គេហទំព័រ KNONGSROK

ជីវិតនិងសុខភាព

ទម្លាប់អាក្រក់មួយចំនួន ដែលអ្នកតែងតែធ្វើរៀងរាល់ថ្ងៃចុងសប្ដាហ៍ បង្ហាញថា អ្នកកំពុងតែបំផ្លាញខ្លួនឯងហើយ

ជាការពិតណាស់ ធម្មតាថ្ងៃចុងសប្ដាហ៍គឺជាថ្ងៃដែលមនុស្សជាច្រើន ជាពិសេសគឺអ្នកធ្វើការ តែងតែសម្រាកលំហែ បន្ទាប់ពីធ្វើកិច្ចការងារហត់នឿយពេញមួយសប្ដាហ៍ ដូច្នេះ គ្រប់គ្នាប្រាកដជាយកថ្ងៃចុងសប្ដាហ៍សម្រាប់លំហែ សម្រាក ធ្វើអ្វីផ្សេងៗសម្រាប់ខ្លួនឯង។ ប៉ុន្តែយ៉ាងណាមិញ មានទម្លាប់មួយចំនួន​ដែលអ្នកតែងតែធ្វើ បង្ហាញថា អ្នកកំពុងតែបំផ្លាញខ្លួនឯងហើយ។ ដូច្នេះខាងក្រោមនេះ ជាទម្លាប់អាក្រក់មួយចំនួនដែលអ្នកបានធ្វើ ក៏ជាហេតុចម្បង ដែលអ្នកបំផ្លាញខ្លួនឯផងដែរ។ ១. កម្រចូលគេង ឬភ្ញាក់ពីគេងយឺត មនុស្សជាច្រើនយកថ្ងៃចុងសប្តាហ៍ជាឱកាសរីករាយក្នុងការទស្សនាខ្សែភាពយន្ត ការដើរលេងកម្សាន្ត ឬក៏ស្តាប់ចម្រៀងផ្សេងៗ ដូច្នេះពួកគេច្រើនតែគេងយឺតជាងធម្មតា។ អ្នកខ្លះថែមទាំងគេងរហូតដល់ម៉ោង១ ម៉ោង២ ព្រឹក ដែលមិនទាន់បានគេងនៅឡើយមានមនុស្សជាច្រើនបានគេងពេញមួយយប់ហើយមានគំនិតថានៅថ្ងៃបន្ទាប់ពួកគេគេងសងវិញក៏មាន។ នៅពេលអ្នកគេងយឺត សរីរាង្គក្នុងរាងកាយនឹងរងផលប៉ះពាល់ ជាពិសេសថ្លើម និងតម្រងនោម។…

ជីវិតនិងសុខភាព

ស្ដាប់កាសជាប្រចាំ នឹងបង្កគ្រោះថ្នាក់ខ្លាំង អាចធ្វើឱ្យអ្នកបាត់បង់ការស្ដាប់ឮដល់ទៅ ១០ដង

ការដាក់កាសស្ដាប់ ក្លាយជាទម្លាប់ដ៏ពេញនិយមសម្រាប់មនុស្សសម័យថ្មី សូម្បីតែមនុស្សវ័យចំណាស់ក៏ដាក់កាសស្ដាប់ដែរ ជាពិសេសគឺក្នុងខណៈពេលបើកបរជាដើម។ ប៉ុន្តែយ៉ាងណាមិញ ការស្ដាប់កាសជាប្រចាំ វានឹងបង្កឱ្យយើងមានបញ្ហាខ្លាំងចំពោះត្រចៀក អាចប្រឈមនឹងការបាត់បង់ការស្ដាប់រហូតដល់ទៅ១០ដងឯណោះ។ ១. ផលប៉ះពាល់លើការស្តាប់ យោងទៅតាមអ្នកវិទ្យាសាស្ត្រដែលបានបញ្ជាក់ នៅពេលអ្នកប្រើកាសនោះសំឡេងនឹងទៅត្រចៀកដោយផ្ទាល់។ ដោយសារតែសំឡេងមិនគួរលើសពី ៩០ សេន បើមិនដូច្នេះទេ វាអាចប៉ះពាល់ដល់ការស្តាប់របស់អ្នកយ៉ាងងាយ។ កម្រិតសំឡេងណាមួយខាងលើកម្រិតនេះនឹងប៉ះពាល់ដល់ការស្តាប់មានហានិភ័យនៃការបាត់បង់ការស្តាប់ខ្ពស់ជាងសំឡេងធម្មតា។ ដូច្នេះយកល្អកុំប្រើកាសស្តាប់បន្តលើសពី ១៥-២០ នាទី។ ២. ងាយស្រួលក្នុងការឆ្លង Cochlear ទម្លាប់នៃការខ្ចីកាសគ្នាស្ដាប់ទៅវិញទៅមក ការចែករំលែកកាសជាមួយអ្នកដទៃអាចជាទម្លាប់របស់មនុស្សមួយចំនួន។ ប៉ុន្តែបញ្ហានេះបណ្តាលមកពីបាក់តេរីដោយចៃដន្យពីត្រចៀករបស់អ្នកដទៃទៅត្រចៀករបស់អ្នក និងបង្កឱ្យមានការឆ្លង។ ដូច្នេះសូមចងចាំថាអ្នកមិនគួរចែករំលែកកាសជាមួយនរណាម្នាក់ឡើយ។ ៣. វាងាយស្រួលក្នុងការស្ទះបំពង់ខ្យល់ នៅលើពិភពលោកសព្វថ្ងៃនេះ…

ជីវិតនិងសុខភាព

សាកលវិទ្យាល័យបូស្តុន (អាមេរិក) ៖ ស្រាបៀរមួយថ្ងៃមួយកែវ នឹងផ្ដល់នូវអត្ថប្រយោជន៍ច្រើនដល់ស្ត្រី!

និយាយចំពោះស្រាបៀរ ប្រសិនបើប្រើក្នុងកម្រិតមធ្យម វានឹងនាំមកនូវផលវិជ្ជមានជាច្រើនសម្រាប់ស្ត្រី។ ជាពិសេសការប្រើប្រាស់ភេសជ្ជៈនេះជាប្រចាំរាល់ថ្ងៃ នឹងការពារភាពចាស់ ធ្វើឱ្យស្បែករបស់អ្នកស្រស់ស្អាត និងសក់មានសុខភាពល្អថែមទៀតផង។ ថ្វីដ្បិតតែវាជាភេសជ្ជៈដែលត្រូវបានមនុស្សជាច្រើននៅទូទាំងពិភពលោកផ្ដោតសំខាន់ថាប៉ះពាល់ទៅដល់សុខភាពក៏ពិតមែន តែវាក្នុងករណីដែលយើងទទួលទានវាច្រើនលើសកម្រិតតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ យោងទៅតាមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យបូស្តុន (សហរដ្ឋអាមេរិក) បានប្រាប់ឱ្យដឹងថា ប្រសិនបើប្រើជាប្រចាំ និងក្នុងកម្រិតមធ្យម (១កែវក្នុងមួយថ្ងៃ) ស្រាបៀរនាំមកនូវគុណប្រយោជន៍ជាច្រើនចំពោះសុខភាព ជាពិសេសសម្រាប់ស្ត្រី។ ១. ការការពារជំងឺវង្វេងវង្វាន់ តាមរយៈការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា ជំងឺវង្វេងស្មារតីនឹងបណ្តាលឱ្យយើងបាត់បង់ការចងចាំប្រហែល ២០ ភាគរយ ហើយជារឿងធម្មតាចំពោះមនុស្សជាច្រើនដែលមានវ័យចំណាស់។ យោងតាមអ្នកជំនាញបានឱ្យដឹងថា ការប្រើប្រាស់ស្រាបៀរក្នុងកម្រិតមធ្យម និងទៀងទាត់រាល់ថ្ងៃ មានសមត្ថភាពការពារជំងឺនេះបានយ៉ាងល្អ។ លទ្ធផលគឺមាតិកាស៊ីលីកុននៅក្នុងភេសជ្ជៈមានជាតិអាល់កុលនេះ នឹងជួយការពារខួរក្បាលពីផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់ពីអាលុយមីញ៉ូមនៅក្នុងខ្លួន។…

ជីវិតនិងសុខភាព

វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ប្រាប់​ពី​មូលហេតុ​បណ្ដាល​ឱ្យ​មាត់​ស្អុយ​អាក្រក់​មិន​បាត់​!!!

តាម​ទម្លាប់​ខ្មែរ​ ​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​កត់​សម្គាល់​ឃើញ​ថា​ ​ពេល​ក្រោក​ពី​ដំណេក​ព្រឹក​ឡើង​ ​មនុស្សម្នា​ជាទូទៅ​ ​គឺ​ដុសធ្មេញ​ហើយ​ទើប​ទទួលទាន​អាហារ​តាម​ក្រោយ​។​ ​លោក​វេជ្ជបណ្ឌិត​ ​លើកឡើង​ថា​ ​ការ​ធ្វើ​បែប​នេះ​មិន​ត្រឹមត្រូវតាម​ក្បួន​ពេទ្យធ្មេញ​នោះ​ឡើយ​។​ ​តាម​ក្បួន​ពេទ្យធ្មេញ​ ​នៅ​ពេល​ក្រោក​ពី​ដំណេក​ព្រឹក​ឡើង​ទាល់តែ​ញ៉ាំ​អាហារ​រួចហើយ​បាន​គេ​ដុសធ្មេញ​ ​ពេលថ្ងៃ​បន្ទាប់ពី​ញ៉ាំ​អាហារ​ហើយ​ទើប​គេ​ដុស​ម្ដងទៀត​ ​ពេលល្ងាច​ក្រោយ​ពី​ញ៉ាំ​អាហារ​រួចហើយ​បាន​គេ​ដុស​ទៀត​ ​នៅ​ពេល​ក្រោក​ពី​ដំណេក​ព្រឹក​ឡើង​ញ៉ាំ​អាហារ​រួចហើយ​បាន​គេ​ដុស​ទៀត​ ​ព្រោះ​គេ​បាន​ដុស​បន្ទាប់ពី​ញ៉ាំ​អាហារ​ពេលល្ងាច​រួច​ម្ដង​ហើយ​។​ ​វេជ្ជបណ្ឌិត​បញ្ជាក់​ថា​ ​ពេល​ដុសធ្មេញ​កុំ​ភ្លេច​ដុស​អណ្ដាត​ផង​។​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​ ​«​ព្រលឹមឡើង​ញ៉ាំ​ហើយ​សឹម​ដុសធ្មេញ​ ​ពេលថ្ងៃ​ញ៉ាំ​ហើ​យសឹម​ដុសធ្មេញ​ ​ពេលល្ងាច​ញ៉ាំ​ហើយ​សឹម​ដុសធ្មេញ​ ​ពេលព្រឹក​ក្រោកពីដេក​មិនបាច់​ទាន់​ដុស​ទេ​ ​ចាំ​ពេល​ញ៉ាំ​អាហារ​ហើយ​សឹម​ដុស​ទៀត​។​»​ ​លោក​បន្ត​ថា​ ​ការ​ស​ម្អា​ត​ធ្មេញ​បែប​នេះ​ហើយ​នៅតែ​មាន​ក្លិន​មាត់​ទៀត​…

ជីវិតនិងសុខភាព

៧ យ៉ាងមានទាំងចំណុចល្អនិងអាក្រក់ សម្រាប់មនុស្សដែលមិនសូវបែកញើស

នៅ​ពេល​ដែល​ខ្លួន​ប្រាណ​របស់​អ្នក​បែកញើស នោះ​នឹង​ធ្វើ​ឲ្យ​ខ្លួន​ប្រាណ​មាន​ក្លិន​មិន​ល្អ ជាង​នេះ​នៅ​លើ​ផ្ទៃ​មុខ​បើ​អ្នក​បើក​ញើស អ្នក​ត្រូវ​សម្អាត​មិន​អ៊ីចឹង​ទេ​នឹង​កើត​មាន​មុន។ បើ​សក់​វិញ​ក៏​ស្រដៀង​គ្នា ពេល​បើក​ញើស​ច្រើន​នាំ​ឲ្យ​ឆាប់​ធំ​ក្លិន ហើយ​មាន​អង្គែ​បើ​មិន​សម្អាត​បាន​ល្អ។ យ៉ាង​ណា​អ្នក​ធ្លាប់​ឆ្ងល់​ដែរ​ទេ បើ​ខ្លួន​ប្រាណ​អ្នក​មិន​បើក​ញើស ​តើ​អ្នក​នឹង​ជួប​ប្រទះ​រឿង​អ្វី​ខ្លះ? Knongsrok បង្ហាញ ៧ ចំណុច​មាន​ទាំង​ល្អ​និង​អាក្រក់​ដូច​ខាង​ក្រោម៖ ៦) អ្នក​នឹង​ជួប​បញ្ហា​ស្បែក ការ​បើក​ញើស​គឺ​ស្មើ​នឹង​បាន​ផ្តល់​សំណើម​ដល់​ស្បែក ដូច្នេះ​បើ​ស្បែក​គ្មាន​ជាតិ​សំណើម​អ្វី​សោះ នោះ​វា​នឹង​ឡើង​ស្ងួត ហើយ​ត្រូវ​ការ​ការ​ថែទាំ​ពី​របស់​ជំនួយ​ជា​ចាំ​បាច់។ ការ​ផលិត​ចេញ​នូវ​ញើស អាច​មាន​ឥទ្ធិពល​ប្រឆាំង​នូវ​បាក់តេរី ហើយ​ជួយ​បញ្ចេញ​ជាតិ​ពុល​មក​ខាង​ក្រៅ។ យ៉ាង​ណា​ប្រសិន​អ្នក​ពុំ​បើក​ញើស​ទេ បាក់តេរី​ដែល​ទុំ​ជាប់​នៅ​លើ​ស្បែក គឺ​បន្ត​នៅ​លើ​នោះ​ដដែល ហើយ​វា​អាច​បង្ក​ទៅ​ជា​មេរោគ​លើ​ស្បែក​ផ្សេងៗ​ថែម​ទៀត​ផង។ ៥) មាន​ហានិភ័យ​ការ​កើត​ជំងឺ​គ្រួស​ក្នុង​តម្រងនោម តាម​ការ​ស្រាវជ្រាវ​រក​ឃើញ​ថា ការ​បែក​ញើស​ពី​ការ​ធ្វើ​លំហាត់​ប្រាណ​ទៀងទាត់ នោះ​នឹង​អាច​នាំ​យក​សូដ្យូម​ចេញ​ពី​ខ្លួន​បាន​ល្អ…

ជីវិតនិងសុខភាព

កុំ​ឲ្យ​ធ្ងន់ធ្ងរ​ទាន់! ​បើ​រាងកាយ​ចេញ​សញ្ញា ៦ នេះ មាន​ន័យ​ថា​អ្នក​កំពុង​លើស​ជាតិ​ស្ករ​ហើយ

ការ​ដែល​ទទួល​ទាន​អាហារ​មាន​ជាតិ​ស្ករ​ច្រើន​ពេក ជា​ប្រចាំ យូរ​ទៅ​នឹង​នាំ​ឲ្យ​រាងកាយ​ជួប​នូវ​បញ្ហា​សុខភាព​ជា​ច្រើន ដែល​អាច​វិវត្ត​ទៅ​រក​ជំងឺ​ធ្ងន់​ដែល​ពិបាក​នឹង​ព្យាបាល​ថែម​ទៀត។ ខាង​ក្រោម​អ្នក​អាច​កត់សម្គាល់​ដឹង​មុន ថា​រាងកាយ​កំពុង​លើស​ជាតិ​ស្ករ ហើយ​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន៖ ៦) ឧស្សាហ៍​ឈឺចាប់​សន្លាក់​សាច់ដុំ នៅ​ពេល​ជាតិ​ស្ករ​ចូល​ក្នុង​ខ្លួន​ច្រើន​ពេក នោះ​កោសិកា​សាំ​របស់​អ្នក​នឹង​ទៅ​ជា​រលាក ហើយ​វា​ព្យាយាម​បំបែក​ចេញ​មក​នូវ​ជាតិ​គ្លុយកូស។ ការ​សិក្សា​បង្ហាញ​ថា ការ​ទទួល​ទាន​អាហារ​ផ្អែម​ច្រើន​ពេក ងាយ​នឹង​ឲ្យ​យើង​ជួប​បញ្ហា​រលាក​សន្លាក់ ជំងឺ​ភ្នែក​ឡើង​បាយ ការ​ចងចាំ​ខ្សោយ ឬ​ស្បែក​ឆាប់​វិវត្ត​ទៅ​រក​ភាព​ចាស់។ ៥) ឃ្លាន​តែ​របស់​ផ្អែម រាងកាយ​វាយ​នឹង​ផ្សាំ​ទៅ​របស់​ផ្អែម ហើយ​ធ្វើ​ឲ្យ​អ្នក​មាន​ចំណង់​ឃ្លាន​តែ​របស់​ផ្អែម​ប៉ុណ្ណោះ។ ខួរក្បាល​វា​នឹង​ឆាប់​បញ្ចេញ​សញ្ញា​មក​លឿន​ណាស់ ពេល​ដែល​អ្នក​ទទួល​ទាន​ជាតិ​ផ្អែម​កាន់​តែ​ច្រើន វា​នឹង​កាន់​តែ​ចង់​ឲ្យ​រាងកាយ​ស្រូប​យក​ជាតិ​ផ្អែម​ចូល​បន្ថែម​ទៀត។ ៤) កើត​មុន អាហារ​ដែល​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់ ក៏​ងាយ​នឹង​ឲ្យ​យើង​កើន​ឡើង​កម្រិត​អាំងស៊ុយលីន។ ពេល​ក្លុយកូស​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម វា​នឹង​នាំ​ឲ្យ​កើត​មាន​ការ​រលាក​ដែល​លេច​ចេញ​មក​លើ​ស្បែក។ នេះ​មាន​ន័យ​ថា​របប​អាហារ​ផ្អែម…

ជីវិតនិងសុខភាព

នេះអត្ថន័យនៅពីក្រោយអក្សរ EXP និង BBF លើកញ្ចប់អាហារហួសដឺឡេ មានមួយនៅអាចទទួលទានបាន

ពេល​ខ្លះ​ទិញ​អាហារ​មក​ស្តុក​ទុក​ចោល​រយៈ​ពេល​យូរ ដល់​បើក​ទូ​ម្តងៗ ​របស់​ខ្លះ​គរ​ពេក​ក៏​មាន​តែ​រើ​បោះ​ចោល ហើយ​របស់​ខ្លះ​ក៏​ហួស​កាលបរិច្ឆេទ​ផលិត ឬ​យើង​និយម​ហៅ​ថា ហួស​ដឺឡេ​ក៏​មិន​អាច​យក​មក​ទទួល​ទាន​បាន។ យ៉ាង​ណា​បើ​និយាយ​ពី​ផលិតផល​ចំណី​អាហារ​ហូប​ចុក ដែល​ហួស​ដឺឡេ គឺ​មាន ២ ប្រភេទ ហើយ​ជឿ​ថា​ពេល​ទៅ​ទិញ ​អ្នក​ប្រាកដ​ជា​ទម្លាប់​មើល​បាត​ឬ​ផ្នែក​ខាង​ក្រោយ​នៃ​កញ្ចប់​របស់​វា ដោយ​ឃើញ​មាន​ពាក្យ ២ រវាង EXP/EXD និង BBF/BBE។ មនុស្ស​ជា​ច្រើន​ដឹង​ត្រឹម​ថា​វា​ជា​សញ្ញា​បង្ហាញ​ពី​កាលបរិច្ឆេទ​ហួស​ដឺឡេ តែ​អ្នក​មិន​ដឹង​នោះ​ទេ​ថា​មាន​មួយ​គឺ​នៅ​តែ​អាច​ទទួល​បាន ទោះ​ផុត​កាលបរិច្ឆេទ​ក៏​ដោយ។ ខាង​ក្រោម​យើង​ពន្យល់​ពី​ភាព​ខុស​គ្នា​រវាង​ពាក្យ​សម្គាល់​ទាំង​ ២ នោះ៖ EXP/EXD (Expiration): ជា​ការ​បង្ហាញ​នូវ​កាលបរិច្ឆេទ​ផុត​កំណត់​នៃ​គុណភាព​អាហារ ហើយ​វា​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​លក់​ក្រោយ​ផុត​កាលបរិច្ឆេទ​នោះ​ទេ។ ប្រភេទ​អាហារ​ឬ​ផលិតផល​នេះ ហាម​ដាច់​ខាត​មិន​ឲ្យ​យក​ទៅ​ទទួល​ទាន ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព…

ជីវិតនិងសុខភាព

ទោះ​អាហារដ្ឋាន​លំដាប់​ផ្កាយ ៥ ក៏​ជនជាតិ​ជប៉ុន​អង្គុយ​លើ​ឥដ្ឋ​ទទួល​ទាន​ដែរ ហើយ​ ៦ ចំណុច​នេះ​ជា​មូលហេតុ

ប្រជាជន​ជប៉ុន​គឺ​មាន​ទម្លាប់​មួយ រមែង​អង្គុយ​ឬ​ដេក​លើ​ឥត​រាប​ស្មើ ជា​ជាង​ការ​ការ​ប្រើប្រាស់​គ្រែ ឬ​កៅអី។ ជា​ឧទាហរណ៍៖ កុំ​ថា​ឡើយ​តែ​ទៅ​បរិភោគ​អាហារ​នៅ​អាហារដ្ឋាន​លំដាប់​ផ្កាយ ៥ ក៏​ពួក​គេ​មិន​ប្រើ​កៅអី និង​ជំនួស​មក​វិញ​ដោយ​ការ​អង្គុយ​លើ​ឥដ្ឋ​ដែរ។ តើ​នៅ​ពី​ក្រោយ​នោះ​មាន​មូលហេតុ​អ្វី​ទៅ? តាម​ការ​បកស្រាយ​ពី​គេហទំព័រ Brightside បាន​បង្ហាញ​នូវ​ហេតុផល​ចម្បង ៦ ដូច​ខាង​ក្រោម៖ ៦) ជួយ​ដល់​ការ​រំលាយ​អាហារ នៅ​ពេល​អ្នក​អង្គុយ​លើ​ឥដ្ឋ​និង​ទទួល​ទាន​អាហារ វា​ប្រៀប​បាន​នឹង​អ្នក​កំពុង​ធ្វើ​លំហាត់ប្រាណ​យូហ្គា​ក្នុង​ពេល​តែ​មួយ។ ទម្លាប់​នេះ​ត្រូវ​បាន​គេ​ជឿ​ថា នាំ​ឲ្យ​លំហូរឈាម​រត់​ទៅ​កាន់​ក្រពះ​ដំណើរការ​បាន​ល្អ​ជាង​ការ​អង្គុយ​លើ​កៅអី​ធម្មតា ដែល​វា​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើ​ការ​បាន​ងាយ​ជាង​មុន ជាង​នេះ​ក៏​អាច​ទទួល​បាន​វីតាមីន​និង​សារធាតុ​ចិញ្ចឹម​បាន​ច្រើន​ជាង​មុន​ផង​ដែរ។ ៥) ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់ ទម្លាប់​បែប​នេះ​វា​ក៏​ជួយ​ឲ្យ​ប្រព័ន្ធ​សរសៃប្រសាទ​របស់​អ្នក​មាន​ដំណើរការ​ល្អ​ប្រសើរ។ នៅ​ពេល​ដែល​ប្រព័ន្ធ​រំលាយ​អាហារ​បញ្ចេញ​អរម៉ូន​ឲ្យ​ឈ្មោះ​ថា ឡេទីទីន នោះ​វា​នឹង​បញ្ជូន​សញ្ញា​មួយ​ទៅ​សរសៃប្រសាទ​ឲ្យ​ដឹង​ថា ក្រពះ​របស់​អ្នក​ពេញ​ហើយ និង​បញ្ចៀស​អ្នក​ពី​ការ​ទទួល​ទាន​ហួស​កម្រិត។ ៤)…

ជីវិតនិងសុខភាព

ប្រយ័ត្នប៉ះពាល់កូនក្នុងផ្ទៃ ទោះចាញ់ខ្លាំងប៉ុណ្ណា ស្រ្តីពពោះ​ត្រូវ​តែ​ជៀស​ឲ្យ​បាន​របស់ទាំង ៥ នេះ

ជា​ទូទៅ​ស្រ្តី​ពពោះ ប្រាកដ​ជា​ជួប​អាការៈ​ម្យ៉ាង​ដែល​ហៅ​ថា “ចាញ់កូន” គឺ​ពេល​នោះ​ចំណង់​នៃ​ការ​ចង់​ទទួល​អាហារ​របស់​ពួក​គេ គឺ​ប្លែក​ខុស​ពី​សព្វដង ហើយ​របស់​ខ្លះ​មិន​ដែល​ចេះ​ទទួល​ទាន​សោះ​ក៏​សុខៗ​ឃ្លាន​ដែរ។ គេ​ជឿ​ថា​ពេល​ខ្លះ​មក​ពី​ឥទ្ធិពល​នៃ​កូន​ក្នុង​ផ្ទៃ ដែល​ទារក​ជា​អ្នក​ចង់​ទេ មិនមែន​ម្តាយ​នោះ​ទេ។ យ៉ាង​ណ​តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ​បាន​ចែករំលែក​ទៅ​កាន់​ស្រ្តី​ពពោះ​គ្រប់​រូប ថា​បើ​ទោះ​បី​ជា​ចាញ់​ខ្លាំង​ប៉ុណ្ណា ក៏​ត្រូវ​តែ​ជៀស​ឲ្យ​បាន​នៅ​អាហារ&ភេសជ្ជៈ ៥ ប្រភេទ​ខាង​ក្រោម៖ ៥) ភេសជ្ជៈ​មិន​ល្អ ជា​ទូទៅ ៧០ ភាគរយ​នៃ​រាងកាយ​មនុស្ស​គឺ​ជា​ទឹក បែប​នេះ​ទឹក​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស។ យ៉ាង​ណា​មិន​ថា​តែ​មនុស្ស​ទូទៅ ឬ​ស្រ្តី​ពពោះ គឺ​ត្រូវ​រក្សា​ជាតិ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​នៅ​ក្នុង​ខ្លួន។ ប៉ុន្តែ​ក្នុង​កាលៈទេសៈ​សម្រាប់​ស្រ្តី​ពពោះ ចាំ​បាច់​ត្រូវ​តែ​ទទួល​ទាន​ទឹក​ស្អាត ឬ​ទឹក​បរិសុទ្ធ​ដែល​ឆ្លង​កាត់​ការ​បន្សុទ្ធ​ត្រឹមត្រូវ ព្រោះ​វា​ងាយ​មាន​ហានិភ័យ​ឆ្លង​ទៅ​កាន់​ទារក​ខ្លាំង​ណាស់ ប្រសិន​យើង​ទទួល​ទាន​ទឹក​ដែល​មាន​មេរោគ។ ក្រៅ​ពី​នេះ​ភេសជ្ជៈ​ដូច​ជា​ស្រាបៀ កាហ្វេ ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ផ្សេងៗ គួរ​តែ​ផ្អាក​ក្នុង​កាលៈទេសៈ​នៃ​ពេល​ពពោះ…

ជីវិតនិងសុខភាព

កុំ​ចេះ​តែ​មិន​អី! បើ​ចេញ​សញ្ញា​ព្រមាន ១០ នេះ អ្នក​អាច​នឹង​កើត​មាន​ជំងឺ​មហារីក​ពោះវៀន​ធំ​ហើយ

ឲ្យ​តែ​ជា​មហារីក មិន​ថា​ប្រភេទ​អ្វី ឬ​កម្រិត​ណា​នោះ​ទេ សុទ្ធ​តែ​ជា​ជំងឺ​កាច​សាហាវ​ដែល​មនុស្ស​គ្រប់​គ្នា​ខ្លាច​រអា ព្រោះ​វា​អាច​ឆក់​យក​ជីវិត​របស់​មនុស្ស​យើង​ក្នុង​រយៈ​ពេល​ដ៏​ខ្លី។ ដោយឡែក​ក្នុង​អត្ថបទ​នេះ Knongsrok បង្ហាញ​ពី​ជំងឺ​មហារីក​ពោះវៀន​ធំ និង​រោគសញ្ញា​ទាំង ១០ ដែល​អ្នក​ត្រូវ​ដឹង ហើយ​បើ​វា​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង ត្រូវ​ប្រញាប់​ទៅ​រក​ពេទ្យ​ដើម្បី​ព្យាបាល ទាន់​វា​មិន​ទាន់​វិវត្ត​ទៅ​រក​កម្រិត​ធ្ងន់ធ្ងរ៖ ១០) មាន​ការ​ទល់​លាមក (លាមក​រឹង) ជំងឺ​រាក​រ៉ាំរ៉ៃ (លាមក​រាវ) ដែល​អ្នក​មិន​ធ្លាប់​ជួប​ប្រទះ​ពី​មុន​មក ៩) ហូរ​ចេញ​មក​នូវ​ទឹក​រំអិល​រ៉ាំរ៉ៃ ឬ​ឈាម​ស្រស់ (អ្នក​ខ្លះ​អាច​កើត​ជំងឺ​ឫសដូងបាត) ៨) ​លាមក​បាន​ផ្លាស់ប្ដូរ​ទម្រង់​រូបរាង ៧) ឈឺ​ពោះ​ឬ​ហើម​ពោះ​រយៈ​ពេល​យូរ ហើយ​មាន​ការ​ឈឺ​ចាប់​នៅ​ត្រង់​រន្ធ​គូថ ៦) ឧស្សាហ៍​ក្អួត​ចង្អោរ ៥)…

ជីវិតនិងសុខភាព

បើអាចទម្លាប់ទទួលទានកាហ្វេ ជំនួសតែនៅពេលព្រឹក អ្នកនឹងទទួលបានប្រយោជន៍ធំ ៥ នេះ

កាហ្វេ​និង​តែ គឺ​ជា​ប្រភេទ​ភេសជ្ជៈ​ដែល​គេ​និយម​មួយ​នៅ​រៀងរាល់​ព្រឹក ហើយ​បើ​សួរ​ថា​មួយ​ណា​ល្អ​ចំពោះ​មនុស្ស​ទូទៅ​ជាង ប្រាកដ​ជា​មិន​សូវ​មាន​អ្នក​បែងចែក​ច្បាស់លាស់​នោះ​ឡើយ។ ​ថ្ងៃ​នេះ Knongsrok សូម​លើក​យក​កាហ្វេ​ជា​គោល ហើយ​បង្ហាញ​ហេតុផល​ល្អ ៥ ដែល​អ្នក​គួរ​ទទួល​ទាន​កាហ្វេ​ជា​ជាង​ផឹក​តែ​នៅ​ពេល​ព្រឹក៖ ៥) កាហ្វេ​ជួយ​ឲ្យ​អ្នក​ធ្វើ​លំហាត់ប្រាណ​បាន​ល្អ សម្រាប់​អ្នក​មាន​ទម្លាប់​ធ្វើ​លំហាត់ប្រាណ​នៅ​ពេល​ព្រឹក ដូច​ជា​ការ​ដើរ​ឬ​ការ​ជិះកង់ នោះ​កាហ្វេ​គឺ​ជា​ភេសជ្ជៈ​បំពេញ​ថាមពល​ល្អ​បំផុត​សម្រាប់​អ្នក។ ក្រោយ​ពេល​ហាត់​ប្រាណ​អ្នក​អាច​ទទួល​ទាន​កាហ្វេ​មួយ​កែវ ព្រោះ​វា​អាច​ជួយ​កាត់​បន្ថយ​ភាព​អស់​កម្លាំង និង​បំពេញ​ថាមពល​អ្នក​ត្រលប់​មក​វិញ។ ៤) កាហ្វេ​ជួយ​ឲ្យ​អ្នក​មាន​ការ​ផ្តោត​អារម្មណ៍​បាន​ល្អ មិន​ថា​តែ​ការ​សិក្សា ការ​ប្រលង ឬ​ការ​បំពេញ​ការងារ​ផ្សេងៗ គឺ​ទាមទារ​ឲ្យ​អ្នក​មាន​ការ​ផ្តោត​អារម្មណ៍​ខ្ពស់។ ក្នុង​លក្ខខណ្ឌ​នេះ កាហ្វេ​គឺ​ជា​ជម្រើស​ល្អ​បំផុត​ហើយ។ ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​នឹង​ជួយ​ឲ្យ​ខ្លួនប្រាណ​អ្នក​នៅ​សកម្ម ហើយ​មិន​ងងុយ​គេង​ឬ​ខ្ជិល​ក្នុង​ការ​បំពេញ​កិច្ច​ការងារ​ផ្សេងៗ។ ៣) កាហ្វេ​ជួយ​ជំរុញ​ថាមពល​ក្រោយ​រយៈ​ពេល ១៥ នាទី…

ជីវិតនិងសុខភាព

នេះ​វិធី​ទទួល​ទាន​ចេក​ឲ្យ​ត្រឹមត្រូវ​តាម​ពេល ដើម្បី​បាន​ប្រសិទ្ធភាព​រហ័ស​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់

ផ្លែ​ចេក ជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​ល្អ​ចំពោះ​សុខភាព ហើយ​ក៏​ជា​ឱសថ​ធម្មជាតិ​ក្នុង​ការ​ព្យាបាល​ជំងឺ​មួយ​ចំនួន​ផង​ដែរ។ យ៉ាង​ណា​វា​ក៏​អាច​ប្រើប្រាស់​សម្រាប់​ជំនួយ​ដល់​ការ​ចង់​សម្រក​ទម្ងន់​ដូច​គ្នា តែ​លុះត្រា​តែ​យើង​មាន​ការ​ទទួល​ទាន​វា​ឲ្យ​បាន​ត្រឹមត្រូវ។ ​តាម​ការ​ស្រាវជ្រាវ​ពី​អ្នក​ជំនាញ​នៅ​ឯ​ប្រទេស​ជប៉ុន បាន​បង្ហាញ​ថា ការ​ទទួល​ទាន​ចេក​ជំនួស​អាហារ​ពេល​ល្ងាច គឺ​ជួយ​បាន​ច្រើន​បំផុត និង​ឆាប់​ផ្តល់​ប្រសិទ្ធភាព​រហ័ស​ជាង​ពេល​ណាៗ​ទាំង​អស់។ ១) ​មាន​កាឡូរី​ទាប​ និង​សារធាតុ​ចិញ្ចឹម​ច្រើន នៅ​ពេល​យប់​យើង​មិន​សូវ​ត្រូវ​ការ​ថាមពល​ខ្លាំង​ទៀត​នោះ​ទេ បែប​នេះ​ការ​ទទួល​ទាន​ចេក​គឺ​ល្អ​បំផុត។ ចេក​មួយ​ផ្លែ​ផ្តល់​ថាមពល ៨៦ គីឡូ​កាឡូរី (ចេក​ ១០០ ក្រាម) បើ​ប្រៀបធៀប​នឹង​បាយ​មួយ​ចាន​ចង្កឹះ​ផ្តល់​ថាមពល​ដល់​ទៅ ២៥០ គីឡូ​កាឡូរី​ឯ​ណោះ។ ការ​ទទួល​ទាន​ចេក​ជំនួស​អាហារ​ពេល​ល្ងាច​ក៏​ផ្តល់​ឲ្យ​យើង​ឆាប់​ឆ្អែត​ពេញ​ពោះ​ផង​ដែរ ហើយ​វា​មាន​ទាំង​ផ្តល់​នូវ​សារធាតុ​ចិញ្ចឹម​ល្អៗ​ដូច​ជា ម៉ាញ៉េស្យូម ប៉ូតាស្យូម និង​សារធាតុ​រ៉ែ​ផ្សេងៗ​ដើម្បី​ពង្រឹង​រាងកាយ។ ២) មាន​ផ្ទុក​នូវ​ជាតិ​សរសៃ​ខ្ពស់ ចេក​មាន​ផ្ទុក​នូវ​ជាតិ​សរសៃ…

ជីវិតនិងសុខភាព

មិន​ចេះ​តែ​កៀប​ក្រឡុក​ហូប​បាន​ទាំង​អស់​ទេ ​បន្លែ​ផ្លែ​ឈើ ៤ ប្រភេទ​នេះ​អាច​នឹង​ប៉ះពាល់​សុខភាព​ទៅ​វិញ

ជា​ទូទៅ​មនុស្ស​ភាគ​ច្រើន​គិត​ថា ឲ្យ​តែ​ប្រភេទ​បន្លែ​បៃតង ឬ​ផ្លែ​ឈើ​សុទ្ធ​តែ​អាច​យក​មក​កៀក ឬ​ក្រឡុក​ឲ្យ​ចេញ​ជា​ទឹក សម្រាប់​ទទួល​ទាន​បាន ហើយ​វា​អាច​ផ្តល់​នូវ​ប្រយោជន៍​ផ្សេងៗ​គ្នា​សម្រាប់​សុខភាព។ យ៉ាង​ណា​វា​មិន​សុទ្ធ​តែ​ល្អ​ទាំង​អស់​នោះ​ទេ ដោយ​សម្រាប់​ប្រភេទ​បន្លែ​ផ្លែ​ឈើ ៤ ប្រភេទ​ដូច​បង្ហាញ​ខាង​ក្រោម បើ​អ្នក​យក​ទៅ​កៀប​ឲ្យ​ចេញ​ជា​ទឹក​មក​ទទួល​ទាន គឺ​អាច​នឹង​បង្ក​ផល​ប៉ះពាល់​សម្រាប់​សុខភាព​ទៅ​វិញ៖ ៤) ផ្កា​ខាត់ណាខៀវ ផ្កា​ខាត់​ណាខៀវ​មាន​កាឡូរី​ទាប ហើយ​មាន​ផ្ទុក​នូវ​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ជា​ច្រើន​ដូច​ជាច ​ជាតិ​សរសៃ Fiber, វីតាមីន C, K1 និង​ប៉ូតាស្យូម។ ប៉ុន្តែ​ប្រសិន​អ្នក​កៀប​វា​យក​ទឹក​មក​ទទួល​ទាន នោះ​សារធាតុ​ចិញ្ចឹម​ទាំង​អស់​នឹង​ត្រូវ​បាត់បង់ ហើយ​នៅ​ពេល​វា​ក្លាយ​ទៅ​ជា​ទឹក គឺ​ក្រពះ​យើង​ពិបាក​នឹង​កិន​រំលាយ​ខ្លាំង​ណាស់ ដែល​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ក៏​ដូច​ជា​កើត​រោគ​ហើម​ពោះ និង​ក្អួតចង្អោរ​ជា​ដើម។ ៣) ​ម្នាស់ ម្នាក់​មាន​ផ្ទុក​នូវ​វីតាមីន​និង​សារធាតុ​រ៉ែ​ជា​ច្រើន…

ជីវិតនិងសុខភាព

មិន​បាច់​ទៅ​រក​មូលហេតុ​ច្រើន​ទេ ដោយសារ ៧ ចំណុច​នេះ​ហើយ​ទើប​អ្នក​ឧស្សាហ៍​ចុង​ខ្នង​ផ្នែក​ខាង​ក្រោម

អាការៈ​នៃ​ការ​ឈឺ​ចុង​ចាប់​ផ្នែក​ឆ្អឹង​ខ្នង គឺ​បណ្តាល​ឲ្យ​អ្នក​ពិបាក​ទាំង​ការ​គេង អង្គុយ និង​សូម្បី​តែ​ឈរ​ពេល​ខ្លះ​ក៏​ពិបាក​ដែរ។ បើ​សួរ​ថា​មូលហេតុ​មក​ពី​អ្វី? វា​មាន​ច្រើន​កត្តា ច្រើន​ហេតុផល​ផ្សេងៗ​ពី​គ្នា។ ក្នុង​អត្ថបទ​នេះ យើង​បង្ហាញ​ពី​មូលហេតុ​ទាំង ៧ បណ្តាល​ឲ្យ​អ្នក​ឈឺ​ចុកចាប់​ខ្នង​ផ្នែក​ខាង​ក្រោម៖ ៧) ស្លៀក​សំពត់​តឹង និង​ស្បែក​ជើង​កែង នៅ​ពេល​ដែល​អ្នក​ស្លៀក​សំពត់​តឹង វា​នឹង​បណ្តាល​ឲ្យ​កើត​មាន​ភាព​តានតឹង​ទៅ​លើ​ផ្នែក​ឆ្អឹង​ខ្នង ហើយ​ស្រប​គ្នា​នេះ​ដែរ ពេល​អ្នក​ពាក់​ស្បែកជើង​កែង​ខ្ពស់ នោះ​វា​នឹង​លើក​កែង​ជើង​របស់​អ្នក​ខុស​ពី​កម្ពស់​ធម្មតា ធ្វើ​ឲ្យ​សាច់ដុំ​ផ្នែក​ខាង​ក្រោម​នៃ​ខ្នង​ក៏​មាន​ការ​ប៉ះ​ទង្គិច​ដែរ។ ៦) ទទួល​ទាន​សូដា​ញឹកញាប់ ទម្លាប់​នៃ​ការ​ផឹក​សូដា​ដែល​មាន​ផ្ទុក​ជាតិ​ស្ករ អាច​បណ្តាល​ឲ្យ​មាន​គ្រួស​ក្នុង​តំរង​នោម លើស​ពី​នេះ​ក៏​នាំ​ឲ្យ​អ្នក​ឈឺ​ចាប់​ត្រង់​ផ្នែក​ខាង​ក្រោម​នៃ​ខ្នង​ថែម​ទៀត។ ណា​មួយ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាបូន ក៏​នាំ​ឲ្យ​ឧស្ម័ន​នោះ​ដក​ជាប់​នៅ​ក្នុង​ប្រព័ន្ធ​រំលាយអាហារ ហើយ​បណ្តាល​ឲ្យ​ដាក់​សម្ពាធ​ទៅ​លើ​ផ្នែក​ឆ្អឹង​ខ្នង​ដូច​គ្នា។ ៥) ស្ត្រេស​ពេក នៅ​ពេល​រាងកាយ​បញ្ចេញ​អរម៉ូន​ស្រ្តេស​ច្រើន វា​នឹង​បណ្តាល​ឲ្យ​សាច់ដុំ​ឡើង​តឹង…

ជីវិតនិងសុខភាព

មិនមែន​តម​អាហារ​ប្រៃ​ហើយ​រួច​ខ្លួន​ទេ បើ​អ្នក​នៅ​បន្ត​ទម្លាប់ ៦ នេះ ហានិភ័យ​កើត​ជំងឺ​តម្រង​នោម​គឺ​នៅ​តែ​មាន

ជំងឺ​មួយ​ចំនួន​ដែល​កើត​មាន​មក​លើ​ខ្លួន​យើង​ម្នាក់ៗ វា​មិន​សុទ្ធ​តែ​ជា​ដើមចម​កើត​ចេញ​ពី​អាហារ​ដែល​យើង​ទទួល​ទាន​ទាំង​អស់​នោះ​ទេ ផ្ទុយ​ទៅ​វិញ​កត្តា​ខ្លះ​ក៏​មក​ពី​ទម្លាប់​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​ផង​ដែរ។ ជា​ទូទៅ​ជំងឺ​តម្រង​នោម ច្រើន​ត្រូវ​បាន​គេ​ដឹង​ថា មក​ពី​អ្នក​ជំងឺ​នោះ​ទទួល​ទាន​អាហារ​ប្រៃ​ខ្លាំង​នូវ​បរិមាណ​ច្រើន​ពេក តែ​បើ​យើង​ស៊ីជម្រៅ​ឲ្យ​ច្បាស់​ទៅ​ទម្លាប់​ ៦ នេះ ក៏​អាច​បណ្តាល​ឲ្យ​អ្នក​កើត​ជំងឺ​នោះ​បាន​ដែរ។ ៦) ទម្លាប់​ទប់​នោម ពេល​ត្រូវ​បន្ទោរ បង់​អ្នក​បែរ​ជា​ទម្លាប់​ទប់ ថា​ចាំ​បន្តិច​ទៀត ឬ​បង្ហើយ​ការងារ​បន្តិច យូរ​ទៅ​វា​នឹង​វិវត្ត​ទៅ​រក គ្រួស​ក្នុង​ថង់​ទឹក​ប្រមាត់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្រង​នោម។ ៥) ទទួល​ទាន​ទឹក​មិន​គ្រប់គ្រាន់ រាងកាយ​ខ្សោះ​ជាតិ​ទឹក នឹង​ធ្វើ​ឲ្យ​ក្រលៀន​ធ្វើ​ការ​កាន់​តែ​ខ្លាំង បែប​នេះ​គេ​ណែនាំ​ឲ្យ​អ្នក​ផឹក​ទឹក​ក្នុង​បរិមាណ​ជា​មធ្យម ១-២ លីត្រ/ថ្ងៃ ឬ​ក៏​ទទួល​ទាន​បន្លែ​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ទឹក ដើម្បី​ជួយ​មក​បំពេញ។ ៤) បរិភោគ​ផ្អែម តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ហេតុផល​មួយ​នៃ​ជំងឺ​តម្រង​នោម…

ជីវិតនិងសុខភាព

សកម្មភាព​សាមញ្ញ​ទាំង ៨ ពេល​ព្រឹក​ព្រលឹម អាច​ជួយ​ឲ្យ​អ្នក​ស្រក​ក្បាល​ពោះ​បាន​ងាយ

មនុស្ស​ជា​ច្រើន​បារម្ភ​អំពី​ទម្ងន់​របស់​ពួក​គេ ហើយ​អ្នក​ធ្លាប់​ចាប់​អារម្មណ៍​ទេ អ្នក​ខ្លះ​ធាត់​តែ​ធាត់​មើល​ទៅ​ស្អាត ហើយ​ខ្លះ​ទៀត​ធាត់​ក៏​មិន​សូវ​មាន​ជំងឺ​មក​បៀតបៀន​ដែរ។ នោះ​វា​មិន​សំខាន់​លើ​ទម្ងន់​របស់​អ្នក​ប៉ុន្មាន​ទេ តែ​វា​សំខាន់​ត្រង់​ខ្លាញ់​ក្បាល​ពោះ​របស់​អ្នក។ ជា​ការ​ពិត​ជា​ខ្លាញ់​លើស​គឺ​អាច​នាំ​ឲ្យ​កើត​មាន​ជំងឺ​ធ្ងន់ធ្ងរ​ជា​ច្រើន ហើយ​ការ​ស្លៀកពាក់​ក៏​ពិបាក​នឹង​តម្រូវ​ដែរ។ ខាង​ក្រោម​យើង​បង្ហាញ​ពី​សកម្មភាព​សាមញ្ញ​ទាំង ៨ នៅ​ពេល​ព្រឹក​ព្រលឹម​ដែល​អាច​ជួយ​ឲ្យ​អ្នក​ឆាប់​ស្រក​ខ្លាញ់​ក្បាល​ពោះ៖ ១) កុំ​តក់​ក្រហល់​ឬ​ប្រញាប់ នៅ​ពេល​អ្នក​ងើប​ពី​គេង​យឺត ហើយ​ប្រញាប់ប្រញាល់​ខ្លាំង​ពេក​នៅ​ពេល​ព្រឹក​ព្រលឹម វា​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​តានតឹង។ ជា​ទូទៅ​អរម៉ូន Cortisol ដែល​វា​ទទួល​ខុស​ត្រូវ​នៅ​លើ​ដំណើរការ​នោះ​នឹង​មាន​ការ​កើន​ឡើង ហើយ​តាម​ការ​ស្រាវជ្រាវ​វា​ក៏​នឹង​នាំ​ឲ្យ​អ្នក​ឡើង​ទម្ងន់​ផង​ដែរ បែប​នេះ​សូម​ព្យាយាម​ធ្វើ​ឲ្យ​សកម្មភាព​ពេល​ព្រឹក​របស់​អ្នក ដំណើរការ​ទៅ​ដោយ​ភាព​ស្រុះស្រាយ។ ២) ធ្វើ​លំហាត់​ប្រាណ​ខ្លីៗ ការ​ហាត់​ប្រាណ​នៅ​ពេល​ព្រឹក​ព្រលឹម​ជា​ប្រភព​ថាមពល​ដ៏​ល្អ​បំផុត​សម្រាប់​ខ្លួន​ប្រាណ។ សូម​ឧស្សាហ៍​ឆ្លៀត​ហាត់ប្រាណ​មិន​ថា​តែ​ការ​រត់ ឬ​ជិះកង់ ៣០ នាទី ទៅ ១ ម៉ោង…

ជីវិតនិងសុខភាព

បើ​ចង់​បាន​អាយុ​វែង ទីតាំង​ផ្សេង​មិន​ដឹង​ទេ តែ​ទីតាំង​លើ​រាងកាយ​ ៣ នេះ​ត្រូវ​តែ​សម្អាត​ជា​ប្រចាំ

ប្រសិន​អ្នក​ចង់​បាន​អាយុ​វែង ត្រូវ​ចងចាំ​ថា​ផ្នែក​ទាំង ៣ នេះ​លើ​រាងកាយ ចាំ​បាច់​ត្រូវ​សម្អាត​ឲ្យ​បាន​ដិតដល់ និង​ស្អាត​ជា​ប្រចាំ ដើម្បី​ទទួល​បាន​សុខភាព​ល្អ៖ ៣) ផ្នែក​ក្លៀក ជា​កន្លែង​ដែល​ផ្ទុក​បាក់តេរី​ច្រើន​បំផុត​មួយ​លើ​រាងកាយ បែប​នេះ​ត្រូវ​តែ​សម្អាត​ឲ្យ​បាន​ដិតដល់​ជា​ប្រចាំ ជា​ពិសេស​រៀងរាល់​ពេល​ងូត​ទឹក គឺ​មិន​ត្រូវ​ចន្លោះ​ផ្នែក​មួយ​នេះ​ឡើយ។ ២) ផ្នែក​កំភួន​ជើង កំភួន​ជើង​គឺ​ជា​ផ្នែក​មួយ​ដែល​អ្នក​ត្រូវ​សម្អាត​ជា​ចាំ​បាច់​ដូច​គ្នា ព្រោះ​វា​ជា​ផ្នែក​ទ្រទ្រង់​ទម្ងន់​នៃ​រាងកាយ ហើយ​ប្រសិន​អ្នក​ជា​មនុស្ស​អង្គុយ​ញឹកញាប់ ឬ​អង្គុយ​ច្រើន​ផង​នោះ កំភួន​ជើង​គឺ​ងាយ​នឹង​ឈឺ​ចាប់ ព្រោះ​ពេល​អ្នក​អង្គុយ​ឈាម​នឹង​រត់​ចុះ​មក​ក្រោម ហើយ​បណ្តាល​ឲ្យ​អ្នក​ស្ពឹក​ជើង​ឬ​ហើម​ជើង។ តាម​អ្នក​ជំនាញ ពេល​ងូត​ទឹក​អ្នក​ត្រូវ​តែ​ឧស្សាហ៍​ដុស​សម្អាត ហើយ​ម៉ាស្សា​ថ្នមៗ ដើម្បី​ឲ្យ​ចរាចរ​ឈាម​ត្រលប់​មក​ភាព​ប្រក្រតី​វិញ។ ទន្ទឹម​នេះ​ពេល​អ្នក​សម្អាត​កំភួន​ជើង​បាន​ស្អាត​នោះ វា​ក៏​នឹង​ជួយ​ឲ្យ​រាងកាយ​អ្នក​មិន​សូវ​ឈឺ ហើយ​មាន​ផាសុកភាព​ផង​ដែរ។ ១) ផ្នែក​ម្រាម​ជើង យោង​តាម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា…

ជីវិតនិងសុខភាព

ត្រូវ​កែ​ជា​បន្ទាន់! ទម្លាប់មិនល្អ ៥ នេះ អាចបណ្តាលឲ្យអ្នកកើតជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល

ដើម្បី​ការពារ​កុំ​ឲ្យ​កើត​មាន​ជំងឺ​បេះដូង ឬ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរ​ក្បាល មិន​ថា​តែ​បុរស​ឬ​ស្រ្តី ប្រសិន​ណា​កំពុង​មាន​ទម្លាប់​មិន​ល្អ ៥ យ៉ាង​នេះ​ចាំ​បាច់​ត្រូវ​កែ​ជា​បន្ទាន់ ព្រោះ​អាច​ប្រឈម​ខ្ពស់​ដល់​អាយុ​ជីវិត​ទៅ​ថ្ងៃ​ខាង​មុខ៖ ៥) អង្គុយ​កន្លែង​តែ​មួយ​រយៈ​ពេល​យូរ អ្នក​បម្រើ​ការងារ​ក្នុង​ការិយាល័យ​ខ្លះ អង្គុយ​ ៥-៨ ម៉ោង​ជាប់​មិន​ចង់​ដក​ខ្លួន​ចេញ​ពី​កៅអី​នោះ​ទេ ដោយ​ទម្លាប់​មិន​បន្លាស់​ទី​ខ្លះ​នេះ​ហើយ អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​គាំង​បេះដូង។ តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ​នៅ​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ការ​អង្គុយ​យូរ​ច្រើន​ម៉ោង​បែប​ហ្នឹង វា​ធ្វើ​ឲ្យ​ឈាម​រត់​មិន​ល្អ ដែល​បណ្តាល​ឲ្យ​ឈឺ​ចាប់​ក្នុង​សន្លាក់ ​ហើយ​ឆាប់​ខ្សោយ​បេះដូង។ ដើម្បី​បង្ការ​ជំងឺ​ខាង​លើ​បាន អ្នក​គួរ​ផ្លាស់ប្តូរ​ទម្លាប់​ដោយ​រៀងរាល់​មួយ​ម៉ោង​ម្តង គួរ​តែ​ងើប​ពុត​ខ្លួន​ពុត​ប្រាណ ឬ​ដើរ​ទៅ​នេះ​ទៅ​នោះ​ប៉ុន្មាន​នាទី​ឲ្យ​សរសៃ​ឈាម​ដើរស្រួល​បន្តិច​ហើយ សឹម​មក​អង្គុយ​វិញ។ ៤) គេង​ច្រើន​ពេក ឬ​តិច​ពេក គេង​ច្រើន​ពេក​ក៏​មិន​ល្អ តិច​ពេក​ក៏​មិន​ល្ង​ដែរ ចូរ​គេង​នៅ​ស្តង់ដារ​ដ៏​ត្រឹមត្រូវ​មួយ​ដែល​ចន្លោះ​ពី ៦…