គេហទំព័រ KNONGSROK

ជីវិត

ប្រកាន់ខ្ជាប់ទម្លាប់សាមញ្ញទាំង ៦ អាចជួយឲ្យអ្នកស្រកទម្ងន់ដោយសុវត្ថិភាពនិងមានប្រសិទ្ធភាព

ការចង់ស្រកទម្ងន់ មិនសុទ្ធតែទាមទារឲ្យការធ្វើលំហាត់ប្រាណមួយមុខ អាចជួយអ្នកបាននោះទេ។ ប្រសិនជាចង់បានលទ្ធផលពិត អ្នកត្រូវតែប្រកាន់ខ្ជាប់នៅទម្លាប់នៃការរស់នៅសាមញ្ញ ៦ នេះទៀត ទើបវាអាចជួយឲ្យអ្នកបានផលលឿន ហើយមិនប៉ះពាល់សុខភាព៖ ៦) គ្រប់គ្រងចំណង់អាហារ មិនចេះតែទទួលទានតាមឃ្លាននោះទេ អ្នកត្រូវចេះគ្រប់គ្រងរបបអាហារជាប្រចាំឲ្យបានល្អ ព្រោះវាជាដំណាក់កាលដំបូងក្នុងការកំណត់ពីទម្ងន់ខ្លួនប្រាណរបស់អ្នក។ ប្រសិនអ្នកចេះគណនាកាឡូរីនៃអាហារនីមួយៗទៀតនោះគឺកាន់តែល្អ តែបើអត់ទេ អ្នកត្រឹមដឹងថា មិនចាំបាច់តែឃ្លានខ្លាំងសឹមសម្រុកទទួលទានឡើយ តែគួរទទួលទានជាប្រចាំទៅតាមពេលនីមួយៗ ហើយក្នុងកម្រិតសមល្មម។ ៥) ទទួលទានទឹកឲ្យបានច្រើន ទឹកមិនត្រឹមតែល្អសម្រាប់សុខភាពរាងកាយប៉ុណ្ណោះទេ តែវាក៏ល្អក្នុងការរក្សាទម្ងន់ខ្លួនផងដែរ។ ការទទួលទានទឹក មុនពេលទទួលទានអាហារ វានឹងជួយឲ្យអ្នកមិនសូវឃ្លាន ហើយបញ្ចៀសការទទួលទានលើសប្រមាណ។ ៤) បន្ថែមអាហារជាតិសរសៃ អាហារដែលមានជាតិសរសៃ (Fiber)…

ជីវិត

សម្រាប់អ្នកខ្ជិលហាត់ប្រាណ ក៏ស្រកទម្ងន់បាន បើច្បាស់ថាអាចធ្វើរឿង ៥ នេះ

មនុស្សយើងភាគច្រើនចង់ស្រកទម្ងន់ តែខ្ជិលហាត់ប្រាណ ហើយខ្លះទៅក៏គ្មានពេលសម្រាប់ឆ្លៀតហាត់ប្រាណ។ យ៉ាងណាវាមិនជាបញ្ហាធំនោះទេ ព្រោះសម្រាប់រាងកាយមនុស្សមួយចំនួន មិនចាំបាច់ឆ្លងកាត់ការហាត់ប្រាណ ក៏អាចស្រកទម្ងន់បានដែរ សំខាន់ឲ្យតែអនុវត្តតាមវិធីខាងក្រោមទាំង ៥ នេះ៖ ៥) ទំពាឲ្យយូរ ការទំពាអាហារយូរ នឹងជួយឲ្យអ្នកបរិភោគតិច ហើយក៏ឆ្អែតលឿនដែរ។ មួយទៀតសោតក៏ជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការទៅល្អ និងមិនមានហានិភ័យនៃការទល់លាមកថែមទៀត។ ៤) ផឹកទឹកមុនពេលទទួលទានអាហារ ពេលផឹកទឹកមុនទទួលទានអាហារ នឹងជយឲ្យអ្នកមានអារម្មណ៍ថាឆ្អែត ហើយមិនសូវចង់ទទួលទានច្រើនឡើយ។ អាចថាទម្លាប់ទទួលទានទឹក ២ កែវមុនពេលទទួលទានអាហារ នោះគឺល្អបំផុត។ នោះក៏ដោយសារតែពេលទឹកចូលទៅក្នុងពោះច្រើន ខួរក្បាលនឹងរំញោចមកថា ក្រពះលែងទទួលអាហារចូលទៀតបានហើយ នោះតម្រូវការរបបអាហារនឹងមានការថយចុះ។ ៣) ផ្លាស់ប្តូរអាហារសម្រន់…

ជីវិត

ប្រយ័ត្នតែអាយុខ្លី! ពេលទទួលទានសុរា បើរាងកាយអ្នកចេញសញ្ញា ៤ នេះត្រូវប្រញាប់ឈប់ជាបន្ទាន់

រាងកាយមនុស្សយើងមានភាពទន់ខ្សោយ ឬរឹងមាំខុសៗគ្នា ហើយយើងមិនអាចបណ្ដែតបណ្ដោយតាមតែចិត្តចង់ រហូតលែងដឹងពីសុខភាពខ្លួនឯងនោះទេ។ សម្រាប់អ្នកទទួលទានសុរា បើដាក់តែប៉ុន្មានកែវដំបូង ឃើញរាងកាយចេញសញ្ញា ៤ នេះ អ្នកត្រូវតែប្រញាប់ដកខ្លួនជាបន្ទាន់ ជៀសវាងមានបញ្ហាធ្ងន់ប៉ះពាល់ដល់អាយុជីវិតដោយមិនដឹងខ្លួន៖ ៤) ងាយស្រវឹងនិងស្លេកមុខ បើអ្នកទទួលទានតែបន្តិច អ្នកមានអាការៈឆាប់ស្រវឹង មុខឆាប់ស្លេក នោះមានន័យថា រាងកាយអ្នកប្រហែលទ្រទ្រង់វាមិនបានទៀតទេ។ បើអ្នកនៅតែបង្ខំខ្លួន នោះដូចកំពុងដាក់បន្ទុកទៅលើថ្លើម និងផ្នែកផ្សេងៗទៀតនៃរាងកាយ ឲ្យកាន់តែគ្រោះថ្នាក់អ៊ីចឹង។ ៣) ឈឺថ្លើម មានន័យថា សមត្ថភាពនៃដំណើរការថ្លើមរបស់អ្នកចាប់ចុះខ្សោយហើយ។ ជាទូទៅពេលជាតិអាកុលចូលខ្លួន គឺថ្លើមនឹងបំបែកជាតិអាកុលនោះ តែបើអ្នកមានអាការៈចុកឆ្អល់ ឬឈឺចាប់មួយរំពេចត្រង់ផ្នែកពោះ មានន័យថា វាជាសញ្ញាព្រមាននៃជំងឺរលាកថ្លើម…

ជីវិត

ចង់បានមុខភ្លឺរលោង ក្មេងជាងវ័យកាន់ឆ្នាំ អ្នកត្រូវមានទម្លាប់ធ្វើរឿង ៤ នេះជាប្រចាំមុនចូលគេង

មានមនុស្សជាច្រើនចង់បានសាច់មុខស្អាត រលោង ក្មេងជាងវ័យ ហើយផ្តោតតែលើការជ្រើសរើសផលិតផលគ្រឿងសម្អាង តែភ្លេចគិតពីទម្លាប់ជាប្រចាំដែលអ្នកគួរតែអនុវត្ត ដោយវាក៏ជាកត្តាសំខាន់ខ្លាំងផងដែរ។ ខាងក្រោម Knongsrok ចែករំលែកទម្លាប់ ៤ ដែលអ្នកគួរតែអនុវត្តជាប្រចាំមុនចូលគេង ប្រសិនចង់បានស្បែកមុខសស្អាត ភ្លឺរលោង ក្មេងជាងវ័យ៖ ១) លាងសម្អាតមុខឲ្យបានស្អាត ការលាងសម្អាតមុខមិនមែនចេះតែធ្វើទៅធម្មតានោះទេ ហើយណែនាំជាពិសេសសម្រាប់មនុស្សស្រីដែលឆ្លងកាត់គ្រឿង Makeup ចាំបាច់ត្រូវតែលាងសម្អាតវាមុនចូលគេង។ អ្នកគួរប្រើប្រាស់នៅ Foam លាងមុខ ដែលគិតថាត្រូវនឹងសាច់មុខរបស់អ្នក ហើយពេលលាងត្រូវបន្តក់វាលើដៃ រួចយកមកប៉ាតនិងម៉ាស្សាលើមុខថ្នមៗរយៈពេល ៣០ វិនាទី សឹមលាងទឹកត្រជាក់ចេញ នោះទើបវាចូលសាច់មុខ មិនមែនគ្រាន់តែបន្តក់ភ្លាម លាងទឹកភ្លាមឡើយ។…

ជីវិត

ឪពុកម្ដាយត្រូវដឹង! អាហារ ៦ នេះល្អបំផុតសម្រាប់ក្មេងតូចៗ ជួយឲ្យពួកគេមាន IQ ខ្ពស់

ការដែលចង់បង្វឹកខួរក្បាលកូនក្មេងតូចៗឲ្យពួកគេមានភាពឈ្លាសវៃ ក្រៅពីទម្លាប់បង្រៀនជាមួយសកម្មភាពខាងក្រៅ កត្តានៃរបបអាហារក៏ជារឿងសំខាន់មួយដែរ ដែលឪពុកម្តាយគ្រប់រូប ត្រូវយកចិត្តទុកដាក់និងជ្រើសរើសឲ្យបានត្រឹមត្រូវ។ ខាងក្រោមជាអាហារ ៦ ប្រភេទ ដែលអ្នកត្រូវទម្លាប់ឲ្យពួកគេទទួលទានជាប្រចាំ ប្រសិនចង់ឲ្យកូនៗអ្នកឈ្លាសវៃ និងលូតកម្ពស់កាន់តែលឿន៖ ៦) ស៊ុត ស៊ុតមានផ្ទុកនូវសារធាតុចិញ្ចឹមល្អៗជាច្រើន ដូចជាប្រូតេអ៊ីន អូមេហ្គា៣ ស័ង្កសី និងសំខាន់បំផុតនោះគឺ អាសេតាលហ្វីលីក ដែលជាសារធាតុបំប៉នសរសៃប្រសាទសំខាន់សម្រាប់ខួរក្បាល។ ជាពិសេសគឺផ្នែកពណ៌លឿងនៃស៊ុត ដែលមានផ្ទុកសារជាតិ Choline ច្រើនល្អសម្រាប់ការចងចាំ។ អ្នកគួរតែឲ្យពួកគេទទួលទានស៊ុតយ៉ាងហោចណាស់ ២ គ្រាប់/សប្ដាហ៍។ ៥) ត្រីសាម៉ុង ត្រីសាម៉ុងមានសារជាតិខ្លាញ់ល្អ DHA និង…

ជីវិត

សាមញ្ញមិនចំណាយច្រើន! នេះតិចនិកទទួលទានទឹកឃ្មុំ ប្រើពេលតែ ១ សប្តាហ៍ អាចបានស្បែកស្អាតដូចនារីកូរ៉េ

ក្រៅ​ពី​ផ្តល់​ប្រយោជន៍​សម្រាប់​សុខភាព ទឹកឃ្មុំ​ក៏​អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ស្អាត​ចេញ​ពី​ក្នុង​ផង​ដែរ ឲ្យ​តែ​អ្នក​ចេះ​ពី​របៀប​ប្រើប្រាស់​ឲ្យ​បាន​ត្រឹម​ត្រូវ។ ទឹក​ឃ្មុំ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន C និង​វីតាមីន​ផ្សេងៗ​ទៀត​ដែល​ជួយ​រឹត​បន្តឹង​​រន្ធ​ញើស បង្កើន​សំណើម​ដល់​ស្បែក​ធ្វើ​ឲ្យ​ស្បែក​ស​ភ្លឺ​រលោង​ចេញ​ពី​ធម្មជាតិ​ពិតៗ។ តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ យើង​សូម​ចែក​រំលែក​ការ​អនុវត្ត​វិធី​សាមញ្ញ ២ ជាមួយ​ការ​ប្រើប្រាស់​ទឹក​ឃ្មុំ​ដើម្បី​ធ្វើ​ឲ្យ​ស្បែក​ស្អាត៖ ការ​អនុវត្ត​ទី ១ (សម្រាប់​ស្បែក​ស្អាត) គ្រឿង​ផ្សំ: ក្រូច​ឆ្មា​ស្រស់ ១ ផ្លែ ទឹក​ឃ្មុំ ២ ស្លាប​ព្រា​កាហ្វេ ទឹក​ក្តៅ​អ៊ុនៗ ៣០០ ម.ល វិធី​ធ្វើ: ហាន់​ក្រូចឆ្មា​ជា​ពីរ ហើយ​ច្របាច់​យក​ទឹក និង​ច្រោះ​គ្រាប់​ចេញ ដាក់​ទឹក​ក្រូច​ឆ្មា​និង​ទឹក​ឃ្មុំ​ លាយ​ជាមួយ​ទឹក​ក្តៅ​អ៊ុនៗ​ក្នុង​កែវ​មួយ ហើយ​កូរ​ឲ្យ​សព្វ​ចូល​គ្នា…

ជីវិត

ច្រើនគ្នាហើយកើតទឹកនោមផ្អែមដោយមិនដឹងខ្លួន! នេះវេជ្ជបណ្ឌិតប្រាប់ពីវិធីសង្កេតមើលតាមរយៈក្រចក

អត្រានៃការកើតជំងឺទឹកនោមផ្អែមក្នុងពិភពលោកយើងនេះ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំគួរឲ្យកត់សម្គាល់ ដោយសាររោគសញ្ញានៃជំងឺនេះមនុស្សមួយចំនួនមិនសូវបានចាប់អារម្មណ៍ ហើយទម្រាំតែដឹង គឺហួសពេល និងអាចប្រឈមហានិភ័យនៃការបាត់បង់ជីវិតបាត់ទៅហើយ។ ជាចំណេះដឹងល្អសម្រាប់មនុស្សទូទៅ ដែលអ្នកគួរតែដឹង ដោយយើងបង្ហាញអ្នកពីអាការៈដែលអាចចំណាំមើលបាន ដោយគ្រាន់តែមើលតាមរយៈក្រចកដៃ ក៏អាចដឹងថាអ្នកកំពុងវិវត្តទៅរកជំងឺទឹកនោមផ្អែមឬអត់ដែរ ហើយបើអ្នកមានគួរតែប្រញាប់ទៅរកពេទ្យដើម្បីស្វែងរកដំណោះស្រាយ៖ ប្រែទៅជាពណ៌លឿងនិងផុយស្រួយ ក្រចករបស់អ្នកជំងឺទឹកនោមផ្អែម នៅពេលដែលវាឆ្លងមេរោគ នោះនឹងបណ្តាលឲ្យវាប្រែទៅជាពណ៌រាងលឿង ហើយផុយ។ វាជាសញ្ញាព្រមាននៃការកើតជំងឺមិនល្អជាច្រើន ជាពិសេសគឺកម្រិតជាតិស្ករក្នុងឈាម។ ខុសពីក្រចកសម្រាប់មនុស្សដែលមានសុខភាពល្អ គឺពណ៌រាងបែកស៊ីជម្ពូ ផ្កាឈូកស្រាល ហើយមានឆ្នូតសំប៉ែតរាងរង្វង់ព្រះខែមួយ។ មានស្នាមបន្ទាត់ផ្តេកកាត់ក្រចក សញ្ញានៃជំងឺទឹកនោមផ្អែម ក៏បង្ហាញមកដោយក្រចករបស់អ្នក នឹងឡើងគំនូសបន្ទាត់ផ្តេកកាត់ពាក់កណ្តាកក្រចក។ ក្រៅពីជំងឺទឹកនោមផ្អែមនេះក៏ជាសញ្ញានៃការកើតជំងឺក្រពេញទីរ៉ូអីត និងកង្វះជាតិស័ង្កសីផងដែរ។ ក្រចកខ្លី យើងមិនសំដៅនៅពេលដែលមនុស្សកាត់ក្រចក ឬខាំក្រចកនាំឲ្យវាខ្លីនោះទេ…

ជីវិត

កំហុស ៥ អ្នកមានទម្លាប់ច្រកបាយទៅកន្លែងធ្វើការ អាចនាំឲ្យខ្លួនឯងខូចថ្លើមនិងតម្រងនោម

ជឿថាមានគ្នាយើងច្រើនណាស់ ដែលមានទម្លាប់យកបាយទៅបរិភោគនៅកន្លែងធ្វើការ ឬរៀបចំច្រកដាក់ប្រអប់ ដើម្បីកាត់បន្ថយការចំណាយទទួលទានអាហារនៅខាងក្រៅ និងសន្សំសំចៃពេលវេលា។ យ៉ាងណាបើអ្នកបង្កកំហុស ៥ យ៉ាងដូចបង្ហាញខាងក្រោម តាមរយៈការច្រកបាយទៅកន្លែងធ្វើការ នោះលុយដែលអ្នកខំរក ក៏នឹងអស់ទៅវិញ ព្រោះថ្ងៃមុខរាងកាយអ្នកអាចប្រឈមនឹងបញ្ហាសុខភាពជាច្រើន៖ ៥) ខ្ចប់បាយជាមួយប្រអប់ប្លាស្ទិកដែលមានគុណភាពអន់ ប្រអប់ប្លាស្ទិកមានច្រើនជម្រើស ច្រើនម៉ាក តែបើអ្នកសន្សំសំចៃខ្លាំងពេក ទៅរកទិញរបស់ដែលមានតម្លៃថោក ហើយគ្មានគុណភាព ល្អតែមើល នោះនឹងប៉ះពាល់សុខភាពអ្នកជាខ្លាំង។ អ្នកត្រូវយកប្រភេទប្រអប់ដែលមានភាពធន់នឹងកម្ដៅបានល្អ ហើយបើអាចគួរតែប្រើប្រាស់ប្រភេទពរ្សឺឡែន ឬកញ្ចក់ជំនួស ព្រោះវានឹងមិនរំលាយជាតិជ័រដែលបង្កគ្រោះថ្នាក់ដូចប្រភេទប្រអប់ប្លាស្ទិកឡើយ។ ៤) ដាក់ម្ហូបក្តៅចូលក្នុងប្រអប់ ពេលអ្នកប្រញាប់ខ្លាំងពេក អ្នកច្រកយកៗ ទាំងដែលម្ហូបកំពុងក្តៅខ្លាំង នោះគឺគ្រោះថ្នាក់ខ្លាំងបំផុតដល់រាងកាយ។ តាមពិតទៅការបាត់បង់ឱជារសវាជារឿងធម្មតាទេ…

ជីវិត

ទឹកនោមផ្អែម/ជំងឺធាត់ នឹងចូលមកបៀត បើអ្នកនៅបន្តញាំអាហារពេលព្រឹក ៣ ប្រភេទនេះ

របបអាហារប្រចាំថ្ងៃ គឺជារឿងដែលសំខាន់បំផុតក្នុងការកំណត់ពីសុខភាពរាងកាយរបស់អ្នកទៅពេលខាងមុខ។ ជាពិសេសអាហារពេលព្រឹក ដែលកំណត់សកម្មភាពមួយថ្ងៃពេញរបស់អ្នក បើអ្នកបន្តជ្រើសរើសប្រភេទអាហារដូចបង្ហាញខាងក្រោមទាំង ៣ នោះនឹងមានផលប៉ះពាល់ខ្លាំងណាស់ដល់សុខភាពទៅថ្ងៃមុខ៖ ៣) អាហារពេលព្រឹកជាមួយចាក្វៃ មនុស្សភាគច្រើនចូលចិត្តណាស់ ការទទួលទានចាក្វៃជំនួសបាយព្រឹក ហើយពេលខ្លះក៏លាយជាមួយ Hot dog អ្វីមួយចំនួនផ្សេងទៀត។ យ៉ាងណាប្រភេទនំបំពងទាំងនោះ វាងាយនឹងធ្វើឲ្យអ្នកកើតជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមរហ័សបំផុត។ ២) អាហារសម្រន់ បើអ្នករវល់ខ្លាំង ហើយជ្រើសយកការទទួលទានអាហារសម្រន់ជំនួសបាយ នោះជារឿងដែលជះផលអាក្រក់បំផុត។ អ្នកខ្លះទៅទទួលទានប្រភេទនំ Coockies នំបន្ទះប្រៃៗ ឬប្រហិតចៀន ដែលវាមិនគួរញឹកញាប់ពេកទេ បើយូរៗម្តង អ្នកអាចទទួលទានបាន។ ព្រោះថាអាហារទាំងនេះវាមានអំបិល មានស្ករ…

ជីវិត

រៀងរាល់​ព្រឹក​បើ​ចេញ​សញ្ញា​ព្រមាន​ទាំង​នេះ គឺ​ជា​ជំងឺ​ដែល​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ច្បាស់​ណាស់

នៅ​រៀងរាល់​ព្រឹក បើ​រាងកាយ​អ្នក​ចេញ​សញ្ញា​ទាំង ៥ នេះ​មក នោះ​វា​អាច​ជា​សញ្ញា​ព្រមាន​ពី​ជំងឺ​មួយ​ចំនួន ដែល​អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស៖ ៥) អញ្ចាញ​ធ្មេញ​ហូរ​ឈាម ជា​ធម្មតា​នៅ​ពេល​ដែល​អញ្ចាញ​ធ្មេញ​ហូរ​ឈាម​នៅ​ពេល​អ្នក​ដុស​ធ្មេញ វា​អាច​មក​ពី​បញ្ហា​សុខភាព​មាត់​ធ្មេញ ប៉ុន្តែ​បើ​វា​មិន​ស្ថិត​ក្នុង​ជំពូក​បញ្ហា​នោះ វា​ក៏​អាច​មក​ពី​បញ្ហា​ឈាម​កក ដែល​នេះ​ទាក់ទង​នឹង​ជំងឺ​ថ្លើម​វិញ។ ៤) ក្អក​យូរ ហើយ​ក្អក​ជាមួយ​ស្លេស នៅ​ពេល​ដែល​អ្នក​ងើប​ពី​ព្រលឹម ហើយ​ឧស្សាហ៍​ក្អក​ឥត​ឈប់ ៣-៤ សប្តាហ៍​ហើយ​មិន​បាត់​សោះ វា​ជា​សញ្ញា​គួរ​ឲ្យ​បារម្ភ​ហើយ ដោយ​នេះ​អាច​ទាក់ទង​នឹង​បញ្ហា​សួត ពោល​អាច​ជា​រលាក​ទង​សួត។ ៣) ទឹក​នោម​ពណ៌​ប្លែក ក្រោយ​ក្រោក​ពី​គេង ពេល​អ្នក​នោម​លើក​ដំបូង​ប្រចាំ​ថ្ងៃ ទឹក​នោម​គួរ​តែ​ចេញ​ពណ៌​លឿង​ស្រាល តែ​បើ​ប្រែ​ទៅ​ជា​ពណ៌​លឿង​ងងឹត នោះ​មាន​ន័យ​ថា អាច​មក​ពី​អ្នក​មាន​បញ្ហា​ប្លោក​នោម ឬ​តម្រង​នោម។…

ជីវិត

ចាំបាច់ទៅរកអីឆ្ងាយ! ដាំទឹកស្លឹកគ្រៃទទួលទាន អាចជួយឲ្យស្រកទម្ងន់ និងប្រយោជន៍ធំ ៣ នេះ

ស្លឹកគ្រៃមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ហើយការដាំទឹកស្លឹកគ្រៃយកមកទទួលទានជាប្រចាំ ក៏អាចពាំនាំនូវផលវិជ្ជមានជាច្រើនដល់រាងកាយ និងសម្រស់។ តាមការស្រាវជ្រាវ ស្លឹកគ្រៃក្រៅពីមានក្លិនឈ្ងុយ វាក៏មានផ្ទុកនូវសារធាតុប្រេងសំខាន់ៗប្រមាណ ០,៤ ទៅ ០,៨ ភាគរយ ដែលវានាំមកនូវប្រយោជន៍ធំៗ ៤ ដូចខាងក្រោម ដោយគ្រាន់តែអ្នកយកវាមកដាំក្នុងទឹកក្តៅ ហើយយកមកទទួលទានជាប្រចាំជារៀងរាល់ថ្ងៃ៖ ៤) បន្សាបជាតិពុលពីរាងកាយ ស្លឹកគ្រៃអាចលាងសម្អាតប្រព័ន្ធរំលាយអាហារ លំពែង តម្រងនោម ប្លោកនោម ពោលគឺលុបបំបាត់នូវសារធាតុពុល និងកាត់បន្ថយអាស៊ីតអ៊ុយរិកក្នុងខ្លួន។ លើសពីនេះវាក៏អាចបន្សាបជាតិអាកុលបានដែរ ដូច្នេះសម្រាប់មនុស្សស្រវឹង អ្នកអាចយកស្លឹកគ្រៃមកលាយជាមួយទឹក ហើយបុកឲ្យបាន ១ ពែងកែវ រួចទទួលទានអ្នកនឹងឆាប់ស្វាងស្រវឹង ហើយកាត់បន្ថយអាការៈឈឺក្បាល។…

ជីវិត

ផ្លែ​ឈើ​និង​អាហារ ៤ ប្រភេទ​នេះ បើ​ហ៊ាន​ដាក់​ក្នុង​ទឹកកក​យូរ អាច​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ!

ជា​ទូទៅ​ស្រ្តី​មេផ្ទះ​រមែង​ចូលចិត្ត​ទុក​ចំណី​អាហារ ឬ​បន្លែ​ផ្លែ​ឈើ​ផ្សេងៗ​ក្នុង​ទូ​ទឹកកក ព្រោះ​គិត​ថា​អាច​រក្សា​គុណភាព​វា​បាន​យូរ និង​ខ្លះ​ទៅ​ចូលចិត្ត​ការ​ទទួល​ទាន​បែប​ត្រជាក់ៗ។ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា វា​ក៏​បាន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ផង​ដែរ ប្រសិន​អ្នក​មិន​បាន​សិក្សា​ឲ្យ​ច្បាស់។ តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ​បាន​ប្រាប់​នៅ​ប្រភេទ​អាហារ ​និង​បន្លែ​ផ្លែឈើ ៤ ប្រភេទ​ដែល​អ្នក​គួរ​ជៀសវាង​រក្សា​វា​ទុក​ក្នុង​ទូ​ទឹក​កក​រយៈ​ពេល​យូរ៖ ១) ផ្លែ​ឪឡឹក ឪឡឹក​ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​មាន​ផ្ទុក​សារធាតុ​ទឹក​ច្រើន​បំផុត ប៉ុន្តែ​គ្រូ​ពេទ្យ​ជំនាញ​សូម​ណែនាំ​មិន​ឲ្យ​រក្សា​វា​ទុក​នៅ​សីតុណ្ហភាព​ត្រជាក់​ពេក​នោះ​ទេ ព្រោះ​វា​អាច​បង្ក​ឲ្យ​អ្នក​ដែល​បរិភោគ​មាន​ហានិ.ភ័យ​ក្នុង​ការ​កើត​ជំងឺ​មហារីក។ ប្រសិន​អ្នក​ចង់​បរិភោគ​ជាមួយ​សភាព​ត្រជាក់ៗ បែប​នេះ​គួរ​ទុក​វា​ត្រឹម​រយៈ​ពេល ២-៣ ម៉ោង​យ៉ាង​យូរ​បំផុត ហើយ​ក៏​សមល្មម​នឹង​មិន​ធ្វើ​ឲ្យ​វា​ខូច​គុណភាព​នោះ​ដែរ។ ២) ផ្លែ​ចេក ជា​ទូទៅ​អ្នក​ប្រាកដ​ជា​ចាប់​អារម្មណ៍​នៅ​ពេល​យើង​ដាក់​ផ្លែ​ចេក​ក្នុង​ទូ​ទឹកកក​យូរ នោះ​វា​សំបក​របស់​វា​នឹង​ឡើង​ពណ៌​ខ្មៅ នោះ​ហើយ​គឺ​មាន​ន័យ​ថា ចេក​បាន​ខូច​គុណភាព។ ប្រសិន​អ្នក​ព្យាយាម​យក​មក​ទទួល​ទាន នោះ​អាច​បណ្តាល​ឲ្យ​អ្នក​មាន​ការ​ទល់​លាមក។ ៣) ខ្ទឹម​ស​និង​ខ្ទឹម​បារាំង ការ​រក្សា​ទុក​ខ្ទឹម​ស​និង​ខ្ទឹម​បារាំង​ក្នុង​ទូ​ទឹក​កក…

ជីវិត

ទោះឆ្ងាយគ្នាប៉ុណ្ណាក៏នៅតែឆ្លង បើអ្នកនៅបន្តប្រើប្រាស់របស់ ៤ នេះរួមគ្នា

មនុស្សភាគច្រើនដោយសារភាពស្និទ្ធស្នាលនឹងគ្នា ជាពិសេសគឺមនុស្សស្រី រមែងតែងតែចែករំលែក ឬប្រើប្រាស់របស់ណាមួយរួមគ្នា។ ប៉ុន្តែវាជាកំហុសទៅវិញទេ ដោយវាអាចវិវត្តទៅរកជំងឺជាច្រើនរួមមានទាំងមហារីកផងដែរ។ ខាងក្រោមបង្ហាញពីរបស់ ៤ ដែលអ្នកមិនគួរប្រើប្រាស់រួមគ្នាឡើយ៖ ៤) កន្ត្រៃកាត់ក្រចក ទោះអ្នកលាងដៃញឹកញាប់ប៉ុណ្ណា តែជឿទៅផ្នែកក្រចកមិនត្រូវបានសម្អាតដិតដល់នោះឡើយ ហើយវាជាកន្លែងដែលផ្ទុកនូវវីរុស មេរោគផ្សិតជាច្រើនរាប់មិនអស់។ នៅពេលដែលអ្នករំលែកឲ្យគេប្រើប្រាស់កន្រ្តៃកាត់ក្រចករួមគ្នា នោះអ្នកកំពុងប្រឈមហានិភ័យនៃការឆ្លងមេរោគស្បែក ឬវីរុស HPV ដែលបង្កឲ្យមានជំងឺមហារីកបាន។ សម្រាប់ស្រីៗដែលនិយមទៅ Salon អ្នកគួរតែយកឈុតកាត់ក្រចករបស់ខ្លួនឯង មិនគួរប្រើប្រាស់របស់លាយឡំជាមួយគេឡើយ។ ៣) កន្សែងងូតទឹក ទាំងកន្សែងជូតមុខ និងកន្សែងធម្មតាក្តី មិនគួរប្រើប្រាស់រួមគ្នានោះទេ ព្រោះវាអាចបណ្តាលឲ្យអ្នកឆ្លងមេរោគលើស្បែក។ អ្នកគួរតែប្រើប្រាស់ដាច់ដោយឡែកពីគ្នា ហើយបោកសម្អាតវាឲ្យបានទៀងទាត់…

ជីវិត

ទម្លាប់ ៣ ត្រូវធ្វើនៅពេលព្រឹក និងជៀសនៅពេលយប់ បើចង់ក្មេងជាងវ័យកាន់ឆ្នាំ

បើអ្នកចង់រស់នៅដោយការមានសុខភាពល្អ សម្រស់ក្មេងជាងវ័យ ចូរអ្នកត្រូវប្រកាន់ខ្ជាប់អនុវត្តឲ្យបាន ៣ ចំណុចនេះរៀងរាល់ព្រឹក ហើយជៀសឆ្ងាយឲ្យបាននៅ ៣ ចំណុចនេះរៀងរាល់ពេលយប់៖ ៣) ត្រូវតែទទួលទានអាហារពេលព្រឹកឲ្យទៀងទាត់ ការមិនបរិភោគអាហារពេលព្រឹក ដើម្បីចង់សម្រកទម្ងន់ គឺជាការគិតខុសយ៉ាងធ្ងន់ធ្ងរ។ ជាងនេះការដែលរំលងអាហារពេលព្រឹក ងាយនឹងធ្វើឲ្យអ្នកកើតជំងឺគ្រួសក្នុងតម្រងនោមថែមទៀតផង។ ២) ត្រូវតែទទួលទានទឹកនៅពេលព្រឹក អ្នកគួរតែផឹកទឹកយ៉ាងហោចណាស់ ១ កែវឲ្យបានទៀងទាត់រៀងរាល់ព្រឹក ដើម្បីជំរុញចលនាឈាមឲ្យដំណើរការល្អ។ ជាងនេះក៏ជួយបញ្ហាទល់លាមកផងដែរ តែត្រូវចាំ ចូរដុសធ្មេញមុនទទួលទានទឹក ដើម្បីបញ្ចៀសការហូរចូលបាក់តេរីទៅក្នុងខ្លួន។ ១) ត្រូវតែបន្ទោរបង់ (បត់ជើងធំ) អ្នកត្រូវតែមានចលនាពោះវៀន ពោលជាការបន្ទោរបង់រៀងរាល់ពេលព្រឹក ព្រោះក្រោយពីយើងគេងអស់រយៈពេលជាច្រើនម៉ោង ក៏ដល់ពេលបញ្ចេញជាតិពុលចេញពីរាងកាយតាមរយៈការបន្ទោរបង់នោះហើយ។…

ជីវិត

ច្បាស់ណាស់ រាងកាយអ្នកកំពុងខ្វះខាតវីតាមីន C ហើយ បើចេញសញ្ញាព្រមានទាំង ៨ នេះ

អ្នករាល់គ្នាបានដឹងហើយថា វីតាមីន C ពិតជាមានសារៈសំខាន់ខ្លាំងណាស់ដល់រាងកាយ ដោយវាអាចជួយពង្រឹងដល់ប្រព័ន្ធភាពសាំ ការពាររាងកាយពីការកើតមាននៅជំងឺផ្សេងៗបាន។ យ៉ាងណាតាមរយៈសញ្ញាព្រមានទាំង ៨ នេះ អាចបង្ហាញច្បាស់ថា រាងកាយអ្នកកំពុងមានកង្វះខាតវីតាមីន C ធ្ងន់ធ្ងរ៖ ៨) ឆាប់អស់កម្លាំង អ្នកដែលខ្វះខាតវីតាមីន C គឺងាយនឹងនាំឲ្យរាងកាយអស់កម្លាំងលឿនណាស់ សូម្បីតែពេលក្រោកពីគេង ក៏អ្នកមានអារម្មណ៍ថាអស់កម្លាំងទាំងព្រឹកព្រលឹមដែរ។ ៧) ការផ្លាស់ប្តូរអារម្មណ៍លឿន អារម្មណ៍របស់អ្នកឆាប់ឆេវឆាវលឿន ហើយក៏ឆាប់ត្រជាក់ទៅវិញលឿន ពោលគឺមិនជាស្ថិតស្ថេរនៅចំណុចប្រក្រតីណាមួយឡើយ។ ៦) ការឈឺចាប់ នៅពេលដែលរាងកាយខ្វះវីតាមីន C នោះក៏នាំឲ្យសន្លាក់សាច់ដុំ ងាយនឹងទទួលរងការឈឺចាប់បានងាយ។ ជួនកាលមនុស្សមួយចំនួនមិនសូវចាប់អារម្មណ៍…

ជីវិត

កម្រមានអ្នកដឹង! នេះចែករំលែករូបមន្តធម្មជាតិ ៤ ជួយឲ្យស្បែកមុខភ្លឺថ្លាយ៉ាងមានប្រសិទ្ធភាព

ចង់បានមុខក្មេងជាងវ័យ ស្បែកមុខភ្លឺថ្លាបែបធម្មជាតិដែរទេ? មកអានអត្ថបទនេះត្រូវហើយ យើងសូមចែករំលែករូបមន្តធម្មជាតិ ៤ ដែលមិនសូវមានអ្នកដឹងទេ ហើយអ្នកអាចយកទៅអនុវត្តបានដោយមានសុវត្ថិភាព និងប្រសិទ្ធភាព៖ ៤) បិទម៉ាសជាមួយស៊ុត គោះស៊ុតយកតែផ្នែកពណ៌ស ហើយកូរវាឲ្យសព្វ យកវាមកលាបនៅលើមុខ រួចយកម៉ាសបិទមុខមកបិទពីលើផ្ទៃមុខមួយស្រទាប់បន្ថែមទៀត ហើយទុកចោល សឹមលាងទឹកចេញ។ ស៊ុតមានអង់ស៊ីមដែលជួយកម្ចាត់បាក់តេរីនៅក្រោមស្បែក ជាពិសេសសម្រាប់ស្បែកមុខដែលមានជាតិខ្លាញ់។ រីឯម៉ាសអាចជួយបន្តឹងរន្ធញើស និងការពារការកើតមុនធ្វើឲ្យស្បែកស្អាត។ ៣) ទឹកអង្ករ ពេលលាងអង្ករកុំចាក់ទឹកនោះចោល ដោយតាមរូបមន្តពីស្រ្តីភាគច្រើននៅជប៉ុន គេយកទឹកអង្ករនេះមកលាងសម្អាតមុខ ក្រោយពីបិទម៉ាសរួច។ ដោយសារតែទឹកអង្ករមានផ្ទុកនូវវីតាមីន B ជួយឲ្យស្បែកទន់រលោង និងបង្រួមរន្ធញើស កាត់បន្ថយការឡើងមុននិងស្នាមអុជខ្មៅ។ ២)…

ជីវិត

អាហារ ៤ ប្រភេទ កុំសូវបរិភោគញឹកញាប់ពេក ប្រយ័ត្នតែរលាកក្រពះគេងគ្រែពេទ្យទាំងវ័យក្មេង

ជាព័ត៌មានពិតកើតឡើងនៅឯប្រទេសចិន ដោយមានករណីក្មេងស្រីម្នាក់អាយុ ១៩ ឆ្នាំ បានកើតជំងឺរលាកក្រពះ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាល ដែលប៊ិះតែនឹងអស់ជីវិត បើបណ្តែតបណ្តោយទុកយូរជាងនេះ។ នាងរស់នៅខេត្តស៊ីឈួន ប្រទេសចិន ជាតំបន់ដែលគេពេញនិយមប្រភេទអាហារហឹរខ្លាំងបំផុត ហើយទម្លាប់បរិភោគរបស់នាង អាហារដែលនាងចម្អិនសុទ្ធតែមានជាតិហឹរទាំងអស់។ យូរទៅក៏ធ្វើឲ្យក្រពះនាងស្តើង ប្រៀបបាននឹងមនុស្សចាស់អាយុ ៧០ ឆ្នាំ ហើយវ័យដែលកំពុងពេញសប្បាយ ពេញរូបរាងពេញរាងស្អាតបាត តែបែរជាមកគេងលើគ្រែពេទ្យបែបនេះទៅវិញ។ តាំងពីពេលនោះមក នាងត្រូវបានណែនាំឲ្យបញ្ចៀសនូវការបរិភោគអាហារហឹរ ឬកាត់បន្ថយឲ្យបានច្រើនបំផុត ក៏ដូចជាអាហារ ៣ ប្រភេទខាងក្រោមនេះទៀត៖ ៣) អាហារត្រាំ ប្រភេទជ្រក់ស្ពៃ ឬជ្រក់បន្លែផ្សេងទៀត ដែលគេយកទៅត្រាំរយៈពេលយូរ ពេលផ្អាប់ទុកយូរ…

ជីវិត

ភេសជ្ជៈ ៥ ដែល​អ្នក​មិន​គួរ​ទទួល​ទាន​នៅ​ពេល​ល្ងាច ព្រោះ​អាច​នាំ​ឲ្យ​ខូច​ថ្លើម​និង​បេះដូង

នៅ​ពេល​ល្ងាច​ឬ​ចូល​ដល់​ពេល​រាត្រី ដែល​រាងកាយ​កៀក​នឹង​ដល់​ពេលវេលា​ត្រូវ​សម្រាក​ហើយ​នោះ សូម​អ្នក​ជៀស​ឲ្យ​បាន​នូវ​ការ​ទទួល​ទាន​ភេសជ្ជៈ ៥ ប្រភេទ​ខាង​ក្រោម ព្រោះ​វា​អាច​បណ្តាល​ឲ្យ​អ្នក​គេង​លក់​មិន​ស្កប់ស្កល់ ហើយ​យូរ​ទៅ​វិវត្ត​ក្លាយ​ជា​ជំងឺ​គួរ​ឲ្យ​បារម្ភ​ជា​ច្រើន៖ ៥) ភេសជ្ជៈ​មាន​ជាតិ​កាបូប (ហ្គាស) ភេសជ្ជៈ​ដែល​មាន​ជាតិ​កាបូប ឬ​ជាតិ​ហ្គាស សុទ្ធ​តែ​មាន​ផ្ទុក​នូវ​បរិមាណ​ស្ករ​ច្រើន ដែល​នាំ​ឲ្យ​អ្នក​ឡើង​ទម្ងន់​លឿន និង​ឆាប់​ចាស់​ជាង​វ័យ។ អ្នក​មិន​គួរ​ទទួល​ទាន​វា​ញឹកញាប់​ពេក​នោះ​ទេ ជា​ពិសេស​នៅ​ពេល​ល្ងាច។ លើស​ពី​នេះ​វា​ក៏​អាច​បណ្តាល​ឲ្យ​អ្នក​មាន​បញ្ហា​ក្រពះ ទល់​លាមក និង​ការ​ចាល់​អាស៊ីត​ជា​ដើម។ ៤) ភេសជ្ជៈ​មាន​ជាតិ​អាល់កុល ភេសជ្ជៈ​ដែល​មាន​ជាតិ​អាល់កុល នឹង​ធ្វើ​ឲ្យ​អ្នក​ឆាប់​ងងុយ​គេង​លឿន តែ​អ្នក​នឹង​មិន​អាច​គេង​ស្កប់ស្កល់​បាន​ទេ ហើយ​ឧស្សាហ៍​ឈឺ​ក្បាល​នៅ​ពេល​គេង​ថែម​ទៀត។ ការ​ទម្លាប់​បែប​នេះ​ជា​ប្រចាំ យូរ​ទៅ​នឹង​ធ្វើ​ឲ្យ​រាងកាយ​ចុះ​ទ្រុឌទ្រោម ហើយ​មាន​ជំងឺ​ជា​ច្រើន​ជាប់​ខ្លួន។ ៣) ទឹក​ខ្ញី ជា​ភេសជ្ជៈ​ដែល​កាត់​បន្ថយ​ការ​ស្រ្តេស…