គេហទំព័រ KNONGSROK

ជីវិតនិងសុខភាព

អាយុ​ខ្លី​ដោយ​មិន​ដឹង​ខ្លួន! កំឡុង​ពេល​គេង បើ​ឧស្សាហ៍​ជួប​រឿង ៤ នេះ ​ត្រូវ​ប្រញាប់​ទៅ​រក​ពេទ្យ​ជា​បន្ទាន់

ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​មាន​ទំនោរ​កើត​ឡើង​ទៅ​លើ​មនុស្ស​ដែល​មាន​អាយុ​ចាប់​ពី ៤០ ឆ្នាំ​ឡើង​ទៅ ហើយ​ក៏​មាន​រោគ​សញ្ញា​ព្រមាន​មួយ​ចំនួន​ដែល​អ្នក​អាច​ដឹង​មុន ដើម្បី​រក​វិធី​ទប់ស្កាត់​និង​ព្យាបាល។ ខាង​ក្រោម Knongsrok ណែនាំ​ឲ្យ​អ្នក​កត់​សម្គាល់​មើល​នូវ ៤ ចំណុច ដើម្បី​យក​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ៖ ៤) គេង​ហៀរ​ទឹក​មាត់ បើ​យូរៗ​ម្តង​មិន​អី​ទេ តែ​បើ​ក្លាយ​ជា​ទម្លាប់ ពេល​អ្នក​គេង​ចំហៀង​ឬ​គេង​ធម្មតា​នោះ វា​គឺ​ជា​រោគសញ្ញា​ព្រមាន​នៃ​ការ​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ច្បាស់​ណាស់។ ស្ថានភាព​នេះ​កើត​ឡើង​ដោយសារ​តែ​ការ​ប៉ះ​ទង្គិច​ផ្នែក​ប្រព័ន្ធ​ប្រសាទ​ក្នុង​ខួរក្បាល ដែល​បណ្តាល​ឲ្យ​អ្នក​រមែង​ហៀរ​ទឹក​មាត់​ចេញ​មក។ ៣) ហូរ​ឈាម​ច្រមុះ​នៅ​ពេល​គេង នៅ​ពេល​មាន​អាកាសធាតុ​ក្តៅ​ស្ងួត​អ្នក​អាច​ហូរ​ឈាម​ច្រមុះ តែ​បើ​ត្រឹម​តែ​ការ​គេង​ក្នុង​បន្ទប់​ធម្មតា គ្មាន​សីតុណ្ហភាព​ក្តៅ​អី​ផង​នោះ ហើយ​អ្នក​នៅ​តែ​មាន​អាការៈ​ហូរ​ឈាម​ចេញ​ពី​ច្រមុះ នោះ​ជា​រឿង​ដែល​ត្រូវ​តែ​បារម្ភ។ ការ​ហូរ​ឈាម​ពី​ច្រមុះ បណ្ដាល​មក​ពី​សម្ពាធ​ឈាម​ឡើង​ចុះ​ខ្លាំង​ពេក​ដែល​បណ្តាល​ឲ្យ​ដាច់​រហែក​សរសៃឈាម​តូចៗ​នៃ​ច្រមុះ។ ២) ឈឺ​ក្បាល​ខ្លាំង​នៅ​ពេល​គេង ការ​ឈឺ​ផ្នែក​ក្បាល ដូច​ត្រូវ​គេ​វាយ​យ៉ាង​ដំណំ…

ជីវិតនិងសុខភាព

ចង់បានអាយុវែង បញ្ចៀសអស់ជំងឺមហារីក កុំរំលងឲ្យសោះ អាហារទិព្វ ៣ ប្រភេទនេះ

ប្រសិនជាអ្នកប្រាថ្នាចង់មានអាយុវែង ប្រឈមនឹងរោគាតិច ចូរអ្នកទម្លាប់មកអនុវត្តតាមក្បួនជនជាតិជប៉ុន ដែលទម្លាប់ទទួលទានអាហារទាំង ៣ ខាងក្រោមជាប្រចាំ៖ ៣) ទឹកដោះគោ តាមវេជ្ជបណ្ឌិតក្រៅស្រុក បានឲ្យដឹងថា ទឹកដោះគោជាទូទៅមានផ្ទុកនូវប្រូតេអ៊ីនមានគុណភាពខ្ពស់ វីតាមីន B ជួយបង្កើតឡើងវិញនូវស្បែកនិងកោសិកា កាល់ស្យូមចូលរួមកសាងឆ្អឹង ហើយក៏មាននូវសារធាតុចិញ្ចឹមជាច្រើនទៀត។ មនុស្សចំណាស់ប្រហែល ៧០ ភាគរយនៅជប៉ុន ទទួលទានទឹកដោះគោ ឬផលិតផលទឹកដោះគោជារៀងរាល់ថ្ងៃ។ តាមទម្លាប់ បើអ្នកអាចទទួលទានទឹកដោះគោ ២០០ ម.ល ក្នុងមួយថ្ងៃ ហើយផឹកមុនរយៈពេល ៣០ នាទីនៃការហាត់ប្រាណ នោះនឹងធ្វើឲ្យសាច់ដុំអាចបន្ថែមភាពរឹងមាំទ្វេដង។ ២) អាហារដែលមានផ្កាខាត់ណាខៀវ…

ជីវិតនិងសុខភាព

លូកទៅអត់ខុសទេ! កំពូលផ្លែឈើ ៥ ល្អទាំងសម្រាប់ស្បែក និងអ្នកចង់ស្រកគីឡូ

ប្រសិនអ្នកចង់សម្រកទម្ងន់ កាត់បន្ថយជាតិខ្លាញ់ អ្វីដែលអ្នកត្រូវធ្វើក្រៅពីតមអាហារ អ្នកក៏គួរជ្រើសរើសអាហារដ៏ត្រឹមត្រូវផងដែរ។ ខាងក្រោម Knongsrok ចែករំលែកនូវផ្លែឈើ ៥ ប្រភេទ ដែលវាមានផ្ទុកជាតិសរសៃច្រើន ហើយជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ៖ ៥) ផ្លែប៉ោម វាមានជាតិសរសៃខ្ពស់ កាឡូរីទាប អាចសម្រួលដល់ការរំលាយអាហារ ជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។ ជាទូទៅផ្លែប៉ោម ជាមធ្យមមួយផ្លែ អាចផ្តល់ជាតិសរសៃ ៤,៣៥ ក្រាម និង ៩៦,៤ កាឡូរី។ ដូច្នេះផ្លែឈើនេះ គឺអាចគ្រប់គ្រងទម្ងន់បានល្អណាស់។ ៤) ក្រូចថ្លុង ជាផ្លែឈើ ដែលមិនអាចខ្វះបានសម្រាប់អ្នកចង់សម្រកទម្ងន់ ហើយក៏ថែមទាំងល្អ…

ជីវិតនិងសុខភាព

ទម្លាប់ ៣ អាច​ធ្វើ​ឲ្យ​អ្នក​ដាច់​សរសៃឈាម​ខួរក្បាល​ទាំង​ព្រឹក ជា​ពិសេស​ចំណុច​ទី ២

ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន​ឆក់​យក​ជីវិត​មនុស្ស​ជា​ច្រើន​ដោយ​មិន​ដឹង​ខ្លួន ហើយ​ទម្លាប់​មួយ​ចំនួន​ដូច​ខាង​ក្រោម បើ​អ្នក​នៅ​តែ​បន្ត​ធ្វើ​រៀងរាល់​ព្រឹក វា​ក៏​ជា​ហានិភ័យ​មួយ​ដែរ ដែល​អ្នក​គួរ​តែ​ជៀសវាង៖ ៣) ក្រោក​មក​ភ្លាមៗ​នៅ​ពេល​ព្រឹក ពេល​អ្នក​ក្រោក​ពី​គេង ចូរ​ទម្រេត​ខ្លួន​នៅ​លើ​គ្រែ ២-៣ នាទី​សិន សឹម​ក្រោក​មក​ម្តង​បន្តិចៗ។ ការ​អនុវត្ត​បែប​នេះ ដើម្បី​ធ្វើ​ឲ្យ​ឈាម​រត់​ស្រួល និង​មិន​បណ្តាយ​ឲ្យ​ស្ទះ​សរសៃឈាម​ខួរក្បាល​មួយ​រំពេច។ ប្រសិន​អ្នក​កំពុង​គេង​សុខៗ ហើយ​ស្ទុះ​ក្រោក​មក​ភ្លាម មួយ​រំពេច​នោះ​អាច​វិវត្ត​ឲ្យ​អ្នក​មាន​អាការៈ​វិល​មុខ​ទាំង​ព្រឹក ហើយ​ឈាន​ទៅ​ដល់​ការ​ដាច់​សរសៃឈាម​ខួរក្បាល។ ដូច្នេះ​ចំណុច​នេះ​គឺ​ស្រួចស្រាល់​អាច​បង្ក​គ្រោះថ្នាក់​ខ្លាំង​បំផុត ដែល​អ្នក​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ខ្ពស់។ ២) ការ​ធ្វើ​លំហាត់ប្រាណ​នៅ​ខាង​ក្រៅ ការ​ធ្វើ​លំហាត់ប្រាណ​នៅ​ខាង​ក្រៅ​តែ​ម្នាក់​ឯង ក៏​ជា​រឿង​គួរ​ឲ្យ​បារម្ភ​មួយ​ដែរ ជា​ពិសេស​នៅ​ពេល​ដែល​រាងកាយ​របស់​អ្នក​កំពុង​មិន​ស្រួល អាច​ថា​ក្តៅ​ខ្លួន​ឬ​ផ្តាសាយ ចូរ​អ្នក​សម្រាក​ឲ្យ​បាន​ច្រើន ជៀសវាង​ការ​ទៅ​ហាត់ប្រាណ​ទាំង​ព្រឹក ដែល​អាច​នាំ​ឲ្យ​កើត​មាន​បញ្ហា​ដាច់​សរសៃឈាម ជា​ពិសេស​សម្រាប់​អ្នក​មាន​ជំងឺ​លើសឈាម ទឹកនោមផ្អែម…

ជីវិតនិងសុខភាព

អាចជួយលាងឈាម សម្រកទម្ងន់ នេះភេសជ្ជៈ ៤ ដែលអ្នកគួរទទួលទាននៅពេលល្ងាច

ការផឹកភេសជ្ជៈប្រភេទទាំង ៤ ខាងក្រោម រៀងរាល់ពេលល្ងាច នោះនឹងអាចជួយឲ្យប្រសើរឡើងវិញនូវបញ្ហាសុខភាពជាច្រើន មិនថាតែសម្រស់ និងសុខភាពនៃដំណេក។ យើងណែនាំសម្រាប់មនុស្សស្រីជាពិសេស៖ ៤) ទឹកឃ្មុំ លាយទឹកក្ដៅឧណ្ហ៍ៗ ទឹកឃ្មុំមានផ្តល់នូវសារធាតុចិញ្ចឹមជាច្រើន ដូចជាវីតាមីន B, C កាល់ស្យូម ស័ង្កសី ប៉ូតាស្យូម ដែលប្រឆាំងនឹងការរលាក ប្រឆាំងបាក់តេរីជាដើម។ វាក៏ចូលរួមក្នុងដំណើរនៃការសម្រកទម្ងន់ ដោយអ្នកអាចយកវាមួយទៅពីរស្លាបព្រាបាយ មកកូរឲ្យសព្វក្នុងទឹកក្ដៅឧណ្ហ៍ៗ ហើយលើកមកទទួលទាន ដោយវាជួយកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ក្នុងឈាម ធ្វើឲ្យបេះដូងមានលំនឹក និងកាត់បន្ថយធុញថប់ជួយឲ្យគេងលក់ស្រួល។ ៣) ទឹកក្រូចឆ្មារ មានកាឡូរីទាប មានវីតាមីន និងសារធាតុរ៉ែខ្ពស់…

ជីវិតនិងសុខភាព

ប្រយ័ត្ន​ពុក​ឆ្អឹង ផុយ​ឆ្អឹង​អត់​ដឹង​ខ្លួន ដោយសារ​ការ​ទទួល​ទាន​អាហារ ៤ នេះ​ញឹកញាប់

កាល់ស្យូម​ជា​សារធាតុ​មិន​អាច​ខ្វះ​បាន សម្រាប់​ជួយ​ឲ្យ​អ្នក​មាន​ឆ្អឹង​និង​សន្លាក់​រឹងមាំ ហើយ​វា​ក៏​ជួយ​ឲ្យ​សាច់ដុំ និង​សរសៃប្រសាទ​ធ្វើ​ការ​យ៉ាង​រលូន​ផង​ដែរ។ ហេតុ​នេះ​ហើយ​អ្នក​ត្រូវ​ទទួល​ទាន​អាហារ​ឬ​ភេសជ្ជៈ ដែល​មាន​តួនាទី​មក​បំពេញ​ជាតិ​កាល់ស្យូម​ជា​ប្រចាំ យ៉ាង​ណា​មិញ​របស់​ទាំង ៤ ខាង​ក្រោម វា​បែរ​ជា​ផ្ទុយ​ស្រឡះ ហើយ​រារាំង​ដល់​ដំណើរការ​ស្រូប​យក​ជាតិ​កាល់ស្យូម បង្ក​ជា​គ្រោះថ្នាក់​ដល់​ឆ្អឹង​ដោយ​មិន​ដឹង​ខ្លួន៖ ៤) អាហារ​មាន​ជាតិ​ប្រៃ​ខ្ពស់ អាហារ​ដែល​យើង​ទទួល​ទាន​រាល់​ថ្ងៃ គួរ​គិត​ឲ្យ​បាន​ល្អិតល្អន់ ជា​ពិសេស​អាហារ​ដែល​មាន​បរិមាណ​អំបិល​ច្រើន ដែល​វា​នឹង​ធ្វើ​ឲ្យ​បាត់បង់​ជាតិ​កាល់ស្យូម​ពី​រាងកាយ​លឿន​ជាង​មុន ដោយ​វា​បញ្ចេញ​ទៅ​តាម​រយៈ​តម្រង​នោម។ យោង​តាម​ការ​ណែនាំ​របស់​អង្គការ WHO បាន​ឲ្យ​ដឹង​ថា មនុស្ស​ពេញ​វ័យ​មិន​គួរ​ទទួល​ទាន​អាហារ​មាន​ជាតិ​អំបិល​ច្រើន​ពេក​ទេ ពោល​គឺ​ត្រឹម​តែ ៥ ក្រាម/ថ្ងៃ គឺ​គ្រប់គ្រាន់​ហើយ​សម្រាប់​រាងកាយ។ ទោះ​ជា​យ៉ាង​ណា​បរិមាណ​ដែល​មនុស្ស​ភាគ​ច្រើន​ទទួល​ទាន​បច្ចុប្បន្ន គឺ​លើស ២ ដង​នៃ​ការ​ណែនាំ​ហើយ។ ៣)…

ជីវិតនិងសុខភាព

ចែក​គ្នា​បាន​ដឹង! ផ្សិត​ត្រចៀក​កណ្តុរ កុំ​ចម្អិន ២ របៀប​នេះ ប្រយ័ត្ន​កើត​មហារីក​ថ្លើម

ផ្សិត​ត្រចៀក​កណ្តុរ​ដល់​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន ប្រាកដ​ជា​ពេញ​និយម​ខ្លាំង ដែល​បងប្អូន​ជា​ច្រើន​នឹង​ជ្រើស​យក​មក​ធ្វើ​ជា​ម្ហូប។ ជា​ការ​ពិត វា​ក៏​មាន​ប្រយោជន៍​ណាស់​ដែរ សម្រាប់​រាងកាយ​មនុស្ស ដោយ​វា​មាន​ជាតិ​ដែក​ខ្ពស់ ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ ហើយ​ក៏​មាន​វីតាមីន K និង​កាល់ស្យូម​ជា​ច្រើន​ផង​ដែរ។ យ៉ាង​ណា​សម្រាប់​ការ​ចម្អិន​ផ្សិត​ត្រចៀក​កណ្តុរ អ្នក​ត្រូវ​តែ​ប្រាកដ​ថា​ នឹង​បញ្ចៀស​ការ​ប្រើប្រាស់​ខុស​របៀប​ទាំង ២ ខាង​ក្រោម ព្រោះ​បើ​ធ្វើ​ខុស នោះ​អ្នក​នឹង​បង្កើត​ជា​សារជាតិ​ពុល​មក​កាន់​រាងកាយ​ទៅ​វិញ៖ ២) កុំ​ត្រាំ​ក្នុង​ទឹកក្តៅ មនុស្ស​ជា​ច្រើន យល់​ឃើញ​ថា ការ​ត្រាំ​ផ្សិត​ត្រចៀក​កណ្តុរ​ក្នុង​ទឹកក្តៅ គឺ​អាច​ជួយ​ឲ្យ​វា​រីក​បាន​ឆាប់​រហ័ស តែ​យ៉ាង​ណា​ក៏​ដោយ របៀប​នេះ នាំ​ឲ្យ​វា​បាត់បង់​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ក្នុង​នោះ​ទៅ​វិញ​ទេ។ ក៏​ដោយសារ​តែ​វា​ដុះ​លើ​គល់​ឈើ​ស្ងួត និង​សើម វា​មាន​អត្រា​ជាតិ​ផ្សិត​ខ្ពស់ ដោយ​ការ​ត្រាំ​ក្នុង​ទឹក​គឺ​ជា​រឿង​ល្អ ព្រោះ​ដើម្បី​ជួយ​កម្ចាត់​បាក់តេរី…

ជីវិតនិងសុខភាព

ទម្លាប់​សាមញ្ញ តែ​គ្រប់​គ្នា​មើល​រំលង! ធ្វើ​រឿង​ ២ រៀងរាល់​ព្រឹក អាច​បន្សាប​ជាតិ​ពុល បញ្ចៀស​អស់​ជំងឺ

នៅ​ពេល​ក្រោក​ពី​ដំណេក រៀងរាល់​ព្រឹក​ព្រលឹម ប្រសិន​អ្នក​អាច​អនុវត្ត​នៅ​ទម្លាប់​សាមញ្ញ​ទាំង ២ ខាង​ក្រោម នោះ​គឺ​នឹង​អាច​បន្សាប​ជាតិ​ពុល​ចេញ​ពី​រាងកាយ​បាន​យ៉ាង​ល្អ ហើយ​អាច​បញ្ចៀស​ជំងឺ​ជា​ច្រើន៖ ២) ផឹក​ទឹកក្ដៅឧណ្ហ៍ៗ​មួយ​កែវ រាងកាយ​នឹង​ខ្សោះ​ជាតិ​ទឹក បន្ទាប់​ពី​ការ​គេង​ពេញ​មួយ​យប់ ដូច្នេះ​អ្នក​ត្រូវ​តែ​ឆ្លៀត​បំពេញ​ជាតិ​ទឹក​ឲ្យ​បាន​ទាន់​ពេល។ ការ​ផឹក​ទឹកក្ដៅឧណ្ហ៍ៗ​មួយ​កែវ​រៀងរាល់​ព្រឹក គឺ​អាច​ជួយ​បំពេញ​ជាតិ​សំណើម​នៅ​ក្នុង​កោសិកា បំបាត់​បញ្ហា​ទល់​លាមក រួច​ក៏​ចូលរួម​ចិញ្ចឹម​សរីរាង្គ​មួយ​ចំនួន​ក្នុង​រាងកាយ​បាន​យ៉ាង​ល្អ​ផង​ដែរ។ អ្នក​គួរ​ទម្លាប់​ផឹក​ទឹកក្ដៅឧណ្ហ៍ៗ ​មួយ​កែវ​ធំ​ ប្រហែល ៥០០ ម.ល បើ​អាច​ចន្លោះ​ម៉ោង ៥-៧ ព្រឹក គឺ​ជា​ម៉ោង​ល្អ​បំផុត។ វា​ក៏​នឹង​ជំរុញ​ឲ្យ​ពោះវៀន​ដំណើរការ​ល្អ មាន​ចលនា​អាច​ជំរុញ​ដល់​ការ​បន្ទោរបង់ ដែល​ជា​ការ​បញ្ចេញ​ជាតិ​ពុល​កកកុញ​ពី​យប់ ដំណើរការ​ទៅ​យ៉ាង​រលូន។ ១) ទម្លាប់​បន្ទោបង់​រៀងរាល់​ព្រឹក នេះ​វា​ក៏​ប្រទាក់​ក្រឡា​ទៅ​ចំណុច​ទី…

ជីវិតនិងសុខភាព

ក្មេងៗ​វ័យ​កណ្តាល​ចូលចិត្ត​ណាស់ តែ​អត់​ដឹង​អាហារ ៣ នេះ​អាច​នាំ​ឲ្យ​អាយុ​ខ្លី

សម្រាប់​ក្មេងៗ​វ័យ​កណ្តាល​អាយុ​ចន្លោះ ១៥-២៣ ឆ្នាំ​ជា​ដើម ប្រសិន​អ្នក​ចង់​រស់នៅ​បាន​យូរ មិន​មាន​ជំងឺ​មក​បៀតបៀន គួរ​តែ​កាត់​បន្ថយ​ឲ្យ​បាន​ច្រើន​នៅ​ប្រភេទ​អាហារ​ទាំង ៣ ខាង​ក្រោម ព្រោះ​វា​អាច​បង្ក​ផល​ប៉ះពាល់​ដល់​អាយុ​ជីវិត​ធ្ងន់ធ្ងរ​ណាស់​នៅ​ពេល​ទៅ​មុខ៖ ១) អាហារ​ត្រាំ យោង​តាម​អ្នក​ជំនាញ​បាន​ណែនាំ​ថា អាហារ​ដែល​មាន​ជាតិ​ជូរ គេ​ត្រាំ​ទុក​យូរ វា​មាន​ជាតិ​អាស៊ីដ​ខ្ពស់​ណាស់ ហើយ​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ក្រពះ នាំ​ឲ្យ​ក្រហាយ​ទ្រូង និង​បង្ក​ទៅ​ជា​ហានិភ័យ​នៃ​ជំងឺ​មហារីក។ ២) អាហារ​ដែល​ខ្លោច អាហារ​ដែល​មាន​ជាតិ​ខ្លោច ជាប់​កំណក​ខ្លោច​ពណ៌​ខ្មៅ​ច្រើន ក៏​អ្នក​មិន​គួរ​ទទួល​ទាន​ដែរ ព្រោះ​សារធាតុ Benzopyrene វា​អាច​បង្ក​ទៅ​ជា​ជំងឺ​មហារីក​ក្រពះ។ បន្ថែម​ពី​នេះ​វា​ក៏​ធ្វើ​ឲ្យ​លើស​ទម្ងន់ ហើយ​កើត​ជំងឺ​បេះដូង ឡើង​សម្ពាធ​ឈាម​ជា​ដើម​ផង​ដែរ។ ៣) អាហារ​ដែល​មាន​ជាតិ​ប្រៃ​ខ្ពស់ មនុស្ស​ឈាន​ចូល​វ័យ​ជិត…

ជីវិតនិងសុខភាព

ផ្ញើ​ទៅ​ស្រីៗ​ផង! អាហារ ៤ នេះ ទទួល​ទាន​កាន់​តែ​ច្រើន កាន់​តែ​អាយុ​វែង​និង​ក្មេង​ជាង​វ័យ

មនុស្ស​ស្រី​នៅ​ពេល​វ័យ​រាង​ចំណាស់​បន្តិច ឬ​ជា​មនុស្ស​ស្រី​ដែល​រវល់​ច្រើន នោះ​អ័រម៉ូន​សំខាន់​មួយ​ចំនួន​នឹង​មាន​ការ​ចុះ​ថយ ដែល​វា​ជា​ហេតុ​នាំ​ឲ្យ​សុខភាព​ក៏​ចុះ​អន់ថយ​ទៅ​តាម​នោះ​ដែរ ហើយ​បើ​និយាយ​ពី​សម្រស់​ក៏​ជា​បញ្ហា​គួរ​ឲ្យ​បារម្ភ​ដូច​គ្នា។ ​ថ្ងៃ​នេះ Knongsrok ណែនាំ​អាហារ ៤ ប្រភេទ​ដែល​ស្រីៗ​គួរ​ទទួល​ទាន​ជា​ប្រចាំ ព្រោះ​វា​អាច​ជួយ​ឲ្យ​ពួក​គេ​អាយុ​វែង និង​ក្មេង​ជាង​វ័យ៖ ៤) ត្រី​មាន​ខ្លាញ់ ដូច​ជា​ត្រី​សាម៉ុង ត្រី​ធូណា និង​សាឌីន គឺ​ជា​ប្រភព​សម្បូរ​ទៅ​ដោយ​ខ្លាញ់​អូមេហ្គា ៣ ដែល​ត្រូវ​បាន​គេ​បង្ហាញ​ថា​ វា​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​រលាក។ បន្ថែម​ពី​នេះ​វា​ល្អ​បំផុត​សម្រាប់​ស្រ្តី​នៅ​វ័យ​កណ្តាល ដែល​មាន​បម្លាស់ប្តូរ​អ័រម៉ូន កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​បេះដូង និង​សរសៃឈាម​បេះដូង។ ៣) ផ្លែ​បឺរី យោង​តាម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ផ្លែ​ប្ល៊ូបឺរី ស្រ្តបឺរី និង​រ៉ាបបឺរី គឺ​ពោរពេញ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម…

ជីវិតនិងសុខភាព

គួរ​ទម្លាប់​តាម! ឃើញ​ជនជាតិ​ជប៉ុន​អាយុ​វែង គឺ​ដោយសារ​រាល់​ព្រឹក​អត់​ធ្វើ​រឿង ៤ នេះ​ដាច់​ខាត

ទម្លាប់​អាក្រក់​មួយ​ចំនួន ដែល​មនុស្ស​ភាគ​ច្រើន​បន្ត​ធ្វើ វា​ដូច​ជា​កំពុង​សន្សំ​ជំងឺ​បន្តិច​ម្តង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដែល​នេះ​អាច​ជះ​ឥទ្ធិពល​ដល់​សុខភាព​និង​អាយុ​របស់​យើង​បាន។ ខាង​ក្រោម​យើង​បង្ហាញ​ពី​ទម្លាប់ ៤ ដែល​ជនជាតិ​ជប៉ុន ជា​ប្រជាជន​រមែង​មាន​អាយុ​វែង​ជាង​គេ​ក្នុង​លោក មិន​ធ្វើ​ដាច់​ខាត​រៀងរាល់​ព្រឹក៖ ៤) គេង​ស្ពឹក​មិន​ងាយ​ងើប ជនជាតិ​ជប៉ុន​មិន​ទម្លាប់​គេង​យូរ​ទេ ហើយ​បើ​បើក​ភ្នែក​នៅ​ព្រឹក​ព្រលឹម​ ក៏​មិន​បណ្តោយ​ខ្លួន​ឯង​ឲ្យ​លង់លក់​ប៉ុន្មាន​នាទី ប៉ុន្មាន​ម៉ោង​ទៀត​ដែរ ជា​រួម​គឺ​ស៊ូ​យក​ពេល​នោះ​មក​ធ្វើ​លំហាត់ប្រាណ ឬ​ទទួល​ទាន​អាហារ​ពេល​ព្រឹក។ ការ​ទម្លាប់​បណ្តោយ​ខ្លួន​គេង​ជ្រុល​នេះ​ហើយ ជា​មូលហេតុ​នាំ​ឲ្យ​រាងកាយ​បាត់បង់​ភាព​សុាំ និង​ចុះ​ខ្សោយ​ថាមពល ខួរក្បាល​ស្ពឹក បំពេញ​ការងារ ឬ​ការ​សិក្សា​ក៏​មិន​បាន​ល្អ​នោះ​ដែរ។ ៣) មើល​ទូរស័ព្ទ ទាំង​ព្រឹក​ព្រលឹម ក្រោក​មក​ភ្លាម ជនជាតិ​ជប៉ុន​មិន​ឲ្យ​អ្វី​មក​ប៉ះពាល់​ដល់​ភ្នែក​របស់​ពួក​គេ​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ភ្នែក​ស្ងួត​នៅ​ថ្ងៃ​ថ្មី។ ដូច្នេះ​ពួក​គេ​យក​ពេលវេលា​ទាំង​ព្រឹក​នោះ មក​ធ្វើ​អនាម័យ​ផ្ទាល់​ខ្លួន ដូច​ជា​ការ​ងូត​ទឹក​សម្អាត​រាងកាយ…

ជីវិតនិងសុខភាព

បើ​មាន ១ ត្រូវ​បញ្ឈប់​ជា​បន្ទាន់! ទម្លាប់​អាក្រក់ ពេល​គេង​ ៤ ដែល​អាច​នាំ​ឲ្យ​អ្នក​អាយុ​ខ្លី

ការ​បន្ត​ទម្លាប់​គេង ដូច​រៀបរាប់​ទាំង ៤ ខាង​ក្រោម គឺ​អាច​នាំ​ឲ្យ​សុខភាព​អ្នក​ចុះ​អន់​ថយ អាយុ​ខ្លី​មិន​ដឹង​ខ្លួន ដូច្នេះ​ហើយ​បើ​មាន អ្នក​គួរ​តែ​កែប្រែ​ជា​បន្ទាន់៖ ៤) ផ្កាប់​មុខ​លើ​ខ្នើយ​ពេល​គេង បែប​នេះ​ស្មើ​នឹង​អ្នក​គេង​សង្កត់​ក្រពះ​ខ្លួន​ឯង ដែល​វា​ទម្លាប់​អាក្រក់ ហើយ​ឆ្អឹង​ខ្នង ក៏​នឹង​អាច​មាន​បញ្ហា​ផង​ដែរ​ទៅ​ពេល​ខាង​មុខ។ វា​ក៏​ងាយ​នឹង​នាំ​ឲ្យ​សាច់ដុំ​សន្លាក់​ផ្សេង​ទៀត ទទួល​រង​ឈឺ​ចាប់ បើ​អ្នក​ប្រកាន់ខ្ជាប់​ទម្លាប់​គេង​ផ្កាប់​មុខ។ យូរ​ទៅ អ្នក​អាច​មាន​អារម្មណ៍​ថប់​ដង្ហើម រំខាន​ដល់​ចរន្ត​ឈាម បណ្តាល​ឲ្យ​តឹង​ផ្នែក​ក រួច​ផ្នែក​ប្រព័ន្ធ​រំលាយ​អាហារ ឬ​ក្រពះ​នោះ​សោត ក៏​ប្រឈម​នឹង​បញ្ហា​ផង​ដែរ។ មួយ​វិញ​ទៀត មុខ​របស់​អ្នក​ដែល​ផ្កាប់​ទៅ​លើ​ខ្នើយ​ពេញ​មួយ​យប់ ក៏​ងាយ​នឹង​កើត​ស្នាម​ជ្រីវជ្រួញ ឡើង​មុន​បាន​យ៉ាង​ងាយ។ ៣) គេង​ដោយ​សក់​សើម ការ​គេង​ដោយ​សក់​កំពុង​សើម គឺ​កំពុង​បង្កើន​សំណើម…

ជីវិតនិងសុខភាព

ហ៊ាន​តែ​លូក​អាហារ ៤ នេះ​ច្រើន ចាស់​មិន​ទាន់​ទេ ភ្នែក​ខ្សោយ​មើល​ឃើញ​ព្រាល​ហើយ

ជឿ​ទេ​ថា របប​អាហារ​ទទួល​ទាន​ប្រចាំ​ថ្ងៃ ក៏​អាច​ធ្វើ​ឲ្យ​មាន​ឱនភាព​ធ្លាក់​ចុះ​នៃ​ភ្នែក​របស់​អ្នក​ដែរ​នោះ។ ការ​ទទួល​ទាន​អាហារ​ទាំង ៤ នេះ​ច្រើន​ពេក ពិត​ណាស់​អាច​ធ្វើ​ឲ្យ​ភ្នែក​អ្នក​ចុះ​ខ្សោយ​ទាំង​នៅ​ក្មេង​វ័យ៖ ៤) នំ​ Cookies យោង​តាម​គេហទំព័រ Good Morning America បាន​ចុះ​ផ្សាយ​ពី​ការ​សិក្សា​ថ្មី​មួយ ដែល​រក​ឃើញ​ថា នៅ​ក្នុង​នំ​ Cookies គឺ​មាន​សារធាតុ​ដែល​អាច​បណ្តាល​ឲ្យ​អ្នក​ឡើង​សម្ពាធ​ឈាម និង​ដាក់​សម្ពាធ​ទៅ​លើ​កោសិកា​ខាង​ក្នុង​ភ្នែក។ នៅ​ពេល​ដែល​លំហូរ​ឈាម​ក្នុង​ភ្នែក​ត្រូវ​បាន​ស្ទះ វា​នឹង​កាត់​ផ្តាច់​សារធាតុ​ចិញ្ចឹម អុកស៊ីហ្សែន នាំ​ឲ្យ​ដាច់​សរសៃ​ឈាម​ក្នុង​ភ្នែក ធ្វើ​ឲ្យ​អសមត្ថភាព​នៃ​ការ​មើល​ឃើញ។ ៣) អាហារ​ផ្អែម​និង​ខ្លាញ់ អាហារ​ដែល​មាន​ជាតិ​ផ្អែម ជាតិ​ខ្លាញ់​ខ្ពស់ មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ទម្ងន់​រាងកាយ​ទេ ទៀត​សោត​ក៏​វិវត្ត​ទៅ​រក​បញ្ហា​នៃ​ភ្នែក​របស់​អ្នក​ផង​ដែរ។ តាម​ការ​ស្រាវជ្រាវ​រក​ឃើញ​ថា…

ជីវិតនិងសុខភាព

ចែក​គ្នា​ដឹង! នេះ​អាហារ​ងាយ​រក​ ៤ មាន​សមត្ថភាព​អាច​លាង​ជាតិ​ពុល​ក្នុង​ពោះវៀន

របប​អាហារ​ដែល​មិន​ស្អាត ហើយ​ពេល​យើង​ទទួល​ទាន​ជា​ប្រចាំ វា​នឹង​បង្ក​ឲ្យ​មាន​សារធាតុ​ពុល កកកុញ​ក្នុង​ពោះវៀន។ ប្រសិន​អ្នក​ចង់​ធានា​ថា​ ពោះវៀន​របស់​អ្នក​ដំណើរការ​ល្អ ស្អាត និង​គ្មាន​សារធាតុ​ពុល នោះ​អ្នក​គួរ​តែ​ជ្រើសរើស​អាហារ​ទាំង ៤ ខាង​ក្រោម ដើម្បី​ឲ្យ​វា​ចូល​ទៅ​កម្ចាត់៖ ៤) ផ្លែ​ប៉ោម ផ្លែ​ប៉ោម​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ និង​សារធាតុ​ចិញ្ចឹម​ល្អៗ​ផ្សេង​ទៀត។ សារធាតុ​ទាំង​នេះ​វា​មាន​ឥទ្ធិពល​រំញោច​ចលនា​ពោះវៀន ហើយ​ការ​ដែល​ទទួល​ទាន​ផ្លែ​ប៉ោម​ជា​ប្រចាំ អាច​ជំរុញ​បាក់តេរី​មាន​ប្រយោជន៍​ក្នុង​ពោះវៀន​ឲ្យ​ដំណើរការ ដែល​វា​ការពារ​ជញ្ជាំង​ពោះវៀន និង​ការពារ​ការ​ទល់​លាមក។ យក​ល្អ​អ្នក​គួរ​ទទួល​ទាន​វា ក្រោយ​ពេល​ទទួល​ទាន​អាហារ​ប្រហែល ៣០ នាទី ហើយ​មិន​គួរ​ទទួល​ទាន​ផ្លែ​ប៉ោម​ពេល​នៅ​ពោះ​ទទេ​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ​បាន។ ៣) ត្រចៀក​កណ្តុរ អាហារ​នេះ​មាន​ជាតិ​ស្អិត មាន​ឥទ្ធិពល​ស្រូប​យក​សារធាតុ​មិន​ស្អាត និង​កខ្វក់​នៅ​ក្នុង​ពោះវៀន។…

ជំងឺនិងឱសថ

រោគសញ្ញាដ៏គ្រោះថ្នាក់ទាំង​ អស់នេះនឹងបង្ហាញថាអ្នកមានជំងឺដាច់សរសៃឈាមខួរក្បាលហើយ អ្នកត្រូវតែប្រយ័ត្នឲ្យបានខ្ពស់!!

រោគសញ្ញាគ្រោះថ្នាក់ទាំងនេះ ប្រាប់ថាអ្នកកំពុងមានជំងឺដាច់សរសៃឈាមខួរក្បាល! ត្រូវប្រយ័ត្នឱ្យខ្ពស់ ហើយទៅពេទ្យភ្លាមៗ ជំងឺដាច់សរសៃឈាមខួរក្បាល គឺជាស្ថានភាពគ្រោះថ្នាក់ខ្លាំង។ វាកើតឡើងនៅពេលឈាមមិនអាចទៅដល់ផ្នែកណាមួយនៃខួរក្បាលបានល្អ ធ្វើឱ្យកោសិកាខួរក្បាលខូចក្នុងរយៈពេលខ្លី។ វាស្រដៀងនឹងការគាំងបេះដូង ប៉ុន្តែកន្លែងដែលខូចគឺខួរក្បាល។ បើមិនជួយទាន់ពេល អាចបណ្តាលឱ្យពិការ ឬស្លាប់។ រោគសញ្ញាអាចចេញភ្លាមៗ តែពេលខ្លះក៏ចេញបន្តិចម្តងៗក្នុងរយៈពេលប៉ុន្មានម៉ោង។ ដូច្នេះបើមានសញ្ញាខាងក្រោម កុំរង់ចាំ។ រោគសញ្ញាសំខាន់ៗដែលត្រូវចាំ គ្រូពេទ្យតែងណែនាំឱ្យចាំពាក្យ FAST៖ F = Face៖ មុខវៀចម្ខាង មិនអាចញញឹមស្មើគ្នា A = Arm៖ ដៃម្ខាងស្ពឹក ឬលើកមិនឡើង S =…

ជីវិតនិងសុខភាព

រោគសញ្ញា និងការព្យាបាលការរលាកប្រព័ន្ធទឹកមូត្រស្រួចស្រាវ!!!

ការរលាកប្រព័ន្ធទឹកមូត្រ គឺជាការកកើតនៃមេរោគនៅក្នុងប្រព័ន្ធបង្ហូរទឹកនោម។ ក) រោគសញ្ញា – នោមក្រហាយ (Brûlure mictionnelle) – នោមទាស់ (Dysurie) – នោមញឹក (Pollakiurie) – ក្តៅខ្លួន (Fièvre) ខ) ការកំណត់រោគសញ្ញា – ការធ្វើការវិភាគទឹកនោមអ្នកជំងឺដោយការរាប់ដោយផ្ទាល់នូវគោលិការឈាមស និងការមើលផ្ទាល់នូវពពួកមេរោគមួចចំនួន (coloration de Gram) – ការបណ្តុះមេរោគក្នុងទឹកនោម – ការវិភាគអេកូសាស្រ្ត (Échographie abomino-pelvienne) ដើម្បីរកមើលក្នុងករណីមានការស្ទះបំពង់ទឹកមូត្រខាងក្នុង…

ជីវិតនិងសុខភាព

អាថ៌កំបាំងណាស់!!! ការញាំទឹកច្រើនល្អ ប៉ុន្តែអ្នកមិនគួរញាំទឹកក្នុងស្ថានភាពទាំង៩យ៉ាងនេះទេ!!!

មនុស្សជាច្រើនតែងតែទៅហាត់ប្រាណ  ឬញាំអាហារដោយមិនបានផឹកទឹកអោយបានត្រឹមត្រូវ។ ពេលខ្លះហត់ខ្លាំង យើងក៏យកទឹកផឹកភ្លាម ទាំងនេះសុទ្ធតែជាបញ្ហាទាំងអស់។ ដូច្នេះនៅក្នុងអត្ថបទនេះ យើងនឹកលើកយកស្ថានភាពរឺពេលវេលាណាខ្លះដែលអ្នកមិនគួរញាំទឹកច្រើននោះទេ តោះទៅទស្សនាទាំងអស់គ្នា៖ ១. ការមិនបានផឹកទឹកមុនចូលគេង © Depositphotos ប្រសិនជាអ្នកជាមនុស្សដែលពិបាកគេង គេងមិនងាយលក់ ដូច្នេះអ្នកមិនគួរញាំទឹកច្រើនមុនពេលចូលគេងនោះទេ ព្រោះវាអាចនឹងងាយអោយអ្នកឈឺនោមនៅពេលកណ្តាលអាធ្រាត្រដែលតម្រូវអោយអ្នកងើបទៅបន្ទប់ទឹកជាចាំបាច់ ជាហេតុធ្វើអោយដាច់ដំណេករបស់អ្នក។ អ្នកក៏ត្រូវដឹងដែរថា តម្រង់នោមរបស់យើងដំណើរការយឺតណាស់នៅពេលយប់ បើធៀបនឹងពេលថ្ងៃ ជាហេតុធ្វើអោយមុខ និង ជើងរបស់អ្នកមានសភាពហើយតែម្តងនៅពេលព្រឹកឡើង។ ២.ពេលកំពុងហាត់ប្រាណហត់ខ្លាំង © Depositphotos   © Depositphotos មានការស្រាវជ្រាវមួយបានបង្ហាញថា ការញាំទឹកច្រើនពេកកំពុងពេលហាត់ប្រាណខ្លាំងនោះ ពិតជាមានផលប៉ះពាល់ដល់សុខភាពពិតមែន។…

ជីវិតនិងសុខភាព

នារីៗមិនគួររំលង!!! ១០គន្លឹះ ដោះស្រាយបញ្ហាប្រឈមលើស្បែកមុខ បានយ៉ាងមានប្រសិទ្ធភាព!

រូបរាងរបស់មនុស្សគឺមានសារៈសំខាន់ខ្លាំងណាស់ វាគឺជារឿងដំបូងដែលយើងត្រូវយកចិត្តទុកដាក់នៅពេលយើងធ្វើការណាត់ជួបនរណាម្នាក់។ ប៉ុន្តែមនុស្សភាគច្រើនមានគុណវិបត្តិលើផ្ទៃមុខ។ ជាឧទាហរណ៍យោងទៅតាមស្ថិតិរបស់ប្រជាជនសហរដ្ឋអាមេរិចមានមនុស្ស 60 លាននាក់បានកើតមានបញ្ហាមុនលើផ្ទៃមុខ។ មនុស្សជាច្រើនទទួលរងពីបញ្ហាផ្សេងៗដែលទាក់ទងនឹងស្បែកនៅលើមុខរបស់ពួកគេ។ ជួនកាលវាគ្រប់គ្រាន់ហើយក្នុងការផ្លាស់ប្តូរអាហារូបត្ថម្ភនិងការរស់នៅ។ ប៉ុន្តែចុះយ៉ាងណាបើវាមិនដំណើរការដោយរលូននោះ? ដោយសារតែគ្មានដំណោះស្រាយឲ្យចំចំនុចក្នុងការដោះស្រាយបញ្ហាមុខទាំងអស់ ដូច្នេះហើយ Kalib9 សូមធ្វើការបង្ហាញនូវវិធីសាស្រ្តដ៏មានប្រយោជន៍សម្រាប់បញ្ហាដែលមនុស្សទូទៅតែងតែជួបប្រទះ។ ១.ស្មាមជ្រួញនៅលើផ្ទៃមុខ៖ ចេកត្រូវបានគេស្គាល់ដោយសារលក្ខណៈសុខភាពរបស់ពួកគេ។ ផ្លែឈើអាចត្រូវបានគេប្រើខាងក្រៅដើម្បីជ្រួញរលោង។ ចំពោះបញ្ហានេះអ្នកត្រូវធ្វើចេកឱ្យស្អាតនិងលាយវាជាមួយស្លាបព្រានៃទឹកឃ្មុំ។ អ្នកក៏អាចបន្ថែមទឹកដោះគោជូរឬទឹកក្រូច។ លាបល្បាយលើមុខហើយទុកវាចោលក្នុងរយៈពេល 15-20 នាទី។ បន្ទាប់មកលាងវាចោលដោយប្រើទឹកហើយប្រើក្រែមដែលមានសំណើម។ ២.ការប្រើប្រាស់ថ្នាំដុះធ្មេញ៖ បន្ថែមពីលើការសម្អាតធ្មេញរបស់អ្នកថ្នាំដុសធ្មេញគឺល្អណាស់សម្រាប់បំបាត់ការរលាក។ អ្នកគ្រាន់តែលាបវាទៅស្បែក។ មុនពេលប្រើថ្នាំដុសធ្មេញលាបទៅលើស្បែកដែលរលាក អ្នកត្រូវដឹងជាមុនថាតើស្បែករបស់អ្នកមានប្រតិកម្មជាមួយថ្នាំដុះធ្មេញឬអត់។ លាបថើៗត្រងកន្លែងដែលរលាកហើយទុកវាមួយសន្ទុះ។ ៣.មុនមូលៗ៖ ប្រើដំឡូងដើម្បីកម្ចាត់មុន។ លាពបទឹកដំឡូងទៅលើមុននិងទុកឱ្យស្ងួត។ បន្ទាប់មកលាងមុខរបស់អ្នកជាមួយទឹកស្អាត។…