
ជីវិតនិងសុខភាពតើអ្នកធ្លាប់លឺពាក្យនិយាយតៗគ្នាទេ ថាកុំធ្វើសកម្មភាពនេះ សកម្មភាពនោះក្រោយពេលបរិភោគអាហាររួច? ជាពិសេសការងូតទឹក មានមនុស្សជាច្រើននិយាយថាអាចបង្កផលប៉ះពាល់ តើវាជាការពិតដែរឬទេ? ខាងក្រោមយើងបកស្រាយពី ៣ ចំណុចដែលអ្នកគួរជៀសវាងក្រោយទទួលទានអាហារ៖ ១) ទម្រេតខ្លួន កុំទម្រេតខ្លួនដេកលើសាឡុង ឬពូក ក្រោយពីបរិភោគអាហាររួច ព្រោះការទម្រេតខ្លួនភ្លាមៗនេះអាចនាំឲ្យមានហានិភ័យកើតជំងឺ GERD។ វាជារឿងល្អបំផុត ដែលអ្នកត្រូវអង្គុយឲ្យបាន ៣០ នាទីទៅ ១ ម៉ោងមុនទម្រេតខ្លួនទៅលើគ្រែ ហើយចូរទម្លាប់បរិភោគអាហារឲ្យបានមុនពេលចូលដំណេកចន្លោះ ៤ ម៉ោងឡើងទៅ។ ២) ការធ្វើលំហាត់ប្រាណ ក្រោយបរិភោគអាហារហើយភ្លាមៗ អ្នកបែរជាទៅធ្វើលំហាត់ប្រាណ នោះអាចឲ្យមានហានិភ័យនៃអាការៈក្រហាយទ្រូងកើតឡើង។ តាមពិតទៅអ្នកអាចធ្វើលំហាត់ប្រាណបាន តែធ្វើប្រភេទលំហាត់ប្រាណស្រាលៗ…

ជីវិតនិងសុខភាពខាងក្រោម Knongsrok សូមណែនាំនូវរបស់មានប្រយោជន៍និងសំខាន់ ៣ ដែលមនុស្សគ្រប់រូប គួរតែទម្លាប់មាននៅក្បាលដំណេក ព្រោះពេលយប់ព្រលប់ មានបញ្ហាជំងឺឈឺថ្កាត់ណាទៅ វាអាចឆក់យកអាយុជីវិតយើងបានត្រឹមតែមួយរំពេច តែបើមានរបស់ ៣ នោះវាអាចកាត់បន្ថយហានិភ័យនៃការបាត់បង់ជីវិត៖ ទឹក ១ កែវ: ការពារការគាំងបេះដូង អ្នកខ្លះគិតថា ជំងឺគួរឲ្យខ្លាចបំផុតនៅពេលបច្ចុប្បន្ននេះ គឺជំងឺមហារីក តែការពិតគឺជំងឺគាំងបេះដូងទេ។ វាអាចឆក់យកជីវិតអ្នកត្រឹមតែរយៈពេលខ្លី ហើយវិធីសាមញ្ញដើម្បីកាត់បន្ថយហានិភ័យនៃការកើតមានជំងឺនោះ ការជ្រើសរើសរបបអាហារដ៏ត្រឹមត្រូវ និងផឹកទឹកឲ្យបានគ្រប់គ្រាន់។ ជាទូទៅកំឡុងពេលរាងកាយបើកញើសខ្លាំង បាត់បង់ជាតិទឹក ឈាមក៏មានជាតិ Viscous ដែលពេលវាឡើងខ្ពស់ពេក វានឹងឈានទៅរកការឈឺទ្រូង ឬវិវត្តទៅការគាំងបេះដូងមួយរំពេច។ ដូច្នេះហើយមុនចូលគេង…

ជីវិតនិងសុខភាពការសម្រកទម្ងន់មិនមែនជាដំណាក់កាលអនុវត្តដ៏ងាយស្រួលនោះទេ តែយ៉ាងណាសម្រាប់មនុស្សខ្ជិល ឬបងប្អូនយើងមានការងាររវល់ច្រើនដកឃ្លាមិនរួច បើចង់រំលងការហាត់ប្រាណ ហើយចង់ស្រកទម្ងន់ ក៏យើងមានវិធីដែរ ដោយអាចមកសាកល្បងចំណុចទាំង ៥ ខាងក្រោម៖ ៥) ផឹកទឹកមុនពេលញុាំ ការផឹកទឹក គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុត ក្នុងការសម្រកទម្ងន់សម្រាប់មនុស្សខ្ជិល តែក៏ត្រូវជ្រើសរើសពេលវេលាឲ្យបានត្រឹមត្រូវផងដែរ។ នោះគឺត្រូវទម្លាប់ផឹកទឹកមួយកែវជានិច្ច មុនពេលទទួលទានអាហារ ដើម្បីជួយឲ្យអ្នកមានអារម្មណ៍ឆ្អែត ដូច្នេះវានឹងកាត់បន្ថយចំណង់អាហាររបស់អ្នកបានមួយផ្នែក។ អ្នកផឹកទឹកកាន់តែច្រើន កាឡូរីកាន់តែដុត ខ្លាញ់លើសកាន់តែឆាប់ស្រក។ ៤) មិនត្រូវរំលងអាហារពេលព្រឹក ខ្ជិលហាត់ប្រាណបាន តែកុំខ្ជិលទទួលទានអាហារពេលព្រឹកឲ្យសោះ ដោយវាសំខាន់ណាស់។ របបអាហារនេះសោត អ្នកត្រូវជ្រើសរើសប្រភេទអាហារមានប្រូតេអ៊ីន ដូចជាទ្រូងមាន់ ត្រី ស៊ុត……

ជីវិតនិងសុខភាពសុខភាពរាងកាយ គឺជាកត្តាកំណត់នៅអាយុជីវិតរបស់អ្នក ហើយបើអ្នកចង់បានអាយុវែង ក៏ទាមទារឲ្យសុខភាពរបស់យើងដំណើរការទៅល្អដូចគ្នា។ ការទទួលទានជាផ្នែកសំខាន់មួយ ហើយក្បួនទទួលទានអាហារទាំង ៦ ខាងក្រោម បើអ្នកអនុវត្តជាប់លាប់ នោះដូចជួយពន្យារអាយុអ្នកបាន ២០ ឆ្នាំ៖ ១) ទទួលទានចន្លោះពី ៤-៦ ម៉ោង កុំទទួលទានអាហារជាប់ម៉ោងគ្នាពេក ដោយប្រសិនចង់ឲ្យក្រពះរំលាយអាហារបានល្អ គឺត្រូវដាក់ចន្លោះប្រហែល ៤-៦ ម៉ោង ដែលវាជាពេលវេលារំលាយបានល្អបំផុត។ ២) កុំបរិភោគតក់ក្រហល់ កុំទទួលទានដោយភាពតក់ក្រហល់ ព្រោះវាអាចបង្កផលប៉ះពាល់ខ្លាំងដល់ក្រពះរបស់អ្នក ដូច្នេះត្រូវទំពាយឺតៗ ដោយជាធម្មតាអាហារពេលថ្ងៃត្រង់យ៉ាងតូចក៏គួរចាយពេល ១៥-២០ នាទីហើយអាហារពេលយប់អាចថា ៣០ នាទី។…

ជីវិតនិងសុខភាពទឹកសណ្តែកខ្មៅ គឺជាភេសជ្ជៈមួយប្រភេទ ដែលមានប្រសិទ្ធភាពក្នុងការសម្រកទម្ងន់ និងជួយដល់សរីរាង្គជាច្រើនសម្រាប់រាងកាយស្រ្តី។ យ៉ាងណាបើអ្នកចេះច្នៃ យកមកទទួលទានដូចបង្ហាញទាំង ២ ពេលខាងក្រោម នោះប្រសិទ្ធភាពនឹងមានកាន់តែខ្ពស់៖ ២) កំឡុងអាហារពេលព្រឹក នៅពេលទើបភ្ញាក់ពីដំណេក រាងកាយនឹងស្ថិតក្នុងស្ថានភាពខ្វះជាតិទឹក ដូច្នេះប្រសិនអ្នកទទួលទានទឹកសណ្តែកខ្មៅ ជាមួយអាហារពេលព្រឹក វានឹងធ្វើឲ្យរាងកាយអាចបំពេញជាតិទឹកបានល្អ ហើយក៏ជួយឲ្យស្បែកមើលទៅរស់រវើក និងមានសភាពទន់ល្មើលយ៉ាងល្អថែមទៀតផងដែរ។ ជាមួយគ្នានេះ សណ្តែកខ្មៅ គឺជាប្រភពសម្បូរទៅដោយជាតិសរសៃ កាត់បន្ថយចំណង់នៃការឃ្លាន ធ្វើឲ្យអ្នកឆ្អែតបានយូរ ហើយវាក៏មានកាឡូរីទាប នាំឲ្យអ្នកស្រកទម្ងន់បានយ៉ាងឆាប់រហ័ស។ ១) មុនពេលទទួលទានអាហារ ទឹកសណ្តែកខ្មៅ ផ្តល់ជាតិសរសៃច្រើន ដែលល្អសម្រាប់ការរំលាយអាហារ។ បន្ថែមពីនេះ វាក៏មានសារធាតុសំខាន់ៗជាច្រើន…

ជីវិតនិងសុខភាពប្រសិនអ្នកជាមនុស្សស្រី ដែលស្ថិតនៅអាយុ ៣០ ឆ្នាំ ឬចូលល្បាក់ជាង ៤០ ឆ្នាំអីហើយ តែនៅមានផ្នែកទាំង ៥ ខាងក្រោម ដូចបង្ហាញ នោះគឺរាប់បានជាមនុស្សដែលនឹងមានអាយុវែង ហើយមិនងាយចេះឈឺថ្កាត់អ្វីឡើយ៖ ៥) មុខធំ ជាមួយមនុស្សដែលមានមុខធំ សម្រាប់ស្រ្តី បើតាមការពន្យល់របស់អ្នកជំនាញ ពេលពួកគេមករដូវ ក៏មានឈាមមកច្រើនដែរ ដូច្នេះបើមិនបានប៉ះប៉ូវនូវរបបអាហារឲ្យគ្រប់គ្រាន់ត្រលប់មកវិញ នោះអាចជាបញ្ហា។ តែយ៉ាងណាស្រ្តីចូលល្បាក់អាយុ ៣០ ឆ្នាំឡើងទៅ បើទម្រង់មុខនៅពេញ ស្បែកនៅរលោង ពណ៌មុខស៊ីជម្ពូដដែល នោះជាទូទៅរមែងមានអាយុវែងជាងមនុស្សដែលមានមុខតូច។ ៤) ដង្ហើមវែង ប្រសិនក្នុងល្បាក់អាយុរាងចំណាស់…

ជីវិតនិងសុខភាពជារូបមន្តសាមញ្ញ ដែលអ្នកត្រឹមតែប្រើប្រាស់ទឹកឃ្មុំ ហើយផ្សំជាមួយរបស់ធម្មជាតិទាំង ៣ ខាងក្រោម នោះអាចឲ្យអ្នកទទួលបានការស្រកទម្ងន់យ៉ាងមានប្រសិទ្ធភាពត្រឹមតែ ១ សប្ដាហ៍៖ ១) ទឹកឃ្មុំ + ក្រូចឆ្មា វាត្រូវបានគេរាប់ចូលជារបស់ដែលជួយលើកកម្ពស់ប្រព័ន្ធរំលាយអាហារ និងកម្ចាត់កាកសំណល់ ជាតិពុលក្នុងរាងកាយបានយ៉ាងល្អបំផុត។ វិធីធ្វើគឺងាយ គ្រាន់តែលាយទឹកឃ្មុំ ជាមួយនឹងទឹកក្ដៅឧណ្ហ៍ៗ ហើយច្របាច់ក្រូចឆ្មាចូលប៉ុន្មានចំណិត រួចទទួលទានរៀងរាល់ព្រឹក។ វាមិនត្រឹមតែជួយកម្ចាត់ជាតិខ្លាញ់លើសប៉ុណ្ណោះទេ ទៀតសោតក៏ជួយសម្អាតបំពង់ក និងក្រពះថែមទៀតផង។ ២) ទឹកឃ្មុំ + ខ្ញី ខ្ញីមានភាពក្តៅ ហឹរ មានឥទ្ធិពលក្នុងការដុតបំផ្លាញជាតិខ្លាញ់ដែលលើសជួយឲ្យរាងស្លីម។ ទឹកឃ្មុំលាយជាមួយខ្ញី ត្រូវបានគេទទួលស្គាល់ថា…

ជីវិតនិងសុខភាពប្រសិនអ្នកឃើញខ្លួនឯងជួបរោគសញ្ញាទាំង ៤ ខាងក្រោមនេះ សូមប្រុងប្រយ័ត្ន ព្រោះអ្នកអាចកំពុងស្ថិតក្នុងដំណាក់កាលលើសជាតិស្ករក្នុងឈាម ឬទឹកនោមផ្អែម ដំណាក់កាលធ្ងន់ធ្ងរមួយហើយ។ សូមប្រញាប់ទៅធ្វើការត្រួតពិនិត្យ និងរកវិធីព្យាបាលជាបន្ទាន់៖ ៤) សមត្ថភាពភ្នែកចុះខ្សោយបន្តិចម្តង ពេលជំងឺទឹកនោមផ្អែមកើតឡើងកាន់តែធ្ងន់ធ្ងរ នោះវានឹងទាញឲ្យភ្នែកក៏កាន់តែមើលឃើញព្រាលបន្តិចម្តងៗ។ ជារួមបើចាប់អារម្មណ៍ថា សុខៗសមត្ថភាពនៃការមើលរបស់អ្នកភ្នែក ចាប់ចុះខ្សោយ នោះក៏ចូលទៅក្នុងការដែលរាងកាយគ្រប់គ្រងជាតិស្ករក្នុងឈាមមិនបានល្អផងដែរ។ ៣) សម្ពាធឈាមឡើងខ្ពស់ អ្នកប្រហែលជាគិតថា សម្ពាធឈាមនិងជំងឺទឹកនោមផ្អែមមិនទាក់ទងគ្នា តែការពិតទៅ គឺវាមានការផ្សារភ្ជាប់គ្នា ដោយប្រសិនទឹកនោមផ្អែមកាន់តែធ្ងន់ធ្ងរ នោះសម្ពាធឈាមក៏នឹងឡើងខ្ពស់ដូចគ្នា។ ២) ឡើងហើមរាងកាយ ពេលជំងឺទឹកនោមផ្អែម វិវត្តទៅរកដំណាក់កាលចុងក្រោយ នោះរាងកាយត្រង់ផ្នែកណាមួយ នឹងឡើងហើមដោយគ្មានមូលហេតុ។ ជាក់ស្តែងដូចហើមដៃ…

ជីវិតនិងសុខភាពរមៀតក៏ដូចជាម្សៅរមៀត ត្រូវបានគេស្គាល់ថា ជាឱសថធម្មជាតិដែលផ្តល់ប្រយោជន៍ជាច្រើនសម្រាប់សុខភាពនិងសម្រស់ស្រ្តី។ វាជួយបានទាំងសម្រាប់អ្នកចង់ស្រកទម្ងន់ និងអ្នកចង់បានស្បែកស្អាតបែបធម្មជាតិ។ តែយ៉ាងណាសម្រាប់មនុស្សទាំង ៥ ប្រភេទខាងក្រោម Knongsrok មិនណែនាំឲ្យទទួលទានរមៀតនោះទេ ព្រោះវាអាចបង្កផលប៉ះពាល់ទៅវិញមកកាន់រាងកាយ៖ ៥) ស្ត្រីមានផ្ទៃពោះត្រូវបំបៅដោះកូន រមៀតត្រូវបានគេចាត់ទុកជាថ្នាំបង្កើនភាពសុាំដ៏អស្ចារ្យ តែយ៉ាងណា វាមិនជាសុវត្ថិភាពនោះទេសម្រាប់ស្រ្តីដែលត្រូវបំបៅដោះកូន ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ស្បូន និងរំញោចឲ្យមានបម្រែបម្រួលអ័រម៉ុន។ ៤) មនុស្សដែលមានភាពស្លេកស្លាំង ភាពស្លេកស្លាំង បណ្តាលមកពីកង្វះជាតិដែក ដែលកើតឡើងនៅពេលរាងកាយមិនអាចបង្កើតកោសិកាឈាមក្រហមគ្រប់គ្រាន់ ឬរាងកាយបាត់បង់កោសិកាឈាមក្រហមច្រើនពេក។ ដូច្នេះការទទួលទានរមៀត វាធ្វើឲ្យមានកំហាប់ខ្ពស់ ដែលរារាំងការស្រូបយកជាតិដែក នាំឲ្យស្ថានភាពស្លេកស្លាំងនេះកាន់តែធ្ងន់ធ្ងរលើសដើម។ ៣) អ្នកជំងឺទឹកនោមផ្អែម អ្នកមានជំងឺទឹកនោមផ្អែម គួរតែយកចិត្តទុកដាក់ឲ្យមែនទែន…

ជីវិតនិងសុខភាពការរួមបញ្ចូលគ្នានៃទឹកឃ្មុំ និងគ្រឿងផ្សំទាំងនេះនឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់រាងកាយ ជាពិសេសជួយកាត់បន្ថយខ្លាញ់ក្បាលពោះ ស្បែកសស៊ីជម្ពូ ប្រើរៀងរាល់ថ្ងៃជួយក្សាសម្រស់ឱ្យក្មេងជាងវ័យ។ ១. ផ្លែផាសិន ទឹកឃ្មុំត្រូវបានគេចាត់ទុកថាជាឱសថដ៏មានតម្លៃសម្រាប់សុខភាព ជួយការពារ និងព្យាបាលជំងឺ។ រសជាតិផ្អែម និងក្លិនឈ្ងុយនៃទឹកឃ្មុំ ផ្សំជាមួយផ្លែផាសិន នឹងនាំមកនូវភេសជ្ជៈសុខភាពដ៏ល្អសម្រាប់អ្នក។ លើសពីនេះ ភេជ្ជៈផាសិនទឹកឃ្មុំនេះក៏មានប្រសិទ្ធភាពក្នុងការធ្វើអោយស្បែកស ការពារភាពចាស់ និងជួយសម្រកទម្ងន់ផងដែរ។ ២. ផ្លែ Goji berry ទឹកឃ្មុំមានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី។ នៅពេលផ្សំទឹកឃ្មុំជាមួយផ្លែ goji berry អ្នកនឹងទទួលបានភេសជ្ជៈដែលមានប្រសិទ្ធភាពក្នុងការសម្អាតបំពង់ក និងការពារជំងឺផ្តាសាយ។ លើសពីនេះ ទឹកឃ្មុំ ផ្សំជាមួយផ្លែ goji…

ជីវិតនិងសុខភាពផ្លែឈើគឺជាអាហារដ៏ចាំបាច់ដែលអ្នកមិនអាចខ្វះបាន យើវាកាន់តែល្អប្រសិនជាផ្លែមានជាតិស្ករទាប។ Knongsrok ណែនាំនូវផ្លែឈើមានជាតិស្ករទាប ៥ ដែលល្អសម្រាប់អ្នកចង់សម្រកទម្ងន់ជាពិសេស៖ ៥) ផ្លែស្រ្តបឺរី ជាផ្លែឈើ ដែលមានបរិមាណស្ករធម្មជាតិទាប ហើយមានវីតាមីន C ជួយក្នុងការចិញ្ចឹមសរីរាង្គជាច្រើនផ្សេងទៀត។ ជាមធ្យមផ្លែស្រ្តបឺរីទំហំមធ្យមចំនួន ៤ ផ្លែមានជាតិស្ករតែ ៤,១ ក្រាមប៉ុណ្ណោះ។ ៤) ផ្លែបឺរ យើងនិយាយតែទទួលទានផ្លែបឺរសុទ្ធ គឺវាល្អខ្លាំងណាស់សម្រាប់អ្នកចង់សម្រកទម្ងន់ ជាពិសេសសម្រាប់អ្នកចង់ដុតជាតិខ្លាញ់ពីរាងកាយបានឆាប់រហ័ស។ ជាមធ្យមផ្លែបឺរពាក់កណ្តាលមានជាតិស្ករតែ ១,៦ ក្រាម ហើយគេនិយមទូទៅមិនងាយទទួលទានអស់មួយផ្លែពេញទេ។ ៣) ត្រប់វែង វាក៏ជាផ្លែឈើ ហើយក៏រាប់ក្នុងថ្នាក់បន្លែដែរ ដោយអាហារពណ៌ស្វាយមួយនេះ…

ជីវិតនិងសុខភាពអាហារដែលអ្នកទទួលទានរាល់ថ្ងៃ មិនសុទ្ធតែល្អទាំងអស់នោះទេ ក៏មានអាហារខ្លះ ដែលវាឆ្ងាញ់រសជាតិ តែនិយាយពីប្រយោជន៍មកកាន់រាងកាយ គឺគ្មានសោះ ផ្ទុយទៅវិញ មានតែដាក់បន្ទុកមកលើរាងកាយរបស់អ្នក នាំឲ្យខូចសុខភាព ឬយូរទៅវិវត្តទៅជាជំងឺធ្ងន់ធ្ងរដោយមិនដឹងខ្លួន។ ខាងក្រោម យើងបង្ហាញអាហារទាំង ៥ ប្រភេទ ដល់ថ្នាក់អង្គការសុខភាពពិភពលោក ហៅកាត់ WHO ដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅ ណែនាំឲ្យអ្នករាល់គ្នា បញ្ចៀសក្នុងការទទួលទាន៖ ៥) ប្រភេទត្រីដុតអំបិល ត្រីដុតអំបិល មានរសជាតិប្រៃឆ្ងាញ់ តែយ៉ាងណា វាមានកំហាប់អំបិលខ្ពស់ណាស់ រួចប្រសិនជាអាហារនោះ ត្រូវបានគេរក្សាទុកយូរ ទើបលើកមកទទួលទានទៀត វានឹងដាក់បន្ទុកមកលើរាងកាយកាន់តែធ្ងន់ធ្ងរ។ ការសិក្សាមួយរកឃើញថា ការទទួលទានប្រភេទអំបិលជាប់នឹងសាច់ឬ…

ជីវិតនិងសុខភាពចង់បានចង្កេះស្តើង រាងស្លីម ហើយមានសុខភាពល្អ Knongsrok សូមណែនាំនូវវិធីសម្រកទម្ងន់ដ៏មានសុវត្ថិភាព និងប្រសិទ្ធភាពទាំង ៤ ខាងក្រោម៖ ៤) បន្ថែមអាហារដែលមានជាតិសរសៃ ប្រូតេអ៊ីន អ្នកគួរតែកាត់បន្ថយអាហារកំប៉ុង អាហារមានជាតិកាបូអ៊ីដ្រាត និងជាតិស្ករខ្ពស់តាមដែលអាចធ្វើទៅបាន។ នៅក្នុងបញ្ជីរបបអាហារជាប្រចាំរបស់អ្នក អ្នកគួរតែបន្ថែមអាហារមានជាតិប្រូតេអ៊ីន និងកាបូអ៊ីដ្រាតទាប តួយ៉ាងដូចជាសណ្ដែក ស៊ុត គ្រាប់ធញ្ញជាតិ ទ្រូងមាន់ ខ្លាញ់ត្រី។ ជាងនេះអ្នកត្រូវបន្ថែមប្រភេទបន្លែ មកកាន់របបអាហារប្រចាំថ្ងៃ ដោយវាមានផ្ទុកជាតិសរសៃច្រើន ជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ បន្ថែមភាពសាំ បញ្ចៀសជំងឺរ៉ាំរ៉ៃមួយចំនួនផងដែរ។ ៣) កំណត់បរិមាណអាហារ អ្នកគួរមានទម្លាប់ទទួលទានអាហារតិចៗ ចន្លោះ…

ជីវិតនិងសុខភាពការមានអាយុវែង និងមានសុខភាពល្អ ជាក្តីសុបិនរបស់មនុស្សយើងគ្រប់រូប តែទោះជាយ៉ាងណា សកម្មភាពរាល់ថ្ងៃ វាបានធ្វើឲ្យយើងមានចន្លោះប្រហោង ហើយដូចកំពុងបន្ថយអាយុខ្លួនឯង។ សម្រាប់បុរស ខាងក្រោម Knongsrok ណែនាំទម្លាប់អាក្រក់ ៥ ដែលត្រូវជៀសវាង បើមិនចង់អាយុខ្លី៖ ៥) ការជក់បារីនៅពេលព្រឹក សម្រាប់អ្នកជក់បារី ពួកគេបើកភ្នែកមិនទាន់ទេ តែងតែជក់មួយដើមពីរនៅពេលព្រឹក ដើម្បីឲ្យបាត់ងងុយគេង តែយ៉ាងណាទម្លាប់នេះមិនល្អនោះទេ ព្រោះវាអាចបង្កផលប៉ះពាល់ទៅដល់សួត ក្រោយទទួលរងនូវជាតិនីកូទីនច្រើនពេក។ ៤) ការរំលងអាហារពេលព្រឹក មនុស្សសម័យនេះ រវល់នឹងការងារពេក តែងតែរំលងអាហារពេលព្រឹក។ ខ្លះទៀតដាច់យប់ ក៏គេងយូរ ហើយចាំទទួលទានបាយថ្ងៃសរុប។ យ៉ាងណាតាមការស្រាវជ្រាវអ្នកដែលរំលងអាហារពេលព្រឹក…

ជីវិតនិងសុខភាពអត្ថប្រយោជន៍សុខភាពរបស់ខ្ទឹមបារាំង ១. ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក ខ្ទឹមបារាំងមានផ្ទុកនូវសារធាតុដែលជួយប្រឆាំងនឹងជំងឺមហារីក។ ខ្ទឹមបារាំងគឺជាប្រភពអាហារដ៏សម្បូរបែបបំផុតនៃសារធាតុចិញ្ចឹមមួយហៅថា quercetin ដែលត្រូវបានគេគិតថាអាចរារាំងសកម្មភាព ឬការផលិតនៃកត្តាបង្កមហារីក។ របបអាហារដែលសម្បូរទៅដោយសារធាតុ quercetin មានឥទ្ធិពលក្នុងការថយចុះហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកសួត។ ២. ជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល ខ្ទឹមបារាំងមានសមាសធាតុស្ពាន់ធ័រសរីរាង្គដែលផ្តល់ឱ្យពួកគេនូវរសជាតិនិងក្លិនខ្លាំង។ សមាសធាតុស្ពាន់ធ័រសរីរាង្គជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងរាងកាយ ហើយក៏អាចជួយបំបែកកំណកឈាម កាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ។ តាមក្បួន អ្នកគួរតែញ៉ាំខ្ទឹមបារាំងឆៅ ជាជាងចម្អិន ដើម្បីទទួលបានសមាសធាតុស្ពាន់ធ័រច្រើនបំផុតពីខ្ទឹមបារាំង។ ៣. រួមចំណែកដល់ការគ្រប់គ្រងជំងឺទឹកនោមផ្អែម ទាំង quercetin និងសមាសធាតុស្ពាន់ធ័រសរីរាង្គដែលមាននៅក្នុងខ្ទឹមបារាំងត្រូវបានគេស្គាល់ថាជួយលើកកម្ពស់ការផលិតអាំងស៊ុយលីនដែលធ្វើឱ្យខ្ទឹមបារាំងក្លាយជាជម្រើសបន្លែដ៏មានប្រយោជន៍សម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម។ ៤. ជួយកាត់បន្ថយហានិភ័យនៃជំងឺភ្លេចភ្លាំង Flavonoids មានប្រភពមកពីរុក្ខជាតិ…

ជីវិតនិងសុខភាពអ្នកជំនាញផ្នែកអាហារូបត្ថម្ភបាននិយាយថា មានអាហារពេលព្រឹកចំនួន ៤ មុខ ដែលល្អសម្រាប់រាងកាយ ផ្ទុយទៅវិញមាន ៤ មុខម្ហូបដែលបង្កគ្រោះថ្នាក់ខ្លាំងណាស់ចំពោះសុខភាពអ្នក ដូច្នេះអ្នកគួរតែចៀសវាង។ អាហារពេលព្រឹក គឺជាអាហារសំខាន់បំផុតសម្រាប់ថ្ងៃថ្មី ព្រោះវាផ្តល់ថាមពលដល់រាងកាយដើម្បីជួយអ្នកក្នុងការបំពេញកិច្ចការថ្ងៃថ្មីបានពេញមួយថ្ងៃ។ ដូចនេះអ្នកគួរតែមានការយល់ដឹងឱ្យបានច្បាស់ ចំពោះអាហារពេលព្រឹកដែលអ្នកគួរតែទទួលទាន និងអាហារណាដែលអ្នកគួរតែចៀសវាងដើម្បីជួយ និងការពារដល់សុខភាព រាងកាយរបស់អ្នក។ ខាងក្រោមនេះគឺជាអាហារល្អៗចំនួន៤មុខ ដែលត្រូវទទួលទានឱ្យបានទៀងទាត់ និងអាហារមិនល្អចំនួន៤មុខ ដែលអ្នកគួរតែចៀសវាង ហាមទទួលទានជាដាច់ខាតនៅពេលព្រឹក។ ១. អាហារពេលព្រឹក៤មុខល្អសម្រាប់សុខភាពរាងកាយ – ស៊ុត ស៊ុតជាអាហារពេលព្រឹក ព្រោះវាងាយស្រួលក្នុងការរៀបចំ មានលក្ខណៈងាយស្រួល និងសម្បូរទៅដោយប្រូតេអ៊ីនដែលមានគុណភាពខ្ពស់ និងសារធាតុចិញ្ចឹមផ្សេងទៀត។ ប្រូតេអ៊ីននៅក្នុងស៊ុតមានសារៈសំខាន់…

ជីវិតនិងសុខភាពជារឿយៗមនុស្សភាគច្រើន តែងតែយកចិត្តទុកដាក់ តែលើជំងឺបេះដូង ថ្លើម និងតម្រងនោម ប៉ុន្តែភាគតិចណាស់ ដែលចាប់អារម្មណ៍លើបញ្ហាសួត។ តាមថាទៅ សួតក៏ងាយរងគ្រោះខ្លាំងផងដែរ ហើយវាជាសរីរាង្គផ្លូវដង្ហើមដ៏ធំបំផុតរបស់រាងកាយ ដូច្នេះស្រមៃទៅមើល បើមានបញ្ហាអ្វីទៅ នោះប្រាកដជាយ៉ាប់ហើយ។ តាមរយៈអត្ថបទនេះ Knongsrok ចែករំលែកនូវរោគសញ្ញា ២ ដែលអ្នកត្រូវតែប្រុងប្រយ័ត្ន ប្រសិនវាលេចមកញឹកញាប់ នោះមានន័យថា សួតរបស់អ្នកកំពុងមានបញ្ហាហើយ៖ ២) ឈឺចាប់ទ្រូង ជំងឺមហារីកសួត អាចបណ្តាលឲ្យឈឺចុកចាប់ផ្នែកទ្រូង ជាពិសេសនៅពេលអ្នកក្អក គឺចេះតែចុកទ្រូងមកជាញឹកញាប់។ នោះក៏ដោយសារតែកូនកណ្តុររីកធំ រាលដាលដល់ជញ្ជាំងទ្រូង ស្រទាប់ជុំវិញសួត គេឲ្យឈ្មោះថា Pleura…

ជីវិតនិងសុខភាពឆ្ងល់ថា ម៉េចមនុស្សស្រីមួយចំនួនពេលដើរកាត់យើង ក៏មានក្លិនទឹកអប់ភាយមកជាប់ច្រមុះឈ្ងុយខ្លាំងម្ល៉េះ? វាមាន ២ កត្តា មួយគួបផ្សំនឹងផលិតផលដែលពួកគេប្រើប្រាស់ ពីរគឺរបៀបនៃការប្រើប្រាស់បាញ់ទៅលើទីតាំងដែលត្រឹមត្រូវ ព្រោះបើអ្នកមានរបស់ល្អប្រើហើយ តែបាញ់ខុសរបៀប ក៏វាមិនបានប្រយោជន៍ពិតប្រាកដនោះដែរ។ ខាងក្រោម Knongsrok ណែនាំសម្រាប់ស្រីៗជាពិសេស ដែលចង់បានក្លិនទឹកអប់ជាប់ខ្លួនយូរ និងឈ្ងុយភាយខ្លាំងទាក់ទាញអ្នកជុំវិញខ្លួន គឺត្រូវបាញ់ទៅលើទីតាំង ៥ ខាងក្រោម៖ ៥) សក់ នេះជាកន្លែងល្អបំផុតមួយ សម្រាប់បាញ់ទឹកអប់ ព្រោះសក់នឹងរក្សាក្លិនក្រអូបបានយូរ ហើយបន្សល់ទុកនូវក្លិនក្រអូបប្រហើរ។ អ្នកត្រូវបាញ់ទឹកអប់លើស្និតសិតសក់ជាមុន ឬប្រើកន្សែងដើម្បីស្រូបយកទឹកអប់ រួចយកមកសិតឬយីលើក្បាល។ ចូរអ្នកកុំបាញ់ទឹកដោយផ្ទាល់ទៅលើសរសៃសក់ ព្រោះជាតិអាល់កុលនៅក្នុងទឹកអប់ អាចធ្វើឲ្យសក់ស្ងួត សក់ស្អិតពិបាកលាងសម្អាតបាន។…