ជីវិតមិនថាតែជានិស្សិត ឬបុគ្គលិកបម្រើការនៅស្ថាប័នណាមួយ រៀងរាល់ពេលព្រឹក បើអត់កាហ្វេចូលពោះ គឺហាក់ដូចជាបាត់បង់អ្វីម្យ៉ាង ហើយគ្មានកម្លាំងកំហែងបំពេញកិច្ចការងារនោះទេ។ យ៉ាងណាសម្រាប់ស្រ្តីដែលមានទម្លាប់ទទួលទានកាហ្វេជាប្រចាំ ខ្លះ ២-៣ កែវក្នុងមួយថ្ងៃ ជាលទ្ធផលគឺរមែងនាំឲ្យទំហំដើមទ្រូងមានទំហំតូច និងមិនងាយរីកធំនោះទេ។ នេះបើតាមការស្រាវជ្រាវពីស្ថាប័នមួយនៅឯប្រទេសស៊ុយអែត។ ពួកគេបានបង្ហាញឲ្យដឹងថា សារធាតុកាហ្វេអ៊ីនពិតជាមានទំនាក់ទំនងជាមួយនឹងទំហំដើមទ្រូងរបស់ស្រ្តីពិតមែន ដោយផ្អែកតាមការធ្វើតេស្តជាមួយស្រ្តីចំនួន ២៧០ នាក់សម្រាប់ស្រ្តីដែលទម្លាប់ទទួលទានកាហ្វេ ២-៣ កែវក្នុងមួយថ្ងៃ គឺពួកគេមានហានិភ័យនៃការកើតជំងឺមហារីកសុដន់ទាបខ្លាំងណាស់ ដោយនេះគឺជាប្រយោជន៍ដ៏ធំមួយសម្រាប់ការរស់នៅ។ ប៉ុន្តែគុណវិបត្តិដ៏ធំនោះ គឺប៉ះពាល់ទៅលើអរម៉ូនអឺស្រ្តូសែន ដែលវាទទួលខុសត្រូវលើការរីកធំធាត់នៃទំហំដើមទ្រូងរបស់ស្រ្តី។ ប្រភពបន្ថែមថា តាមពិតបញ្ហានេះវាមិនជាអ្វីដែលស្រ្តីគ្រប់រូបត្រូវបារម្ភនោះទេព្រោះទំហំនៃដើមទ្រូង ការដែលមានទំហំតូចគឺល្អចំពោះសុខភាពទៅវិញ ហើយអ្នកមានទំហំធំគឺអាចជួបផលប៉ះពាល់ច្រើនទៅថ្ងៃខាងមុខ ជាពិសេសគឺប្រឈមជំងឺមហារីកសុដន់ហ្នឹងតែម្តង៕ ប្រភព៖ បរទេស…
ជីវិតប្រសិននៅលើផ្ទៃមុខរបស់អ្នក កើតមាននូវអាការៈនិងរោគសញ្ញាទាំង ៤ ដូចខាងក្រោម សូមប្រញាប់ទៅពិនិត្យ និងទទួលយកយោបល់ពីវេជ្ជបណ្ឌិតអ្នកជំនាញផ្នែកថ្លើម ព្រោះសញ្ញាទាំងនោះបង្ហាញច្បាស់ៗណាស់ថាថ្លើមរបស់អ្នកកំពុងមានបញ្ហាហើយ៖ ១) កើតមុននៅតំបន់ចង្កា ជាទូទៅនៅលើផ្ទៃមុខរបស់យើង កន្លែងដែលកើតមានមុននីមួយៗ គឺសុទ្ធតែមានអត្ថន័យតំណាងច្បាស់លាស់ណាស់។ ដោយឡែកសម្រាប់តំបន់ចង្កា បើមុននាំគ្នាទៅប្រមូលផ្តុំកើតឡើងនៅក្បែរនោះ មានន័យថា ថ្លើមរបស់អ្នកកំពុងមានផ្ទុកជាតិពុល ហើយត្រូវទៅរកវេជ្ជបណ្ឌិតដើម្បីសួរនាំ និងទទួលយកការណែនាំណាមួយ។ ២) ស្បែករិល ស្បែកលើផ្ទៃមុខរបស់អ្នកក៏អាចជាសញ្ញាតំណាងឲ្យឃើញថា អ្នកមានជំងឺឬអត់នោះដែរ។ ជាទូទៅស្បែកមុខមនុស្សមានសុខភាពល្អ គឺមានសភាពស្រស់ថ្លា និងឡើងពណ៌ស៊ីជម្ពូទៀតក៏មាន។ ផ្ទុយទៅវិញបើផ្ទៃមុខរបស់អ្នក មានស្បែកស្រអាប់ ហើយមិនសូវភ្លឺថ្លា និងជាំមុខអីជាដើមទៀតនោះ វាច្បាស់ៗណាស់ថាអ្នកមានបញ្ហាផ្នែកថ្លើមមិនល្អ។ ៣) លេចចេញស្នាមពណ៌លើមុខចម្លែកៗ…
ជីវិតបើអ្នកស្ថិតក្នុងចំណោមស្រ្តី ៤ ប្រភេទដូចរៀបរាប់ខាងក្រោម នៅពេលមានស្វាមីអ្នកត្រូវតែស្រូតឆាប់យកកូន ហើយមិនអាចអូសបន្លាយរង់ចាំពេលយូរឆ្នាំនោះទេ ព្រោះអាចនឹងប្រឈមការអត់កូន៖ ៤) ស្រ្តីដែលមានកាយសម្បទាទន់ខ្សោយ ស្រ្តីដែលមានភាពទន់ខ្សោយនៃរាងកាយ ដូចជាងាយនឹងឆាប់កើតមានជំងឺផ្សេងៗ ឬមានជំងឺពីកំណើត គួរតែរៀបគម្រោងយកកូនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នៅពេលដែលអ្នកចូលដល់អាយុរាងចាស់បន្តិច នោះហានិភ័យនៃការជួបផលលំបាកទាំងម្តាយនិងទារកគឺច្រើនតែកើតមាន។ ៣) ស្រ្តីធ្លាប់រំលូតកូន បច្ចុប្បន្ននេះមានវិធីពន្យារកំណើតដែលមានប្រសិទ្ធភាពជាច្រើន ប៉ុន្តែមិនសុទ្ធតែស្រ្តីទាំងអស់បានដឹងនិងអនុវត្តនោះទេ។ ហេតុនេះហើយករណីស្រ្តីដែលមានផ្ទៃពោះដោយចៃដន្យ ឬនៅពេលមិនទាន់ចង់បានក៏មានច្រើន ហើយពួកនាងតែសម្រេចចិត្តរំលូតកូនទាំងបង្ខំ។ ការធ្វើបែបនេះវានាំឲ្យស្បូនចាប់ផ្តើមមានសភាពស្តើង ហើយក្រោយមកអំប្រ៊ីយ៉ុងនឹងពិបាកក្នុងការបង្កកំណើត ហើយចាប់ចុះថយសមត្ថភាពនៃការក្លាយជាម្តាយរបស់ទារក។ ២) ស្ត្រីដែលធ្វើការច្រើនហួសកម្រិត សព្វថ្ងៃនេះស្ត្រីក៏រមែងធ្វើការរាប់ម៉ោងមិនចាញ់បុរសឡើយ ហើយខ្លះមានទាំងថែមម៉ោងការងារដាច់យប់ទៀតក៏មាន។ ការគេងមិនសូវបានគ្រប់គ្រាន់ មិនសូវមានពេលធ្វើលំហាត់ប្រាណ សុទ្ធតែជាមូលហេតុនាំឲ្យប៉ះពាល់ខ្លាំងទៅថ្ងៃខាងមុខ។ ជាពិសេសស្រ្តីដែលទទួលទានភេសជ្ជៈប៉ូវកម្លាំងច្រើន…
ជីវិតនៅពេលមករដូវ ជាទូទៅស្រ្តីតែងតែមានបញ្ហាឈឺពោះ មិនស្រួលក្នុងខ្លួន ហើយផ្លាស់ប្តូរអារម្មណ៍ច្រើន និងមានចំណង់ក្នុងការឃ្លានខុសពីធម្មតា។ យ៉ាងណាការទទួលទានរបស់នៅពេលនេះ ក៏ត្រូវតែប្រយ័ត្ន ព្រោះរបស់ខ្លះអាចនាំឲ្យប៉ះពាល់សុខភាពអ្នក និងធ្វើឲ្យការឈឺចាប់មានការកើនឡើងលើសដើម។ ចំពោះស្រ្តីខ្លះនៅពេលដែលឈឺចាប់ខ្លាំងពេក ក៏សម្រេចប្រើប្រាស់ថ្នាំដើម្បីទប់និងកាត់បន្ថយការឈឺចាប់រយៈពេលខ្លី ប៉ុន្តែទម្លាប់នៃការប្រើថ្នាំ គឺមិនល្អនោះទេចំពោះសុខភាព។ អត្ថបទនេះ Knongsrok ណែនាំការជ្រើសរើសអាហារ&ភេសជ្ជៈ ៥ ប្រភេទដែលល្អបំផុតសម្រាប់ស្រ្តីកំឡុងពេលមករដូវ៖ ៥) ត្រីសាម៉ុង វាជាអាហារដែលស្រ្តីគួរតែទទួលបានបំផុតកំឡុងពេលមករដូវ ព្រោះជាតិអូមេហ្គា-៣ នឹងជួយឲ្យអារម្មណ៍របស់អ្នកល្អ មិនសូវតានតឹង ហើយបន្ថែមនឹងសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ថែមទៀតផង។ ជាងនេះវានឹងជួយបន្ធូរសាច់ដុំ ហើយបំបាត់ការឈឺចុកចាប់។ ប្រសិនបើអ្នកមិនចូលចិត្តប្រភេទត្រីសាម៉ុង ក៏អាចទទួលទានអាហារផ្សេងទៀត ឲ្យតែជាប្រភពផ្ទុកនូវអូមេហ្គា-៣ ដូចជាគ្រាប់សណ្តែក ទឹកដោះគោសណ្តែក…
ជីវិតច្រមុះរបស់មនុស្សមួយចំនួន ខ្លះរមែងអាឡែស៊ីនឹងបរិយាកាសជុំវិញ ខ្លះពេលកើតមានផ្តាសាយក៏រមែងហៀរចេញជាទឹកសំបោរ ហើយប្រភេទនៃពណ៌សំបោរក៏មានច្រើនពណ៌ច្រើនប្រភេទផងដែរ។ ពណ៌សំបោរនីមួយៗគឺជាសញ្ញាសម្គាល់នៃប្រភេទជំងឺដែលអ្នកកំពុងមានផ្ទុក ហើយអ្នកខ្លះក៏មិនដឹងខ្លួនថែមទៀត។ យ៉ាងណា Knongsrok សូមចែករំលែកចំណេះដឹងថ្មីទាក់ទងនឹងពណ៌សំបោរ ដែលអាចបង្ហាញច្បាស់ថាអ្នកមានផ្ទុកជំងឺអ្វី ហើយត្រូវប្រញាប់រកវិធីព្យាបាល៖ ពណ៌ថ្លាច្បាស់ធម្មតា ជាសញ្ញាបង្ហាញពីការរលាកច្រមុះ ដោយសារអាឡែស៊ី ឬការឆ្លងមេរោគផ្លូវដង្ហើមណាមួយ ដែលវាមិនជាធ្ងន់ធ្ងរអ្វីនោះទេ ពោលគឺសាមញ្ញធម្មតា។ ពណ៌ស វាអាចកើតឡើងចំពោះអ្នកដែលទទួលទានប្រភេទផលិតផលមានជាតិទឹកដោះគោច្រើនហួសកម្រិត ហើយធ្វើឲ្យច្រមុះបាត់បង់សំណើមជាតិទឹក។ នាំឲ្យទឹកសំបោរឡើងក្រាស់ ស្អិត ហើយមានពណ៌សក្បុស ហើយជួនខ្លះមកពីជំងឺហើមច្រមុះ។ ពណ៌លឿង នោះអាចមកពីការរាតត្បាតនៅបាក់តេរីខាងក្នុងប្រហោងច្រមុះ ហើយក៏ជាសញ្ញាបង្ហាញថាអ្នកអាចនឹងមានជំងឺរលាកទងសួត ឬបញ្ហានៃប្រហោងឆ្អឹងនៃត្រង់ផ្នែកទ្រូងណាមួយ។ ពណ៌បៃតង ជាសញ្ញាមួយដែលបង្ហាញថា រាងកាយរបស់អ្នកកំពុងព្យាយាមទប់ទល់នឹងបាក់តេរី ហើយជារឿយៗវាពាក់ព័ន្ធនឹងការហើមច្រមុះ…
ជីវិតជំងឺខ្សោយបេះដូង មិនមែនជារឿងលេងសើចគិតថាមិនអីនោះទេ ព្រោះវាអាចគំរាមកំហែងដល់អាយុជីវិត បើអ្នកមិនបានយកចិត្តទុកដាក់ ហើយយល់ដឹងពីជំងឺមួយនេះច្បាស់។ ខាងក្រោមយើងបង្ហាញពីរោគសញ្ញានៃជំងឺខ្សោយបេះដូងទាំង ៧ ចំណុច និងវិធីនៃការការពារកុំឲ្យកើតមានជំងឺនេះ។ តាមការណែនាំពីវេជ្ជបណ្ឌិត Pradub Sukhum នៅឯមន្ទីរពេទ្យទីក្រុងបាងកក ប្រទេសថៃ បានពន្យល់នៅចំណុចមួយចំនួន អាចបង្ហាញថាអ្នកមានជំងឺខ្សោយបេះដូង៖ ឆាប់អស់កម្លាំង និងហត់នឿយលឿន ការដកដង្ហើមប្រព្រឹត្តិទៅមិនបានល្អ ជាពិសេសកំឡុងពេលធ្វើលំហាត់ប្រាណ ពិបាកដកដង្ហើមនៅពេលទម្រេតខ្នង ភ្ញាក់នៅពាក់កណ្តាលយប់ដោយសារការក្អក ឬពិបាកដកដង្ហើម ជើង កជើង ប្រអប់ជើង ឬខ្លួនប្រាណមានឡើងហើម ឧស្សាហ៍វិលមុខញឹកញាប់ ទៅបន្ទប់ទឹកញឹកញាប់នៅពេលយប់ វិធីបញ្ចៀសកុំឲ្យមានជំងឺខ្សោយបេះដូង ឬទប់ស្កាត់កុំឲ្យធ្ងន់ធ្ងរ អ្នកត្រូវអនុវត្តដូចខាងក្រោម៖…
សម្រស់និងសុខភាពការបន្ទោបង់គឺជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ ជួយឲ្យរាងកាយមនុស្សមិនសូវផ្ទុកជាតិពុល និងជួយឲ្យមានអាយុវែង។ ប៉ុន្តែអ្នកក៏គួរតែបន្ទោបង់ឲ្យត្រូវទៅតាមពេលវេលាជាទម្លាប់ ដែលនោះអាចជួយបានច្រើនបំផុត។ Knongsrok ណែនាំឲ្យអ្នកបន្ទោបង់ ២ លើក/ថ្ងៃ ជាប្រចាំ ហើយកំណត់តាមពេលវេលាដូចខាងក្រោម៖ ១) នៅពេលព្រឹកបន្ទាប់ពីភ្ញាក់ពីគេង ក្រោយពីការគេងអស់មួយយប់របស់យើង ពេលងើបមកចូរទទួលទានទឹកក្តៅអុនៗមួយកែវ ដោយវានឹងជួយបំពេញបន្ថែមជាតិទឹកក្នុងខ្លួន និងជួយឲ្យពោះវៀនធ្វើការបានស្រួលផងដែរ។ រាល់អាហារដែលយើងបានទទួលទានពីថ្ងៃមុន នឹងត្រូវរំលាយ មិនថាជាតិពុល ឬកាកសំណល់មិនល្អនានា ដោយវានឹងធ្លាក់ទៅអស់ ក្រោយពេលយើងបន្ទោបង់នាពេលព្រឹកព្រលឹមនេះ។ បែបនេះវានឹងជួយឲ្យរាងកាយរបស់យើងនៅថ្ងៃថ្មី មានសុខភាពល្អ ហើយមិនងាយមានជំងឺមកបៀតបៀននោះឡើយ។ ២) ក្រោយបរិភោគអាហារពេលល្ងាចរួចប្រហែល ៣០ នាទី បើអាចធ្វើបានមួយដងទៀតក្រោយបរិភោគអាហារពេលល្ងាចរួចប្រមាណ ៣០…
ជីវិតបង្គាជាអាហារសមុទ្រមួយប្រភេទ ដែលមនុស្សជាច្រើននិយមទទួលទាន ដោយសារវាមានផ្ទុកប្រូតេអ៊ីន កាល់ស្យូម និងជាតិអូមេហ្គា-៣ ដែលល្អចំពោះសុខភាព។ យ៉ាងណានៅផ្នែកខ្លះរបស់វាក៏មានផ្ទុកជាតិពុល ដែលអាចបង្កផលប៉ះពាល់សម្រាប់អ្នកផងដែរ ហើយអ្នកគួរតែជៀសវាងឲ្យបាន៖ ៣) ក្បាលបង្គា តំបន់ក្បាលមានប្រមូលផ្តុំនៅសរីរាង្គជាច្រើនរបស់បង្គា ហេតុនេះហើយរៀងរាល់ពេលចម្អិនរួច យើងរមែងឃើញវាលេចឡើងនូវសារធាតុខ្មៅជាច្រើន។ វាក៏ជាកន្លែងដែលផ្ទុកនូវអាសេនិច ដែលជាសារធាតុពុលខ្ពស់ អាចបណ្តាលឲ្យអ្នកពពោះកូនមានពិការភាព និងរលូតកូន។ ដូច្នេះដើម្បីធានាសុវត្ថិភាពអ្នកគួរតែកាត់ក្បាលបង្គាបោះចោល។ ជាងនេះមិនចាំបាច់តែពេលចម្អិនរួចរាល់នោះទេ ពេលអ្នកទៅទិញក៏គួរតែមើលក្បាលបង្គាដែរ ប្រសិនវាមានជាំក្បាលច្រើននោះច្បាស់ណាស់ វាមានផ្ទុកសារធាតុពុលច្រើន ដែលមិនគួរចម្អិនយកមកទទួលទានឡើយ។ ២) សំបក មនុស្សជាច្រើនជឿថា សំបកបង្គាមានផ្ទុកនូវកាល់ស្យូមខ្ពស់ដែលល្អសម្រាប់ឆ្អឹង តែយ៉ាងណាគឺវាខុសស្រឡះពីការគិតនោះ។ សមាសធាតុសំខាន់នៃសំបកបង្កងគឺឈីតទីន ដែលវាជួយឲ្យសំបករឹងមាំ ហើយការទទួលទានទាំងសំបកមិននាំផលល្អចំពោះសុខភាពនោះទេ។…
ជីវិតជឿថាមានមនុស្សជាច្រើនប្រាកដជាធ្លាប់បានជួប នៅពេលដែលជ្រុលលេបរបស់ក្តៅចូលពោះ ហើយឆ្លងកាត់អណ្ដាតធ្វើឲ្យរលាក ឧទាហរណ៍៖ ដូចជាផឹកកាហ្វេកំពុងក្តៅខ្លាំង ហុតទឹកស៊ុប ឬអាហារណាផ្សេងៗទៀតជាដើម។ យ៉ាងណាវាត្រូវការពេលយូរណាស់អាចចន្លោះពេលមួយថ្ងៃអីនោះ ទម្រាំតែអណ្តាតរបស់អ្នកវិលមកសភាពដើមវិញ ហើយលែងមានការឈឺចាប់។ តាមរយៈអត្ថបទនេះ Knongsrok បង្ហាញរបស់ ៣ ដែលអាចជួយពន្លឿនព្យាបាលឲ្យវាត្រលប់មកភាពដើមលឿនជាងមុន ដោយក្នុងនោះមានដូចជា៖ ៣) ទឹកដោះគោ ទឹកដោះគោអាចធ្វើឲ្យអណ្តាតដែលរលាក វិលមករកភាពប្រក្រតីវិញបានក្នុងរយៈពេលលឿនបំផុត ហើយប្រសិនអ្នកមិនចង់ទទួលទានទឹកដោះគោស្រស់ អ៊ីចឹងក៏អាចជំនួសបានដោយទឹកដោះគោជូរ ឬទឹកដោះគោជាតិផ្លែឈើផ្សេងៗ។ ២) ទឹកអំបិល ការយកទឹកអំបិលមកថ្ពុល ហើយគ្រលាស់វាលើផ្ទៃអណ្តាត ក្រៅពីជួយសម្លាប់បាក់តេរីនិងមេរោគក្នុងមាត់ ជាងនេះក៏អាចជួយឲ្យអណ្តាតឆាប់ឡើងត្រជាក់ និងជាសះស្បើយពីស្នាមរលាកវិញផងដែរ។ អ្នកអាចធ្វើវាក្រោយពេលទទួលទានអាហាររួច និងមុនពេលចូលគេង។…
ជីវិតមនុស្សយើងម្នាក់ៗ ខ្លះមានសរីរាង្គដូចគ្នា តែជឿថាប្រភេទឈាមគឺមិនអាចដូចគ្នាទាំងអស់នោះទេ។ អ្នកខ្លះទៅមានឈាមប្រភេទ A ប្រភេទ B ប្រភេទ O ឬប្រភេទ AB។ បើសួរថាតើធ្វើបែបណាដើម្បីដឹងថាអ្នកឈាមប្រភេទអី នោះមធ្យោបាយល្អបំផុតគឺទៅធ្វើការបរិច្ចាគឈាម ឬ Check សុខភាពនោះអ្នកនឹងទទួលបានចម្លើយពីលោកគ្រូពេទ្យហើយ។ យ៉ាងណាសម្រាប់ឈាមទាំង ៤ ប្រភេទខាងលើ គឺឈាមប្រភេទ O ជាប្រភេទដែលគេឲ្យតម្លៃខ្ពស់បំផុត ព្រោះវាមានគុណសម្បត្តិខ្ពស់ដាច់គេ តែក្នុងនោះក៏មានគុណវិបត្តិមួយចំនួនផងដែរ។ គុណសម្បត្តិអ្នកមានឈាមប្រភេទ O ត្រូវបានគេកត់សម្គាល់ថាជាប្រភេទឈាមកម្រ ដែលជាទូទៅគឺជាមនុស្សមានភាពឈ្លាសវៃទាំងក្នុងការគិត និងការដោះស្រាយបញ្ហានានា ហើយក្រុមឈាមប្រភេទនេះ គឺទំនេរទៅរកភាពជាអ្នកដឹកនាំ ដែលពោរពេញដោយថាមពល…
ជីវិតទូទឹកកកជាកន្លែងដែលមានសីតុណ្ហភាពទាប សម្រាប់ក្លាសេឬរក្សាទុករបស់ដែលចាំបាច់មួយចំនួន។ យ៉ាងណាមិនមែនសុទ្ធតែរបស់ទាំងអស់ត្រូវដាក់ក្នុងទូ នោះទេព្រោះវាធ្វើឲ្យខូចគុណភាព និងពេលខ្លះអាចបង្កផលប៉ះពាល់ដល់សុខភាពទៀតប្រសិនអ្នកយកមកទទួលទាន។ ខាងក្រោមបង្ហាញពីបន្លែផ្លែឈើ ១២ ប្រភេទដែលមិនត្រូវដាក់ក្នុងទូទឹកកក ហើយជាអ្វីដែលស្រ្តីមេផ្ទះភាគច្រើនមិនធ្លាប់បានដឹង៖ ផ្លែក្រូច នេះគឺជាផ្លែឈើដែលមានជាតិអាស៊ីតខ្ពស់ ដូច្នេះវាងាយនឹងខូចពេលដែលរក្សាទុកក្នុងកន្លែងមានសីតុណ្ហភាពទាប។ នៅពេលរក្សាទុក សំបកក្រូចវានឹងស្រអាប់ហើយប្រែពណ៌។ ផ្លែបឺរ ការទុកផ្លែបឺរនៅក្នុងទូទឹកកកយូរ វានាំឲ្យផ្លែនោះមិនងាយនឹងឡើងទុំ ដោយល្អបំផុតគឺត្រូវរក្សាទុកនៅខាងក្រៅមានសភាពត្រជាក់បែបធម្មជាតិ។ ប៉េងប៉ោះ ប៉េងប៉ោះមិនត្រូវគ្នាជាមួយសីតុណ្ហភាពត្រជាក់ខ្លាំងឡើយ ដោយការរក្សាទុកវាក្នុងទូទឹកកក នឹងនាំឲ្យវាខូចរសជាតិដើម ហើយឡើងទន់ និងលេចចេញចំណុចខ្មៅៗលើសំបក។ ឪឡឹក បើរក្សាទុកក្នុងទូទឹកកក ផ្លែឪឡឹកនឹងប្តូររសជាតិ បែបនេះល្អបំផុតគឺដាក់ក្នុងទូធម្មតា ឬត្រាំក្នុងទឹកត្រជាក់។ ផ្លែប៉ោម ទុកផ្លែប៉ោមក្នុងទូទឹកកក នឹងនាំឲ្យសាច់វាចុះថយគុណភាព…
ជីវិតក្រៅពីកត្តាចំណីអាហារ ជាងនេះរបៀបរបបនៃការរស់នៅប្រចាំថ្ងៃ ក៏ជាកត្តាកំណត់អាយុរបស់អ្នកបានផងដែរ។ បើសុខភាពផ្លូវកាយល្អ ហើយសុខភាពផ្លូវចិត្តមិនអំណោយទានផង ភាពទ្រុឌទ្រោមនៃការរាងកាយក៏ចុះអន់ថយទៅតាមនោះ។ តាមរបាយការណ៍ស្រាវជ្រាវពីអ្នកវិទ្យាសាស្រ្តបានបង្ហាញថា សកម្មភាពសាមញ្ញ ១០ យ៉ាងនេះ អាចជួយបន្ថែមចំនួនឆ្នាំនៃអាយុរបស់មនុស្សឲ្យរស់បានយូរជាងមុន៖ ១០) មានរាងកាយស្គម សម្រាប់មនុស្សធាត់ គឺជាទូទៅមានអាយុតិចជាងមនុស្សស្គម។ ដោយការស្រាវជ្រាវបានបង្ហាញថា មនុស្សដែលមានខ្លាញ់ក្បាលពោះ និងលើសទម្ងន់ ងាយនឹងវិវត្តទៅកើតជំងឺទឹកនោមផ្អែម និងជំងឺដាច់សរសៃឈាមបេះដូង។ ៩) ការគិតវិជ្ជមាននិងសប្បាយរីករាយ ការដែលមានអារម្មណ៍សប្បាយរីករាយ នោះហើយជាសេចក្តីសុខផ្លូវចិត្ត។ អ្នកត្រូវប្រើប្រាស់ការរស់នៅបែបសុទិដ្ឋិនិយម ដែលគិតវិជ្ជមានឲ្យបានច្រើន ហើយកុំសូវមានអារម្មណ៍អវិជ្ជមានទៅលើមជ្ឈដ្ឋានខាងក្រៅខ្លាំងពេក។ ៨) សើចឲ្យបានច្រើន ការដែលសើចឲ្យបានច្រើន ក៏អាចបន្ថែមគុណភាពនៃអាយុជីវិតរបស់យើងម្នាក់ៗបានផងដែរ។ មនុស្សដែលសើចច្រើន…
ជីវិតប្រសិនអ្នកចូលទៅកាន់អាហារដ្ឋានតាមបណ្តាប្រទេសនៅប៉ែកអាស៊ី និងអឺរ៉ុបភាគច្រើន គឺរមែងឃើញគេដាក់ទឹកបរិសុទ្ធ ឬទឹកតែឲ្យមួយកែវនៅក្បែរអាហាររបស់យើង ប៉ុន្តែខុសអីនៅឯប្រទេសជប៉ុន គឺពុំធ្វើដូច្នោះទេ ហើយអស់ច្រើនបំផុតគឺដាក់ត្រឹមទឹកមួយកូនពែងតូចតែប៉ុណ្ណោះ។ នៅពីក្រោយនោះគឺមានហេតុផលសំខាន់ដែលប្រជាជនជប៉ុន មានទម្លាប់យល់ឃើញថា ការទទួលទានទឹកស្របពេលជាមួយគ្នា ក្នុងពេលទទួលទានអាហារ គឺជារឿងដែលមិនល្អ។ យើងបង្ហាញហេតុផលចំនួន ៤ ដូចខាងក្រោម៖ ១) នាំឲ្យមាត់ស្ងួត ការដែលទទួលទានទឹកស្របគ្នាជាមួយអាហារ គឺនាំឲ្យទឹកមាត់របស់អ្នកស្ងួតឬខះទៅវិញទេ ហើយជាពិសេសបើមនុស្សមួយចំនួនបន្ថែមចំណិតក្រូចឆ្មារទៅក្នុងទឹកនោះទៀត គឺធ្វើឲ្យប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់ការផលិតទឹកមាត់។ ជាងនេះសម្រាប់ទឹកក្រូចឆ្មារក៏អាចប៉ះពាល់ដល់សុខភាព ដែលនាំឲ្យចាល់អាស៊ីត និងអាចបំផ្លាញស្រោមធ្មេញរបស់អ្នក អ៊ីចឹងល្អបំផុតគួរទទួលទានវាក្រោយពេលទទួលទានអាហាររួច។ ២) បណ្តាលឲ្យខូចប្រព័ន្ធរំលាយអាហារ ពេលទទួលទានទឹកជាមួយអាហារ ទឹកមាត់របស់អ្នកនឹងត្រូវរលាយ ហេតុផលនេះវាបានបណ្តាលផលប៉ះពាល់ដល់ការបញ្ចេញទឹកក្រពះ ដែលទទួលខុសត្រូវក្នុងការរំលាយអាហារ។ សញ្ញានៃការរំលាយអាហារនឹងចុះខ្សោយ…
ជីវិតជឿថាមនុស្សស្រីសឹងតែទាំងអស់ សុទ្ធតែចង់បានសក់វែងនិងខ្មៅភ្លឺរលោង ហើយនៅអត្ថបទនេះគឺយើងមានរូបមន្តបែបធម្មជាតិដ៏ពិសេសមួយមកណែនាំអ្នករាល់គ្នា ដោយប្រើប្រាស់ខ្ទឹមក្រហម ជាមួយនឹងទឹកឃ្មុំ។ វាសុទ្ធតែជារបស់ដែលងាយរក និងមានតម្លៃធូរ ហើយអ្នករាល់គ្នាអាចសាកល្បងបាន ដោយជាទូទៅខ្ទឹមក្រហមវាមានសារធាតុម្យ៉ាងដែលអាចប្រឆាំងការរុះសក់ និងធ្វើឲ្យសរសៃសក់មានភាពល្អប្រសើរត្រឹមតែរយៈពេល ១ ខែក្រោយការអនុវត្ត។ ជាងនេះវាក៏ជួយឲ្យចរន្តឈាមនៃស្បែកក្បាលដំណើរការទៅល្អ និងជួយកាត់បន្ថយការរលាកស្បែកក្បាលនានាផងដែរ។ ការអនុវត្ត: ១) យកខ្ទឹមក្រហម ៤ ទៅ ៥ ផ្លែមកបកសំបកចេញ ហើយអាចហាន់ ឬដំវាឲ្យបែកជាចំណិត ២) យកវាមកច្របាច់ចេញជាទឹកដាក់កូនចានមួយ សឹមយកទឹកឃ្មុំមួយស្លាបព្រាបាយមកលាយ ៣) ច្របល់វាឲ្យចូលគ្នា ហើយយកកូនក្រណាត់មួយមកជ្រលក់ និងយកមកម៉ាស្សាលើស្បែកក្បាល ក៏ដូចជាសក់ថ្នមៗ ហើយទុកវាចោលចន្លោះពេល…
ជីវិតមនុស្សជាច្រើនគិតថា ការទទួលទានភេសជ្ជៈមានជាតិអាកុល ឬស្រាច្រើនអាចប៉ះពាល់ធ្ងន់ធ្ងរដល់ថ្លើម។ តាមពិតទៅគឺត្រឹមត្រូវហើយ ប៉ុន្តែមិនមែនត្រឹមតែស្រាមួយមុខនោះទេ សូម្បីតែអាហារដែលយើងទទួលទានរាល់ថ្ងៃ ប្រភេទខ្លះក៏អ្នកគួរតែចាប់អារម្មណ៍ដែរថាវាជាដើមចមធ្វើឲ្យខូចថ្លើមធ្ងន់ធ្ងរ។ ក្នុងនោះមានអាហារ ៣ ប្រភេទដែលអ្នកគួរជៀសវាង៖ ៣) អាហារដែលដុះផ្សិត មិនថាតែប្រភេទអាហារទូទៅ ឬបន្លែផ្លែឈើ មនុស្សមួយចំនួនគិតថា ឲ្យតែលាងទឹកអស់ផ្សិតនោះហើយ គឺអាចយកមកចម្អិនទទួលទានបានហើយ។ ការគិតនេះគឺខុសហើយ បើទោះបីជាអ្នកបានលាងសម្អាតហើយក៏ដោយ ប៉ុន្តែអាហារនោះបានមានផ្ទុកសារជាតិអាផ្លាតុកស៊ីន ដែលផលិតដោយផ្សិតចូលទៅខាងក្នុងរួចហើយ ពោលគឺសារជាតិពុលទាំងអស់វាមិនទៅជាមួយទឹកនោះទេ។ សារជាតិអាផ្លាតុកស៊ីន គឺជាសារជាតិបង្កឲ្យកើតមានជំងឺមហារីក និងបំផ្លាញកោសិកាថ្លើមធ្ងន់ធ្ងរ។ តាមអ្នកជំនាញប្រាប់ឲ្យដឹងថា បើអ្នកទទួលទានតែ ១ មិល្លីក្រាម នោះហានិភ័យនៃការកើតជំងឺគឺអាចកើតមានភ្លាមៗ។ ២) ផ្សិតក្រៀមដែលត្រាំទឹកយូរ…
ជីវិតបញ្ហាសុខភាព គឺវាស៊ីសងលើសកម្មភាពនិងទម្លាប់រស់នៅប្រចាំថ្ងៃរបស់យើង ហើយជឿថាគ្មាននរណាមកកំណត់វាបាននោះទេ សំខាន់លើយើងខ្លួនឯងផ្ទាល់តែប៉ុណ្ណោះ។ ទម្លាប់រស់នៅ ហូបចុក ការប្រើប្រាស់អារម្មណ៍ តើអ្នកធ្វើបានល្អកម្រិតណាហើយ ទាំងនោះគឺជាដើមចមដែលសម្រេចលទ្ធផលនៃអាយុរបស់អ្នក។ ខាងក្រោម Knongsrok បង្ហាញរបៀបរស់នៅតាមគន្លងសាមញ្ញទាំង ៩ ដែលជួយឲ្យអ្នកមានអាយុវែង និងមិនងាយមានជំងឺមកបៀតបៀនបានឡើយ៖ ៩) កុំទទួលទានច្រើនពេក ជាអាថ៌កំបាំងរបស់ប្រជាជនជប៉ុន ពួកគេមិនសូវទទួលទានឲ្យឆ្អែតជាប់ពោះគ្រប់ពេលនោះទេ។ តាមការស្រាវជ្រាវ ៨០ ភាគរយនៃអ្នកដែលទទួលទានតិច គឺអាចជួយឲ្យសភាពរាងកាយក្មេងជាងវ័យ។ ៨) មិនរំលងរឿងលើគ្រែ ការរួមភេទ ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍អាចជួយឲ្យអ្នកអាយុវែង ច្រើនជាងមុនរយៈពេល ៣…
ជីវិតនៅពេលដែលអ្នកមានបញ្ហាសុខភាព វាក៏មានអាការៈឬរោគសញ្ញាបង្ហាញមកដោយប្រយោលតាមរយៈសញ្ញាផ្សេងៗពីគ្នា។ ដោយឡែកការលេចចេញនូវស្នាមខ្មៅ ឬស្នាមអុជខ្មៅលើរាងកាយនៃផ្នែកទាំង ៣ នេះក៏អាចឲ្យយើងកត់សម្គាល់បានដែរ៖ ៣) ស្នាមខ្មៅលើផ្ទៃមុខ ប្រសិនអ្នកជួបបញ្ហាលើស្បែកមុខ ដែលកើតមានស្នាមអុជខ្មៅច្រើនខុសពីធម្មតា នោះគឺជាសញ្ញាបង្ហាញច្បាស់ថា អ្នកមានបញ្ហានៅផ្នែកថ្លើម ដែលវាកំពុងរងការខូចខាតហើយទាមទារឲ្យមានការពិនិត្យជាបន្ទាន់។ ជាធម្មតានៅពេលដែលកោសិកាថ្លើមត្រូវបានបំផ្លាញ នោះវានឹងនាំឲ្យមានការកើនឡើងនូវជាតិដែកក្នុងឈាម បណ្តាលឲ្យស្បែកឡើងស្រអាប់និងងងឹត ខុសពីធម្មតា។ ២) ក្រចកឡើងស្នាមខ្មៅ នេះជាសញ្ញាមួយផ្សេងទៀតដែលអ្នកត្រូវទៅរកពេទ្យពិនិត្យផ្នែកថ្លើមជាបន្ទាន់ដូចគ្នា ដោយតាមការណែនាំពីអ្នកជំនាញបានឲ្យដឹងថា រោគសញ្ញានៃការឡើងឆ្នូតពណ៌ខ្មៅ ឬពណ៌លឿង-ត្នោតលើក្រចក នោះហើយជាសញ្ញាបង្ហាញថាថ្លើមមានបញ្ហា។ ប៉ុន្តែបើវាលេចចេញពណ៌ផ្កាឈូកថ្លាធម្មតា នោះមានន័យថា សុខភាពថ្លើមរបស់អ្នកនៅដំណើរការល្អ។ ១) ស្នាមខ្មៅក្រោមរង្វង់ភ្នែក ស្នាមខ្មៅនៅក្រោមរង្វង់ភ្នែក មិនជាសញ្ញាគួរឲ្យបារម្ភខ្លាំងនោះទេ ព្រោះវាគ្រាន់តែបង្ហាញថា…
ជីវិតជំងឺមហារីកមាត់ស្បូន ត្រូវបានគេស្គាល់ថាជាជំងឺដែលស្រ្តីភាគច្រើនខ្លាចរអាខ្លាំងបំផុត ព្រោះវាអាចប៉ះពាល់ដល់អាយុជីវិត ហើយងាយនឹងកើតឡើងទៅលើមនុស្សស្រីជាច្រើនសឹងគ្រប់កម្រិតអាយុ។ តាមអ្នកជំនាញបានឲ្យដឹងថា ជំងឺមហារីកមាត់ស្បូនបានរកឃើញថាកើតឡើងញឹកញាប់បំផុត លើមនុស្សស្រីអាយុចន្លោះពី ៣០ ទៅ ៧០ ឆ្នាំ (កាន់តែច្រើនលើអ្នកអាយុចន្លោះ ៤៥ -៥៥ ឆ្នាំ) ហើយក៏មានអត្រាកើតឡើងលើមនុស្សស្រីដែលមានអាយុស្រករ ២០ ឬជាពិសេសសម្រាប់អ្នកដែលមានដៃគូ និងឆ្លងកាត់ការរួមភេទច្រើនលើក។ Knongsrok សូមបង្ហាញអាការៈ ៣ ដែលអ្នកគួរតែតាមដាន ហើយវាអាចបង្ហាញថាអ្នកមានកើតជំងឺដ៏គួរឲ្យខ្លាចមួយនោះ ហើយគួរប្រញាប់ទៅរកគ្រូពេទ្យ ដើម្បីពិគ្រោះនិងដោះស្រាយជាបន្ទាន់៖ ៣) ការហូរឈាម រោគសញ្ញាទូទៅដែលងាយសម្គាល់ គឺការហូរឈាមតាមទ្វារមាសមិនប្រក្រតី ដោយវាអាចកើតឡើងកំឡុងពេលមករដូវ ឬក្រោយពេលរួមភេទ។…