ជីវិតរបបអាហារប្រចាំថ្ងៃសម្រាប់ក្មេងតូចៗគឺសំខាន់ណាស់ ព្រោះអាចកំណត់នូវការអភិវឌ្ឍរាងកាយ និងសុខភាពរបស់ពួកគេទៅពេលខាងមុខ។ យើងជាឪពុកម្តាយក៏ត្រូវដឹងឲ្យបានច្បាស់ដែរអំពីអាហារណាដែលល្អចំពោះពួកគេ និងអាហារដែលគួរតែជៀសវាង។ ថ្ងៃនេះ Knongsrok ណែនាំឲ្យអាណាព្យាបាលដឹងពីអាហារ ៣ ប្រភេទដែលគួរបញ្ចៀសកុំឲ្យពួកគេទទួលទាន ព្រោះនាំឲ្យពួកគេលូតកម្ពស់យឺតនិងមិនងាយធំធាត់ទេ៖ ៣) ប្រភេទអាហារចៀនឬបំពង បើយើងធ្វើដោយខ្លួនឯងនៅផ្ទះ យើងដឹងច្បាស់ថាគួរប្រើប្រាស់កម្រិតប្រេងខ្លាញ់ប៉ុណ្ណា ឬប្រេងប្រភេទណាល្អ។ ប៉ុន្តែបើយើងទទួលទាននៅខាងក្រៅ ភាគច្រើនពួកគេបន្តប្រើប្រេងចាស់ដែលអាចប្រើឡើងវិញបាន។ បែបនេះវានាំឲ្យអាហារចៀនឬបំពងទាំងនោះ មានដូចជាដំឡូងបំពង សាច់មាន់បំពងជាដើម បានបឺតយកជាតិខ្លាញ់មិនល្អជាច្រើនមកក្នុងរាងកាយកុមារ ដែលនាំឲ្យពួកគេអាចប្រឈមជំងឺមហារីក ហើយបើឡើងទម្ងន់វិញ គឺក្លាយទៅជាជំងឺធាត់ ដែលមិនល្អចំពោះសុខភាពនោះឡើយ។ ២) ប្រហិតដោតចង្កាក់ សាច់កែច្នៃដូចជាសាច់បង្គា សាច់ជ្រូក សាច់មាន់ ឬសាច់ត្រី…
ជីវិតអាហារដែលមានជាតិអូមេហ្គា ៣ ត្រូវបានគេទទួលស្គាល់ថា ល្អបំផុតសម្រាប់សុខភាពមនុស្សយើងម្នាក់ៗ ហើយស្រ្តីដែលកំពុងពពោះ និងត្រៀមក្លាយជាម្តាយរបស់គេ គួរតែជ្រើសរើសយកអាហារមានជាតិអូមេហ្គា ៣ ព្រោះអាចជួយអភិវឌ្ឍដល់ខួរក្បាលទារកបានយ៉ាងល្អបំផុត។ ខាងក្រោម Knongsrok ណែនាំអាហារ ៧ ប្រភេទ ដែលអ្នកមិនគួររំលងឡើយ៖ ៧) ត្រី ប្រភេទត្រីភាគច្រើនសម្បូរទៅដោយអាស៊ីតខ្លាញ់ ដែលមានជាតិអូមេហ្គា ៣ ច្រើន ហើយជាពិសេសគឺត្រូវសាលម៉ុង។ ក្នុងនោះមាននូវសារធាតុចិញ្ចឹមជាច្រើន ដែលល្អសម្រាប់ការលូតលាស់របស់ទារក។ ៦) ស៊ុត មានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើន ដូចជាប្រូតេអ៊ីន ដែក អាស៊ីតហ្វូលិក…. ហើយក៏មានអាស៊ីតខ្លាញ់អូមេហ្គា ៣…
ជីវិតស្រ្តីគ្រប់រូបតែងតែជួបប្រទះនូវបញ្ហាសុខភាពប្រចាំខែ ឬយើងហៅថា “ការមករដូវ”។ កំឡុងពេលមករដូវ ក៏ធ្វើឲ្យស្រ្តីមានការបាត់បង់ឈាមច្រើន ហើយមានសភាពឈឺចាប់ត្រង់ផ្នែកពោះពីតិចទៅខ្លាំង ផ្អែកតាមសុខភាពរបស់មនុស្សម្នាក់ៗ។ យ៉ាងណាក្នុងអត្ថបទនេះ Knongsrok សូមធ្វើការចែករំលែកឲ្យអ្នកបានស្គាល់នូវភេសជ្ជៈ ៦ ប្រភេទដែលអ្នកគួរតែទទួលទាន ដើម្បីកាត់បន្ថយការឈឺចាប់និងជួយឲ្យអ្នកឆាប់បំពេញថាមពលមកវិញ កំឡុងពេលមករដូវ៖ ៦) ទឹកក្រូចឆ្មាទឹកឃ្មុំ ក្រូចឆ្មាជាប្រភពនៃវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ វាអាចជួយកាត់បន្ថយការឈឺចាប់ពេលមករដូវ ដោយយើងគ្រាន់តែយកក្រូចឆ្មា ១ ផ្លែមកហាន់ជាចំណិត ហើយលាយជាមួយទឹកក្ដៅឧណ្ហ៍ៗ ១ កែវ និងទឹកឃ្មុំ ១ ស្លាបព្រាបាយ រួចយកមកទទួលទាន។ ៥) តែ…
ជីវិតអ្នកប្រាកដជានិយមលឺគេនិយាយឬណែនាំថា ការទទួលទានទឹកក្រោយក្រោកពីដំណេកនៅពេលព្រឹក គឺមានអត្ថប្រយោជន៍ច្រើនណាស់ចំពោះសុខភាព ប៉ុន្តែបើឲ្យស៊ីជម្រៅថាជួយបែបណាខ្លះ ទំនងជាមិនសូវមានអ្នកដឹងទេ។ បែបនេះដើម្បីកុំឲ្យកើតមានចម្ងល់ និងងាយស្រួលអាចយករឿងនេះទៅពន្យល់ដល់អ្នកផ្សេងតៗគ្នាបាន យើងធ្វើការបង្ហាញអត្ថប្រយោជន៍ចំពោះសុខភាពទាំង ១០ ចំណុច ជុំវិញការទទួលទានទឹកនៅពេលព្រឹកក្រោយក្រោកពីដំណេក៖ វាអាចជួយសម្អាតពោះវៀន នៅពេលដែលពោះយើងទទេ ហើយក៏អាចស្រូបយកសារធាតុចិញ្ចឹមដែលមានប្រយោជន៍ដល់រាងកាយ ជួយឲ្យស្បែកភ្លឺស្អាតចេញពីក្នុង កាត់បន្ថយហានិភ័យនៃការរលាកត្រង់ផ្នែកផ្សេងៗក្នុងរាងកាយ ជួយជម្រុញប្រព័ន្ធភាពសាំក្នុងរាងកាយឲ្យកាន់តែមានប្រសិទ្ធភាព ជួយព្យាបាលពងបែកមិនថាក្នុងមាត់ឬលើស្បែក ហើយល្អសម្រាប់ប្រព័ន្ធរំលាយអាហារ ជួយកាត់បន្ថយជាតិខ្លាញ់ ល្អសម្រាប់អ្នកចង់សម្រកទម្ងន់ បន្ថយអត្រាឈឺឆ្អឹងខ្នងឬចុកសន្លាក់ ហើយធ្វើឲ្យមានភាពរឹងមាំនៅអាយុកាលរយៈពេលយូរ ជួយដល់បញ្ហាទល់លា.មក ជួយបន្ថែមប្រសិទ្ធភាពនៃខួរក្បាល បន្ថែមដំណើរការនៃការគិតនិងការចងចាំឲ្យកាន់តែល្អ ដើរតួជាតម្រងនូវសារធាតុគីមីនិងជាតិពុ.លដែលបានជាប់នឹងអាហារយើងធ្លាប់បរិភោគ៕ ប្រភព៖ Sanook | ប្រែសម្រួល៖ ក្នុងស្រុក
ជីវិតការឈឺចាប់ត្រង់ផ្នែកសន្លាក់ណាមួយ គឺជាមធ្យោបាយនៃប្រព័ន្ធប្រសាទក្នុងខ្លួនបញ្ជូនឲ្យយើងដឹងថា រាងកាយរបស់យើងចាប់ផ្តើមមានបញ្ហាឬដំណើរការខុសប្រក្រតីណាមួយហើយ។ តាមការណែនាំរបស់អ្នកជំនាញបានឲ្យដឹងថា ដើមចមដែលនាំឲ្យឈឺក ឈឺក្បាល ឈឺចង្កេះ ឬឈឺត្រង់សន្លាក់ផ្នែកណាមួយ វាមកពីកត្តា ២ យ៉ាង៖ ១០ ភាគរយ កើតចេញពីការឈឺចាប់ដោយសារជំងឺ ដូចជាជំងឺមហារីក ជំងឺតម្រង់នោមជាដើម។ វាគ្មានពេលវេលាច្បាស់លាស់ទេ ពេលខ្លះទោះរាងកាយមិនធ្វើសកម្មភាពក៏វាឈឺដែរ ជួនខ្លះទៅឈឺទាំងកណ្តាលយប់ ដល់ថ្នាក់ធ្វើឲ្យអ្នកគេងលែងលក់ក៏មាន។ ៩០ ភាគរយ ដែលមនុស្សទូទៅឧស្សាហ៍ជួបប្រទះនោះក៏ដោយសារតែការអង្គុយធ្វើការរាប់ម៉ោង ឬធ្វើសកម្មភាពអ្វីមួយដដែលៗញឹកញាប់ពេក។ ប៉ុន្តែនៅពេលអ្នកទៅសម្រាក ការឈឺចាប់នោះនឹងបាត់ទៅវិញភ្លាម ជារួមវាបង្ហាញអំពីអតុល្យភាពនៃរចនាសម្ព័ន្ធរាងកាយរបស់មនុស្ស។ ការអង្គុយធ្វើការរាប់ម៉ោងនាំឲ្យឈឺខ្លួន ឬវិលមុខ សូមដោះស្រាយតាមវិធីខាងក្រោម៖ ផ្លាស់ទីឲ្យបានញឹកញាប់ ហើយអង្គុយឲ្យបានតិចតាមដែលអាចធ្វើទៅបាន…
ជីវិតនិងសុខភាពដំឡូងបារាំងសម្បូរទៅដោយសារធាតុចិញ្ចឹមពិសេសៗ ហើយគុណសម្បត្តិវាល្អខ្លាំងណាស់សម្រាប់សុខភាប ជាពិសេសគឺការសម្រកទម្ងន់ដោយការទទួលទានដំឡូងបារាំងស្ងោរធម្មតា ដោយអ្នកអាចប្រើដំឡូងស្ងោរទទួលទានជាមួយអាហារផ្សេងៗក៏បានដែរ ។ ទាំងនេះជាអត្ថប្រយោជន៍នៃការទទួលទានដំឡូងបារាំងស្ងោរ៖ ១.គ្រប់គ្រង និងសម្រកទម្ងន់៖ ការទទួលទានដំឡូងបារាំងស្ងោរ ពិតជាល្អពិសេសណាស់សម្រាប់អ្នកដែលចង់រក្សារូបរាងឱ្យស្អាត ការពារការធាត់ និងអាចបញ្ចុះទម្ងន់បានថែមទៀតផង ដោយវាអាចជួយកាត់បន្ថយចំណង់អាហារផ្សេងៗបានយ៉ាងល្អ។ ប៉ុន្តែត្រូវចាំថា មានប្រយោជន៍ខាងសម្រកទម្ងន់សម្រាប់តែការទទួលទានដំឡូងបារាំងស្ងោរធម្មតាតែប៉ុណ្ណោះ ដោយមិនត្រូវលាយអំបិល ឈីស ឬប័រម៉ាយ៉ូណេសឡើយ។ ២. សម្បូរជាតិកាកសរសៃ៖ ជាតិកាកសរសៃអាហារដែលមាននៅក្នុងដំឡូងស្ងោរ អាចផ្តល់នូវថាមពលរាងកាយគ្រប់គ្រាន់ កាត់បន្ថយទម្ងន់ដែលលើស និងធ្វើឱ្យអ្នកមានកម្លាំងជាងមុនផងដែរ។ ៣. ងាយស្រូបថាមពល និងសារធាតុចិញ្ចឹមច្រើន៖ វីតាមីន B6 នៅក្នុងដំឡូងបារាំងស្ងោរ អាចជួយកាត់បន្ថយជាតិស្ករ នៅក្នុងសារធាតុ…
ជីវិតនិងសុខភាពតម្រងនោមគឺជាសរីរាង្គដែលមានមុខងារយ៉ាងសំខាន់ ចំពោះសុខភាពទូទៅ ដូចជាទទួលខុសត្រូវ ក្នុងការរក្សាកម្រិតសម្ពាធឈាម និងត្រួតពិនិត្យសារធាតុរាវជាដើម។ បើតម្រងនោមរបស់អ្នកមាន បញ្ហា ឬកើតមានជំងឺតម្រងនោម អ្នកនឹងជួបផលវិបាក និងបញ្ហាសុខភាពជាច្រើន។ ដូច្នេះថ្ងៃនេះមកតាមដាន រោគសញ្ញាមួយចំនួន ដែលបង្ហាញថា អ្នកកើតមានជំងឺ តម្រងនោម៖ ១/ អស់កម្លាំងខ្លាំងខុសពីធម្មតា៖ ការអស់កម្លាំងរ៉ាំរ៉ៃ បណ្តាលមកពីបញ្ហាតម្រងនោម ដែលជាហេតុ ធ្វើឲ្យរាងកាយមានការពិបាកក្នុងការដឹកជញ្ជូនអុកស៊ីសែនទៅកោសិការបស់អ្នកតាមរយៈចរន្តឈាម។ ២/ រមាស់ស្បែក៖តម្រងនោមជាអ្នកបញ្ចេញជាតិពុលតាមរយៈទឹកនោម ដូច្នេះបើតម្រងនោមមានបញ្ហា កាកសំណល់ នឹងកើតឡើងនៅក្នុងជាលិកា ដែលធ្វើឲ្យអ្នកកើតមានអាការរមាស់ ឬកន្ទួលលើស្បែក។ ៣/ ជើងឡើងហើម ឬមានដំបៅនៅក្រោមស្បែក៖រោគសញ្ញាមួយនៃជំងឺតម្រងនោមគឺការហើមជើង ឬមានដំបៅនៅក្រោមស្បែក…
ជីវិតនិងសុខភាពរបបទទួលទានអាចនឹងមានផលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ និងសុខភាពរាងកាយរបស់អ្នកទាំងមូល។ ក្នុងនោះមានការលើកឡើងជាច្រើនអំពីភាពខុសគ្នារវាងការញ៉ាំសាច់ និងញ៉ាំអាហារបួសដូចជាបន្លែផ្លែឈើជាដើម។ បើទោះជារវាងសាច់ និងបន្លែសុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិយ៉ាងណាក៏ដោយ តែយើងក៏មិនអាចបង្ខំ ឬបញ្ជក់ឱ្យអ្នកទទួលទានតែសាច់ ឬបន្លែទាំងស្រុងនោះដែរ។ ដូច្នេះបានជាថ្ងៃនេះយើងនឹងលើកឡើងពី ១០ចំណុចដែលកើតឡើងចំពោះរូបរាងកាយរបស់អ្នក ប្រសិនជាអ្នកបញ្ឈប់ការញ៉ាំសាច់ ហើយញ៉ាំតែបន្លែនិងផ្លែឈើដូចតទៅ៖ # ស្រកទម្ងន់ អ្នកដែលបញ្ឈប់ ឬកាត់បន្ថយការញ៉ាំសាច់ អាចស្រកទម្ងន់បានរហូតដល់ទៅ ១០ផោន ស្មើនឹង ៤គីឡូក្រាមកន្លះ ដោយមិនបាច់តមចំណី ឬក៏ធ្វើការហាត់ប្រាណច្រើននោះទេ។ ការញ៉ាំបន្លែ ផ្លែឈើ ជំនួសសាច់ធ្វើឱ្យរាងកាយរបស់អ្នកបានបំពេញតួនាទីជួយឱ្យរាងកាយមានសុខភាពល្អ។ # បាក់តេរីល្អក្នុងរាងកាយកើនឡើង មិនមែនរាល់បាក់តេរីសុទ្ធតែអាក្រក់នោះទេ។ មានបាក់តេរីនៅក្នុងរាងកាយ និងក្នុងអាហារមួយចំនួនគេហៅថាជាបាក់តេរីល្អមានអត្ថប្រយោជន៍សម្រាប់រាងកាយរបស់មនុស្ស។…
ជីវិតរបបអាហារដែលអ្នកជ្រើសរើសមកទទួលទានប្រចាំថ្ងៃ គឺជាកត្តាសំខាន់ណាស់ ក្នុងការកំណត់ពីស្ថានភាពសុខភាពរបស់អ្នកទៅថ្ងៃខាងមុខ។ អ្នកខ្លះសុខៗឈឺដោយមិនដឹងខ្លួន ហើយមានជំងឺជាច្រើនមកបៀតបៀន នោះក៏ដោយសារតែអ្នករំលងពុំបានចាប់អារម្មណ៍ពីរបបអាហារប្រចាំថ្ងៃនេះឯង។ ខាងក្រោម Knongsrok ណែនាំឲ្យអ្នករាល់គ្នាគួរកាត់បន្ថយ ឬជៀសវាងនៅរបស់ ៨ ប្រភេទ ដែលប៉ះពាល់សុខភាពធ្ងន់ធ្ងរបំផុត ហើយជំងឺខ្លះអាចឆក់យកជីវិតយើងថែមទៀតផង៖ ៨) គ្រីម មិនថាតែនៅលើកាហ្វេ ឬភេសជ្ជៈមួយចំនួន គេចូលចិត្តបន្ថែមគ្រីម (Cream) ដើម្បីបន្ថែមឱជារស។ ប៉ុន្តែរបស់នេះបង្កផលប៉ះពាល់ដល់បេះដូងខ្លាំងណាស់ យូរទៅអាចនាំឲ្យអ្នកកើតជំងឺខ្សោយបេះដូង។ ៧) ម្រេច កុំថាបរិភោគម្រេចច្រើនល្អ វាជាអាហារដែលឆ្លងកាត់ការកែច្នៃហើយអាចបណ្តាលឲ្យកើតជំងឺមិនល្អផ្សេងៗបាន។ ៦) ភេសជ្ជៈដែលមានជាតិស្ករខ្ពស់ គ្នាយើងខ្លះចូលចិត្តណាស់ ដោយគិតថាទទួលទានភេសជ្ជៈផ្អែមៗដើម្បីឲ្យមានកម្លាំង។ ការគិតបែបហ្នឹងគឺខុសហើយ…
សម្រង់ភាគច្រើនមនុស្សយើងសម័យនេះ មិនសូវមានពេលគ្រប់គ្រាន់ក្នុងការដើរទៅផ្សារជាពិសេសនាសម័យកូវិដនេះទៀតសោតជាហេតុយើងតែងទិញច្រើនក្នុងពេលតែមួយតែម្តង ដើម្បីរក្សាទុកចម្អិនបានច្រើនថ្ងៃ។ ប៉ុន្ដែតម្លៃនៃអាហារូបត្ថម្ភក្នុងបន្លែ ផ្លែឈើទាំងនោះ នឹងបាត់បង់អំឡុងពេលយើងស្តុកទុក ទោះដាក់ក្នុងទូទឹកកកក៏ដោយ។ អត្ថបទនេះចង់ប្រាប់តិចនិកខ្លះៗពីចំណោះដឹងខ្លីៗ អាចរក្សាបន្លែ ត្រី សាច់ ឲ្យនៅស្រស់បានយូរ។ តោះទៅតាមដានទាំងអស់គ្នា៖ ១. របៀបរក្សាខ្ញី៖ គួរទុកកន្លែងកក អាចរក្សាទុកបានយូរនិងងាយស្រួលក្នុងការហាន់នាពេលត្រូវការចម្អិន។ ២. របៀបរក្សាផ្សិត៖ ដាក់ក្នុងថង់ក្រដាស់នៅកន្លែងត្រជាក់និងស្ងួត។ ៣. របៀបរក្សាប៉េងប៉ោះ៖ ដាក់ក្នុងថង់ក្រដាស់នៅកន្លែងត្រជាក់។ ៤. របៀបរក្សាស្លឹកខ្ទឹម៖ ហាន់ឲ្យល្អិតៗដាក់ក្នុងដបជ័រ (ស្ងួត) រួចដាក់នៅកន្លែងកក។ ៥. របៀបរក្សាការ៉ុត៖ ដាក់ត្រាំក្នុងទឹកឲ្យលិចដូចក្នុងរូប ហើយប្តូរទឹករៀងរាល់…
ជីវិតនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ការជ្រើសរើសអាហារសម្រាប់ទទួលទានឲ្យបានត្រឹមត្រូវ គឺជារឿងដ៏ចាំបាច់បំផុត ព្រោះវាជាផ្នែកមួយក្នុងការកំណត់ស្ថានភាពសុខភាពរបស់អ្នកបាន។ ជាទូទៅក្នុងពិភពលោកយើងនេះ ប្រជាជនជប៉ុនរាប់ថាជាប្រជាជនដែលរមែងមានអាយុវែងបំផុតក្នុងលោក ហើយតាមការឲ្យដឹងពួកគេបានណែនាំអាហារ ៦ ប្រភេទដែលអ្នកគួរជៀសវាង៖ ៦) ប្រភេទសាច់កែច្នៃ មិនថាតែប្រភេទសាច់ក្រក ហេម ឬសាច់កែច្នៃជាច្រើនទៀត វារមែងមានផ្ទុកនូវសារធាតុអំបិល អាស៊ីត និងនីត្រាតដែលគេប្រើវាសម្រាប់ការពាររបស់នោះឲ្យទុកបានយូរ។ ប្រសិនអ្នកទទួលទានញឹកញាប់ក្នុងបរិមាណដ៏ច្រើន នោះអាចនឹងបណ្តាលឲ្យកើតជំងឺមហារីក ឡើងទម្ងន់ ឬជំងឺបេះដូងបានដោយងាយ។ បែបនេះគួរបង្វែរមកទទួលទានសាច់ស្រស់ ជាជម្រើសល្អជាងសាច់កែច្នៃ។ ២) ដំឡូងបារាំងបំពង ប្រភេទអាហារបំពងគឺពេញនិយមណាស់ពីសំណាក់មនុស្សទូទៅ ដោយវាអាចផ្តល់ថាមពលខ្ពស់ដល់រាងកាយ តែក៏ត្រូវដឹងថាមានផ្ទុកសារធាតុខ្លាញ់លើសលប់ផងដែរ។ ជាពិសេសប្រភេទដំឡូងបារាំងបំពង ដែលមានលាយឡំម្សៅ និងការបំពងនៅសីតុណ្ហភាពខ្ពស់ គឺអាចងាយឲ្យអ្នកកើតជំងឺមហារីក…
ជីវិតការបរិភោគអាហារ គឺជាកត្តាដ៏សំខាន់មួយសម្រាប់ជីវិតរបស់មនុស្សម្នាក់ៗ ព្រោះនិយាយពីគុណប្រយោជន៍និងគុណវិបត្តិដល់រាងកាយគឺវាហ្នឹងហើយជាអ្នកកំណត់។ បើអ្នកទទួលទានអាហារមិនល្អចូលទៅក្នុងខ្លួន នោះប្រៀបបាននឹងកំពុងសន្សំជំងឺពីតូចទៅធំដូចគ្នា។ យ៉ាងណាបើសួរថា តើធ្វើបែបណាទើបដឹងថាយើងបរិភោគអាហារមិនល្អ? តោះមកតាមដានដោយឃ្លាំមើលអាការៈឬសញ្ញាចម្លែកទាំង ៧ ដូចខាងក្រោម៖ ៧) សក់មិនភ្លឺរលោង សក់ពណ៌រាងស្រអាប់ៗ មិនសូវភ្លឺ នោះក៏ជាសញ្ញាបង្ហាញយ៉ាងច្បាស់ដែរថា របបអាហារដែលអ្នកទទួលទានគឺមានភាពមិនត្រឹមត្រូវ។ អ្នកកំពុងតែខ្វះជាតិប្រូតេអ៊ីន និងសារធាតុរ៉ែយ៉ាងខ្លាំង។ ចូរទម្លាប់ទទួលទានឲ្យបានច្រើននៅតៅហ៊ូ និងសណ្តែក។ ៦) ស្បែកឡើងរមាស់ មានន័យថា អ្នកកំពុងមានកង្វះខាតនូវវីតាមីន A តែនេះមិនបានណែនាំឲ្យអ្នកទិញថ្នាំមានជាតិវីតាមីន A មកទទួលទាននោះទេ។ ផ្ទុយទៅវិញអ្នកគួរជ្រើសរើសយកការទទួលទានឲ្យបានត្រឹមត្រូវ ដូចជាការបរិភោគផ្លែក្រូច និងបន្លែមួយចំនួនផ្សេងទៀតជាដើម។ ៥)…
ជីវិតទម្លាប់នៃការទទួលទាន ការរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ គឺជាកត្តាកំណត់នូវស្ថានភាពសុខភាពនិងរូបរាងកាយទៅថ្ងៃខាងមុខ។ ខ្លះនៅតែបន្តធ្វើ ទាំងមិនចាប់អារម្មណ៍ថាសកម្មភាពនោះ វាបានបង្កផលប៉ះពាល់ខ្លាំងដល់យើង។ ក្នុងអត្ថបទនេះ Knongsrok នាំឲ្យអ្នករាល់គ្នាយល់ច្បាស់អំពី កូឡាជែន (Collagen) ដែលវាជាប្រូតេអ៊ីនដែលមានច្រើនបំផុតក្នុងខ្លួនរបស់មនុស្ស ហើយវាមានតួនាទីថែរក្សាសម្រស់លើស្បែក ផ្ទៃមុខ ឲ្យមើលទៅមិនជ្រីវជ្រួញ និងមិនចាស់ជាងវ័យ។ ប៉ុន្តែទម្លាប់ ៣ នៅខាងក្រោម គឺជាទម្លាប់មិនល្អ ហើយអាចបំផ្លាញដំណើរការផលិតកូឡាជែនក្នុងខ្លួនរបស់យើងដោយមិនដឹងខ្លួន៖ ៣) ការចម្អិននិងទទួលទានអាហារបំពងច្រើន ស្រ្តីជាពិសេសតែម្តង ព្រោះពួកគាត់រមែងចម្អិនអាហារជាប្រចាំ។ នៅពេលចម្អិនអាហារប្រភេទបំពង ឬអាហារផ្សេងៗ គឺរមែងមានហុយចេញនៅផ្សែងនៃខ្លាញ់ឬប្រេង ហើយកុំថាផ្សែងនោះល្អ ព្រោះវាមានផ្ទុកនូវជាតិ Butadience ដែលវាបង្កហានិភ័យនៃការកើតជំងឺមហារីកស្បែក…
ជីវិតម្នាស់ជាផ្លែឈើមួយប្រភេទ ដែលជាតិសាសន៍ណាក៏និយមបរិភោគដែរ ជាពិសេសប្រជាជននៅតំប់អាស៊ីយើងផ្ទាល់តែម្តង។ ក្រៅពីរសជាតិផ្អែម និងខ្លះរាងជូរបន្តិច វាក៏បានផ្តល់ប្រយោជន៍ពិសេសជាច្រើនសម្រាប់សុខភាព ហើយចំណុចខ្លះវាលើសពីការរំពឹងទុករបស់អ្នកទៅទៀត។ ខាងក្រោមយើងបង្ហាញពីអត្ថប្រយោជន៍ធំៗទាំង ៥ ចំពោះសុខភាពពីការទទួលទានផ្លែម្នាស់៖ ១) ជួយដល់ប្រព័ន្ធរំលាយអាហារ ម្នាស់សំបូរទៅដោយអាស៊ីដនិងអង់ស៊ីមដែលជួយរំលាយប្រូតេអ៊ីន ហើយមានជាតិសរសៃខ្ពស់ជួយដល់ប្រព័ន្ធរំលាយអាហារ។ ប្រសិនអ្នកដឹងខ្លួនឯងថាអ្នកឧស្សាហ៍ទល់លាមក វាជារឿងល្អបំផុតក្នុងការទទួលទានផ្លែម្នាស់។ ២) មានជាតិវីតាមីន C ខ្ពស់ ជាផ្លែឈើមួយប្រភេទដែលមានផ្ទុកវីតាមីន C ខ្ពស់ ហើយជួយឲ្យប្រព័ន្ធភាពសុាំក្នុងរាងកាយដំណើរការល្អជាងមុន។ ជាងនេះវាក៏អាចជួយបង្ការជំងឺផ្តាសាយផងដែរ ដែលអ្នកឈឺញឹកញាប់គួរតែរកម្នាក់ដើម្បីទទួលទានជាទម្លាប់។ ៣) ល្អចំពោះសុខភាពមាត់ អ្នកដែលមានជំងឺមាត់ ដូចជាឈឺអញ្ចាញធ្មេញ ឬបញ្ហាអ្វីផ្សេងៗជាដើមនៅខាងក្នុងបរិវេណមាត់ អ្នកក៏គួរតែទទួលទានម្នាស់ជាប្រចាំដែរ។…
ជីវិតជាការពិតនៅពេលយើងលេបថ្នាំ គឺយើងត្រូវលេបជាមួយការទទួលទានទឹក ដោយអាចជាទឹកត្រជាក់ឬទឹកក្តៅអ៊ុនៗ។ ចុះអ្នកធ្លាប់គិតឬឆ្ងល់ដែរទេ ថាបើប្តូរមកទទួលទានស្របគ្នាជាមួយទឹកដោះគោ ជំនួសទឹក តើវាអាចមានផលប៉ះពាល់អ្វីដែរឬទេ? ចម្លើយ៖ បើនិយាយថាប៉ះពាល់ដល់អាយុជីវិត នោះគឺអត់ទេ ប៉ុន្តែគ្រាន់ថា ប្រតិកម្មរវាងថ្នាំនិងទឹកដោះគោ វាធ្វើឲ្យថ្នាំលែងមានប្រសិទ្ធភាព ឬប្រសិទ្ធភាពត្រូវបានចុះថយមកកម្រិតទាបបំផុត។ នោះក៏ដោយសារតែទឹកដោះគោមានផ្ទុកនូវជាតិកាល់ស្យូមខ្ពស់ ហើយនៅពេលដែលវាប៉ះជាមួយថ្នាំ វានឹងធ្វើឲ្យថ្នាំលែងមានប្រសិទ្ធភាព បែបនេះទើបវេជ្ជបណ្ឌិតហាមដាច់ខាតមិនឲ្យអ្នករាល់គ្នាទទួលទានទឹកដោះគោជាមួយថ្នាំនោះឡើយ ហើយត្រូវជ្រើសរើសយកទឹកមកទទួលទានគឺល្អបំផុត។ ព្រោះដោយសារមិនមានផ្ទុកនូវសារធាតុចិញ្ចឹមអ្វីនោះទេ បែបនេះវាគ្មានប្រតិកម្មអ្វីជាមួយនឹងថ្នាំឡើយ។ មួយផ្សេងទៀតអ្នកជំនាញផ្នែកសុខភាពសូមណែនាំឲ្យអ្នករាល់គ្នាដឹងថា ក្រោយពេលទទួលទានទឹកដោះគោ សូមទុកពោះឲ្យទំនេររយៈ ពេល ២ ម៉ោងសឹមអាចទទួលទានថ្នាំបាន ព្រោះទឹកដោះគោដែលនៅក្នុងពោះ វាមិនទាន់រលាយអស់ ហើយវាក៏នៅតែមានប្រតិកម្មក្នុងផ្នែកពោះវៀនកំឡុងរយៈពេល ២ ម៉ោងនោះ៕ ប្រភព៖…
ជីវិតនៅខែនេះជាខែសំបូរដំណាំផ្លែស្វាយ ដែលនៅលើទីផ្សារវាក៏មានតម្លៃធូរ ហើយបងប្អូនអាចរកទិញមកទទួលទានបានដោយមិនពិបាកនោះទេ។ យ៉ាងណាក៏ជឿថា គ្នាយើងខ្លះបានដឹងអំពីប្រយោជន៍មួយចំនួនរបស់វារួចមកហើយ តែថ្ងៃនេះ Knongsrok សូមលម្អិតអំពីគុណប្រយោជន៍សំខាន់ ៨ យ៉ាង អំពីការទទួលទានទឹកស្វាយក្រឡុក ដែលអ្នកគួរតែដឹង៖ ៨) ជួយដល់បញ្ហាក្រពះ ដោយសារមានជាតិសរសៃខ្ពស់ វាក៏បានដើរតួយ៉ាងសំខាន់ក្នុងការទ្រទ្រង់ដំណើរការផ្នែកក្រពះក្នុងរាងកាយ។ ប្រសិនអ្នកមានបញ្ហារលាកត្រង់ផ្នែកក្រពះ ឬពោះវៀន អ្នកជំនាញបានណែនាំឲ្យក្រឡុកផ្លែស្វាយមកទទួលទាន ដែលវាល្អជាងការទទួលទានផ្លែស្វាយជាដុំៗ។ ៧) ជួយបំបាត់ភាពស្លេកស្លាំង វាក៏មានផ្ទុកជាតិដែកនៅខាងក្នុងនោះផងដែរ ហើយកង្វះជាតិដែកដូចអ្នកដឹងស្រាប់ហើយ វានឹងធ្វើឲ្យយើងឆាប់ស្លេកស្លាំង។ វាកាន់តែល្អបំផុតសម្រាប់ស្រ្តីកំពុងពពោះ និងត្រៀមសម្រាលកូន ព្រោះទារកត្រូវការជាតិដែកខ្ពស់។ ៦) ជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុល ដោយសារតែការផ្ទុកនូវវីតាមីន C…
ជីវិតជឿថាគ្នាយើងខ្លះចង់ស្រកទម្ងន់ខ្លាំងណាស់ ហើយទម្លាប់មួយគឺផ្តោតលើការហាត់ប្រាណ ប៉ុន្តែមិនសូវបានចាប់អារម្មណ៍លើរបបអាហារដែលខ្លួនទទួលទានប្រចាំថ្ងៃឡើយ។ ក្នុងអត្ថបទនេះ Knongsrok ណែនាំនូវផ្លែឈើ ៥ ប្រភេទ ដែលអ្នកគួរតែបន្ថែមទៅក្នុងរបបអាហារប្រចាំថ្ងៃ ហើយអ្នកនឹងឃើញលទ្ធផលត្រឹមរយៈពេលខ្លី ថាស្រកទម្ងន់កម្រិតណា៖ ៥) ផ្លែក្រូចថ្លុង ក្រូចថ្លុងត្រូវបានគេទទួលស្គាល់ថាជាប្រភេទផ្លែឈើសម្រាប់សម្រកទម្ងន់ដ៏ល្អបំផុតមួយ ព្រោះវាមានកាឡូរីទាប ហើយមានជាតិសរសៃខ្ពស់។ ជាតិសរសៃដែលមាននៅក្នុងក្រូចថ្លុងក៏ជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ ហើយវាជួយឲ្យអ្នកឆាប់មានអារម្មណ៍ឆ្អែត និងមិនសូវមានចំណង់លើការទទួលទានអាហារមានកាឡូរីខ្ពស់នោះទេ។ ៤) ក្រូចឆ្មារ ក្រូចឆ្មារសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមមួយចំនួនដែលល្អចំពោះរាងកាយ។ ការទទួលទានទឹកក្រូចឆ្មារ អាចជួយឲ្យអ្នកឆាប់មានអារម្មណ៍ឆ្អែត ពោលគឺមានប្រសិទ្ធភាពល្អណាស់សម្រាប់ការចង់សម្រកទម្ងន់។ ៣) ផ្លែក្រូច ផ្លែក្រូចមិនធ្វើឲ្យអ្នកធាត់ ហើយក៏ជាប្រភពផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលល្អសម្រាប់អ្នកចង់សម្រកទម្ងន់។ ផ្លែក្រូច…
ជីវិតតាមការស្រាវជ្រាវ ការទទួលទានគឺជារឿងដ៏សំខាន់បំផុតក្នុងការអភិវឌ្ឍផ្នែកបញ្ញាស្មារតី និងរាងកាយរបស់ក្មេងតូចៗ ដោយវាត្រូវបានគេផ្តល់ចំណាត់ថ្នាក់លើសពីរបបអាហារដែលត្រូវទទួលទានប្រចាំថ្ងៃទៀតផង។ យ៉ាងណាតាមប្រភពគេហទំព័រក្រៅស្រុកបានណែនាំម៉ោងមាសចន្លោះពេល ២ ដូចខាងក្រោម ដែលអាណាព្យាបាលគួរទម្លាប់ឲ្យពួកគេចូលដំណេក ហើយកុំដាស់ឲ្យពួកគេភ្ញាក់ឲ្យសោះ។ ចន្លោះម៉ោង ២១ ដល់ម៉ោង ០០ តាមការស្រាវជ្រាវបានបង្ហាញថា អាណាព្យាបាលគួរតែទម្លាប់ឲ្យក្មេងចាប់ចូលដំណេកពីម៉ោង ២១:០០ ឬម៉ោង ៩ យប់ ហើយទម្រាំដល់ម៉ោង ១០ យប់ពួកគេអាចគេងលក់ស្កប់ស្កល់។ ជាទូទៅចន្លោះពីម៉ោង ១០ យប់ដល់ម៉ោង ១២:០០ នាទីរំលងអាធ្រាត្រនេះ គឺជាពេលអភិវឌ្ឍរាងកាយនិងបញ្ញារបស់កុមារតូចៗបានល្អបំផុត បែបហ្នឹងហើយគួរកុំធ្វើអ្វីឲ្យពួកគេភ្ញាក់ចន្លោះម៉ោងហ្នឹងឲ្យសោះ។ ចន្លោះម៉ោង ៥ ដល់ម៉ោង…