
ជីវិតផ្នែកជើងមានទំនាក់ទំនងទៅកាន់សរីរាង្គមួយចំនួនធំ ក្នុងរាងកាយ ហើយប្រសិនវាសុខៗចេញសញ្ញាទាំង ៥ ដូចបង្ហាញខាងក្រោមចេញមក នោះគឺជាសញ្ញាមិនល្អទេ ព្រោះវាព្រមានពីសញ្ញាមនុស្សអាយុខ្លី។ ផ្ទុយទៅវិញបើអ្នកអត់មានទាំង ៥ ចំណុចនោះ គឺរាប់ថាអ្នកជាមនុស្សសុខភាពល្អហើយ៖ ៥) ប្រអប់ជើងតែងតែរមាស់ ប្រសិនប្រអប់ជើងរបស់អ្នកតែងតែរមាស់ខុសធម្មតា ដោយមិនមានមូលហេតុច្បាស់ វាជាសញ្ញាបង្ហាញពីការឆ្លងនូវបាក់តេរី ឬជំងឺទឹកនោមផ្អែម។ ប្រសិនអាការៈនេះមិនបាត់ទៅវិញ ហើយអ្នកមិនរកវិធីដោះស្រាយទេនោះ វាអាចជាពិបាកទៅពេលក្រោយ ក្នុងករណីវាវិវត្តកាន់តែធ្ងន់ធ្ងរឡើង។ ៤) ក្រចកជើងផុយស្រួយ និងស្លេកខុសពីធម្មតា ប្រសិនមុខងារថ្លើមលាងជាតិពុលមិនបានល្អ ចរន្តឈាមរត់មិនបានល្អនៅក្នុងរាងកាយ ឬផ្តល់ឈាមមកកាន់ផ្នែកនៃប្រអប់ជើងមិនគ្រប់គ្រាន់ នោះវានឹងចេញសញ្ញា ក្រចកជើងផុយស្រួយខុសធម្មតា ក៏ដូចជាក្រចកជើងមានពណ៌ឡើងស្លេក ខុសពីក្រចកជើងមនុស្សទូទៅដែលមានសុខភាពល្អ ឡើងពណ៌ផ្កាឈូកស្រាល។…

ជីវិតប្រសិនអ្នកអាចប្រកាន់ទម្លាប់នៃការទទួលទានភេសជ្ជៈទាំង ៥ ខាងក្រោមជាប្រចាំ មុនពេលចូលដំណេក នោះនឹងអាចធានានូវប្រសិទ្ធភាព ក្នុងការសម្រកទម្ងន់ ស្រកខ្លាញ់ក្បាលពោះបានយ៉ាងល្អ៖ ៥) ទឹកត្រសក់ ជាអាហារដែលមានកាឡូរីទាប និងទឹកច្រើន ជារួមមានប្រយោជន៍ណាស់សម្រាប់ការសម្រកទម្ងន់។ ក្នុងត្រសក់មួយផ្លែ (ប្រហែល ៥២ ក្រាម) មានត្រឹមតែ ៨ កាឡូរី ជាតិខ្លាញ់ ០,១ ក្រាម ប៉ុន្តែមានជាតិទឹកនិងជាតិសរសៃច្រើន។ ទឹកត្រសក់ ឬទឹកក្រឡុកត្រសក់ អាចជួយជំរុញដល់ការរំលាយអាហារ និងដុតបំផ្លាញកាឡូរី រក្សាអារម្មណ៍ឲ្យឆ្អែតបានយូរ ហើយក៏មានប្រសិទ្ធភាពធ្វើឲ្យស្បែកស្រស់ស្អាត ការពារជំងឺរ៉ាំរ៉ៃដូចជាបេះដូង និងទឹកនោមផ្អែមផងដែរ។ ៤)…

ជីវិតជាទូទៅស្រ្តីដែលមានអាយុហៀរចូលក្រោយ ៣០ ឆ្នាំ រាងកាយនឹងចាប់ផ្តើមចុះអន់ថយនូវការផលិតកូឡាជែន ដើរវាដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាសម្រស់ និងជួយឲ្យយើងក្មេងជាងវ័យ។ យ៉ាងណាប្រសិនវាបាត់បង់ ឬមានការថយចុះពេកនោះ សភាពរាងកាយអ្នកនឹងប្រែទៅជាចាស់ជាងវ័យ ជាអ្វីដែលនារីគ្រប់រូបមិនប្រាថ្នាចង់បាននោះឡើយ។ ខាងក្រោម Knongsrok បង្ហាញពីសាច់ ៣ និងផ្លែឈើ ៣ ប្រភេទដែលបងប្អូននារីគួរតែលូកទទួលទានឲ្យបានច្រើន៖ ៣) សាច់មាន់ វាមានផ្ទុកអាស៊ីដអាមីណូ ដែលត្រូវការដើម្បីបង្កើតកូឡាជែន។ ជាពិសេសត្រង់ផ្នែកក និងឆ្អឹងខ្ចីមាន់ គឺជាកន្លែងមានផ្ទុកកូឡាជែនច្រើន បន្ថែមពីនេះវាក៏ចូលរួមជួយព្យាបាលជំងឺសន្លាក់ថែមទៀត។ ការទទួលទានសាច់មាន់ ជាទម្លាប់ដែលអ្នកគួរតែធ្វើ ព្រោះវាជួយផ្តល់សារធាតុចិញ្ចឹមដែលស្បែកត្រូវការ ដើម្បីប្រឆាំងនឹងភាពចាស់។ យ៉ាងណាគួរទទួលទាន់សាច់មាន់ស្ងោរ ជាជាងសាច់មាន់បំពង ព្រោះវាមិនមែនជាតិខ្លាញ់នាំឲ្យឡើងទម្ងន់។…

ជីវិតក្រលៀនឬតម្រងនោមគឺជាសរីរាង្គដ៏សំខាន់ក្នុងរាងកាយរបស់យើង ព្រោះវាជាកន្លែងដែលបញ្ចេញជាតិពុល ទៅខាងក្រៅ ឬច្រុះចោលនូវសារធាតុមិនល្អមួយចំនួន ប្រសិនវាលែងដំណើរការ ឬដំណើរការមិនល្អ នោះនឹងកកកុញក្លាយទៅជាគ្រួសក្នុងតម្រងនោមកើតឡើង។ ដូច្នេះប្រសិនចង់ឲ្យក្រលៀនដំណើរការល្អ រៀងរាល់ព្រឹកពេលក្រោកពីគេង អ្នកត្រូវទម្លាប់អនុវត្តសកម្មភាពសាមញ្ញ ៣ នេះឲ្យបានទៀងទាត់ជាប្រចាំ៖ ៣) ត្រដុសត្រចៀកថ្នមៗ នៅពេលក្រោកពីដំណេកភ្លាមៗ អ្នកអាចធ្វើលំហាត់ប្រាណស្រាលៗទៅលើត្រចៀក ដោយជូតត្រដុសវាថ្នមៗ [ដូចបង្ហាញក្នុងរូប] រយៈពេល ៣ ទៅ ៥ នាទី។ កុំមើលស្រាលចលនាសាមញ្ញនេះ ព្រោះវាអាចនាំប្រយោជន៍ច្រើនណាស់ដល់រាងកាយ រួមទាំងបំប៉នតម្រងនោមផងដែរ។ ២) ដើរចង្អឺតជើង នៅពេលដើរទៅបន្ទប់ទឹក កុំមានការខ្មាសអៀន ឬគិតថាជារឿងឆ្កួតឡប់ឲ្យសោះ ប្រសិនអ្នកអាចដើរដោយចង្អឺតជើង…

ជីវិតបងប្អូនយើងគួរតែដឹងនិងស្គាល់នូវបន្លែ ៤ ប្រភេទខាងក្រោម ព្រោះវាសំខាន់ណាស់ មានតួនាទីអាចជួយបញ្ចុះកម្រិតជាតិស្ករក្នុងឈាម។ ជារួមអាចបញ្ចៀសការកើតមានជំងឺទឹកនោមផ្អែមយ៉ាងមានប្រសិទ្ធភាព ជាងនេះបងប្អូនក៏ពិបាករកទិញវានៅលើទីផ្សារនោះដែរ៖ ៤) ភ្លៅកង្កែប អ្នកអាចទទួលទានវាធម្មតាក៏បាន ឬក្រឡុកទៅជាទឹកភ្លៅកង្កែបក៏បាន ដោយវាល្អសម្រាប់អ្នកមានជំងឺសន្លាក់ អ្នកមានមេរោគក្នុងឈាម ជាពិសេសគឺមានប្រសិទ្ធភាពបញ្ចុះជាតិស្ករក្នុងឈាម ល្អសម្រាប់អ្នកការពារ និងអ្នកមានជំងឺទឹកនោមផ្អែម។ ដោយឡែកសារធាតុក្នុងភ្លៅកង្កែបក៏ អាចរំងាប់ប្រព័ន្ធប្រសាទ កាត់បន្ថយភាពតានតឹង និងថប់អារម្មណ៍ ជួយឲ្យអ្នកសម្រាន្តលក់ស្រួលផងដែរ។ ៣) សាឡាត់ បន្លែនេះមានជាតិកាបូអ៊ីដ្រាតច្រើន សក្តិសមសម្រាប់អ្នកចង់សម្រកទម្ងន់ ហើយក៏មានវីតាមីន និងអាស៊ី Hydrochloric មានឥទ្ធិពលក្នុងការបញ្ចុះជាតិស្ករ ល្អសម្រាប់អ្នកមានជាតិស្ករក្នុងឈាមខ្ពស់។ ២) ស្ពៃក្តោប…

ជីវិតការរស់នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន ទន្ទឹមនឹងការប្រើប្រាស់របស់របរទំនើបដែលអាចផ្តល់ភាពងាយស្រួល និងចំណេញពេលវេលាដល់មនុស្ស ក្នុងនោះវាក៏មានលាយឡំនូវផលប៉ះពាល់មួយចំនួនផងដែរ។ អត្ថបទនេះយើងនិយាយអំពីការប្រើប្រាស់កែវទឹក ឬកែវទទួលទានភេសជ្ជៈនានា ដែលអ្នកគួរតែជៀសឲ្យបាននៅកែវ ៤ ប្រភេទខាងក្រោម ព្រោះវាអាចឲ្យអ្នកជួបគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត៖ ៤) កែវក្រដាស នៅទីតាំងមួយចំនួនដូចជាហាងកាហ្វេ ឬតាមទីតាំងផ្តល់សេវាកម្មណាមួយ គេមានដាក់កែវក្រដាសទុកសម្រាប់ទទួលភ្ញៀវ ព្រោះវាមើលទៅមានផាសុកភាពនិងមានតម្លៃសមរម្យ។ យ៉ាងណាវាក៏អាចបង្កជំងឺមហារីកបានផងដែរ ជាពិសេសនៅពេលអ្នកទទួលទានទឹកក្តៅ។ ៣) កែវប្លាស្ទិក កែវប្លាស្ទិកគឺមានគ្រោះថ្នាក់ខ្លាំងណាស់ ដោយកែវប្រភេទភាគច្រើនទាក់ចិត្តកុមារតូចៗឲ្យចង់ប្រើប្រាស់ ព្រោះដោយសារតែការរចនាពណ៌ឬរូបភាពដ៏ស្រស់ស្អាតនៅលើនោះ។ យ៉ាងណាវាមានផ្ទុកសារធាតុមិនល្អ ដែលនៅពេលធ្លាក់ចូលទៅក្នុងខ្លួន គឺមិនល្អឡើយចំពោះសុខភាព។ ២) កែវដេកឬលោហៈ នៅលើទីផ្សារសព្វថ្ងៃមានលក់កែវប្រភេទនេះច្រើនណាស់ ព្រោះវាមានតម្លៃធូរជាងកែវថ្ម ហើយមនុស្សភាគច្រើនយល់ថា បើទទួលទានក្តៅ…

ជីវិតរៀងរាល់ព្រឹកពេលក្រោកពីដំណេក ប្រសិនអ្នកនៅរក្សាទម្លាប់មិនល្អទាំង ៤ ខាងក្រោម នោះអ្នកដូចកំពុងកាត់បន្ថយអាយុជីវិតខ្លួនឯង ដែលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរទៅពេលខាងមុខ៖ ៤) ស្ទុះលឿនពេក ពេលភ្ញាក់ ជាពិសេសនៅរដូវរងានេះផ្ទាល់តែម្តង ប្រសិនពេលភ្ញាក់ អ្នកស្ទុះក្រោកមកលឿនពេកនោះគឺប្រឈមហានិភ័យគ្រោះថ្នាក់ខ្ពស់ណាស់។ ដោយសារតែបន្ទាប់ពីគេងពេញមួយយប់ ចរន្តឈាមវាស្ថិតនៅសភាពយឺត សម្ពាធឈាមក៏ទាប ហើយប្រសិនអ្នកស្ទុះក្រោកមកមួយទំហឹងភ្លាមៗ នោះអាចប្រឈមធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ ប្រឈមនឹងជំងឺដាច់សរសៃឈាមមួយរំពេច ឬអាចបណ្តាលឲ្យអ្នកស្លាប់បាត់បង់ជីវិតភ្លាមៗ។ ៣) មិនទទួលទានទឹកក្ដៅឧណ្ហ៍ៗមួយកែវ ក្រោយភ្ញាក់ ក្រោយភ្ញាក់ពីគេង ប្រសិនអ្នកមិនទម្លាប់ទទួលទានទឹកក្ដៅឧណ្ហ៍ៗ មួយកែវ ហើយស្រូតទៅងូតទឹកសម្អាតខ្លួន ឬបន្ទោបង់ភ្លាម នោះជារឿងមិនល្អឡើយ។ ព្រោះក្រោយពីគេងមួយយប់ រាងកាយនឹងបាត់បង់ជាតិទឹក ហើយបណ្តាលឲ្យអ្នកអស់កម្លាំង ងងុយដេក…

ជីវិតសម្រាប់អ្នកចង់សម្រកទម្ងន់ ប្រសិននៅមានទម្លាប់ទទួលទានផ្លែឈើទាំង ៤ ខាងក្រោម នោះគឺជាកំហុសដ៏ធំមួយ ហើយគួរតែប្រញាប់ធ្វើការផ្លាស់ប្តូរ៖ ៤) ផ្លែឈើស្ងួត ដំណាប់ផ្លែឈើស្ងួត ច្រើនតែមានជាតិស្ករខ្ពស់ ហើយមានជាតិសរសៃទាប។ ទំពាំងបាយជូរក្រៀមមួយកូនពែង មានដល់ ៥០០ កាឡូរី ខណៈដែលពុទ្រាក្រៀមមួយកូនពែង មានដល់ ៤៥០ កាឡូរី ដូច្នេះសន្ទស្សន៍ជាតិស្ករក្នុងផ្លែឈើស្ងួត ឬក្រៀមគឺមានខ្ពស់ខ្លាំង នាំឲ្យឡើងទម្ងន់ឆាប់រហ័ស។ ៣) ឪឡឹក ផ្លែឈើនេះមានជាតិទឹក និងជាតិសរសៃច្រើន ប៉ុន្តែវាក៏មានសន្ទស្សន៍ Glycemic ខ្ពស់ ហើយជារួមមិនល្អសម្រាប់អ្នកចង់សម្រកទម្ងន់នោះទេ។ ២) ចេក…

ជីវិតដែរលឺគេនិយាយទេថា អាយុជីវិតមនុស្ស ឬសុខភាពមនុស្ស វាស៊ីសងលើទម្លាប់រស់នៅជាប្រចាំនេះឯង ហើយបើអ្នកនៅប្រកាន់ខ្ជាប់ទម្លាប់មិនល្អទាំង ៤ ខាងក្រោម នោះវាពិតជាប៉ះពាល់ខ្លាំងទៅថ្ងៃមុខ ដែលអ្នកគួរតែប្រញាប់កែតម្រូវជាបន្ទាន់៖ ៤) ផ្តោតលើអាហារពេលល្ងាចជាចម្បង មនុស្សជាច្រើនគិតថា អាហារពេលល្ងាចសំខាន់ណាស់ ខ្លះសម្រុកទទួលទានតែពេលល្ងាច ហើយពេលព្រឹកនិងពេលថ្ងៃទទួលទានតិចៗទៅវិញ។ តើអ្នកដឹងទេថា ទម្លាប់របៀបនេះ គឺងាយនឹងឡើងទម្ងន់ ធាត់ បង្កើនហានិភ័យនៃជំងឺសរសៃឈាម បេះដូងដោយមិនដឹងខ្លួន? អ្នកគួរតែកាត់បន្ថយការទទួលទានច្រើន នៃអាហារពេលល្ងាច ហើយគួរជ្រើសរើសនូវអាហារល្អៗមកទទួលទាន ជាពិសេសអាហារមិនសូវមានជាតិខ្លាញ់។ ជំនួសមកវិញដោយបន្ថែមបន្លែបៃតង គ្រាប់ធញ្ញជាតិ សាច់ត្រី និងកុំទទួលទានយប់ជ្រៅពេក ពោលមុនចូលដំណេក ៣-៤ ម៉ោងគឺល្អបំផុត។…

ជីវិតអាហារដែលមានជីវជាតិបំផុត ក៏អាចក្លាយជាអាហារដែលមានបាក់តេរីច្រើនបំផុតផងដែរ ប្រសិនអ្នកទុកចោលដល់មួយយប់។ អាហារ ៥ ខាងក្រោម ទោះយើងរក្សាបានត្រឹមត្រូវបែបណា ក៏វានៅតែអាចបង្កើតជាបាក់តេរីដ៏ច្រើនផងដែរ ហើយយូរទៅអាចបង្កជាជំងឺមហារីកទៀតផង៖ ៥) បន្លែបៃតង បន្លែបៃតងមានជាតិសរសៃ វីតាមីន និងសារធាតុចិញ្ចឹមច្រើន តែយ៉ាងណាប្រសិនយើងទទួលទាននៅអាហារពេលល្ងាចមិនអស់ទេ ចូរកុំរក្សាវាទុកដល់ព្រឹកស្អែក ហើយលើកមកទទួលទានទៀតអី ដ្បិតបើបានរក្សាទុកក្នុងទូទឹកកកហើយក៏ដោយ។ មូលហេតុគឺដោយសារបន្លែនៅពេលទុកចោលមួយយប់ វាបានផលិតនូវជាតិនីត្រាតច្រើន ដែលនេះអាចបង្កផលប៉ះពាល់ខ្លាំងដល់សុខភាព ហើយក៏អាចវិវត្តទៅជាជំងឺមហារីកនៅពេលខាងមុខផងដែរ។ ៤) ផ្សិតត្រចៀកកណ្តុរ មិនគួរទទួលទានវាឆ្លងថ្ងៃនោះទេ ក្រោយពេលចម្អិនហើយ បើអ្នកទុកចោលមួយយប់ នោះវានឹងអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធរំលាយអាហារ។ ក្រៅពីនេះ កំឡុងពេលរក្សាទុកមួយយប់ នោះវាក៏បានបង្កើតនូវជាតិនីត្រាតច្រើន ហើយបាត់បង់ទាំងសារធាតុចិញ្ចឹម…

ជីវិតទម្លាប់មួយចំនួនមុនចូលគេង បើអ្នកអនុវត្តបានយ៉ាងខ្ជាប់ខ្ជួន ហើយបញ្ចៀសនៅទម្លាប់ដែលមិនគប្បីធ្វើ នោះវាពិតជាសំខាន់ក្នុងការកំណត់នៅកត្តាសុខភាពទៅថ្ងៃខាងមុខ។ ខាងក្រោមជារឿង ៣ ដែលអ្នកគួរធ្វើ និង ២ មិនគួរធ្វើមុនពេលចូលគេង៖ ១) ដាក់ជើងត្រាំក្នុងទឹក មនុស្សជាច្រើននៅប្រទេសចិន ដែលគេមានអាយុវែង គឺតែងតែចែករំលែកមកថាមុនពេលចូលគេងគឺឧស្សាហ៍ត្រាំជើងក្នុងទឹក។ មូលហេតុគឺជួយឲ្យឈាមរត់ស្រួល និងឆាប់គេងលក់ស្កប់ស្កល់។ យោងតាមការបង្ហាញពីអ្នកជំនាញ ការត្រាំទឹកជើងមិនត្រឹមតែជួយដល់ចរន្តឈាម បេះដូងប៉ុណ្ណោះទេ តែថែមទាំងជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អទៀតផង។ ២) ផឹកទឹកដោះគោះរមៀតមួយកែវ ប្រសិនបើអ្នកចង់រស់នៅដល់អាយុ ៦០ ឆ្នាំ ដោយគ្មានជំងឺមកបៀត អ្នកអាចសាកល្បងបាន ដោយមុន ១ ម៉ោងពេលចូលគេង អ្នកអាចផឹកទឹកដោះគោរមៀតមួយកែវ…

ជីវិតដើម្បីគេងលក់ស្កប់ស្កល់ ទទួលបានសុខភាពល្អ និងបញ្ចៀសរាងកាយពីការមានជំងឺបៀតបៀនផ្សេងៗ អ្នកត្រូវតែប្រាកដថានឹងមិនមានរបស់ទាំង ៤ ខាងក្រោម នៅក្បែរខ្លួន ឬក្បែរក្បាលដំណេកកំឡុងពេលអ្នកគេង៖ ៤) ទឹកអប់ដែលមានគុណភាពអន់ ទឹកអប់ដែលមានគុណភាពទាប គឺមានផ្ទុកសារធាតុគីមីម្យ៉ាងឲ្យឈ្មោះថា Phthalates ដើម្បីបង្កើនក្លិនក្រអូប ហើយប្រភេទទឹកអប់ តម្លៃថោក មានយីហោមិនច្បាស់ គេដាក់សារធាតុគីមីនេះច្រើនណាស់។ រួចបើយើងដាក់វាក្នុងបន្ទប់គេង រក្សាទុកមិនបានល្អ ហើយភាយក្លិននោះក្នុងបន្ទប់រយៈពេលយូរ និងសូម្បីតែពេលយើងគេង ក៏យើងស្រូបយកវាចូលមកក្នុងរាងកាយដែរ នោះគឺងាយនឹងបង្កគ្រោះថ្នាក់ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធ Endocrine។ ៣) សៀវភៅថ្មី បន្ទាប់ពីទិញសៀវភៅថ្មី អ្នកមិនគួរដាក់លើតុក្បែរក្បាលដំណេក ឬលើគ្រែគេងនោះទេ ព្រោះក្លិននៃទឹកថ្នាំនៃសៀវភៅថ្មី…

ជីវិតបញ្ហានៅកន្លែងការងារ ក្នុងគ្រួសារ ឬបញ្ហាបុគ្គលលើទំនាក់ទំនងស្នេហានិងមិត្តភក្តិ ជាទូទៅរមែងបង្កើតជាភាពធុញថប់ និងការស្រ្តេសសម្រាប់អ្នកជាញឹកញយ។ ម្យ៉ាងទៀតអាចថាពេលខ្លះទៅ មិនមានរឿងអ្វីសោះ ក៏ស្រាប់តែស្ត្រេសដោយគ្មានមូលហេតុ ហើយអ្នកក៏ព្យាយាមរិះរកវិធីដើម្បីឲ្យរំសាយអារម្មណ៍មួយនោះចេញពីខ្លួន។ ជាមួយការអនុវត្តវិធីកាត់បន្ថយស្ត្រេសអ្នកខ្លះ ក៏ធ្វើទៅត្រូវ តែខ្លះទៀតបើជ្រើសរើសវិធីដូចបង្ហាញខាងក្រោមទាំង ៦ គឺមានតែនាំការស្រ្តេសចូលក្នុងខួរក្បាលលើសដើម៖ ៦) ទម្លាប់ទៅបរិភោគអាហារសម្រន់ច្រើន អាហារជាផ្នែកដ៏សំខាន់មួយនៃជីវិតរស់នៅប្រចាំថ្ងៃ ហើយការហូបចុកទៀងទាត់ក៏ជាតម្រូវការនៃសារពាង្គកាយរបស់អ្នកផងដែរ។ ប៉ុន្តែសម្រាប់ការហូបអាហារសម្រន់ច្រើនលើសលប់ ជាពិសេសនៅពេលដែលអ្នកស្រ្តេសហើយមិនដឹងធ្វើអ្វី បែរជាទៅចាប់យកការបរិភោគអាហារសម្រន់ ដែលភាគច្រើនមានផ្ទុកសារធាតុខ្លាញ់ខ្ពស់ គឺវាមានតែនាំឲ្យរាងកាយអ្នកចុះទ្រុឌទ្រោមលើសដើមទេ។ ត្រង់ចំណុចនេះបើអ្នកចូលចិត្តការបរិភោគ អ៊ីចឹងគួរទៅចម្អិនអាហារណាមួយសម្រាប់ខ្លួនឯង ដែលមានជាតិបន្លែ ឬជាតិវីតាមីនជួយដល់ខ្លួនប្រាណច្រើនល្អជាង។ ៥) ទម្លាប់ទៅបរិភោគកាហ្វេច្រើន មនុស្សជាច្រើនគិតថា ពេលនឿយ.ហត់ខ្លាំង ធុញថប់ខ្លាំង…

ជីវិតផ្សិតត្រចៀកកណ្តុរ ដែលយើងនិយមឃើញបងប្អូនជាច្រើន និយមយកមកទទួលទាន ដោយច្នៃធ្វើជាមុខម្ហូបផ្សេងៗ ដោយជាការពិតគេជឿថា វាអាចជាប្រយោជន៍ដល់ប្រព័ន្ធរំលាយអាហារ ប៉ូវកម្លាំង សាច់ដុំ ជួយឲ្យឈាមចុះត្រជាក់ តែយ៉ាងណាបើយើងយកវាទៅចម្អិនខុសក្បួនខ្នាត ក៏មានតែនាំផលប៉ះពាល់ទៅវិញ។ នៅឯប្រទេសចិន ធ្លាប់មានបុរសម្នាក់ ទទួលរងអាការៈពុល រហូតដល់វិវត្តទៅជាជំងឺមហារីកថ្លើម ដោយសារតែការទទួលទានផ្សិតត្រចៀកកណ្តុរ។ ដើមចមមកពីគាត់យកវាទៅត្រាំទឹកយូរពេក ដោយជាធម្មតាទេ យើងត្រូវយកវាទៅត្រាំទឹកជាមុន ដើម្បីឲ្យវារីកមុនបោះទៅក្នុងឆ្នាំងចម្អិនមកជាម្ហូបអាហារ តែបើត្រាំហួសពេលវេលាកំណត់ វាបង្កជាបញ្ហាទៅវិញ។ សូម្បីតែអង្គការសុខភាពពិភពលោកក៏ព្រមានផងដែរ អំពីការប្រើប្រាស់ផ្សិតត្រចៀកកណ្តុរ ដោយថា មិនត្រូវត្រាំទឹកលើសពី ១៥ ទៅ ២០ នាទីនោះទេ ដោយប៉ុណ្ណេះជាពេលវេលាស្តង់ដារដ៏ល្អបំផុត។ ផ្ទុយទៅវិញបើត្រាំយូររាប់ម៉ោង…

ជីវិតការចូលគេងយប់ជ្រៅពេក ការទទួលទានស្រាច្រើន អាចរាប់បានថាជាទម្លាប់ដែលអាចបំផ្លាញថ្លើមរបស់អ្នកយ៉ាងលឿនបំផុត។ តែយ៉ាងណាទម្លាប់អាក្រក់ ២ ខាងក្រោមនៅពេលព្រឹក គឺអាចធ្វើឲ្យថ្លើមខូចខាតធ្ងន់ធ្ងរជាងនោះទៅទៀត៖ ១) ការទប់នោមនៅពេលព្រឹក យោងតាមអ្នកជំនាញខាងវេជ្ជសាស្រ្តបានណែនាំថា ការទប់នោមនៅពេលព្រឹក គឺជាគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតដល់ថ្លើម។ ជាធម្មតានៅពេលអ្នកនោម នោះរាងកាយនឹងបញ្ចេញជាតិពុលដែលបានប្រមូលពេញមួយយប់នៅក្នុងថ្លើម ហើយឆ្លងកាត់តាមទឹកនោមបង្ហូរចេញមកក្រៅ។ ដូច្នេះប្រសិនបើមិនត្រូវបានបញ្ចេញឲ្យទាន់ពេលវេលាទេ ជាតិពុលនឹងថយចុះ នាំឲ្យពុលថ្លើម ខ្សោយថ្លើម រលាកថ្លើម និងមហារីកថ្លើមនៅរយៈពេលខាងមុខណាមួយ។ ២) មិនទទួលទានអាហារពេលព្រឹក ប្រសិនអ្នកមិនទទួលទានអាហារពេលព្រឹក ដល់ក្លាយជាទម្លាប់រយៈពេលយូរ នោះវានឹងធ្វើឲ្យរាងកាយខ្វះនូវសារធាតុចិញ្ចឹម នាំឲ្យរាងកាយចុះខ្សោយ ជាពិសេសសរីរាង្គសំខាន់មួយចំនួនដូចជាថ្លើម ក្រៀមស្វិតជាដើម។ ប្រសិនអ្នករំលងមិនទទួលទានអាហារពេលព្រឹក វានឹងបណ្តាលឲ្យមានការប្រមូលផ្តុំជាតិខ្លាញ់នៅក្នុងថ្លើម ជាតិស្ករនៅក្នុងឈាមចុះទាប…

ជីវិតសម្រាប់បុរសៗ នេះជាអ្វីដែលអ្នកត្រូវដឹង និងមិនគួរខ្មាសអៀននឹងចែករំលែកឡើយ ព្រោះវាទាក់ទងនឹងអាយុជីវិត។ ដោយក្រោយទើបតែបញ្ចប់ការរួមភេទជាមួយដៃគូភ្លាមៗ អ្នកត្រូវតែបញ្ចៀសឲ្យបានការបន្តធ្វើសកម្មភាពខាងក្រោមទាំង ៤ ព្រោះវាប៉ះពាល់ខ្លាំងណាស់ដល់សុខភាពរាងកាយ៖ ៤) នោមភ្លាមៗ សម្រាប់ស្រ្តី ការនោមភ្លាមៗបន្ទាប់ពីទើបតែរួមភេទរួច វាជួយវិធីល្អដើម្បីការពារផ្នែកឯកជនរបស់ពួកគេ តែយ៉ាងណាខុសពី បុរសសកម្មភាពនេះ អាចធ្វើឲ្យបំផ្លាញក្រពេញប្រូស្តាតបានយ៉ាងងាយ។ ដោយក្រោយពេលរួមភេទហើយភ្លាមៗ ក្រពេញប្រូស្តាតនឹងត្រូវបានរំញោច ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពតំបន់ក្រលៀនរបស់បុរស។ ៣) ជក់បារី បុរសជាច្រើនទម្លាប់ទាញបារីមកជក់ ក្រោយរួមភេទរួច ដោយនេះជាទម្លាប់អាចប៉ះពាល់ដល់ចរន្តឈាមធ្ងន់ធ្ងរ។ វាងាយឲ្យសារធាតុពុល ដែលចេញពីផ្សែង ជ្រៀតចូលទៅក្នុងចរន្តឈាម បន្ទាប់ពីទើបតែរួមភេទ។ ២) យកក្រដាសអនាម័យមកជូតលើតំបន់ឯកជន ក្រោយពីបញ្ចេញទឹកកាម បុរសមួយចំនួនទម្លាប់យកក្រដាសអនាម័យមកជូតដោយផ្ទាល់លើតំបន់ឯកជន…

ជីវិតតាមរយៈការសង្កេតលើផ្ទៃក្រចក ក៏អាចបង្ហាញពីសភាពនៃសុខភាពរាងកាយមនុស្ស ថាកំពុងមានសុខភាពល្អឬអត់ដែរ? ប្រសិនអ្នកជាមនុស្សដែលមានផ្ទៃក្រចករាបស្មើល្អ ក្រចកដុះលូតលាស់លឿនធម្មតា ហើយមានពណ៌ផ្កាឈូកស្រាល គួរតែមិនអីទេ តែបើដូចក្នុងលក្ខខណ្ឌទាំង ៤ ខាងក្រោម នោះជារឿងដែលត្រូវតែប្រយ័ត្ន៖ ៤) ក្រចកស្ងួត ប្រេះ និងផុយ តាមវេជ្ជបណ្ឌិតខាងជំនាញសាលស្បែកនៅអូស្ត្រាលី បានចែករំលែកថា ប្រសិនអ្នកកំពុងខ្វះខាតជាតិវីតាមីន និងអាហារូបត្ថម្ភនោះក្រចកនឹងមិនងាយលូតលាស់ឡើយ ហើយវាក៏ខ្សោយ ងាយផុយបាក់ស្រួលៗផងដែរ។ ដូច្នេះយកល្អ អ្នកគួរយកចិត្តទុកដាក់លើរបបអាហារ ជាពិសេសជ្រើសរើសអាហារណាសម្បូរទៅដោយជាតិវីតាមីន A, B, C, D និង E។ ៣) ក្រចកឡើងពណ៌ជាំ…

ជីវិតពេលទៅទិញសាច់ជ្រូកពីផ្សារ យកមកដល់ផ្ទះមនុស្សជាច្រើនត្រឹមតែយកវាទៅក្លាសេចោលក្នុងទូទឹកកក ដោយគិតថាវិធីងាយៗប៉ុណ្ណឹងគឺអាចធ្វើឲ្យសាច់នៅស្រស់បានហើយ។ ជារួមពួកគាត់គិតថា ឲ្យតែសាច់នៅកន្លែងកក គឺវានៅអាចប្រើប្រាស់បាន។ ដោយតាមពិតទៅ នោះជាការយល់ឃើញខុស ហើយការដែលយកទៅដាក់ក្លាសេភ្លាមៗរបៀបហ្នឹង គឺមានតែងាយនឹងចម្លងបាក់តេរី រួចក៏ធ្វើឲ្យបាត់បង់គុណភាពសាច់ មិនស្រស់បានយូរនោះដែរ។ ខាងក្រោម Knongsrok បង្ហាញពីវិធីរក្សាទុកសាច់ជ្រូកឲ្យបានយូរ ដែលស្រ្តីមេផ្ទះចាំបាច់ត្រូវដឹង៖ ជំហានទី ១) ពេលទិញសាច់ជ្រូកហើយ ចូរកាត់វាជាកង់ៗ ស្មានល្មមនឹងអាហារមួយពេលៗនៃក្រុមគ្រួសាររបស់អ្នក ជំហានទី ២) លាងសាច់ជ្រូកដើម្បីកម្ចាត់ភាពកខ្វក់លើផ្ទៃសាច់ ដោយយកសាច់ទៅដាក់ក្នុងចានទឹកមួយ ដោយលាយជាមួយទឹកខ្មេះបន្តិច អំបិលកន្លះស្រលាបព្រា ហើយកូរវារហូតដល់រលាយចូលគ្នា រួចត្រាំទុកចោលរយៈពេល ២០ នាទី ជំហានទី…