ជីវិតនិងសុខភាពជំងឺទឹកនោមផ្អែមត្រូវបានគេស្គាល់ថាជាឃាតកដ៏ស្ងៀមស្ងាត់ដែលអាចសម្លាប់ជិវិតមនុស្សបានគ្រប់ពេល។ នៅក្នុងនោះជំងឺទឹកនោមផ្អែម ឬគេអាចហៅថាជាជំងឺទឹកនោមផ្អែមប្រភេទទី ២ ដែលមូលហេតុនៃការកើតជំងឺមួយនេះ បណ្តាលមកពីអ័រម៉ូនអាំងស៊ុយលីនខូចខាត ដែលអាំងស៊ុយលីននេះមានតួនាទីច្រោះជាតិស្ករទៅចិញ្ចឹមកោសិកា និងរាងកាយទាំងមូល។ ថ្ងៃនេះយើងមកដឹងពីរោគសញ្ញាព្រមាន ប្រឈមមុខនឹងជំងឺទឹកនោមផ្អែមដែលរោគសញ្ញារួមមាន៖ ១. នោមញឹក នៅពេលដែលអ្នកមានអាការចេះតែចង់ទៅបន្ទប់ទឹកញឹកញាប់ ខុសពីប្រក្រតី ជាពិសេសនៅពេលយប់តែម្តង នេះជារោគសញ្ញាថាអ្នកកំពុងតែមានជំងឺទឹកនោមផ្អែមហើយ។ នោះក៏ដោយសារតែជាតិស្ករនៅក្នុងឈាមច្រើនពេក ធ្វើឱ្យតម្រងនោមពិបាកធ្វើការ និងច្រោះជាតិស្ករបន្ថែម ដែលជាហេតុត្រូវតែបញ្ចេញជាតិស្ករចោលមួយចំនួនតាមទឹកនោមជាដើម។ ២. ស្រកទម្ងន់ ជំងឺទឹកនោមផ្អែមអាចធ្វើឱ្យអ្នកស្រកទម្ងន់ខុសពីធម្មតាបានផងដែរ នោះក៏ដោយសារតែរាងកាយរបស់អ្នកបាត់បង់ជាតិទឹកយ៉ាងច្រើនតាមរយៈទឹកនោម និងម្យ៉ាងទៀតដោយសារតែរាងកាយមិនអាចស្រូបយកកាឡូរីពីជាតិស្ករក្នុងឈាមបានគ្រប់គ្រាន់ដើម្បីចិញ្ចឹមរាងកាយ។ ជាពិសេសវាក៏អាចបណ្តាលឱ្យអ្នកហត់នឿយ និងអស់កម្លាំងខុសពីធម្មតាបានផងដែរ។ ៣. បញ្ហាស្បែក ពេលដែលអ្នកមានអាការស្បែកស្ងួតហើយរមាស់ កន្ទួលនោះក៏អាចបណ្តាលមកពីជំងឺទឹកនោមផ្អែមបានផងដែរ។ លក្ខខ័ណ្ឌដទៃទៀតក៏អាចធ្វើឱ្យស្បែករបស់អ្នកឡើងខ្មៅ…
ជីវិតនិងសុខភាពមុខចេះតែកើតមុនមិនបាត់ ទោះបីជាប្រើផលិតផល និងវិធីសាស្ត្រធម្មជាតិយ៉ាងណាក៏ដោយ ក៏មិនបាត់ ពេលខ្លះមិនមែនមកពីផ្ទៃមុខរបស់យើងឡើយ។ វាអាចបណ្តាលមកពីរបបចំណីអាហារ ដែលយើងទទួលរាល់ថ្ងៃទៅវិញ។ ដូច្នេះមកតាមដានទាំងអស់គ្នាថាមានអាហារអ្វីខ្លះដែលបង្ករឱ្យកើតមុនមិនឈប់នោះ៖ ១. គ្រឿងកំប៉ុងគ្មានជាតិស្ករ (Diet Soda) ភេសជ្ជៈគ្មានជាតិស្ករ (Diet Soda )ដែលសុខភាពនារីចូលចិត្តទទួលទានព្រោះតែយល់ថាគ្មានជាតិផ្អែមធ្វើឱ្យឡើងទម្ងន់នោះ បែរជាមានសារធាតុ Aspartame ដែលធ្វើឱ្យកម្រិត pH ធ្លាក់ចុះបង្កឱ្យកើតមុនទៅវិញ។ ២. ស្ករ ការទទួលទានស្ករច្រើនមិនត្រឹមតែប៉ះពាល់ដល់សុខភាព និងសម្រស់រាងកាយរបស់អ្នកប៉ុណ្ណោះទេ តែជាតិផ្អែមបានធ្វើឱ្យមុន អរម៉ូនកើនឡើងខុសពីធម្មតាបានផងដែរ។ ដូច្នេះដើម្បីចៀសវាងឡើងមុនពេញផ្ទៃមុខមិនគួរទទួលអាហារដែលមានជាតិស្ករច្រើនដូចជា ស្ករគ្រាប់ សូកូឡា និងចំណីផ្សេងៗធ្វើពីស្ករកែច្នៃផ្សេងៗទៀត។…
ជីវិតនិងសុខភាពការរស់នៅប្រកបដោយសុខភាពល្អដែលពោរពេញដោយ ការដើរកំសាន្ត ការហែលទឹក ជិះកង់ រាំនិងលេងល្បែងកំសាន្តផ្សេងៗ គឺជាអ្វីដែលអ្នកចង់បាន។ ទោះជាយ៉ាងណាក៏ដោយ ការឈានដល់ចំណុចមួយដែលរាងកាយរបស់អ្នកអាចមានសកម្មភាពទៀងទាត់ គឺទាមទារឱ្យរាងកាយមានសុខភាពល្អ។ ហើយដើម្បីធ្វើដូចនេះបាន វាចាំបាច់ក្នុងការជ្រើសរើសអាហារដែលផ្តល់អោយមានសុខភាពល្អ រួមទាំងការដុតជាតិខ្លាញ់ដែលមានក្នុងរាងកាយផងដែរ។ ប៉ុន្តែវាមិនធម្មតាទេ ដោយគ្រាន់តែធ្វើលំហាត់ប្រាណដើម្បីស្រកទំងន់។ របបអាហារមានច្រើនដែលត្រូវធ្វើជាមួយវា។ ជាការពិតយោងទៅតាមអត្ថបទដែលបានចុះផ្សាយនៅក្នុងកាសែត Huffington Post បានបង្ហាញថាការស្រកទម្ងន់មានរបបអាហារ ៧៥ ភាគរយ និងការធ្វើលំហាត់ប្រាណ ២៥ ភាគរយដោយសន្និដ្ឋានថាមនុស្សមើលឃើញលទ្ធផលរយៈពេលខ្លីធំបំផុតនៅពេលផ្តោតលើរបបអាហារដែលមានសុខភាពល្អ។ នេះជាអាហារដុតខ្លាញ់ល្អបំផុតចំនួន ៦ ប្រភេទដែលនឹងជួយអ្នកឱ្យមានរបៀបរស់នៅប្រកបដោយសុខភាពល្អដែលអ្នកចង់បាន។ ១. ទឹក សូមចាប់ផ្តើមជាមួយមូលដ្ឋានគ្រឹះ៖ ទឹក។ បើគ្មានទឹកអ្នកនឹងមិនអាចរស់បានទេ។ មិនត្រឹមតែជាងពាក់កណ្តាលនៃរាងកាយរបស់អ្នកដែលត្រូវបានបង្កើតឡើងដោយសារធាតុដ៏សំខាន់នេះប៉ុណ្ណោះទេ…
ជីវិតនិងសុខភាពការបន្ថែម វូកា (Vodka) និងភេសជ្ជៈប៉ូវកំលាំងដូចជាគោជល់ជាដើមដើម្បីបង្កើនរសជាតិទៅលើគ្រឿងស្រវឹងត្រូវបានគេនិយមខ្លាំងណាស់ តែការធ្វើបែបនេះបែរជាត្រូវបានគេរកឃើញថា អាចផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរទៅវិញសម្រាប់សុខភាពក្នុងរាងកាយ បញ្ហាសតិអារម្មណ៍ និងខួរក្បាលជាដើមទៅវិញ។ ព្រោះពេលដែលអ្នកទទួលទានរាល់គ្រឿងស្រវឹងជាមួយភេសជ្ជៈប៉ូវកម្លាំងអ្នកអាចនឹងឆាប់ស្រវឹងជាងពេលធម្មតា ឬអ្នកអាចនឹងមានកម្លាំងលើសដើមដោយសារឥទ្ធិពលនៃការលាយបញ្ចូលគ្នានៃធាតុផ្សំទាំងពីរ ដែលសុទ្ធតែប៉ះពាល់សុខភាពយ៉ាងខ្លាំង។ ដែលការប៉ះពាល់នោះមានដូចជា៖ ១.ធ្វើឱ្យអ្នកឆាប់ស្រវឹងជាងពេលធម្មតា និងអាចមានអាការពុលគ្រឿងស្រវឹងដូចជា ឈឺក្បាល វិលមុខ ក្អួតចង្អោរជាដើម ២. ធ្វើឱ្យប៉ះពាល់ស្មារតីអ្នករាល់ពេលបើកបរជាងពេលធម្មតា ៣. ធ្វើឱ្យជាតិស្ករនៅក្នុងខ្លួនកើនឡើងខ្ពស់ ៤. ធ្វើឱ្យរាងកាយកើនឡើងនូវកាឡូរី និងសារធាតុកាហ្វេអ៊ីន ៥. ធ្វើឱ្យប៉ះពាល់ដល់សុខភាពរាងកាយនិងផ្លូវចិត្តដូចជា៖ មានអាការឈឺក្បាល វិលមុខខ្លាំង ខុសពីពេលធម្មតា…
ជីវិតនិងសុខភាពផ្កាឈូក ទាំងផ្កា ស្លឹក មើម ក្រអៅ ធ្លាប់ត្រូវបានគេដឹងថាមានផ្ទុកសារជាតិរ៉ែ និងវីតាមីនជាច្រើនដូចជា៖ ប៉ូតាស្យូម, ជាតិដែក ម៉ង់កាណេស, ទង់ដែង, ផូស្វ័រ , ស័ង្កសី , ប្រូតេអ៊ីន, វីតាមីន C , វីតាមីន B6 , Thiamine, Pantothenic Acid និងជាតិកាកសសៃផងដែរ ។ ដូច្នេះហើយដើមផ្កាឈូកទាំងមូលសុទ្ធតែមានគុណប្រយោជន៍ច្រើនយ៉ាងមិនថាទាំងផ្នែកឱសថបុរាណព្យាបាលរោគ និងគុណប្រយោជន៍ជាអាហារូបត្ថម្ភ ដូចជា៖ -ជួយបង្កើនគ្រាប់ឈាមក្រហម RBC…
ជំងឺនិងឱសថក្មេងដែលកើតមកតែងតែត្រូវក្រុមគ្រួសារខ្នក់ខ្នាញ់ បង្ហាញក្តីស្រលាញ់តាមរយៈគារថើបជាដើម។ ទោះយ៉ាងណា សូមកុំថើបមាត់ទារកក្នុងរយៈពេលពីរខែដំបូងឱ្យសោះ ហើយក៏ កុំឱ្យអ្នកដទៃមកថើបដែរ ព្រោះមូលហេតុខាងក្រោមនឹងធ្វើឱ្យអ្នកខ្លាចរអា។ ១. មេរោគបង្កឱ្យកើតពងបែក បើធ្ងន់ធ្ងរអាចបណ្តាលឱ្យស្លាប់៖ ថ្មីៗនេះឳពុកម្តាយពីរនាក់បានប្រកាសថា កូនតូចអាយុ មួយខែរបស់ពួកគេបានស្លាប់ក្រោយពីឆ្លងមេរោគ បន្ទាប់ពីមានសាច់ញាតិម្នាក់ថើបបបូរមាត់ទារករងគ្រោះ។ សាច់ញាតិម្នាក់នោះប្រហែលជាមិនបានដឹងពីវត្តមាននៃមេរោគ ដែលមិនគ្រោះថ្នាក់ខ្លាំងដល់មនុស្សពេញវ័យ ប៉ុន្តែ ងាយ តាមមាត់នេះទេ។ ២. ប្រព័ន្ធភាពស៊ាំនៅខ្សោយ៖ ថ្វីបើទឹកដោះដំបូងដែលសម្បូរទៅដោយអង់ទីគ័រការពារជំងឺ ក៏មិនគ្រប់គ្រាន់ទាំងស្រុង ដែរ នេះក៏ព្រោះតែប្រព័ន្ធការពាររបស់ទារកស្ថិតក្នុងដំណាក់កាលអភិវឌ្ឍនៅឡើយ។ ដូច្នេះអ្នកត្រូវថែទាំទារកដោយ យកចិត្តទុកដាក់បំផុត និងទប់ចិត្តកុំថើបផ្តេសផ្តាសទម្រាំប្រព័ន្ធភាពស៊ាំរបស់គេរឹងមាំជាមុនសិន។ ៣. ប្រតិកម្មចំណីអាហារ៖ អាហារតែមួយមុខគត់ដែលទារកអាចញ៉ាំបានមុនអាយុ ៦ខែ…
ជីវិតនិងសុខភាពទឹកដោះជូរ ត្រូវបានគេទទួលទានដើម្បីជំនួយសុខភាព តែក្រៅពីនេះទឹកដោះគោជូរក៏អាចយកថែទាំសម្រស់បានផងដែរ ដោយសារតែទឹកដោះគោជូរ មានផ្ទុកសារធាតុសំខាន់ៗមានប្រយោជន៍ដូចជា៖ វីតាមីន D កាល់ស្យូម អាស៊ីតឡាទិក (Lactic Acid) និងសារធាតុចិញ្ចឹមជាច្រើនមុខទៀត។ តែមិនបាច់លាយអ្វីទៀតទេ គ្រាន់តែលាបទឹកដោះគោជូរតែម្តងលើផ្ទៃមុខ ក៏មានប្រយោជន៍សម្រាប់ស្បែកច្រើនយ៉ាងផងដែរដូចជា៖ ១. ផ្តល់សំណើមផ្ទៃមុខ៖ មុខដែលស្ងួត ខ្សោះៗ គ្មានជាតិទឹកនឹងធ្វើឱ្យអ្នកឆាប់ចាស់ ជ្រីវជ្រួញជាងវ័យបាន ប៉ុន្តែទឹកដោះគោជូរអាចជួយដោះស្រាយបញ្ហាទាំងនេះ។ គ្រាន់តែលាងមុខឱ្យស្អាតលាបទឹកដោះគោជូរលើផ្ទៃមុខ និងក ឱ្យសព្វ ទុកចោល ១០នាទី ចាំលាងទឹកចេញ ហើយអនុវត្តមួយសប្តាហ៍ឱ្យបាន ៣ដង នឹងជួយធ្វើឱ្យមុខមានសំណើម ទន់រលោង…
សម្រង់មិនថាតែតារាកូរ៉េទេ បុរស និងនារីកូរ៉េភាគច្រើនសុទ្ធតែមានស្បែកមុខ ស ស្អាត រលោង ម៉ដ្ឋគួរឱ្យច្រណែនតែម្តង។ អ្នកខ្លះយល់ថា ជនជាតិកូរ៉េស្អាត មកពីកត្តាតំណពូជ និងអ្នកខ្លះក៏យល់ថាមកពីឥទ្ធិពលនៃគ្រឿងសម្អាងល្អ និងគុណភាពជាដើម។ ជនជាតិកូរ៉េក៏មិនខុសពីជនជាតិផ្សេងៗប៉ុន្មានដែរ ក្រៅពីគ្រឿងតុបតែងសម្រាប់រូបសម្រស់ខាងក្រៅបានមួយឆាវៗ ការពិតទៅជនជាតិកូរ៉េ មានអាថ៌កំបាំងមួយចំនួនក្នុងការថែទាំងសម្រស់ដែលអ្នកមិនធ្លាប់ដឹង។ ដូច្នេះថ្ងៃនេះយើងខ្ញុំនឹងលើកឡើងពីអាថ៌កំបាំងថែរក្សាសម្រស់របស់ជនជាតិកូរ៉េដែលមានដូចជា៖ ១. ១០វិនាទី ដើម្បីភាពស្រស់ស្អាត ដើម្បីសម្អាតស្បែកមុខឱ្យស្រស់ស្អាត មានសុខភាពល្អ និងស្រស់ថ្លាបន្ថែម ក្រោយពីងូតទឹក ជនជាតិកូរ៉េទាំងប្រុសទាំងស្រី ចំណាយពេល ១០វិនាទី ដើម្បីធ្វើការលាបក្រែម និងម៉ាស្សាផ្តល់សំណើមលើផ្ទៃមុខបន្ថែម។ លទ្ធផល៖ ក្រោយពេលងូតទឹករួច រន្ធញើសនឹងបើក ដូច្នេះការលាបផលិតផលនឹងចូលទៅបញ្ជ្រាបក្នុងស្បែកមុខបានល្អ…
ជីវិតនិងសុខភាពរបបទទួលទានអាចនឹងមានផលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ និងសុខភាពរាងកាយរបស់អ្នកទាំងមូល។ ក្នុងនោះមានការលើកឡើងជាច្រើនអំពីភាពខុសគ្នារវាងការញ៉ាំសាច់ និងញ៉ាំអាហារបួសដូចជាបន្លែផ្លែឈើជាដើម។ បើទោះជារវាងសាច់ និងបន្លែសុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិយ៉ាងណាក៏ដោយ តែយើងក៏មិនអាចបង្ខំ ឬបញ្ជក់ឱ្យអ្នកទទួលទានតែសាច់ ឬបន្លែទាំងស្រុងនោះដែរ។ ដូច្នេះបានជាថ្ងៃនេះយើងនឹងលើកឡើងពី ១០ចំណុចដែលកើតឡើងចំពោះរូបរាងកាយរបស់អ្នក ប្រសិនជាអ្នកបញ្ឈប់ការញ៉ាំសាច់ ហើយញ៉ាំតែបន្លែនិងផ្លែឈើដូចតទៅ៖ # ស្រកទម្ងន់ អ្នកដែលបញ្ឈប់ ឬកាត់បន្ថយការញ៉ាំសាច់ អាចស្រកទម្ងន់បានរហូតដល់ទៅ ១០ផោន ស្មើនឹង ៤គីឡូក្រាមកន្លះ ដោយមិនបាច់តមចំណី ឬក៏ធ្វើការហាត់ប្រាណច្រើននោះទេ។ ការញ៉ាំបន្លែ ផ្លែឈើ ជំនួសសាច់ធ្វើឱ្យរាងកាយរបស់អ្នកបានបំពេញតួនាទីជួយឱ្យរាងកាយមានសុខភាពល្អ។ # បាក់តេរីល្អក្នុងរាងកាយកើនឡើង មិនមែនរាល់បាក់តេរីសុទ្ធតែអាក្រក់នោះទេ។ មានបាក់តេរីនៅក្នុងរាងកាយ និងក្នុងអាហារមួយចំនួនគេហៅថាជាបាក់តេរីល្អមានអត្ថប្រយោជន៍សម្រាប់រាងកាយរបស់មនុស្ស។…
ជីវិតនិងសុខភាពតម្រងនោមគឺជាសរីរាង្គដែលមានមុខងារយ៉ាងសំខាន់ ចំពោះសុខភាពទូទៅ ដូចជាទទួលខុសត្រូវ ក្នុងការរក្សាកម្រិតសម្ពាធឈាម និងត្រួតពិនិត្យសារធាតុរាវជាដើម។ បើតម្រងនោមរបស់អ្នកមាន បញ្ហា ឬកើតមានជំងឺតម្រងនោម អ្នកនឹងជួបផលវិបាក និងបញ្ហាសុខភាពជាច្រើន។ ដូច្នេះថ្ងៃនេះមកតាមដាន រោគសញ្ញាមួយចំនួន ដែលបង្ហាញថា អ្នកកើតមានជំងឺ តម្រងនោម៖ ១/ អស់កម្លាំងខ្លាំងខុសពីធម្មតា៖ ការអស់កម្លាំងរ៉ាំរ៉ៃ បណ្តាលមកពីបញ្ហាតម្រងនោម ដែលជាហេតុ ធ្វើឲ្យរាងកាយមានការពិបាកក្នុងការដឹកជញ្ជូនអុកស៊ីសែនទៅកោសិការបស់អ្នកតាមរយៈចរន្តឈាម។ ២/ រមាស់ស្បែក៖តម្រងនោមជាអ្នកបញ្ចេញជាតិពុលតាមរយៈទឹកនោម ដូច្នេះបើតម្រងនោមមានបញ្ហា កាកសំណល់ នឹងកើតឡើងនៅក្នុងជាលិកា ដែលធ្វើឲ្យអ្នកកើតមានអាការរមាស់ ឬកន្ទួលលើស្បែក។ ៣/ ជើងឡើងហើម ឬមានដំបៅនៅក្រោមស្បែក៖រោគសញ្ញាមួយនៃជំងឺតម្រងនោមគឺការហើមជើង ឬមានដំបៅនៅក្រោមស្បែក…
ជីវិតនិងសុខភាពដំឡូងបារាំងសម្បូរទៅដោយសារធាតុចិញ្ចឹមពិសេសៗ ហើយគុណសម្បត្តិវាល្អខ្លាំងណាស់សម្រាប់សុខភាប ជាពិសេសគឺការសម្រកទម្ងន់ដោយការទទួលទានដំឡូងបារាំងស្ងោរធម្មតា ដោយអ្នកអាចប្រើដំឡូងស្ងោរទទួលទានជាមួយអាហារផ្សេងៗក៏បានដែរ ។ ទាំងនេះជាអត្ថប្រយោជន៍នៃការទទួលទានដំឡូងបារាំងស្ងោរ៖ ១.គ្រប់គ្រង និងសម្រកទម្ងន់៖ ការទទួលទានដំឡូងបារាំងស្ងោរ ពិតជាល្អពិសេសណាស់សម្រាប់អ្នកដែលចង់រក្សារូបរាងឱ្យស្អាត ការពារការធាត់ និងអាចបញ្ចុះទម្ងន់បានថែមទៀតផង ដោយវាអាចជួយកាត់បន្ថយចំណង់អាហារផ្សេងៗបានយ៉ាងល្អ។ ប៉ុន្តែត្រូវចាំថា មានប្រយោជន៍ខាងសម្រកទម្ងន់សម្រាប់តែការទទួលទានដំឡូងបារាំងស្ងោរធម្មតាតែប៉ុណ្ណោះ ដោយមិនត្រូវលាយអំបិល ឈីស ឬប័រម៉ាយ៉ូណេសឡើយ។ ២. សម្បូរជាតិកាកសរសៃ៖ ជាតិកាកសរសៃអាហារដែលមាននៅក្នុងដំឡូងស្ងោរ អាចផ្តល់នូវថាមពលរាងកាយគ្រប់គ្រាន់ កាត់បន្ថយទម្ងន់ដែលលើស និងធ្វើឱ្យអ្នកមានកម្លាំងជាងមុនផងដែរ។ ៣. ងាយស្រូបថាមពល និងសារធាតុចិញ្ចឹមច្រើន៖ វីតាមីន B6 នៅក្នុងដំឡូងបារាំងស្ងោរ អាចជួយកាត់បន្ថយជាតិស្ករ នៅក្នុងសារធាតុ…
ជីវិតនិងសុខភាពទឹកឃ្មុំ គឺជាគ្រឿងផ្សំដែលមានសារសំខាន់បំផុតមិនអាចខ្វះបាន សម្រាប់ការអនុវត្តរាល់វិធីធម្មជាតិទាំងឡាយ មិនថាតែជាអាហារ និងភេសជ្ជៈសម្រាប់បំប៉នសុខភាព។ លើសពីនោះ ទឹកឃ្មុំ ក៏អាចយកមកថែរក្សាសម្រស់តាំងពីក្បាលដល់ចុងជើងជាច្រើនមុខផងដែរ សម្រាប់ឱ្យសម្រស់កាន់តែស្រស់ស្អាត ភ្លឺថ្លា និងក្មេងជាងវ័យជាដើម។ បន្ថែមពីនេះ យើងក៏ទើបតែរកឃើញថា សារធាតុប្រឆាំងអុកស៊ីតកម្ម ប្រឆាំងនឹងការរលាក និងបាក់តេរីផ្សេងៗនៅក្នុងទឹកឃ្មុំ ក៏អាចជំនួយផ្ទៃមុខបានច្រើនបែបផងដែរ ជាពិសេសគឺអាចការពារនិងព្យាបាលស្នាមជ្រីវជ្រួញតែម្តង។ ដូច្នេះមកតាមដាន គន្លឺះការអនុវត្តទាំង ៣ វិធីដោយប្រើទឹកឃ្មុំ ជាមួយនឹងគ្រឿងផ្សំងាយៗ ដើម្បីការពារ និងព្យាបាលស្នាមជ្រីវជ្រួញដូចខាងក្រោម៖ # វិធីប្រើទឹកឃ្មុំសម្រាប់ពន្យារភាពចាស់នៃស្បែក ដោយសារតែទឹកឃ្មុំមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងអាចការពារការខូតខាតពីរ៉ាឌីកាល់សេរីផងដែរនោះ វិធីធ្វើម៉ាស់ផ្សំពីទឹកឃ្មុំទាំង២ខាងក្រោម បានរួមចំណែកជួយរារាំងភាពចាស់ និងស្នាមជ្រីវជ្រួញដែលកើតឡើងនៅលើស្បែកមុខបានយ៉ាងល្អ…
ជីវិតនិងសុខភាពអ្នកណាមិនចង់ឱ្យផ្ទៃមុខស្អាតស្រស់ថ្លា ? ដោយអ្នកព្យាយាមថែរក្សាស្បែកជាប្រចាំ និងមានរូបមន្តលាបស្បែកឱ្យមានប្រសិទ្ធភាពផងដែរ តែការប្រើប្រាស់វិធីធម្មជាតិល្អចំពោះស្បែកខ្លាំងណាស់ ថែមទាំងចំណាយលុយតិច និងមិនប៉ះពាល់ដល់សុខភាពស្បែកទៀត។ ដូច្នេះមកសាករៀនពីវិធីធ្វើជែលលាបមុខបែបធម្មជាតិដែលជួយឱ្យស្បែកស្អាតស្ទើរតែមិនគួរឱ្យជឿ ដោយប្រើប្រាស់រូបមន្តងាយៗដូចជា៖ # វិធីធ្វើជែលលាបមុខពីប៉េងប៉ោះ គ្រឿងផ្សំ – ទឹកប៉េងប៉ោះស្រស់ៗ (យកប៉េងប៉ោះកិន ឬច្របាច់ច្រោះយកទឹក) – ជែលប្រទាលកន្ទុយក្រពើ – គ្រាប់វីតាមីន E (រកងាយបាននៅឱសថស្ថាននានា) ការអនុវត្ត៖ – ប្រើទឹកប៉េងប៉េង ៥ ទៅ៦ស្លាបព្រាបាយ លាយជាមួយនឹង ជែលប្រទាលកន្ទុយក្រពើ ៣ ទៅ៤ស្លាបព្រា និងច្របាច់ប្រេងគ្រាប់វីតាមីន…
ចិត្តសាស្ត្រសេចក្តីសុខនៅឯណា? ហេតុអ្វីមនុស្សចូលចិត្តយកសេចក្តីទុក្ខដាក់ខ្លួន? មហិច្ឆតា ការលោភលន់ ច្រណែន ឈ្នានីស? ហេតុអីមិនរកសេចក្តីសុខដាក់ខ្លួនខ្លះ?តើជីវិតមនុស្សមាន១០ឆ្នាំប៉ុន្មានដងទៀត? ថ្ងៃស្អែកមើលមិនឃើញទេ ត្រូវអរគុណដែលយើងម្នាក់ៗតែងតែមានថ្ងៃថ្មីជារៀងរាល់ថ្ងៃ មានឱកាសបានឃើញថ្ងៃថ្មី ទោះជាថ្ងៃល្អ ឬ កើតទុក្ខក៏ដោយ។ ទុក្ខរបស់មនុស្សគឺការចង់បាន នៅពេលដែលមនុស្សមានចំណង់ ការចង់បាននោះហើយជាសេចក្តីទុក្ខ។ សាកគិតអ្វីល្អៗ ងាយងាយក្នុងជីវិត ពេញចិត្តអ្វីដែលខ្លួនមាន អរគុណមនុស្សជុំវិញ ព្យាយាមញញឹម សើចសប្បាយអោយបានច្រើនៗ ។ ចំពោះខ្ញុំ ខ្ញុំពិតជាអរគុណមនុស្សជុំវិញខ្លួនទោះជាអំពើល្អក៏ដោយអាក្រក់ក៏ដោយ អចេតនា ឬ ដោយចេតនាក្តី ក៏សូមអរគុណ… វាប្រៀបដូចជារឿងនិទានក្នុងជីវិតផ្តល់មេរៀនជីវិតជាច្រើនគួរអោយចងចាំ ដូច្នេះថ្ងៃក្រោយខ្ញុំអាចនឹងយករឿងនិទានទាំងនេះ មកនិទានឱ្យកូនៗរបស់ខ្ញុំស្តាប់…
សម្រង់វ័យកាន់តែចម្រើនធំឡើងៗ ទំនួលខុសត្រូវក៏កាន់តែច្រើន ឯបញ្ហាក្នុងជីវិតក៏កាន់តែកើនឡើងចាំឱ្យយើងដោះស្រាយ។ មានតែវ័យកុមារតែប៉ុណ្ណោះ គឺជាពេលដែលរីករាយជាងគេនោះ ព្រោះយើងមិនចាំបាច់គិត មិនចាំបាច់ខ្វល់ ឬឈឺក្បាលច្រើនទេ មានតែរឿងសប្បាយរីករាយ ស្នាមញញឹម សំឡេងសើចក្អាកក្អាយ ឯទឹកភ្នែក ឬការយំយែកក៏ជាទុក្ខសោករបៀបក្មេងមិនដឹងអី តែយំហើយអ្វីៗក៏ធូរស្បើយវិញដែរ។ គួរឱ្យដឹងផងដែរថា រូបភាពពីអ៊ីនធើណេតប្រមាណជា ២៤សន្លឹក បានមានសន្ទុះនៃការចែករំលែកតៗគ្នាយ៉ាងច្រើន ដោយសារតែរូបទាំងនោះធ្វើឱ្យយើងនឹងឃើញកុមារភាពដ៏រីករាយ ដែលអាចឱ្យយើងរំសាយទុក្ខសោកបានខ្លះ។ ដូច្នេះចង់ដឹងថារូបភាពមួយណាធ្វើឱ្យអ្នកដិតក្នុងអារម្មណ៍ជាងគេ តោះ! មកតាមដានទាំងអស់គ្នា៖ នៅចាំទេ?ឆ្នាំអ៊ុតបុរាណដាក់ធ្យូង ដែលលោកយាយ និងម្តាយរបស់យើងចំណាំអ៊ុតខោអាវ? សម័យនោះមិនទាន់មានឆ្នាំអ៊ុតអគ្គិសនីនៅឡើតនោះទេ ចាំអត់? កាលពីនៅក្មេងៗ ចូលចិត្តដើរទិញការ៉េម ទឹកកកឈូស និងបង្អែមទឹកកកឈូស…
ជីវិតនិងសុខភាពការទិញផលិតផលថែរក្សាសម្រស់សព្វថ្ងៃពិតជាមានតម្លៃថ្លៃខ្លាំងណាស់ សម្រាប់ផលិតផលមានគុណភាពខ្ពស់។ តែថ្ងៃនេះអ្នកមិនចាច់ចំណាយលុយអត់ប្រយោជន៍ទិញផលិតផលលាបមុខ ឬសឺរ៉ូបលាបមុខតទៅទៀតទេ។ ថ្ងៃនេះយើងខ្ញុំយើងនឹងណែនាំពិវិធីធ្វើទឹកសឺរ៉ូមវីតាមីន C ងាយៗ មិនចំណាយលុយច្រើន ថែមទាំងមានគុណប្រយោជន៍ចំពោះស្បែកមុខ និងសរសៃសក់ទៀតផង។ តោះ! មកតាមដាវវិធីធ្វើទឹកសឺរ៉ូមវីតាមីន C ខាងក្រោមនេះ ៖ #គ្រឿងផ្សំ -ក្រូច (ប្រើក្រូចអីក៏បានដែរ) -ប្រេងអូលីវ ឬប្រើប្រេងដូងក៏បាន(អាចរកបាននៅផ្សរទំនើប) -ដប ឬដបទីបដែលមានទុយោបន្តក់ #ការអនុវត្តិ វិធីទី១៖ យកផ្លែក្រូចលាងទឹកឱ្យស្អាត រួចឈូសវាឱ្យល្អិតៗ ហើយដាក់ក្នុងកែវមួយ រួចចាក់ប្រេងអូលីវចូលឱ្យសមមល្មម ចាំបិទរក្សាទុកឱ្យបាន ៣ថ្ងៃសិន។ បន្ទាប់មកយកប្រេងនោះច្រោះយកតែទឹកដាក់ក្នុងដបរក្សាទុកប្រើប្រាស់។ វិធីទី២៖…
ជីវិតនិងសុខភាពរបបចំណីអាហារ និងការរស់នៅមិនល្អ ជាពិសេសគឺបញ្ហាជាតិគីមីតែម្តង អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់មនុស្សយ៉ាងធ្ងន់ធ្ងរ ថែមទាំងអាចបណ្តាលឱ្យកើតមានជំងឺផ្សេងៗ អាចបណ្តាលឱ្យរាងកាយរបស់អ្នកផ្ទុកនូវជាតិពុលកាន់តែច្រើនឡើងៗ ដែលបង្កឱ្យមានផលវិបាកច្រើននៅពេលអនាគត ប្រសិនជាអ្នកមិនធ្វើការបណ្តេញជាតិពុលទាំងនោះចេញឱ្យអស់ពីរាងកាយនោះទេ។ ខាងក្រោមនេះជារោគសញ្ញាធំៗចម្បង ដែលរាងកាយរបស់អ្នកទាំងមូលកំពុងតែផ្ទុកទៅដោយជាតិពុល និងត្រូវការបណ្តេញជាតិពុលភ្លាមៗ៖ # មានបញ្ហាក្នុងការគេង នៅពេលដែលរាងកាយទាំងមូលរបស់អ្នកពោរពេញដោយជាតិពុល វាអាចបង្កឱ្យមានផលប៉ះពាល់ដល់កម្រិត Melatonin ហើយធ្វើឱ្យអ្នកមានគេងមិនលក់ ឬគេងមិនបានស្កប់ស្កល់ជាដើមតែម្តង។ # ឡើងខ្លាញ់ក្បាលពោះ ជាតិពុលនៅក្នុងខ្លួនច្រើន អាចធ្វើឱ្យរំខានក្នុងការដំណើរការរំលាយជាតិស្ករ និងខ្លាញ់កូឡេស្តឺរ៉លនៅក្នុងឈាម ហើយទាំងនេះហើយដែលធ្វើឱ្យជាតិខ្លាញ់ និងជាតិស្ករនៅសល់កកកុញត្រង់បរិវេណក្បាលពោះរបស់អ្នក ថែមទាំងអាចមានបញ្ហាទល់លាមកទៀត។ # ខ្លួនឡើងកម្តៅ អាការដែលខ្លួនឡើងកម្តៅ ឬគេហៅថាក្តៅក្នុង អាចបណ្តាលមកពីរាងកាយរបស់អ្នកពោរពេញដោយជាតិពុលផងដែរ។ #…
ជីវិតនិងសុខភាពនៅពេលល្ងាចឬចូលដល់ពេលរាត្រី ដែលរាងកាយកៀកនឹងដល់ពេលវេលាត្រូវសម្រាកហើយនោះ សូមអ្នកជៀសឲ្យបាននូវការទទួលទានភេសជ្ជៈ ៥ ប្រភេទខាងក្រោម ព្រោះវាអាចបណ្តាលឲ្យអ្នកគេងលក់មិនស្កប់ស្កល់ ហើយយូរទៅវិវត្តក្លាយជាជំងឺគួរឲ្យបារម្ភជាច្រើន៖ ៥) ភេសជ្ជៈមានជាតិកាបូន (ហ្គាស) ភេសជ្ជៈដែលមានជាតិកាបូប ឬជាតិហ្គាស សុទ្ធតែមានផ្ទុកនូវបរិមាណស្ករច្រើន ដែលនាំឲ្យអ្នកឡើងទម្ងន់លឿន និងឆាប់ចាស់ជាងវ័យ។ អ្នកមិនគួរទទួលទានវាញឹកញាប់ពេកនោះទេ ជាពិសេសនៅពេលល្ងាច។ លើសពីនេះវាក៏អាចបណ្តាលឲ្យអ្នកមានបញ្ហាក្រពះ ទល់លាមក និងការចាល់អាស៊ីតជាដើម។ ៤) ភេសជ្ជៈមានជាតិអាល់កុល ភេសជ្ជៈដែលមានជាតិអាល់កុល នឹងធ្វើឲ្យអ្នកឆាប់ងងុយគេងលឿន តែអ្នកនឹងមិនអាចគេងស្កប់ស្កល់បានទេ ហើយឧស្សាហ៍ឈឺក្បាលនៅពេលគេងថែមទៀត។ ការទម្លាប់បែបនេះជាប្រចាំ យូរទៅនឹងធ្វើឲ្យរាងកាយចុះទ្រុឌទ្រោម ហើយមានជំងឺជាច្រើនជាប់ខ្លួន។ ៣) ទឹកខ្ញី ជាភេសជ្ជៈដែលកាត់បន្ថយការស្រ្តេស…