ជីវិតអ្នកប្រហែលជាធ្លាប់លឺគេនិយាយតាមគ្នាថាគួរទទួលទានយ៉ាងហោចណាស់ទឹក ៨ កែវក្នុងមួយថ្ងៃ ព្រោះរាងកាយអ្នកត្រូវការជាតិទឹកច្រើនណាស់។ ចុះអ្នកបានទទួលទានវាគ្រប់គ្រាន់ហើយឬនៅ? បើមិនបានកត់សម្គាល់ខ្លួនឯងត្រង់ចំណុចហ្នឹងទេ អ្នកអាចមកមើលរោគសញ្ញា ៥ នេះបាន អាចបង្ហាញច្បាស់ថារាងកាយអ្នកកំពុងខ្វះជាតិទឹក៖ ៥) ស្ងួតមាត់ ស្ងួតបំពង់ក វាជាសញ្ញាសាមញ្ញដែលអ្នកអាចកត់សម្គាល់ខ្លួនឯងបាន ហើយពេលមានអាការៈបែបនោះ ក៏ទៅទទួលទានទឹកទៅ វាអាចនឹងជួសជុលមកវិញហើយ។ ប៉ុន្តែមនុស្សខ្លះមិនសូវចូលចិត្តទទួលទានទឹកនោះទេ អ៊ីចឹងអាចជំនួសមកវិញនូវទឹកផ្លែឈើ តែកុំជំនួសនូវទឹកដោះគោ ព្រោះវាពុំអាចជំនួសទឹកបាននោះទេ។ ៤) ឈឺក្បាល ឈឺបំពង់ក អ្នកខ្លះគិតថាឈឺក្បាលមកពីគិតច្រើន តានតឹងផ្លូវអារម្មណ៍ពេក។ ប៉ុន្តែអត់ទេ ការឈឺក្បាលនេះក៏អាចជាសញ្ញារំឭកថារាងកាយត្រូវការទឹកផងដែរ។ ប្រសិនក្រោកពីគេងមកភ្លាម ស្រាប់តែមានអាការៈវិលមុខ នោះក៏ដោយសារសម្ពាធឈាមចុះ ហើយមានចលនាឈាមហូរយឺត…
ជីវិតដំណាលចាស់ៗពីបុរាណច្រើននិយាយថា មូលហេតុដែលអ្នកឡើងហើមត្របកភ្នែក ឬយើងហៅថា ពពែឆ្កែ នោះក៏ដោយសារតែយើងបានឃើញ ឬទៅមើលឆ្កែកំពុងទាក់គ្នា។ ចាក់ហេតុផលឲ្យស៊ីជម្រៅទៅ នៅពីក្រោយបញ្ហាការកើតពពែឆ្កែនេះ មិនមែនមកពីដោយសារមើលឆ្កែធ្វើអីគ្នាអ៊ីចឹងទេ ផ្ទុយទៅវិញដោយសារហេតុផលខាងក្រោមទាំង ៨៖ ញីភ្នែករបស់អ្នកញឹកញាប់ពេក ហើយនាំឲ្យបាក់តេរីនិងធូលីជាប់កកកុញច្រើន មិនបានលាងសម្អាតគ្រឿងសំអាងជុំវិញភ្នែកឲ្យបានល្អ បំពាក់និងដកមកវិញនូវ Contact Lenses ដោយប្រើប្រាស់ដៃមិនស្អាត ប្រើកន្សែងដៃមិនស្អាតយកមកជូតភ្នែក មានទម្លាប់យកអាវដែលពាក់ មកជូតភ្នែក លាងសម្អាតផ្ទៃមុខជាមួយទឹកកខ្វក់ ទឹកកខ្វក់ខ្ទាតចូលទៅក្នុងភ្នែក ធូលីនៅក្នុងខ្យល់អណ្តែតចូលទៅក្នុងភ្នែក ដោយសារកត្តាទាំងអស់ខាងលើនេះហើយ ដែលនាំឲ្យបាក់តេរីនិងធូលី វាចូលមកក្នុងភ្នែកហើយពេញនៅត្រង់ទីតាំងត្របកភ្នែក នាំឲ្យកើតទៅជាដុំពកមួយ ឬក្លាយទៅជាការរលាក។ ប្រព័ន្ធភាពសាំរាងកាយមិនអាចទប់ទល់ឈ្នះទាំងស្រុងនោះទេ ហេតុផលហ្នឹងទើបនាំឲ្យកើតក្លាយទៅជាដុំពក ហើយឡើងហើមត្របកភ្នែកហ្នឹងតែម្តងទៅ។…
ជីវិតជឿថាមានមនុស្សជាច្រើនកំពុងប្រកាន់ខ្ជាប់នៅទម្លាប់មិនល្អ ក្នុងការរស់នៅប្រចាំថ្ងៃ ហើយទម្លាប់ខ្លះពិតជាប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។ យ៉ាងណាក្នុងអត្ថបទនេះ Knongsrok សូមលើកយក ពាក់ព័ន្ធនឹងទម្លាប់ក្រោយពេលបរិភោគអាហារ ដែលអ្នកគួរតែកាត់បន្ថយម្តងបន្តិច រហូតដល់អស់ ហើយបញ្ចៀសមិនត្រូវបន្តបែបហ្នឹងឡើយ ព្រោះវាប៉ះពាល់ដល់រាងកាយយើងខ្លាំងណាស់៖ ៥) កុំជក់បារី ជក់បារីជាទូទៅវាប៉ះពាល់សុខភាពយើងណាស់ទៅហើយ តែកាន់តែអាក្រក់បំផុតក្រោយពេលអ្នកជក់បារី បន្ទាប់ពីទទួលទានអាហាររួច។ វាអាចបង្កហានិភ័យនៃការកើតជំងឺស្ទះសួត និងមហារីកមួយចំនួន។ ៤) កុំទទួលទានផ្លែឈើ ក្រោយបរិភោគអាហារហើយភ្លាម កុំប្រញាប់ទទួលទានផ្លែឈើភ្លាម ព្រោះការលាយបញ្ចូលគ្នាជាមួយផ្លែឈើ វាអាចបណ្តលឲ្យអ្នកហើមពោះ។ ៣) កុំគេងភ្លាម ប្រសិនអ្នកគេងភ្លាម ក្រោយពីបរិភោគអាហាររួច នោះសមត្ថភាពនៃការរំលាយអាហារនឹងមានការចុះថយ ហើយងាយនឹងបណ្តាលឲ្យអ្នកកើតជំងឺម្យ៉ាងហៅថា GRED។ ២)…
ជីវិតជឿថាអ្នកប្រាកដជាធ្លាប់ទទួលបាននូវការណែនាំមួយចំនួន ក៏ដូចជាពាក្យនិយាយតគ្នា អំពីវិធីធ្វើឲ្យសុខភាពរបស់អ្នកល្អ ឬជួយឲ្យមានភាពរីករាយក្នុងជីវិត ប៉ុន្តែសកម្មភាពនៃការណែនាំខ្លះមិនសុទ្ធតែជារឿងត្រឹមត្រូវទាំងអស់នោះឡើយ។ ទម្លាប់ខ្លះបានធ្វើឲ្យយើងខូចសុខភាពទៅវិញទេ បែបនេះវាផ្ទុយពីធ្វើឲ្យសុខភាពល្អ បែរជាមកនាំទុក្ខធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតវិញក៏ថាបាន។ តាម Brightside យើងបង្ហាញទម្លាប់ទាំង ១០ ដែលអ្នកគួរឈប់ភាន់ច្រឡំទៀតទៅ៖ ១០) ផឹកទឹក ៨ កែវ/ថ្ងៃជាប្រចាំ កុំច្រឡំថាផឹកទឹក ៨ កែវ/ថ្ងៃ ល្អចំពោះសុខភាពនោះ ផ្ទុយទៅវិញវាអាចធ្វើឲ្យខូចតម្រងនោម បណ្តាលមកពីលើសជាតិទឹកទៅវិញទេ។ ពុំមានអំណះអំណាងច្បាស់លាស់ណាមួយ ដែលលើកឡើងថា ការទទួលទានច្រើនល្អចំពោះសុខភាពនោះឡើយ។ រាងកាយមនុស្សយើងគឺខុសគ្នា ខ្លះក៏ត្រូវការទឹកតិចជាង ឬច្រើនជាង ៨ កែវ/ថ្ងៃ ហើយត្រូវចាំថាក្រៅពីទឹក…
ជីវិតប្រសិនជាអ្នកមានទម្លាប់ធ្វើនូវសកម្មភាព ២ ដូចខាងក្រោមនេះរៀងរាល់ព្រឹក ចូរប្រញាប់កែជាបន្ទាន់ ព្រោះវាអាចធ្វើឲ្យថ្លើមរបស់អ្នកមានបញ្ហា និងខូចខាតធ្ងន់ធ្ងរ ជាងការទទួលទានភេសជ្ជៈមានជាតិអាកុលទៅទៀត៖ ១) អ្នកដែលមិនបត់ជើងតូចក្រោយក្រោកពីគេង បន្ទាប់ក្រោកពីដំណេកភ្លាម អ្នកមិនត្រូវសំដៅទៅរកការទទួលទានទឹកមុននោះទេ អ្វីដែលជារឿងចាំបាច់ត្រូវធ្វើមុនគេបង្អស់ គឺការបត់ជើងតូច (ឈឺនោម)។ តាមការលើកឡើងរបស់អ្នកជំនាញផ្នែកថ្លើមនៅអឺរ៉ុប លោក Daniel Paradi បានឲ្យដឹងថា ដោយសារជាតិពុលបានកកកុញនៅក្នុងខ្លួនរបស់អ្នកពេញមួយយប់ អ៊ីចឹងនៅពេលព្រឹកដើម្បីឲ្យរាងកាយស្រឡះល្អ អ្នកត្រូវបន្ទោបង់ជារឿងសំខាន់បំផុត។ ការបញ្ចេញជាតិពុលពីរាងកាយអាចធ្វើទៅបានតាមរយៈការបត់ជើងតូច/ធំ និងការបញ្ចេញញើស ដូចជាការហាត់ប្រាណនៅពេលព្រឹកព្រលឹម។ បែបនេះអ្នកដែលទប់នោម មិនបត់ជើងតូចហើយសំដៅទៅធ្វើរឿងអ្វីមុន ឬអូសបន្លាយវាដល់រាប់ម៉ោងនោះ គឺមិនល្អទេ ហើយអាចឲ្យជាតិពុលបំផ្លាញថ្លើមបានលឿនបំផុត។ ២) អ្នកដែលងើបមកខឹងទាំងព្រឹក…
ជីវិតនៅពេលដែលខ្លួនប្រាណរបស់អ្នកបែកញើស នោះនឹងធ្វើឲ្យខ្លួនប្រាណមានក្លិនមិនល្អ ជាងនេះនៅលើផ្ទៃមុខបើអ្នកបើកញើស អ្នកត្រូវសម្អាតមិនអ៊ីចឹងទេនឹងកើតមានមុន។ បើសក់វិញក៏ស្រដៀងគ្នា ពេលបើកញើសច្រើននាំឲ្យឆាប់ធំក្លិន ហើយមានអង្គែបើមិនសម្អាតបានល្អ។ យ៉ាងណាអ្នកធ្លាប់ឆ្ងល់ដែរទេ បើខ្លួនប្រាណអ្នកមិនបើកញើស តើអ្នកនឹងជួបប្រទះរឿងអ្វីខ្លះ? Knongsrok បង្ហាញ ៧ ចំណុចមានទាំងល្អនិងអាក្រក់ដូចខាងក្រោម៖ ៦) អ្នកនឹងជួបបញ្ហាស្បែក ការបើកញើសគឺស្មើនឹងបានផ្តល់សំណើមដល់ស្បែក ដូច្នេះបើស្បែកគ្មានជាតិសំណើមអ្វីសោះ នោះវានឹងឡើងស្ងួត ហើយត្រូវការការថែទាំពីរបស់ជំនួយជាចាំបាច់។ ការផលិតចេញនូវញើស អាចមានឥទ្ធិពលប្រឆាំងនូវបាក់តេរី ហើយជួយបញ្ចេញជាតិពុលមកខាងក្រៅ។ យ៉ាងណាប្រសិនអ្នកពុំបើកញើសទេ បាក់តេរីដែលទុំជាប់នៅលើស្បែក គឺបន្តនៅលើនោះដដែល ហើយវាអាចបង្កទៅជាមេរោគលើស្បែកផ្សេងៗថែមទៀតផង។ ៥) មានហានិភ័យការកើតជំងឺគ្រួសក្នុងតម្រងនោម តាមការស្រាវជ្រាវរកឃើញថា ការបែកញើសពីការធ្វើលំហាត់ប្រាណទៀងទាត់ នោះនឹងអាចនាំយកសូដ្យូមចេញពីខ្លួនបានល្អ…
ជីវិតប្រជាជនជប៉ុនគឺមានទម្លាប់មួយ រមែងអង្គុយឬដេកលើឥតរាបស្មើ ជាជាងការការប្រើប្រាស់គ្រែ ឬកៅអី។ ជាឧទាហរណ៍៖ កុំថាឡើយតែទៅបរិភោគអាហារនៅអាហារដ្ឋានលំដាប់ផ្កាយ ៥ ក៏ពួកគេមិនប្រើកៅអី និងជំនួសមកវិញដោយការអង្គុយលើឥដ្ឋដែរ។ តើនៅពីក្រោយនោះមានមូលហេតុអ្វីទៅ? តាមការបកស្រាយពីគេហទំព័រ Brightside បានបង្ហាញនូវហេតុផលចម្បង ៦ ដូចខាងក្រោម៖ ៦) ជួយដល់ការរំលាយអាហារ នៅពេលអ្នកអង្គុយលើឥដ្ឋនិងទទួលទានអាហារ វាប្រៀបបាននឹងអ្នកកំពុងធ្វើលំហាត់ប្រាណយូហ្គាក្នុងពេលតែមួយ។ ទម្លាប់នេះត្រូវបានគេជឿថា នាំឲ្យលំហូរឈាមរត់ទៅកាន់ក្រពះដំណើរការបានល្អជាងការអង្គុយលើកៅអីធម្មតា ដែលវាជួយជំរុញដល់ប្រព័ន្ធរំលាយអាហារធ្វើការបានងាយជាងមុន ជាងនេះក៏អាចទទួលបានវីតាមីននិងសារធាតុចិញ្ចឹមបានច្រើនជាងមុនផងដែរ។ ៥) ជួយឲ្យអ្នកស្រកទម្ងន់ ទម្លាប់បែបនេះវាក៏ជួយឲ្យប្រព័ន្ធសរសៃប្រសាទរបស់អ្នកមានដំណើរការល្អប្រសើរ។ នៅពេលដែលប្រព័ន្ធរំលាយអាហារបញ្ចេញអរម៉ូនឲ្យឈ្មោះថា ឡេទីទីន នោះវានឹងបញ្ជូនសញ្ញាមួយទៅសរសៃប្រសាទឲ្យដឹងថា ក្រពះរបស់អ្នកពេញហើយ និងបញ្ចៀសអ្នកពីការទទួលទានហួសកម្រិត។ ៤)…
ជំងឺនិងឱសថជំងឺរើម ឬតាមភាសាបច្ចេកទេសហៅថា herpes simplex virus ដែលប្រជាពលរដ្ឋខ្មែរជាទូទៅនិយមហៅពងបែកក្នុងមាត់ ឬក្ដៅក្នុង ។ រើមត្រូវបានបែងចែកចេញជាពីរប្រភេទ ដែលប្រភេទទី១ គឺកើតមានចាប់ពីត្រឹមផ្ចិតឡើងលើ ខណៈប្រភេទទី២ អាចកើតឡើងចាប់ពីត្រឹមផ្ចិតចុះក្រោម ។ ថ្វីដ្បីតរើមពុំមែនជាជំងឺដ៏កាចសាហាវក៏ពិតមែន ប៉ុន្តែវាអាចបង្កឱ្យមនុស្សមានអាការៈក្ដៅខ្លួន ឈឺចុកចាប់សាច់ដុំ ជាពិសេសវាបង្កឱ្យមានពងបែកតូចៗនៅតាមកន្លែងផ្សេងៗលើសារពាង្គកាយរបស់មនុស្ស ។ នេះបើតាមការអះអាងរបស់លោកវេជ្ជបណ្ឌិត គួច ម៉េងលី។ លោកវេជ្ជបណ្ឌិតបញ្ជាក់ពីរោគសញ្ញាយ៉ាងដូច្នេះថា «ជួនកាលវាដំបៅកៀនមាត់ ពេលខ្លះវាដំបៅនៅកៀនភ្នែក ជួនកាលវាដំបៅលើទ្រូង លើខ្លួន ហើយដំបៅហ្នឹងពេលចេញដំបូង គឺក្ដៅខ្លួន ទ្រោមៗ ឈឺសាច់ដុំពេញខ្លួន…
ជីវិតពេលខ្លះទិញអាហារមកស្តុកទុកចោលរយៈពេលយូរ ដល់បើកទូម្តងៗ របស់ខ្លះគរពេកក៏មានតែរើបោះចោល ហើយរបស់ខ្លះក៏ហួសកាលបរិច្ឆេទផលិត ឬយើងនិយមហៅថា ហួសដឺឡេក៏មិនអាចយកមកទទួលទានបាន។ យ៉ាងណាបើនិយាយពីផលិតផលចំណីអាហារហូបចុក ដែលហួសដឺឡេ គឺមាន ២ ប្រភេទ ហើយជឿថាពេលទៅទិញ អ្នកប្រាកដជាទម្លាប់មើលបាតឬផ្នែកខាងក្រោយនៃកញ្ចប់របស់វា ដោយឃើញមានពាក្យ ២ រវាង EXP/EXD និង BBF/BBE។ មនុស្សជាច្រើនដឹងត្រឹមថាវាជាសញ្ញាបង្ហាញពីកាលបរិច្ឆេទហួសដឺឡេ តែអ្នកមិនដឹងនោះទេថាមានមួយគឺនៅតែអាចទទួលបាន ទោះផុតកាលបរិច្ឆេទក៏ដោយ។ ខាងក្រោមយើងពន្យល់ពីភាពខុសគ្នារវាងពាក្យសម្គាល់ទាំង ២ នោះ៖ EXP/EXD (Expiration): ជាការបង្ហាញនូវកាលបរិច្ឆេទផុតកំណត់នៃគុណភាពអាហារ ហើយវាមិនត្រូវបានអនុញ្ញាតឲ្យលក់ក្រោយផុតកាលបរិច្ឆេទនោះទេ។ ប្រភេទអាហារឬផលិតផលនេះ ហាមដាច់ខាតមិនឲ្យយកទៅទទួលទាន ព្រោះវាអាចប៉ះពាល់ដល់សុខភាព…
ជីវិតការដែលទទួលទានអាហារមានជាតិស្ករច្រើនពេក ជាប្រចាំ យូរទៅនឹងនាំឲ្យរាងកាយជួបនូវបញ្ហាសុខភាពជាច្រើន ដែលអាចវិវត្តទៅរកជំងឺធ្ងន់ដែលពិបាកនឹងព្យាបាលថែមទៀត។ ខាងក្រោមអ្នកអាចកត់សម្គាល់ដឹងមុន ថារាងកាយកំពុងលើសជាតិស្ករ ហើយត្រូវមានការប្រុងប្រយ័ត្ន៖ ៦) ឧស្សាហ៍ឈឺចាប់សន្លាក់សាច់ដុំ នៅពេលជាតិស្ករចូលក្នុងខ្លួនច្រើនពេក នោះកោសិកាសាំរបស់អ្នកនឹងទៅជារលាក ហើយវាព្យាយាមបំបែកចេញមកនូវជាតិគ្លុយកូស។ ការសិក្សាបង្ហាញថា ការទទួលទានអាហារផ្អែមច្រើនពេក ងាយនឹងឲ្យយើងជួបបញ្ហារលាកសន្លាក់ ជំងឺភ្នែកឡើងបាយ ការចងចាំខ្សោយ ឬស្បែកឆាប់វិវត្តទៅរកភាពចាស់។ ៥) ឃ្លានតែរបស់ផ្អែម រាងកាយវាយនឹងផ្សាំទៅរបស់ផ្អែម ហើយធ្វើឲ្យអ្នកមានចំណង់ឃ្លានតែរបស់ផ្អែមប៉ុណ្ណោះ។ ខួរក្បាលវានឹងឆាប់បញ្ចេញសញ្ញាមកលឿនណាស់ ពេលដែលអ្នកទទួលទានជាតិផ្អែមកាន់តែច្រើន វានឹងកាន់តែចង់ឲ្យរាងកាយស្រូបយកជាតិផ្អែមចូលបន្ថែមទៀត។ ៤) កើតមុន អាហារដែលមានផ្ទុកជាតិស្ករខ្ពស់ ក៏ងាយនឹងឲ្យយើងកើនឡើងកម្រិតអាំងស៊ុយលីន។ ពេលក្លុយកូសចូលទៅក្នុងចរន្តឈាម វានឹងនាំឲ្យកើតមានការរលាកដែលលេចចេញមកលើស្បែក។ នេះមានន័យថារបបអាហារផ្អែម…
ជីវិតផ្លែចេក ជាផ្លែឈើមួយប្រភេទដែលល្អចំពោះសុខភាព ហើយក៏ជាឱសថធម្មជាតិក្នុងការព្យាបាលជំងឺមួយចំនួនផងដែរ។ យ៉ាងណាវាក៏អាចប្រើប្រាស់សម្រាប់ជំនួយដល់ការចង់សម្រកទម្ងន់ដូចគ្នា តែលុះត្រាតែយើងមានការទទួលទានវាឲ្យបានត្រឹមត្រូវ។ តាមការស្រាវជ្រាវពីអ្នកជំនាញនៅឯប្រទេសជប៉ុន បានបង្ហាញថា ការទទួលទានចេកជំនួសអាហារពេលល្ងាច គឺជួយបានច្រើនបំផុត និងឆាប់ផ្តល់ប្រសិទ្ធភាពរហ័សជាងពេលណាៗទាំងអស់។ ១) មានកាឡូរីទាប និងសារធាតុចិញ្ចឹមច្រើន នៅពេលយប់យើងមិនសូវត្រូវការថាមពលខ្លាំងទៀតនោះទេ បែបនេះការទទួលទានចេកគឺល្អបំផុត។ ចេកមួយផ្លែផ្តល់ថាមពល ៨៦ គីឡូកាឡូរី (ចេក ១០០ ក្រាម) បើប្រៀបធៀបនឹងបាយមួយចានចង្កឹះផ្តល់ថាមពលដល់ទៅ ២៥០ គីឡូកាឡូរីឯណោះ។ ការទទួលទានចេកជំនួសអាហារពេលល្ងាចក៏ផ្តល់ឲ្យយើងឆាប់ឆ្អែតពេញពោះផងដែរ ហើយវាមានទាំងផ្តល់នូវសារធាតុចិញ្ចឹមល្អៗដូចជា ម៉ាញ៉េស្យូម ប៉ូតាស្យូម និងសារធាតុរ៉ែផ្សេងៗដើម្បីពង្រឹងរាងកាយ។ ២) មានផ្ទុកនូវជាតិសរសៃខ្ពស់…
ជីវិតជាទូទៅស្រ្តីពពោះ ប្រាកដជាជួបអាការៈម្យ៉ាងដែលហៅថា “ចាញ់កូន” គឺពេលនោះចំណង់នៃការចង់ទទួលអាហាររបស់ពួកគេ គឺប្លែកខុសពីសព្វដង ហើយរបស់ខ្លះមិនដែលចេះទទួលទានសោះក៏សុខៗឃ្លានដែរ។ គេជឿថាពេលខ្លះមកពីឥទ្ធិពលនៃកូនក្នុងផ្ទៃ ដែលទារកជាអ្នកចង់ទេ មិនមែនម្តាយនោះទេ។ យ៉ាងណតាមការណែនាំពីអ្នកជំនាញបានចែករំលែកទៅកាន់ស្រ្តីពពោះគ្រប់រូប ថាបើទោះបីជាចាញ់ខ្លាំងប៉ុណ្ណា ក៏ត្រូវតែជៀសឲ្យបាននៅអាហារ&ភេសជ្ជៈ ៥ ប្រភេទខាងក្រោម៖ ៥) ភេសជ្ជៈមិនល្អ ជាទូទៅ ៧០ ភាគរយនៃរាងកាយមនុស្សគឺជាទឹក បែបនេះទឹកពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្ស។ យ៉ាងណាមិនថាតែមនុស្សទូទៅ ឬស្រ្តីពពោះ គឺត្រូវរក្សាជាតិទឹកឲ្យបានគ្រប់គ្រាន់នៅក្នុងខ្លួន។ ប៉ុន្តែក្នុងកាលៈទេសៈសម្រាប់ស្រ្តីពពោះ ចាំបាច់ត្រូវតែទទួលទានទឹកស្អាត ឬទឹកបរិសុទ្ធដែលឆ្លងកាត់ការបន្សុទ្ធត្រឹមត្រូវ ព្រោះវាងាយមានហានិភ័យឆ្លងទៅកាន់ទារកខ្លាំងណាស់ ប្រសិនយើងទទួលទានទឹកដែលមានមេរោគ។ ក្រៅពីនេះភេសជ្ជៈដូចជាស្រាបៀ កាហ្វេ ឬភេសជ្ជៈប៉ូវកម្លាំងផ្សេងៗ គួរតែផ្អាកក្នុងកាលៈទេសៈនៃពេលពពោះ…
ជីវិតឲ្យតែជាមហារីក មិនថាប្រភេទអ្វី ឬកម្រិតណានោះទេ សុទ្ធតែជាជំងឺកាចសាហាវដែលមនុស្សគ្រប់គ្នាខ្លាចរអា ព្រោះវាអាចឆក់យកជីវិតរបស់មនុស្សយើងក្នុងរយៈពេលដ៏ខ្លី។ ដោយឡែកក្នុងអត្ថបទនេះ Knongsrok បង្ហាញពីជំងឺមហារីកពោះវៀនធំ និងរោគសញ្ញាទាំង ១០ ដែលអ្នកត្រូវដឹង ហើយបើវាស្ថិតក្នុងដំណាក់កាលដំបូង ត្រូវប្រញាប់ទៅរកពេទ្យដើម្បីព្យាបាល ទាន់វាមិនទាន់វិវត្តទៅរកកម្រិតធ្ងន់ធ្ងរ៖ ១០) មានការទល់លាមក (លាមករឹង) ជំងឺរាករ៉ាំរ៉ៃ (លាមករាវ) ដែលអ្នកមិនធ្លាប់ជួបប្រទះពីមុនមក ៩) ហូរចេញមកនូវទឹករំអិលរ៉ាំរ៉ៃ ឬឈាមស្រស់ (អ្នកខ្លះអាចកើតជំងឺឫសដូងបាត) ៨) លាមកបានផ្លាស់ប្ដូរទម្រង់រូបរាង ៧) ឈឺពោះឬហើមពោះរយៈពេលយូរ ហើយមានការឈឺចាប់នៅត្រង់រន្ធគូថ ៦) ឧស្សាហ៍ក្អួតចង្អោរ ៥)…
ជីវិតកាហ្វេនិងតែ គឺជាប្រភេទភេសជ្ជៈដែលគេនិយមមួយនៅរៀងរាល់ព្រឹក ហើយបើសួរថាមួយណាល្អចំពោះមនុស្សទូទៅជាង ប្រាកដជាមិនសូវមានអ្នកបែងចែកច្បាស់លាស់នោះឡើយ។ ថ្ងៃនេះ Knongsrok សូមលើកយកកាហ្វេជាគោល ហើយបង្ហាញហេតុផលល្អ ៥ ដែលអ្នកគួរទទួលទានកាហ្វេជាជាងផឹកតែនៅពេលព្រឹក៖ ៥) កាហ្វេជួយឲ្យអ្នកធ្វើលំហាត់ប្រាណបានល្អ សម្រាប់អ្នកមានទម្លាប់ធ្វើលំហាត់ប្រាណនៅពេលព្រឹក ដូចជាការដើរឬការជិះកង់ នោះកាហ្វេគឺជាភេសជ្ជៈបំពេញថាមពលល្អបំផុតសម្រាប់អ្នក។ ក្រោយពេលហាត់ប្រាណអ្នកអាចទទួលទានកាហ្វេមួយកែវ ព្រោះវាអាចជួយកាត់បន្ថយភាពអស់កម្លាំង និងបំពេញថាមពលអ្នកត្រលប់មកវិញ។ ៤) កាហ្វេជួយឲ្យអ្នកមានការផ្តោតអារម្មណ៍បានល្អ មិនថាតែការសិក្សា ការប្រលង ឬការបំពេញការងារផ្សេងៗ គឺទាមទារឲ្យអ្នកមានការផ្តោតអារម្មណ៍ខ្ពស់។ ក្នុងលក្ខខណ្ឌនេះ កាហ្វេគឺជាជម្រើសល្អបំផុតហើយ។ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីននឹងជួយឲ្យខ្លួនប្រាណអ្នកនៅសកម្ម ហើយមិនងងុយគេងឬខ្ជិលក្នុងការបំពេញកិច្ចការងារផ្សេងៗ។ ៣) កាហ្វេជួយជំរុញថាមពលក្រោយរយៈពេល ១៥ នាទី…
ជីវិតជាទូទៅមនុស្សភាគច្រើនគិតថា ឲ្យតែប្រភេទបន្លែបៃតង ឬផ្លែឈើសុទ្ធតែអាចយកមកកៀក ឬក្រឡុកឲ្យចេញជាទឹក សម្រាប់ទទួលទានបាន ហើយវាអាចផ្តល់នូវប្រយោជន៍ផ្សេងៗគ្នាសម្រាប់សុខភាព។ យ៉ាងណាវាមិនសុទ្ធតែល្អទាំងអស់នោះទេ ដោយសម្រាប់ប្រភេទបន្លែផ្លែឈើ ៤ ប្រភេទដូចបង្ហាញខាងក្រោម បើអ្នកយកទៅកៀបឲ្យចេញជាទឹកមកទទួលទាន គឺអាចនឹងបង្កផលប៉ះពាល់សម្រាប់សុខភាពទៅវិញ៖ ៤) ផ្កាខាត់ណាខៀវ ផ្កាខាត់ណាខៀវមានកាឡូរីទាប ហើយមានផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដូចជាច ជាតិសរសៃ Fiber, វីតាមីន C, K1 និងប៉ូតាស្យូម។ ប៉ុន្តែប្រសិនអ្នកកៀបវាយកទឹកមកទទួលទាន នោះសារធាតុចិញ្ចឹមទាំងអស់នឹងត្រូវបាត់បង់ ហើយនៅពេលវាក្លាយទៅជាទឹក គឺក្រពះយើងពិបាកនឹងកិនរំលាយខ្លាំងណាស់ ដែលអាចបណ្តាលឲ្យមានបញ្ហាដល់ប្រព័ន្ធរំលាយអាហារ ក៏ដូចជាកើតរោគហើមពោះ និងក្អួតចង្អោរជាដើម។ ៣) ម្នាស់ ម្នាក់មានផ្ទុកនូវវីតាមីននិងសារធាតុរ៉ែជាច្រើន…
សម្រស់និងសុខភាពមនុស្សជាច្រើនបារម្ភអំពីទម្ងន់របស់ពួកគេ ហើយអ្នកធ្លាប់ចាប់អារម្មណ៍ទេ អ្នកខ្លះធាត់តែធាត់មើលទៅស្អាត ហើយខ្លះទៀតធាត់ក៏មិនសូវមានជំងឺមកបៀតបៀនដែរ។ នោះវាមិនសំខាន់លើទម្ងន់របស់អ្នកប៉ុន្មានទេ តែវាសំខាន់ត្រង់ខ្លាញ់ក្បាលពោះរបស់អ្នក។ ជាការពិតជាខ្លាញ់លើសគឺអាចនាំឲ្យកើតមានជំងឺធ្ងន់ធ្ងរជាច្រើន ហើយការស្លៀកពាក់ក៏ពិបាកនឹងតម្រូវដែរ។ ខាងក្រោមយើងបង្ហាញពីសកម្មភាពសាមញ្ញទាំង ៨ នៅពេលព្រឹកព្រលឹមដែលអាចជួយឲ្យអ្នកឆាប់ស្រកខ្លាញ់ក្បាលពោះ៖ ១) កុំតក់ក្រហល់ឬប្រញាប់ នៅពេលអ្នកងើបពីគេងយឺត ហើយប្រញាប់ប្រញាល់ខ្លាំងពេកនៅពេលព្រឹកព្រលឹម វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាតានតឹង។ ជាទូទៅអរម៉ូន Cortisol ដែលវាទទួលខុសត្រូវនៅលើដំណើរការនោះនឹងមានការកើនឡើង ហើយតាមការស្រាវជ្រាវវាក៏នឹងនាំឲ្យអ្នកឡើងទម្ងន់ផងដែរ បែបនេះសូមព្យាយាមធ្វើឲ្យសកម្មភាពពេលព្រឹករបស់អ្នក ដំណើរការទៅដោយភាពស្រុះស្រាយ។ ២) ធ្វើលំហាត់ប្រាណខ្លីៗ ការហាត់ប្រាណនៅពេលព្រឹកព្រលឹមជាប្រភពថាមពលដ៏ល្អបំផុតសម្រាប់ខ្លួនប្រាណ។ សូមឧស្សាហ៍ឆ្លៀតហាត់ប្រាណមិនថាតែការរត់ ឬជិះកង់ ៣០ នាទី ទៅ ១ ម៉ោង…
ជីវិតជំងឺមួយចំនួនដែលកើតមានមកលើខ្លួនយើងម្នាក់ៗ វាមិនសុទ្ធតែជាដើមចមកើតចេញពីអាហារដែលយើងទទួលទានទាំងអស់នោះទេ ផ្ទុយទៅវិញកត្តាខ្លះក៏មកពីទម្លាប់នៃការរស់នៅប្រចាំថ្ងៃរបស់យើងផងដែរ។ ជាទូទៅជំងឺតម្រងនោម ច្រើនត្រូវបានគេដឹងថា មកពីអ្នកជំងឺនោះទទួលទានអាហារប្រៃខ្លាំងនូវបរិមាណច្រើនពេក តែបើយើងស៊ីជម្រៅឲ្យច្បាស់ទៅទម្លាប់ ៦ នេះ ក៏អាចបណ្តាលឲ្យអ្នកកើតជំងឺនោះបានដែរ។ ៦) ទម្លាប់ទប់នោម ពេលត្រូវបន្ទោរ បង់អ្នកបែរជាទម្លាប់ទប់ ថាចាំបន្តិចទៀត ឬបង្ហើយការងារបន្តិច យូរទៅវានឹងវិវត្តទៅរក គ្រួសក្នុងថង់ទឹកប្រមាត់ ដែលធ្វើឲ្យប៉ះពាល់ដល់តម្រងនោម។ ៥) ទទួលទានទឹកមិនគ្រប់គ្រាន់ រាងកាយខ្សោះជាតិទឹក នឹងធ្វើឲ្យក្រលៀនធ្វើការកាន់តែខ្លាំង បែបនេះគេណែនាំឲ្យអ្នកផឹកទឹកក្នុងបរិមាណជាមធ្យម ១-២ លីត្រ/ថ្ងៃ ឬក៏ទទួលទានបន្លែផ្លែឈើដែលមានជាតិទឹក ដើម្បីជួយមកបំពេញ។ ៤) បរិភោគផ្អែម តាមការស្រាវជ្រាវបានបង្ហាញថា ហេតុផលមួយនៃជំងឺតម្រងនោម…
ជីវិតអាការៈនៃការឈឺចុងចាប់ផ្នែកឆ្អឹងខ្នង គឺបណ្តាលឲ្យអ្នកពិបាកទាំងការគេង អង្គុយ និងសូម្បីតែឈរពេលខ្លះក៏ពិបាកដែរ។ បើសួរថាមូលហេតុមកពីអ្វី? វាមានច្រើនកត្តា ច្រើនហេតុផលផ្សេងៗពីគ្នា។ ក្នុងអត្ថបទនេះ យើងបង្ហាញពីមូលហេតុទាំង ៧ បណ្តាលឲ្យអ្នកឈឺចុកចាប់ខ្នងផ្នែកខាងក្រោម៖ ៧) ស្លៀកសំពត់តឹង និងស្បែកជើងកែង នៅពេលដែលអ្នកស្លៀកសំពត់តឹង វានឹងបណ្តាលឲ្យកើតមានភាពតានតឹងទៅលើផ្នែកឆ្អឹងខ្នង ហើយស្របគ្នានេះដែរ ពេលអ្នកពាក់ស្បែកជើងកែងខ្ពស់ នោះវានឹងលើកកែងជើងរបស់អ្នកខុសពីកម្ពស់ធម្មតា ធ្វើឲ្យសាច់ដុំផ្នែកខាងក្រោមនៃខ្នងក៏មានការប៉ះទង្គិចដែរ។ ៦) ទទួលទានសូដាញឹកញាប់ ទម្លាប់នៃការផឹកសូដាដែលមានផ្ទុកជាតិស្ករ អាចបណ្តាលឲ្យមានគ្រួសក្នុងតំរងនោម លើសពីនេះក៏នាំឲ្យអ្នកឈឺចាប់ត្រង់ផ្នែកខាងក្រោមនៃខ្នងថែមទៀត។ ណាមួយភេសជ្ជៈដែលមានជាតិកាបូន ក៏នាំឲ្យឧស្ម័ននោះដកជាប់នៅក្នុងប្រព័ន្ធរំលាយអាហារ ហើយបណ្តាលឲ្យដាក់សម្ពាធទៅលើផ្នែកឆ្អឹងខ្នងដូចគ្នា។ ៥) ស្ត្រេសពេក នៅពេលរាងកាយបញ្ចេញអរម៉ូនស្រ្តេសច្រើន វានឹងបណ្តាលឲ្យសាច់ដុំឡើងតឹង…