គេហទំព័រ KNONGSROK

ជីវិតនិងសុខភាព

បន្លែ​​បៃតង​ផ្តល់​ប្រយោជន៍​ច្រើន​សម្រាប់​សុខភាព តែ​មនុស្ស ៤ ប្រភេទ​នេះ កុំ​លូក​ច្រើន​ពេក

បន្លែ​គ្រប់​មុខ​ជា​ទូទៅ វា​មិន​ជា​មាន​ឱជារស​អ្វី​ឆ្ងាញ់​ទេ តែ​វា​ផ្ទុក​ទៅ​ដោយ​វីតាមីន A, B, C, K, កាល់ស្យូម, carotene ហើយ​បន្លែ​ខ្លះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ថ្នាំ​ព្យាបាល​ដើម្បី​បណ្តេញ​ជាតិ​ពុល បំបាត់​ការ​ក្អក ការពារ​ផ្តាសាយ និង​ព្យាបាល​ការ​ហូរឈាម​ក្រពះ​ទៀត​ក៏​មាន។ តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ​រដូវ​បន្លែ ពេញ​ជីវជាតិ​ល្អ គឺ​ចន្លោះ​ពី​ខែ​កញ្ញា ដល់​ខែ​មេសា ដែល​ពេល​នេះ​វា​រីក​នៅ​ពណ៌​បៃតង​ស្រស់​ល្អ។ យ៉ាង​ណា​មនុស្ស ៤ ប្រភេទ​ខាង​ក្រោម ត្រូវ​បាន​គេ​ណែនាំ​មិន​ឲ្យ​ទទួល​ទាន​បន្លែ​ច្រើន​ពេក​ឡើយ៖ ៤) អ្នក​មាន​ជំងឺ​ហើម​ពោះ អ្នក​ដែល​មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ ដូច​ជា​ហើម​ពោះ ចុក​ពោះ ឈឺ​ក្រពះ មិន​គួរ​ទទួល​ទាន​បន្លែ​ច្រើន​ពេក​ ព្រោះ​វា​អាច​បន្ថែម​ឲ្យ​អាការៈ​ហើម​ពោះ កាន់​តែ​ធ្ងន់ធ្ងរ​លើស​ដើម។ ជា​ពិសេស​កុំ​ទទួល​បាន​បន្លែ​ឆៅ​ឲ្យ​សោះ។…

ជីវិតនិងសុខភាព

តៅហ៊ូ​ជា​បណ្ដុំ​ប្រូតេអ៊ីន តែ​សម្រាប់​មនុស្ស ៤ ប្រភេទ​នេះ មិន​គួរ​ទទួល​ទាន​ទេ

តៅហ៊ូ​គឺ​ជា​អាហារ​ដែល​បណ្តុំ​ទៅ​ដោយ​ប្រូតេអ៊ីន និង​មាន​អាស៊ីដ​អាមីណូ​សំខាន់​ទាំង ៩ ហើយ​ក៏​មាន​ជាតិ​កាល់ស្យូម សារធាតុ​រ៉ែ​ម៉ង់ហ្គាណេស​និង​ផូស្វ័រ រួច​បន្ថែម​ពី​នេះ​វា​ក៏​មាន​ផ្ទុក​វីតាមីន B1 ដ៏​ល្អ​សម្រាប់​រាងកាយ​ថែម​ទៀត។ យ៉ាង​ណា​សម្រាប់​មនុស្ស​ ៤ ប្រភេទ​ខាង​ក្រោម​នេះ អ្នក​មិន​គួរ​ទទួល​ទាន​តៅហ៊ូ​នោះ​ទេ ហើយ​បើ​ចង់​ក៏​ត្រូវ​កំណត់​នូវ​បរិមាណ​ដ៏​ទាប​មួយ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​សភាព​រាងកាយ​កាន់​តែ​ជួប​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​លើស​ដើម៖ ៤) មនុស្ស​មាន​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ អ្នក​ដែល​មាន​ប្រព័ន្ធ​រំលាយ​អាហារ​ខ្សោយ ដំណើរការ​មិន​ល្អ នោះ​វា​អាច​ធ្វើ​ឲ្យ​ក្រពះ​ពិបាក​ក្នុង​ការ​បំបែក​ប្រូតេអ៊ីន ដូច្នេះ​អ្នក​គួរ​កំណត់​ការ​ទទួល​ទាន​ឲ្យ​បាន​តិច​បំផុត ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ហើម​ពោះ និង​រាគ​ជា​ដើម។ ៣) មនុស្ស​មាន​ជំងឺ​សរសៃឈាម​បេះដូង តៅហ៊ូ​មាន​ជាតិ​មេទីយ៉ូនីន​ខ្ពស់ ដែល​សារធាតុ​នេះ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​អង់ស៊ីម អាច​បម្លែង​ទៅ​ជា​ស៊ីស្ទីន ជា​សារធារុ​ដែល​មាន​សមត្ថភាព​បំផ្លាញ​កោសិកា endothelial នៅ​ក្នុង​ជញ្ជាំង​សរសៃឈាម នាំ​ឲ្យ​វិវត្ត​ទៅ​រក​ការ​ដាច់​សរសៃឈាម​ខួរក្បាល។ ដូច្នេះ​អ្នក​មាន​ជំងឺ​សរសៃឈាម…

ជីវិតនិងសុខភាព

បើ​មាន ៣ ក្នុង​ចំណោម​ទម្លាប់ ៥ ដែល​ធ្វើ​រៀងរាល់​ព្រឹក អបអរ​អ្នក​ជា​មនុស្ស​អាយុ​វែង​ហើយ

ទម្លាប់​ទាំង ៥ ខាង​ក្រោម គឺ​អាច​ចូលរួម​ជួយ​ពង្រឹង​ភាព​សុាំ​របស់​រាងកាយ ជួយ​ឲ្យ​អ្នក​មិន​សូវ​មាន​ជំងឺ​ឈឺថ្កាត់ សុខភាព​ល្អ បើ​ទោះ​បី​ឈាន​ចូល​វ័យ​ចំណាស់​ប៉ុណ្ណា​ក៏​ដោយ។ ប្រសិន​អ្នក​មាន​ ៣ ក្នុង​ចំណោម ៥ រាប់​ថា​អ្នក​កំពុង​ស្ថិត​ក្នុង​ជំពូក​មនុស្ស​អាយុ​វែង៖ ៥) ភ្ញាក់​ពី​ព្រលឹម ប្រសិន​អ្នក​មាន​ទម្លាប់​ក្រោក​ពី​ព្រលឹម ដោយ​ក្រោម​ម៉ោង ៨ ព្រឹក តាម​ការ​ស្រាវជ្រាវ គឺ​រមែង​នាំ​ឲ្យ​មនុស្ស​នោះ មាន​អារម្មណ៍​ធូរស្រាល ស្រស់ស្រាយ និង​មិន​មាន​សម្ពាធ​ច្រើន ដូច​មនុស្ស​ដែល​គេង​យូរ មិន​ងាយ​ភ្ញាក់​នោះ​ទេ។ ៤) ស្រូប​យក​ពន្លឺ​ព្រះ​អាទិត្យ​គ្រប់គ្រាន់ នៅ​ព្រឹក​ព្រលឹម បើ​អ្នក​ទម្លាប់​បើក​បង្អួច បើក​ទ្វារ ស្រូប​យក​ពន្លឺ​ថ្ងៃ​គ្រប់គ្រាន់ នោះ​វា​មិន​ត្រឹម​តែ​ផ្តល់​ឲ្យ​រាងកាយ​អាច​ស្រូប​យក​ខ្យល់​…

ជីវិតនិងសុខភាព

ជៀស​ឲ្យ​បាន! ប្រយ័ត្ន​ថ្លើម​បែក​ម៉ត់​ដូច​តៅហ៊ូ​ស្អុយ ដោយសារ​ទម្លាប់​លូក​អាហារ ៣ នេះ

បើ​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​ក្រៅ​ស្រុក បាន​ឲ្យ​ដឹង​ថា បុរស​វ័យ ៧២ ឆ្នាំ​នៅ​ក្នុង​ប្រទេស​ចិន មាន​ឈ្មោះ Wang បាន​ទទួល​មរណភាព​ ដោយសារ​ជំងឺ​មហារីក​ថ្លើម​ដោយ​មិន​ដឹង​ខ្លួន។ ប្រភព​បាន​ឲ្យ​ដឹង​ថា ដើម​ឡើយ​ស្ថានភាព​រាងកាយ​លោក​ចុះ​ខ្សោយ​ម្តង​បន្តិច តែ​ចេះ​តែ​បណ្តែតបណ្តោយ​ដោយ​ធ្ងន់ធ្ងរ បាន​ព្រម​មក​ពិនិត្យ។ គួបផ្សំ​នឹង​អាយុ​កាន់​តែ​ជរា​ផង ស្ថានភាព​ជំងឺ​មហារីក​ថ្លើម ដែល​ទើប​តែ​រក​ឃើញ ក៏​ព្យាបាល​មិន​ទាន់​ពេល​នោះ​ដែរ។ ក្រោយ​ការ​សួរនាំ​ពី​សមាជិក​គ្រួសារ ពាក់ព័ន្ធ​នឹង​របប​អាហារ​ដែល​លោក​ទទួល​ទាន គឺ​មាន​ភេសជ្ជៈ​និង​អាហារ​ទាំង ៣ ខាង​ក្រោម ដែល​លោក Wang លូក​ជា​ប្រចាំ៖ ៣) ភេសជ្ជៈ​មាន​ជាតិ​អាកុល ជា​ការ​ពិត​ភេសជ្ជៈ​មាន​ជាតិ​អាកុល គឺ​មាន​អេតាណុល​ច្រើន ដែល​សារធាតុ​នេះ​នឹង​ត្រូវ​បំបែក​ដោយ​ថ្លើម កើត​ជា acetaldehyde…

ជីវិតនិងសុខភាព

ចាស់​មិន​ទាន់​ទេ! ឆ្អឹង​សន្លាក់​ខូច​អស់​ហើយ មក​ពី​អ្នក​មើល​រំលង​អាហារ​ទាំង ៣ នេះ

អ្វី​ដែល​អ្នក​ទទួលទាន​រាល់​ថ្ងៃ គឺ​ជា​កត្តា​ជះ​ឥទ្ធិពល​ដល់​សុខភាព​របស់​អ្នក។ សុខភាព​ល្អ ឬ​អាក្រក់ ក៏​អាច​មក​ពី​របប​អាហារ​ទាំង​អស់​នោះ​ដែរ។ ងាក​មក​ក្នុង​អត្ថបទ​នេះ សម្រាប់​អ្នក​ចង់​បាន​ឆ្អឹង បាន​សន្លាក់​រឹងមាំ​ល្អ ដែល​ទាមទារ​ឲ្យ​បំពេញ​ជាតិ​កាល់ស្យូម​ជា​ចាំ​បាច់ អ្នក​មិន​គួរ​មើល​រំលង​របស់​ទាំង ៣ ខាង​ក្រោម​ឡើយ៖ ៣) ទឹកដោះគោ ជា​របស់​ដំបូង​ដែល​អ្នក​មិន​អាច​មើល​រំលង​បាន ដោយ​វា​ជា​ប្រភព​នៃ​ជាតិ​កាល់ស្យូម​ពេញ​ទំហឹង។ មិន​ថា​តែ​ទឹកដោះគោ​ធម្មតា ទឹកដោះគោ​ជូរ ឈីស គឺ​សុទ្ធ​តែ​ល្អ​ចំពោះ​ឆ្អឹង ដោយសារ​វា​មាន​ជាតិ​កាល់ស្យូម​ខ្ពស់ មាន​សារធាតុ​ចិញ្ចឹម​ដល់​សុខភាព​ឆ្អឹង និង​សន្លាក់។ ២) បន្លែ បន្លែ​មិន​សំដៅ​ដល់​បន្លែ​គ្រប់​ប្រភេទ​នោះ​ទេ តែ​យើង​ណែនាំ​ឲ្យ​អ្នក​បន្ថែម​ការ​ទទួល​ទាន​ ខាត់ណា ស្ពៃក្ដោប និង​ផ្កា​ស្ពៃ​ជា​ដើម។ វា​ជា​ប្រភព​នៃ​វីតាមីន K…

ជីវិតនិងសុខភាព

អាហារ ៤ មនុស្ស​ទូទៅ​ចូលចិត្ត​ណាស់ តែ​ជនជាតិ​ជប៉ុន​អត់​លូក​ដាច់​ខាត ព្រោះ​នាំ​ឲ្យ​អាយុ​ខ្លី

ជនជាតិ​ជប៉ុន ជា​ប្រជាជន​ដែល​មាន​អាយុ​វែង​ជាង​គេ​បំផុត​មួយ​ក្នុង​លោក ហើយ​អាច​ថា​មក​ពី​កត្តា​ជា​ច្រើន ដោយ​ក្នុង​នោះ​ក៏​មាន​ពាក់ព័ន្ធ​នឹង​ទំនោរ​នៃ​របប​អាហារ​របស់​ពួក​គេ​ផង​ដែរ។ អាហារ​ទាំង ៤ ខាង​ក្រោម ​គ្នា​យើង​ជា​ច្រើន​ចូលចិត្ត​ទទួល​ទាន​ណាស់ តែ​ជនជាតិ​ជប៉ុន​ពួក​គេ​អត់​លូក​ដាច់​ខាត៖ ៤) អាហារ​សល់​ពី​យប់ ដោយសារ​សន្សំសំចៃ បងប្អូន​យើង​មួយ​ចំនួន ទម្លាប់​យក​អាហារ​សល់​ពី​យប់ ទៅ​រក្សា​ទុក​ក្នុង​ទូ​ទឹកកក ហើយ​លើក​មក​ទទួល​ទាន​នៅ​ពេល​បន្ទាប់។ មាន​ប្រភេទ​អាហារ​ជា​ច្រើន ដែល​គេ​ហាម​មិន​ឲ្យ​រក្សា​ទុក​លើស​ពី​មួយយប់។ តួ​យ៉ាង​គឺ​ស៊ុត អាហារ​សមុទ្រ បន្លែ​បៃតង ​ក្រោយ​រក្សា​ទុក​មួយ​យប់ នោះ​វា​នឹង​បង្ក​ទៅ​ជា​បាក់តេរី​ជា​ច្រើន ដែល​នឹង​នាំ​គ្រោះថ្នាក់​ដល់​ក្រពះ ហើយ​ក៏​មិន​បាន​ពាំនាំ​នូវ​សារធាតុ​ល្អ​មក​កាន់​រាងកាយ​នោះ​ដែរ។ ដូច្នេះ​ទម្លាប់​ជនជាតិ​ជប៉ុន ស៊ូ​ចម្អិន​អាហារ​តិច​ឲ្យ​ខ្វះ ក៏​មិន​ធ្វើ​ឲ្យ​លើស រួច​ទុក​ក្លាសេ​ទទួល​ទាន​ពេល​ក្រោយ​ដែរ។ ៣) អាហារ​លក់​នៅ​ខាង​ក្រៅ មិន​មែន​ថា​ជនជាតិ​ជប៉ុន​មិន​លូក​អាហារ​នៅ​ខាង​ក្រៅ​ផ្ទះ​ទាល់​តែ​សោះ​ទេ…

ជីវិតនិងសុខភាព

ថែ​ស្បែក​ឲ្យ​នៅ​ចាំ​ ក្មេង​ជាង​វ័យ​កាន់​ឆ្នាំ ពង​ក្រួច​ផ្ដល់​ប្រយោជន៍​ធំ ៤ តែ​មនុស្ស​ជា​ច្រើន​មើល​រំលង

ពងក្រួច​ប្រហែល​មនុស្ស​ជា​ច្រើន​គិត​ត្រឹម​ថា​ជា​អាហារ​ធម្មតា តែ​ការ​ពិត​ទៅ វា​អាច​ផ្តល់​ប្រយោជន៍​ច្រើន​ណាស់​សម្រាប់​សុខភាព​មនុស្ស​ទូទៅ មិន​ថា​តែ​បុរស​ឬ​នារី។ ខាង​ក្រោម Knongsrok ចែករំលែក​នូវ​ប្រយោជន៍​ធំ ៤ ដែល​អ្នក​អាច​ទទួល​បាន​ពី​ការ​ទទួល​ទាន​ពង​ក្រួច៖ ៤) ចិញ្ចឹម​ឈាម ស៊ុត​ក្រួច មាន​អាស៊ីតអាមីណូ​គ្រប់​ប្រភេទ ផូស្វ័រលីពីត​ដែល​មាន​គុណភាព​ខ្ពស់ និង​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ផ្សេង​ទៀត​ដែល​រាងកាយ​ត្រូវការ។ វា​ក៏​ជួយ​ចិញ្ចឹម​ឈាម ល្អ​សម្រាប់​ស្រ្តី​ដែល​មាន​សភាព​ស្លេកស្លាំង និង​កំពុង​ពពោះ ហើយ​វា​ក៏​មាន​វីតាមីន B2 ច្រើន​ជាង ២ ដង​ធៀប​នឹង​ស៊ុត​មាន់​និង​ទា ពោល​អាច​ជំរុញ​ការ​លូតលាស់​ដល់​កូន​ក្នុង​ផ្ទៃ​បាន​ល្អ។ ៣) ជួយ​ចិញ្ចឹម​ស្បែក វា​ក៏​មាន​ផ្ទុក​នូវ​ប្រូតេអ៊ីន វីតាមីន A, B1, D និង​សារធាតុ​ចិញ្ចឹម​ដ៏​មាន​តម្លៃ​ជា​ច្រើន…

ចិត្តសាស្ត្រ

ជ្រើសរើសគ្រឿងសម្អាងមួយខាងក្រោមនេះ នឹងដឹងថា តើអ្វីដែលធ្វើបាបចិត្តអ្នករាល់ថ្ងៃនេះ ហើយអ្វីដែលអ្នកគួរតែទម្លាក់វាចោល!

១. ជ្រើសយកគ្រឿងសម្អាងទីA បើអ្នកជ្រើសយករូបទី១ នោះមានន័យថា អ្នកជាមនុស្សលិចលង់ក្នុងអតីតកាលខ្លាំង អ្នកបានយកមនោសញ្ចេតនាកាលពីអតីត មកគាបសង្កត់ និងធ្វើបាបផ្លូវចិត្តខ្លួនឯងរាល់ថ្ងៃ។ ដូច្នេះ អ្វីដែលអ្នកគួរធ្វើនោះគឺ បំភ្លេចអតីតកាលនោះចោលទៅ ទម្លាក់សម្ពាយមួយនេះចោល កុំចេះតែយកវាមកកទុកក្នុងចិត្តរាល់ថ្ងៃអី អ្នកត្រូវគិតថា វាបានកន្លងហូសទៅហើយ អ្វីៗដែលកន្លងហួស ទុកថាជាមេរៀន ក្ដោបក្ដាប់ពេលវេលាដែលនៅមាន ជាឱកាស សម្រាប់ចាប់ផ្ដើមជីវិតជាថ្មីវិញប្រសើរជាង។ ២. ជ្រើងយកគ្រឿងសម្អាង B បើអ្នកជ្រើសយកអក្សរ B នោះមានន័យថា អ្នកជាមនុស្សប្រកាន់ចិត្តស្អប់ ក្នុងចិត្ត គិតឃើញតែរឿងខឹង ស្អប់ ចងគំនុំនឹងអ្នកដទៃ នេះហើយ…

ចិត្តសាស្ត្រ

ជ្រើសរើសកូនរុក្ខជាតិណាមួយក្នុងចំណោម៤ខាងក្រោម នឹងដឹងថា តើបញ្ហាអ្វីដែលធ្វើឱ្យស្មារតីអ្នក ហាក់ចុះខ្សោយ មិនមានកម្លាំងកំហែងសោះ

បើទោះបីជាមានមនុស្សមួយចំនួន មើលពីខាងក្រៅទៅ ហាក់មានភាពល្អប្រសើរ រឹងមាំ ស្វាហាប់យ៉ាងណាក៏ដោយ តែក៏នៅតែមានចំណុចខ្សោយណាមួយនៅខាងក្នុង ដែលបណ្ដាលមកពីបញ្ហាអ្វីមួយហើយ។ យ៉ាងណាមិញ គ្រាន់តែការជ្រើសរើសកូនប្រទាលណាមួយក្នុងចំណោម៤នេះ នោះនឹងអាចទស្សន៍ទាយដឹងពីបញ្ហា ដែលបណ្ដាលឱ្យអ្នកធ្លាក់ខ្សោយផ្នែកស្វារតីជាក់ជាមិនខាន។ ១ . កូនរុក្ខជាតិ A ប្រសិនបើអ្នកជ្រើសរើសយកកូនរុក្ខជាតិ A នេះ នោះមានន័យថា អ្នកមានបញ្ហាផ្នែកការងារដែលអ្នកកំពុងតែធ្វើនៅក្នុងពេលបច្ចុប្បន្ននេះ អ្នកហាក់កើតទុក្ខ មានភាពស្មុគស្មាញច្រើន អាចក្លាយជាសម្ពាធថែមទៀតផង ក៏ព្រោះតែអ្នកមានអារម្មណ៍ថា ការងារមិនរីកចម្រើន ចាប់ផ្ដើមធុញនឹងការងារ បាត់បង់ស្មារតីក្នុងការបំពេញការងាររបស់ខ្លួន ដូច្នេះ អ្នកគួរតែមានពេលសម្រាកលំហែខ្លះ ឬអាចទៅរកការងារណាថ្មី ដែលអាចជួយឱ្យអ្នកចាប់ផ្ដើមមានស្មារតី និងទឹកចិត្តត្រឡប់មកវិញ។…

ចិត្តសាស្ត្រ

ជ្រើសរើសការ៉េមមួយដែលអ្នកពេញចិត្ត ដើម្បីដឹងពីលាភសំណាងដែលអ្នកនឹងទទួលបាននូវពេលឆាប់ៗខាងមុខនេះ

១. បើអ្នកជ្រើសយកការ៉េម A នោះមានន័យថា អ្នកនឹងមានសំណាងល្អ ចូលមកដោយមិនដឹងខ្លួន អ្នកនឹងទទួលបានផ្លែផ្កាពីកិច្ចការដែលអ្នកមិនរំពឹងថានឹងបានសោះឡើយ។ ចំណែកស្នេហាវិញ ក៏មានភាពផ្អែមល្ហែមគួរសម អាចរៀបចំគម្រោងដើរលេងកម្សាន្តជាមួយមនុស្សជាទីស្រឡាញ់បានយ៉ាងរីករាយ។ ២. បើអ្នកជ្រើសយកការ៉េម B មានន័យថា ការសិក្សា និងការងាររបស់អ្នកមានភាពរលូន និងរីកចម្រើនបានល្អ ដរាបណាអ្នកនៅតែខិតខំប្រឹងប្រែងក្នុងការបំពេញកិច្ចការងារ នោះលទ្ធផលល្អៗ ក៏នឹងចូលមកជាបន្តបន្ទាប់ផងដែរ។ ៣. បើអ្នកជ្រើសយកការ៉េម C អ្នកហាក់មានភាពទាក់ទាញបានច្រើនក្នុងពេលឆាប់ៗនេះ ហើយកិច្ចការងារដែលអ្នកបានត្រឹមតែគិតកាលពីមុន ក៏គួរតែអាចអនុវត្តបានហើយ ព្រោះវានឹងនាំឱ្យមានផលល្អៗច្រើនចូលមក និងមានលទ្ធផលដែលអ្នកនឹកស្មានមិនដល់។ ៤. បើអ្នកជ្រើសយកការ៉េម D សំណាងល្អរបស់អ្នកនឹងកើតឡើងព្រោះតែគ្រួសារជាអ្នកផ្ដល់ឱ្យ…

ចិត្តសាស្ត្រ

ជ្រើសរើសផ្លូវមួយដែលអ្នកស្រឡាញ់ ហើយចង់ដើរ នឹងអាចដឹងពីដំណើរខ្សែជីវិត និងអត្តចរិតរបស់អ្នក

១. ផ្លូវទី១ អ្នកជាមនុស្សស្ងៀមស្ងាត់ ចូលចិត្តប្រើជីវិតបែបសាមញ្ញៗ អ្នកគិតថា ជីវិតឱ្យតែមានក្ដីស្រឡាញ់ គឺអ្នកនឹងមានក្ដីសុខ សុភមង្គលហើយ។ ធ្វើអ្វីក៏ដោយ គឺអ្នកធ្វើទតាមដំណើរ មិនចូលចិត្តភាពតក់ក្រហល់ ឬប្រញាប់ប្រញាលទេ អ្នកជាមនុស្សម្នាក់ដែល មិនចូលចិត្តការប្រកួតប្រជែងឡើយ ហើយរឹតតែមិនចូលចិត្តមនុស្សច្រើនទេ តែពេលនេះ អ្នកហាក់ចង់ផ្លាស់ប្ដូរខ្សែជីវិត ដោយការចាប់ផ្ដើមចង់សាកល្បង ដើរចូលទៅក្នុងសង្គមមនុស្ស ចង់ស្គាល់គេស្គាល់ឯងឱ្យបានច្រើន ចំណុចមួយនេះ គឺជាការសម្រេចចិត្តត្រឹមត្រូវណាស់ ព្រោះអ្នកនឹងបានរីកចម្រើនជាងមុន បានជួបអ្វីដែលថ្មីៗ និងប្លែកៗក្នុងជីវិត។ ២. ផ្លូវទី២ អ្នកគឺជាមនុស្សដែលចូលចិត្តការប្រកួតប្រជែង និងការធ្វើដំណើរផ្សងព្រេង។ អ្នកជាមនុស្សត្រង់ទៅត្រង់មក មិនចេះបត់បែនច្រើនទេ ឃើញបែបណា…

ចិត្តសាស្ត្រ

ជ្រើសរើសរូបមួយក្នុងចំណោមរូបទាំង៤ខាងក្រោមនេះ នឹងបង្ហាញថា អ្នកជាមនុស្សមានសំណាង និងមានក្ដីសុខប៉ុន្មានភាគរយក្នុងជីវិត

មនុស្សម្នាក់ៗ សុទ្ធតែមានសំណាង និងមានក្ដីសុខក្នុងជីវិតតាមបែបបទផ្សេងៗគ្នា យ៉ាងណាមិញ ការសាកល្បងទស្សន៍ទាយតាមរយៈការជ្រើសរើសរូបខាងក្រោមនេះ នឹងបង្ហាញពីលាភសំណាង និងសេចក្ដីសុខក្នុងជីវិតអ្នកផងដែរ។ តោះ! ជ្រើសរើស ធ្វើតេស្តសាកល្បង ហើយទៅមើលចម្លើយទាំងអស់គ្នា ៖ ១. បើអ្នកជ្រើសរើសយករូបអក្សរ A បើអ្នកជ្រើសរើសយករូបអក្សរ A នោះមានន័យថា អ្នកមានសំណាង ៦៥% នៅក្នុងជីវិត។ បើទោះបីជាអ្នកមានលាភសំណាងដល់ទៅ៦៥%ក្ដី តែយ៉ាងណា ជីវិតអ្នកក៏នៅមិនមានក្ដីសុខដែរ ម្យ៉ាងវិញទៀត រឿងខ្លះ ពេលខ្លះ អ្នកហាក់មានអារម្មណ៍ថា ជីវិតនេះ ទទេរស្អាត ព្រោះតែមានរឿងខ្លះ អ្នកបានបរាជ័យ…

ចិត្តសាស្ត្រ

តោះ! មកដឹងពីចំណុចល្អ និងចំណុចអាក្រក់ របស់តារានិករទាំង ១២ ទាំងអស់គ្នា

១ . តារានិករកូនច្បង ♈Aries♈ 👉 #ចំណុចល្អ – ជាមនុស្ស​ឯករាជ្យ ហើយក្លាហាន – ត្រង់ទៅត្រង់មក – ពូកែនិយាយ – ពូកែបង្កើតមិត្តភាព​(គាត់នឹងពីណាក៏គាត់ស្គាល់ដែរ)​ – ឆ្លាត​ – មានការប្ដេជ្ញាចិត្តខ្ពស់ 👉 #ចំណុចអាក្រក់ – ឆាប់ខឹង បើទោះបីជារឿងតូច – ចូលចិត្តនិយាយបង្អុះបង្អាប់ – អាត្មានិយមបន្តិច – សម្ភារៈ​និយម – ចូលចិត្តការប្រកួតប្រជែងខ្លាំង…

ចិត្តសាស្ត្រ

ជ្រើសរើសរូបភាពមួយដែលអ្នកស្រឡាញ់ នោះនឹងអាចដឹងពីចរិតពិតពីធម្មជាតិរបស់អ្នកជាមនុស្សបែបណា!

តើរូបភាពមួយណាដែលអ្នកពេញចិត្តជាងគេ ជ្រើសយកមក ហើយផ្ទៀងផ្ទាត់ថា វាពិតជាដូចចរិតពិតពីធម្មជាតិរបស់អ្នកដែរឬទេ? ១. ជ្រើសយករូបទីA បើអ្នកជ្រើសយករូបទីA នោះមានន័យថា អ្នកជាមនុស្សមានភាពរស់រវើក និងរួសរាយរាក់ទាក់ណាស់ ដូច្នេះហើយ ចរិតពិតពីធម្មជាតិរបស់អ្នកគឺ អ្នកខ្លាចភាពឯកា ខ្លាចការដែលត្រូវនៅតែម្នាក់ឯង។ អ្នកក៏តែងតែបង្ហាញនូវប្រតិកម្មភ្លាមៗ ធ្វើដូចមិនមានរឿងអ្វី ដើម្បីបិទបាំងពីអារម្មណ៍តានតឹងដែលខ្លួនកំពុងតែមាន។ ២. ជ្រើសយករូបទីB បើអ្នកជ្រើសយករូបទីB នោះមានន័យថា អារម្មណ៍ខាងក្រៅរបស់អ្នក គឺងាយនឹងប៉ះទង្គិច អ្នកឆាប់បង្ហាញពីអារម្មណ៍រំភើប ឬកើតទុក្ខភ្លាមៗ ប៉ុន្តែធាតុពិត ចរិតពីធម្មជាតិរបស់អ្នក គឺជាមនុស្សដែលរឹងមាំណាស់ អ្នកអាចប្រឈមមុខជាមួយបញ្ហាគ្រប់យ៉ាងដែលបានកើតឡើង មិនដែលគេចវេស ឬរត់ចេញពីបញ្ហានោះឡើយ។ ៣.…

ជីវិតនិងសុខភាព

រក្សាទម្លាប់ល្អទាំង៥នេះឱ្យបាន មុនចូលគេង នឹងជួយឱ្យអ្នកមានសុខភាពល្អ អាយុវែង នៅតែក្មេងខ្ចី

មនុស្សដែលមានទម្លាប់ទាំង៥នេះ តែងតែធ្វើមុនពេលចូលគេង គឺច្រើនតែមានសុខភាពល្អ សម្រស់ក្មេងជាងវ័យ និងសម្រស់នៅតែស្រស់ស្អាត ដូច្នេះ អ្នកគួរតែមានទម្លាប់ទាំងនេះ កុំបោះបង់ចោលឱ្យសោះ។ ១. ទម្លាប់ ៣ យ៉ាងដែលត្រូវធ្វើដើម្បីជួយឱ្យអ្នកមានអាយុវែង – លាងជើងមុនពេលចូលគេង មនុស្សភាគច្រើនដែលមានអាយុវែងនៅក្នុងប្រទេសចិនបានបង្ហាញថា ពួកគេច្រើនតែមានទម្លាប់ត្រាំជើងមុនពេលចូលគេង។ មូលហេតុគឺថា ទម្លាប់នេះនឹងជួយឱ្យអ្នកគេងលក់ស្រួល និងជួយឱ្យឈាមរត់ក្នុងរាងកាយបានល្អ។ យោងតាមការចែករំលែករបស់អ្នកជំនាញខាងឱសថបូព៌ា ហ្វីមហាំ គឺជាបេះដូងទី ២ នៃរាងកាយ។ ដូច្នេះអ្នកត្រូវថែរក្សាបេះដូងទី ២ ឱ្យបានល្អ ការលាងជើង ជួយឱ្យឈាម និងឈាមមិនត្រូវបានរារាំងធ្វើឱ្យប្រសើរឡើងនូវការរំលាយអាហារដែលប្រាកដជាអាចពន្យារជីវិតបាន។ – ផឹកទឹកដោះគោរមៀតមួយពែង…

ជីវិតនិងសុខភាព

ទម្លាប់ទាំង៤មុនពេលចូលគេង អាចរក្សាសុខភាពតម្រង់នោមបានល្អ

តម្រង់នោមគឺជាសិរិរាង្គដ៏សំខាន់បំផុតរបស់មនុស្ស វាមានទីតាំងនៅត្រង់ចំហៀងចង្កេះទាំងសងខាង និងមានសណ្ឋានដូចជាគ្រាប់សណ្តែត។ មុខងារសំខាន់របស់វា​គឺបង្កើត​ច្រោះជាតិពុល និង​សារធាតុ​ល្អចេញ​រាងកាយ​។ក្រៅពីរក្សាជាតិទឹកវាមានមុខងារសំខាន់ក្នុងការលូតលាស់ និងជម្រុញការអភិវឌ្ឍន៍របស់មនុស្ស។សុខភាពរបស់តម្រងនោមមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ដំណើរការប្រចាំថ្ងៃនៃរាងកាយ ។  បើតម្រងនោមមានការបញ្ហានោះវាមិនត្រឹមតែប៉ះពាល់ដល់ប្រព័ន្ធបញ្ជេញចោលនៃរាងកាយប៉ុណ្ណោះទេ។ វា​ក៏​នឹង​ធ្វើ​ឲ្យ​ជាតិពុល និង​សារធាតុ​មិនល្អ​ក្នុង​រាងកាយ​មិនអាច​រំលាយ​ ព្រមទាំងប៉ះពាល់ដល់សុខភាពខ្លាំងទៀតផង រីឯមនុស្សដែលមានតម្រង់នោមល្អ មុនពេលគេងតែងមានទម្លាប់ល្អទាំង៤នេះ បើអ្នកមានមួយនៅក្នុងចំណោមនោះ បញ្ជាក់ថាតម្រង់នោមរបស់អ្នកមិនងាយមានបញ្ហាឡើយ។ ១.មុនពេលគេងមិនទប់នោម តម្រងនោមអាចបញ្ចេញជាតិពុល និងសារធាតុកង្វល់ចេញពីរាងកាយ តាមរយៈការផលិតទឹកនោម។ បើមុនពេលគេងអ្នកទប់នោមឬមិនព្រមយល់ចង់នោមនោះ ដល់កណ្តាលយប់ឬជិតភ្លឺអ្នកឈឺបត់ជើងតូចខ្លាំងតែមិនចង់ភ្ញាក់ ធ្វើបែបនេះយូរៗទៅនឹងបណ្តាលឲ្យតម្រង់នោមរងសម្ពាធយ៉ាងខ្លាំង មានទឹកនោមច្រើនពេកនៅក្នុងខ្លួនមិនអាចបញ្ជេញមកក្រៅបាន បណ្តាលឲ្យសារជាតិទឹកឈប់ហូរ ទឹកនោមនៅក្នុងតម្រង់នោមស្តុបទុកយូរពេក បណ្តាលឲ្យតម្រង់នោមមិនល្អ។ ២.មុនពេលគេងកុំហូបប្រៃពេក អាហារ​ប្រៃ ឬ​ថ្នាំ​ភាគច្រើន​មាន​ឥទ្ធិពល​លើ​តម្រងនោម ការបរិភោគអាហារប្រៃមានតុល្យភាពអាចជួយដល់តម្រង់នោមបាន ប៉ុន្តែបើប្រៃពេកនឹងអាចខូចតម្រង់នោមទៅវិញ។ មុខងារសំខាន់របស់តម្រងនោមគឺគ្រប់គ្រងការរំលាយអាហារប្រភេទរាវ…

ជីវិតនិងសុខភាព

លើស​ជាតិ​ស្ករ​និង​ខ្លាញ់​ក្នុង​ឈាម នេះ​រូបមន្ត​ព្យាបាល ​ចំណាយ​តិច បាត់​ដូច​គេ​បេះ

ជំងឺ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម និង​ខ្លាញ់​ក្នុង​ឈាម គឺ​ជា​បញ្ហា​ដែល​មនុស្ស​ជា​ច្រើន​និយម​ជួប​ប្រទះ ជា​ពិសេស​មនុស្ស​អាយុ​ស្រករ​ជាង ៤០ ឆ្នាំ​ឡើង​ទៅ។ យ៉ាង​ណា​ក៏​មាន​បន្លែ​មួយ​ប្រភេទ ដែល​យើង​អាច​យក​វា​មក​ច្នៃ ​ទទួល​ទាន ហើយ​ប្រៀប​ដូច​ជា​ឱសថ​អាច​ចូលរួម​ចំណែក​ព្យាបាល​ជំងឺ​ទាំង​នោះ​បាន។ នោះ​គឺ ជី​គីនឆាយ ដែល​វា​ក៏​ត្រូវ​បាន​គេ​យក​ទៅ​ចម្អិន​ធ្វើ​ម្ហូប​មួយ​ចំនួន​ផង​ដែរ តែ​ប្រហែល​ជា​មិន​សូវ​មាន​អ្នក​ដឹង​ទេ ថា​វា​អាច​វា​មាន​សមត្ថភាព​បញ្ចៀស​ជំងឺ​ដ៏​គួរ​ឲ្យ​ខ្លាច​មួយ​ចំនួន ជា​ពិសេស​ជំងឺ​ឡើង​សម្ពាធ​ឈាម ជាតិ​ស្ករ​ក្នុង​ឈាម និង​ខ្លាញ់​ក្នុង​ឈាម​ជា​ដើម។ តាម​ការ​ណែនាំ​ពី​វេជ្ជបណ្ឌិត​នៅ​ឯ​ប្រទេស​វៀតណាម ចែករំលែក​មក​ថា ប្រសិន​ជំងឺ​របស់​អ្នក​ស្ថិត​នៅ​ដំណាក់កាល​ដំបូង នោះ​គឺ​អាច​អនុវត្ត​បាន និង​ទទួល​ប្រសិទ្ធភាព​ខ្ពស់។ វិធី​ធ្វើ​គឺ​ងាយ​ទេ ត្រឹម​តែ​យក​គីនឆាយ​ ១ ដើម បោះ​ចូល​ទៅ​ក្នុង​ទឹក​ដាំ​ពុះ ៥០០ ម.ល រួច​ស្ងោរ ៥…

ជីវិតនិងសុខភាព

ថ្នាំ​គ្រាប់​មិន​សុទ្ធ​តែ​ល្អ! ៣ ​ប្រភេទ​នេះ ហ៊ាន​តែ​លេប​ច្រើន អាច​នាំ​ឲ្យ​ខូច​ថ្លើម ខ្សោយ​ក្រលៀន

មាន​ថ្នាំ​មួយ​ចំនួន ដែល​អ្នក​មិន​ចេះ​តែ​ប្រើ​តាម​ចិត្ត​ចង់​នោះ​ទេ ពោល​គួរ​ស្តាប់​តាម​ការ​ណែនាំ​របស់​គ្រូ​ពេទ្យ​ជំនាញ ព្រោះ​អី​ជៀសវាង​អាច​នាំ​ឲ្យ​ខូច​ថ្លើម ក្រលៀន និង​តម្រងនោម​ជា​ដើម។ Knongsrok ណែនាំ​នូវ​ថ្នាំ ៣ ប្រភេទ បើ​ជៀស​បាន​អ្នក​មិន​គួរ​ទទួល​ទាន​ឡើយ ហើយ​បើ​លេប ក៏​គួរ​អនុវត្ត​តាម​វេជ្ជបញ្ជា​របស់​គ្រូ​ពេទ្យ៖ ៣) ថ្នាំ​សម្រក​ទម្ងន់ គ្រប់​ថ្នាំ​សម្រក​ទម្ងន់ ត្រូវ​ប៉ាន់​មនុស្ស​ស្រី​ភាគ​ច្រើន។ អ្នក​ប្រហែល​ជា​មិន​ចាប់​អារម្មណ៍​នោះ​ទេ ថា​ពេល​ទទួល​ទាន​វា អ្នក​នឹង​មាន​អាការៈ​នោម​ញឹក​ជាង​ធម្មតា ក៏​ដោយសារ​តែ​ថ្នាំ​ប្រភេទ​នេះ វា​ដាក់​បន្ទុក​ទៅ​លើ​តម្រងនោម​របស់​អ្នក​ខ្លាំង​ណាស់ យូរ​ទៅ អាច​នាំ​ឲ្យ​ខូច​មុខងារ​តម្រងនោម​ទៀត​ផង។ យោង​តាម​ការ​សិក្សា​បង្ហាញ​ថា ការ​ប្រើប្រាស់​ថ្នាំ​សម្រក​ទម្ងន់​ដែល​មាន​ផ្ទុក Aristolochic acid 1 គឺ​វា​ប្រៀប​ដូច​ជា​ជាតិ​ពុល​ ដែល​ស្ថិត​នៅ​កម្រិត​ខ្ពស់ អាច​បំផ្លាញ​សរីរាង្គ​តម្រងនោម…