គេហទំព័រ KNONGSROK

ជីវិត

ទទួល​ទាន​ច្រើន​កាន់​តែ​នាំ​ឲ្យ​អ្នក​អាយុ​ខ្លី! អាហារ ៥ មុខ អាចបំផ្លាញបេះដូង ថ្លើម តម្រងនោមរបស់អ្នក

ការ​ជ្រើសរើស​ប្រភេទ​មក​ទទួល​ទាន គឺ​ជា​រឿង​សំខាន់​ខ្លាំង​ណាស់ ព្រោះ​វា​មាន​ទំនាក់ទំនង​ជាមួយ​សុខភាព​រាងកាយ​របស់​យើង​ជា​ប្រចាំ ហើយ​បើ​យើង​មិន​សូវ​អើពើ នោះ​ដូច​កំពុង​បំផ្លាញ​អាយុ​ជីវិត​ខ្លួន​ឯង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​អ៊ីចឹង។ អាហារ​ ៥ ប្រភេទ​ខាង​ក្រោម យើង​ណែនាំ​បើ​ជៀស​បាន​គួរ​តែ​ជៀស ឬ​ទទួល​ទាន​ក្នុង​បរិមាណ​ទាប​បំផុត ព្រោះ​វា​ងាយ​នឹង​ប៉ះពាល់​ធ្វើ​ឲ្យ​ឆាប់​ខូច​បេះដូង ថ្លើម តម្រងនោម៖ ៥) ហាំប៊ឺហ្គឺរ តាម​ការ​ណែនាំ​ពី​សាស្ត្រាចារ្យ​លោក Regina Druz វេជ្ជបណ្ឌិត​ផ្នែក​បេះដូង​នៅ​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ប្រសិន​យើង​មាន​ទម្លាប់​ទទួល​ទាន​ហាំប៊ឺហ្គឺរ​រៀងរាល់​ព្រឹក​ជា​ប្រចាំ នោះ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​បេះដូង​គឺ​មាន​កើត​មាន​ខ្ពស់​បំផុត។ ហេតុផល​គឺ​ដោយសារ​តែ​ក្នុង​អាហារ​នោះ មាន​ផ្ទុក​នូវ​ជាតិ​ខ្លាញ់​ឆ្អែត ហើយ​លាយ​ជាមួយ​កាបូអ៊ីដ្រាត​អាច​មាន​ឥទ្ធិពល​អាក្រក់​ដល់​បេះដូង។ ដូច្នេះ​ដើម្បី​ចង់​បាន​សុខភាព​បេះដូង​ល្អ អ្នក​គួរ​តែ​ជៀសវាង​ការ​ទទួល​ទាន​វា ឬ​កំណត់​បរិមាណ​តិច​បំផុត​ឲ្យ​បាន​ត្រឹមត្រូវ។ ៤) សាច់​កែច្នៃ អាហារ​កែច្នៃ​ដូច​ជា​សាច់​ក្រក ឬ​ប្រភេទ​សាច់​ផ្សេងៗ​ទៀត​គឺ​មាន​ផ្ទុក​សារធាតុ​អំបិល នីដ្រាត…

ជីវិត

ទោះមិនសូវចេះផ្អែម តែបើអ្នកទទួលទានអាហារទាំង ៧ នេះច្រើន ក៏អាចកើតជំងឺទឹកនោមផ្អែមដែរ

មានករណីមួយនៅឯប្រទេសចិន កើតឡើងទៅស្រ្តីម្នាក់មានអាយុ ៣៦ ឆ្នាំ ដែលនាងមិនសូវចេះចូលចិត្តទទួលទានអាហារផ្អែមនោះទេ តែចុងក្រោយនាងបែរជាមកឡើងជាតិស្ករ ហើយពិនិត្យឃើញថាកើតជំងឺទឹកនោមផ្អែម។ តាមការស្រាវជ្រាវរបស់វេជ្ជបណ្ឌិតនៅទិនោះ បាននិយាយថា ទម្លាប់ទទួលទានប្រចាំថ្ងៃរបស់នាងលើអាហារទាំង ៧ មុខនេះ ដ្បិតវាមិនមែនជាផ្អែមខ្លាំង តែក៏អាចបណ្តាលឲ្យប្រឈមនឹងការកើតជំងឺទឹកនោមផ្អែមបានដែរ៖ ៧) បាយ មនុស្សជាច្រើនគិតថាមានតែបង្អែម ឬអាហារផ្អែមខ្លាំងទេ ដែលនាំឲ្យឡើងជាតិស្ករក្នុងឈាម។ ប៉ុន្តែអ្នកយល់ច្រឡំហើយ បាយដែលយើងទទួលទានរាល់ថ្ងៃក៏វាអាចបម្លែងទៅជាស្ករបានដែរ។ ដូច្នេះគួរតែដកឃ្លាពីការទទួលទានបាយច្រើន ជំនួសមកវិញដោយបន្លែទើបល្អចំពោះសុខភាព។ ៦) ដំឡូងបារាំងបំពង អ្នកគិតថាវាជាអាហារមានជាតិខ្លាញ់ និងរាងប្រៃដែលធ្វើឲ្យធាត់ ប៉ុន្តែហេតុអ្វីវាបណ្តាលឲ្យកើតជំងឺទឹកនោមផ្អែមម? នោះក៏ដោយសារតែប្រសិនណាអ្នកទម្លាប់ទទួលទានដំឡូងបារាំងបំពងច្រើន នោះកម្រិតជាតិស្ករក្នុងឈាមក៏នឹងកើនឡើងបានដែរ ព្រោះតែជាតិខ្លាញ់វាបានស្តុកទុករយៈពេលយូរ ដែលពិបាកនឹងរំលាយ។…

ជីវិត

ផ្នែកទាំង ៣ លើរាងកាយឡើងពណ៌ខ្មៅ ជាសញ្ញាព្រមានចំៗពីបញ្ហាថ្លើមនិងសួត

ចូរសង្កេតមើលលើរាងកាយរបស់អ្នក បើផ្នែកទាំង ៣ នេះ ឡើងទៅជាពណ៌ខ្មៅស្រអាប់ ឬពណ៌ខ្មៅសុទ្ធ នោះវាជាសញ្ញាព្រមានច្បាស់ៗថា អ្នកកំពុងមានបញ្ហាថ្លើមឬសួត ឬមុខងារដំណើរការរបស់វាមានការចុះថយ ហើយអ្នកគួរតែប្រុងប្រយ័ត្ន និងឆ្លៀតពេលទៅពិភាក្សាជាមួយគ្រូពេទ្យ៖ ៣) ច្រមុះខ្មៅ ច្រមុះមានការជាប់ពាក់ព័ន្ធនឹងផ្នែកសួត ហើយបើសុខភាពសួតរបស់អ្នកមិនល្អ នោះក៏នាំឲ្យផ្លូវដង្ហើមមានបញ្ហាដូចគ្នា។ បើអ្នកឡើងស្នាមអុជខ្មៅ ឬជាំខ្មៅរាលលើផ្នែកនៃច្រមុះ នោះវាជាសញ្ញា បង្ហាញថាសួតកំពុងមានបញ្ហា។ ក៏ដោយសារតែការថយចុះនៃចរន្តឈាម ដែលនាំឲ្យស្ទះហើយអសមត្ថភាពនៃការបញ្ចេញជាតិពុលនិងកាកសំណល់ចេញពីរាងកាយ។ នៅពេលដែលវាកកកុញខ្លាំង វានឹងនាំឲ្យស្បែកលើផ្នែកច្រមុះប្រែទៅជាសភាពពណ៌ខ្មៅហ្នឹងឯង។ ២) មុខស្រអាប់ខ្មៅ នៅពេលស្បែកមុខខ្មៅឬឡើងស្រអាប់ មិនស្រស់ថ្លា នោះគឺមកពីថ្លើមមិនមានឈាមគ្រប់គ្រាន់ ពោលគឺធ្វើឲ្យស្បែកហាក់មើលទៅគ្មានសរសៃឈាមទាល់តែសោះ។ ពេលហ្នឹងហើយវានាំឲ្យស្បែកប្រែទៅជាពណ៌រាងលឿងស្រអាប់ ឬពណ៌រាងប្រផេះជាំ។…

ជីវិត

មិន​បាច់​រក​ស្រក​គីឡូ​ឃើញ​ទេ បើ​អ្នកនៅតែ​ទម្លាប់​ធ្វើ​រឿង​ទាំង ៧ នេះ​នៅ​ពេល​យប់

រៀងរាល់​យប់​ប្រសិន​អ្នក​នៅ​មិន​បោះ​ចោល​ទម្លាប់​មិន​ល្អ ៧ យ៉ាង​នេះ នោះ​រាងកាយ​របស់​អ្នក​នឹង​នៅ​តែ​បន្ត​ឡើង​ទម្ងន់ ហើយ​កាន់​តែ​ដុះ​ក្បាល​ពោះ គ្មាន​ផ្លូវ​រក​ស្រក​គីឡូ​ឃើញ​នោះ​ទេ។។ ៧) ទទួល​អាហារ​ពេល​ល្ងាច​លើសលប់ កម្រិត​នៃ​ការ​ចំណាយ​ថាមពល​ចេញ​ពី​រាងកាយ​ចាប់​ពី​ពេល​ល្ងាច​ទៅ​ក៏​មាន​តិចតួច​ខ្លាំង​ណាស់ បែប​នេះ​វា​ធ្វើ​ឲ្យ​រាងកាយ​យើង​ដុត​កាឡូរី​បាន​ទាប​បំផុត។ អ៊ីចឹង​ប្រសិន​អ្នក​ទទួល​ទាន​ក្នុង​បរិមាណ​ដ៏​ច្រើន​មួយ នោះ​រាងកាយ​ប្រាកដ​ជា​ឡើង​ទម្ងន់​ឆាប់​រហ័ស។ ៦) ទទួល​ទាន​ហើយ​ចូល​ដំណេក នៅ​ពេល​អ្នក​ទទួល​ទាន​អាហារ​ហើយ ចូល​ដំណេក​ភ្លាម នោះ​វា​ធ្វើ​ឲ្យ​អាហារ​មិន​រំលាយ និង​ធ្វើ​ឲ្យ​ធ្ងន់​ក្រពះ​ពិបាក​ក្នុង​ការ​គេង។ នៅ​ពេល​ក្រពះ​ពេញ​ពេក នាំ​ឲ្យ​រំញោច​រាងកាយ​ផលិត​មេឡានីន​តិច បណ្តាល​ឲ្យ​យើង​គេង​មិន​លក់ ហើយ​មាន​ហានិភ័យ​នៃ​ការ​ឡើង​ជាតិ​ខ្លាញ់។ ៥) ទទួល​ទាន​បណ្តើរ​មើល​ទូរទស្សន៍​បណ្តើរ សកម្មភាព​បែប​នេះ​ពុំ​បាន​ធ្វើ​ឲ្យ​អ្នក​ផ្តោត​លើ​ការ​ទទួល​ទាន​អាហារ​នោះ​ទេ បែប​នេះ​អ្នក​នឹង​មិន​មាន​សញ្ញា​មួយ​ដែល​ប្រាប់​ឲ្យ​ខ្លួន​ឯង​ដឹង​ថា ក្រពះ​ឆ្អែត​នោះ​ឡើយ ហើយ​ចេះ​តែ​ទទួល​ទាន​បន្ត​ឥត​ឈប់ រហូត​ដល់​អស់​ពី​ចាន ឬ​ទ្រលាន់​ទទួល​ទាន​លែង​ចូល។ ហេតុផល​នេះ​នាំ​ឲ្យ​ឡើង​ទម្ងន់​ងាយ​បំផុត។ ៤)…

ជីវិត

សកម្មភាព​សាមញ្ញ​ ៣ អាច​ឲ្យ​អ្នក​ស្រក​ទម្ងន់ គ្រាន់​តែ​ធ្វើ​វា​ពេល​កំពុង​ធ្វើ​ដំណើរ

នៅ​ពេល​ដែល​ធ្វើ​ដំណើរ​ថ្មើរ​ជើង​នៅ​ពេល​ណា​មួយ មិន​ថា​តែ​ពេល​នៅ​សាលា ឬ​កន្លែង​ធ្វើ​ការ ក៏​អ្នក​អាច​ធ្វើ​លំហាត់​ប្រាណ​កំឡុង​ពេល​នោះ​បាន​ដែរ ហើយ​វា​ក៏​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់​បាន​យ៉ាង​ងាយ។ ខាង​ក្រោម Knongsrok ណែនាំ​សកម្មភាព​សាមញ្ញ ៣ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ស្រក​ទម្ងន់ និង​មាន​រូប​រាងកាយ​ស្អាត៖ ៣) ដើរ​ជណ្តើរ​ជើង ជា​ជាង​ជណ្តើរ​យន្ត​ឬ​ប្រអប់ អ្នក​ដែល​មាន Condo ឬ​ទៅ​កន្លែង​ធ្វើ​ការ​ដែល​មាន​ទីតាំង​ខ្ពស់ ហើយ​មាន​ជម្រើស​រវាង​ជណ្តើរ​ជើង និង​ជណ្តើរ​ប្រអប់។ នៅ​ករណី​ដែល​អ្នក​មិន​ប្រញាប់​នោះ​ទេ សុំ​ធ្វើ​ការ​ថ្មើរ​ជើង​គឺ​ល្អ​បំផុត ព្រោះ​តាម​រយៈ​ការ​ថ្មើរ​ជើង​នៅ​ជណ្តើរ​ជើង ១៥ នាទី អាច​ឲ្យ​អ្នក​ដុត​កាឡូរី​ចេញ​ពី​ខ្លួន​បាន ១៥០ គីឡូ​កាឡូរី​ផង​ដែរ។ លើស​ពី​នេះ​ការ​ថ្មើរ​ជើង​ច្រើន ក៏​ជួយ​ឲ្យ​ផ្នែក​នៃ​ត្រគាក​មើល​ទៅ​មាន​ភាព​រឹងមាំ​ល្អ​ថែម​ទៀត។ ២) ជំនួស​ពី​ការ​ជិះ​រថយន្ត ឬ​ម៉ូតូ​មក​ជា​ការ​ជិះកង់…

ជីវិត

សាច់ទាមានរសជាតិឆ្ងាញ់មែន តែផ្នែក ៤ នេះផ្ទុកដោយជាតិពុល ដែលអ្នកមិនគួរបរិភោគ

សាច់ទាជាប្រភេទសាច់ម្យ៉ាងដែលមានរសជាតិឆ្ងាញ់ តែអ្នកក៏មិនគួរបរិភោគទាំងមូលនោះដែរ ព្រោះមានផ្នែកខ្លះផ្ទុកនូវជាតិពុល ដែលអាចគ្រោះថ្នាក់ដល់សុខភាព៖ ៤) កញ្ចូញគូថទា វាមានរសជាតិប្លែក ហើយមនុស្សជាច្រើនមានចំណង់ទៅផ្នែកនោះតែម្តង យ៉ាងណាអ្នកគួរតែជៀសវាង ព្រោះតំបន់កញ្ចូញគូថនេះមានផ្ទុកនូវបាក់តេរីជាច្រើន ដែលពិបាកនឹងលាងសម្អាតអស់។ មិនត្រឹមតែប៉ុណ្ណោះទេ វាក៏ប្រមូលផ្តុំទៅដោយជាតិខ្លាញ់ កូលេស្តេរ៉ូលខ្ពស់ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពថែមទៀត។ ជាពិសេសអ្នកមានជំងឺបេះដូង លើសឈាមឬខ្វះឈាមត្រូវតែជៀសផ្នែកនេះឲ្យបាន។ ៣) កទា អ្នកនិយមទទួលទានសុរា ក៏ចូលចិត្តផ្នែកនេះខ្លាំងដែរ ព្រោះឲ្យតែបានជញ្ជក់ៗយកជាតិទោះមិនសូវមានសាច់ ក៏ឆ្ងាញ់ដែរ។ យ៉ាងណាវាមានជាលិកាម្យ៉ាងឲ្យឈ្មោះថា Lymphatic ដែលនៅពេលលេបវាចូលក្នុងខ្លួនអ្នក ក៏អាចបណ្តាលឲ្យកើតជំងឺបានដែរ។ ២) គ្រឿងក្នុង គ្រឿងក្នុងនៃទា កាន់តែចាំបាច់ត្រូវជៀសវាង តួយ៉ាងដូចជាថ្លើម ពោះវៀន…

ជីវិត

ចង់ឲ្យប្រព័ន្ធភាពសាំរឹងមាំ មិនងាយផ្ដាសាយ ត្រូវប្តូរមកទម្លាប់ទទួលទានអាហារ ៨ ប្រភេទនេះ

អាហារនិងភេសជ្ជៈទាំង ៨ ខាងក្រោមនេះ មានផ្ទុកនូវសារធាតុចិញ្ចឹម រ៉ែ និងមានសមត្ថភាពពង្រឹងប្រព័ន្ធភាពសាំក្នុងរាងកាយ អាចការពារមិនងាយឲ្យអ្នកកើតជំងឺផ្តាសាយនៅក្នុងរដូវភ្លៀងធ្លាក់នេះ។ ដូច្នេះហើយអ្នកគួរតែប្តូរទម្លាប់មកទទួលទានវាឲ្យបានញឹកញាប់ តាមដែលអាចធ្វើទៅបាន៖ ៨) ទឹកដោះគោជូរ ទឹកដោះគោជូរឬយ៉ាអួរមានផ្ទុកនូវសារធាតុ Probiotics ដែលអាចពង្រឹងប្រព័ន្ធភាពសាំ ទ្រទ្រង់ដល់ពោះវៀន ជួយឲ្យមានតុល្យភាពក្នុងការប្រយុទ្ធនឹងបាក់តេរី។ ៧) ផ្លែឈើសម្បូរវីតាមីន C ផ្លែឈើដែលសម្បូរទៅដោយវីតាមីន C ក៏អាចបង្កើនសមត្ថភាពដំណើរការប្រព័ន្ធភាពសាំក្នុងរាងកាយបានដែរ។ ជាការពិតបើអ្នកមានកង្វះខាតវីតាមីន C នោះងាយនឹងឲ្យខ្លួនប្រាណចុះខ្សោយ ហើយងាយនឹងមានជំងឺមកបៀតបៀន។ ប្រភេទផ្លែឈើមានផ្ទុកវីតាមីន C មានដូចជាផ្លែប៉ោម ចេក ក្រូច ឪឡឹក…

ជីវិត

ក្រោយងើបពីគេង បើឧស្សាហ៍ចេញអាការៈ ៣ នេះ ប្រយ័ត្នបន្តិចអ្នកអាចនឹងដាច់សរសៃឈាមខួរក្បាល

ជំងឺដាច់សរសៃឈាមខួរក្បាល ពេលខ្លះមកលោងយើងមួយពព្រិចភ្នែកល្មមអាចនឹងឲ្យយើងបាត់បង់អាយុជីវិតក៏មាន។ ប៉ុន្តែយើងក៏អាចកត់សម្គាល់មើលដឹងបានដែរ ពីអាការៈនិងរោគសញ្ញាមួយចំនួន ដែលអ្នកគួរតែប្រុងប្រយ័ត្នទុកជាមុន។ ខាងក្រោមជាចំណុច ៣ ដែលអាចបង្ហាញជាមុនថាអ្នកកំពុងវិវត្តទៅរកជំងឺដាច់សរសៃឈាមខួរក្បាល ហើយគួរតែប្រយ័ត្ន បើកើតមានវាក្រោយក្រោកពីគេង៖ ១) ឈឺក្បាល អ្នកនឹងជួបប្រទះនៅការឈឺចាប់ផ្នែកក្បាល ក្រោយពេលភ្ញាក់ ជាពិសេសជាលិកាខួរក្បាលត្រូវបានរំខានយ៉ាងខ្លាំង ដែលបណ្តាលឲ្យអ្នកមានកង្វះអុកស៊ីហ្សែនថែមទៀតក៏មាន។ សាមញ្ញទៅបើអ្នកចេះតែឈឺក្បាលសឹងរាល់ព្រឹក ហើយមិនបាត់សោះ នោះវាជាសញ្ញាធ្ងន់ធ្ងរដែលត្រូវទៅរកគ្រូពេទ្យជំនាញហើយ។ ក្រៅពីនេះអ្នកក៏អាចជាមានរោគសញ្ញាវិលមុខ ឬពេលខ្លះចង់ក្អួតចង្អោរក៏មាន។ ២) សមត្ថភាពនៃការមើលមានការថយចុះ ចក្ខុវិស័យនៃភ្នែករបស់អ្នក នឹងចាប់ផ្តើមមានការថយចុះ ពោលគឺអាចនាំឲ្យអ្នកចាប់ផ្តើមមើលឃើញអ្វីក៏ស្រអាប់ រាងងងឹតមុខ នោះដោយសារតែការផ្គត់ផ្គង់ឈាមទៅកាន់ខួរក្បាលធ្វើទៅមិនបានគ្រប់គ្រាន់។ យ៉ាងណាវានឹងត្រលប់មកសភាពធម្មតាវិញ ក្រោយនោះ ២-៣ នាទី…

ជីវិត

វិធី ៦ យ៉ាង​ជួយ​ឲ្យ​រដូវ​មក​លឿន​ជាង​មុន ដោយ​សុវត្ថិភាព​តាម​បែប​ធម្មជាតិ

ការ​មក​រដូវ​ជា​បញ្ហា​ប្រចាំ​ខែ​របស់​ស្រ្តី ព្រោះ​ក្នុង​ខែ​ខ្លះ​ក៏​មក​យឺត ឬ​ខកខាន​នាំ​ឲ្យ​ពួក​នាង​មាន​ការ​ខ្វល់ខ្វាយ​ចិត្ត និង​បារម្ភ​ចំពោះ​បញ្ហា​សុខភាព​ជា​ខ្លាំង។ យ៉ាង​ណា​ការ​ពន្លឿន​នៃ​ការ​មក​រដូវ​ឲ្យ​លឿន​តាម​បែប​ធម្មជាតិ ដែល​ Knongsrok ណែនាំ​នៅ​អត្ថបទ​នេះ គឺ​ជា​ការ​អនុវត្ត​តាម​បែប​ធម្មជាតិ ហើយ​មិន​ប្រើប្រាស់​ថ្នាំ​អ្វី​ទាំង​អស់៖ ៦) ធ្វើ​លំហាត់​ប្រាណ ការ​ធ្វើ​លំហាត់ប្រាណ ​ក្រៅ​ពី​ផ្តល់​ប្រយោជន៍​ចំពោះ​សុខភាព ធ្វើ​ឲ្យ​រាងកាយ​រឹងមាំ ជាង​នេះ​ក៏​អាច​ជួយ​ពន្លឿន​នូវ​ការ​មក​រដូវ​ផង​ដែរ។ តាម​ពិត​ទៅ​ទាំង​កំឡុង​ពេល​មក​រដូវ​ក៏​អ្នក​គួរ​តែ​ហាត់ប្រាណ​ស្រាលៗ ព្រោះ​វា​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់ និង​កន្រ្តាក់​នៃ​សាច់ដុំ។ ៥) កាត់​បន្ថយ​ភាព​តានតឹង តានតឹង​ឬ​ស្រ្តេស​ច្រើន ក៏​ជា​ហេតុផល​ពន្យារពេល​នៃ​ការ​មក​រដូវ​របស់​អ្នក​ដែរ។ បែប​នេះ​ចូរ​សម្រាក​ផ្លូវ​ចិត្ត ផ្លូវ​កាយ​បន្តិច ហើយ​សូម​គេង​ឲ្យ​បាន​គ្រប់គ្រាន់។ ៤) ត្រាំ​ខ្លួន​ក្នុង​ទឹក​ក្តៅ ជា​វិធី​ដែល​ក្មេង​ស្រី​ពេញ​និយម​ធ្វើ​បាន​បំផុត​នៅ​ឯ​ប្រទេស​ជប៉ុន នោះ​គឺ​ត្រាំ​ខ្លួន​ក្នុង​ទឹក​ក្ដៅឧណ្ណៗ ដើម្បី​ជួយ​ឲ្យ​កើន​ឡើង​នៃ​សីតុណ្ហភាព​រាងកាយ។ បន្ទាប់​ពី​វា​ជួយ​ឲ្យ​សាច់ដុំ​ពោះ​ដំណើរការ​ល្អ…

ជីវិត

មិនចំណាយច្រើនទេ! ប្រើត្រឹមទឹកខ្មេះ និងយ៉ាអួរ ក៏អាចបំបាត់​ស្នាម​ខ្មៅ​នៅ​កែង​ដៃ/ជង្គង់​បាន​ងាយ

នៅ​លើ​រាងកាយ​របស់​យើង មាន​ផ្នែក​ជា​ច្រើន​ដែល​ជា​មន្តស្នេហ៍​ជះ​ទៅ​ក្រសែ​ភ្នែក​អ្នក​ដទៃ ប៉ុន្តែ​ផ្នែក​ខ្លះ​ក៏​វា​ធ្វើ​ឲ្យ​បាត់បង់​ភាព​ទាក់ទាញ ប្រសិន​យើង​ថែរក្សា​វា​មិន​បាន​ល្អ។ ជា​ពិសេស​នៅ​លើ​កែង​ដៃ ក្បាល​ជង្គង់ ភាគ​ច្រើន​គឺ​ស្រ្តី​រមែង​មាន​ស្នាម​ខ្មៅ​នៅ​លើ​បរិវេណ​នោះ ហើយ​អ្នក​ខ្លះ​ចេះ​តែ​ទុក​ចោល មិន​សូវ​ចាប់​អារម្មណ៍​រក​ដំណោះស្រាយ​នោះ​ទេ។ ថ្ងៃ​នេះ Knongsrok បង្ហាញ​វិធី​សាមញ្ញ ដែល​អ្នក​រាល់​គ្នា​អាច​អនុវត្ត​បាន​ដោយ​មិន​ចំណាយ​ច្រើន ហើយ​ប្រើ​ត្រឹម​គ្រឿង​ផ្សំ ២ មុខ​គឺ​យ៉ាអួរ (Yogurt) និង​ទឹកខ្មេះ។ គ្រឿង​ផ្សំ: យ៉ាអួរ ១ ស្លាប​ព្រា ទឹក​ខ្មេះ ១/២ (កន្លះ) ស្លាប​ព្រា ការ​អនុវត្ត លាយ​យ៉ាអួរ​និង​ទឹក​ខ្មេះ​ចូល​គ្នា​ឲ្យ​សព្វ ហើយ​យក​វា​មក​ប៉ាត​លាប​លើ​ផ្នែក​កែង​ដៃ​ឬ​ជង្គង់ ដែល​មាន​សភាព​ខ្មៅ រួច​ទុក​វា​ចោល​ប្រហែល ២០…

ជីវិត

ចែកគ្នាបានដឹង! កុំធ្វើរឿង ៦ នេះ នៅពេលហាត់ប្រាណ ប្រយ័ត្នដាច់សរសៃឈាមខួរក្បាលមួយរំពេច

ការធ្វើលំហាត់ប្រាណ ឬលេងកីឡាណាមួយ គឺសុទ្ធសឹងតែល្អចំពោះសុខភាព យ៉ាងណាក៏មានពេលវេលាសមស្របទៅតាមនោះដែរ ដោយមិនចេះតែបង្ខំខ្លួនឯង ឬអនុវត្តក្នុងកាលៈទេសៈដែលមិនល្អណាមួយឡើយ។ ខាងក្រោមយើងបង្ហាញរឿងទាំង ៦ ដែលអ្នកគួរជៀសវាង កំឡុងពេលលេងកីឡា ឬហាត់ប្រាណ ព្រោះអាចនាំឲ្យអ្នកដាច់សរសៃឈាមខួរក្បាល បាត់បង់ជីវិតមួយរំពេច៖ ១) អង្គុយ ដេកភ្លាមៗ ក្រោយពេលធ្វើលំហាត់ប្រាណ ពេលដែលរាងកាយហត់នឿយខ្លាំង ឬសាច់ដុំដំណើរការខ្លាំង និងទើបតែហៀរញើសចេញមកច្រើន អ្នកមិនគួរអង្គុយចុះ ឬមកដេកភ្លាមៗនោះទេ ព្រោះរាងកាយវាមិនអាចសម្របទៅតាមសកម្មភាពនោះបានភ្លាមៗ ដែលនាំឲ្យអ្នកអាចដួលសន្លប់។ ល្អបំផុតគួរតែដើរ ដកដង្ហើមយឺតៗរយៈពេល ១០ ទៅ ១៥ នាទីសិន ដើម្បីឲ្យរាងកាយវិលទៅសភាពដើម។ ២)…

ជីវិត

សើច​ច្រើន​មិន​អត់​ប្រយោជន៍​ទេ បើ​ស៊ី​ជម្រៅ​ទៅ​អាច​ជួយ​ ៥ ចំណុច​នេះ​ដល់​រាងកាយ

មនុស្ស​យើង​មាន​រឿង​អស់​សំណើច ដែល​នាំ​ឲ្យ​សើច​ខុសៗ​ពី​គ្នា ហើយ​នៅ​ពេល​សើច​អ្នក​ចាប់​អារម្មណ៍​ទេ ថា​ខ្លួន​ប្រាណ​យើង​ហាក់​មាន​អ្វី​ម្យ៉ាង​ប្លែក​ខុស​ពី​ធម្មតា។ តាម​ពិត​ទៅ​បើ​ស៊ី​ជម្រៅ​ឲ្យ​អស់​ទៅ ការ​សើច​គឺ​អាច​ផ្តល់​ប្រយោជន៍​ធំ ៥ យ៉ាង​ដល់​រាងកាយ​មនុស្ស៖ ៥) អាច​ជួយ​ដុត​កាឡូរី​ក្នុង​រាងកាយ ការ​សើច​រយៈ​ពេល ១៥ នាទី​ក្នុង​មួយ​ថ្ងៃ​ក៏​អាច​ដុត​កាឡូរី​បាន​គួរ​សម​ដែរ បែប​នេះ​មាន​ន័យ​ថា អ្នក​ទម្លាប់​សើច​ច្រើន ក៏​អាច​ជា​កត្តា​ជួយ​ជំរុញ​ដល់​ការ​ស្រក់​ទម្ងន់។ វា​ស្រដៀង​នឹង​ការ​ធ្វើ​លំហាត់​ប្រាណ​លើ​ផ្នែក​មុខ និង​ផ្នែក​ពោះ ឲ្យ​មាន​សភាព​តឹងណែន​ល្អ។ ៤) កាត់​បន្ថយ​ស្រ្តេស មនុស្ស​យើង​ពេល​ខ្លះ​ស្រ្តេស​ដោយ​មិន​ដឹង​រឿង បែប​ហ្នឹង​ទើប​គេ​មិន​សូវ​ឲ្យ​នៅ​ម្នាក់​ឯង ហើយ​គួរ​មាន​គ្នា​ជជែក​លេង ដើម្បី​កាត់​បន្ថយ​អារម្មណ៍​ស្រ្តេស។ ជា​ទូទៅ​ការ​សើច នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ ហើយ​អាច​បន្លប់​ទុក្ខ​ទាំង​ឡាយ​ដែល​មាន​ក្នុង​ចិត្ត។ ៣) សម្ពាធ​ឈាម​មាន​ការ​ថយ​ចុះ ជួយ​ឲ្យ​លំហូរ​ឈាម ​ដំណើរការ​ទៅ​បាន​ល្អ…

ជីវិត

មិនចាំបាច់តែគេនិយាយ មើលខ្លួនឯងក៏ដឹង នេះសញ្ញាទាំង ៧ បង្ហាញថាអ្នកកំពុងចាស់ជាងវ័យ

ការដែលរាងកាយចាប់ផ្តើមវិវត្តទៅរកភាពចាស់ជាងវ័យ មិនជារឿងល្អនោះទេ ព្រោះវានាំឲ្យប្រព័ន្ធភាពសាំចុះថយជាងមុន ហើយស្បែករបស់អ្នកជ្រីវជ្រួញ និងលែងចែងចាំងដូចមុន។ ពេលខ្លះអ្នកមិនដឹងច្បាស់ពីខ្លួនឯងឡើយ ទាល់តែអ្នកមើលពីក្រៅមក គេនិយាយទើបអ្នកដឹង តែសម្រាប់អ្នកខ្លួនឯងផ្ទាល់ក៏អាចដឹងពីខ្លួនឯងច្បាស់ដែរ ប្រសិនសង្កេតឃើញនូវសញ្ញាទាំង ៦ នេះលេចចេញមក៖ ៧) មករដូវមិនទៀង សម្រាប់ស្រ្តី ការមករដូវមិនទៀងក៏ជាសញ្ញាបង្ហាញថាអ្នកកំពុងវិវត្តទៅរកភាពចាស់ផងដែរ ហើយពេលខ្លះរដូវមកតិចពេក ឬច្រើនពេក ដែលជាបញ្ហាគួរឲ្យបារម្ភ។ ៦) ឆាប់នឿយហត់ ខុសពីពេលមុនគ្រាន់តែឡើងជណ្តើរបន្តិច លើករបស់ធ្ងន់បន្តិច ក៏ឆាប់អស់កម្លាំងនឿយហត់ មិនដូចប៉ុន្មានឆ្នាំមុនឡើយ។ នេះមានន័យថារាងកាយអ្នករាងចំណាស់ជាងមុនហើយ មិនពេញកម្លាំងដូចមុនឡើយ។ ៥) រឹងមាំមិនបានយូរ ប្រើកម្លាំងតែរាងខ្លាំងបន្តិច ស្រាប់តែថ្លោះចង្កេះ ឬឈឺសន្លាក់ត្រង់ទីតាំងណាមួយលើរាងកាយ។…

ជីវិត

ឧស្សាហ៍​ឈឺក្បាល​រៀងរាល់​ព្រឹក ​បើ​ប៉ះ​ចំណុច​ផ្សេងមិនសូវអីទេ តែ​បើ​ប៉ះ​​ចំណុច​ទី ១ ​ត្រូវ​ប្រញាប់​ទៅ​រក​ពេទ្យ

ជឿ​ថា​មនុស្ស​មួយ​ចំនួន​ប្រាកដ​ជា​ធ្លាប់​ជួប ដោយ​មាន​អាការៈ​ឈឺក្បាល​នៅ​ពេល​ព្រឹក ទាំង​ដែល​ខ្លួន​ឯង​មិន​ទាន់​បាន​ដំណើរការ​សកម្មភាព​អ្វី​មួយ​ទាល់​តែ​សោះ។ តាម​ពិត​ទៅ​វា​ពុំ​មែន​ជា​ជំងឺ​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ ប៉ុន្តែ​អ្នក​ក៏​គួរ​ដឹង​ពី​មូលហេតុ​នៃ​អាការៈ​ហ្នឹង​ដែរ។ យើង​បង្ហាញ ៦ ចំណុច​ដូច​ខាង​ក្រោម៖ ៦) សម្រាក​មិន​គ្រប់គ្រាន់ ការ​ចូល​ដំណេក​ល្អ​បំផុត គឺ​ត្រូវ​សម្រាក​ឲ្យ​បាន ៧ ទៅ ៨ ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​ការ​ដែល​គេង​មិន​គ្រប់គ្រាន់​វា​អាច​បណ្តាល​ឲ្យ​ចង្វាក់​បេះដូង​របស់​អ្នក​លោត​មិន​សូវ​បាន​ល្អ ហើយ​នាំ​ឲ្យ​ឡើង​សម្ពាធ​ឈាម ទើប​បណ្តាល​ឲ្យ​ឈឺក្បាល​ទាំង​ព្រឹក។ បែប​នេះ​ក្រោយ​ក្រោក​ពី​គេង​បើ​មាន​សញ្ញា​បែប​ហ្នឹង ចូរ​អ្នក​បន្ត​បិទ​ភ្នែក​សម្រាក ២០ ទៅ ៣០ នាទី​ទៀត តែ​កុំ​ឲ្យ​លើស​ហ្នឹង ព្រោះ​នាំ​ឲ្យ​ឈឺក្បាល​ថែម។ ៥) គេង​ច្រើន​ជ្រុល គេង​តិច​ពេក​ក៏​ឈឺ គេង​ច្រើន​ពេក​ក៏​ឈឺ​ដែរ និយាយ​ទៅ​គេង​ត្រឹម​ស្តង់ដារ…

សម្រស់និងសុខភាព

អាហារ ៦ នេះ​មាន​សារធាតុ​ចិញ្ចឹម​ខ្ពស់ តែ​បើទទួល​ទាន​ច្រើន ​អាច​ប៉ះពាល់​ដល់​សុខភាព​វិញ

អាហារ​ទាំង ៦ ប្រភេទ​ដូច​បង្ហាញ​ខាងក្រោម វា​ពិត​ជា​មាន​ផ្ទុក​នូវ​សារធាតុ​ចិញ្ចឹម​ជា​ច្រើន ដែល​ល្អ​សម្រាប់​រាងកាយ។ ទោះ​ជា​យ៉ាង​ណា សូម​អ្នក​កុំ​បរិភោគ​ច្រើន​ហួស​កម្រិត ដែល​វា​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​ទៅ​វិញ៖ ៦) ការ៉ុត ការ៉ុត​មាន​ផ្ទុក​សារធាតុ Beta-Carotene ដែល​អាច​បម្លែង​ជា​វីតាមីន A ដល់​រាងកាយ។ ប៉ុន្តែ​ប្រសិន​អ្នក​ទទួល​ទាន​វា​ច្រើន​ពេក នោះ​អាច​បណ្តាល​ឲ្យ​អ្នក​កើត​ជំងឺ​ខាន់លឿង។ ជំងឺ​នេះ​វា​មិន​ប៉ះពាល់​សុខភាព​ខ្លាំង​ទេ ហើយ​ក៏​អាច​នឹង​បាត់​ទៅ​វិញ​នៅ​រយៈ​ពេល​ខ្លី ប៉ុន្តែ​ប្រសិន​អ្នក​កំពុង​កើត​ជំងឺ​នោះ​ហើយ នៅ​បន្ត​ទម្លាប់​ទទួល​ទាន​ការ៉ុត​ច្រើន​លើសលប់​ទៀត​នោះ វា​អាច​នឹង​ប៉ះពាល់​ដល់​រាងកាយ​កាន់​តែ​ខ្លាំងក្លា។ ៥) ទឹក ទឹក​គឺ​ជា​របស់​ចាំ​បាច់​ក្នុង​ជីវិត​របស់​ម្នាក់ៗ ដោយ​យើង​អាច​នឹង​ស្លាប់​បាន ប្រសិន​ខ្សត់​ទឹក​ពី​ខ្លួន​ហើយ​លឿន​ជាង​ការ​អត់​ចំណី​អាហារ​ទៅ​ទៀត។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រសិន​អ្នក​ទទួល​ទាន​ច្រើន​ពេក ក៏​អាច​បណ្តាល​ឲ្យ​មាន​អតុល្យភាព​អេឡិចត្រូលីត និង​ប៉ះពាល់​ដល់​តម្រង់​នោម​ផង​ដែរ។ ផលវិបាក​មួយ​ផ្សេង​ទៀត​វា​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​សុខភាព​ខួរក្បាល។…

ជីវិត

មេ​ផ្ទះ​ ៩៥ ភាគរយ​មិន​ទាន់​បាន​ដឹង នេះ​វិធី​ងាយៗ ៤ ជួយ​កម្ចាត់​ក្លិន​សាច់​គោ​ខូច​ឬ​ស្អុយ

ក្នុង​ស្ថានភាព​ជំងឺ​រាតត្បាត COVID-19 ជឿ​ថា​មេ​ផ្ទះ​ភាគ​ច្រើន រមែង​និយម​ទិញ​សាច់​និង​បន្លែ​ជា​ច្រើន​មក​ស្តុក​ទុក​ក្នុង​ផ្ទះ ព្រោះ​ដើម្បី​កាត់​បន្ថយ​ការ​ចេញ​ទៅ​ខាង​ក្រៅ។ ប៉ុន្តែ​ប្រភេទ​សាច់​និង​បន្លែ​ខ្លះ នៅ​ពេល​អ្នក​មិន​ដឹង​ពី​វិធី​រក្សា​ទុក​ឲ្យ​បាន​ល្អ និង​មាន​គុណភាព​យូរ វា​ក៏​ប្រែ​ទៅ​ជា​ខូច ហើយ​ឡើង​ក្លិន​ស្អុយ ដែល​ពិបាក​យក​មក​ទទួល​ទាន។ អត្ថបទ​នេះ Knongsrok ចែករំលែក​តិចនិក ៤ ក្នុង​ការ​កម្ចាត់​ក្លិន​ស្អុយ​លើ​សាច់​គោ សម្រាប់​អ្នក​ក្លាសេ​មិន​បាន​ល្អ ឬ​រក្សា​ទុក​យូរ​ពេក៖ ៤) បំបាត់​ក្លិន​ស្អុយ​ដោយ​ប្រើប្រាស់​ខ្ទឹម​បារាំង​ស្ងួត វិធី​នេះ​គឺ​ងាយ ហើយ​នឹង​ឆាប់​រហ័ស​បំផុត ដោយ​អ្នក​គ្រាន់​តែ​យក​ខ្ទឹម​បារាំង​ស្ងួត​មក​បុក​ឲ្យ​ក្លាយ​ជា​កម្ទេច ហើយ​យក​វា​មក​លាយ​ច្របាច់​ជាមួយ​សាច់​គោ​ជា​ការ​ស្រេច។ ៣) បំបាត់​ក្លិន​ស្អុយ​ដោយ​យក​ទៅ​កំដៅ ការ​យក​សាច់​នោះ​មក​កំដៅ​ក៏​អាច​បំបាត់​ក្លិន​មិន​ល្អ​បាន​ដែរ ដោយ​អ្នក​ហាន់​វា​ជា​បំណែក​ធំៗ ហើយ​យក​មក​ដាក់​ក្នុង​ឆ្នាំង លាយ​ទឹក​បន្តិច រួច​ចម្អិន​វា​ដល់​ខាប់​ទឹក។ វិធី​នេះ​អាច​បំបាត់​ក្លិន​ស្អុយ​បាន​ខ្លះ​ដែរ…

ជីវិត

លើសពីអ្នកគិត! ការទទួលទានទឹកក្រោយងើបពីគេងភ្លាមៗ ពាំនាំប្រយោជន៍ធំ ៨ នេះ

មនុស្សជាច្រើនតែងតែនិយាយថាក្រោយក្រោកពីគេង គួរតែទទួលទានទឹកយ៉ាងហោចណាស់ ១ កែវ ហើយបើបានទឹកក្ដៅឧណ្ហ៍ៗទៀតគឺកាន់តែល្អ។ ប៉ុន្តែបើសួរឲ្យស៊ីជម្រៅថាអាចនាំប្រយោជន៍អ្វីខ្លះ គឺប្រហែលជាមិនសូវមានអ្នកឆ្លើយបានអស់នោះទេ។ ថ្ងៃនេះ Knongsrok បង្ហាញពីចំណុចធំៗទាំង ៨ ដែលរាងកាយអាចទទួលបាន ពេលអ្នកមានទម្លាប់ទទួលទានទឹក ក្រោយក្រោកពីដំណេកភ្លាមៗ៖ ៨) សម្អាតរាងកាយ ជាតិពុលនិងមេរោគទាំងអំបាលម៉ានដែលយើងសល់ពីយប់ ឬចូលមកក្នុងរាងកាយកំឡុងពេលគេង នឹងត្រូវបានសម្អាតក្រោយអ្នកទទួលទានព្រឹកពេលព្រឹក។ វានឹងធ្វើឲ្យរាងកាយស្រស់ស្រាយ រឹងមាំ ហើយជួយផលិតកោសិកាឈាមថ្មីផងដែរ។ ៧) ល្អសម្រាប់អ្នកចង់ស្រកទម្ងន់ ពេលយើងទទួលទានទឹកទាំងពោះយើងទទេស្អាត នោះវានឹងបង្កើនអត្រាមេតាបូលីសក្នុងខ្លួនយ៉ាងហោចណាស់ ២៤ ភាគរយ ដែលវាសំខាន់ណាស់សម្រាប់មនុស្សដែលចង់ស្រកទម្ងន់ នោះក៏ដោយសារវាជួយឲ្យប្រព័ន្ធរំលាយអាហាររបស់ពួកគេដំណើរការល្អជាងមុន។ ៦) ជួយឲ្យយើងមិនសូវឃ្លាន…

ជីវិត

ផ្លែឈើ ៦ ប្រភេទ ព្រឹកឡើងដូចជាអាហារទិព្វ តែបើទទួលទានពេលល្ងាច អាចនាំជំងឺមកវិញ

ផ្លែឈើទាំង ៦ ប្រភេទខាងក្រោមនេះ សុទ្ធតែមានផ្ទុកនូវសារធាតុចិញ្ចឹមផ្សេងៗពីគ្នា ដែលវាល្អចំពោះសុខភាព តែលើកលែងអ្នកទទួលទានវាពេលព្រឹកឬពេលថ្ងៃប៉ុណ្ណោះ បើទុកដល់យប់ចាំទទួលទានគឺមិនល្អទៅវិញ ហើយអាចប៉ះពាល់សុខភាពធ្ងន់ធ្ងរ៖ ៦) ធូរេន ធូរេនអ្នកមិនគួរបរិភោគច្រើនពេកនោះទេ ព្រោះវាងាយនឹងនាំឲ្យឡើងកម្តៅក្នុងខ្លួន ហើយឡើងជាការកើតមុន។ អ្នកគួរតែជ្រើសរើសទទួលទានវានៅពេលព្រឹកគឺល្អបំផុត ដោយមិនងាយនឹងជះបញ្ហាអ្វីដល់សុខភាព តែបើទទួលទានពេលយប់ អាចនាំឲ្យមានបញ្ហាទៅវិញ ព្រោះវាមានជាតិស្ករខ្ពស់ ជាពិសេសសម្រាប់អ្នកលើសជាតិស្ករក្នុងឈាម អ្នកមានជំងឺបេះដូង និងសម្ពាធឈាមទាបជាដើម។ ៥) ផ្លែបឺរ ផ្លែបឺរ ១០០ ក្រាម មានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនរាប់មិនអស់ ហើយវាក៏មានមុខងារប្រឆាំងនឹងបាក់តេរីផ្សេងៗផងដែរ។ បើអ្នកទទួលទានពេលល្ងាច ក៏មិនល្អដូចគ្នា ព្រោះវាអាចបណ្តាលឲ្យហើមពោះ ឬលើសទម្ងន់។…