ការទទួលអាហារពេលយប់ច្រើនពេក វាមិនមែនជារឿងដែលល្អនោះឡើយ ហើយខាងក្រោមនេះ ជាបញ្ហាទាំង៥ចំណុចដែលនឹងកើតឡើងចំពោះអ្នក ប្រសិនបើអ្នកនៅតែបន្តទម្លាប់ញុំាអាហារពេលយប់ច្រើនទៀត។
១. ការបាត់បង់ចំណង់អាហារពេលព្រឹក

ការបរិភោគឆ្អែត និងយឺតពេកអាចធ្វើឱ្យអ្នកឃ្លានអាហារហើយអាចរំលងអាហារពេលព្រឹក។ លើសពីនេះទៅទៀត ការរំលងអាហារពេលព្រឹកអាចបង្កើនហានិភ័យនៃជំងឺសរសៃឈាម បេះដូងរ៉ាំរ៉ៃ ជំងឺទឹកនោមផ្អែមប្រភេទទី ២ ជំងឺមហារីក និងការប្រកាំងជាដើម។
២. ជំងឺក្រពះពោះវៀន

ប្រសិនបើអ្នកញ៉ាំម្តងហើយម្តងទៀតច្រើនដងនៅពេលយប់ ប្រព័ន្ធរំលាយអាហាររបស់អ្នកអាចចុះខ្សោយ និងងាយនឹងជំងឺក្រពះពោះវៀនរ លាកក្រពះ ដំបៅក្រពះ រលាកពោះវៀន ការទល់លាមកនិ ងមហារីកពោះវៀនធំទៀតផង។
៣. ចង្វាក់បេះដូងកើនឡើង

នៅពេលដែលអ្នកញ៉ាំច្រើនពេក បេះដូងត្រូវប្រឹងប្រែងជាងធម្មតាដែលបណ្តាលឱ្យចង្វាក់បេះដូងកើនឡើង។ ការទទួលទានអាហារមានកាឡូរីខ្ពស់បន្ទាប់ពីម៉ោង ៦ ល្ងាចអាចបង្កើនសម្ពាធឈាម និងបង្កើនជាតិស្ករក្នុងឈាម។
៤. ពិបាកក្នុងការគេងលក់

ការបរិភោគហួសពេល និងញ៉ាំច្រើនពេកអាចធ្វើឱ្យអ្នកមានអារម្មណ៍តឹងពោះខ្លាំង និងពិបាកគេង។ នៅព្រឹកបន្ទាប់អ្នកនឹងមានអារម្មណ៍តានតឹង និងហត់នឿយ។ សម្រាប់ការគេងលក់ស្រួលសូមកុំទទួលទានអាហារពេលល្ងាចច្រើនពេក។
៥. ជំងឺរលាកលំពែងស្រួចស្រាវ

ការទទួលទានអាហារពេលល្ងាចច្រើនពេក អាចធ្វើឱ្យអ្នកកើតជំងឺគ្រួសក្នុងថង់ទឹកប្រមាត់ ឬប្រឈមនឹងការកើនឡើងហានិភ័យនៃជំងឺរលាកលំពែងស្រួចស្រាវ។ ជំងឺរលាកលំពែងស្រួចស្រាវ គឺជាដំបៅរលាកស្រួចស្រាវទៅធ្ងន់ធ្ងរនៃជំងឺរលាកលំពែងដែលអាចបណ្តាលឱ្យស្លាប់៕
ប្រភព ៖ emdep / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)

