គេហទំព័រ KNONGSROK

ជីវិតនិងសុខភាព

ឃាតកស្ងៀមស្ងាត់! នេះជារោគសញ្ញាដំណាក់កាលដំបូងនៃជំងឺទឹកនោមផ្អែម!!!

ជំងឺទឹកនោមផ្អែមត្រូវបានគេស្គាល់ថាជាឃាតកដ៏ស្ងៀមស្ងាត់ដែលអាចសម្លាប់ជិវិតមនុស្សបានគ្រប់ពេល។ នៅក្នុងនោះជំងឺទឹកនោមផ្អែម ឬគេអាចហៅថាជាជំងឺទឹកនោមផ្អែមប្រភេទទី ២ ដែលមូលហេតុនៃការកើតជំងឺមួយនេះ បណ្តាលមកពីអ័រម៉ូនអាំងស៊ុយលីនខូចខាត ដែលអាំងស៊ុយលីននេះមានតួនាទីច្រោះជាតិស្ករទៅចិញ្ចឹមកោសិកា និងរាងកាយទាំងមូល។ ថ្ងៃនេះយើងមកដឹងពីរោគសញ្ញាព្រមាន ប្រឈមមុខនឹងជំងឺទឹកនោមផ្អែមដែលរោគសញ្ញារួមមាន៖ ១. នោមញឹក នៅពេលដែលអ្នកមានអាការចេះតែចង់ទៅបន្ទប់ទឹកញឹកញាប់ ខុសពីប្រក្រតី ជាពិសេសនៅពេលយប់តែម្តង នេះជារោគសញ្ញាថាអ្នកកំពុងតែមានជំងឺទឹកនោមផ្អែមហើយ។ នោះក៏ដោយសារតែជាតិស្ករនៅក្នុងឈាមច្រើនពេក ធ្វើឱ្យតម្រងនោមពិបាកធ្វើការ និងច្រោះជាតិស្ករបន្ថែម ដែលជាហេតុត្រូវតែបញ្ចេញជាតិស្ករចោលមួយចំនួនតាមទឹកនោមជាដើម។ ២. ស្រកទម្ងន់ ជំងឺទឹកនោមផ្អែមអាចធ្វើឱ្យអ្នកស្រកទម្ងន់ខុសពីធម្មតាបានផងដែរ នោះក៏ដោយសារតែរាងកាយរបស់អ្នកបាត់បង់ជាតិទឹកយ៉ាងច្រើនតាមរយៈទឹកនោម និងម្យ៉ាងទៀតដោយសារតែរាងកាយមិនអាចស្រូបយកកាឡូរីពីជាតិស្ករក្នុងឈាមបានគ្រប់គ្រាន់ដើម្បីចិញ្ចឹមរាងកាយ។ ជាពិសេសវាក៏អាចបណ្តាលឱ្យអ្នកហត់នឿយ និងអស់កម្លាំងខុសពីធម្មតាបានផងដែរ។ ៣. បញ្ហាស្បែក ពេលដែលអ្នកមានអាការស្បែកស្ងួតហើយរមាស់ កន្ទួលនោះក៏អាចបណ្តាលមកពីជំងឺទឹកនោមផ្អែមបានផងដែរ។ លក្ខខ័ណ្ឌដទៃទៀតក៏អាចធ្វើឱ្យស្បែករបស់អ្នកឡើងខ្មៅ…

ជីវិតនិងសុខភាព

នៅពេលដែលលេចចេញរោគសញ្ញាអស់ទាំងនេះ បានន័យថារាងកាយអ្នកសុទ្ធតែជាតិពុល ត្រូវតែបញ្ចេញចោលម្តងហើយ

របបចំណីអាហារ និងការរស់នៅមិនល្អ ជាពិសេសគឺបញ្ហាជាតិគីមីតែម្តង អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់មនុស្សយ៉ាងធ្ងន់ធ្ងរ ថែមទាំងអាចបណ្តាលឱ្យកើតមានជំងឺផ្សេងៗ អាចបណ្តាលឱ្យរាងកាយរបស់អ្នកផ្ទុកនូវជាតិពុលកាន់តែច្រើនឡើងៗ ដែលបង្កឱ្យមានផលវិបាកច្រើននៅពេលអនាគត ប្រសិនជាអ្នកមិនធ្វើការបណ្តេញជាតិពុលទាំងនោះចេញឱ្យអស់ពីរាងកាយនោះទេ។ ខាងក្រោមនេះជារោគសញ្ញាធំៗចម្បង ដែលរាងកាយរបស់អ្នកទាំងមូលកំពុងតែផ្ទុកទៅដោយជាតិពុល និងត្រូវការបណ្តេញជាតិពុលភ្លាមៗ៖ # មានបញ្ហាក្នុងការគេង នៅពេលដែលរាងកាយទាំងមូលរបស់អ្នកពោរពេញដោយជាតិពុល វាអាចបង្កឱ្យមានផលប៉ះពាល់ដល់កម្រិត Melatonin ហើយធ្វើឱ្យអ្នកមានគេងមិនលក់ ឬគេងមិនបានស្កប់ស្កល់ជាដើមតែម្តង។ # ឡើងខ្លាញ់ក្បាលពោះ ជាតិពុលនៅក្នុងខ្លួនច្រើន អាចធ្វើឱ្យរំខានក្នុងការដំណើរការរំលាយជាតិស្ករ និងខ្លាញ់កូឡេស្តឺរ៉លនៅក្នុងឈាម ហើយទាំងនេះហើយដែលធ្វើឱ្យជាតិខ្លាញ់ និងជាតិស្ករនៅសល់កកកុញត្រង់បរិវេណក្បាលពោះរបស់អ្នក  ថែមទាំងអាចមានបញ្ហាទល់លាមកទៀត។ # ខ្លួនឡើងកម្តៅ អាការដែលខ្លួនឡើងកម្តៅ ឬគេហៅថាក្តៅក្នុង អាចបណ្តាលមកពីរាងកាយរបស់អ្នកពោរពេញដោយជាតិពុលផងដែរ។ #…

ជីវិតនិងសុខភាព

បំបាត់ស្នាមអុជខ្មៅងាយៗ ដោយចំណាយពេលតែ ៥នាទី អ្នកនឹងទទួលបានស្បែកមុខដ៏ស្រស់ស្អាត!

ស្នាមអុជ ខ្មៅអាចបណ្តាលមកពី កម្តៅព្រះអាទិត្យ ការបម្រែបម្រួលអកម៉ូន ការកើតមុន។ សា្នមអុជខ្មៅ មិនត្រឹមតែធ្វើបាត់ភាពស្រល់ស្អាតប៉ុណ្ណោះនោះទេ តែធើ្វឲ្យអ្នកលុយដោយឥតប្រយោន៍ទៅលើផលិតផលថ្លៃៗ តែមិនប្រាកដថានឹងទទួលបានប្រសិទ្ធភាពនៅឡើយ។ ខាងក្រោមនេះ គឺជាឱសថបុរាណមួយចំនួនដែលអ្នកអាចរកបាននៅឯផ្ទះ ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការលុបស្នាមអុជខ្មៅនៅលើផ្ទៃមុខរបស់អ្នក និងទទួលបានស្បែកមុខយ៉ាងស្រស់ ដោយមិនមានបញ្ហាឬផលប៉ះពាល់អ្វីឡើយ។ ១. ទឹកក្រូចឆ្មារ វិធីប្រើ៖ . កាត់ក្រូចឆ្មារដែលមានទំហំមធ្យមនៅពាក់កណ្តាលហើយច្របាច់ទឹកដាក់ក្នុងពែងតូចមួយ។ . ជ្រលក់គ្រាប់បាល់កប្បាសឬឃ្យូតក្នុងទឹកក្រូចឆ្មាហើយទុកវាត្រាំទឹករយៈពេលពីរបីវិនាទី។ . ហើយច្របាច់ទឹកដែលលើសចេញពីគ្រាប់បាល់កប្បាស ហើយបន្ទាប់មកដាក់វាលើតំបន់ដែលរងផលប៉ះពាល់នៅលើផ្ទៃមុខរបស់អ្នក។ លាប វាថ្នមៗ យរ:ពីរបីនាទីហើយបន្ទាប់មកទុកវាឱ្យនៅប្រហែល ១០ នាទី។ . រួចលាងសំអាតវាចេញទឹកស្អាតធម្មតា។ .…

ជីវិតនិងសុខភាព

មិនត្រូវតម ឬបង្អត់អាហារ និងទទួលទានអាហារឱ្យទៀងទាត់ ប្រសិនជាអ្នកស្ថិតនៅក្នុងស្ថានភាពទាំង៧យ៉ាងនេះ

ការដែលបង្អត់អាហារខ្លួនឯង ឬតមអាហារជាប្រចាំធ្វើឰ្យប៉ះពាល់ដល់សុខភាពខ្លាំងណាស់ តែវាបានក្លាយទៅជាវិធីសម្រកទម្ងន់ ឬថែរក្សារាងសម្រាប់ស្ត្រីនៅក្នុងសម័យបច្ចុប្បន្នទៅវិញ ដោយសារតែគេគិតថា ការបង្អត់បាយនឹងធ្វើឱ្យគេអាចឆាប់ទទួលបានរូបរាងស្រស់ស្អាតបានតាមចិត្តប្រាថ្នា។ ក៏ប៉ុន្តែ អ្នកដែលមានបញ្ហាសុខភាពមួយចំនួន និងមានស្ថានភាពមួយចំនួន ​ការបង្អត់បាយនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពខ្លាំង។ ខាងក្រោមនេះជាប្រភេទមនុស្សដែលមានបញ្ហាសុខភាពមួយចំនួន ដែលមិនត្រូវធ្វើការតមអាហារ ឬបង្អត់អាហារជាដាច់ខាតសម្រាប់ការសម្រកទម្ងន់៖ ១.  មានជំងឺប្រមាត់ ឬកើតក្រួសក្នុងថង់ទឹកប្រមាត់៖ នៅពេលដែលអ្នកធ្វើការតាមអាហារ ទឹកប្រមាត់នឹងមិនត្រូវបានផលិតឡើង ហើយវានឹងធ្វើឱ្យប្រមាត់របស់អ្នកបញ្ចេញទឹកស្អុយៗ ឬបង្កជាដុំក្រួសល្អិតៗ ដែលជាប់នឹងថង់ទឹកប្រមាត់។ សម្រាប់មនុស្សដែលមានសុខភាពធម្មតាមិនមែនជាបញ្ហាទេ តែសម្រាប់អ្នកដែលមានបញ្ហាថង់ទឹកប្រមាត់ គួរតែទទួលទានអាហារឱ្យបានត្រឹមត្រូវ និងមិនត្រូវតមអាហារជាដាច់ខាត។ ២. មនុស្សស្រី៖ វាប្រហែលជាចម្លែកបន្តិច ដែលឃើញថា មនុស្សស្រីមិនគួរតាមអាហារសម្រាប់សម្រកទម្ងន់នោះទេ ព្រោះធម្មតាជាមនុស្សស្រីស្ទើរតែទាំងអស់សុទ្ធតែចូលចិត្តតមអាហារឱ្យបានរាងស្អាត។ តែការពិតទៅ ការតមអាហារបែរជាធ្វើឱ្យអរម៉ូនរាងកាយរបស់មនុស្សស្រីប្រែប្រួល ប៉ះពាល់ដល់អារម្មណ៍…

ជីវិតនិងសុខភាព

ផ្ទៃមុខអស់បញ្ហាឡើងខ្លាញ់ ហើយស្រស់ស្អាតបានម៉ាចប់ ដោយគ្រាន់តែប្រើទឹកសូដាមួយកំប៉ុងតាមវិធីងាយៗប៉ុណ្ណោះ!

ការលាងសំអាតផ្ទៃមុខឱ្យបានស្អាតល្អពិតជាសំខាន់ខ្លាំងណាស់សម្រាប់ សម្រស់របស់សុភាពនារីៗ ហើយការថែរក្សានិងលាងសំអាតមុខឱ្យបានត្រូវ និងមានរូបមន្តច្បាស់លាស់នឹងធ្វើឱ្យស្បែកមុខអ្នកស្រស់ថ្លា មានសំណើម និងមានសភាពទន់ភ្លឺរលោង។ ដូច្នេះថ្ងៃនេះយើងនឹងលើកឡើងនូវវិធីសម្អាតផ្ទៃមុខងាយៗសាមញ្ញដោយគ្រាន់តែប្រើទឹកសូដាមួយកំប៉ុងតែប៉ុណ្ណោះដួចខាងក្រោម៖ គ្រឿងផ្សំ – ទឹកសូដា ១កំប៉ុង ឬ ១ ពែង – ទឹកធម្មតា ១ ពែង – ក្រណាត់ទន់ស្អាត – ពែង/ ឆ្នាំង ឬ ចានដាក់ទឹក១ វិធីទី១៖ ជាដំបូងត្រូវលាយទឹកសូដា ជាមួយទឹកធម្មតាក្នុងបរិមាណស្មើគ្នា រួចយកក្រណាត់ស្អាតទៅជ្រលក់ក្នុងទឹកដែលលាយរួចនោះ។ បន្ទាប់មកយកក្រណាត់មកគ្របលើផ្ទៃមុខរបស់អ្នកឱ្យបាន ៣០វិនាទី ។…

ជីវិតនិងសុខភាព

ឆ្ងាញ់ហើយអាចជួយដល់សុខភាព និងសម្រស់ ថែមទាំងសម្រកទម្ងន់បានទៀតជាមួយនឹងរូបមន្តទឹកស្ពៃក្តោបងាយៗ

ស្ពៃក្តោបក្រៅពីអាចយកមកចម្អិនជាម្ហូបអាហារ ​និងបរិភោគបានទាំងស្រស់ៗហើយ ​ថែមទាំងអាចយកមកធ្វើជាភេសជ្ជៈទទួលទានយ៉ាងឆ្ងាញ់ពិសាបានទៀតផងសម្រាប់អ្នកដែលមិនចង់ទទួលទានវាជាម្ហូបអាហារ ​រួមទាំងការទទួលឆៅ។ ដូច្នេះមកតាមដានវិធីធ្វើទឹកស្ពៃក្តោបងាយៗឆ្ងាញ់ពិសារ ​រួមទាំងអត្ថប្រយោជន៍សម្រស់ និងសុខភាពលើសលប់ដូចខាងក្រោមនេះ៖ # វិធីធ្វើទឹកស្ពៃក្តោប គ្រឿងផ្សំ ១.ស្ពៃក្តោប ១ ទំហំល្មម បកសម្បកចាស់ៗចេញ រួចលាងសម្អាតជាមួយទឹកក្តៅឧណ្ហៗ រួចកាត់ជាដុំៗទំហំល្មម (ស្ពៃក្តោបពណ៌អ្វីក៏បាន តែត្រូវបកសម្បកចាស់ៗចេញរួចលាងនឹងទឹកក្តៅឧណ្ហៗជាមុនសិន) ២.ផ្លែប៉ោមក្រហមក៏បាន ខៀវក៏បាន ១ ឬ ២ផ្លែ ចិតសម្បក ខ្វះបណ្តូលកណ្តាលរួចកាត់ជាដុំៗ ៣.ខ្ញី ១ មើម ចិតសម្បកចេញ និងកាត់ជាបន្ទះ ៤.ក្រូចឆ្មារសម្បកលឿង ១ផ្លែ…

ជីវិតនិងសុខភាព

មូលហេតុដុះក្បាលពោះ ​ដែលពេលខ្លះមិនមែនមកពីធាត់ ​រួមទាំងដឹងពីវិធីបំបាត់បញ្ហានេះយ៉ាងងាយស្រួល

មានមនុស្សមួយចំនួនដែលមានក្បាលពោះធំ ប៉ោង គេឯងតែងតែចំណាំហៅថាធាត់ដុះក្បាល។ ដោយអាការបែបនេះពួកគេយល់ថាបណ្តាលមកពីពួកគេធាត់ ឬទទួលទានអាហារច្រើនពេកបានជាក្លាយទៅបែបនេះ។ ប៉ុន្តែ ការពិតទៅ ការឡើងក្បាលពោះនេះ អាចមកពីអ្នកហើមពោះទៅវិញទេ នោះក៏ដោយសារតែក្រពះ និងប្រព័ន្ធរំលាយអាហាររបស់អ្នកធ្វើការមិនប្រក្រតី មានសារធាតុពុលនៅក្នុងក្រពះពោះវៀន ដោយសារតែអ្នកទទួលទានអាហារមិនល្អចូលទៅក្នុងពោះជាដើម។ ដូច្នេះថ្ងៃនេះយើងនឹងលើកយកមូលហេតុដែលបណ្តាលឱ្យអ្នកកើតអាការហើម ប៉ោង ឬហៅថាដុះក្បាលពោះមកបង្ហាញមិត្តអ្នកអាន រួមទាំងវិធីព្យាបាលផងដែរ ដូចខាងក្រោមនេះ៖ # មូលហេតុដែល ធ្វើឱ្យអ្នកហើមពោះ ឬដុះក្បាលពោះ ១. ខ្វះជាតិទឹក ប្រសិនជាអ្នកមិនបានទទួលទានទឹកឱ្យបានគ្រប់គ្រាន់នោះទេ វាក៏អាចបណ្តាលឱ្យអ្នកហើម និងឡើងដុះក្បាលពោះបានដែរ។ ដូច្នេះត្រូវប្រាកដចិត្តថា អ្នកត្រូវតែទទួលទានទឹកឱ្យបានយ៉ាងហោចណាស់ ក៏ ៦ ទៅ…

ជីវិតនិងសុខភាព

សាកលវិទ្យាល័យបូស្តុន (អាមេរិក) ៖ ស្រាបៀរមួយថ្ងៃមួយកែវ នឹងផ្ដល់នូវអត្ថប្រយោជន៍ច្រើនដល់ស្ត្រី!

និយាយចំពោះស្រាបៀរ ប្រសិនបើប្រើក្នុងកម្រិតមធ្យម វានឹងនាំមកនូវផលវិជ្ជមានជាច្រើនសម្រាប់ស្ត្រី។ ជាពិសេសការប្រើប្រាស់ភេសជ្ជៈនេះជាប្រចាំរាល់ថ្ងៃ នឹងការពារភាពចាស់ ធ្វើឱ្យស្បែករបស់អ្នកស្រស់ស្អាត និងសក់មានសុខភាពល្អថែមទៀតផង។ ថ្វីដ្បិតតែវាជាភេសជ្ជៈដែលត្រូវបានមនុស្សជាច្រើននៅទូទាំងពិភពលោកផ្ដោតសំខាន់ថាប៉ះពាល់ទៅដល់សុខភាពក៏ពិតមែន តែវាក្នុងករណីដែលយើងទទួលទានវាច្រើនលើសកម្រិតតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ យោងទៅតាមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យបូស្តុន (សហរដ្ឋអាមេរិក) បានប្រាប់ឱ្យដឹងថា ប្រសិនបើប្រើជាប្រចាំ និងក្នុងកម្រិតមធ្យម (១កែវក្នុងមួយថ្ងៃ) ស្រាបៀរនាំមកនូវគុណប្រយោជន៍ជាច្រើនចំពោះសុខភាព ជាពិសេសសម្រាប់ស្ត្រី។ ១. ការការពារជំងឺវង្វេងវង្វាន់ តាមរយៈការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា ជំងឺវង្វេងស្មារតីនឹងបណ្តាលឱ្យយើងបាត់បង់ការចងចាំប្រហែល ២០ ភាគរយ ហើយជារឿងធម្មតាចំពោះមនុស្សជាច្រើនដែលមានវ័យចំណាស់។ យោងតាមអ្នកជំនាញបានឱ្យដឹងថា ការប្រើប្រាស់ស្រាបៀរក្នុងកម្រិតមធ្យម និងទៀងទាត់រាល់ថ្ងៃ មានសមត្ថភាពការពារជំងឺនេះបានយ៉ាងល្អ។ លទ្ធផលគឺមាតិកាស៊ីលីកុននៅក្នុងភេសជ្ជៈមានជាតិអាល់កុលនេះ នឹងជួយការពារខួរក្បាលពីផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់ពីអាលុយមីញ៉ូមនៅក្នុងខ្លួន។…

ជីវិតនិងសុខភាព

ចេះតែយំ! តិចអត់ដឹងថា ទឹកភ្នែកផ្សំឡើងពីគ្រឿងផ្សំអ្វី?

មិនថាយើងស្រក់ទឹកភ្នែកដោយសារអារម្មណ៍រីករាយ ឬកើតទុក្ខនោះទេ តែវាក៏សុទ្ធតែមានរសជាតិប្រៃ ព្រោះគ្រឿងផ្សំទឹកភ្នែកសំខាន់ក្រៅពីទឹកក៏មានអំបិលសូដ្យូម ប៉ូតាស្យូមលាយជាមួយផងដែរ…។ នៅក្នុងជីវិតមានហេតុផលជាច្រើនដែលធ្វើឱ្យយើងយំ ៖ សេចក្តីអំណរ ទុក្ខព្រួយ និងភាពរីករាយសុភមង្គល …។ ឧទាហរណ៍ ៖ នៅពេលទទួលបានសមិទ្ធិផលដ៏អស្ចារ្យមួយ យើងតែងតែមានភាពរីករាយយ៉ាងខ្លាំង។ តែពេលខ្លះ ភាពរីករាយក៏បានធ្វើឱ្យមនុស្សជាច្រើនបានស្រក់ទឹកភ្នែកដោយក្ដីរំភើប។ ផ្ទុយទៅវិញ នៅពេលដែលយើងជួបអកុសលត្រូវប្រឈមមុខនឹងការបាត់បង់ ការបែកបាក់គ្នា វាគឺជាសេចក្ដីទុក្ខព្រួយ … យើងមិនអាចទប់ទឹកភ្នែកបានទេ។ ក្រៅពីនេះ ទឹកភ្នែកក៏អាចមកពីហេតុផលគោលបំណងដូចជា កើតឡើងដោយធូលី ឬពេលកាត់ខ្ទឹមបារាំងជាដើម…។ ព្រោះនៅពេលនោះ យើងមិនសប្បាយចិត្ត ឬក្រៀមក្រំអ្វីឡើយ តែទឹកភ្នែករបស់យើងនៅតែហូរចេញមក។ ក្រៅពីការបង្ហាញអារម្មណ៍…

ជីវិតនិងសុខភាព

អាថ៌កំបាំងងាយៗក្នុងការបញ្ចុះទម្ងន់ ស្រកគីឡូយ៉ាងសាហាវដោយប្រើដំឡូងបារាំងស្ងោរ!

ដំឡូងបារាំងសម្បូរទៅដោយសារធាតុចិញ្ចឹមពិសេសៗ ហើយគុណសម្បត្តិវាល្អខ្លាំងណាស់សម្រាប់សុខភាប ជាពិសេសគឺការសម្រកទម្ងន់ដោយការទទួលទានដំឡូងបារាំងស្ងោរធម្មតា ដោយអ្នកអាចប្រើដំឡូងស្ងោរទទួលទានជាមួយអាហារផ្សេងៗក៏បានដែរ ។ ទាំងនេះជាអត្ថប្រយោជន៍នៃការទទួលទានដំឡូងបារាំងស្ងោរ៖ ១.គ្រប់គ្រង និងសម្រកទម្ងន់៖ ការទទួលទានដំឡូងបារាំងស្ងោរ ពិតជាល្អពិសេសណាស់សម្រាប់អ្នកដែលចង់រក្សារូបរាងឱ្យស្អាត ការពារការធាត់ និងអាចបញ្ចុះទម្ងន់បានថែមទៀតផង ដោយវាអាចជួយកាត់បន្ថយចំណង់អាហារផ្សេងៗបានយ៉ាងល្អ។ ប៉ុន្តែត្រូវចាំថា មានប្រយោជន៍ខាងសម្រកទម្ងន់សម្រាប់តែការទទួលទានដំឡូងបារាំងស្ងោរធម្មតាតែប៉ុណ្ណោះ ដោយមិនត្រូវលាយអំបិល ឈីស ឬប័រម៉ាយ៉ូណេសឡើយ។ ២. សម្បូរជាតិកាកសរសៃ៖ ជាតិកាកសរសៃអាហារដែលមាននៅក្នុងដំឡូងស្ងោរ អាចផ្តល់នូវថាមពលរាងកាយគ្រប់គ្រាន់ កាត់បន្ថយទម្ងន់ដែលលើស និងធ្វើឱ្យអ្នកមានកម្លាំងជាងមុនផងដែរ។ ៣. ងាយស្រូបថាមពល និងសារធាតុចិញ្ចឹមច្រើន៖ វីតាមីន B6 នៅក្នុងដំឡូងបារាំងស្ងោរ អាចជួយកាត់បន្ថយជាតិស្ករ នៅក្នុងសារធាតុ…

ជីវិតនិងសុខភាព

ប៉ុន្មានក្បាច់នេះ! ជួយស្រីៗជាពិសេស ឱ្យមានសម្រស់ស្រស់ស្អាត សាច់ភ្លឺរលោងចែងចាំង

ជាមួយនឹងអាយុ សម្រស់ និងសុខភាពរបស់ស្ត្រី ប្រាកដជាធ្លាក់ចុះជាបន្តបន្ទាប់។ ប៉ុន្តែប្រសិនបើអ្នករក្សាទម្លាប់ទាំងនេះបាន អ្នកអាចបញ្ច្រាសសញ្ញានៃភាពចាស់បានដោយងាយ។ ខាងក្រោមនេះ ជារូបមន្តពិសេសទាំង៥ ដែលជួយឱ្យស្ត្រីទទួលបានរូបសម្រស់ស្រស់ស្អាត នៅតែក្មេងជាវ័យ គ្មានក្ដីបារម្ភពីបញ្ហាចាស់ ជ្រីវជ្រួញទៀតហើយ។ ១. ធ្វើលំហាត់ប្រាណ ៤០ នាទីក្នុងមួយថ្ងៃ ដើម្បីទទួលបានរាងស្លីម ស្អាត និងក្មេងជាងវ័យ អ្នកត្រូវដាក់កម្រិត ហាត់ប្រាាណយ៉ាងហោចណាស់ក៏ ៤០ នាទីក្នុងមួយថ្ងៃ។ ដំណើរការនៃការធ្វើលំហាត់ប្រាណ នឹងជួយធ្វើឱ្យប្រសើរឡើងនូវចរន្តឈាម ផ្តល់អុកស៊ីសែន និងសារធាតុចិញ្ចឹមដែលត្រូវការ ដើម្បីចិញ្ចឹមស្បែក ធ្វើឱ្យស្បែករលោងមានស្នាមក្រហម។ ក្រៅពីនេះ ការធ្វើលំហាត់ប្រាណ ក៏ជួយឱ្យរបួសឆាប់ជាសះស្បើយផងដែរ។…

ជីវិតនិងសុខភាព

រក្សាទម្លាប់ល្អទាំង៥នេះឱ្យបាន មុនចូលគេង នឹងជួយឱ្យអ្នកមានសុខភាពល្អ អាយុវែង នៅតែក្មេងខ្ចី

មនុស្សដែលមានទម្លាប់ទាំង៥នេះ តែងតែធ្វើមុនពេលចូលគេង គឺច្រើនតែមានសុខភាពល្អ សម្រស់ក្មេងជាងវ័យ និងសម្រស់នៅតែស្រស់ស្អាត ដូច្នេះ អ្នកគួរតែមានទម្លាប់ទាំងនេះ កុំបោះបង់ចោលឱ្យសោះ។ ១. ទម្លាប់ ៣ យ៉ាងដែលត្រូវធ្វើដើម្បីជួយឱ្យអ្នកមានអាយុវែង – លាងជើងមុនពេលចូលគេង មនុស្សភាគច្រើនដែលមានអាយុវែងនៅក្នុងប្រទេសចិនបានបង្ហាញថា ពួកគេច្រើនតែមានទម្លាប់ត្រាំជើងមុនពេលចូលគេង។ មូលហេតុគឺថា ទម្លាប់នេះនឹងជួយឱ្យអ្នកគេងលក់ស្រួល និងជួយឱ្យឈាមរត់ក្នុងរាងកាយបានល្អ។ យោងតាមការចែករំលែករបស់អ្នកជំនាញខាងឱសថបូព៌ា ហ្វីមហាំ គឺជាបេះដូងទី ២ នៃរាងកាយ។ ដូច្នេះអ្នកត្រូវថែរក្សាបេះដូងទី ២ ឱ្យបានល្អ ការលាងជើង ជួយឱ្យឈាម និងឈាមមិនត្រូវបានរារាំងធ្វើឱ្យប្រសើរឡើងនូវការរំលាយអាហារដែលប្រាកដជាអាចពន្យារជីវិតបាន។ – ផឹកទឹកដោះគោរមៀតមួយពែង…

ជីវិតនិងសុខភាព

អ្នកគេមិនលក់ពេលយប់ គួរអនុវត្តន៍គន្លឹះទាំងនេះ ចុចតែ ៣កន្លែង មុនចូលគេង នឹងជួយឱ្យអ្នកគេងលក់ស្រួលទល់ភ្លឺ

សម្រាប់អ្នកដែលមានបញ្ហាក្នុងការគេង យប់ៗគេងមិនលក់ គេមិនបានស្កប់ស្រួល អ្នកគួរអនុវត្តន៍វិធីទាំង៣ចំណុចនេះ ក្នុង១ថ្ងៃត្រឹមតែ១០នាទី ចុចទីតាំង៣កន្លែងនេះ វានឹងជួយសម្រួលដល់សសៃរបស់អ្នក នឹងជួយឱ្យអ្នកស្រួលគេង គេងឆាប់លក់ និងគេងលក់ស្រួលទល់ភ្លឺ។ ១. ចុចត្រង់កញ្ចឹង ក តាមក្បួនបុរាណ កញ្ចឹងក គឺជាចំណុចចាក់ម្ជុលវិទ្យាសាស្ត្រ ចំណុចនេះ គឺមានទីតាំងត្រង់សងខាងចង្អូរ ដែលចាប់ពីកខាងក្រោយ ទៅដល់លលាដ៍ក្បាល អ្នកអាចម៉ាស្សា ដោយប្រើមេដៃទាំងសងខាង សង្កត់ថ្នមៗពីក្បាលចុះមកក្រោម រយៈពេលត្រឹម៤ ទៅ៥នាទី ដោយដកដង្ហើមវែងៗ ក្នុងពេលដែលអ្នកម៉ាស្សា។ នៅពេលអ្នកចុចត្រង់ចំណុចនេះថ្នមៗ វានឹងធ្វើឱ្យមុខងារផ្លូវដង្ហើមរបស់អ្នកប្រសើរឡើង ដើម្បីជួយឱ្យអ្នកគេងលក់ស្រួល ស្ងប់ និងមានផាសុកភាព។…

ជីវិតនិងសុខភាព

កំហុសទាំង៤ ក្នុងការប្រើកុំព្យូទ័រយួរដៃ​ ដែលនឹងបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាព

វិទ្យុសកម្មមួយចំនួនធំ ពីកុំព្យូទ័រយួរដៃ អាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកយ៉ាងខ្លាំង។ ជាពិសេសនៅពេលអ្នកប្រើវាមិនត្រឹមត្រូវ វារឹតតែធ្វើឱ្យអ្នកងាយនឹងទទួលរងនូវផលប៉ះពាល់ទ្វេរដង ដល់រាងកាយ និងសុខភាពរបស់អ្នក។ ១. ដាក់កុំព្យូទ័រនៅលើភ្លៅ សម្រាប់មនុស្សខ្លះ គឺត្រូវប្រើកុំព្យូរទ័រយួរដៃជាប់នឹងខ្លួនជានិច្ច ព្រោះវាជាមិត្តដែលជួយពួកគេក្នុងការបំពេញកិច្ចការងារប្រចាំថ្ងៃ និងគ្រប់ពេលវេលា។ ដោយសារតែកុំព្យូទ័រយួរដៃ មានភាពងាយស្រួលក្នុងការចល័ត និងបង្រួមយកដាក់តាមខ្លួន មនុស្សជាច្រើនតែងតែដាក់កុំព្យូទ័រយួរដៃរបស់ពួកគេនៅចំពោះមុខរាល់ពេលដែលពួកគេប្រើវា។ នេះ គឺជាសកម្មភាពដ៏គ្រោះថ្នាក់បំផុតចំពោះសុខភាពរបស់អ្នក។ ដោយសារតែសីតុណ្ហាភាពរបស់កុំព្យូទ័រយួរដៃ មានកម្រិតខ្ពស់ នៅពេលដំណើរការ វានឹងបញ្ចេញកម្ដៅដ៏ច្រើន កម្ដៅភ្លៅ និងប៉ះពាល់ដោយផ្ទាល់ទៅលើតំបន់“ គ្រោះថ្នាក់” របស់អ្នកប្រើប្រាស់។ បុរសដែលជារឿយៗដាក់កុំព្យូទ័រយួរដៃនៅលើភ្លៅរបស់ពួកគេ នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ “តំបន់ពិសេស” របស់ពួកគេ ជាពិសេសគុណភាពមេជីវិតឈ្មោល។…

ជីវិតនិងសុខភាព

៧ក្បាច់ ៥នាទី ធ្វើចលនានៅលើគ្រែ ដើម្បីបញ្ចៀសជំងឺ និងជួយឱ្យអ្នកមានសុខភាពរឹងមាំល្អ

ដើម្បីមានសុខភាពល្អ មានចលនាសាមញ្ញបំផុតចំនួន ៧ ដែលអ្នកគួរធ្វើនៅលើគ្រែភ្លាមៗនៅពេលអ្នកភ្ញាក់ពីគេង។ នៅពេលដែលអ្នកក្រោកពីព្រលឹម រាងកាយរបស់អ្នកស្ថិតក្នុងសភាពមិនច្បាស់លាស់មួយ ដែលមិនទាន់ភ្ញាក់ទាំងស្រុង។ នៅពេលនេះ អ្នកមិនគួរក្រោកពីគ្រែភ្លាមៗទេ ប៉ុន្តែគួរតែកម្ដៅរាងកាយបន្តិចនៅលើគ្រែ។ ចលនាខាងក្រោមនេះ នឹងជួយឱ្យអ្នកភ្ញាក់ពីគេង សម្រាករាងកាយ ហើយក្នុងពេលតែមួយ ក៏ល្អចំពោះសុខភាពរបស់អ្នកច្រើនផងដែរ។ ១. ធ្វើចលនាបិទភ្នែកជួយធ្វើឱ្យភ្នែកអ្នកភ្លឺស្រឡះ នៅពេលអ្នកក្រោកពីព្រលឹម សូមកុំប្រញាប់បើកភ្នែករបស់អ្នកភ្លាមៗ គ្រាន់តែប្រើខ្នងដៃរបស់អ្នក ដើម្បីកម្ដៅចុងមេដៃរបស់អ្នក បន្ទាប់មកឈ្លីភ្នែករបស់អ្នកថ្នមៗប្រហែល ១៤ ដង។ បន្តបិទភ្នែកខណៈពេលដែលអ្នកម៉ាស្សាយឺត ៗ តាមទ្រនិចនាឡិកា និងច្រាសទ្រនិចនាឡិការៀងរាល់ ៧ វិនាទីម្តង។ បិទភ្នែករបស់អ្នកមួយភ្លែត បន្ទាប់មកបើកវាយ៉ាងលឿន។…

ជីវិតនិងសុខភាព

អាថ៌កំបាំង! ដើម្បីជួយការពារជំងឺទឹកនោមផ្អែមកុំឱ្យឡើងខ្ពស់ អ្នកគ្រប់គ្នាគួរតែដឹង

ប្រសិនបើអ្នកចង់ការពារជាតិស្ករក្នុងឈាមកុំឱ្យឡើងខ្ពស់ សូមធ្វើតាមវិធីនេះជួយរក្សាលំនឹងជាតិស្ករក្នុងឈាមដើម្បីសុខភាពល្អ។ នេះគឺជាគន្លឹះដែលអ្នកជំនាញអាហារូបត្ថម្ភណែនាំ ដើម្បីការពារការឡើងជាតិស្ករក្នុងឈាមបន្ទាប់ពីញុំាអាហារ។ ១. ពិនិត្យកំណត់ហេតុអាហាររបស់អ្នក យោងតាមអ្នកជំនាញអាហារូបត្ថម្ភនៅអិនម៉ាមីឡាយហ្វ៍ “ អ្នកត្រូវពិនិត្យមើលអាហាររបស់អ្នកឱ្យបានត្រឹមត្រូវ ចាប់ពីពេលព្រឹក កំណត់ការទទួលទានបង្អែម នំបុ័ងពណ៌ស និងអាហារផ្សេងទៀត”។ ២. អាហារតូចៗ វិធីមួយដើម្បីជួយអ្នកកាត់បន្ថយជាតិស្ករក្នុងឈាម គឺញុំាអាហារតូចៗជាច្រើនជំនួសអាហារធំៗ។ វានឹងជួយអ្នកការពារការប្រែប្រួលភ្លាមៗ។ ការសិក្សាក៏បានគូសបញ្ជាក់ផងដែរថា ការទទួលទានអាហារតូចៗជាច្រើនជំនួសឱ្យអាហារបីពេលធំៗ អាចជួយរក្សាកម្រិតជាតិស្ករនៅក្នុងឈាមឱ្យមានសុខភាពល្អ។ ៣. មើលកាបូអ៊ីដ្រាតរបស់អ្នក កាបូអ៊ីដ្រាត គឺជាអ្វីដែលធ្វើឱ្យជាតិស្ករក្នុងឈាមកើនឡើង។ នៅពេលដែលអ្នកញុំាអាហារដែលមានជាតិកាបូអ៊ីដ្រាតច្រើន វាត្រូវបានបំបែកទៅជាជាតិស្ករធម្មតា។ បន្ទាប់មកជាតិស្ករទាំងនេះចូលក្នុងចរន្តឈាម។ ជាលទ្ធផល អ្នកជំងឺទឹកនោមផ្អែមជារឿយៗត្រូវបានគេណែនាំឱ្យញុំាកាបូអ៊ីដ្រាតតិច ឬជ្រើសរើសកាបូអ៊ីដ្រាតដែលមានសុខភាពល្អ។ ដូច្នេះអ្នកគួរតែកំណត់អាហារចម្រាញ់រួមទាំងស្ករលើនំប៉័ងពណ៌ស…

ជីវិតនិងសុខភាព

គ្រោះថ្នាក់ណាស់! អ្នកចូលចិត្តញុំាមី គួរតែបញ្ឈប់ជាបន្ទាន់

មីកញ្ចប់អាចជាអាហារដែលងាយស្រួលក្នុងការធ្វើ រហ័ស និងមានរសជាតិឆ្ងាញ់ ដូច្នេះវាត្រូវបានមនុស្សជាច្រើនចូលចិត្ត។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើញុំាយូរ វាអាចបង្កគ្រោះថ្នាក់ច្រើនដល់សុខភាព។ អ្នកជំនាញផ្នែកអាហារូបត្ថម្ភបាននិយាយថា គ្រឿងផ្សំសំខាន់នៃមីកញ្ចប់ គឺកាបូអ៊ីដ្រាត។ ប្រសិនបើអ្នកញុំាមីកញ្ចប់ច្រើន វានឹងនាំឱ្យខ្វះសារធាតុចិញ្ចឹមសំខាន់ ៥ ផ្សេងទៀត គឺប្រូតេអ៊ីន ខ្លាញ់ សារធាតុរ៉ែ វីតាមីន និងទឹក។ វាធ្វើឱ្យរាងកាយអស់កម្លាំងយ៉ាងងាយ បង្កឱ្យមានជំងឺផ្សេងៗ។ ការទទួលទានមីកញ្ចប់ច្រើនជាង ៣ ដងក្នុងមួយសប្តាហ៍ បង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។ លើសពីនេះ ការញុំាមីកញ្ចប់ជាប្រចាំ ក៏បណ្តាលឱ្យរាងកាយជួបប្រទះបញ្ហាដូចខាងក្រោមនេះដែរ។ ១. បង្កើតបន្ទុកលើក្រពះ ប្រព័ន្ធរំលាយអាហារ…

ជីវិតនិងសុខភាព

បើមិនចង់ខូចតម្រង់នោម សូមបញ្ឈប់ជាបន្ទាន់ ចំពោះភេសជ្ជៈទាំង ៤ ប្រភេទនេះ

ភេសជ្ជៈទាំងនេះ បានក្លាយជាភេសជ្ជៈដ៏ពេញនិយម សម្រាប់មនុស្សគ្រប់វ័យ នៅក្នុងបច្ចុប្ននេះ ប៉ុន្តែការផឹកច្រើនពេកនឹងធ្វើឱ្យខូចតម្រងនោមយ៉ាងឆាប់រហ័ស។ យ៉ាងណាមិញ អ្នកគួរតែបញ្ឈប់ ឬកាត់បន្ថយឱ្យនៅក្នុងកម្រិតទាបបំផុតក្នុងការទទួលទាន ភេសជ្ជៈទាំងអស់នេះ។ ១. តែក្នុងកម្រិតចាស់ តែបៃតង ត្រូវបានមនុស្សជាច្រើនចាត់ទុកថាល្អសម្រាប់សុខភាព ប៉ុន្តែប្រសិនបើអ្នកផឹកច្រើនក្នុងរយៈពេលយូរ នោះវាងាយនឹងធ្វើឱ្យខូចតម្រងនោមរបស់អ្នកណាស់។ មូលហេតុគឺថា ការផឹកតែចាស់ខ្លាំងពេក ធ្វើឱ្យរាងកាយរបស់អ្នកប្រែជាហ្វ្លុយអូរីន។ នៅពេលនេះ តម្រងនោមត្រូវបានផ្ទុកលើសទម្ងន់ ដែលបណ្តាលឱ្យខូចខាតដល់ខួរក្បាល តម្រងនោម និងមេឌូឡា។ បន្ទាប់ពីនោះ ហ្វ្លុយអូរីន មិនត្រូវបានលុបចោលទាំងស្រុងទេ ដែលនឹងបណ្តាលឱ្យមានអាការអស់កម្លាំង និងបាត់បង់ការចងចាំថែមទៀតផង។ ២. តែ​ទឹកដោះគោ ដូចដែលយើងបានដឹងហើយថា ការផឹកតែទឹកដោះគោច្រើនពេក…