ជីវិតនិងសុខភាពតាមក្បួនវេជ្ជបញ្ជាអន្តរជាតិ គេឱ្យគេងឱ្យបាន៨ទៅ១០ម៉ោងក្នុងមួយថ្ងៃ លោកវេជ្ជបណ្ឌិត គួច ម៉េងលី លើកឡើងថា បើគេងមិនបាន៨ទៅ១០ម៉ោង យ៉ាងហោចណាស់បាន៦ម៉ោងដែរ ក្នុងមួយថ្ងៃ។ ប្រសិនបើគេងលក់តិចជាង៦ម៉ោងក្នុងមួយថ្ងៃ លោកអ្នកអាចនឹងប៉ះទង្គិចកើតជំងឺផ្សេងៗ ដូចជាខូចចិត្ត ឬតប់ប្រម៉ល់ មហារីក ទឹកនោមផ្អែម គាំងបេះដូង ស្លាប់មួយចំហៀនខ្លួន ឡើងទម្ងន់ ឬសឺៗ ខួរក្បាលដំណើរការមិនល្អ ស្ទក់ៗ និងគ្មានថាមពលក្នុងការបំពេញការងារជាដើម។ លោកវេជ្ជបណ្ឌិត បន្តថា មិនមែនប៉ះពាល់តែប៉ុណ្ណឹងទេ វាអាចប៉ះទង្គិចដល់អរម៉ូនទាំងបុរសទាំងស្រ្តីថែមទៀត ជាពិសេសធ្វើឱ្យស្រ្តីមកថ្ងៃខែអត់ទៀងទាត់ ឬអត់មកថ្ងៃខែ (អត់មករដូវ) តែម្ដង។ បើអត់មកថ្ងៃខែនឹងបង្កឱ្យស្រ្តីមានជំងឺពាក់ព័ន្ធនឹងអូវ៉ុល និងមានជំងឺតឹងតែងផ្លូវចិត្តឬផ្លូវអារម្មណ៍។…
សម្រង់ស្នាមសង្វារ កើតមានឡើងបណ្ដាលមកពីហេតុផលផ្សេងៗខុសៗពីគ្នា ហើយសង្វារក៏ធើ្វឲ្យមិត្តនាៗរីមានការរំខានផលដែរ។ អ្នកខ្លះកើតមានស្នាមសង្វារក្នុងកំឡុងពេលមានផ្ទៃពោះ ឬសម្រាលកូនរួច ចំណែកឯអ្នកខ្លះមិនធ្លាប់មាន ផ្ទៃពោះមួយចំនួនទៀតក៏អាចកើតមានស្នាមសង្វារបានដែរ ដោយសារតែការឡើងទម្ងន់ ឬស្រកទម្ងន់ លឿនពេក។ ការព្យាបាលស្នាមសង្វារតាមបែបទំនើប គឺត្រូវការនូវការចំណាយពេលវេលា និងប្រាក់អស់ច្រើន។ ទោះជាយ៉ាងណា ក៏នៅមានការព្យាបាល បំបាត់សង្វារតាមបែបធម្មជាតិយ៉ាងមានប្រសិទ្ធភាព និងមិនបាច់ចំណាយច្រើន៖ ១. ប្រទាលកន្ទុយក្រពើ អត្ថប្រយោជន៏នៃប្រទាលកន្ទុយក្រពើមានការពេញនិយមបំផុតនៅក្នុងការថែរក្សាស្បែកនិង មានប្រសិទ្ធភាពក្នុងការព្យាបាលបញ្ហាស្បែកជាច្រើន។ វាមានសារធាតុចិញ្ចឹមសំខាន់នានា និងមានសមាសធាតុសកម្មដែលអាចប្រើក្នុងការព្យាបាលការរលាកស្រាលៗ និងមានគុនសម្បត្តិមួយទៀតព្យាបាលស្នាមសង្វារ។ វិធីប្រើ៖ .យកសាច់ប្រទាលកន្ទុយក្រពើលាបលើទៅលាបដោយផ្ទាល់លើកន្លែងមានស្លាកស្នាមលើរាងកាយ .ហើយម៉ាស្សាថ្នមៗ ទុកវាឲស្ងួតរយៈពេល ២-៣ នាទី រួចលាងសម្អាតដោយទឹកក្តៅឧណ្ឌៗ។ .ប្រើ២ដងក្នុងមួយថ្ងៃ…
ជំងឺនិងឱសថនិយមន័យ ជម្ងឺអារម្មណ៍ពីរ គឺជាជម្ងឺផ្លូវចិត្តនិងខួរក្បាល ម្យ៉ាង ដែលមានអាការៈរោគ ប្រែប្រួល ម្តងមានអារម្មណ៍បាក់ស្រុតទឹកចិត្តខ្លាំង ឬ អារម្មណ៍ពិបាកចិត្តខ្លាំង រួចប្រែទៅជា មានទឹកចិត្តឡើងខ្ពស់ឬ សប្បាយចិត្តជ្រុល ហើយបន្ទាប់មក ទឹកចិត្តក៏ធ្លាក់ស្រុតមកវិញ ហើយចេះតែបន្តឡើងចុះទៀត។ ជម្ងឺ អារម្មណ៍ពីរ ជាជំងឺផ្លូវចិត្តនិងខួរក្បាលប្រភេទធ្ងន់ និងរុំារ៉ៃមួយ ដែលកើតឡើង ហើយអាចលាប់មកវិញ ប្រសិនបើ មិនបានទទួលការព្យាបាលត្រឹមត្រូវ។ ប្រភេទនៃជម្ងឺអារម្មណ៍ពីរ ជម្ងឺ អារម្មណ៍ពីរ ក៏ត្រូវបានចែកចេញជាច្រើនប្រភេទដូចតទៅ៖ ១. ជម្ងឺ អារម្មណ៍ពីរ ប្រភេទទី១ អ្នកជំងឺមាន…
ជីវិតនិងសុខភាព១. កុំចោលការហាត់ប្រាណ លំហាត់ប្រាណ ពង្រឹងរាងកាយ បញ្ចេញជាតិពុល គួរតែឆ្លៀតកុំចោល។ ដូច បញ្ជាក់ ច្រើន មក ហើយ ថា លំហាត់ប្រាណ សម្រាប់ ចាស់ៗ គួរ តែ កាយវិការ ទាំង ឡាយ ណា ដែល មានការប៉ះទង្គិច កម្រិតទាប ដូចជា ការដើរ ការហែលទឹក រត់ ត្រឹកៗ គឺល្អ សម្រាប់ បេះដូង។…
ជីវិតនិងសុខភាពតោះ! មកមើលវិធីថែរក្សាខ្លួនជាមួយឱសថងាយរក ដើម្បីធ្វើឱ្យស្បែកមុខរបស់អ្នក នៅតែស្រស់ស្អាត ភ្លឺរលោង ប្រកប់ដោយសុវត្ថិភាព និងគុណភាពខ្ពស់។ បញ្ហាមុន ឬជាំ អាចម៍រុយ ធ្វើឱ្យស្ត្រីបាត់បង់ទំនុកចិត្តលើខ្លួនឯងយ៉ាងខ្លាំង។ ជាការពិត ការប៉ះពាល់នឹងពន្លឺពណ៌ខៀវ ឬវិទ្យុសកម្មដែលបញ្ចេញដោយចង្កៀង កុំព្យូទ័រ និងទូរសព្ទដៃ គឺជាមូលហេតុចម្បងនៃបញ្ហាស្បែកខ្មៅស្រអាប់ និងអាចម៍រុយ។ តោះមកមើលវិធីថែរក្សាមុខជាមួយឱសថងាយរក ដើម្បីធ្វើឱ្យមុខរបស់អ្នកស្រស់ស្អាតយ៉ាងមានប្រសិទ្ធភាព និងសុវត្ថិភាព។ ១. ក្រូចឆ្មា ក្រូចឆ្មាមានអាស៊ីតក្រូចឆ្មាដែលជួយកាត់បន្ថយស្នាមអុចខ្មៅ ព្យាបាលមុន និងបន្ថយស្នាមអាចម៍រុយ និងសារធាតុពណ៌។ វិធីធ្វើ គឺគ្រាន់តែយកក្រូចឆ្មាមួយផ្លែមកច្របាច់យកតែមួយផ្នែកនៃទឹក។ បន្ទាប់មក យកសំឡីជ្រលក់ក្នុងទឹកក្រូចឆ្មាមកជូតថ្នមៗលើស្បែកដែលមានជាតិពណ៌ ជាំ…
ជីវិតនិងសុខភាពសម្រាប់ស្ត្រីមានផ្ទៃពោះ គឺពិតជាសំខាន់ណាស់ដែលអ្នកគួរតែទទួលទាននូវបន្លែផ្លែឈើ និងអាហារដែលមានសារជាតិល្អៗ ដែលអាចជួយដល់ការលូតលាស់របស់ទារកដែលនៅក្នុងផ្ទៃ។ យ៉ងណាមិញ នេះគឺជាផ្លែឈើដែលមានជាតិកាលស្យូមទាំង៥ប្រភេទ ដែលអ្នកមិនគួរមើលរំលងនោះឡើយ។ ការទទួលទាលផ្លែឈើទាំង៥ប្រភេទនេះ នឹងអាចជួយឱ្យទារកលូតលាស់បានល្អ ក៏ដូចជាមានសុខភាពល្អ រឹងមាំផងដែរ។ ១. ផ្លែចេក នៅក្នុងផ្លែចេកសម្បូរទៅដោយជាតិសរសៃ ជួយម្តាយដែលមានផ្ទៃពោះមានប្រព័ន្ធរំលាយអាហារល្អ ជួយកាត់បន្ថយការទល់លាមក និងជំងឺឬសដូងបាតប្រកបដោយប្រសិទ្ធភាពខ្ពស់។ លើសពីនេះទៀត នៅក្នុងចេកក៏មានវីតាមីន C វីតាមីន B6 អាស៊ីតហ្វូលិ កនិងជាតិរ៉ែជាច្រើនដូចជាជាតិដែក ម៉ាញ៉េស្យូម ប៉ូតាស្យូម កាល់ស្យូម ស័ង្កសីជាដើម … ដែលល្អសម្រាប់ការអភិវឌ្ឍទារក។ ជាពិសេស ម្តាយពេលណាញុំាផ្លែចេកក៏ជួយឱ្យទារកមានកម្ពស់លូតលាស់ល្អ…
ជីវិតនិងសុខភាពភេសជ្ជៈទាំង ៥ ខាងក្រោម វាត្រូវបានគេទទួលស្គាល់ថា ពិតជាល្អខ្លាំងសម្រាប់សុខភាព ហើយវាអាចជួយឲ្យស្បែកភ្លឺរលោងក្មេងជាងវ័យ និងជាពិសេសគឺជួយដល់ដំណើរការថ្លើម តម្រងនោម (ក្រលៀន) បានយ៉ាងល្អថែមទៀតផង៖ ៥) តែបៃតង តែបៃតងមិនត្រឹមតែជួយឲ្យរាងកាយត្រជាក់ប៉ុណ្ណោះទេ តែវាថែមទាំងមានប្រសិទ្ធភាពបន្សុតរាងកាយយ៉ាងល្អទៀតផង។ សារធាតុ Polyphenols របស់វា អាចជួយរាងកាយរារាំងនូវការលូតលាស់នៃកោសិកាមហារីក។ ៤) កាហ្វេ កាហ្វេគឺជាភេសជ្ជៈដែលជួយរំញោចខួរក្បាល ឲ្យដំណើរការល្អ ហើយក៏មានសមត្ថភាពប្រឆាំងនឹងការរលាកផងដែរ។ អ្នកផឹកកាហ្វេទៀងទាត់ ត្រូវបានគេដឹងថា អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកស្បែកបាន ១០ ភាគរយធៀបនឹងអ្នកដែលមិនផឹកកាហ្វេ។ ៣) ទឹកដូង មិនសុទ្ធតែគ្រប់គ្នាដឹងទេ ថាទឹកដូងមានផ្ទុកនូវសារធាតុរ៉ែនិងអេឡិចត្រូលីតយ៉ាងច្រើន…
ជីវិតនិងសុខភាពពងបែកមាត់ ឬដំបៅមាត់ មនុស្សជាច្រើនគិតថា ប្រហែលមកពីក្តៅក្នុង មិនសូវទទួលទានទឹក និងមកពីរបបអាហារទទួលទានមិនត្រឹមត្រូវ។ តាមពិតទៅវាមិនទាក់ទងតែកត្តាខាងលើទេ ទៀតសោតក៏អាចមកពីហេតុផលទាំង ៤ ខាងក្រោមផងដែរ៖ ៤) នៅដល់យប់ជ្រៅពេក ចាប់ពីម៉ោង ១១ យប់ ដល់ម៉ោង ៣ ទាបភ្លឺ ជាពេលវេលាដែលល្អបំផុតសម្រាប់បន្សាបជាតិពុលក្នុងរាងកាយ តែបើអ្នកនៅបើកភ្នែក មិនទាន់ចូលគេងផង នោះនឹងឲ្យមានបញ្ហាប្រព័ន្ធ Endocrine កើតឡើង ជាហេតុបណ្តាលឲ្យមានដំបៅក្នុងមាត់។ អ្នកគួរតែព្យាយាមចូលគេងឲ្យបានឆាប់ កុំទម្លាប់នៅយប់ជ្រៅពេក ដែលនេះពិតជាដាក់បន្ទុកលើរាងកាយខ្លាំងណាស់។ ៣) មនុស្សមានប្រព័ន្ធភាពសុាំខ្សោយ អ្នកដែលមានប្រព័ន្ធភាពសុាំខ្សោយ ក៏ងាយនឹងឆ្លងមេរោគ…
ជីវិតនិងសុខភាពក្នុងអត្ថបទនេះ Knongsrok នឹងចែករំលែកពីវិធីក្នុងការប្រើប្រាស់ត្រឡាច យកមកទទួលទានដើម្បីឲ្យស្រកខ្លាញ់ក្បាលពោះ ស្រកទម្ងន់ យ៉ាងមានប្រសិទ្ធភាព និងសុវត្ថិភាព៖ បញ្ជាក់ថាត្រឡាច វាមានរសជាតិផ្អែម មិនមានជាតិពុល អាចបន្ថយកម្តៅរាងកាយ ល្អក្នុងការបណ្តេញជាតិពុល ជួយឲ្យស្រកទម្ងន់ ហើយក៏មាននៅវីតាមីនល្អជាច្រើនដូចជា A, B1, B2, B3, B9 និង C, E ហើយទទួលទានច្រើនជួយឲ្យរាងកាយត្រជាក់ស្បែកស្អាត និងស្រកទម្ងន់។ ១) ការទទួលទានទឹកត្រឡាចជួយឲ្យស្រកទម្ងន់ លាងសម្អាតត្រឡាចឲ្យស្អាត ហើយកាត់ជាបំណែកតូចៗ រួចដាក់ទៅក្នុងម៉ាស៊ីនទឹកក្រឡុក យកទឹកដាំពុះ មកចាក់លាយជាមួយស្ករបន្តិច អំបិលបន្តិច…
ជីវិតនិងសុខភាពជឿថានៅថ្ងៃបុណ្យឆ្លងឆ្នាំខាងមុខ បងប្អូនយើងប្រាកដជាជុំគ្នាទទួលទានអាហារឈ្ងុយឆ្ងាញ់ជាច្រើន ហើយភាគច្រើននៃអាហារទាំងនោះ ក៏សម្បូរទៅដោយជាតិខ្លាញ់ ដែលបង្កឲ្យធាត់ និងប្រឈមជំងឺមួយចំនួនផងដែរ ប្រសិនទទួលទានហួសប្រមាណ។ ដូច្នេះហើយ Knongsrok សូមណែនាំនូវភេសជ្ជៈធម្មជាតិ ៣ ប្រភេទ ដោយយកខ្ញីជាគោល ដែលអ្នកអាចទទួលទានបាន នៅក្រោយថ្ងៃឆ្លងឆ្នាំ ព្រោះវាអាចបន្សាបជាតិពុលបានល្អ កម្ចាត់ជាតិខ្លាញ់លើសអស់ពីរាងកាយត្រឹមរយៈពេលខ្លី៖ ៣) ខ្ញី + ទឹកឃ្មុំ អ្នកអាចប្រើទឹកឃ្មុំលាយជាមួយទឹកក្ដៅឧណ្ហ៍ៗ រួចបោះខ្ញីចូលប៉ុន្មានចំណិត ដោយវាអាចបន្ថែមសារធាតុចិញ្ចឹមដល់រាងកាយ ចិញ្ចឹមប្រព័ន្ធរំលាយអាហារ កាត់បន្ថយការទល់លាមក និងកម្ចាត់សំណល់កកកុញក្នុងខ្លួន។ រីឯខ្ញីមានឥទ្ធិពលប្រឆាំងការរលាក កម្ចាត់បាក់តេរី អាចបញ្ចៀសជំងឺផ្តាសាយ លើកកម្ពស់ប្រព័ន្ធចរន្តឈាម និងបង្កើនការបន្សាបជាតិពុលបានល្អ។…
ជីវិតនិងសុខភាពនៅពេលដែលអ្នកឃើញផ្នែកទាំង ៥ លើរាងកាយឡើងពណ៌ស ឬស្លេក អ្នកត្រូវតែប្រុងប្រយ័ត្ន ព្រោះអីវាជារោគសញ្ញាព្រមាននៃជំងឺមួយចំនួន ដែលអាចនាំឲ្យអ្នកអាយុខ្លី។ ផ្ទុយមកវិញ បើអ្នកគ្មាន ១ ក្នុងចំណោមចំណុចទាំង ៥ យើងសូមអបអរ អ្នកកំពុងជាមនុស្សដែលមានសុខភាពល្អ៖ ៥) បបូរមាត់ពណ៌ស ជាធម្មតាមនុស្សមានសុខភាពល្អ គឺបបូរមាត់ឡើងរលោង និងពណ៌រាងផ្កាឈូក តែបើបបូរមាត់ឡើងពណ៌ស នោះអាចមកពីជំងឺខ្វះគ្រាប់ឈាម ថ្លើម ក្រលៀនមិនល្អជាដើម។ ៤) សក់ឡើងពណ៌ស សក់ស្កូវ ទាំងក្មេងវ័យ គឺអាចមកពីបញ្ហាប្រព័ន្ធប្រសាទ និងផ្នែកខាងក្រោយនៃក្បាល មានបញ្ហាមួយចំនួន។ សញ្ញានេះ ក៏អាចផ្សារភ្ជាប់ទៅនឹងផ្នែកលំពែងរបស់អ្នក…
ជីវិតនិងសុខភាពស្រ្តីគ្រប់រូប តែងតែចង់បានដើមទ្រូងមូលក្លំ ហើយមិនធាត់ តែជឿថា មនុស្សស្រីតិចណាស់ដែលដឹងពីរឿងរ៉ាវទាំងអស់នោះ។ ខាងក្រោម Knongsrok បង្ហាញពីទម្លាប់អាក្រក់ ៣ ដែលអាចនាំឲ្យដើមទ្រូងយារធ្លាក់ និងអាហារ ៤ ជួយឲ្យដើមទ្រូងមូលក្លំ៖ ៣) អង្គុយយូរពេកនៅមួយកន្លែង ស្មា និងក គឺជាកន្លែងដែលសរសៃឈាមត្រូវបានប្រមូលផ្តុំ ប្រសិនអ្នកអង្គុយយូរពេកមួយកន្លែង វានឹងធ្វើឲ្យចរាចរឈាមកាន់តែអាក្រក់ ដែលរាំងស្ទះដល់ការបញ្ជូនទៅកាន់ផ្នែកដើមទ្រូង នេះវានឹងពន្លឿនដំណើរការចាស់នៃស្បែកសុដន់ និងនាំឲ្យសាច់ស្រកធ្លាក់លឿនជាងមុន។ ២) ទម្លាប់អង្គុយមិនត្រង់ខ្នង ការដែលអង្គុយមិនត្រង់ខ្នង ក៏ជាមូលហេតុនាំឲ្យសុដន់យារផងដែរ ដោយទីតាំងនេះមិនល្អសម្រាប់ចរន្តឈាម ធ្វើឲ្យសាច់ដុំដែលទ្រទ្រង់ដើមទ្រូងចុះខ្សោយ។ នេះជាទំនោរនាំឲ្យសុដន់ធ្លាក់ចុះមកក្រោម និងធ្វើឲ្យទម្រង់មើលទៅមិនទាក់ទាញ។ ១)…
ជីវិតនិងសុខភាពពេលទទួលទានក្រូចថ្លុង អ្នកប្រាកដជាបកយកសាច់ ហើយចោលសំបក។ តាមពិតទៅ សំបកវាមានប្រយោជន៍ណាស់ ដោយតាមក្បួនឱសថបុរាណ អ្នកអាចច្នៃមកត្រាំក្នុងទឹកឃ្មុំ ហើយរក្សាទុក សឹមដួសទឹកឃ្មុំនោះមកទទួលទាន គឺអាចបន្ថែមប្រយោជន៍ ជួយបានជាច្រើនផ្នែកដូចបង្ហាញខាងក្រោម៖ ៥) ជួយឲ្យស្បែកក្មេងជាងវ័យ ទឹកឃ្មុំ លាយនឹងក្រូចថ្លុង នឹងនាំឲ្យមានក្លិនក្រអូបប្រហើរ ហើយបើទទួលទានវាជាប្រចាំ នោះនឹងជួយឲ្យស្បែកស ក្មេងជាងវ័យ។ ហេតុផលចម្បង ក៏ ដោយសារទឹកឃ្មុំមានផ្ទុក L-cysteine មានតួនាទីបន្សាបជាតិពុល ជួនខ្លះវាអាចព្យាបាលបញ្ហាមុនល្មមៗបានទៀតផង។ ៤) សម្រកទម្ងន់ បើចង់ស្រកទម្ងន់ អ្នកអាចកាត់សំបកក្រូចថ្លុងជាបន្ទះស្តើង ប្រហែល ២ ទៅ…
សម្រង់គ្រាន់តែការដាក់ក្រដាសបង្គន់ ២ ដុំទៅក្នុងទូទឹកកក ក៏អាចបង្កើតរឿងភ្ញាក់ផ្អើល និងប្រយោជន៍ធំមួយដល់អ្នកបានដែរ។ ខាងក្រោមយើងពន្យល់ពីវិធីអនុវត្ត និងប្រយោជន៍ដែលបានត្រលប់មកវិញ៖ ជាទូទៅទម្លាប់នៃការរក្សាទុកអាហារផ្សេងៗគ្នាច្រើនកកកុញខាងក្នុងទូទឹកកក គឺពិតណាស់អាចធ្វើឲ្យមានក្លិនមិនល្អកើតឡើង ជួនកាលទៅក្លិនផ្អួរ ផ្អាប់ ធំក្លិនពិបាកទទួលយកណាស់ ពេលបើកទូម្តងៗ ហើយបើចង់សម្អាត គឺមនុស្សជាច្រើនទល់តែដករបស់ចេញទាំងអស់ ហើយជូតសម្អាត ដែលចំណាយពេលយូរ។ យ៉ាងណារបៀបងាយៗគឺអ្នកអាចដាក់ក្រដាសបង្គន់ ២ ដុំទៅក្នុងទូ ដោយធ្វើបែបនេះ នៅពេលយប់មុនចូលគេង ហើយនៅព្រឹកបន្ទាប់ អ្នកនឹងទទួលបានលទ្ធផលត្រលប់មកវិញ គឺក្លិនមិនល្អ នឹងត្រូវបានរលាយបាត់ទាំងស្រុង។ ព្រោះអីក្លិនទាំងនោះ បានប្រមូលស្រូបមកជាប់នឹងរមៀលក្រដាសអស់ទៅហើយ។ អ្នកឆ្ងល់ថា ហេតុអ្វីបានជាក្រដាសបង្គន់ អាចជប់យកក្លិនមិនល្អ បានដូចគេជប់បែបនេះ?…
ជីវិតនិងសុខភាពតាមរយៈការផ្លាស់ប្តូររបបអាហារ ដោយប្តូរមកទទួលទានអាហារទាំង ៤ ខាងក្រោមនេះ គឺវាអាចជួយកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ ហើយជួយរក្សាកម្រិតកូលេស្តេរ៉ុលក្នុងឈាមបានល្អ៖ ៤) សណ្តែកសៀង វាជាអាហារដែលមានប្រយោជន៍ដល់បេះដូង ដោយកាត់បន្ថយខ្លាញ់ឆ្អែតក្នុងរាងកាយ ដែលវាពាក់ព័ន្ធនឹងការបញ្ចុះកូលេស្តេរ៉ុលអាក្រក់។ ខ្លាញ់ឆ្អែតដែលមានលើសក្នុងរាងកាយ រមែងកើតចេញពីការទទួលទានលើសលប់នៅទឹកដោះគោ បឺ Cream សាច់ជ្រូក សាច់គោជាដើម។ ៣) ផ្លែបឺរ ជាប្រភពដ៏ល្អនៃខ្លាញ់ monounsaturated វាជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុលអាក្រក់ LDL ល្អបំផុតចំពោះអ្នកលើសទម្ងន់ ឬធាត់ បន្ថែមពីនេះវាក៏ជួយបង្កើនកម្រិតកូលេស្តេរ៉ុលល្អ HDL មកវិញផងដែរ។ លើសពីនេះផ្លែបឺរសម្បូរទៅដោយប្រូតេអ៊ីន ជាតិសរសៃ វីតាមីន B…
ជីវិតនិងសុខភាពការរក្សាទុកអាហារក្នុងទូទឹកកក គឺជាទម្លាប់របស់គ្រួសារជាច្រើន ជាពិសេសនៅថ្ងៃសែនព្រេងនានា ដែលយើងមានអាហារទទួលទានច្រើនមិនអស់ ដូច្នេះហើយជៀសវាងខូច ឬចាក់ចោល ពួកគាត់ក៏ទម្លាប់ញាត់ទុកក្នុងទូទឹកកកជាច្រើនថ្ងៃ។ វាតាមប្រភេទអាហារដែរ ប៉ះអាហារខ្លះទៅ ទោះរក្សាទុកក្នុងទូទឹកកក ក៏មិនបានយូរដែរ នោះវានឹងខូច។ តែយ៉ាងណាងាកមកអាហារ ២ ខាងក្រោម ហាមផ្តាច់មិនត្រូវរក្សាទុកក្នុងទូទឹកកកលើសពីមួយយប់ទេ៖ ២) អាហារសមុទ្រ ដូចជាបង្គា ក្តាម ត្រី ដែលមានសារធាតុរ៉ែ មានអូមេហ្គា-៣ គេមិនណែនាំឲ្យទទួលទានច្រើនពេកទេ ព្រោះដោយសារកម្រិតអ៊ីយ៉ូតក្នុងអាហារនោះមានខ្ពស់ ងាយនឹងប្រឈមហានិភ័យជំងឺផ្សេងៗ។ អាហារសមុទ្រ មិនអាចទុកមួយយប់ក្នុងទូទឹកកក ហើយស្អែកព្រឹកលើកមកទទួលទានឡើយ ដោយវាក្រៅពីបាត់បង់គុណភាព បាត់បង់សារធាតុចិញ្ចឹម តែវាថែមទាំងអាចនាំឲ្យអ្នកខូចតម្រងនោម…
ជីវិតនិងសុខភាពអាហារទាំង ៥ ខាងក្រោម សម្បូរទៅដោយជាតិស័ង្កសី កាល់ស្យូម និងសារធាតុរ៉ែមួយចំនួន ដែលល្អណាស់សម្រាប់សុខភាពមនុស្ស។ ទទួលទានកាន់តែច្រើន រស់កាន់តែបានយូរ៖ ៥) គ្រាប់ល្ង គ្រាប់ល្ងសម្បូរទៅដោយជាតិស័ង្កសី ជួយពង្រឹងភាពសុាំរបស់រាងកាយ ហើយវាក៏ជាប្រភពនៃសារធាតុ Phytosterols ដែលជាសមាសធាតុជួយបញ្ចុះកូឡេស្តេរ៉ុលអាក្រក់ផងដែរ។ វាក៏ជួយឲ្យអ័រម៉ូនមានតុល្យភាព និងលើកកម្ពស់សុខភាពទូទៅ។ ៤) គ្រាប់ល្ពៅ គ្រាប់ល្ពៅ ងាយស្រួលរកទិញ ហើយវាមានសារធាតុចិញ្ចឹមខ្ពស់ណាស់។ វាក៏សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយលើកកម្ពស់ប្រព័ន្ធភាពសុាំ បញ្ចៀសជំងឺអាក្រក់ជាច្រើន មិនឲ្យមកបៀតបៀនរាងកាយ។ ៣) សណ្តែកខៀវ បន្ថែមពីការជួយឲ្យរាងកាយទទួលបានជាតិស័ង្កសីគ្រប់គ្រាន់ ជាងនេះវាក៏ជួយព្យាបាលការរលាក គ្រប់គ្រងជាតិស្ករក្នុងឈាម…
ជីវិតនិងសុខភាពនៅពេលដែលរាងកាយជួបប្រទះសញ្ញាមិនប្រក្រតី ដូចខាងក្រោម អ្នកគួរតែប្រុងប្រយ័ត្ន ហើយឆ្លៀតពេលទៅជួបក្រុមគ្រូពេទ្យ ដើម្បីជៀសវាងការវិវត្តទៅរកសភាពជំងឺធ្ងន់ធ្ងរ អាចប៉ះពាល់ដល់អាយុជីវិត៖ ៤) រមាស់ដៃនិងជើង អ្នកមិនអាចមើលរំលង ហើយគិតថាជាជំងឺសើស្បែកធម្មតានោះទេ ដោយវាក៏អាចជាសញ្ញា នៃជាតិស្ករក្នុងឈាមឡើងខ្ពស់ផងដែរ។ តាមវេជ្ជបណ្ឌិតនៅឯប្រទេសចិន លើកឡើងថា ពេលរាងកាយបាត់បង់ជាតិទឹក ឡើងជាតិស្ករក្នុងឈាមខ្ពស់ នោះក៏នាំឲ្យរាងកាយបញ្ចេញញើសលើស្បែក រំខានទៅជាស្បែកស្ងួតរមាស់។ នៅពេលអ្នកបណ្តែតបណ្តោយយូរទៅ នោះអាចនាំឲ្យកើតជាផលវិបាកនៃជំងឺសរសៃឈាមបេះដូង សរសៃប្រសាទ កាត់បន្ថយអាយុឲ្យខ្លី ដោយមិនដឹងខ្លួន។ ៣) រមាស់តំបន់ឯកជន នេះជាសញ្ញានៃជំងឺរោគស្រ្តីអាចបណ្តាលមកពីការរលាក តែវាក៏ជាសញ្ញាព្រមាននៃវត្តមានដុំសាច់ ឬការផ្លាស់ប្តូរអ័រម៉ូន ទាក់ទងនឹងកោសិកាមហារីកផងដែរ។ ២) រមាស់ដើមទ្រូង ការរមាស់ត្រង់ផ្នែកដើមទ្រូង…