គេហទំព័រ KNONGSROK

ជីវិតនិងសុខភាព

រៀងរាល់​ព្រឹក​បើ​ចេញ​សញ្ញា​ព្រមាន​ទាំង​នេះ គឺ​ជា​ជំងឺ​ដែល​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ច្បាស់​ណាស់

នៅ​រៀងរាល់​ព្រឹក បើ​រាងកាយ​អ្នក​ចេញ​សញ្ញា​ទាំង ៥ នេះ​មក នោះ​វា​អាច​ជា​សញ្ញា​ព្រមាន​ពី​ជំងឺ​មួយ​ចំនួន ដែល​អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស៖ ៥) អញ្ចាញ​ធ្មេញ​ហូរ​ឈាម ជា​ធម្មតា​នៅ​ពេល​ដែល​អញ្ចាញ​ធ្មេញ​ហូរ​ឈាម​នៅ​ពេល​អ្នក​ដុស​ធ្មេញ វា​អាច​មក​ពី​បញ្ហា​សុខភាព​មាត់​ធ្មេញ ប៉ុន្តែ​បើ​វា​មិន​ស្ថិត​ក្នុង​ជំពូក​បញ្ហា​នោះ វា​ក៏​អាច​មក​ពី​បញ្ហា​ឈាម​កក ដែល​នេះ​ទាក់ទង​នឹង​ជំងឺ​ថ្លើម​វិញ។ ៤) ក្អក​យូរ ហើយ​ក្អក​ជាមួយ​ស្លេស នៅ​ពេល​ដែល​អ្នក​ងើប​ពី​ព្រលឹម ហើយ​ឧស្សាហ៍​ក្អក​ឥត​ឈប់ ៣-៤ សប្តាហ៍​ហើយ​មិន​បាត់​សោះ វា​ជា​សញ្ញា​គួរ​ឲ្យ​បារម្ភ​ហើយ ដោយ​នេះ​អាច​ទាក់ទង​នឹង​បញ្ហា​សួត ពោល​អាច​ជា​រលាក​ទង​សួត។ ៣) ទឹក​នោម​ពណ៌​ប្លែក ក្រោយ​ក្រោក​ពី​គេង ពេល​អ្នក​នោម​លើក​ដំបូង​ប្រចាំ​ថ្ងៃ ទឹក​នោម​គួរ​តែ​ចេញ​ពណ៌​លឿង​ស្រាល តែ​បើ​ប្រែ​ទៅ​ជា​ពណ៌​លឿង​ងងឹត នោះ​មាន​ន័យ​ថា អាច​មក​ពី​អ្នក​មាន​បញ្ហា​ប្លោក​នោម ឬ​តម្រង​នោម។…

ជីវិតនិងសុខភាព

ទឹកនោមផ្អែម/ជំងឺធាត់ នឹងចូលមកបៀត បើអ្នកនៅបន្តញាំអាហារពេលព្រឹក ៣ ប្រភេទនេះ

របបអាហារប្រចាំថ្ងៃ គឺជារឿងដែលសំខាន់បំផុតក្នុងការកំណត់ពីសុខភាពរាងកាយរបស់អ្នកទៅពេលខាងមុខ។ ជាពិសេសអាហារពេលព្រឹក ដែលកំណត់សកម្មភាពមួយថ្ងៃពេញរបស់អ្នក បើអ្នកបន្តជ្រើសរើសប្រភេទអាហារដូចបង្ហាញខាងក្រោមទាំង ៣ នោះនឹងមានផលប៉ះពាល់ខ្លាំងណាស់ដល់សុខភាពទៅថ្ងៃមុខ៖ ៣) អាហារពេលព្រឹកជាមួយចាក្វៃ មនុស្សភាគច្រើនចូលចិត្តណាស់ ការទទួលទានចាក្វៃជំនួសបាយព្រឹក ហើយពេលខ្លះក៏លាយជាមួយ Hot dog អ្វីមួយចំនួនផ្សេងទៀត។ យ៉ាងណាប្រភេទនំបំពងទាំងនោះ វាងាយនឹងធ្វើឲ្យអ្នកកើតជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមរហ័សបំផុត។ ២) អាហារសម្រន់ បើអ្នករវល់ខ្លាំង ហើយជ្រើសយកការទទួលទានអាហារសម្រន់ជំនួសបាយ នោះជារឿងដែលជះផលអាក្រក់បំផុត។ អ្នកខ្លះទៅទទួលទានប្រភេទនំ Coockies នំបន្ទះប្រៃៗ ឬប្រហិតចៀន ដែលវាមិនគួរញឹកញាប់ពេកទេ បើយូរៗម្តង អ្នកអាចទទួលទានបាន។ ព្រោះថាអាហារទាំងនេះវាមានអំបិល មានស្ករ…

ជីវិត

ស្រក​អត់​ដឹង​ខ្លួន! នេះ​រូបមន្ត​ប្រើ​សណ្តែក​ក្រហម ជួយ​ឲ្យ​ចង្កេះ​ស្លីម ​លើក​សម្រស់​ក្មេង​ជាង​វ័យ

នេះ​អាច​ជា​អត្ថបទ​ល្អ​មួយ សម្រាប់​ស្រ្តី​ជា​ពិសេស ឬ​សម្រាប់​បុរសៗ​ដែល​ចង់​ទទួល​បាន​ចំណេះដឹង​សម្រាប់​ចែក​ជូន​ស្រ្តី​ដែល​ខ្លួន​ស្រលាញ់។ នោះ​គឺ​ការ​ប្រើប្រាស់​សណ្តែក​ក្រហម ដែល​ងាយ​ធ្វើ ងាយ​រក​ទិញ ហើយ​អាច​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់ ស្រក​ក្បាល​ពោះ ចង្កេះ​តូច​ជាង​មុន និង​សំខាន់​អាច​ជួយ​លើក​សម្រស់​ថែម​ទៀត​ផង។ សណ្តែក​ក្រហម​មិន​ត្រឹម​មាន​ប្រសិទ្ធភាព​ក្នុង​ការ​សម្រក​ទម្ងន់​មួយ​មុខ​ទេ តែ​វា​ក៏​ជួយ​បញ្ចុះ​កម្តៅ បន្សាប​ជាតិ​ពុល​ក្នុង​ខ្លួន​ផង​ដែរ។ ជា​ទូទៅ​សណ្តែក​ក្រហម ១០០ ក្រាម មាន ៥៨ កាឡូរី ដែល​វា​ទាប​ជាង​ប្រភេទ​ពូជ​សណ្តែក​ដទៃ។ វា​ក៏​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ជួយ​កាត់​បន្ថយ​ខ្លាញ់​ក្នុង​ឈាម និង​បន្ថយ​កម្រិត​កូឡេស្តេរ៉ុល​ថែម​ទៀត​ផង។ ពាក់ព័ន្ធ​នឹង​សម្រស់​ឯ​ណោះ​វិញ វា​មាន​សមត្ថភាព​រារាំង​នៅ​ការ​ផលិត​និង​បន្ថយ​ជាតិ​ពណ៌​មេឡានីន បង្កើន​ល្បឿន​ការ​ផលិត​កូឡាជែន ដោយ​ហេតុ​នេះ​អាច​ជួយ​ឲ្យ​ស្បែក​រលោង​និង​មាន​ភាព​យឺត។ ដោយឡែក​វីតាមីន E ដែល​មាន​ក្នុង​នោះ ក៏​ជួយ​ពន្យារ​ភាព​ចាស់ និង​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ល្អ ជួយ​ឲ្យ​ស្បែក​រលោង​ក្មេង​ជាង​វ័យ​កាន់​ឆ្នាំ។…

ជីវិត

កុំ​លេងសើច​នឹង​ជីវិត! ហាម​ផ្ដាច់​មិន​ត្រូវ​ធ្វើ​រឿង​ ៣ នេះ មុន​ពេល​ងូត​ទឹក

ទម្លាប់​មិន​ល្អ​មួយ​ចំនួន ដែល​អ្នក​បាន​ធ្វើ ឬ​បាន​កើត​ឡើង​មុន​ពេល​ងូត​ទឹក សុទ្ធ​តែ​ជា​សញ្ញា​ដែល​អាច​នាំ​ឲ្យ​អ្នក​ជួប​គ្រោះថ្នាក់​ដល់​ជីវិត ហើយ​មួយ​ពព្រិច​ភ្នែក​វា​អាច​ឆក់​យក​ជីវិត​អ្នក​បាន។ ជា​ពិសេស​សម្រាប់​មនុស្ស​ដែល​មាន​សុខភាព​ខ្សោយ និង​រាង​ចំណាស់​ត្រូវ​តែ​បញ្ចៀស​ទម្លាប់​ទាំង ៣ ខាង​ក្រោម៖ ៣) ទើប​តែ​ឈប់​ហាត់ប្រាណ​ភ្លាមៗ យោង​តាម​អ្នក​ជំនាញ​សុខភាព​បាន​ឲ្យ​ដឹង​ថា កំឡុង​ពេល​ហាត់ប្រាណ យើង​រមែង​បញ្ចេញ​សកម្មភាព​ខ្លាំង ដែល​នាំ​ឲ្យ​ដំណើរការ​ចរន្ត​ឈាម វា​ធ្វើ​ការ​ទៅ​លឿន​ដូច​គ្នា។ នៅ​ពេល​នេះ​ប្រសិន​អ្នក ទើប​តែ​ហាត់ប្រាណ​ហើយ រួច​ទៅ​ងូត​ទឹក នោះ​រន្ធ​ញើស​នឹង​បើក ដែល​នាំ​ឲ្យ​ឈាម​នឹង​ច្រាល​ទៅ​ផ្ទៃ​ខាង​លើ អាច​បណ្តាល​ឲ្យ​គាំង​បេះដូង ឬ​ខួរក្បាល​ខ្វះ​អុកស៊ីហ្សែន នាំ​ឲ្យ​អ្នក​ដួល​សន្លប់​មួយ​រំពេច។ ចំពោះ​ករណី​ងូត​ទឹក​ក្រោយ​ការ​ហាត់ប្រាណ​ហើយ​ភ្លាម​នេះ មិន​ថា​តែ​អ្នក​ងូត​ទឹក​ត្រជាក់ ឬ​ទឹកក្តៅ​នោះ​ទេ គឺ​សុទ្ធ​តែ​ប៉ះពាល់​ដូច​គ្នា។ បែប​នេះ​ល្អ​បំផុត​គួរ​តែ​ទុក​រាងកាយ​ឲ្យ​សម្រាក​រយៈ​ពេល ១ ម៉ោង​សិន​ក្រោយ​ហាត់ប្រាណ សឹម​ធ្វើ​ការ​ងូត​ទឹក។…

ជីវិត

មនុស្ស​ភាគ​ច្រើន​ចន្លោះ​ប្រហោង ៥ ចំណុច​នេះ ដែល​នាំ​ឲ្យ​ស្បែក​ស្ងួត​ហើយ​មិន​ដឹង​មូលហេតុ

រៀងរាល់​ថ្ងៃ​មាន​ទម្លាប់​ជា​ច្រើន ដែល​ជឿ​ថា​គ្នា​យើង​មួយ​ចំនួន​នៅ​បន្ត ហើយ​ទម្លាប់​ទាំង​នោះ ដ្បិត​គិត​ពី​ក្រៅ​ទៅ​ថា​ល្អ តែ​ការ​ពិត​គឺ​វា​ប៉ះពាល់​ដល់​ស្បែក​ជា​ខ្លាំង។ យូរ​ទៅ​នឹង​ធ្វើ​ឲ្យ​ស្បែក​ស្ងួត លែង​មាន​សំណើម ហើយ​អ្នក​ខ្លួន​ឯង​ផ្ទាល់​ក៏​មិន​ដឹង​ពី​មូលហេតុ​ច្បាស់​ថែម​ទៀត៖ ៥) ផឹក​ទឹក​ច្រើន​ពេក យើង​តែងតែ​ណែនាំ​ឲ្យ​អ្នក​ទទួល​ទាន​ទឹក តែ​គួរ​ស្ថិត​នៅ​កម្រិត​បរិមាណ​ដ៏​សមរម្យ​មួយ​ដែរ។ បើ​អ្នក​ផឹក​ទឹក​ច្រើន​ពេក វា​នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​ស្បែក ព្រោះ​បរិមាណ​ទឹក​ចូល​ខ្លួន​ច្រើន​ពេក រាងកាយ​នឹង​បាត់បង់​ជាតិ​រ៉ែ នាំ​ឲ្យ​ស្បែក​មើល​ទៅ​ហាក់​ដូច​ជា​គ្មាន​ជីវិត។ ៤) ងូត​ទឹក​ក្តៅ​យូរ ការ​ងូត​ទឹក​ក្ដៅឧណ្ណៗ ​មនុស្ស​ជា​ច្រើន​ជឿ​ថា​ដើម្បី​បន្ធូរ​អារម្មណ៍​ដ៏​តានតឹង​របស់​ពួក​គេ ប៉ុន្តែ​ការ​ងូត​រយៈ​ពេល​យូរ វា​នឹង​នាំ​ឲ្យ​ស្បែក​ឡើង​ស្ងួត ហើយ​លែង​មាន​សំណើម​បែប​រស់រវើក។ អ្នក​គួរ​តែ​ងូត​ទឹក​ត្រឹម​រយៈ​ពេល​ខ្លី ហើយ​ប្រើប្រាស់​សាប៊ូ​មក​ត្រដុស​លើ​ស្បែក​ស្រាលៗ និង​ជ្រើសរើស​របស់​ដែល​មាន​គុណភាព​ល្អ។ ៣) មិន​ប្រើ​ស្រោមជើង​ពេល​គេង មនុស្ស​មួយ​ចំនួន​មិន​ចាប់​អារម្មណ៍​នោះ​ទេ តែ​យើង​ណែនាំ​ឲ្យ​ប្រើប្រាស់​ស្រោម​ជើង​នៅ​ពេល​គេង ព្រោះ​វា​ក្រៅ​ពី​ជួយ​ឲ្យ​គេង​លក់​ស្កប់ស្កល់…

ជីវិត

ប្រយ័ត្ន​ឈឺ​ទាំង​គ្រួសារ! កំហុស​ទាំង ៥ ត្រូវ​ជៀស​ឲ្យ​បាន ពី​ការ​ប្រើប្រាស់​ទឹក​ឃ្មុំ

ទឹកឃ្មុំ​ប្រៀប​បាន​ដូច​ជា​ឱសថ​ទិព្វ​ពី​ធម្មជាតិ ហើយ​គ្រួសារ​ជា​ច្រើន​ប្រើប្រាស់​នៅ​តម្រូវ​ការ​ផ្សេងៗ​ពី​គ្នា ដោយ​វា​ក៏​​ល្អ​ចំពោះ​សុខភាព​លើ​ផ្នែក​មួយ​ចំនួន​ផង​ដែរ។ យ៉ាង​ណា​ការ​ប្រើប្រាស់ ក៏​ទាមទារ​ឲ្យ​ប្រើប្រាស់​ត្រឹមត្រូវ​តាម​បែបបទ មិន​ដូច្នោះ​ទេ ទឹកឃ្មុំ​អាច​នឹង​ប្រែ​ជា​របស់​មិន​ល្អ​ចំពោះ​សុខភាព​យើង​ទៅ​វិញ៖ ៥) ផឹក​ទឹកឃ្មុំ​ពេល​ភ្ញាក់​ពី​គេង នៅ​ពេល​ដែល​ពោះ​ទទេ អ្នក​មិន​គួរ​ប្រញាប់​ទទួល​ទាន​ទឹក​ឃ្មុំ​នោះ​ទេ មិន​ថា​តែ​ទឹកឃ្មុំ​លាយ​ជាមួយ​ទឹកក្ដៅឧណ្ហ៍ៗ ឬ​ទឹកឃ្មុំ​លាយ​ជាមួយ​ទឹក​ក្រូច​ឆ្មារ ព្រោះ​វា​អាច​ដាក់​បន្ទុក​លើ​ប្រព័ន្ធ​រំលាយ​អាហារ នាំ​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ។ លើស​ពី​នេះ​ដូច​អ្នក​ដឹង​ស្រាប់​ហើយ ទឹកឃ្មុំ​មាន​ជាតិ​ស្ករ​ច្រើន វា​ក៏​អាច​បណ្ដាល​ឲ្យ​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ផង​ដែរ ជា​ពិសេស​សម្រាប់​អ្នក​ទឹកនោម​ផ្អែម ពេល​ទទួល​ទាន​វា​ទឹក​ព្រឹក គឺ​គ្រោះថ្នាក់​ខ្លាំង​ណាស់។ ៤) រក្សា​ទុក​ទឹកឃ្មុំ​ខុស​របៀប ទឹក​ឃ្មុំ​មាន​មុខងារ​ពិសេស​អាច​ប្រឆាំង​នៅ​បាក់តេរី​មួយ​ចំនួន អាច​បញ្ចៀស​មិន​ឲ្យ​រាងកាយ​ឆ្លង​ជំងឺ។ ដោយឡែក​ក៏​លុះត្រា​អ្នក​រក្សា​ទុក​វា​ឲ្យ​បាន​ល្អ​ផង​ដែរ។ វិធី​ល្អ​បំផុត​ក្នុង​ការ​រក្សា​ទុក​ទឹក​ឃ្មុំ គឺ​ត្រូវ​ដាក់​វា​នៅ​ក្នុង​កែវ​កញ្ចក់ ឬ​កែវ​ណា​មួយ​ ហើយ​បិទ​គម្រប​ឲ្យ​តឹង រួច​រក្សា​ទឹក​នៅ​កន្លែង​ត្រជាក់​ហើយ​ស្ងួត ដោយ​ល្អ​បំផុត​អាច​ក្រោម…

ជីវិត

ចំណាយ​តិច​មិន​ពិបាក​ធ្វើ! ត្រឹម​ទឹក​ក្រូចឆ្មារ​មួយ​កែវ​រៀងរាល់​យប់ អាច​ផ្តល់​ប្រយោជន៍​ធំ ៥ នេះ

ប្រសិន​អ្នក​មាន​ទម្លាប់​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ លាយ​នឹង​ក្រូច​ឆ្មារ ១-២ ចំណិត​ច្របាច់​ចូល ច្របល់​ចូល​គ្នា ទទួល​ទាន​រាល់​យប់​មុន​ពេល​ចូល​គេង តើ​អ្នក​នឹង​ទទួល​បាន​ប្រយោជន៍​អ្វី​ខ្លះ? ស្តាប់​ទៅ​ងាយ ហើយ​ទាំង​ពេលវេលា​និង​ថវិកា​គឺ​ចាយ​តិច​មែនទែន តែ​ទៅ​មើល​ប្រយោជន៍​ផ្តល់​មក​វិញ​គឺ​ច្រើន​លើស​ពី​ការ​ស្មាន៖ ៥) ជួយ​ដល់​ការ​គេង សម្រាប់​អ្នក​គេង​មិន​សូវ​លក់ ឬ​ពិបាក​ក្នុង​ការ​គេង ​អ្នក​ជំនាញ​ផ្នែក​សុខភាព​ណែនាំ​ឲ្យ​អ្នក​ទទួល​ទាន​ទឹក​ក្រូចឆ្មារ ១ កែវ​មុន​ពេល​ចូល​គេង នោះ​អ្នក​នឹង​ឃើញ​ប្រសិទ្ធភាព។ ក៏​ដោយសារ​វា​មាន​នូវ​វីតាមីន និង​សារធាតុ​រ៉ែ​ចាំបាច់​សម្រាប់​រាងកាយ ជួយ​ឲ្យ​អ័រម៉ូន​មាន​ស្ថិរភាព និង​បង្កើន​ថាមពល​រាងកាយ ឲ្យ​អ្នក​គេង​លក់​ស្រួល​ទាំង​កំឡុង​ពេល​គេង និង​ក្រោយ​ក្រោក​មក​ពេល​ព្រឹក។ ៤) ជួយ​បង្កើន​ប្រសិទ្ធភាព​ប្រព័ន្ធ​រំលាយ​អាហារ វា​នឹង​ជួយ​ជំរុញ​ដល់​ចលនា​ពោះវៀន ធ្វើ​ឲ្យ​ការ​រំលាយ​អាហារ​ដំណើរការ​បាន​កាន់​តែ​ល្អ ហើយ​ក៏​អាច​កម្ចាត់​កាកសំណល់​មិន​ល្អ​ទៅ​ខាង​ក្រៅ​បាន​យ៉ាង​ងាយ​ទៀត​ផង។ បន្ថែម​ពី​នេះ​អាស៊ីត​ដែល​មាន​នៅ​ក្នុង​ក្រូចឆ្មារ បើ​អ្នក​អាច​លាយ​ជាមួយ​ទឹក​ឃ្មុំ​បន្តិច​ទៀត នោះ​វា​នឹង​កាន់​តែ​ល្អ…

ជីវិត

ស្រីៗគ្នាយើងមានសញ្ញាទាំង ៥ នេះទេ? បើមានមួយ នោះរាងកាយអ្នកក្មេងជាងវ័យហើយ

មនុស្សស្រីដែលមានអាយុលើសពី ៣០ ឆ្នាំឡើងទៅ ហើយរាងកាយរបស់នាងមានចេញសញ្ញា ៥ នេះមក នោះគឺបង្ហាញច្បាស់ថារាងកាយមានតុល្យភាពអរម៉ូន ដែលនាំឲ្យនាងក្មេងជាងវ័យ។ ៥) ស្បែកភ្លឺ អរម៉ូនភេទស្រីក្នុងរាងកាយបើវាមានតុល្យភាព នោះនឹងជះឥទ្ធិពលដល់ស្បែករបស់អ្នក គឺនឹងធ្វើឲ្យស្បែកនោះមានសភាពចាំង និងភ្លឺរលោង។ ៤) ការមករដូវទៀងទាត់ នៅពេលដែលមានអាយុលើសពី ៣០ ឆ្នាំហើយ ស្រ្តីនៅតែមករដូវទៀងទាត់ដោយតែងតែមកចន្លោះពី ១៨-៣៥ ថ្ងៃ ហើយឆ្លងកាត់រយៈពេល ៣-៥ ថ្ងៃមានឈាមក្រហម នោះគឺស្ថិតក្នុងកម្រិតល្អមួយ ដែលមុខងារអូវុលរបស់នាងគឺល្អខ្លាំងណាស់។ ៣) ឆ្អឹងរឹងមាំ ស្រ្តីដែលមានកម្រិតអរម៉ូនអឺស្រ្តូសែនគ្រប់គ្រាន់នៅក្នុងខ្លួន នោះអាចកាត់បន្ថយការបាត់បង់ជាតិកាល់ស្យូម ដែលមានន័យថាឆ្អឹងរបស់ពួកគេនៅតែរឹងមាំ…

ជីវិតនិងសុខភាព

ទោះឆ្ងាយគ្នាប៉ុណ្ណាក៏នៅតែឆ្លង បើអ្នកនៅបន្តប្រើប្រាស់របស់ ៤ នេះរួមគ្នា

មនុស្សភាគច្រើនដោយសារភាពស្និទ្ធស្នាលនឹងគ្នា ជាពិសេសគឺមនុស្សស្រី រមែងតែងតែចែករំលែក ឬប្រើប្រាស់របស់ណាមួយរួមគ្នា។ ប៉ុន្តែវាជាកំហុសទៅវិញទេ ដោយវាអាចវិវត្តទៅរកជំងឺជាច្រើនរួមមានទាំងមហារីកផងដែរ។ ខាងក្រោមបង្ហាញពីរបស់ ៤ ដែលអ្នកមិនគួរប្រើប្រាស់រួមគ្នាឡើយ៖ ៤) កន្ត្រៃកាត់ក្រចក ទោះអ្នកលាងដៃញឹកញាប់ប៉ុណ្ណា តែជឿទៅផ្នែកក្រចកមិនត្រូវបានសម្អាតដិតដល់នោះឡើយ ហើយវាជាកន្លែងដែលផ្ទុកនូវវីរុស មេរោគផ្សិតជាច្រើនរាប់មិនអស់។ នៅពេលដែលអ្នករំលែកឲ្យគេប្រើប្រាស់កន្រ្តៃកាត់ក្រចករួមគ្នា នោះអ្នកកំពុងប្រឈមហានិភ័យនៃការឆ្លងមេរោគស្បែក ឬវីរុស HPV ដែលបង្កឲ្យមានជំងឺមហារីកបាន។ សម្រាប់ស្រីៗដែលនិយមទៅ Salon អ្នកគួរតែយកឈុតកាត់ក្រចករបស់ខ្លួនឯង មិនគួរប្រើប្រាស់របស់លាយឡំជាមួយគេឡើយ។ ៣) កន្សែងងូតទឹក ទាំងកន្សែងជូតមុខ និងកន្សែងធម្មតាក្តី មិនគួរប្រើប្រាស់រួមគ្នានោះទេ ព្រោះវាអាចបណ្តាលឲ្យអ្នកឆ្លងមេរោគលើស្បែក។ អ្នកគួរតែប្រើប្រាស់ដាច់ដោយឡែកពីគ្នា ហើយបោកសម្អាតវាឲ្យបានទៀងទាត់…

ជីវិតនិងសុខភាព

ច្បាស់ណាស់ រាងកាយអ្នកកំពុងខ្វះខាតវីតាមីន C ហើយ បើចេញសញ្ញាព្រមានទាំង ៨ នេះ

អ្នករាល់គ្នាបានដឹងហើយថា វីតាមីន C ពិតជាមានសារៈសំខាន់ខ្លាំងណាស់ដល់រាងកាយ ដោយវាអាចជួយពង្រឹងដល់ប្រព័ន្ធភាពសាំ ការពាររាងកាយពីការកើតមាននៅជំងឺផ្សេងៗបាន។ យ៉ាងណាតាមរយៈសញ្ញាព្រមានទាំង ៨ នេះ អាចបង្ហាញច្បាស់ថា រាងកាយអ្នកកំពុងមានកង្វះខាតវីតាមីន C ធ្ងន់ធ្ងរ៖ ៨) ឆាប់អស់កម្លាំង អ្នកដែលខ្វះខាតវីតាមីន C គឺងាយនឹងនាំឲ្យរាងកាយអស់កម្លាំងលឿនណាស់ សូម្បីតែពេលក្រោកពីគេង ក៏អ្នកមានអារម្មណ៍ថាអស់កម្លាំងទាំងព្រឹកព្រលឹមដែរ។ ៧) ការផ្លាស់ប្តូរអារម្មណ៍លឿន សូមចុចលើរូបភាពដើម្បីពង្រីករូបភាព អារម្មណ៍របស់អ្នកឆាប់ឆេវឆាវលឿន ហើយក៏ឆាប់ត្រជាក់ទៅវិញលឿន ពោលគឺមិនជាស្ថិតស្ថេរនៅចំណុចប្រក្រតីណាមួយឡើយ។ ៦) ការឈឺចាប់ នៅពេលដែលរាងកាយខ្វះវីតាមីន C នោះក៏នាំឲ្យសន្លាក់សាច់ដុំ ងាយនឹងទទួលរងការឈឺចាប់បានងាយ។…

ជីវិតនិងសុខភាព

ទម្លាប់ ៣ ត្រូវធ្វើនៅពេលព្រឹក និងជៀសនៅពេលយប់ បើចង់ក្មេងជាងវ័យកាន់ឆ្នាំ

បើអ្នកចង់រស់នៅដោយការមានសុខភាពល្អ សម្រស់ក្មេងជាងវ័យ ចូរអ្នកត្រូវប្រកាន់ខ្ជាប់អនុវត្តឲ្យបាន ៣ ចំណុចនេះរៀងរាល់ព្រឹក ហើយជៀសឆ្ងាយឲ្យបាននៅ ៣ ចំណុចនេះរៀងរាល់ពេលយប់៖ ៣) ត្រូវតែទទួលទានអាហារពេលព្រឹកឲ្យទៀងទាត់ ការមិនបរិភោគអាហារពេលព្រឹក ដើម្បីចង់សម្រកទម្ងន់ គឺជាការគិតខុសយ៉ាងធ្ងន់ធ្ងរ។ ជាងនេះការដែលរំលងអាហារពេលព្រឹក ងាយនឹងធ្វើឲ្យអ្នកកើតជំងឺគ្រួសក្នុងតម្រងនោមថែមទៀតផង។ ២) ត្រូវតែទទួលទានទឹកនៅពេលព្រឹក អ្នកគួរតែផឹកទឹកយ៉ាងហោចណាស់ ១ កែវឲ្យបានទៀងទាត់រៀងរាល់ព្រឹក ដើម្បីជំរុញចលនាឈាមឲ្យដំណើរការល្អ។ ជាងនេះក៏ជួយបញ្ហាទល់លាមកផងដែរ តែត្រូវចាំ ចូរដុសធ្មេញមុនទទួលទានទឹក ដើម្បីបញ្ចៀសការហូរចូលបាក់តេរីទៅក្នុងខ្លួន។ ១) ត្រូវតែបន្ទោរបង់ (បត់ជើងធំ) អ្នកត្រូវតែមានចលនាពោះវៀន ពោលជាការបន្ទោរបង់រៀងរាល់ពេលព្រឹក ព្រោះក្រោយពីយើងគេងអស់រយៈពេលជាច្រើនម៉ោង ក៏ដល់ពេលបញ្ចេញជាតិពុលចេញពីរាងកាយតាមរយៈការបន្ទោរបង់នោះហើយ។…

ជីវិតនិងសុខភាព

កម្រមានអ្នកដឹង! នេះចែករំលែករូបមន្តធម្មជាតិ ៤ ជួយឲ្យស្បែកមុខភ្លឺថ្លាយ៉ាងមានប្រសិទ្ធភាព

ចង់បានមុខក្មេងជាងវ័យ ស្បែកមុខភ្លឺថ្លាបែបធម្មជាតិដែរទេ? មកអានអត្ថបទនេះត្រូវហើយ យើងសូមចែករំលែករូបមន្តធម្មជាតិ ៤ ដែលមិនសូវមានអ្នកដឹងទេ ហើយអ្នកអាចយកទៅអនុវត្តបានដោយមានសុវត្ថិភាព និងប្រសិទ្ធភាព៖ ៤) បិទម៉ាសជាមួយស៊ុត គោះស៊ុតយកតែផ្នែកពណ៌ស ហើយកូរវាឲ្យសព្វ យកវាមកលាបនៅលើមុខ រួចយកម៉ាសបិទមុខមកបិទពីលើផ្ទៃមុខមួយស្រទាប់បន្ថែមទៀត ហើយទុកចោល សឹមលាងទឹកចេញ។ ស៊ុតមានអង់ស៊ីមដែលជួយកម្ចាត់បាក់តេរីនៅក្រោមស្បែក ជាពិសេសសម្រាប់ស្បែកមុខដែលមានជាតិខ្លាញ់។ រីឯម៉ាសអាចជួយបន្តឹងរន្ធញើស និងការពារការកើតមុនធ្វើឲ្យស្បែកស្អាត។ ៣) ទឹកអង្ករ ពេលលាងអង្ករកុំចាក់ទឹកនោះចោល ដោយតាមរូបមន្តពីស្រ្តីភាគច្រើននៅជប៉ុន គេយកទឹកអង្ករនេះមកលាងសម្អាតមុខ ក្រោយពីបិទម៉ាសរួច។ ដោយសារតែទឹកអង្ករមានផ្ទុកនូវវីតាមីន B ជួយឲ្យស្បែកទន់រលោង និងបង្រួមរន្ធញើស កាត់បន្ថយការឡើងមុននិងស្នាមអុជខ្មៅ។ ២)…

ជីវិតនិងសុខភាព

មូលហេតុដុះក្បាលពោះ ​ដែលពេលខ្លះមិនមែនមកពីធាត់ ​រួមទាំងដឹងពីវិធីបំបាត់បញ្ហានេះយ៉ាងងាយស្រួល

មានមនុស្សមួយចំនួនដែលមានក្បាលពោះធំ ប៉ោង គេឯងតែងតែចំណាំហៅថាធាត់ដុះក្បាល។ ដោយអាការបែបនេះពួកគេយល់ថាបណ្តាលមកពីពួកគេធាត់ ឬទទួលទានអាហារច្រើនពេកបានជាក្លាយទៅបែបនេះ។ ប៉ុន្តែ ការពិតទៅ ការឡើងក្បាលពោះនេះ អាចមកពីអ្នកហើមពោះទៅវិញទេ នោះក៏ដោយសារតែក្រពះ និងប្រព័ន្ធរំលាយអាហាររបស់អ្នកធ្វើការមិនប្រក្រតី មានសារធាតុពុលនៅក្នុងក្រពះពោះវៀន ដោយសារតែអ្នកទទួលទានអាហារមិនល្អចូលទៅក្នុងពោះជាដើម។ ដូច្នេះថ្ងៃនេះយើងនឹងលើកយកមូលហេតុដែលបណ្តាលឱ្យអ្នកកើតអាការហើម ប៉ោង ឬហៅថាដុះក្បាលពោះមកបង្ហាញមិត្តអ្នកអាន រួមទាំងវិធីព្យាបាលផងដែរ ដូចខាងក្រោមនេះ៖ # មូលហេតុដែល ធ្វើឱ្យអ្នកហើមពោះ ឬដុះក្បាលពោះ ១. ខ្វះជាតិទឹក ប្រសិនជាអ្នកមិនបានទទួលទានទឹកឱ្យបានគ្រប់គ្រាន់នោះទេ វាក៏អាចបណ្តាលឱ្យអ្នកហើម និងឡើងដុះក្បាលពោះបានដែរ។ ដូច្នេះត្រូវប្រាកដចិត្តថា អ្នកត្រូវតែទទួលទានទឹកឱ្យបានយ៉ាងហោចណាស់ ក៏ ៦ ទៅ…

ជីវិតនិងសុខភាព

ឆ្ងាញ់ហើយអាចជួយដល់សុខភាព និងសម្រស់ ថែមទាំងសម្រកទម្ងន់បានទៀតជាមួយនឹងរូបមន្តទឹកស្ពៃក្តោបងាយៗ

ស្ពៃក្តោបក្រៅពីអាចយកមកចម្អិនជាម្ហូបអាហារ ​និងបរិភោគបានទាំងស្រស់ៗហើយ ​ថែមទាំងអាចយកមកធ្វើជាភេសជ្ជៈទទួលទានយ៉ាងឆ្ងាញ់ពិសាបានទៀតផងសម្រាប់អ្នកដែលមិនចង់ទទួលទានវាជាម្ហូបអាហារ ​រួមទាំងការទទួលឆៅ។ ដូច្នេះមកតាមដានវិធីធ្វើទឹកស្ពៃក្តោបងាយៗឆ្ងាញ់ពិសារ ​រួមទាំងអត្ថប្រយោជន៍សម្រស់ និងសុខភាពលើសលប់ដូចខាងក្រោមនេះ៖ # វិធីធ្វើទឹកស្ពៃក្តោប គ្រឿងផ្សំ ១.ស្ពៃក្តោប ១ ទំហំល្មម បកសម្បកចាស់ៗចេញ រួចលាងសម្អាតជាមួយទឹកក្តៅឧណ្ហៗ រួចកាត់ជាដុំៗទំហំល្មម (ស្ពៃក្តោបពណ៌អ្វីក៏បាន តែត្រូវបកសម្បកចាស់ៗចេញរួចលាងនឹងទឹកក្តៅឧណ្ហៗជាមុនសិន) ២.ផ្លែប៉ោមក្រហមក៏បាន ខៀវក៏បាន ១ ឬ ២ផ្លែ ចិតសម្បក ខ្វះបណ្តូលកណ្តាលរួចកាត់ជាដុំៗ ៣.ខ្ញី ១ មើម ចិតសម្បកចេញ និងកាត់ជាបន្ទះ ៤.ក្រូចឆ្មារសម្បកលឿង ១ផ្លែ…

ជីវិតនិងសុខភាព

ផ្ទៃមុខអស់បញ្ហាឡើងខ្លាញ់ ហើយស្រស់ស្អាតបានម៉ាចប់ ដោយគ្រាន់តែប្រើទឹកសូដាមួយកំប៉ុងតាមវិធីងាយៗប៉ុណ្ណោះ!

ការលាងសំអាតផ្ទៃមុខឱ្យបានស្អាតល្អពិតជាសំខាន់ខ្លាំងណាស់សម្រាប់ សម្រស់របស់សុភាពនារីៗ ហើយការថែរក្សានិងលាងសំអាតមុខឱ្យបានត្រូវ និងមានរូបមន្តច្បាស់លាស់នឹងធ្វើឱ្យស្បែកមុខអ្នកស្រស់ថ្លា មានសំណើម និងមានសភាពទន់ភ្លឺរលោង។ ដូច្នេះថ្ងៃនេះយើងនឹងលើកឡើងនូវវិធីសម្អាតផ្ទៃមុខងាយៗសាមញ្ញដោយគ្រាន់តែប្រើទឹកសូដាមួយកំប៉ុងតែប៉ុណ្ណោះដួចខាងក្រោម៖ គ្រឿងផ្សំ – ទឹកសូដា ១កំប៉ុង ឬ ១ ពែង – ទឹកធម្មតា ១ ពែង – ក្រណាត់ទន់ស្អាត – ពែង/ ឆ្នាំង ឬ ចានដាក់ទឹក១ វិធីទី១៖ ជាដំបូងត្រូវលាយទឹកសូដា ជាមួយទឹកធម្មតាក្នុងបរិមាណស្មើគ្នា រួចយកក្រណាត់ស្អាតទៅជ្រលក់ក្នុងទឹកដែលលាយរួចនោះ។ បន្ទាប់មកយកក្រណាត់មកគ្របលើផ្ទៃមុខរបស់អ្នកឱ្យបាន ៣០វិនាទី ។…

ជីវិតនិងសុខភាព

មិនត្រូវតម ឬបង្អត់អាហារ និងទទួលទានអាហារឱ្យទៀងទាត់ ប្រសិនជាអ្នកស្ថិតនៅក្នុងស្ថានភាពទាំង៧យ៉ាងនេះ

ការដែលបង្អត់អាហារខ្លួនឯង ឬតមអាហារជាប្រចាំធ្វើឰ្យប៉ះពាល់ដល់សុខភាពខ្លាំងណាស់ តែវាបានក្លាយទៅជាវិធីសម្រកទម្ងន់ ឬថែរក្សារាងសម្រាប់ស្ត្រីនៅក្នុងសម័យបច្ចុប្បន្នទៅវិញ ដោយសារតែគេគិតថា ការបង្អត់បាយនឹងធ្វើឱ្យគេអាចឆាប់ទទួលបានរូបរាងស្រស់ស្អាតបានតាមចិត្តប្រាថ្នា។ ក៏ប៉ុន្តែ អ្នកដែលមានបញ្ហាសុខភាពមួយចំនួន និងមានស្ថានភាពមួយចំនួន ​ការបង្អត់បាយនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពខ្លាំង។ ខាងក្រោមនេះជាប្រភេទមនុស្សដែលមានបញ្ហាសុខភាពមួយចំនួន ដែលមិនត្រូវធ្វើការតមអាហារ ឬបង្អត់អាហារជាដាច់ខាតសម្រាប់ការសម្រកទម្ងន់៖ ១.  មានជំងឺប្រមាត់ ឬកើតក្រួសក្នុងថង់ទឹកប្រមាត់៖ នៅពេលដែលអ្នកធ្វើការតាមអាហារ ទឹកប្រមាត់នឹងមិនត្រូវបានផលិតឡើង ហើយវានឹងធ្វើឱ្យប្រមាត់របស់អ្នកបញ្ចេញទឹកស្អុយៗ ឬបង្កជាដុំក្រួសល្អិតៗ ដែលជាប់នឹងថង់ទឹកប្រមាត់។ សម្រាប់មនុស្សដែលមានសុខភាពធម្មតាមិនមែនជាបញ្ហាទេ តែសម្រាប់អ្នកដែលមានបញ្ហាថង់ទឹកប្រមាត់ គួរតែទទួលទានអាហារឱ្យបានត្រឹមត្រូវ និងមិនត្រូវតមអាហារជាដាច់ខាត។ ២. មនុស្សស្រី៖ វាប្រហែលជាចម្លែកបន្តិច ដែលឃើញថា មនុស្សស្រីមិនគួរតាមអាហារសម្រាប់សម្រកទម្ងន់នោះទេ ព្រោះធម្មតាជាមនុស្សស្រីស្ទើរតែទាំងអស់សុទ្ធតែចូលចិត្តតមអាហារឱ្យបានរាងស្អាត។ តែការពិតទៅ ការតមអាហារបែរជាធ្វើឱ្យអរម៉ូនរាងកាយរបស់មនុស្សស្រីប្រែប្រួល ប៉ះពាល់ដល់អារម្មណ៍…

ជីវិតនិងសុខភាព

បំបាត់ស្នាមអុជខ្មៅងាយៗ ដោយចំណាយពេលតែ ៥នាទី អ្នកនឹងទទួលបានស្បែកមុខដ៏ស្រស់ស្អាត!

ស្នាមអុជ ខ្មៅអាចបណ្តាលមកពី កម្តៅព្រះអាទិត្យ ការបម្រែបម្រួលអកម៉ូន ការកើតមុន។ សា្នមអុជខ្មៅ មិនត្រឹមតែធ្វើបាត់ភាពស្រល់ស្អាតប៉ុណ្ណោះនោះទេ តែធើ្វឲ្យអ្នកលុយដោយឥតប្រយោន៍ទៅលើផលិតផលថ្លៃៗ តែមិនប្រាកដថានឹងទទួលបានប្រសិទ្ធភាពនៅឡើយ។ ខាងក្រោមនេះ គឺជាឱសថបុរាណមួយចំនួនដែលអ្នកអាចរកបាននៅឯផ្ទះ ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការលុបស្នាមអុជខ្មៅនៅលើផ្ទៃមុខរបស់អ្នក និងទទួលបានស្បែកមុខយ៉ាងស្រស់ ដោយមិនមានបញ្ហាឬផលប៉ះពាល់អ្វីឡើយ។ ១. ទឹកក្រូចឆ្មារ វិធីប្រើ៖ . កាត់ក្រូចឆ្មារដែលមានទំហំមធ្យមនៅពាក់កណ្តាលហើយច្របាច់ទឹកដាក់ក្នុងពែងតូចមួយ។ . ជ្រលក់គ្រាប់បាល់កប្បាសឬឃ្យូតក្នុងទឹកក្រូចឆ្មាហើយទុកវាត្រាំទឹករយៈពេលពីរបីវិនាទី។ . ហើយច្របាច់ទឹកដែលលើសចេញពីគ្រាប់បាល់កប្បាស ហើយបន្ទាប់មកដាក់វាលើតំបន់ដែលរងផលប៉ះពាល់នៅលើផ្ទៃមុខរបស់អ្នក។ លាប វាថ្នមៗ យរ:ពីរបីនាទីហើយបន្ទាប់មកទុកវាឱ្យនៅប្រហែល ១០ នាទី។ . រួចលាងសំអាតវាចេញទឹកស្អាតធម្មតា។ .…

ជីវិតនិងសុខភាព

នៅពេលដែលលេចចេញរោគសញ្ញាអស់ទាំងនេះ បានន័យថារាងកាយអ្នកសុទ្ធតែជាតិពុល ត្រូវតែបញ្ចេញចោលម្តងហើយ

របបចំណីអាហារ និងការរស់នៅមិនល្អ ជាពិសេសគឺបញ្ហាជាតិគីមីតែម្តង អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់មនុស្សយ៉ាងធ្ងន់ធ្ងរ ថែមទាំងអាចបណ្តាលឱ្យកើតមានជំងឺផ្សេងៗ អាចបណ្តាលឱ្យរាងកាយរបស់អ្នកផ្ទុកនូវជាតិពុលកាន់តែច្រើនឡើងៗ ដែលបង្កឱ្យមានផលវិបាកច្រើននៅពេលអនាគត ប្រសិនជាអ្នកមិនធ្វើការបណ្តេញជាតិពុលទាំងនោះចេញឱ្យអស់ពីរាងកាយនោះទេ។ ខាងក្រោមនេះជារោគសញ្ញាធំៗចម្បង ដែលរាងកាយរបស់អ្នកទាំងមូលកំពុងតែផ្ទុកទៅដោយជាតិពុល និងត្រូវការបណ្តេញជាតិពុលភ្លាមៗ៖ # មានបញ្ហាក្នុងការគេង នៅពេលដែលរាងកាយទាំងមូលរបស់អ្នកពោរពេញដោយជាតិពុល វាអាចបង្កឱ្យមានផលប៉ះពាល់ដល់កម្រិត Melatonin ហើយធ្វើឱ្យអ្នកមានគេងមិនលក់ ឬគេងមិនបានស្កប់ស្កល់ជាដើមតែម្តង។ # ឡើងខ្លាញ់ក្បាលពោះ ជាតិពុលនៅក្នុងខ្លួនច្រើន អាចធ្វើឱ្យរំខានក្នុងការដំណើរការរំលាយជាតិស្ករ និងខ្លាញ់កូឡេស្តឺរ៉លនៅក្នុងឈាម ហើយទាំងនេះហើយដែលធ្វើឱ្យជាតិខ្លាញ់ និងជាតិស្ករនៅសល់កកកុញត្រង់បរិវេណក្បាលពោះរបស់អ្នក  ថែមទាំងអាចមានបញ្ហាទល់លាមកទៀត។ # ខ្លួនឡើងកម្តៅ អាការដែលខ្លួនឡើងកម្តៅ ឬគេហៅថាក្តៅក្នុង អាចបណ្តាលមកពីរាងកាយរបស់អ្នកពោរពេញដោយជាតិពុលផងដែរ។ #…