សម្រស់និងសុខភាព

ថដដថដថ
ជីវិត

តែ​បៃតង​ល្អ​ណាស់​ចំពោះ​សុខភាព តែ​មនុស្ស ៥ ប្រភេទ​នេះ មិន​ត្រូវ​ទទួល​ទាន​ទេ

តែ​បៃតង​ជា​ភេសជ្ជៈ​ដែល​ជនជាតិ​ជប៉ុន​និយម​ទទួល​ទាន​ជា​ប្រចាំ ព្រោះ​វា​អាច​ជួយ​ឲ្យ​អាយុ​វែង តែ​យ៉ាង​ណា​សម្រាប់​មនុស្ស ៥ ប្រភេទ​ខាង​ក្រោម គេ​ណែនាំ​មិន​ឲ្យ​ទទួល​ទាន​ទេ ព្រោះ​វា​អាច​បង្ក​ជា​ផល​ប៉ះពាល់​មក​កាន់​សុខភាព​ទៅ​វិញ៖ ៥) អ្នក​មាន​បញ្ហា​ទល់​លាមក តែ​បៃតង​មាន​ផ្ទុក​សារធាតុ Phenols ដែល​វា​ល្អ​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់ ប៉ុន្តែ​វា​មាន​គុណវិបត្តិ​ខ្លាំង​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ទល់​លាមក។ ព្រោះ​នៅ​ពេល​ដែល​ស្រទាប់​ក្រពះ និង​ពោះវៀន​ត្រូវ​បាន​កន្រា្តក់​ដោយសារ​សារធាតុ​ខាង​លើ វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​រាំងស្ទះ​ដល់​ដំណើរការ​រំលាយ​អាហារ នាំ​ឲ្យ​បញ្ហា​ទល់​លាមក កាន់​តែ​ធ្ងន់ធ្ងរ​លើស​ដើម។ ៤) ស្រ្តី​ពពោះ ឬ​អ្នក​បំបៅ​ដោះ​កូន តែ​បៃតង​ក៏​មាន​ជាតិ​កាហ្វេអ៊ីន តានីន ដោយ​សារធាតុ​ទាំង​នេះ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ដល់​ការ​វិវត្ត​របស់​ទារក ដូច្នេះ​ស្រ្តី​កំពុង​ពពោះ និង​កំពុង​បំបៅ​ដោះ​កូន​មិន​ត្រូវ​ទទួល​ទាន​តែ​បៃតង​ទេ។ វា​អាច​នឹង​ធ្វើ​ឲ្យ​ទារក​គេង​មិន​សូវ​បាន ខួរក្បាល​ចុះ​ខ្សោយ​ជា​ដើម។ ៣) អ្នក​ជំងឺ​លើស​ឈាម សម្រាប់​អ្នក​មាន​ជំងឺ​សរសៃ​ឈាម…

Trrt
ជីវិត

ចែក​គ្នា​ដឹង! រោគសញ្ញា​ថ្មី ៥ រក​ឃើញ​លើ​អ្នក​ដែល​ផ្ទុក​កូវីដ-១៩ ល្មមៗ​អាច​ច្រឡំ​ជាមួយ​ជំងឺ​ផ្សេង

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​ក្រៅ​ស្រុក បាន​ឲ្យ​ដឹង​ថា​ថ្មីៗ​នេះ​អ្នក​ជំនាញ​បាន​នឹង​កំពុង​ព្រមាន ទៅ​ដល់​មនុស្ស​រាល់​គ្នា អំពី​រោគសញ្ញា​ថ្មី​ដែល​បាន​កើត​ឡើង​លើ​អ្នក​កើត​ជំងឺ​កូវីដ-១៩ ដែល​វា​អាច​ធ្វើ​ឲ្យ​មនុស្ស​ភាគ​ច្រើន ច្រឡំ​ជាមួយ​នឹង​ជំងឺ​ផ្សេង ហើយ​គិត​ថា​មិន​អី៖ ៥) របក​ស្បែក ស្រ្តី​ម្នាក់​ដែល​ឆ្លង​វីរុស SARS-CoV-2 បាន​និយាយ​ថា ស្បែក​របស់​នាង​ចាប់​ផ្តើម​របក ដែល​វា​ជា​រោគ​សញ្ញា​ចម្លែក​មួយ។ នេះ​វា​មិនមែន​បង្ក​មក​ពី​វីរុស​ទេ តែ​ជា​ការ​ឆ្លើយតប​របស់​ប្រព័ន្ធ​ការពារ​រាងកាយ​ប្រឆាំង​នឹង​ធាតុ​បង្ក​ជំងឺ។ តាម​ការ​ពន្យល់​ពី​សាស្រ្តាចារ្យ​នៅ​ចក្រភព​អង់គ្លេស​លោក Tim Spector និយាយ​ថា រោគ​សញ្ញា​នៃ​ជំងឺ​កូវីដ-១៩ ក៏​អាច​បណ្តាល​ឲ្យ​អ្នក​ជួប​បញ្ហា​ហើម រមាស់ និង​របក​ស្បែក​ជើង​ដៃ​ផង​ដែរ។ ៤) ស្បែក​ឡើង​ជ្រួញ បើ​សុខៗ​ស្បែក​ឡើង​ជ្រីវជ្រួញ​ខុស​ធម្មតា ដែល​មិន​មក​ពី​អ្នក​ប៉ះ​ទឹក​យូរ នោះ​ក៏​ជា​រោគ​សញ្ញា​មួយ​នៃ​ជំងឺ​កូវីដ-១៩ ផង​ដែរ។ បើ​តាម​ការ​ឲ្យ​ដឹង​ ពី​ស្រ្តី​វ័យ…

Dffddf
ជីវិត

ដល់​រដូវ​គេ​និយម​នំ​សែន​លោក​ខែ តែ​មនុស្ស ៣ ប្រភេទ​នេះ មិន​គួរ​ទទួល​ទាន​ទេ

ថ្ងៃ​ទី ២១ ​កញ្ញា ឆ្នាំ ២០២១ គឺ​ចំ​ថ្ងៃ​សែន​ព្រះ​ខែ ដែល​តាម​ដំណាល​ចាស់​ពី​បុរាណ​តែងតែ​និយាយ​ថា ​ថ្ងៃ​នោះ​គឺ​ជា​ថ្ងៃ​ព្រះចន្ទ​ពេញ​វង់ ភ្លឺ​ជាង​ថ្ងៃ​ណាៗ​ទាំង​អស់។ នៅ​ថ្ងៃ​នោះ មនុស្សម្នា​ក៏​និយម​មាន​ដាក់​សែន​ផ្លែ​ឈើ និង​នំ​លោក​ខែ​មួយ​ចំនួន ទៅ​តាម​ឱជារស​ឬ​រសជាតិ​ដែល​ពួក​គេ​ចង់​ទទួល​ទាន។ យ៉ាង​ណា​តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ប្រភេទ​នំ​សែន​លោក​ខែ គឺ​មិន​ល្អ​នោះ​ទេ​សម្រាប់​មនុស្ស ៣ ប្រភេទ​ខាង​ក្រោម ហើយ​បើ​អាច​គួរ​តែ​ជៀសវាង​កុំ​ទទួល​ទាន​វា​អី៖ ៣) មនុស្ស​លើស​ទម្ងន់​និង​ធាត់ នំ​សែន​លោក​ខែ មាន​ជាតិ​ស្ករ​និង​ខ្លាញ់​ហួស​ប្រមាណ ដូច្នេះ​វា​មិន​ជា​ជម្រើស​ល្អ​ឡើយ​សម្រាប់​អ្នក​លើស​ទម្ងន់ ហើយ​បើ​ចង់​ទទួល​ទាន​គួរ​កំណត់​នៅ​បរិមាណ​ទាប​បំផុត។ ប្រភេទ​នំ​សែន​លោក​ខែ​នីមួយៗ អាច​ស្មើ​នឹង​យើង​ទទួល​ទាន​បាយ ២-៣ ចាន ពោល​អាច​បង្កើន​ជាតិ​ស្ករ​ក្នុង​ឈាម​យ៉ាង​ឆាប់​រហ័ស។ ២) អ្នក​មាន​ជំងឺ​ក្រពះ​ពោះវៀន…

Hgbn
សម្រស់និងសុខភាព

អាយុ ៤០ ឆ្នាំធ្លាប់កើតមហារីក តែអាចពន្យាររស់មកដល់អាយុ ១០៦ ឆ្នាំដោយសារទម្លាប់ ៣ នេះ

Soon Mei-ling ជាស្រ្តីដំបូងក្នុងលោកដែលអាចឆ្លងកាត់យកឈ្នះជំងឺមហារីក ហើយបន្តរស់រានមកដល់អាយុ ដែលមនុស្សជាច្រើនប្រាថ្នាចង់បាន តែមិនអាចសម្រេចបាន នោះក៏ដោយសារតែលោកស្រីប្រកាន់ខ្ជាប់ទម្លាប់ល្អ ៣ នេះក្នុងការរស់នៅប្រចាំថ្ងៃ។ កើតនៅឆ្នាំ ១៨៩៧ មកដល់អាយុ ៤០ ឆ្នាំ លោកស្រីបានកើតជំងឺមហារីកសុដន់ តែលោកស្រីបានអូសបន្លាយអាយុជីវិតខ្លួនឯង មកដល់ឆ្នាំ ២០០៣ ពោលនៅពេលដែលមានអាយុ ១០៦ ឆ្នាំ ទើបទទួលមរណភាព។ ដោយឡែកទៅជីកកកាយពីទម្លាប់សាមញ្ញ ៣ របស់លោកស្រី ល្មមនឹងធ្វើឲ្យមនុស្សមួយចំនួនភ្លឺភ្នែក រួចក៏ដល់ពេលវេលាដែលត្រូវផ្លាស់ប្តូរហើយ៖ ១) ជៀសវាងពីការទទួលទានកាហ្វេ មកជំនួសដោយទឹកក្តៅ ក្រោយដឹងថាខ្លួនឯងកើតជំងឺមហារីក លោកស្រីបានស្តាប់តាមគ្រូពេទ្យដោយថាការទទួលទានកាហ្វេគឺមិនល្អនោះទេចំពោះសុខភាព។…

Gfgfgf
ជីវិត

ច្រើន​គ្នា​ណាស់ ទម្លាប់​លាង​មុខ​ប្រើ​ទឹក​ដែល​កំពុង​ងូត តែ​អត់​ដឹង​អាច​បង្ក​ផល​ប៉ះពាល់​ ៥ នេះ

មនុស្ស​ជា​ច្រើន​បាន​ប្រើប្រាស់​ទឹក​ដែល​កំពុង​ងូត ​ស្រក់​ពី​លើ​ក្បាល​ មក​បន្ត​លុបលាង​មុខ​របស់​ពួក​គេ​ជាមួយ​ហ្វូម​លាង​មុខ ឬ​ផលិតផល​មួយ​ចំនួន​ជា​ដើម។ ពួក​គេ​តិច​ណាស់​ដែល​បាន​ដឹង​ថា វា​ពិត​ជា​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ស្បែក។ ខាង​ក្រោម Knongsrok បង្ហាញ​ពី​ផល​ប៉ះពាល់ ៥ ដែល​អ្នក​គួរ​តែ​ជៀសវាង​នៅ​ពេល​បន្ទាប់៖ ៥) ធ្វើ​ឲ្យ​ឡើង​មុន​លើស​ដើម ការ​ងូត​ទឹក​ក្តៅ​យូរ មិន​ល្អ​សម្រាប់​ស្បែក​ឡើយ ព្រោះ​វា​បាន​កម្ចាត់​ប្រេង​ធម្មជាតិ​ដែល​អ្នក​ត្រូវ​ការ​សម្រាប់​ថែ​រក្សា​ស្បែក។ ប្រសិន​បើ​អ្នក​មាន​ស្បែក​ស្ងួត​ទៀត​នោះ ការ​លាង​មុខ​ចេញ​ពី​ទឹក​ផ្កា​ឈូក​ដែល​ហូរ​មក​លើ​ផ្ទៃ​មុខ វា​នឹង​កាន់​តែ​ធ្វើ​ឲ្យ​ស្បែក​មាន​សភាព​ស្ងួត​លើស​ដើម។ ៤) ប៉ះពាល់​ពណ៌​ស្បែក កុំ​ច្រឡំ​ថា​ដោយសារ​ពន្លឺ​ព្រះអាទិត្យ ធ្វើ​ឲ្យ​ស្បែក​ខ្មៅ​ស្រអាប់ ឡើង​ក្រហម ឡើង​រោល តែ​ពេល​ខ្លះ​មក​ពី​អ្នក​លាង​មុខ​ដោយ​ប្រើប្រាស់​ទឹក​ផ្កា​ឈូក​នេះ​ឯង។ ទឹកក្ដៅឧណ្ហ៍ៗ​នៅ​ក្នុង​ទឹក​ផ្កា​ឈូក វា​ធ្វើ​ឲ្យ​សរសៃឈាម​លើ​មុខ​រីក​ធំ ហើយ​បន្ត​បែប​នេះ​យូរ​ទៅ នឹង​ធ្វើ​ឲ្យ​មុខ​ឡើង​រោល ឡើង​ក្រហម ជា​រឿយៗ​ក៏​បន្សល់​ស្លាក​ស្នាម…

Ggf
ជីវិត

បរិភោគ​បាយ​ច្រើន មិន​សូវ​ហាត់​ប្រាណ​ តែ​ជនជាតិ​ជប៉ុន​មិន​ងាយ​ឃើញ​ធាត់ ដោយសារ​តិចនិក ៧ នេះ

ជឿ​ថា​របប​អាហារ ​និង​សកម្មភាព​រស់នៅ​ប្រចាំ​ថ្ងៃ​មួយ​ចំនួន គឺ​ជា​កត្តា​ចម្បង​ដែល​កំណត់​ពី​ទម្ងន់​ខ្លួន​ប្រាណ​របស់​អ្នក។ មើល​ទៅ​ប្រទេស​ជប៉ុន​យើង​ឃើញ​ថា​ប្រជាជន​ពួក​គេ​ខ្លះ​រវល់​តែ​បំពេញ​ការងារ ហើយ​ក៏​មិន​សូវ​មាន​ពេលវេលា​ហាត់ប្រាណ​ជា​ប្រចាំ​ដែរ តែ​មិន​សូវ​ឃើញ​ពួក​គេ​ធាត់​ឬ​លើស​ទម្ងន់​ទាល់​តែ​សោះ។ តាម​ពិត​គឺ​ពួក​គេ​មាន​តិចនិក​ក្នុង​ការ​ទទួល​ទាន​ទាំង ៧ ចំណុច​ដូច​ខាង​ក្រោម​នេះ៖ ៧) បរិភោគ​បាយ​ច្រើន​តែ​ម្ហូប​តិច និង​មាន​កាឡូរី​ទាប យើង​មើល​ឲ្យ​ដល់​ទៅ ឃើញ​ជនជាតិ​ជប៉ុន​ខ្លះ​គាត់​មាន​ទម្លាប់​បរិភោគ​បាយ​ច្រើន​ណាស់ តែ​យើង​ត្រូវ​មើល​ទៅ​កម្រិត​អាហារ​ដែល​ពួក​គាត់​ទទួល​ទាន​គឺ​ស្ថិត​នៅ​កម្រិត​ណា។ ពួក​គាត់​រមែង​ជ្រើសរើស​អាហារ​ដែល​មាន​កាឡូរី​ទាប ហើយ​បញ្ចៀស​អាហារ​ខ្លាញ់ និង​ជំនួស​មក​វិញ​ដោយ​ប្រភេទ​ទឹក​ស៊ុប។ ៦) បរិភោគ​អាហារ​ពេល​ព្រឹក​ច្រើន តែ​បញ្ចៀស​អាហារសម្រន់ នៅ​ពេល​ព្រឹក​ព្រលឹម មុន​ចេញ​ទៅ​បំពេញ​កិច្ច​ការងារ​ផ្សេងៗ ជនជាតិ​ជប៉ុន​គឺ​មាន​ទម្លាប់​ទទួល​ទាន​មួយ​ឆ្អែត​ពោះ ដោយ​មាន​ទាំង​បាយ ទាំង​ស៊ុប ទាំង​សាច់ និង​ត្រី​ផ្សេងៗ ដើម្បី​បំពេញ​ថាមពល​រាងកាយ​របស់​ពួក​គេ។ យ៉ាង​ណា​ពួក​គេ​ជៀស​ដាច់ខាត​ប្រភេទ​អាហារសម្រន់ គឺ​កម្រ​នឹង​ទទួល​ទាន​ណាស់ និយាយ​ទៅ​គឺ​ចាំ​តែ​ទទួល​ទាន​អាហារ…

Gfg
ជីវិត

មនុស្សស្រីច្រើនតែអាយុវែង មិនចាស់ជាងវ័យ បើមាន ៥ ចំណុចនេះ ជាពិសេសលេខ ២&៥

តើអ្នកជាស្រ្តីដែលស្ថិតក្នុងប្រភេទទាំង ៥ ខាងក្រោមនេះដែរឬទេ? បើមានពិតមែននោះ អ្នកគឺជាស្រ្តីដែលនឹងមានអាយុវែង ហើយមិនងាយចាស់ជាងវ័យនោះឡើយ៖ ១) ស្មារតីល្អ ការសិក្សារបស់អ្នកជំនាញនៅអាមេរិកបានបង្ហាញថា ស្រ្តីដែលស្មារតី ការគិតល្អ រមែងរស់បានយូរជាងស្រ្តីដែលច្រើនតែមានអារម្មណ៍ក្រៀមក្រំរយៈពេល ១០ ឆ្នាំ។ នោះក៏ដោយសារពេលសុខភាពផ្លូវចិត្តល្អ វាក៏នឹងជំរុញដល់ប្រព័ន្ធរំលាយអាហារឲ្យដំណើរការទៅបានល្អដូចគ្នា ហើយវាជាកត្តាកំណត់អាយុកាលនៃជីវិតមនុស្សមួយផ្នែកផងដែរ។ ២) គេងរហូតដល់ព្រឹក នៅពេលដែលយើងចាស់ រាងកាយក៏ថយចុះទៅតាមនោះដែរ។ ការស្រាវជ្រាវបង្ហាញថា ការគិតតិចជាង ៤ ម៉ោងក្នុងមួយថ្ងៃ បណ្តាលឲ្យអ្នកអាចកើតជំងឺលើសឈាម ខ្ពស់ជាងអ្នកដែលគេងគ្រប់គ្រាន់ ៨ ម៉ោង។ ៣) ទទួលទានសាច់តិច បន្លែច្រើន…

1598265480 783 Thumbnail Width640height480_schema_article
ជីវិត

ច្រឡំ​ធំ​ហើយ ថា​ផ្លែឈើ​ ៥ នេះ​ល្អ​សម្រាប់​ការ​សម្រក​ទម្ងន់ ធាតុ​ពិត​ឡើង​គីឡូ​ស្រឺតៗ​លើស​ដើម

ជា​ការ​ពិត​ផ្លែ​ឈើ​មួយ​ចំនួន វា​ល្អ​សម្រាប់​អ្នក​ដែល​ត្រូវ​ការ​ជាតិ​ផ្អែម អ្នក​ត្រូវ​ការ​សារធាតុ​ជំនួយ​មួយ​ចំនួន តែ​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់ ត្រូវ​បែងចែក​ឲ្យ​បាន​ច្បាស់ ព្រោះ​បើ​ទទួល​ទាន​ខុស​វា​អាច​នាំ​ឲ្យ​ឡើង​ទម្ងន់​លើស​ដើម​ទៅ​វិញ។ ជឿ​ថា​បងប្អូន​យើង​ខ្លះ​នៅ​មាន​ការ​ភ័ន្តច្រឡំ ដោយ​គិត​ថា​ផ្លែ​ឈើ​ទាំង ៥ ខាង​ក្រោម អាច​ជួយ​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់ តែ​ការ​ពិត​គឺ​វា​ផ្ទុយ​ស្រលះ​ពី​នោះ៖ ៥) ទំពាំង​បាយ​ជូរ យោង​តាម​ការ​ស្រាវជ្រាវ​ផ្លែ​ទំពាំង​បាយ​ជូរ គឺ​ជា​ផ្លែ​ឈើ​មួយ​ដែល​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់ ដោយ​វា​ជួយ​ការពារ​ជំងឺ​បេះដូង និង​សរសៃឈាម ប៉ុន្តែ​វា​មាន​ជាតិ​ស្ករ​ខ្ពស់​ណាស់ ដែល​អាច​បណ្តាល​ឲ្យ​អ្នក​គេង​មិន​លក់ ប្រសិន​ទទួល​ទាន​នៅ​ពេល​ល្ងាច។ ជាង​នេះ​សម្រាប់​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម លើស​ទម្ងន់​ស្រាប់​ផង មិន​គួរ​ទទួល​ទាន​វា​ច្រើន​ពេក​ឡើយ។ ៤) ផ្លែ​បឺរ វា​សម្បូរ​ទៅ​ដោយ​ខ្លាញ់​មិន​ឆ្អែត និង​សារធាតុ​រ៉ែ ក៏​ដូច​ជា​វីតាមីន ដែល​ល្អ​សម្រាប់​បេះដូង និង​កាត់​បន្ថយ​ការ​រលាក។ យ៉ាង​ណា​ផ្លែ​បឺរ…

Ghjhj
ជីវិត

ស្ត្រី​ពពោះ​ត្រូវ​ដឹង! បើ​ចង់​កើត​កូន​មក​ស្បែក​ស​ស្អាត ត្រូវ​ទម្លាប់​ទទួល​ទាន​អាហារ​ទិព្វ​ ៥ នេះ

ខាង​ក្រោម​គឺ​ជា​អាហារ​ទាំង ៥ ដែល​អាច​ជួយ​ឲ្យ​ស្រ្តី​ពពោះ អាច​បង្កើត​កូន​មក​បាន​ស្បែក​ស​ស្អាត៖ ៥) ផ្លែ​ប៉ោម ដោយសារ​តែ​ផ្លែ​ប៉ោម​មិន​ត្រឹម​តែ​សម្បូរ​ទៅ​ដោយ​វីតាមីន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​មាន​អាស៊ីដ Malic ដែល​មាន​ឥទ្ធិពល​បង្កើន​អេម៉ូក្លូប៊ីន ជួយ​ឲ្យ​ស្បែក​ទារក​គ្មាន​ស្នាម​អុជ​ខ្មៅ ភ្លឺ​រលោង ឡើង​ពណ៌​ផ្កា​ឈូក​ខ្ចី។ ដូច្នេះ​ស្រ្តី​ពពោះ គួរ​តែ​ទទួល​ទាន​ផ្លែ​ប៉ោម ១-២ ផ្លែ​ជា​រៀងរាល់​ថ្ងៃ។ ៤) ផ្លែ​ក្រូច អ្នក​ក៏​គួរ​ទទួល​ទាន​ផ្លែ​ក្រូច ២ ផ្លែ/ថ្ងៃ ព្រោះ​អី​វា​មាន​ផ្ទុក​ទៅ​ដោយ​វីតាមីន C ហើយ​ក៏​ជួយ​ឲ្យ​ទារក​ស្រូប​យក​ជាតិ​ដែក​និង​កាល់ស្យូម​បាន​ល្អ ដែល​នេះ​វា​ពិត​ជា​មាន​ប្រយោជន៍​សម្រាប់​ការ​បង្កើត​សារធាតុ​ពណ៌​ដ៏​ស្រស់​ស្អាត​សម្រាប់​ទារក។ ដើម្បី​ស្រូប​យក​អាហារូបត្ថម្ភ​ចេញ​ពី​ផ្លែ​ក្រូច​ល្អ​បំផុត អ្នក​ជំនាញ​ណែនាំ​ឲ្យ​ទទួល​ទាន​ទាំង​មូល (មិន​រាប់​សំបក) មាន​ន័យ​ថា ទទួល​ទាន​ទាំង​សរសៃ​សាច់​របស់​វា មិន​មែន​គ្រាន់​តែ​ច្របាច់​យក​ទឹក​ប៉ុណ្ណោះ​ទេ។…

Ghgghj
ជីវិត

ចង់​អាយុ​វែង ​ជៀស​ឆ្ងាយ​ពី​ជំងឺ អ្នក​មិន​គួរ​បដិសេធ​អាហារ​មាន​ជាតិ​ចត់​ទាំង ៤ នេះ​ទេ

ជា​ការ​ពិត​ប្រសិន​ប្រព័ន្ធ​រំលាយ​អាហារ​របស់​មនុស្ស​យើង​ដំណើរការ​ល្អ នោះ​វា​នឹង​ជួយ​ដល់​ផ្នែក​ជា​ច្រើន​ក្នុង​រាងកាយ ដែល​នាំ​ឲ្យ​រាងកាយ​មាន​សុខភាព​ល្អ ជៀសឆ្ងាយ​ពី​ជំងឺ​នានា នាំ​ឲ្យ​មាន​អាយុវែង។ ខាង​ក្រោម​ Knongsrok បង្ហាញ​អាហារ​ដែល​មាន​ជាតិ​ចត់​ចំនួន ៤ ដែល​វា​អាច​ជួយ​បាន​ច្រើន​ដល់​ប្រព័ន្ធ​រំលាយ​អាហារ៖ ៤) ផ្លែ​ប្ល៊ូបឺរី ប្លឺបឺរី និង​ក្រេនបឺរី ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ហើយ​បើ​ទោះ​បី​រសជាតិ​វា​រាង​ចត់​បន្តិច​មែន តែ​វា​ល្អ​ខ្លាំង​ណាស់​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ក្រពះ ពោល​វា​ជួយ​ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ។ ល្អ​បំផុត​ប្រសិន​ជា​អ្នក​អាច​ទទួល​ទាន​វា​ដោយ​មិន​លាយ​ស្ករ។ ៣) តែ​បៃតង ជា​ធម្មតា​តែ​បៃតង​រាង​មាន​ជាតិ​ចត់​បន្តិច ហើយ​ក៏​រាង​ល្វីង​បន្តិច​ដែរ តែ​បើ​និយាយ​ពី​ផល​ល្អ​សម្រាប់​សុខភាព​គឺ​មាន​ច្រើន ដោយ​វា​ជួយ​ទាំង​ខួរក្បាល ពោះវៀន និង​ពង្រឹង​ឲ្យ​អារម្មណ៍​យើង​ល្អ​ប្រសើរ​ឡើង។ ២) កាហ្វេ ស្រដៀង​ទៅ​នឹង​តែ​បៃតង​ដែរ កាហ្វេ​វា​មាន​ប្រយោជន៍​ចំពោះ​បេះដូង ហើយ​ផ្តល់​ថាមពល​ដល់​រាងកាយ។…

Klkl
ជីវិត

កុំ​ឲ្យ​ទិញ​ប៉ះ​របស់​អន់! នេះ​គន្លឹះ​មើល​គុណភាព​អាហារ​ពេញ​និយម ៤ ដែល​ផ្ទះ​ណា​ក៏​ត្រូវការ

នៅ​ពេល​ទៅ​ទិញ​របស់របរ​ហូបចុក ជា​ទូទៅ​អ្នក​មិន​ចង់​ទិញ​ប៉ះ​របស់​អន់​នោះ​ទេ ហើយ​ក៏​មិន​ចង់​ស្តាប់​សម្តី​អ្នក​លក់​ទាំង​អស់​នោះ​ដែរ ពោល​ចង់​មាន​វិធី​សង្កេត​វា​ដោយ​ខ្លួន​ឯង។ ខាង​ក្រោម Knongsrok បង្ហាញ​របស់​ពេញ​និយម ៤ ដែល​មនុស្ស​ជា​ច្រើន​ត្រូវ​ការ តែ​ពិត​ជា​ពិបាក​បែងចែក​គុណភាព​ល្អ​ឬ​អាក្រក់​របស់​វា​ខ្លាំង​ណាស់៖ ៤) ទឹក​ឃ្មុំ ទឹក​ឃ្មុំ​មាន​ច្រើន​ប្រភេទ​នៅ​លើ​ទីផ្សារ ហើយ​មនុស្ស​ជា​ច្រើន​រមែង​ទិញ​ប៉ះ​របស់​ក្លែងក្លាយ ដែល​មិន​ត្រឹម​តែ​នាំ​ឲ្យ​ខាតបង់​ប្រាក់​ប៉ុណ្ណោះ​ទេ ទៀត​សោត​ក៏​មិន​បាន​នាំ​នូវ​ប្រយោជន៍​ល្អ​ដល់​រាងកាយ​ផង​ដែរ។ ប្រសិន​អ្នក​ចង់​សម្គាល់​ទឹក​ឃ្មុំ​ពិត​និង​ក្លែងក្លាយ គឺ​មាន​វិធី​ច្រើន ដោយ​អាច​អាច​ទឹក​ឃ្មុំ​នោះ​លើ​ផ្ទៃ​រាប​ស្មើ​មួយ ប្រសិន​ទឹក​ឃ្មុំ​ក្លែងក្លាយ​វា​នឹង​ហូរ​មក​លឿន​រាង​ពេញ​ផ្ទៃ តែ​បើ​ទឹក​ឃ្មុំ​ពិត​វា​នឹង​ហូរ​ជ្រាប​មក​យឺតៗ។ វិធី​ម្យ៉ាង​ទៀត​អ្នក​អាច​សម្គាល់​បាន ដោយ​ចាក់​ទឹក​ឃ្មុំ​មួយ​ស្លាប​ព្រា​បាយ ហើយ​ដាក់​វា​ចូរ​ទៅ​ក្នុង​ទឹក​រួច​កូរ​ឲ្យ​សព្វ។ ប្រសិន​ទឹក​ឃ្មុំ​ក្លែងក្លាយ​ ដែល​ផលិត​ពី​ស្ករ​ធម្មតា​វា​នឹង​រលាយ​ចូល​ទៅ​ក្នុង​ទឹក តែ​បើ​ទឹក​ឃ្មុំ​សុទ្ធ​មាន​គុណភាព វា​មិន​ងាយ​នឹង​រំលាយ​ភ្លាមៗ​នោះ​ទេ។ ៣) សាច់​មាន់ សាច់​មាន់​គីមី ឬ​មាន់​មាន​គុណភាព​ល្អ…

Kjkj
ជីវិត

​ផ្ញើ​ជូន​អ្នក​ឧស្សាហ៍​គេង​មិន​លក់ នេះ​វិធី​ម៉ាស្សា​សាមញ្ញ ៣ សាក​ទៅ​ដូច​ត្រូវ​គេ​ដាក់​ថ្នាំ​សណ្ដំ

ចំណាយ​ពេល​តែ ១០ នាទី​ជា​រៀងរាល់​ថ្ងៃ មុន​ពេល​ចូល​ដំណេក នោះ​អ្នក​នឹង​អាច​ទទួល​បាន​ការ​គេង​លក់​ដ៏​ស្កប់ស្កល់ ដែល​វា​ក៏​ជា​កត្តា​ផ្លាស់ប្តូរ​ភាព​វិជ្ជមាន​ជា​ច្រើន​ដល់​សុខភាព​រាងកាយ​របស់​អ្នក​ផង​ដែរ៖ របៀប​ម៉ាស្សា​ទី ១ ដូច​បង្ហាញ​ក្នុង​រូប តាម​រយៈ​ចង្អូរ​ជុំវិញ​សាច់​ដុំ​ក​នៅ​ខាង​ក្រោយ អ្នក​គ្រាន់​តែ​ប្រើ​មេ​ដៃ​ទាំង​សង​ខាង មក​សង្កត់​ហើយ​ញី​ចុះ​ឡើង​ជា​ចលនា​រង្វង់​ទៅ​លើ​ចុះ​ក្រោម រយៈ​ពេល ៤ ទៅ ៥ នាទី ហើយ​ដក​ដង្ហើម​វែងៗ​នៅ​ពេល​ទទួល​បាន​ការ​ម៉ាស្សា នោះ​ធានា​ត្រឹម​មួយ​សន្ទុះ​អ្នក​នឹង​មាន​អារម្មណ៍​ងងុយ​ ហើយ​អាច​គេង​លក់​ស្រួល​ដោយ​ផាសុកភាព។ របៀប​ម៉ាស្សា​ទី ២ ប្រើ​មេ​ដៃ​របស់ អ្នក​ដដែល​មក​សង្កត់​ត្រង់​ផ្នែក​កំភួន​ជើង (ដូច​បង្ហាញ​ក្នុង​រូប) ហើយ​ញី​សង្កត់​ចុះ​ឡើង​ប្រហែល ៣ ទៅ ៥ នាទី​មុន​ចូល​គេង។ សកម្មភាព​នេះ ជា​ក្បួន​បុរាណ​ដែល​គេ​ជឿ​ថា…

Fggffg
ជីវិត

មនុស្ស​ដែល​អាចមាន​អាយុ​វែង និង​តែងតែ​ក្មេង​ជាង​វ័យ ច្រើន​មាន​ទម្លាប់ ៥ នេះ​

តើ​អ្នក​ចង់​បាន​អាយុ​វែង ក្មេង​ជាង​វ័យ​ដែរ​ឬ​ទេ? ប្រសិន​ជា​ចង់​បាន ចូរ​អ្នក​អនុវត្ត​ជា​ប្រចាំ​នៅ​ទម្លាប់​ទាំង ៥ ខាង​ក្រោម៖ ៥) សុទិដ្ឋិនិយម ការ​គិត​វិជ្ជមាន ការ​មើល​ឃើញ​គ្រប់​យ៉ាង​ក្នុង​ផ្លូវ​ល្អ ដែល​នាំ​ឲ្យ​អារម្មណ៍​អ្នក​ល្អ​ជា​ប្រចាំ នោះ​ក៏​ជា​ចំណែក​មួយ​ជួយ​បញ្ចៀស​អ្នក​ពី​ការ​កើត​មាន​ជំងឺ​ផ្សេងៗ​ផង​ដែរ។ រាងកាយ​នឹង​មាន​អារម្មណ៍​ថា​ស្រណុក​ស្រួល មិន​ទទួល​រង​សម្ពាធ ដែល​វា​ជា​កត្តា​ពន្យារ​អាយុ​របស់​អ្នក​មួយ​ផ្នែក​ហើយ។ ៤) ផឹក​តែ​បៃតង​ទៀងទាត់ តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា​ តែ​បៃតង​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ពន្យារ​ភាព​ចាស់ និង​ធ្វើ​ឲ្យ​មនុស្ស​មាន​អាយុ​វែង ដោយសារ​វា​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដូច្នេះ​ជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន មិន​អាច​មក​បៀត​អ្នក​បាន​ឡើយ។ លើស​ពី​នេះ​វា​សម្បូរ​ទៅ​សារធាតុ​ប៉ូលីហ្វេណុល ខាតេជិន និង​សារធាតុ​ផ្សំ​ដទៃ​ទៀត ដែល​ជួយ​បន្ថយ​ល្បឿន​នៃ​ភាព​ចាស់ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​បេះដូង។ ៣) ត្រាំ​និង​ម៉ាស្សា​ជើង​ជា​ប្រចាំ អ្នក​ត្រូវ​ជៀសវាង​ជើង​ត្រជាក់ ដោយ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ពេញ​មួយ​ថ្ងៃ…

Hggh
ជីវិត

បើ​ចង់​ស្រក​ទម្ងន់ កុំ​ប្រកែក​មិន​ចង់​ទទួល​ទាន​អាហារ ៤ ប្រភេទ​នេះ​

ប្រសិន​ជា​អ្នក​ចង់​ស្រក​ទម្ងន់ ក្រៅ​ពី​កត្តា​នៃ​ការ​ហាត់ប្រាណ នោះ​របប​អាហារ និង​ទម្លាប់​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ក៏​ជា​ផ្នែក​សំខាន់​ផ្សេង​ទៀត​ដែល​អ្នក​ត្រូវ​យល់​ដឹង​ផង​ដែរ។ ខាង​ក្រោម​យើង​បង្ហាញ​ពី​អាហារ ៤ ប្រភេទ​ដែល​អ្នក​ចង់​ស្រក​ទម្ងន់ មិន​គួរ​ប្រកែក​មិន​ទទួល​ទាន​ឡើយ៖ ៤) អាហារ​ដែល​មាន​ជាតិ​សរសៃ (Fiber) ប្រភេទ​អាហារ​មាន​ជាតិ​សរសៃ (Fiber) ជា​អ្វី​ដែល​អ្នក​ត្រូវ​ជ្រើសរើស​មុន​គេ ព្រោះ​វា​នឹង​ជួយ​ឲ្យ​អ្នក​ឆាប់​មាន​អារម្មណ៍​ថា​ឆ្អែត​ពេល​ទទួល​ទាន ហើយ​កាត់​បន្ថយ​ចំណង់​អាហារ​បាន​ច្រើន។ លើស​ពី​នេះ​ទៀត​វា​ក៏​បន្ថែម​នូវ​វីតាមីន និង​ជាតិ​ទឹក​ទៅ​ក្នុង​រាងកាយ ដូច្នេះ​ហើយ​អ្នក​មិន​គួរ​បដិសេធ​ប្រភេទ​អាហារ​នេះ​ឡើយ។ ប្រភេទ​អាហារ​ជាតិ​សរសៃ មាន​ដូច​ជា សណ្តែក ផ្កា​ខាត់ណា​ខៀវ គ្រាប់​ធញ្ញជាតិ និង​ផ្លែ​ឈើ​ដូច​ជា ប៉ោម បឺរ និង​បឺរី​ជា​ដើម។ ៣) អាហារ​ដែល​ផ្ទុក​អាស៊ីត​ខ្លាញ់ អាស៊ីត​ខ្លាញ់​អូមេហ្គា…

Klk
ជីវិត

គ្រឿង​ផ្សំ​ធម្មជាតិ ៥ ជួយ​កម្ចាត់​ស្នាម​សង្វារ​បាត់​ដូច​គេ​បេះ ហើយ​ធានា​សុវត្ថិភាព

ស្នាម​សង្វារ មនុស្ស​យើង​ម្នាក់ៗ​កើត​ឡើង​ផ្សេង​គ្នា ខ្លះ​ដោយសារ​ធ្លាប់​ឆ្លង​កាត់​ការ​វះកាត់ ខ្លះ​ដោយសារ​ប្រែប្រួល​មាឌ​ខ្លាំង​ពេក​ជា​ដើម។ យ៉ាង​ណា​ក្នុង​អត្ថបទ​នេះ Knongsrok ណែនាំ​គ្រឿង​ផ្សំ​ធម្មជាតិ ៥ ដែល​អាច​ជួយ​កម្ចាត់​ស្នាម​សង្វារ​បាត់​ដូច​គេ​បេះ យ៉ាង​មាន​ប្រសិទ្ធភាព​និង​សុវត្ថិភាព៖ ៥) ស្ករ ស្ករ​ស​យើង​ធម្មតា​ហ្នឹង គ្រប់​គ្នា​បាន​មើល​រំលង តែ​ការ​ពិត​វា​ជា​របស់​ងាយ​និង​សាមញ្ញ​បំផុត ដែល​អាច​ប្រើប្រាស់​បំបាត់​ស្នាម​សង្វារ​បាន។ វិធី​ធ្វើ គឺ​ប្រើ​ស្ករ ២ ស្លាប​ព្រា​បាយ លាយ​ប្រេង​អាល់ម៉ុង ៥ ស្លាប​ព្រា​បាយ កូរ​ចូល​គ្នា​ឲ្យ​សព្វ ហើយ​យក​មក​លាប​និង​ម៉ាស្សា​ថ្នមៗ​លើ​ទីតាំង​ដែល​មាន​ស្នាម​សង្វារ យ៉ាង​ហោច​ណាស់ ៥ នាទី​ ដោយ​ធ្វើ ៣ ដង/សប្តាហ៍។ ៤)…

Fdgdfh
ជីវិត

ពេញ​ខែ​ផ្លែ​ទៀប​សម្បូរ តែ​អ្នក​ជំនាញ​ប្រាប់​កុំ​ឲ្យ​បរិភោគ​ផ្នែក​ ២ នេះ ប្រយ័ត្ន​ពុល!

ខែ​នេះ​ជា​រដូវ​សម្បូរ​ទៅ​ដោយ​ផ្លែ​ទៀប ហើយ​បើ​ស៊ីជម្រៅ​ទៅ​វា​ក៏​មាន​ផ្តល់​ប្រយោជន៍​មួយ​ចំនួន​សម្រាប់​រាងកាយ​មនុស្ស​យើង​ផង​ដែរ។ យ៉ាង​ណា​តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ បាន​ប្រាប់​ថា ផ្នែក​ទាំង ២ នៃ​ផ្លែ​ទៀប ជា​ពិសេស​សម្រាប់​មនុស្ស​ចាស់​និង​ក្មេង​តូច ត្រូវ​តែ​បក​ឬ​សម្អាត​វា​ចេញ​សិន មិន​ត្រូវ​ទទួល​ទាន​ទាំង​អ៊ីចឹង​នោះ​ទេ៖ តាំង​ពី​បុរាណ​មក ផ្លែ​ទៀប​ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​មាន​ឱជារស​ឆ្ងាញ់ មាន​ជីវជាតិ​ត្រូវ​គ្រប់​បណ្តា​ស្រទាប់​មនុស្ស​គ្រប់​រូប។ យ៉ាង​ណា​វា​ក៏​មាន​ផ្ទុក​សារធាតុ​ដែល​អាច​បង្ក​ជា​គ្រោះថ្នាក់​បន្តិចបន្តួច​ផង​ដែរ ហើយ​មិន​សុទ្ធ​តែ​គ្រប់​គ្នា​ដឹង​នោះ​ទេ។ នោះ​គឺ​ផ្នែក​សំបក​នៃ​ផ្លែ​ទៀប និង​គ្រាប់​នៃ​ផ្លែ​ទៀប។ បញ្ជាក់​ម្តង​ទៀត​គឺ​ផ្នែក​សំបក និង​ផ្នែក​គ្រាប់ ដែល​វា​មាន​ជាតិ​ពុល​ឲ្យ​ឈ្មោះ​ថា Annonacin ដែល​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ខួរក្បាល និង​ប្រព័ន្ធ​សរសៃ​ប្រសាទ។ ដូច្នេះ​យើង​ត្រូវ​ប្រាកដ​ថា ពេល​ទទួល​ទាន​នឹង​ពុំ​បាន​លេប​ផ្នែក​ទាំង ២ ដូច​បង្ហាញ​ខាង​លើ ចូល​ទៅ​ក្នុង​ពោះ ជា​ពិសេស​គឺ​មនុស្ស​ចាស់ និង​កុមារ​តូចៗ ត្រូវ​តែ​សម្អាត​ឬ​ដក​ផ្នែក​ទាំង​ពីរ​ចេញ។ ប៉ុន្តែ​វា​ក៏​តាម​ស្ថានភាព​ចៃដន្យ​ខ្លះ​ដែរ…

Dfgdf
ជីវិត

វិធី​សាមញ្ញ ៤ អាច​សាកល្បង​ភាព​ខ្លាំង​ឬ​ខ្សោយ​នៃ​សួត​របស់​អ្នក ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ

នៅ​កំឡុង​ស្ថានភាព​ដែល​ពិភពលោក​ជួប​បញ្ហា​ជំងឺ​រាតត្បាត ជឿ​ថា​មនុស្ស​មួយ​ចំនួន​ចេះ​តែ​មាន​ការ​ព្រួយបារម្ភ ដោយ​ចង់​ដឹង​ថា តើ​ផ្នែក​សួត​របស់​ពួក​គេ​មាន​ដំណើរការ​ល្អ ឬ​ខ្សោយ​ជាង​មនុស្ស​ទូទៅ​ដែរ​ឬ​ទេ? ពួក​គេ​ពិត​ជា​ពិបាក​នឹង​ស្វែងរក​វិធី​ធ្វើ​តេស្ត ហើយ​បើ​តាម​ការ​ណែនាំ​ខ្លះ​គេ​តម្រូវ​ការ​ឧបករណ៍ តែ​ក្នុង​អត្ថបទ​នេះ Knongsrok សូម​ចែករំលែក​វិធី​សាមញ្ញ​តាម​ធម្មជាតិ ៤ ក៏​អាច​ដឹង​ខ្លះៗ​ពី​ដំណើរការ​សរីរាង្គ​សួត​របស់​អ្នក​បាន​ដែរ៖ ១) ឡើង​ជណ្ដើរ សាកល្បង​ឡើង​ជណ្តើរ​ផ្ទះ កម្ពស់ ៣ ជាន់ ប្រសិន​អ្នក​អាច​ដើរ​ឡើង​ជា​ធម្មតា ដោយ​មិន​មាន​ការ​ថប់​ដង្ហើម ឬ​ទាមទារ​ឲ្យ​ឈប់​សម្រាក នោះ​មាន​ន័យ​ថា សួត​អ្នក​នៅ​ល្អ​ខ្លាំង។ ប៉ុន្តែ​បើ​ផ្ទុយ​ពី​នោះ អ្នក​ដើរ​ឡើង​បន្តិច​ហត់ ដង្ហក់​ខ្យល់​ចង់​ឈប់​សម្រាក នោះ​សួត​អ្នក​រាង​មាន​បញ្ហា​បន្តិច​ហើយ។ ២) លំហាត់​ប្រាណ​នៅ​នឹង​កន្លែង អ្នក​អាច​សាកល្បង​វិធី​មួយ​ទៀត គឺ​ការ​រត់​នៅ​នឹង​មួយ​កន្លែង ដែល​លំហាត់​ប្រាណ​នេះ…

Jhhjj
ជីវិត

ផ្លែ​ឈើ​ទាំង ៥ ប្រៀប​ដូច​ឱសថ​ទិព្វ កាន់​តែ​ទទួល​ទាន កាន់​តែ​ជួយ​ឲ្យ​សាច់​ចាំ​ក្មេង​ជាង​វ័យ

ការ​ទទួល​ទាន​ផ្លែ​ឈើ តាម​ថា​មិន​សុទ្ធ​តែ​ល្អ​នោះ​ទេ ហើយ​ត្រូវ​សួរ​ខ្លួន​ឯង​ថា​យើង​ចង់​ទទួល​ទាន​ដើម្បី​ទទួល​បាន​អ្វី​ត្រលប់​មក​វិញ? ជាក់ស្តែង​បើ​អ្នក​ចង់​បាន​សម្រស់​ក្មេង​ជាង​វ័យ សាច់​ចាំ​មិន​ងាយ​ជ្រីវជ្រួញ អ្នក​គួរ​តែ​ជ្រើសរើស​ប្រភេទ​ផ្លែ​ឈើ​ទាំង ៥ ដូច​បង្ហាញ​ខាង​ក្រោម៖ ៥) ផ្លែ​ទទឹម វា​មាន​ផ្ទុក​ប៉ូលីហ្វេណុលអាស៊ីត និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​រ៉ាឌីកាល​សេរី​ អាច​ការពារ​ភាព​ជ្រីវជ្រួញ​និង​ភាព​ចាស់​ជាង​វ័យ។ ក្រៅ​ពី​នេះ​ផ្លែ​ទទឹម​ក៏​ជួយ​ឲ្យ​សម្ពាធ​ឈាម​មាន​តុល្យភាព និង​ល្អ​ប្រសើរ​ឡើង​វិញ​នូវ​បញ្ហា​សរសៃឈាម​បេះដូង​ថែម​ទៀត​ផង។ ៤) ផ្លែ​បឺរ ផ្លែ​បឺរ មាន​អាស៊ីដ​ខ្លាញ់​អូមេហ្គា-៣ ដែល​វា​អាច​ផ្តល់​សំណើម​និង​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា ហើយ​វា​ក៏​ជួយ​ចិញ្ចឹម​កោសិកា​ស្បែក​និង​ជួយ​ពន្យឺត​ដំណើរការ​ចាស់​ផង​ដែរ។ ៣) ផ្លែ​ប្ល៊ូបឺរី មិន​ត្រឹម​តែ​មាន​ឱជារស​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ វា​ក៏​ថែម​ទាំង​ជួយ​ដល់​សុខភាព​ជា​ច្រើន​ផង​ដែរ ដូច​ជា​ពង្រឹង​សុខភាព​បេះដូង និង​បញ្ចុះ​កូឡេស្តេរ៉ុល​អាក្រក់។ ជាមួយ​សម្រស់​វិញ គឺ​វា​ជួយ​ជំរុញ​ការ​ផលិត​ខូឡាជែន ដែល​ធ្វើ​ឲ្យ​ស្បែក ក្រចក…