
ជីវិតនិងសុខភាពការចាំសង្កេតមើលពេលវេលាដែលអ្នកឧស្សាហ៍ទៅបន្ទោបង់ ក៏ជាសញ្ញាដែលបង្ហាញពីតម្រុយល្អ នៃស្ថានភាពសុខភាពរបស់អ្នកផងដែរ។ ប្រសិនជាអ្នកស្ថិតក្នុងចំណោមមនុស្ស ដែលរមែងទៅបន្ទោបង់ នៅពេលវេលាទាំង ២ ខាងក្រោម នោះអ្នកគឺជាមនុស្សមានសុខភាពល្អ អាចមានអាយុវែង៖ ២) ចន្លោះម៉ោង ០៥:០០ ដល់ ៧:០០ ព្រឹក តាមក្បួនបុរាណចិន រៀងរាល់ព្រឹកចាប់ពីម៉ោង ៥ ដល់ ៧ ព្រឹក ជាម៉ោងដែលមនុស្សមួយចំនួនងើបពីដំណេក វាជាពេលដែលពោះវៀនធំនៃរាងកាយមនុស្សចាប់ផ្តើមដំណើរការ។ ប្រសិនអ្នកមានចលនាពោះវៀន បន្ទោបង់ជារៀងរាល់ថ្ងៃនៅចន្លោះម៉ោងនេះ គឺមានន័យថា មុខងាររំលាយអាហាររបស់អ្នក គឺដំណើរការជាធម្មតា មិនមានបញ្ហាអ្វីដែលត្រូវបារម្ភទេ ហើយក៏វាបានចូលរួមបញ្ចេញជាតិពុលទៀងទាត់ផងដែរ។ ក៏ដោយសារបន្ទាប់ពីកកកុញអាហារ…

ជីវិតនិងសុខភាពសាឡាត់ស្រួយ ជាបន្លែបៃតងម្យ៉ាងដែលសម្បូរទៅដោយជាតិកាល់ស្យូម វីតាមីន A និងសារធាតុចិញ្ចឹមជាច្រើនផ្សេងទៀត។ អ្នកអាចទទួលវា ទាំងបែបឆៅ ឬឆ្អិនទៅតាមចំណូលចិត្ត ហើយមិនប៉ះពាល់អ្វីនោះទេ។ វាមានជាតិកាល់ស្យូមខ្ពស់ខ្លាំងណាស់ ដោយធៀបនឹងឆ្អឹងស៊ុប ច្រើនជាងដល់ទៅ ៣៦ ដងឯណោះ។ ដោយឡែកបើសម្លឹងទៅប្រយោជន៍ដទៃផ្សេងទៀត សាឡាត់ស្រួយមានប្រយោជន៍ធំៗដល់ទៅ ៤ ដូចខាងក្រោម៖ ៤) បញ្ចុះកម្តៅ សម្រកទម្ងន់ សាឡាត់ស្រួយ មានប្រសិទ្ធភាពក្នុងការបញ្ចុះកម្តៅ ហើយវាក៏មានកាឡូរីទាប ត្រឹមតែ ១៥ កាឡូរីប៉ុណ្ណោះ ក្នុង ១០០ ក្រាម ពោលទាបជាងទាំងប៉េងប៉ោះទៅទៀត។ ដូច្នេះវាពិតជាល្អខ្លាំងណាស់…

ជីវិតនិងសុខភាពស្ពៃក្ដោបមិនត្រឹមតែជាបន្លែដែលយើងអាចយកទៅចម្អិនមកទទួលទានប៉ុណ្ណោះទេ ទៀតសោតវាក៏អាចច្នៃទៅជារបស់មានប្រសិទ្ធភាព ដើម្បីបំបាត់ការឈឺចាប់ផងដែរ។ ក៏ដោយសារវាមានផ្ទុកសារធាតុ Phytonutrients ដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្ម ហេតុនេះហើយអ្នកជំនាញខាងឱសថបានណែនាំឲ្យយកស្ពៃក្ដោបទៅប្រើប្រាស់ ៤ របៀបដូចខាងក្រោម ដើម្បីនាំប្រយោជន៍បន្ថែមលើសពីការទទួលទាន៖ ៤) បំបាត់ការឈឺចាប់ក្រពេញទីរ៉ូអ៊ីត អ្នកគ្រាន់តែយកសន្លឹកស្ពៃក្តោបប៉ុន្មានសន្លឹក មករុំនៅបរិវេណក ហើយយកក្រមាឬបង់រុំមករុំទុកចោលមួយយប់ រួចសឹមព្រឹកស្អែកយកវាចេញ និងលាងសម្អាតបរិវេណក។ ៣) បំបាត់ការឈឺក្បាល យកស្ពៃក្តោបប៉ុន្មានសន្លឹក មកបិទលើក្បាល ទុកវាចោលមួយយប់ នេះក៏ជាវិធីអាចបំបាត់ការស្រ្តេស ជួយសម្រួលសតិអារម្មណ៍ និងបំបាត់ការឈឺចាប់ផ្នែកក្បាលនេះផងដែរ។ ២) ឈឺសុដន់ ដោយសារតែការបំបៅដោះកូន កុំបារម្ភខ្លាំងពេកអី បើអ្នកមានបញ្ហានេះ អ្នកអាចយកសន្លឹកស្ពៃក្តោបមកច្របាច់ ដាក់ឲ្យណែនជាប់ត្រង់កន្លែងដើមទ្រូង…

ជីវិតនិងសុខភាពដ្បិតបើទឹកឃ្មុំត្រូវបានគេទទួលស្គាល់ជារបស់ធម្មជាតិដែលអាចព្យាបាលជំងឺមួយចំនួន តែយ៉ាងណាបើអ្នកផ្សំខុស ជាមួយរបស់ដែលមិនគួរផ្សំ នោះវានឹងនាំឲ្យទឹកឃ្មុំត្រូវបាត់បង់សារធាតុចិញ្ចឹម ហើយថែមទាំងបង្កជាតិពុល នាំឲ្យប៉ះពាល់សុខភាពរបស់អ្នកប្រើប្រាស់ទៅវិញ។ ខាងក្រោម Knongsrok សូមចែករំលែកទៅកាន់បងប្អូននិយមប្រើប្រាស់ទឹកឃ្មុំ ហើយបងប្អូនគួរតែចែករំលែកបន្ត។ នោះគឺហាមផ្តាច់មិនឲ្យលាយរបស់ ៣ ជាមួយទឹកឃ្មុំឡើយ៖ ៣) លាយទឹកឃ្មុំ ជាមួយតៅហ៊ូ បើតាមវេជ្ជបណ្ឌិតនៅឯប្រទេសវៀតណាម បានពន្យល់ថា តៅហ៊ូ ពិតណាស់វាមានជាតិត្រជាក់ អាចបញ្ចុះកម្តៅ តែយ៉ាងណាការលាយវាជាមួយទឹកឃ្មុំ រួចយកមកទទួលទានព្រមគ្នា នោះអាចនឹងនាំឲ្យកើតមានប្រតិកម្មអង់ស៊ីមក្នុងទឹកឃ្មុំ ប៉ះជាមួយប្រូតេអ៊ីនដែលមានក្នុងតៅហ៊ូ នាំឲ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន។ ២) លាយទឹកឃ្មុំ ជាមួយខ្ទឹមស ដូចគ្នា សម្រាប់ខ្ទឹមស បើពេលណាផ្សំជាមួយទឹកឃ្មុំ…

ជីវិតនិងសុខភាពខាងក្រោមទាំង ៥ នេះគឺជាអាហារដែលមនុស្សជាច្រើនធ្លាប់បានស្គាល់ តែស្រ្តីខ្លះក៏រំលង ព្រោះមិនបានស៊ីជម្រៅមើលឃើញនូវប្រយោជន៍របស់វា៖ ៥) ផ្លែល្មុត ប្រសិនអ្នកចង់ឲ្យស្បែករបស់អ្នកស មានសំណើមបែបធម្មជាតិ និងអាចបន្សាបជាតិពុលលើស្បែកផងនោះ ល្មុតជាផ្លែឈើដែលអ្នកមិនគួរមើលរំលងឡើយ។ វាមានវីតាមីនចម្រុះ ដែលជួយសម្រួលដល់សរសៃឈាម បន្សាបជាតិពុល និងការពារថ្លើម។ លើសពីនេះ ល្មុតក៏ជួយឲ្យពោះវៀនមានសំណើម និងកាត់បន្ថយចលនាពោះវៀន បង្កើនភាពសុាំដល់រាងកាយផងដែរ។ ៤) ទំពាំងបាយជូរក្រៀម ផ្លែឈើនេះមានជីវជាតិច្រើន និងល្អចំពោះសុខភាព វាក៏ជួយបំពេញឈាម ធ្វើឲ្យស្បែកស ធ្វើឲ្យប្រសើរឡើងនូវសារធាតុពណ៌នៃស្បែក។ លើសពីនេះ វាក៏មានជាតិ Procyanidin ដែលជួយរក្សាស្បែកឲ្យទន់រលោង និងពន្យារភាពចាស់នៃស្បែកផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ…

ជីវិតនិងសុខភាពទឹកដោះគោជូរ ឬយើងស្គាល់ថា យ៉ាអួរ គឺជាអាហារដ៏ល្អសម្រាប់ស្រ្តី ជាពិសេសប្រសិនអ្នកទម្លាប់ទទួលទាន ចំពេលមាសទាំង ៣ ខាងក្រោម ដើម្បីទទួលប្រសិទ្ធភាពទ្វេដង៖ ពេលព្រឹក ជាពេលវេលាដែលរាងកាយត្រូវការសារធាតុចិញ្ចឹមច្រើនបំផុត ហើយប្រសិនអ្នកទទួលទានយ៉ាអួរ ១ ពែងតូចរៀងរាល់ព្រឹក នោះវាអាចជួយឲ្យរាងកាយស្រូបយកកាល់ស្យូមបានយ៉ាងច្រើន។ តែយើងមិនណែនាំឲ្យទទួលទាន ពេលពោះនៅទទេនោះទេ ព្រោះអាស៊ីតក្រពះ អាចកម្ចាត់បាក់តេរីមានប្រយោជន៍ដែលស្ថិតក្នុងយ៉ាអួរបាន។ ពេលយប់ យោងតាមអ្នកជំនាញ ពីម៉ោង ១២ រំលងអាធ្រាត្រ ដល់ព្រឹក ជាពេលរាងកាយមានជាតិកាល់ស្យូមទាបបំផុត ដូច្នេះការបន្ថែមយ៉ាអួរទៅក្នុងរបបអាហារពេលយប់ ក៏ជារឿងចាំបាច់មួយដូចគ្នា។ លើសពីនេះ ដោយសារវាមានផ្ទុកអាស៊ីតឡាក់ទិក មានឥទ្ធិពលជួយឲ្យរាងកាយរក្សាជាតិកាល់ស្យូមបានយូរ។ យើងណែនាំឲ្យទទួលទានវា…

ជីវិតនិងសុខភាពជំងឺដាច់សរសៃឈាមខួរក្បាលមានទំនោរកើតឡើងទៅលើមនុស្សដែលមានអាយុចាប់ពី ៤០ ឆ្នាំឡើងទៅ ហើយក៏មានរោគសញ្ញាព្រមានមួយចំនួនដែលអ្នកអាចដឹងមុន ដើម្បីរកវិធីទប់ស្កាត់និងព្យាបាល។ ខាងក្រោម Knongsrok ណែនាំឲ្យអ្នកកត់សម្គាល់មើលនូវ ៤ ចំណុច ដើម្បីយកទៅពិគ្រោះជាមួយគ្រូពេទ្យ៖ ៤) គេងហៀរទឹកមាត់ បើយូរៗម្តងមិនអីទេ តែបើក្លាយជាទម្លាប់ ពេលអ្នកគេងចំហៀងឬគេងធម្មតានោះ វាគឺជារោគសញ្ញាព្រមាននៃការកើតជំងឺដាច់សរសៃឈាមខួរក្បាលច្បាស់ណាស់។ ស្ថានភាពនេះកើតឡើងដោយសារតែការប៉ះទង្គិចផ្នែកប្រព័ន្ធប្រសាទក្នុងខួរក្បាល ដែលបណ្តាលឲ្យអ្នករមែងហៀរទឹកមាត់ចេញមក។ ៣) ហូរឈាមច្រមុះនៅពេលគេង នៅពេលមានអាកាសធាតុក្តៅស្ងួតអ្នកអាចហូរឈាមច្រមុះ តែបើត្រឹមតែការគេងក្នុងបន្ទប់ធម្មតា គ្មានសីតុណ្ហភាពក្តៅអីផងនោះ ហើយអ្នកនៅតែមានអាការៈហូរឈាមចេញពីច្រមុះ នោះជារឿងដែលត្រូវតែបារម្ភ។ ការហូរឈាមពីច្រមុះ បណ្ដាលមកពីសម្ពាធឈាមឡើងចុះខ្លាំងពេកដែលបណ្តាលឲ្យដាច់រហែកសរសៃឈាមតូចៗនៃច្រមុះ។ ២) ឈឺក្បាលខ្លាំងនៅពេលគេង ការឈឺផ្នែកក្បាល ដូចត្រូវគេវាយយ៉ាងដំណំ…

ជីវិតនិងសុខភាពប្រសិនជាអ្នកប្រាថ្នាចង់មានអាយុវែង ប្រឈមនឹងរោគាតិច ចូរអ្នកទម្លាប់មកអនុវត្តតាមក្បួនជនជាតិជប៉ុន ដែលទម្លាប់ទទួលទានអាហារទាំង ៣ ខាងក្រោមជាប្រចាំ៖ ៣) ទឹកដោះគោ តាមវេជ្ជបណ្ឌិតក្រៅស្រុក បានឲ្យដឹងថា ទឹកដោះគោជាទូទៅមានផ្ទុកនូវប្រូតេអ៊ីនមានគុណភាពខ្ពស់ វីតាមីន B ជួយបង្កើតឡើងវិញនូវស្បែកនិងកោសិកា កាល់ស្យូមចូលរួមកសាងឆ្អឹង ហើយក៏មាននូវសារធាតុចិញ្ចឹមជាច្រើនទៀត។ មនុស្សចំណាស់ប្រហែល ៧០ ភាគរយនៅជប៉ុន ទទួលទានទឹកដោះគោ ឬផលិតផលទឹកដោះគោជារៀងរាល់ថ្ងៃ។ តាមទម្លាប់ បើអ្នកអាចទទួលទានទឹកដោះគោ ២០០ ម.ល ក្នុងមួយថ្ងៃ ហើយផឹកមុនរយៈពេល ៣០ នាទីនៃការហាត់ប្រាណ នោះនឹងធ្វើឲ្យសាច់ដុំអាចបន្ថែមភាពរឹងមាំទ្វេដង។ ២) អាហារដែលមានផ្កាខាត់ណាខៀវ…

ជីវិតនិងសុខភាពប្រសិនអ្នកចង់សម្រកទម្ងន់ កាត់បន្ថយជាតិខ្លាញ់ អ្វីដែលអ្នកត្រូវធ្វើក្រៅពីតមអាហារ អ្នកក៏គួរជ្រើសរើសអាហារដ៏ត្រឹមត្រូវផងដែរ។ ខាងក្រោម Knongsrok ចែករំលែកនូវផ្លែឈើ ៥ ប្រភេទ ដែលវាមានផ្ទុកជាតិសរសៃច្រើន ហើយជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ៖ ៥) ផ្លែប៉ោម វាមានជាតិសរសៃខ្ពស់ កាឡូរីទាប អាចសម្រួលដល់ការរំលាយអាហារ ជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។ ជាទូទៅផ្លែប៉ោម ជាមធ្យមមួយផ្លែ អាចផ្តល់ជាតិសរសៃ ៤,៣៥ ក្រាម និង ៩៦,៤ កាឡូរី។ ដូច្នេះផ្លែឈើនេះ គឺអាចគ្រប់គ្រងទម្ងន់បានល្អណាស់។ ៤) ក្រូចថ្លុង ជាផ្លែឈើ ដែលមិនអាចខ្វះបានសម្រាប់អ្នកចង់សម្រកទម្ងន់ ហើយក៏ថែមទាំងល្អ…

ជីវិតនិងសុខភាពជំងឺដាច់សរសៃឈាមខួរក្បាលបានឆក់យកជីវិតមនុស្សជាច្រើនដោយមិនដឹងខ្លួន ហើយទម្លាប់មួយចំនួនដូចខាងក្រោម បើអ្នកនៅតែបន្តធ្វើរៀងរាល់ព្រឹក វាក៏ជាហានិភ័យមួយដែរ ដែលអ្នកគួរតែជៀសវាង៖ ៣) ក្រោកមកភ្លាមៗនៅពេលព្រឹក ពេលអ្នកក្រោកពីគេង ចូរទម្រេតខ្លួននៅលើគ្រែ ២-៣ នាទីសិន សឹមក្រោកមកម្តងបន្តិចៗ។ ការអនុវត្តបែបនេះ ដើម្បីធ្វើឲ្យឈាមរត់ស្រួល និងមិនបណ្តាយឲ្យស្ទះសរសៃឈាមខួរក្បាលមួយរំពេច។ ប្រសិនអ្នកកំពុងគេងសុខៗ ហើយស្ទុះក្រោកមកភ្លាម មួយរំពេចនោះអាចវិវត្តឲ្យអ្នកមានអាការៈវិលមុខទាំងព្រឹក ហើយឈានទៅដល់ការដាច់សរសៃឈាមខួរក្បាល។ ដូច្នេះចំណុចនេះគឺស្រួចស្រាល់អាចបង្កគ្រោះថ្នាក់ខ្លាំងបំផុត ដែលអ្នកត្រូវតែប្រុងប្រយ័ត្នខ្ពស់។ ២) ការធ្វើលំហាត់ប្រាណនៅខាងក្រៅ ការធ្វើលំហាត់ប្រាណនៅខាងក្រៅតែម្នាក់ឯង ក៏ជារឿងគួរឲ្យបារម្ភមួយដែរ ជាពិសេសនៅពេលដែលរាងកាយរបស់អ្នកកំពុងមិនស្រួល អាចថាក្តៅខ្លួនឬផ្តាសាយ ចូរអ្នកសម្រាកឲ្យបានច្រើន ជៀសវាងការទៅហាត់ប្រាណទាំងព្រឹក ដែលអាចនាំឲ្យកើតមានបញ្ហាដាច់សរសៃឈាម ជាពិសេសសម្រាប់អ្នកមានជំងឺលើសឈាម ទឹកនោមផ្អែម…

ជីវិតនិងសុខភាពការផឹកភេសជ្ជៈប្រភេទទាំង ៤ ខាងក្រោម រៀងរាល់ពេលល្ងាច នោះនឹងអាចជួយឲ្យប្រសើរឡើងវិញនូវបញ្ហាសុខភាពជាច្រើន មិនថាតែសម្រស់ និងសុខភាពនៃដំណេក។ យើងណែនាំសម្រាប់មនុស្សស្រីជាពិសេស៖ ៤) ទឹកឃ្មុំ លាយទឹកក្ដៅឧណ្ហ៍ៗ ទឹកឃ្មុំមានផ្តល់នូវសារធាតុចិញ្ចឹមជាច្រើន ដូចជាវីតាមីន B, C កាល់ស្យូម ស័ង្កសី ប៉ូតាស្យូម ដែលប្រឆាំងនឹងការរលាក ប្រឆាំងបាក់តេរីជាដើម។ វាក៏ចូលរួមក្នុងដំណើរនៃការសម្រកទម្ងន់ ដោយអ្នកអាចយកវាមួយទៅពីរស្លាបព្រាបាយ មកកូរឲ្យសព្វក្នុងទឹកក្ដៅឧណ្ហ៍ៗ ហើយលើកមកទទួលទាន ដោយវាជួយកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ក្នុងឈាម ធ្វើឲ្យបេះដូងមានលំនឹក និងកាត់បន្ថយធុញថប់ជួយឲ្យគេងលក់ស្រួល។ ៣) ទឹកក្រូចឆ្មារ មានកាឡូរីទាប មានវីតាមីន និងសារធាតុរ៉ែខ្ពស់…

ជីវិតនិងសុខភាពកាល់ស្យូមជាសារធាតុមិនអាចខ្វះបាន សម្រាប់ជួយឲ្យអ្នកមានឆ្អឹងនិងសន្លាក់រឹងមាំ ហើយវាក៏ជួយឲ្យសាច់ដុំ និងសរសៃប្រសាទធ្វើការយ៉ាងរលូនផងដែរ។ ហេតុនេះហើយអ្នកត្រូវទទួលទានអាហារឬភេសជ្ជៈ ដែលមានតួនាទីមកបំពេញជាតិកាល់ស្យូមជាប្រចាំ យ៉ាងណាមិញរបស់ទាំង ៤ ខាងក្រោម វាបែរជាផ្ទុយស្រឡះ ហើយរារាំងដល់ដំណើរការស្រូបយកជាតិកាល់ស្យូម បង្កជាគ្រោះថ្នាក់ដល់ឆ្អឹងដោយមិនដឹងខ្លួន៖ ៤) អាហារមានជាតិប្រៃខ្ពស់ អាហារដែលយើងទទួលទានរាល់ថ្ងៃ គួរគិតឲ្យបានល្អិតល្អន់ ជាពិសេសអាហារដែលមានបរិមាណអំបិលច្រើន ដែលវានឹងធ្វើឲ្យបាត់បង់ជាតិកាល់ស្យូមពីរាងកាយលឿនជាងមុន ដោយវាបញ្ចេញទៅតាមរយៈតម្រងនោម។ យោងតាមការណែនាំរបស់អង្គការ WHO បានឲ្យដឹងថា មនុស្សពេញវ័យមិនគួរទទួលទានអាហារមានជាតិអំបិលច្រើនពេកទេ ពោលគឺត្រឹមតែ ៥ ក្រាម/ថ្ងៃ គឺគ្រប់គ្រាន់ហើយសម្រាប់រាងកាយ។ ទោះជាយ៉ាងណាបរិមាណដែលមនុស្សភាគច្រើនទទួលទានបច្ចុប្បន្ន គឺលើស ២ ដងនៃការណែនាំហើយ។ ៣)…

ជីវិតនិងសុខភាពផ្សិតត្រចៀកកណ្តុរដល់ថ្ងៃបុណ្យចូលឆ្នាំចិន ប្រាកដជាពេញនិយមខ្លាំង ដែលបងប្អូនជាច្រើននឹងជ្រើសយកមកធ្វើជាម្ហូប។ ជាការពិត វាក៏មានប្រយោជន៍ណាស់ដែរ សម្រាប់រាងកាយមនុស្ស ដោយវាមានជាតិដែកខ្ពស់ ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ ហើយក៏មានវីតាមីន K និងកាល់ស្យូមជាច្រើនផងដែរ។ យ៉ាងណាសម្រាប់ការចម្អិនផ្សិតត្រចៀកកណ្តុរ អ្នកត្រូវតែប្រាកដថា នឹងបញ្ចៀសការប្រើប្រាស់ខុសរបៀបទាំង ២ ខាងក្រោម ព្រោះបើធ្វើខុស នោះអ្នកនឹងបង្កើតជាសារជាតិពុលមកកាន់រាងកាយទៅវិញ៖ ២) កុំត្រាំក្នុងទឹកក្តៅ មនុស្សជាច្រើន យល់ឃើញថា ការត្រាំផ្សិតត្រចៀកកណ្តុរក្នុងទឹកក្តៅ គឺអាចជួយឲ្យវារីកបានឆាប់រហ័ស តែយ៉ាងណាក៏ដោយ របៀបនេះ នាំឲ្យវាបាត់បង់សារធាតុចិញ្ចឹមសំខាន់ៗក្នុងនោះទៅវិញទេ។ ក៏ដោយសារតែវាដុះលើគល់ឈើស្ងួត និងសើម វាមានអត្រាជាតិផ្សិតខ្ពស់ ដោយការត្រាំក្នុងទឹកគឺជារឿងល្អ ព្រោះដើម្បីជួយកម្ចាត់បាក់តេរី…

ជីវិតនិងសុខភាពនៅពេលក្រោកពីដំណេក រៀងរាល់ព្រឹកព្រលឹម ប្រសិនអ្នកអាចអនុវត្តនៅទម្លាប់សាមញ្ញទាំង ២ ខាងក្រោម នោះគឺនឹងអាចបន្សាបជាតិពុលចេញពីរាងកាយបានយ៉ាងល្អ ហើយអាចបញ្ចៀសជំងឺជាច្រើន៖ ២) ផឹកទឹកក្ដៅឧណ្ហ៍ៗមួយកែវ រាងកាយនឹងខ្សោះជាតិទឹក បន្ទាប់ពីការគេងពេញមួយយប់ ដូច្នេះអ្នកត្រូវតែឆ្លៀតបំពេញជាតិទឹកឲ្យបានទាន់ពេល។ ការផឹកទឹកក្ដៅឧណ្ហ៍ៗមួយកែវរៀងរាល់ព្រឹក គឺអាចជួយបំពេញជាតិសំណើមនៅក្នុងកោសិកា បំបាត់បញ្ហាទល់លាមក រួចក៏ចូលរួមចិញ្ចឹមសរីរាង្គមួយចំនួនក្នុងរាងកាយបានយ៉ាងល្អផងដែរ។ អ្នកគួរទម្លាប់ផឹកទឹកក្ដៅឧណ្ហ៍ៗ មួយកែវធំ ប្រហែល ៥០០ ម.ល បើអាចចន្លោះម៉ោង ៥-៧ ព្រឹក គឺជាម៉ោងល្អបំផុត។ វាក៏នឹងជំរុញឲ្យពោះវៀនដំណើរការល្អ មានចលនាអាចជំរុញដល់ការបន្ទោរបង់ ដែលជាការបញ្ចេញជាតិពុលកកកុញពីយប់ ដំណើរការទៅយ៉ាងរលូន។ ១) ទម្លាប់បន្ទោបង់រៀងរាល់ព្រឹក នេះវាក៏ប្រទាក់ក្រឡាទៅចំណុចទី…

ជីវិតនិងសុខភាពសម្រាប់ក្មេងៗវ័យកណ្តាលអាយុចន្លោះ ១៥-២៣ ឆ្នាំជាដើម ប្រសិនអ្នកចង់រស់នៅបានយូរ មិនមានជំងឺមកបៀតបៀន គួរតែកាត់បន្ថយឲ្យបានច្រើននៅប្រភេទអាហារទាំង ៣ ខាងក្រោម ព្រោះវាអាចបង្កផលប៉ះពាល់ដល់អាយុជីវិតធ្ងន់ធ្ងរណាស់នៅពេលទៅមុខ៖ ១) អាហារត្រាំ យោងតាមអ្នកជំនាញបានណែនាំថា អាហារដែលមានជាតិជូរ គេត្រាំទុកយូរ វាមានជាតិអាស៊ីដខ្ពស់ណាស់ ហើយអាចបង្កផលប៉ះពាល់ដល់ក្រពះ នាំឲ្យក្រហាយទ្រូង និងបង្កទៅជាហានិភ័យនៃជំងឺមហារីក។ ២) អាហារដែលខ្លោច អាហារដែលមានជាតិខ្លោច ជាប់កំណកខ្លោចពណ៌ខ្មៅច្រើន ក៏អ្នកមិនគួរទទួលទានដែរ ព្រោះសារធាតុ Benzopyrene វាអាចបង្កទៅជាជំងឺមហារីកក្រពះ។ បន្ថែមពីនេះវាក៏ធ្វើឲ្យលើសទម្ងន់ ហើយកើតជំងឺបេះដូង ឡើងសម្ពាធឈាមជាដើមផងដែរ។ ៣) អាហារដែលមានជាតិប្រៃខ្ពស់ មនុស្សឈានចូលវ័យជិត…

ជីវិតនិងសុខភាពមនុស្សស្រីនៅពេលវ័យរាងចំណាស់បន្តិច ឬជាមនុស្សស្រីដែលរវល់ច្រើន នោះអ័រម៉ូនសំខាន់មួយចំនួននឹងមានការចុះថយ ដែលវាជាហេតុនាំឲ្យសុខភាពក៏ចុះអន់ថយទៅតាមនោះដែរ ហើយបើនិយាយពីសម្រស់ក៏ជាបញ្ហាគួរឲ្យបារម្ភដូចគ្នា។ ថ្ងៃនេះ Knongsrok ណែនាំអាហារ ៤ ប្រភេទដែលស្រីៗគួរទទួលទានជាប្រចាំ ព្រោះវាអាចជួយឲ្យពួកគេអាយុវែង និងក្មេងជាងវ័យ៖ ៤) ត្រីមានខ្លាញ់ ដូចជាត្រីសាម៉ុង ត្រីធូណា និងសាឌីន គឺជាប្រភពសម្បូរទៅដោយខ្លាញ់អូមេហ្គា ៣ ដែលត្រូវបានគេបង្ហាញថា វាអាចជួយកាត់បន្ថយបញ្ហារលាក។ បន្ថែមពីនេះវាល្អបំផុតសម្រាប់ស្រ្តីនៅវ័យកណ្តាល ដែលមានបម្លាស់ប្តូរអ័រម៉ូន កាត់បន្ថយហានិភ័យនៃការកើតជំងឺបេះដូង និងសរសៃឈាមបេះដូង។ ៣) ផ្លែបឺរី យោងតាមអ្នកជំនាញបានឲ្យដឹងថា ផ្លែប្ល៊ូបឺរី ស្រ្តបឺរី និងរ៉ាបបឺរី គឺពោរពេញទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម…

ជីវិតនិងសុខភាពទម្លាប់អាក្រក់មួយចំនួន ដែលមនុស្សភាគច្រើនបន្តធ្វើ វាដូចជាកំពុងសន្សំជំងឺបន្តិចម្តងពីមួយថ្ងៃទៅមួយថ្ងៃ ដែលនេះអាចជះឥទ្ធិពលដល់សុខភាពនិងអាយុរបស់យើងបាន។ ខាងក្រោមយើងបង្ហាញពីទម្លាប់ ៤ ដែលជនជាតិជប៉ុន ជាប្រជាជនរមែងមានអាយុវែងជាងគេក្នុងលោក មិនធ្វើដាច់ខាតរៀងរាល់ព្រឹក៖ ៤) គេងស្ពឹកមិនងាយងើប ជនជាតិជប៉ុនមិនទម្លាប់គេងយូរទេ ហើយបើបើកភ្នែកនៅព្រឹកព្រលឹម ក៏មិនបណ្តោយខ្លួនឯងឲ្យលង់លក់ប៉ុន្មាននាទី ប៉ុន្មានម៉ោងទៀតដែរ ជារួមគឺស៊ូយកពេលនោះមកធ្វើលំហាត់ប្រាណ ឬទទួលទានអាហារពេលព្រឹក។ ការទម្លាប់បណ្តោយខ្លួនគេងជ្រុលនេះហើយ ជាមូលហេតុនាំឲ្យរាងកាយបាត់បង់ភាពសុាំ និងចុះខ្សោយថាមពល ខួរក្បាលស្ពឹក បំពេញការងារ ឬការសិក្សាក៏មិនបានល្អនោះដែរ។ ៣) មើលទូរស័ព្ទ ទាំងព្រឹកព្រលឹម ក្រោកមកភ្លាម ជនជាតិជប៉ុនមិនឲ្យអ្វីមកប៉ះពាល់ដល់ភ្នែករបស់ពួកគេនោះទេ ព្រោះវាអាចធ្វើឲ្យភ្នែកស្ងួតនៅថ្ងៃថ្មី។ ដូច្នេះពួកគេយកពេលវេលាទាំងព្រឹកនោះ មកធ្វើអនាម័យផ្ទាល់ខ្លួន ដូចជាការងូតទឹកសម្អាតរាងកាយ…

ជីវិតនិងសុខភាពការបន្តទម្លាប់គេង ដូចរៀបរាប់ទាំង ៤ ខាងក្រោម គឺអាចនាំឲ្យសុខភាពអ្នកចុះអន់ថយ អាយុខ្លីមិនដឹងខ្លួន ដូច្នេះហើយបើមាន អ្នកគួរតែកែប្រែជាបន្ទាន់៖ ៤) ផ្កាប់មុខលើខ្នើយពេលគេង បែបនេះស្មើនឹងអ្នកគេងសង្កត់ក្រពះខ្លួនឯង ដែលវាទម្លាប់អាក្រក់ ហើយឆ្អឹងខ្នង ក៏នឹងអាចមានបញ្ហាផងដែរទៅពេលខាងមុខ។ វាក៏ងាយនឹងនាំឲ្យសាច់ដុំសន្លាក់ផ្សេងទៀត ទទួលរងឈឺចាប់ បើអ្នកប្រកាន់ខ្ជាប់ទម្លាប់គេងផ្កាប់មុខ។ យូរទៅ អ្នកអាចមានអារម្មណ៍ថប់ដង្ហើម រំខានដល់ចរន្តឈាម បណ្តាលឲ្យតឹងផ្នែកក រួចផ្នែកប្រព័ន្ធរំលាយអាហារ ឬក្រពះនោះសោត ក៏ប្រឈមនឹងបញ្ហាផងដែរ។ មួយវិញទៀត មុខរបស់អ្នកដែលផ្កាប់ទៅលើខ្នើយពេញមួយយប់ ក៏ងាយនឹងកើតស្នាមជ្រីវជ្រួញ ឡើងមុនបានយ៉ាងងាយ។ ៣) គេងដោយសក់សើម ការគេងដោយសក់កំពុងសើម គឺកំពុងបង្កើនសំណើម…