ជីវិតនិងសុខភាពសម្រាប់អ្នកដែលបម្រើការពេញមួយថ្ងៃហើយ ក្រោយម៉ោង ៩ យប់ អ្នកគួរតែយកពេលវេលានោះទៅសម្រាក ឬជជែកកម្សាន្តជាមួយគ្រួសារ មិត្តភ័ក្ដិ ឬមនុស្សជាទីស្រលាញ់របស់អ្នក។ ដោយឡែករឿង ៥ យ៉ាងនេះ យើងណែនាំឲ្យអ្នកចាំបាច់ត្រូវជៀសវាង កុំធ្វើឲ្យសោះក្រោយម៉ោង ៩ យប់ ព្រោះមានហេតុផលដែលអ្នកគួរតែដឹង៖ ៥) ទទួលទានទឹកដោះគោ ទទួលទានទឹកដោះគោនៅពេលយប់គឺល្អហើយ តែកុំឲ្យសោះនៅក្រោយម៉ោង ៩ យប់ ព្រោះវាអាចបង្កការលំបាកដល់ប្រព័ន្ធរំលាយអាហារ ហើយជាពិសេសធ្វើឲ្យស្ទះសរសៃឈាម ជារឿយៗដែលអាចឲ្យអ្នកភ្ញាក់ទាំងពាក់កណ្តាលយប់។ និយាយស្រួលស្តាប់ បើទទួលទានមុន ៣ ម៉ោងនៃការចូលដំណេកគឺមិនអីទេ តែបើក្រោយនោះវាមិនបានជួយសុខភាព ហើយបែរជាបង្កផលប៉ះពាល់ដល់សុខភាពវិញ។ ៤)…
ជីវិតនិងសុខភាពរៀងរាល់ពេលព្រឹកក្រោយក្រោកពីគេង តើអ្នកទម្លាប់ធ្វើសកម្មភាពអ្វីខ្លះជាប្រចាំ? តើសកម្មភាពទាំង អស់នោះ បាននាំផលវិជ្ជមានសម្រាប់សុខភាពឬរាងកាយរបស់អ្នកដែរឬទេ? យើងណែនាំទម្លាប់ ៣ ដែលអ្នកគួរតែអនុវត្តរៀងរាល់ក្រោយក្រោកពីគេង ឬមុនវេលាម៉ោង ០៨ ព្រឹកគឺល្អបំផុត ដើម្បីទទួលបានស្បែកភ្លឺស្អាត មិនចាញ់ក្មេងប្រុសក្មេងស្រីស្រករអាយុ ១៨ ឆ្នាំ៖ ៣) ទទួលទានទឹកក្តៅអុនៗលាយជាមួយក្រូចឆ្មាទឹកឃ្មុំ មុនអាហារពេលព្រឹក ទឹកក្តៅអុនៗលាយជាមួយក្រូចឆ្មានិងទឹកឃ្មុំនៅពេលក្រោកពីដំណេក គឺអាចនាំផលល្អជាច្រើនសម្រាប់រាងកាយរបស់អ្នក។ ដោយវាមិនត្រឹមតែផ្ទុកនូវសារធាតុអុកស៊ីតកម្មដែលអាចប្រឆាំងនឹងជំងឺមហារីកប៉ុណ្ណោះទេ ទៀតសោតវាក៏ជួយផ្តល់សារធាតុចិញ្ចឹមដល់ស្បែក និងជួយឲ្យអ្នកមានកម្លាំងក្នុងការប្រកបការងារផ្សេងៗនាពេលបន្ទាប់ផងដែរ។ ជាងនេះវាក៏អាចជួយកាត់បន្ថយការឃ្លាននៅពេលព្រឹក ដែលទម្លាប់ឲ្យអ្នកទទួលទានតិច ហើយជួយផ្តល់វីតាមីន C ដែលជួយដល់ស្បែកឲ្យក្មេងជាងវ័យថែមទៀត។ ២) ដកដង្ហើមវែងនិងយឺតៗ តាមការស្រាវជ្រាវ មនុស្សភាគច្រើនដែលដកដង្ហើមវែង…
ជីវិតនិងសុខភាពជឿថាមនុស្សជាច្រើនប្រាកដជាធ្លាប់បានលឺនៅជំងឺបាក់ទឹកចិត្តម្យ៉ាង ដែលគេឲ្យឈ្មោះថា “Bipolar” ហើយជំងឺមួយនេះវាងាយកើតឡើងទៅលើបុគ្គលណាៗទាំងអស់ ដោយប៉ះពាល់ធ្ងន់ធ្ងរទៅលើផ្នែកខួរក្បាល។ ខាងក្រោមយើងបង្ហាញរោគសញ្ញាទាំង ៨ ដែលអាចកត់សម្គាល់បានថាអ្នកកើតជំងឺ Bipolar ហើយ៖ ៨) ធ្វើអ្វីដែលតាមតែចិត្ត គ្មានការអត់ធ្មត់ មិនថាតែចំណង់ផ្លូវភេទ ការដើរទិញឥវ៉ាន់ អ្នកធ្វើដោយគ្មានព្រំដែន គ្មានការអត់ធ្មត់ ហើយពុំបានគិតពីផលប៉ះពាល់រយៈពេលយូរ នោះហើយជារោគសញ្ញាទី ១។ ៧) ចូលចិត្តក្នុងទំនាក់ទំនង មិននិយាយដល់ការប្រើប្រាស់បណ្តាញសង្គមអ្វីនោះទេ តែនិយាយពីទំនាក់ទំនងផ្ទាល់នៅខាងក្រៅ ដោយអ្នកចូលចិត្តការជួបជុំគ្នាច្រើន ហើយមិនថាតែអ្នកប្លែកមុខ ក៏អ្នករាប់អាន និងរួសរាយដាក់ដោយមិនខ្លាចរអានោះដែរ។ ៦) មិនសូវមានការផ្តោតអារម្មណ៍ អ្នកជំងឺ Bipolar…
ជីវិតនិងសុខភាពនៅពេលដែលអ្នកធ្វើដំណើរតាមរថយន្ត ឬយន្តហោះលើចម្ងាយផ្លូវដ៏ឆ្ងាយមួយ អ្នកតែងតែបន្ទោបង់ច្រើនជាងធម្មតា ហើយនោះគឺដោយសារកត្តាចំណីអាហារដែលអ្នកបានទទួលចូលទៅនោះឯង។ ខាងក្រោមយើងណែនាំអាហារ ៥ ប្រភេទដែលអ្នកគួរតែជៀសវាង៖ ៥) អាហារហឹរ ប្រភេទអាហារហឹរគឺមានរសជាតិឆ្ងាញ់ហើយ ខណៈប្រភេទអាហារខ្លះក៏មានផ្តល់នូវវីតាមីនសម្រាប់រាងកាយទៀតផង។ ប៉ុន្តែវាងាយនឹងនាំឲ្យប៉ះពាល់ដល់ប្លោកនោមខ្លាំង ហើយអាចឈឺក្រពះសម្រាប់មនុស្សមួយចំនួន បែបនេះគួរតែទទួលទាននូវអាហារធម្មតា មិនហឹរគឺល្អបំផុត។ ៤) អាហារផ្អែមខ្លាំង នៅពេលដែលជាតិផ្អែមចូលខ្លួន គឺកាន់តែងាយឲ្យអ្នកចង់បន្ទោបង់ខ្លាំងបំផុត ហើយវាក៏ធ្វើឲ្យរលាកប្លោកនោមផងដែរ ប្រសិនអ្នកទប់វាយូរពេក។ ប្រសិនចង់ទទួលទានរបស់ផ្អែម គួរជំនួសមកវិញនូវការទទួលទានផ្លែឈើគឺល្អជាង។ ៣) ជាតិកាហ្វេអ៊ីន ជាតិកាហ្វេអ៊ីនជួយឲ្យអ្នកបាត់ងងុយគេង តែនិយាយពីផលអវិជ្ជមានវិញ ក៏ជះមកច្រើនដែរ។ ដោយសារតែការរំញោចនូវជាតិកាហ្វេអ៊ីន វាក៏រំញោចដល់ទាំងខួរក្បាល ហើយក៏ជំរុញឲ្យបេះដូងនិងប្លោកនោមធ្វើការខ្លាំងជាងមុន។ មិនត្រឹមតែកាហ្វេមួយមុខទេ…
ជីវិតនិងសុខភាពមកពីធ្វើការហត់ហើយ គេងមិនលក់ទៀត ទម្លាប់បែបនេះយូរៗទៅនឹងធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធប្រសាទដំណើរការមិនសូវបានល្អ ជាកត្តានាំឲ្យអ្នកឧស្សាហ៍ឆាប់ភ្លេចភ្លាំង។ ជាងនេះនៅពេលដែលអ្នកគេងមិនគ្រប់ ក៏នាំឲ្យអ្នកអស់កម្លាំង ល្ហិតល្ហៃនៅពេលព្រឹកថែមទៀត។ ខាងក្រោម Knongsrok សូមណែនាំរូបមន្តធម្មជាតិដោយការប្រើប្រាស់ក្រូចឆ្មា អាចជួយឲ្យអ្នកចូលដំណេកបានល្អ ហើយក្រោកមកវិញ មិនចុកស្រពោនខ្លួនអ្វីនោះឡើយ។ វិធីធ្វើ៖ ហាន់ក្រូចឆ្មាជាចំណិតស្តើង យកអំបិលបន្តិចមករោយពីលើ ហើយយកវាទៅដាក់នៅលើក្បាលដំណេកកន្លែងដែលយើងគេង អត្ថប្រយោជន៍៖ ១) វាធ្វើឲ្យប្រសើរឡើងនៅក្លិនដែលភាយចេញមកជុំវិញកន្លែងដំណេកយើង ហើយអាចសម្អាតខ្យល់កខ្វក់ក្នុងបន្ទប់គេង ២) បន្ទាបការកើនឡើងសម្ពាធឈាម ដោយក្រោយពីអ្នកហិតក្លិនក្រូចឆ្មាចូលទៅ ៣) ជួយបន្ធូរភាពតានតឹងនៅពេលដែលអ្នកគិតច្រើន ហើយជួយបន្ថយការគិតនៃខួរក្បាល ៤) ជួយឲ្យការដកដង្ហើមប្រព្រឹត្តិទៅបានល្អ បែបនេះអាចគេងលក់ស្រួលពេញមួយយប់ ៥) បង្កើនថាមពលដល់អ្នកក្រោយភ្ញាក់ពីដំណេក…
ជីវិតនិងសុខភាពតាមការសង្កេតមើលនៃមនុស្សភាគច្រើន គឺតែងតែបន្តនៅទម្លាប់មិនល្អមួយចំនួនមកលើរាងកាយ ដោយពួកគេគិតថានឹងមិនមានបញ្ហាអ្វី តែបើគិតឲ្យដល់ទៅ ប្រសិនអ្នកបន្ត នោះទៅថ្ងៃខាងមុខប្រាកដជានឹងឃើញផលប៉ះពាល់ជាក់ជាមិនខាន។ ខាងក្រោមយើងបង្ហាញទម្លាប់មិនល្អ ៤ ដែលអ្នកគួរតែបញ្ឈប់ ព្រោះវាអាចប៉ះពាល់ដល់កោសិកាប្រព័ន្ធប្រសាទខួរក្បាល និងផ្នែកផ្សេងទៀតនៃរាងកាយខ្លាំងណាស់៖ ៤) ស្តាប់តន្ត្រីនៅសំឡេងខ្លាំងៗ យោងតាមការសិក្សាមួយបានឲ្យដឹងថា នៅពេលដែលដែលត្រចៀកទទួលយកនូវសំឡេងខ្លាំងៗចេញពីកាស នោះនឹងនាំឲ្យក្រដាសត្រចៀកឆាប់ខូចលៀនបំផុត។ យូរទៅអ្នកនឹងចុះថយសមត្ថភាពនៃការស្តាប់ ហើយក៏ឈានទៅដល់ការប៉ះពាល់ដល់ប្រព័ន្ធប្រសាទខួរក្បាលថែមទៀតផង។ ការណែនាំល្អបំផុត ចូរកំណត់វានៅសំឡេងកណ្តាលឬសមល្មមមួយ។ ៣) ចូលចិត្តយកម្រាមដៃរុកត្រចៀក អ្នកទម្លាប់យកម្រាមដៃរុកត្រចៀក ក៏គួរតែបញ្ឈប់ដែរ ព្រោះវាជាទម្លាប់មិនល្អ ដែលនាំបាក់តេរីតូចៗចូលទៅក្នុងត្រចៀក ហើយឈានដល់ការចម្លងមេរោគផ្សេងៗចូលទៅខាងក្នុងនោះបាន។ ជាពិសេសអ្នកដែលមានជំងឺទឹកនោមផ្អែម គឺងាយនឹងមានហានិភ័យខ្ពស់នៃការឆ្លងនេះ។ ២) ការសម្អាតត្រចៀកមិនត្រឹមត្រូវ តាមទម្លាប់មនុស្សភាគច្រើនចូលចិត្តសម្អាតវាសឹងតែរាល់ថ្ងៃ…
ជីវិតនិងសុខភាពស្នាមជ្រីវជ្រួញនៅលើថ្ងាសរបស់អ្នក អាចលេចឡើងដោយសារតែអាយុរបស់អ្នកកាន់តែច្រើន ក៏ដូចជាផលប៉ះពាល់ផ្សេងទៀតដែលជះឥទ្ធិពលមកលើរាងកាយ។ អ្នកខ្លះក៏មិនសូវអើពើ តែអ្នកខ្លះទៀតក៏ចង់រកវិធីបំបាត់ស្នាមទាំងនោះ តែចង់ព្យាបាលតាមបែបធម្មជាតិ មិនឆ្លងកាត់ការប្រើប្រាស់ជាតិគីមីអ្វីនោះទេ។ មកអានអត្ថបទនេះត្រូវហើយ Knongsrok នឹងបង្ហាញវិធីព្យាបាលបែបធម្មជាតិ ៥ យ៉ាងដូចខាងក្រោម សម្រាប់អ្នកចង់បំបាត់ស្នាមជ្រីវជ្រួញនៅលើថ្ងាស៖ ៥) ផ្លែចេក ចេកគឺល្អបំផុតសម្រាប់ស្បែក និងជាពិសេសសម្រាប់ថ្ងាសរបស់លោកអ្នក។ វាមានផ្ទុកវីតាមីននិងប្រេងធម្មជាតិ ដែលអាចផ្តល់ឲ្យស្បែកមានសុខភាពល្អ។ ចូរយកផ្លែចេកដែលបកហើយ មកហាន់ច្របល់ចូលគ្នាប៉ុន្មានផ្លែ ហើយលាយជាមួយទឹកបន្តិច រួចយកជក់មួយមកប្រើប៉ាតនិងលាបលើថ្ងាសហើយទឹកចោលរយៈពេល ១៥ ទៅ ២០ នាទីសឹមលាងទឹកក្តៅអុនៗចេញ។ ៤) ប្រភេទផ្លែក្រូច ប្រភេទផ្លែក្រូចជូរៗ មិនថាតែក្រូចពោធិ៍សាត់ ក្រូចចិន…
ជីវិតនិងសុខភាពរបបអាហារប្រចាំថ្ងៃសម្រាប់ក្មេងតូចៗគឺសំខាន់ណាស់ ព្រោះអាចកំណត់នូវការអភិវឌ្ឍរាងកាយ និងសុខភាពរបស់ពួកគេទៅពេលខាងមុខ។ យើងជាឪពុកម្តាយក៏ត្រូវដឹងឲ្យបានច្បាស់ដែរអំពីអាហារណាដែលល្អចំពោះពួកគេ និងអាហារដែលគួរតែជៀសវាង។ ថ្ងៃនេះ Knongsrok ណែនាំឲ្យអាណាព្យាបាលដឹងពីអាហារ ៣ ប្រភេទដែលគួរបញ្ចៀសកុំឲ្យពួកគេទទួលទាន ព្រោះនាំឲ្យពួកគេលូតកម្ពស់យឺតនិងមិនងាយធំធាត់ទេ៖ ៣) ប្រភេទអាហារចៀនឬបំពង បើយើងធ្វើដោយខ្លួនឯងនៅផ្ទះ យើងដឹងច្បាស់ថាគួរប្រើប្រាស់កម្រិតប្រេងខ្លាញ់ប៉ុណ្ណា ឬប្រេងប្រភេទណាល្អ។ ប៉ុន្តែបើយើងទទួលទាននៅខាងក្រៅ ភាគច្រើនពួកគេបន្តប្រើប្រេងចាស់ដែលអាចប្រើឡើងវិញបាន។ បែបនេះវានាំឲ្យអាហារចៀនឬបំពងទាំងនោះ មានដូចជាដំឡូងបំពង សាច់មាន់បំពងជាដើម បានបឺតយកជាតិខ្លាញ់មិនល្អជាច្រើនមកក្នុងរាងកាយកុមារ ដែលនាំឲ្យពួកគេអាចប្រឈមជំងឺមហារីក ហើយបើឡើងទម្ងន់វិញ គឺក្លាយទៅជាជំងឺធាត់ ដែលមិនល្អចំពោះសុខភាពនោះឡើយ។ ២) ប្រហិតដោតចង្កាក់ សាច់កែច្នៃដូចជាសាច់បង្គា សាច់ជ្រូក សាច់មាន់ ឬសាច់ត្រី…
ជីវិតនិងសុខភាពអាហារដែលមានជាតិអូមេហ្គា ៣ ត្រូវបានគេទទួលស្គាល់ថា ល្អបំផុតសម្រាប់សុខភាពមនុស្សយើងម្នាក់ៗ ហើយស្រ្តីដែលកំពុងពពោះ និងត្រៀមក្លាយជាម្តាយរបស់គេ គួរតែជ្រើសរើសយកអាហារមានជាតិអូមេហ្គា ៣ ព្រោះអាចជួយអភិវឌ្ឍដល់ខួរក្បាលទារកបានយ៉ាងល្អបំផុត។ ខាងក្រោម Knongsrok ណែនាំអាហារ ៧ ប្រភេទ ដែលអ្នកមិនគួររំលងឡើយ៖ ៧) ត្រី ប្រភេទត្រីភាគច្រើនសម្បូរទៅដោយអាស៊ីតខ្លាញ់ ដែលមានជាតិអូមេហ្គា ៣ ច្រើន ហើយជាពិសេសគឺត្រូវសាលម៉ុង។ ក្នុងនោះមាននូវសារធាតុចិញ្ចឹមជាច្រើន ដែលល្អសម្រាប់ការលូតលាស់របស់ទារក។ ៦) ស៊ុត មានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើន ដូចជាប្រូតេអ៊ីន ដែក អាស៊ីតហ្វូលិក…. ហើយក៏មានអាស៊ីតខ្លាញ់អូមេហ្គា ៣…
ជីវិតនិងសុខភាពជាទម្លាប់របស់នារីៗដែលចូលចិត្តចងសក់ ជាពិសេសសម្រាប់អ្នកសក់វែង ព្រោះគិតថាអាចជួយឲ្យផ្នែកករបស់ពួកគេមិនសូវមានសភាពហប់ ធុញថប់ និងខ្លះទៀតងាយស្រួលក្នុងការធ្វើដំណើរ មិនឲ្យសក់រលាស់ប៉ះអ្នកដទៃអ្វីជាដើម។ ចុះអ្នកធ្លាប់ដឹងដែរទេ ការចងសក់រាប់ម៉ោង និងចងតឹងខ្លាំងពេក អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ៦ យ៉ាង ដែលចំណុចខ្លះលើសពីប៉ះពាល់ដល់ផ្នែកសក់ទៅទៀត៖ ៦) អាចវិវត្តទៅរកជំងឺប្រកាំង អ្នកមិនចាប់អារម្មណ៍ថាឈឺផ្នែកសក់នោះទេ ប៉ុន្តែនៅក្រោមសក់របស់អ្នកគឺមានសរសៃប្រសាទដែលវាអាចបណ្តាលឲ្យមានសភាពតឹង ហើយបណ្តាលឲ្យឈឺចាប់ក្លាយទៅជាជំងឺប្រកាំង។ ៥) ធ្វើឲ្យស្បែកក្បាលឈឺចាប់ ស្រដៀងនឹងការឈឺក្បាលចំណុចខាងលើអ៊ីចឹងដែរ នោះពេលដែលអ្នករឹតកៅស៊ូចង់តឹងពេក នោះក៏ប៉ះពាល់ដល់ស្បែកក្បាលដែរ ហើយជាពិសេសធ្វើឲ្យប៉ះពាល់ដល់រន្ធញើសនៅលើស្បែកក្បាល។ អ្នកប្រាកដជាមានអារម្មណ៍ថា ធូរស្បើយភ្លាមៗ ក្រោយពេលដែលបន្ធូរភាពតឹងនៃកៅស៊ូនោះ។ ៤) អាចធ្វើឲ្យរាលដល់ការឈឺខ្នង សម្រាប់អ្នកសក់ក្រាស់ៗជាពិសេស នៅពេលដែលឈឺចាប់ត្រង់សភាពផ្នែកក្បាលយូរពេក ក៏នាំឲ្យរាលដល់ផ្នែកកញ្ចឹងក…
ជីវិតនិងសុខភាពស្រ្តីគ្រប់រូបតែងតែជួបប្រទះនូវបញ្ហាសុខភាពប្រចាំខែ ឬយើងហៅថា “ការមករដូវ”។ កំឡុងពេលមករដូវ ក៏ធ្វើឲ្យស្រ្តីមានការបាត់បង់ឈាមច្រើន ហើយមានសភាពឈឺចាប់ត្រង់ផ្នែកពោះពីតិចទៅខ្លាំង ផ្អែកតាមសុខភាពរបស់មនុស្សម្នាក់ៗ។ យ៉ាងណាក្នុងអត្ថបទនេះ Knongsrok សូមធ្វើការចែករំលែកឲ្យអ្នកបានស្គាល់នូវភេសជ្ជៈ ៦ ប្រភេទដែលអ្នកគួរតែទទួលទាន ដើម្បីកាត់បន្ថយការឈឺចាប់និងជួយឲ្យអ្នកឆាប់បំពេញថាមពលមកវិញ កំឡុងពេលមករដូវ៖ ៦) ទឹកក្រូចឆ្មាទឹកឃ្មុំ ក្រូចឆ្មាជាប្រភពនៃវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ វាអាចជួយកាត់បន្ថយការឈឺចាប់ពេលមករដូវ ដោយយើងគ្រាន់តែយកក្រូចឆ្មា ១ ផ្លែមកហាន់ជាចំណិត ហើយលាយជាមួយទឹកក្ដៅឧណ្ហ៍ៗ ១ កែវ និងទឹកឃ្មុំ ១ ស្លាបព្រាបាយ រួចយកមកទទួលទាន។ ៥) តែ…
ជីវិតនិងសុខភាពរបបអាហារដែលអ្នកជ្រើសរើសមកទទួលទានប្រចាំថ្ងៃ គឺជាកត្តាសំខាន់ណាស់ ក្នុងការកំណត់ពីស្ថានភាពសុខភាពរបស់អ្នកទៅថ្ងៃខាងមុខ។ អ្នកខ្លះសុខៗឈឺដោយមិនដឹងខ្លួន ហើយមានជំងឺជាច្រើនមកបៀតបៀន នោះក៏ដោយសារតែអ្នករំលងពុំបានចាប់អារម្មណ៍ពីរបបអាហារប្រចាំថ្ងៃនេះឯង។ ខាងក្រោម Knongsrok ណែនាំឲ្យអ្នករាល់គ្នាគួរកាត់បន្ថយ ឬជៀសវាងនៅរបស់ ៨ ប្រភេទ ដែលប៉ះពាល់សុខភាពធ្ងន់ធ្ងរបំផុត ហើយជំងឺខ្លះអាចឆក់យកជីវិតយើងថែមទៀតផង៖ ៨) គ្រីម មិនថាតែនៅលើកាហ្វេ ឬភេសជ្ជៈមួយចំនួន គេចូលចិត្តបន្ថែមគ្រីម (Cream) ដើម្បីបន្ថែមឱជារស។ ប៉ុន្តែរបស់នេះបង្កផលប៉ះពាល់ដល់បេះដូងខ្លាំងណាស់ យូរទៅអាចនាំឲ្យអ្នកកើតជំងឺខ្សោយបេះដូង។ ៧) ម្រេច កុំថាបរិភោគម្រេចច្រើនល្អ វាជាអាហារដែលឆ្លងកាត់ការកែច្នៃហើយអាចបណ្តាលឲ្យកើតជំងឺមិនល្អផ្សេងៗបាន។ ៦) ភេសជ្ជៈដែលមានជាតិស្ករខ្ពស់ គ្នាយើងខ្លះចូលចិត្តណាស់ ដោយគិតថាទទួលទានភេសជ្ជៈផ្អែមៗដើម្បីឲ្យមានកម្លាំង។ ការគិតបែបហ្នឹងគឺខុសហើយ…
ជីវិតនិងសុខភាពការឈឺចាប់ត្រង់ផ្នែកសន្លាក់ណាមួយ គឺជាមធ្យោបាយនៃប្រព័ន្ធប្រសាទក្នុងខ្លួនបញ្ជូនឲ្យយើងដឹងថា រាងកាយរបស់យើងចាប់ផ្តើមមានបញ្ហាឬដំណើរការខុសប្រក្រតីណាមួយហើយ។ តាមការណែនាំរបស់អ្នកជំនាញបានឲ្យដឹងថា ដើមចមដែលនាំឲ្យឈឺក ឈឺក្បាល ឈឺចង្កេះ ឬឈឺត្រង់សន្លាក់ផ្នែកណាមួយ វាមកពីកត្តា ២ យ៉ាង៖ ១០ ភាគរយ កើតចេញពីការឈឺចាប់ដោយសារជំងឺ ដូចជាជំងឺមហារីក ជំងឺតម្រង់នោមជាដើម។ វាគ្មានពេលវេលាច្បាស់លាស់ទេ ពេលខ្លះទោះរាងកាយមិនធ្វើសកម្មភាពក៏វាឈឺដែរ ជួនខ្លះទៅឈឺទាំងកណ្តាលយប់ ដល់ថ្នាក់ធ្វើឲ្យអ្នកគេងលែងលក់ក៏មាន។ ៩០ ភាគរយ ដែលមនុស្សទូទៅឧស្សាហ៍ជួបប្រទះនោះក៏ដោយសារតែការអង្គុយធ្វើការរាប់ម៉ោង ឬធ្វើសកម្មភាពអ្វីមួយដដែលៗញឹកញាប់ពេក។ ប៉ុន្តែនៅពេលអ្នកទៅសម្រាក ការឈឺចាប់នោះនឹងបាត់ទៅវិញភ្លាម ជារួមវាបង្ហាញអំពីអតុល្យភាពនៃរចនាសម្ព័ន្ធរាងកាយរបស់មនុស្ស។ ការអង្គុយធ្វើការរាប់ម៉ោងនាំឲ្យឈឺខ្លួន ឬវិលមុខ សូមដោះស្រាយតាមវិធីខាងក្រោម៖ ផ្លាស់ទីឲ្យបានញឹកញាប់ ហើយអង្គុយឲ្យបានតិចតាមដែលអាចធ្វើទៅបាន…
ជីវិតនិងសុខភាពអ្នកប្រាកដជានិយមលឺគេនិយាយឬណែនាំថា ការទទួលទានទឹកក្រោយក្រោកពីដំណេកនៅពេលព្រឹក គឺមានអត្ថប្រយោជន៍ច្រើនណាស់ចំពោះសុខភាព ប៉ុន្តែបើឲ្យស៊ីជម្រៅថាជួយបែបណាខ្លះ ទំនងជាមិនសូវមានអ្នកដឹងទេ។ បែបនេះដើម្បីកុំឲ្យកើតមានចម្ងល់ និងងាយស្រួលអាចយករឿងនេះទៅពន្យល់ដល់អ្នកផ្សេងតៗគ្នាបាន យើងធ្វើការបង្ហាញអត្ថប្រយោជន៍ចំពោះសុខភាពទាំង ១០ ចំណុច ជុំវិញការទទួលទានទឹកនៅពេលព្រឹកក្រោយក្រោកពីដំណេក៖ វាអាចជួយសម្អាតពោះវៀន នៅពេលដែលពោះយើងទទេ ហើយក៏អាចស្រូបយកសារធាតុចិញ្ចឹមដែលមានប្រយោជន៍ដល់រាងកាយ ជួយឲ្យស្បែកភ្លឺស្អាតចេញពីក្នុង កាត់បន្ថយហានិភ័យនៃការរលាកត្រង់ផ្នែកផ្សេងៗក្នុងរាងកាយ ជួយជម្រុញប្រព័ន្ធភាពសាំក្នុងរាងកាយឲ្យកាន់តែមានប្រសិទ្ធភាព ជួយព្យាបាលពងបែកមិនថាក្នុងមាត់ឬលើស្បែក ហើយល្អសម្រាប់ប្រព័ន្ធរំលាយអាហារ ជួយកាត់បន្ថយជាតិខ្លាញ់ ល្អសម្រាប់អ្នកចង់សម្រកទម្ងន់ បន្ថយអត្រាឈឺឆ្អឹងខ្នងឬចុកសន្លាក់ ហើយធ្វើឲ្យមានភាពរឹងមាំនៅអាយុកាលរយៈពេលយូរ ជួយដល់បញ្ហាទល់លា.មក ជួយបន្ថែមប្រសិទ្ធភាពនៃខួរក្បាល បន្ថែមដំណើរការនៃការគិតនិងការចងចាំឲ្យកាន់តែល្អ ដើរតួជាតម្រងនូវសារធាតុគីមីនិងជាតិពុ.លដែលបានជាប់នឹងអាហារយើងធ្លាប់បរិភោគ៕ ប្រភព៖ Sanook | ប្រែសម្រួល៖ ក្នុងស្រុក
ជីវិតតើអ្នកមានទម្លាប់ក្តាប់ដៃរបៀបណា? តាមរយៈទម្លាប់របស់អ្នក ១ ក្នុងចំណោមទម្លាប់ទាំង ៣ ខាងក្រោម យើងអាចបង្ហាញច្បាស់ថា អ្នកនឹងមានជោគវាសនាបែបណាទៅពេលអនាគត៖ ប្រភេទទី ១ មនុស្សភាគច្រើន គឺដូចប្រភេទទី ១ នេះឯង ហើយរមែងជាមនុស្សមានចរិតរួសរាយ រាក់ទាក់ ងាយស្រួលក្នុងការសម្របជាមួយមនុស្សជុំវិញខ្លួន។ ក្នុងជីវិតពួកគេ ចេះបត់បែនតាមគ្រប់កាលៈទេសៈ ដូច្នេះហើយអនាគតទៅមុខ ពួកគេងាយនឹងទទួលបានភាពមានបានយ៉ាងឆាប់រហ័ស ពោលទាមទារតែការខិតខំប្រឹងប្រែងបន្តិចប៉ុណ្ណោះ នោះនឹងឃើញលទ្ធផលហើយ។ យ៉ាងណាក្នុងរឿងស្នេហា មនុស្សនេះរាងខ្មាសអៀនបន្តិច មិនសូវមានអារម្មណ៍លះអស់ពីខ្លួនទេ។ ប្រភេទទី ២ ចំណែកឯប្រភេទទី ២ នេះវិញ ជាមនុស្សចូលចិត្តប្រើប្រាស់មនោសញ្ចេតនាខ្លាំង…
ជីវិតនិងសុខភាពនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ការជ្រើសរើសអាហារសម្រាប់ទទួលទានឲ្យបានត្រឹមត្រូវ គឺជារឿងដ៏ចាំបាច់បំផុត ព្រោះវាជាផ្នែកមួយក្នុងការកំណត់ស្ថានភាពសុខភាពរបស់អ្នកបាន។ ជាទូទៅក្នុងពិភពលោកយើងនេះ ប្រជាជនជប៉ុនរាប់ថាជាប្រជាជនដែលរមែងមានអាយុវែងបំផុតក្នុងលោក ហើយតាមការឲ្យដឹងពួកគេបានណែនាំអាហារ ៦ ប្រភេទដែលអ្នកគួរជៀសវាង៖ ៦) ប្រភេទសាច់កែច្នៃ មិនថាតែប្រភេទសាច់ក្រក ហេម ឬសាច់កែច្នៃជាច្រើនទៀត វារមែងមានផ្ទុកនូវសារធាតុអំបិល អាស៊ីត និងនីត្រាតដែលគេប្រើវាសម្រាប់ការពាររបស់នោះឲ្យទុកបានយូរ។ ប្រសិនអ្នកទទួលទានញឹកញាប់ក្នុងបរិមាណដ៏ច្រើន នោះអាចនឹងបណ្តាលឲ្យកើតជំងឺមហារីក ឡើងទម្ងន់ ឬជំងឺបេះដូងបានដោយងាយ។ បែបនេះគួរបង្វែរមកទទួលទានសាច់ស្រស់ ជាជម្រើសល្អជាងសាច់កែច្នៃ។ ២) ដំឡូងបារាំងបំពង ប្រភេទអាហារបំពងគឺពេញនិយមណាស់ពីសំណាក់មនុស្សទូទៅ ដោយវាអាចផ្តល់ថាមពលខ្ពស់ដល់រាងកាយ តែក៏ត្រូវដឹងថាមានផ្ទុកសារធាតុខ្លាញ់លើសលប់ផងដែរ។ ជាពិសេសប្រភេទដំឡូងបារាំងបំពង ដែលមានលាយឡំម្សៅ និងការបំពងនៅសីតុណ្ហភាពខ្ពស់ គឺអាចងាយឲ្យអ្នកកើតជំងឺមហារីក…
ជីវិតនិងសុខភាពម្នាស់ជាផ្លែឈើមួយប្រភេទ ដែលជាតិសាសន៍ណាក៏និយមបរិភោគដែរ ជាពិសេសប្រជាជននៅតំប់អាស៊ីយើងផ្ទាល់តែម្តង។ ក្រៅពីរសជាតិផ្អែម និងខ្លះរាងជូរបន្តិច វាក៏បានផ្តល់ប្រយោជន៍ពិសេសជាច្រើនសម្រាប់សុខភាព ហើយចំណុចខ្លះវាលើសពីការរំពឹងទុករបស់អ្នកទៅទៀត។ ខាងក្រោមយើងបង្ហាញពីអត្ថប្រយោជន៍ធំៗទាំង ៥ ចំពោះសុខភាពពីការទទួលទានផ្លែម្នាស់៖ ១) ជួយដល់ប្រព័ន្ធរំលាយអាហារ ម្នាស់សំបូរទៅដោយអាស៊ីដនិងអង់ស៊ីមដែលជួយរំលាយប្រូតេអ៊ីន ហើយមានជាតិសរសៃខ្ពស់ជួយដល់ប្រព័ន្ធរំលាយអាហារ។ ប្រសិនអ្នកដឹងខ្លួនឯងថាអ្នកឧស្សាហ៍ទល់លាមក វាជារឿងល្អបំផុតក្នុងការទទួលទានផ្លែម្នាស់។ ២) មានជាតិវីតាមីន C ខ្ពស់ ជាផ្លែឈើមួយប្រភេទដែលមានផ្ទុកវីតាមីន C ខ្ពស់ ហើយជួយឲ្យប្រព័ន្ធភាពសុាំក្នុងរាងកាយដំណើរការល្អជាងមុន។ ជាងនេះវាក៏អាចជួយបង្ការជំងឺផ្តាសាយផងដែរ ដែលអ្នកឈឺញឹកញាប់គួរតែរកម្នាក់ដើម្បីទទួលទានជាទម្លាប់។ ៣) ល្អចំពោះសុខភាពមាត់ អ្នកដែលមានជំងឺមាត់ ដូចជាឈឺអញ្ចាញធ្មេញ ឬបញ្ហាអ្វីផ្សេងៗជាដើមនៅខាងក្នុងបរិវេណមាត់ អ្នកក៏គួរតែទទួលទានម្នាស់ជាប្រចាំដែរ។…
ជីវិតនិងសុខភាពទម្លាប់នៃការទទួលទាន ការរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ គឺជាកត្តាកំណត់នូវស្ថានភាពសុខភាពនិងរូបរាងកាយទៅថ្ងៃខាងមុខ។ ខ្លះនៅតែបន្តធ្វើ ទាំងមិនចាប់អារម្មណ៍ថាសកម្មភាពនោះ វាបានបង្កផលប៉ះពាល់ខ្លាំងដល់យើង។ ក្នុងអត្ថបទនេះ Knongsrok នាំឲ្យអ្នករាល់គ្នាយល់ច្បាស់អំពី កូឡាជែន (Collagen) ដែលវាជាប្រូតេអ៊ីនដែលមានច្រើនបំផុតក្នុងខ្លួនរបស់មនុស្ស ហើយវាមានតួនាទីថែរក្សាសម្រស់លើស្បែក ផ្ទៃមុខ ឲ្យមើលទៅមិនជ្រីវជ្រួញ និងមិនចាស់ជាងវ័យ។ ប៉ុន្តែទម្លាប់ ៣ នៅខាងក្រោម គឺជាទម្លាប់មិនល្អ ហើយអាចបំផ្លាញដំណើរការផលិតកូឡាជែនក្នុងខ្លួនរបស់យើងដោយមិនដឹងខ្លួន៖ ៣) ការចម្អិននិងទទួលទានអាហារបំពងច្រើន ស្រ្តីជាពិសេសតែម្តង ព្រោះពួកគាត់រមែងចម្អិនអាហារជាប្រចាំ។ នៅពេលចម្អិនអាហារប្រភេទបំពង ឬអាហារផ្សេងៗ គឺរមែងមានហុយចេញនៅផ្សែងនៃខ្លាញ់ឬប្រេង ហើយកុំថាផ្សែងនោះល្អ ព្រោះវាមានផ្ទុកនូវជាតិ Butadience ដែលវាបង្កហានិភ័យនៃការកើតជំងឺមហារីកស្បែក…