ជីវិតនិងសុខភាពការជ្រើសរើសប្រភេទមកទទួលទាន គឺជារឿងសំខាន់ខ្លាំងណាស់ ព្រោះវាមានទំនាក់ទំនងជាមួយសុខភាពរាងកាយរបស់យើងជាប្រចាំ ហើយបើយើងមិនសូវអើពើ នោះដូចកំពុងបំផ្លាញអាយុជីវិតខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃអ៊ីចឹង។ អាហារ ៥ ប្រភេទខាងក្រោម យើងណែនាំបើជៀសបានគួរតែជៀស ឬទទួលទានក្នុងបរិមាណទាបបំផុត ព្រោះវាងាយនឹងប៉ះពាល់ធ្វើឲ្យឆាប់ខូចបេះដូង ថ្លើម តម្រងនោម៖ ៥) ហាំប៊ឺហ្គឺរ តាមការណែនាំពីសាស្ត្រាចារ្យលោក Regina Druz វេជ្ជបណ្ឌិតផ្នែកបេះដូងនៅសហរដ្ឋអាមេរិកបាននិយាយថា ប្រសិនយើងមានទម្លាប់ទទួលទានហាំប៊ឺហ្គឺររៀងរាល់ព្រឹកជាប្រចាំ នោះហានិភ័យនៃការកើតជំងឺដាច់សរសៃឈាមបេះដូងគឺមានកើតមានខ្ពស់បំផុត។ ហេតុផលគឺដោយសារតែក្នុងអាហារនោះ មានផ្ទុកនូវជាតិខ្លាញ់ឆ្អែត ហើយលាយជាមួយកាបូអ៊ីដ្រាតអាចមានឥទ្ធិពលអាក្រក់ដល់បេះដូង។ ដូច្នេះដើម្បីចង់បានសុខភាពបេះដូងល្អ អ្នកគួរតែជៀសវាងការទទួលទានវា ឬកំណត់បរិមាណតិចបំផុតឲ្យបានត្រឹមត្រូវ។ ៤) សាច់កែច្នៃ អាហារកែច្នៃដូចជាសាច់ក្រក ឬប្រភេទសាច់ផ្សេងៗទៀតគឺមានផ្ទុកសារធាតុអំបិល នីដ្រាត…
ជីវិតនិងសុខភាពមានករណីមួយនៅឯប្រទេសចិន កើតឡើងទៅស្រ្តីម្នាក់មានអាយុ ៣៦ ឆ្នាំ ដែលនាងមិនសូវចេះចូលចិត្តទទួលទានអាហារផ្អែមនោះទេ តែចុងក្រោយនាងបែរជាមកឡើងជាតិស្ករ ហើយពិនិត្យឃើញថាកើតជំងឺទឹកនោមផ្អែម។ តាមការស្រាវជ្រាវរបស់វេជ្ជបណ្ឌិតនៅទិនោះ បាននិយាយថា ទម្លាប់ទទួលទានប្រចាំថ្ងៃរបស់នាងលើអាហារទាំង ៧ មុខនេះ ដ្បិតវាមិនមែនជាផ្អែមខ្លាំង តែក៏អាចបណ្តាលឲ្យប្រឈមនឹងការកើតជំងឺទឹកនោមផ្អែមបានដែរ៖ ៧) បាយ មនុស្សជាច្រើនគិតថាមានតែបង្អែម ឬអាហារផ្អែមខ្លាំងទេ ដែលនាំឲ្យឡើងជាតិស្ករក្នុងឈាម។ ប៉ុន្តែអ្នកយល់ច្រឡំហើយ បាយដែលយើងទទួលទានរាល់ថ្ងៃក៏វាអាចបម្លែងទៅជាស្ករបានដែរ។ ដូច្នេះគួរតែដកឃ្លាពីការទទួលទានបាយច្រើន ជំនួសមកវិញដោយបន្លែទើបល្អចំពោះសុខភាព។ ៦) ដំឡូងបារាំងបំពង អ្នកគិតថាវាជាអាហារមានជាតិខ្លាញ់ និងរាងប្រៃដែលធ្វើឲ្យធាត់ ប៉ុន្តែហេតុអ្វីវាបណ្តាលឲ្យកើតជំងឺទឹកនោមផ្អែមម? នោះក៏ដោយសារតែប្រសិនណាអ្នកទម្លាប់ទទួលទានដំឡូងបារាំងបំពងច្រើន នោះកម្រិតជាតិស្ករក្នុងឈាមក៏នឹងកើនឡើងបានដែរ ព្រោះតែជាតិខ្លាញ់វាបានស្តុកទុករយៈពេលយូរ ដែលពិបាកនឹងរំលាយ។…
ជីវិតនិងសុខភាពជាព័ត៌មានពិតកើតឡើងនៅឯប្រទេសចិន ដោយមានករណីក្មេងស្រីម្នាក់អាយុ ១៩ ឆ្នាំ បានកើតជំងឺរលាកក្រពះ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាល ដែលប៊ិះតែនឹងអស់ជីវិត បើបណ្តែតបណ្តោយទុកយូរជាងនេះ។ នាងរស់នៅខេត្តស៊ីឈួន ប្រទេសចិន ជាតំបន់ដែលគេពេញនិយមប្រភេទអាហារហឹរខ្លាំងបំផុត ហើយទម្លាប់បរិភោគរបស់នាង អាហារដែលនាងចម្អិនសុទ្ធតែមានជាតិហឹរទាំងអស់។ យូរទៅក៏ធ្វើឲ្យក្រពះនាងស្តើង ប្រៀបបាននឹងមនុស្សចាស់អាយុ ៧០ ឆ្នាំ ហើយវ័យដែលកំពុងពេញសប្បាយ ពេញរូបរាងពេញរាងស្អាតបាត តែបែរជាមកគេងលើគ្រែពេទ្យបែបនេះទៅវិញ។ តាំងពីពេលនោះមក នាងត្រូវបានណែនាំឲ្យបញ្ចៀសនូវការបរិភោគអាហារហឹរ ឬកាត់បន្ថយឲ្យបានច្រើនបំផុត ក៏ដូចជាអាហារ ៣ ប្រភេទខាងក្រោមនេះទៀត៖ ៣) អាហារត្រាំ ប្រភេទជ្រក់ស្ពៃ ឬជ្រក់បន្លែផ្សេងទៀត ដែលគេយកទៅត្រាំរយៈពេលយូរ ពេលផ្អាប់ទុកយូរ…
ជីវិតនិងសុខភាពនៅពេលដែលធ្វើដំណើរថ្មើរជើងនៅពេលណាមួយ មិនថាតែពេលនៅសាលា ឬកន្លែងធ្វើការ ក៏អ្នកអាចធ្វើលំហាត់ប្រាណកំឡុងពេលនោះបានដែរ ហើយវាក៏ជាផ្នែកមួយជួយឲ្យអ្នកស្រកទម្ងន់បានយ៉ាងងាយ។ ខាងក្រោម Knongsrok ណែនាំសកម្មភាពសាមញ្ញ ៣ ដែលអាចធ្វើឲ្យអ្នកស្រកទម្ងន់ និងមានរូបរាងកាយស្អាត៖ ៣) ដើរជណ្តើរជើង ជាជាងជណ្តើរយន្តឬប្រអប់ អ្នកដែលមាន Condo ឬទៅកន្លែងធ្វើការដែលមានទីតាំងខ្ពស់ ហើយមានជម្រើសរវាងជណ្តើរជើង និងជណ្តើរប្រអប់។ នៅករណីដែលអ្នកមិនប្រញាប់នោះទេ សុំធ្វើការថ្មើរជើងគឺល្អបំផុត ព្រោះតាមរយៈការថ្មើរជើងនៅជណ្តើរជើង ១៥ នាទី អាចឲ្យអ្នកដុតកាឡូរីចេញពីខ្លួនបាន ១៥០ គីឡូកាឡូរីផងដែរ។ លើសពីនេះការថ្មើរជើងច្រើន ក៏ជួយឲ្យផ្នែកនៃត្រគាកមើលទៅមានភាពរឹងមាំល្អថែមទៀត។ ២) ជំនួសពីការជិះរថយន្ត ឬម៉ូតូមកជាការជិះកង់…
ជីវិតនិងសុខភាពសាច់ទាជាប្រភេទសាច់ម្យ៉ាងដែលមានរសជាតិឆ្ងាញ់ តែអ្នកក៏មិនគួរបរិភោគទាំងមូលនោះដែរ ព្រោះមានផ្នែកខ្លះផ្ទុកនូវជាតិពុល ដែលអាចគ្រោះថ្នាក់ដល់សុខភាព៖ ៤) កញ្ចូញគូថទា វាមានរសជាតិប្លែក ហើយមនុស្សជាច្រើនមានចំណង់ទៅផ្នែកនោះតែម្តង យ៉ាងណាអ្នកគួរតែជៀសវាង ព្រោះតំបន់កញ្ចូញគូថនេះមានផ្ទុកនូវបាក់តេរីជាច្រើន ដែលពិបាកនឹងលាងសម្អាតអស់។ មិនត្រឹមតែប៉ុណ្ណោះទេ វាក៏ប្រមូលផ្តុំទៅដោយជាតិខ្លាញ់ កូលេស្តេរ៉ូលខ្ពស់ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពថែមទៀត។ ជាពិសេសអ្នកមានជំងឺបេះដូង លើសឈាមឬខ្វះឈាមត្រូវតែជៀសផ្នែកនេះឲ្យបាន។ ៣) កទា អ្នកនិយមទទួលទានសុរា ក៏ចូលចិត្តផ្នែកនេះខ្លាំងដែរ ព្រោះឲ្យតែបានជញ្ជក់ៗយកជាតិទោះមិនសូវមានសាច់ ក៏ឆ្ងាញ់ដែរ។ យ៉ាងណាវាមានជាលិកាម្យ៉ាងឲ្យឈ្មោះថា Lymphatic ដែលនៅពេលលេបវាចូលក្នុងខ្លួនអ្នក ក៏អាចបណ្តាលឲ្យកើតជំងឺបានដែរ។ ២) គ្រឿងក្នុង គ្រឿងក្នុងនៃទា កាន់តែចាំបាច់ត្រូវជៀសវាង តួយ៉ាងដូចជាថ្លើម ពោះវៀន…
ជីវិតនិងសុខភាពចូរសង្កេតមើលលើរាងកាយរបស់អ្នក បើផ្នែកទាំង ៣ នេះ ឡើងទៅជាពណ៌ខ្មៅស្រអាប់ ឬពណ៌ខ្មៅសុទ្ធ នោះវាជាសញ្ញាព្រមានច្បាស់ៗថា អ្នកកំពុងមានបញ្ហាថ្លើមឬសួត ឬមុខងារដំណើរការរបស់វាមានការចុះថយ ហើយអ្នកគួរតែប្រុងប្រយ័ត្ន និងឆ្លៀតពេលទៅពិភាក្សាជាមួយគ្រូពេទ្យ៖ ៣) ច្រមុះខ្មៅ ច្រមុះមានការជាប់ពាក់ព័ន្ធនឹងផ្នែកសួត ហើយបើសុខភាពសួតរបស់អ្នកមិនល្អ នោះក៏នាំឲ្យផ្លូវដង្ហើមមានបញ្ហាដូចគ្នា។ បើអ្នកឡើងស្នាមអុជខ្មៅ ឬជាំខ្មៅរាលលើផ្នែកនៃច្រមុះ នោះវាជាសញ្ញា បង្ហាញថាសួតកំពុងមានបញ្ហា។ ក៏ដោយសារតែការថយចុះនៃចរន្តឈាម ដែលនាំឲ្យស្ទះហើយអសមត្ថភាពនៃការបញ្ចេញជាតិពុលនិងកាកសំណល់ចេញពីរាងកាយ។ នៅពេលដែលវាកកកុញខ្លាំង វានឹងនាំឲ្យស្បែកលើផ្នែកច្រមុះប្រែទៅជាសភាពពណ៌ខ្មៅហ្នឹងឯង។ ២) មុខស្រអាប់ខ្មៅ នៅពេលស្បែកមុខខ្មៅឬឡើងស្រអាប់ មិនស្រស់ថ្លា នោះគឺមកពីថ្លើមមិនមានឈាមគ្រប់គ្រាន់ ពោលគឺធ្វើឲ្យស្បែកហាក់មើលទៅគ្មានសរសៃឈាមទាល់តែសោះ។ ពេលហ្នឹងហើយវានាំឲ្យស្បែកប្រែទៅជាពណ៌រាងលឿងស្រអាប់ ឬពណ៌រាងប្រផេះជាំ។…
ជីវិតនិងសុខភាពរៀងរាល់យប់ប្រសិនអ្នកនៅមិនបោះចោលទម្លាប់មិនល្អ ៧ យ៉ាងនេះ នោះរាងកាយរបស់អ្នកនឹងនៅតែបន្តឡើងទម្ងន់ ហើយកាន់តែដុះក្បាលពោះ គ្មានផ្លូវរកស្រកគីឡូឃើញនោះទេ។។ ៧) ទទួលអាហារពេលល្ងាចលើសលប់ កម្រិតនៃការចំណាយថាមពលចេញពីរាងកាយចាប់ពីពេលល្ងាចទៅក៏មានតិចតួចខ្លាំងណាស់ បែបនេះវាធ្វើឲ្យរាងកាយយើងដុតកាឡូរីបានទាបបំផុត។ អ៊ីចឹងប្រសិនអ្នកទទួលទានក្នុងបរិមាណដ៏ច្រើនមួយ នោះរាងកាយប្រាកដជាឡើងទម្ងន់ឆាប់រហ័ស។ ៦) ទទួលទានហើយចូលដំណេក នៅពេលអ្នកទទួលទានអាហារហើយ ចូលដំណេកភ្លាម នោះវាធ្វើឲ្យអាហារមិនរំលាយ និងធ្វើឲ្យធ្ងន់ក្រពះពិបាកក្នុងការគេង។ នៅពេលក្រពះពេញពេក នាំឲ្យរំញោចរាងកាយផលិតមេឡានីនតិច បណ្តាលឲ្យយើងគេងមិនលក់ ហើយមានហានិភ័យនៃការឡើងជាតិខ្លាញ់។ ៥) ទទួលទានបណ្តើរមើលទូរទស្សន៍បណ្តើរ សកម្មភាពបែបនេះពុំបានធ្វើឲ្យអ្នកផ្តោតលើការទទួលទានអាហារនោះទេ បែបនេះអ្នកនឹងមិនមានសញ្ញាមួយដែលប្រាប់ឲ្យខ្លួនឯងដឹងថា ក្រពះឆ្អែតនោះឡើយ ហើយចេះតែទទួលទានបន្តឥតឈប់ រហូតដល់អស់ពីចាន ឬទ្រលាន់ទទួលទានលែងចូល។ ហេតុផលនេះនាំឲ្យឡើងទម្ងន់ងាយបំផុត។ ៤)…
ជីវិតនិងសុខភាពអាហារនិងភេសជ្ជៈទាំង ៨ ខាងក្រោមនេះ មានផ្ទុកនូវសារធាតុចិញ្ចឹម រ៉ែ និងមានសមត្ថភាពពង្រឹងប្រព័ន្ធភាពសាំក្នុងរាងកាយ អាចការពារមិនងាយឲ្យអ្នកកើតជំងឺផ្តាសាយនៅក្នុងរដូវភ្លៀងធ្លាក់នេះ។ ដូច្នេះហើយអ្នកគួរតែប្តូរទម្លាប់មកទទួលទានវាឲ្យបានញឹកញាប់ តាមដែលអាចធ្វើទៅបាន៖ ៨) ទឹកដោះគោជូរ ទឹកដោះគោជូរឬយ៉ាអួរមានផ្ទុកនូវសារធាតុ Probiotics ដែលអាចពង្រឹងប្រព័ន្ធភាពសាំ ទ្រទ្រង់ដល់ពោះវៀន ជួយឲ្យមានតុល្យភាពក្នុងការប្រយុទ្ធនឹងបាក់តេរី។ ៧) ផ្លែឈើសម្បូរវីតាមីន C ផ្លែឈើដែលសម្បូរទៅដោយវីតាមីន C ក៏អាចបង្កើនសមត្ថភាពដំណើរការប្រព័ន្ធភាពសាំក្នុងរាងកាយបានដែរ។ ជាការពិតបើអ្នកមានកង្វះខាតវីតាមីន C នោះងាយនឹងឲ្យខ្លួនប្រាណចុះខ្សោយ ហើយងាយនឹងមានជំងឺមកបៀតបៀន។ ប្រភេទផ្លែឈើមានផ្ទុកវីតាមីន C មានដូចជាផ្លែប៉ោម ចេក ក្រូច ឪឡឹក…
ជីវិតនិងសុខភាពនៅលើរាងកាយរបស់យើង មានផ្នែកជាច្រើនដែលជាមន្តស្នេហ៍ជះទៅក្រសែភ្នែកអ្នកដទៃ ប៉ុន្តែផ្នែកខ្លះក៏វាធ្វើឲ្យបាត់បង់ភាពទាក់ទាញ ប្រសិនយើងថែរក្សាវាមិនបានល្អ។ ជាពិសេសនៅលើកែងដៃ ក្បាលជង្គង់ ភាគច្រើនគឺស្រ្តីរមែងមានស្នាមខ្មៅនៅលើបរិវេណនោះ ហើយអ្នកខ្លះចេះតែទុកចោល មិនសូវចាប់អារម្មណ៍រកដំណោះស្រាយនោះទេ។ ថ្ងៃនេះ Knongsrok បង្ហាញវិធីសាមញ្ញ ដែលអ្នករាល់គ្នាអាចអនុវត្តបានដោយមិនចំណាយច្រើន ហើយប្រើត្រឹមគ្រឿងផ្សំ ២ មុខគឺយ៉ាអួរ (Yogurt) និងទឹកខ្មេះ។ គ្រឿងផ្សំ: យ៉ាអួរ ១ ស្លាបព្រា ទឹកខ្មេះ ១/២ (កន្លះ) ស្លាបព្រា ការអនុវត្ត លាយយ៉ាអួរនិងទឹកខ្មេះចូលគ្នាឲ្យសព្វ ហើយយកវាមកប៉ាតលាបលើផ្នែកកែងដៃឬជង្គង់ ដែលមានសភាពខ្មៅ រួចទុកវាចោលប្រហែល ២០…
ជីវិតនិងសុខភាពការមករដូវជាបញ្ហាប្រចាំខែរបស់ស្រ្តី ព្រោះក្នុងខែខ្លះក៏មកយឺត ឬខកខាននាំឲ្យពួកនាងមានការខ្វល់ខ្វាយចិត្ត និងបារម្ភចំពោះបញ្ហាសុខភាពជាខ្លាំង។ យ៉ាងណាការពន្លឿននៃការមករដូវឲ្យលឿនតាមបែបធម្មជាតិ ដែល Knongsrok ណែនាំនៅអត្ថបទនេះ គឺជាការអនុវត្តតាមបែបធម្មជាតិ ហើយមិនប្រើប្រាស់ថ្នាំអ្វីទាំងអស់៖ ៦) ធ្វើលំហាត់ប្រាណ ការធ្វើលំហាត់ប្រាណ ក្រៅពីផ្តល់ប្រយោជន៍ចំពោះសុខភាព ធ្វើឲ្យរាងកាយរឹងមាំ ជាងនេះក៏អាចជួយពន្លឿននូវការមករដូវផងដែរ។ តាមពិតទៅទាំងកំឡុងពេលមករដូវក៏អ្នកគួរតែហាត់ប្រាណស្រាលៗ ព្រោះវាជួយកាត់បន្ថយការឈឺចាប់ និងកន្រ្តាក់នៃសាច់ដុំ។ ៥) កាត់បន្ថយភាពតានតឹង តានតឹងឬស្រ្តេសច្រើន ក៏ជាហេតុផលពន្យារពេលនៃការមករដូវរបស់អ្នកដែរ។ បែបនេះចូរសម្រាកផ្លូវចិត្ត ផ្លូវកាយបន្តិច ហើយសូមគេងឲ្យបានគ្រប់គ្រាន់។ ៤) ត្រាំខ្លួនក្នុងទឹកក្តៅ ជាវិធីដែលក្មេងស្រីពេញនិយមធ្វើបានបំផុតនៅឯប្រទេសជប៉ុន នោះគឺត្រាំខ្លួនក្នុងទឹកក្ដៅឧណ្ណៗ ដើម្បីជួយឲ្យកើនឡើងនៃសីតុណ្ហភាពរាងកាយ។ បន្ទាប់ពីវាជួយឲ្យសាច់ដុំពោះដំណើរការល្អ…
ជីវិតនិងសុខភាពជំងឺដាច់សរសៃឈាមខួរក្បាល ពេលខ្លះមកលោងយើងមួយពព្រិចភ្នែកល្មមអាចនឹងឲ្យយើងបាត់បង់អាយុជីវិតក៏មាន។ ប៉ុន្តែយើងក៏អាចកត់សម្គាល់មើលដឹងបានដែរ ពីអាការៈនិងរោគសញ្ញាមួយចំនួន ដែលអ្នកគួរតែប្រុងប្រយ័ត្នទុកជាមុន។ ខាងក្រោមជាចំណុច ៣ ដែលអាចបង្ហាញជាមុនថាអ្នកកំពុងវិវត្តទៅរកជំងឺដាច់សរសៃឈាមខួរក្បាល ហើយគួរតែប្រយ័ត្ន បើកើតមានវាក្រោយក្រោកពីគេង៖ ១) ឈឺក្បាល អ្នកនឹងជួបប្រទះនៅការឈឺចាប់ផ្នែកក្បាល ក្រោយពេលភ្ញាក់ ជាពិសេសជាលិកាខួរក្បាលត្រូវបានរំខានយ៉ាងខ្លាំង ដែលបណ្តាលឲ្យអ្នកមានកង្វះអុកស៊ីហ្សែនថែមទៀតក៏មាន។ សាមញ្ញទៅបើអ្នកចេះតែឈឺក្បាលសឹងរាល់ព្រឹក ហើយមិនបាត់សោះ នោះវាជាសញ្ញាធ្ងន់ធ្ងរដែលត្រូវទៅរកគ្រូពេទ្យជំនាញហើយ។ ក្រៅពីនេះអ្នកក៏អាចជាមានរោគសញ្ញាវិលមុខ ឬពេលខ្លះចង់ក្អួតចង្អោរក៏មាន។ ២) សមត្ថភាពនៃការមើលមានការថយចុះ ចក្ខុវិស័យនៃភ្នែករបស់អ្នក នឹងចាប់ផ្តើមមានការថយចុះ ពោលគឺអាចនាំឲ្យអ្នកចាប់ផ្តើមមើលឃើញអ្វីក៏ស្រអាប់ រាងងងឹតមុខ នោះដោយសារតែការផ្គត់ផ្គង់ឈាមទៅកាន់ខួរក្បាលធ្វើទៅមិនបានគ្រប់គ្រាន់។ យ៉ាងណាវានឹងត្រលប់មកសភាពធម្មតាវិញ ក្រោយនោះ ២-៣ នាទី…
ជីវិតនិងសុខភាពការធ្វើលំហាត់ប្រាណ ឬលេងកីឡាណាមួយ គឺសុទ្ធសឹងតែល្អចំពោះសុខភាព យ៉ាងណាក៏មានពេលវេលាសមស្របទៅតាមនោះដែរ ដោយមិនចេះតែបង្ខំខ្លួនឯង ឬអនុវត្តក្នុងកាលៈទេសៈដែលមិនល្អណាមួយឡើយ។ ខាងក្រោមយើងបង្ហាញរឿងទាំង ៦ ដែលអ្នកគួរជៀសវាង កំឡុងពេលលេងកីឡា ឬហាត់ប្រាណ ព្រោះអាចនាំឲ្យអ្នកដាច់សរសៃឈាមខួរក្បាល បាត់បង់ជីវិតមួយរំពេច៖ ១) អង្គុយ ដេកភ្លាមៗ ក្រោយពេលធ្វើលំហាត់ប្រាណ ពេលដែលរាងកាយហត់នឿយខ្លាំង ឬសាច់ដុំដំណើរការខ្លាំង និងទើបតែហៀរញើសចេញមកច្រើន អ្នកមិនគួរអង្គុយចុះ ឬមកដេកភ្លាមៗនោះទេ ព្រោះរាងកាយវាមិនអាចសម្របទៅតាមសកម្មភាពនោះបានភ្លាមៗ ដែលនាំឲ្យអ្នកអាចដួលសន្លប់។ ល្អបំផុតគួរតែដើរ ដកដង្ហើមយឺតៗរយៈពេល ១០ ទៅ ១៥ នាទីសិន ដើម្បីឲ្យរាងកាយវិលទៅសភាពដើម។ ២)…
ជីវិតនិងសុខភាពមនុស្សយើងមានរឿងអស់សំណើច ដែលនាំឲ្យសើចខុសៗពីគ្នា ហើយនៅពេលសើចអ្នកចាប់អារម្មណ៍ទេ ថាខ្លួនប្រាណយើងហាក់មានអ្វីម្យ៉ាងប្លែកខុសពីធម្មតា។ តាមពិតទៅបើស៊ីជម្រៅឲ្យអស់ទៅ ការសើចគឺអាចផ្តល់ប្រយោជន៍ធំ ៥ យ៉ាងដល់រាងកាយមនុស្ស៖ ៥) អាចជួយដុតកាឡូរីក្នុងរាងកាយ ការសើចរយៈពេល ១៥ នាទីក្នុងមួយថ្ងៃក៏អាចដុតកាឡូរីបានគួរសមដែរ បែបនេះមានន័យថា អ្នកទម្លាប់សើចច្រើន ក៏អាចជាកត្តាជួយជំរុញដល់ការស្រក់ទម្ងន់។ វាស្រដៀងនឹងការធ្វើលំហាត់ប្រាណលើផ្នែកមុខ និងផ្នែកពោះ ឲ្យមានសភាពតឹងណែនល្អ។ ៤) កាត់បន្ថយស្រ្តេស មនុស្សយើងពេលខ្លះស្រ្តេសដោយមិនដឹងរឿង បែបហ្នឹងទើបគេមិនសូវឲ្យនៅម្នាក់ឯង ហើយគួរមានគ្នាជជែកលេង ដើម្បីកាត់បន្ថយអារម្មណ៍ស្រ្តេស។ ជាទូទៅការសើច នាំឲ្យយើងមានអារម្មណ៍ល្អ ហើយអាចបន្លប់ទុក្ខទាំងឡាយដែលមានក្នុងចិត្ត។ ៣) សម្ពាធឈាមមានការថយចុះ ជួយឲ្យលំហូរឈាម ដំណើរការទៅបានល្អ…
ជីវិតនិងសុខភាពជឿថាមនុស្សមួយចំនួនប្រាកដជាធ្លាប់ជួប ដោយមានអាការៈឈឺក្បាលនៅពេលព្រឹក ទាំងដែលខ្លួនឯងមិនទាន់បានដំណើរការសកម្មភាពអ្វីមួយទាល់តែសោះ។ តាមពិតទៅវាពុំមែនជាជំងឺអ្វីធ្ងន់ធ្ងរនោះទេ ប៉ុន្តែអ្នកក៏គួរដឹងពីមូលហេតុនៃអាការៈហ្នឹងដែរ។ យើងបង្ហាញ ៦ ចំណុចដូចខាងក្រោម៖ ៦) សម្រាកមិនគ្រប់គ្រាន់ ការចូលដំណេកល្អបំផុត គឺត្រូវសម្រាកឲ្យបាន ៧ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃ ហើយការដែលគេងមិនគ្រប់គ្រាន់វាអាចបណ្តាលឲ្យចង្វាក់បេះដូងរបស់អ្នកលោតមិនសូវបានល្អ ហើយនាំឲ្យឡើងសម្ពាធឈាម ទើបបណ្តាលឲ្យឈឺក្បាលទាំងព្រឹក។ បែបនេះក្រោយក្រោកពីគេងបើមានសញ្ញាបែបហ្នឹង ចូរអ្នកបន្តបិទភ្នែកសម្រាក ២០ ទៅ ៣០ នាទីទៀត តែកុំឲ្យលើសហ្នឹង ព្រោះនាំឲ្យឈឺក្បាលថែម។ ៥) គេងច្រើនជ្រុល គេងតិចពេកក៏ឈឺ គេងច្រើនពេកក៏ឈឺដែរ និយាយទៅគេងត្រឹមស្តង់ដារ…
ជីវិតនិងសុខភាពការដែលរាងកាយចាប់ផ្តើមវិវត្តទៅរកភាពចាស់ជាងវ័យ មិនជារឿងល្អនោះទេ ព្រោះវានាំឲ្យប្រព័ន្ធភាពសាំចុះថយជាងមុន ហើយស្បែករបស់អ្នកជ្រីវជ្រួញ និងលែងចែងចាំងដូចមុន។ ពេលខ្លះអ្នកមិនដឹងច្បាស់ពីខ្លួនឯងឡើយ ទាល់តែអ្នកមើលពីក្រៅមក គេនិយាយទើបអ្នកដឹង តែសម្រាប់អ្នកខ្លួនឯងផ្ទាល់ក៏អាចដឹងពីខ្លួនឯងច្បាស់ដែរ ប្រសិនសង្កេតឃើញនូវសញ្ញាទាំង ៦ នេះលេចចេញមក៖ ៧) មករដូវមិនទៀង សម្រាប់ស្រ្តី ការមករដូវមិនទៀងក៏ជាសញ្ញាបង្ហាញថាអ្នកកំពុងវិវត្តទៅរកភាពចាស់ផងដែរ ហើយពេលខ្លះរដូវមកតិចពេក ឬច្រើនពេក ដែលជាបញ្ហាគួរឲ្យបារម្ភ។ ៦) ឆាប់នឿយហត់ ខុសពីពេលមុនគ្រាន់តែឡើងជណ្តើរបន្តិច លើករបស់ធ្ងន់បន្តិច ក៏ឆាប់អស់កម្លាំងនឿយហត់ មិនដូចប៉ុន្មានឆ្នាំមុនឡើយ។ នេះមានន័យថារាងកាយអ្នករាងចំណាស់ជាងមុនហើយ មិនពេញកម្លាំងដូចមុនឡើយ។ ៥) រឹងមាំមិនបានយូរ ប្រើកម្លាំងតែរាងខ្លាំងបន្តិច ស្រាប់តែថ្លោះចង្កេះ ឬឈឺសន្លាក់ត្រង់ទីតាំងណាមួយលើរាងកាយ។…
ជីវិតនិងសុខភាពស្រីៗអ្នកត្រូវយល់ចំពោះចំពោះសុខភាពរបស់អ្នក ជាពិសេសក្នុងអំឡុងពេលមករដូវ ដាច់ខាតអ្នកគួរតែចៀសវាងទទួលទានចំពោះភេជ្ជៈ ៤ប្រភេទនេះ ព្រោះវានឹងបង្កផលវិបាកខ្លាំងដល់អ្នក។ ១. ភេសជ្ជៈមានជាតិអាល់កុល ជាតិអាល់កុលធ្វើការដើម្បីពង្រីកសរសៃឈាមវ៉ែនធ្វើឱ្យឈាមរត់បានលឿន។ ការផឹកស្រាមុន និងអំឡុងពេលមករដូវអាចពន្យារការមករដូវ បង្កើនលំហូរឈាមពេលមករដូវ។ បញ្ហានេះបន្តអស់រយៈពេលជាយូរមកហើយអាចបណ្តាលឱ្យមានជំងឺកង្វះឈាមក្រហម។ ២. ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនខ្ពស់ ដូចជាភេសជ្ជៈកាហ្វេអ៊ីនហ្គីគឺមិនល្អសម្រាប់ស្ត្រីក្នុងដំណាក់កាលមករដូវទេ។ ជាតិកាហ្វេអ៊ីននឹងបង្កើនសម្ពាធឈាម បណ្តាលឱ្យមានការថប់បារម្ភ ការខ្សោះជាតិទឹកប៉ះពាល់ដល់ការគេង និងបណ្តាលឱ្យអស់កម្លាំង។ ៣. ភេសជ្ជៈជូរ ភេសជ្ជៈដែលមានជាតិជូរដូចជា ទឹកក្រូចឆ្មា ទឹកផ្លែឈើគូម៉ាតអាចធ្វើឱ្យស្រេកទឹក ផ្តល់វីតាមីនជាតិរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មដល់រាងកាយ។ ទោះជាយ៉ាងណាក៏ដោយ ស្ត្រីដែលកំពុងតែមករដូវមិនគួរទទួលទានវាទេ។ ក្នុងអំឡុងពេលមករដូវ រាងកាយស្ត្រីកាន់តែមានភាពរសើប ការទទួលទានភេសជ្ជៈដែលមានជាតិអាស៊ីត…
ជីវិតនិងសុខភាពគ្រាក្នុងស្ថានភាពជំងឺរាតត្បាត COVID-19 ជឿថាមេផ្ទះភាគច្រើន រមែងនិយមទិញសាច់និងបន្លែជាច្រើនមកស្តុកទុកក្នុងផ្ទះ ព្រោះដើម្បីកាត់បន្ថយការចេញទៅខាងក្រៅ។ ប៉ុន្តែប្រភេទសាច់និងបន្លែខ្លះ នៅពេលអ្នកមិនដឹងពីវិធីរក្សាទុកឲ្យបានល្អ និងមានគុណភាពយូរ វាក៏ប្រែទៅជាខូច ហើយឡើងក្លិនស្អុយ ដែលពិបាកយកមកទទួលទាន។ អត្ថបទនេះ Knongsrok ចែករំលែកតិចនិក ៤ ក្នុងការកម្ចាត់ក្លិនស្អុយលើសាច់គោ សម្រាប់អ្នកក្លាសេមិនបានល្អ ឬរក្សាទុកយូរពេក៖ ៤) បំបាត់ក្លិនស្អុយដោយប្រើប្រាស់ខ្ទឹមបារាំងស្ងួត វិធីនេះគឺងាយ ហើយនឹងឆាប់រហ័សបំផុត ដោយអ្នកគ្រាន់តែយកខ្ទឹមបារាំងស្ងួតមកបុកឲ្យក្លាយជាកម្ទេច ហើយយកវាមកលាយច្របាច់ជាមួយសាច់គោជាការស្រេច។ ៣) បំបាត់ក្លិនស្អុយដោយយកទៅកំដៅ ការយកសាច់នោះមកកំដៅក៏អាចបំបាត់ក្លិនមិនល្អបានដែរ ដោយអ្នកហាន់វាជាបំណែកធំៗ ហើយយកមកដាក់ក្នុងឆ្នាំង លាយទឹកបន្តិច រួចចម្អិនវាដល់ខាប់ទឹក។ វិធីនេះអាចបំបាត់ក្លិនស្អុយបានខ្លះដែរ…
ជីវិតនិងសុខភាពមនុស្សជាច្រើនតែងតែនិយាយថាក្រោយក្រោកពីគេង គួរតែទទួលទានទឹកយ៉ាងហោចណាស់ ១ កែវ ហើយបើបានទឹកក្ដៅឧណ្ហ៍ៗទៀតគឺកាន់តែល្អ។ ប៉ុន្តែបើសួរឲ្យស៊ីជម្រៅថាអាចនាំប្រយោជន៍អ្វីខ្លះ គឺប្រហែលជាមិនសូវមានអ្នកឆ្លើយបានអស់នោះទេ។ ថ្ងៃនេះ Knongsrok បង្ហាញពីចំណុចធំៗទាំង ៨ ដែលរាងកាយអាចទទួលបាន ពេលអ្នកមានទម្លាប់ទទួលទានទឹក ក្រោយក្រោកពីដំណេកភ្លាមៗ៖ ៨) សម្អាតរាងកាយ ជាតិពុលនិងមេរោគទាំងអំបាលម៉ានដែលយើងសល់ពីយប់ ឬចូលមកក្នុងរាងកាយកំឡុងពេលគេង នឹងត្រូវបានសម្អាតក្រោយអ្នកទទួលទានព្រឹកពេលព្រឹក។ វានឹងធ្វើឲ្យរាងកាយស្រស់ស្រាយ រឹងមាំ ហើយជួយផលិតកោសិកាឈាមថ្មីផងដែរ។ ៧) ល្អសម្រាប់អ្នកចង់ស្រកទម្ងន់ ពេលយើងទទួលទានទឹកទាំងពោះយើងទទេស្អាត នោះវានឹងបង្កើនអត្រាមេតាបូលីសក្នុងខ្លួនយ៉ាងហោចណាស់ ២៤ ភាគរយ ដែលវាសំខាន់ណាស់សម្រាប់មនុស្សដែលចង់ស្រកទម្ងន់ នោះក៏ដោយសារវាជួយឲ្យប្រព័ន្ធរំលាយអាហាររបស់ពួកគេដំណើរការល្អជាងមុន។ ៦) ជួយឲ្យយើងមិនសូវឃ្លាន…