គេហទំព័រ KNONGSROK

សម្រស់និងសុខភាព

សម្រាប់​អ្នក​ឃើញ​បន្លែ “ស្អប់” តែ​ចង់​ស្គម អាច​មក​សាក​អាហារ​ទាំង ៥ យ៉ាង​នេះ​បាន

ជឿ​ថា​អ្នក​ដែល​ទទួល​ទាន​បន្លែ​ច្រើន​ជាង​សាច់ គឺ​មិន​ងាយ​នឹង​ឡើង​ទម្ងន់​នោះ​ទេ ហើយ​ថែម​ទាំង​មាន​សុខភាព​ល្អ​ទៀត​ផង។ ប៉ុន្តែ​គ្នា​យើង​ខ្លះ​ក៏​មិន​អាច​ផ្លាស់ប្តូរ​ចំណង់​របស់​ខ្លួន​ឯង​បាន​ដែរ ដោយ​ខ្លះ​ឃើញ​បន្លែ គ្រវី​ក្បាល ហើយ​មិន​សូវ​ចូលចិត្ត​ទទួលទាន​ឡើយ។ សម្រាប់​អ្នក​ចង់​បាន​រូបរាង​ស្លីម​ស្អាត និង​អ្នក​កំពុង​ឡើង​ទម្ងន់​ហើយ​ចង់​ស្រក ដែល​ចង់​ជៀស​ពី​បន្លែ យើង​ណែនាំ​អាហារ ៥ ប្រភេទ​នេះ ក៏​អាច​ជួយ​ឲ្យ​អ្នក​ឆ្អែត ហើយ​មិន​ផ្ទុក​សារធាតុ​ខ្លាញ់ច្រើន៖ ៥) ទ្រូង​មាន់ វា​មាន​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់ ហើយ​នៅ​ត្រង់​ផ្នែក​ទ្រូង​មាន់​នេះ​ក៏​គ្មាន​ខ្លាញ់​ដែរ។ ៤) ការចម្អិនបាយសដែលមានរសជាតិ វា​មាន​ជាតិ​កាឡូរី​ទាប តែ​ក៏​អាច​ជួយ​ដល់​ប្រព័ន្ធ​រំលាយអាហារ និង​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា ហើយ​បំបាត់​បញ្ហា​ក្លិន​ខ្លួន។ វា​មាន​លក្ខណៈ​សម្បត្តិ​ដែល​ល្អ​ជា​ច្រើន​សម្រាប់​ស្រ្តី។ ៣) តៅហ៊ូ រសជាតិ​អាច​ពិបាក​ទទួល​យក​បន្តិច ប៉ុន្តែ​វា​មិន​ល្វីង​ឬ​ជូរ​ដូច​បន្លែ​ខ្លះ​នោះ​ឡើយ ហើយ​ក៏​មាន​ផ្ទុក​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​ដែរ។ លើស​ពី​នេះ​ទៀត​វា​ជួយ​ឲ្យ​ស្បែក​របស់​យើង​មើល​ទៅ​ក្មេង​ជាង​វ័យ…

សម្រស់និងសុខភាព

តិចនិក​ដើរ​ឲ្យ​ត្រឹមត្រូវ ៤ យ៉ាង អាចជួយឲ្យអ្នក​ស្រក​ទម្ងន់​ត្រឹម​រយៈ​ពេល​ខ្លី

ការ​ដើរ​គឺ​ជា​លំហាត់ប្រាណ​មួយ​ប្រភេទ​ដែល​មនុស្ស​រាល់​គ្នា​អាច​អនុវត្ត​បាន ហើយ​វា​មិន​ទាមទារ​សម្ភារៈ​អ្វី​ច្រើន​នោះ​ទេ ពោល​គឺ​ត្រឹម​ដឹង​ច្បាស់​ពី​ពេលវេលា​និង​តិចនិក​មួយ​ចំនួន នោះ​អាច​ជួយ​ឲ្យ​អ្នក​ទទួល​បាន​សុខភាព​ល្អ និង​ស្រក​ទម្ងន់​ឆាប់​រហ័ស​ទៀត​ផង។ ខាង​ក្រោម​នេះ យើង​បង្ហាញ​តិចនិក​នៃ​ការ​ដើរ ៤ យ៉ាង​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់​ក្នុង​រយៈ​ពេល​ខ្លី៖ ៤) ជំរុញ​ខ្លួន​ឯង​ឲ្យ​បាន​ខ្លាំង ការ​ដើរ​គឺ​ពិត​ជា​អាច​ដុត​កាឡូរី​ដូច​កីឡា​ឯ​ទៀត​ពិត​មែន ប៉ុន្តែ​វា​មិន​អាច​ដុត​បាន​ច្រើន​នោះ​ទេ បែប​នេះ​ហើយ​អ្នក​ត្រូវ​តែ​ជំរុញ​ខ្លួន​ឯង​ឲ្យ​បាន​ខ្លាំង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ មិនមែន​ចំណាយ​ពេល ១៥ នាទី​ក្នុង​មួយ​ថ្ងៃ ហើយ​គិត​ថា​គ្រប់គ្រាន់​ទេ។ ការ​ដុត​កាឡូរី​នៅ​កម្រិត​ច្រើន​ឬ​តិច វា​អាស្រ័យ​ទៅ​លើ​ទម្ងន់​និង​រាងកាយ​របស់​អ្នក​មួយ​ផ្នែក​ទៀត ប៉ុន្តែ​ថេរវេលា​នៃ​ការ​ដើរ​យល់​ល្អ​គឺ​ចន្លោះ​ពី ៣០ ទៅ ៤០ នាទី​ក្នុង​មួយ​ថ្ងៃ​ទើប​ល្អ​បំផុត។ ៣) បន្ថែម​ថេរវេលា តែ​កុំ​បង្ខំ កុំ​បង្ខំ​ដើរ​មួយ​ថ្ងៃ​យក​រាប់​សិប​គីឡូ ហើយ​ស្អែក​ដើរ​លេង​រួច​នោះ។ ផ្ទុយ​ទៅ​វិញ​ត្រូវ​រៀន​ទម្លាប់​ខ្លួន​ឯង ដោយ​អាច​ថា​ដំណាក់កាល​ដំបូង…

សម្រស់និងសុខភាព

មនុស្ស​ស្រី​បើ​មាន​ផ្នែក ៤ នេះ​លើ​រាងកាយ ច្រើន​តែមាន​អាយុវែង​ជាង​អ្នក​ដែល​អត់

ចំណុច ៤ លើ​រូបរាងកាយ​របស់​មនុស្ស​ស្រី អាច​កត់សម្គាល់​បាន​ថា​អ្នក​នោះ​នឹង​មាន​អាយុ​វែង ហើយ​សុខភាព​ល្អ​ជាង​អ្នក​ដែល​អត់៖ ៤) ដើមទ្រូង​តូច ស្រ្តី​ជា​ច្រើន​ចូលចិត្ត​ដើម​ទ្រូង​ធំ តែ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ដើមទ្រូង​ធំ អាច​បង្ក​ផល​ប៉ះពាល់​ខ្ពស់​ដល់​ផ្នែក​ឆ្អឹង​ខ្នង? មើល​ពី​សំបក​ក្រៅ​អាច​ថា​អ្នក​មិន​ទ្រលុកទ្រលន់​ដូច​មនុស្ស​ស្រី​ដើម​ទ្រូង​ធំ ប៉ុន្តែ​តាម​ការ​ស្រាវជ្រាវ​ពី​អ្នក​ជំនាញ​នៅ​ទួរគី​បង្ហាញ​ថា មនុស្ស​ស្រី​ដើម​ទ្រូង​ធំ​រមែង​មាន​ជំងឺ​ឈឺ​ខ្នង​និង​កោង​ឆ្អឹង​ខ្នង ច្រើន​ជាង​អ្នក​មាន​ដើម​ទ្រូង​តូច បែប​នេះ​សុខភាព​ឆ្អឹងខ្នង​សម្រាប់​អ្នក​ថ្នល់​ជាតិ​គឺ​ល្អ​ជាង។ ៣) ជើង​ខ្លី បើ​ជើង​ខ្លី​មាន​ន័យ​ថា​កម្ពស់​អ្នក​ក៏​មិន​សូវ​បាន​ដែរ តែ​កុំ​ទាន់​អាល​បាក់​ទឹក​ចិត្ត ព្រោះ​បើ​និយាយ​ពី​សុខភាព​វិញ អ្នក​ជើង​ខ្លី​រមែង​មាន​ជំងឺ​ពុក​ឆ្អឹង​ទាប​ជាង​អ្នក​ជើង​វែង។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​ពី​មជ្ឈមណ្ឌល​នៅ​ទីក្រុង New York សហរដ្ឋអាមេរិក។ ២) ភ្លៅ​ធំ តាម​ការ​ស្រាវជ្រាវ​ពី​អ្នក​វិទ្យាសាស្រ្ត​របស់​ដាណឺម៉ាក​បាន​វាយ​តម្លៃ​ឃើញ​ថា ក្នុង​ចំណោម​បុរស​និង​ស្រ្តី​ចំនួន ២ ៨១៦ នាក់…

ជីវិត

ទម្លាប់​សាមញ្ញ ៥ គួរ​ជៀសវាង ប្រយ័ត្ន​ចាស់​ទៅ​ខូច​ឆ្អឹង​ខូច​ឆ្អែង​ដោយ​មិន​ដឹង​មូលហេតុ

សកម្មភាព​និង​ទម្លាប់​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ គឺ​ជា​កត្តា​ដែល​អ្នក​ត្រូវ​តែ​ស្វែងយល់​ឲ្យ​បាន​ច្បាស់​ថា​អ្វី​ដែល​គួរ​និង​មិន​គួរ​ធ្វើ ព្រោះ​សកម្មភាព​ខ្លះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​ខាង​មុខ។ ខាង​ក្រោម​យើង​បង្ហាញ​អំពី​ទម្លាប់ ៥ ដែល​អ្នក​គួរ​ជៀសវាង ប្រយ័ត្ន​ចាស់​ទៅ​ឈឺ​ចុក​ចាប់​សន្លាក់ ហើយ​មាន​បញ្ហា​ឆ្អឹង​ដោយ​មិន​ដឹង​មូលហេតុ៖ ៥) ទម្លាប់​អង្គុយ​គងអន្ទាក់ខ្លា អង្គុយ​គងអន្ទាក់ខ្លា​ញឹកញាប់​អាច​ធ្វើ​ឲ្យ​ខ្លួន​ឯង​កាន់​តែ​មាន​សម្ពាធ​ដល់​ផ្នែក​ឆ្អឹង​ខ្នង ព្រោះ​វា​ធ្វើ​ឲ្យ​តំបន់​ចង្កេះ និង​សាច់ដុំ​ពោះ​ស្ថិត​ក្នុង​ដំណើរការ​ដែល​គ្មាន​តុល្យភាព។ ទម្លាប់​អង្គុយ​បែប​នេះ​វា​នឹង​ធ្វើ​ឲ្យ​ចាស់ទៅ​អ្នក​ឧស្សាហ៍​ឈឺឆ្អឹងខ្នង ហើយ​ឥរិយាបថ​នៃ​ការ​អង្គុយ​ល្អ​បំផុត​គឺ​ដាក់​ជង្គង់​ឲ្យ​ទាប​ស្មើ​នឹង​កម្ពស់​ត្រគាក។ ៤) ការ​គេង​ផ្កាប់​មុខ ការ​គេង​ផ្កាប់​មុខ​ដូច​បង្ហាញ​ក្នុង​រូបភាព កុំ​ថា​ជា​ឥរិយាបថ​ល្អ ដោយ​តាម​ការ​ស្រាវជ្រាវ​គឺ​វា​ធ្វើ​ឲ្យ​អ្នក​ឆាប់​ឈឺ​ក​និង​ផ្នែក​ខ្នង។ ទម្លាប់​គេង​បែប​នេះ​យូរ ក៏​នាំ​ឲ្យ​អ្នក​មាន​អាការៈ​ឈឺក្បាល​ក្រោយ​ក្រោក​ពី​គេង​ផង​ដែរ។ ៣) អង្គុយ​កន្ធែក មនុស្ស​ជា​ច្រើន​ទម្លាប់​អង្គុយ​កន្ធែក​ជើង​ដូច​ជា​នៅ​ពេល​សម្អាត​សំលៀកបំពាក់ ​ឬ​លាន​ចាន​លាង​បន្លែ​អ្វី​ជា​ដើម។ យ៉ាងណាមិញ​ឥរិយាបថ​អង្គុយ​បែប​នេះ អាច​បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​រាងកាយ ដោយ​តាម​អ្នក​ជំនាញ​ណែនាំ​កុំ​ឲ្យ​អង្គុយ​បែប​ហ្នឹង​លើស​ពី ២០ នាទី។ ៤)…

ជីវិត

ធ្លាប់សម្រាលកូនដោយការវះកាត់ ចុះកូនក្រោយៗអាចសម្រាលតាមធម្មជាតិវិញបានដែរឬទេ?

ជាការពិតណាស់ ស្ត្រីដែលធ្លាប់សម្រាលកូនដោយការវះកាត់ពិតជាមានចម្ងល់ពីការសម្រាលកូននៅពេលមានផ្ទៃពោះលើកក្រោយ។ ស្ត្រីមួយចំនួនយល់ថាគាត់ពុំអាចសម្រាលបានទេ ហើយត្រូវតែធ្វើការវះកាត់ម្តងទៀតនៅពេលមានផ្ទៃពោះលើកក្រោយ។ ទាក់ទងនឹងចំនុចនេះ តាមការបង្ហើបពីវេជ្ជបណ្ឌិតឯកទេសសូមធ្វើការបកស្រាយដូចតទៅ ៖ ក) តាមការសិក្សាបង្ហាញឲ្យឃើញថា ៥០%នៃស្ត្រីដែលមានស្បូនធ្លាប់ធ្វើការវះកាត់ និងមានអាងត្រគាកប្រហាក់ប្រហែលធម្មតា អាចសម្រាលកូនតាមផ្លូវធម្មជាតិដោយគ្មានផលវិបាក ប៉ុន្តែត្រូវស្ថិតនៅក្រោមការតាមដាន និងវាយតម្លៃហ្មត់ចត់ពីគ្រូពេទ្យជំនាញផ្នែកសម្ភព។ ខ) កត្តាដែលកំណត់ថាស្ត្រីអាចសម្រាលកូនតាមផ្លូវធម្មជាតិបាន គឺផ្អែកទៅលើ៖ ប្រវត្តិវះកាត់ពីមុន (វះដោយសារបញ្ហាអ្វី, ផ្ទៃពោះគ្រប់ខែឬទេ?, ប្រភេទវះកាត់, ការវិត្តន៍ជំងឺក្រោយការវះកាត់) ប្រវត្តិផ្នែកសម្ភព និងរោគស្ត្រី (ឧ. វះកាត់ស្បូន) ការវាយតម្លៃទម្ងន់ទារក ការវាយតម្លៃទៅលើអាងត្រគាក ការវាយតម្លៃមាត់ស្បូន (ការបើកនៃមាត់ស្បូននិងកម្ពស់ទម្ងន់កូន) ការចង់បានរបស់អ្នកសម្រាល គ)…

ជីវិត

តិច​អត់​ដឹង? ថើប​គ្នា​អាច​ជួយ​ ៦ ចំណុច​នេះ​ដល់​រាងកាយ ល្អ​ខ្លាំង​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់

ការ​ថើប​ថ្ពាល់​ឬ​ថើប​មាត់​មនុស្ស​ដែល​យើង​ស្រលាញ់ មិន​ត្រឹម​តែ​ផ្តល់​អារម្មណ៍​បែប​ស្និទ្ធស្នាល ឬ​ធ្វើ​ឲ្យ​ដៃ​គូ​មាន​អារម្មណ៍​ល្អ ជាង​នេះ​វា​ក៏​អាច​ផ្តល់​នូវ​អត្ថប្រយោជន៍​ល្អ​ជា​ច្រើន​ចំពោះ​រាងកាយ។ ក្នុង​នោះ​យើង​បង្ហាញ ៧ ចំណុច​ដូច​ខាង​ក្រោម៖ ១) ដំណើរការ​ប្រព័ន្ធ​សរសៃ​ឈាម​បាន​ល្អ​ជាង​មុន តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ការ​ថើប​គ្នា​កាន់​តែ​ញឹកញាប់​ជួយ​ឲ្យ​កម្រិត​កូលេស្តេរ៉ុល​កាន់​តែ​ចុះ​ទាប។ ដោយឡែក​នៅ​ពេល​អ្នក​ថើប​គ្នា នោះ​រាងកាយ​នឹង​ផលិត​អុកស៊ីតូស៊ីន​បន្ថែម​ទៀត អរម៉ូន​នេះ​វា​ជួយ​បន្ថយ​ភាព​ស្រ្តេស និង​ការ​ធុញ​ថប់​អារម្មណ៍​បាន​យ៉ាង​ល្អ ហើយ​ជា​ពិសេស​ក៏​ជួយ​កាត់​បន្ថយ​ការ​ឡើង​សម្ពាធ​ឈាម​ផង​ដែរ។ ២) ប្រតិកម្ម​អាលែកហ្សី​នឹង​ចុះ​អន់ថយ ប្រសិន​ដៃ​គូ​របស់​អ្នក​មាន​បញ្ហា​អាលែកហ្សី​ចំណី​អាហារ​ឬ​របស់​ប្រើប្រាស់​ណា​មួយ នោះ​ការ​ថើប​នឹង​អាច​ជួយ​កាត់​បន្ថយ​អាលែកហ្សី​បាន​ថែម​ទៀត​ផង ពោល​ប្រតិកម្ម​នៃ​ការ​កើត​អាលែកហ្សី​វា​នឹង​ថយ​ចុះ ឬ​លែង​មាន​តែ​ម្តង។ ៣) ជួយ​ឲ្យ​មុខ​ក្មេង​ជាង​វ័យ សាច់ដុំ​មុខ​ជា​ច្រើន​វា​នឹង​ធ្វើ​ដំណើរការ​នៅ​ពេល​អ្នក​ថើប​គ្នា ដូច្នេះ​វា​ប្រៀប​បាន​នឹង​ការ​ហាត់ប្រាណ​លើ​ផ្នែក​មុខ​ង៊ីចឹង។ ក្នុង​រយៈ​ពេល​មួយ​នាទី​នៃ​ការ​ថើប អ្នក​អាច​ដុត​បាន ២៦ កាឡូរី ហើយ​ដោយសារ​ការ​ថើប​នេះ​សោត​វា​ជួយ​ឲ្យ​លំហូរ​ឈាម​ទៅ​កាន់​ផ្ទៃ​មុខ​ដំណើរការ​កាន់​តែ​ល្អ ជួយ​ឲ្យ​ស្បែក​មុខ​ក្មេង​ជាង​វ័យ។…

ជីវិត

បើ​ភ្លេច​ទឹក​ពុលមាត់​ឬ​ស្ករ​គ្រាប់​តាម​ខ្លួន កុំ​ភ្លេច​របស់​ទាំង ៣ នេះ​អាច​បំបាត់​ក្លិន​មាត់​ភ្លាម​មួយ​រំពេច

ការ​ប្រាស្រ័យ​ទាក់ទង​ល្អ គឺ​ជា​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​គួរ​តែ​មាន ប៉ុន្តែ​នៅ​រាល់​ពេល​ដែល​អ្នក​បញ្ចេញ​សំឡេង​ចេញ​ទៅ ក៏​ត្រូវ​ប្រាកដ​ថា​ក្លិន​មាត់​របស់​អ្នក​ល្អ មិន​ប៉ះពាល់​អារម្មណ៍​ដៃគូ​ម្ខាង​ទៀត​ផង​ដែរ។ ជួន​ខ្លះ​អ្នក​មិន​ចាប់​អារម្មណ៍ ឬ​ទើប​តែ​ទទួល​ទាន​របស់​ណា​មួយ​ដែល​មាន​ក្លិន​មិន​ល្អ ហើយ​ភ្លេច​ស្ពាយ​ទឹក​ពុល​មាត់ ឬ​ស្ករ​គ្រាប់​ធ្វើ​ឲ្យ​បាត់​ក្លិន​មាត់​តាម​ខ្លួន នោះ​យើង​ណែនាំ​របស់​សាមញ្ញ​ ៣ នេះ​ប្រសិន​មាន​វា​ក្បែរ​ខ្លួន​អាច​យក​ប្រើ​បាន៖ ១) ផ្លែ​ការ៉ុត ក្រៅ​ពី​ផ្តល់​វីតាមីន E ជួយ​បន្ថែម​កម្លាំង​រាងកាយ ការ៉ុត​ក៏​អាច​កម្ចាត់​ដង្ហើម​មិន​ល្អ តាម​រយៈ ការ​ចូល​ទៅ​កម្ចាត់​បាក់តេរី​ក្នុង​មាត់​របស់​យើង​ផង​ដែរ។ មួយ​ផ្សេង​ទៀត​ដោយសារ​តែ​ជាតិ​សរសៃ​ដ៏​ច្រើន​របស់​វា ក៏​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​ផ្នែក​ពោះវៀន​របស់​យើង​ដំណើរការ​ទៅ​ល្អ។ បែប​នេះ​បើ​នៅ​លើ​តុ​មាន​ការ៉ុត​ដែល​គេ​ហាន់​ជា​ចំនិតៗ​ហើយ ចូរ​ចាប់​យក​មក​ទំពា​ក្នុង​មាត់ និង​ទទួល​ទាន​ដើម្បី​សម្អាត នោះ​នឹង​អាច​បំបាត់​ក្លិន​មាត់​មិន​ល្អ​បាន​ហើយ។ ២) ទឹក​តែ ប្រភេទ​ស្លឹក​តែ គឺ​ល្អ​ដូច​គ្នា​មិន​ថា​អ្នក​យក​មក​ទំពា ឬ​ចម្អិន​ទៅ​ជា​ទឹក​តែ ព្រោះ​វា​មាន​ផ្ទុក​នូវ​ជាតិ​តានីន អាច​កម្ចាត់​មេរោគ​បាក់តេរី​ក្នុង​មាត់។…

ជីវិត

អាហារ ៤ ប្រភេទ​ដែល​សម្បូរ​ជាតិ​អូមេហ្គា-៣ ល្អចំពោះអ្នកកើតជំងឺបាក់ទឹកចិត្ត (Depression)

អាហារ​ដែល​យើង​ទទួល​ទាន​សព្វថ្ងៃ តើ​អ្នក​បាន​ដឹង​អស់​ទេ វា​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ល្អ និង​ផល​ប៉ះពាល់​អ្វី​ខ្លះ? ប្រសិន​អ្នក​សិក្សា​ស៊ីជម្រៅ​និង​បាន​ដឹង​ច្រើន​ពាក់ព័ន្ធ​នឹង​អត្ថប្រយោជន៍​នៃ​អាហារ​នីមួយៗ នោះ​សុខភាព​របស់​អ្នក​នឹង​មាន​ភាព​ល្អ​ប្រសើរ ហើយ​មិន​ងាយ​ជួប​ប្រទះ​ជំងឺ​ឈឺថ្កាត់​អ្វី​ឡើយ។ ថ្ងៃ​នេះ Knongsrok នាំ​អ្នក​ទាំង​អស់​គ្នា​ឲ្យ​បាន​ដឹង​អំពី អូមេហ្គា-៣ និង​អត្ថប្រយោជន៍​របស់​វា​ចំពោះ​សុខភាព? អូមេហ្គា-៣ គឺ​ជា​អាស៊ីត​ខ្លាញ់​ដ៏​សំខាន់​មួយ វា​មាន​សារៈសំខាន់​លើ​មុខងារ​ផ្សេងៗ​នៅ​ក្នុង​ខ្លួន ដែល​អាស៊ីត​ខ្លាញ់​រាងកាយ​របស់​យើង​មិន​អាច​បង្កើត​ឡើង​ដោយ​ខ្លួន​ឯង​បាន​ទេ បែប​នេះ​ហើយ​ទាមទារ​ឲ្យ​យើង​ត្រូវ​ទទួល​ទាន​អាហារ​ដែល​មាន​ផ្ទុក​សារជាតិ​អូមេហ្គា-៣ តួ​យ៉ាង​ដូច​ជា​ត្រី គ្រាប់​ធញ្ញជាតិ​អ្វី​ជា​ដើម។ ប្រភេទ​អាហារ​ដែល​មាន​ផ្ទុក​សារជាតិ​អូមេហ្គា-៣ រួម​មាន​ដូច​ជា​ត្រី​ស្បៃកា អូយស្ទឺរ សារ៉ាយ​សមុទ្រ និង​អាហារ​សមុទ្រ។ និយាយ​ពី​អត្ថប្រយោជន៍​ដល់​សុខភាព​មាន​ដូច​ខាង​ក្រោម៖ កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត (Depression) អ្នក​ដែល​មាន​ជំងឺ​បាក់​ទឹកចិត្ត​ឬ​ឆាប់​ធុញ​ថប់​អារម្មណ៍ សូម​ទទួល​ទាន​អាហារ​ដែល​មាន​ផ្ទុក​សារជាតិ​អូមេហ្គា-៣ ព្រោះ​វា​អាច​កាត់​បន្ថយ​ជំងឺ​ទាំង​នោះ​បាន​លឿន។ ល្អ​ចំពោះ​សុខភាព​ភ្នែក ក្នុង​អាស៊ីត​ខ្លាញ់​វា​មាន​ផ្ទុក​នូវ​…

ជីវិត

បើ​កូរ​ពោះ​ពាក់​កណ្តាល​យប់ អាចទៅ​បើក​ទូ​រក​អាហារ ៣ ប្រភេទ​នេះ ញុាំ​ច្រើន​ប៉ុណ្ណា​ក៏​មិន​ធាត់

ជឿ​ថា​មាន​មនុស្ស​ជា​ច្រើន​ប្រាកដ​ជា​ធ្លាប់​ជួប សុខៗ​នៅ​ពាក់​កណ្តាល​យប់​ក៏​កូរ​ពោះ ហាក់​ដូច​ជា​មិន​ទាន់​ឆ្អែត​នូវ​ការ​ទទួល​ទាន​ពី​ភ្លឺ ហើយ​បើ​មិន​រក​អ្វី​មក​ប៉ះប៉ូវ​ក្រពះ​ទេ គឺ​ចូល​គេង​មិន​លក់​ឡើយ។ តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ បាន​បង្ហាញ​នូវ​អាហារ ៣ ប្រភេទ ដែល​អ្នក​អាច​ទទួល​ទាន​បាន​នៅ​ពាក់​កណ្តាល​យប់ ហើយ​បរិភោគ​ច្រើន​ប៉ុណ្ណា​ក៏​មិន​ឡើង​ទម្ងន់​នោះ​ដែរ។ ៣) ផ្លែ​ប៉ោម មិន​ថា​ប្រភេទ​ផ្លែ​ប៉ោម​ក្រហម​ឬ​បៃតង​គឺ​សុទ្ធ​តែ​ល្អ​ដូច​គ្នា ព្រោះ​វា​មាន​ផ្ទុក​សារធាតុ​សរសៃ​ខ្ពស់ ហើយ​ឆាប់​ចម្អែត​ក្រពះ​បាន​លឿន និង​មាន​ជាតិ​កាឡូរី​ទាប។ ២) ផ្លែ​ក្រូច ផ្លែ​ក្រូច​មាន​ផ្ទុក​នូវ​ជាតិ​វីតាមីន C ហើយ​ក៏​មាន​ជាតិ​កាឡូរី​ទាប​ដែរ នាំ​ឲ្យ​ការ​ទទួល​ទាន​ពុំ​ចាំ​បាច់​ព្រួយ​បារម្ភ​ដល់​ការ​ឡើង​ទម្ងន់​អ្វី​ឡើយ។ ដោយឡែក​សម្រាប់​អ្នក​និយម​ធ្វើការ​ដាច់​យប់ អាច​ទទួល​ទាន​ផ្លែ​ក្រូច​បាន ព្រោះ​វា​មាន​ផ្ទុក​ជាតិ​ទឹក​និង​ផ្អែម​លាយជូរ ដែល​អាច​កាត់បន្ថយ​ភាព​តានតឹង​ក្នុង​អារម្មណ៍​បាន។ ១) តៅហ៊ូ ទទួល​ទាន​តៅហ៊ូ​ក៏​ល្អ​ដូច​គ្នា ហើយ​មិន​ឲ្យ​អ្នក​ឡើង​ទម្ងន់​ទេ តែ​កុំ​ដាក់​ស្ករ​ខ្លាំង​ពេក។…

ជីវិត

ចង់​ស្អាត​ដូច​ BlackPink អត់? នេះ​តិចនិក​ទទួលទាន​អាហារ​ដ៏​អាថ៌កំបាំង​ពី Jennie និង Rose

អ្នក​ប្រាកដ​ជា​ឆ្ងល់​ហើយ​ថា​តើ​តារា​កូរ៉េ​ដែល​មាន​រូបរាង​ស្អាត ការ​ទទួល​ទាន​អាហារ​របស់​ពួក​គេ​ប្រព្រឹត្តិ​ទៅ​ដូច​មនុស្ស​ទូទៅ​ដែរ​ឬ​ក៏​យ៉ាង​ណា? បើ​តាម​របាយការណ៍​ក្រៅ​ស្រុក​បាន​បង្ហាញ​ពី​តិចនិក​ទទួល​ទាន​អាហារ​របស់​ Jennie និង Rose ដែល​ជា​សមាជិក​ក្នុង​ក្រុម BlackPink ហើយ​អ្នក​ដែល​ចង់​ស្អាត​គួរ​តែ​អនុវត្ត​តាម៖ ១) Jennie ដាច់​ខាត​មិន​ទទួល​ទាន​មី​នោះ​ទេ Jennie មិន​ជា​ខ្ពស់​ប៉ុន្មាន​នោះ​ទេ ដោយ​នាង​មាន​កម្ពស់​ត្រឹម ១,៦២ ម៉ែត្រ​ប៉ុណ្ណោះ តែ​រាងកាយ​របស់​នាង​មើល​ទៅ​សម​រូប​សម​កម្ពស់ ពោល​គឺ​ជា​តុល្យភាព​ដែល​ធ្វើ​ឲ្យ​លេចចេញ​មក​ស្អាត​ខ្លាំង​បំផុត។ បម្រាម​មួយ​នៃ​ការ​ទទួល​ទាន​របស់​តារា​ស្រី​ជើង​ស្រឡូន​រូប​នេះ គឺ​ដាច់​ខាត​មិន​បរិភោគ មី​កញ្ចប់ នោះ​ទេ។ ជា​ការ​ពិត​មី​កញ្ចប់​គឺ​ជា​អាហារ​ពេញនិយម​ដែល​មនុស្ស​ជា​ច្រើន​ចូលចិត្ត ប៉ុន្តែ​អ្នក​ដឹង​ទេ​វា​មាន​ផ្ទុក​នូវ​ជាតិ​ខ្លាញ់​និង​អ៊ីដ្រូកាបួ​ខ្ពស់ ធ្វើ​ឲ្យ​ឆាប់​ឡើង​ទម្ងន់ មុខ​ហើម ហើយ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ទៀត​ផង​បើ​ទម្លាប់​បរិភោគ​ច្រើន។ ២) Rose ទម្លាប់​បរិភោគ​បន្លែ​និង​ទឹក​ត្រជាក់ អ្នក​ខ្លះ​ថា​ទទួល​ទាន​ទឹកក្តៅ​ច្រើន​ល្អ…

ជីវិត

សុខៗ​ឡើង​ស្នាម​អុជ​ខ្មៅ​មិន​ថា​លើ​ស្បែក​ឬ​ផ្ទៃ​មុខ នេះ​មូលហេតុ​ទាំង ៦ កុំ​បាច់​ទៅ​ឆ្ងល់​ច្រើន

ជឿ​ថា​មនុស្ស​ជា​ច្រើន​ប្រាកដ​ជា​បាន​ជួប នៅ​បញ្ហា​ស្នាម​អុជ​ខ្មៅ ដែល​វា​ចៃដន្យ​កើត​ឡើង​នៅ​លើ​ផ្ទៃ​មុខ ឬ​លើ​ស្បែក។ គ្នា​យើង​ខ្លះ​ក៏​មាន​ផលិតផល​ដើម្បី​លុប​បំបាត់​វា តែ​ចេះ​តែ​ឡើង​មក​ទៀត អ៊ីចឹង​គួរ​តែ​ដឹង​ពី​ដើម​ចម​នៃ​បញ្ហា​ដើម្បី​បញ្ចៀស​វា​វិញ​ល្អ​ជាង៖ ៦) ពន្លឺ​ចេញ​ពី​ឧបករណ៍​អេឡិចត្រូនិក មាន​មនុស្ស​តិច​ណាស់​ដែល​មិន​ចាប់​អារម្មណ៍ តាម​ពិត​ទៅ​ការ​ដែល​នៅ​ជិត​ភ្លើង​ជះ​ចេញ​ពី​អំពូល​យូរ​ក៏​នាំ​ឲ្យ​អ្នក​ឡើង​ស្នាម​អុជ​ខ្មៅ​ដែរ។ មួយ​ផ្សេង​ទៀត​មិន​ថា​តែ​សកម្មភាព​ប្រចាំ​ថ្ងៃ នៅ​មុខ​អេក្រង់​កុំព្យូទ័រ ស្មាតហ្វូន ឬ​ទូរទស្សន៍​យូរ​ក៏​ជា​ដើមចម​មួយ​ដែរ។ ៥) រាលដាល​ពី​បញ្ហា​មុន នៅ​ពេល​មុខ​អ្នក​កើត​មុន នោះ​វា​នឹង​ធ្វើ​ឲ្យ​ស្បែក​មុខ​ផលិត​ជិត​មេឡានីន ដែល​បណ្តាល​ឲ្យ​មាន​ស្នាម​អុជ​ខ្មៅ និង​ពេល​ខ្លះ​កើត​ចេញ​ជា​ស្នាម​ទៀត​ផង។ បែប​នេះ​សូម​រក​អ្នក​ឯកទេស​ស្បែក​មុខ ដើម្បី​ធ្វើ​ការ​ព្យាបាល​ការ​កើត​មុន​ឲ្យ​បាន​ល្អ​ជា​មុន​សិន។ ៤) មិន​ប្រើប្រាស់​ Sunscreen ឡេ​លាប​មុខ​ការពារ​កម្តៅ​ថ្ងៃ គឺ​ជា​របស់​សំខាន់​បំផុត​មិន​ថា​តែ​សម្រាប់​មនុស្ស​ស្រី​ឬ​មនុស្ស​ប្រុស​ទេ។ មិន​ថា​តែ​ពេល​ដើរ​ចេញ​ទៅ​ខាង​ក្រៅ ឬ​សូម្បី​តែ​នៅ​ក្នុង​ផ្ទះ បើ​ទម្លាប់​អាច​លាប​វា​បាន គួរ​តែ​លាប​រៀងរាល់​ពេល​ព្រឹក​ព្រលឹម។…

សម្រស់និងសុខភាព

អ្នក​ចង់​ស្គម​នាំ​ឲ្យ​ស្គាល់​អាហារ ៥ ប្រភេទ​នេះ ទោះ​បរិភោគ​ច្រើន​ប៉ុណ្ណា​ក៏​មិន​ធាត់

ទម្លាប់​នៃ​ការ​បរិភោគ​ប្រចាំ​ថ្ងៃ គឺ​ជា​កត្តា​វិនិច្ឆ័យ​នៃ​ហេតុផល​ឡើង​ឬ​ស្រក​ទម្ងន់​របស់​អ្នក​បាន។ អ្នក​ខ្លះ​ទៅ​ខំ​ហាត់ប្រាណ​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ តែ​បើ​ការ​បរិភោគ​មិន​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ នោះ​គីឡូ​ក៏​មាន​តែ​ឡើង​លើស​ដើម។ ថ្ងៃ​នេះ Knongsrok ណែនាំ​អាហារ ៥ ប្រភេទ​ ដែល​អ្នក​ចង់​ស្រក​គីឡូ​គួរ​ទម្លាប់​បរិភោគ​ឲ្យ​បាន​ច្រើន ជំនួស​អាហារ​ប៉ះពាល់​ផ្សេង​ទៀត ហើយ​អាហារ​ទាំង​នេះ​បរិភោគ​ច្រើន​ប៉ុណ្ណា​ក៏​មិន​ឡើង​គីឡូ​ដែរ៖ ៥) ស៊ុត ស៊ុត​គឺ​ជា​អាហារ​ដែល​ផ្តល់​នូវ​សុខភាព​ល្អ​បំផុត​សម្រាប់​រាងកាយ ព្រោះ​វា​មាន​ផ្ទុក​នូវ​សារធាតុ​ចិញ្ចឹម​ខ្ពស់ ហើយ​ធាតុ​ផ្សំ​នៃ​ស៊ុត​គឺ​ប្រូតេអ៊ីន។ អ្នក​គួរ​តែ​ជ្រើសរើស​ស៊ុត​ជា​អាហារ​ពេល​ព្រឹក​រៀងរាល់​ថ្ងៃ និង​ជំនួស​នៅ​ការ​បរិភោគ​អាហារ​ដទៃ។ ៤) បន្លែ​បៃតង បន្លែ​បៃតង​គឺ​ជា​អាហារ​មួយ​ដែល​ទាំង​បុរស​និង​នារី​អាច​បរិភោគ​បាន ដោយ​គ្មាន​ការ​បារម្ភ​ចំពោះ​រឿង​ឡើង​គីឡូ។ បន្លែ​មាន​ទាំង​ជាតិ​ទឹក​និង​សរសៃ​ច្រើន តែ​មិន​សូវ​មាន​កាឡូរី​ខ្ពស់​នោះ​ទេ បែប​នេះ​ប្រសិន​អ្នក​បរិភោគ​ចំណី​អាហារ​មាន​ជាតិ​ខ្លាញ់ សូម​លាយឡំ​ផ្ទាប់​ឲ្យ​បាន​ច្រើន​ជាមួយ​បន្លែ ដើម្បី​បន្លប់​ការ​ឆ្អែត និង​រក្សា​តុល្យភាព​អាហារូបត្ថម្ភ​ក្នុង​រាងកាយ​បាន។ ៣) ត្រី…

ជីវិត

ទម្លាប់ប្រជាជន​ជប៉ុន ទទួល​ទាន​របស់​ទាំង ៥ នេះ​ដើម្បី​ការពារ​កុំ​ឲ្យ​ឡើងសក់​ស្កូវ

មិន​ថា​តែ​មនុស្ស​ចាស់​ឬ​ក្មេងៗ ខ្លះ​អាយុ​ទើប​ស្រករ​ជាង ២០ ដោះ​ស្កូវ​ពេញ​ក្បាល​បាត់​ទៅ​ហើយ។ ជា​ការ​ពិត​គ្មាន​នរណា​ចង់​ឲ្យ​អ្នក​ដទៃ​មើល​មក​ថា​យើង​ចាស់​មុន​អាយុ​នោះ​ឡើយ។ មក​អាន​អត្ថបទ​នេះ​អ្នក​ប្រាកដ​ជា​អាច​ដោះស្រាយ​បញ្ហា​ខាង​លើ​បាន ដោយ​តាម​ការ​ចែករំលែក​ពី​ជនជាតិ​ជប៉ុន​គឺ​ពួក​គេ​ទម្លាប់​ទទួលទាន​អាហារ​ ៥ ប្រភេទ​នេះ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​សក់​ស្កូវ៖ ១) ល្ង​ខ្មៅ ល្ង​ខ្មៅ​គឺ​ជា​អាហារ​មួយ​ក្នុង​ចំណោម​អាហារ​ជា​ច្រើន​ទៀត​ដែល​ប្រជាជន​ជប៉ុន​បរិភោគ​ប្រចាំ​ថ្ងៃ។ វា​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ដែល​មាន​ប្រយោជន៍​ក្នុង​ការ​រំញោច​កោសិកា​សារធាតុ​ពណ៌​សក់ និង​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​នូវ​ការ​កើន​ឡើង​នៃ​សក់​ស្កូវ​ដែល​បណ្តាល​មក​ពី​ភាព​ចាស់។ ២) សារ៉ាយ​សមុទ្រ វា​ក៏​ជា​ប្រភេទ​អាហារ​មួយ​ដែល​ប្រជាជន​ជប៉ុន​រមែង​បរិភោគ​ដែរ ដោយ​ភាគ​ច្រើន​ពួក​គេ​យក​ទៅ​ខ្ចប់​ជាមួយ​បាយ ហើយ​វា​សំបូរ​ទៅ​ដោយ​សារធាតុ​អ៊ីយ៉ូត ដែល​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​កោសិកា​មេឡានីន​ដំណើរការ ជា​ធាតុ​ផ្សំ​ធ្វើ​ឲ្យ​សក់​ប្រែ​មក​ពណ៌​ខ្មៅ។ ៣) ឈីស កង្វះ​សារធាតុ​អាមីណូអាស៊ីត ក៏​ជា​ដើមចម​ធ្វើ​ឲ្យ​សក់​ប្រែ​ពណ៌​ផង​ដែរ បែប​នេះ​ការ​ទទួល​ទាន​ឈីស​អាច​បំពេញ​ឲ្យ​វា​មាន​ភាព​គ្រប់គ្រាន់ និង​ការពារ​ការ​ប្រែ​ពណ៌​សក់​មក​ជា​សក់​ស្កូវ​បាន។ អ្នក​គួរ​ទទួល​ទាន​ឈីស​ចន្លោះ​ពី ៥០ ទៅ ២០០…

ជីវិត

ក្រៅ​ពី​រសជាតិ​ឆ្ងាញ់ ផ្លែ​ជម្ពូ មាន​ប្រយោជន៍​ចម្បង ៥ ដល់​សុខភាព​យើង​ទៀត​ផង

ជម្ពូ​ជា​ប្រភេទ​ផ្លែឈើ​ម្យ៉ាង​ដែល​មនុស្ស​ជា​ច្រើន​បាន​ស្គាល់ ហើយ​ជឿ​ថា​មិន​ពិបាក​ក្នុង​ការ​ទទួល​ទាន​នោះ​ទេ។ ក៏​ដោយសារ​តែ​រសជាតិ​ផ្អែម ហើយ​និយម​ដឹង​ត​គ្នា​ថា ការ​បរិភោគ​ផ្លែ​ជម្ពូ​អាច​ជួយ​ដល់​សុខភាព​របស់​យើង​បាន។ នៅ​ក្នុង​អត្ថបទ​នេះ យើង​នឹង​ស៊ីជម្រៅ​ថា​តើ​ផ្លែ​ជម្ពូ​អាច​ជួយ​ដល់​សុខភាព​និង​ខ្លួន​ប្រាណ​របស់​យើង​ត្រង់​ផ្នែក​ណា​ខ្លះ? ជា​ទូទៅ​ផ្លែ​ជម្ពូ ១០០ ក្រាម​អាច​ផ្តល់​ថាមពល ២៥ គីឡូ​កាឡូរី​និង​ផ្តល់​សារធាតុ​ចិញ្ចឹម​ដូច​ខាង​ក្រោម៖ ប្រូតេអ៊ីន ០,៦០ ក្រាម វីតាមីន A ៨,៤ មិល្លីក្រាម វីតាមីន B1 ០,០០២០ មិល្លីក្រាម វីតាមីន B2 ០,០៣០ មិល្លីក្រាម វីតាមីន B3 ០,៨០០ មិល្លីក្រាម វីតាមីន…

ជីវិត

តើ​នឹង​មាន​បញ្ហា​អ្វី​កើត​ឡើង​ខ្លះ ប្រសិន​អ្នក​ខ្ជិលបោកសម្អាតកម្រាលពូក ស្រោមខ្នើយឲ្យបានទៀងទាត់?

ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​ម្នាក់ៗ ជឿ​ថា​ពេលវេលា​ចូល​ដំណេក គឺ​យើង​ចំណាយ​ពេល​ច្រើន​បំផុត​ក្នុង​មួយ​ថ្ងៃ ព្រោះ​វា​ជា​ពេល​ដែល​បំពេញ​ឲ្យ​រាងកាយ​យើង​ត្រលប់​មក​មាន​ថាមពល​វិញ។ ជាមួយ​ការ​ចូល​ដំណេក​នេះ​សោត អ្នក​ក៏​ត្រូវ​មាន​ទម្លាប់​សម្អាត​ឲ្យ​បាន​ញឹកញាប់​ផង​ដែរ នៅ​លើ​បរិវេណ​គ្រែ ដែល​មាន​ដូច​ជា​កម្រាល​ពូក ស្រោម​ខ្នើយ ​ឬ​ភួយ​អ្វី​ជា​ដើម។ ថ្ងៃ​នេះ​យើង​បង្ហាញ​ពី​ផល​ប៉ះពាល់ ៥ ចំណុច​ប្រសិន​អ្នក​មិន​បាន​សម្អាត​កម្រាល​ពូក​ឲ្យ​បាន​ទៀងទាត់៖ ១) ធ្វើ​ឲ្យ​កើត​មុន​និង​ស្បែក​ឡើង​កន្ទួល អ្នក​ធ្លាប់​កត់​សម្គាល់​ឃើញ​ទេ ងើប​មក​មាន​ស្នាម​កន្ទួល​ក្រហម​លើ​ស្បែក នោះ​ក៏​ដោយសារ​តែ​កម្រាល​ពូក​ដ៏​កខ្វក់​របស់​អ្នក​ហើយ។ នៅ​ពេល​អ្នក​ទៅ​ននាល​គេង​រាល់​ថ្ងៃ​ដោយ​មិន​ចាប់​អារម្មណ៍ យូរ​ទៅ​បាក់តេរី​កាន់​តែ​កើន​ឡើង ធ្វើ​ឲ្យ​ហប់​រន្ធញើស ទើប​នាំ​ឲ្យ​កើត​មុន​ឬ​ស្បែក​ឡើង​ក្រហម។ បើ​ចង់​ដឹង អ្នក​សាកល្បង​ផ្លាស់ប្តូរ​ស្រោម​ខ្នើយ​និង​កម្រាល​ពូក រៀងរាល់ ២-៣ ថ្ងៃ​ម្តង ឬ​ ១ សប្តាហ៍​ម្តង នោះ​អ្នក​ប្រាកដ​ជា​ឃើញ​ចម្លើយ។ ២)…

ជីវិត

ជួយ​បាន​ច្រើន​ណាស់! របៀប​ប្រើ​ទឹក​ក្រូច​ឆ្មា​ឲ្យ​ត្រូវ​តាម​ក្បួន​ខ្នាត អាច​ជួយ​អ្នក ៥ ចំណុច​ធំៗ​នេះ

ក្រូច​ឆ្មា​ជា​អាហារ​មួយ​ប្រភេទ ដែល​មាន​រសជាតិ​ជូរ ប៉ុន្តែ​វា​មាន​ផ្ទុក​នូវ​សារធាតុ​ដែល​អាច​បន្សាប​នៅ​អាស៊ីត​ក្នុង​រាងកាយ​មនុស្ស​បាន។ ក្រៅ​ពី​ជួយ​ដល់​សុខភាព ​ការ​ទទួល​ទាន​ទឹក​ក្រូច​ឆ្មា​ក៏​ថែម​ទាំង​ជួយ​បំបាត់​មុខ​មុន ជួយ​សម្រក​ទម្ងន់ និង​ជួយ​ដល់​ស្បែក​ថែម​ទៀត​ផង។ ខាង​ក្រោម​បង្ហាញ​ពី​ការ​ទទួល​ទាន​និង​របៀប​ប្រើប្រាស់​ទឹក​ក្រូច​ឆ្មា​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ធំ ៥៖ ១) ទទួល​ទាន​ទឹក​ក្រូច​ឆ្មា​ជាមួយ​ទឹក​ក្តៅ​អុនៗ​នៅ​ពេល​ព្រឹក​ព្រលឹម ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ហើយ​ក៏​អាច​ជួយ​សម្អាត​ពោះវៀន រី​ឯ​ក្រូច​ឆ្មា​ដែល​សំបូរ​ទៅ​ដោយ​វីតាមីន​សេ ក៏​ជួយ​បន្សាប ហ្រ្វី​រ៉ាឌីកាល ដែល​កើត​ចេញ​ពី​ការ​បរិភោគ​ចំណី​អាហារ ការ​ចម្អិន​មិន​ត្រឹមត្រូវ និង​កើត​ចេញ​ពី​ការ​ផលិត​ថាមពល​ក្នុង​រាងកាយ។ ២) ទទួល​ទាន​ទឹក​ក្រូច​ឆ្មា​មុន​ចូល​ដំណេក វា​អាច​ជួយ​ឲ្យ​មុខ​មាន​សភាព​ភ្លឺថ្លា​និង​ភ្លឺ​ចែងចាំង។ ៣) ទទួល​ទាន​ទឹក​ក្រូច​ឆ្មា​ជាមួយ​សូដា នៅ​ពេល​កម្រិត​សីតុណ្ហភាព​ក្នុង​ខ្លួន​កើន​ឡើង យើង​អាច​ផឹក​វា​ដើម្បី​ជួយ​កាត់​បន្ថយ​កម្តៅ ជា​ពិសេស​ក្រោយ​ពេល​ហាត់ប្រាណ អាច​ផឹក​ទឹក​ក្រូច​ឆ្មា​លាយ​សូដា​គឺ​ល្អ​បំផុត។ ៤) យក​ទឹក​ក្រូច​ឆ្មា​ទៅ​លាប​លើ​ផ្ទៃ​មុខ​ដែល​មាន​មុន យក​ទឹក​ក្រូច​ឆ្មា​ទៅ​លាប​នៅ​លើ​ផ្ទៃ​មុខ​ដែល​មាន ហើយ​ទុក​ចោល​មួយ​យប់…

ជីវិត

នេះ​មូលហេតុ​និង​ដំណោះស្រាយ ​បញ្ឈប់​សត្វ​មូស​លែង​ឲ្យ​ច្រៀង​រំខាន​អ្នក​នៅ​ពេល​គេង

ជឿ​ថា​មាន​មនុស្ស​ជា​ច្រើន​ធ្លាប់​បាន​ជួប បទពិសោធន៍​ដែល​មាន​មូស​ខ្លា​ញី​រមែង​ហោះ​មក​ក្រវែល​ចុះ​ឡើង​ក្បែរ​ត្រចៀក ហើយ​លឺ​សំឡេង​រំខាន​មួយ ដែល​យើង​និយម​និយាយ​ថា មូស​ច្រៀង​ក្បែរ​ត្រចៀក​រំខាន​ឲ្យ​គេង​មិន​លក់។ តើ​នោះ​មក​ពី​មូលហេតុ​អ្វី ហើយ​មាន​ដំណោះស្រាយ​បែប​ណា? តាម​របាយការណ៍​ពី Brightside យើង​បង្ហាញ​ដូច​ខាង​ក្រោម៖ តាម​ការ​ស្រាវជ្រាវ​ សត្វ​មូស​ដែល​ហោះ​មក​រក​យើង គឺ​ដោយសារ​ទាក់ទាញ​ចេញ​ពី​ក្លិន​ខ្លួន​របស់​យើង​នោះ​ឯង ហើយ​មួយ​ផ្សេង​ទៀត​នៅ​ពេល​គេង​យើង​ទម្លាប់​យក​ភួយ​គ្រប់​ជិត​មួយ​ដង​ខ្លួន នៅ​សល់​តែ​ផ្នែក​ក្បាល ហើយ​ត្រចៀក​ជា​ផ្នែក​កខ្វក់​មួយ​នៃ​ដង​ខ្លួន ដែល​ធ្វើ​ឲ្យ​មូស​ចូលចិត្ត​ហោះ​មក​ក្រវែល​ខ្លាំង​បំផុត។ សំឡេង​ដែល​ចេញ​ពី​សត្វ​មូស​នោះ គឺ​មិនមែន​វា​ច្រៀង​អ្វី​នោះ​ទេ ផ្ទុយ​ទៅ​វិញ​វា​គឺ​ជា​សំឡេង​ដែល​កើត​ចេញ​ពី​ការ​ត្រដាង​ស្លាប​ចុះ​ឡើង ជាមួយ​ល្បឿន​លឿន​បំផុត ២៥០ Motions ក្នុង​មួយ​វិនាទី។ តាម​ដឹង​សំឡេង​នេះ ក៏​ត្រូវ​បាន​គេ​ដឹង​ថា ជា​ការ​ប្រាស្រ័យទាក់ទង​រវាង​សត្វ​មូស​គ្នា​វា​ផង​ដែរ។ ដំណោះស្រាយ៖ ជា​ទូទៅ​សត្វ​មូស​វា​ចាប់​អារម្មណ៍​លើ​ពណ៌​ងងឹត អ៊ីចឹង​សូម​ស្លៀកពាក់​ឈុត​គេង​ពណ៌​ស្រស់ៗ ចាំ​បាច់​ត្រូវ​ងូត​ទឹក​សម្អាត​ខ្លួន​មុន​ចូល​គេង ដើម្បី​កុំ​ឲ្យ​មាន​ញើស​ជាប់​ខ្លួន…

ជីវិតនិងសុខភាព

វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ប្រាប់​ពី​មូលហេតុ​បណ្ដាល​ឱ្យ​មាត់​ស្អុយ​អាក្រក់​មិន​បាត់​!!!

តាម​ទម្លាប់​ខ្មែរ​ ​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​កត់​សម្គាល់​ឃើញ​ថា​ ​ពេល​ក្រោក​ពី​ដំណេក​ព្រឹក​ឡើង​ ​មនុស្សម្នា​ជាទូទៅ​ ​គឺ​ដុសធ្មេញ​ហើយ​ទើប​ទទួលទាន​អាហារ​តាម​ក្រោយ​។​ ​លោក​វេជ្ជបណ្ឌិត​ ​លើកឡើង​ថា​ ​ការ​ធ្វើ​បែប​នេះ​មិន​ត្រឹមត្រូវតាម​ក្បួន​ពេទ្យធ្មេញ​នោះ​ឡើយ​។​ ​តាម​ក្បួន​ពេទ្យធ្មេញ​ ​នៅ​ពេល​ក្រោក​ពី​ដំណេក​ព្រឹក​ឡើង​ទាល់តែ​ញ៉ាំ​អាហារ​រួចហើយ​បាន​គេ​ដុសធ្មេញ​ ​ពេលថ្ងៃ​បន្ទាប់ពី​ញ៉ាំ​អាហារ​ហើយ​ទើប​គេ​ដុស​ម្ដងទៀត​ ​ពេលល្ងាច​ក្រោយ​ពី​ញ៉ាំ​អាហារ​រួចហើយ​បាន​គេ​ដុស​ទៀត​ ​នៅ​ពេល​ក្រោក​ពី​ដំណេក​ព្រឹក​ឡើង​ញ៉ាំ​អាហារ​រួចហើយ​បាន​គេ​ដុស​ទៀត​ ​ព្រោះ​គេ​បាន​ដុស​បន្ទាប់ពី​ញ៉ាំ​អាហារ​ពេលល្ងាច​រួច​ម្ដង​ហើយ​។​ ​វេជ្ជបណ្ឌិត​បញ្ជាក់​ថា​ ​ពេល​ដុសធ្មេញ​កុំ​ភ្លេច​ដុស​អណ្ដាត​ផង​។​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​ ​«​ព្រលឹមឡើង​ញ៉ាំ​ហើយ​សឹម​ដុសធ្មេញ​ ​ពេលថ្ងៃ​ញ៉ាំ​ហើ​យសឹម​ដុសធ្មេញ​ ​ពេលល្ងាច​ញ៉ាំ​ហើយ​សឹម​ដុសធ្មេញ​ ​ពេលព្រឹក​ក្រោកពីដេក​មិនបាច់​ទាន់​ដុស​ទេ​ ​ចាំ​ពេល​ញ៉ាំ​អាហារ​ហើយ​សឹម​ដុស​ទៀត​។​»​ ​លោក​បន្ត​ថា​ ​ការ​ស​ម្អា​ត​ធ្មេញ​បែប​នេះ​ហើយ​នៅតែ​មាន​ក្លិន​មាត់​ទៀត​…