ជីវិតនិងសុខភាពការទិញផលិតផលថែរក្សាសម្រស់សព្វថ្ងៃពិតជាមានតម្លៃថ្លៃខ្លាំងណាស់ សម្រាប់ផលិតផលមានគុណភាពខ្ពស់។ តែថ្ងៃនេះអ្នកមិនចាច់ចំណាយលុយអត់ប្រយោជន៍ទិញផលិតផលលាបមុខ ឬសឺរ៉ូបលាបមុខតទៅទៀតទេ។ ថ្ងៃនេះយើងខ្ញុំយើងនឹងណែនាំពិវិធីធ្វើទឹកសឺរ៉ូមវីតាមីន C ងាយៗ មិនចំណាយលុយច្រើន ថែមទាំងមានគុណប្រយោជន៍ចំពោះស្បែកមុខ និងសរសៃសក់ទៀតផង។ តោះ! មកតាមដាវវិធីធ្វើទឹកសឺរ៉ូមវីតាមីន C ខាងក្រោមនេះ ៖ #គ្រឿងផ្សំ -ក្រូច (ប្រើក្រូចអីក៏បានដែរ) -ប្រេងអូលីវ ឬប្រើប្រេងដូងក៏បាន(អាចរកបាននៅផ្សរទំនើប) -ដប ឬដបទីបដែលមានទុយោបន្តក់ #ការអនុវត្តិ វិធីទី១៖ យកផ្លែក្រូចលាងទឹកឱ្យស្អាត រួចឈូសវាឱ្យល្អិតៗ ហើយដាក់ក្នុងកែវមួយ រួចចាក់ប្រេងអូលីវចូលឱ្យសមមល្មម ចាំបិទរក្សាទុកឱ្យបាន ៣ថ្ងៃសិន។ បន្ទាប់មកយកប្រេងនោះច្រោះយកតែទឹកដាក់ក្នុងដបរក្សាទុកប្រើប្រាស់។ វិធីទី២៖…
ជីវិតប្រសិនអ្នកកំពុងឧស្សាហ៍ជួបរោគសញ្ញាទាំង ៥ ខាងក្រោម នោះវាជាសញ្ញាព្រមានមិនល្អទេ ដែលបង្ហាញថា អ្នកមានហានិភ័យអាចជួបបញ្ហាគាំងបេះដូងទាំងក្មេងខ្ចី៖ ៥) ឈឺចាប់ផ្នែកខាងលើពោះឮ ប្រសិនអ្នកឧស្សាហ៍ឈឺចាប់ផ្នែកខាងលើពោះ ដោយគ្មានមូលហេតុ អ្នកគួរតែប្រុងប្រយ័ត្ន។ វាអាចមកពីបញ្ហាបេះដូង ពោលមិនមែនជាជំងឺរលាកក្រពះ ដំបៅក្រពះ រលាកលំពែង និងរលាកថ្លើមនោះទេ ប្រយ័ត្នតែអ្នកវិនិច្ឆ័យខុស។ យ៉ាងណាអ្នកដែលមានរោគសញ្ញាទាំងនេះ ច្រើនតែកើតឡើងលើមនុស្សចាស់ ចំណែកក្មេងៗ គឺមួយផ្នែកតូច។ ពេលឈឺចាប់ផ្នែកខាងលើពោះនោះម្តងៗ វាក៏លាយឡំជាមួយបញ្ហាថប់ដង្ហើម ដង្ហើមខ្លីផងដែរ។ ៤) ឧស្សាហ៍ឈឺស្មាខាងឆ្វេង ការឈឺចាប់មិនធម្មតាដែលកើតឡើងលើស្មាខាងឆ្វេង កំភួនដៃខាងឆ្វេង គឺជាសញ្ញាព្រមាននៃជំងឺគាំងបេះដូង។ ប្រសិនវាឈឺចាប់ផ្ទួនៗគ្នា លាយឡំនឹងអាការៈពិបាកដកដង្ហើម តឹងទ្រូងផង…
ជីវិតនៅពេលពោះទទេ មិនទាន់មានអ្វីចូលពោះសោះ ឬអ្នកកំពុងឃ្លានខ្លាំង សុំកុំលូកទទួលទានអាហារទាំង ៥ ខាងក្រោមនេះឲ្យសោះ ព្រោះវាអាចប៉ះពាល់ដល់ក្រពះ យូរទៅខូចក្រពះដោយមិនដឹងខ្លួន៖ ៥) ដំឡូងជ្វា ជាអាហារអ្នកសម្រកទម្ងន់ មិនដែលមើលរំលង ប៉ុន្តែការទទួលទានដំឡូងជ្វាពេលពោះនៅទទេ នឹងនាំឲ្យខូចក្រពះទៅវិញទេ។ ក៏ដោយសារដំឡូងនោះ មានសារធាតុជំរុញអង់ស៊ីមច្រើន នាំឲ្យមិនស្រួល និងមានអារម្មណ៍ក្រហាយទ្រូង។ ៤) អាហារហឹរ ការទទួលទានអាហារហឹរនៅពេលពោះទទេ គឺគ្រោះថ្នាក់ខ្លាំងណាស់ យូរទៅវាអាចនាំឲ្យរលាកក្រពះ ដំបៅក្រពះធ្ងន់ធ្ងរ ពិបាកមើលជា។ ដូច្នេះយកល្អ ជាពិសេសអាហារពេលព្រឹក កុំទទួលទានអាហារហឹរឲ្យសោះ។ ៣) ផលិតផលទឹកដោះគោ ទឹកដោះគោ ទឹកសណ្តែក…
ជីវិតសួតគឺជាសរីរាង្គផ្លូវដង្ហើមដ៏ធំបំផុតរបស់រាងកាយ ហើយប្រសិនអ្នកឃើញសញ្ញាទាំង ៣ ខាងក្រោមនេះលេចចេញមកលើតំបន់ឬផ្នែកច្រមុះ នោះវាកំពុងបង្ហាញថា សួតរបស់អ្នកមានបញ្ហាហើយ៖ ៣) ច្រមុះឡើងក្រហម បែកញើស ប្រសិនអ្នកតែងតែបើកញើសនៅតំបន់ច្រមុះ ដោយមិនដឹងមូលហេតុ ជាពិសេសពេលមិនធ្វើសកម្មភាពអ្វី ដែលប្រើកម្លាំងខ្លាំងផង នោះវាអាចជាបញ្ហា។ មួយផ្សេងទៀតដូចគ្នានឹងច្រមុះឡើងក្រហម បើមិនមែនកើតឡើងដោយសារមុន ឬជំងឺផ្តាសាយ នោះក៏ជាបញ្ហាត្រូវប្រយ័ត្នដូចគ្នា។ នេះវាអាចបង្ហាញពីតម្រុយមិនល្អ នៃផ្នែកសួត ដោយសារពេលណាការដកដង្ហើមរបស់អ្នកដំណើរការទៅមិនបានល្អ នោះរាងកាយនឹងងាយប្រែមកជាពណ៌ក្រហមខុសពីធម្មតា។ អ្នកត្រូវតែឆ្លៀតពេលទៅពេទ្យ ដើម្បីពិគ្រោះយោបល់ ប្រសិនជួបបញ្ហានេះញឹកញាប់ ដោយគ្មានមូលហេតុ។ ២) ច្រមុះស្ងួត ប្រសិនច្រមុះ រន្ធច្រមុះឡើងស្ងួត នោះបង្ហាញរាងកាយក្តៅចេញពខាងក្នុង ជាពិសេសពេលយើងខ្វះជាតិទឹក…
ជីវិតក្រឡេកមើលលក្ខណៈមួយចំនួននៃជើងរបស់ស្រ្តី ក៏អាចមើលដឹងពីស្ថានភាពសុខភាព និងការដែលពួកគេអាចរស់នៅដោយមានអាយុវែងឬអត់ដែរ។ ប្រសិនអ្នកជាស្រ្តី ដែលមាន ៤ ចំណុចខាងក្រោម យើងសូមចូលរួមអបអរ៖ ៤) បាតជើងពណ៌ផ្កាឈូក តាមវេជ្ជសាស្ត្រចិន សុខភាពច្រើនតែត្រូវបានសម្គាល់ដោយពណ៌ចំនួន ហើយបាតជើងនេះសោត បើមានពណ៌ផ្កាឈូក ឬក្រហមស៊ីជម្ពូ នោះមានន័យថា រាងកាយអ្នក កំពុងមានសុខភាពល្អណាស់ ហើយក៏ជាមនុស្សដែលមានអាយុវែង។ សាកល្បងយកដៃមកចុចលើផ្នែកនៃបាតជើង ប្រហែល ៣ វិនាទី ប្រសិនវាប្រែពីពណ៌មួយទៅពណ៌មួយឆាប់រហ័ស នោះមានន័យថា សុខភាពល្អពិតមែន។ មនុស្សដែលមានបាតជើងស ឬពណ៌បៃតងជាំ មិនជាសញ្ញាល្អឡើយ ដោយកំពុងបង្ហាញពីភាពស្លេកស្លាំង និងសរីរាង្គមួយចំនួនបានចុះខ្សោយ។ ៣)…
ជីវិតជំងឺដាច់សរសៃឈាមខួរក្បាល គឺជាជំងឺដ៏គួរឲ្យខ្លាច ព្រោះវាកើតឡើងត្រឹមមួយរំពេច អាចបណ្តាលឲ្យប៉ះពាល់អាយុជីវិតរបស់អ្នកបាន។ ខាងក្រោមជាទម្លាប់មិនល្អទាំង ៤ ដែលអ្នកត្រូវជៀសវាងរៀងរាល់ព្រឹក ជាពិសេសនៅរដូវរងា កំឡុងចុងខែវិច្ឆិកានេះតទៅ ព្រោះវាប្រឈមហានិភ័យខ្ពស់ អាចឲ្យអ្នកដាច់សរសៃឈាមខួរក្បាល៖ ៤) កុំស្ទុះភ្លាមៗ ពេលក្រោកពីគេង ក្នុងរដូវរងា ខែត្រជាក់ ពេលអ្នកក្រោកពីដំណេក គួរតែសម្ងំមួយភ្លែតសិន រួចដកខ្លួនចេញពីភួយម្តងបន្តិច កុំស្ទុះមកភ្លែតៗ ព្រោះពេលវេលានេះ បើស្បែកកំពុងតែងំភាពកក់ក្តៅ ហើយស្ទុះមកប៉ះភាពត្រជាក់ភ្លាមៗ នោះស្បែកនឹងរួញលឿន នាំឲ្យសរសៃឈាមក្នុងខ្លួនក៏ប្រែប្រួល មិនអាចសម្របបានភ្លាមៗ នាំឲ្យវិលមុខមួយរំពេច សម្ពាធឈាមទាប ញ័រទ្រូង ប្រឈមទាំងដាច់សរសៃឈាម និងគាំងបេះដូង។ ៣)…
ជីវិតអ្នកអាចប្រើប្រាស់ល្មៀត មកក្លាយជាគ្រឿងផ្សំសម្រាប់ព្យាបាលមុខមុនយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះវាក៏ជាគ្រឿងផ្សំ ដែលមានសមត្ថភាពពន្យឺតដំណើរការភាពចាស់ ប្រឆាំងនឹងការរលាក ជំរុញការផលិតអ័រម៉ូនអឺស្រ្តូសែន និងបង្កើតជាលិកាស្បែកថ្មីត្រលប់មកវិញទៀតផង។ យ៉ាងណាណែនាំសម្រាប់អ្នកមានបញ្ហាមុខមុន ជាពិសេស ប្រសិនចង់ព្យាបាលមុខមុន ដោយប្រើប្រាស់រមៀត អ្នកអាចច្នៃវាមកផ្សំជាមួយរបស់ទាំង ៣ ខាងក្រោមនេះបាន៖ ១) រមៀត + ទឹកដោះគោជូរ ទឹកដោះគោជូរ ឬយ៉ាអួរគ្មានជាតិស្ករ គឺល្អសម្រាប់ស្បែក ហើយវាមានផ្ទុកអាស៊ីដ Probiotic រួមជាមួយនឹងសារធាតុរ៉ែ ដែលផ្តល់សំណើមដល់ស្បែក គួបផ្សំជាមួយរមៀតផង ដូច្នេះអាចកាត់បន្ថយមុន បំបាត់មុនក្បាលខ្មៅយ៉ាងមានប្រសិទ្ធភាព។ វិធីធ្វើ) លាយម្សៅរមៀត ២ ស្លាបព្រាបាយ…
ជីវិតជំងឺទឹកនោមផ្អែម គឺជាជំងឺដ៏គ្រោះថ្នាក់បំផុត ដែលមនុស្សជាច្រើនតែងតែជួបប្រទះ ហើយអ្នកខ្លះទៅកើតជំងឺនេះដោយមិនដឹងខ្លួន។ យ៉ាងណាការគ្រប់គ្រងជាតិស្ករក្នុងឈាម គឺពិតជាសំខាន់សម្រាប់ដំណាក់កាលដើម្បីបញ្ចៀសអ្នក ពីការវិវត្តទៅរកជំងឺដ៏កាចសាហាវខាងលើ។ ខាងក្រោម Knongsrok ណែនាំផ្លែឈើ ៥ ប្រភេទ ដែលអ្នកគួរទម្លាប់ទទួលទានវា ក្រោយពេលហូបអាហារពេលថ្ងៃ ឬពេលល្ងាចរួច ក្រោយ ៣០ នាទី ព្រោះវាអាចបញ្ចុះជាតិស្ករក្នុងឈាមបានយ៉ាងមានប្រសិទ្ធភាព៖ ៥) ផ្លែស្រ្តបឺរី ជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយវាផ្តល់ប្រយោជន៍សម្រាប់ការគ្រប់គ្រងតុល្យភាពជាតិស្ករក្នុងឈាម និងការពារភាពតានតឹង Stress។ ការសិក្សាបង្ហាញថា ភាពតានតឹងក៏ជាដើមចមនាំឲ្យកើតជំងឺទឹកនោមផ្អែមបានដែរ ដូច្នេះការទទួលទានផ្លែឈើនេះ គឺល្អបំផុត។ ៤) ក្រូចថ្លុង មានជាតទឹក…
ជីវិតប្រសិនក្រោយពីពេលទទួលទានអាហាររួច រាងកាយចេញសញ្ញាទាំង ៥ ខាងក្រោមនេះមក នោះអ្នកត្រូវតែមានការប្រុងប្រយ័ត្ន ហើយគួរឆ្លៀតពេលទៅជួបពិគ្រោះជាមួយអ្នកជំនាញផ្នែកសុខភាព ព្រោះវាជាសញ្ញាមិនល្អទេ៖ ៥) តឹងទ្រូង ដង្ហើមខ្លី បន្ទាប់ពីទទួលទានអាហាររួច អ្នកចេញអាការៈថប់ទ្រូង ដកដង្ហើមមិនចង់ដល់គ្នា នោះអាចជាសញ្ញាព្រមាននៃដំណាក់កាលដំបូង ជំងឺដាច់សរសៃឈាមបេះដូង។ បើវានៅបន្តរំលេចចេញមកជាប់លាប់ជាបន្តបន្ទាប់ នោះអ្នកមិនត្រូវបណ្ដែតបណ្ដោយយូរឡើយ។ ៤) ឈឺពោះ ប្រសិនទទួលទានអាហារចូលពោះហើយ ចេះតែមានអាការៈចុកសៀតពោះ ឈឺពោះ នោះជាបញ្ហាពោះវៀន។ អ្នកទទួលទានស្រាញឹកញាប់ មិនសូវលូកអាហារ ក៏អាចប្រឈមអាការៈនេះញឹកញាប់ដែរ។ យូរទៅវាក៏អាចវិវត្តទៅជាជំងឺគ្រួសក្នុងថង់ទឹកប្រមាត់ រលាកលំពែងរ៉ាំរ៉ៃក៏មាន។ ៣) រាគ បើអ្នកឧស្សាហ៍រាគ ក្រោយទទួលទានអាហាររួច…
ជីវិតអាហារទាំង ៤ មុខខាងក្រោម ស្រ្តីៗគ្រប់រូបគួរតែមាន ព្រោះវាមិនត្រឹមតែមានឱជារសឆ្ងាញ់ប៉ុណ្ណោះទេ ទៀតសោតវាក៏ជួយព្យាបាលបញ្ហាមុខមុន និងកាត់បន្ថយការរលាកបានយ៉ាងមានប្រសិទ្ធភាពផងដែរ៖ ១) អាហារសម្បូរវីតាមីន C វីតាមីន C វាដើរតួយ៉ាងសំខាន់ក្នុងការជំរុញការផលិតកូឡាជែន។ ចំណែកឯកូឡាជែនដើរតួជាសរសៃតភ្ជាប់រវាងជាលិកាក្នុងរាងកាយ ជួយរក្សាស្បែកឲ្យរលោងនិងគ្មានស្នាមជ្រួញ។ លើសពីនេះវាក៏មានសមត្ថភាពរារាំងការវិវត្តនៃជាតិពណ៌មេឡានីន និងមានសារធាតុប្រឆាំងអុកស៊ីតកម្ម អាចកាត់បន្ថយការរលាក ការឡើងពណ៌ក្រហមស្នាមកន្ទួលលើមុខផងដែរ។ អ្នកគួរបន្ថែមអាហារដែលមានជាតិវីតាមីន C ជារៀងរាល់ថ្ងៃ ឧទាហរណ៍ដូចជាផ្លែគីវី ផ្លែត្របែក និងផ្កាខាត់ណាជាដើម។ ២) អាហារដែលមានជាតិស័ង្កសី ស័ង្កសីគឺជាធាតុសំខាន់សម្រាប់រាងកាយ ដែលមានឥទ្ធិពលក្នុងការកាត់បន្ថយការរលាក ហើម និងការឡើងមុន។ វាក៏ជួយឲ្យការជាសះស្បើយលើមុខរបួស…
ជីវិតយោងតាមវេជ្ជបណ្ឌិត Nugyen Ba Thang ប្រធាននៃសាកលវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថស្ថានប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម បានណែនាំពីជំពូកមនុស្ស ៤ ប្រភេទ ដែលប្រឈមហានិភ័យខ្ពស់ នៃការអាចកើតមានជំងឺដាច់សរសៃឈាមខួរក្បាល៖ ៤) អ្នកដែលមានសមាជិកក្នុងផ្ទះ ធ្លាប់កើតជំងឺដាច់សរសៃឈាមខួរក្បាល ប្រសិនក្នុងផ្ទះរបស់អ្នក មានប្រវត្តិធ្លាប់មានអ្នកកើតជំងឺដ៏គួរឲ្យខ្លាចនោះ ដូច្នេះអ្នកក៏មានហានិភ័យខ្ពស់ផងដែរ អាចកើតជំងឺនោះបានដូចគ្នា ក៏ដោយសារទម្លាប់នៃការរស់នៅដូចគ្នា ឬកត្តាហ្សែន។ ៣) អ្នកមានជំងឺទឹកនោមផ្អែម ជំងឺរ៉ាំរ៉ៃ ដូចជាជំងឺទឹកនោមផ្អែម យូរទៅវាងាយនឹងវិវត្តឲ្យអ្នកជំងឺ ទៅរងផលប៉ះពាល់ដល់ផ្នែកផ្សេងទៀត ដូចជាសរសៃឈាមបេះដូង សរសៃប្រសាទ ភ្នែក ក្រលៀន ហើយតាមការស្រាវជ្រាវ មនុស្សកើតជំងឺទឹកនោមផ្អែម…
ជីវិតផ្លែឈើទាំង ៥ ខាងក្រោមនេះ វាមានកម្រិតជាតិស្ករទាប ដ្បិតបើឱជារសរបស់វាផ្អែមមែនពិត តែវាមិនបណ្តាលឲ្យប៉ះពាល់ដល់រាងកាយរបស់អ្នកនោះទេ។ មិនថាតែអ្នកកើតជំងឺទឹកនោមផ្អែម ក៏អាចទទួលទានបាន ហើយថែមទាំងអាចដុតខ្លាញ់ក្នុងរាងកាយ សម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព៖ ៥) ក្រូចថ្លុង ជាផ្លែឈើសម្បូរដោយវីតាមីន C និង A ហើយវាមានកាឡូរីទាប មិនធ្វើឲ្យឡើងទម្ងន់។ យោងតាមអ្នកជំនាញ ក្រូចថ្លុងល្អខ្លាំងណាស់ សម្រាប់អ្នកដែលមានជាតិខ្លាញ់ក្នុងឈាម លើសឈាម ស្ទះសរសៃឈាមនិងទឹកនោមផ្អែម។ សារធាតុប្រឆាំងអុកស៊ីតកម្មឲ្យឈ្មោះ Naringenin ដែលមានក្នុងនោះ អាចជួយថ្លើមដុតបំផ្លាញជាតិខ្លាញ់លើសយ៉ាងល្អ ហើយក៏ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានយ៉ាងល្អប្រសើរ។ អ្នកជំនាញណែនាំឲ្យគួរទទួលទានផ្លែក្រូចថ្លុង ពីកន្លះផ្លែទៅ ១ ផ្លែ/ថ្ងៃ…
ជីវិតរបៀបនៃការជ្រើសរើសខ្នើយគេង គឺជះឥទ្ធិពលដល់ដំណេករបស់អ្នកបាន ហើយការជ្រើសរើសខុស វាមិនបាននាំប្រយោជន៍សុខភាពសម្រាប់អ្នកនោះទេ ផ្ទុយទៅវិញ មានតែផលប៉ះពាល់ដល់ឆ្អឹងឆ្អែងនិងសរីរាង្គមួយចំនួនទៀតផង។ សំណួរសួរថា តើការជ្រើសរើសខ្នើយទាប ឬខ្នើយខ្ពស់ ដែលល្អចំពោះសុខភាព? ចម្លើយសាមញ្ញបំផុត៖ គឺកុំយកខ្នើយខ្ពស់ពេក ហើយកុំយកទាបពេក ជារួមគឺនៅកម្ពស់ល្មម ចន្លោះពី ១០ ទៅ ១៥ សង់ទីម៉ែត្រ។ ១) ផលប៉ះពាល់នៃការគេងខ្នើយខ្ពស់ពេក មនុស្សជាច្រើនគិតថា ការប្រើខ្នើយខ្ពស់ពេក អាចធ្វើឲ្យគេងលក់ស្រួល តែការពិត វាជះផលអាក្រក់ទៅវិញទេ ដោយវាងាយធ្វើឲ្យរងការឈឺចាប់ត្រង់ផ្នែកឆ្អឹងក និងសាច់ដុំមួយចំនួននៅតំបន់ក រហូតដល់ជួនកាលអាចរហែកសាច់ដុំ ពេលយើងកំពុងគេងក៏មាន។ ទន្ទឹមពេលជាមួយគ្នានេះ វាក៏ធ្វើឲ្យចរន្តឈាមបញ្ជូនទៅកាន់ខួរក្បាល…
ជីវិតមិនសុទ្ធតែគ្រប់ពេល ឲ្យតែងងុយ ឲ្យតែនឿយបើកភ្នែកលែងរួច អ្នកត្រូវបណ្តោយខ្លួនឯងឲ្យបិទភ្នែកគេងនោះទេ ព្រោះក្នុងស្ថានភាពទាំង ៤ ខាងក្រោម វាពិតជាអាចប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរ អាចប៉ះពាល់ដល់អាយុជីវិតរបស់អ្នកក៏ថាបាន៖ ៤) ពេលស្រវឹងជោកជាំ បន្ទាប់ពីទទួលស្រាជោកជាំ អ្នកនឹងមានអារម្មណ៍ងងុយគេង ហើយបើឃើញគ្រែ គឺដឹងតែទម្រេតខ្លួនបិទភ្នែកលក់ភ្លាមៗហើយ តែយ៉ាងណាពេលវេលានេះ មិនល្អនោះទេចំពោះសុខភាព ហើយអាចប្រឈមគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ។ អ្នកស្រវឹងជោកជាំ នៅពេលគេង អាចប្រឈមការក្អួតចង្អោរ ចាល់អាហារទៅក្នុងបំពង់ខ្យល់ ធ្វើឲ្យថប់ដង្ហើម បាត់បង់អុកស៊ីហ្សែន គាំងស្លាប់មួយរំពេចដោយមិនដឹងខ្លួន។ ៣) កុំគេងពេលសក់នៅសើម មនុស្សមួយចំនួន មានទម្លាប់ចូលគេងភ្លាមៗ បន្ទាប់ពីទើបតែកក់សក់ហើយ ឬទាំងដែលសក់របស់ពួកគេនៅសើម។ ទម្លាប់បែបនេះ…
ជីវិតនៅភូមិ Ogimi ស្រុក Kunigami ខេត្ត Okinawa ជាតំបន់ដែលមានប្រជាជនជប៉ុនអាយុវែងជាងគេ ដោយជាមធ្យមក្នុងតំបន់នោះ ពួកគេអាចរស់នៅដល់អាយុ ៨១,២ ឆ្នាំ ដោយស្រ្តីជាមធ្យមមានអាយុដល់ ៨៦ ឆ្នាំ ហើយបុរសអាយុ ៧៥ ឆ្នាំ។ បើតាមការស្រាវជ្រាវពីទម្លាប់រស់នៅរបស់ប្រជាជនក្នុងតំបន់នោះ គឺពួកគេមានអាថ៌កំបាំងនៃការទទួលទានគួរឲ្យចាប់អារម្មណ៍ ៥ ដែលថ្ងៃនេះ Knongsrok សូមលើកមកចែករំលែកបងប្អូនយើងនៅកម្ពុជាឲ្យបានដឹង៖ ៥) ដំឡូងជ្វាពណ៌ស្វាយ នៅទីនោះគេពេញនិយមទទួលទានដំឡូងជ្វាពណ៌ស្វាយខ្លាំងណាស់ ដោយសារវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C ដោយវាអាចការពារយើងពីការបង្ករោគជាច្រើនមកកាន់រាងកាយ មិនថាតែជំងឺទឹកនោមផ្អែម សរសៃឈាមបេះដូង…
ជីវិតទឹកដោះគោគឺជាអាហារសុខភាព ប៉ុន្តែវាមិនចេះតែអាចផឹកលាយជាមួយអាហារឬរបស់ផ្សេងទៀតបានតាមចិត្តចង់នោះទេ ព្រោះវាអាចនាំឲ្យពុល ឬកាត់បន្ថយគុណភាពនៃទឹកដោះគោ៖ ៥) កុំបន្ថែមទឹកស្ករ ឬស្ករទៅក្នុងទឹកដោះគោក្តៅ ការធ្វើបែបនេះជារឿងមិនត្រឹមត្រូវទេ ព្រោះវាធ្វើឲ្យ Lysine នៅក្នុងទឹកដោះគោ ងាយមានប្រតិកម្មជាមួយស្ករ ឲ្យកើតមានសមាសធាតុពុល Fructose Lysine អាចបង្កគ្រោះថ្នាក់សម្រាប់សុខភាពមនុស្សបាន។ ៤) កុំផឹកទឹកដោះគោជាមួយទឹកក្រូច ឬទឹកក្រូចឆ្មារ ការបន្ថែមទឹកក្រូច ឬទឹកក្រូចឆ្មារទៅក្នុងទឹកដោះគោអាចជាការបន្ថែមឱជារសដ៏ឆ្ងាញ់មួយ ប៉ុន្តែកុំគិតឲ្យសោះ ថាវាអាចផ្តល់អត្ថប្រយោជន៍ទ្វេដងចំពោះសុខភាព ដ្បិតបើទឹកក្រូចឬទឹកក្រូចឆ្មារល្អស្រាប់ហើយក៏ដោយ។ នោះក៏ដោយសារតែទឹកក្រូចឬទឹកក្រូចឆ្មារ មានផ្ទុកនូវអាស៊ីដច្រើន ហើយពេលវាចូលប្រតិកម្មជាមួយប្រូតេអ៊ីនក្នុងទឹកដោះគោ នោះនឹងនាំឲ្យអាហារូបត្ថម្ភរបស់ទឹកដោះគោ ចាប់ផ្តើមមានការចុះខ្សោយ។ ៣) កុំលាយទឹកដោះគោជាមួយសូកូឡា ពេលលាយចូលរបស់ទាំងពីរនេះ…
ជីវិតមុនពេលចូលគេង ចាយពេលតែប៉ុន្មាននាទី ជាមួយតែការអនុវត្តនូវចលនាសាមញ្ញមួយចំនួនដូចខាងក្រោម ក៏អាចជួយឲ្យអ្នកស្រកខ្លាញ់ក្បាលពោះ និងជួយឲ្យដំណេកស្កល់ស្កល់យ៉ាងមានប្រសិទ្ធភាព៖ ចលនាទី ១ ទម្រេតខ្នងលើគ្រែ ឬកម្រាលព្រំណាមួយ បន្ទាប់មកលើកជង្គង់អ្នកឡើងមកលើ ហើយយកដៃទៅឱបជើងទាំងសងខាង រួចព្យាយាមទាញវាមកស្មើក្បាលពោះ។ រក្សាចលនាបែបនេះឲ្យនឹងថ្កល់រយៈពេល ១ នាទី រួចដកដង្ហើមវែងៗប្រហែល ៨ ទៅ ១០ ដង្ហើម សឹមទម្លាក់ជើងចុះវិញ។ លំហាត់ប្រាណនេះធ្វើឲ្យឡើងរឹងសាច់ដុំក្បាលពោះ ភ្លៅ និងខ្នងខាងក្រោម ដែលវាសម្រួលទាំងសរសៃកុំឲ្យស្ពឹក និងជួយដុតខ្លាញ់ក្បាលពោះបានមួយផ្នែក។ ចលនាទី ២ ដេកលើផ្ទៃរាបស្មើ ឬលើគ្រែ ហើយដាក់គូទទល់នឹងជញ្ជាំង រួចលើកជើងឡើងទៅខាងលើ…
ជីវិតទឹកដូងមិនត្រឹមតែជាភេសជ្ជៈដែលមានឱជារសឆ្ងាញ់ក្នុងការទទួលទាននោះទេ ជាងនេះវាក៏បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ហើយថែមទាំងជួយសម្រកទម្ងន់រាងកាយទៀតផង។ ខាងក្រោម Knongsrok បង្ហាញអត្ថប្រយោជន៍សំខាន់ទាំង ៧ ពីការទទួលទានទឹកដូង៖ ៦) ជួយឲ្យក្មេងជាងវ័យ ទឹកដូងគឺជាប្រភពធម្មជាតិនៃស៊ីតូកូនីន ដែលអាចប្រឆាំងការកើតឡើងនៅកោសិកាចាស់មុនអាយុ ពោលគឺកាត់បន្ថយហានិភ័យនៃការចាស់ជាងវ័យ ដែលមនុស្សជាច្រើនបានជួបប្រទះ។ ៥) មិនមានអារម្មណ៍តានតឹង វាជួយដល់អារម្មណ៍របស់យើង ឲ្យមានភាពស្រស់ស្រាយ ដោយសារតែទឹកដូងមានផ្ទុកនូវវីតាមីនជាច្រើនដូចជា វីតាមីន B-Complex ដែលអាចជួយកាត់បន្ថយភាពតានតឹង និងការផ្លាស់ប្តូរអារម្មណ៍ញឹកញាប់។ ៤) ជួយឲ្យស្បែកភ្លឺថ្លានិងរលោង វាមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងផ្តល់នូវសារធាតុចិញ្ចឹមជាច្រើន ជួយឲ្យស្បែករបស់អ្នកមានសុខភាពល្អ និងភ្លឺថ្លាចេញពីខាងក្នុង។ ៣) ជួយប្រព័ន្ធរំលាយអាហារ ទឹកដូងក៏មានផ្ទុកនូវជាតិសរសៃ…