
ជីវិតក្រោយទទួលទានបាយ ឬអាហារពេលណាមួយរួច តាមការណែនាំរបស់អ្នកជំនាញផ្នែកសុខភាពនៅឯប្រទេសចិន បានកត់បង្ហាញនៅទម្លាប់អាក្រក់ ៥ ដែលអ្នកគួរជៀសវាង មិនត្រូវអនុវត្តជាដាច់ខាត៖ ៥) ការធ្វើលំហាត់ប្រាណខ្លាំងៗ ក្រោយទទួលទានអាហាររួច អ្នកមិនត្រូវទៅធ្វើលំហាត់ប្រាណខ្លាំងៗភ្លាមនោះទេ ដោយត្រូវរង់ចាំយ៉ាងហោចណាស់ ១ ម៉ោងសិន ដើម្បីឲ្យអាហារមានការរំលាយ និងស្រូបយកសារធាតុចិញ្ចឹមបានល្អ។ ផ្ទុយទៅវិញបើអ្នកបន្តអនុវត្ត នោះអាចឈានឲ្យមុខងារនៃប្រព័ន្ធរំលាយអាហារមានការចុះថយ ហើយយូរទៅវិវត្តទៅជាជំងឺរ៉ាំរ៉ៃដល់ក្រពះ ដូចជារលាក ដំបៅក្រពះ និងរលាកក្រពះពោះវៀនជាដើម។ ៤) ងូតទឹក ដើម្បីបង្ការបញ្ហាទល់លាមក ឬឈឺក្រពះ អ្នកមិនត្រូវងូតទឹកភ្លាមៗនោះទេ ក្រោយពីទទួលទានអាហាររួច។ ដោយសារតែទឹកត្រជាក់វាអាចបង្កឲ្យប៉ះពាល់ដល់ចរន្តឈាម ហើយនាំឲ្យដំណើរការរំលាយអាហាររបស់ក្រពះមានការថយចុះ។ ៣) ផឹកតែបន្ទាប់ពីទទួលទាន…

ជីវិតណែនាំជាពិសេសសម្រាប់មនុស្សស្រី ដែលនេះល្អទាំងសម្រាប់សុខភាពរាងកាយ ក៏ដូចជាសម្រស់ ហើយសម្រាប់មនុស្សស្រីដែលកំពុងមានអាយុក្រោយ ៣០ ឆ្នាំ ចាំបាច់គួរតែស្វែងយល់ជាចាំបាច់។ Knongsrok សូមណែនាំអាហារ ៥ ប្រភេទខុសពីគ្នា ក្នុងការជួយសរីរាង្គនីមួយៗដូចខាងក្រោម៖ ៥) ជួយពោះវៀនធំ ពោះវៀនធំ គឺជាកន្លែងបញ្ចេញកាកសំណល់រឹងចេញពីរាងកាយ ជួយឲ្យរាងកាយដំណើរការទៅរលូន។ ដើម្បីឲ្យពោះវៀនអាចបន្សាបជាតិពុលបានល្អ និងបញ្ចៀសបញ្ហាទល់លាមក អ្នកគួរតែទម្លាប់ទទួលទាន ដូចជាសណ្តែកបណ្តុះ គ្រាប់ជី ដំឡូងជ្វា ខ្ទឹមបារាំង និងខ្ទឹមសជាដើម។ ៤) ជួយលាងថ្លើម ថ្លើមជាសរីរាង្គមានតួនាទីលាងសម្អាតឈាម និងបម្លែងសារជាតិគីមី ដែលអាចបង្កគ្រោះថ្នាក់ដល់រាងកាយ។ អាហារដែលល្អបំផុតសម្រាប់ថ្លើម មានដូចជាស្ពៃក្តោប…

ជីវិតបន្លែទាំង ៤ ខាងក្រោម គឺមានប្រមូលផ្តុំនៅអាហារូបត្ថម្ភល្អជាច្រើន ប៉ុន្តែបើសុខៗពេលអ្នកទទួលទានវាឡើងជាតិល្វីង នោះអ្នកត្រូវតែបោះវាចោល មិនត្រូវគិតថាល្អ ហើយបន្តទទួលទានឡើយ ដោយសារវាអាចបង្កផលប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ៖ ៤) ននោង គេអាចច្នៃយកទៅឆាក៏បាន ធ្វើជាសម្លក៏បាន ហើយគេជឿថាននោងជួយឲ្យរាងកាយត្រជាក់ និងបញ្ចុះកម្តៅ។ យ៉ាងណាបើវា មានសារធាតុគីមីមកទំលើនោះច្រើនពេក វានឹងបង្កើតជា Alkaline Glycoakaloids ដែលជាជាតិពុល បណ្តាលឲ្យយើងមានអាការៈក្អួតចង្អោរ ឬរាករូសបាន។ ៣) ឃ្លោក ផ្លែត្រឡាចជាទូទៅមានផ្ទុកនូវវីតាមីន ម៉ាញេសូម កាល់ស្យូម និងជួយបន្ថែមភាពធន់ដល់រាងកាយ។ យ៉ាងណាបើវាឡើងល្វីង នោះមានន័យថាវាផ្ទុកជាតិពុល Cucurbitacin…

ជីវិតអ្នកដែលចង់លើកសម្រស់រាងកាយ មានសុខភាពល្អ ចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើរបបអាហារប្រចាំថ្ងៃ ហើយរៀងរាល់ក្រោយម៉ោង ៨ យប់ អ្នកត្រូវតែចាំថា កុំលូកអាហារទាំង ៥ នេះឲ្យសោះ៖ ៥) ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ដូចជាកាហ្វេ កាកាវ សូកូឡា ដ្បិតបើវាអាចប្រឆាំងនឹងជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម បង្កើនសុខភាពខួរក្បាល តែយ៉ាងណាពេលវេលាទទួលទានល្អបំផុតគឺពេលព្រឹក និងពេលរសៀល។ ជៀសវាងការទទួលទានក្រោយម៉ោង ៨ យប់ ព្រោះវានឹងប៉ះពាល់ដល់ការគេង បង្កើនជាហានិភ័យនៃការកើតជំងឺផ្សេងៗទៅវិញ។ ៤) អាហារផ្អែម អាហារដែលមានជាតិផ្អែម ជាមូលហេតុនាំឲ្យឡើងទម្ងន់ ជាពិសេសគឺការទទួលទាននៅក្រោយម៉ោង ៨…

ជីវិតសាច់ជ្រូកជាអាហារដែលគេពេញនិយមទទួលទាន ព្រោះវាងាយស្រួលរកទិញនៅលើទីផ្សារ ហើយតម្លៃរបស់វាក៏មិនជាថ្លៃពេកនោះដែរ។ យ៉ាងណាការទទួលទានសាច់ជ្រូក ក៏មានផ្នែកខ្លះដែលអាចជួយសុខភាពជាច្រើន តួយ៉ាងដូចជាបេះដូង ថ្លើម ក្រពះ… ដែលមានតម្លៃអាហារូបត្ថម្ភខ្ពស់ខ្លាំងណាស់។ យ៉ាងណាក្នុងអត្ថបទនេះ យើងណែនាំនូវប្រយោជន៍ធំ ៤ ដែលអ្នកអាចទទួលបានពីការទទួលទានក្រពះជ្រូក ដែលឱសថល្មមៗសុំអត់ប្តូរទេ៖ ៤) ព្យាបាលអ្នកមានភាពស្លេកស្លាំង មនុស្សដែលមានភាពស្លេកស្លាំង គឺមកពីខ្វះជាតិដែក ហើយផលិតឈាមមិនគ្រប់គ្រាន់។ ទន្ទឹមនេះ ងាកមកការទទួលទានក្រពះជ្រូក គឺអាចទៅបំពេញចន្លោះប្រហោងទាំងអស់នោះបាន ដែលវាមានសារធាតុចិញ្ចឹមច្រើន ជាពិសេសគឺជាតិដែក។ ៣) បង្កើនភាពរឹងមាំ ក្រពះជ្រូក ជាជម្រើសល្អក្នុងការបំពេញបន្ថែមនូវសារធាតុដែលរាងកាយត្រូវការជាចាំបាច់ ពោលប្រៀបដូចជាឱសថប៉ូវកម្លាំង ធ្វើឲ្យរាងកាយរឹងមាំ ជាពិសេសសម្រាប់បុរសៗ។ ២)…

ជីវិតដើម្បីចង់ដឹងថា រាងកាយរបស់អ្នកកំពុងមានកង្វះជាតិកាល់ស្យូមឬអត់ អ្នកអាចឆ្លៀតពិនិត្យតាមរយៈចំណុចទាំង ៥ ខាងក្រោមបាន៖ ៥) ឧស្សាហ៍រមួលក្រពើ បើអ្នកធ្លាប់តែមានសុខភាពល្អ តែមួយរយៈក្រោយទៀត ក៏រកឃើញជារឿយៗថាខ្លួនរមែងជួបបញ្ហារមួលក្រពើ នោះអាចជារោគសញ្ញាដំបូងនៃកង្វះជាតិកាល់ស្យូម។ ជាពិសេសអ្នកមានអារម្មណ៍ឧស្សាហ៍ឈឺសាច់ដុំ ជាពិសេសភ្លៅ ដៃ ក្លៀក ពេលកំពុងធ្វើចលនាស្រាលៗ នោះក៏ជារោគសញ្ញាដែរ។ ៤) គេងមិនលក់ អ្នកដែលកង្វះជាតិកាល់ស្យូម ក៏ឧស្សាហ៍ជួបបញ្ហាគេងមិនលក់ដូចគ្នា ហើយចំណាំមើល ពេលគេងគឺពិបាកគេងលក់ណាស់ រួចពេលងើបមក ចេះតែមានអារម្មណ៍ថាខ្លួនឯងដូចអស់កម្លាំង។ ៣) មានអារម្មណ៍ថាស្បែកស្ងួត ធ្លាប់តែមានស្បែកភ្លឺចែងចាំង ហើយយូរទៅស្បែកប្រែជាស្ងួត នោះក៏អាចមករាងកាយ កំពុងមានកង្វះខាតជាតិកាល់ស្យូម និងវីតាមីនដូចគ្នា។…

ជីវិតជំងឺខ្សោយតម្រងនោម ឬបញ្ហាក្រលៀន គឺពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះវាអាចគំរាមកំហែងដល់អាយុជីវិតរបស់អ្នក ឬអ្នកខ្លះទៅ អាចនឹងត្រូវដេកលើគ្រែពេទ្យដល់ថ្ងៃចុងក្រោយនៃជីវិត។ បើសួរថា តើដើមចមអ្វីនាំឲ្យមនុស្សកើតជំងឺដ៏គួរឲ្យខ្លាចនេះ ចម្លើយ គឺពាក់ព័ន្ធនឹងរបបអាហារ និងទម្លាប់រស់នៅ។ ជាក់ស្តែងដូចយុវជនម្នាក់ ឈ្មោះ Xiao Wu នៅឯប្រទេសចិន គេចូលចិត្តលេងបាល់បោះ និងលេងហ្គេមនៅពេលទំនេរ ហើយយប់មួយគេក៏ស្រាប់តែដួលសន្លប់ កំឡុងពេលដើរទៅបន្ទប់ទឹក។ ក្រោយការពិនិត្យរកឃើញថា បុរសមានវ័យ ២៦ ឆ្នាំខាងលើ គេមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់ ហើយរោគវិនិច្ឆ័យគឺបញ្ជាក់ថា គេមានជំងឺខ្សោយតម្រងនោម។ ម្តាយបានស្រែកទ្រហរយំ ហើយសួរទៅកាន់គ្រូពេទ្យថា ហេតុអ្វីកូនរបស់ខ្ញុំមានជំងឺខ្សោយតម្រងនោម ទាំងដែលគេមិនជាមនុស្សញៀនសុរា និងតាំងពីដើមមកគ្មានខូចខិលជាមួយនារីណាផងនោះ។…

ជីវិតសួតគឺជាសរីរាង្គផ្លូវដង្ហើមដ៏សំខាន់ក្នុងរាងកាយមនុស្ស ហើយសុខភាពយើងល្អ ឬមិនល្អ ក៏អាស្រ័យទៅលើកត្តាផ្នែកសួតហ្នឹងដែរ។ ដូច្នេះយើងត្រូវតែប្រាកដថា នឹងមិនមានជាតិពុលនៅក្នុងនោះ ហើយដើម្បីឲ្យសួតដំណើរការទៅបានល្អ គ្រូពេទ្យបានណែនាំនៅអាហារ ១០ ប្រភេទខាងក្រោមដែលអ្នកគួរទទួលទានជាប្រចាំ៖ ១០) ការ៉ុត ការ៉ុតមានផ្ទុកនូវសារធាតុ Carotene និង Lutein ដែលកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកសួត។ សារធាតុទាំងនេះ ក៏មានប្រសិទ្ធភាពខ្ពស់ដែលអាចចូលទៅសម្អាតជាតិស្លេសចេញពីក្នុងសួតផងដែរ។ ៩) ខ្ទឹមបារាំង វាមានឥទ្ធិពលទៅលើប្រព័ន្ធដង្ហើម ហើយអាចកាត់បន្ថយការក្អក និងជំងឺផ្តាសាយ។ ខ្ទឹមបារាំងនេះសោតក៏ជួយឲ្យសួតដំណើរការបានល្អផងដែរ។ ៨) ផ្លែប៉ោម ផ្លែប៉ោមមានផ្ទុកនូវវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយទ្រទ្រង់រាងកាយឲ្យរឹងមាំ និងប្រព័ន្ធដង្ហើមអាចដំណើរការល្អ។…

ជីវិតតាមការណែនាំពីអ្នកជំនាញ ប្រភេទបន្លែទាំង ៣ ខាងក្រោម អ្នកគួរតែដាក់កំហិតក្នុងការទទួលទាន ពោលមិនត្រូវទទួលទានច្រើនពេកទេ ដោយវានាំឲ្យប៉ះពាល់ដល់មុខងារតម្រងនោម ឬក្រលៀនបានទៅថ្ងៃមុខ៖ ៣) ស្ពៃខ្មៅ វាអាចផ្តល់នូវវីតាមីន ប្រូតេអ៊ីន និងសារធាតុរ៉ែមួយចំនួនមកកាន់រាងកាយ តែយ៉ាងណាបរិមាណអាស៊ីដ Oxalic មាននៅក្នុងនោះ គឺមានច្រើន ដែលវាជះឥទ្ធិពលអាក្រក់ រាប់បានជាភ្នាក់ងារបំផ្លាញតម្រងនោម។ សមាសធាតុទាំងអស់ នឹងបម្លែងទៅជាអាស៊ីដអ៊ុយរិកកំឡុងពេលរំលាយអាហារ ហើយពេលធ្លាក់ទៅតម្រងនោម វានឹងកើតក្លាយជាក្រួស។ ដូច្នេះអ្នកគួរកំណត់ការទទួលទានស្ពៃខ្មៅ ឬស្ពៃខៀវ នៅបរិមាណសមល្មម មិនត្រូវទទួលទានច្រើនពេកទេក្នុងពេលតែមួយ។ ២) ផ្លែម្រះ ជាបន្លែមានរសជាតិល្វីង ដែលអ្នកខ្លះ គេគិតថាវាជាថ្នាំត្រជាក់…

ជីវិតអ្នកឯកទេសអាហារូបត្ថម្ភបានណែនាំនូវភេសជ្ជៈ ៤ ប្រភេទខាងក្រោម ដែលអ្នកគួរតែទទួលទានរៀងរាល់ព្រឹក ព្រោះវាអាចជួយឲ្យស្រកទម្ងន់យ៉ាងឆាប់រហ័ស៖ ៤) តែបៃតង តែបៃតងមានប្រសិទ្ធភាពក្នុងការពន្លឿនការរំលាយអាហារ និងបង្កើនថាមពលរាងកាយ។ ដូច្នេះហើយ បន្ទាប់ពីទទួលទានអាហារដែលមានជាតិខ្លាញ់ច្រើន អ្នកគួរតែឆ្លៀតទទួលទានតែបៃតងមួយពែងរៀងរាល់ព្រឹក ដើម្បីលាងជាតិខ្លាញ់ពីរាងកាយ។ តែបៃតងមានផ្ទុកសារធាតុ Catechins ដែលមានឥទ្ធិពលក្នុងការរំលាយខ្លាញ់ កាត់បន្ថយកម្រិតខ្លាញ់លើសក្នុងឈាម ក្នុងថ្លើម បានយ៉ាងល្អផងដែរ។ ជាទូទៅការទទួលទានតែបៃតងមួយពែងរៀងរាល់ព្រឹក ដូចអាចជួយរាងកាយដុតបាន ១០០ កាឡូរី។ ៣) កាហ្វេខ្មៅ កាហ្វេខ្មៅមានផ្ទុកជាតិកាហ្វេអ៊ីន ដែលនឹងជួយឲ្យអាស៊ីដខ្លាញ់ក្នុងឈាមបម្លែងទៅជាថាមពល។ បើអ្នកចង់សម្រកទម្ងន់លឿនជាងនេះ អ្នកគួរតែផឹកកាហ្វេខ្មៅ គ្មានជាតិស្ករ គ្មានទឹកដោះគោ។ ក្នុង…

ជីវិតទូទឹកកកជាកន្លែងរក្សាទុកអាហារ ដែលយើងចង់ប្រើប្រាស់រយៈពេលយូរ ប៉ុន្តែវាដោយរបស់ដែរ ហើយអាហារខ្លះបើរក្សាទុកក្នុងទូទឹកកកយូរពេក វានឹងនាំឲ្យខូចគុណភាពទៅវិញ រួចបើយើងលើកមកទទួលទាន នោះនឹងប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ៖ ១) បាយ បាយដែលយើងទទួលទានសល់ បើទុកក្នុងទូទឹកកកយូរ វានឹងឡើងទៅជាបាក់តេរី ទៅជាផ្សិត ពេលយើងមកទទួលទាន អាចនាំឲ្យយើងរាគ ឬក្អួតបាន។ ជាធម្មតាគេមិនណែនាំឲ្យយកមករក្សាទុកក្នុងទូទឹកកកនោះទេ ជាពិសេសមិនត្រូវលើសពី ២៤ ម៉ោង ព្រោះវានឹងខូចគុណភាពហើយបាត់បង់សារធាតុចិញ្ចឹម ពេលវាអស់កម្តៅ។ ២) សាច់ចម្អិនរួច សម្រាប់ប្រភេទសាច់គោ សាច់មាន់ សាច់ជ្រូក ដែលចម្អិនរួច អាចទុកសម្រាប់ទទួលទានយ៉ាងយូរត្រឹម ១-២ ថ្ងៃប៉ុណ្ណោះ បើទុកលើសនោះគឺវានឹងបង្កទៅជាបាក់តេរី…

ជីវិតពាក្យថា “ខ្ជិល” មិនសុទ្ធតែអាក្រក់ទាំងអស់នោះទេ ជាពិសេសជាមួយរឿងទាំង ៣ ខាងក្រោមនេះ ដែលអ្នកគួរតែខ្ជិល ល្អច្រើនជាងឧស្សាហ៍ ព្រោះវាដូចនាំឲ្យអ្នកអាយុវែង ពន្យារអាយុអ្នកបាន ២០ ឆ្នាំ៖ ៣) ខ្ជិលខឹង តាមការស្រាវជ្រាវបង្ហាញថា ការខឹងច្រើន អាចបណ្តាលឲ្យអ្នកកើតជំងឺជាច្រើន រួមទាំងជំងឺបេះដូងផងដែរ។ ពេលខ្លះអ្នកមានបញ្ហាផ្លូវចិត្តច្រើន បែរជាទាញខ្លួនឯងឲ្យទៅធ្លាក់ក្នុងអន្លង់នៃគ្រឿងស្រវឹង ការជក់បារី ដែលសុទ្ធតែប៉ះពាល់សុខភាពធ្ងន់ធ្ងរទៅពេលខាងមុខ។ ដូច្នេះបើរឿងខ្លះខ្ជិលខឹង ខ្ជិលអន់ចិត្ត ខ្ជិលមានអារម្មណ៍មួម៉ៅទៅលើវា នោះជារឿងល្អទៅវិញ។ មនុស្សអាយុវែង រមែងមានសុខភាពផ្លូវកាយនិងផ្លូវចិត្តល្អ ពោលបើល្អផ្លូវកាយ ហើយចិត្តគ្រាំគ្រារាល់ថ្ងៃ នោះក៏រស់មិនបានយូរដែរ។ ២)…

ជីវិតការគេងលក់ស្កប់ស្កល់គឺជាកត្តាសំខាន់ណាស់ ដោយវាផ្សារភ្ជាប់ទៅនឹងសុខភាពរបស់អ្នក។ ក្នុងអត្ថបទនេះ Knongsrok ណែនាំនូវ ៤ វិធី សម្រាប់សង្កត់ជីពចរ ហើយចាយពេលមិនដល់ ១០ នាទីឡើយ៖ ៤) ជីពចរកដៃ ត្រង់ផ្នែកកដៃរបស់អ្នក មានជីពចរ [ដូចបង្ហាញក្នុងរូប] ចូរប្រើប្រាស់មេដៃម្ខាងទៀត ទៅចុចលើទីតាំងនោះ ដោយអនុវត្តប្រហែល ៣ នាទី ដល់មានអារម្មណ៍ថារាងឈឺចាប់បន្តិចបន្តួច។ ការអនុវត្តនេះ គឺមានប្រយោជន៍ក្នុងការគ្រប់គ្រងចរន្តឈាមឲ្យរត់ស្រួល កាត់បន្ថយហានិភ័យជំងឺសរសៃប្រសាទ ការគេងមិនលក់ ក៏លែងជាបញ្ហា ហើយហានិភ័យនៃជំងឺបេះដូង ក៏ត្រូវបានកាត់បន្ថយដូចគ្នា។ ៣) ចំហៀងកដៃខាងក្នុង ត្រង់ផ្នែកចំហៀងកដៃខាងក្នុង…

ជីវិតជោគជ័យមិនបានកើតឡើងដោយឯកឯងនោះទេ ហើយជោគវាសនារបស់មនុស្ស គឺមនុស្សខ្លួនឯងនោះហើយ ជាអ្នកគូសវាស រៀបចំវាឡើង។ ប្រសិនចង់ឲ្យជោគវាសនាមានការផ្លាស់ប្តូរ ក្លាយទៅជាអ្នកមានបាន អ្នកត្រូវចងចាំនូវ ៥ ចំណុចខាងក្រោម៖ ៥) បោះបង់ការគិតរឿងកំប៉ិកកំប៉ុក គោលដៅសំខាន់របស់មនុស្សភាគច្រើន គឺចង់មានលុយសម្រាប់ចិញ្ចឹមគ្រួសារ និងទុកសម្រាកក្រោយពេលចូលនិវត្ត។ អ្នកមានប៉ុណ្ណាក៏ពួកគេនៅតែខំរកដែរ ដូច្នេះគោលដៅចម្បង គឺការប្រឹងប្រែងរកលុយ។ ពេលវេលាសប្បាយ កុំយកវាជាធំពេក កុំគិតថាខ្លួនមិនមានពេលវេលាសប្បាយជាមួយមនុស្សជុំវិញខ្លួននោះអី ទាំងអស់នោះជារឿងកំប៉ិកកំប៉ុកទៅវិញទេ។ តែនេះក៏មិនមានន័យថា មិនឲ្យអ្នកមានអារម្មណ៍សប្បាយ ឬលំហែខ្លួនខ្លះទេ តែត្រឹមឲ្យមានគោលដៅ កុំលើសលប់ពេក។ ៤) រកបានភ្លេចសន្សំ អ្នកខ្លះសប្បាយនឹងរក ក៏យកវាទៅចាយមួយអស់ដៃ។ បើរកបាន…

ជីវិតមនុស្សជាច្រើនគិតថា ការដុះសក់ស្កូវ ឬសរសៃសក់ឡើងបែកពណ៌ប្រផេះ ទាំងវ័យក្មេង គឺដោយសារតែហ្សែនពីកំណើត គិតច្រើនពេក ស្រ្តេសច្រើន តែពួកគេពុំបានដឹងច្បាស់នោះទេ ថាវាជាសញ្ញាព្រមានសុខភាពធ្ងន់ធ្ងរទាំង ៣ ខាងក្រោមទៅវិញ៖ ៣) កង្វះហ្សែន សក់ស្កូវមុនអាយុ អាចបណ្តាលមកពីកង្វះហ្សែនក្នុងការផលិតមេឡានីន។ មនុស្សជួបបញ្ហានេះ ច្រើនតែមានសក់ស្កូវតាំងពីអាយុជាង ២០។ ក្នុងករណីខ្លះ អាចបណ្តាលមកពីឬសសក់របស់ពួកគេរងការបំផ្លាញ ដែលយូរទៅអាចវិវត្តទៅជាជំងឺក្រិនសរសៃឈាម។ ២) ជំងឺសរសៃប្រសាទ ស្ថានភាពតានតឹង សរសៃប្រសាទខ្លាំង ការគេងមិនគ្រប់គ្រាន់ របួសផ្លូវចិត្ត ក៏ជាមូលហេតុនាំឲ្យដុះសក់ស្កូវមុនអាយុ។ ក្នុងស្ថានភាពនេះ melanocytes ត្រូវបានផលិតនៅក្នុងរាងកាយ នាំឲ្យរំខានដល់សំយោគនៃ…

ជីវិតតាំងពីយូរណាស់មកហើយ មនុស្សជាច្រើនគិតថា ការទទួលទានអាហារប្រៃលើសលប់ គឺអាចបំផ្លាញក្រលៀនរបស់អ្នកបាន ប៉ុន្តែពួកគេមិនបានដឹងនោះទេ ថាកត្តាសាមញ្ញ ២ ផ្សេងទៀត ក៏អាចបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរដូចគ្នា។ យោងតាមវេជ្ជបណ្ឌិតជំនាញក្រៅស្រុក បានណែនាំឲ្យមនុស្សទូទៅ គួរជៀសទម្លាប់អាក្រក់ទាំង ២ ខាងក្រោម ព្រោះវាក៏អាចបំផ្លាញក្រលៀន ឬតម្រងនោមរបស់អ្នកបានដូចគ្នា៖ ១) ការទទួលទានទឹកមិនគ្រប់គ្រាន់ ការខ្ជិលផឹកទឹក ផឹកទឹកមិនគ្រប់គ្រាន់ ជាពិសេសនៅរដូវរងា ក៏វាអាចបំផ្លាញតម្រងនោមរបស់អ្នកបានដែរ។ ជាទូទៅទឹកជួយតម្រងនោមច្រោះយកកាកសំណល់ចេញមកខាងក្រៅ ដូច្នេះបើរាងកាយខ្វះជាតិទឹក នោះតម្រងនោមក៏នឹងត្រូវធ្វើការខ្លាំង ដែលយូរទៅនាំឲ្យមុខងារសមត្ថភាពតម្រងនោមឬក្រលៀនមានការធ្លាក់ចុះ។ ២) ការទទួលទានអាហារមានជាតិប្រូតេអ៊ីនច្រើនពេក ការទទួលទានអាហារមានជាតិប្រូតេអ៊ីនគឺល្អហើយសម្រាប់សុខភាព តែយ៉ាងណា វាក៏អាចបំផ្លាញសុខភាពរបស់អ្នកបានដូចគ្នា។ តាមការពន្យល់ពីវេជ្ជបណ្ឌិតនៅក្រៅស្រុក…

ជីវិតក្រៅពីការកែសម្រួលរបបអាហារ ការធ្វើលំហាត់ប្រាណ ក៏នៅមានមធ្យោបាយផ្សេងទៀត ដែលជួយឲ្យអ្នកសម្រកទម្ងន់បានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព។ ខាងក្រោមយើងបង្ហាញ ៤ វិធីដែលអ្នកគួរដឹង៖ ៤) ងូតទឹកក្តៅ នេះគឺជាវិធីល្អមួយ ដើម្បីបំបាត់ភាពតានតឹង តែវាក៏ចូលរួមចំណែកដុតកាឡូរីរាងកាយបានមួយផ្នែកផងដែរ។ យោងតាមការស្រាវជ្រាវ ការងូតទឹកក្តៅ ឬត្រាំខ្លួនក្នុងទឹកក្តៅរយៈពេល ១ ម៉ោង អាចជួយដុតបំផ្លាញ ១៣០ កាឡូរី នេះជាយុទ្ធសាស្រ្តដ៏ល្អមួយក្នុងការសម្រកទម្ងន់។ ៣) ធ្វើការងារផ្ទះ ការធ្វើការងារផ្ទះ ក៏អាចសម្រកទម្ងន់របស់អ្នកបានដែរ ដោយការចំណាយពេលលាងចាន ១ ម៉ោង អាចដុតបំផ្លាញ ១០០ កាឡូរី…

ជីវិតតាមការស្រាវជ្រាវមនុស្សដែលមិនសូវមានអាយុវែង ច្រើនតែមាន ៥ ចំណុចដូចបង្ហាញខាងក្រោមនេះ ហើយប្រសិនចង់បន្ថែមអាយុកាលជីវិត ចាំបាច់អ្នកត្រូវតែផ្លាស់ប្តូរទម្លាប់នៃការរស់នៅ និងរបបអាហារប្រចាំថ្ងៃ៖ ៥) លើសខ្លាញ់ក្បាលពោះ គ្រប់គ្នាដឹងហើយ អ្នកដែលមានជំងឺធាត់គឺមិនល្អឡើយសម្រាប់សុខភាព ហើយវាអាចបង្កទៅជាជំងឺរ៉ាំរ៉ៃជាច្រើនទៅពេលខាងមុខ។ នៅពេលមានជាតិខ្លាញ់កកកុញនៅក្នុងពោះច្រើន វាក៏នឹងដាក់បន្ទុកទៅលើសរីរាង្គដទៃទៀតផងដែរ។ ភាពធាត់នេះសោត ក៏បណ្តាលឲ្យអ្នកឆាប់អស់កម្លាំង ពិបាកក្នុងការធ្វើចលនា ក៏ដូចជាបង្កើនហានិភ័យជំងឺតម្រងនោម និងជំងឺសរសៃឈាម។ ៤) គុណភាពនៃការគេងចុះខ្សោយ មនុស្សដែលមានអាយុវែង ច្រើនតែអាចគេងបានជាប្រចាំរយៈពេល ៧ ម៉ោង ហើយមានពេលវេលាសម្រាកនៅពេលថ្ងៃចន្លោះពី ៣០ នាទី ទៅ ១ ម៉ោងផ្សេងទៀត។ ផ្ទុយទៅវិញសម្រាប់អ្នកអាយុខ្លី…