ជីវិតនិងសុខភាពបន្ទាប់ភ្ញាក់ពីគេងនៅពេលព្រឹក ប្រសិនអ្នកមានអារម្មណ៍ថាមាត់ស្ងួត ហើយមានសភាពថារាងជូរមាត់នៅខាងក្នុង សូមអ្នកកុំគិតថាវាជាសញ្ញាធម្មតា។ បើវាជារោគសញ្ញាបង្ហាញមករយៈពេលយូរ នោះអាចជាសញ្ញាព្រមាននៃជំងឺ ១ ក្នុងចំណោមជំងឺទាំង ៥ ខាងក្រោម៖ ១) ជំងឺមាត់ធ្មេញ ប្រសិនមាត់របស់អ្នកជូរ មានក្លិនមិនល្អបន្ទាប់ភ្ញាក់ពីគេង វាអាចជាសញ្ញានៃជំងឺមាត់ធ្មេញ ពេលខ្លះទៅអាចរលាកអញ្ចាញធ្មេញជាដើម។ អ្នកគួរតែសម្អាតធ្មេញឲ្យបានទៀងទាត់ ឬទៅជួបជាមួយពេទ្យធ្មេញដើម្បីរកវិធីព្យាបាលឲ្យទាន់ពេលវេលា។ ២) ថ្លើមចុះខ្សោយ វាក៏អាចជាសញ្ញាបង្ហាញថា ថ្លើមរបស់អ្នកមានការវិវត្តទៅរកការចុះខ្សោយផងដែរ។ ថ្លើមដើរតួនាទីក្នុងការច្រោះជាតិពុលចេញពីរាងកាយ ហើយប្រសិនវាច្រោះមិនបានល្អ នោះវានឹងក្រពុលពេញរាងកាយ ឬមកដល់សូម្បីតែក្នុងមាត់។ ដូច្នេះដើម្បីបញ្ចៀសការដាក់បន្ទុកលើថ្លើម អ្នកគួរកាត់បន្ថយការទទួលទានគ្រឿងស្រវឹង និងគេងឲ្យបានគ្រប់គ្រាន់។ ៣) ជំងឺក្រពះ វាក៏អាចជាជំងឺរលាកក្រពះ…
ជីវិតនិងសុខភាពក្រោយបម្រើការងារច្រើន គិតច្រើនពីថ្ងៃហើយនោះ ពេលយប់បន្តិចទោះអស់កម្លាំងប៉ុណ្ណា ក៏ពិបាកនឹងធ្វើឲ្យខ្លួនឯងគេងលក់បាន ដោយមនុស្សជាច្រើនជួបបញ្ហានេះ ហើយក៏មិនដឹងថាគួរស្វែងរកដំណោះស្រាយណាដែលល្អនិងមិនប៉ះពាល់សុខភាពដែរ។ ក្នុងអត្ថបទនេះ យើងសូមបង្ហាញពីវិធីចាប់ជីពចរនៅលើរាងកាយ មុនចូលគេងប្រមាណ ១០ នាទី ដែលណែនាំពីអ្នកជំនាញចិន លើ ៣ ចំណុចដូចខាងក្រោម៖ វិធីទី ១ ចូរអ្នកប្រើប្រាស់មេដៃ មកចុចសង្កត់នៅលើផ្នែកជីពចរនៃកំភួនដៃប្រមាណ ៣ នាទី រហូតមានអារម្មណ៍ថារាងឈឺចាប់បន្តិច។ ការធ្វើបែបនេះនឹងធ្វើឲ្យចរន្តឈាមមានដំណើរការល្អ ហើយវាប្រៀបបានដូចជាការម៉ាស្សាមួយ ដែលជួយបន្ថយដំណើរការសរសៃប្រសាទ និងឆាប់ឲ្យយើងអាចគេងលក់បាន។ លើសពីនេះវាក៏ថែមទាំងជួយកាត់បន្ថយនូវហានិភ័យនៃការកើតជំងឺសរសៃឈាមបេះដូងថែមទៀត។ វិធីទី ២ ដូចក្នុងរូបបានបង្ហាញចូរប្រើដៃម្ខាងទៀតមកចុចសង្កត់ត្រង់ផ្នែកកដៃប្រមាណ ៣០ វិនាទី…
ជីវិតនិងសុខភាពមុនខ្នងជាបញ្ហាប្រឈមដ៏ចម្បងមួយ ដែលមនុស្សជាច្រើនបានជួបប្រទះ។ វាប៉ះពាល់ខ្លាំងណាស់ ជាពិសេសសម្រាប់នារីៗដែលនិយមចូលចិត្តការពាក់អាវវាលខ្នង ដោយវាបានរាំងស្ទះការបង្ហាញភាពដ៏ស៊ិចស៊ីនៃសាច់ខ្នងខាងក្រោយនោះបាន។ តើមូលហេតុអ្វីទៅបណ្តាលឲ្យកើតមានមុនខ្នង? យោងតាមគ្រូពេទ្យជំនាញរោគសាលស្បែក បានឲ្យដឹងថា ខ្នងជាកន្លែងដែលងាយនឹងបើកញើសច្រើនបំផុត។ ដូច្នេះហើយបរិមាណនៃបាក់តេរី មេរោគជាច្រើនងាយនឹងមកប្រមូលផ្តុំនៅទីនេះ ហើយវាគួបផ្សំនឹងភាពកខ្វក់ចេញពីសំលៀកបំពាក់ផង អ៊ីចឹងគឺងាយនឹងនាំឲ្យកើតមានយ៉ាងឆាប់រហ័ស ពេលផ្អាប់ជាមួយញើស។ ការផលិតលើសនៃក្រពេញ Sebaceous នាំឲ្យស្ទះរន្ធញើស បូកផ្សំនឹងកត្តាមួយចំនួនផ្សេងទៀតដូចជាស្រ្តេស ភាពតានតឹង សម្ពាធខ្លាំងពេកដោយសារការងារ គ្រួសារ ផ្លូវចិត្ត ក៏វាជាមូលហេតុនាំឲ្យកើតមុនលើខ្នងនេះផងដែរ។ វិធីព្យាបាលមុនខ្នង៖ ការព្យាបាលដោយឆាប់ទទួលបានប្រសិទ្ធភាពបំផុត ក្នុងករណីដែលមុនខ្នងនោះ ស្ថិតនៅសភាពស្រាល ពុំមានស្នាមកន្ទួលក្រហមឡើងធំឬរីករាលដាលច្រើន ពោលត្រឹមតែជាស្នាមខ្មៅតូចៗ ឬក្រហមស្រាលៗ គឺវាងាយនឹងព្យាបាលជាសះស្បើយទេ។ វិធីសាមញ្ញបំផុត…
ជីវិតនិងសុខភាពបន្លែបៃតង មិនត្រឹមតែផ្តល់សារធាតុចិញ្ចឹមដ៏មានតម្លៃដល់រាងកាយប៉ុណ្ណោះទេ តែងាកមកបន្លែ ៥ ប្រភេទនេះ វាថែមទាំងមានឥទ្ធិពលប្រឆាំងអុកស៊ីតកម្ម ជំរុញរាងកាយផលិតកូឡាជែន ជួយការពារភាពចាស់មុនអាយុបានយ៉ាងល្អទៀតផង៖ ៥) ស្ពៃខ្មៅ វាត្រូវបានគេចាត់ទុកជាអាហារ ដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ហើយមានកាឡូរីទាប មិនបណ្តាលឲ្យឡើងទម្ងន់នោះតេ។ ជាងនេះ វាក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ជួយការពារជំងឺមហារីកសុដន់ ក្រពះ និងពោះវៀនធំជាដើម។ បន្ថែមពីនេះ វាមានសារធាតុ ChlorophyII និងវីតាមីន C ជាកត្តាជំរុញរាងកាយក្នុងការបង្កើតកូឡាជែន និងជួយចិញ្ចឹមស្បែកពីខាងក្នុង។ ៤) ប្រូខូលី បន្លែនេះ មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ អាចការពារការបំបែកនៃកូឡាជែន ហើយក៏មានប្រសិទ្ធភាពក្នុងការបង្កើនការផលិតកូឡាជែន។…
ជីវិតនិងសុខភាពទម្លាប់ទាំង ៣ ខាងក្រោមនេះ ស្តាប់ទៅដូចជាសាមញ្ញ ប៉ុន្តែអ្នកមិនបានដឹងនោះទេ ថាវាមានឥទ្ធិពលអាក្រក់ខ្លាំងដល់ឆ្អឹង ស្បែក សរសៃឈាម នាំឲ្យអ្នកអាយុខ្លី។ ដូច្នេះបើមានទម្លាប់របស់អ្នក ចូរបញ្ឈប់វាជាបន្ទាន់៖ ៣) ងូតទឹកក្តៅនៅរដូវរងា ជាធម្មតាទេ ពេលរងាខ្លាំង មនុស្សនិយមទៅងូតទឹកក្តៅ តែយ៉ាងណា កុំទម្លាប់ប្រើញឹកញាប់ពេក គួរណាត្រឹម ២-៣ ដងក្នុងមួយសប្តាហ៍បានហើយ។ ក៏ដោយសារតែពេលងូតទឹកក្តៅញឹកញាប់ វានឹងធ្វើឲ្យស្រទាប់ខាងក្រៅនៃស្បែក ត្រូវបានរបក ហើយស្បែកក៏ងាយនឹងរងការវាយប្រហារដោយបាក់តេរី នាំឲ្យឆាប់ឡើងរលាក និងរមាស់។ សីតុណ្ហភាពទឹកក៏ដូចគ្នា មិនគួរក្តៅខ្លាំង លើសពី ៤០ អង្សាសេទេ។…
ជីវិតនិងសុខភាពជាធម្មតាទឹកកក ក្រៅពីប្រើប្រាស់លាយជាមួយភេសជ្ជៈ ដើម្បីឲ្យវាឡើងត្រជាក់ ក៏មានមនុស្សមួយចំនួនរមែងយកវាមកស្អំពោះ នៅពេលអ្នកហើមពោះ ឬឈឺចុកចាប់កំឡុងពេលមករដូវ។ យ៉ាងណាទឹកកកក៏វាអាចរឹតបន្តឹងស្បែកក្បាលពោះ និងកាត់បន្ថយខ្លាញ់ពីរាងកាយបានថែមទៀតផង ឲ្យតែអ្នកដឹងពីវិធីអនុវត្តដ៏ត្រឹមត្រូវ។ រឿងមួយដែលទាមទារឲ្យអ្នកស៊ូទ្រាំជាមួយការអនុវត្តនេះ គឺភាពត្រជាក់ខ្លាំងក្នុងរយៈពេលយូរ។ ជាទូទៅមនុស្សយើងមានខ្លាញ់ ២ ប្រភេទ ដោយខ្លាញ់ពណ៌ស គឺធ្វើឲ្យក្បាលពោះត្រគាកយារធ្លាក់ចុះ ហើយខ្លាញ់ពណ៌ត្នោតជាទូទៅវាត្រូវបានដុតបំផ្លាញដោយថាមពលរាងកាយ។ ដូច្នេះទឹកកកវាអាចរំញោចឲ្យខ្លាញ់ពណ៌ស ប្រែទៅជាខ្លាញ់ពណ៌ត្នោត ហើយវានឹងត្រូវបានដុតបំផ្លាញដោយខ្លួនឯង។ វេជ្ជបណ្ឌិតលោក Phillips A.Kerin ពន្យល់ថា៖ “យើងចង់ឲ្យមនុស្សរាល់គ្នាដឹងថា នៅពេលរាងកាយទទួលរងសភាពត្រជាក់ខ្លាំង នោះការបម្លែងខ្លាញ់ពណ៌សទៅពណ៌ត្នោតនឹងកើតឡើង ដែលជាទូទៅខ្លាញ់ពណ៌ត្នោត គឺអាចប្រឆាំងនឹងការឡើងទម្ងន់បានយ៉ាងមានប្រសិទ្ធភាព”។ ដើម្បីអនុវត្តនោះ គឺងាយទេ អ្នកគ្រាន់តែយកស្រោមឬអ្វីមួយ…
ជីវិតនិងសុខភាពយើងម្នាក់ៗសុទ្ធតែចង់ទទួលបានសុខភាពល្អ អាយុវែង អាចរស់នៅមើលឃើញពិភពលោកច្រើនឆ្នាំទៅមុខទៀត។ តែទោះជាយ៉ាងណាវាក៏អាស្រ័យទៅលើកត្តាជាច្រើន ក្នុងនោះមានតាំងពីរបបអាហារ និងរបៀបរស់នៅប្រចាំថ្ងៃ វាពិតជាសំខាន់ខ្លាំងណាស់។ ដោយឡែកមកក្នុងអត្ថបទនេះ Knongsrok ចង់ចែករំលែកពីវិធីសម្គាល់ថាខ្លួនយើងម្នាក់ៗ មានសុខភាពល្អដល់កម្រិតណា ហើយកំពុងស្ថិតក្នុងចំណោមក្រុមមនុស្សអាយុវែងឬអត់? តុះទៅមើល ៤ ចំណុចដូចខាងក្រោម តើអ្នកមានប៉ុន្មានចំណុចដែរ៖ ៤) មានអារម្មណ៍ល្អនៅពេលភ្ញាក់ ក្រោយភ្ញាក់ពីគេង អ្នកមិនមានអារម្មណ៍ថាវិលមុខ ឈឺ ក្បាល នេះបង្ហាញថា ការគេងរបស់អ្នកគឺស្កប់ស្កល់ល្អណាស់។ ចរន្តឈាមរបស់អ្នកក៏ដើរស្រួល ប្រព័ន្ធរំលាយអាហារក៏ដូចគ្នាដែរ អ៊ីចឹងវាជាកត្តាជួយឲ្យអ្នកអាចរស់នៅបានយូរមួយផ្នែកដូចគ្នា។ ផ្ទុយទៅវិញ ប្រសិនក្រោកមកមានអារម្មណ៍ដូចងងុយដេក វិលមុខ ឈឺក្បាល នេះអាចបណ្តាលមកពីអាការៈនៃជំងឺថ្លើម…
ជីវិតនិងសុខភាពទទួលទានភេសជ្ជៈប្រភេទ ៣ នេះ រៀងរាល់ព្រឹក គឺនឹងអាចផ្តល់ប្រយោជន៍ជាច្រើន ដល់ស្បែកនិងរាងកាយ។ អ្នកជំនាញបានណែនាំឲ្យអ្នកគួរទទួលទានជាប្រចាំ៖ ៣) ផឹកទឹកក្ដៅឧណ្ហ៍ៗ ជាតិពុលបើកាលណាកកកុញក្នុងរាងកាយច្រើន នោះងាយនឹងធ្វើស្បែកឆាប់ចាស់។ ដូច្នេះហើយការទទួលទានទឹកក្ដៅឧណ្ហ៍ៗ មួយកែវរៀងរាល់ព្រឹក គឺពិតជាសំខាន់ ដោយវាអាចជួយគ្រប់គ្រងកោសិកាស្បែក បង្កើនភាពយឺតនៃស្បែក និងកាត់បន្ថយផលប៉ះពាល់នៃរ៉ាឌីកាល់សេរីដែលបង្កជាគ្រោះថ្នាក់ដល់ស្បែក។ ជាងនេះ វាក៏ជួយឲ្យសរីរាង្គនានាក្នុងរាងកាយដំណើរការល្អ ដូចជាប្រព័ន្ធរំលាយអាហារ ការសម្រួលជាតិខ្លាញ់លើស ពោលគាំទ្រពេញទំហឹងដល់ការសម្រកទម្ងន់។ តែយ៉ាងណាសូមទទួលទានតិចៗ កុំសម្រុកលឿន និងបរិមាណច្រើនក្នុងពេលតែមួយ។ ២) ផឹកទឹកខ្ញីក្តៅ ការទទួលទានទឹកខ្ញីក្តៅនៅពេលព្រឹក ប្រៀបដូចជា បានយិនស៊ិនមួយមកក្នុងខ្លួន។ វាផ្តល់ប្រយោជន៍ច្រើនណាស់ ដោយវាប្រឆាំងនឹងការរលាក…
ជីវិតនិងសុខភាពទឹកជាអ្វីដែលយើងខ្វះមិនបានជារៀងរាល់ថ្ងៃ ហើយការទទួលទានទឹក ជារឿងចាំបាច់ ដែលមនុស្សគ្រប់គ្នាធ្វើ ដោយមិនចាំបាច់នរណាបង្គាប់ឡើយ។ យ៉ាងណាប្រសិនអ្នកឃើញកើតមានរោគសញ្ញា ៣ នេះឡើង បន្ទាប់ពីផឹកទឹក នោះវាជាសញ្ញាមិនល្អទេ ដែលអ្នកគួរតែយកពេលទៅជួបអ្នកនឹងគ្រូពេទ្យដើម្បីពិគ្រោះ៖ ៣) ផឹកទឹកច្រើន ហើយអត់បត់ជើងតូច ជាធម្មតាសុខភាពល្អ ជាមធ្យមត្រូវបត់ជើងតូចប្រហែល ៦ ទៅ ៧ ដង/ថ្ងៃ។ ប៉ុន្តែប្រសិនអ្នកបត់ជើងតូចតិចជាង ២-៣ ដង/ថ្ងៃ ឬមានគម្លាតច្រើនម៉ោង ហើយមិនបត់ជើងតូច នោះបង្ហាញថា រាងកាយកំពុងខ្សោះជាតិទឹកយ៉ាងខ្លាំង។ ជារួមមក មានន័យថា ប្រសិនអ្នកទទួលទានទឹកច្រើនហើយ បន្ទាប់ពីនោះប៉ុន្មានម៉ោងអ្នកមិនមានអារម្មណ៍ចង់បញ្ចេញទឹកនោម នោះត្រូវប្រុងប្រយ័ត្ន…
ជីវិតនិងសុខភាពដើម្បីជាការសន្សំសំចៃ ក្នុងក្រុមគ្រួសារជាច្រើនតែងតែប្រើប្រាស់នូវប្រេងឆាដែលធ្លាប់ប្រើប្រាស់រួចហើយ ឬប្រេងឆាសល់ យកមកប្រើវាជាថ្មី តែពួកគេពុំបានដឹងនោះទេ ថាវាអាចបង្កជំងឺជាច្រើនមកដល់រាងកាយ។ មិនមែនជាការបន្លាច តែគឺជាការពិត ខាងក្រោម Knongsrok បង្ហាញផលប៉ះពាល់ធ្ងន់ធ្ងរ ៤ ពីការប្រើប្រាស់ប្រេងឆាដែលនៅសល់៖ ៤) ហានិភ័យនៃជំងឺមហារីក ប្រេងឆា ខ្លាញ់ ពេលចៀននៅសីតុណ្ហភាពខ្ពស់ វានឹងកើតមានប្រតិកម្មគីមី ហើយផលិតឡើងនូវ Aldehydes ជាសារធាតុបង្កគ្រោះថ្នាក់ដល់សុខភាព។ ប្រសិនអ្នកបន្តប្រើប្រាស់វាបន្តិចម្តងៗ យូរទៅជាតិពុលនឹងកើនឡើងកាន់តែ ខ្លាំង ហើយអាចបង្កជាជំងឺមហារីកផ្សេងៗមកកាន់រាងកាយ។ ៣) ការកើនឡើងកូឡេស្តេរ៉ុលអាក្រក់ អាហារដែលចម្អិនជាមួយប្រេងដែលធ្លាប់ប្រើរួចហើយ គឺងាយនឹងបង្កើនកម្រិតកូលេស្តេរ៉ុលអាក្រល់ LDL មកក្នុងខ្លួន។…
ជីវិតនិងសុខភាពទម្លាប់រស់នៅប្រចាំថ្ងៃខ្លះ មិនសុទ្ធតែត្រូវឧស្សាហ៍ធ្វើវាញឹកញាប់ហើយល្អនោះទេ ទម្លាប់ខ្លះបើអ្នកដកឃ្លាបានខ្លះ នោះទើបជារឿងល្អទៅវិញ។ ខាងក្រោមយើងបង្ហាញពីចំណុចធំៗ ៣ ដែលស្រ្តីមិនគួរធ្វើវាញឹកញាប់ពេកនោះទេ៖ ៣) កុំងូតទឹកញាប់ពេក ការងូតទឹកសម្អាតខ្លួនជាប្រចាំ ដ្បិតជួយឲ្យយើងមានក្លិនខ្លួនល្អនិងស្រស់ស្រាយ តែវាអាចប៉ះពាល់សុខភាពស្បែកទៅវិញ។ តាមការស្រាវជ្រាវពីគ្រូពេទ្យជំនាញផ្នែកស្បែកនៅសហរដ្ឋអាមេរិក បានឲ្យដឹងថា អ្នកមិនគួរងូតទឹកលើសពី ២ ដង/ថ្ងៃនោះទេ ព្រោះដោយសារសាប៊ូដែលអ្នកយកមកដុសខ្លួនវាមានផ្ទុកសារធាតុគីមីសម្អាត ដែលយូរទៅធ្វើឲ្យស្បែកបាត់បង់សំណើម ក្លាយទៅជាស្បែកស្ងួតនិងគ្រើម។ ២) កុំផ្លុំសក់ច្រើនពេក ការផ្លុំសម្ងួតសក់ ជួយឲ្យសក់ឆាប់ស្ងួត មិននៅសើមដែលយើងពិបាកក្នុងការគេង ឬធ្វើឲ្យធំក្លិន។ ប៉ុន្តែបើអ្នកទម្លាប់ធ្វើវាញឹកញាប់ ហើយប្រើប្រាស់នៅខ្យល់ផ្លុំសីតុណ្ហភាពខ្ពស់ជ្រុល អាចនឹងងាយធ្វើឲ្យសក់ស្ងួត ឬបែកចុង។ តាមពិតទៅល្អបំផុត អ្នកគួរតែប្រើប្រាស់កន្សែងមកជូតវាថ្នមៗ…
ជីវិតនិងសុខភាពធ្លាប់ជួបទេ? រាងកាយមនុស្សមួយចំនួន ឆាប់ទទួលរងសភាពជាំខ្លាំងណាស់ បន្ទាប់ពីប៉ះទង្គិចរបស់អ្វីមួយ។ អ្នកខ្លះទៀតទៅ ក្រោកពីគេង អត់ដឹងខ្លួនថាឈឺចាប់អីផង តែត្រង់ទីតាំងស្បែកកែងដៃ ឬជើង ក៏មានឡើងស្នាមជាំដែរ។ យ៉ាងណាពាក់ព័ន្ធនឹងរោគសញ្ញាទាំងនេះ វាមិនមែនជាអាការៈល្អនោះទេ ហើយក៏មិនអាចមើលស្រាលបានដែរ ព្រោះវាអាចជាសញ្ញាព្រមានជំងឺទាំង ៥ ខាងក្រោម៖ ៥) ខ្សោយថ្លើម នៅពេលថ្លើមមានបញ្ហា សមត្ថភាពនៃការបញ្ចេញប្រូតេអ៊ីន សម្រាប់កំណកឈាមក៏ត្រូវបានកាត់បន្ថយ ជាហេតុនាំឲ្យស្នាមជាំ ងាយនឹងរំលេចចេញមកលើស្បែកបានយ៉ាងងាយ។ លើសពីនេះមនុស្សដែលមានជំងឺថ្លើម ស្បែកក៏ឡើងជាំបែកលឿង ហើយរមាស់ ទឹកនោមប្រែទៅជាងងឹត ហើយជើងអាចនឹងហើម នោះគឺច្បាស់ណាស់។ ៤) ជំងឺរលាកស្រោមខួរ វាជាជំងឺតំណពូជ…
ជីវិតនិងសុខភាពទឹកដូង អាចផ្តល់នូវអាហារូបត្ថម្ភជាច្រើនមករាងកាយ ពោលក្រៅពីជួយបំពេញជាតិទឹក វាក៏ជួយព្យាបាលជំងឺមួយចំនួនថែមទៀតផង។ យ៉ាងណាតាមអ្នកជំនាញបានណែនាំថា មនុស្ស ៥ ប្រភេទដូចរៀបរាប់ខាងក្រោម មិនគួរទទួលទានទឹកដូងនោះទេ ព្រោះអាចបង្កជាផលប៉ះពាល់ទៅវិញ៖ ៥) អ្នកដែលមានជំងឺទឹកនោមផ្អែម ទឹកដូងក្នុងមួយកែវ មានផ្ទុកនូវបរិមាណស្ករប្រមាណ ៦,២៦ ក្រាម ដ្បិតទំហំនេះវាទាបជាង បើធៀបនឹងផ្លែឈើដទៃ តែយ៉ាងណាចំពោះអ្នកទឹកនោមផ្អែមមិនគួរទទួលទានឡើយ ហើយបើចង់ទទួលទាន ក៏គួរដាក់កំហិតនៅបរិមាណទាបមួយដែរ។ ៤) មនុស្សដែលងាយអាឡែស៊ី ចំពោះមនុស្សដែលងាយនឹងអាឡែស៊ីអាហារ ឬអ្វីមួយ ជាមួយតឹកដូងក៏ងាយនឹងបង្កផលប៉ះពាល់ដល់ពួកគេ ដូចការទទួលទានអាហារសមុទ្រអី អ៊ីចឹងដែរ។ ជាពិសេសគឺពេលទទួលទានទឹកដូង លាយទឹកកក ពេលវាប្រតិកម្មចូលគ្នា វានឹងធ្វើឲ្យអ្នកងាយឈឺពោះ…
ជីវិតនិងសុខភាពចូលដល់អាយុ ៥០ ឆ្នាំអីហើយ ប្រសិនអ្នករកឃើញថាខ្លួនឯងមានសញ្ញាទាំង ៥ នេះលេចចេញមក នោះយើងសូមចូលរួមអបអរ ព្រោះវាសញ្ញានៃមនុស្សអាយុវែង ពោលគឺអ្នកនឹងអាចរស់នៅរាប់សិបឆ្នាំទៅមុខទៀត៖ ៥) គេងលក់ស្រួលធម្មតា អាយុនិងសុខភាព វាស៊ីសងលើកត្តានៃការគេង ឬបញ្ហាផ្លូវចិត្តដែរ ប្រសិនការសម្រាករបស់អ្នកនៅតែល្អ ការគេងនៅតែលក់ស្កប់ស្កល់ មិនមានការថប់អារម្មណ៍ អស់សង្ឃឹមច្រើន នោះគឺមានន័យថា សរីរាង្គខាងក្នុងរបស់អ្នកក៏នៅល្អ មិនប៉ះពាល់ដល់សុខភាពអ្វីនោះដែរ។ វាក៏ជាផ្នែកមួយបញ្ជាក់ពីសញ្ញាមនុស្សអាយុវែង។ ៤) ការបន្ទោបង់ដោយគ្មានបញ្ហា ក្រោយអាយុ ៤០-៥០ ឆ្នាំ បើមុខងាររំលាយអាហារថយចុះ នោះសំណល់នឹងកកកុញក្នុងពោះវៀនធំ ធ្វើឲ្យជាតិពុលមិនត្រូវបានបញ្ចេញទៅខាងក្រៅទាន់ពេល ឬកម្ចាត់ចោលទាន់ពេល។ ស្ថានភាពនេះ…
ជីវិតនិងសុខភាពទឹកក្រូចឆ្មារ និងទឹកឃ្មុំ មិនត្រឹមតែអាចបន្ថែមសារធាតុចិញ្ចឹមសំខាន់ៗដល់រាងកាយប៉ុណ្ណោះទេ ទៀតសោតវាក៏ជួយសម្រកទម្ងន់ ហើយបើចង់បានប្រសិទ្ធភាពឆាប់រហ័ស Knongsrok ណែនាំឲ្យមកអនុវត្តវិធីខាងក្រោម៖ គ្រឿងផ្សំត្រូវមាន ដូចជា ក្រូចឆ្មា ១ ផ្លែ ក្រូចកន្លះផ្លែ ស្លឹកជីអង្កាមស្រស់មួយក្តាប់តូច ទឹក ១ លីត្រ និងទឹកឃ្មុំសុទ្ធ ១ ពែងតូច។ វិធីធ្វើ៖ ចាក់ទឹកចូលក្នុងឆ្នាំង ហើយដាំឲ្យពុះ រួចបន្ថែមស្លឹកជីអង្កាម ដោយចម្អិនចោលប្រហែល ៥ នាទី រួចមកបិទភ្លើង និងទុកទឹកដល់ត្រជាក់។ បន្ថែមទឹកក្រូចឆ្មារ និងទឹកក្រូចស្រស់ បន្តិចចូលទៅក្នុងទឹកជីអង្កាម…
ជីវិតនិងសុខភាពចន្លោះពេល ២ ម៉ោង ពីម៉ោង ៩ ដល់ ១១ យប់ មានសារៈសំខាន់ណាស់សម្រាប់សុខភាពមនុស្ស ដោយវាអាចពន្យារអាយុឲ្យកាន់តែវែង ប្រសិនជាអ្នកអាចមើលថែខ្លួនឯងបានល្អ ហើយបញ្ចៀសទម្លាប់អាក្រក់ទាំង ៤ ខាងក្រោម៖ ៤) ការប្រើប្រាស់ទូរស័ព្ទ មនុស្សភាគច្រើនទម្លាប់ប្រើប្រាស់ទូរស័ព្ទមុនចូលគេង ដោយអ្នកមិនបានដឹងនោះទេ អំពីផលប៉ះពាល់នៃវា។ ការប្រើលើសពី ១ ម៉ោងនៅលើគ្រែ អាចកាត់បន្ថយសារធាតុ Melatonin ដែលផលិតបានប្រហែល ២២ ភាគរយ នេះបង្កផលប៉ះពាល់ដល់ដំណេក ធ្វើឲ្យអ្នកគេងយប់ជ្រៅ ឬគេងមិនលក់។ តាមក្បួនបុរាណចិន គេដំណាលមកថា…
ជីវិតនិងសុខភាពត្រឹមទឹកតែម្យ៉ាងមិនទាន់គ្រប់គ្រាន់នោះទេ ដើម្បីជួយឲ្យសុខភាពរាងកាយដំណើរការកាន់តែល្អ អ្នកគួរតែទទួលទានភេសជ្ជៈខាងក្រោមទាំង ៥ នេះនៅពេលព្រឹក៖ ៥) ទឹកក្រូចឆ្មារ ទទួលទានទឹកក្រូចឆ្មារជាមួយទឹកក្ដៅឧណ្ហ៍ៗ នៅពេលព្រឹកព្រលឹម មិនត្រឹមតែជួយឲ្យអារម្មណ៍ស្រស់ស្រាយ ការពារអាការៈឈឺក្បាលប៉ុណ្ណោះទេ ទៀតសោតក៏ជួយឲ្យស្បែកភ្លឺថ្លា និងស្រកទម្ងន់យ៉ាងមានប្រសិទ្ធភាពផងដែរ។ ៤) ទឹកដូង ទឹកដូងគឺជាភេសជ្ជៈដែលមានជាតិវីតាមីន និងសារធាតុរ៉ែជាច្រើន វាជួយឲ្យរាងកាយមានតុល្យភាព បង្កើនថាមពល និងកម្ចាត់ជាតិពុលពីក្នុងខ្លួន។ ពេលវេលាល្អបំផុតក្នុងការទទួលទានទឹកដូង គឺនៅពេលព្រឹក ពេលពោះទទេ។ ៣) តែរមៀត តែរមៀតមានផ្ទុកនូវសារជាតិ Curcumin ដែលផ្តល់ប្រយោជន៍ជាច្រើនចំពោះសុខភាព។ វាជួយកាត់បន្ថយការរលាក បន្ថែមភាពសុាំដល់រាងកាយ និងការពារជំងឺឈឺសន្លាក់ មហារីកជាដើម។…
ជីវិតនិងសុខភាពមនុស្សស្រីជាទូទៅក្រោយអាយុ ៣០ ឆ្នាំ ឬហៀរចូល ៤០ ឆ្នាំអីហើយនោះ គឺរមែងមានការបម្រែបម្រួលអ័រម៉ូនខ្លាំង ហើយការផលិតកូលាជែនថែរក្សាសម្រង់រាងកាយ ក៏មានការបាត់បង់មិនដូចក្មេងស្រករ ២០ ដែរ។ ដូច្នេះពួកគេត្រូវការ ការជំនួយខ្លាំងពីអាហារូបត្ថម្ភដែលទទួលបានពីរបបអាហារប្រចាំថ្ងៃ។ វានាំឲ្យការជ្រើសរើសរបបអាហារនៅវ័យស្រករនេះ គឺចាំបាច់ ពោលមិនអាចបណ្តែតបណ្តោយដូចក្មេងទៀតឡើយ។ ខាងក្រោម Knongsrok ណែនាំនូវអាហារទាំង ៦ ប្រភេទ ដែលស្រ្តីក្រោយអាយុ ៣០ ឆ្នាំមិនគួរមើលរំលង៖ ៦) ម្ទេសប្លោកក្រហម វាជាអាហារប្រឆាំងភាពចាស់ យ៉ាងមានប្រសិទ្ធភាព ដែលហៅថា Carotenoids។ ហើយបន្ថែមពីលើជាតិហឹរ ម្ទេសប្លោកក្រហមក៏មានវីតាមីន…