សម្រាប់អ្នកខ្ជិលហាត់ប្រាណ ក៏ស្រកទម្ងន់បាន បើច្បាស់ថាអាចធ្វើរឿង ៥ នេះ

Tyty
ការផ្សាយពាណិជ្ជកម្ម

មនុស្សយើងភាគច្រើនចង់ស្រកទម្ងន់ តែខ្ជិលហាត់ប្រាណ ហើយខ្លះទៅក៏គ្មានពេលសម្រាប់ឆ្លៀតហាត់ប្រាណ។ យ៉ាងណាវាមិនជាបញ្ហាធំនោះទេ ព្រោះសម្រាប់រាងកាយមនុស្សមួយចំនួន មិនចាំបាច់ឆ្លងកាត់ការហាត់ប្រាណ ក៏អាចស្រកទម្ងន់បានដែរ សំខាន់ឲ្យតែអនុវត្តតាមវិធីខាងក្រោមទាំង ៥ នេះ៖

៥) ទំពាឲ្យយូរ

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ការទំពាអាហារយូរ នឹងជួយឲ្យអ្នកបរិភោគតិច ហើយក៏ឆ្អែតលឿនដែរ។ មួយទៀតសោតក៏ជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការទៅល្អ និងមិនមានហានិភ័យនៃការទល់លាមកថែមទៀត។

៤) ផឹកទឹកមុនពេលទទួលទានអាហារ

ការផ្សាយពាណិជ្ជកម្ម

ពេលផឹកទឹកមុនទទួលទានអាហារ នឹងជយឲ្យអ្នកមានអារម្មណ៍ថាឆ្អែត ហើយមិនសូវចង់ទទួលទានច្រើនឡើយ។ អាចថាទម្លាប់ទទួលទានទឹក ២ កែវមុនពេលទទួលទានអាហារ នោះគឺល្អបំផុត។

នោះក៏ដោយសារតែពេលទឹកចូលទៅក្នុងពោះច្រើន ខួរក្បាលនឹងរំញោចមកថា ក្រពះលែងទទួលអាហារចូលទៀតបានហើយ នោះតម្រូវការរបបអាហារនឹងមានការថយចុះ។

ការផ្សាយពាណិជ្ជកម្ម

៣) ផ្លាស់ប្តូរអាហារសម្រន់

អាហារសម្រន់ដែលអ្នកទទួលទាន មានដូចជាតែទឹកដោះគោ នំខេក ឬក៏បង្អែមមួយចំនួន គួរតែត្រូវលុបបំបាត់ ហើយជំនួសមកវិញនូវអាហារដែលល្អចំពោះរាងកាយ។ តួយ៉ាងដូចជាផ្លែឈើ និងយ៉ាអួរ តែមិនបាច់លាយស្ករបន្ថែមឡើយ។

ការផ្សាយពាណិជ្ជកម្ម

២) ផ្លាស់ប្តូររបបអាហារពេលព្រឹក

អាហារពេលព្រឹក ត្រូវជំនួសដោយការទទួលទានបាយដ៏ច្រើនលើសលប់ មកជាទឹកដោះគោ ស៊ុតស្ងោរ និងបន្លែមួយចំនួនដែលល្អចំពោះសុខភាពវិញ ពោលគឺកាត់បន្ថយបរិមាណជាតិស្ករដែលកើតចេញពីបាយ។

ការផ្សាយពាណិជ្ជកម្ម

ជាងនេះបើអាចធ្វើបានដល់គណនាកម្រិតកាឡូរីនៃអាហារទៀតនោះ គឺកាន់តែល្អ អ្នកត្រូវឲ្យរាងកាយមានតុល្យភាព ថាយើងបានបញ្ចេញកម្លាំងច្រើនកម្រិតណា ហើយគួរទទួលទានអាហារដែលមានកម្រិតជាតិកាឡូរីខ្ពស់ទាបបែបណា។

១) សម្រាកឲ្យបានគ្រប់គ្រាន់

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នកត្រូវប្រាកដថាអ្នកគេងលក់ចន្លោះពី ៧-៨ ម៉ោងក្នុងមួយថ្ងៃ ព្រោះពេលវេលាប៉ុណ្ណេះគឺសមល្មមក្នុងការជួសជុលរាងកាយត្រលប់មកវិញ។ កុំទម្លាប់គេងយប់ជ្រៅពេក ហើយកុំទម្លាប់គេងយូរពេល ពោលចូលគេងចន្លោះម៉ោង ១០-១១ យប់យ៉ាងយូរ ហើយភ្ញាក់នៅចន្លោះម៉ោង ៥-៦ ព្រឹកគឺល្អបំផុត។ ប្រសិនអ្នកប្រកាន់ខ្ជាប់ទម្លាប់ ៥ នេះបាន ចាំសង្កេតមើលទៅ ទោះអ្នកមិនហាត់ប្រាណក៏ទម្ងន់អ្នកស្រកដែរ តែគ្រាន់ថា បើអាចឆ្លៀតហាត់ប្រាណខ្លះៗបានក៏ល្អ ព្រោះនឹងធ្វើឲ្យរាងកាយរឹងមាំបន្ថែមទៀត ហើយមានការបញ្ចេញជាតិពុលចេញពីរាងកាយបានខ្លះ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម