្លីនិកអាមេរិចបានបង្ហាញថា ពពួកបន្លែដែលមានស្លឹកខៀវខ្ចី និងពណ៌បៃតងខ្មៅអាចការពារជំងឺវង្វេងវង្វាន់ចំពោះមនុស្សវ័យចំណាស់។ បន្លែស្លឹកបៃតងខ្មៅដូចជាស្ពៃខ្មៅ ខាត់ណា និងផ្កាខាត់ណាខៀវមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ រួមមានវីតាមីនសេ និងបេតាខារ៉ូទីនដែលចាំបាច់សម្រាប់រាងកាយមានសុខភាពល្អ។ ដូចជាជួយឱ្យខួរក្បាលដំណើរការបានល្អ។ វាក៏ជាប្រភពដ៏សម្បូរបែបនៃជាតិ folate ដែលបង្កើនល្បឿនទទួលព័ត៌មាន និងបង្កើនការចងចាំ។ ៣. ស៊ុត…

ជីវិតនិងសុខភាព

តែបៃតងមានអត្ថប្រយោជន៍ តែក៏មានផលប៉ះពាល់ដែរ បើយើងទទួលទានខុសពេល ជាពិសេសចំពោះស្រីៗ

តែបៃតង គឺជាប្រភេទភេសជ្ជៈមួយប្រភេទ ដែលមនុស្សគ្រប់គ្នានិយមញុំាស្ទើរតែគ្រប់ពេល គ្រប់កន្លែងហើយ។ ជាការពិតតែបៃតង គឺមានផ្ទុកនូវគុណប្រយោជន៍ជាច្រើនដល់សុខភាព ដូចជា ការសម្រកទម្ងន់ ការពារជំងឺមហារីក ធ្វើឱ្យប្រសើរឡើងនូវមុខងារខួរក្បាល ប្រយុទ្ធប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត និងកាត់បន្ថយហានិភ័យនៃ ជំងឺបេះដូង ទឹកនោមផ្អែម ឬសូម្បីតែឈឺធ្មេញជាដើម … ទោះយ៉ាងណាក៏ដោយ ការផឹកតែបៃតងនៅពេលវេលាខុស អាចនាំឱ្យមានផលរំខានដល់សុខភាព ដែលយើងមិននឹកស្មានដល់។ តើគ្រោះថ្នាក់អ្វីដែលអាចបណ្តាលមកពីការផឹកតែបៃតងនៅពេលមិនត្រឹមត្រូវ? ១. បណ្តាលឱ្យក្អួត ការសិក្សាពីប្រទេសឥណ្ឌាបានបង្ហាញថា ប៉ូលីហ្វេណុលតែបៃតងអាចបណ្តាលឱ្យស្ត្រេសអុកស៊ីតកម្ម។ ដូច្នេះប្រសិនបើអ្នកផឹកតែបៃតងច្រើនពេក វាអាចបណ្តាលឱ្យក្អួត ឬរោគសញ្ញាផ្សេងៗ។ ២. បង្កបញ្ហាក្រពះ តែបៃតងផ្ទុកបរិមាណកាហ្វេអ៊ីនតិចតួច ទោះបីជាមិនច្រើនក៏ដោយ…

ជីវិតនិងសុខភាព

ចំណាយពេលត្រឹមតែ២នាទី ជាមួយនឹងតិចនិចធ្វើចលនាមួយចំនួន ជារៀងរាល់ព្រឹកនឹងជួយកាត់បន្ថយភាពតានតឹងបានយ៉ាងមានប្រសិទ្ធភាព

អ្នកជំនាញបានណែនាំនូវតិចនិចនៃការធ្វើចលនាមួយចំនួណ ដោយគ្រាន់តែចំណាយពេល ២ នាទី បន្ទាប់ពីភ្ញាក់ពីគេង ដូចខាងក្រោមនេះ វាក៏អាចជួយកាត់បន្ថយភាពតានតឹង និងព្យាបាលជំងឺបានដែរ ព្រោះនេះជា“ ពេលវេលាមាស” សម្រាប់យើងថែរក្សាសុខភាពផ្ទាល់ខ្លួន។ ក៏អាចនិយាយបានថាគ្មានអ្វីប្រសើរជាងយើងចាប់ផ្តើមពេលព្រឹកទេ នៅពេលយើងភ្ញាក់ឡើងដោយចលនាម៉ាស្សាសាមញ្ញដោយខ្លួនឯង។ ដោយសារតែយោងទៅតាមវេជ្ជបណ្ឌិត ទាំងនេះវាគឺជាទម្លាប់ល្អមួយសម្រាប់សុខភាពដើម្បីជួយកាត់បន្ថយភាពតានតឹង និងជំងឺមួយចំនួន។ ១. ផ្សំសក់របស់អ្នកដោយចុងម្រាមដៃរបស់អ្នក នៅពេលអ្នកក្រោកពីព្រលឹម ការផ្គុំសក់របស់អ្នកដោយចុងម្រាមដៃរបស់អ្នក នឹងជួយអ្នកឱ្យភ្ញាក់ពីគេងបានលឿន ហើយជាវិធីងាយស្រួលបំផុតដើម្បីថែរក្សាសុខភាពរបស់អ្នក។ ទម្លាប់ដ៏សាមញ្ញនេះ ក៏ជួយបង្កើនការរំលាយអាហារ ជម្រុញលំហូរឈាមទៅកាន់ខួរក្បាល និងជួយការពារជំងឺលើសឈាម ឈឺក្បាលបណ្តាលមកពីការគេងមិនលក់ ឬស្ត្រេសខ្លាំង ទន្ទឹមនឹងនេះ វាក៏ជួយធ្វើឱ្យសក់មានសុខភាពល្អ ភ្លឺរលោងផងដែរ។ ដោយពន្យល់ពីប្រសិទ្ធភាពនេះ…

ជីវិតនិងសុខភាព

រមាស់នៃសរីរាង្គទាំងពីរនេះ អ្នកគួរតែប្រយ័ត្ន ក្រែងលោមានមហារីកថ្លើម

អ្នកដែលចេះតែរមាស់លើរាងកាយមិនបាត់សោះ អ្នកត្រូវធ្វើការតាមដានឱ្យមែនទែន ក្រែងលោមានករណីកើតមហារីកថ្លើម។ ១. ស្បែករមាស់ជាប់មិនបាត់សោះ ប្រសិនបើអ្នកឃើញថាស្បែករបស់អ្នករមាស់ជាធម្មតាវាអាចបណ្តាលមកពីប្រតិកម្មអាឡែហ្ស៊ី និងមូសខាំ ឬរលាកដោយសារតែបម្រែបម្រួលអាកាសធាតុ។ ប៉ុន្តែអ្វីដែលសំខាន់ ប្រសិនបើអ្នកមានអារម្មណ៍រមាស់អស់រយៈពេលជាយូរមកហើយមិនបាត់សោះ ហើយការរមាស់នេះមិនបណ្តាលមកពីឥទ្ធិពលខាងក្រៅទេ នេះអាចជាសញ្ញាមួយដែលបង្ហាញថា អ្នកកំពុងតែឈានទៅរកបញ្ហាមហារីកថ្លើម។ ក្នុងអំឡុងពេលនេះអ្នកគួរតែទទួលបានការពិនិត្យ និងពិគ្រោះជាមួយអ្នកជំនាញ។ មូលហេតុចម្បងនៃការរមាស់ គឺការថយចុះមុខងារដែលនាំឱ្យកើតជម្ងឺខាន់លឿង បន្ទាប់មកបណ្តាលមកពីការកើនឡើងនូវបរិមាណទឹកប្រមាត់នៅលើស្បែក។ ភាគច្រើននៃអ្នកជំងឺមហារីកថ្លើម តែងតែលេចឡើងសញ្ញានៃកន្ទួលរមាស់នៅលើស្បែក។ ដូច្នេះនៅពេលអ្នកឃើញថាខ្លួនអ្នករមាស់មិនធម្មតាអ្នកគួរតែទៅមន្ទីរពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យរោគមហារីកជាប្រចាំ ចៀសវាងបង្កជាបញ្ហាធ្ងន់ធ្ងរ ប្រយ័ត្នហួសពេល។ ២. ភ្នែករមាស់មិនស្រួល នៅលើខ្លួនប្រាណរបស់យើង ភ្នែកគឺជាផ្នែកដែលផុយស្រួយណាស់នៃរាងកាយ ប្រសិនបើទុកចោលយូរភ្នែកនឹងស្ងួតរមាស់ ប៉ុន្តែប្រសិនបើរាងកាយមានសភាពធម្មតា ហើយអ្នកមានអារម្មណ៍មិនស្រួលនៅក្នុងភ្នែក ប្រហែលជាមហារីកថ្លើមក៏កើតមានដែរ។ មូលហេតុនៃបញ្ហានេះគឺកាត់បន្ថយចរាចរឈាមពីថ្លើម…

ជីវិតនិងសុខភាព

បើនៅតែបន្តទម្លាប់ញុំាអាហារពេលយប់ច្រើនទៀត អ្នកនឹងជួបហានិភ័យនៃបញ្ហាទាំង៥នេះ!

ការទទួលអាហារពេលយប់ច្រើនពេក វាមិនមែនជារឿងដែលល្អនោះឡើយ ហើយខាងក្រោមនេះ ជាបញ្ហាទាំង៥ចំណុចដែលនឹងកើតឡើងចំពោះអ្នក ប្រសិនបើអ្នកនៅតែបន្តទម្លាប់ញុំាអាហារពេលយប់ច្រើនទៀត។ ១. ការបាត់បង់ចំណង់អាហារពេលព្រឹក ការបរិភោគឆ្អែត និងយឺតពេកអាចធ្វើឱ្យអ្នកឃ្លានអាហារហើយអាចរំលងអាហារពេលព្រឹក។ លើសពីនេះទៅទៀត ការរំលងអាហារពេលព្រឹកអាចបង្កើនហានិភ័យនៃជំងឺសរសៃឈាម បេះដូងរ៉ាំរ៉ៃ ជំងឺទឹកនោមផ្អែមប្រភេទទី ២ ជំងឺមហារីក និងការប្រកាំងជាដើម។ ២. ជំងឺក្រពះពោះវៀន ប្រសិនបើអ្នកញ៉ាំម្តងហើយម្តងទៀតច្រើនដងនៅពេលយប់ ប្រព័ន្ធរំលាយអាហាររបស់អ្នកអាចចុះខ្សោយ និងងាយនឹងជំងឺក្រពះពោះវៀនរ លាកក្រពះ ដំបៅក្រពះ រលាកពោះវៀន ការទល់លាមកនិ ងមហារីកពោះវៀនធំទៀតផង។ ៣. ចង្វាក់បេះដូងកើនឡើង នៅពេលដែលអ្នកញ៉ាំច្រើនពេក បេះដូងត្រូវប្រឹងប្រែងជាងធម្មតាដែលបណ្តាលឱ្យចង្វាក់បេះដូងកើនឡើង។ ការទទួលទានអាហារមានកាឡូរីខ្ពស់បន្ទាប់ពីម៉ោង ៦…