សម្រង់ក្នុងនាមជាគ្រូពេទ្យមនុស្សធម៌និងអ្នកអប់រំមួយរូប វាជារឿងដែលសមរម្យបំផុតចំពោះខ្ញុំ ដើម្បីចូលរួមសកម្មភាពសប្បុរធម៌ ធ្វើបុណ្យ ធ្វើទាន និងចែករំលែកក្នុងសង្គម។ សេចក្តីសប្បាយរីករាយនិងភាពសាទរដែលមាននៅក្នុងសន្តានចិត្តរបស់ក្មេងៗទាំងនេះ គឺវាពិតជាបានធ្វើឱ្យបេះដូងខ្ញុំកក់ក្តៅមែនទែន។ របស់របរណាដែលយើងឈប់ប្រើប្រាស់ សូមចែករំលែកទៅអ្នកដទៃ សូមចែករំលែកទៅអ្នកខ្លះដែលខ្វះខាត។ សូមយើងធ្វើបុណ្យ ធ្វើទាន កុំទុករហូតដល់ពុកផុយ ស្អុយរលួយឬរហូតដល់ប្រើប្រាស់មិនកើតទើបឱ្យគេ។ ខ្ញុំគិតថា បុគ្គលនីមួយៗគួរតែធ្វើជាគំរូល្អក្នុងការបរិច្ចាគដល់អ្នកដទៃ មានន័យថា អ្វីៗដែលយើងទទួលបាន យើងត្រូវតែបរិច្ចាគទៅវិញខ្លះ។ ពោលបើមិនបរិច្ចាគដល់ផែនដីទេ ក៏គួរតែបរិច្ចាគដល់ប្រទេសជាតិ តែបើមិនបរិច្ចាគដល់ប្រទេសជាតិទេ យ៉ាងហោចណាស់ក៏គួរបរិច្ចាគដល់សង្គម។ ប៉ុន្តែ បើមិនបានបរិច្ចាគដល់សង្គមទេ ក៏គួរតែបរិច្ចាគដល់អ្នកជុំវិញខ្លួនយើង តាមលទ្ធភាពដែលយើងអាចធ្វើបានដែរ។ ដ្បិតថាវាជារបស់ធម្មតាសម្រាប់យើងក៏ពិតមែន ប៉ុន្តែវាអាចជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់អ្នកដទៃ។ ចំពោះយើង មានម្ហូបអារហារខ្លះប្រហែលជាយើងមិនចង់ញ៉ាំនោះទេ…
ជីវិតនិងសុខភាពជើងមាន់ត្រូវបានគេច្នៃទៅធ្វើជាម្ហូបអាហារជាច្រើនប្រភេទ ហើយវាក៏បានក្លាយជាអាហារសម្រន់ដ៏ពេញនិយមមួយផងដែរ។ ដ្បិតឃើញតម្លៃថោកៗ ក៏មានមនុស្សតិចណាស់ដែលដឹងថា ជើងមាន់មានបង្កប់នូវប្រយោជន៍ល្អចំពោះសុខភាពជាច្រើន៖ ៥) មានផ្ទុកនូវកូឡាជែន ជើងមាន់មានផ្ទុកនូវកូឡាជែនពីធម្មជាតិ ប្រហាក់ប្រហែលនឹងបន្លែបៃតង ក៏ដូចជាផ្លែឈើមួយចំនួនអ៊ីចឹងដែរ។ នៅពេលបន្ថែមកូឡាជែនចូលដល់រាងកាយ វាក៏ចូលរួមចំណែកជួយបង្កើតកោសិកាថ្មី ជំនួសឲ្យកោសិកាចាស់ដែលងាប់នៅលើស្បែក។ ទន្ទឹមនេះ វាក៏ជួយឲ្យរាងកាយផលិតឈាមក្រហមបានច្រើន និងបង្កើនអត្រាមេតាប៉ូលីសខ្លាញ់ក្នុងរាងកាយ ជួយដល់ការសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព។ ៤) ជួយបំបាត់ការឈឺចាប់សន្លាក់ កូឡាជែននៅក្នុងជើងមាន់នេះសោត ក៏អាចជំរុញក្នុងការបង្កើតជាលិកាឡើងវិញ ដើម្បីកាត់បន្ថយការរលាកសន្លឹកឆ្អឹងផ្សេងៗ។ ជាទូទៅនៅពេលឈឺសន្លាក់ វាដោយសារឆ្អឹងរបស់អ្នកទ្រុឌទ្រោមហើយពេលវាត្រដុសគ្នាទៅ ធ្វើឲ្យហើម និងឈឺចាប់ពិបាកក្នុងការធ្វើចលនា។ តាមការសិក្សាសាកល្បងទៅលើមនុស្ស ១៩១ នាក់ ដែលមានជំងឺរលាកសន្លាក់ជង្គង់ ក្នុងកំឡុងពេល ៣…
ជីវិតនិងសុខភាពនៅក្នុងផ្ទះបាយរបស់អ្នក គួរតែមានគ្រឿងទេសទាំង ៥ ដូចបង្ហាញខាងក្រោម ដ្បិតវាមានរសជាតិហឹរបន្តិចមែន តែគួរតែផ្សំយកមកទទួលទានឲ្យបានជាប់លាប់ជាប្រចាំ ព្រោះវាល្អសម្រាប់សុខភាព ទាំងការស្រកទម្ងន់ និងប្រឆាំងភាពចាស់ជាងវ័យ៖ ៥) ខ្ទឹមស នៅក្នុងខ្ទឹមស វាមានជាតិឈួលនិងហឹរ តែពេលទទួលទានទៅវាអាចរំញោចដល់ប្រព័ន្ធប្រសាទឲ្យបញ្ចេញអ័រម៉ូន Adrenaline ដើម្បីបង្កើននៃប្រសិទ្ធភាពរំលាយអាហារ។ លើសពីនេះខ្ទឹមស ក៏មានលក្ខណៈប្រឆាំងភាពធាត់ ដោយវាការពារនូវការប្រមូលផ្តុំជាតិខ្លាញ់លើសមកក្នុងរាងកាយ។ ៤) ខ្ញី ខ្ញីគឺជាគ្រឿងទេសមួយ ដែលមេផ្ទះភាគច្រើននិយមប្រើប្រាស់ ហើយបើនិយាយពីប្រយោជន៍របស់វាវិញ គឺជួយដុតខ្លាញ់ក្នុងរាងកាយបានយ៉ាងឆាប់រហ័ស។ វាក៏ជារបស់សម្រាប់សម្រកទម្ងន់យ៉ាងមានសុវត្ថិភាពនិងប្រសិទ្ធភាពផងដែរ។ ៣) ម្ទេស នៅក្នុងម្ទេសមានសមាសធាតុមួយឲ្យឈ្មោះថា Capsaicin ដែលវាជួយជំរុញដល់ប្រព័ន្ធរំលាយអាហារ និងការដុតកាឡូរីក្នុងរាងកាយ។…
ជីវិតនិងសុខភាពណែនាំសម្រាប់នារីៗ ដែលចង់ទទួលបានសុខភាពល្អ និងសម្រស់ស្រស់ស្អាតក្មេងជាងវ័យកាន់ឆ្នាំ នោះគឺរៀងរាល់ពេលចូលដំណេក ត្រូវតែទម្លាប់ដោះរបស់ ៥ នេះចេញ៖ ៥) ដោះសំលៀកបំពាក់តឹងៗ ការស្លៀកពាក់តឹងពេក ជាមូលហេតុនាំឲ្យដំណេករបស់អ្នកប្រព្រឹត្តិទៅមិនបានល្អ មួយទៀតសោតវាក៏ធ្វើឲ្យស្ទះចរន្តឈាម ប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរថែមទៀតផង។ អ្នកគួរតែជ្រើសរើសស្លៀកនូវសំលៀកបំពាក់រលុងៗ ត្រជាក់ៗ ដើម្បីឲ្យរាងកាយអាចគេងលក់ដោយផាសុកភាព។ ៤) ដោះចេញនៅគ្រឿងអលង្ការទាំងអស់ គ្រឿងអលង្ការក៏ដូចគ្នា បើអ្នកគេងទាំងមានវាជាប់ខ្លួន ពេលខ្លះវាតឹង វាបង្ហាប់ជាប់រាងកាយធ្វើឲ្យស្ទះចរន្តឈាម បង្កើតឲ្យមានអារម្មណ៍ច្របូកច្របល់ និងគេងមិនលក់។ មួយផ្សេងទៀតគ្រឿងអលង្ការខ្លះ ក៏អាចកោសរាងកាយឬ ធ្វើឲ្យមុតផ្នែកណាមួយជាយថាហេតុនៅពេលគេង។ ៣) ដោះចេញ Contact lenes អ្នកដែលប្រើប្រាស់លែនពាក់ភ្នែក…
ជីវិតនិងសុខភាពអាហារនិងភេសជ្ជៈខាងក្រោមនេះ បើទោះបីជាក្មេងៗនិយមចូលចិត្តទទួលទានក៏ដោយ តែស្រាប់ឪពុកម្តាយទាំងឡាយគួរតែដាក់កំហិតសម្រាប់ពួកគេ កុំឲ្យទទួលទានច្រើនពេក។ បើបន្តយូរទៅនឹងនាំឲ្យកុមារក្រិន ឬតឿលែងលូតកម្ពស់ ដោយសារតែការបាត់បង់ជាតិកាល់ស្យូម៖ ៣) អាហារមានជាតិអំបិលច្រើន ការបរិភោគអាហារដែលមានជាតិអំបិលច្រើន ងាយនឹងបះពាល់ដល់ការលូតកម្ពស់ បំផ្លាញថ្លើម និងតម្រងនោមរបស់ពួកគេ។ នៅពេលដែលរាងកាយផ្ទុកជាតិអំបិលច្រើនពេក នោះនឹងធ្វើឲ្យកាល់ស្យូមត្រូវបានបញ្ចេញច្រើនជាងមុន ដែលនាំឲ្យប៉ះពាល់ដល់ឆ្អឹង និងការលូតលាស់នៃរាងកាយ។ ភាគច្រើនអំបិលមានផ្ទុកនៅក្នុងអាហារសម្រន់ អាហារកែច្នៃដូចជាសាច់ក្រក… ដូច្នេះឪពុកម្តាយគួរតែដាក់កម្រិតទទួលទានសម្រាប់ពួកគេ និងបញ្ចៀសការទទួលទានជាប្រចាំ។ ២) អាហារដែលមានជាតិស្ករច្រើន ជាតិស្ករខ្ពស់ពេកក៏មិនល្អដែរ ក្រៅពីផ្តល់ហានិភ័យនៃការកើតជំងឺទឹកនោមផ្អែម ជាងនេះក៏នាំឲ្យកើតជំងឺធាត់ ខ្សោយតម្រងនោម និងប៉ះពាល់ដល់ការលូតកម្ពស់ថែមទៀតផង។ នោះក៏ដោយសារតែជាតិស្ករក្នុងឈាមកើនឡើង ហើយនាំឲ្យរាងកាយត្រូវតែបញ្ចេញនូវបរិមាណអាំងស៊ុយលីនច្រើន។ ទន្ទឹមនេះក៏នាំឲ្យការផលិតអរម៉ូនលូតលាស់ GH…
ជីវិតនិងសុខភាពនៅលើផ្ទៃមុខយើង ជឿថាអ្នកប្រាកដជាឆ្ងល់ ថាហេតុអ្វីកើតមុននៅទីតាំងមាត់ ពេលខ្លះទៅឡើក្បែរភ្នែក? អ្នកត្រឹមតែដឹងពីដំណោះស្រាយ ដោយប្រើប្រាស់ផលិតផលណាមួយមកលាងសម្អាត តែជឿថាអ្នកមិនទាន់ច្បាស់នោះទេ អំពីមូលហេតុនៃការកើតឡើងនៃគ្រាប់មុនទាំងអស់នោះ។ ខាងក្រោមយើងបង្ហាញពីហេតុផលនៃការកើតមានលើផ្នែកទាំង ៥ នៃមុខ ដើម្បីយើងងាយស្រួលក្នុងការបញ្ចៀសនៅពេលក្រោយ៖ ៥) ថ្ងាស ការកើតមុននៅលើថ្ងាស គឺភាគច្រើនដោយសារបញ្ហាស្រ្តេស ការគេងមិនលក់ ភាពតានតឹងផ្លូវអារម្មណ៍ខ្លាំងពេក។ មួយផ្សេងទៀតក៏ដោយសារការទទួលទានអាហារកំប៉ុងច្រើន ឬរបស់ដែលមានជាតិផ្អែមខ្ពស់។ ៤) ច្រមុះ ការកើតមុនលើច្រមុះ ក៏ដោយសារវាអ្នកកើតមានក្រពេញខ្លាញ់ច្រើន ហើយស្ទះរន្ធញើស។ ដំណោះស្រាយល្អបំផុតត្រង់ផ្នែកនេះ គឺមានតែការប្រើប្រាស់ប្រភេទម៉ាសបកមុន ហើយលាបក្រែមផ្តល់សំណើមទៅលើនោះ។ ៣) ថ្ពាល់ខាងលើ ការកើតមុននៅលើផ្នែកថ្ពាល់ អាចមកពីអ្នកគេងនៅលើខ្នើយដែលមិនស្អាត…
ជីវិតនិងសុខភាពសម្រាប់អ្នកដែលធ្វើការនៅផ្ទះក្តី នៅការិយាល័យក្តី ដែលនៅមុខអេក្រង់កុំព្យូទ័រ ឬទូរស័ព្ទយូរ សូមអ្នកមិនត្រូវភ្លេចទម្លាប់ទាំង ៤ ខាងក្រោមឡើយ មិនដូច្នោះទេគុណភាពស្បែករបស់អ្នកនឹងមានការធ្លាក់ចុះ ហើយខូចខាតដោយមិនដឹងខ្លួន៖ ៤) កុំភ្លេចចំណាយពេលសម្រាក មានន័យថា ពេលអង្គុយយូររាប់ម៉ោង អ្នកគួរឆ្លៀតពេលសម្រាកភ្នែក និងស្បែកឲ្យឃ្លាតឆ្ងាយពីរបស់ទាំងនោះបាន ៥ ទៅ ១០ នាទី។ នេះមិនត្រឹមតែជួយដកឃ្លាសម្រាប់ស្បែក និងភ្នែកនោះទេ តែក៏សម្រាប់សុខភាពខួរក្បាល កុំឲ្យស្រ្តេសពេកផងដែរ។ ៣) កុំភ្លេចលាបឡេការពារកម្តៅថ្ងៃ កុំគិតថាមិនអីពេលអ្នកមិនចេញទៅខាងក្រៅ ឬដើរតាមផ្លូវ។ នេះដោយសារអ្នកទទួលរងពន្លឺពណ៌ខៀវចេញពីអេក្រង់ វាក៏នៅតែអាចបំផ្លាញស្បែករបស់អ្នកបានដូចគ្នា អ៊ីចឹងត្រូវតែមានទម្លាប់លាបឡេការពារកម្តៅថ្ងៃជាប្រចាំ។ ២) កុំភ្លេចបំពេញសំណើមដល់ស្បែក…
ជីវិតនិងសុខភាពជាទូទៅក្មេងដែលមានអាយុត្រឹម ១-២ ឆ្នាំ គឺមិនងាយនឹងបង្ហាញនូវសញ្ញាអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះទេ ក្មេងខ្លះមិនចេះទាំងនិយាយថែមទៀត។ យ៉ាងណាសម្រាប់អ្នកជាអាណាព្យាបាល ចូរសាកល្បងសង្កេតមើល ប្រសិនកូនរបស់អ្នកនៅចន្លោះអាយុខាងលើ ហើយបង្ហាញចេញនូវសញ្ញា ៥ នេះ គឺមានន័យច្បាស់ថា ពួកគេជាក្មេងឈ្លាសវៃ ហើយមាន IQ ខ្ពស់៖ ៥) មានក្បាលធំ ក្មេងដែលមានក្បាលធំ តាំងពីនៅតូចនោះសម្គាល់ច្បាស់ណាស់ ថាពួកគេជាក្មេងឈ្លាសវៃ។ ប្រសិនឈានដល់វ័យសិក្សា ពួកគេរមែងមានការចងចាំល្អ និងអាចយកបានពិន្ទុល្អថែមទៀត។ ៤) មានទម្ងន់នឹងន ក្មេងដែលមិនឡើងទម្ងន់លឿន ហើយមិនស្រកទម្ងន់លឿន ក៏ជាក្មេងដែលមាន IQ ខ្ពស់ដែរ ជាងនេះសុខភាពរបស់ពួកគេក៏ល្អដូចគ្នា។…
ជីវិតនិងសុខភាពរោគសញ្ញានៃជំងឺមួយចំនួន ក៏យើងអាចសង្កេតបាន តាមរយៈផ្នែកប្រអប់ជើងខាងក្រោម ហើយបើក្នុងចំណោម ៤ ចំណុច អ្នកមាន ១ ឬ ២ អ្នកគួរតែឆ្លៀតពេលទៅពិនិត្យសុខភាព ឬពិគ្រោះជាមួយអ្នកជំនាញផ្នែកសុខភាពជាបន្ទាន់ ដើម្បីទទួលយកការព្យាបាល៖ ១) ឧស្សាហ៍ស្ពឹកជើង ពេលជើងយើងមិនសូវធ្វើចលនា ផ្នែកម្រាមជើង តែងតែមានសភាពស្ពឹកស្រពន់ ហើយបើអាការៈនេះរមែងកើតឡើងញឹកញាប់ ខុសពីធម្មតា នោះជាសញ្ញាមួយបង្ហាញច្បាស់ថា អ្នកកំពុងមានជាតិស្ករក្នុងឈាមឡើងខ្ពស់ ឬជាជំងឺទឹកនោមផ្អែមដំណាក់កាលដំបូងៗ។ ២) រមាស់ជើងញឹកញាប់ នៅពេលដែលអ្នករមាស់ជើងញឹកញាប់ ក៏កុំគិតថាវាធម្មតា មិនអីនោះ តែវាក៏ជាសញ្ញាព្រមាននៃការឡើងជាតិស្ករក្នុងឈាមផងដែរ។ យោងតាមអ្នកជំនាញ បានឲ្យដឹងថា នៅពេលជាតិស្ករក្នុងឈាមឡើងខ្ពស់…
ជីវិតនិងសុខភាពតើអ្នកធ្លាប់ឆ្ងល់ទេថា ប្រសិនអ្នកមានទម្លាប់មិនទទួលទានកាហ្វេ ក៏ដូចជាតែគុជរយៈពេលមួយខែពេញ ហើយភេសជ្ជៈប្រចាំថ្ងៃ និងជាទម្លាប់គឺទទួលទានតែទឹកបរិសុទ្ធធម្មតា តើនឹងមានរឿងអ្វីកើតឡើងខ្លះ? បើទម្លាប់មួយខែពេញ នោះរាងកាយនឹងកើតមានរឿងល្អដូចខាងក្រោម៖ ៥) ស្រកទម្ងន់ បើអ្នកដកឃ្លាពីកាហ្វេ តែគុជ និងភេសជ្ជៈមួយចំនួន ដែលក្រៅពីទឹក នោះមួយថ្ងៃអ្នកអាចកាត់បន្ថយជាង ៤០០ កាឡូរីពីក្នុងខ្លួន។ ដូច្នេះសម្រាប់អ្នកស្រកទម្ងន់ ក៏អាចទទួលបានផលផងដែរ ជាពិសេសសម្រាប់អ្នកមានទម្លាប់ទទួលទានតែគុជ។ ៤) កាត់បន្ថយការទទួលទានជាតិស្ករ រាល់ថ្ងៃតែគុជក្តី កាហ្វេក្តីសុទ្ធតែមានជាតិស្ករ ហើយបើអ្នកទទួលទានជាប្រចាំ ក្នុងបរិមាណច្រើនទៀតនោះ វាប្រាកដជាបង្កផលប៉ះពាល់ដល់រាងកាយ ដូចជាជំងឺទឹកនោមផ្អែម និងលើសជាតិស្ករក្នុងឈាមជាដើម។ យ៉ាងណាបើអ្នកដកឃ្លាពីវា ហើយមកទទួលទានតែទឹកបរិសុទ្ធ និងទឹកក្ដៅឧណ្ហ៍ៗ នោះវាក៏អាចកាត់បន្ថយបរិមាណជាតិស្ករលើសនោះបានដែរ។…
ជីវិតនិងសុខភាពនៅពេលដែលជាតិស្ករក្នុងឈាមឡើងខ្ពស់ នោះនឹងអាចបណ្តាលឲ្យអ្នកខ្សោយតម្រងនោម កើតជំងឺបេះដូង ខ្សោយការគិត និងដូចជាកាត់អាយុរបស់អ្នកមួយចំនួនអ៊ីចឹង ប្រសិនជាយើងមិនស្វះស្វែងរកដំណោះស្រាយ និងរាំងស្ទះវាជាមុន។ ខាងក្រោមយើងបង្ហាញពីការកត់សម្គាល់ ៤ ដែលអ្នកអាចដឹងបានថាជាតិស្ករក្នុងឈាមរបស់អ្នកមានការកើនឡើងខ្ពស់ ដែលអ្នកផ្ទាល់ត្រូវតែមានការប្រុងប្រយ័ត្ន៖ ៤) បែកញើសនៅពេលយប់ នៅពេលដែលអ្នករៀបចូលគេងហើយ ក្នុងបន្ទប់ក៏មានសីតុណ្ហភាពធម្មតា មិនក្ដៅពេក ឬមិនត្រជាក់ពេក តែរាងកាយអ្នកបែរជាបើកញើសទៅវិញ នោះក៏ជាសញ្ញាមួយដែលបង្ហាញថា ជាតិស្ករក្នុងឈាមឡើងខ្ពស់ពេកដែរ ពោលគឺរាងកាយងាយនឹងបំបែកផ្នែកធំនៃគ្លីកូហ្សែននិងបង្កើតកម្តៅ។ ៣) មានអារម្មណ៍ឃ្លាន អ្នកកើតជំងឺទឹកនោមផ្អែម ឬឡើងជាតិស្ករក្នុងឈាម គឺចេញអាការៈបែបហ្នឹងហើយ ទោះទទួលទានច្រើនប៉ុណ្ណាក៏នៅតែឃ្លានខ្លាំងដដែល។ មូលហេតុក៏ដោយសារអាំងស៊ុយលីនមិនបានជួយដឹកស្ករចូលទៅក្នុងកោសិកាទេ បែបនេះសរីរាង្គគ្មានថាមពលធ្វើការ ដែលនាំឲ្យរាងកាយឆ្លើយតបដោយរំញោចចំណង់អាហារ។ ២) មានអារម្មណ៍ស្រេកទឹក…
ជីវិតនិងសុខភាពដ្បិតបើបង្គាសម្បូរទៅដោយអាហារូបត្ថម្ភសំខាន់ ក៏ដូចជាជាតិកាល់ស្យូមខ្ពស់ ជួយធ្វើឲ្យឆ្អឹងរឹងមាំ និងល្អសម្រាប់ការលូតកម្ពស់របស់កុមារ តែសម្រាប់មនុស្សប្រភេទ ៥ នេះ មិនគួរទទួលទានឡើយ ព្រោះវាអាចនាំឲ្យក្លាយជាផលប៉ះពាល់ទៅវិញ៖ ៥) មនុស្សដែលប្រតិកម្មនឹងអាហារសមុទ្រ បើដឹងថាខ្លួនឯងប្រតិកម្មឬអាលែហ្សី នឹងអាហារសមុទ្រហើយ អ្នកត្រូវជៀសវាងមិនគួរទទួលទានបង្គាឡើយ ព្រោះវាអាចធ្វើឲ្យស្បែកឡើងរោល ក្អួតចង្អោរ និងធ្លាក់ចុះសម្ពាធឈានជាដើម។ ៤) មនុស្សដែលមានជំងឺប្រចាំកាយក្អក ហឺត អ្នកដែលមានជំងឺប្រចាំកាយ ដូចជាក្អក ឬហឺត បើបរិភោគបង្គា នោះអ្នកនឹងកាន់តែធ្ងន់ធ្ងរឡើង ហើយធ្វើឲ្យប្រព័ន្ធដង្ហើមជួបបញ្ហាធ្ងន់ ពោលគឺនឹងក្អកជាប់រហូតរយៈពេលយូរ។ ៣) អ្នកឈឺសន្លាក់ បើអ្នកកំពុងជួបបញ្ហាឈឺសន្លាក់ អ្នកក៏មិនត្រូវទទួលទានបង្គានោះដែរ ព្រោះប្រភេទអាហារសមុទ្រមួយនេះ…
ជីវិតនិងសុខភាពស៊ុតត្រូវបានគេស្គាល់ថាជាអាហារសុខភាពដ៏សំខាន់មួយដែរ ចុះអ្នកធ្លាប់ដឹងទេថា បើអ្នកទទួលទានវា ២ គ្រាប់/ថ្ងៃជាប្រចាំ តើរាងកាយនឹងកើតមានរឿងអ្វីខ្លះ? បញ្ជាក់ថា ស៊ុត ១ គ្រាប់ មានវីតាមីន A ៦ ភាគរយ, Folate ៥ ភាគរយ, វីតាមីន B5 ៧ ភាគរយ, វីតាមីន B12 ៩ ភាគរយ, វីតាមីន B2 ១៥ ភាគរយ, ផូស្វ័រ ៩ ភាគរយ…
ជីវិតនិងសុខភាពប្រសិនអ្នកកត់សម្គាល់ឃើញថាផ្នែកមួយក្នុងចំណោមផ្នែកទាំង ៧ លើរាងកាយ ដូចបង្ហាញខាងក្រោម មានសភាពរមាស់ញឹកញាប់ នោះសូមអ្នកប្រញាប់ទៅរកពេទ្យជាបន្ទាន់ ដើម្បីពិគ្រោះ ព្រោះជៀសវាងការកើតមានបញ្ហាធ្ងន់ធ្ងរទៅពេលបន្ទាប់៖ ៧) រមាស់តំបន់ខាងក្រោម តំបន់ប្រដាប់ភេទ បើអ្នកឧស្សាហ៍ជួបបញ្ហារមាស់ញឹកញាប់ វាក៏ជាបញ្ហាប្រឈមមួយដែរ។ សម្រាប់ស្រ្តីអាចជារោគសញ្ញានៃជំងឺមហារីកមាត់ស្បូន បើគ្មានការព្យាបាលទាន់ពេល វាអាចវិវត្តទៅកាន់តែធ្ងន់ធ្ងរ។ ៦) រមាស់ភ្នែក នោះក៏ដោយសារតែមុខងារនៃថ្លើមថយចុះ នាំឲ្យអសមត្ថភាពក្នុងការបន្សាបជាតិពុល ជាហេតុនាំឲ្យជាតិពុលជាប់ទ្រឹងក្នុងខ្លួន ហើយអ្នកងាយនឹងឡើងរមាស់ភ្នែក។ ៥) រមាស់ត្រចៀក ភាគច្រើនជារោគសញ្ញានៃជំងឺរលាកត្រចៀកផ្នែកខាងក្នុង ដែលអ្នកក៏គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យដែរ ព្រោះបើទុកយូរអាចវិវត្តទៅការបាត់បង់សមត្ថភាពនៃការស្តាប់។ ៤) រមាស់បាតជើង ជារោគសញ្ញាជំងឺទឹកនោមផ្អែម ដែលអ្នកមានអារម្មណ៍ថារមាស់បាតជើងឥតឈប់។ នៅពេលដែលជាតិស្ករក្នុងឈាមកើនឡើងនៅរយៈពេលយូរ…
ជីវិតនិងសុខភាពរូបមន្ត ៤-៣-២-១ ពិតជាអាចជួយឲ្យស្រ្តីនៅបន្តភាពក្មេងជាងវ័យ ទោះបីជាចូលដល់អាយុ ៥០-៦០ ឆ្នាំហើយក៏ដោយ។ តើអ្វីទៅជារូបមន្ត ៤-៣-២-១ ហើយគេអនុវត្តទៅបែបណាខ្លះ? ៤ យ៉ាងដែលមិនត្រូវបញ្ឈប់ កុំឈប់មើលថែស្បែកខ្លួនឯង មិនថាមានស្វាមីហើយ ឬការងាររវល់ប៉ុណ្ណាក៏ដោយ បើចង់ស្អាត ចង់ក្មេងជាងវ័យ កុំរំលងឲ្យសោះការមើលថែស្បែកខ្លួនឯង។ មិនថាតែឆ្លងកាត់ការប្រើប្រាស់ផលិតផលគ្រឿងសម្អាងណាមួយ ឬរូបមន្តធម្មជាតិណាមួយ អ្នកត្រូវតែបន្តយកចិត្តទុកដាក់លើផ្នែកស្បែក ព្រោះបើស្បែកសឹករិចរិល ឬស្រអាប់ វាក៏ជាសញ្ញាមួយបង្ហាញច្បាស់ថាក្នុងរាងកាយអ្នកមានជាតិពុលច្រើនដែរ។ កុំឈប់ធ្វើលំហាត់ប្រាណ ត្រូវមានទម្លាប់ហាត់ប្រាណជាប្រចាំ ទោះមិនបានជាប់លាប់រាល់ថ្ងៃ យ៉ាងហោចណាស់ក៏បាន ៣-៤ ដង/សប្តាហ៍ដែរ ហើយបើបានជាប្រចាំគឺកាន់តែល្អ។ វាមិនត្រឹមតែពាំនាំនូវប្រយោជន៍ដល់សុខភាពនោះទេ ទៀតសោតក៏ជួយឲ្យសាច់ដុំរឹងមាំ…
ជីវិតនិងសុខភាពរៀងរាល់ពេលទៅបន្ទប់ទឹក ប្រសិនអ្នកសង្កេតឃើញអាការៈ ៣ នេះ ចូរកុំស្ទាក់ស្ទើរក្នុងការទៅពិនិត្យសុខភាព ព្រោះអាចថាថ្លើមរបស់អ្នកកំពុងមានបញ្ហាហើយ៖ ៣) ទឹកនោមប្រែពណ៌ងងឹត បើទោះបីផឹកទឹកច្រើន ពេលដែលរាងកាយមានជាតិទឹកមិនគ្រប់គ្រាន់ អ្នកអាចជួបអាការៈនោមមិនចេញ ឬនោមតិចតួច ហើយទឹកនោមប្រែពណ៌ទៅជាពណ៌រាងលឿងងងឹត។ ប៉ុន្តែបើអ្នកផឹកទឹកច្រើនហើយ តែពណ៌ទឹកនោមនៅតែមិនលឿងថ្លាធម្មតា នោះច្បាស់ណាស់ជារោគសញ្ញាដំបូងនៃការខូចថ្លើម។ ក៏ដោយសារតែមានកម្រិតខ្ពស់នៃប៊ីលីរុយប៊ីននៅក្នុងឈាម ដែលវាអាការៈនៃការខូចថ្លើមយ៉ាងពិតប្រាកដ។ ២) ការទល់លាមកនិងរាគញឹកញាប់ ប្រសិនពេលថ្លើមមានបញ្ហា អ្នកក៏អាចជាជួបអាការៈរាករូស និងទល់លាមកញឹកញាប់ផងដែរ។ ពេលខ្លះក៏កើតមានកំណកឈាមមកតាមលាមក ដែលវាសុទ្ធសឹងជាអាការៈដែលអ្នកគួរតែប្រុងប្រយ័ត្នខ្ពស់។ ១) ពណ៌លាមកខុសធម្មតា ដោយសារតែទឹកប្រមាត់ផលិតមិនបានគ្រប់គ្រាន់ នៅពេលមុខងារថ្លើមចុះខ្សោយ ក៏នាំឲ្យពណ៌លាមកមានការផ្លាស់ប្តូរខុសពីធម្មតា។ លាមកអាចប្រែទៅជាពណ៌លឿងស្លេក ឬពណ៌ប្រផេះ…
ជីវិតនិងសុខភាពមនុស្សស្រីជាច្រើនរមែងមានទម្លាប់មួយ គឺទៅណាមកណា តែងតែពាក់ខ្សែចងសក់ជាប់នៅនឹងកដៃរបស់ពួកគេ ព្រោះគិតថាងាយយកមកចងសក់ពេលដែលត្រូវការចាំបាច់។ ទម្លាប់នេះ សម្រាប់មនុស្សស្រីខ្លះ ពាក់កាន់ម៉ោង ៥-១០ ម៉ោងក្នុងមួយថ្ងៃក៏មាន តែសរុបមកវាជាទម្លាប់មិនល្អនោះទេ ហើយអ្នកត្រូវតែផ្លាស់ប្តូរជាបន្ទាន់ ក្រោយអានហេតុផល ៣ ខាងក្រោម៖ ៣) បណ្ដាលឲ្យមានបញ្ហាចរន្តឈាម អ្នកអាចប្រឈមនឹងការស្ទះសរសៃឈាម ព្រោះចរន្តឈាមនៅពេលអ្នកយកខ្សែទៅបន្តឹងត្រង់កដៃនោះ គឺវាបានប៉ះពាល់រួចទៅហើយ។ វាអាចវិវត្តទៅអាការៈម្យ៉ាងគេហៅថា ការបង្ហាប់សរសៃប្រសាទនិងសរសៃឈាម ដែលនាំឲ្យរាងកាយយើងស្ពឹក ទាំងម្រាមដៃ និងប្រអប់ដៃជាដើម។ ២) បណ្តាលឲ្យមានការឆ្លង បាក់តេរីដែលបន្តហាប់នៅទីតាំងដៃនោះ យូរទៅក៏អាចបង្កទៅជាជំងឺហើម តួយ៉ាងដូចស្រ្តីម្នាក់នៅសហរដ្ឋអាមេរិក ប៊ិះតែសង្រ្គោះមិនទាន់ពេល។ ដោយនាងមានទម្លាប់ពាក់ខ្សែចងសក់នៅកដៃ យូរទៅវាកាន់តែតឹងទៅ…
ជីវិតនិងសុខភាពខ្ទឹមសនៅតែត្រូវបានគេទទួលស្គាល់ថាជារបស់ធម្មជាតិដែលមានមុខងារអង់ទីប៊ីយ៉ូទីក ការពាររាងកាយមនុស្សបានយ៉ាងល្អ។ ចុះបើអ្នកទទួលទានខ្ទឹមស ៥-៦ កំពឹសជារៀងរាល់ថ្ងៃ តើរាងកាយអ្នកនឹងទទួលបានប្រយោជន៍អ្វីខ្លះ? ភ្លាមៗបន្ទាប់ពីអ្នកទទួលទានខ្ទឹមស នោះបម្រែបម្រួលវិជ្ជមានដូចខាងក្រោមនឹងចាប់ផ្តើមកើតឡើង៖ ក្រោយរយៈពេល ១ ម៉ោង: វានឹងត្រូវបានរំលាយដូចអាហារដទៃទៀតអ៊ីចឹងដែរ ជាពិសេសអាហារូបត្ថម្ភដែលមានក្នុងខ្ទឹមស នឹងចាប់ផ្តើមរលាយយឺតៗ។ ក្រោយរយៈពេល ២-៤ ម៉ោង: នោះសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុការពារជំងឺមហារីក នឹងចាប់ផ្តើមដំណើរការកើតមានក្នុងខ្លួនអ្នក។ ក្រោយរយៈពេល ៤-៦ ម៉ោង: ខ្ទឹមសនឹងចាប់ផ្តើមពង្រឹងកោសិកា T ដែលជាកោសិកាប្រឆាំងនឹងការកើតមានជំងឺក្នុងរាងកាយអ្នក ហើយវានឹងជួយដល់ប្រព័ន្ធភាពសាំក្នុងការបំបាត់ជាតិខ្លាញ់ចេញពីក្នុងខ្លួន។ ក្រោយរយៈពេល ៦-៨ ម៉ោង: សារធាតុប្រឆាំងបាក់តេរីក្នុងខ្ទឹមស នឹងចាប់ផ្តើមធ្វើការ…