
ជីវិតនិងសុខភាពអត្រានៃការកើតជំងឺទឹកនោមផ្អែមក្នុងពិភពលោកយើងនេះ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំគួរឲ្យកត់សម្គាល់ ដោយសាររោគសញ្ញានៃជំងឺនេះមនុស្សមួយចំនួនមិនសូវបានចាប់អារម្មណ៍ ហើយទម្រាំតែដឹង គឺហួសពេល និងអាចប្រឈមហានិភ័យនៃការបាត់បង់ជីវិតបាត់ទៅហើយ។ ជាចំណេះដឹងល្អសម្រាប់មនុស្សទូទៅ ដែលអ្នកគួរតែដឹង ដោយយើងបង្ហាញអ្នកពីអាការៈដែលអាចចំណាំមើលបាន ដោយគ្រាន់តែមើលតាមរយៈក្រចកដៃ ក៏អាចដឹងថាអ្នកកំពុងវិវត្តទៅរកជំងឺទឹកនោមផ្អែមឬអត់ដែរ ហើយបើអ្នកមានគួរតែប្រញាប់ទៅរកពេទ្យដើម្បីស្វែងរកដំណោះស្រាយ៖ ប្រែទៅជាពណ៌លឿងនិងផុយស្រួយ ក្រចករបស់អ្នកជំងឺទឹកនោមផ្អែម នៅពេលដែលវាឆ្លងមេរោគ នោះនឹងបណ្តាលឲ្យវាប្រែទៅជាពណ៌រាងលឿង ហើយផុយ។ វាជាសញ្ញាព្រមាននៃការកើតជំងឺមិនល្អជាច្រើន ជាពិសេសគឺកម្រិតជាតិស្ករក្នុងឈាម។ ខុសពីក្រចកសម្រាប់មនុស្សដែលមានសុខភាពល្អ គឺពណ៌រាងបែកស៊ីជម្ពូ ផ្កាឈូកស្រាល ហើយមានឆ្នូតសំប៉ែតរាងរង្វង់ព្រះខែមួយ។ មានស្នាមបន្ទាត់ផ្តេកកាត់ក្រចក សញ្ញានៃជំងឺទឹកនោមផ្អែម ក៏បង្ហាញមកដោយក្រចករបស់អ្នក នឹងឡើងគំនូសបន្ទាត់ផ្តេកកាត់ពាក់កណ្តាកក្រចក។ ក្រៅពីជំងឺទឹកនោមផ្អែមនេះក៏ជាសញ្ញានៃការកើតជំងឺក្រពេញទីរ៉ូអីត និងកង្វះជាតិស័ង្កសីផងដែរ។ ក្រចកខ្លី យើងមិនសំដៅនៅពេលដែលមនុស្សកាត់ក្រចក ឬខាំក្រចកនាំឲ្យវាខ្លីនោះទេ…

ជីវិតនិងសុខភាពក្រៅពីផ្តល់ប្រយោជន៍សម្រាប់សុខភាព ទឹកឃ្មុំក៏អាចជួយឲ្យស្បែកភ្លឺស្អាតចេញពីក្នុងផងដែរ ឲ្យតែអ្នកចេះពីរបៀបប្រើប្រាស់ឲ្យបានត្រឹមត្រូវ។ ទឹកឃ្មុំមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន C និងវីតាមីនផ្សេងៗទៀតដែលជួយរឹតបន្តឹងរន្ធញើស បង្កើនសំណើមដល់ស្បែកធ្វើឲ្យស្បែកសភ្លឺរលោងចេញពីធម្មជាតិពិតៗ។ តាមការណែនាំពីអ្នកជំនាញ យើងសូមចែករំលែកការអនុវត្តវិធីសាមញ្ញ ២ ជាមួយការប្រើប្រាស់ទឹកឃ្មុំដើម្បីធ្វើឲ្យស្បែកស្អាត៖ ការអនុវត្តទី ១ (សម្រាប់ស្បែកស្អាត) គ្រឿងផ្សំ: ក្រូចឆ្មាស្រស់ ១ ផ្លែ ទឹកឃ្មុំ ២ ស្លាបព្រាកាហ្វេ ទឹកក្តៅអ៊ុនៗ ៣០០ ម.ល វិធីធ្វើ: ហាន់ក្រូចឆ្មាជាពីរ ហើយច្របាច់យកទឹក និងច្រោះគ្រាប់ចេញ ដាក់ទឹកក្រូចឆ្មានិងទឹកឃ្មុំ លាយជាមួយទឹកក្តៅអ៊ុនៗក្នុងកែវមួយ ហើយកូរឲ្យសព្វចូលគ្នា…

ជីវិតនិងសុខភាពស្លឹកគ្រៃមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ហើយការដាំទឹកស្លឹកគ្រៃយកមកទទួលទានជាប្រចាំ ក៏អាចពាំនាំនូវផលវិជ្ជមានជាច្រើនដល់រាងកាយ និងសម្រស់។ តាមការស្រាវជ្រាវ ស្លឹកគ្រៃក្រៅពីមានក្លិនឈ្ងុយ វាក៏មានផ្ទុកនូវសារធាតុប្រេងសំខាន់ៗប្រមាណ ០,៤ ទៅ ០,៨ ភាគរយ ដែលវានាំមកនូវប្រយោជន៍ធំៗ ៤ ដូចខាងក្រោម ដោយគ្រាន់តែអ្នកយកវាមកដាំក្នុងទឹកក្តៅ ហើយយកមកទទួលទានជាប្រចាំជារៀងរាល់ថ្ងៃ៖ ៤) បន្សាបជាតិពុលពីរាងកាយ ស្លឹកគ្រៃអាចលាងសម្អាតប្រព័ន្ធរំលាយអាហារ លំពែង តម្រងនោម ប្លោកនោម ពោលគឺលុបបំបាត់នូវសារធាតុពុល និងកាត់បន្ថយអាស៊ីតអ៊ុយរិកក្នុងខ្លួន។ លើសពីនេះវាក៏អាចបន្សាបជាតិអាកុលបានដែរ ដូច្នេះសម្រាប់មនុស្សស្រវឹង អ្នកអាចយកស្លឹកគ្រៃមកលាយជាមួយទឹក ហើយបុកឲ្យបាន ១ ពែងកែវ រួចទទួលទានអ្នកនឹងឆាប់ស្វាងស្រវឹង ហើយកាត់បន្ថយអាការៈឈឺក្បាល។…

ជីវិតនិងសុខភាពជាទូទៅស្រ្តីមេផ្ទះរមែងចូលចិត្តទុកចំណីអាហារ ឬបន្លែផ្លែឈើផ្សេងៗក្នុងទូទឹកកក ព្រោះគិតថាអាចរក្សាគុណភាពវាបានយូរ និងខ្លះទៅចូលចិត្តការទទួលទានបែបត្រជាក់ៗ។ ប៉ុន្តែអ្នកត្រូវដឹងថា វាក៏បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ ប្រសិនអ្នកមិនបានសិក្សាឲ្យច្បាស់។ តាមការណែនាំពីអ្នកជំនាញបានប្រាប់នៅប្រភេទអាហារ និងបន្លែផ្លែឈើ ៤ ប្រភេទដែលអ្នកគួរជៀសវាងរក្សាវាទុកក្នុងទូទឹកកករយៈពេលយូរ៖ ១) ផ្លែឪឡឹក ឪឡឹកជាប្រភេទផ្លែឈើដែលមានផ្ទុកសារធាតុទឹកច្រើនបំផុត ប៉ុន្តែគ្រូពេទ្យជំនាញសូមណែនាំមិនឲ្យរក្សាវាទុកនៅសីតុណ្ហភាពត្រជាក់ពេកនោះទេ ព្រោះវាអាចបង្កឲ្យអ្នកដែលបរិភោគមានហានិ.ភ័យក្នុងការកើតជំងឺមហារីក។ ប្រសិនអ្នកចង់បរិភោគជាមួយសភាពត្រជាក់ៗ បែបនេះគួរទុកវាត្រឹមរយៈពេល ២-៣ ម៉ោងយ៉ាងយូរបំផុត ហើយក៏សមល្មមនឹងមិនធ្វើឲ្យវាខូចគុណភាពនោះដែរ។ ២) ផ្លែចេក ជាទូទៅអ្នកប្រាកដជាចាប់អារម្មណ៍នៅពេលយើងដាក់ផ្លែចេកក្នុងទូទឹកកកយូរ នោះវាសំបករបស់វានឹងឡើងពណ៌ខ្មៅ នោះហើយគឺមានន័យថា ចេកបានខូចគុណភាព។ ប្រសិនអ្នកព្យាយាមយកមកទទួលទាន នោះអាចបណ្តាលឲ្យអ្នកមានការទល់លាមក។ ៣) ខ្ទឹមសនិងខ្ទឹមបារាំង ការរក្សាទុកខ្ទឹមសនិងខ្ទឹមបារាំងក្នុងទូទឹកកក…

ជីវិតនិងសុខភាពនៅរៀងរាល់ព្រឹក បើរាងកាយអ្នកចេញសញ្ញាទាំង ៥ នេះមក នោះវាអាចជាសញ្ញាព្រមានពីជំងឺមួយចំនួន ដែលអ្នកត្រូវតែយកចិត្តទុកដាក់ជាពិសេស៖ ៥) អញ្ចាញធ្មេញហូរឈាម ជាធម្មតានៅពេលដែលអញ្ចាញធ្មេញហូរឈាមនៅពេលអ្នកដុសធ្មេញ វាអាចមកពីបញ្ហាសុខភាពមាត់ធ្មេញ ប៉ុន្តែបើវាមិនស្ថិតក្នុងជំពូកបញ្ហានោះ វាក៏អាចមកពីបញ្ហាឈាមកក ដែលនេះទាក់ទងនឹងជំងឺថ្លើមវិញ។ ៤) ក្អកយូរ ហើយក្អកជាមួយស្លេស នៅពេលដែលអ្នកងើបពីព្រលឹម ហើយឧស្សាហ៍ក្អកឥតឈប់ ៣-៤ សប្តាហ៍ហើយមិនបាត់សោះ វាជាសញ្ញាគួរឲ្យបារម្ភហើយ ដោយនេះអាចទាក់ទងនឹងបញ្ហាសួត ពោលអាចជារលាកទងសួត។ ៣) ទឹកនោមពណ៌ប្លែក ក្រោយក្រោកពីគេង ពេលអ្នកនោមលើកដំបូងប្រចាំថ្ងៃ ទឹកនោមគួរតែចេញពណ៌លឿងស្រាល តែបើប្រែទៅជាពណ៌លឿងងងឹត នោះមានន័យថា អាចមកពីអ្នកមានបញ្ហាប្លោកនោម ឬតម្រងនោម។…

ជីវិតនិងសុខភាពរបបអាហារប្រចាំថ្ងៃ គឺជារឿងដែលសំខាន់បំផុតក្នុងការកំណត់ពីសុខភាពរាងកាយរបស់អ្នកទៅពេលខាងមុខ។ ជាពិសេសអាហារពេលព្រឹក ដែលកំណត់សកម្មភាពមួយថ្ងៃពេញរបស់អ្នក បើអ្នកបន្តជ្រើសរើសប្រភេទអាហារដូចបង្ហាញខាងក្រោមទាំង ៣ នោះនឹងមានផលប៉ះពាល់ខ្លាំងណាស់ដល់សុខភាពទៅថ្ងៃមុខ៖ ៣) អាហារពេលព្រឹកជាមួយចាក្វៃ មនុស្សភាគច្រើនចូលចិត្តណាស់ ការទទួលទានចាក្វៃជំនួសបាយព្រឹក ហើយពេលខ្លះក៏លាយជាមួយ Hot dog អ្វីមួយចំនួនផ្សេងទៀត។ យ៉ាងណាប្រភេទនំបំពងទាំងនោះ វាងាយនឹងធ្វើឲ្យអ្នកកើតជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមរហ័សបំផុត។ ២) អាហារសម្រន់ បើអ្នករវល់ខ្លាំង ហើយជ្រើសយកការទទួលទានអាហារសម្រន់ជំនួសបាយ នោះជារឿងដែលជះផលអាក្រក់បំផុត។ អ្នកខ្លះទៅទទួលទានប្រភេទនំ Coockies នំបន្ទះប្រៃៗ ឬប្រហិតចៀន ដែលវាមិនគួរញឹកញាប់ពេកទេ បើយូរៗម្តង អ្នកអាចទទួលទានបាន។ ព្រោះថាអាហារទាំងនេះវាមានអំបិល មានស្ករ…

ជីវិតនិងសុខភាពអាហារពេលព្រឹក ពិតជាមានសារៈសំខាន់ខ្លាំងចំពោះសុខភាពមនុស្ស ជួយរក្សាថាមពលសម្រាប់ថ្ងៃថ្មី កម្ចាត់ជាតិពុលចេញពីរាងកាយ ជួយចិញ្ចឹមថ្លើម និងតម្រងនោមឱ្យមានសុខភាពល្អ។ ១. ទឹក នៅពេលព្រឹក បន្ទាប់ពីភ្ញាក់ពីគេង អ្នកគួរផឹកទឹកចម្រោះក្តៅឧណ្ហៗមួយកែវភ្លាមៗ។ ដោយសារតែទឹកជួយឱ្យការរំលាយអាហារកោសិកាខ្លាញ់ប្រព្រឹត្តទៅបានល្អប្រសើរ។ បរិមាណទឹកតិចក្នុងរាងកាយនឹងបង្កើនដំណើរការនៃការប្រមូលផ្តុំជាតិខ្លាញ់ ហើយថ្លើមនឹងត្រូវធ្វើការកាន់តែខ្លាំង។ រឿងដ៏ល្អបំផុតមួយដែលអ្នកអាចធ្វើបានសម្រាប់ថ្លើមរបស់អ្នក គឺរក្សាទម្ងន់ដែលមានសុខភាពល្អ។ ដូច្នេះ ចូរបង្កើតទម្លាប់ផឹកទឹកឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ ដើម្បីរក្សាថ្លើមរបស់អ្នកឱ្យមានសុខភាពល្អ។ ២. ស៊ុត សម្រាប់អាហារពេលព្រឹក កុំភ្លេចញុំាស៊ុត រួមមាន ស៊ុតមាន់ ស៊ុតទាជាដើម … ស៊ុតមានប្រូតេអ៊ីនគុណភាពខ្ពស់ ពោលគឺទម្រង់អាស៊ីតអាមីណូនៃប្រូតេអ៊ីនគឺនៅជិតទម្រង់អាស៊ីតអាមីណូរបស់មនុស្ស។ ដូច្នេះហើយ វាត្រូវបានរំលាយ និងស្រូបយកដោយរាងកាយបានយ៉ាងងាយស្រួល។…

ជីវិតនិងសុខភាពមនុស្សភាគច្រើនដោយសារភាពស្និទ្ធស្នាលនឹងគ្នា ជាពិសេសគឺមនុស្សស្រី រមែងតែងតែចែករំលែក ឬប្រើប្រាស់របស់ណាមួយរួមគ្នា។ ប៉ុន្តែវាជាកំហុសទៅវិញទេ ដោយវាអាចវិវត្តទៅរកជំងឺជាច្រើនរួមមានទាំងមហារីកផងដែរ។ ខាងក្រោមបង្ហាញពីរបស់ ៤ ដែលអ្នកមិនគួរប្រើប្រាស់រួមគ្នាឡើយ៖ ៤) កន្ត្រៃកាត់ក្រចក ទោះអ្នកលាងដៃញឹកញាប់ប៉ុណ្ណា តែជឿទៅផ្នែកក្រចកមិនត្រូវបានសម្អាតដិតដល់នោះឡើយ ហើយវាជាកន្លែងដែលផ្ទុកនូវវីរុស មេរោគផ្សិតជាច្រើនរាប់មិនអស់។ នៅពេលដែលអ្នករំលែកឲ្យគេប្រើប្រាស់កន្រ្តៃកាត់ក្រចករួមគ្នា នោះអ្នកកំពុងប្រឈមហានិភ័យនៃការឆ្លងមេរោគស្បែក ឬវីរុស HPV ដែលបង្កឲ្យមានជំងឺមហារីកបាន។ សម្រាប់ស្រីៗដែលនិយមទៅ Salon អ្នកគួរតែយកឈុតកាត់ក្រចករបស់ខ្លួនឯង មិនគួរប្រើប្រាស់របស់លាយឡំជាមួយគេឡើយ។ ៣) កន្សែងងូតទឹក ទាំងកន្សែងជូតមុខ និងកន្សែងធម្មតាក្តី មិនគួរប្រើប្រាស់រួមគ្នានោះទេ ព្រោះវាអាចបណ្តាលឲ្យអ្នកឆ្លងមេរោគលើស្បែក។ អ្នកគួរតែប្រើប្រាស់ដាច់ដោយឡែកពីគ្នា ហើយបោកសម្អាតវាឲ្យបានទៀងទាត់…

ជីវិតនិងសុខភាពអ្នករាល់គ្នាបានដឹងហើយថា វីតាមីន C ពិតជាមានសារៈសំខាន់ខ្លាំងណាស់ដល់រាងកាយ ដោយវាអាចជួយពង្រឹងដល់ប្រព័ន្ធភាពសាំ ការពាររាងកាយពីការកើតមាននៅជំងឺផ្សេងៗបាន។ យ៉ាងណាតាមរយៈសញ្ញាព្រមានទាំង ៨ នេះ អាចបង្ហាញច្បាស់ថា រាងកាយអ្នកកំពុងមានកង្វះខាតវីតាមីន C ធ្ងន់ធ្ងរ៖ ៨) ឆាប់អស់កម្លាំង អ្នកដែលខ្វះខាតវីតាមីន C គឺងាយនឹងនាំឲ្យរាងកាយអស់កម្លាំងលឿនណាស់ សូម្បីតែពេលក្រោកពីគេង ក៏អ្នកមានអារម្មណ៍ថាអស់កម្លាំងទាំងព្រឹកព្រលឹមដែរ។ ៧) ការផ្លាស់ប្តូរអារម្មណ៍លឿន សូមចុចលើរូបភាពដើម្បីពង្រីករូបភាព អារម្មណ៍របស់អ្នកឆាប់ឆេវឆាវលឿន ហើយក៏ឆាប់ត្រជាក់ទៅវិញលឿន ពោលគឺមិនជាស្ថិតស្ថេរនៅចំណុចប្រក្រតីណាមួយឡើយ។ ៦) ការឈឺចាប់ នៅពេលដែលរាងកាយខ្វះវីតាមីន C នោះក៏នាំឲ្យសន្លាក់សាច់ដុំ ងាយនឹងទទួលរងការឈឺចាប់បានងាយ។…

ជីវិតនិងសុខភាពបើអ្នកចង់រស់នៅដោយការមានសុខភាពល្អ សម្រស់ក្មេងជាងវ័យ ចូរអ្នកត្រូវប្រកាន់ខ្ជាប់អនុវត្តឲ្យបាន ៣ ចំណុចនេះរៀងរាល់ព្រឹក ហើយជៀសឆ្ងាយឲ្យបាននៅ ៣ ចំណុចនេះរៀងរាល់ពេលយប់៖ ៣) ត្រូវតែទទួលទានអាហារពេលព្រឹកឲ្យទៀងទាត់ ការមិនបរិភោគអាហារពេលព្រឹក ដើម្បីចង់សម្រកទម្ងន់ គឺជាការគិតខុសយ៉ាងធ្ងន់ធ្ងរ។ ជាងនេះការដែលរំលងអាហារពេលព្រឹក ងាយនឹងធ្វើឲ្យអ្នកកើតជំងឺគ្រួសក្នុងតម្រងនោមថែមទៀតផង។ ២) ត្រូវតែទទួលទានទឹកនៅពេលព្រឹក អ្នកគួរតែផឹកទឹកយ៉ាងហោចណាស់ ១ កែវឲ្យបានទៀងទាត់រៀងរាល់ព្រឹក ដើម្បីជំរុញចលនាឈាមឲ្យដំណើរការល្អ។ ជាងនេះក៏ជួយបញ្ហាទល់លាមកផងដែរ តែត្រូវចាំ ចូរដុសធ្មេញមុនទទួលទានទឹក ដើម្បីបញ្ចៀសការហូរចូលបាក់តេរីទៅក្នុងខ្លួន។ ១) ត្រូវតែបន្ទោរបង់ (បត់ជើងធំ) អ្នកត្រូវតែមានចលនាពោះវៀន ពោលជាការបន្ទោរបង់រៀងរាល់ពេលព្រឹក ព្រោះក្រោយពីយើងគេងអស់រយៈពេលជាច្រើនម៉ោង ក៏ដល់ពេលបញ្ចេញជាតិពុលចេញពីរាងកាយតាមរយៈការបន្ទោរបង់នោះហើយ។…

ជីវិតនិងសុខភាពចង់បានមុខក្មេងជាងវ័យ ស្បែកមុខភ្លឺថ្លាបែបធម្មជាតិដែរទេ? មកអានអត្ថបទនេះត្រូវហើយ យើងសូមចែករំលែករូបមន្តធម្មជាតិ ៤ ដែលមិនសូវមានអ្នកដឹងទេ ហើយអ្នកអាចយកទៅអនុវត្តបានដោយមានសុវត្ថិភាព និងប្រសិទ្ធភាព៖ ៤) បិទម៉ាសជាមួយស៊ុត គោះស៊ុតយកតែផ្នែកពណ៌ស ហើយកូរវាឲ្យសព្វ យកវាមកលាបនៅលើមុខ រួចយកម៉ាសបិទមុខមកបិទពីលើផ្ទៃមុខមួយស្រទាប់បន្ថែមទៀត ហើយទុកចោល សឹមលាងទឹកចេញ។ ស៊ុតមានអង់ស៊ីមដែលជួយកម្ចាត់បាក់តេរីនៅក្រោមស្បែក ជាពិសេសសម្រាប់ស្បែកមុខដែលមានជាតិខ្លាញ់។ រីឯម៉ាសអាចជួយបន្តឹងរន្ធញើស និងការពារការកើតមុនធ្វើឲ្យស្បែកស្អាត។ ៣) ទឹកអង្ករ ពេលលាងអង្ករកុំចាក់ទឹកនោះចោល ដោយតាមរូបមន្តពីស្រ្តីភាគច្រើននៅជប៉ុន គេយកទឹកអង្ករនេះមកលាងសម្អាតមុខ ក្រោយពីបិទម៉ាសរួច។ ដោយសារតែទឹកអង្ករមានផ្ទុកនូវវីតាមីន B ជួយឲ្យស្បែកទន់រលោង និងបង្រួមរន្ធញើស កាត់បន្ថយការឡើងមុននិងស្នាមអុជខ្មៅ។ ២)…

ជីវិតនិងសុខភាពទម្លាប់ខាងក្រោមនេះ វាពិតជាបង្កផលប៉ះពាល់សុខភាព និងសម្រស់យ៉ាងខ្លាំង។ ដូច្នេះអ្នកគួរបោះបង់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ១. ចូលចិត្តអង្គុយមួយកន្លែង ហើយខ្ជិលហាត់ប្រាណ ទម្លាប់អង្គុយនៅកន្លែងមួយនៅកន្លែងធ្វើការ ឬមើលទូរទស្សន៍ ឬលេងហ្គេមគឺជារឿងធម្មតាសម្រាប់មនុស្សជាច្រើន។ ភាពអសកម្មនឹងធ្វើឱ្យអ្នកចំណាយច្រើនចំពោះសុខភាព។ ទន្ទឹមនឹងនោះដែរ វាក៏ធ្វើឱ្យរាងកាយអ្នកកាន់តែធាត់ ស្បែកមុខយារធ្លាក់ចាស់ និងមិនស្អាត។ មូលហេតុគឺនៅពេលហាត់ប្រាណ រាងកាយនឹងបែកញើស នៅពេលនោះកាកសំណល់ក្នុងរាងកាយនឹងត្រូវបានកម្ចាត់ចោល។ លើសពីនេះ ការហាត់ប្រាណទៀងទាត់ជួយឱ្យរាងកាយរឹងមាំ បន្ថយភាពចាស់ ដោយហេតុនេះជួយឱ្យអ្នកមើលទៅក្មេងជាងវ័យ។ ២. ស្ថិតក្រោមភាពតានតឹងឥតឈប់ឈរ ការសិក្សាជាច្រើនបានបង្ហាញថា ភាពតានតឹងថេរ និងការឆាប់ខឹងបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់កោសិកា។ នេះអាចពន្លឿនដំណើរការនៃភាពចាស់ ដែលបណ្តាលឱ្យស្បែកជ្រួញមុនអាយុ និងខ្វះភាពរឹងមាំ។ លើសពីនេះ ការដែលអ្នកឧស្សាហ៍ស្ត្រេស…

ជីវិតនិងសុខភាពឈឺក្រពះ ធ្វើឱ្យអ្នកជំងឺឈឺច្រើន ដែលប៉ះពាល់ដល់សកម្មភាពប្រចាំថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកសម្គាល់ឃើញសញ្ញាមិនធម្មតាណាមួយ អ្នកគួរតែជូនដំណឹងទៅគ្រូពេទ្យភ្លាមៗ មុនពេលវាយឺតពេល។ ទម្លាប់ញុំាអាហារ និងដំណេកដោយគ្មានវិទ្យាសាស្ត្រ រួមជាមួយនឹងសម្ពាធកើនឡើងក្នុងជីវិតទំនើបធ្វើឱ្យជំងឺក្រពះកើនឡើង។ វាក៏ដោយសារតែនេះគឺជាជំងឺទូទៅដែលមនុស្សជាច្រើនមិនអើពើនឹងសញ្ញាព្រមានដែលនាំទៅដល់ការគំរាមកំហែងដល់អាយុជីវិត។ ដូច្នេះហើយ ប្រសិនបើអ្នករកឃើញរោគសញ្ញាដូចខាងក្រោមនេះ អ្នកត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ ក្រែងលោមានការសោកស្តាយទាន់ពេលវេលា។ ១. ឈឺពោះធ្ងន់ធ្ងរ លាមកខ្មៅ ឬក្អួតមានឈាម ប្រសិនបើមានការឈឺចាប់ epigastric ធ្ងន់ធ្ងរ លាមកខ្មៅ ឬក្អួតមានឈាម… អ្នកជំងឺត្រូវការការថែទាំបន្ទាន់ជាបន្ទាន់ បើមិនដូច្នេះទេ វានឹងមានគ្រោះថ្នាក់ដល់អាយុជីវិត។ ដោយសារតែនេះគឺជាសញ្ញានៃការហូរឈាមក្រពះ ផលវិបាកដ៏គ្រោះថ្នាក់បំផុតនៃជំងឺរលាកក្រពះស្រួចស្រាវ។ ជាធម្មតា ការហូរឈាមក្រពះកើតឡើងនៅពេលដែលអ្នកជំងឺផឹកស្រាច្រើនពេក ស្ត្រេសខ្លាំងពេក…

ជីវិតនិងសុខភាពអាកាសធាតុក្តៅ ម៉ាស៊ីនត្រជាក់ សុទ្ធតែជាកត្តាដែលប៉ះពាល់ដល់សុខភាព។ ដូច្នេះហើយ បើមិនបានថែទាំដោយប្រយ័ត្នប្រយែងទេ រាងកាយនឹងងាយរងគ្រោះជាខ្លាំង។ ១. ឆ្អឹងកងមាត់ស្បូន ភ័យខ្លាចបំផុតនៅពេលប៉ះដោយខ្យល់ត្រជាក់ វាពិបាកសម្រាប់អ្នកធ្វើការក្នុងការិយាល័យ ដើម្បីចៀសវាងការអង្គុយក្នុងម៉ាស៊ីនត្រជាក់ពេញមួយថ្ងៃ។ នៅរដូវក្តៅ ការអង្គុយក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ត្រូវបានគេគិតថាមានផាសុកភាពជាង ប៉ុន្តែវាមិនប្រាកដថាល្អនោះទេ។ ប្រសិនបើខ្យល់ត្រជាក់របស់ម៉ាស៊ីនត្រជាក់បក់ចូលដោយផ្ទាល់ទៅក្នុងឆ្អឹងកងមាត់ស្បូន ជាលិកាទន់ជុំវិញនឹងត្រូវខូចខាត ដែលនាំឱ្យមានការកន្ត្រាក់ជាបន្តបន្ទាប់។ ក្នុងរយៈពេលវែង វាអាចនាំឱ្យឈឺខ្នង និងបញ្ហាសុខភាពផ្សេងៗទៀត។ លើសពីនេះ ការអង្គុយយូរពេកក៏អាចរំខានដល់ចលនាកផងដែរ ដោយហេតុនេះធ្វើឱ្យរោគសញ្ញានៃជំងឺពុកឆ្អឹងមាត់ស្បូនកាន់តែធ្ងន់ធ្ងរ។ ដំបូន្មានសម្រាប់អ្នក គឺម៉ាស៊ីនត្រជាក់មិនគួរទាបជាង 26 អង្សារសេ មិនត្រូវឱ្យស្មា និងខ្នងបែរមុខទៅរកម៉ាស៊ីនត្រជាក់ អ្នកអាចរៀបចំកន្សែងពីលើស្មារបស់អ្នក ដើម្បីចៀសវាងខ្យល់ត្រជាក់ប្រសិនបើចាំបាច់។ ២.…

ជីវិតនិងសុខភាពមានមនុស្សមួយចំនួនដែលមានក្បាលពោះធំ ប៉ោង គេឯងតែងតែចំណាំហៅថាធាត់ដុះក្បាល។ ដោយអាការបែបនេះពួកគេយល់ថាបណ្តាលមកពីពួកគេធាត់ ឬទទួលទានអាហារច្រើនពេកបានជាក្លាយទៅបែបនេះ។ ប៉ុន្តែ ការពិតទៅ ការឡើងក្បាលពោះនេះ អាចមកពីអ្នកហើមពោះទៅវិញទេ នោះក៏ដោយសារតែក្រពះ និងប្រព័ន្ធរំលាយអាហាររបស់អ្នកធ្វើការមិនប្រក្រតី មានសារធាតុពុលនៅក្នុងក្រពះពោះវៀន ដោយសារតែអ្នកទទួលទានអាហារមិនល្អចូលទៅក្នុងពោះជាដើម។ ដូច្នេះថ្ងៃនេះយើងនឹងលើកយកមូលហេតុដែលបណ្តាលឱ្យអ្នកកើតអាការហើម ប៉ោង ឬហៅថាដុះក្បាលពោះមកបង្ហាញមិត្តអ្នកអាន រួមទាំងវិធីព្យាបាលផងដែរ ដូចខាងក្រោមនេះ៖ # មូលហេតុដែល ធ្វើឱ្យអ្នកហើមពោះ ឬដុះក្បាលពោះ ១. ខ្វះជាតិទឹក ប្រសិនជាអ្នកមិនបានទទួលទានទឹកឱ្យបានគ្រប់គ្រាន់នោះទេ វាក៏អាចបណ្តាលឱ្យអ្នកហើម និងឡើងដុះក្បាលពោះបានដែរ។ ដូច្នេះត្រូវប្រាកដចិត្តថា អ្នកត្រូវតែទទួលទានទឹកឱ្យបានយ៉ាងហោចណាស់ ក៏ ៦ ទៅ…

ជីវិតនិងសុខភាពស្ពៃក្តោបក្រៅពីអាចយកមកចម្អិនជាម្ហូបអាហារ និងបរិភោគបានទាំងស្រស់ៗហើយ ថែមទាំងអាចយកមកធ្វើជាភេសជ្ជៈទទួលទានយ៉ាងឆ្ងាញ់ពិសាបានទៀតផងសម្រាប់អ្នកដែលមិនចង់ទទួលទានវាជាម្ហូបអាហារ រួមទាំងការទទួលឆៅ។ ដូច្នេះមកតាមដានវិធីធ្វើទឹកស្ពៃក្តោបងាយៗឆ្ងាញ់ពិសារ រួមទាំងអត្ថប្រយោជន៍សម្រស់ និងសុខភាពលើសលប់ដូចខាងក្រោមនេះ៖ # វិធីធ្វើទឹកស្ពៃក្តោប គ្រឿងផ្សំ ១.ស្ពៃក្តោប ១ ទំហំល្មម បកសម្បកចាស់ៗចេញ រួចលាងសម្អាតជាមួយទឹកក្តៅឧណ្ហៗ រួចកាត់ជាដុំៗទំហំល្មម (ស្ពៃក្តោបពណ៌អ្វីក៏បាន តែត្រូវបកសម្បកចាស់ៗចេញរួចលាងនឹងទឹកក្តៅឧណ្ហៗជាមុនសិន) ២.ផ្លែប៉ោមក្រហមក៏បាន ខៀវក៏បាន ១ ឬ ២ផ្លែ ចិតសម្បក ខ្វះបណ្តូលកណ្តាលរួចកាត់ជាដុំៗ ៣.ខ្ញី ១ មើម ចិតសម្បកចេញ និងកាត់ជាបន្ទះ ៤.ក្រូចឆ្មារសម្បកលឿង ១ផ្លែ…

ជីវិតនិងសុខភាពការលាងសំអាតផ្ទៃមុខឱ្យបានស្អាតល្អពិតជាសំខាន់ខ្លាំងណាស់សម្រាប់ សម្រស់របស់សុភាពនារីៗ ហើយការថែរក្សានិងលាងសំអាតមុខឱ្យបានត្រូវ និងមានរូបមន្តច្បាស់លាស់នឹងធ្វើឱ្យស្បែកមុខអ្នកស្រស់ថ្លា មានសំណើម និងមានសភាពទន់ភ្លឺរលោង។ ដូច្នេះថ្ងៃនេះយើងនឹងលើកឡើងនូវវិធីសម្អាតផ្ទៃមុខងាយៗសាមញ្ញដោយគ្រាន់តែប្រើទឹកសូដាមួយកំប៉ុងតែប៉ុណ្ណោះដួចខាងក្រោម៖ គ្រឿងផ្សំ – ទឹកសូដា ១កំប៉ុង ឬ ១ ពែង – ទឹកធម្មតា ១ ពែង – ក្រណាត់ទន់ស្អាត – ពែង/ ឆ្នាំង ឬ ចានដាក់ទឹក១ វិធីទី១៖ ជាដំបូងត្រូវលាយទឹកសូដា ជាមួយទឹកធម្មតាក្នុងបរិមាណស្មើគ្នា រួចយកក្រណាត់ស្អាតទៅជ្រលក់ក្នុងទឹកដែលលាយរួចនោះ។ បន្ទាប់មកយកក្រណាត់មកគ្របលើផ្ទៃមុខរបស់អ្នកឱ្យបាន ៣០វិនាទី ។…

ជីវិតនិងសុខភាពការដែលបង្អត់អាហារខ្លួនឯង ឬតមអាហារជាប្រចាំធ្វើឰ្យប៉ះពាល់ដល់សុខភាពខ្លាំងណាស់ តែវាបានក្លាយទៅជាវិធីសម្រកទម្ងន់ ឬថែរក្សារាងសម្រាប់ស្ត្រីនៅក្នុងសម័យបច្ចុប្បន្នទៅវិញ ដោយសារតែគេគិតថា ការបង្អត់បាយនឹងធ្វើឱ្យគេអាចឆាប់ទទួលបានរូបរាងស្រស់ស្អាតបានតាមចិត្តប្រាថ្នា។ ក៏ប៉ុន្តែ អ្នកដែលមានបញ្ហាសុខភាពមួយចំនួន និងមានស្ថានភាពមួយចំនួន ការបង្អត់បាយនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពខ្លាំង។ ខាងក្រោមនេះជាប្រភេទមនុស្សដែលមានបញ្ហាសុខភាពមួយចំនួន ដែលមិនត្រូវធ្វើការតមអាហារ ឬបង្អត់អាហារជាដាច់ខាតសម្រាប់ការសម្រកទម្ងន់៖ ១. មានជំងឺប្រមាត់ ឬកើតក្រួសក្នុងថង់ទឹកប្រមាត់៖ នៅពេលដែលអ្នកធ្វើការតាមអាហារ ទឹកប្រមាត់នឹងមិនត្រូវបានផលិតឡើង ហើយវានឹងធ្វើឱ្យប្រមាត់របស់អ្នកបញ្ចេញទឹកស្អុយៗ ឬបង្កជាដុំក្រួសល្អិតៗ ដែលជាប់នឹងថង់ទឹកប្រមាត់។ សម្រាប់មនុស្សដែលមានសុខភាពធម្មតាមិនមែនជាបញ្ហាទេ តែសម្រាប់អ្នកដែលមានបញ្ហាថង់ទឹកប្រមាត់ គួរតែទទួលទានអាហារឱ្យបានត្រឹមត្រូវ និងមិនត្រូវតមអាហារជាដាច់ខាត។ ២. មនុស្សស្រី៖ វាប្រហែលជាចម្លែកបន្តិច ដែលឃើញថា មនុស្សស្រីមិនគួរតាមអាហារសម្រាប់សម្រកទម្ងន់នោះទេ ព្រោះធម្មតាជាមនុស្សស្រីស្ទើរតែទាំងអស់សុទ្ធតែចូលចិត្តតមអាហារឱ្យបានរាងស្អាត។ តែការពិតទៅ ការតមអាហារបែរជាធ្វើឱ្យអរម៉ូនរាងកាយរបស់មនុស្សស្រីប្រែប្រួល ប៉ះពាល់ដល់អារម្មណ៍…