គេហទំព័រ KNONGSROK

ជីវិតនិងសុខភាព

ចង់​ដឹង​សួត​អ្នក​នៅ​ល្អ​ឬ​អត់ មក​សង្កេត​ ៦ ចំណុច​នេះ បើ​មាន​មួយ​ជា​រឿង​គួរ​ឲ្យ​បារម្ភ​ហើយ

ប្រសិន​អ្នក​ចង់​ដឹង​ថា ផ្នែក​សួត​របស់​អ្នក នៅ​ដំណើរការ​ល្អ មាន​សុខភាព​ល្អ ឬ​ជួប​បញ្ហា​អ្វី​ខ្លះ​ហើយ អ្នក​អាច​សង្កេត​មើល​បាន​តាម​រយៈ​ចំណុច​ទាំង ៦ ដូច​ខាង​ក្រោម៖ ៦) ក្រចក​ដុះ​មិន​ធម្មតា បើ​សភាព​នៃ​ការ​ដុះ​ក្រចក​របស់​អ្នក ចេញ​មក​ហាក់​មិន​ធម្មតា ដែល​វា​ក្រាស់​ហើយ​រីក​ធំ​ចុះ​មក​ក្រោម (ដូច​បង្ហាញ​ក្នុង​រូប) នោះ​មាន​ន័យ​ថា អ្នក​កំពុង​មាន​កង្វះ​អុកស៊ីហ្សែន​ក្នុង​ឈាម។ តាម​វេជ្ជសាស្រ្ត​ហៅ​រោគ​សញ្ញា​នេះ​ថា អាច​ពាក់ព័ន្ធ​នឹង​សាច់ដុំ​ក្នុង​សួត។ ៥) ហើម​កូន​កណ្តុរ​នៅ​ក អ្នក​ជក់​បារី​ច្រើន រមែង​ជួប​បញ្ហា​នេះ ដោយ​មាន​កូន​កណ្តុរ​កើត​ឡើង​នៅ​ជុំវិញ​ក និង​ឆ្អឹង​កង។ ប្រសិន​អ្នក​ឃើញ​មាន​អាការៈ​នេះ​ហើយ គួរ​ប្រញាប់​ទៅ​រក​អ្នក​ជំនាញ​សុខភាព​សួត​ជា​បន្ទាន់។ ៤) ឈឺចាប់​ទ្រូង ការ​តឹងទ្រូង គឺ​ជា​សញ្ញា​ព្រមាន​ចំៗ​នៃ​ជំងឺ​សួត។ ភាគ​ច្រើន​ពួក​គេ​ជួប​អាការៈ​ឈឺ​ចុក​ចាប់​ផ្នែក​ទ្រូង ដោយ​ហាក់​ដូច​ជា​មាន​ដុំ​ពក​អ្វី​ម្យ៉ាង​នៅ​ផ្នែក​នោះ…

ជីវិតនិងសុខភាព

១ សប្ដាហ៍​ស្រក ៣ គីឡូ! បើ​អាច​អនុវត្ត​ត្រូវ​តាម​ក្បួន​ខ្នាត នៃ​របៀប​ហាត់ប្រាណ​ទាំង ១០

មនុស្ស​ជា​ច្រើន​ចង់​ស្រក​ទម្ងន់​ខ្លាំង​ណាស់ តែ​មិន​ដឹង​ត្រូវ​ធ្វើ​បែប​ណា ណា​មួយ​បើ​និយាយ​ពី​ការ​ហាត់ប្រាណ កំឡុង​ពេល​មាន​ស្ថានភាព​រាតត្បាត​ជំងឺ COVID-19 ផង អ៊ីចឹង​យើង​មិន​អាច​ទៅ​កន្លែង​ហាត់ប្រាណ (Gym) បាន​នោះ​ឡើយ។ ដូច្នេះ​ការ​ហាត់​នៅ​ផ្ទះ ក៏​អ្នក​នៅ​តែ​អាច​ធ្វើ​ទៅ​បាន​ដែរ គ្រាន់​តែ​ទាមទារ​ឲ្យ​មាន​ក្បួនខ្នាត​ច្បាស់លាស់។ តាម​រយៈ​អត្ថបទ​នេះ Knongsrok ណែនាំ​នូវ​របៀប​ហាត់ប្រាណ​ទាំង ១០ សម្រាប់​អ្នក​អាច​សាកល្បង​អនុវត្ត​បាន​នៅ​ផ្ទះ ហើយ​បើ​ធ្វើ​បាន​ត្រឹមត្រូវ​និង​អនុវត្ត​ជា​ប្រចាំ​ នោះ​ធានា​ត្រឹម ១ សប្តាហ៍​អ្នក​នឹង​ឃើញ​លទ្ធផល​ហើយ​អាច​ស្រក​ដល់ ៣ គីឡូក្រាម​ក៏​មាន៖ ១) ចលនា​បង្វែរ​ខ្លួន ចលនា​ទី ១ នេះ​គឺ​ស្រួល​ទេ ដោយ​អ្នក​តម្រូវ​ឲ្យ​ឈរ​នៅ​មួយ​កន្លែង ហើយ​បង្វែរ​ខ្លួន​ចុះ​ឡើង​ ហើយ​រក្សា​ជំហរ​ជើង​ឲ្យ​នៅ​នឹង​ដដែល។ ធ្វើ​វា​យឺតៗ…

ជីវិតនិងសុខភាព

ភេសជ្ជៈ ៥ ផឹក​ពេល​ថ្ងៃ​ល្អ តែ​បើ​ផឹក​ពេល​យប់ នឹង​នាំ​ឲ្យ​ឡើង​ទម្ងន់ ​ហើយ​ស្បែក​ជ្រីវជ្រួញ

ភេសជ្ជៈ ៥ ប្រភេទ​នេះ​អ្នក​អាច​ទទួល​ទាន​បាន​នៅ​ពេល​ព្រឹក ឬ​ថ្ងៃ ដែល​វា​អាច​ផ្តល់​សារធាតុ​ចិញ្ចឹម​មួយ​ចំនួន​ដល់​រាងកាយ ប៉ុន្តែ​បើ​អ្នក​ជ្រើសរើស​យក​វា​មក​ទទួល​ទាន​នៅ​ពេល​ល្ងាច​ឬ​យប់ នោះ​នឹង​បង្ក​ជា​ផល​ប៉ះពាល់​ដល់​រាងកាយ​ទៅ​វិញ៖ ៥) ទឹក​ដូង ទឹកដូង​ល្អ​សម្រាប់​សុខភាព​បេះដូង ប្រព័ន្ធ​រំលាយ​អាហារ និង​ជួយ​ដល់​តម្រង​នោម ហើយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​មាន​ភាព​ល្អ​ប្រសើរ​ឡើង។ យ៉ាង​ណា​អ្នក​គួរ​ជៀសវាង​ទទួល​ទាន​ទឹកដូង​នៅ​ពេល​ល្ងាច ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ឆ្អឹង​ខ្សោយ ហើយ​ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់​នោះ​ទេ ណា​មួយ​ក៏​នឹង​រំខាន​នាំ​ឲ្យ​មាន​ការ​បន្ទោបង់​ច្រើន​ផង​ដែរ។ ល្អ​បំផុត​គួរ​ទទួល​ទាន​វា​នៅ​ពេល​ព្រឹក។ ៤) ទឹក​ក្រូច​ស្រស់ ទឹក​ក្រូច​ស្រស់​វា​អាច​ជួយ​វា​អាច​ផ្តល់​នូវ​វីតាមីន​មួយ​ចំនួន​ដល់​រាងកាយ ប៉ុន្តែ​ដោយសារ​វា​មាន​ជាតិ​អាស៊ីត​ខ្ពស់​ដូច្នេះ​មិន​អាច​ចេះ​តែ​ទទួល​ទាន​តាម​ចិត្ត​ចង់​បាន​ឡើយ។ នៅ​ពេល​ល្ងាច​អ្នក​ជំនាញ​មិន​ណែនាំ​ឲ្យ​អ្នក​ទទួល​ទាន​ទឹក​ក្រូច​ស្រស់​ទេ ព្រោះ​បរិមាណ​អាស៊ីត​អាច​ធ្វើ​ឲ្យ​ខូច​ធ្មេញ ហើយ​នៅ​ពេល​ដែល​បរិមាណ​ទាំង​នេះ​លើស​ក៏​ងាយ​នឹង​ផ្តុំ​ទៅ​ជាតិ​ខ្លាញ់ នាំ​ឲ្យ​ឡើង​ទម្ងន់​វិញ។ ៣) ទឹក​ខ្ញី ទឹក​ខ្ញី ជួយ​កាត់​បន្ថយ​ស្រ្តេស ជួយ​ពង្រឹង​ដល់​គុណភាព​នៃ​ការ​គេង តែ​បើ​អ្នក​ទទួល​ទាន​វា​នៅ​ពេល​យប់​នោះ​នឹង​នាំ​ផល​វិបាក​ទៅ​វិញ។…

ជីវិតនិងសុខភាព

គ្មានភាពជឿជាក់នឹងពាក់អាវវាលខ្នង? នេះរូបមន្តធម្មជាតិបំបាត់មុនខ្នងទាំង ៤ ដែលអ្នកគួរដឹង

សម្រាប់មនុស្សស្រីការកើតមុនខ្នង អាចថាជារឿងដែលគួរឲ្យខ្វល់ចិត្តជាងមនុស្សប្រុស ព្រោះជាទូទៅស្រីៗនិយមពាក់អាវវាលខ្នង ហើយក្នុងកម្មវិធីជប់លៀងមួយចំនួន ការពាក់អាវវាលខ្នងមើលទៅវាមានភាពស៊ីវិល័យឬស៊ិចស៊ីជាង។ យ៉ាងណាបើកើតមានមុនខ្នងហើយ តើនរណាជឿជាក់នឹងទៅបង្ហាញវាជាសាធារណៈកើតនោះ? ចង់បានខ្នងរលោងស្អាតបែបធម្មជាតិ អ្នកអាចប្រើរូបមន្តធម្មជាតិទាំង ៤ ខាងក្រោម ក្នុងការកម្ចាត់មុនខ្នងបានយ៉ាងមានប្រសិទ្ធភាព៖ ៤) ប្រើអំបិលដើម្បីព្យាបាលមុន អំបិលជាគ្រឿងផ្សំដែលមានប្រសិទ្ធភាពមួយ ហើយអាចកម្ចាត់មុនខ្នងបានយ៉ាងឆាប់រហ័ស។ អ្នកអាចអនុវត្តបានដោយ៖ លាយអំបិលជាមួយទឹក ហើយយកវាមកប៉ាតទៅលើផ្ទៃខ្នងដែលកើតមុន រួចត្រដុសវាថ្នមៗប្រហែល ១០ ទៅ ១៥ នាទី ងូតទឹកលាងសម្អាតជាមួយទឹកក្ដៅឧណ្ហ៍ៗ ដែលវាជួយឲ្យស្បែកមិនឡើងក្រហាយ អ្នកក៏អាចប្រើចំណិតក្រូចឆ្មារស្តើងៗ មកលាយជាមួយអំបិលហើយត្រដុសវាដោយផ្ទាល់នៅលើស្បែកក៏កាន់តែមានប្រសិទ្ធភាព។ ៣) ប្រើក្រូចឆ្មារកម្ចាត់មុន អ្នកអាចប្រើក្រូចឆ្មាសុទ្ធក៏បាន ដោយហាន់វាស្តើងៗរួចយកមកត្រដុសនៅលើផ្ទៃដែលកើតមុនរយៈពេល…

ជីវិតនិងសុខភាព

ប្រកាន់ខ្ជាប់ទម្លាប់សាមញ្ញទាំង ៦ អាចជួយឲ្យអ្នកស្រកទម្ងន់ដោយសុវត្ថិភាពនិងមានប្រសិទ្ធភាព

ការចង់ស្រកទម្ងន់ មិនសុទ្ធតែទាមទារឲ្យការធ្វើលំហាត់ប្រាណមួយមុខ អាចជួយអ្នកបាននោះទេ។ ប្រសិនជាចង់បានលទ្ធផលពិត អ្នកត្រូវតែប្រកាន់ខ្ជាប់នៅទម្លាប់នៃការរស់នៅសាមញ្ញ ៦ នេះទៀត ទើបវាអាចជួយឲ្យអ្នកបានផលលឿន ហើយមិនប៉ះពាល់សុខភាព៖ ៦) គ្រប់គ្រងចំណង់អាហារ មិនចេះតែទទួលទានតាមឃ្លាននោះទេ អ្នកត្រូវចេះគ្រប់គ្រងរបបអាហារជាប្រចាំឲ្យបានល្អ ព្រោះវាជាដំណាក់កាលដំបូងក្នុងការកំណត់ពីទម្ងន់ខ្លួនប្រាណរបស់អ្នក។ ប្រសិនអ្នកចេះគណនាកាឡូរីនៃអាហារនីមួយៗទៀតនោះគឺកាន់តែល្អ តែបើអត់ទេ អ្នកត្រឹមដឹងថា មិនចាំបាច់តែឃ្លានខ្លាំងសឹមសម្រុកទទួលទានឡើយ តែគួរទទួលទានជាប្រចាំទៅតាមពេលនីមួយៗ ហើយក្នុងកម្រិតសមល្មម។ ៥) ទទួលទានទឹកឲ្យបានច្រើន ទឹកមិនត្រឹមតែល្អសម្រាប់សុខភាពរាងកាយប៉ុណ្ណោះទេ តែវាក៏ល្អក្នុងការរក្សាទម្ងន់ខ្លួនផងដែរ។ ការទទួលទានទឹក មុនពេលទទួលទានអាហារ វានឹងជួយឲ្យអ្នកមិនសូវឃ្លាន ហើយបញ្ចៀសការទទួលទានលើសប្រមាណ។ ៤) បន្ថែមអាហារជាតិសរសៃ អាហារដែលមានជាតិសរសៃ (Fiber)…

ជីវិតនិងសុខភាព

មិនមែន​តែ​បៃតង ទម្លាប់​ជនជាតិ​ជប៉ុន​ផឹក​ទឹក​ប្រភេទ​នេះ ទើប​អាច​ស្រក​ទម្ងន់​និង​អាយុ​វែង

មនុស្ស​ជា​ច្រើន​អាច​គិត​ថា ជនជាតិ​ជប៉ុន​មាន​ទម្លាប់​ទទួល​ទាន​តែ​បៃតង​រៀងរាល់​ព្រឹក តែ​ការ​ពិត​មិន​ដូច្នោះ​ទេ ការ​ដែល​ពួក​គេ​អាច​រក្សា​ទម្ងន់​ខ្លួន​បាន​ល្អ និង​មាន​សុខភាព​អាច​រស់នៅ​បាន​អាយុ​វែង ក៏​ដោយសារ​ការ​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ ហើយ​ក៏​មាន​របៀប​របស់​គេ​ត្រឹមត្រូវ​ដែរ។ វិធី​របស់​ជនជាតិ​ជប៉ុន គឺ​បន្ទាប់​ពី​ភ្ញាក់​ពី​ដំណេក ពួក​គេ​រមែង​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ​ចំនួន ៤-៦ កែវ (ចន្លោះ​ពី ១៦០ ទៅ ២០០ ម.ល/កែវ) ហើយ​នៅ​សីតុណ្ហភាព ៣៥-៤០ អង្សា​សេ។ ពួក​គេ​មិនមែន​សម្រុក​ទទួល​ទាន​ទាំង​អស់​ព្រម​គ្នា​ឡើយ តែ​ទទួល​ទាន​វា​យឺតៗ ហើយ​អាច​ចន្លោះ​ប៉ុន្មាន​នាទី​សឹម​ទទួល​ទាន​បន្ថែម​ទៀត រួច​ទើប​ពួក​គេ​ទៅ​ដុស​សម្អាត​ធ្មេញ រួច ៤៥ នាទី​ក្រោយ​ទើប​ទទួល​ទាន​អាហារ។ ជា​ទូទៅ​ក្រោយ​ពេល​ទទួល​ទាន​អាហារ​ហើយ រយៈ​ពេល ២ ម៉ោង​បន្ទាប់​នោះ​ពួក​គេ​មិន​ទទួល​ទាន​អ្វី​ផ្សេង​ទៀត​ឡើយ មិន​ថា​តែ​អាហារ​សម្រន់។…

ជីវិតនិងសុខភាព

ស្ត្រី​អាយុ​លើស ៣០ ឆ្នាំ គ្រូ​ពេទ្យ​ណែនាំ​អាហារ​ទាំង ៥ នេះ អាច​ជួយ​បំបាត់​ស្នាម​ជ្រួញ​និង​បញ្ចៀស​ជំងឺ

អេស្រ្តូសែន​គឺ​ជា​អ័រម៉ូន​មួយ​ដែល​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ថែរក្សា​សម្រស់​ស្រ្តី ហើយ​ជា​ទូទៅ​ក្រោយ​អាយុ ៣០ ឆ្នាំ​អ័រម៉ូន​នេះ​នឹង​មាន​ការ​ចុះ​ថយ ដែល​នាំ​ឲ្យ​ស្រ្តី​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ទាក់ទង​នឹង​សុខភាព ក៏​ដូច​ជា​សម្រស់​ខាងក្រៅ។ តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ បាន​ប្រាប់​ទៅ​កាន់​ស្រ្តី​គ្រប់​រូប​ដែល​មាន​អាយុ​ក្រោយ ៣០ ឆ្នាំ ចូរ​មាន​ទម្លាប់​ទទួល​ទាន​នូវ​អាហារ ៥ ប្រភេទ​ដូច​បង្ហាញ​ខាង​ក្រោម ដើម្បី​បំពេញ​អ័រម៉ូន​អេស្រ្តូសែន​ឲ្យ​គ្រប់គ្រាន់​ត្រលប់​មក​វិញ៖ ៥) ផ្កា​ខាត់ណា​ខៀវ ជា​បន្លែ​មួយ​ដែល​អាច​បំប៉ន​តុល្យភាព​អ័រម៉ូន​ និង​បង្កើត​ភាព​ធន់។ ជា​ពិសេស​មាន​សារធាតុ​ចិញ្ចឹម​ជា​ច្រើន ហើយ​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម ដែល​ល្អ​ចំពោះ​គ្រោងឆ្អឹង និង​ការពារ​ជំងឺ​ផ្សេងៗ​បាន។ ៤) ល្ង ល្ង​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ហើយ​វា​ត្រូវ​បាន​គេ​រយ​ទៅ​ក្នុង​មុខម្ហូប​ផ្សេងៗ ដើម្បី​បន្ថែម​ឱជារស។ ទោះ​ជា​យ៉ាង​ណា​មាន​មនុស្ស​តិច​ណាស់ ដែល​មើល​រំលង​ពី​អត្ថប្រយោជន៍​របស់​វា តែ​យោង​តាម​ការ​សិក្សា គឺ​ល្ង​ផ្តល់​ឥទ្ធិពល​ល្អ​ច្រើន​ណាស់​សម្រាប់​អ័រម៉ូន​អេស្រ្តូសែន​របស់​ស្រ្តី។ តាម​ការ​សាកល្បង​អ្នក​ដែល​បាន​ទទួល​ទាន​ល្ង…

ជីវិតនិងសុខភាព

កុំ​មើល​ស្រាល​ឲ្យ​សោះ! ពេល​បត់​ជើង​តូច បើ​ចេញ​សញ្ញា​ព្រមាន ៤ នេះ ប្រញាប់​ទៅ​រក​ពេទ្យ​ជា​បន្ទាន់

ប្រសិន​អ្នក​កត់​សម្គាល់​ឃើញ​ថា នៅ​ពេល​បត់​ជើង​តូច រាងកាយ​ចេញ​សញ្ញា​ ៤ នេះ​មក នោះ​មាន​ន័យ​ថា វា​ជា​សញ្ញា​ព្រមាន​ចំពោះ​សុខភាព​ធ្ងន់ធ្ងរ ដែល​អ្នក​គួរ​តែ​ឆ្លៀត​ពេល​ទៅ​ពិនិត្យ​សុខភាព ឬ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ឲ្យ​បាន​ទាន់​ពេលវេលា៖ ៤) ទឹកនោម​ពពុះ ប្រសិន​ពេល​អ្នក​បត់​ជើង​តូច ទឹក​នោម​នោះ​ឡើង​ទៅ​ជា​ពពុះ នោះ​ជា​សញ្ញា​មួយ​បង្ហាញ​ច្បាស់​ថា​តម្រង​នោម​មិន​អាច​ច្រោះ​សារធាតុ​បញ្ចេញ​ចោល​បាន​ល្អ ហើយ​វា​អាច​វិវត្ត​ទៅ​ជា​ជំងឺ​រលាក​ផ្នែក​តម្រង​នោម (Proteinuria)។ ៣) ពេល​នោម​ចេញ​ទឹក​តិចតួច យោង​តាម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា មនុស្ស​យើង​យ៉ាង​ហោច​ណាស់​រយៈ​ពេល ២៤ ម៉ោង​ក៏​នឹង​បញ្ចេញ​ទឹក​នោម ៥០០ មីលីលីត្រ​អី​ដែរ ប៉ុន្តែ​អ្នក​នោម​មក​តិច ត្រឹម​តែ ៥០ មីលីលីត្រ​អី​នោះ មាន​ន័យ​ថា អ្នក​កំពុង​កើត​ជំងឺ​ម្យ៉ាង​ឲ្យ​ឈ្មោះ​ថា “Anuria”។ វា​ជា​សញ្ញា​ព្រមាន​នៃ​បញ្ហា​ខ្សោយ​តម្រង​នោម…

ជីវិតនិងសុខភាព

ប្រកាន់ខ្ជាប់ទម្លាប់សាមញ្ញទាំង ៦ អាចជួយឲ្យអ្នកស្រកទម្ងន់ដោយសុវត្ថិភាពនិងមានប្រសិទ្ធភាព

ការចង់ស្រកទម្ងន់ មិនសុទ្ធតែទាមទារឲ្យការធ្វើលំហាត់ប្រាណមួយមុខ អាចជួយអ្នកបាននោះទេ។ ប្រសិនជាចង់បានលទ្ធផលពិត អ្នកត្រូវតែប្រកាន់ខ្ជាប់នៅទម្លាប់នៃការរស់នៅសាមញ្ញ ៦ នេះទៀត ទើបវាអាចជួយឲ្យអ្នកបានផលលឿន ហើយមិនប៉ះពាល់សុខភាព៖ ៦) គ្រប់គ្រងចំណង់អាហារ មិនចេះតែទទួលទានតាមឃ្លាននោះទេ អ្នកត្រូវចេះគ្រប់គ្រងរបបអាហារជាប្រចាំឲ្យបានល្អ ព្រោះវាជាដំណាក់កាលដំបូងក្នុងការកំណត់ពីទម្ងន់ខ្លួនប្រាណរបស់អ្នក។ ប្រសិនអ្នកចេះគណនាកាឡូរីនៃអាហារនីមួយៗទៀតនោះគឺកាន់តែល្អ តែបើអត់ទេ អ្នកត្រឹមដឹងថា មិនចាំបាច់តែឃ្លានខ្លាំងសឹមសម្រុកទទួលទានឡើយ តែគួរទទួលទានជាប្រចាំទៅតាមពេលនីមួយៗ ហើយក្នុងកម្រិតសមល្មម។ ៥) ទទួលទានទឹកឲ្យបានច្រើន ទឹកមិនត្រឹមតែល្អសម្រាប់សុខភាពរាងកាយប៉ុណ្ណោះទេ តែវាក៏ល្អក្នុងការរក្សាទម្ងន់ខ្លួនផងដែរ។ ការទទួលទានទឹក មុនពេលទទួលទានអាហារ វានឹងជួយឲ្យអ្នកមិនសូវឃ្លាន ហើយបញ្ចៀសការទទួលទានលើសប្រមាណ។ ៤) បន្ថែមអាហារជាតិសរសៃ អាហារដែលមានជាតិសរសៃ (Fiber)…

ជីវិតនិងសុខភាព

ចង់បានមុខភ្លឺរលោង ក្មេងជាងវ័យកាន់ឆ្នាំ អ្នកត្រូវមានទម្លាប់ធ្វើរឿង ៤ នេះជាប្រចាំមុនចូលគេង

មានមនុស្សជាច្រើនចង់បានសាច់មុខស្អាត រលោង ក្មេងជាងវ័យ ហើយផ្តោតតែលើការជ្រើសរើសផលិតផលគ្រឿងសម្អាង តែភ្លេចគិតពីទម្លាប់ជាប្រចាំដែលអ្នកគួរតែអនុវត្ត ដោយវាក៏ជាកត្តាសំខាន់ខ្លាំងផងដែរ។ ខាងក្រោម Knongsrok ចែករំលែកទម្លាប់ ៤ ដែលអ្នកគួរតែអនុវត្តជាប្រចាំមុនចូលគេង ប្រសិនចង់បានស្បែកមុខសស្អាត ភ្លឺរលោង ក្មេងជាងវ័យ៖ ១) លាងសម្អាតមុខឲ្យបានស្អាត ការលាងសម្អាតមុខមិនមែនចេះតែធ្វើទៅធម្មតានោះទេ ហើយណែនាំជាពិសេសសម្រាប់មនុស្សស្រីដែលឆ្លងកាត់គ្រឿង Makeup ចាំបាច់ត្រូវតែលាងសម្អាតវាមុនចូលគេង។ អ្នកគួរប្រើប្រាស់នៅ Foam លាងមុខ ដែលគិតថាត្រូវនឹងសាច់មុខរបស់អ្នក ហើយពេលលាងត្រូវបន្តក់វាលើដៃ រួចយកមកប៉ាតនិងម៉ាស្សាលើមុខថ្នមៗរយៈពេល ៣០ វិនាទី សឹមលាងទឹកត្រជាក់ចេញ នោះទើបវាចូលសាច់មុខ មិនមែនគ្រាន់តែបន្តក់ភ្លាម លាងទឹកភ្លាមឡើយ។…

ជីវិតនិងសុខភាព

ប្រយ័ត្នតែអាយុខ្លី! ពេលទទួលទានសុរា បើរាងកាយអ្នកចេញសញ្ញា ៤ នេះត្រូវប្រញាប់ឈប់ជាបន្ទាន់

រាងកាយមនុស្សយើងមានភាពទន់ខ្សោយ ឬរឹងមាំខុសៗគ្នា ហើយយើងមិនអាចបណ្ដែតបណ្ដោយតាមតែចិត្តចង់ រហូតលែងដឹងពីសុខភាពខ្លួនឯងនោះទេ។ សម្រាប់អ្នកទទួលទានសុរា បើដាក់តែប៉ុន្មានកែវដំបូង ឃើញរាងកាយចេញសញ្ញា ៤ នេះ អ្នកត្រូវតែប្រញាប់ដកខ្លួនជាបន្ទាន់ ជៀសវាងមានបញ្ហាធ្ងន់ប៉ះពាល់ដល់អាយុជីវិតដោយមិនដឹងខ្លួន៖ ៤) ងាយស្រវឹងនិងស្លេកមុខ បើអ្នកទទួលទានតែបន្តិច អ្នកមានអាការៈឆាប់ស្រវឹង មុខឆាប់ស្លេក នោះមានន័យថា រាងកាយអ្នកប្រហែលទ្រទ្រង់វាមិនបានទៀតទេ។ បើអ្នកនៅតែបង្ខំខ្លួន នោះដូចកំពុងដាក់បន្ទុកទៅលើថ្លើម និងផ្នែកផ្សេងៗទៀតនៃរាងកាយ ឲ្យកាន់តែគ្រោះថ្នាក់អ៊ីចឹង។ ៣) ឈឺថ្លើម មានន័យថា សមត្ថភាពនៃដំណើរការថ្លើមរបស់អ្នកចាប់ចុះខ្សោយហើយ។ ជាទូទៅពេលជាតិអាកុលចូលខ្លួន គឺថ្លើមនឹងបំបែកជាតិអាកុលនោះ តែបើអ្នកមានអាការៈចុកឆ្អល់ ឬឈឺចាប់មួយរំពេចត្រង់ផ្នែកពោះ មានន័យថា វាជាសញ្ញាព្រមាននៃជំងឺរលាកថ្លើម…

ជីវិតនិងសុខភាព

សម្រាប់អ្នកខ្ជិលហាត់ប្រាណ ក៏ស្រកទម្ងន់បាន បើច្បាស់ថាអាចធ្វើរឿង ៥ នេះ

មនុស្សយើងភាគច្រើនចង់ស្រកទម្ងន់ តែខ្ជិលហាត់ប្រាណ ហើយខ្លះទៅក៏គ្មានពេលសម្រាប់ឆ្លៀតហាត់ប្រាណ។ យ៉ាងណាវាមិនជាបញ្ហាធំនោះទេ ព្រោះសម្រាប់រាងកាយមនុស្សមួយចំនួន មិនចាំបាច់ឆ្លងកាត់ការហាត់ប្រាណ ក៏អាចស្រកទម្ងន់បានដែរ សំខាន់ឲ្យតែអនុវត្តតាមវិធីខាងក្រោមទាំង ៥ នេះ៖ ៥) ទំពាឲ្យយូរ ការទំពាអាហារយូរ នឹងជួយឲ្យអ្នកបរិភោគតិច ហើយក៏ឆ្អែតលឿនដែរ។ មួយទៀតសោតក៏ជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការទៅល្អ និងមិនមានហានិភ័យនៃការទល់លាមកថែមទៀត។ ៤) ផឹកទឹកមុនពេលទទួលទានអាហារ ពេលផឹកទឹកមុនទទួលទានអាហារ នឹងជយឲ្យអ្នកមានអារម្មណ៍ថាឆ្អែត ហើយមិនសូវចង់ទទួលទានច្រើនឡើយ។ អាចថាទម្លាប់ទទួលទានទឹក ២ កែវមុនពេលទទួលទានអាហារ នោះគឺល្អបំផុត។ នោះក៏ដោយសារតែពេលទឹកចូលទៅក្នុងពោះច្រើន ខួរក្បាលនឹងរំញោចមកថា ក្រពះលែងទទួលអាហារចូលទៀតបានហើយ នោះតម្រូវការរបបអាហារនឹងមានការថយចុះ។ ៣) ផ្លាស់ប្តូរអាហារសម្រន់…

ជីវិតនិងសុខភាព

ឪពុកម្ដាយត្រូវដឹង! អាហារ ៦ នេះល្អបំផុតសម្រាប់ក្មេងតូចៗ ជួយឲ្យពួកគេមាន IQ ខ្ពស់

ការដែលចង់បង្វឹកខួរក្បាលកូនក្មេងតូចៗឲ្យពួកគេមានភាពឈ្លាសវៃ ក្រៅពីទម្លាប់បង្រៀនជាមួយសកម្មភាពខាងក្រៅ កត្តានៃរបបអាហារក៏ជារឿងសំខាន់មួយដែរ ដែលឪពុកម្តាយគ្រប់រូប ត្រូវយកចិត្តទុកដាក់និងជ្រើសរើសឲ្យបានត្រឹមត្រូវ។ ខាងក្រោមជាអាហារ ៦ ប្រភេទ ដែលអ្នកត្រូវទម្លាប់ឲ្យពួកគេទទួលទានជាប្រចាំ ប្រសិនចង់ឲ្យកូនៗអ្នកឈ្លាសវៃ និងលូតកម្ពស់កាន់តែលឿន៖ ៦) ស៊ុត ស៊ុតមានផ្ទុកនូវសារធាតុចិញ្ចឹមល្អៗជាច្រើន ដូចជាប្រូតេអ៊ីន អូមេហ្គា៣ ស័ង្កសី និងសំខាន់បំផុតនោះគឺ អាសេតាលហ្វីលីក ដែលជាសារធាតុបំប៉នសរសៃប្រសាទសំខាន់សម្រាប់ខួរក្បាល។ ជាពិសេសគឺផ្នែកពណ៌លឿងនៃស៊ុត ដែលមានផ្ទុកសារជាតិ Choline ច្រើនល្អសម្រាប់ការចងចាំ។ អ្នកគួរតែឲ្យពួកគេទទួលទានស៊ុតយ៉ាងហោចណាស់ ២ គ្រាប់/សប្ដាហ៍។ ៥) ត្រីសាម៉ុង ត្រីសាម៉ុងមានសារជាតិខ្លាញ់ល្អ DHA និង…

ជីវិតនិងសុខភាព

កំហុស ៥ អ្នកមានទម្លាប់ច្រកបាយទៅកន្លែងធ្វើការ អាចនាំឲ្យខ្លួនឯងខូចថ្លើមនិងតម្រងនោម

ជឿថាមានគ្នាយើងច្រើនណាស់ ដែលមានទម្លាប់យកបាយទៅបរិភោគនៅកន្លែងធ្វើការ ឬរៀបចំច្រកដាក់ប្រអប់ ដើម្បីកាត់បន្ថយការចំណាយទទួលទានអាហារនៅខាងក្រៅ និងសន្សំសំចៃពេលវេលា។ យ៉ាងណាបើអ្នកបង្កកំហុស ៥ យ៉ាងដូចបង្ហាញខាងក្រោម តាមរយៈការច្រកបាយទៅកន្លែងធ្វើការ នោះលុយដែលអ្នកខំរក ក៏នឹងអស់ទៅវិញ ព្រោះថ្ងៃមុខរាងកាយអ្នកអាចប្រឈមនឹងបញ្ហាសុខភាពជាច្រើន៖ ៥) ខ្ចប់បាយជាមួយប្រអប់ប្លាស្ទិកដែលមានគុណភាពអន់ ប្រអប់ប្លាស្ទិកមានច្រើនជម្រើស ច្រើនម៉ាក តែបើអ្នកសន្សំសំចៃខ្លាំងពេក ទៅរកទិញរបស់ដែលមានតម្លៃថោក ហើយគ្មានគុណភាព ល្អតែមើល នោះនឹងប៉ះពាល់សុខភាពអ្នកជាខ្លាំង។ អ្នកត្រូវយកប្រភេទប្រអប់ដែលមានភាពធន់នឹងកម្ដៅបានល្អ ហើយបើអាចគួរតែប្រើប្រាស់ប្រភេទពរ្សឺឡែន ឬកញ្ចក់ជំនួស ព្រោះវានឹងមិនរំលាយជាតិជ័រដែលបង្កគ្រោះថ្នាក់ដូចប្រភេទប្រអប់ប្លាស្ទិកឡើយ។ ៤) ដាក់ម្ហូបក្តៅចូលក្នុងប្រអប់ ពេលអ្នកប្រញាប់ខ្លាំងពេក អ្នកច្រកយកៗ ទាំងដែលម្ហូបកំពុងក្តៅខ្លាំង នោះគឺគ្រោះថ្នាក់ខ្លាំងបំផុតដល់រាងកាយ។ តាមពិតទៅការបាត់បង់ឱជារសវាជារឿងធម្មតាទេ…

ជីវិតនិងសុខភាព

ច្រើនគ្នាហើយកើតទឹកនោមផ្អែមដោយមិនដឹងខ្លួន! នេះវេជ្ជបណ្ឌិតប្រាប់ពីវិធីសង្កេតមើលតាមរយៈក្រចក

អត្រានៃការកើតជំងឺទឹកនោមផ្អែមក្នុងពិភពលោកយើងនេះ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំគួរឲ្យកត់សម្គាល់ ដោយសាររោគសញ្ញានៃជំងឺនេះមនុស្សមួយចំនួនមិនសូវបានចាប់អារម្មណ៍ ហើយទម្រាំតែដឹង គឺហួសពេល និងអាចប្រឈមហានិភ័យនៃការបាត់បង់ជីវិតបាត់ទៅហើយ។ ជាចំណេះដឹងល្អសម្រាប់មនុស្សទូទៅ ដែលអ្នកគួរតែដឹង ដោយយើងបង្ហាញអ្នកពីអាការៈដែលអាចចំណាំមើលបាន ដោយគ្រាន់តែមើលតាមរយៈក្រចកដៃ ក៏អាចដឹងថាអ្នកកំពុងវិវត្តទៅរកជំងឺទឹកនោមផ្អែមឬអត់ដែរ ហើយបើអ្នកមានគួរតែប្រញាប់ទៅរកពេទ្យដើម្បីស្វែងរកដំណោះស្រាយ៖ ប្រែទៅជាពណ៌លឿងនិងផុយស្រួយ ក្រចករបស់អ្នកជំងឺទឹកនោមផ្អែម នៅពេលដែលវាឆ្លងមេរោគ នោះនឹងបណ្តាលឲ្យវាប្រែទៅជាពណ៌រាងលឿង ហើយផុយ។ វាជាសញ្ញាព្រមាននៃការកើតជំងឺមិនល្អជាច្រើន ជាពិសេសគឺកម្រិតជាតិស្ករក្នុងឈាម។ ខុសពីក្រចកសម្រាប់មនុស្សដែលមានសុខភាពល្អ គឺពណ៌រាងបែកស៊ីជម្ពូ ផ្កាឈូកស្រាល ហើយមានឆ្នូតសំប៉ែតរាងរង្វង់ព្រះខែមួយ។ មានស្នាមបន្ទាត់ផ្តេកកាត់ក្រចក សញ្ញានៃជំងឺទឹកនោមផ្អែម ក៏បង្ហាញមកដោយក្រចករបស់អ្នក នឹងឡើងគំនូសបន្ទាត់ផ្តេកកាត់ពាក់កណ្តាកក្រចក។ ក្រៅពីជំងឺទឹកនោមផ្អែមនេះក៏ជាសញ្ញានៃការកើតជំងឺក្រពេញទីរ៉ូអីត និងកង្វះជាតិស័ង្កសីផងដែរ។ ក្រចកខ្លី យើងមិនសំដៅនៅពេលដែលមនុស្សកាត់ក្រចក ឬខាំក្រចកនាំឲ្យវាខ្លីនោះទេ…

ជីវិតនិងសុខភាព

សាមញ្ញមិនចំណាយច្រើន! នេះតិចនិកទទួលទានទឹកឃ្មុំ ប្រើពេលតែ ១ សប្តាហ៍ អាចបានស្បែកស្អាតដូចនារីកូរ៉េ

ក្រៅ​ពី​ផ្តល់​ប្រយោជន៍​សម្រាប់​សុខភាព ទឹកឃ្មុំ​ក៏​អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ស្អាត​ចេញ​ពី​ក្នុង​ផង​ដែរ ឲ្យ​តែ​អ្នក​ចេះ​ពី​របៀប​ប្រើប្រាស់​ឲ្យ​បាន​ត្រឹម​ត្រូវ។ ទឹក​ឃ្មុំ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន C និង​វីតាមីន​ផ្សេងៗ​ទៀត​ដែល​ជួយ​រឹត​បន្តឹង​​រន្ធ​ញើស បង្កើន​សំណើម​ដល់​ស្បែក​ធ្វើ​ឲ្យ​ស្បែក​ស​ភ្លឺ​រលោង​ចេញ​ពី​ធម្មជាតិ​ពិតៗ។ តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ យើង​សូម​ចែក​រំលែក​ការ​អនុវត្ត​វិធី​សាមញ្ញ ២ ជាមួយ​ការ​ប្រើប្រាស់​ទឹក​ឃ្មុំ​ដើម្បី​ធ្វើ​ឲ្យ​ស្បែក​ស្អាត៖ ការ​អនុវត្ត​ទី ១ (សម្រាប់​ស្បែក​ស្អាត) គ្រឿង​ផ្សំ: ក្រូច​ឆ្មា​ស្រស់ ១ ផ្លែ ទឹក​ឃ្មុំ ២ ស្លាប​ព្រា​កាហ្វេ ទឹក​ក្តៅ​អ៊ុនៗ ៣០០ ម.ល វិធី​ធ្វើ: ហាន់​ក្រូចឆ្មា​ជា​ពីរ ហើយ​ច្របាច់​យក​ទឹក និង​ច្រោះ​គ្រាប់​ចេញ ដាក់​ទឹក​ក្រូច​ឆ្មា​និង​ទឹក​ឃ្មុំ​ លាយ​ជាមួយ​ទឹក​ក្តៅ​អ៊ុនៗ​ក្នុង​កែវ​មួយ ហើយ​កូរ​ឲ្យ​សព្វ​ចូល​គ្នា…

ជីវិតនិងសុខភាព

ចាំបាច់ទៅរកអីឆ្ងាយ! ដាំទឹកស្លឹកគ្រៃទទួលទាន អាចជួយឲ្យស្រកទម្ងន់ និងប្រយោជន៍ធំ ៣ នេះ

ស្លឹកគ្រៃមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ហើយការដាំទឹកស្លឹកគ្រៃយកមកទទួលទានជាប្រចាំ ក៏អាចពាំនាំនូវផលវិជ្ជមានជាច្រើនដល់រាងកាយ និងសម្រស់។ តាមការស្រាវជ្រាវ ស្លឹកគ្រៃក្រៅពីមានក្លិនឈ្ងុយ វាក៏មានផ្ទុកនូវសារធាតុប្រេងសំខាន់ៗប្រមាណ ០,៤ ទៅ ០,៨ ភាគរយ ដែលវានាំមកនូវប្រយោជន៍ធំៗ ៤ ដូចខាងក្រោម ដោយគ្រាន់តែអ្នកយកវាមកដាំក្នុងទឹកក្តៅ ហើយយកមកទទួលទានជាប្រចាំជារៀងរាល់ថ្ងៃ៖ ៤) បន្សាបជាតិពុលពីរាងកាយ ស្លឹកគ្រៃអាចលាងសម្អាតប្រព័ន្ធរំលាយអាហារ លំពែង តម្រងនោម ប្លោកនោម ពោលគឺលុបបំបាត់នូវសារធាតុពុល និងកាត់បន្ថយអាស៊ីតអ៊ុយរិកក្នុងខ្លួន។ លើសពីនេះវាក៏អាចបន្សាបជាតិអាកុលបានដែរ ដូច្នេះសម្រាប់មនុស្សស្រវឹង អ្នកអាចយកស្លឹកគ្រៃមកលាយជាមួយទឹក ហើយបុកឲ្យបាន ១ ពែងកែវ រួចទទួលទានអ្នកនឹងឆាប់ស្វាងស្រវឹង ហើយកាត់បន្ថយអាការៈឈឺក្បាល។…

ជីវិតនិងសុខភាព

ផ្លែ​ឈើ​និង​អាហារ ៤ ប្រភេទ​នេះ បើ​ហ៊ាន​ដាក់​ក្នុង​ទឹកកក​យូរ អាច​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ!

ជា​ទូទៅ​ស្រ្តី​មេផ្ទះ​រមែង​ចូលចិត្ត​ទុក​ចំណី​អាហារ ឬ​បន្លែ​ផ្លែ​ឈើ​ផ្សេងៗ​ក្នុង​ទូ​ទឹកកក ព្រោះ​គិត​ថា​អាច​រក្សា​គុណភាព​វា​បាន​យូរ និង​ខ្លះ​ទៅ​ចូលចិត្ត​ការ​ទទួល​ទាន​បែប​ត្រជាក់ៗ។ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា វា​ក៏​បាន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ផង​ដែរ ប្រសិន​អ្នក​មិន​បាន​សិក្សា​ឲ្យ​ច្បាស់។ តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ​បាន​ប្រាប់​នៅ​ប្រភេទ​អាហារ ​និង​បន្លែ​ផ្លែឈើ ៤ ប្រភេទ​ដែល​អ្នក​គួរ​ជៀសវាង​រក្សា​វា​ទុក​ក្នុង​ទូ​ទឹក​កក​រយៈ​ពេល​យូរ៖ ១) ផ្លែ​ឪឡឹក ឪឡឹក​ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​មាន​ផ្ទុក​សារធាតុ​ទឹក​ច្រើន​បំផុត ប៉ុន្តែ​គ្រូ​ពេទ្យ​ជំនាញ​សូម​ណែនាំ​មិន​ឲ្យ​រក្សា​វា​ទុក​នៅ​សីតុណ្ហភាព​ត្រជាក់​ពេក​នោះ​ទេ ព្រោះ​វា​អាច​បង្ក​ឲ្យ​អ្នក​ដែល​បរិភោគ​មាន​ហានិ.ភ័យ​ក្នុង​ការ​កើត​ជំងឺ​មហារីក។ ប្រសិន​អ្នក​ចង់​បរិភោគ​ជាមួយ​សភាព​ត្រជាក់ៗ បែប​នេះ​គួរ​ទុក​វា​ត្រឹម​រយៈ​ពេល ២-៣ ម៉ោង​យ៉ាង​យូរ​បំផុត ហើយ​ក៏​សមល្មម​នឹង​មិន​ធ្វើ​ឲ្យ​វា​ខូច​គុណភាព​នោះ​ដែរ។ ២) ផ្លែ​ចេក ជា​ទូទៅ​អ្នក​ប្រាកដ​ជា​ចាប់​អារម្មណ៍​នៅ​ពេល​យើង​ដាក់​ផ្លែ​ចេក​ក្នុង​ទូ​ទឹកកក​យូរ នោះ​វា​សំបក​របស់​វា​នឹង​ឡើង​ពណ៌​ខ្មៅ នោះ​ហើយ​គឺ​មាន​ន័យ​ថា ចេក​បាន​ខូច​គុណភាព។ ប្រសិន​អ្នក​ព្យាយាម​យក​មក​ទទួល​ទាន នោះ​អាច​បណ្តាល​ឲ្យ​អ្នក​មាន​ការ​ទល់​លាមក។ ៣) ខ្ទឹម​ស​និង​ខ្ទឹម​បារាំង ការ​រក្សា​ទុក​ខ្ទឹម​ស​និង​ខ្ទឹម​បារាំង​ក្នុង​ទូ​ទឹក​កក…