
ជីវិតការកើតរមាស់លើផ្នែកសំខាន់នៃរាងកាយ មិនមែនជារោគសញ្ញាធម្មតាទេ ផ្ទុយទៅវិញវាក៏អាចឈានទៅរកហានិភ័យនៃការកើតជំងឺមហារីកផ្សេងៗ ដែលយើងមិនអាចដឹងមុន ហើយតែហ៊ានអូសបន្លាយពេលយូរ វានឹងកាន់តែពិបាកព្យាបាលឬឈានទៅដល់ការព្យាបាលលែងកើតក៏មាន។ សម្រាប់មនុស្សស្រីជាពិសេសប្រសិនឃើញមានអាការៈរមាស់លើផ្នែកទាំង ៣ នៃរាងកាយដូចបង្ហាញខាងក្រោម ហើយមិនឃើញធូរស្បើយសោះ នោះត្រូវប្រញាប់ទៅរកពេទ្យឬអ្នកជំនាញដើម្បីពិគ្រោះជាបន្ទាន់៖ ៣) រមាស់លើស្បែក ជំងឺមហារីកគ្រាប់ឈាម ក៏ដូចជាមហារីកកូនកណ្តុរ T-cell ភាគច្រើនមានទាក់ទងនឹងការរមាស់លើស្បែកនេះហើយ។ មហារីកថ្លើម បំពង់ទឹកប្រមាត់ និងថង់ទឹកប្រមាត់ក៏ដូចគ្នា នោះក៏ដោយសារពេលវាស្ទះបំពង់ទឹកប្រមាត់ នាំឲ្យប្រមូលផ្តុំជាតិអំបិលច្រើនក្លាយទៅជាការរមាស់លើស្បែក។ រោគសញ្ញាខ្លះទៀតក៏អាចវិវត្តទៅរកអាការៈឈឺពោះ ខាន់លឿង និងមហារីកស្បែកជាដើម។ ២) រមាស់ទ្វារមាស រមាស់ទ្វារមាស ឬផ្នែកនៃតំបន់រន្ធគូថក៏អាចបណ្តាលមកពីការរក្សាអនាម័យមិនបានល្អ ហើយខ្លះទៀតមកពីរោគស្រ្តី។ ប៉ុន្តែវាក៏នៅតែជារោគសញ្ញាដែលអាចវិវត្តទៅរកជំងឺមហារីកដូចគ្នា ដែលយល់ល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យ…

ជីវិតយុវជនដែលស្ថិតនៅអាយុស្រករ ១៥-១៦ ឆ្នាំឡើងទៅដល់ជាង ២០ ឆ្នាំស្តើងនោះ ត្រូវបានគេរកឃើញថា ចូលចិត្តខ្លាំងណាស់ការទទួលទានភេសជ្ជៈ ៤ ដូចបង្ហាញខាងក្រោម ហើយវាជាដើមចមដែលងាយឲ្យពួកគេកើតជំងឺតម្រងនោមយ៉ាងឆាប់រហ័សបំផុត៖ ៤) តែបៃតង តែបៃតងក្តៅៗបើអ្នកទទួលទានបានគឺល្អចំពោះសុខភាព តែបើទទួលទានក្នុងបរិមាណច្រើនជាប្រចាំពេក វានឹងជះផលប៉ះពាល់ទៅវិញ។ នោះក៏ដោយសារតែ រាងកាយនឹងទទួលយកជាតិហ្លុយអូរីនច្រើន ដែលបណ្ដាលឲ្យខូចតម្រងនោមបាន។ ៣) តែទឹកដោះគោ ក្មេងៗពេញនិយមណាស់ ព្រោះវាមានរសជាតិផ្អែមឆ្ងាញ់ តែក៏ងាយធ្វើឲ្យអ្នកធាត់លឿនដែរ។ យ៉ាងណានេះមិនមែនជាភេសជ្ជៈល្អចំពោះសុខភាពនោះទេ ដោយសារបរិមាណជាតិស្ករក្នុងនោះច្រើនពេក ងាយបណ្តាលឲ្យកម្រិតអាស៊ីតអ៊ុយរិកកើនឡើង ហើយបង្កគ្រោះថ្នាក់ដល់តម្រងនោមជាខ្លាំង។ ២) កាហ្វេដែលមានគុណភាពអន់ កាហ្វេអាចធ្វើឲ្យអ្នក មានអារម្មណ៍ភ្លឺស្វាងក្នុងការបំពេញកិច្ចការងារ យ៉ាងណាបើវាជាកាហ្វេដែលមានគុណភាពអន់…

ជីវិតមានទម្លាប់មួយចំនួនដែលមនុស្សភាគច្រើននិយមធ្វើជារៀងរាល់ថ្ងៃ ដោយជឿតគ្នាថា វាល្អចំពោះសុខភាព តែការពិតទៅវាជាទម្លាប់អាក្រក់ ដែលប៉ះពាល់ដល់រាងកាយ នាំឲ្យអាយុខ្លីទៅវិញទេ៖ ៣) ទទួលទានឲ្យឆ្អែតដើម្បីសុខភាពល្អ ជារៀងរាល់ថ្ងៃក្រពះ ត្រូវបញ្ចេញសារធាតុរាវប្រហែល ៨ ០០០ មិល្លីក្រាម ដើម្បីរំលាយអាហារទាំងអស់ដែលយើងទទួលទាន។ ការទទួលទានច្រើនពេក វានឹងធ្វើឲ្យក្រពះពិបាកធ្វើចលនា ហើយទឹករំលាយអាហារផ្គត់ផ្គង់មិនគ្រប់គ្រាន់ នាំឲ្យអាហារខ្លះត្រូវកកកុញនៅក្នុងនោះ។ អ្នកគួរតែទទួលទានក្នុងបរិមាណល្មម និងជ្រើសរើសអាហារដែលល្អបំផុតសម្រាប់រាងកាយ ដើម្បីកាត់បន្ថយការដាក់បន្ទុកទៅលើក្រពះ ហើយមិនប៉ះពាល់ដល់សុខភាពទៅពេលខាងមុខ។ ២) ការទទួលទានថ្នាំវីតាមីន តាមពិតទៅ ការទទួលទានថ្នាំវីតាមីនមិនសុទ្ធតែល្អទាំងអស់នោះទេ។ នៅឆ្នាំ ២០១៤ ធ្លាប់មានការស្រាវជ្រាវមួយបង្ហាញថា ប្រភេទថ្នាំគ្រាប់វីតាមីន A,C,E និងសារធាតុរ៉ែមួយចំនួន…

ជីវិតអ្នកខ្លះខំទៅរកថ្នាំសម្រកទម្ងន់មកជួយ តែការពិតវាប៉ះពាល់សុខភាពខ្លាំងណាស់។ ល្អបំផុតអ្នកគួរតែផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃ គឺជាដំណោះស្រាយល្អបំផុត សម្រាប់អ្នកលើសគីឡូដែលចង់សម្រក។ ខាងក្រោម Knongsrok ចែករំលែកនៅវិធីទាំង ៧ ដែលអ្នកអាចយកទៅអនុវត្តជាប្រចាំ៖ ៧) ដាក់កំហិតការទទួលទានអាហារសម្រន់ អ្នកធាត់ភាគច្រើន គឺមានទម្លាប់ទទួលទានអាហារសម្រន់មិនដកមាត់។ យ៉ាងណាអ្នកគួរតែកាត់បន្ថយ ហើយបញ្ចៀសការទទួលទានប្រភេទអាហារប្រៃខ្លាំង ខ្លាញ់ច្រើន ដោយអាចជំនួសមកជាផ្លែឈើឲ្យបានច្រើន ដែលវាមិនត្រឹមល្អចំពោះការសម្រកទម្ងន់ប៉ុណ្ណោះទេ តែល្អទាំងចំពោះស្បែកនិងសុខភាពទៀតផង។ ៦) ដើររៀងរាល់ ២០-៣០ នាទី អ្នកធាត់ភាគច្រើន សុទ្ធតែជាអ្នកអង្គុយយូរ។ មានន័យថាច្រើនតែធ្វើការជាប់ម៉ោង ដែលបណ្តាលឲ្យឡើងខ្លាញ់ក្បាលពោះ ស្រវាំងភ្នែកអ្វីជាដើម។ ដូច្នេះអ្នកគួរតែងើបដើរចុះឡើង រៀងរាល់ ២០-៣០…

ជីវិតសរសៃឈាមក្រហមដើរតួយ៉ាងសំខាន់ ហើយប្រសិនវាស្ទះ នោះអាចបណ្តាលឲ្យជួបគ្រោះថ្នាក់ជាច្រើនដល់អាយុជីវិត។ បើអ្នកចង់ឲ្យសរសៃឈាមដើរស្រួល នឹងមិនមានបញ្ហាទៅថ្ងៃមុខ អ្នកគួរជ្រើសរើសការទទួលទានអាហារទាំង ៧ ខាងក្រោមជាប្រចាំ៖ ៧) រមៀត រមៀតមានផ្ទុកនូវសារធាតុប៉ូលីហ្វេណុល ដែលត្រូវបានគេស្គាល់ មានប្រយោជន៍ចំពោះការការពារបេះដូង។ លើសពីនេះវាក៏កាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ ដែលបង្កើតឲ្យស្ទះសរសៃឈាមផងដែរ។ ៦) ផ្លែទទឹម សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយការពារសរសៃឈាមពីការខូចខាត។ ក្រៅពីនេះវាក៏ជួយឲ្យបេះដូងល្អប្រសើរឡើង និងកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់បានយ៉ាងមានប្រសិទ្ធភាព។ ៥) ខ្ទឹមស ល្អបំផុតសម្រាប់ជួយឲ្យចរន្តឈាមដើរស្រួល។ តាមការស្រាវជ្រាវបង្ហាញថា ខ្ទឹមសអាចជួយបញ្ចុះសម្ពាធឈាម និងការពារជំងឺបេះដូង។ លើសពីនេះវាក៏អាចព្យាបាលជំងឺក្រិនសរសៃឈាម និងកាត់បន្ថយហានិភ័យនៃការកើតជំងឺគាំងបេះដូង ក៏ដូចជាដាច់សរសៃឈាមខួរក្បាលផងដែរ។ ៤) ផ្លែបេរ៊ី…

ជីវិតមនុស្សដែលមានទម្រង់រូបរាងដូចបង្ហាញខាងក្រោម នោះអាចបញ្ជាក់ពីភាពមានសុខភាពល្អ ឬអាក្រក់បាន ដែលវាក៏ជាកត្តាជះឥទ្ធិពលដល់អាយុកាលជីវិតរបស់អ្នកផងដែរ៖ ១) ចង្កេះស្តើង អ្នកដែលមានចង្កេះស្តើង ឬទំហំតូច គឺជាមនុស្សស្រី ដែលមានសុខភាពល្អ មានន័យថាពួកគេរក្សាទម្ងន់ខ្លួនប្រាណបានល្អ។ ក្រៅពីជួយឲ្យរាងកាយមើលទៅក្មេងជាងវ័យ ទៀតសោតក៏បញ្ចៀសនៅការកើតមានជំងឺមួយចំនួនថែមទៀតផង។ ២) ខ្នងស្តើង ស្រ្តីដែលមានខ្នងស្តើង ឬទំហំខ្នងតូច ក៏មានន័យថាសុខភាពរបស់នាងល្អផងដែរ។ ប្រសិនខ្នងធំ នោះគឺប្រមូលផ្តុំជាតិពុល និងខ្លាញ់លើសច្រើនក្នុងរាងកាយ ដែលវាមិនល្អនោះទេចំពោះសុខភាព។ ៣) ជើងនិងដៃស្តើង ទាំងទំហំជើងនិងដៃមើលទៅស្តើង តូច បើជាមនុស្សស្រីឈានចូលវ័យ ៣០-៤០ ឆ្នាំហើយ នោះមានរាងកាយស្ថិតនៅទម្រង់ល្អបែបហ្នឹងទៀត នោះមានន័យថា អ្នកមិនចាំបាច់ហត់នឿយនឹងមើលជំងឺប៉ុន្មានឡើយ…

ជីវិតស្រ្តីភាគច្រើនដែលចង់បានទ្រូងធំ រមែងផ្តោតលើការប្រើប្រាស់ថ្នាំជំនួយឬទៅកែសម្ផស្ស ដែលជាទូទៅវាងាយនឹងប៉ះពាល់រាងកាយទៅថ្ងៃខាងមុខ។ ក្នុងអត្ថបទនេះ យើងណែនាំពីផ្លែឈើ ៤ ប្រភេទ ដែលវាមានផ្ទុកវីតាមីន និងសារធាតុដែលអាចជួយពង្រីកទំហំដើមទ្រូងស្រ្តីឲ្យឡើងតាមបែបធម្មជាតិ។ ៤) ក្រូចថ្លុង ក្រៅពីជាផ្លែឈើដែលជួយដល់ការសម្រកទម្ងន់ និងជួយដល់ការថែរក្សាស្បែក ជាងនេះវាក៏ជួយបំពេញទំហំដើមទ្រូង ដែលស្រ្តីជាច្រើនចង់បានផងដែរ។ ដោយសារវាមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C ដែលអាចជួយបំពេញខ្លាញ់ឡើងទំហំនៅផ្នែកទ្រូងបានយ៉ាងល្អ។ អ្នកគួរតែមានទម្លាប់ទទួលទានវាជាប្រចាំបែបស្រស់ៗក៏បាន ឬច្របាច់យកទឹកក៏បាន ធ្វើបែបណាឲ្យបានទាំងជាតិសរសៃមកជាមួយ។ ៣) ផ្លែបឺរ ផ្លែបឺរ មានផ្ទុកនូវអាស៊ីតខ្លាញ់មិនឆ្អែត និងវីតាមីន A, C, E… ដែលសុទ្ធតែល្អសម្រាប់ការបង្កើតនូវជាលិកាសុដន់ ហើយមានសមត្ថភាពក្នុងការជំរុញអរម៉ូនអឺស្រ្តូសែនរបស់ស្រ្តី…

ជីវិតទឹកត្របែកក្រៅពីមានរសជាតិឆ្ងាញ់ វាថែមទាំងផ្តល់នូវប្រយោជន៍អស្ចារ្យជាច្រើនទៀតផងដល់សុខភាពរាងកាយរបស់អ្នក។ ខាងក្រោម Knongsrok បង្ហាញ ៥ ចំណុចដូចតទៅ៖ ៥) ល្អសម្រាប់ការសម្រកទម្ងន់ មិនត្រឹមតែជួយឲ្យស្បែកស្អាតប៉ុណ្ណោះទេ ទៀតសោតទឹកត្របែកក៏ជួយសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាពផងដែរ។ ផ្លែត្របែកមិនមានកាឡូរីច្រើនទេ តែសម្បូរទៅដោយវីតាមីននិងសារធាតុចិញ្ចឹម ដែលល្អសម្រាប់អ្នកដែលចង់ស្រកទម្ងន់ ព្រោះវាមានកាឡូរីទាប ហើយមានការផ្គត់ផ្គង់ពេញលេញដល់រាងកាយ។ ៤) ការពារការទល់លាមក ប្រសិនអ្នកមានបញ្ហាទល់លាមក យើងណែនាំឲ្យសាកល្បងទឹកត្របែក គឺជាជម្រើសល្អបំផុតមួយ។ ដោយសារតែជាតិសរសៃមាននៅក្នុងនោះ អាចជួយជំរុញកាកសំណល់ចេញពីរាងកាយបានយ៉ាងរលូន។ វាក៏ផ្តល់ជាតិទឹកដល់រាងកាយផងដែរ ជួយដល់ប្រព័ន្ធរំលាយអាហារ ហើយល្អសម្រាប់អ្នកអ្នកមានបញ្ហាឈឺក្រពះ ឬរលាកក្រពះជាដើម។ ៣) ជួយដល់សុខភាពបេះដូង ទឹកត្របែកនឹងជួយរក្សាតុល្យភាពត្រឹមត្រូវនៃកម្រិតសូដ្យូម និងប៉ូតាស្យូម ហើយរក្សាតុល្យភាពសម្ពាធឈាមរបស់អ្នកថែមទៀត។…

ជីវិតពេលក្រោកពីគេងនៅព្រឹកព្រលឹម បើអ្នកសង្កេតឃើញខ្លួនឯងមានចេញសញ្ញាដូចបង្ហាញខាងក្រោមនេះមក អ្នកត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ ព្រោះសុខភាពអ្នកកំពុងមានបញ្ហា ដោយសម្ពាធឈាមឡើងខ្ពស់ អាចវិវត្តទៅការកើតជំងឺដាច់សរសៃឈាម៖ ៤) ឧស្សាហ៍ឈឺក្បាលញឹកញាប់ នៅពេលសម្ពាធឈាមឡើងចុះលឿន វានឹងធ្វើឲ្យសរសៃឈាមក្នុងខួរក្បាលទទួលរងសម្ពាធ នាំឲ្យមានការឈឺចាប់ផ្នែកតំបន់ក្បាល។ ដូច្នេះហើយបើមានអាការៈឈឺក្បាល ក្អួតចង្អោរ ទាំងព្រឹក អ្នកគួរតែប្រយ័ត្នឲ្យមែនទែន និងឆ្លៀតពេលទៅពិនិត្យសុខភាពជាបន្ទាន់។ ៣) ឧស្សាហ៍ឈឺត្រចៀក នៅពេលដែលសរសៃឈាមឡើងក្រាស់ប្រមូលផ្តុំក្បែរតំបន់ត្រចៀក វានឹងបណ្តាលឲ្យអ្នកហាល់មានអាការៈឈឺចាប់ត្រង់ផ្នែកនោះ។ ២) ភ្ញាក់មកឧស្សាហ៍វិលមុខ បើអ្នកគេងគ្រប់គ្រាន់ហើយ ៦ ទៅ ៨ ម៉ោង តែក្រោកមកនៅតែមានអាការៈវិលមុខ នោះមានន័យថាខ្វះអុកស៊ីហ្សែនបញ្ជូនទៅកាន់ខួរក្បាល។ ស្ថានភាពនេះគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះមួយរំពេចវាអាចធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតរបស់អ្នកបាន។ ដូច្នេះហើយបើជួបបញ្ហាបែបហ្នឹង…

ជីវិតតាមពិតទៅការសម្រកទម្ងន់ មិនសុទ្ធតែពឹងផ្អែក ១០០ ភាគរយ ទៅលើការជ្រើសរើសរបបអាហារ ការហាត់ប្រាណនោះទេ ផ្ទុយទៅវិញវាក៏មានទាក់ទិននឹងទម្លាប់រស់នៅប្រចាំថ្ងៃរបស់មនុស្សយើងម្នាក់ៗផងដែរ។ ទាំងការឈរ អង្គុយ គេង រឿងសាមញ្ញៗទាំងអស់នោះ សុទ្ធតែជាកត្តាជះឥទ្ធិពលដល់ទម្ងន់រាងកាយរបស់អ្នក។ ខាងក្រោម Knongsrok បង្ហាញទម្លាប់សាមញ្ញ ៣ ដែលអ្នកចង់សម្រកទម្ងន់មិនគួរមើលរំលង៖ ៣) ការដកដង្ហើម កុំគិតថាវាអត់ប្រយោជន៍ ដោយការដកដង្ហើមចេញចូលតាមរយៈពោះ ពោលគឺដង្ហើមចេញចូលតាមមាត់ជំនួសការដកតាមច្រមុះ យូរទៅក៏អាចជួយឲ្យក្បាលពោះរាបស្មើបានដែរ។ ព្រោះការអង្គុយ ហើយដកដង្ហើមវែងៗចេញពីពោះនេះ ដូចជាការធ្វើលំហាត់ប្រាណមួយអ៊ីចឹងដែរ។ ២) បម្លាស់ប្តូរសីតុណ្ហភាពទឹក កំឡុងពេលអ្នកងូតទឹក អ្នកអាចងូតទឹកត្រជាក់មុនខ្ទង់ ១ នាទីដំបូង…

ជីវិតរបបអាហារប្រចាំថ្ងៃហ្នឹងហើយ ជាកត្តាកំណត់ពីសុខភាពរបស់អ្នកមួយផ្នែកធំ ដែលនាំឲ្យបងប្អូនយើងខ្លះទៅមានជំងឺទឹកនោមផ្អែម/ប្រៃ ឬលើសឈាមជាដើម ក៏ដោយសារតែមិនបានពិនិត្យសុខភាពជាប្រចាំ ឬព្រងើយកន្តើយនៅរោគសញ្ញាមួយចំនួន។ ខាងក្រោម Knongsrok សូមចែករំលែកនូវសញ្ញាព្រមានទាំង ៦ បង្ហាញច្បាស់ថា រាងកាយកំពុងលើសជាតិប្រៃ ដែលទាមទារឲ្យអ្នកត្រូវផ្លាស់ប្តូររបបអាហារជាបន្ទាន់៖ ៦) តែងតែមានអារម្មណ៍ស្រេកទឹក ការទទួលទានអំបិលច្រើនពេក នឹងធ្វើឲ្យរាងកាយត្រូវការបន្ថែមជាតិទឹកជាញឹកញាប់។ វាងាយយល់ទេ ដូចគ្នាទៅនឹងពេលអ្នកទទួលទានអាហារប្រៃ គឺអ្នករមែងស្រេកទឹកជាងពេលទទួលទានអាហារផ្អែមហើយ។ ៥) សម្ពាធឈាមឡើងខ្ពស់ សញ្ញាចម្បងមួយផ្សេងទៀត គឺការកើនឡើងនៅសម្ពាធឈាម ដោយសារតែតម្រងនោមរបស់អ្នក។ នោះគឺត្រង់ថាពេលអ្នកទទួលទានជាតិប្រៃច្រើនពេក វានឹងធ្វើឲ្យតម្រងនោមពិបាកក្នុងការកម្ចាត់ជាតិទឹកមិនត្រូវការ ចេញពីរាងកាយ ដែលនាំឲ្យសម្ពាធឈាមមានការកើនឡើង។ ៤) ឈឺឆ្អឹង ការលូតលាស់នៃឆ្អឹង…

ជីវិតការគេង គឺជាកត្តាដ៏សំខាន់ក្នុងការពង្រឹងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ហើយជាពិសេសសម្រាប់កុមារតូចៗ ម្តាយឪពុកទាំងឡាយគួរតែយកចិត្តទុកដាក់ឲ្យមែនទែន។ តាមការស្រាវជ្រាវប្រសិនអ្នកមិនទម្លាប់ពួកគេឲ្យចូលគេងមុនម៉ោង ១០ យប់ នោះនឹងជះផលប៉ះពាល់ធំ ៣ ដូចខាងក្រោម៖ ៣) រាំងស្ទះការលូតកម្ពស់ កម្ពស់របស់កុមារវាផ្អែកលើហ្សែនដែលឪពុកម្តាយបានផ្តល់ ៧០ ភាគរយ ហើយកត្តាផ្សេងទៀត ៣០ ភាគរយ។ ដ្បិតបើ ៣០ ភាគរយនេះមិនជាតួលេខធំ តែវាក៏ប៉ះពាល់ទៅថ្ងៃអនាគតរបស់ក្មេងផងដែរ។ ការគេងក៏ចូលរួមចំណែកក្នុងការអភិវឌ្ឍកម្ពស់កុមារដូចគ្នា ហើយពេលវេលាលូតលាស់អ័រម៉ូនកម្ពស់រាងកាយដ៏ល្អបំផុតរបស់កុមារ គឺកើតឡើងនៅចន្លោះពីម៉ោង ១០ យប់ទៅម៉ោង ១ ទាបភ្លឺ និងម៉ោង ៥…

ជីវិតមានរបស់របរជាច្រើននៅជុំវិញខ្លួនយើង ដែលយើងមិនសូវប្រយ័ត្នហើយគិតថាវាមិនអី តែការពិតវាជាដើមចមបង្កឲ្យក្លាយទៅជាមេរោគឬបាក់តេរីរាតត្បាតមកក្នុងរាងកាយយើងដោយមិនដឹងខ្លួន។ ខាងក្រោម Knongsrok បង្ហាញរបស់ ៥ នៅក្នុងផ្ទះ ដែលអ្នកមិនត្រូវមើលរំលងនោះទេ៖ ៥) ចានពរ្សឺឡែនដែលមានគុណភាពអន់ ចានបាយចានសម្លដែលយើងប្រើប្រាស់ជារៀងរាល់ថ្ងៃ ក៏ត្រូវពិនិត្យឲ្យមែនទែន ព្រោះបើរបស់មិនមានគុណភាព នោះវាក៏អាចនឹងបណ្តាលឲ្យយើងកើតជំងឺមហារីកបាន។ វាកើតឡើងតាមរយៈការរលាយនៃជ័រមេឡាមីន ក្រោយចាននោះទប់ទល់នឹងសីតុណ្ហភាពក្តៅខ្លាំងពេកមិនបាន។ សារធាតុជ័រដែលរលាយចូលមកក្នុងរាងកាយ នឹងអាចបណ្តាលឲ្យអ្នកកើតជំងឺមហារីកនៅថ្ងៃខាងមុខ ដូច្នេះអ្នកគួរតែជ្រើសរើសប្រើប្រាស់ចានណា ដែលមានគុណភាពខ្ពស់ពិតប្រាកដ។ ៤) សំលៀកបំពាក់មួយចំនួន សំលៀកបំពាក់មួយចំនួន ជាពិសេសគឺរបស់កុមារ ដែលវាមិនសូវមានភាពធន់ និងគុណភាពល្អ នោះវាក៏អាចរលាយជ័រចូលតាមរន្ធញើស ឬចូលតាមទឹកមាត់នៅពេលដែលក្មេងខាំលេង។ ផលវិបាករបស់វា គឺអាចវិវត្តទៅប៉ះពាល់ប្រព័ន្ធសរសៃប្រសាទ និងភាពសុាំ…

ជីវិតនៅពេលដែលអ្នកស្ថិតនៅទីតាំងត្រជាក់យូរពេក ឬប្រើប្រាស់ស្បែកជើងឃ្លុបជិតយូរពេក ក៏អាចនាំឲ្យកើតបញ្ហាប្រេះកែងជើង។ ជាពិសេសសម្រាប់នារីៗបើជួបបញ្ហានេះ ពេលពាក់ស្បែកជើងកែង គឺពិបាកមើលខ្លាំងណាស់ វាមិនរលោងស្អាតដូចគេនោះទេ។ យ៉ាងណាអត្ថបទនេះ យើងសូមបង្ហាញពីរូបមន្តធម្មជាតិ ៤ អាចបំបាត់បញ្ហាប្រេះកែងជើងយ៉ាងមានប្រសិទ្ធភាព ដោយមិនចាំបាច់ប្រើប្រាស់ថ្នាំអ្វីមកលាបឡើយ៖ ៤) ក្រូចឆ្មារ ច្របាច់ក្រូចឆ្មារមកក្នុងទឹកក្ដៅឧណ្ហ៍ៗ” (ប្រសិនមានប្រេងអូលីវសូមលាយវាចូល) ហើយត្រាំជើងរបស់អ្នកទៅក្នុងនោះរយៈពេល ១០-១៥ នាទី។ រួចព្យាយាមដុសខាតតំបន់ដែលប្រេះ ដោយយកក្រូចឆ្មារមកត្រដុសក៏បាន នោះវានឹងជួយកម្ចាត់ចោលនូវកោសិកាដែលខូចនោះចេញហើយ។ ៣) ម្សៅ Baking Soda ជាមួយទឹកដោះគោស្រស់ លាយទឹកដោះគោស្រស់ ២ កែវ ជាមួយម្សៅ Baking…

ជីវិតសម្រាប់មនុស្សស្រី យើងត្រឹមសង្កេតលើទម្រង់និងផ្ទៃមុខរបស់នាង បើឃើញ ៣ ចំណុចដូចខាងក្រោម មានន័យថាសុខភាពរបស់នាងល្អ ទាំងថ្លើម តម្រងនោម ប្រព័ន្ធរំលាយអាហារជាដើម សុទ្ធតែដំណើរការល្អ ហើយគ្មានបញ្ហាអ្វីទេ៖ ៣) ស្បែកមុខភ្លឺមានពណ៌ចែងចាំង ស្រ្តីបើឈានចូលវ័យរាងក្បែរ ៣០ ឆ្នាំ ស្បែកមុខនឹងចាប់ផ្តើមឡើងស្ងួត ជ្រីវជ្រួញ និងរាងងងឹតបន្តិចហើយ ប៉ុន្តែបើអ្នកថែរក្សាស្បែកបានល្អ ហើយសុខភាពគ្មានបញ្ហាអ្វីផង។ នោះស្ថានភាពស្បែកនឹងបង្ហាញចេញមកដូចក្មេងស្រករ ២០ ហើយចែងចាំងចេញពីខាងក្នុង ដែលមើលទៅមិនស្រអាប់។ ២) រង្វង់ភ្នែកមិនឡើងខ្មៅ ជាទូទៅមនុស្សស្រីកាន់តែរាងចំណាស់ រាងកាយនឹងបាត់បង់ Collagen យ៉ាងឆាប់រហ័ស។ វាជាប្រូតេអ៊ីនម្យ៉ាង…

ជីវិតស៊ុតគឺជាអាហារដែលសម្បូរទៅដោយវីតាមីន D, B6, B12 និងសារធាតុរ៉ែសំខាន់មួយចំនួនដល់រាងកាយ។ ផ្នែកលឿងនៃស៊ុតគឺមានផ្ទុកកាឡូរីនិងខ្លាញ់ធាត់ច្រើនជាងផ្នែកស យ៉ាងណាវាក៏នៅតែរាប់បានថា អាចផ្តល់ប្រយោជន៍ដល់រាងកាយច្រើនជាងផលប៉ះពាល់។ យ៉ាងណាសម្រាប់មនុស្ស ១ ក្នុងចំណោម ៨ ប្រភេទដូចរៀបរាប់ខាងក្រោមនេះ អ្នកមិនគួរទទួលទានស៊ុតនោះទេ ព្រោះអាចបង្កើតជាផលអវិជ្ជមានបន្ថែមបន្ទុកដល់រាងកាយទៅវិញ៖ ៨) មនុស្សដែលមានអាឡែរហ្សី ប្រូតេអ៊ីនមួយចំនួនដែលមាននៅក្នុងស៊ុត ក៏អាចប្រតិកម្មជាមួយភាពអាឡែរហ្សីរបស់មនុស្សបានផងដែរ ហើយវាអាចធ្វើប៉ះពាល់ដល់សុខភាពរបស់អ្នកបាន។ និយាយជារួមមិនថាតែពងក្ងាន ពងទា ឬពងមាន់។ ៧) មនុស្សដែលមានជំងឺរាករូស អ្នកដែលមានជំងឺរាករូស គួរជៀសវាងអាហារដែលសម្បូរទៅដោយប្រូតេអ៊ីននិងខ្លាញ់ដែលមាននៅក្នុងស៊ុត ព្រោះអាហារទាំងនេះអាចធ្វើឲ្យអាការៈរបស់អ្នកកាន់តែធ្ងន់ធ្ងរឡើង។ ៦) មនុស្សដែលគ្រុនក្តៅ ការទទួលទានស៊ុតនឹងបន្ថែមកម្តៅដល់រាងកាយ ដូច្នេះអ្នកមានជំងឺគ្រុនក្តៅស្រាប់…

ជីវិតផ្លែឈើទាំង ៥ ដែលមានពណ៌ក្រហម ដូចរៀបរាប់ខាងក្រោម អ្នកគួរតែមានទម្លាប់ទទួលទានជាប្រចាំ ព្រោះវាល្អទាំងសម្រាប់សុខភាពស្បែក និងអាចបង្កើនភាពសុាំដល់រាងកាយ ជួយបញ្ចៀសជំងឺផ្សេងៗបានទៀតផង៖ ៥) ផ្លែប៉ោម ផ្លែប៉ោមមានឥទ្ធិពលពង្រឹងប្រព័ន្ធភាពសុាំបានយ៉ាងល្អ អាចប្រឆាំងនឹងជំងឺមហារីកផ្សេងៗ ហើយជួយដល់បេះដូង។ លើសពីនេះជាតិសរសៃរបស់វា ក៏ជួយចិញ្ចឹមរាងកាយ បង្កើនចំនួនកោសិកាឈាមក្រហមច្រើនជាងមុនផងដែរ។ បន្ថែមដល់វីតាមីនដែលមាននៅក្នុងនោះ និងកាឡូរីទាបផង វាពិតជាល្អសម្រាប់អ្នកចង់សម្រកទម្ងន់ ហើយជួយឲ្យស្បែកស្អាតតាមរយៈវីតាមីន C ដែលមាននៅក្នុងផ្លែប៉ោម។ ៤) ទំពាំងបាយជូរក្រហម ផ្លែទំពាំងបាយជូរមានផ្ទុកនូវផូស្វ័រ ជាតិដែក កាល់ស្យូម អាស៊ីដហ្វូលិក និងសារជាតិ Flavonoids ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងភាពចាស់ជាងវ័យបានយ៉ាងមានប្រសិទ្ធភាព។…

ជីវិតទម្លាប់និងដំណោះស្រាយទាំង ៥ ខាងក្រោម អាចជួយឲ្យអ្នករាល់គ្នាដែលជួបបញ្ហាវិលមុខ និងឈឺក្បាលពេលក្រោកពីគេងនៅព្រឹកព្រលឹម ឲ្យមានអារម្មណ៍ស្រស់ស្រាយ និងផាសុកភាពវិញបាន៖ ៥) ផឹកទឹកមួយកែវ ក្រោយក្រោកពីគេងភ្លាម កុំទៅស្រវាលើកទូរស័ព្ទមកចុច អ្នកគួរតែតម្រង់ទៅទទួលទានទឹកក្ដៅឧណ្ហ៍ៗមួយកែវ ដើម្បីបន្សាបជាតិពុល និងផ្តល់ថាមពលដែលបាត់បង់ត្រលប់មកវិញសិន។ ៤) ដាក់ទម្លាប់ហាត់ប្រាណនៅពេលព្រឹក អ្នកគួរតែឆ្លៀតពេលហាត់ប្រាណនៅពេលព្រឹក ដើម្បីពង្រឹងឲ្យអារម្មណ៍របស់អ្នកល្អប្រសើរ ហើយមានការផ្តោតខ្ពស់។ ត្រឹមតែជាការដើរយឺតៗ ឬរត់ ដែលអាចជួយឲ្យខួរក្បាលបញ្ចេញនូវអ័រម៉ូនអង់ដូហ្វីនឲ្យចូលទៅក្នុងចរន្តឈាម ដែលអាចកាត់បន្ថយអាការៈស្រ្តេស ងងុយដេក និងការឈឺចាប់ផ្សេងៗ។ ជាងនេះកុំធ្វើតែមួយថ្ងៃ គួរតែមានទម្លាប់កំណត់ពេលវេលាច្បាស់លាស់ ទោះតិចច្រើនក្តី ឲ្យតែបានធ្វើ។ ៣) ពត់ខ្លួន ក្រោយងើបពីគេងមក…