
ជីវិតនិងសុខភាពជារឿយៗមនុស្សភាគច្រើន តែងតែយកចិត្តទុកដាក់ តែលើជំងឺបេះដូង ថ្លើម និងតម្រងនោម ប៉ុន្តែភាគតិចណាស់ ដែលចាប់អារម្មណ៍លើបញ្ហាសួត។ តាមថាទៅ សួតក៏ងាយរងគ្រោះខ្លាំងផងដែរ ហើយវាជាសរីរាង្គផ្លូវដង្ហើមដ៏ធំបំផុតរបស់រាងកាយ ដូច្នេះស្រមៃទៅមើល បើមានបញ្ហាអ្វីទៅ នោះប្រាកដជាយ៉ាប់ហើយ។ តាមរយៈអត្ថបទនេះ Knongsrok ចែករំលែកនូវរោគសញ្ញា ២ ដែលអ្នកត្រូវតែប្រុងប្រយ័ត្ន ប្រសិនវាលេចមកញឹកញាប់ នោះមានន័យថា សួតរបស់អ្នកកំពុងមានបញ្ហាហើយ៖ ២) ឈឺចាប់ទ្រូង ជំងឺមហារីកសួត អាចបណ្តាលឲ្យឈឺចុកចាប់ផ្នែកទ្រូង ជាពិសេសនៅពេលអ្នកក្អក គឺចេះតែចុកទ្រូងមកជាញឹកញាប់។ នោះក៏ដោយសារតែកូនកណ្តុររីកធំ រាលដាលដល់ជញ្ជាំងទ្រូង ស្រទាប់ជុំវិញសួត គេឲ្យឈ្មោះថា Pleura…

ជីវិតនិងសុខភាពជំងឺដាច់សរសៃឈាមខួរក្បាលមានទំនោរកើតឡើងទៅលើមនុស្សដែលមានអាយុចាប់ពី ៤០ ឆ្នាំឡើងទៅ ហើយក៏មានរោគសញ្ញាព្រមានមួយចំនួនដែលអ្នកអាចដឹងមុន ដើម្បីរកវិធីទប់ស្កាត់និងព្យាបាល។ ខាងក្រោម Knongsrok ណែនាំឲ្យអ្នកកត់សម្គាល់មើលនូវ ៤ ចំណុច ដើម្បីយកទៅពិគ្រោះជាមួយគ្រូពេទ្យ៖ ៤) គេងហៀរទឹកមាត់ បើយូរៗម្តងមិនអីទេ តែបើក្លាយជាទម្លាប់ ពេលអ្នកគេងចំហៀងឬគេងធម្មតានោះ វាគឺជារោគសញ្ញាព្រមាននៃការកើតជំងឺដាច់សរសៃឈាមខួរក្បាលច្បាស់ណាស់។ ស្ថានភាពនេះកើតឡើងដោយសារតែការប៉ះទង្គិចផ្នែកប្រព័ន្ធប្រសាទក្នុងខួរក្បាល ដែលបណ្តាលឲ្យអ្នករមែងហៀរទឹកមាត់ចេញមក។ ៣) ហូរឈាមច្រមុះនៅពេលគេង នៅពេលមានអាកាសធាតុក្តៅស្ងួតអ្នកអាចហូរឈាមច្រមុះ តែបើត្រឹមតែការគេងក្នុងបន្ទប់ធម្មតា គ្មានសីតុណ្ហភាពក្តៅអីផងនោះ ហើយអ្នកនៅតែមានអាការៈហូរឈាមចេញពីច្រមុះ នោះជារឿងដែលត្រូវតែបារម្ភ។ ការហូរឈាមពីច្រមុះ បណ្ដាលមកពីសម្ពាធឈាមឡើងចុះខ្លាំងពេកដែលបណ្តាលឲ្យដាច់រហែកសរសៃឈាមតូចៗនៃច្រមុះ។ ២) ឈឺក្បាលខ្លាំងនៅពេលគេង ការឈឺផ្នែកក្បាល ដូចត្រូវគេវាយយ៉ាងដំណំ…

ជីវិតនិងសុខភាពផ្សិតត្រចៀកកណ្តុរដល់ថ្ងៃបុណ្យចូលឆ្នាំចិន ប្រាកដជាពេញនិយមខ្លាំង ដែលបងប្អូនជាច្រើននឹងជ្រើសយកមកធ្វើជាម្ហូប។ ជាការពិត វាក៏មានប្រយោជន៍ណាស់ដែរ សម្រាប់រាងកាយមនុស្ស ដោយវាមានជាតិដែកខ្ពស់ ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ ហើយក៏មានវីតាមីន K និងកាល់ស្យូមជាច្រើនផងដែរ។ យ៉ាងណាសម្រាប់ការចម្អិនផ្សិតត្រចៀកកណ្តុរ អ្នកត្រូវតែប្រាកដថា នឹងបញ្ចៀសការប្រើប្រាស់ខុសរបៀបទាំង ២ ខាងក្រោម ព្រោះបើធ្វើខុស នោះអ្នកនឹងបង្កើតជាសារជាតិពុលមកកាន់រាងកាយទៅវិញ៖ ២) កុំត្រាំក្នុងទឹកក្តៅ មនុស្សជាច្រើន យល់ឃើញថា ការត្រាំផ្សិតត្រចៀកកណ្តុរក្នុងទឹកក្តៅ គឺអាចជួយឲ្យវារីកបានឆាប់រហ័ស តែយ៉ាងណាក៏ដោយ របៀបនេះ នាំឲ្យវាបាត់បង់សារធាតុចិញ្ចឹមសំខាន់ៗក្នុងនោះទៅវិញទេ។ ក៏ដោយសារតែវាដុះលើគល់ឈើស្ងួត និងសើម វាមានអត្រាជាតិផ្សិតខ្ពស់ ដោយការត្រាំក្នុងទឹកគឺជារឿងល្អ ព្រោះដើម្បីជួយកម្ចាត់បាក់តេរី…

ជីវិតនិងសុខភាពសម្រាប់ក្មេងៗវ័យកណ្តាលអាយុចន្លោះ ១៥-២៣ ឆ្នាំជាដើម ប្រសិនអ្នកចង់រស់នៅបានយូរ មិនមានជំងឺមកបៀតបៀន គួរតែកាត់បន្ថយឲ្យបានច្រើននៅប្រភេទអាហារទាំង ៣ ខាងក្រោម ព្រោះវាអាចបង្កផលប៉ះពាល់ដល់អាយុជីវិតធ្ងន់ធ្ងរណាស់នៅពេលទៅមុខ៖ ១) អាហារត្រាំ យោងតាមអ្នកជំនាញបានណែនាំថា អាហារដែលមានជាតិជូរ គេត្រាំទុកយូរ វាមានជាតិអាស៊ីដខ្ពស់ណាស់ ហើយអាចបង្កផលប៉ះពាល់ដល់ក្រពះ នាំឲ្យក្រហាយទ្រូង និងបង្កទៅជាហានិភ័យនៃជំងឺមហារីក។ ២) អាហារដែលខ្លោច អាហារដែលមានជាតិខ្លោច ជាប់កំណកខ្លោចពណ៌ខ្មៅច្រើន ក៏អ្នកមិនគួរទទួលទានដែរ ព្រោះសារធាតុ Benzopyrene វាអាចបង្កទៅជាជំងឺមហារីកក្រពះ។ បន្ថែមពីនេះវាក៏ធ្វើឲ្យលើសទម្ងន់ ហើយកើតជំងឺបេះដូង ឡើងសម្ពាធឈាមជាដើមផងដែរ។ ៣) អាហារដែលមានជាតិប្រៃខ្ពស់ មនុស្សឈានចូលវ័យជិត…

ជីវិតនិងសុខភាពការបន្តទម្លាប់គេង ដូចរៀបរាប់ទាំង ៤ ខាងក្រោម គឺអាចនាំឲ្យសុខភាពអ្នកចុះអន់ថយ អាយុខ្លីមិនដឹងខ្លួន ដូច្នេះហើយបើមាន អ្នកគួរតែកែប្រែជាបន្ទាន់៖ ៤) ផ្កាប់មុខលើខ្នើយពេលគេង បែបនេះស្មើនឹងអ្នកគេងសង្កត់ក្រពះខ្លួនឯង ដែលវាទម្លាប់អាក្រក់ ហើយឆ្អឹងខ្នង ក៏នឹងអាចមានបញ្ហាផងដែរទៅពេលខាងមុខ។ វាក៏ងាយនឹងនាំឲ្យសាច់ដុំសន្លាក់ផ្សេងទៀត ទទួលរងឈឺចាប់ បើអ្នកប្រកាន់ខ្ជាប់ទម្លាប់គេងផ្កាប់មុខ។ យូរទៅ អ្នកអាចមានអារម្មណ៍ថប់ដង្ហើម រំខានដល់ចរន្តឈាម បណ្តាលឲ្យតឹងផ្នែកក រួចផ្នែកប្រព័ន្ធរំលាយអាហារ ឬក្រពះនោះសោត ក៏ប្រឈមនឹងបញ្ហាផងដែរ។ មួយវិញទៀត មុខរបស់អ្នកដែលផ្កាប់ទៅលើខ្នើយពេញមួយយប់ ក៏ងាយនឹងកើតស្នាមជ្រីវជ្រួញ ឡើងមុនបានយ៉ាងងាយ។ ៣) គេងដោយសក់សើម ការគេងដោយសក់កំពុងសើម គឺកំពុងបង្កើនសំណើម…

ជីវិតនិងសុខភាពនៅពេលដែលអ្នកឃើញផ្នែកទាំង ៥ លើរាងកាយឡើងពណ៌ស ឬស្លេក អ្នកត្រូវតែប្រុងប្រយ័ត្ន ព្រោះអីវាជារោគសញ្ញាព្រមាននៃជំងឺមួយចំនួន ដែលអាចនាំឲ្យអ្នកអាយុខ្លី។ ផ្ទុយមកវិញ បើអ្នកគ្មាន ១ ក្នុងចំណោមចំណុចទាំង ៥ យើងសូមអបអរ អ្នកកំពុងជាមនុស្សដែលមានសុខភាពល្អ៖ ៥) បបូរមាត់ពណ៌ស ជាធម្មតាមនុស្សមានសុខភាពល្អ គឺបបូរមាត់ឡើងរលោង និងពណ៌រាងផ្កាឈូក តែបើបបូរមាត់ឡើងពណ៌ស នោះអាចមកពីជំងឺខ្វះគ្រាប់ឈាម ថ្លើម ក្រលៀនមិនល្អជាដើម។ ៤) សក់ឡើងពណ៌ស សក់ស្កូវ ទាំងក្មេងវ័យ គឺអាចមកពីបញ្ហាប្រព័ន្ធប្រសាទ និងផ្នែកខាងក្រោយនៃក្បាល មានបញ្ហាមួយចំនួន។ សញ្ញានេះ ក៏អាចផ្សារភ្ជាប់ទៅនឹងផ្នែកលំពែងរបស់អ្នក…

ជីវិតនិងសុខភាពបន្លែគ្រប់មុខជាទូទៅ វាមិនជាមានឱជារសអ្វីឆ្ងាញ់ទេ តែវាផ្ទុកទៅដោយវីតាមីន A, B, C, K, កាល់ស្យូម, carotene ហើយបន្លែខ្លះត្រូវបានគេប្រើប្រាស់ជាថ្នាំព្យាបាលដើម្បីបណ្តេញជាតិពុល បំបាត់ការក្អក ការពារផ្តាសាយ និងព្យាបាលការហូរឈាមក្រពះទៀតក៏មាន។ តាមការណែនាំពីអ្នកជំនាញរដូវបន្លែ ពេញជីវជាតិល្អ គឺចន្លោះពីខែកញ្ញា ដល់ខែមេសា ដែលពេលនេះវារីកនៅពណ៌បៃតងស្រស់ល្អ។ យ៉ាងណាមនុស្ស ៤ ប្រភេទខាងក្រោម ត្រូវបានគេណែនាំមិនឲ្យទទួលទានបន្លែច្រើនពេកឡើយ៖ ៤) អ្នកមានជំងឺហើមពោះ អ្នកដែលមានបញ្ហាប្រព័ន្ធរំលាយអាហារ ដូចជាហើមពោះ ចុកពោះ ឈឺក្រពះ មិនគួរទទួលទានបន្លែច្រើនពេក ព្រោះវាអាចបន្ថែមឲ្យអាការៈហើមពោះ កាន់តែធ្ងន់ធ្ងរលើសដើម។ ជាពិសេសកុំទទួលបានបន្លែឆៅឲ្យសោះ។…

ជីវិតនិងសុខភាពបើតាមការចុះផ្សាយពីសារព័ត៌មានក្រៅស្រុក បានឲ្យដឹងថា បុរសវ័យ ៧២ ឆ្នាំនៅក្នុងប្រទេសចិន មានឈ្មោះ Wang បានទទួលមរណភាព ដោយសារជំងឺមហារីកថ្លើមដោយមិនដឹងខ្លួន។ ប្រភពបានឲ្យដឹងថា ដើមឡើយស្ថានភាពរាងកាយលោកចុះខ្សោយម្តងបន្តិច តែចេះតែបណ្តែតបណ្តោយដោយធ្ងន់ធ្ងរ បានព្រមមកពិនិត្យ។ គួបផ្សំនឹងអាយុកាន់តែជរាផង ស្ថានភាពជំងឺមហារីកថ្លើម ដែលទើបតែរកឃើញ ក៏ព្យាបាលមិនទាន់ពេលនោះដែរ។ ក្រោយការសួរនាំពីសមាជិកគ្រួសារ ពាក់ព័ន្ធនឹងរបបអាហារដែលលោកទទួលទាន គឺមានភេសជ្ជៈនិងអាហារទាំង ៣ ខាងក្រោម ដែលលោក Wang លូកជាប្រចាំ៖ ៣) ភេសជ្ជៈមានជាតិអាកុល ជាការពិតភេសជ្ជៈមានជាតិអាកុល គឺមានអេតាណុលច្រើន ដែលសារធាតុនេះនឹងត្រូវបំបែកដោយថ្លើម កើតជា acetaldehyde…

ជីវិតនិងសុខភាពពេលខ្លះទិញអាហារមកស្តុកទុកចោលរយៈពេលយូរ ដល់បើកទូម្តងៗ របស់ខ្លះគរពេកក៏មានតែរើបោះចោល ហើយរបស់ខ្លះក៏ហួសកាលបរិច្ឆេទផលិត ឬយើងនិយមហៅថា ហួសដឺឡេក៏មិនអាចយកមកទទួលទានបាន។ យ៉ាងណាបើនិយាយពីផលិតផលចំណីអាហារហូបចុក ដែលហួសដឺឡេ គឺមាន ២ ប្រភេទ ហើយជឿថាពេលទៅទិញ អ្នកប្រាកដជាទម្លាប់មើលបាតឬផ្នែកខាងក្រោយនៃកញ្ចប់របស់វា ដោយឃើញមានពាក្យ ២ រវាង EXP/EXD និង BBF/BBE។ មនុស្សជាច្រើនដឹងត្រឹមថាវាជាសញ្ញាបង្ហាញពីកាលបរិច្ឆេទហួសដឺឡេ តែអ្នកមិនដឹងនោះទេថាមានមួយគឺនៅតែអាចទទួលបាន ទោះផុតកាលបរិច្ឆេទក៏ដោយ។ ខាងក្រោមយើងពន្យល់ពីភាពខុសគ្នារវាងពាក្យសម្គាល់ទាំង ២ នោះ៖ EXP/EXD (Expiration): ជាការបង្ហាញនូវកាលបរិច្ឆេទផុតកំណត់នៃគុណភាពអាហារ ហើយវាមិនត្រូវបានអនុញ្ញាតឲ្យលក់ក្រោយផុតកាលបរិច្ឆេទនោះទេ។ ប្រភេទអាហារឬផលិតផលនេះ ហាមដាច់ខាតមិនឲ្យយកទៅទទួលទាន ព្រោះវាអាចប៉ះពាល់ដល់សុខភាព…

ជីវិតនិងសុខភាពផ្លែឈើទាំង ៦ ប្រភេទខាងក្រោមនេះ សុទ្ធតែមានផ្ទុកនូវសារធាតុចិញ្ចឹមផ្សេងៗពីគ្នា ដែលវាល្អចំពោះសុខភាព តែលើកលែងអ្នកទទួលទានវាពេលព្រឹកឬពេលថ្ងៃប៉ុណ្ណោះ បើទុកដល់យប់ចាំទទួលទានគឺមិនល្អទៅវិញ ហើយអាចប៉ះពាល់សុខភាពធ្ងន់ធ្ងរ៖ ៦) ធូរេន ធូរេនអ្នកមិនគួរបរិភោគច្រើនពេកនោះទេ ព្រោះវាងាយនឹងនាំឲ្យឡើងកម្តៅក្នុងខ្លួន ហើយឡើងជាការកើតមុន។ អ្នកគួរតែជ្រើសរើសទទួលទានវានៅពេលព្រឹកគឺល្អបំផុត ដោយមិនងាយនឹងជះបញ្ហាអ្វីដល់សុខភាព តែបើទទួលទានពេលយប់ អាចនាំឲ្យមានបញ្ហាទៅវិញ ព្រោះវាមានជាតិស្ករខ្ពស់ ជាពិសេសសម្រាប់អ្នកលើសជាតិស្ករក្នុងឈាម អ្នកមានជំងឺបេះដូង និងសម្ពាធឈាមទាបជាដើម។ ៥) ផ្លែបឺរ ផ្លែបឺរ ១០០ ក្រាម មានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនរាប់មិនអស់ ហើយវាក៏មានមុខងារប្រឆាំងនឹងបាក់តេរីផ្សេងៗផងដែរ។ បើអ្នកទទួលទានពេលល្ងាច ក៏មិនល្អដូចគ្នា ព្រោះវាអាចបណ្តាលឲ្យហើមពោះ ឬលើសទម្ងន់។…

ជីវិតនិងសុខភាពសម្រាប់មនុស្សស្រី ចូលដល់វ័យចំណាស់បន្តិច ខ្លះ ២០ ក្រាស់ ខ្លះហៀរចូល ៣០ ឆ្នាំឡើងទៅ រាងកាយនឹងចាប់ផ្តើមចុះថយនូវការផលិតកូឡាជែន ក៏ដូចជាបាត់បង់នូវសារធាតុសំខាន់មួយចំនួនផ្សេងទៀត អាចធ្វើឲ្យរាងកាយងាយប្រែទៅសភាពចាស់ ហើយក៏ងាយនឹងគេសួរថា ឥឡូវចាស់ម្ល៉េះបង ផងដែរ។ Knongsrok សុំធ្វើការណែនាំនូវទឹកទិព្វ ៥ ប្រភេទ ដែលមនុស្សស្រីមិនគួរមើលរំលង បើចង់ឲ្យរាងកាយនៅក្មេងជាងវ័យកាន់ឆ្នាំ៖ ៥) ទឹកផ្លែទទឹម ផ្លែទទឹមមានរសជាតិឆ្ងាញ់ អាចផ្តល់ថាមពល និងសារធាតុចិញ្ចឹមដ៏មានតម្លៃសម្រាប់រាងកាយរបស់លោកអ្នក។ ប្រសិនស្រ្តីទទួលទានផ្លែទទឹមជាប្រចាំ នោះអាចការពាររាងកាយពីការខូចខាតនៃរ៉ាឌីកាលសេរី ហើយកាត់បន្ថយកម្រិតនៃការរលាក។ វាក៏មានសារធាតុម្យ៉ាងឲ្យឈ្មោះថា Punicalagins ដែលអាចជួយរក្សាកូឡាជែននៅក្នុងស្បែក ពន្យារភាពចាស់…

ជីវិតនិងសុខភាពយើងតែងតែគិតថាផ្លែឈើគឺ ល្អចំពោះស្បែក ធ្វើឲ្យស្បែកកាន់តែស្អាត។ យ៉ាងណាវាជាការយល់ឃើញខុស ព្រោះផ្លែឈើមួយចំនួនប្រសិនទទួលទានក្នុងបរិមាណច្រើន វាមានតែធ្វើឲ្យស្បែកឆាប់ខូចទៅវិញទេ៖ ៤) ផ្លែស្វាយ ស្វាយក៏ជះឥទ្ធិពលអវិជ្ជមានដល់ស្បែកផងដែរ ប្រសិនជាយើងទទួលទានវាច្រើន ជាពិសេសបន្ទាប់ពីទទួលទានអាហាររួច។ ដោយសារតែផ្លែស្វាយងាយនឹងប្រតិកម្មជាមួយគ្រឿងទេសក្នុងអាហារ បណ្តាលឲ្យរាងកាយឡើងក្តៅ ក្រហាយ ងាយនឹងកើតមុនលើស្បែក។ ៣) ទុរេន ផ្លែទុរេនងាយនឹងបង្កើនកម្តៅក្នុងរាងកាយព្រោះវាមានផ្ទុកជាតិស្ករ និងជាតិខ្លាញ់ខ្ពស់ ហើយក៏ងាយបង្កឲ្យក្តៅក្នុងមាត់ កើតមុនលើមុខ។ ការទទួលទានវាច្រើន និងញឹកញាប់ពេក ក៏អាចធ្វើឲ្យសភាពស្បែកប្រែទៅជាពណ៌លឿង ពន្លឿនល្បឿនការបាត់បង់ខូឡាជែន និងបង្កើនភាពជ្រីវជ្រួញលើស្បែក។ ២) ឪឡឹក ដ្បិតបើ Nitric Oxide ក្នុងផ្លែឪឡឹក…

ជីវិតនិងសុខភាពមនុស្សជាច្រើនមិនយល់ច្បាស់នោះទេ អំពីសារៈសំខាន់នៃការគេង។ ជាការពិតរឿងទាំង ៥ ខាងក្រោម ដាច់ខាតអ្នកមិនត្រូវធ្វើនោះទេមុនពេលចូលគេង ព្រោះវាអាចបណ្តាលឲ្យប៉ះពាល់ដល់គុណភាពនៃការគេង ហើយយូរទៅមិនខុសពីកំពុងបន្ថយអាយុជីវិតខ្លួនឯងទេ៖ ៥) ចូលគេងភ្លាមៗបន្ទាប់ពីទទួលទានអាហារ បន្ទាប់ពីទទួលអានអាហារឆ្អែត មនុស្សមួយចំនួនមានអារម្មណ៍ថាងងុយគេង ហើយក៏ដាក់ខ្លួនគេងភ្លាមៗ ដែលនេះវាបានធ្វើឲ្យល្បឿនចលនារំលាយអាហារមានការធ្លាក់ចុះ ហើយការស្រូបយកអាហារូបត្ថម្ភសំខាន់ៗក៏បាត់បង់ផងដែរ។ ជាងនេះការគេងផ្អៀងចំហៀងខ្លួន ក៏អាចបណ្តាលឲ្យក្រពះច្រាល នាំឲ្យក្អួតថែមទៀតផង។ យកល្អអ្នកមិនគួរចូលគេងភ្លាមៗទេ ពោលពេលទទួលទានអាហាររួចគួរមានសកម្មភាពក្រោកឈរ ដើរថ្នមៗ ដើម្បីជំរុញឲ្យចលនាពោះវៀនដំណើរការបានល្អ។ ៤) ចូលគេងយឺត ដោយសារមូលហេតុមួយចំនួន នាំឲ្យមនុស្សចូលគេងយឺត តែយ៉ាងណាការបន្តបញ្ឈរភ្នែកដល់ម៉ោង ២-៣ ព្រឹកជាប្រចាំនោះ គឺមិនល្អឡើយ។ យូរទៅវាបណ្តាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផ្នែកសុខភាពថ្លើម និងសរសៃឈាមបេះដូង។…

ជីវិតនិងសុខភាពសម្រាប់អ្នកអង្គុយធ្វើការយូរម៉ោង អ្នកមិនងាយចូលដំណេក តែងលេចចេញអាការៈ ៤ បង្ហាញមកដូចខាងក្រោម ខ្លះអាចច្រឡំថាមកពីជំងឺផ្សេង តែការពិតទៅ វាជាដើមចមអាចនាំឲ្យអ្នកកើតជំងឺបេះដូង ហើយបើព្យាបាលមិនទាន់ គឺអាចហួសពេល និងប៉ះពាល់ដល់អាយុជីវិត៖ ៤) អស់កម្លាំង ឆាប់ថប់អារម្មណ៍ មានហេតុផលជាច្រើនដែលបណ្តាលឲ្យអ្នកអស់កម្លាំង តែទោះជាយ៉ាងណា បើអ្នកត្រឹមតែធ្វើការងារស្រាលៗ ហើយមានអារម្មណ៍ថាល្វើយ អស់កម្លាំង គ្មានថាមពលក្នុងខ្លួន អ្នកក៏ត្រូវតែយកចិត្តទុកដាក់លើស្ថានភាពសុខភាពដែរ។ រោគសញ្ញានេះ បើបន្ត នោះយូរទៅកាន់តែធ្ងន់ធ្ងរ អាចដល់គាំងបេះដូង។ លើសពីនេះបើអ្នកងាយធ្លាក់ចូលទៅក្នុងស្ថានភាពធុញថប់ផ្លូវអារម្មណ៍ញឹកញាប់ ស្រ្តេសច្រើន នោះក៏ជារឿងដែលគួរឲ្យបារម្ភមួយដែរ។ ៣) ឈឺទ្រូង អ្នកឧស្សាហ៍ឈឺទ្រូង គឺ…

ជីវិតនិងសុខភាពបើយោងតាមវេជ្ជបណ្ឌិតនៅឯប្រទេសចិន បានកត់សម្គាល់ឃើញថា មនុស្សជាច្រើនសព្វថ្ងៃពេលចង់លូតកម្ពស់បែបធម្មជាតិ ពួកគេផ្តោតតែលើការទទួលទានទឹកដោះគោ ដោយការពិតទៅ ខ្លះវាមានប្រសិទ្ធភាពមែនហើយ ប៉ុន្តែបើចង់បានផលឆាប់រហ័ស និងសុវត្ថិភាពទៀតនោះ អ្នកគួរតែងាកមកលូកបន្លែខាងក្រោម ៣ នេះវិញ៖ ៣) ស្ពៃខ្មៅ ដើម្បីលើកកម្ពស់ឆ្អឹង អ្នកគួរទទួលយកសារធាតុចិញ្ចឹមសំខាន់ៗដូចជាកាល់ស្យូម ជាតិសរសៃ និងវីតាមីន ហើយទាំងអស់នោះ វាមាននៅក្នុងស្ពៃខ្មៅ។ ក្រៅពីជំនួយដល់ការអភិវឌ្ឍឆ្អឹង ទៀតសោតក៏ជួយកុមារឲ្យកើនកម្ពស់យ៉ាងឆាប់រហ័សផងដែរ ហើយវាជួយការពារជំងឺពុកឆ្អឹង និងបញ្ចៀសមហារីកមួយចំនួន។ លើសពីនេះវាក៏មានប្រយោជន៍សម្រាប់ប្រព័ន្ធរំលាយអាហារ ការពារហានិភ័យនៃការទល់លាមក និងជួយកុមារស្រូបយកសារធាតុចិញ្ចឹមបានយ៉ាងល្អប្រសើរ។ ២) ផ្កាខាត់ណាខៀវ ផ្កាខាត់ណាខៀវ ជាអាហារដែលមានឱជារស ហើយក៏មានសារធាតុចិញ្ចឹមច្រើន។ អ្នកជំនាញនិយាយថា…

ជីវិតនិងសុខភាពការទិញផលិតផលថែរក្សាសម្រស់សព្វថ្ងៃពិតជាមានតម្លៃថ្លៃខ្លាំងណាស់ សម្រាប់ផលិតផលមានគុណភាពខ្ពស់។ តែថ្ងៃនេះអ្នកមិនចាច់ចំណាយលុយអត់ប្រយោជន៍ទិញផលិតផលលាបមុខ ឬសឺរ៉ូបលាបមុខតទៅទៀតទេ។ ថ្ងៃនេះយើងខ្ញុំយើងនឹងណែនាំពិវិធីធ្វើទឹកសឺរ៉ូមវីតាមីន C ងាយៗ មិនចំណាយលុយច្រើន ថែមទាំងមានគុណប្រយោជន៍ចំពោះស្បែកមុខ និងសរសៃសក់ទៀតផង។ តោះ! មកតាមដាវវិធីធ្វើទឹកសឺរ៉ូមវីតាមីន C ខាងក្រោមនេះ ៖ #គ្រឿងផ្សំ -ក្រូច (ប្រើក្រូចអីក៏បានដែរ) -ប្រេងអូលីវ ឬប្រើប្រេងដូងក៏បាន(អាចរកបាននៅផ្សរទំនើប) -ដប ឬដបទីបដែលមានទុយោបន្តក់ #ការអនុវត្តិ វិធីទី១៖ យកផ្លែក្រូចលាងទឹកឱ្យស្អាត រួចឈូសវាឱ្យល្អិតៗ ហើយដាក់ក្នុងកែវមួយ រួចចាក់ប្រេងអូលីវចូលឱ្យសមមល្មម ចាំបិទរក្សាទុកឱ្យបាន ៣ថ្ងៃសិន។ បន្ទាប់មកយកប្រេងនោះច្រោះយកតែទឹកដាក់ក្នុងដបរក្សាទុកប្រើប្រាស់។ វិធីទី២៖…

ជីវិតនិងសុខភាពជឿថានរណាៗក៏ចង់ទទួលបានផ្ទៃមុខស្រស់ស្អាតដែរ ដោយអ្នកខ្លះហ៊ានចំណាយលុយទិញផលិតផលផង ទៅកែសម្ផស្សផង ពេលខ្លះនៅតែគ្មានប្រសិទ្ធភាព។ ជាក់ស្តែងណាស់ ការប្រើប្រាស់ផលិតផលគីមីមិនល្អដូចជាការថែទាំតាមបែបធម្មជាតិនោះឡើយ ហេតុនេះហើយលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍ថា គ្រាន់តែអនុវត្តតាមវិធីសាស្រ្តសាមញ្ញងាយៗមួយចំនួនដូចខាងក្រោម អ្នកនឹងទទួលបានផ្ទៃមុខស្រស់ស្អាតជាមិនខាន៖ ទី១. នៅពេលដើរចេញទៅក្រៅផ្ទះត្រូវកម្ដៅថ្ងៃ ហើយត្រឡប់ចូលក្នុងផ្ទះវិញ សូមកុំទាន់លុបលាងមុខភ្លាមៗឱ្យសោះ ត្រូវរង់ចាំយ៉ាងហោចណាស់១៥នាទីសិនសឹមលុបលាងមុខ។ ហេតុអ្វី? ព្រោះថា បើយើងលុបមុខទាំងដែលស្បែកមុខកំពុងតែក្ដៅ វានឹងធ្វើឱ្យស្បែកមុខយើងជាំ ឬរោលមិនខានឡើយ។ ទី២. ការបាត់បង់ជាតិទឹក ឬខ្វះជាតិក្នុងខ្លួន ជាមូលហេតុធ្វើឱ្យស្បែករបស់យើងជ្រីវជ្រួញ គ្រើម និងចាស់ជាងវ័យ។ ដូច្នេះដើម្បីឱ្យស្បែកភ្លឺរលោង និងមានសំណើមល្អ ក្នុងមួយថ្ងៃត្រូវញ៉ាំទឹកឱ្យបានចន្លោះពី៨ទៅ១២កែវ។…

ជីវិតនិងសុខភាពយើងប្រើដើម្បីព្រងើយកន្តើយចំពោះបញ្ហាសុខភាពតិចតួចរបស់អ្នក ហើយមានមនុស្សតិចតួចណាស់ដែលបានទៅជួបគ្រូពេទ្យ នៅពេលដែលយើងអស់កម្លាំងឬមានរលៀករោលនៅលើខ្លួនរបស់យើង។ បើយោងតាមស្ថិតិដែលបានរកឃើញ ស្រ្តីមានការថែរក្សាសុខភាពរបស់ពួកគេច្រើនជាងបុរស។ ស្រ្តីជាទូទៅនៅពេលពួកគេមានការសង្ស័យថាមានជំងឺ ឬមានរោគសញ្ញាដែលបញ្ជាក់ថាជាជំហានដំបូងនៃជំងឺ ពួកគេតែងតែទៅជួបគ្រូពេទ្យដើម្បីពិគ្រោះ។ រីឯបុរសវិញពួកគេតែនិយាយថាមិនអីៗហើយវាជាលេសដើម្បីខ្ជិលទៅជួបពេទ្យ។ ១. អ្នកឆាប់អស់កម្លាំង គ្រុនរងាហើយពិបាកដកដង្ហើម វាត្រូវបានគេជឿថារោគសញ្ញាចម្បងនៃជំងឺរលាកសួតគឺជាការក្អកនិងគ្រុនក្តៅរយៈពេលយូរ។ ទោះជាយ៉ាងណាក៏ដោយរលាកសួតជំងឺដែលធ្វើឱ្យសុខភាពរបស់យើងទ្រុតទ្រោមបានផងដែរ។ ប្រសិនបើអ្នកមានជំងឺផ្តាសាយហើយពិបាកដកដង្ហើម ឬបន្ទាប់ពីអ្នកហាត់ប្រាណមិនទៀងទាត់ឬអ្នកអស់កម្លាំងបន្ទាប់ពីធ្វើការពេញមួយថ្ងៃវាអាចជាសញ្ញានៃការរលាកសួត។ វាក៏អាចមានរោគសញ្ញាផ្សេងៗទៀតដូចជា ការដកដង្ហើមចេញនិងចូលលឺសំឡេង ក្ដៅខ្លួន នឹងភ្នែកក្រហមជាដើម។ ការទៅជួបគ្រូពេទ្យក្នុងករណីនេះជាដំណោះស្រាយដ៏ល្អបំផុត។ ២. ដុំពកដែលអាចមាននៅលើខ្លួនរបស់អ្នក មុនដំបូងបំផុតអ្នកត្រូវពិនិត្យមើលខ្លួនឯងចំពោះជំងឺមួយនេះ ហើយកន្លែងដែលត្រូវពិនិត្យនោះគឺវាស្ថិតនៅសុដន់ និងក្រលៀន។ ទោះជាយ៉ាងណាក៏ដោយទីតាំងនៃកោសិកាទាំងនេះនៃវិទ្យាសាស្ត្រផ្សេងៗគ្នាអាចនៅគ្រប់ទីកន្លែង។ ពួកវាអាចប្រែជាមានដុំក្រោមស្បែក ដែលមិនបង្កគ្រោះថ្នាក់ទេប៉ុន្តែវាក៏អាចជារោគសញ្ញានៃជំងឺធ្ងន់ធ្ងរ។ វេជ្ជបណ្ឌិតដែលអ្នកគួរតែទៅលេងជាដំបូងគឺរោគសើស្បែក។ ៣. អ្នកមានសក់ជ្រុះច្រើន…