
ជីវិតតាមបទពិសោធន៍ពីស្រ្តីជនជាតិកូរ៉េមួយរូប ដែលអតីតកាលធ្លាប់ជាស្រ្តីដែលលើសទម្ងន់ធ្ងន់ធ្ងរ ឡើងដល់ ៩៣ គីឡូក្រាម តែក្រោយរយៈពេល ២ ខែកំឡុងពេលរាតត្បាតជំងឺ COVID-19 នាងអាចសម្រកបានដល់ទៅ ៣១ គីឡូក្រាម មកសល់ត្រឹម ៦២ គីឡូក្រាមវិញ។ នាងក៏បានចែករំលែកនៅវិធីសាស្ត្រគួរឲ្យចាប់អារម្មណទាំង ៥ ដូចខាងក្រោម៖ ៥) មិនប្រើថ្នាំសម្រកទម្ងន់ នារីដែលមានឈ្មោះថា Han Wei ធ្លាប់សាកល្បងថ្នាំសម្រកទម្ងន់ពីមុនមកដែរ តែក្រោយពេលឈប់ប្រើ វាក៏ឡើងវិញ ដូច្នេះហើយនាងមិនចង់ប្រើប្រាស់ផ្លូវកាត់ ដែលអាចប៉ះពាល់សុខភាពនោះទៀតទេ។ ផ្ទុយទៅវិញនាងមិនជ្រើសរើសដាច់ខាត នៅការប្រើថ្នាំសម្រកក្នុងពេលវេលាជាង ២ ខែមកនេះ។…

ជីវិតមនុស្សស្រីជាទូទៅតែចូលដល់អាយុរាង ៣០ ឆ្នាំក្រាស់ ឬហៀរចូលអាយុ ៤០ ច្រើនតែប្រែប្រួលសភាពរាងកាយ ដែលខ្លះទៅមានស្នាមអុជខ្មៅឡើងច្រើន ស្បែកឡើងជ្រីវជ្រួញ និងមិនភ្លឺចែងចាំងដូចមុន។ ប៉ុន្តែក៏យើងសង្កេតឃើញស្រ្តីខ្លះ សាច់សឹងតែស្អាតជាងក្រមុំទៅទៀត តាមពិតទៅពួកគេមានរូបមន្តសាមញ្ញ ៤ ដែលអ្នករាល់គ្នាអាចយកទៅអនុវត្តបាន៖ ៤) ទទួលទានឲ្យបានគ្រប់គ្រាន់ ទឹកគឺជាសារធាតុផ្សំជាពិសេស ដែលរាងកាយត្រូវការចាំបាច់ ហើយបើមានជាតិទឹកគ្រប់គ្រាន់ វាក៏ជួយបន្សាបជាតិពុលបានល្អផងដែរ។ ផ្ទុយទៅវិញបើរាងកាយខ្វះជាតិទឹក នោះជាតិពុលនឹកកកកុញច្រើននៅក្នុងខ្លួន ជាហេតុនាំឲ្យស្បែកស្ងួត និងឡើងស្នាមជ្រួញយ៉ាងឆាប់រហ័ស។ ដូច្នេះអ្នកគួរមានទម្លាប់ទទួលទានទឹកប្រហែល ៨ កែវ ឬ ២ លីត្រក្នុងមួយថ្ងៃ។ ៣) ធ្វើលំហាត់ប្រាណយ៉ាងហោច…

ជីវិតបច្ចុប្បន្នគេកំពុងពេញនិយមនៅភេសជ្ជៈថ្មី ដែលហៅឈ្មោះថា តែមេអំបៅ។ ប្រភេទរុក្ខជាតិនោះពេលដាក់ចូលទឹកទៅ វានឹងប្រែពណ៌ទៅជាពណ៌រាងខៀវស្រងាត់ យ៉ាងណាតាមការស្រាវជ្រាវវាក៏អាចបង្កគ្រោះថ្នាក់ដល់សុខភាពបានដែរ ប្រសិនយើងប្រើប្រាស់ខុស។ តាមប្រភពគេហទំព័រគួរឲ្យទុកចិត្តមួយ បានបង្ហាញថាផ្កាមេអំបៅដែលយើងយកមកច្នៃលើកសម្រស់ពណ៌តែនោះ គឺមានផ្នែក ២ ដែលវាបង្កប់ជាតិពុល គឺត្រង់ផ្នែកគ្រាប់និងឬស។ តាមពិតទៅឬសរបស់វា មានជាតិពុលមួយផ្នែកនោះ តាមប្រទេសខ្លះគេច្នៃវាទៅជាឱសថ ដើម្បីបង្ក្រាបពិសសត្វពស់ ក៏ដូចជាសត្វល្អិតខ្ទិចមួយចំនួន។ រីឯគ្រាប់របស់វាក៏ដូចគ្នាដែរ បើគេច្នៃប្រើត្រឹមត្រូវ គឺអាចបន្សាបភាពក្តៅក្នុងខ្លួនឲ្យទៅជាត្រជាក់បាន យ៉ាងណាគេមិនណែនាំឲ្យចេះតែប្រើប្រាស់តាមចិត្តចង់នោះទេ ព្រោះវាអាចបង្កផលប៉ះពាល់ច្រើនជាងផ្តល់ប្រយោជន៍។ មនុស្ស ៤ ប្រភេទដែលគេណែនាំមិនឲ្យទទួលទានប្រភេទតែមេអំបៅ ឬផ្កាមេអំបៅដែលគេច្នៃទៅធ្វើជារបស់អ្វីមួយ មានដូចជាស្រ្តីកំពុងពពោះ មនុស្សដែលត្រៀមឆ្លងកាត់ការវះកាត់ មនុស្សចាស់ដែលមានជំងឺ ក៏ដូចជាក្មេងតូចៗ ដែលនៅមានប្រព័ន្ធភាពសុាំខ្សោយ៕…

ជីវិតទម្លាក់ម្រះ ២-៣ ចំណិតទៅក្នុងទឹកដែលយើងទទួលទានជាប្រចាំ នោះអ្នកនឹងឃើញប្រយោជន៍ធំដូចៗខាងក្រោម៖ ផ្លែម្រះវាមានវីតាមីន C ខ្ពស់ ហើយមានមុខងារជួយការពារលំហូរឈាម ប្រឆាំងជំងឺមហារីក ការពារជំងឺផ្តាសាយនិងជំងឺបេះដូងជាដើម។ លើសពីនេះជាតិល្វីងរបស់វាក៏ជួយកាត់បន្ថយជាតិស្ករក្នុងឈាម ការពារនិងព្យាបាលជំងឺទឹកនោមផ្អែមយ៉ាងមានប្រសិទ្ធភាពទៀតផង។ ទន្ទឹមនឹងជាតិល្វីង វាក៏ជាប្រភេទបន្លែដែលមានជាតិត្រជាក់ អាចបន្សាបជាតិពុលក្នុងរាងកាយ បញ្ចុះកម្តៅ កម្ចាត់ជាតិខ្លាញ់លើស និងជាថ្នាំទិព្វព្យាបាលជំងឺតម្រងនោមបានមិនគួរឲ្យជឿ។ ទៅដល់ផ្នែកសម្រស់ឯណោះវិញ វាក៏ជួយឲ្យស្បែករលោង ជួសជុលកោសិកាចាស់ដែលងាប់ជំនួសមកកោសិកាថ្មី។ បន្ថែមទៅដល់វីតាមីន C របស់វា អាចជួយបំបាត់ភាពតានតឹងនៃផ្លូវអារម្មណ៍ ជួយឲ្យស្មារតីស្រស់ស្រាយឡើងវិញ ហើយថែមទាំងបន្ថែមភាពធន់ផងដែរ។ ចុងក្រោយនិយាយពីវិធីធ្វើ គឺងាយទេ អ្នកគ្រាន់តែហាន់ម្រះជាចំណិតតូចៗ រួចបោះចូលទៅក្នុងទឹកដាំពុះ ហើយបើចង់កាត់បន្ថយជាតិល្វីង…

ជីវិតប្រសិនអ្នកចង់ទទួលបានរាងកាយដែលមានសុខភាពល្អ គ្មានជំងឺមកបៀតបៀន អ្នកគួរតែមានទម្លាប់ ៣ ដូចបង្ហាញខាងក្រោម ហើយបញ្ចៀសនៅទម្លាប់អាក្រក់ ១ នោះអ្នកនឹងមានអាយុវែង ហើយផាត់អស់ជំងឺផ្សេងៗពីរាងកាយ៖ ១) ផឹកទឹកក្ដៅឧណ្ហ៍ៗ ងើបពីគេងភ្លាម រាងកាយកំពុងខ្វះជាតិទឹក ដូច្នេះអ្នកគួរតែបន្ថែមជាតិទឹក តាមរយៈទឹកក្ដៅឧណ្ហ៍ៗ មួយកែវរៀងរាល់ព្រឹក មុនពេលទទួលទានអាហារពេលព្រឹក។ វាមានសារៈសំខាន់ខ្លាំងណាស់ ដោយជួយសម្អាតប្រព័ន្ធរំលាយអាហារ និងជាតិពុលដែលកកកុញពីយប់ ហើយធ្វើឲ្យក្រពះ ពោះវៀនមានអារម្មណ៍ថាដំណើរការស្រួល។ ២) ធ្វើសមាធិយ៉ាងហោចណាស់ ៣០ នាទី អ្នកត្រូវនៅកន្លែងស្ងាត់ ហើយធ្វើសមាធិតាមរយៈការបន្ធូរអារម្មណ៍ ឬស្តាប់តន្រ្តីបែបបំពេអារម្មណ៍រយៈពេល ៣០ នាទី។ អង្គុយពត់ខ្នងឲ្យត្រង់…

ជីវិតនេះជាខែដែលកំពុងពេញរដូវផ្លែមៀន ដែលវាក៏មានផ្តល់នូវប្រយោជន៍មួយចំនួនសម្រាប់រាងកាយផងដែរ។ យ៉ាងណាមនុស្សខាងក្រោម ៦ ប្រភេទនេះ មិនគួរទទួលទានផ្លែមៀននោះទេ ព្រោះវាអាចបង្កជាផលប៉ះពាល់សម្រាប់សុខភាពទៅវិញ៖ ៦) ក្មេងតូចៗ បើតាមការណែនាំពីវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Bach Mai របស់ប្រទេសវៀតណាម បានឲ្យដឹងថា ក្មេងតូចៗមិនគួរទម្លាប់ឲ្យទទួលទានផ្លែមៀននោះទេ ព្រោះពួកគេប្រឈមខ្ពស់អាចនឹងស្លាក់ ឬថប់ដង្ហើម ដោយសារគ្រាប់របស់វានៅទើជាប់បំពង់ខ្យល់ ហើយកន្លងមកក៏ធ្លាប់មានករណីស្លាប់បែបនេះមួយចំនួនផងដែរ។ ៥) ស្រ្តីពពោះ ស្រ្តីពពោះក៏មិនគួរទទួលទាននោះដែរ ព្រោះវាងាយនឹងនាំឲ្យពួកគាត់ជួបបញ្ហាទល់លាមក ទឹកនោមឡើងក្រហម ឬរលាកបំពង់កជាដើម។ ជាធម្មតាផ្លែមៀន គឺងាយនឹងធ្វើឲ្យរាងកាយឡើងកម្តៅ ដូច្នេះហើយបើនិយាយពីសារធាតុចិញ្ចឹមចាំបាច់ គឺមិនមាននោះទេសម្រាប់ស្រ្តីពពោះ។ ៤) មនុស្សលើសទម្ងន់ អ្នកមានជំងឺធាត់ឬលើសទម្ងន់…

ជីវិតអ្នកជំនាញនៅឯប្រទេសជប៉ុន Tsuneo Matsuo បានធ្វើតេស្តលើមនុស្ស ៣ នាក់ដែលលើសទម្ងន់ ហើយជាលទ្ធផលរកឃើញថា ការទទួលទានផ្លែចេកតាមក្បួនខ្នាតដ៏ត្រឹមត្រូវពិតជាអាចជួយបានមែន។ នោះគឺជាវិធីដ៏សាមញ្ញ ដែលតម្រូវឲ្យអ្នកទទួលទានផ្លែចេក ១ ទៅ ២ ផ្លែមុនរយៈពេល ១៥ ទៅ ៣០ នាទីនៃអាហារពេលល្ងាច រួចហើយទទួលទានទឹកឲ្យបាន ២០០ មីលីលីត្រ រួចសឹមទទួលទានអាហារពេលល្ងាច។ វិធីនេះបានអនុវត្តទៅ លើមនុស្សស្រី ៣ នាក់ ជាលទ្ធផលសុទ្ធតែឃើញស្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព គ្រាន់ខុសៗគ្នាបន្តិចបន្តួច នៅរយៈពេល ១ ខែកន្លះ។ ស្រ្តីទី…

ជីវិតភេសជ្ជៈបណ្តេញជាតិពុលគឺជារបស់ដែលល្អបំផុតសម្រាប់សុខភាព ព្រោះវាអាចចូលទៅលាងសម្អាតជាតិខ្លាញ់លើស និងជាតិពុលក្នុងរាងកាយ ហើយបន្សល់មកវិញនូវក្បាលពោះរាបស្មើ លែងពិបាកក្នុងការស្លៀកពាក់ ឬបង្ហាញសាច់ដ៏ស្រស់ស្អាតរបស់នៅខាងក្រៅ។ Knongsrok ណែនាំភេសជ្ជៈ ៣ ប្រភេទ ដែលអ្នកអាចធ្វើដោយខ្លួនឯងបាននៅផ្ទះ ដោយត្រឹមអនុវត្តរូបមន្តដូចខាងក្រោម៖ រូបមន្តទី ១ ទឹកក្រូចឆ្មា + ទឹកក្ដៅឧណ្ហ៍ៗ រូបមន្តងាយបំផុតគឺអ្នកគ្រាន់តែហាន់ក្រូចឆ្មាមួយផ្លែ ហើយច្របាច់យកទឹកដាក់ចូលក្នុងកែវដែលមានទឹកក្ដៅឧណ្ហ៍ៗ ទម្លាប់ទទួលទានវា ១ កែវ/ថ្ងៃ រៀងរាល់ពេលព្រឹកបន្ទាប់ពីភ្ញាក់ពីគេង (មុនទទួលទានអាហារពេលព្រឹក) ត្រឹមតែរយៈពេលខ្លីអ្នកនឹងឃើញលទ្ធផល។ រូបមន្តទី ២ ទឹកឃ្មុំ + ក្រូចឆ្មារ + យ៉ាអួរ…

ជីវិតថ្លើមគឺជាសរីរាង្គដ៏សំខាន់ក្នុងរាងកាយមនុស្ស ព្រោះវាមានតួនាទីបន្សាបជាតិពូលក្នុងរាងកាយ។ ប្រសិនវាមានបញ្ហាដំណើរការមិនល្អ នោះរាងកាយមនុស្សយើងក៏ត្រូវផ្តុំជាតិពុលច្រើន នាំឲ្យក្លាយជាគ្រោះថ្នាក់ខ្លាំងទៅពេលខាងមុខ។ ខាងក្រោមយើងអាចសង្កេតមើលបាន ដែលវាជាសញ្ញាព្រមានទាំង ៥ ថាថ្លើមអ្នកកំពុងមានបញ្ហាហើយ៖ ៥) ភ្ញាក់ពីព្រលឹមទឹកនោមមានពណ៌លឿងដូចតែ ទឹកនោមរបស់មនុស្សយើងបើមានសុខភាពល្អធម្មតា គឺអាចមានពណ៌លឿងស្រាល តែបើយើងជាមនុស្សទទួលទានទឹកគ្រប់គ្រាន់ ហើយសុខៗនោមមកចេញពណ៌លឿងខ្មៅ នោះអ្នកត្រូវតែប្រយ័ត្ន។ វាបណ្តាលមកពីថ្លើមរបស់អ្នកមានបញ្ហា ដែលប៉ះពាល់ដល់ការរំលាយប៊ីលីរុកប៊ីន ហើយវាហូរមកតាមទឹកនោមច្រើនជាងធម្មតា ទើបនាំឲ្យពណ៌ទឹកនោម ឡើងពណ៌ខ្មៅងងឹត។ ៤) ដូចមានជាតិល្វីងក្នុងមាត់ ពេលងើបមក អ្នកមិនទទួលទានអ្វីសោះ តែមានអារម្មណ៍ថាដូចជាមានជាតិល្វីងក្នុងមាត់ ឬជូរមាត់ទាំងព្រឹក នោះមកពីទឹកប្រមាត់របស់អ្នកដំណើរការខុសធម្មតា ហើយកំពុងវិវត្តទៅរកជំងឺរលាកថ្លើម និងជំងឺរលាកបំពង់ទឹកប្រមាត់។ ៣) មានឈាមហូរតាមអញ្ចាញធ្មេញ…

ជីវិតចំណាយត្រឹមតែ ១៥ នាទីមុនចូលគេង ដើម្បីធ្វើលំហាត់ប្រាណផ្នែកជើង ដូចយើងបង្រៀនខាងក្រោមនេះ ត្រឹមរយៈពេលខ្លី អ្នកនឹងឃើញលទ្ធផលដ៏អស្ចារ្យ។ មុនពេលហាត់ប្រាណសូមទទួលទានទឹកក្ដៅឧណ្ហ៍ៗ មួយកែវប្រហែល ៣០០ ម.ល ហើយដកដង្ហើមវែងៗ៖ ចលនាទី ១: ដេករាបស្មើនៅលើគ្រែ (គួរជ្រើសរើសគ្រែលដែលមិនទន់ពេក) ជើងទាំងពីរនៅជិតគ្នា ហើយដាក់ដៃមកខាងក្រោយក្បាលថ្នមៗ ចលនាទី ២: លើកជើងរបស់អ្នកឡើងទៅលើ នៅមុំ ៩០ ដឺក្រេ ហើយរាងកាយព្យាយាមទម្រេតទៅមុខ ចលនាទី ៣: រក្សាជំហរបែបនេះ ដោយរាប់ពី ១ ដល់ ២០០…

ជីវិតធូរេនប្រមូលផ្តុំទៅដោយជាតិវីតាមីន C, B, ជាតិដែក/ទង់ដែង, ប៉ូតាស្យូម ក៏ដូចជាអាស៊ីដ Folate ដែលល្អសម្រាប់បង្ការជំងឺបេះដូងជាដើម។ យ៉ាងណាអ្នកជំនាញបានណែនាំ ថាអ្នកមិនត្រូវទទួលទានធូរេនជាមួយអាហារទាំង ៤ ខាងក្រោមនេះទេ ព្រោះវាអាចប្រតិកម្មគ្នា និងបង្កទៅជាបញ្ហាពុលបាន៖ ៤) ហាមជាមួយអាហារសមុទ្រ ធូរេនវាជារបស់ក្តៅ រីឯអាហារសមុទ្រក៏ជារបស់ក្តៅ នៅពេលទទួលទានវាចូលគ្នា វានឹងធ្វើឲ្យក្រហាយក្រពះ បណ្តាលឲ្យយើងអាចទៅជាមានជំងឺរាករូស ប៉ះពាល់ធ្ងន់ដល់ប្រព័ន្ធរំលាយអាហារ។ ៣) កុំបរិភោគជាមួយរបស់ហឹរ អ្នកមិនគួរទទួលទានធូរេនជាមួយអាហារដែលមានម្ទេស ដែលបន្ថែមភាពក្តៅចូលគ្នាក្នុងពេលតែមួយនោះទេ ព្រោះវាអាចធ្វើឲ្យឡើងមុនលើមុខ និងបញ្ហាទល់លាមកជាដើម។ បន្ថែមពីនេះ អ្នកត្រូវដឹងថាធូរេនមួយផ្លែៗមានខ្លាញ់ឆ្អែតច្រើនណាស់ ហើយបើអ្នកទទួលទានអាហារផ្សេងទៀតដែលមានជាតិហឹរ ដូចជាមានសាច់ជ្រូក…

ជីវិតកាល់ស្យូមគឺដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនៅរូបរាងកាយរបស់មនុស្ស។ យ៉ាងណាប្រសិនកូនតូចៗរបស់អ្នកលេចចេញសញ្ញាព្រមាន ៥ ដូចខាងក្រោម នោះច្បាស់ណាស់ពួកគេកំពុងខ្វះជាតិកាល់ស្យូមហើយ ដែលទាមទារឲ្យអ្នកត្រូវយកចិត្តទុកដាក់ជាបន្ទាន់៖ ៥) ជំងឺ Anorexia វាជាសញ្ញាដែលនាំឲ្យពួកគេគេងមិនលក់ ចំណង់អាហារមិនល្អ ហើយបើបណ្តោយយូរពេក នោះនឹងប៉ះពាល់ដល់រាងកាយកុមារកាន់តែខ្លាំង។ ៤) បែកញើស ប្រសិនបើកុមារបែកញើសនៅពេលយប់ ជាប់គ្នាច្រើនថ្ងៃ ទាំងដែលមនុស្សទូទៅមិនអីនោះ វាជាសញ្ញាព្រមានមួយដូចគ្នា។ នោះមានន័យថា សីតុណ្ហភាពរាងកាយរបស់ក្មេងមិនមានតុល្យភាពល្អ ដែលជាកង្វះជាតិកាល់ស្យូម ហើយឪពុកម្ដាយត្រូវប្រញាប់នាំកូនទៅពិនិត្យ ដើម្បីពិគ្រោះថាគួរផ្តល់ថ្នាំកាល់ស្យូមឬទទួលទានអាហារបែបណា ដើម្បីប៉ះប៉ូវត្រលប់មកវិញ។ ៣) សក់ដុះតិចនៅផ្នែកក្បាលខាងក្រោយ ចំពោះកុមារដែលមានកង្វះជាតិកាល់ស្យូម ពួកគេក៏នឹងមានបញ្ហាដុះសក់តិច ហើយមិនភ្លឺរលោងនៅលើក្បាល ឬជាពិសេសផ្នែកក្បាលខាងក្រោយ។ ២)…

ជីវិតសម្រាប់ស្រ្តី ប្រសិនសុខភាពស្បូនមិនល្អ នោះនឹងអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរចំពោះរាងកាយទៅថ្ងៃមុខ ដូច្នេះអ្នកគួរតែពិនិត្យឲ្យបានដិតដល់និងតាមដានជាប្រចាំ។ ខាងក្រោម Knongsrok បង្ហាញពីសញ្ញាព្រមាន ៤ ដែលយើងអាចដឹងច្បាស់ថា ស្បូនកំពុងមានភាពមានប្រក្រតីហើយ៖ ១) មុខស្លេក ភាពស្លេកស្លាំងលើផ្ទៃមុខ មនុស្សមួយចំនួនគិតថាមកពីជាតិស្ករក្នុងឈាមទាប ដែលពួកគេមិនសូវជាខ្វល់ប៉ុន្មានទេ។ យ៉ាងណាក្នុងករណីខ្លះ ក៏វាមានពាក់ព័ន្ធនឹងបញ្ហាស្បូនផងដែរ នោះក៏ដោយសារតែបញ្ហាអ័រម៉ូនបញ្ចេញមិនបានគ្រប់គ្រាន់ នាំឲ្យស្បែកប្រែពីពណ៌ក្រហមមកជាពណ៌ស្លេក។ ដំណោះស្រាយនឹងបញ្ហានេះ គឺអ្នកត្រូវតែបញ្ចៀសការទទួលទានអាហារឆៅ អាហារត្រជាក់ពេក ហើយព្យាយាមធ្វើបែបណាឲ្យរាងកាយមានតុល្យភាពកម្តៅគ្រប់គ្រាន់។ ២) ពុកមាត់លេចមកច្រើន ស្រ្តីភាគច្រើនកម្រមានពុកមាត់ណាស់ ដោយវាស្តើង សឹងតែមើលមិនឃើញ ប៉ុន្តែបើស្រ្តីខ្លះលូតលាស់ពុកមាត់សឹងតែដូចបុរសដែរ នោះដោយសារតែបញ្ហាប្រព័ន្ធ Endocrine ដែលនាំឲ្យមានកង្វះអ័រម៉ូនអឺស្រ្តូសែនជាច្រើន។…

ជីវិតទម្លាប់មិនល្អខាងក្រោម ប្រសិនអ្នកកំពុងអនុវត្ត គួរតែបោះបង់វាចោល ព្រោះអីវាបង្កផលប៉ះពាល់ធ្ងន់ធ្ងរណាស់ ដល់សុខភាពតម្រងនោម ឬក្រលៀន៖ ១) ទទួលទានទឹកមិនគ្រប់គ្រាន់ ជារៀងរាល់ថ្ងៃ មនុស្សយើងត្រូវការផឹកទឹកឲ្យបានគ្រប់គ្រាន់ពី ២ ទៅ ២,៥ លីត្រ ព្រោះប្រសិនរាងកាយមានជាតិទឹកគ្រប់គ្រាន់នោះ វានឹងជួយតម្រងនោមបញ្ចេញជាតិពុលបានល្អដូចគ្នា។ ផ្ទុយទៅវិញបានរាងកាយធ្លាក់ទៅក្នុងស្ថានភាពខ្វះជាតិទឹក នោះជាហេតុផលចម្បងមួយដែលងាយឲ្យកើតជំងឺគ្រួសក្នុងតម្រងនោម ឬខ្សោយតម្រងនោម អាចប្រឈមគ្រោះថ្នាក់ខ្លាំងទៅថ្ងៃមុខ។ ២) ទទួលទានអំបិលច្រើន អាហារដែលសម្បូរទៅដោយអំបិល វាមិនត្រឹមតែបង្កើនសម្ពាធឈាមប៉ុណ្ណោះទេ ជាមួយគ្នានេះវាក៏បង្កផលប៉ះពាល់ដល់តម្រងនោមរបស់យើងផងដែរ។ ជាមធ្យមយើងគួរទទួលទានអំបិលប្រហែល ៥ ក្រាម/ថ្ងៃ គឺល្អបំផុត។ ៣) ទទួលទានអាហារកែច្នៃច្រើន អាហារកែច្នៃដូចជាបឺហ្គឺ…
![Gffg]](https://health.knongsrok.com/wp-content/uploads/2021/06/gffg-2-768x403.jpg)
ជីវិតនៅផ្នែកទាំង ៣ លើរាងកាយបុរស បើមានសភាពដុះលូតលាស់មកល្អ នោះមានន័យថាផ្នែកក្រលៀនរបស់ពួកគេកំពុងរឹងមាំ និងមានសុខភាពល្អ ដែលមិនគួរឲ្យបារម្ភឡើយ៖ ៣) រោមជើង បុរសដែលមានរោមជើងច្រើន មិនមែនជារឿងដែលត្រូវខ្មាសអៀននោះទេ តែនេះជាសញ្ញាបង្ហាញថាពួកគេមានសុខភាពល្អទៅវិញ។ វាជាសញ្ញាបង្ហាញថាផ្នែកក្រលៀនមានសុខភាពល្អ ទើបបណ្ដាលឲ្យអ័រម៉ូននៅក្នុងខ្លួនពួកគេ មានការរីកលូតលាស់ល្អ។ ២) ពុកចង្កា ផ្នែកចង្កា ផ្នែកមាត់ មានដុះរោមច្រើន ក៏ជារឿងល្អដូចគ្នា ដែលមានន័យថារាងកាយអាចផលិតចេញនូវអ័រម៉ូនអឺស្រ្តូសែនបានគ្រប់គ្រាន់។ ជាលទ្ធផលក៏អាចឲ្យយើងដឹងថា ប្រព័ន្ធរំលាយអាហាររបស់ពួកគេមានដំណើរការល្អ ហើយដំណើរការចរន្តឈាមក៏ល្អ ទើបនាំឲ្យដុះពុកចង្កាមកលឿនបែបនេះ។ ១) សក់ បច្ចុប្បន្នបុរសឆាប់ជ្រុះសក់ ឆាប់ទំពែក លែងដុះសក់ គឺមានច្រើនគ្នាណាស់…

ជីវិតអ្នកខ្លះគិតថាឲ្យតែទទួលទានតិច គឺដឹងតែស្រកគីឡូហើយ តាមពិតទៅវាមិនដូច្នោះទាំងអស់ទេ ព្រោះវានៅមានកត្តាជាច្រើនទៀត ពាក់ព័ន្ធនឹងការរស់នៅប្រចាំថ្ងៃ ក៏ដូចជារបបអាហារដែលអ្នកទទួលទាននោះផង។ ខាងក្រោមយើងបង្ហាញកំហុសសាមញ្ញ ៣ ដែលមនុស្សជាច្រើនមើលរំលង ទើបនាំឲ្យពួកគេពិបាកនឹងសម្រកទម្ងន់៖ ៣) អាហារមានបន្លែក៏បណ្តាលឲ្យធាត់ដែរ អ្នកខ្លះគិតថា អាហារដែលមានបន្លែ គឺល្អចំពោះសុខភាព។ ជាការពិតវាល្អមែន ព្រោះមានជាតិសរសៃ ជួយដល់ប្រព័ន្ធរំលាយអាហារ តែបើយើងទទួលទានបន្លែដែលស្រុះ គឺល្អជាងបន្លែដែលមានជាប់ជាតិខ្លាញ់ ព្រោះវានឹងនៅតែនាំឲ្យឡើងគីឡូ និងឡើងកាឡូរីដដែល។ អ្នកជំនាញផ្នែកអាហារូបត្ថម្ភបានណែនាំថា សម្រាប់អ្នកចង់សម្រកទម្ងន់គួរទទួលទានអាហារស្រុះ មិនគួរទទួលទានអាហារដែលយកបន្លែទៅចៀន ដោយមានប្រេងជាប់ជាមួយនោះទេ។ ២) ទទួលទានផ្លែឈើច្រើនពេក ជាពិសេសរបស់ផ្អែម សម្រាប់មួយចំនួនគិតថា ការទទួលទានផ្លែឈើគឺល្អចំពោះសុខភាព ហើយខំសម្រុកទទួលទានច្រើន។…

ជីវិតធ្លាប់សាកយកខ្ញីមកក្រឡុក ទទួលទានដែរទេ? តាមពិតទៅវាអាចផ្តល់ប្រយោជន៍ច្រើនណាស់ ដ្បិតបើរសជាតិអាចជាពិបាកលេបបន្តិចក៏ដោយ។ ខាងក្រោមយើងបង្ហាញអត្ថប្រយោជន៍ធំ ៥ ពីការទទួលទានទឹកខ្ញីក្រឡុកនៅពេលព្រឹក៖ ៥) ជួយជំងឺរលាកថ្លើម លក្ខណៈសម្បត្តិដ៏ធំមួយរបស់ខ្ញី គឺការជះឥទ្ធិពលវិជ្ជមានសម្រាប់ជំងឺរលាកថ្លើម។ វាមានសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយបើអ្នកមានបញ្ហាថ្លើមដំណាក់កាលស្រាល ដាក់ទឹកខ្ញីជាប្រចាំទៅ នឹងអាចកាត់បន្ថយបញ្ហារលាកនេះបាន។ ៤) លើសឈាម នៅពេលសម្ពាធឈាមហូរចូលជញ្ជាំងសរសៃឈាមខ្ពស់ពេក វានឹងនាំឲ្យឡើងសម្ពាធឈាមខ្ពស់។ យ៉ាងណាសារធាតុប៉ូតាស្យូមដែលមាននៅក្នុងល្បាយខ្ញី គឺវាជួយបញ្ចុះសម្ពាធឈាមយ៉ាងមានប្រសិទ្ធភាពតាមរូបមន្តធម្មជាតិ។ ៣) ជួយសម្រកទម្ងន់ សារធាតុប្រឆាំងអុកស៊ីតកម្មនិងវីតាមីន Kពេលលាយបញ្ចូលគ្នាវាជួយបង្កើនដល់សមត្ថភាពនៃការរំលាយអាហារ។ គួបផ្សំនឹងភេសជ្ជៈនេះ មានកាឡូរីទាបផង ដូច្នេះវានឹងជួយឲ្យអ្នកស្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព។ ២) ជួយបញ្ចុះកម្តៅរាងកាយ ជាពិសេសនៅរដូវក្តៅ ការទទួលទានទឹកខ្ញីគឺល្អបំផុត…

ជីវិតទម្លាប់អាថ៌កំបាំងទាំង ៦ ដូចបង្ហាញខាងក្រោម បើអ្នកអាចបន្តធ្វើជាប្រចាំ នោះនឹងអាចធានាបានថា ស្បែកអ្នកនឹងក្មេងជាងវ័យ ហើយគ្មានទេពាក្យថា “ចាស់ម្ល៉េះឥឡូវ” ពោលមានតែជំនួសមកវិញនូវពាក្យ “ឥឡូវក្មេងម្ល៉េះបង”។ ៦) កម្ចាត់កោសិកាដែលខូច មានកោសិកាខូច ឬកោសិកាងាប់ជាច្រើននៅលើស្បែក ដែលអាចបណ្តាលឲ្យអ្នកកើតមុនសារជាថ្មី។ ចូរអ្នកកម្ចាត់វាចោលយ៉ាងហោចណាស់ ១ ដងក្នុងមួយសប្តាហ៍ តាមរយៈការលាយនៅទឹកក្រូចឆ្មារ លាយជាមួយប្រេងដូង និងអំបិល ហើយម៉ាស្សាវាថ្នមៗលើផ្ទៃមុខរយៈពេល ១៥ នាទី រួចសឹមលាងជាមួយទឹកក្ដៅឧណ្ហ៍ៗ។ ៥) កុំទុកឲ្យស្បែកស្ងួតលើសពី ១ នាទី ក្រោយពេលលាងមុខហើយ ចូរអ្នកកុំទុកឲ្យស្បែករបស់អ្នកស្ងួតឲ្យសោះ ដោយមិនត្រូវលើសពី…