អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី៖ វីតាមីនបំប៉នសម្រាប់មនុស្សចាស់ចាប់ពីអាយុ៥០ឆ្នាំឡើង!!!

Untitled 1 Recovered
ការផ្សាយពាណិជ្ជកម្ម

នៅពេលដែលយើងកាន់តែចាស់ មានកត្តាជាច្រើនដែលធ្វើឱ្យយើងពិបាកក្នុងការទទួលបាននៅវីតាមីន និងសារធាតុរ៉ែដែលយើងត្រូវការ។ ជាញឹកញាប់ ពេលយើងចាស់ទៅ យើងធ្វើម្ហូបតិចជាងពេលមុន ជាពិសេសប្រសិនបើផ្ទះយើងមានសមាជិកតិចជាងមុន។ ធ្មេញយើងក៏កាន់តែប្រែប្រូល រួមទាំងការបាត់បង់ធ្មេញ និងការខូចអញ្ចាញធ្មេញ អាចធ្វើឱ្យពិបាកក្នុងការបរិភោគអាហារប្រភេទមួយចំនួន។

វិតាមីនD
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

លើសពីនេះទៅទៀត នៅពេលដែលយើងចាស់ទៅៗ សមត្ថភាពរបស់រាងកាយយើងក្នុងការស្រូបយកសារធាតុចិញ្ចឹមសំខាន់ៗដែលមាននៅក្នុងរបបអាហារមានតុល្យភាពអាចកាត់បន្ថយ។

ការផ្សាយពាណិជ្ជកម្ម

វីតាមីន និងអាហារបំប៉នគឺជាមធ្យោបាយដ៏ល្អមួយដើម្បីធានាថា យើងបំពេញតម្រូវការអាហារូបត្ថម្ភរបស់យើង។ វាងាយស្រួលទទួលទាន ហើយក៏ងាយស្រួលរកនៅហាងភាគច្រើនផងដែរ។

មុនពេលទទួលទានអាហារបំប៉ន ជាការល្អត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬអ្នកផ្តល់សេវាថែទាំសុខភាពដែលមានសមត្ថភាព។ មុនពេលទទួលទានអាហារបំប៉នយើងគួទៅពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់យើងជាមុនសិន។ វេជ្ជបណ្ឌិតអាចធ្វើតេស្តដើម្បីកំណត់អំពីកង្វះវីតាមីន និងជួយអ្នកក្នុងការសម្រេចចិត្តថា តើអាហារបំប៉នមួយណាដែលអ្នកគួរបន្ថែមជាប្រចាំ។ លោកវេជ្ជបណ្ឌិតក៏អាចកំណត់សញ្ញាណនៃបញ្ហាសុខភាពដែលត្រូវការអាហារបំប៉នបន្ថែម និងផ្តល់ដំបូន្មានថា វីតាមីនណាដែលត្រូវជៀសវាងដោយសារផលប៉ះពាល់របស់វា។

ការផ្សាយពាណិជ្ជកម្ម

ឈានចូលដល់វ័យចំណាស់ សុខភាពរបស់យើងម្នាក់ៗកាន់តែទ្រុឌទ្រោមពីមួយថ្ងៃទៅមួយថ្ងៃ ក៏ព្រោះតែប្រព័ន្ធការពាររាងកាយយើងចាប់ផ្តើមចុះខ្សោយ។ ដូច្នេះហើយទាមទារឱ្យយើងពិនិត្យសុខភាពខ្លួនឯងនិងជាមួយវេជ្ជបណ្ឌិតជាទីទុកចិត្តឱ្យបានយ៉ាងតិច២ដងក្នុងមួយឆ្នាំ ដើម្បីរកមើលថា សរីរាង្គណាមួយរបស់យើងល្អឬមានបញ្ហា យើងប្រឈមមុខនឹងជំងឺអ្វីខ្លះ បើនឹងមានបញ្ហាណាមួយយើងអាចបង្ការនិងព្យាបាលទាន់ពេលវេលាបាន។

ក្រៅពីការពិនិត្យសុខភាពជាទៀងទាត់ ការញ៉ាំអាហារឱ្យបានគ្រប់ទាំង៤ក្រុម ការហាត់ប្រាណ មនុស្សចាស់នៅបរទេសគេឱ្យញ៉ាំវីតាមីនចំនួន ៧ មុខជាប្រចាំ ដែលធ្វើឱ្យគាត់មានសុខភាពល្អ កម្លាំងមាំមួន ម៉ឺងម៉ាត់ ខួរក្បាលស្រឡះល្អ ជំនួយដល់ការចងចាំ។

ការផ្សាយពាណិជ្ជកម្ម

សម្រាប់មនុស្សវ័យចំណាស់នៅប្រទេសកម្ពុជា ខ្ញុំសូមបញ្ជាក់យ៉ាងមុតមាំថា ភាគច្រើនពូកគាត់គួរតែទទួលទានវីតាមីន និងសារធាតុរ៉ែទាំងនេះ ដើម្បីជួយឱ្យគាត់មាននៅសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ។ ហេតុផលដែរតម្រូវការអោយទទួលទានវីតាមីន និងសារធាតុរ៉ែទាំងនេះ គឺដោយសារតែមនុស្សវ័យចំណាស់នៅប្រទេសយើងភាគច្រើនមិនសូវបានទទួលទានអាហារត្រឹមត្រូវ និងគ្រប់គ្រាន់តាមការណែនាំនោះទេ។

វីតាមីនចំនួន៧មុខនោះមានដូចជា៖

ការផ្សាយពាណិជ្ជកម្ម

ទី១: វីតាមីន D 500IU៖ ដើម្បីពង្រឹងឆ្អឹងគាត់ឱ្យតាន់ សុខភាពមាំមួយ និងសកម្មអាចហាត់ប្រាណបាន មិនឱ្យទន់ឆ្អឹង ប្រេះឆ្អឹង បាក់ឆ្អឹង។ លេបមួយគ្រាប់ពីរដងក្នុងមួយថ្ងៃបន្ទាប់ពីអាហារ។

ទី២: Centrum (Multivitamin)៖ ញ៉ាំមួយគ្រាប់ជាមួយអាហារពេលព្រឹកជាមួយទឹកមួយកែវពេញដើម្បីបំពេញជីវជាតិដែលខ្វះខាត សរីរាង្គដែលចាស់ទៅវាមិនដំណើរការ មិនអាចស្រូបចំណីអាហារដែលគាត់បរិភោគបានពេញលក្ខណៈ និងជំរុញកម្លាំងឱ្យខ្លាំងក្លាគ្រប់គ្រាន់។

ការផ្សាយពាណិជ្ជកម្ម

ទី៣: Vitamin B-Complex៖ ជួយឱ្យខួរក្បាលគាត់ឱ្យត្រជាក់ ភ្លឺស្វាង ឈាមរត់ស្រួល កម្លាំងមាំមួន គេងលក់ស្រួល មានអារម្មណ៍សប្បាយរីករាយ។ ញ៉ាំមួយគ្រាប់ជាមួយអាហារពេលព្រឹកជាមួយទឹកមួយកែវពេញ។

ទី៤: វីតាមីន C 500mg៖ ទំពា១គ្រាប់(៥០០មីលីក្រាម) ម្តង៣ដងក្នុង១ថ្ងៃ។ វាមានសារៈសំខាន់ណាស់ ព្រោះវាមានតួនាទីសំខាន់ពង្រឹងភាពស៊ាំនៃរាងកាយរបស់យើង។ វាមាននៅក្នុងផ្លែឈើស្ទើរគ្រប់មុខ តែអ្នកខ្លះញ៉ាំផ្លែឈើមួយចំនួនមិនបានដោយសារឈឺក្រពះ ញ៉ាំលែងឆ្ងាញ់ ញ៉ាំទៅរាក ធ្វើទុក្ខផ្សេងៗ ឬមិនបានបរិភោគញឹកញាប់គ្រប់គ្រាន់។ វាជួយពង្រឹងសរីរាង្គគាត់ឱ្យខ្លាំង មិនងាយឈឺ ការពារផ្តាសាយ ទប់ស្កាត់កុំឱ្យរើមឡើង។ ពិសេសជួយភ្នែកគាត់ឱ្យភ្លឺថ្លាមិនងាយស្រវាំង។

ការផ្សាយពាណិជ្ជកម្ម

ទី៥: កាល់ស្យូម 600 មីលីក្រាម៖ ការពារឆ្អឹងកុំឱ្យពុកផុយនៅពេលគាត់អស់រដូវ ឬអ្នកដែលមានវ័យចំណាស់ ធ្វើឱ្យគាត់ងាយមានជំងឺរលាកឆ្អឹង ពុកឆ្អឹង រលាកសន្លាក់ឆ្អឹង។ វាកើតឡើងតាំងពីក្មេង ដែលយើងមិនញ៉ាំទឹកដោះគោ។ លេបម្តងមួយគ្រាប់បន្ទាប់ពីអាហារ។

ទី៦: Omega-3 Fatty Acids៖ ត្រូវឱ្យគាត់ញ៉ាំជាប្រចាំ។ វាជួយភ្នែក បេះដូង គន្លាក់ដៃ-ជើង ដើម្បីឱ្យគាត់រស់នៅស្រួល សុខភាពល្អដូចគេឯង។ ញ៉ាំ១ឬ២គ្រាប់ជាមួយអាហា។

ទី៧: Coenzyme Q10 100mg៖ ជាអង់ទីអុកស៊ីដែន ថ្នាំប្រព័ន្ធការពារការវាយលុកជំងឺមហារីក។ ថ្នាំនេះគេតែងឱ្យចាស់ៗនិងក្មេងតូចៗកំពុងលូតលាស់ញ៉ាំជាប្រចាំ ជួយឱ្យគាត់កុំឱ្យឈឺច្រើន ព្រោះបើប្រព័ន្ធការពារខ្សោយ មហារីកនិងជំងឺផ្សេងៗទៀតអាចវាយលុកបានងាយ។ បើខ្វះវានឹងធ្វើឱ្យប៉ះទង្គិចដល់បេះដូងយើងទៀត។ លេបមួយគ្រាប់ជាមួយអាហារពេលល្ងាច។​ វីតាមីនទាំងអស់នេះនឹងជួយបំប៉ន អ្នកឱ្យមានសុខភាពល្អ៕

អត្ថបទ៖ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

ថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២២

ចំណាំ៖ ម៉ាកមូយណាក៏អាចប្រើប្រាស់បានដែរដរាបណាវាផលិតពីប្រទេសអភិវឌ្ឍន៍ ហើយត្រូវបានត្រួតពិនិត្យនិងអនុម័តដោយនិយតករសុវត្ថិភាព និងសុខភាពឬក្រសួងសុខាភិបាល។

#MenglyJQuach

ការផ្សាយពាណិជ្ជកម្ម