គេហទំព័រ KNONGSROK

ជីវិតនិងសុខភាព

ផ្ញើជូនអ្នកផឹកកាហ្វេញ័រខ្លួន នេះ​ងាកមកជំនួស ភេសជ្ជៈ ៤ អាច​ដាស់​ស្មារតី ជួយ​ឲ្យ​ខួរក្បាល​ដើរ​ល្អ

បើ​ទោះ​បី​កាហ្វេ​ជា​ភេសជ្ជៈ​ជួយ​ដាស់​ស្មារតី ជួយ​ឲ្យ​យើង​មាន​ការ​ផ្តោត​ទៅ​លើ​អ្វី​មួយ​បាន​ល្អ តែ​ការ​ទទួល​ទាន​ច្រើន​ពេក​ក៏​អាច​បណ្តាល​ឲ្យ​យើង​គេង​មិន​លក់ មាន​បញ្ហា​ឈឺក្បាល ជា​ដើម​ផង​ដែរ។ ដូច្នេះ​សម្រាប់​អ្នក​ដែល​ចង់​ជំនួស​ពី​ការ​ទទួល​ទាន​កាហ្វេ ទៅ​ជា​ភេសជ្ជៈ​ផ្សេង លើ​គោលដៅ​តែ​មួយ គឺ​ដាស់​ស្មារតី​ដដែល អ្នក​អាច​ងាក​មក​សាកល្បង​ភេសជ្ជៈ​ទាំង ៤ ខាង​ក្រោម​បាន៖ ៤) ទឹក ស្តាប់​ទៅ​សាមញ្ញ តែ​មក​មើល​ការ​បកស្រាយ​សិន។ ទម្លាប់​នៃ​ការ​ទទួល​ទាន​ទឹក ពេល​ព្រឹក​ព្រលឹម​ជា​រឿង​ដែល​ចាំ​បាច់​ត្រូវ​ធ្វើ ព្រោះ​វា​អាច​រំញោច​ខួរក្បាល ជួយ​ឲ្យ​សរីរាង្គ​មួយ​ចំនួន​ដំណើរការ​ល្អ។ លើក​ទឹកក្ដៅឧណ្ហ៍ៗ មួយ​កែវ​មក​ទទួល​ទាន​ ក្រោយ​ក្រោក​ពី​គេង ក្រៅ​ពី​ផ្តល់​សំណើម​ដល់​ស្បែក ជួយ​ដាស់​ប្រព័ន្ធ​ប្រសាទ ជាង​នេះ​ក៏​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ថែម​ទៀត​ផង។ ក្រៅ​ពី​ផឹក​ទឹក ការ​ដាស់​ស្មារតី​ឡើង​វិញ អ្នក​ក៏​អាច​ប្រើ​ទឹក​មក​លាង​មុខ ឬ​ត្រាំ​ជើង​ជា​ដើម​ក៏​បាន។ ៣) តែ​បៃតង…

ជីវិតនិងសុខភាព

លើកមើលផ្នែកជើងរបស់អ្នក បើចេញសញ្ញា ៤ នេះមក ថ្លើមរបស់អ្នកកំពុងមានបញ្ហាហើយ

តាមរយៈការសង្កេតមើលនៅផ្នែកជើង ប្រសិនលេចចេញសញ្ញា ៤ នេះមក វាបង្ហាញមកច្បាស់ៗណាស់ថា ថ្លើមរបស់អ្នកកំពុងមានបញ្ហា ហើយអាចវិវត្តទៅរកជំងឺមហារីកក៏ថាបាននៅពេលខាងមុខ។ ៤) ក្រចកជើងឡើងពណ៌ត្នោតខ្ចី សម្រាប់មនុស្សដែលមានសុខភាពល្អ ក្រចកជើងនឹងមានពណ៌ផ្កាឈូករលោង ហើយមានសភាពរឹង ខុសពីអ្នកដែលមានជំងឺថ្លើម គឺក្រចកជើងរបស់ពួកគេនឹងឡើងទៅជាពណ៌រាងត្នោតខ្ចី ហើយមិនភ្លឺរលោងនោះទេ ដោយឡែកសភាពក្រចកក៏រាងស្រួយថែមទៀត។ ៣) ជើងឆាប់ស្ពឹក នៅពេលដែលអ្នកកើតជំងឺថ្លើម ឬថ្លើមមានបញ្ហា នោះមុខងារនៃការកម្ចាត់ជាតិពុលក្នុងរាងកាយក៏ចុះអន់ថយដូចគ្នា។ ហេតុនេះហើយវានាំឲ្យចរន្តឈាមរត់មិនសូវស្រួល ដែលបណ្តាលឲ្យជើងយើងឆាប់ឡើងស្ពឹកស្រពន់។ ២) ប្រអប់ជើងឡើងពណ៌លឿង ចំពោះមនុស្សដែលមានសុខភាពល្អធម្មជាតិ ប្រអប់ជើងរបស់ពួកគេពុំមានសភាពស្លេកនោះទេ ពោលគឺពណ៌រលោងឬឡើងពណ៌ផ្កាឈូកធម្មជាតិ។ ខុសពីអ្នកជំងឺថ្លើម ឬមហារីកថ្លើម វានឹងប៉ះពាល់នូវការបញ្ចេញទឹកប្រមាត់ ហេតុនេះនាំឲ្យមុខងារថ្លើមចុះខ្សោយ…

ជីវិតនិងសុខភាព

កុំខ្មាសអៀននឹងចែករំលែក! នារីៗចង់ឡើងទំហំដើមទ្រូងតាមធម្មជាតិ ត្រូវមានទម្លាប់ទទួលទានអាហារ ៥ ប្រភេទនេះ

ស្រ្តី​ជនជាតិ​ថៃ​ត្រូវ​បាន​គេ​ចាត់​ចំណាត់ថ្នាក់ ក្នុង​ចំណោម​ស្រ្តី​ដែល​មាន​ដើម​ទ្រូង​តូច​ជាង​ក្នុង​ពិភពលោក ហើយ​ជា​ដំណោះស្រាយ​គេហទំព័រ​ជំនាញ​ប្រចាំ​ប្រទេស​ថៃ​មួយ​ក៏​បាន​ចែករំលែក​នៅ​ការ​អនុវត្ត​បែប​ធម្មជាតិ តាម​រយៈ​ការ​ទទួល​ទាន​ដ៏​ត្រឹមត្រូវ ដើម្បី​ជួយ​ដល់​ការ​លូតលាស់​អរម៉ូន​ និង​បង្កើន​ទំហំ​ដើម​ទ្រូង (សុដន់) ឲ្យ​ធំ​ជាង​មុន។ ក្នុង​នោះ​មាន​អាហារ ៥ ប្រភេទ​អាច​ជួយ​អ្នក​បាន ​បន្ថែម​ពី​លើ​ការ​ហាត់ប្រាណ ឬ​សកម្មភាព​ផ្សេងៗ៖ ៥) ទ្រូង​និង​ស្លាប​មាន់ សាច់​មាន​ផ្ទុក​នូវ​កូឡាជេន​ដែល​ជួយ​ឲ្យ​ស្បែក​រឹងមាំ ហើយ​វា​ក៏​មាន​ផ្ទុក​នូវ​អរម៉ូន​លូតលាស់​ដែល​ចូលរួម​ចំណែក​ដល់​ការ​បណ្ដុះ​ជាលិកា​ត្រង់​ផ្នែក​ដើម​ទ្រូង​នោះ​ផង​ដែរ។ ៤) ស៊ុត ស៊ុត​សំបូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន​ដែល​ជួសជុល​ជាលិកា ដែល​បាន​ខូច​ទ្រង់ទ្រាយ​ទៅ​តាម​អាយុកាល ហើយ​ត្រលប់​មក​ជា​ភាព​រឹងមាំ​និង​តឹងណែន​ល្អ​វិញ។ ៣) ប្រភេទ​គ្រាប់​រុក្ខជាតិ មិន​ថា​តែ​គ្រាប់ Almond គ្រាប់​សណ្តែក ឬ​គ្រាប់​ពោត​សុទ្ធ​តែ​សំបូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន​ខ្ពស់។ ជាង​នេះ​វីតាមីន E និង B…

ជីវិតនិងសុខភាព

៥ ចំណុច​សម្គាល់​ពី​អ្នក​មាន​អាយុ​វែង ក្មេង​ជាង​វ័យ ស្រីៗ​ណា​មាន រាប់​ថា​សំណាង​ធំ​ហើយ

យោង​តាម​អ្នក​ជំនាញ​ផ្នែក​សុខភាព បាន​បង្ហាញ​ពី​ការ​កត់​សម្គាល់​នូវ ៥ ចំណុច​ធំៗ ដែល​អាច​ដឹង​ថា​នារី​ម្នាក់​នោះ មាន​សុខភាព​ល្អ អាច​មាន​អាយុ​វែង ក្មេង​ជាង​វ័យ​ឬ​អត់? ប្រសិន​អ្នក​មាន ២-៣ ក្នុង​ចំណោម ៥ ចំណុច​ខាង​ក្រោម នោះ​រាប់​ថា​អ្នក​ជា​ស្រ្តី​ដែល​មាន​សំណាង​មួយ​ហើយ​ក្នុង​ជីវិត៖ ៥) បបូរមាត់​ក្រហម​ស្បែក​ស ស្រ្តី​ដែល​មាន​សុខភាព​ល្អ រមែង​មាន​បបូរ​មាត់​ឡើង​ពណ៌​ក្រហម និង​រលោង ខុស​ពី​អ្នក​ដែល​មាន​រាងកាយ​ខ្សោយ បបូរ​មាត់​តែងតែ​មាន​សភាព​ពណ៌​ស្លេក។ ដោយសារ​តែ​ចរន្ត​ឈាម​មាន​ការ​ផ្សារភ្ជាប់​ទៅ​កាន់​ផ្នែក​បបូរ​មាត់ ដូច្នេះ​បើ​មាន​ការ​ផ្គត់ផ្គង់​ឈាម​ល្អ នោះ​ពណ៌​បបូរ​មាត់​ក៏​ឡើង​ភ្លឺ​រលោង​ល្អ​ដែរ។ ស្រដៀង​គ្នា​ទៅ​នឹង​ពណ៌​ស្បែក មិន​មែន​ថា​តែ​ស​ចែងចាំង​ខ្លាំង​ទេ តែ​ជា​លក្ខណៈ​ស្បែក​មាន​ពណ៌​ភ្លឺ​ស្អាត ឬ​ឡើង​បែក​ផ្កា​ឈូក​បន្តិច នោះ​មាន​ន័យ​ថា ចរន្ត​ឈាម​របស់​អ្នក​ដើរ​ល្អ ពោល​ក៏​រមែង​មាន​រាងកាយ​ក្មេង​ជាង​វ័យ​ផង​ដែរ។ ៤)…

ជីវិតនិងសុខភាព

ម្រះ​ជួយ​ឲ្យ​ត្រជាក់​ក្នុង ផ្តល់​ប្រយោជន៍​ច្រើន​ណាស់ តែ​សម្រាប់​មនុស្ស ៥ ប្រភេទ​នេះ ​កុំ​លូក

ម្រះ​មាន​ជាតិ​ល្វីង តែ​វា​ជា​ឱសថ​ធម្មជាតិ ដែល​គេ​អាច​ច្នៃ​យក​មក​ជា​ប្រយោជន៍​ច្រើន​សម្រាប់​សុខភាព។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ មិន​សុទ្ធ​តែ​អ្នក​រាល់​គ្នា​អាច​ប្រើប្រាស់​បាន​ទេ ជា​ពិសេស​មនុស្ស​ ៥ ប្រភេទ​ខាង​ក្រោម៖ ៥) ស្រ្តី​ដែល​ពពោះ និង​ត្រូវ​បំបៅ​ដោះ​កូន ម្រះ​មាន​ជាតិ​សរសៃ​និង​ខ្លាញ់​តិច ពេក ដែល​វា​មិន​សក្តិសម​សម្រាប់​អ្វី​ដែល​រាងកាយ​ស្រ្តី​ពពោះ​ត្រូវ​ការ​នោះ​ទេ។ លើស​ពី​នេះ​ការ​ទទួល​ទាន​របស់​ដែល​មាន​ជាតិ​ជូរចត់​ខ្លាំង​ពេល វា​ធ្វើ​ឲ្យ​ចុះ​សម្ពាធ​ឈាម​ខ្លាំង នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ម្តាយ​និង​ទារក​ទៅ​វិញ។ ៤) អ្នក​មាន​សម្ពាធ​ឈាម​ទាប ដោយសារ​តែ​ជាតិ​ល្វីង ជូរចត់​នៃ​ម្រះ ដូច្នេះ​វា​មិន​អំណោយផល​ល្អ​សម្រាប់​អ្នក​មាន​សម្ពាធ​ឈាម​ទាប​នោះ​ទេ។ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ​លើស​ដើម នាំ​ឲ្យ​រាងកាយ​ចុះ​ខ្សោយ​ខ្លាំង​មួយ​រំពេច។ ៣) មនុស្ស​មុន​និង​ក្រោយ​វះកាត់ ផ្លែ​ម្រះ​វា​ល្វីង​ខ្លាំង អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ខ្លួន​មនុស្ស ដូច្នេះ​សម្រាប់​មនុស្ស​ដែល​ត្រៀម​នឹង​វះ​កាត់ ឬ​ទើប​វះកាត់​ហើយ​ថ្មីថ្មោង គឺ​គួរ​ដក​ឃ្លា​រយៈ​ពេល ២…

ជីវិតនិងសុខភាព

ស្រីៗគ្នាយើងមានសញ្ញាទាំង ៥ នេះទេ? បើមានមួយ នោះរាងកាយអ្នកក្មេងជាងវ័យហើយ

មនុស្សស្រីដែលមានអាយុលើសពី ៣០ ឆ្នាំឡើងទៅ ហើយរាងកាយរបស់នាងមានចេញសញ្ញា ៥ នេះមក នោះគឺបង្ហាញច្បាស់ថារាងកាយមានតុល្យភាពអរម៉ូន ដែលនាំឲ្យនាងក្មេងជាងវ័យ។ ៥) ស្បែកភ្លឺ អរម៉ូនភេទស្រីក្នុងរាងកាយបើវាមានតុល្យភាព នោះនឹងជះឥទ្ធិពលដល់ស្បែករបស់អ្នក គឺនឹងធ្វើឲ្យស្បែកនោះមានសភាពចាំង និងភ្លឺរលោង។ ៤) ការមករដូវទៀងទាត់ នៅពេលដែលមានអាយុលើសពី ៣០ ឆ្នាំហើយ ស្រ្តីនៅតែមករដូវទៀងទាត់ដោយតែងតែមកចន្លោះពី ១៨-៣៥ ថ្ងៃ ហើយឆ្លងកាត់រយៈពេល ៣-៥ ថ្ងៃមានឈាមក្រហម នោះគឺស្ថិតក្នុងកម្រិតល្អមួយ ដែលមុខងារអូវុលរបស់នាងគឺល្អខ្លាំងណាស់។ ៣) ឆ្អឹងរឹងមាំ ស្រ្តីដែលមានកម្រិតអរម៉ូនអឺស្រ្តូសែនគ្រប់គ្រាន់នៅក្នុងខ្លួន នោះអាចកាត់បន្ថយការបាត់បង់ជាតិកាល់ស្យូម ដែលមានន័យថាឆ្អឹងរបស់ពួកគេនៅតែរឹងមាំ…

ជីវិតនិងសុខភាព

ចំណាយ​តិច​មិន​ពិបាក​ធ្វើ! ត្រឹម​ទឹក​ក្រូចឆ្មារ​មួយ​កែវ​រៀងរាល់​យប់ អាច​ផ្តល់​ប្រយោជន៍​ធំ ៥ នេះ

ប្រសិន​អ្នក​មាន​ទម្លាប់​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ លាយ​នឹង​ក្រូច​ឆ្មារ ១-២ ចំណិត​ច្របាច់​ចូល ច្របល់​ចូល​គ្នា ទទួល​ទាន​រាល់​យប់​មុន​ពេល​ចូល​គេង តើ​អ្នក​នឹង​ទទួល​បាន​ប្រយោជន៍​អ្វី​ខ្លះ? ស្តាប់​ទៅ​ងាយ ហើយ​ទាំង​ពេលវេលា​និង​ថវិកា​គឺ​ចាយ​តិច​មែនទែន តែ​ទៅ​មើល​ប្រយោជន៍​ផ្តល់​មក​វិញ​គឺ​ច្រើន​លើស​ពី​ការ​ស្មាន៖ ៥) ជួយ​ដល់​ការ​គេង សម្រាប់​អ្នក​គេង​មិន​សូវ​លក់ ឬ​ពិបាក​ក្នុង​ការ​គេង ​អ្នក​ជំនាញ​ផ្នែក​សុខភាព​ណែនាំ​ឲ្យ​អ្នក​ទទួល​ទាន​ទឹក​ក្រូចឆ្មារ ១ កែវ​មុន​ពេល​ចូល​គេង នោះ​អ្នក​នឹង​ឃើញ​ប្រសិទ្ធភាព។ ក៏​ដោយសារ​វា​មាន​នូវ​វីតាមីន និង​សារធាតុ​រ៉ែ​ចាំបាច់​សម្រាប់​រាងកាយ ជួយ​ឲ្យ​អ័រម៉ូន​មាន​ស្ថិរភាព និង​បង្កើន​ថាមពល​រាងកាយ ឲ្យ​អ្នក​គេង​លក់​ស្រួល​ទាំង​កំឡុង​ពេល​គេង និង​ក្រោយ​ក្រោក​មក​ពេល​ព្រឹក។ ៤) ជួយ​បង្កើន​ប្រសិទ្ធភាព​ប្រព័ន្ធ​រំលាយ​អាហារ វា​នឹង​ជួយ​ជំរុញ​ដល់​ចលនា​ពោះវៀន ធ្វើ​ឲ្យ​ការ​រំលាយ​អាហារ​ដំណើរការ​បាន​កាន់​តែ​ល្អ ហើយ​ក៏​អាច​កម្ចាត់​កាកសំណល់​មិន​ល្អ​ទៅ​ខាង​ក្រៅ​បាន​យ៉ាង​ងាយ​ទៀត​ផង។ បន្ថែម​ពី​នេះ​អាស៊ីត​ដែល​មាន​នៅ​ក្នុង​ក្រូចឆ្មារ បើ​អ្នក​អាច​លាយ​ជាមួយ​ទឹក​ឃ្មុំ​បន្តិច​ទៀត នោះ​វា​នឹង​កាន់​តែ​ល្អ…

ជីវិតនិងសុខភាព

កុំគិតថាល្អ! បើឧស្សាហ៍បែកញើសនៅផ្នែករាងកាយទាំង ៤ នេះ វាជាសញ្ញាគ្រោះថ្នាក់ចំពោះសុខភាព

ការបែកញើសគឺជាបាតុភូតសរីរវិទ្យាធម្មតាមួយ ដែលវាកើតឡើងនៅពេលរាងកាយទទួលកម្តៅ ឬសកម្ម។ ប៉ុន្តែប្រសិនវាកើតមាននូវអាការៈចម្លែក ដោយបែកញើសញឹកញាប់តែផ្នែក ៤ នេះនៃរាងកាយ នោះវាជាសញ្ញាព្រមានពីបញ្ហាសុខភាពទៅវិញ ហើយអ្នកគួរតែប្រញាប់ទៅរកពេទ្យពិគ្រោះយោបល់ជាបន្ទាន់៖ ៤) ក្បាលបែកញើសច្រើន ជាទូទៅការបែកញើសខ្លាំងនៅផ្នែកក្បាល វារមែងកើតឡើងពេលដែលអ្នកកំពុងទទួលទានរបស់ហឹរឬក្ដៅអ្វីមួយជាបន្តបន្ទាប់។ ការដែលអ្នកបន្តស្ថានភាពបែបនេះ វាអាចឲ្យអ្នកវិវត្តទៅរកជំងឺផ្ដាសាយ គ្រុនក្ដៅ និងជំងឺមួយចំនួនផ្សេងទៀត។ អ្នកគួរតែកំណត់បរិមាណបរិភោគឲ្យបានសមរម្យ និងទទួលទានទឹកឲ្យបានច្រើន ហើយកាត់បន្ថយអាហារប្រៃនិងហឹរ។ ៣) បែកញើសដៃនិងជើងច្រើន អ្នកដែលឧស្សាហ៍បែកញើសដៃនិងជើងខុសប្រក្រតី នោះមកពីអ្នកទទួលទានហួសប្រមាណនូវអាហារដែលមានជាតិផ្អែម ភេសជ្ជៈ និងគ្រឿងស្រវឹង។ អ្នកគួរទម្លាប់មកទទួលទានឲ្យបានច្រើននូវគ្រាប់សណ្ដែក តែបៃតងវិញ។ យ៉ាងណានៅពេលដែលអ្នកមានសភាពគ្រុនក្ដៅ ឬរាងកាយខ្សោះជាតិទឹកក៏ងាយនឹងធ្វើឲ្យបែកញើសដៃផងដែរ។ ២) បែកញើសនៅកញ្ចឹងក…

ជីវិតនិងសុខភាព

មនុស្ស​ភាគ​ច្រើន​ចន្លោះ​ប្រហោង ៥ ចំណុច​នេះ ដែល​នាំ​ឲ្យ​ស្បែក​ស្ងួត​ហើយ​មិន​ដឹង​មូលហេតុ

រៀងរាល់​ថ្ងៃ​មាន​ទម្លាប់​ជា​ច្រើន ដែល​ជឿ​ថា​គ្នា​យើង​មួយ​ចំនួន​នៅ​បន្ត ហើយ​ទម្លាប់​ទាំង​នោះ ដ្បិត​គិត​ពី​ក្រៅ​ទៅ​ថា​ល្អ តែ​ការ​ពិត​គឺ​វា​ប៉ះពាល់​ដល់​ស្បែក​ជា​ខ្លាំង។ យូរ​ទៅ​នឹង​ធ្វើ​ឲ្យ​ស្បែក​ស្ងួត លែង​មាន​សំណើម ហើយ​អ្នក​ខ្លួន​ឯង​ផ្ទាល់​ក៏​មិន​ដឹង​ពី​មូលហេតុ​ច្បាស់​ថែម​ទៀត៖ ៥) ផឹក​ទឹក​ច្រើន​ពេក យើង​តែងតែ​ណែនាំ​ឲ្យ​អ្នក​ទទួល​ទាន​ទឹក តែ​គួរ​ស្ថិត​នៅ​កម្រិត​បរិមាណ​ដ៏​សមរម្យ​មួយ​ដែរ។ បើ​អ្នក​ផឹក​ទឹក​ច្រើន​ពេក វា​នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​ស្បែក ព្រោះ​បរិមាណ​ទឹក​ចូល​ខ្លួន​ច្រើន​ពេក រាងកាយ​នឹង​បាត់បង់​ជាតិ​រ៉ែ នាំ​ឲ្យ​ស្បែក​មើល​ទៅ​ហាក់​ដូច​ជា​គ្មាន​ជីវិត។ ៤) ងូត​ទឹក​ក្តៅ​យូរ ការ​ងូត​ទឹក​ក្ដៅឧណ្ណៗ ​មនុស្ស​ជា​ច្រើន​ជឿ​ថា​ដើម្បី​បន្ធូរ​អារម្មណ៍​ដ៏​តានតឹង​របស់​ពួក​គេ ប៉ុន្តែ​ការ​ងូត​រយៈ​ពេល​យូរ វា​នឹង​នាំ​ឲ្យ​ស្បែក​ឡើង​ស្ងួត ហើយ​លែង​មាន​សំណើម​បែប​រស់រវើក។ អ្នក​គួរ​តែ​ងូត​ទឹក​ត្រឹម​រយៈ​ពេល​ខ្លី ហើយ​ប្រើប្រាស់​សាប៊ូ​មក​ត្រដុស​លើ​ស្បែក​ស្រាលៗ និង​ជ្រើសរើស​របស់​ដែល​មាន​គុណភាព​ល្អ។ ៣) មិន​ប្រើ​ស្រោមជើង​ពេល​គេង មនុស្ស​មួយ​ចំនួន​មិន​ចាប់​អារម្មណ៍​នោះ​ទេ តែ​យើង​ណែនាំ​ឲ្យ​ប្រើប្រាស់​ស្រោម​ជើង​នៅ​ពេល​គេង ព្រោះ​វា​ក្រៅ​ពី​ជួយ​ឲ្យ​គេង​លក់​ស្កប់ស្កល់…

ជីវិតនិងសុខភាព

កុំ​លេងសើច​នឹង​ជីវិត! ហាម​ផ្ដាច់​មិន​ត្រូវ​ធ្វើ​រឿង​ ៣ នេះ មុន​ពេល​ងូត​ទឹក

ទម្លាប់​មិន​ល្អ​មួយ​ចំនួន ដែល​អ្នក​បាន​ធ្វើ ឬ​បាន​កើត​ឡើង​មុន​ពេល​ងូត​ទឹក សុទ្ធ​តែ​ជា​សញ្ញា​ដែល​អាច​នាំ​ឲ្យ​អ្នក​ជួប​គ្រោះថ្នាក់​ដល់​ជីវិត ហើយ​មួយ​ពព្រិច​ភ្នែក​វា​អាច​ឆក់​យក​ជីវិត​អ្នក​បាន។ ជា​ពិសេស​សម្រាប់​មនុស្ស​ដែល​មាន​សុខភាព​ខ្សោយ និង​រាង​ចំណាស់​ត្រូវ​តែ​បញ្ចៀស​ទម្លាប់​ទាំង ៣ ខាង​ក្រោម៖ ៣) ទើប​តែ​ឈប់​ហាត់ប្រាណ​ភ្លាមៗ យោង​តាម​អ្នក​ជំនាញ​សុខភាព​បាន​ឲ្យ​ដឹង​ថា កំឡុង​ពេល​ហាត់ប្រាណ យើង​រមែង​បញ្ចេញ​សកម្មភាព​ខ្លាំង ដែល​នាំ​ឲ្យ​ដំណើរការ​ចរន្ត​ឈាម វា​ធ្វើ​ការ​ទៅ​លឿន​ដូច​គ្នា។ នៅ​ពេល​នេះ​ប្រសិន​អ្នក ទើប​តែ​ហាត់ប្រាណ​ហើយ រួច​ទៅ​ងូត​ទឹក នោះ​រន្ធ​ញើស​នឹង​បើក ដែល​នាំ​ឲ្យ​ឈាម​នឹង​ច្រាល​ទៅ​ផ្ទៃ​ខាង​លើ អាច​បណ្តាល​ឲ្យ​គាំង​បេះដូង ឬ​ខួរក្បាល​ខ្វះ​អុកស៊ីហ្សែន នាំ​ឲ្យ​អ្នក​ដួល​សន្លប់​មួយ​រំពេច។ ចំពោះ​ករណី​ងូត​ទឹក​ក្រោយ​ការ​ហាត់ប្រាណ​ហើយ​ភ្លាម​នេះ មិន​ថា​តែ​អ្នក​ងូត​ទឹក​ត្រជាក់ ឬ​ទឹកក្តៅ​នោះ​ទេ គឺ​សុទ្ធ​តែ​ប៉ះពាល់​ដូច​គ្នា។ បែប​នេះ​ល្អ​បំផុត​គួរ​តែ​ទុក​រាងកាយ​ឲ្យ​សម្រាក​រយៈ​ពេល ១ ម៉ោង​សិន​ក្រោយ​ហាត់ប្រាណ សឹម​ធ្វើ​ការ​ងូត​ទឹក។…

ជីវិតនិងសុខភាព

ស្រក​អត់​ដឹង​ខ្លួន! នេះ​រូបមន្ត​ប្រើ​សណ្តែក​ក្រហម ជួយ​ឲ្យ​ចង្កេះ​ស្លីម ​លើក​សម្រស់​ក្មេង​ជាង​វ័យ

នេះ​អាច​ជា​អត្ថបទ​ល្អ​មួយ សម្រាប់​ស្រ្តី​ជា​ពិសេស ឬ​សម្រាប់​បុរសៗ​ដែល​ចង់​ទទួល​បាន​ចំណេះដឹង​សម្រាប់​ចែក​ជូន​ស្រ្តី​ដែល​ខ្លួន​ស្រលាញ់។ នោះ​គឺ​ការ​ប្រើប្រាស់​សណ្តែក​ក្រហម ដែល​ងាយ​ធ្វើ ងាយ​រក​ទិញ ហើយ​អាច​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់ ស្រក​ក្បាល​ពោះ ចង្កេះ​តូច​ជាង​មុន និង​សំខាន់​អាច​ជួយ​លើក​សម្រស់​ថែម​ទៀត​ផង។ សណ្តែក​ក្រហម​មិន​ត្រឹម​មាន​ប្រសិទ្ធភាព​ក្នុង​ការ​សម្រក​ទម្ងន់​មួយ​មុខ​ទេ តែ​វា​ក៏​ជួយ​បញ្ចុះ​កម្តៅ បន្សាប​ជាតិ​ពុល​ក្នុង​ខ្លួន​ផង​ដែរ។ ជា​ទូទៅ​សណ្តែក​ក្រហម ១០០ ក្រាម មាន ៥៨ កាឡូរី ដែល​វា​ទាប​ជាង​ប្រភេទ​ពូជ​សណ្តែក​ដទៃ។ វា​ក៏​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ជួយ​កាត់​បន្ថយ​ខ្លាញ់​ក្នុង​ឈាម និង​បន្ថយ​កម្រិត​កូឡេស្តេរ៉ុល​ថែម​ទៀត​ផង។ ពាក់ព័ន្ធ​នឹង​សម្រស់​ឯ​ណោះ​វិញ វា​មាន​សមត្ថភាព​រារាំង​នៅ​ការ​ផលិត​និង​បន្ថយ​ជាតិ​ពណ៌​មេឡានីន បង្កើន​ល្បឿន​ការ​ផលិត​កូឡាជែន ដោយ​ហេតុ​នេះ​អាច​ជួយ​ឲ្យ​ស្បែក​រលោង​និង​មាន​ភាព​យឺត។ ដោយឡែក​វីតាមីន E ដែល​មាន​ក្នុង​នោះ ក៏​ជួយ​ពន្យារ​ភាព​ចាស់ និង​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ល្អ ជួយ​ឲ្យ​ស្បែក​រលោង​ក្មេង​ជាង​វ័យ​កាន់​ឆ្នាំ។…

ជីវិតនិងសុខភាព

ផឹក​ទឹក​ច្រើន​ល្អ តែ​ ៣ ពេល​នេះ ហាម​ទទួល​ទាន ព្រោះ​អាច​ធ្វើ​ឲ្យ​ក្រលៀន​និង​បេះដូង​ខ្សោយ

ការ​ទទួល​ទាន​ទឹក​ច្រើន គឺ​ល្អ​ហើយ ព្រោះ​វា​ជួយ​ដល់​សរីរាង្គ​ជា​ច្រើន​ក្នុង​រាងកាយ។ តែ​យ៉ាង​ណា​នៅ​ពេលវេលា​ទាំង ៣ ខាង​ក្រោម ការ​ទទួល​ទាន​ទឹក​គឺ​ជា​រឿង​មិន​ល្អ​ទៅ​វិញ ជា​ពិសេស​បើ​ទទួល​ទាន​ច្រើន​ជោគជាំ គឺ​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​បេះដូង ​ក្រលៀន និង​ក្រពះ​ជា​ដើម៖ ៣) ពេល​កំពុង​ហាត់ប្រាណ មុខងារ​បេះដូង និង​សួត​ត្រូវ​បាន​ដំណើរការ​ខ្លាំង​នៅ​ពេល​ហាត់​ប្រាណ ហើយ​ប្រព័ន្ធ​រំលាយ​អាហារ​ក៏​ចុះ​ខ្សោយ។ ដូច្នេះ​កំឡុង​ពេល​ហាត់​ប្រាណ​ ប្រសិន​សម្រុក​ទទួល​ទាន​ទឹក​ភ្លាមៗ គឺ​ងាយ​នឹង​បណ្តាល​ឲ្យ​ហើម​ពោះ ឈឺ​ពោះ ក្អួត​ចង្អោរ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ ក៏​វា​ដាក់​បន្ទុក​ទៅ​ដល់​តម្រង​នោម និង​បេះដូង​ទៀត​ផង។ ក្នុង​កំឡុង​ពេល​ហាត់​ប្រាណ សូដ្យូម​ត្រូវ​បាត់បង់​តាម​រយៈ​ញើស ហើយ​ការ​ស្រេក​ទឹក វា​ជា​រឿង​ធម្មតា​ទេ តែ​ប្រភេទ​ជំងឺ​មួយ ឲ្យ​ឈ្មោះ​ថា Hyponatremia ក៏​ងាយ​នឹង​កើត​មាន…

ជីវិតនិងសុខភាព

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី៖ វីតាមីនបំប៉នសម្រាប់មនុស្សចាស់ចាប់ពីអាយុ៥០ឆ្នាំឡើង!!!

នៅពេលដែលយើងកាន់តែចាស់ មានកត្តាជាច្រើនដែលធ្វើឱ្យយើងពិបាកក្នុងការទទួលបាននៅវីតាមីន និងសារធាតុរ៉ែដែលយើងត្រូវការ។ ជាញឹកញាប់ ពេលយើងចាស់ទៅ យើងធ្វើម្ហូបតិចជាងពេលមុន ជាពិសេសប្រសិនបើផ្ទះយើងមានសមាជិកតិចជាងមុន។ ធ្មេញយើងក៏កាន់តែប្រែប្រូល រួមទាំងការបាត់បង់ធ្មេញ និងការខូចអញ្ចាញធ្មេញ អាចធ្វើឱ្យពិបាកក្នុងការបរិភោគអាហារប្រភេទមួយចំនួន។ លើសពីនេះទៅទៀត នៅពេលដែលយើងចាស់ទៅៗ សមត្ថភាពរបស់រាងកាយយើងក្នុងការស្រូបយកសារធាតុចិញ្ចឹមសំខាន់ៗដែលមាននៅក្នុងរបបអាហារមានតុល្យភាពអាចកាត់បន្ថយ។ វីតាមីន និងអាហារបំប៉នគឺជាមធ្យោបាយដ៏ល្អមួយដើម្បីធានាថា យើងបំពេញតម្រូវការអាហារូបត្ថម្ភរបស់យើង។ វាងាយស្រួលទទួលទាន ហើយក៏ងាយស្រួលរកនៅហាងភាគច្រើនផងដែរ។ មុនពេលទទួលទានអាហារបំប៉ន ជាការល្អត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬអ្នកផ្តល់សេវាថែទាំសុខភាពដែលមានសមត្ថភាព។ មុនពេលទទួលទានអាហារបំប៉នយើងគួទៅពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់យើងជាមុនសិន។ វេជ្ជបណ្ឌិតអាចធ្វើតេស្តដើម្បីកំណត់អំពីកង្វះវីតាមីន និងជួយអ្នកក្នុងការសម្រេចចិត្តថា តើអាហារបំប៉នមួយណាដែលអ្នកគួរបន្ថែមជាប្រចាំ។ លោកវេជ្ជបណ្ឌិតក៏អាចកំណត់សញ្ញាណនៃបញ្ហាសុខភាពដែលត្រូវការអាហារបំប៉នបន្ថែម និងផ្តល់ដំបូន្មានថា វីតាមីនណាដែលត្រូវជៀសវាងដោយសារផលប៉ះពាល់របស់វា។ ឈានចូលដល់វ័យចំណាស់ សុខភាពរបស់យើងម្នាក់ៗកាន់តែទ្រុឌទ្រោមពីមួយថ្ងៃទៅមួយថ្ងៃ ក៏ព្រោះតែប្រព័ន្ធការពាររាងកាយយើងចាប់ផ្តើមចុះខ្សោយ។…

ជីវិតនិងសុខភាព

មិនធម្មតាទេណា! ​រោគសញ្ញាទាំង៧នេះ អាចប្រាប់ថាអ្នកកំពុងប្រឈមនឹងជំងឺតម្រងនោមហើយ!!

តម្រងនោមគឺជាសរីរាង្គដែលមានមុខងារយ៉ាងសំខាន់ ចំពោះសុខភាពទូទៅ ដូចជាទទួលខុសត្រូវ ក្នុងការរក្សាកម្រិតសម្ពាធឈាម និងត្រួតពិនិត្យសារធាតុរាវជាដើម។  បើតម្រងនោមរបស់អ្នកមាន បញ្ហា ឬកើតមានជំងឺតម្រងនោម  អ្នកនឹងជួបផលវិបាក និងបញ្ហាសុខភាពជាច្រើន។ ដូច្នេះថ្ងៃនេះមកតាមដាន រោគសញ្ញាមួយចំនួន ដែលបង្ហាញថា អ្នកកើតមានជំងឺ តម្រងនោម៖ ១/ អស់កម្លាំងខ្លាំងខុសពីធម្មតា៖ ការអស់កម្លាំងរ៉ាំរ៉ៃ បណ្តាលមកពីបញ្ហាតម្រងនោម ដែលជាហេតុ ធ្វើឲ្យរាងកាយមានការពិបាកក្នុងការដឹកជញ្ជូនអុកស៊ីសែនទៅកោសិការបស់អ្នកតាមរយៈចរន្តឈាម។ ២/ រមាស់ស្បែក៖តម្រងនោមជាអ្នកបញ្ចេញជាតិពុលតាមរយៈទឹកនោម ដូច្នេះបើតម្រងនោមមានបញ្ហា  កាកសំណល់ នឹងកើតឡើងនៅក្នុងជាលិកា ដែលធ្វើឲ្យអ្នកកើតមានអាការរមាស់ ឬកន្ទួលលើស្បែក។ ៣/ ជើងឡើងហើម ឬមានដំបៅនៅក្រោមស្បែក៖រោគសញ្ញាមួយនៃជំងឺតម្រងនោមគឺការហើមជើង  ឬមានដំបៅនៅក្រោមស្បែក…

ជីវិតនិងសុខភាព

រឿងពិត! តមសាច់ មានទាំងគុណសម្បត្តិ និងគុណវិបត្តិដល់សុខភាព!!!

របបទទួលទានអាចនឹងមានផលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ និងសុខភាពរាងកាយរបស់អ្នកទាំងមូល។ ក្នុងនោះមានការលើកឡើងជាច្រើនអំពីភាពខុសគ្នារវាងការញ៉ាំសាច់ និងញ៉ាំអាហារបួសដូចជាបន្លែផ្លែឈើជាដើម។ បើទោះជារវាងសាច់ និងបន្លែសុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិយ៉ាងណាក៏ដោយ តែយើងក៏មិនអាចបង្ខំ ឬបញ្ជក់ឱ្យអ្នកទទួលទានតែសាច់ ឬបន្លែទាំងស្រុងនោះដែរ។ ដូច្នេះបានជាថ្ងៃនេះយើងនឹងលើកឡើងពី ១០ចំណុចដែលកើតឡើងចំពោះរូបរាងកាយរបស់អ្នក ប្រសិនជាអ្នកបញ្ឈប់ការញ៉ាំសាច់ ហើយញ៉ាំតែបន្លែនិងផ្លែឈើដូចតទៅ៖ # ស្រកទម្ងន់ អ្នកដែលបញ្ឈប់ ឬកាត់បន្ថយការញ៉ាំសាច់ អាចស្រកទម្ងន់បានរហូតដល់ទៅ ១០ផោន ស្មើនឹង ៤គីឡូក្រាមកន្លះ ដោយមិនបាច់តមចំណី ឬក៏ធ្វើការហាត់ប្រាណច្រើននោះទេ។ ការញ៉ាំបន្លែ ផ្លែឈើ ជំនួសសាច់ធ្វើឱ្យរាងកាយរបស់អ្នកបានបំពេញតួនាទីជួយឱ្យរាងកាយមានសុខភាពល្អ។ # បាក់តេរីល្អក្នុងរាងកាយកើនឡើង មិនមែនរាល់បាក់តេរីសុទ្ធតែអាក្រក់នោះទេ។ មានបាក់តេរីនៅក្នុងរាងកាយ និងក្នុងអាហារមួយចំនួនគេហៅថាជាបាក់តេរីល្អមានអត្ថប្រយោជន៍សម្រាប់រាងកាយរបស់មនុស្ស។…

សម្រង់

អាថ៌កំបាំងងាយៗទាំងនេះសោះ បានជាស្រីៗ និងតារាកូរ៉េសុទ្ធតែមានផ្ទៃមុខស្អាត ស រលោងម៉ដ្ឋខៃ

មិនថាតែតារាកូរ៉េទេ បុរស និងនារីកូរ៉េភាគច្រើនសុទ្ធតែមានស្បែកមុខ ស ស្អាត រលោង ម៉ដ្ឋគួរឱ្យច្រណែនតែម្តង។ អ្នកខ្លះយល់ថា ជនជាតិកូរ៉េស្អាត មកពីកត្តាតំណពូជ និងអ្នកខ្លះក៏យល់ថាមកពីឥទ្ធិពលនៃគ្រឿងសម្អាងល្អ និងគុណភាពជាដើម។ ជនជាតិកូរ៉េក៏មិនខុសពីជនជាតិផ្សេងៗប៉ុន្មានដែរ ក្រៅពីគ្រឿងតុបតែងសម្រាប់រូបសម្រស់ខាងក្រៅបានមួយឆាវៗ ការពិតទៅជនជាតិកូរ៉េ មានអាថ៌កំបាំងមួយចំនួនក្នុងការថែទាំងសម្រស់ដែលអ្នកមិនធ្លាប់ដឹង។ ដូច្នេះថ្ងៃនេះយើងខ្ញុំនឹងលើកឡើងពីអាថ៌កំបាំងថែរក្សាសម្រស់របស់ជនជាតិកូរ៉េដែលមានដូចជា៖ ១. ១០វិនាទី ដើម្បីភាពស្រស់ស្អាត ដើម្បីសម្អាតស្បែកមុខឱ្យស្រស់ស្អាត មានសុខភាពល្អ និងស្រស់ថ្លាបន្ថែម ក្រោយពីងូតទឹក ជនជាតិកូរ៉េទាំងប្រុសទាំងស្រី ចំណាយពេល ១០វិនាទី ដើម្បីធ្វើការលាបក្រែម និងម៉ាស្សាផ្តល់សំណើមលើផ្ទៃមុខបន្ថែម។ លទ្ធផល៖ ក្រោយពេលងូតទឹករួច រន្ធញើសនឹងបើក ដូច្នេះការលាបផលិតផលនឹងចូលទៅបញ្ជ្រាបក្នុងស្បែកមុខបានល្អ…

ជីវិតនិងសុខភាព

ងាយៗ គ្រាន់តែយកទឹកដោះគោជូរសុទ្ធ មកលាបលើផ្ទៃមុខ ធ្វើឱ្យមុខស្អាត ​និងអស់បញ្ហាច្រើនយ៉ាង

ទឹកដោះជូរ ត្រូវបានគេទទួលទានដើម្បីជំនួយសុខភាព ​តែ​ក្រៅពីនេះទឹកដោះគោជូរក៏អាចយកថែទាំសម្រស់បានផងដែរ ​ដោយសារតែទឹកដោះគោជូរ មានផ្ទុកសារធាតុសំខាន់ៗមានប្រយោជន៍ដូចជា៖ វីតាមីន​ D  កាល់ស្យូម អាស៊ីតឡាទិក ​(Lactic  Acid) និងសារធាតុចិញ្ចឹមជាច្រើនមុខទៀត។ តែមិនបាច់លាយអ្វីទៀតទេ ​គ្រាន់តែលាបទឹកដោះគោជូរតែម្តងលើផ្ទៃមុខ ​ក៏មានប្រយោជន៍សម្រាប់ស្បែកច្រើនយ៉ាងផងដែរដូចជា៖  ១. ផ្តល់សំណើមផ្ទៃមុខ៖ មុខដែលស្ងួត ​ខ្សោះៗ គ្មានជាតិទឹកនឹងធ្វើឱ្យអ្នកឆាប់ចាស់ ជ្រីវជ្រួញជាងវ័យបាន ​ប៉ុន្តែទឹកដោះគោជូរអាចជួយដោះស្រាយប​​ញ្ហាទាំងនេះ។ ​គ្រាន់តែលាងមុខឱ្យស្អាតលាបទឹកដោះគោជូរលើផ្ទៃមុខ និងក ឱ្យសព្វ ទុកចោល ​១០នាទី ចាំលាងទឹកចេញ ហើយអនុវត្តមួយសប្តាហ៍ឱ្យបាន ​៣ដង នឹងជួយធ្វើឱ្យមុខមានសំណើម ​ទន់រលោង…

ជីវិតនិងសុខភាព

ពិសេសណាស់ ផ្កាឈូកមានប្រយោជន៍ ​តាំងពីប្ញស ​ដើម ដល់ស្លឹក ​ថែមទាំងជួយធ្វើឱ្យផ្ទៃមុខតឹងណែនស្រស់ស្អាតទៀត!

​ផ្កាឈូក ទាំងផ្កា  ស្លឹក  មើម  ក្រអៅ ធ្លាប់ត្រូវបានគេដឹងថាមានផ្ទុកសារជាតិរ៉ែ និងវីតាមីនជាច្រើនដូចជា៖   ប៉ូតាស្យូម,  ជាតិដែក ម៉ង់កាណេស,  ទង់ដែង, ផូស្វ័រ , ស័ង្កសី , ប្រូតេអ៊ីន,  វីតាមីន C ,  វីតាមីន B6 , Thiamine, Pantothenic Acid  និងជាតិកាកសសៃផងដែរ ។ ដូច្នេះហើយដើមផ្កាឈូកទាំងមូលសុទ្ធតែមានគុណប្រយោជន៍ច្រើនយ៉ាងមិនថាទាំងផ្នែកឱសថបុរាណព្យាបាលរោគ និង​គុណប្រយោជន៍ជាអាហារូបត្ថម្ភ ដូចជា៖ -ជួយបង្កើនគ្រាប់ឈាមក្រហម  RBC…