ជីវិតនិងសុខភាព

U86
ជីវិតនិងសុខភាព

ទាំង​បុរស​និង​ស្រ្តី ៣ រឿង​នេះ ខ្ជិល​ចុះ គាំទ្រ​ឲ្យ​ខ្ជិល ព្រោះ​ដូច​ជួយ​ពន្យារ​អាយុ ២០ ឆ្នាំ

ពាក្យ​ថា “ខ្ជិល” មិន​សុទ្ធ​តែ​អាក្រក់​ទាំង​អស់​នោះ​ទេ ជា​ពិសេស​ជាមួយ​រឿង​ទាំង ៣ ខាង​ក្រោម​នេះ ដែល​អ្នក​គួរ​តែ​ខ្ជិល ល្អ​ច្រើន​ជាង​ឧស្សាហ៍ ព្រោះ​វា​ដូច​នាំ​ឲ្យ​អ្នក​អាយុ​វែង ពន្យារ​អាយុ​អ្នក​បាន ២០ ឆ្នាំ៖ ៣) ខ្ជិល​ខឹង តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា ការ​ខឹង​ច្រើន អាច​បណ្តាល​ឲ្យ​អ្នក​កើត​ជំងឺ​ជា​ច្រើន រួម​ទាំង​ជំងឺ​បេះដូង​ផង​ដែរ។ ពេល​ខ្លះ​អ្នក​មាន​បញ្ហា​ផ្លូវ​ចិត្ត​ច្រើន បែរ​ជា​ទាញ​ខ្លួន​ឯង​ឲ្យ​ទៅ​ធ្លាក់​ក្នុង​អន្លង់​នៃ​គ្រឿង​ស្រវឹង ការ​ជក់​បារី ដែល​សុទ្ធ​តែ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ទៅ​ពេល​ខាង​មុខ។ ដូច្នេះ​បើ​រឿង​ខ្លះ​ខ្ជិល​ខឹង ខ្ជិល​អន់ចិត្ត ខ្ជិល​មាន​អារម្មណ៍​មួម៉ៅ​ទៅ​លើ​វា នោះ​ជា​រឿង​ល្អ​ទៅ​វិញ។ មនុស្ស​អាយុ​វែង រមែង​មាន​សុខភាព​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​ល្អ ពោល​បើ​ល្អ​ផ្លូវ​កាយ ហើយ​ចិត្ត​គ្រាំគ្រា​រាល់​ថ្ងៃ នោះ​ក៏​រស់​មិន​បាន​យូរ​ដែរ។ ២)…

Vb
ជីវិតនិងសុខភាព

អាហារ​ទាំង ១០ អាច​សម្អាត​ជាតិ​ពុល​ក្នុង​សួត គ្រូ​ពេទ្យ​ណែនាំ​ឲ្យ​ទទួល​ទាន​រាល់ថ្ងៃ

សួត​គឺ​ជា​សរីរាង្គ​ផ្លូវ​ដង្ហើម​ដ៏​សំខាន់​ក្នុង​រាងកាយ​មនុស្ស ហើយ​សុខភាព​យើង​ល្អ ឬ​មិន​ល្អ ក៏​អាស្រ័យ​ទៅ​លើ​កត្តា​ផ្នែក​សួត​ហ្នឹង​ដែរ។ ដូច្នេះ​យើង​ត្រូវ​តែ​ប្រាកដ​ថា នឹង​មិន​មាន​ជាតិ​ពុល​នៅ​ក្នុង​នោះ ហើយ​ដើម្បី​ឲ្យ​សួត​ដំណើរការ​ទៅ​បាន​ល្អ គ្រូ​ពេទ្យ​បាន​ណែនាំ​នៅ​អាហារ ១០ ប្រភេទ​ខាង​ក្រោម​ដែល​អ្នក​គួរ​ទទួល​ទាន​ជា​ប្រចាំ៖ ១០) ការ៉ុត ការ៉ុត​មាន​ផ្ទុក​នូវ​សារធាតុ Carotene និង Lutein ដែល​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​សួត។ សារធាតុ​ទាំង​នេះ ក៏​មាន​ប្រសិទ្ធភាព​ខ្ពស់​ដែល​អាច​ចូល​ទៅ​សម្អាត​ជាតិ​ស្លេស​ចេញ​ពី​ក្នុង​សួត​ផង​ដែរ។ ៩) ខ្ទឹម​បារាំង វា​មាន​ឥទ្ធិពល​ទៅ​លើ​ប្រព័ន្ធ​ដង្ហើម ហើយ​អាច​កាត់​បន្ថយ​ការ​ក្អក និង​ជំងឺ​ផ្តាសាយ។ ខ្ទឹម​បារាំង​នេះ​សោត​ក៏​ជួយ​ឲ្យ​សួត​ដំណើរការ​បាន​ល្អ​ផង​ដែរ។ ៨) ផ្លែ​ប៉ោម ផ្លែ​ប៉ោម​មាន​ផ្ទុក​នូវ​វីតាមីន C និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​ទ្រទ្រង់​រាងកាយ​ឲ្យ​រឹងមាំ និង​ប្រព័ន្ធ​ដង្ហើម​អាច​ដំណើរការ​ល្អ។…

Vbh
ជីវិតនិងសុខភាព

មិនមែន​ឲ្យ​តែ​បន្លែ​សុទ្ធ​តែ​ល្អ​ទេ ៣ នេះ​កុំ​លូក​ច្រើន​ពេក ប្រយ័ត្ន​ខ្សោយ​ក្រលៀន

តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ ប្រភេទ​បន្លែ​ទាំង ៣ ខាង​ក្រោម អ្នក​គួរ​តែ​ដាក់​កំហិត​ក្នុង​ការ​ទទួល​ទាន ពោល​មិន​ត្រូវ​ទទួល​ទាន​ច្រើន​ពេក​ទេ ដោយ​វា​នាំ​ឲ្យ​ប៉ះពាល់​ដល់​មុខងារ​តម្រង​នោម ឬ​ក្រលៀន​បាន​ទៅ​ថ្ងៃ​មុខ៖ ៣) ស្ពៃ​ខ្មៅ វា​អាច​ផ្តល់​នូវ​វីតាមីន ប្រូតេអ៊ីន និង​សារធាតុ​រ៉ែ​មួយ​ចំនួន​មក​កាន់​រាងកាយ តែ​យ៉ាង​ណា​បរិមាណ​អាស៊ីដ Oxalic មាន​នៅ​ក្នុង​នោះ គឺ​មាន​ច្រើន ដែល​វា​ជះ​ឥទ្ធិពល​អាក្រក់ រាប់​បាន​ជា​ភ្នាក់ងារ​បំផ្លាញ​តម្រង​នោម។ សមាសធាតុ​ទាំង​អស់​ នឹង​បម្លែង​ទៅ​ជា​អាស៊ីដ​អ៊ុយរិក​កំឡុង​ពេល​រំលាយ​អាហារ ហើយ​ពេល​ធ្លាក់​ទៅ​តម្រង​នោម វា​នឹង​កើត​ក្លាយ​ជា​ក្រួស។ ដូច្នេះ​អ្នក​គួរ​កំណត់​ការ​ទទួល​ទាន​ស្ពៃ​ខ្មៅ ឬ​ស្ពៃ​ខៀវ នៅ​បរិមាណ​សមល្មម មិន​ត្រូវ​ទទួល​ទាន​ច្រើន​ពេក​ទេ​ក្នុង​ពេល​តែ​មួយ។ ២) ផ្លែ​ម្រះ ជា​បន្លែ​មាន​រសជាតិ​ល្វីង ដែល​អ្នក​ខ្លះ គេ​គិត​ថា​វា​ជា​ថ្នាំ​ត្រជាក់…

Bnhj
ជីវិតនិងសុខភាព

ភេសជ្ជៈ ៤ នេះ​ទទួល​ទាន​រៀងរាល់​ព្រឹក ​អាច​កម្ចាត់​ខ្លាញ់​លើស ​ស្រក់​ទម្ងន់​យ៉ាង​ឆាប់​រហ័ស

អ្នក​ឯកទេស​អាហារូបត្ថម្ភ​បាន​ណែនាំ​នូវ​ភេសជ្ជៈ ៤ ប្រភេទ​ខាង​ក្រោម ដែល​អ្នក​គួរ​តែ​ទទួល​ទាន​រៀងរាល់​ព្រឹក ព្រោះ​វា​អាច​ជួយ​ឲ្យ​ស្រក​ទម្ងន់​យ៉ាង​ឆាប់​រហ័ស៖ ៤) តែ​បៃតង តែ​បៃតង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ពន្លឿន​ការ​រំលាយ​អាហារ និង​បង្កើន​ថាមពល​រាងកាយ។ ដូច្នេះ​ហើយ បន្ទាប់​ពី​ទទួល​ទាន​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន អ្នក​គួរ​តែ​ឆ្លៀត​ទទួល​ទាន​តែ​បៃតង​មួយ​ពែង​​រៀងរាល់​ព្រឹក ដើម្បី​លាង​ជាតិ​ខ្លាញ់​ពី​រាងកាយ។ តែ​បៃតង​មាន​ផ្ទុក​សារធាតុ​ Catechins ដែល​មាន​ឥទ្ធិពល​ក្នុង​ការ​រំលាយ​ខ្លាញ់ កាត់​បន្ថយ​កម្រិត​ខ្លាញ់​លើស​ក្នុង​ឈាម ក្នុង​ថ្លើម បាន​យ៉ាង​ល្អ​ផង​ដែរ។ ជា​ទូទៅ​ការ​ទទួល​ទាន​តែ​បៃតង​មួយ​ពែង​រៀងរាល់​ព្រឹក ដូច​អាច​ជួយ​រាងកាយ​ដុត​បាន ១០០ កាឡូរី។ ៣) កាហ្វេ​ខ្មៅ កាហ្វេ​ខ្មៅ​មាន​ផ្ទុក​ជាតិ​កាហ្វេអ៊ីន ដែល​នឹង​ជួយ​ឲ្យ​អាស៊ីដ​ខ្លាញ់​ក្នុង​ឈាម​បម្លែង​ទៅ​ជា​ថាមពល។ បើ​អ្នក​ចង់​សម្រក​ទម្ងន់​លឿន​ជាង​នេះ អ្នក​គួរ​តែ​ផឹក​កាហ្វេ​ខ្មៅ​ គ្មាន​ជាតិ​ស្ករ គ្មាន​ទឹក​ដោះ​គោ។ ក្នុង​…

Mn
ជីវិតនិងសុខភាព

ចែក​ឲ្យ​មេ​ផ្ទះ​បាន​ដឹង​ផង! អាហារ ៤ នេះ​បើ​រក្សា​ទុក​ក្នុង​ទូ​ទឹកកក​យូរ ​មិន​អាច​លើក​មក​ទទួល​ទាន​ទេ

ទូ​ទឹកកក​ជា​កន្លែង​រក្សា​ទុក​អាហារ ​ដែល​យើង​ចង់​ប្រើប្រាស់​រយៈ​ពេល​យូរ ប៉ុន្តែ​វា​ដោយ​របស់​ដែរ ហើយ​អាហារ​ខ្លះ​បើ​រក្សា​ទុក​ក្នុង​ទូ​ទឹកកក​យូរ​ពេក វា​នឹង​នាំ​ឲ្យ​ខូច​គុណភាព​ទៅ​វិញ រួច​បើ​យើង​លើក​មក​ទទួល​ទាន នោះ​នឹង​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ៖ ១) បាយ បាយ​ដែល​យើង​ទទួល​ទាន​សល់ បើ​ទុក​ក្នុង​ទូ​ទឹកកក​យូរ វា​នឹង​ឡើង​ទៅ​ជា​បាក់តេរី ទៅ​ជា​ផ្សិត ពេល​យើង​មក​ទទួល​ទាន អាច​នាំ​ឲ្យ​យើង​រាគ ឬ​ក្អួត​បាន។ ជា​ធម្មតា​គេ​មិន​ណែនាំ​ឲ្យ​យក​មក​រក្សា​ទុក​ក្នុង​ទូ​ទឹកកក​នោះ​ទេ ​ជា​ពិសេស​មិន​ត្រូវ​លើស​ពី ២៤ ម៉ោង ព្រោះ​វា​នឹង​ខូច​គុណភាព​ហើយ​បាត់បង់​សារធាតុ​ចិញ្ចឹម ពេល​វា​អស់​កម្តៅ។ ២) សាច់​ចម្អិន​រួច សម្រាប់​ប្រភេទ​សាច់​គោ សាច់​មាន់ សាច់​ជ្រូក ដែល​ចម្អិន​រួច អាច​ទុក​សម្រាប់​ទទួល​ទាន​យ៉ាង​យូរ​ត្រឹម ១-២ ​ថ្ងៃ​ប៉ុណ្ណោះ បើ​ទុក​លើស​នោះ​គឺ​វា​នឹង​បង្ក​ទៅ​ជា​បាក់តេរី…

Dragon 0000231
ជីវិតនិងសុខភាព

សំបូរ ងាយរកទិញ! ត្រឹមលូកម្តងក្នុងមួយសប្តាហ៍ អ្នកនឹងទទួលបានអត្ថប្រយោជន៍ ៧ យ៉ាងចំពោះសុខភាពរាងកាយ

គ្រីស្តូហ្វ័រ កូឡំបឺសបានណែនាំទៅលើផ្លែល្ហុងថាជា“ ផ្លែឈើសួគ៌” ហើយវាសមហេតុផលនៅពេលយើងក្រឡេកមើលពីអត្ថប្រយោជន៍ទាំងអស់ដែលផ្តល់ដល់រាងកាយមនុស្ស។ ហើយវាមានរស់ជាតិផ្អែមឆ្ងាញ់ដែលធ្វើឱ្យវាល្អឥតខ្ចោះក្នុងការបរិភោគរៀងរាល់សប្តាហ៍ដើម្បីផ្តល់កម្លាំងដល់រាងកាយរបស់យើង។ យើងស្វែងរកអ្វីគ្រប់យ៉ាងនៃអត្ថប្រយោជន៍របស់ផ្លែល្ហុងជួយដល់រាងកាយរបស់យើងប្រសិនបើអ្នកញ៉ាំវាយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍។ ខាងក្រោមនេះជាអត្ថប្រយោជន៍ ៧ យ៉ាងដែលផ្តល់សុខភាពដល់រាងកាយរបស់យើង។ 1. បញ្ចុះកូឡេស្តេរ៉ុល ផ្លែឈើនេះសម្បូរជាតិសរសៃដែលជួយបញ្ចុះកូឡេស្តេរ៉ូលយ៉ាងមានប្រសិទ្ធភាព។ ក្រៅពីនេះសារធាតុប្រឆាំងអុកស៊ីតកម្មនិងវីតាមីនរបស់វាជួយការពារជំងឺបេះដូង។ 2. ជួយកម្ចាត់ពពួក Worm និងប៉ារ៉ាស៊ីត ពពួក Worm និងប៉ារ៉ាស៊ីតអាចបណ្តាលឱ្យខូចខាតដល់រាងកាយរបស់អ្នកហើយវាជារឿងសំខាន់ណាស់ដែលត្រូវយកចិត្តទុកដាក់។ ផ្លែល្ហុងជួយលុបបំបាត់ពពួកប៉ារ៉ាស៊ីតទាំងនេះចេញពីរាងកាយនៅពេលពួកវាបំបែកពងរបស់វា។ គ្រាប់របស់ល្ហុងក៏អាចមានអត្ថប្រយោជន៍ច្រើនដែរ។ 3. ជួយបង្កើនភាពស៊ាំរបស់រាងកាយ ផ្លែល្ហុងក៏មានផ្ទុកនូវវីតាមីន A, C និង E ដែលជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់ប្រព័ន្ធភាពស៊ាំ។ វាល្អសម្រាប់រាងកាយរបស់អ្នកនិងជួយរក្សាប្រព័ន្ធភាពស៊ាំឱ្យនៅដដែល។ 4. ជួយកាត់បន្ថយការរលាក ល្ហុងមានលក្ខណៈប្រឆាំងនឹងការរលាក។ ទាំងនេះពិតជាមានប្រយោជន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងស្បែកដែលរលាកនិងបញ្ហាដូចជារលាកសន្លាក់…

Dragon 0000229
ជីវិតនិងសុខភាព

ត្រឹម​​ស្ទីម​ម្តង​ក្នុង​មួយ​សប្តាហ៍ ផ្ទៃ​មុខ​របស់​អ្នក​នឹងកើតឡើងអភូតហេតុអស្ចារ្យ ៧ យ៉ាងនេះ

ការបំពុលខ្យល់ក្នុងបរិយាកាសកំពុងកើនឡើង ផ្សែងអ័ព្ទជ្រាបចូលទៅក្នុងស្បែកមុខ អ្នកត្រូវការឡេការពារកម្តៅថ្ងៃដើម្បីការពារវាពីកាំរស្មី UV ហើយអាហារកែច្នៃមិនបានផ្ដល់វីតាមីនគ្រប់គ្រាន់ផ្ទៃមុខទាល់តែសោះ។ នេះ​ជា​មូលហេតុ​ ដែល​វា​សំខាន់​ជាង​ពេល​ណា​ៗ​ក្នុង​ការ​ថែរក្សា​ផ្ទៃមុខ​របស់​អ្នក ហើយ​វិធីសាស្ត្រ​មួយ​ដែល​មាន​ប្រសិទ្ធភាព​គឺស្ទីមផ្ទៃមុខរបស់អ្នក។ ការណ៍នេះអាចសម្អាត ជួយបន្ធូរ និងបន្ថយការខូចខាតនៅលើស្បែក។ ដូច្នេះគេហទំព័រ Knongsrok សូមធ្វើការចែករំលែកអត្ថប្រយោជន៍មួយចំនួនដែលអ្នកនឹងទទួលបាននៅលើស្បែកមុខរបស់អ្នក ប្រសិនបើអ្នកស្ទីមផ្ទៃមុខជាប្រចាំ។ 1. លុបបំបាត់ និងសម្អាតភាពកខ្វក់ នៅពេលអ្នកស្ទីមផ្ទៃមុខរបស់អ្នក ចំហាយទឹកក្តៅនឹងបន្ធូរ និងពង្រីករន្ធញើសរបស់អ្នក។ នៅពេលដែលរន្ធញើសបើកឡើង ភាពកខ្វក់ និងជាតិខ្លាញ់ដែលកកកុញនៅខាងក្នុងត្រូវបានសម្អាតចេញ។ ជាធម្មតា ភាពកខ្វក់ទាំងនេះអណ្តែតលើបរិយាកាសជុំវិញខ្លួនយើង។ គុណភាពខ្យល់នៅក្នុងទីក្រុង ផ្សែងរថយន្ត ព្រមទាំងកម្ដៅថ្ងៃ។ អ្នកប្រាកដជាគិតថាក្រែមនឹងផ្តល់សំណើម គ្រឿងសម្អាង និងឡេការពារកម្តៅថ្ងៃដែលអ្នកលាបប្រចាំថ្ងៃអាចជួយការពារផ្ទៃមុខរបស់អ្នកបាន។…

P
ជីវិតនិងសុខភាព

បន្លែ ៤ នេះ​តាម​ធម្មតា​ផ្តល់​ប្រយោជន៍​ច្រើន តែ​បើ​វា​ឡើង​ជាតិ​ល្វីង កុំ​ទទួល​ទាន​ឲ្យ​សោះ

បន្លែ​ទាំង ៤ ខាង​ក្រោម គឺ​មាន​ប្រមូលផ្តុំ​នៅ​អាហារូបត្ថម្ភ​ល្អ​ជា​ច្រើន ប៉ុន្តែ​បើ​សុខៗ​ពេល​អ្នក​ទទួល​ទាន​វា​ឡើង​ជាតិ​ល្វីង នោះ​អ្នក​ត្រូវ​តែ​បោះ​វា​ចោល មិន​ត្រូវ​គិត​ថា​ល្អ ហើយ​បន្ត​ទទួល​ទាន​ឡើយ ដោយសារ​វា​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ៖ ៤) ​ននោង គេ​អាច​ច្នៃ​យក​ទៅ​ឆា​ក៏​បាន ធ្វើ​ជា​សម្ល​ក៏​បាន ហើយ​គេ​ជឿ​ថា​ននោង​ជួយ​ឲ្យ​រាងកាយ​ត្រជាក់ និង​បញ្ចុះ​កម្តៅ។ យ៉ាង​ណា​បើ​វា មាន​សារធាតុ​គីមី​មក​ទំ​លើ​នោះ​ច្រើន​ពេក វា​នឹង​បង្កើត​ជា​ Alkaline Glycoakaloids ដែល​ជា​ជាតិ​ពុល បណ្តាល​ឲ្យ​យើង​មាន​អាការៈ​ក្អួតចង្អោរ ឬ​រាករូស​បាន។ ៣) ​ឃ្លោក ផ្លែ​ត្រឡាច​ជា​ទូទៅ​មាន​ផ្ទុក​នូវ​​វីតាមីន ម៉ាញេសូម កាល់ស្យូម និង​ជួយ​បន្ថែម​ភាព​ធន់​ដល់​រាងកាយ។ យ៉ាង​ណា​បើ​វា​ឡើង​ល្វីង នោះ​មាន​ន័យ​ថា​វា​ផ្ទុក​ជាតិ​ពុល Cucurbitacin…

E
ជីវិតនិងសុខភាព

កូរ​ពោះ​ប៉ុណ្ណា​ក៏​ដោយ ក្រោយ​ម៉ោង​ ៨ យប់ ដាច់​ខាត​កុំ​លូក​អាហារ​ទាំង ៥ នេះ

អ្នក​ដែល​ចង់​លើក​សម្រស់​រាងកាយ មាន​សុខភាព​ល្អ ចាំ​បាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ទៅ​លើ​របប​អាហារ​ប្រចាំ​ថ្ងៃ ហើយ​រៀងរាល់​ក្រោយ​ម៉ោង ៨ យប់ អ្នក​ត្រូវ​តែ​ចាំ​ថា កុំ​លូក​អាហារ​ទាំង ៥ នេះ​ឲ្យ​សោះ៖ ៥) ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន ដូច​ជា​កាហ្វេ កាកាវ សូកូឡា ដ្បិត​បើ​វា​អាច​ប្រឆាំង​នឹង​ជំងឺ​សរសៃឈាម​បេះដូង ជំងឺ​ទឹក​នោម​ផ្អែម បង្កើន​សុខភាព​ខួរក្បាល តែ​យ៉ាង​ណា​ពេលវេលា​ទទួល​ទាន​ល្អ​បំផុត​គឺ​ពេល​ព្រឹក និង​ពេល​រសៀល។ ជៀសវាង​ការ​ទទួល​ទាន​ក្រោយ​ម៉ោង ៨ យប់ ព្រោះ​វា​នឹង​ប៉ះពាល់​ដល់​ការ​គេង បង្កើន​ជា​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ផ្សេងៗ​ទៅ​វិញ។ ៤) អាហារ​ផ្អែម អាហារ​ដែល​មាន​ជាតិ​ផ្អែម ជា​មូលហេតុ​នាំ​ឲ្យ​ឡើង​ទម្ងន់ ជា​ពិសេស​គឺ​ការ​ទទួល​ទាន​នៅ​ក្រោយ​ម៉ោង ៨…

Nb
ជីវិតនិងសុខភាព

ឱសថ​ ១០ មុខ​មិន​ប្តូរ ​ក្រពះ​ជ្រូក​ផ្តល់​ប្រយោជន៍​ធំ ៤ ដល់​សុខភាព តែ​មិន​សូវ​មាន​អ្នក​ដឹង

សាច់ជ្រូក​ជា​អាហារ​ដែល​គេ​ពេញ​និយម​ទទួល​ទាន ព្រោះ​វា​ងាយ​ស្រួល​រក​ទិញ​នៅ​លើ​ទីផ្សារ ហើយ​តម្លៃ​របស់​វា​ក៏​មិន​ជា​ថ្លៃ​ពេក​នោះ​ដែរ។ យ៉ាង​ណា​ការ​ទទួល​ទាន​សាច់​ជ្រូក ក៏​មាន​ផ្នែក​ខ្លះ​ដែល​អាច​ជួយ​សុខភាព​ជា​ច្រើន តួ​យ៉ាង​ដូច​ជា​បេះដូង ថ្លើម ក្រពះ… ដែល​មាន​តម្លៃ​អាហារូបត្ថម្ភ​ខ្ពស់​ខ្លាំង​ណាស់។ យ៉ាង​ណា​ក្នុង​អត្ថបទ​នេះ យើង​ណែនាំ​នូវ​ប្រយោជន៍​ធំ ៤ ដែល​អ្នក​អាច​ទទួល​បាន​ពី​ការ​ទទួល​ទាន​ក្រពះ​ជ្រូក ដែល​ឱសថ​ល្មមៗ​សុំ​អត់​ប្តូរ​ទេ៖ ៤) ព្យាបាល​អ្នក​មាន​ភាព​ស្លេកស្លាំង មនុស្ស​ដែល​មាន​ភាព​ស្លេកស្លាំង គឺ​មក​ពី​ខ្វះ​ជាតិ​ដែក ហើយ​ផលិត​ឈាម​មិន​គ្រប់គ្រាន់។ ទន្ទឹម​នេះ ងាក​មក​ការ​ទទួល​ទាន​ក្រពះ​ជ្រូក គឺ​អាច​ទៅ​បំពេញ​ចន្លោះ​ប្រហោង​ទាំង​អស់​នោះ​បាន ដែល​វា​មាន​សារធាតុ​ចិញ្ចឹម​ច្រើន ជា​ពិសេស​គឺ​ជាតិ​ដែក។ ៣) បង្កើន​ភាព​រឹងមាំ ក្រពះ​ជ្រូក ជា​ជម្រើស​ល្អ​ក្នុង​ការ​បំពេញ​បន្ថែម​នូវ​សារធាតុ​ដែល​រាងកាយ​ត្រូវ​ការ​ជា​ចាំបាច់ ពោល​ប្រៀប​ដូច​ជា​ឱសថ​ប៉ូវ​កម្លាំង ធ្វើ​ឲ្យ​រាងកាយ​រឹងមាំ ជា​ពិសេស​សម្រាប់​បុរសៗ។ ២)…

54gf
ជីវិតនិងសុខភាព

អត់​បាច់​ទៅ​ពិនិត្យ​ឯ​ណា​ឆ្ងាយ រាងកាយ​ខ្វះ​ជាតិ​កាល់ស្យូម​ឬ​អត់ មើល​តែ ៥ ចំណុច​នេះ​ដឹង​ហើយ

ដើម្បី​​ចង់​ដឹង​ថា រាងកាយ​របស់​អ្នក​កំពុង​មាន​កង្វះ​ជាតិ​កាល់ស្យូម​ឬ​អត់ អ្នក​អាច​ឆ្លៀត​ពិនិត្យ​តាម​រយៈ​ចំណុច​ទាំង ៥ ខាង​ក្រោម​បាន៖ ៥) ឧស្សាហ៍​រមួល​ក្រពើ បើ​អ្នក​ធ្លាប់​តែ​មាន​សុខភាព​ល្អ តែ​មួយ​រយៈ​ក្រោយ​ទៀត ក៏​រក​ឃើញ​ជា​រឿយៗ​ថា​ខ្លួន​រមែង​ជួប​បញ្ហា​រមួល​ក្រពើ នោះ​អាច​ជា​រោគ​សញ្ញា​ដំបូង​នៃ​កង្វះ​ជាតិ​កាល់ស្យូម។ ជា​ពិសេស​អ្នក​មាន​អារម្មណ៍​ឧស្សាហ៍​ឈឺ​សាច់ដុំ ជា​ពិសេស​ភ្លៅ ដៃ ក្លៀក ពេល​កំពុង​ធ្វើ​ចលនា​ស្រាលៗ នោះ​ក៏​ជា​រោគ​សញ្ញា​ដែរ។ ៤) គេង​មិន​លក់ អ្នក​ដែល​កង្វះ​ជាតិ​កាល់ស្យូម ក៏​ឧស្សាហ៍​ជួប​បញ្ហា​គេង​មិន​លក់​ដូច​គ្នា ហើយ​ចំណាំ​មើល​ ពេល​គេង​គឺ​ពិបាក​គេង​លក់​ណាស់ រួច​ពេល​ងើប​មក ចេះ​តែ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ដូច​អស់​កម្លាំង។ ៣) មាន​អារម្មណ៍​ថា​ស្បែក​ស្ងួត ធ្លាប់​តែ​មាន​ស្បែក​ភ្លឺ​ចែងចាំង ហើយ​យូរ​ទៅ​ស្បែក​ប្រែ​ជា​ស្ងួត នោះ​ក៏​អាច​មក​រាងកាយ កំពុង​មាន​កង្វះ​ខាត​ជាតិ​កាល់ស្យូម និង​វីតាមីន​ដូច​គ្នា។…

Ui
ជីវិតនិងសុខភាព

អត់​ប៉ះ​ទេ​ស្រា ចុង​ក្រោយ​បុរស​ម្នាក់​កើត​ជំងឺ​តម្រង​នោម ដោយសារ​ទម្លាប់​សាមញ្ញ​ ២ នេះ

ជំងឺ​ខ្សោយ​តម្រង​នោម ឬ​បញ្ហា​ក្រលៀន គឺ​ពិត​ជា​គ្រោះថ្នាក់​ខ្លាំង​ណាស់ ព្រោះ​វា​អាច​គំរាមកំហែង​ដល់​អាយុ​ជីវិត​របស់​អ្នក ឬ​អ្នក​ខ្លះ​ទៅ អាច​នឹង​ត្រូវ​ដេក​លើ​គ្រែ​ពេទ្យ​ដល់​ថ្ងៃ​ចុង​ក្រោយ​នៃ​ជីវិត។ បើ​សួរ​ថា តើ​ដើមចម​អ្វី​នាំ​ឲ្យ​មនុស្ស​កើត​ជំងឺ​ដ៏​គួរ​ឲ្យ​ខ្លាច​នេះ ចម្លើយ គឺ​ពាក់ព័ន្ធ​នឹង​របប​អាហារ និង​ទម្លាប់​រស់នៅ។ ជាក់ស្តែង​ដូច​យុវជន​ម្នាក់ ឈ្មោះ Xiao Wu នៅ​ឯ​ប្រទេស​ចិន គេ​ចូលចិត្ត​លេង​បាល់បោះ និង​លេង​ហ្គេម​នៅ​ពេល​ទំនេរ ហើយ​យប់​មួយ​គេ​ក៏​ស្រាប់​តែ​ដួល​សន្លប់ កំឡុង​ពេល​ដើរ​ទៅ​បន្ទប់​ទឹក។ ក្រោយ​ការ​ពិនិត្យ​រក​ឃើញ​ថា បុរស​មាន​វ័យ ២៦ ឆ្នាំ​ខាង​លើ គេ​មាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ ហើយ​រោគវិនិច្ឆ័យ​គឺ​បញ្ជាក់​ថា គេ​មាន​ជំងឺ​ខ្សោយ​តម្រង​នោម។ ម្តាយ​បាន​ស្រែក​ទ្រហរ​យំ​ ហើយ​សួរ​ទៅ​កាន់​គ្រូ​ពេទ្យ​ថា ហេតុអ្វី​កូន​របស់​ខ្ញុំ​មាន​ជំងឺ​ខ្សោយ​​តម្រង​នោម ទាំង​ដែល​គេ​មិន​ជា​មនុស្ស​ញៀន​សុរា និង​តាំង​ពី​ដើម​មក​គ្មាន​ខូចខិល​ជាមួយ​នារី​ណា​ផង​នោះ។…

Y
ជីវិតនិងសុខភាព

សញ្ញា ២ បង្ហាញ​ថា​អ្នក​ចាស់​ជាង​វ័យ ហើយ​ត្រូវ​ប្រញាប់​ទៅ​ប៉ូវ​អាហារ ៥ នេះ​ជា​បន្ទាន់

សម្រាប់​មនុស្ស​ស្រី ភាព​ចាស់​ជាង​វ័យ គឺ​ជា​រឿង​ដែល​គ្មាន​នរណា​ចង់​ជួប​ប្រទះ​នោះ​ទេ​ តែ​ពេល​ខ្លះ​ក៏​ជៀស​មិន​ជួប​មិន​បាន ក៏​ដោយសារ​របប​អាហារ​អ្នក​ជ្រើសរើស​មក​ទទួល​ទាន និង​ទម្លាប់​រស់នៅ​មួយ​ចំនួន។ ជា​ទូទៅ​សញ្ញា​ធំ ២ ដែល​បង្ហាញ​ថា អ្នក​កំពុង​ចាស់​ជាង​វ័យ​មាន​ដូច​ខាង​ក្រោម៖ ២) មាន​ស្នាម​ជ្រួញ​លើ​ស្បែក នៅ​ពេល​រាងកាយ​មាន​ការ​ផលិត​កាឡាជែន​ធ្លាក់​ចុះ នោះ​សញ្ញា​នៃ​ភាព​ជ្រីវជ្រួញ​ក៏​ចាប់ផ្តើម​រំលេច​ចេញ​មក​បណ្តើរៗ​ហើយ។ ដូច្នេះ​បើ​នៅ​ល្បាក់​អាយុ ២០ ស្តើង ឬ​ចូល​ជិត ៣០ ស្នាម​ជ្រីវជ្រួញ​ក៏​ស្តាប់​តែ​លេចចេញ​លើ​ផ្ទៃ​មុខ ក៏​ដូច​ជា​ស្បែក នោះ​កំពុង​បង្ហាញ​ថា សំណើម​នៃ​ស្បែក​ចាប់ផ្តើម​បាត់បង់​បន្តិច​ម្តងៗ ហើយ​ដំណើរការ​ផលិត​កូឡាជែន​ក៏​កំពុង​ធ្លាក់​ចុះ ពោល​ជា​សញ្ញា​នៃ​ភាព​ចាស់​ជាង​វ័យ។ ១) ស្បែក​ស្ងួត និង​មាន​ស្នាម​អុជ​ខ្មៅ ពេល​ដែល​ក្រពេញ​ខ្លាញ់ និង​ក្រពេញ​ញើស​ក្នុង​រាងកាយ​ធ្លាក់​ចុះ នោះ​នឹង​បណ្តាល​ឲ្យ​ស្បែក​មិនមាន​សំណើម ហើយ​ស្ងួត​យ៉ាង​ឆាប់​រហ័ស។…

Iu
ជីវិតនិងសុខភាព

ចែក​គ្នា​ដឹង! ៤ ពេល​នេះ​កុំ​ទម្លាប់​គេង​ឲ្យ​សោះ បើ​មិន​ចង់​អាយុ​ខ្លី

ការ​គេង​គឺ​ពិត​ជា​សំខាន់​ណាស់ សម្រាប់​សុខភាព​មនុស្ស​យើង​ម្នាក់ៗ តែ​យ៉ាង​ណា​ការ​ជ្រើសរើស​ពេលវេលា​ចូល​ដំណេក​នេះ​សោត គឺ​កាន់​តែ​សំខាន់​ថែម​ទៀត ព្រោះ​បើ​ជ្រើសរើស​ខុស គឺ​ដូច​នាំ​ឲ្យ​ខ្លួន​ឯង​អាយុ​ខ្លី​អ៊ីចឹង។ ខាង​ក្រោម Knongsrok សូម​ចែករំលែក​នូវ​ពេលវេលា ៤ ដែល​អ្នក​មិន​គួរ​ទម្លាប់​គេង​នោះ​ទេ៖ ៤) ចូល​គេង​ភ្លាមៗ​បន្ទាប់​ពី​ទទួល​ទាន​រួច ក្រោយ​ទទួល​ទាន​រួច មនុស្ស​ខ្លះ​មាន​អារម្មណ៍​ងងុយ​គេង ហើយ​ក៏​បណ្តោយ​ខ្លួន ទម្រេត​ខ្នង​គេង​យក​តែ​ម្តង។ ទម្លាប់​នេះ វា​ធ្វើ​ឲ្យ​ក្រពះ​ពិបាក​ក្នុង​ការ​រំលាយ​អាហារ និង​ស្រូប​យក​អាហារូបត្ថម្ភ​មួយ​ចំនួន​មក​កាន់​រាងកាយ។ ជាង​នេះ​វា​ក៏​អាច​រារាំង​ដល់​ចលនា​របស់​ពោះវៀន ជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​កាន់​ខួរ​ក្បាល​មិន​គ្រប់គ្រាន់​ថែម​ទៀត។ ដូច្នេះ​អ្នក​ប្រាកដ​ជា​ឧស្សាហ៍​សង្កេត​ឃើញ ឲ្យ​តែ​ក្រោយ​ងើប​មក​វិញ គឺ​មាន​អារម្មណ៍​វិល​មុខ​ខ្ញាល់​ទាំង​ព្រលឹម។ ៣) គេង​ថ្ងៃ​ច្រើន ហើយ​យប់​នៅ​យូរ នុស្ស​ជា​ច្រើន​ទម្លាប់​គេង​ពេល​ថ្ងៃ​ច្រើន រួច​បណ្តោយ​ឲ្យ​ខ្លួន​ឯង​នៅ​ដល់​យប់​ជ្រៅ ម៉ោង ១…

ងងងហ
ជីវិតនិងសុខភាព

គ្រូ​ពេទ្យ​ព្រមាន​កុំ​ធ្វើ​រឿង ៥ នេះ​ក្រោយ​បាយ​រួច ​ព្រោះ​អាច​អាយុ​ខ្លី​ដោយ​មិន​ដឹង​ខ្លួន

ក្រោយ​ទទួល​ទាន​បាយ​ ឬ​អាហារ​ពេល​ណា​មួយ​រួច តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ​ផ្នែក​សុខភាព​នៅ​ឯ​ប្រទេស​ចិន បាន​កត់​បង្ហាញ​នៅ​ទម្លាប់​អាក្រក់ ៥ ដែល​អ្នក​គួរ​ជៀសវាង មិន​ត្រូវ​អនុវត្ត​ជា​ដាច់​ខាត៖ ៥) ការ​ធ្វើ​លំហាត់​ប្រាណ​ខ្លាំងៗ ក្រោយ​ទទួល​ទាន​អាហារ​រួច អ្នក​មិន​ត្រូវ​ទៅ​ធ្វើ​លំហាត់​ប្រាណ​ខ្លាំងៗ​ភ្លាម​នោះ​ទេ ដោយ​ត្រូវ​រង់ចាំ​យ៉ាង​ហោច​ណាស់ ១ ម៉ោង​សិន ដើម្បី​ឲ្យ​អាហារ​មាន​ការ​រំលាយ និង​ស្រូប​យក​សារធាតុ​ចិញ្ចឹម​បាន​ល្អ។ ផ្ទុយ​ទៅ​វិញ​បើ​អ្នក​បន្ត​អនុវត្ត នោះ​អាច​ឈាន​ឲ្យ​មុខងារ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​មាន​ការ​ចុះ​ថយ ហើយ​យូរ​ទៅ​វិវត្ត​ទៅ​ជា​ជំងឺ​រ៉ាំរ៉ៃ​ដល់​ក្រពះ ដូច​ជា​រលាក ដំបៅ​ក្រពះ និង​រលាក​ក្រពះ​ពោះវៀន​ជា​ដើម។ ៤) ងូត​ទឹក ដើម្បី​បង្ការ​បញ្ហា​ទល់​លាមក ឬ​ឈឺ​ក្រពះ អ្នក​មិន​ត្រូវ​ងូត​ទឹក​ភ្លាមៗ​នោះ​ទេ ក្រោយ​ពី​ទទួល​ទាន​អាហារ​រួច។ ដោយសារ​តែ​ទឹក​ត្រជាក់​វា​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ចរន្ត​ឈាម ហើយ​នាំ​ឲ្យ​ដំណើរការ​រំលាយ​អាហារ​របស់​ក្រពះ​មាន​ការ​ថយ​ចុះ។ ៣) ផឹក​តែ​បន្ទាប់​ពី​ទទួល​ទាន…

Uouo
ជីវិតនិងសុខភាព

​ចង់​ឲ្យ​ស្បែក​ភ្លឺ​ដូច​ក្រមុំ បេះដូង​ដើរ​ស្រួល កុំ​មើល​រំលង​ឲ្យ​សោះ អាហារ ៥ ប្រភេទ​នេះ

ណែនាំ​ជា​ពិសេស​សម្រាប់​មនុស្ស​ស្រី ដែល​នេះ​ល្អ​ទាំង​សម្រាប់​សុខភាព​រាងកាយ ក៏​ដូច​ជា​សម្រស់ ហើយ​សម្រាប់​មនុស្ស​ស្រី​ដែល​កំពុង​មាន​អាយុ​ក្រោយ ៣០ ឆ្នាំ ចាំ​បាច់​គួរ​តែ​ស្វែងយល់​ជា​ចាំ​បាច់។ Knongsrok សូម​ណែនាំ​អាហារ ៥ ប្រភេទ​ខុស​ពី​គ្នា ក្នុង​ការ​ជួយ​សរីរាង្គ​នីមួយៗ​ដូច​ខាង​ក្រោម៖ ៥) ជួយ​ពោះវៀន​ធំ ពោះវៀន​ធំ គឺ​ជា​កន្លែង​បញ្ចេញ​កាកសំណល់​រឹង​ចេញ​ពី​រាងកាយ ជួយ​ឲ្យ​រាងកាយ​ដំណើរការ​ទៅ​រលូន។ ដើម្បី​ឲ្យ​ពោះវៀន​អាច​បន្សាប​ជាតិ​ពុល​បាន​ល្អ និង​បញ្ចៀស​បញ្ហា​ទល់​លាមក អ្នក​គួរ​តែ​ទម្លាប់​ទទួល​ទាន ដូច​ជា​សណ្តែក​បណ្តុះ គ្រាប់​ជី ដំឡូង​ជ្វា ខ្ទឹម​បារាំង និង​ខ្ទឹម​ស​ជា​ដើម។ ៤) ជួយ​លាង​ថ្លើម ថ្លើម​ជា​សរីរាង្គ​មាន​តួ​នាទី​លាង​សម្អាត​ឈាម និង​បម្លែង​សារជាតិ​គីមី ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​រាងកាយ។ អាហារ​ដែល​ល្អ​បំផុត​សម្រាប់​ថ្លើម មាន​ដូច​ជា​ស្ពៃ​ក្តោប…

Dragon 0000224
ជីវិតនិងសុខភាព

កុំគិតថាមិនអី! ទម្លាប់ ១៣ យ៉ាងដែលមនុស្សភាគច្រើនយល់ច្រឡំថា គ្មានគ្រោះថ្នាក់

មនុស្សគ្រប់គ្នាបានដឹងហើយថាការចូលគេងយប់ជ្រៅ និងការញ៉ាំអាហារច្រើនពេកមិនល្អសម្រាប់សុខភាពទេ។ ប៉ុន្តែពេលខ្លះសូម្បីតែទម្លាប់ដែលមនុស្សយើងគិតថាគ្មានគ្រោះថ្នាក់សោះក៏អាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់យើងដែរ។ តើអ្នកដឹងទេថាអ្នកអាចទៅមន្ទីរពេទ្យបានប្រសិនបើអ្នកខ្ទប់ខ្យល់កណ្តាស់? យោងតាមគេហទំព័រ Bright Side បានចងក្រងនូវបញ្ជីទម្លាប់ដែលមើលទៅហាក់ដូចជាគ្មានគ្រោះថ្នាក់ ប៉ុន្តែពិតជាបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់សុខភាពរបស់យើង។ 1. ខ្ទប់ខ្យល់នៅពេលកណ្តាស់ © Depositphotos © Depositphotos អ្វីដែលទទួលរង: ប្រព័ន្ធដកដង្ហើម សរសៃឈាម និងខួរក្បាល និងក្នុងករណីធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់បំពង់អាហារ។ មុខងារសំខាន់នៃការកណ្តាស់គឺកម្ចាត់បាក់តេរី វីរុស និងភាគល្អិតធូលី។ នៅពេលអ្នកខ្ទប់ខ្យល់ក្នុងពេលកណ្តាស់ បានន័យថាអ្នកបិទមិនឱ្យបាក់តេរី និងវីរុស ចេញពីរាងកាយទេ។ តែមិនត្រឹមតែប៉ុណ្ណឹងទេ។ ស្រមៃមើលថាតើមានអ្វីអាចកើតឡើងប្រសិនបើអ្នកព្យាយាមកណ្តាស់ដោយបច្ចេញខ្យល់ខ្លាំងហើយបែជាប្រឹងរាំងខ្ទប់។ ភាពដូចគ្នាកើតឡើងនៅខាងក្នុងច្រមុះរបស់អ្នក កំលាំងខ្យល់ទាំងមូលនៃការកណ្តាស់ថយក្រោយហើយអាចធ្វើឱ្យប៉ះពាល់ដល់ត្រចៀករបស់អ្នក បង្កើនសម្ពាធឈាម និងថែមទាំងធ្វើឱ្យខូចបំពង់អាហារផងដែរ។ 2.…

Bngh
ជីវិតនិងសុខភាព

ភេសជ្ជៈ ៣ ទទួល​ទាន​រាល់​ព្រឹក អាច​លាង​សរីរាង្គ​ខាង​ក្នុង ដូច​បង្កើន​អាយុ ២០ ឆ្នាំ

ការ​ទទួល​ទាន​តែ​ទឹក​ធម្មតា​មួយ​មុខ មិន​គ្រប់គ្រាន់​នោះ​ទេ ក្នុង​ការ​ធ្វើ​ឲ្យ​រាងកាយ​មាន​សុខភាព​ល្អ និង​អាយុ​វែង។ តាម​រយៈ​អត្ថបទ​នេះ Knongsrok ណែនាំ​នូវ​ភេសជ្ជៈ ៣ ប្រភេទ ដែល​អ្នក​គួរ​ទទួល​ទាន​រាល់​ព្រឹក៖ ៣) ទឹក​ខ្ញី តាម​ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត​ក្រៅ​ស្រុក បាន​ប្រាប់​ថា ខ្ញី​ជា​ទូទៅ​មាន​រសជាតិ​ហឹរ ក្តៅ តែ​វា​ពិត​ជា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​លាង​សម្អាត​លំពែង ក្រពះ បន្សាប​ជាតិ​ពុល​ក្នុង​រាងកាយ។ ជា​ពិសេស​ការ​ទទួល​ទាន​នៅ​ពេល​ព្រឹក​ព្រលឹម គឺ​អាច​ចូលរួម​សម្អាត​ពោះវៀន​បាន​ល្អ​ណាស់។ ដូច្នេះ​ទម្លាប់​នៃ​ការ​ទទួល​ទាន​ទឹក​ខ្ញី ដែល​មាន​សភាព​ក្តៅឧណ្ឌៗ​មួយ​កែវ​នៅ​ពេល​ព្រឹក គឺ​អាច​ជួយ​សម្អាត​សរីរាង្គ​ខាង​ក្នុង​បាន​យ៉ាង​ល្អ និង​ជួយ​ឲ្យ​អ្នក​មាន​អាយុ​វែង​ថែម​ទៀត​ផង។ ២) ទឹក​ឪឡឹក លាយ​ក្រូចឆ្មារ ការ​ផឹក​ទឹក​ឪឡឹក​ ដោយ​លាយ​ជាមួយ​ក្រូចឆ្មារ​ពីរបី​ដំណក់ ក៏​អាច​ចូលរួម​ជួយ​បន្សាប​ជាតិ​ពុល​ក្នុង​រាងកាយ​បាន​យ៉ាង​ល្អ​ដូច​គ្នា។ តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា…